គូស្នេហ៏ឥព្រៀង ភាគ៤


សួរស្តីមិត្តអ្នកអាន សុំទោសផងណាដែលលើកនេះ ខ្ញុំយឺតជាងរាល់ដង អធ្យាស្រ័យផងណា តោះកុំអោយខាតពេល ចងដឹងដំនើរឆ្ពោះទៅបូកគោយ៉ាងណា? ចងដឹងថា មានអ្វីកើត ឡើងចំពោះពួកគេទាំង៣ តោះអានទាំងអស់គ្នា
គូរស្នេហ៏ឥតព្រៀង


ព្រលឹមស្រាងៗ​ព្រឹកនេះដូចរាល់ដងចឹងត្រជាក់ណាស់ អ៊ុំប្រុសស្រីទៅចំការអស់ហើយ ចំនែកបងឩត្តមមិនទៅទេ ព្រោះពូកយើងគ្រោងទៅជូបបងកើសនីទាំងអស់គ្នា និងចង់យកចង្ហាន់ទៅប្រគេន ព្រះសង្ឃផងដែរ ដើម្បីឩទិសដល់បងរតនផងដែរ និងហួសទៅកំពតទាំងអស់គ្នាតែម្តងជាបំណងបងរតន។ ខ្ញុំក៏បានសុំអ៊ុំហើយដែរ ប្រហែទៅសំរាកទីនោះមួយយប់ទេមើលទៅ។
បងទូចអរគុណណាដែលបានជួយណា​បង
ស្រីទូច :ចាមិនអីទេ
ឩត្តម:អូនបានCall ទៅកើសនីនៅអូន?
បាទបងCall ទៅហើយ បង ។អូបងយកចិញ្ចៀននោះមកផង
ស្រីទូច: (គាត់លឺ)​លួចញញឹម (ពីរនាក់នឹងលូវផ្លែកម៉េះ ស្និតស្នាលហួស យកចិញ្ចៀនទៅវត្តធ្វើអី?)
(ខ្ញុំអ៊ៀនសឹងស្លាប់) បងទូចសើចអី?
ស្រីទូច:អត់អីទេ អញ្ចើញទៅចុះ អោយសប្បាយ មិនបែបឆាប់មកវិញទេ
(បងទូចប្រហែលដឹង ព្រោះគាត់នៅជិតពួកខ្ញុំរហូតហ្នឹង) បាទបង
ឩត្តម​:​តើអូន នៅទៅយកកើសនីទៀត
       សំលេងឡាន បន្ថើនចេញទៅ ចំងាយប្រហែល៣គីឡូមម៉ែតដល់ផ្សា មុខផ្ទះបងកើសនីតែម្តង ហើយក៏ហួសទៅមុខទៀតតាមបណ្តោយផ្លូវជាតិ តែម្តង។
បង បតចូលវត្តនេះតែម្តងទៅបង
ឩត្តម:បាទអូន
       វត្តនេះមានទេសភាពគួយអោយចង់គយគន់ណាស់ ដើមឈើធំៗត្រជាក់ស្រេប ពិសេស មានស្រះឈូកធំមួយ គយគន់មិនណាយ ទេ ខ្ញុំស្រលាញ់ផ្កាឈូក (ស្អាត) ពួកយើទាំងបីនាក់ (តែខ្ញុំមានអារម្មណ៏ថាបងរតននៅទីនេះដែរ) បានធ្វើបុណ្យរួមគ្នាដោយទឹកចិត្តជ្រះថ្លា យកចង្ហាន់ប្រគេន លោកសង្ឃ អូបធូប ថ្វាយបង្គំព្រះ បាំងស្កូល រាប់បាត្រ រួចរាល់ មានអារម្មណល្អណាស់។ខ្ញុំនិងបងឩត្តមញញឹមបិទម៉ាត់ មិនជិតទេពេលបានដើរលេងមួយគ្នាចឹង តែបងកើសនីរាងឯកាតិចហើយ។ អួយ​មិនដល់ពីម៉ោងផង មកដល់បូកគោបាត អូយស្អាត ដល់ហើយ ត្រជាក់ណាស់ មានអារម្មណ៏ថាខ្លួនឯង ដូចនៅលើមេឃ ជុំវិញខ្លួនសុទ្ឋតែពពក ។អូទីនេះត្រជាក់ខ្លាំង ចឹងបានបងរតន អាចបង្ហាញខ្លួនបាន។​តោះល្មមញ៉ាំបាយហើយ ម៉ោងជិត១២ ហើយ តោះបងឩត្តម បងកើសនីខ្ញុំទៅ​យកកន្ទេនៅគូទឡានសិនណាបង
