គូរស្នេហ៏ឥតព្រៀង ភាគ១



សួរស្តីមិត្តអ្នកអាន នេះជរឿងភាគថ្មីដែលខ្ញុំទើបតែបញ្ចប់រូច សុំទោសរឿងយឺតតិចហើយ ណា ព្រោះ២អាទិត្យនេះក្រពះធ្វើ ទុកពេក​។ សង្ឃឹមថាអ្នកនឹងរីករាយជាមួយនេងរឿងថ្មី​ដែលលើកនេះខ្ញុំបានបន្ថែនូវរស់ជាតិជីវិតខ្លះទៀត មានទាំងសប្បាយ ផ្អែម ល្វីង នឹងទឹកភ្នែក នៅលាយលំ។ សង្ឃឹមថាមិត្តនឹងរីករាយនៅភាគថ្មីនេះណា :) 

គូរស្នេហ៏ឥតព្រៀង 

 
ជីវិតរស់នៅទីក្រុងម៉្យាងដែរ ជីវិតហ៊ីហាឡូយឆាយ មិនបែចខ្វល់អីទេ ដើរ លេងប្បាយ តែអត់ចេះផឹករេ ស្រីក៏អត់ដែរ អូបាយអស់ស្ទះហ្មងហ្នឹងណា។ បើនិយាយ​ពីរឿង​រៀនហាហាហាហ មិនបែបនិយាយទេ ខ្ញុំមិនចូលចិត្តសោះឡើយណា ប៉ុន្តែរៀនមិនដែរធ្លាក់ទេ  បើពិន្ទុវិញ​ហេ ហាហាហាហបាន មាជាប់ មាជាប់។ និស្សិតឆ្នាំទី៤ ហើយនៅឡប់ៗទៀតខ្ញុំ ឆ្នាំនេះ អាយុ ២២ ឆ្នាំ  ហើយត្រូវប្រឡងចេញ ម៉ាក់ថា​បើប្រឡងជាប់ពិន្ទុល្អ អាចមានឩកាសជិះឡាន……លឺចឹងហើយសូរស្លាប់ប្រឡង ទាល់ តែជាប់  ហ្នឹងតែពិន្ទុ មិនហ៊ានធានាទេ ម៉ាក់អឺយ។ យាយពីរឿគ្រួសារវិញ ខ្ញុំជាកូនពៅហើយ មានបងប្រុសដល់តែ២ នាក់​គ្មានស្រីមួយទេ បងៗគេមានការងារធ្វើគ្រប់ៗគ្នាអស់ហើយ បងច្បងមានគ្រួសារហើយ កូនមួយ ចំនែកបងទី២ ភ្ជាប់ពាក្យហើយ នៅចាំតែថ្ងៃរៀបការទេ ឆ្នាំក្រោយ ។ គ្រួសារខ្ញុំមិនស្ងាត់ទេ បើមានគ្នាមា គគក ចឹង ព្រោះម៉ាកប៉ាមិនចង់អោយបែកផ្ទះ ។ មិត្តវិញឆ្ងល់ទេ? ខ្ញុំដើរលេង សប្បាយ ចាយលុយ រៀនមិនពូកែ ហើយគ្មានអ្នកណាថាអោយ? ហាហាហតាមពិតទៅ​មិនមែនមកពីកូនពៅទេ គឺមកពីខ្ញុំមានជំងឺបេះដូង ដូចច្នេះមិនអាចទទួលរឿងរន្ឋត់ ឬមិនស្បាយចិត្ត ទេ  ដូច្នេះអាចមានរឿង ទើបពូកគាត់ថ្នមបែបនេះ ។ ថ្វីត្បីតតែខ្ញុំដើរលេង រៀនមិនពូកែ តែមិនដែរនាំរឿងចូលផ្ទះ បំផ្លាញម៉ែឳទេ  ស្រលាញ់នឹងគោរពួកគាត់ណាស់។ តាមពិតទៅអ្នកដឹង បានដឹង ការសើច សប្បាយ លេង ច្រើន ជាមនុស្សកម្លែង សំរាប់គេឯងសើចនោះ វាមិនមែនជាចរិតពិតនោះទេ មកដល់ថ្ងៃនេះ មិនមានស្នេហា​ក៏ជាហេតុផលមួយដែរ  អូខ្ចិលរៀបរាប់ណាស់ ចាំពេលក្រោយចាំប្រាប់ណា។

ភាគ១
             ថ្ងៃនេះចូលឆមាសថ្មី រាងស្ងាត់តិចព្រោះមិនទាន់អស់ចំហាយ ចូលឆ្នាំបែប?មានសិស្សប្រហែលមិនដល់៣០​នាក់ផង មករៀន បើក្រុមខ្ញុំវិញ បើឃើញមួយ គឺឃើញទាំងអស់ ហើយ។ អង្គុយម៉ាព្រឹកហើយ យូម៉េះ ពួកនេះអត់ទាន់មក ទៀត ឃើញតែក្រុមស្រីៗ។ ម្នាក់ៗមកវិញសក់ក្រហមអស់លីង គេសប្បាយចូលឆ្នាំ អួតតែ សៀមរាប  ហាហាហ សៀមរាបៗៗ រីឯ ឯងវិញចាំផ្ទះអត់បានទៅសោះ  មិនអីទេ ដើររហូតហើយ  ខែចូលឆ្នាំ អោយអ្នកផ្ទះដើរ ខ្ញុំចាំផ្ទះក៏មិនអីដែរ។ 
 
