គូរស្នេហ៏ឥព្រៀង ភាគបញ្ចប់


              សួរស្តីមិត្តអ្នកអាន នេះជាភាគចុងក្រោយនៃរឿងគូរស្នេហ៏ឥតព្រៀង បន្ទាប់ពីពិសិទ្ឋទទួល បានការមើលថែរយ៉ាងពិសេសហើយនោះ តើស្ថានភាពគេនឹងទៅជាបែបណា? តើឩត្តមអាចនៅមានឩកាសមើលថែរ ពិសិទ្ឋអស់មួយជាវិតទេ? ចុះអ្នកផ្ទះពិសិទ្ឋនឹងគិតបែបណាចំពោះស្នេហានេះ?  តោះអានជាមួួយគ្នា :)
​   ​​​​​​​​​​​​​​ គូរស្នេហ៏ឥព្រៀង



                  ព្រឹកព្រលឹមមេឃស្រទុំ អាកាសធាតុត្រជាក់ ក្រោមដើមទ្រូងវ្រុសកំពូលស្នេហ នៅលើគ្រែពេទ្យ ដ៏តូច បងឩត្តមត្រកង អោបខ្ញុំ បង្ហើរសំលេងហួច យ៉ាងគ្រលួចអន្ទង បេះដូងខ្ញុំ អោយអន្លងអន្លោចតាមសំលេងនេះ។
(សំលេងគោះទ្វា)
ម៉ាក់: អរុណសួរស្តីកូន
បាទម៉ាក់ ចុះណាប៉ា?
ឩត្តម: ជំរាបសួរអ្នកមីង
ម៉ាក: ចាក្មួយ អូប៉ាកូនកំពុងជួបជាមួយគ្រូពេទ្យ កូនត្រូវទៅស្គេនម្តងទៀតដើម្បី អោយប្រកាដថាអត់អី ឩត្តមក៏ចឹងដែរក្មួយទៅស្គេនទាំងពីរនាក់តែម្តងទៅ ក្មួយ
ឩត្តម: អូមិនអីទេ អ្នកមីង ខ្ញុំមិនអីទេ
ម៉ាក:ទេត្រូវតែទៅ  ក្មួយហត់នឿយណាស់ហើយ ជាង១អាទិត្យនេះ
ឩត្តម: បាទអ្នកមីង មិនអីទេ មិនពិបាកអីទេ ម៉្យាងពិសិទ្ឋដូចប្អូនប្រុសខ្ញុំចឹង(ញញឹម ហើយមើលមុខខ្ញុំ)
(យីដូចប្អូនប្រុស យ៉ាប់ហ្មង ! ឃើញម៉ាក់ហើយ គាត់ត្រូវគ្មាចឹង ធូរចិត្តតិច)

