ជម្រើសបេះដូង ភាគទី២



បន្ទាប់ពី វិសាល បានទៅជួប សម្ភាសន៏ជាការងារថ្មី ព្រមទាំងបានជួន ទេវបុត្រសង្ហា ដែលជាប្រុស ចង្រៃដែលវិសាលស្អប់បើរួចមក តើនឹងមានអ្វីកើតឡើងបន្តរទៀត?  ពួកគេអាចទៅរួចទេ? វិសាល អាចជាប់ទេ? ចុះនៅវគ្គបន្ទប់ និងមានអ្វីកើតឡើងចំពោះ ក្មេងប្រុសពូកែឌឺម្នាកនេះ ? តើសាកល្បងអានជាមួយគ្នា ទើបដឹងសាច់រឿង លំអិត 
 
ជម្រើសបេះដូង ភាគទី២




បន្ទាប់ពីញ៉ាំបាយហើយ ខ្ញុំអង្គុយតែម្នាក់ឯង ញ៉ាំទឹក នៅ នស២រ ត្រចៀកស្តាប់ចំរៀងទេ តែ  ក្នុងចិត្តគិតមមៃដល់លោកសំណាង ខ្ញុំនឹកគេ ឬក៏ខ្ញុំ ខឹង អត់យល់ដែរ  កាត់ចិត្តទៅខ្ញុំអើយ។ រយះពេលជិតមួយអាទិត្យនេះ  ខ្ញុំធ្វើការដោយគ្មានកំលាំងសោះ ព្រោះធុញនិង បងមង្គលណាស់ ធុញនិង បរិយាកាសនេះណាស់ម៉ាក់អើយ ។​ 

ទីងៗៗៗ
អាឡូជំរាបសួរបាទ ខ្ញុំវិសាល
ម៉ារី: ចាអូន ជំរាប់សួរ បងម៉ារីណាអូន​ ប្អូនត្រូវបានជ្រើសរើសជាជំនួយការគម្រោង របស់លោកសំណាងណាអូន​អបអរផង ចុះប្អូនអាចចូលធ្វើការបាននៅពេលណាដែលអូន
បាទៗៗ បង បាទ​អរគុណ​បងស្រី នៅថ្ងែព្រហស្បតិ៏សប្តាយក្រោយណាបង(ខ្ញុំអរស្ទើហោះ មិនយល់ដែរ ស្អប់គេតែដល់បានធ្វើការជាមួយគេ បែជា រំភើបទៅវិញ អត់យល់ខ្លួនអែង)

ម៉ារី: អូ ចាអូន​ថ្ងៃព្រហស្បតិ៏ សប្តាហ៏ក្រោយជួបគ្នាណាអូន​ អូខេជំរាប់លា ណាអូន
បាទបង ជំរាប់លាបង អរគុណច្រើនណាបង


(ខ្ញុំញញឹមបិទម៉ាត់មិនជិតទេប៉ន់អោយតែដល់ថ្ងៃឆាប់ៗទេខ្ញុំ ចង់ធ្វើការថ្មីផង ចងចាកចេញពីទីនេះឆាប់ៗផង ក៏ចង់ទៅជួបមុខគេឆាប់ៗផង ដែរ អូៗៗ ជិតឡប់ហើយ ហេតុអីបែរជាត្រូវជាចង់ ទៅជួបគេវិញជិតឆ្គួត ហើយខ្ញុំ)

……………………..

        ថ្ងៃនេះជាថ្ងៃធ្វើការចុងក្រោយរបស់ខ្ញុំ នៅទីនេះ ខ្ញុំក៏មានសេចក្តីអាលោះអាល័យផងដែរ តែមិនដឹងថាត្រូវគិតបែបណានោះទេ
អនាគតជាធំមិត្តភក្តិរាប់អានគ្នាអាចណាត់ជួបគ្នាបាននៅលើក ក្រោយ។ នៅក្នុងបន្ទប់បិទជិតនៃឯហាង ម៉ាស្ទ័រស៊ូគីស៊ុប ដែលមានគ្នាប្រមាណជាង ១០ទៅ១៥ នាក់ វាជាពីធី ជួបលាងលាគ្នាសំរាប់ការចាកចេញរបស់ខ្ញុំ គ្រប់គ្នាហាក់រីរាយណាស់ ប៉ុន្តែមើលទៅលោកមង្គលវិញ ហាកមិនសប្បាយចិត្តសោះ គាត់ផឹកច្រើនជ្រុល មើលទៅដូចជាស្រវឹងហើយ។ ម្នាក់ៗរីករាយណាស់ និងការរាំច្រៀង សប្បាយបែបនេះ បរិយាកាសនេះ មិនបានធ្វើអោយខ្ញុំ ស្លុងអារម្មណ៏ទៅនិងភាពតរីករាយនេះទេ តែខ្ញុំហាកអានិតគាត់ដែរ ហ៊ើយសុំទោសបងមង្គល មិនអាចទៅរួចទេរវាងយើង ស្នេហាមិនអាចបង្ខំទេ។

        បន្ទាប់ពីបរិភោគអាហារួចមកគ្រប់គ្នាបានបែកគ្នាទៅផ្ទះរាងៗខ្លួន ចំនែកខ្ញុំវិញ ក៏ដូចគ្នាបន្ទាប់ពីទទួលពាក្យជួនពរពីពួកគាត់ និង ជំរាបលារួចមក ខ្ញុំក៏ត្រលប់ទៅផ្ទះដូចគ្នា ដោយមិនខ្វល់ពីបងមង្គលនោះទេ។