ចន្ថា: ហេយ ពិសិដ្ឋ សួរស្តីឆ្នាំថ្មីណា មុខចាស់ជាងមុនបែកគ្នាមួយឆ្នាំហាហាហា
ខ្ញុំ: (អឺជួបមុខ បាញផ្លែតហ្មង )ចេះតែយាយ​ហើយ​ យាយប៉ិ យើងហ្នឹងក៏ចឹងដែរ មើលមុខខ្លួនអែងមើរហាហាហ អូ សានសាន យាយប៉ិសក់សេះ ហ្នឹងទៅណា ហើយ? មិញខ្ចីទូរស័ព្ទខ្ញុំ​​      ខ្ញុំចង់CALL ទៅអាពីរនាក់នោះតិច វា​មករៀនអត់  ?
ចន្ថា: សាន សាន ទៅទិញសៀវបាត់ហើយ នៅជាន់ក្រោម  មួយ ស្រីនាង ហក យក​ទូរស័ព្ទខ្ញុំCALL​សិនទៅ ក៏បានដែរ។
ខ្ញុំ: អូមិនអីទេណា​ ចាំមើលតិចសិន (ម៉ាថ្នាក់ សិស្ស ៦០នាក់ ប៉ុន្តែសិ្នតស្នាលមានតែមាននាក់ហ្នឹងទេ ស្រី៣នាក់ហ្នឹង​ឆ្នាស់ៗណាស់ តែគួអោយលាញ់ ចិត្តបានណាស់ម្នាក់ៗ )

ខ្ញុំ: ហេយៗៗៗ​ ឆាយៗៗៗគ្នានៅនៀក យូមេះហា?
ឆាយ: ហាក មេចដូរកន្លែងចឹង អង្គុយគៀនចឹងពិបាកមើលណាស់ ណា​
ខ្ញុំ: អឺអង្គុយគៀនហ្នឹង ហើយគ្រូមើលមិនសូវឃើញ អាឆ្គួត អាចឆ្លៀត ខ្ជិលបានខ្លះ 
ចុះហ្ហែងយូម៉េះ ហា​?
ឆាយ: អញថាអត់មកទេ តែយាយមួយហ្ហែងហើយ​ក៏មកទៅ ​មានណាគេរៀនទេថ្ងៃដំបូងចឹងហ
ខ្ញុំ: អានេះចេះតែមកៗ មក មានអីខាត ថ្ងៃដំបូងហ្នឹងហើយសំខាន់ បានស្តាប់ព័ត៏មាន អាឡប់
ចន្ថា: ២នាក់នេះខ្ចិលដូចគ្នា តែពិសិដ្ឋយាយត្រូវ តើ ហាហាហហា
សាន សាន: អែក សិទ្ឋ នេះទូរស័ព្ទសងវិញ អរគុណណា​
ខ្ញុំ: បាទយកទៅ ដុសស្លែហ្មង ហ្នឹងមីចែ    អូយ ឈឺណាស់ ណា ជាំហើយ
សាន សាន : ចា សួរស្តីឆ្នាំថ្មី ណា​
ខ្ញុំ: (យ៉ាប់ ហ្មង ) ឆ្នាំថ្មីស្នាមជាំមួយ​បាត់ អត់ស្អាតហើយ ចរិកអាក្រក់ទៀត កាចហួស
សានសាន: ចា ម៉េចដែរ?
ស្រីនាង : បាន បាន គ្រូមកហើយ ចូលៗ យើង តោះៗៗៗ

            លោកគ្រូManagementនេះ សង្ហាគួរសម មើល ទៅទាក់ទាញដល់ហើយ ចាស់cute ដោយសារថ្ងៃនេះជាថ្ងៃដំបូង គ្រូមិនបង្រៀនអីទេ គ្រាន់តែរៀរាប់ពី ច្បាប់វិន័យ អីហ្នឹង​។

លោកគ្រូ: Ok ដូច លោកគ្រូបានជំរាប់ដល់ប្អូនៗ ចឹងណា ត្រូវគោរពវិន័យទាំងអស់ គ្នាណា សិស្ស:បាទ
លោកគ្រូ: ដោយសារតែប្រធានថ្នាក់ប្រុស ម្នាក់ ទើបតែដូវេនចេញទៅ​វេនយប់ ដូច្នេះ យើងគួរធ្វើការបោះឆ្នោតជ្រើសរើស ប្រធានថ្នាក់ថ្មីសំរាប់ថ្នាក់យើងអូខេ? មានអ្នកស្ម័គ្រ
ចិត្តទេ?
ចន្ថា:ពិសិទ្ឋលើកដៃ លឿន លឿនៗឡើង
ខ្ញុំ: (តយូ)អត់ទេៗៗៗ មានប្រធានថ្នាក់ណាឡប់ៗ​ដូចខ្ញុំចឹងហា​
សានសាន: ខ្ញុំគិតចឹងដែរ ……
ខ្ញុំ: (មីចែនេះ ប៉ិនហ្មងហ្នឹងហា)ឆាយទៅ នៅចាំអីទៀត
ឆាយ: មិនទេ​ ហ្វើយ
ស្រីម៉ៅ: គ្រី លោកគ្រូ បងគ្រី
ភ័ក្រ: បាទលោក​គ្រូ គ្រីអាច លោកគ្រូ
ខ្ញុំ: (មែនហ្នឹង អាប៉ិន ហ្នឹងបាន សំជាប្រធានថ្នាក់) លោក គ្រូ ណាគ្រី
សិស្ស:​ មែនហើយ លោកគ្រូ
លោកគ្រូ : OK ណាគ្រីឡើងមកលើមក យើងធ្វើការបោះឆ្នោតណា អ្នកណាពេញចិត្តឲ្យគ្រីធ្វើជាប្រធានថ្នាក់ជំនួស សុវណ្ណប្រធានថ្នាក់ចាស់ លើកដៃ។

