មនុស្សដំបូង 1
រឿងនេះរៀបរាប់ពីប្រវត្តិស្នេហាដំបូងរបស់ក្មេងប្រុសជំទងដ៏លល្ងង់ ម្នាក់ ដែលមិនយល់អ្វីថាជាស្នេហា
មិនយល់អ្វីថាជាក្តីស្រលាញ់។ ក្តីស្រលាញ់ បានលាក់ទុកក្នុងចិត្តអស់រយះពេល៣ ឆ្នាំ ទំរាំហ៊ានសារភាពប្រាប់គេ។
ពួកយើងជាអតីតសិស្ស នៃវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ។
មនុស្សដំបូង
ខ្ញុំមានមិត្តភក្តិច្រើន ប៉ុន្តែខ្ញុំមិនសូវលិចធ្លោទេនៅក្នុងក្រុម ដោយសារតែខ្ញុំស្ងប់ស្ងាត់ជាងគេ
មានអារម្មណ៏ថាកក់ក្តៅណាស់ដែលាមានមិត្តលប់ៗ ដូច សីហា មុន្នី និងអាហេងប៉ិនឡប់ណាស់ អាមួយហ្នឹង ស្តេចកំប្លែង។ នៅក្នុងថ្នាក់ពួកខ្ញុំមានសិស្សិសរុបប្រហែល៤២នាក់
មានស្រីៗស្អាតៗច្រើន ដាលីន រចនា
លីតា ជាស្រីស្អាតប្រចាំថ្នាក់ ពួកខ្ញុំហើយ។ អនុស្សាវរីយ៏នោះរីករាយកប់សារីហ្មង
ហាហហាហាហ។ អូភ្លេចប្រាប់ កាលនោះទើបតែរៀនថ្នាកទី៨ទេ។ វាជាអនុស្សាវរីយមួយដ៏ដែលស្ថិត
នៅក្នុងខួរក្បាលខ្ញុំសព្វថ្ងៃ យាយមិនអួតទេពូកខ្ញុំរៀនពូកែៗណាស់ណា តែក៏ជាកំពូលសិស្សខូចដែរហាហហាហា។
ពួកខ្ញុំមួយក្រុមមាន៧នាក់ប្រុសពិត ៣នាក់ស្រីពិត៣នាក់ ហើយខ្ញុំមួយតែជាហ្គេយ តែអត់មានអ្នកដឹងទេ។
ម្នាក់ៗពូកែធ្វើមេអណ្តើកអោយខ្ញុំទៅអ្នកនេះ អ្នកនោះ យាប់ណាពួកនេះ ផ្សំផ្គុំអីបើគ្នាស្រលាញ់ប្រុសហ្នឹង។
យាយលេងសើអីមានស្រីៗ លួចស្រលាញ់ច្រើនដែរតើតែទៅវាមិនរួច។ ក្រុមខ្ញុំមិនបាច់ដើរលេងគេចសាលាទេ
នៅតែក្នុងថ្នាក់ ក្នុងសាលាហ្នឹង សប្បាយចង់ស្លាប់។ ម្នាក់ៗហា ចិត្តល្អ ចិត្តបានចេះជួយគេ
ប៉ុន្តែបើប្រលងម្តងៗ វិញ ពិន្ទុខុសគ្នាតែកន្លះទេ តវ៉ាងាប់ចោល ។ មិត្តភាពពីមួយទៅមួយថ្ងែកាន់តែល្អឡើងៗ
មួយឆមាសសោះ អាសំលាញ់ខ្ញុំ៣នាក់ (មករា អាហេង
និងមុន្នី )ហ្នឹងមានស្នេហាអស់អាលីង អត់តែខ្ញុំ។ មិនបាច់ខ្ញុំយាយទេ ពេលមានស្នេហា
មិត្តភិត្តវាមិនសូវខ្វល់ទេ មិនដែលនៅ១០០% មែនទេ ប៉ុន្តែពួកយើងនៅតែមានទំនាក់ទំនងល្អ
។ ពួគវាឆ្ងល់ថាហេតុអីបានជាខ្ញុំមិនរកមួយគេទៅ មានអីមានអារម្មណ៏ល្អតើ ក្តីសុខមួយស្នេហា
និង មិត្តភិក្ត ខុសគ្នាវើយ ។ យាយតាមពិតខ្ញុំស្រលាញ់ប្រុសមែនពិត តែខ្ញុំអត់ដែលគិតថាចង់មានគូអីទេ
នៅម្នាក់ឯងបែបនេះល្អដែរតើមែនអត់។ ខ្ញុំមិនយល់ អត់ទាន់ស្រលាញ់គ្នាជាមិត្ត បន្ទាប់មកតាមស្រលាញ់
ដល់ពេលស្រលាញ់ហើយធ្វើអីទៀត? ដូចជាមិត្តភិក្តដែលហ្នឹង ដល់ពេលឈ្លោះគ្នាកាន់តែយ៉ាប់ សូម្បីជាមិត្តក៏មិនអាចផង
ត្រូវអត់? នៅម្នាក់ឯង មានមិត្តភិត្តល្អៗ មានគ្រួសារគួរឲ្យស្រលាញ់ មានលុយមករៀន គ្រប់គ្រាន់ទៅបានហើយ។
រឿងគូរចាំចេះរកលុយចាំគិតមែនអត់។
សីហា:
អានេះលប់ហើយគិតច្រើនម៉េះ
ហេង: អើអាឡូយ
អញចាំតែមើលទេហា
អើចាំមើទៅពួកអាឆ្គួតនឹងស្នេហ៏ មែនទេមុន្នីពួកម៉ាក?
មុន្នី: អញមិនដឹងទេហ្វើយ អញបុងខ្វល់ពីលីតាអញ (នៅមានវគ្គបន្តរទៀតណា សូមជួយ like
and shareផងបានទេ ខ្ញុំរងចាំcomment របស់អ្នកណា) ណារ័ត្ន ខូល J
Leave a Comment