មនុស្សដំបូង (The end)

ភាគបន្តរ៤ (The End)


សួរស្តីមិត្តអ្នកអាន ព្រឹកនេះរៀងត្រជាក់តិច បន្ទាប់ពីភ្លៀងមួយមេធំកាលពីយប់ម៉េញ។ ខ្ញុំញ៉អស់ហើយព្រោះលូវនៅក្នុងOffice ដ៏ត្រជាក់ស្រេបនេះ ប៉ុន្តែទោះជាយ៉ាងណា ក៏ខ្ញុំត្រូវតែបញ្ចប់រឿងនេះនៅថ្ងៃនេះ ដើម្បីបានPost វាជូនមិត្តអ្នកអាន  ធ្វើតាមពាក្យសន្យាខ្ញុំកាលពី២ថ្ងៃមុន។OK កុំអោយខាតពេល តោះ អានភាគបញ្ចប់ទាំអស់គ្នាណា។

                               

បងវង្សៗ ទៅណាហើយ អួយឈឺក្បាលមេះ ស្អីហ្នឹងលើក្បាល(កន្សែងត្រជាក់)។  បងវង្សៗ ប្រៅយៗ (រលំស្នួលខោអាវ ដែលខ្ញុំបានតៅង)
វង្ស: អូនៗ អូន អូកើតអីអត់ហ្នឹង​ហា?(គាត់ដូចជាភ័យស្លន់ស្លោ
ណាស់មើលទៅគាត់ដូចជាឈឺជាងខ្ញុំទៀត) អូពកក្បាលបាត់ហើយ ឈឺអត់ៗពៅ (លើទីមួយហើយដែលគាត់ហៅខ្ញុំបែបនេះ  បង្ហាញពីការកក់ក្តៅជាងពេលណាណាទាំងអស់)
 បង បង​មិនអីទេ ខ្ញុំគ្រាន់តែវិលមុខ នឹងមានអារម្មណ៏ថាអស់កំលាំង។ចុះបងម៉េចហើយ? ជានៅ?
វង្ស: បងមិនអីទេ ស្រលះខ្ឡួនល្អណាស់ ដោយសារបានអ្នកគ្រួពេទ្យពូកែរ ជួយមើលថែ តែលូវទុកអោយបង មើថែអូនម្តង (មិត្តអ្នកអានអើយ ខ្ញុំពិបាកយាយពីអារម្មណ៏នោះណាស់ សប្បាយចិត្តដល់ហើយ) សុំទោសតាមមើលទៅ អូនឆ្លងពីបងហើយ បានទៅជាក្តៅខ្លួនបែបនេះ។ តោះឡើងគេងទៅ បងទៅយក​ថ្នាំ និង បបរមកឲ្យញ៉ាំណា។
បងវង្ស ពួកគាត់ទៅណាអស់ហើយ ផ្ទះស្ងាត់ម្លេះ?
វង្ស: បងស្រីគាត់នាំកូនទៅលេងផ្ទះបងប្អូនខាងប្តី នៅកំពង់ចាម ខានស្អែកបានមកវិញ។
អូបាទ យាយចឹងម៉ោងមាណហើយ ហា​បង?
វង្ស:​ 6pm ហើយ​
ហា 6pm ស្លាប់ហើយ ម៉ាក់ជេស្លាប់ហើយ បង ខ្ញុំទៅវិញហើយ អួយៗៗ វិលមុខមេះ?
វង្ស: គេងនៅនេះហើយ មិនអីទេ បងCall ទៅអ្នកមីង ហើយ អូនកុំបារម្មណ៏ គាត់អត់ថាអីទេ គេងផ្ទះមួយយប់ គាត់ស្គាល់បង១ឆ្នាំហើយណា រឿងអីមិនទុកចិត្ត(សើច)។
ចុះបងប្រាប់គារ់ថាម៉េច ?
វង្ស: ធ្វើ Home work​ហាហាហាហា
យ៉ាប់
វង្ស:យាយលេងទេ បងប្រាប់តាមដំនើរ ដើមទងទៅ ហើយសុំអោយអូនគេងនេះ បន្ទាប់មកគាត់អត់ថាអីផង។
GOOD
វង្ស់: បងមានរឿងមួយចង់សួរអូន ពេលនេះមានតែយើងពីរនាក់ទេ អួនឆ្លើយអោយត្រង់ណា​  …..
បាទបង(បេះដូងលោតជិត ផ្ទុះចេញមកក្រៅហើយ ខ្ញុំ ភ័យអរៗ ស៊ីអារម្មណ៏ទៀតហើយ)
វង្ស់:អាចទេបើបងស្រលាញអូន ហារ័ត្ន?
(ស្រលាំងកាំង​យាយអត់ចេញ មុខលើងក្រហម ត្រជាក់ចុងដៃ ចុងជើង ) គឺ គឺ គឺៗៗៗ
វង្ស:កុំយាយកុហកណា​ប្រយ័ត្នបាប (យីនៅមកយាយលេងទៀត ឯងភ័យចង់ងាប់ហើយ)  បងលឺអស់ហើយ ណាពាក្យសារភាព នោះ នៅមានទៀតអូនត្រួវតែសងបងវិញ នៅស្នាមថើបដំបូងរបស់បង លឺនូវ?
(ខ្ញុំធ្វើមុខភ័ង ម្តងនេះខ្មាស់គេណាស់ តាមពិតគាត់អត់ទាន់ដេកផង ចប់ហើយ ចប់ហើយ យកមុខទុកណា) ចុះបើដឹងហើយនូវសួរធ្វើអីទៀត?
អូយៗ ខ្ញុំឈឺណាស់ កុំអោបខ្លាំងពេក មើរ ចង់ធ្វើអីហ្នឹងហា?
វង្ស: បើមិនឆ្លើយ មិនលែងទេ​ឆ្លើយភ្លាម
ចុះងវិញ ប្រាប់ខ្ញុំមុនមក …….(ខ្ញុំធ្វើមុខស្មើ សួរដោយម៉ើងម៉ាត់ អារម្មណ៏ភ័យអរ ខ្លាចការពិតមិនដូចបំណង ) 
វង្ស: ក្មេងល្ងង់ជាងមួយឆ្នាំនេះអូននៅមិនយល់ចិត្តបងទៀតហេ? ស្រលាញ់អូនណាស់ ជាមនុស្សទីមួយ ក្នុងឆាកជីវិតបង អូនជាគ្រប់យ៉ាង របស់បងល្អទេ សំណប់ចិត្ត (លឺពាក្យនេះទឹកភ្នែក ហូរ អូលដើមករ ) ចុះអូនវិញ ម៉េចបានយំចឹងអូន?
គឺៗៗៗ រំភើប ខ្ញុំស្រលាញ់បង បងវង្ស (ពួកយើង អូបគ្នាយ៉ាងណែន )នែៗៗៗ ចងធ្វើអីហា ? នែៗៗ
វង្ស:ហាហាហាហាហាធ្វើលេងតើ អូនឈឺ បងយល់ តែថ្ងៃក្រោយមិន អោយរួចខ្លួនទេ មើលឃើញអី ៗ​បងអស់ហើយ មិនចង់ទទួលខុសត្រូវមែនអត់? អួយ (ខ្ញុំខាំគាត់ ក្រឹត ពេក) Ok បងទៅ​យកទឹក មកជួត ខ្លួនអោយ​ណាសំណប់ចិត្ត។