            ម្នាក់ៗពេញចិត្តពេល បានគ្រីធ្វើប្រធាន​ មានអីអាប៉ិហ្នឹង រៀនពូកែ រស់រាយ ចិត្តល្អ ហើយសង្ហាទៀត ខ្ញុំក៏ពេញចិត្តដែរ។

លោកគ្រូ: ចឹងសំរេចថាគ្រីជាប្រធានថ្មីហើយ ណា។
ណាគ្រី: បាទអរគុណ​ លោកគ្រូ អរគុណមិត្តរួមថ្នាក់ អរគុណចំពោះការជឿជាក់មកលើខ្ញុំ។ ខ្ញុំសូមប្តេជ្ញាថា នឹងធ្វើជាប្រធាន ថ្នាក់ដ៏ល្ឡសំរាប់អ្នកទាំងអស់គ្នា។
សំលេងទះដៃកងរំពងស្វាគមន៏ដល់គាត់​​​     គាត់មានចរិតល្អចេះឩនលំទោន មុខមានអំណោយទាន ណាស់ ខ្ពស់ស្រលះតែទាស់ស្គមតិច។ ហ៊ើមិនអាចទេ យ៉ាបហ្មងគិតដល់ណាហើយហ្វី ?
            មើលមេឃស្រទុំ នឹករឿងចាស់ៗ មានមិត្តភក្តិឡប់ៗ ម៉្យាងដែរ  នឹកពួក ដល់ហើយ។​​ លឿនណាស់មិនទាន់ដឹងអីផង ជីវិតជានិស្សិតត្រូវបានបញ្ចប់ហើយ បែកពីមិត្តភិក្ត យូៗជាប់គ្នាម្តងម៉្យាងដែរ។ ឥលូវ បើទោះជារៀនចប់ក៏អត់ដឹងធ្វើអី អ្នកផ្ទះមិនអោយធ្វើការអោយគេទេ។ ម៉ាក់គាត់ថា សំរាកសិនទៅ មួយឆ្នាំនេះចាត់ទុកថាHoliday ទៅកូន។ OK holiday ក៏ holiday ដែរ ពីមុនរៀន​នៅសាកលវិទ្យាល័យពេលព្រឹក ពេលថ្ងៃនៅផ្ទះជួយលក់ដូរម៉ាក់​នៅផ្ទះ​(នៅផ្ទះលក់ចាហ៊ួយបោះដុំ)ប៉ុន្តែនៅតែឆ្លៀតចេញទៅក្រៅបាន តែលូវមានឡាន ទំនេរពេក អត់ដឹងទៅណា​បើមិត្តខ្ញុំគេរវល់ការងារអស់ហើយ ។​ខ្ញុំពិតជាចង់ធ្វើការណាស់​ចង់ប្រើចំនេះដឺងខ្ញុំ  ប៉ុន្តែហ៊ើយ ឩស្សាឈឺចឹង ធ្វើការអោយគេម៉េច ជីវិតអើយ ជិវិត មានគ្រប់មុខ​។​ ជីវភាពមិនហូហ៊ៀទេ តែគ្រប់គ្រាន់ដែរ  អ្វីដែលខ្វះគឺសុខភាព​  ពិបាកដល់ ហើយណ? ​ឩលោកតាអឺយ បើសិនជាខ្ញុំត្រូវចាកចេញនៅថ្ងៃណាមួយមែន សុំអោយខ្ញុំបាន ស្គាល់ ស្នេហា ពិតម្តងក្នុងឆាកជីវិតផង មក​លោក​ សាធូបៗៗ។

សារភាពថាខ្ញុំស្រលាញ់ប្រុស តែពិបាកដែលហ្នឹង ស្នេហាហ្នឹង ដូចជាចង្អៀត ណាស់  OK​តាមដំនើរទៅ ប្រឹងធ្វើបុណ្យសន្សំកុសល កុំអោយមានជំងឺជាប់ខ្លួនចឹងទៀត។

ម៉ាក់ :ពិសិទ្ឋកូន កូនសិទ្ឋ
ខ្ញុំ: បាទម៉ាក់ កូននៅទីនេះ ម៉ាក់មានការអីម៉ក់?
ម៉ាក់: ស្អែកម៉ាក់ចង់ទៅលេង ផ្ទះអ៊ុំឯងនៅកំពត ម្តង ជាមួយប៉ាកូន ណាកូន កូនទៅទេ ?
ខ្ញុំ: បាទ? បាទទៅម៉ាក់ អផ្សុកដែរហ្នឹង ចុះអត់លក់ទេហ ម៉ាក់?
ម៉ាក់: បងកូន នឹងគូដណ្តឹងគេ អ្នកធានាមើល ដូច្នេះយើងដើរលេង ម្តង ម៉្យាង គេសំរាក់ច្រើនថ្ងៃ ខែ៥ នេះ ណា។
ខ្ញុំ: អូបាទ ម៉ាកចេញទៅម៉ោងប៉ុន្មានដែរ ម៉ាក់
ម៉ាក់ :ពីព្រលឹមតិចទៅ បានត្រជាក់ផងណាកូន
ខ្ញុំ: បាទ ម៉ាក់ កូននឹរៀងរៀបចំឥវ៉ាន់ មិនអោយយឺតទេព្រឹកនេះ