ទីតៗៗ (សំលេង ស៊ីភ្លេឡាន)
ហាបងមង្គលតើ មកតាមធ្វើអី?
មង្គល: ឈប់សិន ៗ ឈប់ វិសាល បងមានរឿងនិយាយ សុំពេលនិយាយបន្តិចបានទេ ?
បងមានរឿងអី? ចាំស្អែកទៅ យប់ហើយណា (យីស្អីចេះ យ៉ាប់ដែរហ្នឹងហា)
មង្គល : ទេៗ ៗ បងចង់និយាយពេលនេះ​ ណា តែមួយភ្លេតទេបានទេ?
បានបាន អូខេ (ដោយសារតែនៅមានមនុស្សច្រើន គួរសមខ្ញុំក៏យលព្រម ឆប់ម៉ូតតែម្តងទៅ)

អូខេ បងមានរឿងអីចង់និយាយ?
មង្គល: សុំទោសវិសាល ព្រោះតែបងមេនទេទើបអូន ប្តូរកន្លែធ្វើការបែបនេះ? (ប្រុសកំសត់ធ្វើមុខស្រពោនមើលទៅគួរអោយអានិតគួរសមដែរ)
ទេៗៗ មិនមែនបែបនេះទេ គឺព្រោះតែខ្ញុំចង់សាកល្បងការងារ និង បរិយាកាសថ្មីតែប៉ុនោះ មិនពាក់ព័ន្ឋនិងបងនោះទេ
មង្គល: ទេ បងមិនជឿទេ បងសុំអង្វរ កុំធ្វើបែបនេះបានទេ បងសន្យា បងនិមិនធ្វើបែបនេះទៀតនោះទេ កុំអីណា ត្រលប់មកវិញមកបងនិងមិនទម្លាប់ និងពេលវេលាដែលគ្មានអូនទេ អូននមិនយល់ចិត្តបងទៀតហេ រយះពេល ជិត២ឆ្នាំនេះ?
បងស្រលាញ់អូនហើយ វិសាល កុំចាកចេញអីបានទេ? កុំព្រោះតែកំហុសរឿងលកាលពីថ្ងមុននោះអូនយកចិត្តទុកដាក់ក្នុងចិត្តអីណា? បងសន្យា បងសន្យាបានទេ?
សុំទោសផង មិនមែនបែនោះទេ តែសុំបងគោរពការសម្រចចិត្តរបស់ខ្ញុំផង ពួកយើងមិនអាចទៅរួចទេ សុំទោសផង បងល្អខ្ញុំទទួលស្គាល់ អូខេយប់ហើយ ខ្ញុំទៅផ្ទះហើយ ជួបគ្នាថ្ងៃក្រោយណាបង។ (និយាយចប់ខ្ញុំត្រៀមរូចជាស្រេច រត់ឡើងម៉ូតូ ហើយ ចេញពីទីនោះយ៉ាងលឿន ខ្លាចអាប៉ិនោះឆ្គួតទៀត។ ស្នេហាអឺយស្នេហា ម៉េចចឹងហ្ន?)
…………………………
        ថ្ងៃថ្មីបានចូលមកដល់ ពេលវេលាដែលត្រូវចូលធ្វើការក៏បានមក​ដល់ដូចគ្នា វាជាពេលវេលាដែល ខ្ញុំបានរំពឹង ជិត ពីរអាទិត្យមកហើយ។ មកដល់ថ្ងៃដំបូងមានអារម្មណ៏ថាប្លែកណាស់ គ្រប់យ៉ាងគឺប្លែកតែម្តង សំរាប់ខ្ញុំមានរឿងជាច្រើនដែលត្រូវរៀន និងស្វែយល់បន្ថែមទៀតនោះ។ គ្រប់គ្នាពិតជារាក់ទាក់ណាស់ កក់ក្តៅណាស់សម្រប់ថ្ងៃដំបូង នេះ។

        បន្ទប់ធ្វើការខ្ញុំនៅជាន់ទី៣ កំពុងតែស្វែលស្រាប់ផងខ្ញុំ ឡើងចុះដល់ទៅ២ជាន់ទៀត។  នៅក្នុង បន្ទប់នេះ មានគ្នា ៩នាក់ ដែលតុខ្ញុំផ្ទាល់ គឺអង្គុយជិត លោកសំណាង ផ្ទាល់តែម្តង់ព្រោះតែខ្ញុំជាជំនួយការគាត់ផ្ទាល់ដូចនេះខ្ញុំត្រូវតែអង្គុយជិតគាត់បែបនេះហើយ។អ្នករាល់គ្នាហាក់ រវល់និង ការងារខ្លូនឯងណាស់  ដូច្នេះគ្មានពេលអីមកផ្អែមល្ហែម ជាមួយ ខ្ញុំយូពេកនោះទេ។
….
យី គេមកធ្វើការអស់ហើយ ចុះលោកប្រធានខ្ញុំមេចយូម៉េះ ម៉ោងប្រមាណ ជិត៩ហើយ អត់ទាន់មកទៀត យ៉ាប់ដែរហ្នឹងហា ធ្វើមេគេអីចឹង គួរអោយស្អប់ណាស់។