            ខ្ញុំញញឹមបណ្តើរ លួចមើរគេពីក្រោយបណ្តើរ វាដូចជាយលសិប្ត តែវាជាការពិត ឩលោកតាអើយសុំជួយអោយស្នេហានេះ នៅស្តិតស្ថេ ជាស្នេហាដែលមានតែ ភាពរីករាយ រាងទៅលោកអើយ។  ព្រលែងគ្នាពេញមួយយប់ សារភាពការពិតប្រាប់គ្នាទៅវិញទៅមក ដាក់លក្ខណ ប៉ុន្តែគ្មានបញ្ហាអីទេព្រោះស្គាល់គ្នាយួហើយដឹងចិត្តគ្នាច្រើន វាងាយស្រួល នឹងចុះសម្រុងគ្នា។រៀបចំផែនការជីវិតជាមួយគ្នាសំរាប់អនាគត។ គាត់ថាកុំគិតច្រើន ខំរៀន ប្រលងឲ្យជាប់ទី១២ ហើយចូលមហាវិទ្យាល័យ​មួយគ្នា ចំនែកអ្នកផ្ទះ កុំទាន់គិត​លាក់សិន ចាំពេលមួយ ឩកាសល្អចាំជំរាប់ពួក គាត់។ កន្លងមក មែនគាត់ជាមនុស្សទទួលខុសត្រូវ រ៉ូមែនទិច ទៀត ​ប៉ុន្តែថ្ងៃនេះ រឹតតែអស្ចារ្យ គ្រប់ម៉ាត់ដែលគាត់យាយមកធ្វើអោយខ្ញុំមានទំនុកចិត្តដល់ហើយ មានផែនការច្បាស់ អាចទទួយកបានទទួលយកបាន ខ្ញុំមានជំនឿចិត្តលើគាត់។

