មនុស្សដំបូង ៣
សួរស្តីមិត្តអ្នកអាន សុំទោសខ្ញុំរាងយឺតតិចហើយណា នេះជាភាគទី៣
នៃសាច់រឿង”មនុស្សដំបូង” សង្ឃឹមថាអ្នកនឹងពេញចិត្តនៅវគ្គថ្មីនេះណា។
”មនុស្សដំបូង”
ម៉ោង5 :30pm
វង្ស: អាឡូអូន ក្រុមបងឈ្នះហើយ ណា ៣ស៊ី ២ឡូ យអត់ ? លូវបងនិងក្រុមទៅជប់លាង
ព្រោះ បានប្រាក់ រង្វាន់ ២០០$ ណា
បងទៅយកលូវហើយ ប្រញាប់រៀបចំខ្លួនទៅណា ម៉ោង6:30pm ជួបគ្នាOK?
ទេ ទេ ទេ អត់ទៅទេ មុខនៅមានស្នាម ស្រក់ហើម
ប៉ុន្តែ នៅតែ ក្រហម មិនទៅទេ។
វង្ស: យប់គ្មានអ្នកណាមើលឃើញទេ។
ទេ មិនទៅទេ បងទៅចុះ
វង្ស: បើណារ័ត្នមិនទៅបង ក៏មិនទៅដែរ
ហា?មិចចឹង OKទៅក៏បាន តែលូវបងទៅជប់លាងចុះ
ពេលណាក៏បានពេលបងចេញមក បងអាចមកជួបខ្ញុំនៅផ្ទះបានណាok? ខ្ញុំនមិនចង់ជួបគេឯងទេ
NaNaNaNa តែ២នាក់បានហើយ
វង្ស: OK ចឹងក៏ចឹង ចុះ ជួបគ្នាយប់នេះ កុំខានណាចឹង
បាទបង (ចង់ជួបដែរហ្នឹង បែក១ថ្ងៃ នឹកសឹងអីហើយ ).
អាឡួៗ បងវង្ស់ មានការម៉េចហើយបង ?
វង្ស: បងទៅយកឡូវណា?
ហា លឿនម៉េស? ម៉ោងទើប 7:30pm ហ្នឹង ចុះបងអត់ទៅជប់លៀងទេហ?
វង្ស:ទៅតា លូវមកវិញហើយ បងមកមុន ហាមបដិសេធណាយាយគ្នាហើយ បងទៅយក ទៅញ៉ាំPizza មួយគ្នា
បងចង់ជប់លៀងមួយ បើអត់ទៅខឹងហើយ។
(ដឹងថើមេចទេ ) បាទបងទៅក៏ទៅ មកយកមក
វង្ស: លូវនៅមុខផ្ទះហ្នឹងណា ចេញមក។
ហា? ចាំម៉ាភ្លេត(អាតាប៉ិនេះ ស្លន់ស្លោជាងឯងទៀត) ។
យ៉ាប់ហ្មងថាអត់ទៅទេមិនចេះស្តាប់គ្នាសោះ មើលមុខមើមេចដែរ?
វង្ស:ហាហាហាហាហាហាហ
ផ្លាច់
វង្ស: អួយ
ដៃធ្ងន់មេះឈឺណាស់ណា
សមមុខហើយណាឲ្យសើចគេធ្វើអី?
វង្ស: ថាលេងទេ ថ្ពាល់ក្រហមចឹងទៅអាតតើ
(អៀនចងស្លាប់) តោះទៅ នៅមើរមុខអីទៀត ហេវហើយណា។
ពេលវេលាតែពីនាក់បែបនេះRomantics ដល់ហើយ បើគេសារភាព សុំស្រលាញ់ពេលហ្នឹងហ្មង ដឹងមេច ទេហ្ន? ញ៉ាំបណ្តើមើរមុខគ្នាបណ្តើរ
យាយពីនេះពីនោះ សុទ្ឋតែជារឿងគេ អត់មានរឿងផ្ទាល់ខ្លួនអីតិច (អាប៉ិនេះស៊ីអារម្មណ៏ដែរហ្នឹង) ម៉្យាងដែរមានគេយកចិត្តទុកដាក យកចិត្ត យកថ្លើម សំខាន់ម្នាក់នោះជាមនុស្សដែលយើងចង់នៅជិត
នៅក្បែរទៀត មានក្តីសុខដល់ហើយ (លាញ់គេមែនទែនហើយខ្ញុំ អារ័ត្នហាភ្ញាក់ឡើងអ្វី)
វង្ស: រ័ត្ន
ៗ មេចហើយ ហេហេ ភ្លឹកអីហ្នឹងហា?
បាទៗ បង អត់អីទេ(អាប៉ិនេះឆ្លាតគ្រប់មុខ តែរឿងនេះល្ងង់មេះ តាមដំនើរទៅ)
វង្ស: រ័ត្នហា?
