ចំណងគ្រួសារ ភាគទី៦



បន្ទាប់ការពិតត្រូវបានលាតត្រដាង តើស្នហានេះ នឹងបន្តរទៅជាយ៉ាងណា លីម៉េងអាចរ៉ាបរង បានទេ? អាចដោះស្រាយបានទេ? បើម្ខាងជាអ្នកមានគុណ ម្ខាងជាមនុស្សដែល ខ្លួនស្រលាញ់ ស្មើរកែវភ្នែក នោះ ចុះ ថារ៉ូ ក្មេងកំលោះទើបជាប់បាក់ឌុបម្នាក់នេះវិញអាចទទួលយកបានទេ? ស្នេហានេះដល់ផ្លូវបំបែកមែណទេ? គេថារនាំង គ្រួសារ ជារនាំង ដ៏ខ្លាំងបំផុតសម្រាប់ស្នេហា ពួកគេទាំង ពីរអាចទៅរួចទេ?  ទៅអានមួយគ្នា មោះ

ចំណងគ្រួសារ ភាគទី៦




សៀកហ័ន:  បងៗ ម៉ាក់ដឹងខ្លួន ហើយ បង
(ទាំងខ្ញុំទាំងគាត់ រត់សំដៅចូលក្នុងផ្ទះ បងម៉េងលុតជង្គងក្បែគ្រែម្តាយគាត់ មនោសញ្ចេតនាម្តាយកូន ធ្វើយ៉ាងម៉េចអាកាត់បាន  អ្នកដែលគួរតែ ដើរចេញ មានតែខ្ញុំ គឺមានតែខ្ញុំ ដែលអាចបញ្ចប់វាបាន
ម៉េង:  ម៉ាក់ៗៗ សុំទោស ៗ (សំលេងកូនប្រុស ជាមួយទឹកភ្នែក ហូរស្រក់ អានិតម្តាយ បងម៉េង ឆាបឆួលពេលឃើញអ្នកមានគុណ ស្រក់់ទឹកភ្នែកដោយសារខ្លួន )
ម៉ាក់បងម៉េង : កូនប្រុស ម្តាយសុំបានទេ? កុំបែបនេះអីកូន កុំបែបនេះអី ម្តាយចាស់ហើយ  មុនម៉ាកចេញទៅ គឺម៉ាកចង់ឃើញ កូន និងប្អូនអែងមានគ្រួសារ មានលំនឹង ម៉ាក់តស៊ូចិញ្ចឹមពួកឯងតែម្នាក់ឯង គឺព្រោះជាប់សម្តី សន្យាជាមួយប៉ាឯង ថាត្រូវរកអានាគត អោយពួកឯង ធ្វើតាមម៉ាក់ទៅកូន កូនជាកូនប្រុស បើមិនចឹងទេ តើម៉ាក់មានមុខឯណា ទៅជួប ប៉ាឯង ទៅកូន?
ម៉េង:  ម៉ាក់……………………………………………..សុំទោស ៗ
(សំលេងខ្សឹកខ្សួលភ្នែក  ទឹកភ្នែកម្តាយហូរ មានកូនឯណាដាច់ចិត្ត បណ្តោយ អោយទឹកភ្នែក ខ្លួនហូរនៅនឹងមុខនោះ  សុំទោសអ៊ុំស្រី សុំទោស បងម៉េង តទៅនិងលែងមានវត្តមានខ្ញុំទៀតហើយ..... )
............................................................................



ស្នេហានេះ ២ឆ្នាំ  ត្រូវបញ្ចប់ដោយគ្មានលក្ខ័ណ ពិធីភ្ជាប់ពាក្យ សំលេងភ្លេងការ ចងដៃ បុរសដែលកំពុងតែក្រាបផ្ទឹម ជាមនុស្សដែលខ្ញុំ ស្រលាញ់ស្មើរជីវិតដែលមិនដែលគិតថានិងមានថ្ងៃនេះ។ ពួកខ្ញុំគ្រាន់តែចង់រស់នៅជាមួយគ្នា កសាងអានាគតគ្រួសារ សាមញ្ញជាមួយគ្នា  តែគ្រប់ យ៉ាងហាក់មានរនាំង ឧបសគ្គ រាប់មិនអស់ ចំពោះស្នេហាផ្ទុយភេទនេះ បើទោះជាមានគម្រោង បើទោះជាខំប្រឹងយ៉ាងណា ក៏មិនអាចជំនះ ឈ្នះ នៅរនាំងគ្រួសារ​បានដដែរ។


ពេលវេលាឈឺចាប់ពិតជាវែងជាង ពេលវេលារីករាយ មែន ៣ខែនេះ មានអារម្មណ៏ថា ដូច ៣ឆ្នាំចឹង ជីវិតថ្មីនេះ ហាក់មិនស្រូលនោះទេ ជាប់បាក់ឌុបមករៀននៅភ្នំពេញ ជាក្តីស្រមៃរបស់ខ្ញុំ តែពេលនេះ បើសិនអាត្រឡប់ទៅ រក២ឆ្នាំមុនវិញ មិនដឹងល្អម៊េចទេ គ្មានស្នេហា គ្មានការឈឺចាប់ ជាកូនក្មេងម្នាក់មានតែស្នាមញញឹម ឡេះឡោះ មិនបែបគិតច្រើន តែ​ហ៊ើយ មនុស្សគិតមិនដូចទេវតាគិត។ ស្នេហាលើកទីមួយ វាជាការចងចាំល្អ។ មួយជីវិតខ្ញុំ ខ្ញុំនិងរក្សាការចងចាំនេះ ថ្វីបើពេលនេះ ពួកខ្ញុំស្ថិត ក្នុងស្ថានភាពមួយ ផ្សេងគ្នាក៏ដោយ។
………………………….