        បន្ទាប់ពីស្កែន និងពិនិត្យឡើងវិញ ហើយវិលត្រឡប់មកបន្ទប់វិញ ត្រូវនៅរងចាំលទ្ឋផល ដូចនេះត្រូវនៅសម្រាកពេទ្យមួយរសៀលទៀត ទើបអាចត្រលប់ទៅផ្ទះបាន  ​អរណាស់នៅពេទ្យយូរហើយ នឹកផ្ទះដល់ហើយ។​តែពេលទៅដល់ផ្ទះដឹងបានសិ្នទ្ឋស្នាលគ្នាចឹងទៀតអត់ទេ។ ម៉ោងប្រហែល៤ ខ្ញុំអង្គុយលើរទេះ រុញដោយមានតែជើង ម្ខាង មនុស្សរពិលរបូចម្នាក់បែរជា ក្លាយជាបែបនេះ​វាជារឿងនឹកស្មានមិនដល់មែន ។ អ្នកគ្រប់គ្នាបានសម្លឹងមកខ្ញុំ ដោយងើយឆ្ងល់ ប្រហែលជាពួក គេឆ្ងល់ថាហេតុអីខ្ញុំស្រស់ស្រាយម៉េះទាំងខ្លូន ឯងពិការ ហើយហ្នឹង ហាហាហាហ ទៅឆ្ងល់អី មកពីខ្ញុំមានម្ចាស់បេះដូងនៅជាមួយ ហ្នឹងណា។ បុរស មាឌធំ សំបុលស្រអែមស្រស់ តែបាក់សម្រស់តិចហើយលូវ ព្រោះអត់ងងុយ អ្នកតែនៅជិតខ្ញុំជានិច្ច យកចិត្តទុកដាក់ មើលថែរខ្ញុំ ដូចកូនក្មេង។ វិនាទីដែលនៅក្បែរគាត់ វាមានន័យណាស់សំរាប់ជីវិតនេះ បើទោះជាស្ថិតនៅក្នុងស្ថានភាពបែបនេះក៏ដោយ។
        ប៉ាម៉ាក់ ព្រមទាំងរូបខ្ញុំ និងបុរសម្នាក់នេះ អង្គុយមុខលោកគ្រូពេទ្យក្នុង បន្ទប់បិទជិតមួយ​ដើម្បីចាំស្តាប់លទ្ឋផល ម្នាក់ៗរៀងស្លេកតិចហើយ។ កំដៅក្តៅអ៊ុណៗ នៅលើខ្នងដៃ វាជាដៃបុរសមាឌធំម្នាក់នោះ ដែលបានចាប់ដៃខ្ញុំជាប់ ហាក់ផ្តល់នៅកំលាំងចិត្តដល់រូបខ្ញុំ ហាក់បា្រប់ខ្ញុំថាទោះ បីមានរឿងអីក៏គាត់ នៅជាមួយខ្ញុំដែរ ក្រសែភ្នែកដ៏ថ្លាយង់ពោពេញទៅក្តីអានិត បានសម្លឹងមើលមកខ្ញុំ​ធ្វើអោយ ខ្ញុំស្ទើតែទប់ទឹកភ្នែកមិនជាប់។
ប៉ា: លោកគ្រូពេទ្យយ៉ាងមេចហើយកូនខ្ញុំទាំងពីរនាក់នេះអ្នក
បងឩត្តមមើលមុខខ្ញុំ ពេលលឺប៉ាយាយប្រាប់ពេទ្យបែបនេះ
ពេទ្យ: អូន មិនអីទេ ឩត្តមសុខភាពមិនសូវល្អទេ ដោយសារតែគេងមិនគ្រប់ គិតច្រើនពេកទើបចេះតែឈឺក្បាលបែបនេះ គួរសំរាកអោយបានច្រើន ចំនែកឯផ្នែកផ្សេងវិញ មិនមានប៉ះពាល់អ្វីទេការពិនិត្យបង្ហាញដូចនេះ ចាំខ្ញុំចេញថ្នាំជំនួយស្មារតី នឹងវីតាមីន ខ្លះយកទៅញ៉ាំ។
ខ្ញុំសប្បាយចិត្តណាស់ពេលលឺបែបនេះ គាត់អត់អីខ្ញុំធូចិត្តតិច
ម៉ាក: អូរល្អ ណាស់ ចុះកូនសិទ្ឋលោកគ្រូពេទ្យ?​(ម៉ាក់សួរដោយបារម្មណ៏)
ពេទ្យ: បាទពិសិទ្ឋក៏ដូចគ្នា ក្រៅពី គ្រោះអកុសលបាក់ជើងនេះ មិនមានប៉ះពាល់អ្វីទេ ដល់សុខភាពរាង្គកាយ មួយវិញទៀត វាជាអភូតហេតុ ដែលបញ្ហាបេះដូងពិសិទ្ឋប្រែក្លាយជាប្រក្រតីឡើងវិញ
ម៉ាក: ហាមានន័យថាមេច
ពេទ្យ: មានន័យថាបេះដូងពិសិទ្ឋ មិនបញ្ហាដូចមុនទេ គឺជាដាច់តែម្តង ដូចមនុស្សធម្នតាចឹង
ប៉ាម៉ាក់ បានស្រវាឩបខ្ញុំ យ៉ាងណែន ចំនែកបងឩត្តមវិញ មើលគាត់សប្បាយចិត្តណាស់ មើលទៅ ម្តងនេះដៃខ្ញុំទះស្មាគាត់ម្តង ចង់ប្រាប់គាត់ថា អស់បារម្មណ៏ហើយ។
ពេទ្យ: ចំពោះពិសិទ្ឋត្រូវមកពិនិត្យរាល់១អាទិត្យ ម្តង រយះពេលបីខែនេះ ដើម្បីប្រាកដថាជើងមួយនេះអាចជាបាន១០០%   
ម៉ាក: ចាលោកគ្រូពេទ្យ
ពេទ្យ:​បាទ មិនអីទេ ថែរក្សសុខភាពផង​ណា
បាទ លោកគ្រូពេទ្យ។
        ពេលមកដល់ផ្ទះវិញមានអារ្មណ៏ថាស្រូលខ្លូនណាស់ ប៉ុន្តែមានអារម្មន៏ថា ពេលដែរឃ្លាតពីបងឩត្តមជិត ដល់ហើយ គាត់មិនអាចនៅមើលថែរខ្ញុំដល់ទៅ៣ ខែ ដោយមិនគិតពីការងារគាត់នោះទេ ធ្វើមេចទៅ ខ្ញុំពិតជាត្រូវការគាត់ ណាស់កំឡុងពេលនេះ​កំពត ភ្នំពេញ ឆ្ងាយគួរសម គាត់មិនអាចឡើងចុះរាល់ថ្ងៃបានទេ ខ្ញុំក៏មិនត្រូវ អាត្មានិយមគិតពីខ្លួនឯងដែរ តស៊ូទៅបានបាន។​
……………
ហ៊ើយបែកពីគាត់ពីថ្ងៃសោះដូចពីរខែ នឹកគាតដល់ហើយ យាយគ្នាតាមទូរស័ព្ទក៏មិន ដូចជួបមុខគ្នាដែរ តែដឹងធ្វើមេចទេតាមដំនើរទៅ។
.
.
អ៊ុំប្រុស: សួរស្តីអ្នកបង
ម៉ាក់: ចា  លោកបង អូអញ្ចើញមកម្នាក់ឯងទេ
អ៊ុំប្រុស:​ បាទមកជាមួយឩត្តម ចំនែកម៉ែវា នៅចាំជួបម៉ូយមកថ្លឹងផ្លែឈើ
ឩត្តម: ជំរាប់សួរអ្នកមីង
ម៉ាក់:ចាក្មួយ សុខភាពមិនអីមែនទេ?
ឩត្តម:បាទអ្នកមីង មិនអីទេ
អ៊ុំប្រុស:​ អ្នកបង  ពិសិទ្ឋយ៉ាងមេចហើយ?
ម៉ាក:​ សុខភាពល្អទេ តែគ្រាន់តែមើលទៅមិនសូវសប្បាយចិត្ត ប្រហែល អ្នកជំនិតមិននៅក្បែរហើយមើលទៅ ហាហាហ
អ៊ុំប្រុស:​​ហាហាហ អូយាយចឹង បើអោយឩត្តមមកមើលថែបានទេ រយះពេលនេះ ពួកគេស្និទនឹងគ្នា ប្រហែលជួយពិសិទ្ឋ បាន
បងឩត្តមអ៊ៀន ពេលលឺពាក្យស្និទ
ម៉ាក: អ៊ូ ខ្ញុំត្រេកអរណាស់បើមែននោះ ពួកគេប្រុសៗដូចគ្នាងាយស្រូល តែ រំខានតែដឹង