កើសនី: ចាអូន
       ពួកយើបរិភោគបាយជុំគ្នាយ៉ាងមានឩជារស ជាមួយទេសភាពដ៏ស្រស់ត្រកាល បន្ទាប់ពីបាយហើយ ពួក ក៏បានទៅអូបធូបនៅវត្តសំពៅព្រាំ នឹងជិះឡាន ដើរមើលទេសភាពនៅទីនោះ។ ពេលមកដល់កំពូលភ្នំ ដែលមានជ្រុះជ្រៅ មានអារម្មណ៏ថាស្រាវ ណាស់តែ ត្រជាក់ភ្នែក បានមើលឃើញឆ្ងាយ ឃើញស្រែអំបិល ឃើសមុទ្រដ៏ធំល្វឹងល្វើយ។
បងហាអង្គុយទីនេះទីសិនហើយ ណា ទេសភាពស្ងាតណាស់
ឩត្តម:​ បាទអូន
កើសនី: (ហូរទឹកភ្នែក) វាជាកន្លែងដែលបងរតនា សន្យាថានាំបងមក តែពេលនេះ គឺហួសពេលហើយ ហិហិ
បង បង កុំយំអី
អាកាសធាតុពេលនោះត្រជាក់មែនទែន ចុះអាប់ច្រើន ម៉ោងទើបតែ៤កន្ឡះសោះ មានអារម្មណ៏ថារឿងល្ងិតតិច។
អូនៗៗៗ
ហាបងឩត្តម (ខ្ញុំនិង បងកើសនីភ័យខ្លួន មើលមុខគ្នា)
រតន: អូនៗៗ បងនៅទៅនេះ គឺបងរតនណា (គាត់បានបង្ហាញចិញ្ចៀននោះទៅបងកើសនី) គឺបង
កើសនី : (យំរិតតែខ្លាំង ស្រឡាំងកាំង ហើយរតទៅអោប រាង្គកាយបងឩត្តម ) គឺបងមែនហ?
រតន: បាទអូន(គាត់រៀបរ៉ាប់តាមដំណើរដើមទង)
(ខ្ញុំមិននៅរំខាន​ក៍ងើបដើរចេញ ទាំង ក្នុងទ្រូងបារម្មណ៏ពីប្រុសសង្ហា ខ្លាចមានរឿងដល់គាត់ ឩលោកតាអឺយសុំជួយថែរក្សាផង។)
រតន: អូន(យំឩបកើសនីជាប់) បងសុំទោសបងមិនគួរចឹងទេ អោយអូនរស់នៅម្នាក់ឯងទេអូន បងសុំទោស
កើសនី:ទេបង ទេ កុំចឹងអី បង សុំយកអូនទៅផង អូន មិនអាចខ្វះបងទេ
រតន: អូន ស្តាប់បង​នេះជាលើកចុងក្រោយហើយ បងមិនអាចបង្ហាយខ្លួនទៀតទេ សូមអូនស្តាប់បណ្តាំបង ណារកបុរសល្អម្នាក់រៀបការជាមួយ រស់នៅឲ្យមានក្តីសុខ ចិញ្ចៀននេះបងសុំទុកនៅអូន បងចង់ឃើញអូនមានក្តីសុខ ណាអូន​បំភ្លេចបងចុះណាអូន
កើសនី:ទេៗៗៗ បងសំម្លាញ កុំទៅចោលអូន បើគ្មានបងជាតិនេះអូនមិនយកអ្នកណាទេ។
(អ្នកទាំងពីរ យំឩបគ្នា វាជាស្នេហាស្មោះ ស្នេហពិតមិនអាចបំបែកបាន ខ្ញុំមិនដឹងថាគាត់និយាយអីទេ មើលទៅស្និតស្នាលណាស់  ម្តងផ្អែម ម្តងទឹកភ្នែកតែ  មិនយូរប៉ុន្មានប្រហែល​១ម៉ោងក្រោយ មក រាង្គកាយបងឩត្តមក៏ទន់ខ្សោយ រួចក៏សន្លប់ឈឹង។
កើសនី: ឩត្តម ៗៗ(ភ័យ)