តាមផ្លូវអូយ ស្អាតដល់ហើយ ខានមក២​ទៅ​៣ ឆ្នាំហើយ ទេសភាពស្រស់បំព្រង​។
សងខាងផ្លូវសុទ្ឋតែភ្នំ ខៀវស្រងាត់ ត្រជាក់ភ្នែក ណាស់ មានអារម្មណ៏ស្រស់ស្រាយ ណាស់។ ខ្ញុំកើតមានចិត្តចងរស់នៅជនបទ ដល់ហើយ។
         ភ្លេចៗខ្ឡួនមកដល់ផ្ទអ៊ុំមាន គាត់ជាមនុស្សម៉ត់ចត់ណាស់ តែចិត្តល្អជាទីគោរពរបស់អ្នកផង។ ផ្ទះបុរាណធំដល់ហើយ សង់ពីឈឺ ខ្ពស់ពីដី ៣ខ្នង សព្វថ្ងៃនៅតែពីនាក់ប្តីប្រពន្ឋទេ កូនស្រីគាត់មានប្តី ទៅរស់នៅអូស្ត្រាលីបាត់ហើយ លឺថាឆ្នាំក្រោយមកវិញដើម្បីមើថែរពួកគាត់វិញ ព្រោះពួកគាត់ចាស់ៗ ហើយ ចំនែកឯកូនប្រុសគាត់ស្លាប់បាត់ហើយ ដោយសារឩប្បដិហេតុ ។ ឈើពីដើម រលោងស្រិល ពេលស្ទាប់ទៅត្រជាក់ស្រិប​ ក្បែរផ្ទះគាត់មានស្រះឈូកធំមួយ ដែលមានផ្កា រីកស្កុះស្កៀយ គួរអៀយចង់គយគន់ណាស់ មិនណាយទេ ខ្ញុំចូលចិត្ត នៅជិតនោះនៅ មានដើំម​ ម៉ាក់ប្រាំងធំមួយដើមទៀតណ សុទ្ឋតែផ្លែ ។
 ផ្ទះអ៊ុំមាន នៅជាប់ នឹងផ្លូវលំ។ ដូចច្នេះមិនស្ងាត់ទេ មានឡានម៉ូតូបើក កាត់ហូហែរ។ គាត់មានចំការ ផ្លែឈើ ចែកល្ហុង ល្មុត ខ្នុរ​ ស្វាយ និង​បន្លែ ទៀត ច្រើន ណាស់។​សព្វថ្ងៃលក់ដូដំណាំ ដឹងចាយទៅណាអស់ មានឡានមកដឹកដល់ផ្ទះ អាច់ផ្តល់ការងារដល់អ្នកភូមិ ចឹងហើយបានអ្នកភូមិស្រលាញ់គាត់ ។ពួកគាត់ ពីរនាក់ប្តី ប្រពន្ឋប្រឹងធ្វើបុណ្យណាស់ ដើម្បីបញ្ចូន កុសលបុណ្យជូនកូនប្រុសពៅគាត់។

ម៉ាក់ ប៉ា: អូន ជំរាប់សួរលោក បង អ្នកបង សុខសប្បាយតែហី?
អ៊ុំមាន នឹងភរិយា:​(សប្បាយចិត្តណាស់ ពេលបានឃើញគ្រួសារខ្ញុំ ) បាទ ៗៗចាៗៗ​ជំរាប់ សួរ អូមក មិនប្រាប់ មុន មិនបានត្រៀមអីទេនែក អញ្ចើញៗៗៗ អង្គុយលេងសិន
អ៊ុំមាន: ស្រីទូចហា អើយស្រីទូច (អ្នកដែរនៅជាមួយនៅបំរើពួកគាត់) លើទឹកតែជូនភ្ញៀវ លឿនឡើង
ស្រីទូ: ចាៗៗៗ អ៊ុំ
ម៉ាក:កូនសិទ្ឋិហា កូនសិទ្ឋ ចូលមកជំរាបសួរអ៊ុំមកកូន ផ្លឹកអីហ្នឹង ហា​កូន
ខ្ញុំ: បាទ ម៉ាក កូន ផ្លឹក នឹងដើម ម៉ាកប្រាំងនោះធំ អី ធំម្លេះ ម៉ាក់? ជំរាប់សួរ អ៊ុំប្រុស អ៊ុំស្រី
អ៊ុំមាន នឹងភរិយា: លើកដៃថ្វាយព្រះក្មួយ ធំទៅសង្ហាដល់ហើយ បើរតន កូនប្រុសពៅខ្ញុំនៅប្រហែលស្របាលគ្នាហើយ យាយចឹងក្មួយអាយុប៉ុន្មានហើយ ក្មួយ មុខដូចស្រី បបូមាត់ក្រហមឆេះ ថ្ពាល់ក្រហមស្រស់ហ្មង កំពស់ក៏បានទៀត ស្រីណាឃើញមិនលង់..(ប៉ាម៉ាក់បានគេសរសើរកូនខ្លួនឯង ចឹង ញញឹមបិទមាត់​អត់ជិត​ទេ)​
ខ្ញុំ: លោកអ៊ុំសរសើរពេកហើយ ឆ្នាំនេះខ្ញុំអាយុ២២ ឆ្នាំហើយអ៊ុំ
អ៊ុំមាន: អូនប្អូន រតន ៥​ ឆ្នាំ
ភរិយាអ៊ុំមាន: (មុខស្រពោន ស្រក់ទឹកភ្នេក អូលដើមករ)មកពីខ្ញុំ បើពេលនោះខ្ញុំមិនប្រើវាអោយឡើងបេះម៉ាកប្រាំទេ វាក៏មិនរអិលធ្លាក់មកក្រោមដែរ ខុសមកពីខ្ញុំ ហីក ហីក ហីក​
ម៉ាក់:កាត់ចិត្តទៅ​អ្នកបង ជាង​៥ឆ្នាំហើយ ក្មួយទៅបានសុខហើយ​អ្នកបង
            (មិនថាតែប្តីប្រពន្ឋគាត់ទេ ប៉ាម៉ាក់ក៏រលីងរលោងដែរ សូម្បីតែខ្ញុំ​)