ឩត្តម: មិនអីទេៗៗៗ (ចាស់ៗសើចព្រមគ្នា)
ម៉ាក: ចុះមានអ្នកណា់មើលការខុសត្រូវនៅចំការ?
អ៊ុំប្រុស:​ មិនអីទេ ពិសិទ្ឋគេណែនាំមិត្តភក្តិដែរមានបទពិសោធន៏ផ្នែកកសិកម្មស្រាប់ មកចូលធ្វើការជំណួសគេ អ្នកបងកុំបារម្មណ៏
ម៉ាក:​ ចាល្អហើយ
អ៊ុំប្រុស:​​ ខ្ញុំសុំផ្ញើរឩត្តមផង បន្ទាប់ពីឆ្លងកាត់រឿងច្រើនបែបនេះ អស់ពីរតនទៅខ្ញុំទទួលយកឩត្តមជាកូន ប្រុសពៅ សម្រាប់ស្នងត្រកូល អ្នកបងជួយមើលមើរអោយផង
ម៉ាក:​ អូ.ល្អណាស់ សាច់ឈាមតែមួយហើយ ចឹង ងាយស្រូលណាស់ចឹង កុំបារម្មណ៏អីលោកបង។
.
.
.
        អង្គុយក្បែរ បង្អួចសំលឹងមើលមេឃ រសៀលនេះមេឃស្រទុំ ត្រជាក់ល្អណាស់ បើបានទៅជិះចេញក្រៅមើលគេឯង ប្រហែលល្អ តែអត់មានអ្នកជូនទៅផង បើគេរវល់អស់ហើយ អ្នកទំនេរអត់ចេះ​បើក​ឡាន។​នៅ២ថ្ងៃទៀត បងឩត្តមមកហើយទ្រាំទៅ អូយ ឆ្ងល់ដល់ហើយ ឈឺតានោម បាក់ចូលន្ទប់ទឹកណាស់​លោកអើយ ។
បង ថាៗ បងថាហា (កម្មករ ជួយសែង នឹងដឹកឥវ៉ាន់អោយម៉ាក់)​បងថាហា​ជួយខ្ញុំតិចបង
ឩត្តម: បាទ ៗៗ
(អុញ ស្តាប់ច្រលំដឹង)
បងថាៗៗ
ឩត្តម: បាទៗៗ មកហើយអ្នកប្រុសតូច
វត្តមានគាត់ធ្វើអោយខ្ញុំស្រលាំងកាំង យាយអត់ចេញ មនុស្សកំពុងនឹកដើម ចង់ជួបមុខសឹងស្លាប់ហើយ បែរជាបង្ហាញមុខនៅពេល នេះ​កុំតែជើងដើរអត់រួច កុំអី នឹង ស្ទុះទៅហក់អោប បាត់។
បង បង គឺបង​អូយបង បង
ឩត្តម: អូ សុំទោសៗៗ បងនឹងពេកទើបឩបខ្លាំងចឹង ពីពេលនេះទៅ​បងនៅមើលថែអូនរហូតដល់ជា មិនទៅណាទេ នៅក្បែរអូនទាំងថ្ងៃទាំងយប់ លឺនូវប្រព័ន្ឋសំលាញ់។
(គាត់រ៉ាប់រាប់តាមដំនើរ ប៉ុន្តែអ្វីដែរខ្ញុំឆ្ងល់នោះថាតើហេតុអីបានអ៊ុំប្រុស គាត់បែជាសុំអោយបងឩត្តមមកមើរថែខ្ញុំវិញណ?)
ហេតុអីបង
ឩត្តម: គឺបងប្រាប់គាត់គ្រប់យ៉ាង
ហា​ ប្រាប់អីខ្លះ?
ឩត្តម: ពួកយើស្រលាញ់គ្នា។ គាត់មិនជំទោះទេ ព្រោះឃើញ បង រតន នឹងកើសនីជាគំរូហើយ គាត់មិនចង់ទេ គាត់យល់ពីអត្ថន័យនៃក្តីស្រលាញ់ គ្មានអ្វីបំបែកបានទេ បើទោះជាគាត់មិនយល់ព្រម ក៏មិនអាចបំបែកយើងបានដែរ ត្រូវអត់?
មែនហើយ តែ​លូវបញ្ហាធំ គឺខាងគ្រួសារអូន?
ឩត្តម:កុំបារម្មណ៏អី  ចាំអូនបានជាសះស្បើយ ចាំគិតទៀត សំខាន់លូវយើងបាននៅជិតគ្នាហើយតើ មែនទេ ប្រពន្ឋសំណាប់ចិត្ត ហាហាហហា​
ខូចណាស់ បងឯង។
.
.
.
ល្ងាចនេះមេឃត្រជាក់ល្អណាស់ អារម្មណ៏ស្រស់ស្រាយមែនទែន។ ខ្ញុំអង្គយនៅលើរទះរុញ នៅក្នុងសូនច្បារ មុខផ្ទះ ក្រោមម្លប់ដើមមៀន ដែលមាន ផើងផ្កា ចំរុះពណ៏ ប៉ុន្តែ ខ្ញុំអ្វីដែលទាក់ទាញខ្ញុំនោះគឺ បុរសម្នាក់ដែល កំពុងញញឹមក្នុង ដៃមាន កាន់ផ្កាម្លិះមួយភួង ដើសំដៅមកខ្ញុំ គាត់ជាបុរសម្នាក់ដែលតែម្នាក់ដែលខ្ញុំប្រាថ្នា  រយះពេលពីរខែនេះ ខ្ញុំមានសេចក្តីសុខណាស់ បានមនុស្សជាទីស្រលាញ់នៅ ជិតមើលថែរយកចិត្តទុកដាក់បែបនេះ ម៉្យាងទៀតពេលឃើញអ្នកផ្ទះចុះសំរុងគ្នាបែបនេះ វាជាក្តីប្រាថ្នារបស់ខ្ញុំដែល ឃើញអ្នកផ្ទះទទួលយកបងឩត្តមប្រៀបដូចគ្រួសារតែមួយ បែបនេះ។ មួយរយះនេះអ៊ុំប្រុស អ៊ុំស្រីឡើងចុះមកសួរសុខទុក្ខខ្ញុំរហូត តែតាមមើល គាត់នឹកកូន ប្រុសគាត់ផងទេដឹង?
ឩត្តម: អូនៗៗ ផ្លឹកដល់ណាហើយ ញញឹមម្នាកឯងចឹង ប្រាប់បងមើល អូនកំពុងគិតរឿងអី?ត
បាទ បង អត់អីទេ អត់អីផង
ឩត្តម: មិនជឿទេ ប្រាប់បងភ្លាម លឿនឡឿង បងចង់ដឹង
គឺៗៗ មកពីឃើញ បងសង្ហាពេកទេដឹង ហាហាហ
ឩត្តម:ក្បាលខូចណាស់ អូនឯង តោះអូន អូនចូលផ្ទះវិញ ធ្លាក់ខ្យល់ហើយប្រយ័ត្នឈឺស្អែកត្រូវទៅពេទ្យទៀតណា។
បាទ លោកគ្រូពេទ្យសង្ហា ស្តាប់បញ្ជា​ហាហាហាហ (បុរសសង្ហា ម្នាកដែលមានមាឌមាំ មុខ កាច ដែលគ្រប់គ្នាល្បីថាម៉ើងម៉ាត់ លូវ ក៏ចេះលេងសើច ចេះយំ ចេះទន់ភ្លន់ ហាហាហាហ ចេះយកចិត្ត គ្រប់យ៉ាងអាចកែប្រែបាន ស្រលាញ់គាត់ណាស់)
.
.
.
        វាជារឿងមួយគួរឲ្យសប្បាយចិត្តមែនទែនដែលជើខ្ញុំជាងជាសះស្បើយលឿនបែបនេះ អ្នកផ្ទះរីករាយ តែអ្នកដែលស្បាយចិត្តជាងគេ មិនមែនខ្ញុំទេ គឺបែជាបងឩត្តមទៅវិញ ហាហាហា រាល់ពេលឃើញស្នាមញញឹមគាត់ម្តងៗ វាជាកំលាំពិសេស សម្រាប់អោយខ្ញុំប្រឈមនៅការពិតនេះ។ ជំហានបន្ទាប់ត្រូវរៀនដើរជាមួយនឹងជើង សប្បនិម្មិតម្តង យ៉ាងហោចណាស់ត្រូវចំនាយពេល៣ខែទៀតទៀបអាចដើរ បានធម្មតា វិញ តែហើយ តាមមើលប្រហែលមិនទាន់ការបង ប្រុសខ្ញុំទេមើលទៅ?

