(រឿងនិទានស្នេហ៏) ភាគទី១

          សួរស្តីមិត្តអ្នកអានជាទៅស្រលាញ់របស់ខ្ញុំអើយ អ្នកនិពន្ឋមហាយឹតមកវិញ ជាមួយរឿង ភាគថ្មីនេះ (រឿងនិទានស្នេហ៏) យ៉ាងណាៗ កុំជេខ្ញុំអីណា មួយរយះនេះពិតជារវល់ណាស់ ម៉្យាងជំងឺ ក្រពះខ្ញុំមកលេងខ្ញុំសឹងរាល់អាទិត្យតែម្តង ប៉ុន្តែខ្ញុំនិងមិនភ្លេចនៅ តួនាទីខ្ញុំឡើយក្នុង ការ កំដររ អារម្មណ៏មិត្តអ្នកឡើយ។  (រឿងនិទានស្នេហ៏) វាជារឿងពិតរបស់មិត្តម្នាក់ ដែល បាន​រៀបរ៉ាប់ មកកាន់ខ្ញុំ។​ចង់បញ្ចាក់ថា គ្រប់យ៉ាងមិនដូចការពិត១០០%នោះទេ តែត្រង់ចំនុចគោល សំខាន់ៗ និងដំនើរដើមទងនៃរឿងស្នេហានេះ គឺនិងត្រូវបានលាតត្រដាងក្នុងរឿងភាគថ្មីនេះ។ (រឿងនិទានស្នេហ៏) ខែ្សជីវិតស្នេហាយុវវ័យ វាប្រៀបបាននិងបទពិសោធន៏ស្នេហាមួយ ដែលផ្តើម ពីនិស្ស័យ? ភាពចៃដន្យ? កម្មពៀរ? ឬយ៉ាងណាខ្ញុំមិនដឹងច្បាស់ដែរ តោះចូលអានទៅអានជា មួយគ្នា


(រឿងនិទានស្នេហ៏) ភាគទី១

  
        កន្លងទៅ១ជិតមួយឆ្នាំហើយ ធ្មិចបើកធ្មិចបើកៗចប់១ឆមាស  ជិតចូល ឆ្នាំទី២ទៀត ហើយ។ ជីវិតជានិស្សិតខុសពីជីវិតនៅវិទ្យាល័យ មានអារម្ភថា ខ្លួនឯងចាស់ទុំ ជាងមុនទៅណាមកណា ពេល លឺគេថាពួកនិស្សិតៗចឹង មានអារម្មណ៏ថាមេចទេហាហាហា ឡប់ហើយខ្ញុំគ្រាន់តែ បាន ចូលឆ្នាំទី១សោះសប្បាយចិត្តប៉ិនហ្នឹង ហើយ ចុះទម្រាំបានធ្វើការធំទៀត ហេហេហ មេចទេ ហ្ន ចង់ដឹងដល់ហើយខ្ញុំ?

ឡុង: ហេយ អាឡប់ហ្ហែងកើតអីហា ភ្លឹកម្នាក់ឯងចឹង​អានេះ សម័យទាំងថ្ងៃហ្មងហា សៀវភៅអញ កាលបានសង មានយកមកអត់ហា?
(ខ្ញុំនិងហើយពូកែខាងខ្ចីសៀវភៅគេ តាបានខ្ចីហើយ មិនងាយបានសងទេ ចេះតែភ្លេច ហេហេហេហេ )
"អាប៉ាកាច់ យ៉ាប់ណាស់អ្ហែងនេះ ឈឺណាស់ណា ធាក់ម៉ាជើងលូវហើយអ្ហែង​ នេះយកទៅ ហើយចេញពីមុខអញ ចុះណូរីមកនៅ? ផ្ញើវាទិញទឹក១ដប អីយូមេះហា?"
ឡុង: ស្អីហា ល្អូមេះ នេះយកទៅ ប្រើអញហើយនៅតែល្អូទៀតអានេះពូកែថាអោយគេ ប្រើគេ ជេគេ ម៉ាសប់ អាម៉ាសប់ អើយ
"បានតែជាមួយពួកអ្ហែងផងដែរហ្នឹងហា ជាមួយគេផ្សែងអត់ហ៊ានទេ ខ្លាចគេវៃ ណាស់ ហាហាហា"
ឡុង:  ហេយ ហេយ ហេយ ណូរី អាដា ហ្វើយប្រុសស្អាត​ Add មួយសិន ហា
"អើរអានេះឆ្គូតនិងប្រុសហើយ ប្រយ័ត្នខ្លួនទៅ ប្រយ័ត្នគេរំលោភ ម្តងហើយម្តង ទៀត ហាហាហា"
ណូរី: មែនតើ ឃើញប្រុសមិនបាន តែកុំភ័យ បើមានគេរំលោភ វាមែនជួយអរ ផងណា ហាហាហហា
ឡុង:  អើពួកអ្ហែងសើចសិនទៅ ក្រែដូចតែអញដែរតើ ធ្វើរឹកពេក ចឹងបាននៅ ម្នាក់ឯងគ្រប់គ្នា​ដល់សព្វថ្ងៃ ហាហាហា អញទៅហើយ ទៅឆាតលេងសិន
"យីអាមួយនេះដល់ម្លឹង មើលរាងវាហ ខ្ពស់ សាច់ដុំ ប្រុសសុទ្ឋហ្មង ហា តែ ហាហាហា​អ្នកមិនដឹង ប្រាកដជាមិនដឹងទេមើលទៅ ហាហាហា"
ណូរី:  តោះបានហើយ ដឹងតែពួកយើងទៅបានហើយ កុំអោយអ្នកណាដឹងវី ខ្មាស់គេ តោះអាដា។

