គូរស្នេហ៏ឥតព្រៀង ភាគ៣
សួរស្តីមិត្តអ្នកអាន គូរស្នេហ៏ឥតព្រៀង ភាគ៣ បានបញ្ចប់ដោយរួចរាល់ លើនេះខ្ញុំបានប្តូរទំរងអក្សរប្រហែលជាល្អជាងលើកមុនៗងាយស្រួលក្នុងការអាន អូខេ ចង់ថាវគ្គថ្មីនេះមាន អ្វីប្លែក តោះអានទាំងអស់គ្នា មោះ :)
គូរស្នេហ៏ឥតព្រៀង ភាគ៣
លឿនដល់ហើយរយះពេលមួយអាទិត្យទៀតហើយ
នឹកប៉ាម៉ាក់ដែរហ្នឹង គិតល្ងាចនេះCallទៅសួរសុខទុកលោកទាំងពីរតិច រលឹកដល់ហើយ។ ថ្ងៃនេះ អ៊ុំប្រុសអ៊ុំស្រី មិននៅផ្ទះទេ រៀងស្ងាត់តិចដែរ
ផ្ទះកំពុងមានគ្នាតិចផង លូវ បាត់ពីរ នាក់រិតតែស្ងាត់ទៀត។ មានអារម្មណ៏ថាមួយរយះនេះដូចគេងលក់ស្រួលតិច
អត់យល់សប្តិឃើញបងរតន ឬក៏ប្រហែលខ្ញុំគេងមួយ បងឩត្តម ទើបអត់អី ? ហើយកុំខ្វល់ពេក បើអត់ឃើញក៏ម៉្យាងដែរ
មិនបែចខ្លាចច្រើន។ ថ្មើនេះបងឩត្តមកពុងធ្វើអីណ នៅចំការ? គិតថ្ងៃតិចទៅលេងគាត់នៅចំការសិន។
ម៉ោងប៉ុន្មានហើយមើលម៉ោងសិន ហាកម៉ោង៩ព្រឹកហើយ បងទូចហា? ៗៗៗ ខ្ញុំគិតទៅចំការហើយណាបង ម៉ោងបាយ មិនបែបចាំខ្ញុំទេ
ខ្ញុំញ៉ាំបាយនៅចំការហើយណា មិនបែចចាំទេណាបង
ស្រីទូច:ចា អ្នកប្រុស
អូបងទូចអ្នកណាមកបង អូខេខ្ញុំទៅហើយណា
ស្រីទូច: ចា អូជំរាបសួរ កើសនីតើមកចូលអង្គុយលេងសិនកើសនី
ហាកើសនី (សង្សាបងរតនមែនណ? នៅចាំស្តាប់សិនកុំទាន់ទៅអី)
កើសនី: ចាជំរាបសួរបង សុខសប្បាយទេឬ?
កើសនី: ចាសុខទេ អូអ៊ុំប្រុស ស្រីទៅណាហើយបង
ស្រីទូច: ចាគាត់មានរវល់ទៅក្រៅហើយ
អូននេះអ្នកប្រុសពិសិទ្ឋ ក្មួយអ៊ុំប្រុសណាកើសនី អ្នកប្រុសមកស្នាក់នៅទីមួយរយ:
កើសនី: ជំរាបសួរអូន
បាទបង ជំរបសួរបងស្រី (យីស្អាត់ណាស់ កូនចៅចិន ស្កុះ រៀងតូចស្រឡូន
មុខមូល ហើយស្រស់ណាស់ បងរតនភ្នែកមុតមែនហ្នង) ខ្ញុំធ្លាប់លឺឈ្មោះបងស្រីដែរ
ស្រីទូច: ហា លឺមកពីណា?
អរអត់អីទេបង
កើសនី:( សើច ) អូយាយចឹង
បងខ្ញុំគិតទៅសំអាត នឹងរៀបចំបន្ទប់គេង បងរតនតិចសិនបង តាមមើលដីហើយ ខានមក៣អាទិត្យហើយ
ស្រីទូច: ចាមិនអីទេអញ្ចើញ ចុះ
(ហាដល់ម្លឹង អូគាត់ពិតជាស្មោះមែនណ?)