        បងវង្សប្រៀបានជាអ្វីគ្រប់យ៉ាងក្នុងជីវិតខ្ញុំ មិត្តអ្នកអានដឹងទេសព្វថ្ងៃនេះគាត់ បានក្លាយជា គ្រូបង្រៀនខ្ញុំដើរ ហាហាហ ខ្ញុំមានអារម្មថាខ្លួនឯងដូចជាក្មេងអាយុ១ ឆ្នាំចឹង ទើបតែរៀនដើរ ។ វាពិតជាពិបាកណាស់សំរាប់ខ្ញុំ ពេញមួយជីវិតហើយ ខ្ញុំមិនដែរប្រាថ្នាទេ តែវាជារឿង ដែល​មិនអាចមើលឃើញ ជាព្រហ្មលិខិត ត្រូវតែទួលយក។

ឩត្តម: អូខេអូន សំរាកសិនទៅ អូនហត់ហើយ ប្រយ័ត្នឈឺណា​ កុំប្រឹងពេក
បាទ បង​​ ​ បងហា តាមមើលអូនមិនអាចឡើងរាំនៅថ្ងៃមង្គលការបងប្រុសបានទេមើទៅ ត្រូវអង្គុយលើរទះរុញហើយ។
ឩត្តម:​ហាហាហាហា​នៅចង់រាំទៀត
យ៉ាប់ហ្មង នៅសើចទៀត
ឩត្តម: អូនកុំភ័យដល់ថ្ងៃនោះ​បើអូននៅតែមិនអាដើរបាន ចាំបងបីអូនរាំ ព្រមអត់?
អើយ បង កុំចេះតែយាយ តោះបង អូនចង់រៀនដើរទៀត
ឩត្តម: ហាទៀតហ? ទើបតែសំរាកមិញហ្នឹង
បងហត់មែន ចឹងសំរាកតិចទៀតទៅ
ឩត្តម: អត់ទេៗ​តែបង ខ្លាចអូនហត់ ណា
(ខ្ញុំដឹងថាគាត់ពិតជាហត់ណាស់ហើយមើលទៅ ប៉ុន្តែដើម្បីតម្រូវចិត្តខ្ញុំ គាត់នៅតែប្រឹងដើម្បី រូបខ្ញុំ)

        វាមិនមែនជារឿងងាយទេសម្រាប់ខ្ញុំដែលត្រូវមករៀនដោះជាថ្មី នៅ​អាយុ២២ ឆ្នាំបែបនេះ។ ពិតជាភ្ញាក់ផ្អើលមែនទេដែលខ្ញុំចំនាយពេលមិនដល់មួយខែផង ស្រាប់តែខ្ញុំអាចប្រើជើងសប្បនិមិត្តបានដោយខ្លួនឯង ថ្វីត្បិតតែមិនទាន់ស្ទាត់ជំនាញ តែខ្ញុំអាចដើរបានដោយខ្លួនឯង ក្នុងដំនើរយឺតៗ ការប្រឹងនេះ​មិនមែនគ្រាន់តែចងរាំក្នុងមង្គលការបងប្រុសនោះទេ គឺដើម្បីអ្នកផ្ទះខ្ញុំ និងមនុស្សដែលខ្ញុំស្រលាញ់ ក្នុងជីវិតនេះ។ 

នៅក្នុងពិធីមង្គលការមួយដែលមាន ភ្ញៀវចូលរួម ជាច្រើមកុះករ ម្នាក់ៗតុបតែងខ្លូនស្អាតៗ​ទៅតាមសម័យថ្មី និងចំនងចំនូលចិត្ត សំលេងកងរំពង ហូរកញ្រៀវ ពោពេញទៅដោយស្នាមញញឹម ទទួលគមន៏គូរស្វាមីភរិយា ថ្មីគឺបងប្រុសខ្ញុំ ប៉ាម៉ាក់ញញឹមបិទ ម៉ាត់មិនជិតទេ។  ភ្លឹកខ្លួន លង់ជាមួយនឹងការរីរាយ​នេះ ស្រាប់តែមានដៃធំៗ មួយគូរបានត្រកងខ្ញុំពីរក្រោយ បើទោះបីជាខ្ញុំក្លាយជាអ្វីក៏ខ្ញុំ នៅ តែចាំថាដៃនេះជារបស់អ្នកណាដែរ។ បុរសម្នាក់នេះពិតជាសង្ហាណាស់ ក្នុងសំលៀកបំពាក់ ខោបារាំងពណ៏ខ្មៅ អាវសឺមី ពណ៏សរដៃវែង ជាមួយនឹងនាឡិការ ពណ៏មាស ដែលខ្ញុំបានជូនគាត់ បូករូមជាមួយនឹងស្នាមញញឹម ដ៏ស្រស់នោះ ពិតសង្ហាណាស់ ជាទីគាប់ភ្នែករបស់ស្រីៗក្រមុំក្នុងកម្មវិធីនេះណាស់។
ពិតជាសាកសំណាស់ សំរាប់ពីធីនេះ​។ ខ្សែរភ្នែកដ៏ស្រទន់ ស្នាមញញឹមដ៏មានមន្តស្នេហ៏បានបាញចាំបេះដូងខ្ញុំ ភ្លឹកនិយាយមិនចេញទេ មិនដែរឃើញសង្ហាដូចថ្ងៃនេះចឹងទេ។
ឩត្តម: អូនៗៗ ម៉េចមើលបងខ្លាំមេះ
អូអត់អីទេ ៗៗ
គាំត់ញញឹមទៀត ហ៊ើយចាញ់ត្រង់ស្នាមញញឹមហ្មង
ឩត្តម: តោះឡើងរាំមួយបទ កំដកូនកំលោះកូនក្រមុំ
អត់ទេ អត់ហ៊ានទេ
ឩត្តម: ហាក ក្រែអូនថាចង់រាំនោះអី មោះអូន
(រឿងរាំច្រៀងគាត់អត់ចេះផង មេចថ្ងៃនេះចំលែក​ តាមមើលចង់ផ្គាប់ចិត្តខ្ញុំហើយមើល ទៅ)​អត់ទេ ជើងអូន​មិនស្ទាត់ទេ
ឩត្តម: កុំភ័យបងនៅហ្នឹងតើអូន បើអូនដូលបងទ្រ អូនពិបាកឈ បងស្ម័គ្រចិត្តបីណា សំណប់ចិត្ត
(ខ្ញុំអ៊ាន នោះអ៊ាន ) បាទតោះចឹង 