 ........
        និយាយពីពួកខ្ញុំ៣នាក់នេះវិញ មិនបែចនិយាយទេរឿងរៀននោះ បានម៉ា ជាប់ៗ និងខ្ញុំចង់ដាច់ខ្យល់ហើយ។ តាមមើលវាជានិស្ស័យហើយ ពួកខ្ញុំមិន ដែលស្គាល់គ្នាទេពីមុនមក ដល់ពេលចូលមហាវិទ្យាល័យ ស្រាប់តែរៀនជា មួយគ្នា ជំនាញដូចគ្នា អ្វីដែលនឹក ស្មានមិន ដល់នោះគឺចរឹកដូចគ្នាតែម្តង ហាហាហាហា គឺស្រលាញ់ប្រុសដូចគ្នា​ (អៀនដល់ហើយ​ខ្ញុំ) តែគ្មានអ្នកណាមើល ដឹងទេបើម្នាក់ៗ រាងសង្ហាម្លឹងៗ។​ អាឡុងបើលឺតាឈ្មោះក៏ដឹងថាកូនចិនដែរ សរ ខ្ពស់ ហើយមានសាច់ តែរាងវាស្អាត់ណាស់ ដោយសារកម្ពស់ និង មាឌស៊ីគ្នា តែម្តង មុម៉ាត់គួរអោយស្រលាញ់ ចរិកល្អទៀត ប្រើបាន ស្លូត តែនិយាយច្រើ អាឡុង  ចរិកអាក្រុកនោះគឺ ឃើញប្រុសមិនបានទេ សង្សាដូចវារាប់ភ្លេច វាជាកូនអ្នកមានធូរធារ ចឹងរឿងលុយកាក់ចាយវាយអី មិនបែប ខ្វល់អីទេ​ វាឧស្សាហ៏ប៉ាវពួកខ្ញុំ មានការចាំបាច់អី អាចពឹកពាក់បាន។ ចំនែក ណូរី ជាកូនអ្នកក្រុងកំពង់សោម មិនបែបនិយាយទេ អ្នកខេត្ត មក រៀននៅភ្នំពេញ ជិះមូតូល្អ ប្រើទូរស័ទ្ទទំនើប ដល់តែសិច ហើយ វាមិន ក្រទេ។ ណូរី មិនសូវនិយាយច្រើនទេ តែពេលដែលនៅជុំគ្នាតែ៣នាក់វិញគឺពុលតែម្តង ណូរី អ្នកមិនដឹងថាវាជាសុភាពបុរសហើយ មុខស្រស់ រាងក៏បាន សំបុលស្រអែម  ចរិកល្អ ចូលចិត្តជួយគេ ពិសេស Home Work ពូកខ្ញុំពីរអ្នកពឹងវាហើយ។ ស្រីៗលង់ស្នេហ៏វាមិនតិច ព្រោះតែរូបរាង និចរិកវា តែតាមពិតវាស្រលាញ់ ប្រុសតើ  ហាហាហា មើលទៅវាក៏ម៉្យាងដែរ មានលុយ មានសម្រស់ ហើយ មានសង្សាឃ្យូតទៀត ស្រលាញ់គ្នាដល់ទៅ៣ឆ្នាំ ហ៊ើយគេអើយគេ ឈប់ យាយពីពូកវា យាយពិខ្ញុំវិញម្តង។ ខ្ញុំជាកូនប្រុស ពៅក្នុងគ្រួសារ អ្នករកស៊ីលក់ដូរធម្មតាៗ គ្រាន់តែម្តាយខ្ញុំមានផ្ទះជួល បានចំនូលពាន់ដុល្លា ទើបខ្ញុំអាចធ្វើខ្លួនបានឡូយឆាយ មិនចាញ់ពូកវា។ បងៗស្រី ខ្ញុំ២នាក់ការអស់ ហើយ នៅតែខ្ញុំទេ ឆ្នាំនេះអាយុ១៩ឆ្នាំគត់ មិនដែលបានស្គាល់អីម្តងទេ មិន មែនមិនចង់ទេ តែគ្មាននិស្ស័យ អ្នកដែលចូលមក សុទ្ឋ តែចេញ ក្រឡាមក បោក ចឹងកុំអីល្អជាង រូបរាងប៉ិនហ្នឹងដែរ មិនដែលរកមនុស្សល្អមិនបាន។ កម្ពស់ ១.៧០ ទំងន់៥៧ហាហាហាស្គមតិចហើយ គេហើយថាអាឆ្អឹង តាមពិត ខ្ញុំ ឈ្មោះ វ៉ាដា តែពួកវា ហៅខ្ញុំតែអាដា​ បើមិនត្រូវចិត្តវិញ ហៅឯងសុទ្ឋតែ អាក្តា ពួកអាអស់ហ្នឹងយាប់ណាស់តែ ខ្ញុំស្រលាញ់ពួកវា ខ្ញុំខ្មែរសុទ្ឋតែម្តង ទាំងសំបុល ទាំងមុខ សំបុលស្រអែម ច្រមុះស្រួច ភ្នែកធំៗ តែខ្ញុំមានមុខពងក្រពើ ហេហេហេ អែមដែរហ្នឹង គេគ្រប់គ្នាថាខ្ញុំដូចឥណ្ឌា តែខ្ញុំមិនចង់បានទេ ដូចខ្មែរទៅបានហើយ ស្អាតជាង ។ចរឹកជាកូនពៅ ក្នុង គ្រួសារ អ្នកធូរធារ មែនខ្ញុំពិតជារៀងឬកតិចហើយ  មិនចូលចិត្តរញេរញៃ បើគ្នាឯង លែងបាន តែ គ្នាគេខ្ញុំមិនសូវចូលចិត្តទេ គេហៅថាឆ្មើង។ យាយប៉ិនហ្នឹង បានហើយ យាយទៀតវីវរស្អប់ខ្ញុំកាន់តែខ្លាំង តែចរិកពីកំនើតទេ ចិត្តវិ ញបរិសុទ្ឋណាស់ ចិត្តល្អទៀត មិនចេះបោកស្នេហ៏ស្រីៗទេ មានគេញ៉ែ ហូហែរ ដែរ តែមិនចង់បោកគេ ហាហាហ បោកមេចកើត បើ ខ្ញុំស្រលាញ់ ប្រុសហ្នឹង ហាហាហាហាស្នេហាអើយស្នាហា ពេលណាទើប ខ្ញុំបានស្គាល់រស់ជាតិ ស្នេហ៏ហ្ន? សូមប៉ងជួបមនុស្សល្អៗ ម្នាក់នោះ មិនបែបសង្ហាពេកទេ ធម្មតា ៗបានហើយ តែ មានចំនេះដឹង ស្រលាញ់ខ្ញុំ ស្មោះត្រង់ ពិសេស ស្លូតអាច ទ្រាំចរិកខ្ញុំបានទៅហើយ សំខាន់ស្មោះត្រង់ តែមិនងាយទេ កន្លងមកជួបតែ អ្នកញ៉ែតាប៉ែអត់ប្រយោជន៏ ខាត់តែពេល  ហ៊ើយឈប់ខ្វល់ មានស្នេហា មានទុក្ខ នៅបែបនេះក៏ល្អម៉្យាងដែរ មានពួកម៉ាក ឡប់ៗ មានរូប រាងសង្ហា ប៉ិននេះដែរកុំភ័យៗ តែព្រួយដែរហ្នឹងហា ខ្លាចនៅម្នាកឯង ។