វឌ្ឍន: : ហេយនៅធ្វើអី លើដំបូលរាល់យប់ហ្នឹហា  ដេកទៅ យប់ហើយ
“(ប្រុសចង្រៃ) ហើយវាយ៉ាងម៊េចហា ភ្នែកជាប់គ្នាមែន? ”
វឌ្ឍន: : ប្រយ័ត្នខ្មោច លងទៅ 
អាចម៏គោ បានហើយ ទៅមុនទៅ រំខានណាស់” (តាមពិតទៅ មានអាតាប៉ិ វឌ្ឍន: ហ្នឹងដែរគ្រាន់បានឈ្លោះ មិនសូវអផ្សុក ថ្វីបើគាត់ម៉ាត់អាក្រក់ ចូលចិត្ត ញ៉េះញ៉ោះ តែដល់ពេលស្និទទៅ កាន់តែចូលចិត្ត។ ចិត្តបានដែលតើ នាំខ្ញុំដើរលេងរហូត សំខាន់មិនដែលអោយខ្ញុំចេញលុយ ទេ អូភ្លេច ប្រាប់គេ រៀនឆ្នាំទី៤ ហើយ លូវគេមានការងារធ្វើទៀតប្រាក់ខែច្រើនដែលតើ បើយាយពីសង្ហាវិញ សង្ហាខ្លាំងណាស់ ខ្ញុំ ក៏ចឹងដែរ មានសាច់ មានឈាម ហើយកាន់តែសរទៀត ទំនេរទៅ ហាត់ប្រាណមួយគ្នា តែយាយមែន ១ម៉ោង ឈ្ឡោះគ្នា ៥៥នាទីបាត់ហើយ ប៉ិនឌឺហា យ៉ាប់ ។ បើទោះជាខ្ញុំ មានគាត់ មានគ្រួសារ មានមិត្តភក្តិក៏ដោយ តែអារម្ភ និងបេះដូងនេះហាក់ បិទទ្វាជិតតែម្តង តាមមើលខ្ញុំត្រូវរស់នៅជាមួយភាព ឯការអស់មួយជីវិត ហើយមើលទៅ )

រីង រីងៗៗៗ
“(អូបងម៉េងតើ) អាឡូ បង
ម៉េង : បាទអូន ធ្វើអីហ្នឹង
អង្គុយ លើដំបូលម្នាក់ឯង ចុះបង? ”
ម៉េង : ប្រយ័ត្នផ្តាសាយណា យប់ហើយ ឆាប់ចូលផ្ទះទៅ
មិនអីទេ ខ្ញុំ ធន់ណាស់
ម៉េង : ស្អែក យើងអាចជួបគ្នា បានទេ ?
មិនទំនេរទេ កុំអី ណា
ម៉េង : មេចក៏អូន គេចពីបងរហូតចឹង នេះ ជិត៣ខែហើយ ពួក យើង មិនដែលបានជួបគ្នា សោះបងដឺង ថាអូនកំពុងគិតអ្វី អូន ឈឺ ចុះបងនោះ អូនមិនគិតទេ

គិតថាបងរីករាយណាស់មែនទេ ហេតអី មិនជឿជាក់ ហេតុអី អូនមិនទុកពេលអោយបង (គាត់និយាយដោយ សំលេង ស្អក ពាក្យពេជ្យ ម៉ាត់ៗ  ខ្ញុំដឹង ថាគាត់ក៏ឈឺដូចគ្នា តែជម្រើសល្អ មានតែការចាក់ចេញរបស់ខ្ញុំ ទើបធ្វើអោយគាត់ អាចរកអនាគត់ឃើញ ​)
សុំទោស យប់ហើយ បង ខ្ញុំចង់សម្រាក់
តូតៗៗៗៗ (បិតទូរស័ព្ទ)
ហិហិហិហិហិហិ

វឌ្ឍន:: អាល្អិត តោះទៅដេក ហៅពីរដងហើយណា អោយលឿន (គាត់យកអាវក្រៅមកកគ្រប់លើខ្ញុំ សម្តីនៅតែដដែល គ្មានចេះទន់ភ្លន់អីទេ តែកាយវិការ​​ហាក់ឈឺឆ្អាល់)  
មិនអីទេ មិនអីទេ ខ្ញុំចង់នៅបន្តិចទៀត  ទៅមុនទៅ កុំមកខ្វល់
វឌ្ឍន:: បើឯងមិនទៅ យើង បីឯងទៅ ហើយ
មិនទៅ


វឌ្ឍន:: ទៅភ្លាម (សំលេង គំហក )
ហិហិហិហិហិ មនុស្ស ចង្រៃ ហិហិហិហិហិ (ទឹកភ្នែក ស្រក់ នៅចំពោះមុខ)
វឌ្ឍន:: មោះ (គាត់គ្រាខ្ញុំឡើង ដោយ មិនខ្វល់ពីទឹកភ្នែកដែលកំពុងហូរ ជោគថ្ពាល់របស់ខ្ញុំនោះ ឡើយ មនុស្សចង្រៃនោះចេះប្រើតែ កំលាំងបាយ តែប៉ុននោះ)
បាន ហើយ ខ្ញុំដឹង ហើយ លែងដៃចេញទៅ  ខ្ញុំ រៀបកន្ឡែងដែក
វឌ្ឍន:: អត់ទេ ដេក លើពូកទាំងពីរនាក់មក ឈប់អោយដេក លើឥដ្ឋ ហើយ
កុំចេះ ចឹងទៅដេកនៅក្រោមវិញ មិនខ្ចី រួមបន្ទប់ជាមួយមនុស្ស ចង្រៃ ដូចឯងទេ
វឌ្ឍន:: ឯង (ប្រុសចោលម្សៀត ខឹង ឡើងមុខក្រហម ទាញ ខ្ញុំ ទៅលើពូក ឧបខ្ញុំជាប់តែម្តង )
នែក នែក ឯងធ្វើអី ហ្នឹង ហា?”
វឌ្ឍន:: កុំម៉ាត់ផ្អើលដល់បង លូវហើយ បើចង់សុខ សង្ងំដេកទៅ ហាមតវ៉ា គឺដេកនៅលើគ្រែនេះ ពីរនាក់

អត់ដេក ចេញៗ
វឌ្ឍន:: បើមិនព្រម សង្កត់ជាប់អត់អោយទៅណាទេ
អួយ ឈឺណាស់ បាន បាន ដោះដៃចេញទៅ ដេក ម្នាក់ម្ខាង ហាមប៉ះគ្នា
វឌ្ឍន:: អត់ ចូលចិត្តអោប ចង់អោប
ហើយឯងវា យ៉ាងមេច ហ្នឹងហា រោគចិត្តទេអី ហា?”
វឌ្ឍន:: ថាចឹង ក៏វបាន ដែរ
អូព្រះអើយ មនុស្សចង្រៃ នេះ យ៉ាងមេចចេះ ?”
វឌ្ឍន:: មានយ៉ាងមេច ចង់អោយឯងដេក ខ្លាច ឯងឈឺ គិតច្រើន
ហា???? ”

វឌ្ឍន:: គ្មានស្អីទេ (ប្រុស ចង្រៃ លែង ដៃ ហើយ ក្រោកដោះអាវ បង្ហាញសាចដុំ កង់ៗរបស់គេ យីចង់ធ្វើអីចេះ )
ហើយ ដោះអាវធ្វើអី ហា​ ”
វឌ្ឍន:: ដេក នោះអី យើងជាមនុស្សប្រុស មិនដូចឯងទេ ដេក ក៏ពីរ បីជាន់ដែរ
យី ចុះ ខ្ញុំទារទៅដេក ក្រោមមេចមិនអោយទៅហា ?”
វឌ្ឍន:: ខ្លាចឯងគិតខ្លី សម្លាប់ខ្លួន
គិតខ្លី? រឿងអី ?  បារម្ភមែន ?