ខ្ញុំស្រលាញ់បង បងវង្ស
វង្ស: បងក៏ដូចគ្នា វាមិនមែនជាអារម្មណ៏ស្នេហដែលទើបតែមាន ទេវាជាស្នេហ៏ ដែលផ្តើមចេញពីចិត្ត និងបេះដូងដ៏បរិសុទ្ឋ បងនិងឩបអូនគ្រប់ពេលណាអូនសំលាញ់ មិនអោយអូនទៅណាទេ។
(ញញឹម ពេញមួយយប់ ខ្ញុំសិ្ថតក្នុង រង្វង់ដៃដ៏កក់ក្តៅរបស់គាត់ពេញ)

            ចាប់ពីពេលនោះមក មិត្តភាពរបស់ពួកយើងកាន់តែស្អិតរមួតឡើង ធ្វើអោយគេឆ្ងល់ តែបងវង្សមិនខ្វល់ទេ សំខាន់គឺគាត់ នឹង​ខ្ញុំសប្បយចិត្ត។ ហ៊ើយពេលវេលាលឿនដល់ហើយ ១​ឆ្នាំទៀតហើយ​ ចប់ទី១២ ស្រេច ឆ្នាំប្រឡង ពូកយើងម្នាក់ៗរវល់ណាស់ រៀនគួរសាលាផង នៅជ័យថាវីផង រវល់ណាស់ ប៉ុន្តែពូកខ្ញុំនៅមិនដែរនៅឆ្ងាយពីគ្នាទេ។ ទោះរវលយ៉ាងណាក៏យើងតែងចំនាយពេល១ម៉ោង រាល់ល្ងាច ជាមួយគ្នា សំរាប់Relax មួយគ្នា (និយាយពី រឿងរៀន មិនលើពីបញ្ហា មិនយាយពីអ្នកដ៏ទៃ  គឺយាយ តែរឿងយើងពីនាក់គត់) ពួកខ្ញុំចូលចិត្តទូក នៅមាត់ទន្លេ និង​ទៅសាលាភូមិន្ទ អង្គុយលេង ចូលចិត្តមើលទឹក។ មួយរយះពេលកន្លងមកពួកយើងមិនដែលឈ្លោះគ្នាសស់ គាត់មិនអីទេ ណាស់តែខ្ញុំងក់ងរតិចតួចពេលខ្លះ។ សារាភាពថា ខ្ញុំពិតជាមានសេចក្តីសុខណាមួយរយពេលនេះ។

            លឿនមែនទេន ប្រលងបាក់ឌុបហើយស្រេច តែអត់ទាន់ចេញលទ្ឋផលទេ ពួកខ្ញុំមានសង្ឃឹមច្រើន។ មិត្តរួមថ្នាក់ ជិតស្និតប្រហែល ១៤ ទៅ​១៥​នាក់នាំគ្នាបបួលគ្នាដើរលេង នៅកំពង់សោម បន្ទាប់ពីប្រលងរួច មិនចាំដល់ពេលចេញលទ្ឋផលទេ ព្រោះខ្លាចមានអ្នកខ្លះប្រលងធ្លាក់ អន់ចិត្ត អត់ទៅ ខ្លាចអត់ជុំគ្នា​​​ ចាំចេញលទ្ឋផលចាំគិតទៀត។