អ៊ុំមាន:អូសុំទោសៗៗៗ មានភ្ញៀវមក មិនគួរចឹងទេ សុំទោសផង ដោយ សារតែខ្ញុំនឹក ឃើញពិសិទ្ឋទើប នឹកឃើញ​ ដល់រតនះ យ៉ាងនេះ ណា។
ប៉ា: មិនអីទេលោកបង យាយចឹងមេចហើយលោកបង ដំណាំយើង កាក់កប់ល្អទេ ខ្ញុំទុកចិត្តលោកបងហើយ។
 អ៊ុំមាន:បាទ ល្អណាស់ បានផល្អ  លូវមានម៉ូវច្រើនណាស់ មកដណ្តើមគ្នាទិញ​ព្រោះដំណាយើង មិនសួវប្រើថ្នាំ សព្វថ្ងៃមានកម្មករ ជិត១០០នាក់ ឯនោះណាលោក ប្អូន (អ៊ុំមាន នឹងប៉ាធ្វើចំការចូលគ្នា ប៉ាបាន៤%រយ លើប្រាក់ចំនេញ​ អ៊ុំមានបាន៦ % ព្រោះគាត់ជាអ្នកមើលថែគ្រប់បែបយ៉ាង ពួកគាត់ជាមិត្តនឹងគ្នា តាំងពីបែក អាពតម៉្លេះ ចំនែកខាតគឺចេញពាក់កណ្តាលម្នាក់ តែតាមខ្ញុំដឹង​ មិនដែរអីផង)
ប៉ា: អូចឹងផង​ហា លោក​បង​ខ្ញុំជឿលើលោកបងហើយ
អ៊ុំមាន: បាទទុកចិត្តចុះ ហាហាហាហ