ទីត ទីត (LINE )
វឌ្ឍន:: កុំមើល….. មែនបារម្ភ (នេះជាលើកទីមួយហើយ ដែលគាត់ និយាយស្វិតៗ បែបនេះដាក់ខ្ញុំ បើទោះជា សំលេង មិនពិរោះ ក៏ដោយ ខ្ញុំ សម្លឹង មើលគេ ដោយ ទឹកភ្នែក )
ចុះបើបារម្ភ មេច ក៏ចេះតែ រករឿង
វឌ្ឍន::​ សុំ ទោស សម្តី ពិរោះ កាយវិការស្និទស្នាល ទន់ភ្លន់ មិនមានន័យថា ជាក្តីស្រលាញ់ ពិត១០០ ភាគរយនោះទេ មនុស្សត្រូវរឹងមាំ យំមកចុះ កុំលាក់បាំងអីនៅមានបងម្នាក់ដែលនៅជិត និងមើលថែរ ឯង(គាត់ យកដៃ អង្អែលក្បាលខ្ញុំ កាយវិការ និងសំលេង ធ្វើអោយខ្ញុំច្របូលច្របល់សារជាថ្មី សំលេង ដង្ហើម កម្តៅចេញពីខ្លូនគាត់ ព្យារយាមជ្រៀបចូល ក្នុងបេះដូងដ៏ត្រជាក់នេះ  អោយរលាយ តែទោះជាយ៉ាងណាបេះដូងនេះ បានស្លាប់បាត់ទៅហើយ​ )


បង ហាបងអាចធ្វើរឿងមួយ ដើម្បីខ្ញុំ បានទេ ចង់ពឹងបងមួយរយះ ប្រហែល មិនវែងទេ
វឌ្ឍន:: បាន ចង់អោយយើងដេក ឧបឯងបែបនេះ រាល់យប់មែនទេ ហាហហាហាហ
ទៀត??? បើមិនរករឿង ផ្ចាញ់មួយពេល វាស្លាប់ហី ហា​”
វឌ្ឍន:: អត់ទេ តែចូលចិត្តចឹង
អូ ខ្ញុំ ស្ទះស្លាប់ ដោយសារខឹង បង ឥលូវហើយ
វឌ្ឍន:: ហាហាហហាហ មោះយាយមកចង់អោយបងធ្វើអី?
ធ្វើសង្សារខ្ញុំ មួយរយះ ដើម្បី អោយបងម៉េង គាត់ស្អប់ខ្ញុំ អាចកាត់ចិត្តបាន
វឌ្ឍន:: ហា (ភ្ញាក់)

មិនព្រមហ សុំទោស បងជាប្រុសពិត  កុំអីចឹង
វឌ្ឍន:: បានតើ (កាត់ឆ្លើយបែបហី )
មែណហ ?”
វឌ្ឍន:: បាទ មោះប្រពន្ឋសម្លាញ់ បងងុយណាស់គេងមក
ហី លឿនម៉េះ ប្រពន្ឋ អី ស្វិត ម៉េះ
វឌ្ឍន:: ចុះលូវយើងសង្សាគ្នាហី ត្រូវធ្វើអោយដូច
អូមិនបែបទេ សំដែងតែនៅមុខបងម៉េងបានអាយ
វឌ្ឍន:: មិនព្រម ទាល់តែ​​ធ្វើគ្រប់ពេល បានស៊ាំ ពេលនៅមុខគេ បាន អត់ឆ្គង បើមិនព្រមទេ មិនចូលដៃទេ
អុញ ចេះចឹងទៀត មេចហ្នឹង អូខេចឹងក៏បានដែរ (ថីចេះ ចរិកប្លែកម៉េះ ផ្លាស់ប្តូរ៣៨០ ដឺក្រេ)”
វឌ្ឍន:: រអ៊ូអី អូនម្លាញ់ គេងទៅ
ហា អូខេ បងម្លាញ់...... ”
…………………………………………….



          ថ្ងៃ យប់ រំលង ចេញថ្ងៃចូលខែ ខែចូលឆ្នាំ អ្វីគ្រប់់យ៉ាងត្រូវបានប្តូរផ្លាស់  តែសម្រាប់ខ្ញុំ វិញសុបិន្តអាក្រក់នេះនៅតែបន្តរដ៏ដដែល ពេលខ្លះមានអារម្ភថាខ្លួនេងអាអាត្មានិយមណាស់ដែល ចង់ទាម ទាររស់នៅជាមួយនុស្សដែលខ្លួនឯងស្រលាញ់ តែពេលខ្លះបែជាគិតថា ដើម្បីមនុស្សដែលខ្លួន ស្រលាញ់ ខ្ញុំត្រូវហ៊ានលះបង់ក្តីសុខផ្ទាល់ខ្លួន ប្រហែលជាជាតិនេះខ្ញុំ ត្រូវតម្រូវរស់នៅ ជាមួយ ភាពឯការ អស់មួយជីវិតហើយមើលទៅ សុំតែម៉្យាង គឺខ្ញុំ ចង់ឃើញមនុស្សដែលខ្ញុំ ស្រលាញ់ រស់នៅ ពេញដោយស្នាមញញឹម លុះដង្ហើមចុងក្រោយ។ នៅតែ៣ថ្ងៃទៀត ជាថ្ងៃ ដែលបងម៉េង ចូលរោងការហើយ មួយរយះនេះ ពិតជាអរគុណដល់បងវឌ្ឈនណាស់ បានគាត់ជួយ ទើបបងម៉េង អាចកាត់ចិត្តពីខ្ញុំ បាន បើទោះជាវិធីនេះ វាហាក់ធ្វើបាបគាត់ ក៏ពិតមែន តែវាជាមធ្យោបាយដ៏ល្អបំផុត ដែលអាចអោយគាត់ បំភ្លេច ខ្ញុំ បានសុំទោសប្រុសល្អរបស់អូនអើយ។