 
…….
អាឡូ ស្អីហា មានការអី ខលទាំងព្រលឹមហា?
ឡុង: អញ ហា ម៉ោង១០ហើយ​ព្រឹក ក្បាលហ្អែង
អឺអញស្គាល់ ហ្ហែងមានការអីហា?
ឡុង: ថ្ងៃទំនេទេ ទៅផឹកកាហ្វេជាមួយគ្នា បងសក្តា សង្សាណូរីណា គាត់ ប៉ាវហ្វើយ
ហាមែនអី អឺទៅ  ទៅ ម៉ោងប៉ុន្មាន?(អោយតែលឺគេប៉ាវ ចាំកាលហាហាហ)
ឡុង: ម៉ោ៣ហ្វើយ ទៅយកអញផង ហា
អាប៉ាកាច់ អញដឹងហើយ ដេកហើយហ្វើយ
……….
        ហាងកាហ្វេបែបអ៊ឺរ៉ុប ស្ទាយបរទេស មួយកន្លែងដែលជាទីពេញ និយម គ្រប់មជ្ឍដ្ឋានទាំងខ្ញុំទាំងគេ តែងចូលចិត្តលក្ខណបែបទំនើបៗៗ និង
សាមញ្ញ បែបនេះ បរិយាកាសល្អ ការតុបតែងស្រលះ និងត្រជាក់ភ្នែកល្អ អ៊ិធើ ណេត ក៏ដើរលឿនទៀត តែមិនឡួយមេចកើយបើកាហ្វេមួយកែវ ជិត៣ដុល្លា ហើយ ហ្នឹង។
ឡុងហា ខលទៅសួរពួកគេតិចមើល យូរមេះហា
ឡុង: ហាហៅអញពិរោះមេះ ហា មិនទម្លាប់សោះ
យីអានេះ ចង់អោយអញជេមែន?
ឡុង: អត់ទេហេហេហ កាច់មេះអាប៉ាកាច់ អូនោះបងសក្តា និងអារីហ
ណូរី:  អូ Sorry Sorry ណប់អើយ ទើបមកពីផ្សា ទិញឥវ៉ាន់
អឺមិនអី ទេអញចាំមួយសន្ទុះហើយ ផឹកអស់មួយកែវហើយហ្វើយ
ឡុង: អានេះ យាយអោយស្រួលតិច បងសក្តានៅហ្នឹងហ្វើយ
អូ ច្រឡំ សុំទោសបងសក្តា ពួខ្ញុំទម្លាប់មាត់ បែបនេះ ទៅហើយ ​(អៀន ណាស់ខ្ញុំ យី ភ្លេចខ្លួន ចេញចរិកហ្សីន​ចរិកច្រឡោតហ្នឹងដឹងកាល កាត់ចោល បានទេខ្ញុំ)
សក្តា: អូ មិនអីទេអូន លេងតាមធម្មតាចុះ ណូរីប្រាប់បងអស់ហើយ
ហា អាការី និយាយដើមមិត្តភក្តផងហេ? ហេហេហេហេហ សុំទោស ភ្លេចខ្លួន ទៀតហើយ
ឡុង: ហេហេកុំប្រកាន់អី ជួបតែ២ដង ៣ដងទៀតទៅស៊ាំហើយ វាម៉ាត់អាក្រក់ តិចហើយ
ណូរី: ថាមិនអីទេ ហាហាហាហ
សក្តា: តោះអូន ហៅអីញាំ ឡុង និង វ៉ាដា ហៅអីថែមទៀតទៅ ញាំសិនបានមាន កំលាំងជជែគ្នា
បាទ បង
……
        ជជែគ្នាមួយរសៀលស្មានថាមានការអី តាមពិតគេអូសក្រឡា អញ្ជើ ទៅស៊ីការ បងគាត់សោះ  អឺទៅក៏ទៅ មានអីពិបាកគ្រាន់តែ ទៅស៊ី សោះ។ និយាយពីបងសក្តាវិញនេះជាលើកទីមួយហើយដែលពួកខ្ញុំជួបគ្នា កន្លងមក ធ្លាប់ តែជួបក្នុងហ្វេសបុកម្តងម្កាល និងលឺតាមណូរី ​ដល់ជួប ទើបដឹង គាត់ពិតជា បុរសល្អម្នាក់មែន នេះជាសំណាងណូរីហើយ មានប្រុសល្អនៅជិត ចេះគួរ សមគ្នាណាស់ សង្ហា មាន ឆ្លាត ហើយ ស្រលាញ់វាខ្លាំងទៀត ឃើញគេល្អូ ក ល្អើនបែប នេះ ចង់ស្រក់ទឹកភ្នែក ស្រណោះខ្លួនដល់ហើយខ្ញុំ។ មនុស្សប្រុស ម្នាក់ដែមមានទាំងចំនេះដឹង រូបសង្ហា និងក្តីស្រលាញ់ស្មោះបែបនេះ ជា មនុស្ស ប្រុសដែលខ្ញុំប៉ងហើយ តែមិនដឹងពេលណាទើបបានជួបទេហ្ន? ម្នាក់នោះកើតនៅ លោកតាអើយ លោកតា សុំអោយម្នាកនោះឆាប់ បង្ហាញ ខ្លួនតិចមក មកជួយកំដរជីវិតឯកការនេះផងមកលោក។ 