បងអោយខ្ញុំជួយទេបង
កើសនី:មិនអីទេ
អូន បងអាច ធ្វើខ្ឡួន៝ងបាន អរគុណណាប្អូនប្រុស
បាទ បងមិនអីទេ បើបងមានការអី
បងប្រាប់ខ្ញុំចុះណាបង
បងកើសនីសើច
បញ្ចេញស្នាមញញឹមដ៏កក់ក្តៅ មកកាន់ខ្ញុំ។ គាត់ពិតជាសុភាពណាស់ ទាំងរូប ទាំងអត្ត្ចរិត ល្អទាំងពួង
គួអោយស្តាយណាស់ដែលកម្មពារមកពង្រត់ពួកគាត់ទាំងពីរ ចេញពីគ្នា អាចនិយាយបានថាមានតែនិស័្សយ
តែគ្មានវាសនា អានិតគាត់ណាស់ខ្ញុំ។
បងទូចៗៗ បងស្រីគាត់តែងមកសំអាត់បន្ទប់
បងរតនជាប្រចាំមែនទេ បង?
ស្រីទូច:ចាអ្នកប្រុស
កើសនីមកជាប្រចាំជួនកាល ១ខែមកម្តង ឬ២ ដង នាងប្រតិប្តិ ក្នុងនាំជាកូនដណ្តឹងអ្នកប្រុស
រតនាបានល្អណាស់ អានិតពួកគាត់ណាស់ មិនគួរមកជួបរឿងអកុសលបែបនេះសោះ។ អ្នកប្រុសខ្ញុំទៅធ្វើការខ្ញុំសិនហើយណា
បាទបងទៅចុះ (ទៅលួចមើលបងកើសនីតិចសិន)។
អូរគាត់ពិតជាប្រសព្វណាស់ នារីខ្មែរមែនតើ ចេះរៀបចំបានល្អ គ្រប់កាយវិការរបស់គាត់ទន់ភ្លន់
ណាស់ យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នណាស់ គ្រប់សកម្មភាព។ តុកៗៗ សួរស្តីបង ខ្ញុំរំខានទេបង?
កើសនី:ទេ មិនអីទេប្អូនប្រុស
អញ្ចើញចូលណា។
បាទបងអរគុណ បងហាមិនប្រកាន់ទេមែនទេបើខ្ញុំសុំសួររឿងផ្ទាល់ខ្លួនពីបង
និងបងរតន?
កើសនី: (ឩនមុខចុះ
ភ័ក្រស្រពោន នៅស្ងៀម)
បងៗៗៗសុំទោស មិនអីទេបងសុំទោស
កើសនី: អូៗៗ
អីទេ ប្អូនចងដឹងពីអ្វី?
បងហា ហេតុមកដល់ពេលនេះ បងមិនព្រមរៀបការ?
កើសនី: (ញញឹមស្ងួត) អូន បងបានសន្យាហើយ និងបងរតនថាជាតិនេះបើមិនបានគាត់ជាគូរទេបងសុទ្ឋចិត្តស្លាប់
(ទឹកភ្នែករលីងរលោង) មកទល់ពេលនេះបងមិនមែនរស់ដើម្បីខ្លួនឯងទេ គឺរស់ដើម្បីបំពេញពាក្យ សន្យាតែប៉ុនោះ។
ពាក្យ សន្យា? សន្យាអី?