រីងៗៗៗ (ទូរស័ព្ទរោទ៏)
អាឡូ បង ជំរាបសូរ
ម៉េង: បាទអូនជំរៀបសួរ សុខសប្បាយទេ ម៉េចហើយ ប្រឡងបញ្ចប់ឆមាសត្រៀម ចូលឆ្នាំទី២ហើយមែនទេ?
បាទ បងចូលឆ្នាំទី២ហើយ លឿនមែនទែន
ម៉េង: ហាហាហាហា បាទ មែន តែសម្រាប់បង វាដូចជាយូណាស់
សម្រាប់ខ្ញុំដូចជាលឿនតើបង
ម៉េង: បាទអូន មកពីអូនមាន វឌ្ឍន:​ នៅជិត ជូនពរអូនទាំងពីរ ណា កុំអោយដូចបង សុំទោស ថារ៉ូ
អូទេៗៗ កុំយាយចឹងអីបង​
ម៉េង: បាទៗ ថ្ងៃមង្គលកាបង អូនអាចមកចូលរួមទេ?
បាទ បងខ្ញុំ និងទៅពេលល្ងាច ជាមួយបងវឌ្ឍន: ព្រោះអី ពេលព្រឹក បងវឌ្ឍន:​ គាត់រវល់ ខ្ញុំត្រូវទៅក្រៅជាមួយគាត់ តែម៉ែខ្ញុំ និងបងៗ ពួកគាត់និងទៅ តាំងពីព្រឹក ដូចដែលចាស់បានជជែកគ្នាចឹង
ម៉េង: បាទអូន ទូតៗៗៗ (ដាច់)



          ខ្ញុំមិនទាន់បានតបផង ប្រុសកំសត់ផ្តាច់បាត់តែម្តង មានអ្នកណាយល់ទេ យល់ពីអារម្ភនេះទេ? មនុស្សដែលខ្លួនស្រលាញ់ជិតក្លាយជារបស់អ្នកផ្សេង ស្នេហាធ្វើបាបមនុស្ស ម្លេះ? សុំទោស អ្វីដែលបងបានឃើញ មិនមែនជាការពិតទេ ស្នាមញញឺមនេះ មិនមែនការពិតទេ សុំទោស សុំទោស ពិតមែន ហិហិហិហិ សុំទោស បងម៉េង ហិហិហិហិ អូនមិនចង់ទេ គ្រាន់តែចង់រស់នៅជាមួយមនសុ្សដែលខ្លួនស្រលាញ់មេចក៏ឈឺចាប់ម្លេះ?
………………………………………………….


          រសៀលនេះ មេឃស្រលះល្អណាស់ ជំនោខ្យល់បកលាយជាមួយពិដោរនៃផ្កាម្លិះដែលបងវឌ្ឈន: តែងទិញផ្ញើរខ្ញុំ ចង់ជាប់បង្អូច ជាមួយនិង Dream Catcher ដែលកំពុងបក់រវេចៗ តាម អំនាចនៃវាយោ ទឹកភ្នែក ស្រក់ហូរទាំងមិនបានព្រៀងទុក ថ្មើរនេះ ប្រុសសំណប់ចិត្ត កំពុងតែមមាញឹក និងទទួលភ្ញៀងនៅឯរោងជ័យ ផុតពីយប់នេះទៅ មនុស្សប្រុសដំបូងក្នុងឆាកជីវិតនេះ ក្លាយជាស្វាមីគេ ហើយ ខ្ញុំពិតជាល្ងង់មែន ហេតុអីក៏យំចឹងទៀតហើយ គួរតែរីករាយ គួរតែរីករាយបានត្រូវ ……
វឌ្ឍន:: យំទៀតហើយ …..(សំលេង ស្រែកពីក្រោយខ្នង​ បើទោះមិនលឺក៏អាចទាយបានដែរថាជាអ្នកណា ស្គាល់ដល់ខ្លិន)


ហើយម៉េចចុះ មកធ្វើអី
វឌ្ឍន:: មកយកអែងទៅ ញ៉ាំការនោះអី​
មិនទៅទេ អ្នកណាអោយមកយក
វឌ្ឍន:: ទេត្រូវតែទៅ អ្នកផ្ទះអោយមកយក
 មិនទៅទេ ខ្ញុំចង់នៅម្នាក់ឯង បងកុំរំខាន
វឌ្ឍន:: ត្រូវតែទៅ
អួយ ឈឺណាស់ ហិហិហិ
វឌ្ឍន:: យំទៀតហើយ ឯងទន់ជ្រាយម្លេះហា​ មេចមិនហ៊ានប្រឈម ត្រូវតែទៅ ដើម្បីអោយគេអស់ចិត្ត ត្រូវញញឹម ហើយជូនពរគេអស់ពីចិត្ត បើសិនជាឯងចង់អោយគេមានសុភមង្គល មែនពិត… ….

……………………………..





          គ្មាននរណាម្នាក់ អាចត្រលប់ទៅ​កាន់អតីតកាល ឬអាចកែប្រែអតីតនោះបានទេ ប៉ុន្តែ យើងអាចចាប់ផ្តើមជវិតថ្មី ដរាបណាព្រះអាទិត្យនៅតែរះ ថ្ងៃថ្មីនៅតែមាន បន្តរជំហានជាមួយក្តីសង្ឃឹម និងជំនឿចិត្ត សម្រាបប់ខ្ញុំ បើទោះជាផ្លូវខាងមុខ មានរនាំងយ៉ាងណា ក៏ខ្ញុំ នៅតែបន្តរទៅមុខជានិច្ច ដើម្បីអនាតគរបស់ខ្ញុំ ចំពោះរឿងស្នេហា ខ្ញុំពិតជាលែងមានជំនឿរចិត្តអីទៀតហើយ បើទោះជាស្នេហ៏ស្មោះ ក៏មិនមែនន័យថា អាចបន្តរទៅមុខរហូត អាចនិយាយថា ខ្ញុំ កំសាក ខ្ញុំមិនក្លាហា តែខ្ញុំ ពិតជាមិនចង់ឃើញអ្នកណាមកពិបាកជាមួយខ្ញុំ ដោយសាតែខ្ញុំនោះទេ។ មែន រស់នៅជាមួយមនុសុ្សដែលខ្លួនស្រលាញ់ជាក្តីសុខរបស់អ្នកផង តែ ចំនែកខ្ញុំ បើសិនវាត្រឹម តែជាក្តីសុខរបស់មនុស្សពីរនាក់ ដែលអាចអោយ អោយអ្នកដ៏ទៃឈឺចាប់ដោយសារយើងនោះ ខ្ញុំ សុខចិត្តឈឺចាបតែម្នាក់ឯងជាជាង អោយអ្នកដ៏ទៃ គ្រួសារខ្ញុំ មកខ្វល់ចិត្ត អោយមនុស្សដែលខ្ញុំស្រលាញ់ មករងសំពាធ មិនមែនមានន័យថាមហិមា ការចាកចេញ ជាវិធិតែមួយ ដែលអាចអោយអ្នករាល់គ្នា ស្ងប់ចិត្ត។