ហា?
វង្ស: បងមានអារម្មណ៏ថាបាយចិត្តណាដែលបានស្គាល់រ័ត្ន
រយះពេល១ឆ្នាំជាងនេះ មានន័យណាស់ដែលមានប្អូនជាមិត្តភិក្ត មែនណា
មិនជឿទេ កុហក បោកសុទ្ឋ។
វង្ស; មាក្រ រញ៉ឡូវហើយ កុំក្បាលខូចពេកណា បងយាយមែនណា
(ដឹងកាលគេសុំស្រលាញ់ទេលោកអឺយ? គិតក្នុងចិត្ត)
វង្ស: បងចង់រក្សទំនាក់ទំនងនេះអោយបានយូរ
បងស្រលាញ់ប្អូនដូចប្អូនប្រុសចឹង។
(ស្លាប់ហើយ មេចមិនដូចសង្សាណោះ នៅកុហកខ្ឡួនឯដល់ពេលណាទៀតអា ហ៊ា?) បាទបងខ្ញុំក៏ដូចគ្នាដែរបាទ
លោកបងJ
វង្ស: ហាហាហាហល្អបង្អូនប្រុស
បងហា បងមានអារម្មណ៏មេចពេលគេថាយើងស្រលាញ់គ្នាចឹង ហា?
វង្ស: មិនអីទេសំរាប់បងចុះអូនវិញហា?
អត់អីផង ធម្មតា តាមពិតទៅពេញចិត្តសឹងស្លាប់ហាហាហហាហាហា
វង្ស: ក្មេងក្បាលខូច
តោះញ៉ាំ នៅច្រើនណា ចង់ថែមអីទៀតអត់អូន?
អត់ទេឆ្អែតហើយបង ទៅគិតលុយហ្មងទៅ ហើយជិះមាជុំ ចាំត្រលប់ទៅផ្ទះ ណោះ?
យប់នោះបាយនោះបាយ ដល់ហើយអាហាពេលល្ងាចដ៏មានន័យ តែ២នាក់ទៀត Pizza Company នៅមាត់ទន្លេ ជាន់លើស្ងាត់ជ្រៀប អត់មានមនុស្សសោះ
ហាហាហាហ Supper romantic។ អង្គុយពីក្រោយគេ ចង់អោបចង្កេះដល់ហើយ មិនដែរសោះសម្បីតែម្តង តែបើកាន់ដៃ ធ្លាប់ ដែរតើ ហាហាហាហាហ ម៉្យាងដែរ……..
.
.
ខែរងាបានមកដល់ទៀតហើយ វាជារដូវដែលខ្ញុំចូលចិត្តមែនទែន
រីករាយណាស់ ចង់អោយរដូវនេះមានរយះពេលយូដល់ហើយ ប៉ុន្តែកុំអីបើ បងវង្សចាញ់រងាណាស់ ផ្តាសាយ់ជាប់
មិនសូវបានមករៀនទេ ខ្ញុំតែងយកមេរៀន នឹងលំហាត់អោយគាត់ហូតហ្នឹង ពន្យល់គាត់ដល់ផ្ទះ រកណាបានសេវាកម្មប្រុស ស្អាត់
ឆ្លាត ហើយគួរអោយ ស្រលាញ់ទៀត(អ៊ូត តិចហើយណា)
ថ្ងៃនេះថ្ងៃសៅ បងវង្សម៉េចហើយទេ ម្សិលមិញអត់មករៀន ហើយព្រឹកនេះអត់មកទៀតចាំថ្ងៃអាទិត្យចាំយកមេរៀនអោយ
តែ Call ទៅគាត់តិចសិន។
អាឡួបង? មករៀនអត់ហ្នឹងព្រឹកនេះ?
វង្ស: បង
បង នៅផ្ទះ អត់ស្រួលខ្ឡនទេអូន…..ទូតៗ ទួតៗៗៗ
បងវង្ស បងវង្សៗៗៗៗ ធ្វើមេចទៅៗ កើតអីចេះ …….រតនាសុំច្បាប់អោយគ្នាផង ខ្ញុំរវល់តិចអត់បាន នៅរៀនទេ ណា សុំច្បាប់គ្រូឲ្យផង អូបងវង្សផងដែរណា…..
រតនា: អឺដឹងហើយទៅចុះ
.
.
.
បងវង្សៗ បងវង្ស ហា បើកទ្វារខ្ញុំតិចមើ ? ជេ ជេ
ហាបើកទ្វាតិចឲ្យខ្ញុំចូលតិច មានអ្នកណានៅផ្ទះទេ? អុញស្ងាត់ជ្រៀបចឹង? តិចមានរឿអីទៅ? ធ្វើម៉េចចូលបាន?