ខ្ញុំក៏តរត់ចូលទៅរកពួកគាត់ទាំងក្នុងខ្លួន ភិតភ័យយ៉ាងខ្លាំង នៅពេលឃើញប្រុសសំណប់ សន្លប់ដួលទៅលើដីបែបនេះ
បងៗៗ ហិ​ហិ​ភ្ញាក់ឡើង​ហិហិ
កើសនី: ឩត្តម ៗៗ(ភ័យ)
      


យប់នោះពួកយើងក៏សំរេចចិត្តស្នាក់នៅទីនោះមួយយប់ដោយ សុំ ព្រះចៅអធ្ឋិកាវត្ត សំរាកនៅឯវត្តសំពៅប្រាំមួយយប់។ បងកើសនីគិតតែពីយំ ហើយសំលឹងមើលចិញ្ចៀន​នោះរហូត។ ពួកយើងអង្គុយបទជើងថ្វាយបង្គំព្រះ និងលោកតា ហើយរៀបរ៉ាប់តាមដំនើរ ដើមទង។ លោកតា មានសង្ឃដីការថា​បងរតន មានបុណ្យកុសល ទើបអាចមកទីនេះ បាន គេអស់កម្មពៀហើយ តែដោយសារមិនដាច់អាល័យទើបមិនទៅចាប់ជាតិបែបនេះ។ បងកើសនីរាងបានធូរចិត្តច្រើន បន្ទាប់ពិស្តាប់សង្ឃដីការរបស់លោកតាហើយនោះ ខ្ញុំឃើញគាត់ញញឹម ប្រហែលជាល្អតិចហើយមើលទៅ។ បងឩត្តមវិញក្តៅខ្លួនដល់ហើយ​ កុំតែបានថ្នាំលោតាជួយទេ កុំអីដឹងធើមេចទេ។        ព្រឹកព្រហៀមពួកយើងថ្វាយបង្គំលោកតាត្រលប់មកផ្ទះវិញ ទាំងអស់គ្នា តែលើកនេះខ្ញុំជាអ្នកបើក ដោយសារតែបងឩត្តម មិនស្រួល ខ្លួន ក្តៅខ្លួនអត់បាត់ទេ ខ្ញុំពិតជាបារម្មណាស់ ចំណែកឯបងកើសនីរាងប្រសើជាងមុនតិច តែមិននិយាយអីទាំអស់ ទុកគាត់មួយលែក គិតបងឩត្តមសិន។
បងបងៗ គេងទៅ ជិតដល់ពេទ្យហើយ ចុះផុតពីជើភ្នំនេះទៅ​ចាំចូលខ្លីនិចនៅជិតផ្សាកំពតណាបង ទ្រាំសិនទៅណា?(បារម្មណ៏ណាស់)
យីអាឡាន នេះវាមេចចេះ ប្រញាប់ទៅណា ស៊ីផ្លេមេះ ទៅមុនទៅចឹង​
អាម៉ាក់ ៗៗៗក្រាំងៗៗ អួយបង ៗៗៗ (ក្រឡាប់ឡាន ឡានដាច់ប្រាំងបុកពីក្រោយ )
.
.
​.
ម៉ាក់: កូនៗៗៗៗ
អ៊ុំប្រុសស្រី: មិនអីទេអ្នកធ្វើចិត្តអោយត្រជាក់អ្នក
ម៉ាងបងកើសនី: (គាត់មានតែម្តាយទេ) ហិ​ហិ​កូនខ្ញុំ កូនខ្ញុំ
ឩត្តម​: (អោបក្បាល)​អង្គុយយំ មិនយាយអីទាំងអស់ (គាត់ត្រូវស្រាលទេ មិនដឹងថាហេតុអីដែរ)
       នៅក្រៅបន្ទប់ICU លឺតែសំលេងយំ រយះពេល២ម៉ោងហើយនៅមិន ទាន់ដឹងលទ្ឋផលទៀត។ យីខ្ញុំនៅណាចេះ អូបឹងផ្កាឈូក ស្អាតម្ល៉េះ ទេសភាពស្រស់ត្រកាល ផ្ការីចំរុះព័ណ លើវាស្មៅដ៏ធំ អមដោយសំលេងចាបយំ ជាមួយនឹងខ្យល់អាកាស់ ត្រជាក់បែបនេះ មានអារម្មណ៏ថាស្រួលខ្លួនណាស់។ អា បងរតន និងបងកើសនី យីអ្នកទាំងពីអាចនៅជិតគ្នាហើយ ហ?