          ពិភពលោកថ្មីដែលពេញដោយក្តិសង្ឃឹម ពន្លឺ ព្រះអាទិត្យរាបលិច ក្រាលគ្រប់ ពេញ ផ្ទៃទឹក ខ្យល់ទន្លេ បោកបកផាត់ផាយ ជាមួយសំនើម ត្រជាក់ ធ្វើអោយ ខ្ញុំ ត្រជាក់ព្រឺៗម្តងៗដែរ ទេសភាពនៃ ជ្រាំងម្ខាង បង្ហាញយ៉ាងច្បាស់នៃសម្រស់រាជធានី ពន្លឺភ្លើងគោម បំភ្លឺ ចែងចាំងពណ៏មាស អមជាមួយនិងអាគារខ្ពស់ទាប  នាំអោយទេសភាព កាន់តែស្រស់បំព្រង សម្រាប់ខ្ញុំ វាពិតជាល្អឆើតឆាយ តែខ្ញុំនៅតែនឹកនៅសម្រស់ព្រៃភ្នំ សំលេងចាប់យំ ពន្លឺងចង្កៀង និងសំលេងទឹកភ្លៀង ជាមួយរង្វង់ដៃ ដែលកក់ក្តៅ ដែលខ្ញុំធ្លាប់ទទួលបាន ពី ប្រុសសំណប់ចិត្ត គិតទៅ ២ឆ្នាំទៀតហើយ ជានិស្សិតឆ្នាំទី៣ វ័យ២២ ឆ្នាំ ប៉ុន្តែ ខ្ញុំយល់ថា ខ្ញុំ ដូចជាមនុស្សចាស់ វ័យ ៣០ឆ្នាំចរិក នឹងធឹង មិនសូវនិយាយស្តី ធ្វើអោយអ្នកផងគេមិនសូវហ៊ានរាប់រក អ្នកខ្លះគិតថា ខ្ញុំឬក តែអ្នកដែលស្គាល់ទើបដឹង ថាខ្ញុំ រួសរាយ ប៉ុនណា។ សព្វថ្ងៃ ខ្ញុំ
 នៅតែបន្តរនៅផ្ទះជាមួយបងស្រីដដែល ឥលូវនេះគាត់មាន កូនប្រុស១ហើយ ទើបអាយុ១ខួបទេ មានន័យថា ផ្ទះគាត់ថែមសមាជិកថ្មី ម្នាក់ទៀតហើយ និងអ្នកមើលថែរក្មេងម្នាក់ទៀត។ អូភ្លេចប្រាប់ខ្ញុំមានការងារធ្វើហើយ ជាអ្នកជំនួយការគម្រោងនៅអង្គការមួយ មិនជា ទំនេរប៉ុន្មានទេ ដែលរៀនផងធ្វើការផង ប៉ុន្តែខ្ញុំពេញចិត្តអោយខ្លួនឯងរវល់បែបនេះ ។ បើនិយាយពីប្រុសសង្ហា កំពូលម៉ាត់រឹង ចង់ឈ្នះ របស់ខ្ញុំ បងវឌ្ឍនះ វិញ គាត់រៀនចប់ហើយ ទំនាក់ទំនងខ្ញុំ និងគាត់ល្អច្រើន គាត់ជាបងប្រុសដ័ល្អម្នាក់របស់ខ្ញុំ ទាំងការងារ ការរៀនសូត្រ ការមើលថែរ គ្រប់សព្វបែបយ៉ាង គឺគាត់តែងនៅក្បែរខ្ញុំ និងផ្តល់ភាពកក់ក្តៅជានិច្ច ពេលខ្លះមានអារម្ភថាវាជាស្នេហាមែនឬមិនមែន ចែកមិនដាច់សោះ តែខ្ញុំលែងហ៊ានប្រាថ្នាហើយ បើចុងក្រោយគង់តែបែកដដែលចាប់ផ្តើមធ្វើអី នៅបែបនេះ មានក្តីសុខជាង មែនទេ ហាន់នី ????