ទីងទីងៗ (សំលាងទូស័ព្ទលើតុរោទ៏)
មានិត: វិសាល មានទូរស័ទ្ទ ម៉ារីរកណាអូន
អូបាទបងអរគុណ អឡូជំរាប់សួរ ខ្ញុំវិសាលនិយាយបង
ម៉ារី: អូនវិសាលហា អូនយកLaptop ចុះមកផងណា ប្អួនត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលជាមួយ លោកសំណាង ណាអូន នៅ ភោជនីយដ្ឋានបៃតង ចំនួន២ថ្ងៃ
បាទៗៗ បងខ្ញុំទៅហើយ បង ចាំមួយភ្លែតណា (យីទើបមកដល់ ប្រើបាត់ហើយ  ហ៊ើយមិនដឹងថានេះជាកម្មឬអ្វីនោះទេ?)
…………………..   
        នៅក្នុងបន្ទប់ប្រជុំដ៏ធំមួយ មាននុស្សប្រហែលជិត៣០នាក់ ដែលម្នាក់ៗ មើលទៅសុទ្ឋតែជាអ្នកការទូតតែម្តង មានប៉ុន្មានអ្នកដែរ ដែលខ្ញុំស្គាល់។ ខ្ញុំពិតជាអៀនណាស់ដែលមកយឹតជាងគេបែបនេះ ពួកគាត់ពិតជាស្វាគមន៏ ខ្ញុំណាស់ សូម្បីតែគ្រូបង្រៀន តែចំលែកអី តែ អាតាប៉ិសំណាងទេ មិនអើពើរអីតិច...
លោកគ្រូ: សួរស្តីប្អូនប្រុស តើប្អូនមកពីខាងណាដែរអូន?
បាទគឺៗ មកពីៗ
សំណាង: មកជាមួយខ្ញុំ គឺជំនួយការផ្ទាល់ខ្លូន សំរាប់គំរោង Climate Change
នេះ
(អ្នកគ្រប់គ្នាញញឹមមកកាន់ខ្ញុំ លោកសំណាងបានបង្ហាញសញ្ញាអោយ ខ្ញុំចូលអង្គុយចិត្តគាត់ ។បន្ទាប់ពីសម្រូលឥរិយាបទរួចមក ការដំនើរការរៀនក៏ចាប់ផ្តើម)
សំណាង: (ខ្សឹបដាក់ត្រជៀកខ្ញុំ)  កត់ទុកផងណាប្រយ័ត្នខ្ញុំសួរអត់ចេះ បន្ទាប់ពីចប់វគ្គនេះ ត្រូវត្រូវរបាយការណ៏អោយខ្ញុំ លឺទេ?(សម្តីម៉ាត់ៗ តែម្តង គួអោយស្អប់ណាស់ ថាអាមេមុន វាព្រាននារី ដល់ពេលម្នាក់នេះវិញ កាចគួសម កម្មខ្ញុំមែន?) បាទ លោក ចាំខ្ញុំធ្វើជូន

(លោកសំណាងញញឹមស្ងួត ហាក់បង្គប់ន័យណាស់ គួរអោយស្អប់។ វគ្គបណ្តុះបណ្តាលមានពេល២ថ្ងៃពេញមាន័យថា ខ្ញុំត្រូវនៅទីនេះពេញតែម្តងជាមួយគាត់ ស្លាប់ហើយ។ រយះពេលមួយព្រឹកហាក់យូមេះ ឃ្លានបាយណាស់នៀក។ ​អូគេរៀបហើយ បានញ៉ាំហើយ ទៅលាងដៃសិនខ្ញុំ។ អ្នករាល់គ្នាបានចូលតុបណ្តើរ បណ្តើរ ចំណែកខ្ញុំវិញ ហាហាហា មកអង្គុយចាំតែម្តង  លោកសំណាង ដើរបណ្តើរ ជជែកគ្នាបណ្តើរ ជាមួយបរទេសម្នាក់ តែខ្ញុំមិនខ្វល់ទេ នេះជាពេលឯកជន របស់ខ្ញុំ )


សំណាង: វិសាល អង្គុយទីនេះមក (គាត់និយាយដោយមិនមើលខ្ញុំសោះ ខណះពេលនោះខ្ញុំចង់តែយក កែវទឹកជះកណ្តាលមុខទេ ឈ្លើយណាស់)
បាទ បងមិនអីទេ អង្គុយទីនេះបានហើយ មិនអីទេ
សំណាង: ទេមកទីនេះមក  អង្គុយក្បែរខ្ញុំមក(ម្តងនេះហាក់តឹងតែងជាងមមុនទៀត)
បាទបងទៅ ក៏បាន(ខ្ញុំញញឹមជាប់បើទោះបីជាខ្ញុំមិនពេញចិត្តក៏ដោយ )

        (ហ៊ើយមួយថ្ងៃរំលងផុតបាត់ទៀតហើយ ថ្ងៃធ្វើការដំបួងហាកតឹងពេកហើយខ្ញុំ អោយតែបែបនេះ មិនយូទេ​ដឹងតែវាយគ្នា ស្លាប់ហើយខ្ញុំ ជាមួយអាប្រុសសង្ហា សម្តីអាក្រក់ហ្នឹង)