        ក្នុងចំនោមនុស្សប្រហែល ១០​ទៅ​១៥​គូរ មានចាស់ក្មេង ប្លែកតែគូរខ្ញុំប្រុស នឹងប្រុស ជាចំនាប់អារម្មណ៏របស់គេគ្រប់គ្នាតែម្តង អ្វីដែលទាក់ទាញនោះគឺដៃគូរខ្ញុំសង្ហា ហួសយាយ។ អាវសឺមី ពណ៏ផ្កាឈូកខ្ចី ជាមួយខោជើងវែងពណ៏សរ របស់ខ្ញុំ ពិតជាស៊ីគ្នាណាស់ជាមួយគាត់។ ខ្ញុំពិតជាអ៊ៀនណាស់ នៅពេលដែលក្រលែកឃើញ ក្រសែភ្នែករាប់រយគូរសម្លឹងមកខ្ញុំ ពិសេសពេលឃើញក្រសែភ្នែក អ្នកផ្ទះ ខ្ញុំពិតជាបារម្មណ៏ណាស់ញ័ដៃអស់ហើយ។ កំដៅដៃក្តៅអ៊ុណៗៗ បានក្តោបដៃខ្ញុំយ៉ាង ណែន ជាកំលាំងចិត្ត ប្រាប់ខ្ញុំថាកុំអោយបារម្មណ៏។
ឩត្តម: អូនពិតជាស្អាតណាស់ថ្ងៃនេះ ស្អាតជាងពេលណាៗៗ ទាំងអស់
(មុខឡើងក្រហមតែម្តង គួបផ្សំជាមួយភ្លើងចាំង ពណ័អាវផងនោះ មិនបែបផាត់ពណ័ថ្ពាល់ទេ ស៊ីជម្ពូស្រាប់តែម្តង) អរគុណបង បងក៏ដូចគ្នា (បានត្រឹមញញឹម តែអត់ហ៊ាន មើមុខគាត់ទេ)។.
.
.
.
        បន្ទាប់ពីពិធីមង្គលការចប់សព្វគ្រប់ទៅ វាជាពេលដែលខ្ញុំត្រូវប្រឈមមុខនឹងការពិត នឹងអ្នកផ្ទះ ជាមួយមនុស្សដែខ្ញុំស្រលាញ់ ព្រោះទាំងខ្ញុំ ទាំងគាត់គិតថាគួរតែដល់ពេលហើយ  សកម្មភាពរយះពេល៣ ខែដែលបងឩត្តមនៅមើលថែខ្ញុំនោះល្មមអោយអ្នកផ្ទះ អាចមើលដឹង ម៉្យាងមិនគួរអូសបន្លាយទៀតទេពូកខ្ញុំត្រៀមខ្លួនជាស្រេច មិនថាមានរឿងអ្វីនោះទេ គឺពួកខ្ញុំសម្រេចថាជាតិនេះរស់នៅជាមួយគ្នា រឿងហេតុកន្លងមកល្មមអាចអោយពួកខ្ញុំយល់ពីគ្នាបាន ចំពោះ ១០ ទៅ​ ២០ ឆ្នាំខាងមុខទៀ មានតែសំអាងទៅលើបុណ្យកុសល់ខ្ញុំទៅចុះ។
        អ្នកផ្ទះខ្ញុំ នៅជុំគ្នា ជាមួយ នឹងអ៊ុំប្រុស អ៊ុំស្រី នៅល្ងាចនេះ​សភាពនៅពេលនេះ មើលទៅតឹងតែងណាស់ អ្នករាល់គ្នាមានទឹកមុខ មិនសូវល្អទេ ដោយសារតែប៉ា មិនសូវ សប្បាយចិត្តនឹងរឿងនេះ។
ប៉ាម៉ាក កូនសុំទោស​ សុំទោស (ទឹកភ្នែកហូរជាថ្មី) កូនពិតជាខុសហើយ សូមលោកអភ័យទោស ចំពោះស្នេហានេះផង។
ប៉ា: ហេតុអីហា ហេតុអីហា បានឯងធ្វើចឹង ធ្វើចឹងយើង យកមុខទុកឯណា ហា?
ឩត្តម: លោកអ៊ុំ ពួកខ្ញុំពិតជាស្រលាញ់គ្នាមែន
ប៉ា: យើងមិនខ្វល់ មិនអាចទេ គឺមិនអាចទេ ធ្វើបែបនេះ យើងមិនព្រមទេ
ម៉ាក: ប៉ា វា កុំម៉ាត់ខ្លាំងៗៗ ពេក និយាយតាមសំរួលទៅ​ កូនៗវាស្រលាញ់គ្នា ហើយកុំបំបែកអី (គាត់ជួយអង្វរ)
        ស្ថានភាពពេលនោះពិតជាតឹងតែងណាស់ ខ្ញុំយល់ពីអារម្មណ៏ប៉ា គាត់ស្រលាញ់ខ្ញុំខ្លាំទើបបែបនេះ។
ប៉ា ប៉ា គិតពីមុខម៉ាត់សំខាន់ជាងសុភមង្គលកូន
ឩត្តម: សុំកុំបំបែកពួកខ្ញុំអីលោកអ៊ុំ សូមបំពេញបំណងផង
អ៊ុំប្រុស: លោកប្អូន កុំខឹងពេក ក្មេងៗស្រលាញ់គ្នា កុំបំបែកអី ដូចប្អូនដឹងស្រាប់ហើយពីរឿង រតន និងកើសនី នោះអី ឬប្អូនចង់ឃើញបែបនេះ? បំពេញបំណងទៅ មុខម៉ាត់មិនសំខាន់ជាងកូនយើងទេ ម៉្យាងពូកគេមិនមែនតែជួបគ្នាថ្ងៃនេះទេ បំបែកក៏មិនបានដែរ លោក​ប្អូនមិនខ្លាចលទ្ឋផលចុងក្រោយទេឬ? ប្រុស ក៏ដោយ ស្រីក៏ដោយ ខុសធ្មជាតិក៏ដោយ ក៏វាជាកូនយើង។ បើទោះជាក្តីស្រលាញ់នេះ វាខុសធម្មជាតិ តែវាមានខុសច្បាប់ទេ តើវាមានបានបំផ្លាញអ្នកដ៏ទៃទេ ផ្ទុយទៅវិញវាបែជាបំពេញនៅក្តីសុខមនុស្ស២នាក់។ ពូកគេធំៗៗហើយ លោកប្អូនចិញ្ចឹមកូន គូរដឹងចរិកកូនហើយ ពិសិទ្ឋ គឺជាកូនល្អតាំងពីតូច មិនដែរធ្វើអោយ ឳពុកម្តាយពីបាកចិត្តទេ ព្រោះតែផ្គាបចិត្តអ្នកមានគុណ តែលើកនេះ តើយើងជាឩពុកម្តាយគួរយល់ចិត្តកូនប្រុសល្អម្នាក់នេះម្តងបានទេ?
(គ្រប់គ្នាស្ងាត់ជ្រៀប សូម្បីប៉ា ចំនែកខ្ញុំ ទឹកភ្នែកនៅតែបន្តហូរ ឥឈប់បើទោះជាខ្ញុំកំពុងស្ថិនៅក្នុងដៃមនុស្សជាទីស្រលាញ់ក៏ដោយ​ខ្ញុំពិតជាខ្លាចណាស់ ខ្លាចនៅលទ្ឋផលនេះណាស់ )
ម៉ាក់: ប៉ាវា បង តាមកូនម្តងទៅ បង
ប៉ា: ដង្ហើមធំ បានហើយ បានហើយៗ តាមចិត្តចុះ ធ្វើអីៗ ធ្វើទៅ(​ស្រែក ហើយ​ក៏ទៅចូលបន្ទប់បាត់)
ខ្ញុំយល់ពីអារម្មណ៏គាត់ សុំទោសប៉ា។