វឌ្ឍនះ : ហេយ កុំធ្វើចរិកចឹងមើរ ម៉ាក្រញ៉លូវអាយ ហុចទឹកអោយបងផឹកតិច
ធ្វើលេងតើ នេះបង បងហាពេលទូកត្រឡបដល់ជ្រាំងវិញ ជួនខ្ញុំទៅទិញការរ៉េម មួយប្រអប់យកទៅញ៉ាំ នៅផ្ទះ​”
វឌ្ឍន:: ទេឯង ក្តៅក្នុងមិនទាន់បាត់ទេ មិនអោយញាំទេ
ហេយលោកបង ខ្ញុំជាហើយ
វឌ្ឍន:: មិនទាន់ទេ
ជាហើយ ខ្ញុំ ចង់ញាំការ៉េម
វឌ្ឍន:: ចាំញាំការ៉េបបងទៅ ហាហាហាហ
ប្រុសចង្រៃ អាសអាភាសណាស់
វឌ្ឍន:: យាយមែន
ខ្ពើមណាស់ ឡូវឈ្លើយណាស់ ចូលចិត្តនិយាយរឿងអាសអាភាសម៉េះ
វឌ្ឍន:: ២៥ឆ្នាំ ហើយ ចាំដល់កាលទៀត ចាំមើលថ្ងៃណាមួយ ចាប់រំលោភឯងម្តង
គួរអោយស្អប់ បងហ៊ាន? ខ្ញុំ ខាំអណ្តាតខ្លួនឯងអោយស្លាប់ហ្មង
វឌ្ឍន:: ហហាហាហាហា ចង់គីគីលូ ហាហាហាហា
អាសអាភាសណាស់ មោះដល់ជ្រាំងហើយ ទៅផ្ទះ
វឌ្ឍន:: អត់ ចង់គីគីលូ
យី
វឌ្ឍន:: អូ ឈឺហា ទះខ្លាំងម្លេះ?
ចង់ទៀតទេ ?”
វឌ្ឍន:: គីគីលូ?​ អូទេៗៗ បងយាយលេងតើ ណប់ចិត្ត តោះទៅផ្ទះ
ហាហាហហា ឆ្លាតហាន់នី (ខ្ញុំ និងគាត់គឺបែបនេះ គិតទៅ២ឆ្នាំហើយ ទំនាក់ទំនងលើសពីមិត្តល្អ លើសពីបងប្អូន កម្លែងផ្អែមល្ហែម ឈ្លុះគ្នា ប្រច័ន្ទគ្នា មានគ្រប់មុខតែម្តង បើនិយាយពីគីគីលូអីនោះវិញ ហេហេហេហេហេ ២ឆ្នាំហើយ គេង បន្ទប់មួយគ្នាថាអត់ក៏មិនជឿទេ មែនហេ? រស់នៅដូចប្តីប្រពន្ឋ ប៉ុន្តែពួកខ្ញុំ មិនដែលជជែកគ្នាពីអានាតគអីនោះទេ ដូចខ្ញុំបានប្រាប់ចឹង បទពិសោធន៏ជីវិតលើកទី១មួយ ធ្វើអោយខ្ញុំលែងហ់ានប្រាថ្នា ខ្ញុំគ្រាន់តែក្តោបក្តាប់នៅអ្វីដេលខ្ញុំមាននៅក្នុងដៃអោយបានល្អ បន្តរជំហាន ជាមួយស្នាមញញឹម ពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីអនាគតថ្ងៃមុខ តែប៉ុន្នឹង ពេលនេះ ខណះនេះខ្ញុំមាន បងវឌ្ឍន:​ នៅជិត តែ ខ្ញុំក៏ត្រៀមខ្លួនជាស្រេច នូវថ្ងៃមួយដែលខ្ញុំត្រូវរស់ដោយ គ្មានវត្តមានគាត់ ជីវិតជាហ្គេយ ត្រូវតែរស់នៅជាមួយភាពឯកការអស់មួយជីវិត មួយឃ្លានេះ តែស្ថិតក្នុងចិត្ត និងតែងដាស់តៀនខ្ញុំ កុំអោយមានសង្ឃឹមហួហេតុលើស្នេហា…….​ )”
………………………………………..





          វិស្សមកាល់នៃបុណ្យជាតិចំនួន ៣ថ្ងៃជាប់គ្នា បូកជាមួយ និងសៅរ៏ អាទិត្យទៀត បាន៥ថ្ងៃ ចាំកាលបានមិនមកលេងស្រុក កាលពីមុនអោយតែបានមកភ្នំពេអរចង់ផាកាច់ តែលូវ អោយតែបានមកលេង ស្រុក ដេកអត់លក់ហេ នឹកម៉ែ នឹកតូបខោអាវ នឹង រទេះរុញហាហាហាហហា ចិត្តមនុស្សផ្គាប់មិនត្រូវមែន។ បើទោះជាពិភពលោកនេះប្រែលប្រួល តែចិត្តស្រលាញ់របស់ម្តាយ ខ្ញុំមិនដែលប្រែអ្វីម្តងឡើង សម្រាប់ខ្ញុំដែលជាកូន មានតែកើនឡើងទ្វេ។ អោយតែមកលេងស្រុកម្តងៗខ្ញុំមិនដែល ភ្លេច ថ្នល់រទេភ្លើង ខ្ទមស្បូវ ក្បែរជើងភ្នំថ្ម ក្រោយវិទ្យាល័យទូកមាស ទិដ្ឋភាពហាក់នៅថ្មីៗ មិនថាពេលនេះ ខ្ញុំមានអ្នកណា នៅជាមួយអ្នកណា តែ បងម៉េង នៅតែជាមនុស្សដំបូងដែលខ្ញុំមិនអាចបំភ្លេចបាន ដដែល………….
វឌ្ឍន:: ហេយ  គិតអីហ្នឹងអូន ភ្លឹកម៉េះ
អូអត់អីទេ អត់មានអីទេ តោះបងវីញ មេឃជិតភ្លៀងហើយ
វឌ្ឍន:: ទៅណា? ភ្លៀងមកអាយ មោះជ្រក់សិន
រលឹមតិចមិនអីទេ
វឌ្ឍន:: អត់ទេបងខ្លាចផ្តាសសាយ
យី មើលមាឌ ហ សាច់ដុំធំៗ? ខ្លាច់ផ្តាសសាយ? (ប្រុសល្អរបស់ខ្ញុំធ្វើមុខជួរ ខ្ញុំ ដឹងថាគាត់ ធ្វើពុធ ចង់យលលេសនៅលេងទី ប៉ុននោះ មើលទៅគាត់ក៏ចូលចិត្ត ទេសភាពនេះដែរ ក្រៅពីអាយុតិចជាងបងម៉េងតែ មើលទៅគាត់ដូចជា មិនមានអ្វីខុសពីបងម៉េងទេ ចេះង៉ក់ងរ កម្លែង តែ ស្អប់ហា ពេលនឹងធឹង កាចហួស )”
…………………………………..