កើសនី: គឺ មុនពេលបងរតនដាច់ ខ្យល់គាត់អង្វបងអោយរស់ នៅអោយមានក្តីសុខ
ផ្តាំផ្ញើរបងអោយជួយមើថែរឩពុក ម្តាយគាត់ជំនួសគាត់ បើកុំតែបងជំពាក់ពាក្យសន្យា នេះបងក៏មិនអាចរស់
នៅដល់សព្វថ្ងៃនេះ (ទឹកភ្នែកហូរ សំលេងអូលដើមករ) ពួកយើងសន្យាថានឹងរៀបការ បង្កើតកូន រស់នៅជាមួយគ្នា
អស់មួយជីវិត តែនេះ ហិៗៗៗ ឩបងរតន ប្តីសំលាញ់
(ងាកទៅរករូបថទ ប្តីសំលាញ់ អូនមិនដឹងថា អូនអាចទ្រាំដល់ពេលណាទេ សុំចាំអូនផងណា។
បងស្រីៗ ឈប់យំទៅ (គាត់អោបខ្ញុំយ៉ាងណែន
បង្ហាញការឈឺចាប់ឥតឩបមា នៃការនិរាសនេះ) បងស្រីបើបងរតនដឹង មិនសប្បាយចិត្តទេបង តើបងអាចរស់នៅដោយរីករាយ
ចាប់ផ្តើមអនាគតជាមួយបុរសល្អម្នាក់ទៀត រស់នៅដោយសុភមង្គលបានទេ ធ្វើបែបនេះអាចសំរេចបំណងបងរតនបានណាបង។
កើសនី: ទេអូន
ទេបងមិនអាចទេ មិនអាចធ្វើបាន ជាតិនេះបើអត់ពីបងរតន បងសុខចិត្តរស់នៅបែបនេះ។ គាត់បានសន្យានឹង
បងច្រើនណាស់ តែមិនទាន់បានបំពេញផង ស្រាប់ទៅចោលបងទាំងទាន់ហន បំផុត ហិហិហិ
បងស្រីយំមកចុះ បង យំចុះ។
បន្ទាប់ពីនិយាយជាមួយបងកើសនីមួយស្របកធំ
និងជួយរៀបចំគាត់ហើយ ខ្ញុំបានបើកឡានជូនគាត់ទៅផ្ទះវិញ នៅតាមផ្លូវបានសំណេះសំណាលគ្នា ពីអនុស្សាវរីយ៏កាលពីមុនរវាងខ្ញុំនិង
បងរតន។ ផ្ទះបងស្រីធំគួរសម គាត់ជាអ្នកលក់ដូរនៅផ្សា ឆ្នាំនេះគាត់អាយុ២៥ឆ្នាំហើយជាកូនស្រីទី២
បងប្រុស និងប្អូនស្រីរៀបការអស់ហើយ នៅគាត់ទេគួរអោយអានិតគាត់ណាស់។
បងស្រីដល់ហើយ ទីនេះមែនទេ?
កើសនី: ចា អូន
ចូលអង្គយលេងសិន ណា
បាទបងមិនអីទេ ព្រោះលូវរៀងងិតតិចហើយ
ចាំពេលក្រោយណាបង
កើសនី: ចាមិនអីទេចឹង
បងស្រីជួបគ្នាថ្ងៃក្រោយណា
សំណាងល្អ
កើសនី: ចាអូនអរគុណច្រើនណា
ដល់ផ្ទះCall មកបងផងណា
បាទបង
នៅតាមផ្លួវមកវិញ រៀងស្ងាត់តិចព្រោះលូវម៉ោង៦
យប់ហើយ មានអារម្មណ៏ថារៀងស្រៀវដែរហ្នឹង ម្នាក់ឯង។ គិតទៅៗៗ ស្នេហ៏ពិតមានមែនហ្ន ពួកគាត់មានតែនិស្ស័យ
តែគ្មានវាសនា ជាប្តីប្រព័ន្ឋ ទេវតា អឺយ ជួយពួកគាត់ផង ។ អួយ អ្នកណា នៅផ្លួវ ចូល ខ្មៅស្ទង់ៗចេះ
បងរតនអឺយ បងរតន ជួយថែរក្សាប្អូនផង បង អ្នកណាចេះ
មកឈនៅកណ្តាល ? ទីតៗៗៗ មិនចេញចឹង
សូមទោសលោកខ្ញុំសូមផ្លូវទៅផង
អាកម៉ែ (ស្រែក)
ឩត្តម:ហាហាហ
ស្លាប់ហើយ បងមេចចឹងហា?
មកលេងអីចឹង? ភ័យចង់ស្លាប់។
ឩត្តម: បងចាំអូនទីនេះយូហើយ
ហេតុអីអត់យកទូរស័ព្ទទៅចឹង
បងឯងបារម្មណ៏ពីខ្ញុំមែន?
ឩត្តម: (ញញឹមតិចៗ)ចេះតែបារម្មណ៏ទៅ
ព្រោះអ៊ុំគាត់ផ្ញើរហើយ
ចឹង បើម៉ាក់ខ្ញុំអត់ប្រាប់បងមិនខ្វលទេមើទៅ?