 

……………………  
         
        ល្ងាចនេះពួកខ្ញុំ៣នាក់ជិះម៉ូតូ២ ដើរShopping នៅផ្សារទំនើបជាមួយគ្នា ដើម្បីរកទិញខោអាវថ្មីត្រៀមទៅ ចូលរួមពិធីមង្គលបង បងសក្តា។ កម្លោះសង្ហា ទាំង៣ អ្នកណាមិនមើលបើម្នាក់ធ្វើខ្លួនឡើងឃ្យូតៗ ចឹងហើយ និយាយមិន អួតទេ សម្រស់បានពីកំណើតហើយ អួតតិចហើយ។

ហេយអញហត់ណាស់ ហា​រកអីស៊ីសិនទៅ ហី ស្រែកទឹកណាស់
ឡុង: អ៊ឺចឹងក៏បានដែរ ចឹង ចូលហាងការហ្វេជិតៗនេះមើរតោះ
ណូរី : ពួកនេះខ្សោយមេះហា តោះទៅក៏បាន
អឺអាខ្លាំងក្លា អ្ហែងខ្លាំងហើយ
ណូរី :ហេហេហ យាយលេងតើ តោះម្លាញ់ តោះ
       
        ដើរហត់១ថ្ងៃ ហើយបានអង្គុយផឹកការហ្វេស្តាប់ចំរៀង ចឹងទៅម៉្យាងដែរ ស្រួលខ្លួនតិច តែនៅតែមានអារម្មណ៏ថាឯកការណាស់ដែរ មើលទៅណូរី គេ រវល់ជជែកគ្នាតាមឆាតជួយមួយបងសក្តា ថាត្រូវទិញអីទិញអីសំរាប់ពិធីនោះ ងាកទៅអាឡុងកំប៉ិត ភ្នែកលិបនោះវិញ ងប់និងហ្វេសបុកហ្នឹងហើយ ឆាត ផ្កាប់មុខ ចំនែកខ្ញុំមិនមែនអត់មានអ្នកឆាតជាមួយទេតែខ្ញុំមិនចង់ រញ៉ែរញ៉ៃ ឆាតតាប៉ែអី មិនចូលចិត្តសោះ ចង់បានស្នេហាដែលផ្តើមចេញពីមិត្តភាពវិញ ស្គាល់ចិត្តគ្នាជាមុនក្រែងបានយូរជាង ណ្ហើយឈប់គិត ផឹកការហ្វេស្តាប់ចំរៀង វិញល្អជាង ស្នេហា ស្នេហាពេលណាមកពេលហ្នឹងហើយ តែបើមកអោយ លឿនតិចប្រហែលល្អ។

ហេយអញទៅ បន្ទប់ទឹកតិចណា ពួកអាដែង(ស្ងាត់ជ្រៀបគ្មានអ្នកតបសោះ)
យីអ្វី អញនិយាយយកអីស្តាប់ហា?
ឡុង:ហេហេហ អឺណប់ថែរខ្លួន
អាប៉ាកាច់ ស្រលាញ់អ្ហែងត្រង់ហ្នឹងតើហា
….
ដូចស្រូលខ្លួនតិច លាងដៃមួយសិន ហាងការហ្វេនេះ បន្ទប់ទឹក ក៏ស្អាតគួសម
ដែរហ្ន?​ អួយ ៗៗ អ៊ាក ៗ (សម្លែងស្រែកឈឺ ស្រប់ពេលដែលទង្គិចក្បាលគ្នា)
ហេយ ដើរមិនបើកភ្នែកទេហីហា នេះមនុស្សណា​អួឈឺណាស់ ពកក្បាលខ្ញុំ ហើយ ក្បាល U រឹម្លេះ មនុស្សពិនមនុស្សណា​ អត់មើលទេហី ?
  
ម៉ាប់: អូហាហាហហា(យកដៃឈ្លីក្បាលសើច) សុំៗ ទោស សុំទោស តែក្បាល អ្នកណាទន់ ខ្ញុំ ក៏ឈឺដែរ ប្អូនប្រុស 