          ផ្ទះធំ ទំហំ ៤ល្វែងជាប់ថ្នល់ ក្បែរផ្សារដែលមានតែសមាជិក តែ៣នាក់ ជាកេរ៏រ្តបស់ពុក និង ការខំប្រឹងរបស់ម្តាយខ្ញុំ ប្តូរពី ផ្ទះស្លឹក មកជាផ្ទះថ្ម ស្រ្តីមេម៉ាយ ម្នាក់នេះបានផ្តល់គ្រប់យ៉ាង យ់ាងពិសេសបំផុតដល់ខ្ញុំ និងប្អូនស្រីខ្ញុំ មកទល់ពេល់នេះ ខ្ញុំ នៅតែមិនទាន់មានសមត្ថភាពតបស្នង គាត់វិញនៅឡើយគួរអោយខ្មាស់ណាស់។ ហូបបាយជុំគ្រួសារ បើទោះជាមិនមាន អាហារទំនើបបែបអ្នកទីក្រុងក៏វាពិតជាមានឧជារស គ្រួរសារតូចមួយនេះ ជិតមានសមាជិកថ្មី ចូលមកហើយ ព្រោះអីប្អូនស្រីពៅ វ័យ ១៨ឆ្នាំរបស់ខ្ញុំ និងមានគ្រួសារឆាប់ៗនេះដោយការផ្សំផ្គុំ រវាងចាស់ យ៉ាងណាៗ ក៏ខ្ញុំទុកចិត្តដោយសារតែគេម្នាក់នោះជាជាងមាស់តូបក្បែរគ្នា ជាកូនអ្នកធូរធារម្នាក់ដែនៅផ្សារ បែបនេះក៏ល្អ និងមានមេគ្រួសារម្នាក់ទៀតជួយសម្រូលម៉ែ រីឯមុខរបគាត់និងផ្ទេរទៅអោយប្អូនស្រី វាសំល្មមដែលគាត់ ដល់ពេលសម្រាក់ ជាង៣០ឆ្នាំហើយដែលគាត់លំបាកដោយពូកខ្ញុំដែលជាកូនៗ

 
ម៉ែខ្ញុំ:  ហូបអោយច្រើនទៅ កូន
វឌ្ឍន:: បាទអ៊ុំ បាទ
ម៉ែខ្ញុំ:   មកលើកនេះ ដូចធាត់ជាងមុន កូន
វឌ្ឍន:: ហូបបានជាងមុនអ៊ុំ ហើយឡូវ ខ្ចិលហាត់ប្រាណ ការងារច្រើនពេក ក៏ខ្ចិលទៅ
ម៉ែខ្ញុំ:   ហាហាហាហ កុំខ្ចិលកូន ហាត់ទៅដើម្បីសុខភាព  អឺ រ៉ូកូន ដួសបង្អែម អោយបងអែងតិចមក មីអូន ធ្វើចេកខិ្ទះ ហី មើលមើរ
ប្អូនស្រី: ចាម៉ែ ចាំខ្ញុំ ដួសអោយ  បងអែងញាំបាយទៅ
បងម៉ាចានដែរ តែយកទឹកច្រើន ហា
ប្អូនស្រី: ចា បង
ម៉ែខ្ញុំ:   យាយចឹង ម៉ាក់ប៉ាអី សុខសប្បាយទេហីកូន
វឌ្ឍន:: បាទអ៊ុំ សុខទេ
ម៉ែខ្ញុំ:   អ៊ុំខានទៅលេងយូអាយ ចាំមើលទុកដាក់មីអូន អោយមានប្តី សី រកស៊ិអីត្រឹមត្រូវ អ៊ុំរកដើរហើរ ម្តង ចាស់ហើយ វឌ្ឍន::
ហ្នឹងហើយម៉ែ ចាំខ្ញុំនាំម៉ែទៅកែសម្ផស្សនៅកូរ៉េ ម្តង 
ម៉ែខ្ញុំ:    ទៅតាអ្ហែងទៅ ម៉ែទុកលុយធ្វើបុណ្យវិញ ហាហាហាហ ផ្តាំសូរសុខទុក្ខម៉ាក់ប៉ាផងណាកូន ចាំមើលខែក្រោយជិតដល់ថ្ងៃ ការមីអូន អុំឡើងទៅ អញ្ចើញការ ចាំគេបោះសំបុត្រហើយ សិន
វឌ្ឍន:: បាទអ៊ុំមិនអីទេ (អាហារពេលយប់ដឹងកាលបានចប់ទេ បើម៉ែខ្ញុំ និងអាតាប៉ិមាឌធំខ្លាចផ្តាសាយ  តពីរឿងមួយទឿរឿងមួយ អត់ចប់ហ្មង ហ្នឹងហា​)
…………………………………………………





          កន្លងទៅ២ឆ្នាំ ខ្ញុំមិនដែលបានទាក់ទងគ្នាទាល់តែសោះ ជាមួយបងម៉េង និងក្រុមគ្រួសារគាត់ គ្រាន់តែដឹងថាគាត់ត្រូវនៅ កាណាដាជាមួយប្រពន្ឋ គាត់ តាំងពីការហើយបាន ៣ខែមកម្លេះ ជួបគ្នា លើកចុងក្រោយ នៅថ្ងៃមង្គលការ ដោយគ្មានបាននិយាយស្តីគ្នាមួយម៉ាត់ ក្រៅពីស្នាញញឺម បង្កប់ដោយទឹកភ្នែក និងភាពខ្លោចផ្សាតែប៉ុន្នោះ។
 
          នេះជាលើកទីមួយដែលខ្ញុំត្រូវមកប្រឈម មុខជាមួយនឹង អ្នកផ្ទះបងម៉េងសារជាថ្មី បន្ទាប់ពីថ្ងៃនោះ មក។ ស្រ្តីចំណាស់ដែលមានវ័យ បងម្តាយខ្ញុំ មិងប៉ុន្មានឆ្នាំ តែមើលទៅ ដូចជា រាង ទ្រុឌទ្រោ   បន្តិ ដោយសារតែគាត់មានជំងឺប្រចាំកាយ។ ចាស់ៗជួបគ្នាជជែក ពីរឿងមួយទៅ រឿងមួយមិនដាច ចំនែកខ្ញុំ បានត្រឹមតែញញឺម អ៊ឺមអៀន មិនហ៊ានមើលមុខគាត់ចំទេ។
ម៉ែខ្ញុំ : ចា យាយចឹង បងនៅផ្ទះ តែជាមួយ ចៅ និង អ្នកនៅជាមួយហ្នឹងទេចឹង ហាបង
ម៉ែបងម៉េង: ចា ព្រលឹមឡើងគេទៅធ្វើការអស់ហើយ កូនស្រីពៅនឹងប្តីគេ ចំណែក ម៉េងគេនៅសៀមរាប យូៗមកលេងម្តង (អូស្លាប់ បងម៉េងនៅស្រុកខ្មែរទេ? ឬក៏ខ្ញុំស្តាប់ច្រឡំ?)
ម៉ែខ្ញុំ : អូបង ក្រែងគេទៅនៅទីនោះជាមួយប្រពន្ឋគេហី តាមខ្ញុំ ដឹង ក្រែង បងថ្លៃធានាទៅនៅ កាណាដាទាំងពីនាក់ប្តីប្រពន្ឋហី បង? (សំនួរនេះហាក់ចាក់បេះដូង ស្រ្តីចំណាស់ កែវភ្នែក ដែលពេញដោយ កង្វល់ ពន្លឺភ្លឺ រលោង ពេញដោយទឹកភ្នែក ស្ទើរបាក់ទំនប់ ចំងល់ សំនួររាប់ម៉ឹនចាក់ដោតពេញខួរក្បាល ថាមានអ្វីកើតឡើង អោយប្រកាដ ហេតុអី គាត់ មិនទៅកាណាដា ហេតុអីបានទៅសៀមរាបទៅវិញ? នៅស្រុកខ្មែរសោះហេតុ មិនដែលទាក់ទងគ្នា? )