……………………….
លោកគ្រូ:  អរុណសួរស្តីអ្នកគ្រប់គ្នាសម្រាប់ថ្ងៃនេះ ពួកយើង និងមានការអនុវត្តច្រើនជាងម្សិលមិញ ដូចនេះ សុំយកចិត្តទុកដាក់ និង ចាប់ដៃគូរ ដែលមកពី ស្ថាប័នដូចគ្នាដើម្បីធ្វើការជាក្រុមជាមួយគ្នា។
(គ្រាន់តែឮបែបនេះ ចប់ហើយខ្ញុំ តាមមើលមិនរស់ទេ ទើបតែចូលមកសោះត្រូវបណ្តើរៗហើយហ្នឹងចុះទម្រាំដល់១ខែនោះ ចប់ហើយ ចប់ហើយៗៗ។ ការបង្រៀនដំនើរកាទៅយ៉ាងរលូន បរិយាកាសដំនើរការបានល្អណាស់ មិនតឹងតែពេកទេ នេះ​មកពីគ្រូមានបច្ចេកទេសល្អ និងសក្ខាកាមទាំងអស់គ្នា មានការសហាការ គ្នាល្អ។ សំនួរចម្លើយ ការដេញដោលដែលពោពេញដោយភាពរីករាយធ្វើអោយខ្ញុំមានអារម្មណ៏
ស្រួលដកដង្ហើមបន្តិចដែរ បើសិនជាមិនដូចច្នេះ ទេខ្ញុំប្រាកដជាពិ បាកដកង្ហើម ស្លាប់ហើយ មើលទៅ)
លោកគ្រូ: អូនខេ ល្ងាចនេះជាពេលចុងក្រោយសម្រាប់ពួកយើងចំពោះវគ្គ បណ្តុះបណ្តាលនេះ ដូច្នេះ មួយរសៀលរយះពេល៣ម៉ោង ជាការសាកល្បងការងារជាក្រុម ម្តង សូមអ្នកដែលមកពី ស្ថាប័នជាមួយគ្នា ចាប់គូរគ្នា​និងបញ្ចេញមតិអំពីជំហានបន្ទាប់ពីទទួលវគ្គបណ្តុះបណ្តាល។
(ក្រុមនីមួយៗម្នាក់ៗម្នាក់ៗសុទ្ឋតែមានមតិល្អ និងគម្រោងល្អៗមិនចាញ់គ្នានោះទេ។មានអារម្មណ៏ទទួលបានចំនេះដឹងថ្មី
ទៀតហើយ ពីវគ្គបណ្តុះបណ្តាលនេះ)
សំណាង: នេះវិសាល (ក្រោកដើរចេញទៅ ដោយមិនបញ្ចាក់អីមួយម៉ាត់ )
បាទ? ហា បងៗៗ បងទៅណាជិតដលក្រុមយើងហើយណា បង (យីឈ្លើយម៉េះ និយាយទូរស័ព្ទអស្ចារ្យណាស់មែនទេ ជាមួយស្រីមែន? ចរិកអន់ណាស់ ហុចស្អី មានក្រដាសសស្លែតហ្នឹង មានអីមើល?  ​ជិតដល់វេនខ្ញុំហើយធ្វើម៉េចទៅ? មកវិញៗៗ  ឆាប់ឡើងខ្ញុំមិន ដឹងនិយាយ អីទេណា?)

(បន្ទាប់ពីរំលងពីរក្រុមហើយអត់ទាន់មកវិញទៀត មិនដឹងធ្វើយ៉ាងម៊េចទេ ចឹងមានតែខ្ញុំ គ្រាន់តែប៉ុនហ្នឹងមានអីអស្ចារ្យ។ បន្ទប់ពីខ្ញុំធ្វើការអធិប្បាយទៅតាមអ្វីដែលខ្ញុំយល់ និងតាមបទពីសោធន៏របស់ ខ្ញុំ។ ខ្ញុំពិតជាភ័យណាស់ អ្វីដែលសំខាន់គឺ និយាយជាភាសអង់គ្លេស ទៀត មិនដឹងត្រូវឬខុសទេ? សម្លេងទះដៃបានបន្លឺឡើង បន្ទាប់ពីខ្ញុំបរិយាយ និង ឆ្លើយឆ្លងសំនួររបស់ក្រុមផ្សេងៗរួចមក។ ពួកគាត់ពិតជាពេញចិត្តនឹងគំនិតខ្ញុំ ណាស់ ដល់ពេលចឹងហេហេហេ ចូរដែហ្នឹងហា។ ស្រប់ពេលនោះលោកសំណាង ប្រុសចរិកកោងបាន ដើរចូលមកជា មួយទឹកមុខមាំ ដោយមិនអើរពើហ្នឹងខ្ញុំ អីតិច មិនសរសើហីទៅ មិនញញឹមទៀត យ៉ាបណាស់អាតាប៉ិននេះ ស៊ាំហ្មង​) 



ពេលពី២ថ្ងៃបានរំលងផុតទៀតហើយខ្ញុំអានឆ្លងវាផុតដោយសុវត្តិភាពប៉ុន្តែមិនដឹងថាថ្ងៃស្អែកនិងមានអ្វីកើតឡើងទៀតនោះទេខ្ញុំ បើចង្វាយខ្ញុំចរិកចឹងៗនោះ។​ នៅថ្ងៃបន្ទាប់ខ្ញុំមកកាន់ការរិយាល័យតាមធម្មតា  ដោយក្នុងដៃមានកាន់នូផ្កាម្លិះមួយភួងផងដែរ។