            បរិយាកាសនោះពីក្រៀមក្រមក្លាយជា​រីករាយ មានតែសំណើច ពួកគាត់ចាស់ រំលឹករឿងចាស់ សើចផ្អើលភូមិ។ ហ៊ើយយាយលេងសើចអីខានមកទីនេះ ៥ ឆ្នាំ ៦ឆ្នាំហើយ ចាំថាមកលើចុងក្រោយគឺ បុណ្យ ៧ថ្ងៃ បងរតន។ យាយដល់គាត់នឹកគាត់ដែរ ពីក្មេងធ្លាប់លេងមួយគ្នា ពេលគាត់ទៅភ្នំពេញ ម្តងៗ ចំនែកខ្ញុំវិញអោយតែបានមកម្តងៗ មិនចងទៅវិញទេ គឺបានគាត់ហ្នឹងហើយ កំដរលេង តែតាំងពីខ្ញុំអាយុ១៥​ឆ្នាំចាប់ផ្តើមឈឺមក លែងសូវបានទៅឆ្ងាយ ទំនាក់ទំនងខ្ញុំនឹងគាត់ត្រូវបានផ្តាច់  ព្រោះបើសិនចាស់ៗ មិននាំមកជួបគ្នាធ្វើមេចជួបគ្នា? គ្រាន់តែយាយទូរស័ព្ទម្តងម្កាលទេ ៣ឆ្នាំក្រោយបន្ទាប់ពីខ្ញុំធូតិច សុខភាពមានលំនឹង គាត់បែជាទៅចោលខ្ញុំវិញ នឹកឃើញទឹកភ្នែកហូរ ជោកថ្ពាល់ ស្រណោះគាត់ណាស់ យាយទៅកាលនោះនៅក្មេង មិនដឹងថាចឹងគឺស្រលាញ់ ទេតែដល់ពេលលូវ ទើបដឹងថា​អារម្មណ៏ហ្នឹងជាអារម្មណ៏ស្រលាញ់គាត់។ ហ៊ើយហួសពេលហើយ គាត់ទៅបានសុខ ហើយ នៅតែខ្ញុំទេ មិនដឹងថ្ងៃណាទេ បើនៅផឹកថ្នាំរាល់ថ្ងៃ ចឹង?
ខ្ញុំ: ប៉ាម៉ាក  កូនយកឥវ៉ាន់ទុកសិនណា
ម៉ាក់: ចា កូន
ភរិយាអ៊ុំមាន: ស្រីទូចហា ស្រីទូច នាំប្អូនទៅបន្ទប់តិច មើលរៀចំផង
ស្រីទូច: ចាអ៊ុំ   មោះអ្នកប្រុសមកតាមខ្ញុំមក យកទៅខាងលើហ្មងទៅ
ខ្ញុំ: បាទបង តោះ
ស្រីទូច: នេះអ្នកប្រុសទុកឥវ៉ានលោកស្រី នៅបន្ទប់នេះទៅ ចំនែកអ្នកប្រុស សំរាកនូវបន្ទប់ក្បែរនេះទៅបានទេ?
ខ្ញុំ: នៅណាក៏បានដែរបង      បងហាកុំហៅខ្ញុំថាអ្នកប្រុស អី ណា​ហៅពិសិទ្ឋទៅបាន ហើយណា​បងទូច លឺនៅ?
ស្រីទូច:​ ចា ? មិនសមទេ ខ្លាច អ៊ុំជេ ត្រូវមានរបៀបណា
ខ្ញុំ: មិនអីទេ ខ្ញុំអោយហៅចឹង លឺនូវ​?  អូរៗៗ បងទូចនេះបន្ទប់ អ្នកណា បងទូច?
ស្រីទូច :ចាស? ចាសៗគឺៗៗៗ (និយាយរៀងខ្លាច)បន្ទប់អ្នកប្រុសតូច(រតន:) ណាអ្នកប្រុស
ខ្ញុំ: អូបាទ ចុះខ្ញុំអាចចូលមើលបានទេ?
ស្រីទូច: ចា បានតែនាងខ្ញុំមិនចូលទេណា អ្នកប្រុស
ហាហេតុអី?
ស្រីទូច: ចា ចា មិនអីទេ ចានាងខ្ញុំសូមទៅក្រោមវិញហើយ ក្រែងអ៊ុំរក​ (អាការបងទូចរៀងប្រញាប់ប្រញាល)
ខ្ញុំ: បាទទៅចុះបង អរគុណាណាបង
            បន្ទប់នេះមានរបៀបរៀបរយល្អណាស់ សំភារះ សៀវភៅ ដាក់រៀបចំយ៉ាងមានរបៀប បំផុត សូម្បីទូសំលើកបំពាក់ ខោអាវក្នុងទូនៅមានរបៀប មានអារម្មណ៏ថា ដូចទើបអ៊ុតចឹង ។ រូបថទគាត់ នឹងខ្ញុំ ក៏នៅមានដែរ ហាហាហ​រូបថទកាលនៅក្មេងៗ។ អូនេះរូបថទអ្នកណាចេះស្អាតម្លេះ សង្សាគាត់ដឹង ណ? ហ៊ើយបើមែននោះមាន័យ ថាគាត់លាញ់ស្រីទេ ខ្ញុំប្រាថ្នាក៏មិនអាចដែរ។ (សំលេងក្រាំង ) អួយម៉ាក ៗ អូពុទ្ឋោអើយ រំលំរូចថតសោះ។ គិតដើរទៅរកបន្ទប់សិន រៀបចំឥវ៉ាន់ តិចសិន។  អូជើងធូបបងរតនតើ    គិតអូបធូបអោយគាត់សិន។
បងរតន បងប្រុស ខ្ញុំ នឹងម៉ាកប៉ា មកលេង មានគំរោង សំរាកនៅទី នេះ៣យប់ សូមបងកុំប្រកែប្រកាន់អី ណា រូបប្អូនសុំបួងសួងអោយបង បានសុខ និងសូមបងរក្សា ប្អូននឹងគ្រួសារ អោយមានក្តីសុខ សំណាងល្អផងណា……រូបប្អូនពិតជា រលឹកបងណាស់(និយាយត្រឹមនេះទឹកភ្នែកហូ)ជាតិនេះ ហួស សុំជាតិក្រោយ បានស្គាល់បងម្តងទៀតណាបងប្រុស។ និយាយចប់ខ្យល់ បកត្រសៀករៀង ព្រើ សំបុរតិចដែរ​ ហ្នឹងហាខ្ញុំ។
ខ្ញុំ:  បងទូចហា បងទូច?
ស្រីទូច: ចា ចា អ្នកប្រុស?
ខ្ញុំ: បងហាបន្ទប់នេះសំរាប់ប៉ា ម៉ាក់ ខ្ញុំ ចុះណា ខ្ញុំ បង?
ស្រីទូច: នៅខាងលើមានតែ៣បន្ទប់ទេ មួយបន្ទប់អ្នកប្រុសរតនា មួយទៀតសំរាប់ លោកឩត្តម គាត់ជាមេការនៅទីនេះ ឯមួយទៀតគឺសំរាប់ភ្ញៀវណាអ្នកប្រុស។ ដូចនេះបើអ្នកប្រុសមិន ប្រកាន់ទេអាច សំរាកនៅបន្ទប់អ្នកប្រុសតូច រតនសិនក៏បាន។
ខ្ញុំ: ហា អូ មិនអីទេបង មិនអីទេ(ប្រកែកញាប់ឆ្អេ មិនដេក ទេ លោកអឺយ យាយទៅមិនខ្លាចទេ តែអត់ហ៊ាន) ចុះបន្ទប់លោក ឩត្តមអាច សំរាកបានទេ គាត់មិននៅទេឬបង?
 ស្រីទូច: គាត់សុំច្បាប់៣ថ្ងៃទៅ សួរសុខទុកលោកតា នៅវត្តដែលគាត់ធ្លាប់អាស្រ័យនៅ កាលពីមុន នៅឯខេត្តកំពង់ចាមបាត់ ហើយ តាមមើមិនអីទេ អ្នកប្រុសអាចសំរាកបន្ទប់នេះបាន ចាំហើយ ចាំខ្ញុំរៀបចំ អោយគាត់វិញ។
ខ្ញុំ: បាទបងអរគុណហើយ ចឹងខ្ញុំយកឥវ៉ាន់ទៅក្នុងហើយ​ណា។
ស្រីទូច: ចាអ្នកប្រុស ហាឈប់ៗៗអ្នកប្រុស មានបំរាមខ្លះ
ខ្ញុំ: ស្អីទៅបង?
ស្រីទូច: អ្នកប្រុសត្រូវមានរបៀបណា​មិនត្រូវប៉ះពាល់របស់របរគាត់ទេ គាត់ ម៉ឿងម៉ាត់ ណាស់ យាយអោយចំកាចណាស់ (អូដល់ម្លឹង) កុំប៉ះពាល់ឥវ៉ាន់គាត់ណាអ្នកប្រុស?
ខ្ញុំ: បាទបងដឹងហើយ(មនុស្សប្រុសអី ចង់ដឹងដល់ហើយស្អាតមេចទៅបន្ទប់?)
 ​​​​        ងាប់ហើយ បន្ទប់អី ក៏មានរបៀបម៉េះ ការរៀបចំតុបតែង ត្រូវចិត្តហ្មង បែបខ្មែរបុរាណ តុទូរលោងៗៗដល់ហើយ ផ្ទះនេះ។ អូឡូយឆាយណាស់តើ សំលៀកបំពាក់ស្អាតៗៗណាស់នៀក ចេះតុបតែងបន្ទប់ មើតែមនុស្សស្រី តែមានអារម្មណ៏ថាស្រគត់ ស្រគំតិច។ អូហិបអីហ្នឹង បើកមើលសិន យីសៀវភៅកំនត់ហេតុ បែបយូរហើយមើលទៅរាងចាស់តិច បើកមើលសិន អូកុំៗៗៗអី។ រូបថតគាត់មែនសង្ហាម៉េះ ម្នាក់នេះជាអ្នកណាចេះ កាន់ដៃគ្នា តាមមើលមាន តែសង្សា​ហើយមើលទៅ (ទៀតហើយខ្ញុំ គេមានទៀតហើយ) ហាប្រុសមានតុក្កតា​ មើលស្អាត់តើ មូលវាស្តាប់ភ្លេងតិចមើរ  មាគូររាំក្នុងទឹកចឹង   ​ អូម៉ាក់ (ប្រាយ)​ហាបែកហើយៗ បែកហើយៗៗៗ ធ្វើមេចទៅ ចប់ហើយខ្ញុំ​  ​​ ពិតជាភ័យណាស់ លឺថាអាប៉ិនោះកាចផង​ នេះប្រហែលវត្ថុអនុស្សវរីយគេផង។ ដឹងធ្វើមេចទេ តាមដំនើរទៅ យ៉ាងច្រើនទិញសងគេវិញ។