            នៅលើឡានក្រុងសប្បាយហួសនិយាយ ច្រៀងរាំផង ថតរួបផង អួយអស់ស្ទះ។​ទៅដល់ពួក
យើងនាំគ្នាសំរាកនៅសណ្ឋាគា តោមាស។ គេបែងចែកមួយបន្ទប់គេង៤នាក់​គ្រែ២ (ស៊ាំហ្នងដេកគ្នា៤នាក់ ចុះឯងមួយHoney ហ? បងវង្សមើលមុខខ្ញុំហើយសើចញឹមៗ )
 តែចៃដន្យអី ហាហាហា គ្រែ២​អស់​ដូចច្នេះអ្នកខ្លះដេកតែ២ នាក់ទេ(ហេងវិញហា)
ពួកយើងបានរៀចំខ្លួនចេញទៅងួតទឹកសមុទ្រ នឹងទៅ រកអីញ៉ាំ សំរាប់ខ្ញុំមិនសូវខ្វល់ទេ ព្រោះអី មានអ្នករៀបចំហើយ ខ្វល់តែHoney ខ្ញុំទេ។
បងហា អត់ទៅងូតទឹកទេ ហ​? គេទៅអស់ហើយណា
វង្ស:ចុះអូនឯង ?
អត់ទេ នៅក្តៅណាស់ ចាំតិតទៀត
វង្ស:បងចាំអូន
(ខ្ញុំស្រលាញ់ខ្លាំងត្រង់ថា គាត់មិនចោលខ្ញុំ នៅក្បែខ្ញុំ ក្តីស្រលាញ់ តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ពេលនេះនៅតែមិនប្រែប្រួល ការស្រលាញ់មានតែខ្លាំជាងមុនទៀត) ចឹងយើងទៅតថរូប​នឹងដើរមើលគេ​តិចបានទេ?
វង្ស: OK តោះអូន ។
 ពួកយើងដើរតាមឆ្នេរ តថរូប sweet sweet ប៉ុន្តែអត់ដែរបានបង្ហោះFacebook អីទេ ខ្លាចម៉ែវ៉ៃ ហាហាហ។
បងតោះអង្គុយសិនហី ហត់ហើយ តិចទៀតទៅវិញណោះ
វង្ស:បាទ 
បងហាយើងប្រលងរួចហើយ​នៅថ្ងៃចេញលទ្ឋផលទេ ចុះបងគិតមេចទៀត រឿងពួកយើង បង
វង្ស: បងគិត រួចហើយ បងនឹងប្រាប់អ្នកផ្ទះ បង្ហាញគេគ្រប់គ្នាអោយដឹង
ហា? មែនទែនហ? តែវាដួចជាលឿនពេក ពួកយើងមិនទាន់ចប់មហាវិទ្យាល័យ មិនទាន់​មានការងារធ្វើ ធ្វើមេចពូកគាត់យល់ព្រមទៅ?
វង្ស: (សើច ) ក្មេងល្ងង់បងចេះគិតហើយ អូនកុំគិត ទុកបងជាអ្នកគិត OK?
បាទ(ខ្ញុំឆ្ងលមែនទែនគេចងធ្វើអីណ?)
វង្ស:​ តោះអូនទៅវិញ ហើយទៅងួតទេកលេង អន់ក្តៅអ្នកនាងម្ចាស់ថែរស្បែកណា ទុកអោយអ្នកណាហា?​ ឈឺៗៗៗ
រៀងនៅ មួរស្លឹកត្រជៀកដាច់លូវហើយ មាត់ហ្នឹងខូច ណាស់ យាប់ហ្នង។
 បន្ទាប់ពីងូតទឹក​ហើយ​ដល់បាយល្ងាច់ល្មម ម្នាក់ៗហេវៗ ដល់ហើយ ពួងយើងញ៉ាំបាយនៅឆ្នេរសមុទ្រជាមួយគ្នា បងវង្សទុកខ្ញុំដូចក្មេងចឹង ចាប់ម្ហូបអោយរហូត ខ្ញុំអ៊ៀនណាស់ តែឆ្ងល់ថា លូវ ពួកហ្នឹង(មិត្តភិត្ត) លែងចាបអារម្មណនឹងសកម្មភាពពួកខ្ញុំចឹង? កុំគិតច្រើន។ បន្ទាប់ពីញ៉ាំបាយហើយ ពួកយើងមានកម្មវិធីច្រើន ល្បែងកសាន្តពីមួយ ទៅមួយ ចុងក្រោយគេគឺ ច្រៀងរាំ។ អង្គុយព័ទ្ឋជារង្វង់ បាយដល់ហើយ។ ថ្មើនេះម៉ោងជិត១២ ហើយនៅឆ្នេក៏រៀង​ស្ងាត់តិច ​ម្នាក់ៗដូចជាល្វើយដល់ហើយ។
អុញអង្គុយៗបាត់បងវង្សទៅណាហើយ ប្រហែទៅបន្ទប់ទឹកដឹង អត់ប្រាប់មួយម៉ាត​យ៉ាប់ហ្មង។ អូយបទហ្នេង យីធារក្សចេះដេញបទហ្នឹងទៀតហ? ពិរោះណាស់ណាគេច្រៀង ?
ធារក្ស: មានអ្នកកុម៉ង ជួយរាប់អោយតិចមក
ទាំងអស់គ្នា: 1 2 3
ខ្ញុំស្រកទឹកភ្នែកដោយមិនដឹងខ្លួននៅពេលឃើញបុរសម្នាក់ដែលខ្ញុំស្រលាញ់ កាន់ផ្កាម្លិះមួយភួងធំ (ខ្ញុំស្រលាញ់ក្លិន ផ្កាម្លិះ) និងបង្ហើរសំនៀង តាមចង្វាក់
រៀបការនឹង​បង​បានទេ រៀបការនឹង​បង​បានទេ  ទោះជាចម្លើយយ៉ាងណាក៏បងព្រមទទួល”