បងៗៗ បងទាំងពីរបានជួបគ្នាហើយ? ខ្ញុំសប្បាយចិត្តណាស់
រតន: (ញញឹម) បាទអរគុណអូន ច្រើនណា
បាទបង តែលូវពួកយើងនៅណាបង
រតន: អង្គុយចុះមកប្អូនប្រុស នេះជាកន្លែង ដែលសុខ ដែលអាចអោយបង និងកើសនីនៅជាមួយគ្នាបានណាអូន
អុញ ចុះខ្ញុំ?
រតន: (សើច) ហាហាហាហ អូនមិនអាចនៅទីនេះបានទេ
ហេតុអី ទីនេះល្អណាស់​ខ្ញុំចង់នៅទីនេះដែរបង
កើសនី:​ ញញឹម(ស្អាតជាងពេលណាៗ ទាំងអស់ ជាស្នាមញញឹមចេញពីបេះដូង) តើអូនអាចនៅទីដោយគ្មានឩត្តមទេ?
(ថ្ពាល់ក្រហមយាយអត់ចេញ)
កើសនី:​  ប្អូនប្រុសអរគុណច្រើន ណា ផ្តាំអរគុណឩត្តមផង ចិញ្ចៀននៅនឹងដៃបង បងជូនអូនជាចំណងដៃជាមួយឩត្តណា មួយទៀត ផ្តាំសុំទោសម៉ាក់បងផង និងអ្នករាល់គ្នាផង បងនិងរតនបានសុខហើយ បានជួបគ្នាហើយណាអូន សុំកុំបារម្មណ៏ ជាតិក្រោយសុំផ្សងជួបប្អូនប្រុសល្អដូចជាអូនម្តងទៀណា។ (ពួកគាត់ស្អិតល្មួត ញញឹមពព្រាយ មានក្តីសុខណាស់)បេះដូងនេះដ៏បរិសុទ្ឋនេះ បងជូនអូនណា ពិសិទ្ឋ
រតន: មែនហើយ អូន អរគុណចំពោះគ្រប់បែបយ៉ាង ជួយមើថែរម្តាយឩពុកបងផងណាអូន អូនល្មមទៅវិញហើយ ទៅចុះអូន អ្នករាល់គ្នាកំពុងចាំផ្លូវអូនណា

.
.
.
បងៗៗៗ(នៅក្នុងគ្លីនិចមួយ នៅទីក្រុងភ្នំពេញ)
ឩត្តម: ហាអូនៗៗ អ្នកមីង ៗៗៗ អូនពិសិទ្ឋដឹងខ្លួនហើយ
អូយឈឺក្បាលណាស់ ស្អីហ្នឹងរំពេញក្បាល ពេញជើយជើង  អួយម៉ាកៗៗ(ស្លុត អស់ហើយ ខ្ញុំ) ជើង ជើងៗ ខ្ញុំ ម៉ាក? បង? បាក់ជើងម្ខាង ហើយហ? (យំ)
ម៉ាក់: (យំ ហើយត្រកងឩបខ្ញុំ) កូនកុំបារម្មណ៏ ម៉ាក់នឹង​រកគ្រូពេទ្យពូកែជួយកូនណា
(គ្រូពេទ្យពូកែអី បើបាត់ម្ខាងហើយហ្នឹង)
ឩត្តម: (សំលឹងមុខខ្ញុំ ទឹកភ្នែកហូជោគ ហាក់ចង់យាយអីប្រាប់ខ្ញុំ ដៃគាត់ក្តោបដែខ្ញុំជាប់ )
ម៉ាក់ៗ (សំលេងខ្សេវៗៗ ស្លុតពេលលឺបែបនេះ) កុំយំមិនអីទេ
(ម្នាក់ៗយំនោះយំ)
បងហា ចុះ​បងកើសនី (ស្អាត់ជ្រៀប)
ឩត្តម: គាត់ទៅហើយអូន
(ទឹកភ្នែកហូរជោគខ្នើយជាថ្មី ) គឺមកពីខ្ញុំមែនទេ?