 
(យីអាម៉ាប់នេះគួរសមមេះ? ខ្ញុំស្រែកខ្លាំងៗចឹងហើយ និយាយស្រួលមកវិញ មានសុជីវធម៏មេះ? ស្អាត់ទៀតហា ភ្នែកលិបៗ សរស្គុះ ខ្ពស់ ស្មើខ្ញុំដែរ តែទាស់មាធ ធាត់តិច ប្រហែល ៩០គីឡួហើយមើលទៅ ញញឺមក៏ស្រស់ ពិសេស មានសុជីវធម៏ទៀត មាននិស្ស័យមេះខ្ញុំ គួរតែអរគុណ ដែលគេអត់វៃ) បាទ ខ្ញុំមិនដឹងទេ អ្នកណាក៏ក្បាលរឹងដែរ បានបានហើយ ចាត់ទុកថា ជាកា រ ធ្វែសប្រហែសរបស់ ខ្ញុំដូចគ្នា សុំទោស (ហាហាហាពេលឃើញគេចំ គួរ អោយស្រលាញ់បែប កូនជ្រូក ក៏ចាប់ផ្តើមបន្ទន់ឥរិយាបតិចទៅ )
ម៉ាប់: បាទ បាទសុំអញ្ចើញប្រយ័ត្នផង (គាត់ញញឹម កាយវិការនៅតែគួរសម)
តាមមើលគាត់ អស់សំណើចនិងភាពក្មេងខ្ចី របស់ ខ្ញុំហើយ មើលទៅ។ ខ្ញុំអើយខ្ញុំ មេចមិនកែចរិកនេះសោះចឹងហ្ន?)
ឡូង: អ្ហែងកើតអី ថ្ងាស់ក្រហមចឹងហា? ដើរចេះតែងៀកក្រោយចឹង ថី
មានអី?
អត់អីផង កុំខ្វល់ តោះទៅវិញ ហី អញអត់ទាន់ទិញស្បែកជើងបានទេ ណា..
ណូរី: អឹតោះ ៗៗ ត្រូវចូលផ្ទះពីព្រប់តិចលា្ងច់នេះ កុំអោយម៉ែជេហ្វើយ
ឡូង: ​អាច៏គោ អញមិនជឿបើថាប្រញាប់សាសងគ្នា ជាមួយបងសក្តាអ្ហែង ប្រហែលខ្លះ
…………
យប់នេះមេឃត្រជាក់ដល់ហើយ  សម្លឹងមើលទៅមេឃ ផ្កាយរះព្រោងព្រាត អត់តែលោកខែទេ ម្តងឃើញម្តងអត់ បើឃើញ ឃើញតែ១ចំនិតអីហ្នឹង ហ៊ើយ ឯកកោទៀតហើយ ខ្ញុំ រាល់ថៃនេះ ផ្ទះមាននៅ មានគ្រួសារ មានលុយចាយសមរម្យដែរ អូនៅមានពូកម៉ាក់ឡប់៣នាក់ទៀត តែខ្វះម៉្យាង អត់ស្នេហា ក្តីស្រលាញ់វាមានហើយតែសុទ្ឋបោកសុទ្ឋ ទុកចិត្តមិនបាន ដឹងកាលហ្នស្នេហ៏ពិតបង្ហាញខ្លួន ហ្ន? យ៉ាប់ដល់ហើយនៀកខ្ញុំអើយខ្ញុំ។

 