        តាំងពីថ្ងៃនោះមកខ្ញុំបានវិលត្រលប់មករស់នៅក្នុងដីចំការផ្ទះអ៊ុំប្រុស វិញជាមួយបង​ឩត្តមនៅឯខេត្តកំពត់ រយះពេលជាង២ខែហើយ ដែលខ្ញុំរស់នៅទីនេះ ឆ្ងាយពីអ្នកផ្ទះ​ខ្ញុំមានសេចក្តីសុខណាស់ អ្នករាល់គ្នានៅទីនេះស្វាគមន៏ពួកខ្ញុំណាស់ ប៉ុន្តែក្តីសុខនេះនៅតែមិនពេញលេញព្រោះតែមានកំហុស ដ៏ធំនេះមួយរយះពេលនេះ មានតែម៉ាក់ និងប្រុសដែលទើបការ និងប្រព័ន្ឋគាត់ទេ ដែលបានមកលេងខ្ញុំ បាន៣ដងដែរ តែប៉ា មិនមានវត្តមានឡើយព្រោះតែមិនទាន់បាត់ ខឹងហើយមើលទៅ។ មេឃក្រហមទំ ខ្ញុំអង្គុយក្បែបបឹងឈូក ជិតដើមម៉ាកប្រាំងដ៏ធំនោះ ចិត្តរំពៃគិត ដល់អ្នកផ្ទះ គិតដល់បងរតន បងកើសនី ប្រហែលសុខហើយមើលទៅ រំពេចនោះ សំលេងហូចយ៉ាងពិរោះបានដាស់អារម្មណ៏ខ្ញុំអោយងាករកសំលេងនោះ ពិរោះណាស់អ្នកណាចេះ?
អូ បងមកវិញហើយ ពិរោះណាស់
ឩត្តម: ហាហាហអូនចូលចិត្តទេ បងនឹងហូចអោយអូនស្តាប់រាល់ថ្ងៃណា ប្រព័ន្ឋសម្លាញ់
ពិតអត់ បង? អូនចង់ស្តាប់
ឩត្តម: ពិតមែនណា អូនបងសុំទោបងធ្វើអោយអូនពិបាកហើយ មករស់នៅជាមួយបង។ បងសង្កេតឃើញអូន ដូចជាមិនសប្បាយចិត្តសោះ
ទេ ៗៗ (ខ្ញុំផ្តេតក្បាលខ្ញុំទៅលើដើមទ្រូងដ៏ធំទូលាយរបស់គាត់)​អូនមិនស្តាយក្រោយទេ អ្វីដែលអូនបារម្មណ៏គឺអ្នកផ្ទះ ពិសេសគឺប៉ា គាត់ស្រលាញ់អូនណាស់​តែអូន
ឩត្តម: ប្រព័ន្ឋសំលាញ់កុំគិតច្រើពេក គាត់ច្បាស់ជាយល់ហើយ ណាអូន គិតពីសុខភាពផង អូនក៏ត្រូវតែបរម្មណ៏ខ្លូនឯងដែរណា នៅមានបងទៀត មិនថាពិភពលោកនេះទៅជាយ៉ាងណាទេ បងនឹងនៅជិតអូនរហូត។
 ពាក្យសំដី នេះធ្វើអោយខ្ញុំមានកំលាំងចិត្តណាស់ ភ្លេចអស់នៅទុកកង្វល់អស់លីង មែនខ្ញុំគូរតែក្តោបក្តាប់ពេលវេលានេះជាមួមនុស្ស ដែលខ្ញុំស្រលាញ់ មែនអត់?
ឩត្តម:​អូអូន ប៉ាម៉ាក់(អ៊ុំប្រុស អ៊ុំស្រី) គាត់អញ្ចើញទៅ ចូលរូមពិធីបង្កក់ចៅ ប៉ាម៉ាក់ អូនណៅភ្នំពេញហើយមែនទេ ? ក្រែងបានអញ្ចើញទៅភ្នំពេញបាត់ហើយមែនទេ
បាទបង ប្រហែល ទៅ​សំរាន្ត៣យប់ហើយមើលទៅ (សំលរាងក្រៀម​ព្រោះចង់ទៅដែរ)
ឩត្តម:ពួកយើងចាំស្អែកចាំទៅតាមក្រោយ ណោះអូន
ហាទៅ ម៉េច អត់ទេ ខ្លាចប៉ា
ឩត្តម: ខ្លាច់អី បើម៉ាក់អូនCall មកថាស្អែកត្រូវតែទៅកុំខាន
មែនហ? ពិតអត់ហា អូនCall ទៅម៉ាក់សិន (អរណាស់)
ឩត្តម: កុំអីអូន គាត់កំពុងរវល់ហើយមើលទៅ ព្រោះត្រូចចាត់ចែងច្រើនមុខផង តោះអូនទៅផ្ទះ មោះបងអ៊ៀវ ប្រពន្ឋសំលាញ់