ម៉ែបងម៉េង: ដំបូងគឺគ្រោងចឹងមែនបង តែ ការហើយមិនទាន់ បានប៉ុន្មានផង ក៏មានរឿងទៅបងខ្ញុំ ខុសហើយ បងអើយ រើសកូនប្រសារ តាមចិត្តឯង មិនព្រមសួរចិត្តកូន
ម៉ែខ្ញុំ : អូចឹងមេចវិញ
ម៉ែបងម៉េង: ពួកវាចែកផ្លូវគ្នា តាំងពីការបាន ៦ខែ ៧ខែ ពេលទៅកាណាដាម៉េះ ហើយម៉េងក៏ត្រឡប់មកស្រុកខ្មែរវិញ គេខូចចិត្តខ្លាំង ក៏សម្រេចចិត្តទៅសៀមរាបទៅ
ម៉ែខ្ញុំ : មានរឿងអីមែនបង បានដល់ថ្នាក់លែងគ្នាទាំង ថ្មីថ្មោងចឹង
ម៉ែបងម៉េង: វែងឆ្ងាយណាស់ បងអើយ
ទីងទីង
ម៉ែខ្ញុំ : អូខ្ញុំ លើកទូរស័ព្ទតិច មីអូនខលមកប្រហែលមានការអីហើយ
ម៉ែបងម៉េង:​ ចាបង (ស្តី្រចំណាស់ បែរកែវភ្នែកមកកាន់ខ្ញុំ ជាមួយទឹកមុខស្រងូតស្រងាត់ )​
អ៊ុំសុំទោសក្មួយ អ៊ុំមិនគួរបំបែកពូកកូនទេ ពេលនេះទើបអ៊ុំយល់ មានះពេកអ៊ុំអាចនិងបាត់បងកូនប្រុសម្នាក់ ថារ៉ូជួយអ៊ុំផងកូន លួងលោមគេអោយមកផ្ទះវិញ មកកូន អ៊ុំលែងជំទាស់ហើយ ……
………………………………………………





          សារជាថ្មីក្តិកង្វល់ បារម្ភ ដល់ប្រុសសំណប់ចិត្ត  រឿងរ៉ាវនឹកស្មានមិនដល់ ការចាកចេញ​​ មិនមែនជាដំណោះស្រាយ ខ្ញុំពិតជាល្ងង់ណាស់មែនទេ ល្ងង់ណាស់មែនៗ ដែលជ្រើសរើសវិធីនេះ ខ្ញុំរំពឹងថា គ្រប់យ៉ាងនិងបានប្រសើរបន្ទាប់ពី ដកខ្លួន ដើម្បីមនុស្សដែលខ្ញុំស្រលាញ់ទៅសាងអនាគតថ្មីតែនេះលទ្ខផល រវាងយើងទាំងពីរ  គ្មានអ្នកណាម្នាក់ រស់នៅជាមួយស្នាមញញឺមនោះទេ  សុំទោស អូនសុំទោស ហេតុអោយពួកខ្ញុំឈឺចាប់ម្លេះ រយះពេល២ឆ្នាំ អូនមិនដែលត្អូញត្អែរ និងជិវិតឯកកានេះទេ តែពេលនេះអូនពិតជាស្តាយក្រោយណាស់ ហិហិហិហិហិ
វឌ្ឍន:: យំមកចុះ ៗៗ អូន យំមកចុះ ស្អែក យើងទៅរកគេ ២នាក់ទៅយ៉ាងម៉េចដែរ
ហិហិហិហិហិហិហិហិ

          អរគុណបាទចំពោះការចំណាយពេលរប់មិត្តអ្នកអាន ហ៊ើយស្នេហាគឺពិតបែបនេះហ្ន ម្តងនេះតើងថារ៉ូគួរធ្វើបែបណា? គិតត្រូវធ្វើយ៉ាងណា ចំពោះបញ្ហានេះ? ចំម្លើយមាននៅវគ្គក្រោយណា ជួបគ្នា នៅវគ្គបន្ទាប់។ ជូនពរអ្នករាល់គ្នារីករាយ និងសំណាងល្អនៅឧកាសបុណ្យភ្ជុំបិណ្ឌនេះណា ដំណើរកំសាន្ត ឆ្ងាយជិត សូមសុខសុវត្តិភាពណា
ណារ័ត្ន ឃូល
អរគុណ

2 comments

Unknown said...

This is my first time to prove my comment here. I strongly hope and suggest the writer to make Vatanak and Tharo becoming lover and living together as husband and wife. I'm so sad if they are broken because it seems like my real story. Please accept my request. I don't wanna see this new lover sad at all, and I also don't wanna remember it. Sorry for my request. I know it is very over ability for me to do that, and maybe I'll get some criticism from the public, but I just wanna show and do what I want to reflect only. Support your talent and works as ever Naroth Cool. Thanks for making us happy, sad, sour, sweet and many tastes with ur stories.

love story, gay novel said...

Hello Dears, first i would like to say thank you so much to your interested and your comment for my novel. Of course this is the test of gay love. I dont know what had happened to you. this is just a novel and it just a part with u and all for relaxing during free time, Please do not force on it so much. Love always hurt but not forever it sure to combine with the happiness also. so sorry if this part had remind you to the past. Hmmm do not worry this is the kind of happy ending and M sure you would be smile with the last part my Dears.....Thank so much. n waiting to see your comment to he tnext one and want to heard your sharing experience also if you open. This is my Page : MSM ប្រលោមលោកស្នេហ៏
Note with many thank
Cheer
Naroth Cool

Powered by Blogger.