ទីងទីងៗៗៗ
យី អាឡុងខល មកធ្វើអី ខលមកយាយរឿងប្រុសទៀតហ្មង
ម៉ោង១១ ហើយ មានការអី អ្វី
ឡុង: យីអានេះ ឬកមេះ? អញខលទៅម៉ោងណាស្រេចតែអញ
អឺស្រេចតែអ្ហែង ចឹងអញបិទស្រេចតែអញ ត្រូវអត់?
ឡុង: អាប៉ាកាច់ យាយសិនចាំបិទ អាអស្ចារ្យ ស៊ាំហា យាយមកអញចាំស្តាប់
ឡុង:ហេយ គេពឹងពាក់អញទេអ្វី នែក អ្ហែងមានOnline អត់ មើលFacebook មើរ មានគេពឹងអោយអញ ប្រាប់អ្ហែងថាជួយ ឆ្លើយសារគេផង បានទេ?
ណាគេ? ត្រូវជាស្អីជាមួយអ្ហែង? អ្ហែងបានអីពីគេ បានជួយគេ? ហើយហេតុអីអញត្រូវឆ្លើយ ដើម្បីអីហា?
ឡុង: យីអានេះអ្វី សួរច្រើនមេះ? បើកមើលទៅដឹងហើយ
អញធ្វើម៉េចដឹង បើAccount Fake ម៉ាការគោក ឆាតមក ម្នាក់អ្ហែងយាយហ្នឹង ឈ្មោះស្អី អត់ប្រាប់ដឹងមួយណា?
ឡុង: អឹអញភ្លេច គេហ្នឹងឈ្មោះ Bonn គាត់ដាក់ Profile រូបកែវទឹក ហ្នឹងមើលទៅ
ហា Fake Profile ហ?
ឡុង: ហើយមេច Fake Profile ហ្នឹងមែនមនុស្សមែន?
អញដឹងតាមនុស្សហើយ តែលាក់លៀមចឹងគ្នាវាមិនចូលចិត្តហាដឹងទេ
ឡុង: យីលូវមើលតិចទៅ បើទំនង ឆាតតប់ មិនទំនងប្លុកចោលទៅ តែសំខាន មើលតិចទៅ អានិតគាត់ គាត់ជាFriends អញក្នុងFacebook អត់ចាប់ អារម្មណ៏អញ ចាប់អារម្មណ៏អ្ហែងវិញហា មកពីដាក់ Cover ជុំគ្នាហ្មង….
ហាហហាហាហ វាមិនដែលហា អឺ ចាំអញបើកមើលតែលូវដេកហើយហ្វើយ
ឡុង: យីអានេះ ចរិកឡូវឡាហូត ហើយតាំងល្អូថាអត់គ្នាហើយ មេចក៏មេចទៅ សំខាន់អញប្រាប់អ្ហែងរូចហើយ ស្អែកកុំភ្លេចយកសៀវភៅ អញមកផង មួយទៀតពេលមកតាមផ្លូវទិញចាខ្វៃអញស៊ីផង លឺនៅ?
អាប៉ាកាចអញឈ្នួលអ្ហែង បានហើយ ចាំអញទិចអោយស៊ី តែកុំភ្លេចអោយ លុយ សៀវភៅចាំថ្ងៃ ត្រូវម៉ោងរៀនចាំយក អញកត់អត់ទាន់ហើយទេ បានហើយ See you ហ្វើយណប់
ឡុង: ណប់អាចន៏គោ អើ Good Night អាម្លាញ់

        (ពួកខ្ញុំតែប៉ិនហ្នឹង យាយគ្នាអ្ហែងអញ អ្ហែងអញ ជេគ្នាទៅមកទៅក តែបានតែបីនាក់ហ្នឹងដែរទេ ជេតែម៉ាត់ទេ តែស្រលាញ់គ្នាណាស់ មានពួកម៉ាក់ ឡប់ៗដូចគ្នា ចឹង សប្បាយខ្លាំងហា ហាហាហហាហា )
…..
        ភ្ញាក់ពីព្រលឹម ងូតទឹកទៅរៀន បើទោះជាខ្ចិលយ៉ាងណា ក៏ត្រូវតែងើបដែរ វាចកាតព្វកិច្ចហើយ ម៉ែថាចង់ស្រណុកស្រូលនៅថ្ងៃអនាគត់ ត្រូវខំរៀន ហាហាហា ចឹងត្រូវតែស៊ូៗៗៗ

ទីតៗៗៗ (សំលេង Message ទូរស័ព្ទ  )
អ្នកណាទៀតហើយអ្វី? មើលសិនក្រុមហ៊ុនទេដឹង ហាយី អ្វី ឡុង ចាំមើលត្រូវហើយអ្ហែង តាអញជួប អាប៉ាកាច់
….  
        ព្រឹកណាក៏ដូចជាព្រឹកណាដែរ ខ្ញុំមកដល់សាលាគឺស្ងាត់ជ្រៀប អត់មាន អីប្លែកផង ព្រោះគេចូលរៀនអស់ហើយ មកយឺតរាលថ្ងៃ ខ្ញុំ កុំតែបានអា ពីរនាក់នោះ ទេ កុំអង្គយក្រោយគេរាល់ថ្ងៃហើយខ្ញុំ ឈប់យាយហើយចូលរៀនហើយណា
ឡុង: ហេយចេញលេងហើយណា មោះមានទីញអីអោយអញស៊ីអត់ យកមក ឃ្លានហើយ
ណូរី:  កុំសួរវា វាមុខមិនស្រស់ទេ ប្រយ័ត្នវាជេ
មិនអោយអ្ហែងស៊ី អ្ហែងសំតែត្រូវទេ អាខ្លុង
ឡុង: វាស្អីទៀតហើយជេ តែអញ វាមេចទៀតហើយ
អាណាប្រើអ្ហែងអោយលេខអញទៅ អាមួយឈ្មោះ Bounn នោះហា?
ឡុង: អញធ្វើមេចដឹង? ហើយមេច? ហេយ អត់ទេហ្វើយ អត់បានអោយទេ
កុំបោក អាមេអណ្តើក បើមែនអ្ហែងណាគេ?
ណូរី:   ចុះក្រែងអ្ហែងមានដាក់លេខនៅក្នុងហ្វេសបុកដែរតើហី នៅក្នុង About នោះអី
ឡុង: អឺមែនហើយ ចូលមើលទៅឃើញហើយ អ្វី
អឺមែន យាយចឹងក៏ត្រូវ លុចចោលសិន តែអាមួយ Bounn នោះស្គាល់បាត់ ហើយហ្នឹង
ឡុង:ចុះមានអី ស្គាល់ ក៏ស្គាល់ទៅ ចាត់ទុកថានិស្ស័យទៅ គាត់ឆ្លាតដែលតើរ សាក់មើលហា បើមិនសាកមេចដឹង
ណូរី:   សាកអីគេហា អញអត់យល់ ណាគេBounn?
ឡុង: កុំខ្វល់ស៊ីទៅ ចាំអញប្រាប់តាមក្រោយ ស៊ីហើយ វៃអាក្តាហ្នឹងចេញម្តង មកជេអញខុសទំនង
ហេហេហេហ អញភ្លេចណប់ Sorry Sorry 