ម៉ារី : អរុណសួរស្តីអូន គេងស្រួលទេយប់ម៉េញអូន?
បាទបងអរគុណចុះបងវិញបងស្រីថ្ងៃនេះស្អាតដល់ហើយជាមួយអាវ ផ្កាឈូកនេះ បង 
ម៉ារី : ហាហាហ បោកបងហើយ អូអូនទិញផ្កាម្លិះមកធ្វើអីអូន?
បាទបង ជិះមកតាមផ្លូវឃើញដូនចាស់លក់នៅនឹងភ្លើងស្តុប អានិតគាត់ជួយ ទិញគាត់ទៅបង ម៉្យាងខ្ញុំចូលចិត្ត ខ្លិនផ្កាម្លិះនេះណាបង
ម៉ារី : ក្មេងល្អមែនអូន អូGood morning  សំណាង
សំណាង: បាទ Good morning  ម៉ារី ញ៉ាំអីនៅ?
(យីមកពីកាល យ៉ាបមែន )
ម៉ារី : ចានៅទេ ប៉ុន្តែទិញបបរយកមកញ៉ាំដែរ
Good Moring បងសំណាង(ខ្ញុំបែរទៅ ញញឹម និងរាក់ទាក់ ធម្មតា )
សំណាង: បាទ (គាត់ញញឹមស្ងួត ហើយក៏ឡើងទៅលើបាត់ទៅ។ គួរអោយ ស្អប់)
ម៉ារី : អូនកុំខឹងអី សំណាងគាត់មិនមែនចឹងទេអូន ដោយសារតែគាត់មាន បញ្ហាខ្លះៗ តែប៉ុននោះ ទើបគាត់មិនសូវសប្បាយចិត្តបែបនេះ ណាអូន  គាត់ មនុស្សល្អទេអូន
បាទបង មិនអីទេ អូខេបងខ្ញុំទៅលើហើយណាបង (តាមពិតម្តងៗ ចង់ឈះដុំ )
ម៉ារី : ចាអូន ស៊ូ ស៊ូណា
……………………………..
១ខែកន្លងផុតទៅ គ្រប់យ៉ាង បានដំនើរការបានល្អ ជាមួយក្រុមការងារ ខ្ញុំមានអារម្មណ៏ថា​ចុះសម្រុងគ្នាល្អណាស់ លើកលែងតែលោកសំណាងទេ ដែលខ្ញុំយល់ថា ដូចជាមិនចូលគ្នាសោះ គាត់ល្អគ្រប់យ៉ាង ប៉ុន្តែត្រង់មានចរឹកម៉ឹងម៉ាត់ពេកជាមួយខ្ញុំ….

        (ហ៊ើយជិតស្លាប់ហើយខ្ញុំ មួយព្រឹកនេះ​  អាតាប៉ិហ្នឹង ប្រើរហូត ចុះឡើងៗៗ តិចយកនេះ តិចយកនោះ ជិតស្លាប់ហើយខ្ញុំ។)
សំណាង: រក្សាបានខលទៅ បញ្ចាក់ពីវគ្គបណ្តុះបណ្តាល់ នៅអាទិត្យ  ក្រោយ មានបានជួនដំណឹងដល់សក្ខាកាមអស់ឬនៅ? ចុះមានទាក់ទង កន្លែងស្នាក់នៅ និង អាហារ ព្រមទាំង មានស្នើរសុំការចាយវាយពី គណនេយ្យនៅ? ចុះឯណារបាយការណ៏កាពីប្រជុំម្សិលមិញនោះ (ប្រុសចង្រៃសួរដោយមិន មើលមុខខ្ញុំអីតិចសោះ)
(ស្លាប់ហើយៗៗ សួរច្រើនចឹងឆ្លើយ ណាទុកណាទៅលោក) បាទបង ខលប្រាប់អស់ហើយ  ឯកសារគណនេយ្យក៏ធ្វើរួចហើយដែរ ចំនែក កន្លែងស្នាក់នៅក៏បានរៀបចំរួចហើយដែរ។

        និយាយតាមត្រង់អោយតែមានវគ្គបណ្តុះបណ្តាលម្តង់ៗ ហត់ ចង់ស្លាប់ហើយខ្ញុំ គេប្រើធ្វើនេះ ធ្វើនោះ ហើយ សុទ្ឋ តែកំណត់ ពេលយកទៀត អាប៉ិហ្នឹងចង់ធ្វើបាបខ្ញុំហ្មង ។ រយះពល៣ថ្ងៃកន្លងផុតទៅ វគ្គបណ្តុះបណ្តាល បានត្រូវបានបញ្ចប់ដោយជោគជ័យ លោកសំណាងមេខ្ញុំ វិញ ញញឺមអាហូត តែឯងនេះ ហត់ចង់ដាច់ខ្យល់រត់ទៅនេះរត់ទៅនោះ ទើបតែបានជិតពីខែសោះខ្ញុំដូចជាស្រក់គីឡូតិចហើយ។
......................

សំណាង: របាយការណ៏ប្រជុំរួចហើយឬនៅ ? ព្រឺកថ្ងៃស្អែទៅប្រជុំនៅក្រៅ ជាមួយគ្នា (គាត់និយាយមុខឡើងម៉ើងហ្មងមុខ )

ឯកសារ ខ្ញុំបានត្រៀមរួចហើយ ប៉ុន្តែរបាយការណ៏ប្រជុំ កាលពីថ្ងៃពុធមុន មិនទាន់រួចទេ បង (និយាយបែបអ៊ឹមអៀន)
សំណាង: ហាមិនទាន់រួច យូ រម៉េះ ខ្ញុំប្រញាប់ណាស់ ថ្ងៃស្អែក ខ្ញុំត្រូវការ វិសាលឯងធ្វើការអីចឹងប្រាប់ហើយថាប្រញាប់ណាស់ អូខេ ស្អែកផ្ញើរអោយខ្ញុំ លឺនូវ? (គាត់ និយាយតាមធម្មតាទេ តែមួយៗម៉ាត់ៗ មាន័យណាស់)
បាទបង (ចងស្រក់ទឹកភ្នែក ប្រុសចង្រៃ ការងារម៉ាគគោក ធ្វើមិចទាន់ ចាំមើលមិនចាញ់ចិត្ត ត្រូវធ្វើអោយហើយ ស្អែកអោយលោកចាំមើលណា លោកសំណាង មិនថាលោកជាមេ ឬ ជាប្រុសស្អាត់អីទេ ខ្ញុំនិងធ្វើអោយលោកទទួល ស្គាលខ្ញុំ  ប្រុសចង្រៃ ប្រុសចង្រៃ គូរអោយស្អប់ )