ខ្ញុំសើចទាំងទឹកភ្នែក គាត់លុត ជង្គងចុះ ហើយសូមខ្ញុំរៀបការនៅមុខចំនោមមិត្តរួមថ្នាក់ និងអ្នក ផ្សេងទៀត។ សាកគិតមើបើសិនជាអ្នកធ្វើម៉េច?
អូនព្រម (សំលេងទះដៃ និងហូ ពីមិត្តភិក្ត)
វង្ស: សុំទោសធ្វើអោយអូនយំទៀតហើយប្រពន្ឋសំលាញ់
បងឯងខូចណាស់ ពួកគេដឹងអស់ហើយហ? នេះជាគំរោងបងហ?
វាយោ: ហាហាហាហ​ រំភើបអត់
ធារី: ល្មមឈប់លាក់ហើយ ពួកយើងដឹងយូរ ហើយ ពួកយើងទទួលស្គាល់នូវស្នេហាឯង
អរគុណណាដែលអ្នកទាំងអស់គ្នាមិនរើសអើង  និងស្អប់ខ្ពើមក្តីស្រលាញ់ខុសធ្មមជាតិមួយនេះណា អរគុនមែនទែន។
វិចិត្រ: សុំទោសណា​កន្លងមកខ្ញុំឆ្មើងតិចហើយ ព្រោះខ្ញុំមិនចូលចិត្ត លូវយល់ហើយ វាខុសពីធ្មជាតិ តែវាមិនបផ្លាញអ្នកដទៃណា វាជាសិទ្ឋមួយដែរតើ សុំទោសណារ័ត្ន ស្នេហាខុសភេទ ក៏ជាស្នេហាដែរណោះ?
មិននអីទេ បំភ្លេចទៅ ណា​អរគុណទាំងអស់គ្នា អរគុណលោកប្តី។
រតន: មោះ មោះ Cheerសូមឲ្យឯងSweet រហូត ណា​សូមអោយប្រលងជាប់ទាំងអស់គ្នាណាNOP NOP
ខ្ញុំមានអារម្មណ៏ថាមានសុភមគង្គល ណាស់ ខ្ញុំមិននឹកស្មានថាគាត់ហ៊ានធ្វើចឹងទេ​អរគុណ​ណាស់ ​បងវង្ស  មានអារម្មណ៏ថា ខ្ញុំជ្រើរើស មនុស្សប្រុស​ត្រូវហើយ ហាហាហាហ។
                            
                     

 បន្ទាប់ពីលទ្ឋផលចេញហើយ ពួកខ្ញុំជាប់ទាំងអស់គ្នា។ ជំហានបន្ត​គឺត្រូវចូលមហាវិទ្យាល័យបន្ត។ បងវង្សស្រលាញ់ផ្នែក IT ចំនែកខ្ញុំចងរៀនអក្សរសាស្រ្តអង្គគ្លេស ម៉្យាងម្នាកទេ។
អាឡូបង បាទ?
វង្ស: អូននៅណា?
នៅផ្ទះហ្នឹងណាបង
វង្ស: អី ចេះផ្អែម ទៀត ថ្ងៃនេះ
Hehehehehehehehheheh
ល្ងាចនេះប៉ាម៉ាក់ នឹងគ្រួសារបងប្រុសបងមកពី USA អូនទៅទទួលពូកគាត់ជាមួយបងណា OK?ហាមបដិសេធ ទួត ទួត ទួត ទួត
យ៉ាបហ្មងអត់ទាន់យាយចប់ផង ធ្វើមេចទៅ ភ័យណាស់ ធ្លាប់តែយាយSkype លូវជួបមុខផ្ទាល់ ខ្ញុំពិតជាខ្លាចណាស់។
             ពេលទៅដល់ព្រលានយន្តហោះអារម្មណ៏មិននៅក្នុងខ្ឡួនសោះ ភ័យចង់ងាប់ហើយខ្ញុំ។​គ្រួសារគាត់មើលទៅថកលៃថ្នូណាស់ ពិសេសចេះគួរសមគួរអោយគោរពណាស់។