ឩត្តម:អត់ទេ
(យាយបែបហី បារម្មណ៏ថាអត់ទៀត តាប៉ិ) តោះទៅផ្ទះ ល្ងាចនេះអ៊ុំអត់មកសំរាន្តផ្ទះ ព្រោះគាត់នៅផ្ទះអ៊ុំចិត្តនៅ
កំពតហើយ ។
បាទបងតោះ
យប់នេះមានតែខ្ញុំនិងបង ឩត្តមទេ នៅផ្ទះ
ខ្យល់អាកាស់ត្រជាក់ខ្លិនផ្កាម្លិះ ក្រអូបឈ្ងុយ ខ្ញុំឈរម្នាកឯងនៅវេរង់ដាខាងមុខផ្ទះ ទល់មុខនឹង
ដើមម៉ាក់ប្រាំងនោះ តែមិនអារម្មណ៏ខ្លាចសោះ។ រាត្រីនេះមេឃ មាន ព្រះច័ន្ទ នឹងផ្កាយ ច្រើនណាស់
គួរអោយចង់គយគន់ណាស់។ អូទេពសុយុត្ឋ បួងសួងសិន…..
ឩត្តម: បួងសួងីអីដែរ(សំលេងពិរោះមកពីក្រោយ)
អួយបង មកពីកាល? គ្មានអីទេ
បង
ឩត្តម: មេចឆាប់ភ័យម៉េះ
ហ៊ើយព្រះច័ន្ទខ្ពស់ឆ្ងាយ តារារ៉ាប់ពាន់ បើងប៉ងក៏មិនអាចដែរ
ហាចេះកំណាព្យ(គាត់សើច) បងសើចស្អាត់ដល់ហើយ
ឩស្សាហ៏សើចតិចទៅចឹង ហាហាហា
ឩត្តម:កូនក្មេង
ចេះលចាស់ផង ហេ OKបើអូនចូលចិត្ត បងនិងធ្វើតាម ហាហាហា
ហី ផ្គាប់ចិត្តខ្ញុំហ៊
អូយាយចឹង បងប៉ងអ្នកណាដែរ ប្រាប់ខ្ញុំមើរ ចាំខ្ញុំជួយ ចាស់ហើយល្មមហើយណា ២៨ ជិត៣០ ហើយ
លោកតា ហាហា
ឩត្តម: យើ
ចេះផ្តៅចាស់ទៀតលូវ …..យាយទៅបងគួរតែគិតគូរពីជីវិតបងហើយ កើសនីគេស្មោះព្រោះស្នេហាគេជាស្នេហស្មោះ
ប៉ុន្តែបងស្មោះធ្វើអី បើគេកំពុងតែមានក្តីសុខជាមួយប្រុសថ្មី បងគួរតែតកសម្តីអូនមកគិតទើបល្អមែនអត់?
បាទបង(មានអារម្មណ៏ថាអន់ចិត្ត
ពេលលឺគេគិតពីកូរស្រករ ចុះខ្ញុំ?)
ឩត្តម: សំលេងខ្សោយម៉េស
អូន
អត់អីទេ អូបងប៉ងអ្នកណាហា ប្រាប់មកខ្ញុំចង់ដឹង
ឩត្តម:គឺព្រះច័ន្ទណាអូន
ហាហាហាហ
យ៉ាប់ ហ្មង
ឩត្តម:គេខ្ពស់ពេកបងឈោងមិនដល់ទេ
ខ្ពស់ណា? ដើមត្នោត? នារីដែលបងស្រលាញ់តាមមើរ
មិនអន់ទេ
ឩត្តម: ហាហាហ
បងឆ្អែតហើយ អូន មនុស្សស្រី គួរអោយខ្លាចណាស់
ហាចឹងបងស្រលាញ់ប្រុសម្តង?
ឩត្តម: ត្រូវហើយ
(ឆ្លើយ៉ាងម៉ើងម៉ាត ហើយសំលឹងមកខ្ញុំចំៗៗ
ហ៊ើយម្នាកនោះខ្ញុំមែនហ្ន?)
