ជំនោត្រជាក់ ឬ Cool Winds
សួរស្តីមិត្តអ្នកអាននេះជារឿងថ្មីមួួដែលខ្ញុំទើបតែបញ្ចប់កាលពីយប់មិញ ជាមួួយនឹងបរិយាកាសដ៏ត្រជាក់ ដោយអំណាចភ្លៀង។ សុំទោសផងណា យឺតយ៉ាវហហើយព្រោះរវល់ពេក មួយវិញទៀត ក្រពះខ្ញុំវិញមិនអំនោយ ផលសោះ។ ជំនោត្រជាក់ ឬ Cool Winds តោះអានជាមួួយគ្នាមើរ ប្លែកពីរឿងមុនម៉េចទៅ? កម្លែង កំសត់ រ៉ូមែនធិច បែបណាណ? ចាំអីទៀត អាន ជាមួួយគ្នាតែម្តងទៅ :)
ជំនោត្រជាក់ ឬ Cool Winds
ក្រោមមេឃខៀវខ្ចី ជំនោសមុទ្របក់មករំភើយៗ
មានអារម្មណ៏ ត្រជាក់តិចៗដែរ សំលេងសត្វចាបយំកងរំពង ធ្វើអោយចង់គេង លក់ ម្តងៗដែរហ្នឹង ។ ទេសភាពស្រស់បំព្រង ព័ណ៏ខៀវស្រងាត់ ត្រជាក់ ភ្នែកដល់ហើយ
បើសិនយើងងើយ សំលឹងមើលទៅលើ ឃើញ សុទ្ឋតែ ត្រជៀក កាំហើរប្រសាច ពេញមេឃ ព្រោះអីអ្នកស្រុកនេះគាត់រកស៊ី
ចិញ្ចឹមត្រជៀកាំ ម្លប់ដូងដ៏ត្រជាក់បាន ផ្តល់កន្លែង សំរាប់អោយគូរ ស្នេហ៏វ័យក្មេងមួយគូរ
ជ្រកដើម្បីជៀស ផុតពីកំដៅថ្ងៃ ម្លប់ដ៏ត្រជាក់ នេះហាក់ផ្តល់នៅ កន្លែងដ៏សែនសុខធ្វើ អោយពូកគេទាំងពីរ
មិនចង់ងើប ចេញទៅណាសោះ។
ធ្ងន់ទេ ធ្ងន់ទេបង?
ជំនោ: ទេៗៗអូន មិនអីទេ
គេងមកចុះអូន គ្មានបញ្ហាទេ
ខ្ញុំ : បាទ ប៉ុន្តែអូនបារម្ភហ្នឹងណា
នេះជិតម្ភៃនាទីហើយណា បងមិនចុកដៃទេឬ?
ជំនោ: មិនអីទេ ឃូល អូនគេងមក
កុំថាម្ភៃនាទី ១ម៉ោង ១ខែ ១ឆ្នាំ ឬ១ជីវិត ក៏មិនអីដែរ
(ប្រុសញញឹម ជាមួយ នឹងស្នាមខូចសងខាង ស្រស់ម្លេះទេ)
ខ្ញុំ : បងឯងខូចណាស់សំដីផ្អែមហួស
អោយតែបានដូចម៉ាត់ទៅ
(ញញឹមមើលមុខគ្នា បង្កប់ដោយក្តីស្រលាញ់ពេញបេះដូង)
ជំនោ: បងសុំធ្វើជាខ្យល់ដែលអាចស្ថិតនៅជុំវិញខ្លួនអូនអស់មួយជីវិត
នៅជាតិនេះ (សំលឹងមើលមុខខ្ញុំ ទឹកមុខម៉ឺងម៉ាត់ណាស់)
ខ្ញុំ :អូនក៏ដូចគ្នា ជាត់នេះ សុំរស់ក្រោមដើមទ្រូងបងម្នាក់គត់ ឃូលក៏មិនអាចរស់ដោយគ្មានបងបានដែរ
(គាត់យកដៃអង្អែលក្បែលខ្ញុំ ហើយថើបថ្ងាស់ខ្ញុំ មួយខ្សិត បញ្ជាក់ពី ការអានិត ស្រលាញ់ ពេញបេះដូង)
ជំនោ: បងមានរឿយមួយចង់ប្រាប់អូន
ខ្ញុំ : បាទ មានរឿងអីបង និយាយមកអូនចាំស្តាប់
ជំនោ: បងចង់ប្តូរឈ្មោះ អូនគិតម៉េច?
ខ្ញុំ : ហេតុអីបង ?
ជំនោ:គឺចង់អោយស៊ីជាមួយអូនហ្នឹងណា
ខ្ញុំ :ហាចឹងចង់ដូរដាក់ឈ្មោះអីវិញ
ជំនោ: អូន ឈ្មោះឃូល មានន័យថាត្រជាក់ បងវិញជំនោ មានន័យថា ខ្យល់
បូកចូលគ្នាគឺជំនោរត្រជាក់ ចុះបើបងដាក់ឈ្មោះថា វិន វិញ បូកជាមួយអូន គឺ ឃូល វីន ជំនោត្រជាក់អាដែរ
ហាហាហាហាហអូនគិតមេចដែរអូន?អូយ ៗៗៗ
ខ្ញុំ :កុំចេសតែមានពេក លោកប្រុស គិតអីដូចកូនក្មេង ដូរធ្វើអី ឈ្មោះជំនោពិរោះណាស់ហើយ កុំដូរអី ណា
គាត់ញញឹមតប
ស្រប់ពេលដែលដៃរបស់គាត់ទាំងគូរ បានស្រវា ឩបខ្ញុំ មិនត្រឹមតែផ្តល់ នៅកំដៅតែផ្លូវកាយនោះទេ
តែថែមទាំង ផ្តល់នូវភាពកក់ក្តៅ ដល់បេះដូងខ្ញុំទៀតផង។ បងជំនោរគាត់ ជាបុរស ល្អម្នាក់ដែលតាំងពីខ្ញុំបានជួបមក
ស្នេហ៏នេះមានរយះ ពេល៥ឆ្នាំ ហើយ តែវាហាក់បីដូចជាលឿន ពេកហើយសំរាប់ ពួកយើង ទាំងពីរ ប្រហែល មកស្នេហ៏ពួក ខ្ញុំមានតែភាព រីករាយហើយ មើលទៅ
បានលឿនយ៉ាងនេះ ភ្លែតៗ ៥ឆ្នាំ។ ប្រុសសំណប់របស់ខ្ញុំម្នាក់នេះ មានសំបុរសរ ជាកូនកាត់ចិន
ខ្ពស់ស្រឡះ ស្មាបើកស្ទើតែ១៨០ដឺ ក្រេទៅហើយ ច្រមុះស្រួច បបូរមាត់ ស្តើងមានភ្នែកតូចៗ ហិហិហិ
ទាក់ទាញណាស់ អ្វីដែលតម្រូវ ចិត្តជាងគេគឺចរិតគាត់ បុរសសុភាព មិនសូវចេះនិយាយ បានញញឹម យោង ឆ្លាត ម៉ត់ចត់ណាស់ តែបើពេលនៅមួយខ្ញុំវិញ
រពិសណាស់ គាត់ហ្នឹង ជាមនុស្សរ៉ូមែនទិចណាស់ គាត់កត្តញ្ញូណាស់ ជាកូនប្រុស ទោល ក្នុងត្រកូលកូនចៅខ្មែរកាត់ចិន
អ្វីដែលដែលធ្វើអោយខ្ញុំស្រលាញ់ គាត់ខ្លាំងនោះគឺ ភាពស្មោះត្រង់ និង ក្តីស្រលាញ់ដ៏បរិសុទ្ឋរបស់គាត់។
ចំនែកខ្ញុំវិញក្រោពីបេះដូងដ៏បរិសុទ្ឋមួយ គឺអត់មានអីផង បើនិយាយពី រូបរៀងវិញ ខ្ញុំមិនសង្ហាអីទេ