        ម៉ោងប្រមាណ៥:៣០នាទីទៅហើយម្នាក់ៗបានរៀបចំចេញទៅផ្ទះ បណ្តើរៗ។ នៅក្នុងបន្ទប់ខ្ញុំផ្ទាល់ នៅតែខ្ញុំនិងអាតាប៉ិរោគចិត្តហ្នឹងទេ ដឹងកាលបានទៅ បើខ្ញុំនៅម្នាក់ឯង ស្រូលខ្លួនជាង យ៉ាប់ហ្មង។ ម៉ោងជិត ៧ទៅហើយនៅមិនទាន់ហើយទៀត បានត្រឹមតែពាក់កណ្តាលហ្នឹងធ្វើម៉េចទៅ យប់នេះមិនបែបដេកទេមើលទៅ។(គិតក្នុងចិត្ត)

 ម៉ោងប្រហែល៨លោកសំណាង ប្រុសចង្រៃ រៀបចំចេញទៅផ្ទះ ដោយមិន បានលាខ្ញុំអីមួយម៉ាត់ អន់ចរិកទៀតហើយ។ ហ៊ើយគេទៅបាត់ធូចិត្តតិច អាចដង្ហើមបានស្រួលខ្លះ ហើយ ខ្ញុំ។

ទីងទីងទីងទីងៗ
ពៅ: អាឡូ អាម៉ាបអត់មោករៀនចឹងហា?
មិនបានទៅទេ រវល់ សុំច្បាប់ផងណា
(ខណនោះខ្ញុំរៀបរាប់ប្រាប់ពួកម៉ាក់ខ្ញុំ តាមដំនើររឿង ព្រមទាំង
ជេគាត់ទៀត ហៅគាត់ប្រុសចង្រៃពេញៗម៉ាត់តែម្តង ជិត៣០នាទី អត់មានធ្វើអីទេ យាយតែដើមអាតាប៉ិហ្នឹង)

        (សំលេងបើទ្វាក្រាំងៗ ធ្វើអោយខ្ញុំភ្ញាក់ព្រើត ស្រលាំកាំងតែម្តង ជាមួយនិងវត្តមានប្រុសសង្ហា នៅចំពោះមុខ ជាមួយទឹកមុខ ឡើងមាំ)
ពៅ ហាគ្នារវល់បានហើយណា បាយៗ…..​​   ​​

 អូ គឺៗ បងមិនទាន់ទៅទេហ? (សំលេងរដិបរដុប ស្លាប់ហើយ យាយដើមគេមួយថ្ងៃហើយ ជេគេទៀត ចុះ ធ្វើមេច? )
សំណាង : នៅទេ នៅមិនទាន់ទៅទៀត ?​ ណេះ ញ៉ាំទៅ
ហាអីគេហ្នឹង មិនញ៉ាំទេ មិនឃ្លានទេ
សំណាង : ញ៉ាំទៅ បើទោះជាអែងស្អប់ខ្ញុំ ខឹង ខ្ញុំ ក៏ខ្ញុំមិនដាច់ចិត្តដាក់ថ្នាំពុលសម្លាប់អែងដែរ ម៉ោងជិត៩ហើយណា 
មិនអីៗទេ ខ្ញុំ ខ្ញុំ ទៅផ្ទះហើយណាបង​ (ចប់ហើយ ខ្ញុំ មិននៅទេ វិវគាត់ទប់ចិត្តមិនបានសម្លាប់ខ្ញុំចោល បាត់ទៅ) ខ្ញុំទៅមុនហើយបងទៅហើយ (រញីរញ័រ កាយវិកាភ៏យផង អៀនផង ពិតជាខ្មាស់ណាស់ )


អាម៉ាក់អឺយ ម៉ាក់(ស្រែក ដាច់ភ្លើង)
សំណាង : (រត់ចេញមកក្រៅបន្ទប់) យ់ាងម៉េចហើយ? ប្រាយ (សំលេងរលំតុកៅអី ) 
អួយ អ៊ីកអាក៊ ឈឺណាស់ (មានអារម្មណ៏ថាមានរបស់ធ្ងន់សង្កត់ពីលើ) អូបងបងៗ ណាពិលពិល  យីមកដាច់ភ្លើងអីពេលហ្នឹងចឹងហា?
សំណាង : ឯងយ៉ាងម៉េចហើយ​ វិសាល កើតអីហា ស្រែកខ្លាំម៉្លេះ?
ដាច់ភ្លោះងណាបង ខ្លាចខ្មោច អូបង ក្បាលបង ចេញឈាមហើយ (ខ្ញុំពិតជាភ័យណាស់ ពេលឃើញបែបនេះ)
សំណាង : មិនអីទេ ប៉ិនហ្នឹងនោះ ប្រហែលជាដួលបុកកៅអី ចុះឯងមិនអីទេមែនទេ? (សម្តីទន់សួរយកចិត្តទុកដាក់មែន?)
បាទ ៗៗ មិនអីទេ មោះបងអង្គុយសិនមក ខ្ញុំជួតឈាមអោយ  សុំទោសៗបង
សំណាង : មិនអីទេ មិនអីទេ
កុំប្រកែកនៅអោយស្ងៀម ខ្ញុំជួតអោយ (ប្រុសល្អស្តាប់បង្គាប់ណាស់ សង្ងំស្ងៀម សុភាពបែបនេះ គួរអោយស្រលាញ់ណាស់ )
សំណាង :​អួយ ឈឺណាស់ ថ្នមតិច
បាទបង បាទ (បានដៃហើយ ពួកែធ្វើបានខ្ញុំហេ ដាក់មាអស់ដៃហ្មង)
សំណាង  : ​អាឈឺណាស់ណា យើសអែងខូចមែន
(គាត់ងាកមើលមុចខ្ញុំ ហាក់ដឹងពីបំណងរបស់ខ្ញុំ។ ភ្លាត់ស្នៀត ទប់ចិត្តមិនបានសើច ហាហាហ)​
ហេហេហ មានណាបង សុំទោស (តាមពិតទៅមានក្តីសុខតិច ដែរឧកាសល្អ )
សំណាង  :​ អូស្អីហ្នឹងនៅក្រោយខ្នងឯង
អា (ស្រែក) បងឆ្គួតទេអី
សំណាង :​​ ហាហាហាហា (សើច ) ចង់លេងមួយ ចាស់ហេ  អួយឈឺណាស់
អូៗ សុំទោស (ខ្ញុំអោបគាត់ ជាប់ ដៃម្ខាងកាន់ក្បាលគាត់ទៀត)