អូមានតែផ្លោះរបងហើយ មើលទៅ ប៉ុន្តែឡើងម៉េចទៅ លោក ? ស៊ូៗៗៗៗៗ ឡើងតរួចហ្នឹង។ អាកអា អួយ បែកគូទខ្ញុំហើយលោកអើយ ……ឈូៗៗៗៗៗៗ Luckyៗ កុំព្រូស(ចេះវាស្គាល់
កុំអីខាំឯងបាត់ ដឹងមានចង្គោមទេមើលទៅ?) ។ អុញ អត់ចាក់សោងផងទៅណាអស់ហើយ បងមាស និង ប្រព័ន្ឋកូនក៏អត់នៅ
(បងវង្សនៅជាមួយបងស្រី ព្រោះម្តាយឩពុកគាត់ទៅ នៅជាមួយបង ប្រុសច្បងនៅឯUSA ៥ឆ្នាំហើយ គាត់ជាកូនពៅ) បងវង្ស ៗៗៗហា នៅក្នុងបន្ទប់ហើយមើទៅ
អត់បិទទ្វាទៀត។
បងវង្សៗៗ បងម៉េចហើយហា? អួយក្តៅខ្លាំងមេះ? ធ្វើម៉េចទៅ? ទឹកក្តៅៗៗ ហាច្រលំទឹកត្រជាក់យកមកស្អំសិន
(គាត់ចាប់ដៃខ្ញុំជាប់)
វង្ស: រ័ត្នៗៗៗៗៗកុំទៅណា
រ័ត្នៗៗៗៗ
បាទៗៗៗបងខ្ញុំនៅហ្នឹងទេ ខ្ញុំនៅហ្នឹងតើ (លួចញញឹម ) ចេះមមើរកខ្ញុំដែរចាំស្តាប់មើមានយាយ
ឈ្មោះស្រីផ្សេអត់? អូឡប់ហើយទៅយកទឹកសិន មកស្អំសិនបានៗក្រែងបានបញ្ចុះកំដៅខ្លះ។
ក្បាលនៅអោយស្ងៀមមើរ តាប៉ិនេះយ៉ាប់ហ្មង។ ត្រូវជួតខ្លួនទៀត តែទាល់តែដោះអាវ យីនៅអ៊ានអីទៀតមនុស្សឈឺជិតស្លាប់ហើយ
អ៊ីកៗៗ ធ្ងន់ម៉េះស អ៊ីកៗ អីពាក់អាវយឺតពិបាកដោះណាស់នែក។ អូរស្លាប់ហើយ ស្គាល់១ឆ្នាំជាង
ជាលើទីមួយហើយដែរខ្ញុំបានឃើញរូបរៀងគាត់បែបនេះ សាច់ដុំកង់កង់ ដើមទ្រូង២ចង្អាមកន្លះ (ហាហាហាហឆ្លៀតវាស់ទៀត) សឡើងម៉ត់ហ្មង
ចងក្តៅខ្លួនដែរខ្ញុំ។ អួយទំរាំជួតបានទាំងមុខក្រោយមានងាយទេ ធ្ងន់ណាស់ ។ អូត្រួវដូរសំលៀកបំពាក់ទៀត
ព្រោះខ្លិនជួរហើយ ធ្វើម៉េចទៅ? កុំគិតច្រើនជួយមនុស្ស តែខ្ញុំពិតជាអ៊ៀនមែន ណាមិនដែរ
មិនដែរទេ មនុស្សដំបូងហើយ ក្នុងជីវិត។ អួយមិនបាច់ខ្ញុំយាយទេ ដឹងស្រាប់ហើយអ្នកកីឡា រាងកាយម៉េចហ?
ok សំរេចផ្លាស់ខោ
អាវហើយ ជួតខ្លួនហើយ ដាក់ទឹកកកស្អំក្បាលសិនជាការស្រេច។
ជំហ៊ានបន្ទាប់ដាំបបរចៀនពងទា
ទុកអោយគាត់ សិន នៅត្រូវរៀបន្ទប់ទៀត រញេរញៃដល់ហើយ។
វង្ស: រ័ត្នៗ
(សំលេងខ្សោយៗចេញពីបន្ទប់ទទួលភ្ញៀវជិតបន្ទប់គាត់) រ័ត្នៗៗៗ រ័ត្នមែន?