ជំរាប់សួរអ៊ុំ ប្រុស អ៊ុំ ស្រី ជំរាប់សួរបងប្រុស។
អ៊ុំ ស្រី: ចាក្មួយ យីនៅក្រៅស្អាត់ណាស់តើ  មានអំនោយទានណាស់នៀក
អរគុណអ៊ុំ ខ្ញុំជួយយួរអ៊ុំ (ពួកគាត់ដូចាជាចូលចិត្តខ្ញុំណាស់ មានភាពស្និត ស្នាល)
វង្ស:កំពុងយកចិត្តម៉ែក្មែកមែន?
មុខអស់ពីស្លែកដោយសារភ័យ ទៅជាក្រហមដោយសារ ពាក្យបង្អាប់ និង សរសើរ។
យប់នោះនៅញ៉ាំបាយជុំគ្នាមួយពូកគាត់ដូចគ្រួសារ ចឹង។
អ៊ុំ ស្រី: រ័ត្នថ្ងៃស្អែក អ៊ុំចង់ទៅលែងផ្ទះក្មួយម្តង
ខ្ញុំស្រលាំងកាំង ឆ្លើយបិក​បឹកៗៗ បាទ បាទ​អ៊ុំ បាទៗ ស្វាគមន៏ជានិច្ច (អុញមេច ចឹងវិញហា? ឯបងវង្សគិតតែពីសើច ឯខ្ញុំស្លែកអស់ហើយ​សួរបងវង្សគាត់អត់ប្រាប់)
            ទៅដល់ផ្ទះ​វិញខ្ញុំរៀបរាប់តាមដំនើប្រាប់អ្នកផ្ទះពូកគាត់ធ្វើហី ធម្មតា​(កាន់តែឆ្ងល់ហើយខ្ញុំ)
ស្អែកឡើង ម៉ែដាស់តាំងពីព្រលឹមជួយធ្វើម្ហូប ស្លាប់ ហើយ មនុស្សច្រើនមេះ គ្រួសារ​បងប្រុសធំ ៤នាក់ បងប្រុសទី២ ៤នាក់ បងស្រីបន្ទាប់ ៣នាក់ប្តីកូន (ខ្ញុំជាកូនពៅ នៅផ្ទះមួយ មាក់ប៉ា និង មានប្អួនជីដូនមួយទៀតនៅជាមួយ) មកទាំអស់។
វី(បង្អូនជីដូនមួយ) ហាម៉ាក់ជប់លាងហេ? បានជុំគ្នាមេះ ?
វី: ក្រែថ្ងៃនេះ គ្រួសារបងវង្ស មកលេង អ៊ុំអោយពួកគាត់មកអោយជុំគ្នា
(អូជិតឆ្គួតហើយ មិនយល់ទេ )
ម៉ាក: រ័ត្នហាទៅធ្វើខ្ឡូនអោយស្អាតទៅ ម៉ោងជិត៩ ហើយណា   គេមកលូវហើយ
បាទម៉ាក់ (អុញមេចចឹង)
អាឡូ បងវង្សបងឯងមកលូវមែន?
វង្ស: បាទបងមកជិត ដល់ហើយ  អូនត្រៀមខ្លួននៅ?
ត្រៀមខ្លួនធ្វើអី?
វង្ស: ធ្វើជាប្រព័ន្ឋបង ហាហាហ
បងវង្ស បងវង្ស​  បងវង្ស (ជិតឆ្គួតហើយខ្ញុំ)
            ពេលគ្រួសារបងវង្សមកដល់ មានរបស់របរច្រើនណាស់ ម្នាក់ៗស្លៀកពាកដូចទៅពិធី
ខ្ញុំមាកភ្ញាក់ផ្អើលណាស់ពេលឃើញម៉ាក់បងវង្ស ស្និទស្នាគ្នាចឹង ដូចស្គាល់គ្នាមកពីមុនចឹង។
អូរអរណាស់ផ្ទះខ្ញុំថ្ងៃនេះ ៦គ្រួសា នៅក្មេងទៀត ចង់វិលមុខ​ខ្ញុំ។ ចាស់ៗអង្គុយ លើសាឡុងឈឺក្នងផ្ទះ ទាំងបងខ្ញុំ បងបងវង្សអីហ្នឹង ឯអាវីមើលក្មេងៗនៅក្រៅ។
ម៉ាក់បងវង្ស: រ័ត្ន វង្ស​ចូលមកអង្គុយបតជើងនេះមក កូន​
វង្ស: បាទ ម៉ាក់ តោះអូន(ខ្ញុំបែកញើញជោគ)
ម៉ាក់បងវង្ស: មើ ប្រាប់តាម​ត្រង់មើរ​កូនពីនាក់ឯង​ស្រលាញ់ មែន ឬអី?
អូលោកអើយ អើយលោក សន្លប់លូវហើយ ខ្ញុំអត់ហ៊ានមើមុខ អ្នកផ្ទះសោះ
វង្ស: (ចាប់ដៃខ្ញុំជាប់) បាទប៉ាម៉ាក់ទាំងសងខាង ខ្ញុំនិងរ័ត្នទាំងពីរនាក់ ពិតជាស្រាលាញ់គ្នាមែន​
(ខ្ញុំមើលមុខគាត់ វាជាកំលាំងចិត្ត មួយសម្រាប់ខ្ញុំ ប្រឈមមុខនូវ រឿងនេះ)
បាទ  បាទប៉ាម៉ាក់ ពួកខ្ញុំស្រលាញ់ គ្នា យួហើយ សុំលោកទាំងពី មេត្តាអនុញ្ញាតផង។
ម៉ាក់ខ្ញុំ: ញញឹម
ម៉ាក់បងវង្ស: ម៉ាក់មិនជំទោះទេ កូន​នូបក្តីស្រលាញ់នេះ ចុះ ខាងអ្នកអូនវិញ
ម៉ាក់ខ្ញុំ: ចា អ្នកបង ខាងខ្ញុំក៏មិនអីដែរ
គ្រាន់តែលឺចឹង ខ្ញុំយំ អូលដើមករ យាយអត់ចេញ បងវង្សនឹងខ្ញុំបានក្រាប់សំពះបាត ជើង អ្នកមានគុណទាំងសងខាង នឹងបងៗ
ម៉ាក់ប៉ា អោយខ្ញុំសុំកុមាទោស ដែលមិនបានបំពេញតួរនាទី ជាកូនប្រុស តបស្នងនូវ ក្តីស្រលាញ់​បំពេញមុចម៉ាត់​ ជូនអ្នកមានគុណ វិញ សុំអធ្យាស្រ័យឲ្យកូនផងម៉ាក់ប៉ា។
ប៉ាខ្ញុំ : កុំគិតចឹង កូន កូនល្អណាស់ហើយ ក្រលងធម៏ល្អណាស់ ប៉ាម៉ាក់ មានសំណាងដែលមានកូន ជាកូន ។ កូនប្រុស ស្នងត្រកូលនូវមានបងៗឯងទៀតណា។
ម៉ាក់ខ្ញុំ: ប៉ាម៉ាក់ចង់ឃើញកូនមានក្តីសុខ មិនចង់ឃើញរស់នៅដោយពិបាកនោះទេ  ប៉ាម៉ាក់យល់ពីចិត្តកូន។
ម្តងនេះខ្ញុំរឹតតែយំខ្លាំងឡើង បងវង្សស្រាប់តែយំដែរ(ជាលើកទី១ ដែរខ្ញុំឃើញទឹកភ្នែកគាត់)
បន្ទាប់ពាក់ជញ្ជៀនហើយ (គ្រប់យ៉ាងរៀបចំរួចជាស្រេច) លើកទឹកតែជូនចាស់ៗ​។
ម៉ាក់បងវង្ស: អ្នកអូនគិតមេចបើខ្ញុំចង់យកពូកគេទៅ នៅUSA ទៅរៀនទី នោះ ចាំរៀនចប់៤ឆ្នាំ ក្រោយចាំមក​រៀបការនៅទៅនោះតែម្តង។
ម៉ាក់ខ្ញុំ: ចាមិនអីទេ ស្រេចតែអ្នកបងចុះ
ម៉ាក់តែបើខ្ញុំទៅ ផ្ទះនេះពិតជាស្ងាត់ ម្យាងប៉ាម៉ាក់ចាស់ៗហើយ បានអ្នកណានៅមើលថែរ
បងស្រីពៅខ្ញុំ: កុំបារម្មណបងនឹងមកនៅមួយប៉ាម៉ាក់ បងអាចមើថែរគាត់បាន
វី: ចាបងកុំបារម្មណ៏នៅមានខ្ញុំទៀតនោះ
បាតចឹងស្រេចតែម៉ាក់ចុះចឹង
ម៉ាក: ចឹងកូន​មិនរៀននៅទីនេះហើយ មិនបែចទៅទេ ចាំវង្សមកវិញចាំរៀបការ
ហា (ស្ទាក់ស្ទើ) (គ្រប់គ្នាសើច នឹងការបារម្មណ៏ខ្ញុំ)