        (ខណះពេលនោះគួរអោយអស់សំណើចណាស់ខ្ញុំ មានស្អប់ មានខឹង មានកម្លែង ធ្វើការជាមួយជិតពីរខែហើយ ទើបតែយប់នេះចេះកម្លែងជាមួយខ្ញុំ គួរអោយស្អប់មែនប្រុសចង្រៃ។ សំលេងផ្គរលាន់ ហាក់តឿន អោយពួក ខ្ញុំប្រញាប់ទៅផ្ទះ គួរអោយស្តាយដែរពេល វេលារីករាយជិតផុតទៀតហើយ )

បងហា បងសំណាងខ្ញុំទៅមុនហើយ បង (រត់ចុះទៅក្រោម ដើម្បីប្រញាប់ទៅផ្ទះ)
សំណាង :​​ បាទ (ប្រុសចង្រៃ យាយស្ងួត អត់ជាតិសោះ)
ជួយផង (ស្រែកពីជាន់ក្រោមជាន់ទី២មក)
សំណាង :​​ ហា វាយ៉ាងម៉េចទៀតហើយ
គឺគឺៗ ជាប់សោរហើយ បង អ្នកណាចាក់សោទ្វាកណ្តាលនេះ ហា​(ចងយំតិច ចង់អីតិច តិចយប់នេះ ដេកហ្នឹងទៅខ្ញុំ)
សំណាង :​​ កុំភ៏យ ៗបងខលទៅសន្តិសុខខាងក្រោម (លោកសំណាងខលម្តងហើយម្តងទៀត តែគ្មានអ្នកលើក) វិសាលតាមមើលគេងទីនេះហើយ ព្រោះ អី ភ័ក្រ(សន្តិសុខ) គេគេងបាត់ហើយ ព្រោះគ្នាមិនសូវស្រូលខ្លួនផង ប្រហែជាពុលថ្នាំគេងបាត់ ហើយ ឯងមិនបែចប្រឹងស្រែកហៅទេ គេងទីនេះហើយ ខលទៅប្រាប់អ្នកផ្ទះទៅ

(បន្ទាប់ពីនោះខ្ញុំប្រាប់អ្នកផ្ទះតាមដំនើររឿង  រួចឡើង ទៅលើវិញជា មួយបង សំណាង។ ពួកខ្ញុំទាំង ពីបានប្រឹងធ្វើ របាយការណ៏ ជាមួយគ្នា នៅក្នុងបន្ទប់ មានអារម្មណ៏ថា មានសាមគ្គីគ្នាល្អណាស់ ប៉ុន្តែអាកាសធាតុ រៀងហប់តិចព្រោះដាច់ភ្លៀង ហប់ឈឹង។ ប្រុសល្អដោះអាវ ចំនែកខ្ញុំ ពាក់អាវ វាលក្លៀក អត់អៀនទេ ព្រោះមើលគ្នាឃើញ ព្រៀលៗដោយសារ តែអំណាច ពន្លឺកុំព្រួទ័រប៉ុនណោះ។ រយះពេលប្រហែល៤០នាទី ក្រោយមកពួកខ្ញុំបាន បញ្ចប់របាយការណ៏មួយដោយជោគជ័យ )
គ្រូកៗៗ(សំលេងកូពោះ អៀនចង់ងាប់ហើយខ្ញុំ)
សំណាង :​​ ឯងឃ្លានហើយមែនទេ? តោះបានហើយសំរាក ញ៉ាំអីសិន មិញបងទិញ នំបុ័ង និងទឹកផ្លែឈើមក យកមកញ៉ាំជាមួយគ្នា
បាទបង  (ខ្ញុំនិងគាត់អង្គុយ ផ្ទាល់ហ្នឹងឥដ្ឋ រួចផ្អែកទៅនឹងជញ្ចាំង គាត់ចេះតែលួចមើលមុខខ្ញុំ ចំណែកខ្ញុំវិញ ហ៊ើយដូចឈ្លក់ និងរៀងស៊ិចស៊ីរបស់គាត់យ៉ាងម៉េទេខ្ញុំ )
សំណាង :​​​ វិសាលចូលមកធ្វើការនៅទីនេះ មានដែលដឹងរឿងអីខ្លះទេ ?
ដឹងរឿងអីគេបង?
សំណាង :​​​ ហាឯងមិនដឹងទេ​អគារដែលយើងធ្វើការនេះ ជាអតីត គ្លីនិចឯកជនមួយ កាលពី៥ឆ្នាំមុន។
ហាបងយាយលេងយាមែន(ខ្ញុំខ្លាច់ចង់ងាប់ហើយ  )
សំណាង :​​​ តាមខ្ញុំដឹង ពីមុនមានមនុស្សស្លាប់ច្រើនណាស់ ពេលដែលខ្ញុំចូលមក មានបុគ្គលិកប្រុសម្នាក់គាត់នៅដល់យប់ដូចយើងចឹង ត្រូវបានខ្មោចប្រុសម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរារច៏ បានដើរមកបណ្លាចគាត់ រហូតដល់គាត់ខ្លាចឈប់ធ្វើការ  រហូតមកដល់ពេលនេះ នៅតែមានគេឃើញស្រមើលមនុស្សដើរ នៅពេលយប់ជានិច្ច
ក្រាំង(សំលេងផ្គរលាន់ ) ម៉ាក់អឺយ​ម៉ាក់ ហាហា យំលូវហើយ​
សំណាង :​​​ ហាហាហាហហា (សើចម៉ាអស់ដៃ)
បងយាយអីចឹងហា? (ខ្ញុំអោបគាត់ជាប់មិនលេង រៀងកាយខ្ញុំបានទ្រោប នៅលើដើមទ្រូងសាច់ដុំរបស់គាត់ ស៊ិចស៊ីហួស)
សំណាង :​​​​ហាហាហហាហ កុំល្ងង់ពេក ក្មេងល្ងង់ ខ្ញុំកុហកអែងទេ  មើលអោបខ្ញុំខ្លាំងចឹងតិចគេមកឃើញ គេថាយើងហ្នឹងហាហាហាហា  លែង ខ្ញុំទៅបន្ទប់ទឹកតិច
ទេ ៗៗ មិនអោយទៅទេ កុំទៅខ្ញុំខ្លាចណាស់
សំណាង :​​​​ ហាចឹងមានតែនោមនៅហ្នឹង
ហា ចឹងខ្ញុំទៅបន្ទប់ទឹកដែរ
សំណាង : ហាហាហាហ មែនក៏អី តោះចឹង​​​​