ឩត្តម: អូនពិសិទ្ឋ
(ចាប់ដៃខ្ញុំទាំងពីរ ជាប់ អូយភ័យណាស់ )អរគុណ អូន រយះពេលជាង១
ខែមកនេះ បានអូននៅជិត អារម្មណ៏បង កក់ក្តៅណាស់ មានអារម្មណ៏ថាលែងចង់នៅម្នាក់ឯងហើយ ។
(យីអូសក្លាម៉េះ) ចុះបងចង់មេច?(មុខក្រហមអស់ហើយខ្ញុំ)
ឩត្តម: ចង់
ចង់ថើបអូនមួយខ្សឺត
ហាហាហ លប់ហើយ បានសំរាក ខ្ញុំចូលក្នុងហើយរងាណាស់
(ដៃមួយគូរស្រាប់តែស្រវាអូបចង្កេះខ្ញុំយ៉ាងជាប់
ខ្ញុំមិនអាច់ធ្វើអីបានទេ បើខ្លូនខ្ញុំក្នងរង្វង់ដៃគាត់ គៀបជាមួយនឹងសាច់ដុំទ្រូង ដ៏សែនក្តន់របស់គាត់បាត់ទៅហើយ
ភ្នែកដ៏គួរអោយទាក់ទាញ សំលឹងទំលុះចំបេះដូងខ្ញុំ )
ឩត្តម: បងស្រលាញ់អូន ពិសិទ្ឋ
(មិនទាន់បានឆ្លើយផងស្រាប់តែបបូរម៉ាត់គាត់មកប៉ះបរបូមាត់ខ្ញុំបាត់ទៅហើយ
រុំភើបណាស់ ) ស្រឹមៗៗៗ
ឩត្តម:អូនៗៗ
អូនៗៗ
១នាទីក្រោយមក
ឩត្តម: អូនៗៗ
មេចហើយហា អូន
(ប្រុសល្អស្រវាឩបកាយខ្ញុំ យ៉ាណែនហើយហូរទឹកភ្នេក
ហាក់បារម្មណ៏ខុសប្លែក សំរាប់ខ្ញុំសន្លប់ជារឿធម្មតាទេ ) មិនអីទេៗ ខ្ញុំមិនអីទេ
ឩត្តម: តាំពីពេលអូនស្តីអោយបងថ្ងៃជួបគ្នាដំបូង
ម៉្យាងល្ងាចមិញនេះអូនមិននៅទូរស័ព្ទCall មិនលើក ទើប ដឹងថាបងមិនអាចខ្វះអូនបានទេ
ចុះអូនព្រមទទួលយកស្នេហានេះទេ?
(អត់រ៉ូមែនទិចសោះ ហ៊ើយគិតមេចទៅ)បងហា អរគុណ តែបងដឹងស្រាប់ហើយ ខ្ញុំមានជំងឺជាប់ខ្លួន
ខ្លាចក្រែងតែបង ឈឺចាប់ម្តងទៀតពេលណាមួយដែរខ្ញុំមិននៅណាបង
(សំលេងស្រាល អស់សង្ឃឹម
ស្រលាញ់ តែមិនហ៊ាស្រលាញ់)
ឩត្តម: បងយល់ៗៗ
បងទទួល តែបងមិនខ្វល់ថាថ្ងៃស្អែកយ៉ាងណាទេ បងត្រឹមតែដឹងថាបងស្រលាញ់អូន បងនឹងនៅជិតអូនមួយជីវិត
លុះដង្ហើមចុងក្រោយ
(ទឹកភ្នែកខ្ញុំស្រក់ ហូរ ខ្លាំងជាងពេលណាៗៗទាំងអស់
តែពេលនេះហូរព្រោះតែ សប្បាយចិត្ត មិននឹកស្មានថាខ្ញុំមានថ្ងៃនេះសោះ) ហិហិហិ
ឩត្តម:ឈប់យំទៅអូន
ហាមប្រកែក ពីថ្ងៃនេះទៅអូនត្រូវញញឹម រស់នៅជាមួយគ្នា បងនឹងធ្វើគ្រប់យ៉ាងដើម្បីអូន ដើម្បីក្តីសុខពួកយើង
សំណូមទី២ របស់បងក៏ចង់ អោយ អូនដាក់ទានស្នេហ៏ដល់ប្រុសកំសត់ម្នាក់នេះ ផងបានទេ?