ពួកយើងស្រស់ស្រូបអាហាថ្ងៃត្រង់ជាមួយគ្នា វាជាគ្រួសារធំ ដែលមានសុភមង្គល​មែនទែន។ ខ្ញុំនឹងបងវង្សញញឹមរហូត
បងវង្សគ្រប់យ៉ាងបងជាអ្នករៀបចំមែនទេ?
វង្ស: បាទ
ចុះបងធ្វើអីខ្លះបានអ្នកផ្ទះសងខានទទួលយកយើង?
វង្ស: អ្នកផ្ទះបងមិនអីទេ ពីព្រោះគាត់ដឹងពីបងយួរហើយ ម៉្យាងបងមានបងប្រុសស្នងត្រកូល អូនចាំអត់ពេលដែលយើងជូបគ្មានៅពីធិខួបកំនើត បងបានស្រលាញ់អូនបាត់ហើយ។ វត្តមានអូន បានដឹងដល់អ្នកផ្ទះបង គ្រប់សកម្មភាព គឺបងតែងប្រាប់ទៅអ្នកផ្ទះ ពួកគាត់ពិតជាពេញចិត្តនូវអ្វីដែលអូនមាន ចំនេះដឹង អត្តចរិត ជាកូនដែលមានសីលធម៏ មកគ្រួសារអ្នកមានរបៀប ជាពិសេស ស្អាតហាហាហាហាហាហ អូយយាយលេងទេ គឺងបងស្រលាញ់បានហើយត្រូវអត់?
បាទ ប៉ុន្តែចុះគ្រួសារខ្ញុំ វិញបងធ្វើម៉េចបានពួកគាត់OK?
វង្ស:ពីបាកបន្តិចហើយ បងបានព្យាយាមរយ:ពេលជាង៣ឆ្នាំ ការចេញចូលផ្ទះអូនជាប្រចាំមិនមែនចង់ជូបអូនទេ ហាហាហាហា អួយយាយលែងទេ គឺបងព្យាយាមយកចិត្តពួកគាត់ បង្ហាញថា បង្ហើមម្តងតិចៗ ដល់យូរទៅគាត់ស្រលាញ់ បងដូចកូនចឹង ដូចអូនឃើញស្រាប់ បន្ទាប់មកបង និយាយតាមដំនើរដើម ទង​នឹងលើកឩទាហរណ៏មកជំរាប់ពូកគាត់ ដំបូងអត់ព្រមទេ ប៉ុន្តែគាត់ក៏ទន់ចិត្តដោយសារ​ក្តីស្រលាញ់មួយនេះ ធ្វើអោយគាត់រំភើប ម្យ៉ាងទៀតអូនជាកូនល្អ មិនដែលធ្វើអោយគាត់ពិបាកចិត្ត ទើបគាត់ក៏មិនចង់ឃើញអូន មិនសប្បាយចិត្តដែរ ដូចនេះគាត់ក៏អនុញ្ញាត ទៅ​ នៅមានបងប្រុសអូន ពីរនាក់ទៀតស្នងត្រកូលដែរតើ.