ឩត្តម: អូនកុំបារម្មណ៏អី ថែរក្សាសុខភាពទៅណា​
       ប៉ុន្មានម៉ោងក្រោយ មកបន្ទាប់ពីញ៉ាំបាយល្ងាចហើយ ម៉ោងប្រហែល​៩ អ្នកទាំងអស់បានទៅសំរាក នៅតែបងឩត្តមទេដែលនៅកំដេរខ្ញុំ ព្រោះពួកគាត់សុទ្ឋតែហត់នឿយណាស់ហើយរយះពេលបីថ្ងៃនេះ ពេលដែលខ្ញុំសន្លប់នេះ។ នៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ ដែមានតែខ្ញុំ និង   បុរសម្នាក់មាន ទឹកមុខស្លេក ព្រោះតែមិនបានគេង មិនញ៉ាំអី ព្រោះតែបារម្មណ៏ពីខ្ញុំ តែស្លេកមេចក៏ស្អាតដែរ នៅតែសង្ហាអាដែល កំពុងមុខស្ងួត ចាប់ដៃខ្ញុំជាប់​ដោយមិនបាននិយាយអ្វីទាំអស់ ប៉ុន្តែទឹកមុខគាត់បង្ហាញ ពិការឈឺចាប់ឥតគណនា ហាក់បង្ហាញនៅការស្តាយក្រោយនៅកំហុសអ្វីម៉្យាង។ ដល់ពេលខ្ញុំឃើញគាត់ចឹង ខ្ញុំដូចជាបារម្មណ៏ពីគាត់ជាងខ្លួនឯងទៅវិញ។
បងៗៗ(សំលេងខ្សេវៗ)
ឩត្តម: បាទ(ទឹកភ្នែកហូរសារជាថ្មី តាមពិតភ្នែកគាត់ទន់ដូចស្រី គាត់បង្ហាញ ទឹកភ្នែកអោយខ្ញុំឃើញទៀតហើយ)
(ដៃដ៏តូច សស្លេក គ្មានកំលាំងរបស់ ខ្ញុំប្រឹងលើកទៅជួតទឹកភ្នែក បុសរសសំណប់ចិត្ត) បងកុំយំ ហេតុអី(ខ្ញុំសួរគាត់ តែទឹកភ្នែកខ្ញុំបានស្រក់បាត់ហើយ) កុំយំ
ឩត្តម:  សូមទោស សូមទោស អូន សូមទោស
ហេតុអី វាមិនជាកំហុសបងទេ បង
ឩត្តម: បើបងជាអ្នកបើកមិនអីទេ បើបងរឹងប៉ឹងជាងនេះ ក៏មិនអីដែរ មកពីអូនបារម្មណ៏ពីបងទើប លទ្ឋផលទៅជាបែបនេះ អូន  បងសុំទោសៗៗ
មនុស្សល្ងង់ ឈប់យាយទៅ កុំសុំទោស (បើស្រែបាន ស្រែកទៀត តែស្រែកអត់រួច) វាហួសហើយបង ឥលូវខ្ញុំនៅទីនេះ អាច់ជួបបងម្តងទៀត ជាសំណាងណាស់ហើយ បង
(ដៃទាំងគូរត្រកងឩបខ្ញុំជាមួយនឹងទេកភ្នែក ហូរស្រកមកលើ ផ្ទៃមុខខ្ញុំ គាត់ហាក់ឈឺចាប់ណាស់ ខ្ញុំពិតជាបារម្មណ៏ណាស់)
បងហា បងកុំធ្វើចឹង អូនពិតជាបារម្មណ៏ណាស់ កុំអោយអូនបារម្មណ៏ពីបងអីបានទេ អូនមិនសប្បាយចិត្តទេពេលឃើញបងបែបនេះ មនុស្សប្រុសរឹងប៉ឹងម្នាក់ទៅណាហើយ តើអូនសង្ឃឹមយ៉ាងណា បើបងក៏ទន់ជ្រាយបែបនេះ? (ខ្ញុំបែរមុខមើលគាត់ សួរដោយឆ្ងល់)