បាទបងអូនទទួល អរគុណចំពោះក្តីស្រលាញ់នេះ
ម្តងនេះមិនមែនតែគាត់ទេដែលឩបខ្ញុំ
គឺខ្ញុំបានប្រើដៃទាំងគូររបស់ខ្ញុំតប ស្នងទៅគាត់វិញ ខ្ញុំនឹងប្រើពេលវេលាចុងក្រោយនេះនៅជិតគាត់
កែច្នៃស្នេហាអោយមានន័យ អរគុណលោកតា អរគុនទេវតាដែលបានអោយ ខ្ញុំជួបមនុស្សប្រុសល្អម្នាក់នេះ។
បន្ទាប់ពីនោះមក ហេហេហេហ សំរេចនៅយប់នោះតែម្តង ខំរក្សា អស់ជាង២០ឆ្នាំហើយ។
ថ្ងៃថ្មី ជីវិតថ្មីមាន័យណាស់ ចាប់ពីព្រឹកនេះទៅ
មានមនុស្សប្រុសម្នាក់ ចូលមកក្នុងជីវិត មានអារម្មណ៏ថាពិលោកនេះ អូអរណាស់។ ព្រឹកនេះ ត្រជាក់ដូចរាល់ដងចឹង
តែពេលក្រលែកមើទៅដើមម៉ាក់ ប្រាំងមួយដើមនោះវិញស្លឹកឡើងក្រហម ជ្រុះពាស់ពេញ មានអារម្មណ៏ថា
ក្រៀមក្រមណាស់ (យីខ្ញុំដល់ម្លឹង )យាយមែនណា ខ្ញុំចេះតែមានអារម្មណ៏មេចទេ។
បងឩត្តមៗៗ តោះចុះទៅក្រោម
ហាត់ប្រាណណា
ឩត្តម: បាទតោះអូន ពីថ្ងៃនេះទៅហាម អោយហៅថាបងឩត្តមណា ត្រូវហៅថាលោកប្តី
(ផ្លាច)អូយ
កុំខូចពេកតោះបង រត់ចំវិញផ្ទះទៅបានហើយ
អូនចង់បេះផ្កាឈូក ថ្វាយព្រះ
ថ្ងៃនេះ ថ្ងៃសីលផង
ឩត្តម: តោះអូន
អូល្អៗៗណាស់ណ ខ្លះក្តោប
ខ្លរីកស្អាតដល់ហើយ
ឩត្តម: បាននៅអូន?
បាទបានហើយតោះបង
ឩត្តម: តោះចឹង
ផ្កាឈួកស្អាត នៅចាំសម្រស់អូនទេហាហាហ
ចេះតែយាយហ្មង អូបងហាខ្ញុំចងទៅក្រោមដើមម៉ាក់ប្រាំនោះតិចបង
ឩត្តម:ទៅធ្វើអី?
បងខ្លាចមែន?
ឩត្តម: មែនអីគួរអោយខ្លាច
តោះចឹង
បងហាមួរយះនេះ ខ្ញុំខានឃើញគាត់យូរហើយ
បងរឿងរ៉ាវដែលគាត់ប្រាប់ខ្ញុំ គឺត្រូវៗណាស់បង ខ្ញុំចង់ជួយគាត់ណាស់តែអត់ដឹងធ្វើមេច បើខ្ញុំចេះតែខ្សោយចឹងបង។
ឩត្តម: ទៅវិញយើងសាកអូជធូបជួនគាត់
ហើយផ្សងសុះជួបគាត់ម្តងទៀនៅយប់នេះទៅ
បងក៏ចង់ឃើញដែរ
បាទបងតោះចឹង
យប់ស្ងាត់មកដល់បន្ទាប់ពីញ៉ាំបាយហើយ
ម្នាក់ៗចូលនិទ្រាអស់ នៅតែខ្ញុំពីរនាក់ទេ។ បងធ្វើមេចទៅបានហៅគាត់មកបាន ?
ឩត្តម: ចុះរាល់ដងអូនធ្វើមេច?