            គាត់ញញឹមះហើយអោបខ្ញុំយ៉ាងណែណ​ សំលឹងទៅឆ្ងាយ។ ពូកយើងទាំងពីញញឹម សំលេងមើអ្នកផ្ទះ ដែលកំពុងមានភាពរីករាយជាមួយគ្នា។ វាជាកុសលផលបុណ្យមួយដែរពូក​យើង​បានសាងមកជាមួយគ្នា ទើបពួកយើងអាចជួបនូ​ស្នេហាដែលមានតែស្នាមញញឹមបែបនេះ។ អរគុណ​ប៉ា ម៉ាក អរគុណវត្ថុស័ក្តសិទ្ឋ អរគុណលោកតា​អរគុណទេវតា ដែលអោយពួកយើងជួបគ្នា​។
អរគុណបងវង្សសំរាប់គ្រប់យ៉ាង សួមឲ្យពូកយើងអាចរស់នៅជាមួយគ្នាពេញដោយសុភមង្គលរហូតណា។
វង្ស: បាទ អូន អរគុណចំពោះ រាល់ទង្វើល្អ ភាពស្មោះស័្មគ្រ និងយកចិត្តទុកដាក់ ពិសេសបេះដូងដ៏បរិសុទ្ឋមួយនេះបង នឹងរក្សាអស់មួយជីវិត។
អរគុណបង អូនក៏ដូចគ្នារក្សាអស់មួយជីវិត។



            ខ្ញុំសអរគុណចំពោះមិត្តអ្នកអាន ដែរចំនាយអានរឿងមួយនេះ។ សូមជួនពរអ្នកមិត្តមានសំណាងល្អណា អ្នកមានស្នេហា សូមអោយSweet ដូចរឿងនេះចឹង។
            ជួបគ្នានៅរឿងក្រោយទៀតណា អរគុណ J
ណារ័ត្ន ខូល



    



























No comments

Powered by Blogger.