ឩត្តម: (គាត់មើលមុខខ្ញុំ ហើយជួតទឹកភ្នែកចេញ) បានៗៗ បាន ពីថ្ងៃនេះទៅបងត្រូវតែរឹង មាំដើម្បីអូន បងនឹងធ្វើជាជើងម្ខាងទៀត របស់អូន បងមិនអោយអូនឃើញបងយំទេ បងមិនធ្វើអោយអូនបារម្មណ៏ទៀតទេ បងនឹងធ្វើជាបុរសពិត សំរាប់អូន ណាអូនពិសិទ្ឋ។ បងមិនយំ ក៏មិនធ្វើអោយអូនយំទៀតដែរ បងនឹងធ្វើអោយអូនរីករាយអស់មួយជីវិត ចាប់ពីពេលនេះទៅ យើងនឹងមានតែស្នាមញញឹម មិនថាមានរឿអ្វិកើតឡើងទេ បងនៅជិតអូនរហូត មិនចោលអូនទេ នៅក្បែរអូនរហូត។
(ទឹកភ្នែកដែលខ្ញុំខំទប់ បានទំលុះហូរចេញ មកសារជាថ្មី​តែវាមិនមែនជាទឹកភ្នែកឈឺចាប់នោះទេ វាជាទឹកភ្នែកដែរ រីករាយ នឹងរំភើបក្រៃលែង។ រវង់ដៃដ៏ធំបានព័ទ្ឋរាងកាយខ្ញុំ ដើមទ្រួងដ៏កក់ក្តៅបានផ្តលកំដៅដល់ខ្ញុំ វាជាកំលាំងចិត្តដែលអាចអោយខ្ញុំមានកំលាំងចិត្តរស់តទៅមុខទៀតបាន បើគ្មានគាត់ទេ ខ្ញុំមិនដឹងយ៉ាងណាទេ សំណាងហើយដែលគាត់មិនអី) បង បងហា
ឩត្តម: បាទអូន(ឆ្លើយបែបស្រស់ស្រាយ ផ្អែម ណាស់ តាប៉ិហ្នឹងខិលណាស់)
បងអាច់ធ្វើរឿងមួយបានទេ?
ឩត្តម:បាទ អូន បាន យាយមកអូន
គឺបងល្មមទៅងូតទឹកហើយណា ស្អុះខ្លួនណាស់ ហាហាហ
ឩត្តម: ហាហាហ​នៅចេះលេងទៀតហា ខិលណាស់ អូនអែង មិនស្អុយមេចបើថ្ងៃហើយហ្នឹង ហាហាហាហ OK បងទៅតែអត់មានអីផ្លាស់ មានតែយប់នេះ មិនបែចស្លៀក?
(អ៊ៀន) យ៉ាប់ណាស់ កុំប៉ិនពេក
ឩត្តម: អ៊ៀន​អីអូន មានតែប្តីប្រព័ន្ឋយើងតើ​ ហាហាហ
នៅតែខូច យ៉ាប់អត់ទេ ស្លៀកន្សែងសិនទៅ ចាំស្អែក ចាំគិតទៀត
       យប់នោះអស់ពីទឹកភ្នែក មានតែសំណើច ភាពរ៉ូមែនតិច ភាពផ្អែម ល្អែម មិនដឹងថាក្តីស្រលាញ់នេះនៅបន្តរដល់ថ្ងៃណាទេខ្ញុំ ស្នេហានេះនៅមាន បញ្ហាធំមួយទៀតគឺ អ្នកផ្ទះ។ ដឹងគិតមេចទេ មានតែតាមដំនើរ អូយកុំគិតច្រើនពេក គួរតែក្តោបក្តាប់ពេលវេលារីករាយនៅក្នុងដៃទៅ ខ្ញុំគួរតែព្យាយាម និងសន្សំចៃពេលវេលាដ៏មាន័យនេះ អោយបានល្អ សំខាន់មានបុសរម្នាក់នេះចូលមកជីវិតឯកជនខ្ញុំ បើទោះជាខ្ញុំត្រូវទៅក៏មិនអីដែរមែនអត់?