គឺបូងសួងក្នុងចិត្ត ហើយក៏ជួបក្នុងសុបិន្តទៅ
ឩត្តម: ចឹងសាកធ្វើម្តងទៀតទៅ
កុំភ័យ បងនៅទីនេះទេ បងនឹងហើយឩបអូនក្នុងរង្វងដៃអោយជាប់ បងការពារអូន ណា (មានកំលាំងហ្មងនឹងណា
ពេលឡឺចឹង ហាហាហ)
បាទបង
ខ្ញុំចាប់ផ្តើមបួងសួងក្នុងចិត្ត(មានខ្យល់បកល្ហៀក)
ភ្នក់គិតដល់គាត់ ម៉ែអើយជួយផង ជួយផងបងបង
ឩត្តម: អូនអូន
មេច
គឺគាត់ គឺគាត់
ឩត្តម:ណាណា?
រតន: អូនកុំខ្លាច
អូនបិទភ្នែក ហើយ សំរួលអារម្មណ៏ ដង្ហើមអោយវែងៗ
(អេ មានអារម្មណ៏ថាធូរមែនតើ)
រតន: បើកភ្នែកមើលបងមកអូន
បងធម្មតាតើ
បាទបង តែបងជាខ្មោចណា
ឩត្តម: ណាអូន ណាអូន បងអត់ឃើញចឹង
រតន:គេមើបងមិនឃើញទេ
អូន
ឩត្តម: បងមើលគាត់អត់ឃើញទេ
(ខ្ញុំនៅតែស្ថិនៅក្នុងរង្វង់ដៃគាត់ដដែល មិនហ៊ាលែងទេ)
ហេតុអី?
រតន: ព្រោះមានតែអ្នកដែល
មានរាសីចុះ នឹងដែលមានពេលខ្លី(ជិតស្លាប់) ទេដែលអាមើលបងឃើញណាអូន
ហាចឹងមានន័យថា ហិហិហិហ
ឩត្តម: មានន័យថាមេចអូន?
អូអត់អីទេ(ខ្ញុំសំលឹងមើលប្រុសកំពូលស្នេហ
ទឹកភ្នែកខ្ញុំហូជោគតែម្តង លែងគិតពីរឿងខ្លាច ខ្មោចអីទៀតហើយ)
រតន: អូនអោយឩត្តមដោះខ្សែកព្រះទុក
ហើយយកតឺកនោមខ្លូនឯងលាភភ្នែក បន្ទាប់មកពួងសួងអោយជូបបងទៅ គេអាចនឹងឃើញរូបហើយ។
បាទបង (ខ្ញុំប្រាប់តាមដំនើរ)
ឩត្តម: អូព្រះអឺយ
បង រតនមែនតើ បង
រតន: ញញឹម បាទ
អរគុណអូនដែលបានមើល ថែរអ្នកមានគុណជំនួសបង អរគុណច្រើន គុណនេះចាំជាតិក្រោយចាំសងអូនវិញណា
បាទបង តែបងខ្ញុំគួតែទៅប្រាប់អ៊ុះទេបង
រតន: ទេៗៗ កុំអី គាត់បានកាតោចិត្តហើយ វាយូឆ្នាំហើយ
កុំសើរើនាំអោយ ពួកគាត់ឈឺចាប់ម្តងទៀតណាអូន
ឩត្តម : បាទបង
អូចុះបងមិនទៅចាប់ជាតិថ្មី បងនៅអាល័យ កើសនីមែនទេ បង?
ចុះបងមានអីអោយខ្ញុំជួយបង?