កំពស់១ម៉ែត្រ៦៧ ហើយហិហិ ៦៥គីឡូ ម៉ាប់ហ្មង គាត់ថា ធាត់បែបនេះ គួរអោយស្រលាញ់ សាច់ច្រើន
ហាហា សំបុរសរដូចគ្នា ព្រោះខ្ញុំជាកូនកាត់ចិនដូចគាត់ដែរតែខ្ញុំមានបងស្រី ម្នាក់ទៀត គាត់ជាអ្នកលក់ថ្នាំពេទ្យ
ឆ្នាំនេះគាត់អាយុ២៤ឆ្នាំ គាត់ ឈ្មោះធារី ចរិកបងប្អូនខ្ញុំស្រដៀងគ្នា មិនសូវយាយច្រើនទេ
ចេះ តែញញឹមទេ តែខ្ញុំខុសពីបងស្រីត្រង់ថាខ្ញុំរៀង ឆើតឆាយជាងតិច បងស្រីស្រគត់ស្រគុំណាស់
គាត់ជានារីខ្មែរសុទ្ឋសាធតែម្តងសុភាពណាស់។ យាយពី ឆ្នាំនេះខ្ញុំ២២ឆ្នាំ ទើបតែបញ្ចប់ មហាវិទ្យាល័យហើយ
រីឯបងជំនោវិញ ទើប២៦ប៉ុណ្ណោះ គាត់ជាអ្នក ធ្វើការនៅ៝ អង្គកាមួយនៅក្រុងភ្នំពេញ ចំនែកខ្ញុំក៏ដូចគ្នាដែរ។
ខ្ញុំមិនដឹង ថានេះជានិស្ស័យឬអ្វីទេ គ្រួសារខ្ញុំ និងគ្រួសាគាត់បានរាប់អានគ្នា ច្រើន ឆ្នាំហើយ។
ដោយ សារតែភាពសិ្នទ្ឋស្នាលនេះ ទើបធ្វើអោយ ពួកខ្ញុំ បានជូបគ្នាញឹក ញាប់ ម្តងគាត់មកផ្ទះខ្ញុំ
ម្តងគ្រួសារខ្ញុំទៅផ្ទះគាត់ ភាពស្និតស្នាលគ្នាដែលផ្តើមចញ ពី បងប្រុស ក៏ក្លាយទៅជាស្នេហា
ដ៏ជ្រៀលជ្រៅ មិនអាចកាត់ថ្លៃបាន។ តែអ្វីដែលជាឩបស្គនោះគឺ ពួកយើងសុទ្ឋតែជាកូនប្រុសទោលក្នុងគ្រួសារ
កាត់ចិន មិនដឹង ថាលទ្ឋផលយ៉ាងណាទេ ហ៊ើយគិតរឿងនេះពីជាខ្វលចិត្តណាស់។
ខ្ញុំ : បង បងជំនោ ភ្ញាក់ឡើងបង
ជំនោ: ហា អីក អាក់ អាបងគេងលក់ពីកាល អូយស្រូលខ្លួនណាស់អូន
ខ្ញុំ :បងគេងមួយស្របក់ហើយ តោះបងល្ងាចណាស់ហើយ ម៉ោងជិត៦ហើយគិតទៅ
ផ្ទះសំណាក់វិញតោះបង
ជំនោ: តោះៗ អូន
មោះប្រណាំងកង់គ្នា ហ៊ានអត់ អ្នកណាទៅដល់មុន
ខ្ញុំ: ហ៊ាន មិនខ្លាចទេ
មោះ
ជំនោ:តែបើចាញ់បងត្រូវអោយបងកេងឩបមួយយប់ពេញណាតែបើបងចាញ់ត្រូវអោយបងថើប
ម៉េចព្រមអត់?