       នេះជាថ្ងៃទី ៦ហើយដែរលខ្ញុំគេងនៅពេទ្យ តែមិនធុញតែព្រោះមាន បងវង្សនៅទីនេះ២៤ម៉ោងជាមួយ មួរយះពេលនេះ មានអរម្មណ៏ថាឡើងគីឡូណាស់ ព្រោះរបស់ញ៉ាំច្រើន ពិសេសទឹកដោះគោះ ផឹកអត់អស់ទេ បើមានអ្នកមកសួរសុខទុកហូរហែរ។ ប៉ាម៉ាក់ អ្នកផ្ទះអស់បារម្មណ៏ព្រោះម្នាក់ៗឃើញខ្ញុំមានសុខភាពល្អ និងមានស្មារត៏រឹងមាំ បើទោះជាពេលនេះ ខ្ញុំក្លាយជាមនុស្សពិការក៏ដោយ។ កំលាំងចិត្តនេះបានមកពីអ្នកទាំងអស់គ្នា ពិសេសគឺដោយសារប្រុសកំពូលស្នេផងដែរ។ គិត គិតទៅ ស្អែក ៧ថ្ងៃបងកើសនីហើយ ឩបងអឺយកុំប្រកាន់ប្អូនមិនបានទៅ សុំអធ្យាស្រ័យខ្ញុំផងបង ណាសបង។ អ៊ុំប្រហែលក៏រវល់ណាស់ដែរ បើបងឩត្តមនៅភ្នំពេញ ហើយ ចំនែកគាត់ត្រូវជួយរៀបចំបុណ្យជូនបងកើសនី ព្រោះអ៊ុំស្រលាញ់កាត់សូចកូនប្រសារ។ តាមខ្ញុំដឹងម្នាក់ៗមិនសូវ មានទុក្ខខ្លាំងទេ ដោយសារតែបងឩត្តមបានជំរៀបជូនពួកគាត់ បូករួមជាមួយនឹង ការយល់សិប្តិពេលដែលខ្ញុំសន្លប់នោះទៀត បានធ្វើអោយពួកគាត់បានស្ងប់ចិត្ត ព្រោះពួកគាត់បានទៅសោយសុខមួយគ្នាហើយ។ ស្នេហាពួកគាត់ធ្វើគេឯងស្ងោចសរសើរណាស់។ ថ្ងៃនេះមានមិត្តភិក្តិចាស់ៗមកលេង នឹកពួកវាដែរ ទាំងពីរៀនចប់មក មិនសួវជួបគ្នាទេ ។
ឆាយ: អូរសួរស្តីពួកម៉ាក់​ អូជំរាប់សួរបង
សាន សាន និងស្រីនាង: ជំរាបសួរបង
អូននេះបងប្រុសខ្ញុំណា
ឩត្តម: បាទ​ អូខេប្អូនៗជជែកគ្នាចុះ បងចេញទៅទិញអីតិចណា
បាទបង ឆាប់មកវិញ
ឆាយ: ម៉េចហើយ​ពិសិទ្ឋ?
មិនបើកភ្នែកមើល បាត់ជើងមួយហើយ
សាន សាន: នៅខ្លាំងទៀតហា អូននេះគូដណ្តឹងខ្ញុំណាពីសិទ្ឋ
បាទ ជំរាបសួរបង
 ការជជែកគ្នាមួយស្របកធំ​អត់កំសត់អីតិច មានតែសំណើច ពួកនេះបើខ្ញុំ ងាប់បាត់វា យំក៏សើចណ? តែចិត្តបានណាស់ ទំនាក់ទនងនៅតែមាន តែគិតៗទៅ អោយគេអានិតមេច បើខ្ញុំជាអ្នកជំងឺមើលទៅមិនគួរអោយអានិតអីត តិចផង ​​​ ​ ​​        ស្រស់ស្រាយ ចង់ងាប់ហើយហ្នឹង តែមិនដឹងម៉េចម៉ាទេបើស្អែកត្រូវទៅពិនិត្យម្តងទៀត និងត្រូវចាំយកលទ្ឋផលអំពីស្ថានភាពបេះដូងខ្ញុំទៀត  ឩលោកតាអឺយ ជួយចៅផង បើបានជារស់ហើយ ខ្ញុំសុំរស់អោយបានយូរជាមួយមនុស្សប្រុសម្នាក់នេះ ត្រឹមតែ៥០ ឆ្នាំទៀត ក៏បានដែរ។
អរគុនច្រើនណា ​សុំទោសផងចំពោះកំហុស ដែលកើត ដោយអចេតនាណា។ សូមសំណាងល្អទាំងអស់គ្នាណា​ :)
ណារ័ត្ន ឃូល


No comments

Powered by Blogger.