រយះពាល១យប់នេះ មានអារម្មណ៏ស្រួលខ្លួនណាស់ ស្រស់ស្រាយមែនទែន សប្បាយនឹងជីវិតស្រែ ចំការ ហត់តិច តែអូយឡូយអស់ស្ទះ ហ្មង​ ពិសេសនៅជិត បងទូច ឡប់ៗ ជាងឯងទៀត។ ហ៊ើយនេះជាយប់ទី២ហើយ ខានស្អែកត្រូវទៅភ្នំពេញវិញហើយ មិនចង់សោះ។ យប់នេះស្ងាត់ល្អម៉េះ ងិតឈឹង មើលទៅខាងក្រៅអត់មានលោកខែ សោះ ស្ងប់ខ្យល់ទៀត ក្តៅស្អុះណាស់ បើកទ្វាជំហ សិន ។ អូទេ  ទេ  រូបថទបងរតន ញញឹមខ្ជិប​ដាក់ ចឹងដេកមិនលក់ ទេ ខ្ញុំ ។ មិនមែនមិនខ្លាចទេ គឺខ្លាចដែរហ្នឹងហា បើទោះបី៥ ទៅ៦ឆ្នាំទៅហើយក្តី តែមានអារម្មណ៏ខ្លះដែរ កុំគិតច្រើនដេកសិន។ អូយឆ្កែ លូមេះ ស្លាប់ ហើយ មេចចឹង ឡើងបិទបង្អូចសិន អីក អីក ហាកទាញអត់រួចចឹង? ថាខ្ចិលងើប លូវងើបសិន​ បិទទាល់បានហ្នឹង…….ស្អីៗៗ គេហ្នឹង
អ្នកណាហ្នឹងថ្មើនេះនៅឈរសង់ទីម៉ងអីទៀត យីស្កែនេះ លូអីក៏លូម៉េះ? អូដេកវិញដេកវិញ មិនល្អទេ លេងទេ (ក្រិប សំលេងបិទបង្អូច)