ខ្ញុំតបដោយស្នាមញញឹម ក្រោមមេឃស្រទុំ ជាមួយនឹងទេសភាពបៃតង សំលេងសត្វយំ រូបខ្ញុំផ្ទាល់ស្ថិតនៅលើស្មាដ៏មាំរបស់គាត់ ពួកយើបានធ្វើដំនើទៅកាន់ផ្ទះចាស់បុរាណ ជាទី​ផ្តើមស្នេហ៏របស់យើង ដើរបណ្តើរ ស្តាប់សំលេងហួច ចំរៀងស្នេហ បណ្តើរ ដែលបន្លើ យ៉ាងពិរោះ ធ្វើអោយខ្ញុំទន់ត្របកភ្នែកម្តងចង់តែគេងទេ។ 
...
ចំនាយពេលប្រហែល៣ម៉ោងទើបពួកខ្ញុំបានមកដល់ផ្ទះ ប្រហែលម៉ោង ៤រសៀល រាងយឺតតិចព្រោះមានគេមកទាក់ទង ទិញទើបយឹតបែប។ អ្នកផ្ទះញញឹមប៉ព្រាយ ស្លៀកពាក់ស្អាតៗណាស់ ប៉ុន្តែពេលក្រលែកឃើញប៉ា ទឹកភ្នែកខ្ញុំស្ទើតែស្រក់ទៅហើយ។ ម្រាមដៃដ៏ជ្រៀវជ្រួញ បានប៉ះមកលើផ្ទៃមុខ ដែលម៉ត់ស៊ីជំពូររបស់ខ្ញុំ បំណងចង់ឃាត់ទឹកភ្នែកមិនអោយ ហូរ ។
ប៉ា: កូន ស្គមច្រើនណាស់ ប៉ាយល់ហើយកូន កុំបារម្មណ៏ ប៉ាមិនបំបែកកូនទេណា ស្រឡាញ់គ្នាចុះ មុខម៉ាត់មិនសំខាន់ដូចសុភមង្គលកូនប្រុសប៉ាទេ (ញញឹម)
ប៉ា(យំ) អរគុណ​អរគុណ ណាស់ប៉ា
ខ្ញុំនឹងបងឩត្តមបាន លោតជង្គង ក្រាប់សំបះបាតជើងលោក ព្រមគ្នា។ បន្ទប់ពីនោះខ្ញុំមានអារម្មណ៏ថា គ្រប់យ៉ាងល្អវិញហើយ សុំអោយបែបនេះ ស្ថិតស្ថេរហូតទៅ។
ឩត្តម: តោះអូន ម៉ាក់គាត់រៀបចំខោអាចអោយពូកយើង នៅក្នុងបន្ទប់​ទៅ​ផ្លាស់អាថ្មី បង ចង់ដូរ
ដូរធ្វើអី? (គាត់ធ្វើដូចកូនក្មេង សុខៗចង់ដូខោអាវ) 
ឩត្តម: មក មក បង់ចង់ដូរ
បាទ បាទ​ មេចចឹង
សំលើកបំពាក់ថ្មី វាធម្មតាដូចតែពូកយើងស្លៀករាល់ដងហ្នឹង តែគ្រាន់តែលើនេះ ពួកយើង ប្រើពណ៏ផ្កាឈូកទាំងពីរអ្នក ហើយ វាមើលទៅ​ជាខោអាវគូស្នេហ៏ តែស្អាតម៉្យាង គាត់ខ្ពស់ ស្លៀកអីក៏ស្អាតដែរ។ លើកនេះបង្ហាញតែម្តង មិនបាច់និយាយទេ គ្រាន់តែមើលក៏ដឹង ថា ខ្ញុំនិងគាត់ជាអ្វីនឹងគ្នាដែរ​ J
ម៉ោងប្រមាណ៧យប់ មានភ្ញៀវមកយ៉ាងច្រើនកុះករ តែម្តងក្នុងពិធីខួបកំនើតកូន របស់បងប្រុសច្បង  ​ជាង៤០​តុកួរសមដែរហ្នឹង កន្លះម៉ោងក្រោយមកក៏រៀបចំកាត់នំខេក សម្រាប់ក្មូយប្រុសពៅខ្ញុំ ដែលមានអាយុទើ២ឆ្នាំ​សំលេងហូរ គាប់ផ្សំនឹង ពិធីករ ពូកែវោហាទៀតនោះ អូកប់សារីហ្មង។ បន្ទាប់ ពី​កាត់នំហើយ មិនដល់២នាទីផង ស្រាប់តែលឺសំលេង មនុស្ស ប្រុសដែលខ្ញុំស្តាប់រាល់ថ្ងៃ ​បន្លឺពីលើឆាកមកអញ្ចើញខ្ញុំអោយឡើងទៅលើជាមួយគាត់ ដែលមានប៉ាម៉ាងសងខាងនៅទីនោះដែរ។ គ្រប់គ្នាស្រាប់តែងាកមុខមក រកខ្ញុំគ្រប់គ្នាតែម្តង អ៊ៀនណាស់លោកអើយ ខ្ញុំក្រវិក្បាលបដិសេធ តែស្រាប់តែគាត់ដើរចុះ មកសំដៅមករកខ្ញុំ ហើយបីទៅតែម្តង (ទៅប្រកែកក៏មិនកើតដែរសមលេងទះដែ ជាមួយសំណើច ក៏ហូឡើង)។
ប៉ា: នេះជាកូនប្រុសពៅខ្ញុំដែល  ជួបគ្រោះថ្នាក់កាលពីថ្ងៃមុន (គាត់និយាយទៅកាន់ភ្ញៀវ) ចំនែកនេះគឺជាកូនប្រសារប្រុសរបស់ខ្ញុំ (ខ្ញុំស្រលាំងកាំងពេលលឺពាក្យនេះ អ្នកខ្លះលួចសើច អ្នកខ្លះញញឹម) មុនដំបូង ខ្ញុំ។មិនព្រមទទួលយកទេ តែមួយរយះពេលកន្លងនេះ ពេលវេលាបានបង្ហាញពីឥទ្ឋិពលនៃក្តីស្រលាញ់ខុសធម្មជាតិមួយនេះ ក្តីសុខរបស់កូនខ្ញុំ វាធំជាងមុខម៉ាត់ ខ្ញុំ ខ្ញុំជាឪពុកហ៊ានធានាថា ក្តីស្រលាញ់ នេះ និង មិនប៉ះពាល់ ឬខូចប្រយោជន៏ អ្នកណាឡើយ សុំកុំសើចកុំយំអីវាក៏ជាស្នេហា មួយដែរ (គាត់ស្រក់ទឹកភ្នែក) អាចទះដៃទទូលយកនៅគូស្វាមីភរិយាថ្មី មួយគូននេះបានទេនេះ។ (រំពេចនោះសំលេងទះដៃបានហូកញ្រៀវ ឡើង ម្តងនេះទឹកភ្នែក ហូរ ខ្លាំងជាងពេលណាទាំងអស់ មិនមែនមានតែអ្នកផ្ទះទេ ដែលស្រក់ទេកភ្នែក សម្បីតែភ្ញៀវចូលរូមក៏មានអ្នកហូរទឹកភ្នែកដែរ)