បាទ ៗបាទបងគឺខ្ញុំ បងម៉េចមិនសំរាក ចេញមកក្រៅធ្វើអី ឃ្លានហើយមែនទេ ម៉ោងជិត១០ហើយ
តោះខ្ញុំរៀចចំជួនណា។
វង្ស: បាទអូន បងមិនអីទេ តែមានអារម្មណថាឈឺក្បាល ណាស់វិលមុខចង់តែដួល អូនធ្វើ ធ្វើអី
ទិញគេញ៉ាំទៅបានហើយកុំឲ្យពិបាក។ អួយបង ធ្ងន់ក្បាលណាស់ ជួយយកអារងារតិច បងរងាណាស់។
បាទបងៗ ខ្ញុំជួយពាក់សំរាកឲ្យស្រួលទៅនៅសាឡុងហ្នឹងហើយ ខ្ញុំទៅយកបបរ ញ៉ាំហើយអាងលេបថ្នាំ
ណា។
វង្ស:បាទ(សំលេងខ្សោយ និយាយលក្ខណ:រង្វើ រង្វាយ
)
មោះបងញ៉ាំបបរណា
វង្ស: អ៊ីក ៗៗ បងអង្គុយអត់កើតទេ វិលមុខណាស់។
បាទៗមិនអីទេ បងគេងចុះខ្ញុំបញ្ចុក
វង្ស: (លួចញញឹម)
ខូចដែរតើ តាប៉ិនេះ(គិតក្នងចិត្ត) ហាមាត់មកបង ញ៉ាំឲ្យច្រើនណា ឆាប់ជាលឺអត់បង? (មានអារម្មណ៏ថាដូចប្រព័ន្ឋគេម៉ែចទេខ្ញុំ)
វង្ស: រ័ត្នបងឈប់ហើយអូន
ហាទឹមញ៉ាំបានតិចហ្នឹង?
វង្ស: ឈប់ហើយអូន ជួយគ្រាបងទៅបន្ទប់តិចបានទេ
?
បាទបង………..Ok ញ៉ាំថ្នាំហើយសំរាកចុះ ខ្ញុំទៅរៀបចំខាងក្រៅបន្តិចណា.
វង្ស:ទេៗៗៗៗកុំទៅនៅហ្នឹង ហើយ នៅហ្នឹងហើយ អូនបងរងារណាស់
ដណ្តប់ភួយទៅចឹង
វង្ស: អូនអាចឲ្យបងអោបទេ
កំដៅចេញពីខ្ឡួនមនុស្សទើបកកក្តៅ
(គិតមិចទៅ ខ្ញុំ ចង់វាចង់ហើយ តែខ្ញុំអ៊ៀនណាស់ លោកអើយលោក)
វង្ស: មនុស្សជិតស្លាប់ហើយអូនមិនជួយទេហេ?
OK OK ក៏បាន។ ពេលនោះជាលើទីមួយហើយ ដែលខ្ញុំស្ថិតនៅក្នុងរង្វង់ដៃមនុស្សដែលខ្ញុំស្រលាញ់
ខ្ញុំមានអារម្មណ៏ មានក្ដីសុខណាស់ ពេលជិតគាត់ ខ្ញុំ ខ្ញុំកាន់តែលង់ជ្រៅមែនទែនហើយ ក្នុងខួរក្បាលខ្ញុំ
មានសំនួរជាច្រើបានសួរមកកាន់ខ្ញុំ ធ្វើឲ្យខ្ញុំកាន់តែភ័យ កាន់តែខ្លាច បាត់បងគាត់ ខ្លាច់មិនមានពេលបែបនេះជាមួយគាត់ម្តងទៀត។
ទឹកភ្នែកស្រក់ ហូរ ថ្ពាល់ ដោយមិនដឹង ខ្លួន។
បងវង្ស ៗ ខ្ញុំ មានរឿងមួយចង់ប្រាប់បង បងហា? ហាក់ដេកលក់ពីកាល អាប៉ិនេះ អួអន់ក្តៅតិចហើយតើ ឆាប់ជាណា ប្រុសល្ងង់ ខ្ញុំបារម្ភ ណាខ្ញុំស្រលាញ់អ្នកហើយ
ប្រុសល្ងង់
បន្ទាប់មកខ្ញុំបានខិតទៅជិតមុខគាត់ ហើយបានលួចថើបគាត់ តិច ញញឹមម្នាកឯង ភ្លេចៗខ្លួន
ស្រាប់តែលក់ ក្នុងរង្វងដៃគាត់ ដឹងតាំពីកាល។
អរគុណណាដែលបានចំណាយពេលភាគនេះណា
វគ្គបញ្ចប់នឹងចេញនៅពេលឆាប់ៗនេះ ចង់ដឹងថាស្នេហាពួកគេទៅជាយ៉ាងណា? ចងដឹងថាវង្ស និង រ័ត្ន
នៅតែផ្អែមដូចចឹងទៀតអត់? ចាំអានទាំងអស់គ្នាណា។អាចទេជួយចុច Like ម្នាក់មួយ និងComment ផងបានទេ ជាការលើទឹកចិត្តដល់ Admin ថ្មីម្នាក់នេះផងបានទេ?
សូមសំណាងល្អណា J
Happy day
Naroth cool
Leave a Comment