ខ្ញុំ: កុំខូចពេកតោះ បង ខ្ញុំទៅមុនហើយ
ជំនោ: ឈប់ៗ ខូចណាស់អូនឯង
ប្រុសល្អជិះដេញតាមក្រោយជាមួយនឹងសំលេងហូចយ៉ាងពិរោះ តាមពីក្រោយ គ្រប់វិនាទីរបស់ពួកខ្ញុំពោពេញទៅដោយស្នាមញញឹម
និងសុភមង្គល។
Mango Tree Resort ខេត្តកំពត សប្បាយដល់ហើយ នៅទីនេះមានកន្លែងកំសាន្តណាស់ រ៉ាប់មិនអស់ទេ
ពិសេសជានៅមួយ
មនុស្សសំណប់ទៀត រិតតែមិនបែបនិយាយ។
ជំនោ: ត្រជាក់ទេសំណប់ចិត្ត ពាក់អាវនេះទៅ ក្រាស់តិចណាសការពារ
ត្រជាក់ និងមូសផងដែរតិចទៀតយើងទៅ មើលអំពិលពេក
ជាមួយគ្នាណា
ខ្ញុំ: បាទបង តែយប់ហ្នឹង ទៅតែពីរនាក់មេចទេ ខ្លាចណាស់
ជំនោ:ខ្លាចអី បងនៅទីនេះហើយ ហ្នឹង កុំបារម្ភអី មានអ្នកទេសចណ៏ច្រើនទៀត និង អ្នកនាំភ្ញៀទៅដែរតើ
កុំខ្លាច បងនិងកាន់ដៃអូនអោយជាប់ ធានាថាការពារអូន អោយមានសុវត្ថិភព ១០០%ណា។
ខ្ញុំ:ផ្អែមណាស់ បាទបង បងក៏ដូចគ្នាពាក់អាវនេះមួយយជាន់ទៀតទៅ ខ្លាចផ្តាសាយ
ជំនោ: បាទ អូនសំលាញ់
នៅក្នុងព្រៃជ្រៅ ធ្វើដំនើរដោយជិះទូក ជាមួយមនុស្សមួយក្រុម ធំដើម្បីទៅមើល
អំពិលពេលរាត្រី មុនដំបូងខ្លាចដែរតែ ដល់ពេលមាននុស្សច្រើនចឹង ធូរចិត្តតិច ពិសេសមានបុរសម្នាក់នេះកាន់ដៃខ្ញុំជាប់មិនលែងឡើយ។
អាកាសធាតុត្រជាក់ ខ្យប់បកតិច សម្រស់ព្រះច័ន្ទ ឆ្លុះនិងផ្ទៃទឹក គួរអោយចង់គយគន់ណាស់ ។
ធ្វើដំនើរមិនដល់ម្ភៃនាទីផង ស្រាប់តែទូកឈប់ ពន្លឺបំភ្លឺ ដោយអំពូលអគ្គិសនីត្រូវបានពន្លត់
ជំនួសដោយពន្លឺធម្មជាតិ តូចចំរុះពណ៏ រាប់ម៉ឺនពន្លឺ មកត្រសងជុំវិញអ្នកដំនើរ ម្នាក់ៗភ្លឺក
ដល់យាយមិនចេញ វាពិតជាស្អាតពេកហើយជាមួយនឹងសម្រស់ នៃពន្លឺរបស់អំពិល អំពេកទាំងអស់នេះ។
ប្រអប់ដៃដ័សក្បោះ ជាមួយនឹងម្រៀមដែដ៏ទន់ បានចាបកាន់ស្មាខ្ញុំធ្វើអោយខ្ញុំភ្ញាក់ពីសម្រស់នោះ
ហើយងាកមករម្ចាស់ដៃជាមួយស្នាមញញឹម។
ជំនោ: ស្អាតណាស់មែនទេ? អូន ពេញចិត្តទេ?
ខ្ញុំ: បាទបង ស្អាត់ណាស់ មិនដែរឃើញចឹងទេ
ពួកយើងគយគន់ជាមួយគ្នា ថតជាវីឌីអូទុកនៅសកម្មភាព
របស់វា។ យូរៗមានខ្យល់ខ្លាំងបកមកម្តងៗ ធ្វើអោយខ្ញុំរាងត្រជាក់តិចៗ ដែរ បើទោះជាមានអាវក្រាស់ក៏ដោយសារ
តែ បានកំដៅដើមទ្រូង ពីបុរសសំនប់ចិត្ត ធ្វើអោយខ្ញុំប្រែក្លាយជាកក់ក្តៅលើសដើមទោវិញ។
វាពិតជារ៉ូមែនទិចណាស់ Mango Tree Resort ។
រយះពេល១ម៉ោងពិតជាខ្លីណាស់សម្រាប់បរិយាកាសល្អបែបនេះ ហ៊ើយមិនទាន់មើលឆ្អែតផង
តែមិនដឹងធ្វើមេចបើគេមក យើងក៏ត្រូវមកដែរត្រូវអត់?