……..
សំណាង : តោះវិសាលគេងទៅយប់ហើយម៉ោងជិត១២ហើយណា ដល់ម៉ោងខ្មោចចេញលូវហើយ ហាហាហាហ អួយឈឺណាស់
បងកុំយាយមើល ខ្ញុំខ្លាចមែនណា
        (យប់នោះខ្ញុំនឹងបងសំណាងគេងទន្ទឹមគ្នា ខ្ញុំពិតជាចង់អោបគាត់ណាស់ តែអត់ហៀន ចង់តែយំទេ។)
ម៉ាក អឺយស្អីហ្នឹង ម៉ាក់ (ស្រែក)
សំណាង : បាត់ខ្លាចនៅ? គេងទៅស្អែកទៅប្រជុំនៅក្រៅផង
        (ប្រុសល្អ ត្រកងក្បាលខ្ញុំដាក់លើដៃគាត់រួចអោបខ្ញុំជាប់ ហាក់ចងផ្តល់ នូវកំដៅដល់ខ្ញុំ និងភាពក្លាហាដល់ខ្ញុំ។ ខ្ញុំពិតជាអៀនណាស់ ទឹកភ្នែកខ្ញុំហូរ ស្រក់ នឹកដល់អតីតកាល នឹកដល់គ្រាដែលធ្លាប់ស្ថិតក្នុងរង្វង់ដៃប្រុសកំពូល ស្នេហ៏ តែពេលនេះសល់តែស្រមោល សល់តែការចងចាំ បើទោះជាពេល វេលាកន្លងផុតទៅ យូយ៉ាងណា តែការចង់ចាំល្អ នៅតែមានក្នុងខួរក្បាល។​


បងវិបុល បងជាមនុស្សដំបូងក្នុងជីវិតអូន​ គ្មានថៃ្ងបំភ្លេចបានអស់មួយជីវិត។ តំនក់ទឹកភ្នែកហូរស្រក់ជោគថ្ពាល់ សើមដល់ដើមទ្រូងប្រុសល្អ   )
សំណាង: ហា ឯងយំ យំធ្វើអីហា? កុំភ័យៗ ខ្ញុំមិនធ្វើអីឯងទេ ខ្ញុំគ្មានរស់និយមប្រុសដូចគ្នាទេ មោះគេងទៅ គ្មានខ្មោចអី ទេ ខ្ញុំនិយាយលេងទេ
(គាត់ យក់ដែជួតទឹកភ្នែកខ្ញុំ រួចអោបខ្ញុំកាន់តែណែន ជាមួយដៃម្ខាងទៀត អង្អែក្បាលខ្ញុំ។ បើពេលនេះម្នាក់នេះជាបង បងវិបុល ប្រុស កំពូលស្នេហ៏មិនដឹងល្អយ៉ាងណាទេ?

        សួរស្តីមិត្តអ្នកអាន អរគុណច្រើនចំពោះការចំនាយពេលរបស់អ្នក ចំនួននៃការចូលអាន ការចុច like និង ការផ្តល់ជាមតិរបស់អ្នក ជាកំលាំងចិត្ត របស់ខ្ញុំ ។ រង់ចាំអានភាគបន្តរទៀតណា នៅវគ្គទី៥

ណារ័ត្ន ឃូល
ស្រលាញ់អ្នក

2 comments

Unknown said...

Jos part 3 & 4 hor

love story, gay novel said...

baT i will post it soon dears .... thank ur spending time

Powered by Blogger.