ខ្ញុំ: មែនហើយបង បងចង់អោយខ្ញុំជួយបងដោយរៀបណា?(ខ្ញុំលែងខ្លាចហើយ)
រតន: នៅលើរណូតឈើក្នុង
បន្ទបង មានប្រអប់មួយវាជា ចិញ្ចៀន បញ្ចាំស្នេហដែលបងត្រៀមអោយនាងមុនពេលបងទៅរៀន នៅភ្នំពេញ
តែបងមិនទាន់បានអោយផង ស្រាប់ តែបែបនេះ សូមអូនយកវាប្រគល់អោយនាងផង មួយវិញទៀតបងមានរឿងមួយគឺបងចង់ខ្ចីរាងកាយអូន
បានទេ ឩត្តម បងចង់នាំនាងទៅលេងភ្នំបូកគោ ម្តង វាជាបំណងរបស់នាង ព្រោះបងធ្លាប់ បានសន្យាថានាំនាងទៅលេង
ពេលបងត្រលប់មកពីភ្នំពេញ ពេលវេលបងមិនច្រើនទេអូន រាល់ពេលដែលបងបង្ហាញខ្លួនម្តង បងនឹងត្រូវចុះខ្សោយម្តង
មិនអាច បង្ហាញ ខ្លួនជាលើទី២បានភ្លាមនោះ ទេ បងអាចទៅណា មកណាបាន គឺដោយសារ កុសសល ផលបុណ្យដែលបងសាង
និង មា្តយឩពុកបងឩទ្ទិសអោយ ទេអូន។
ឩត្តម:
(យំ)បាទ បងថ្វីថ្បិតតែខ្ញុំ មិនមែនជាសាច់ឈាមនៅគ្រួសារនេះ អ៊ុំទុកខ្ញុំដូចកូនបង្កើតចឹង
ខ្ញុំយល់ព្រម ខ្ញុំគ្មាសាច់ញាតិឯណាទៀតទេ ខ្ញុំស្ម័គ្រចិត្តបងដើម្បីបំពេញបំណងបង ណាបងប្រុស
។(ទាំងខ្មោចទាំងមនុស្សហយំទាំងអស់គ្នាហ្មង)
ខ្ញុំ: អូបងរតនចុះពេលណាទើបបងអាចចេញមកម្តងទៀត
ហើយអាចនាំបងកើសនីទៅបូកគោបានបង?
រតន: គឺថ្ងៃពេញបូរមី
ស្អែកនេះណាអូន បង អាចមានសិទ្ឋ បងនឹងសន្សំកំលាំងទុក
.
.
ឩត្តម: អូនអូនៗភ្ញាក់ឡើង
អូនៗ
អីក អាក់ អួយឈឺក្បាលម៉េស
បង អូបងរតន បងគាត់ណាហើយ
ឩត្តម: គាត់ទៅវិញហើយ
អូន
បងយើងយល់សប្តិមែន?
ឩត្តម:មិនមែនទេ
គឺការពិតណាអូន
បងចុះបន្ទាប់មកយើងគិតធ្វើមេចទៅបង?
ឩត្តម: បងគិតមានតែធ្វើតាមបណ្តាំគាត់ទៅ
យករឿងនេះប្រាប់កើសនី ហើយប្រគល់ចិញ្ចៀននេះអោយកើសនីទៅ
បងហាចុះរឿងគាត់ចង់ចូលខ្លួនបងនោះ បងមិនខ្លាចទេហ?
ឩត្តម: ខ្លាចអីគាត់មិនធ្វើបាបបងទេ
អូន
តែអូនបារម្មណ៏ណាស់ បង(មុខជូរ)
ឩត្តម:
ក្មេងល្ងង់ មិនអីទេ បងនៅទីនេះជិតអូនរហូតណា
បាទបង (គាត់អោបខ្ញុំជាប់ ខ្ញុំមិនខ្លាចគាត់ទៅចោលទេ
តែខ្ញុំខ្លាចខ្ញុំទៅចោលគាត់មុន ពាក្យសំដីបងរតនមែនទែនអត់?)
ឩត្តម:តោះអូនគេងវិញម៉ោងទើ៣
ភ្លឺទេ ចាំស្អែកយើងទៅរកកើសនីទាំងអស់គ្នាណា
បាទបង(គេងលើទ្រូងប្រុសកំពូលស្នេហទៀតហើយខ្ញុំយប់នេះ
មិនថាមានរឿងអីកើតឡើងទេ បានលឺពាក្យគាត់ ស្ថិតក្នុងរង្វងដៃគាត់ ខ្ញុំមានអារម្មណ៏ថា កក់ក្តៅណាស់ហើយ
ជីវិតនេះមុនពេល បិទភ្នែកបានស្គាល់ស្នេហ៏ពិតម្តង ក៏អស់ជិតដែរ)
អរគុណច្រើនណា សំរាប់ការចំនាយពេលរបស់មិត្ត ជួបគ្នានៅវគ្គក្រោយចឹងថាមានរឿង អីនឹងកើតឡើងបន្តទៀត ចាំតាមដានទាំងអស់គ្នាណា ។
អូខេសំណាងល្អទាំងអស់គ្នាណាបាទ
ណារ័ត្ន ឃូល :)
Leave a Comment