 


…….
        ចាប់តាំងពីថ្ងៃនោះមកខ្ញុំតែទទួលបានសារគាត់រៀងរ៉ាល់ថ្ងៃព្រឹកល្ងាចជានិច្ច ម៉្យាងដែរមានអ្នកតឿនញ៉ាំបាយ មានអ្នកដាស់អោយទៅរៀនពីព្រលឹម ហាហាហា ក្តីសុខម៉្យាងដែរ ដល់ពេលបានឆាតជាមួយគាត់ មានអារម្មណ៏ថា គាត់ពេសេសជាងអ្នកផ្សេង គំនិត និងគោលដៅមិនមែនស្នេហា ការកំម្លែង របស់គាត់បានធ្វើអោយខ្ញុំរឹតចូលចិត្ត ចរិកចាស់ទុំ គំនិតនិង យោបល់ល្អ ៗរបស់ គាត់ ពិតជាធ្វើអោយខ្ញុំគោរពគាត់ណាស់ ថ្លៃថ្នូ មានចំនេះដឹង មួយទៀតសង្ហា សំគ្នាជាមួយខ្ញុំដែរតើរ តែឃើញតែរូបថទ មិនដែលឃើញខាងក្រៅផង មិនដឹងមេចដែរ
….ហ៊ើយកុំគិតច្រើនពេក មិនបានប៉ុន្មានទេនិងទៅបាត់ហើយ យកចិត្តទុកដាក់ពេក គេអាចនិងឈឺ ថ្ងៃក្រោយ ម៉្យាងគេមិនដែលបង្ហាញអី គួអោយយើងមានទំនុកចិត្តលើផង ប្រុសល្អមានម្ចាស់អស់ហើយ អាដាអើយ អ្ហែងល្មមភ្ញាក់ហើយ

        អរគុណណប់ៗអើយដែលចំនាយពេលអានបើសិនមានយោបល់អី ជួយប្រាប់ផង ម៉្យាងសុំទោសផងរឿងអក្ខរាវិរុទ្ឋណា​សូមកុំប្រាន់អី ខុសត្រូវអីជួយសំរួលផង ប្រាប់ខ្ញុំផងណា។ ស្នេហាតាមអ៊ិធើណេត ឆ្លើយឆ្លងគ្នាតាមឆាត បែបនេះពេញនិយមណាស់សម្រាប់ពេលបច្ចប្បន្ន មានអ្នកខ្លះក៏ជោគជ័យ តែអ្នកខ្លះបានត្រឹមគេងអោបខ្នើយ ចុះវ៉ាដាវិញ ស្នេហានេះអាចទៅរូចទេ? ដំនើរនៃសាច់រោះងនេះនិងបន្តរទៅជាយ៉ាងណាបន្តរទៀត រងចាំអានភាគ២ទាំងអស់គ្នាណា..
សូមអរគុណសមីខ្លួនផង ប្អូនប្រុសវ៉ាដា និងអគុណដល់មិត្តទាំងអស់គ្នាជាពិសេសអរគុណចំពោះមិត្តដែលបានផ្ញើររូប ឃ្យូតៗៗ សំរាប់រឿងភាគនេះ។
ណារ័ត្ន ឃូល
LOVE YOU

6 comments

Unknown said...

kom yu pek na b

love story, gay novel said...

bat oun ..coming soon :)

Unknown said...

Pel na ban jenh new part teat bro

love story, gay novel said...

next week i will post it...Thank you :)

Unknown said...

i very like all your Story so nice thank you for do this for all friends so thank you

love story, gay novel said...

Thank ur support also :) Or Kun Na

Powered by Blogger.