 ខ្ញុំនឹងបង ឩត្តមបានក្រាបសំពះបាតជើងអ្នកមានគុណ ទាំងសងខាង បន្ទាប់មកបងឩត្តមបានបំពាក់ជញ្ជៀន​ជូន ខ្ញុំ ហើយសុំខ្ញុំរៀការនៅមុខភ្ញៀវដែលបានចូលរួម។
ឩត្តម: ខ្ញុំឩត្តម សូមសច្ចាថានឹង មើលថែ​ប្រពន្ឋម្នាក់នេះលុះដង្ហើមចុងក្រោយ មិនថាមានរឿងអ្វីកើតឡើង គឺខ្ញុំនឹងនៅជិតគេរហូត ធ្វើជារនាំងការពារ គាត់ គ្រប់វិនាទី។ បើទៅជាស្នេហានេះខុសធម្មជាត់ក៏ដោយ  ប៉ុន្តែវាជាក្តីស្រលាញ់ពិត ក្តីស្រលាញ់ដ៏បរិសុទ្ឋ សូមទទូលយកទទួលយកក្តីស្រឡាញ់មួយនេះផង។
គាត់ស្រវាឩបខ្ញុំ សំលេងទះដែ កងរំពង លាយលំជាមួយនឹងទឹកភ្នែក ជាមួយសំរែក ហូរកញ្រៀវ អបអរ ធ្វើអោយពួកខ្ញុំហូរទឹកភ្នែកព្រមគ្នាជាថ្មី។​


ឩត្តម: សុំទោស បងយំអោយអូនឃើញទៀតហើយ
មិនអីទេ បងអាចយំបាន ពួកយើងយំទៅ យំតែត្រឹមតែយប់នេះទេ សន្យាបានទេយំតែយប់នេះ ហើយឈប់យំហើយមែនទេ
​​ឩត្តម: បានៗៗ អូន​បងសន្យា ទឹកភ្នែកនឹងលែងមានបន្ទាប់ពីយប់នេះ ណាអូន
ប្រព័ន្ឋសំលាញ់ J
…………
        ថ្ងៃនេះមេឃស្រលះល្អណាស់ តែរៀងក្តៅតិច ខ្យល់សមុទ្យបក់មកល្ហៀកៗ ជាមួយនឹងក្លិនសមុទ្រ ធ្វើអោយខ្ញុំមានអារម្មណ៏ល្អណាស់។
ឩត្តម: នេះទឹកដូងណាអូន ញ៉ាំទៅបានត្រជាក់តិច
បាទបង
ឩត្តម: អង្គុយទីនេះមក បងចង់អោយអូននៅក្នុងរង្វង់ដៃបងគ្រប់ពេលណាអូន
(ញញឹមតប់ទៅគាត់វិញ) បងហាថ្ងៃក្រោយពេលដែលយើងមកម្តងទៀតតើយើងគួ តែយកក្មេងប្រុសម្នាក់ មកជាមួយបានទេ
ឩត្តម: ​ហា អនថាម៉េច អូនចង់ថា​កូនប្រុសយើងមែនទេ
បាទ បងចង់បានទេ?
ឩត្តម: ចង់ ៗៗណាស់
តែអូនបង្កើតមិនបានទេ
ឩត្តម: ​បងមានវិធីផ្សេង ហាហាហ​យប់នេះអូននៅអោយស្ងៀមហាមរើណា
ហាហាហាហ​កុំខុចពេក
        គ្រន់វិនាទីដែលយើនៅជិតគ្នា មិនថាទីណា កាលះទេសះណាទេ គាត់តែងផ្តល់ភាណពកក់ក្តៅដល់ខ្ញុំគ្រប់ពេល មួយជាតិនេះខ្ញុំស្លាប់ទៅបិទភ្នែកជិតហើយ។ ឩវត្ថុស័ក្តិអើយ ឩបងរតន និង​បងកើសនី សុំជួយឃុំគ្រោងក្តីសុភមង្គលនេះផង។ ៥០ឆ្នាំទៀតនៅពេលដែពួកយើងចាស់ៗ ខ្ញុំសុំអោយខ្ញុំទៅមុនគាត់ ព្រោះខ្ញុំមិនអាចរស់នៅដោយគ្មានគាត់មួយថ្ងៃនោះទេ។
អូនស្រលាញ់បង  អរគុណណាស់ បងឩត្តម ប្តីសំលាញ់
ឩត្តម: (ញញឹម) បងងក៏ដូចគ្នា ប្រពន្ឋសំលាញ់។
         បានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ដោយមានការទទួលយកពីអ្នកផ្ទះ វាជាក្តីប្រាថ្នាធំរបស់ខ្ញុំ…. 
 សួរស្តីជាថ្មីណា សុុំសួរមួយមានលួច ញញឹមម្នាកឯងអត់?  ហហាាហា អរគុណច្រើនណាចំការចំនាយពេលរបស់អ្នក  ជួបគ្នានៅរឿងថ្មីទៀតណា 
(ជំនោត្រជាក់ ឆាច់ៗនេះ)  

អរគុណ :)
ណារត្ន័ ឃូល
 




No comments

Powered by Blogger.