ពេញម៉ាយប់ដែកដូចអត់ដេក ចេះតែស្រមើរស្រមៃឡាហូតចឹង?
រតន:  ពិសិទ្ឋៗៗៗៗ គឺបងណាអូន នៅចាំបងទេ? បងនឹកប្អូនណាស់
ខ្ញុំ: អ្នកណាៗៗៗ
រតន: គឺបងណាអូន កុំខ្លាចបងអីណា បងមកល្អទេ ព្រោះតែរលឹកប្អូនពេក។ បងមានរឿងចង់អោយប្អូនជួយ សុំជូយបងណា?
ខ្ញុំ: ទេៗៗៗៗៗទ ទេ(ស្រែកលឺៗៗ )
អូយយល់សប្តិសោះ បែកញើញជោគខ្ញុំ ម៉ោងម៉ានហើយ អុញទៀប ៣កន្លះហ្នឹង ។ ស្លប់ហើយមិញមែនទែន អត់ណ? បងរតន កុំអីបងខ្ញុំខ្លាចណាស់ (ព្រើសំបុលអស់លីង) លោកតាអឺយ ជួយផង ។ ចាប់ពីភ្ញាក់មកអត់ដេកសោះ ព្រោះខ្លាច បន្ទប់ជាប់គ្នាទៀត អូយថប់ដង្ហើមណាស់​ផឹកថ្នាំបន្តរជីវិតមួយសិនខ្ញុំ។


ព្រឹកឡើង

            អួយឈឺក្បាលម៉េះ ដេកអត់ឆ្អែត ហ្មង ហ្នឹងហា? អុញស្ងាត់មេះ អូរម៉ោង៨កន្លះបាត់។ មិនបានទេទៅក្រោមសិន ស្ងាត់ពេកហើយ។
ប៉ាម៉ាក់ ៗៗ អ៊ុំហាអ៊ុំ យីទៅណាហើយ តិចខ្ញុំយល់សប្តិទេដឹង? ទះមួយកំភ្លៀងសិន (ផ្លាច់) អួឈឺ  មានណាការពិតតើ បងទួច បងទូចហាៗៗ
ស្រីទូច:ចាៗៗអ្នកប្រុស នៅនេះ នៅក្រោយផ្ទះ
ខ្ញុំ: បងទូចពួកគាត់ទៅណាហើយ
ស្រីទូច: អូលោកអ៊ុំនឹង ឩពុកម្តាយអ្នកប្រុសទៅ ចំការហើយ គាត់ហៅអ្នកប្រុសដែរតែអ្នកប្រុស សំរាន្តមើលទៅលក់ស្រួល ទើបមិនរំខាន
ខ្ញុំ: (ស្រួលស្អី ខ្លាច ច់ងប្រកាច់ហើយ) បាទបងអរគុណហើយ ខ្ញុំទៅងូតទឹកតិច សិនបង
ស្រីទូច: ចា ចាំខ្ញុំរៀចចំអាហាពេលព្រឹកជូន
ខ្ញុំ: បាទបងអរគុណ ណា បង។
.
.

ខ្ញុំ: បងយាយចឹងតាំងខ្ញុំមក២យប់ដូចរៀងស្ងាត់ម៉េះ
ស្រីទូច​: អូរចា មកពីអ្នកប្រុសនៅតែផ្ទះចឹង ហើយ បើទៅចំការទើបអូអរ មានកម្មករច្រើន ហើយម៉្យាង រាល់ ៣ថ្ងៃម្តងទើបមានម៉ូវយ មកយកថ្លឹង ផ្លែឈឺម្តង ណា អ្នកប្រុស នៅផ្ទះជាទូទៅមានតែខ្ញុំ និងអ៊ុំស្រីទេដែលនៅចាំផ្ទះ លក់ដូរនឹងចាំជួបម៉ោយ ក្រែងគេមករក
ខ្ញុំ:អូបាទ ចឹងតិចទៀតបងជូនខ្ញុំ ទៅចំការតិចទៅណា?
ស្រីទូច: ចាមិនអីទេ ជិតនេះទេ ដើរតែតិចដល់ហើយ
ខ្ញុំ: បាទបង បង ទូចយប់ឡើងអត់សំរាកនៅទីនេះទេមែនទេ បង។
ស្រីទូច: ចា អត់ទេ ម៉ោង៧ ខ្ញុំទៅផ្ទះវិញហើយ ប្តីខ្ញុំមកយកទៅ ពេលរៀបចំបាយទឹករួច  
 ខ្ញុំទៅហើយ ប្តីខ្ញុំជាកម្មករចំការដែរណាអ្នកប្រុស។
ខ្ញុំ: បាទបងចុះផ្ទះបងនៅណា ? បងមានកូននៅ បង?
ស្រីទូច: ចាមាន២​ហើយ​ស្រីទាំង២ រីឯផ្ទះនៅខាងត្បូងភូមិ
ខ្ញុំ: បាទយាយចឹង បងទូចហា បងទូចជឿថាមានខ្មោចទេ?
ស្រីទូច:ហាមេចសួរចឹង ?​ប្រហែលដឹង
ខ្ញុំ:មានន័យថាមេចបង?
ស្រីទូច: កុំយាយរឿងហ្នឹងអី
ខ្ញុំ: បាទ​​​​     បងខ្ញុំញ៉ាំរួចហើយ បង តោះទៅចំការ
ស្រីទូច: ចា តោះ

​​​ ​​                 អរគុណចំពោះការចំណាយពេលរបស់មិត្ត ជួបគ្នានៅេវគ្គក្រោយ សូមសំណាងល្អណា។ អរគុណ :)

No comments

Powered by Blogger.