ជំនោ: ម៉េចហើយអូន ត្រជាក់ណាស់មែនទេ តោះចូលផ្ទះវិញ
ខ្ញុំ: អត់ទេ បង តែអូន ចង់អង្គុយនៅរៀនហាលនេះសិន អូនចង់មើលលោកខែតិចសិនណា
ជំនោ:បាទៗ ចឹងបង
បង្កាត់ភ្លើងសិនដើម្បីអោយកក់ក្តៅបន្តិច
ខ្ញុំ: បាទបង ប្រយ័ត្នផងណា
រយះពេលច្រើនឆ្នាំមកនេះ ទង្វើល្អដែលមានទាំងពីថ្ងៃចាប់ផ្តើម រហូតដល់ពេលនេះ
នៅតែមានជាដ៏រាប គ្រប់យ៉ាងកាន់តែល្អជាងមុន ក្តីស្រលាញ់កាន់តែ ផ្អែមល្ហែម។ ធំហំការស្រលាញ់
នៃក្តី ស្រលាញ់នេះ ពិបាក និងបរិយាណាស់ គិតដល់ត្រឹមនេះខ្ញុំពិតជាខ្លាចណាស់
ខ្លាចថ្ងៃណាមួយខ្ញុំត្រូវបាត់បង់គាត់ ខ្លាចថាថ្ងៃនោះមកដល់ ខ្ញុំពិតជាបារម្មណ៏ អ្វីដែលខ្ញុំអាចធ្វើទៅបាន
គឺបានត្រឹមរក្សាពេលវាលាដ៏មានន័យនេះ រក្សានូវអ្វីដែលមានក្នុងដៃ និងបានត្រឹមបូងសួង សុំ
អោយគ្រប់យ៉ាង ចំពោះស្នេហាដ៏បរិសុទ្ឋនេះ នៅស្ថិស្ថេជារឿងរហូតទៅ។ ក្រោមស្បៃរាត្រី គ្រប់ដណ្តប់
ពាសពេញ ធ្វើអោយគ្រប់យ៉ាងប្រែជាងងិតសូន្យសុងជំនួស ដោយពន្លឺស្រទន់ដោយសារតែអំណាចនៃ ពន្លឺព្រះខែ
និងកំដៅភ្នក់ភ្លើងបានជួយកំដៅពួកយើងទាំងពីរ អោយមានភាពកក់ក្តៅ ពេលវេលានេះជាពេលពិសេសមួយក្នុង
ចំនោមរាប់លានម៉ឺន អនុស្សាវរីយ៏ដែលពួកយើងមានជាមួយគ្នាកន្លង
មក។ ប្រុសល្អបង្ហើរសំនៀងយ៉ាងក្រអូន
ជាង់មួយនិងស្នាមញញឹម ស្រប់ពេលនិងរូបខ្ញុំផ្ទាល់ កំពុងស្ថិតនៅក្នុងរង្វង់ដៃដ៏កក់ក្តៅ
និងផ្អែកក្បាលទៅលើដើមទ្រូងដ៏ទូលាយខាងឆ្វេង ផ្ទៀងស្តាប់សំលេងបេះដូងដែលកំពុងលោតជាចង្វាក់។
ជំនោ: អូនៗៗ មេចហើយងងុយគេងហើយឬ?
ទេៗ នៅទេ ប៉ុន្តែ កំពុងភ្លឹកនឹងសំលេងបេះដូងនឹងណា
ជំនោ: អូ ចុះអូនលើវាថាអីខ្លះទៅ?
គឺវាប្រាប់អូនថា បងមិនគួរអោយស្រលាញ់ទេ
ជំនោ: (ធ្វើមុខជូរ)
ហាអូនយាយលេងតើ អូនយល់ បើវាប្រាប់ចឹងមែនក៏អូនមិនជឿដែរ
មេចពេញចិត្តនៅប្រុសសំណប់?
ជំនោ: ហាហាហ ក្មេងខូច ចេះ លបងទៀត?
បេះដូងនេះជារបស់អូន ដរាបណាវានៅដើរ បងនៅតែមានអូន បងសូមសន្យាថាស្រលាញ់ អូនតែម្នាក់លុំបេះដូងនេះលេងដើរ
មែនណា ស្រលាញ់អូន តែម្នាក់ គត់។
អូអូនជឿៗ អូនក៏ដូចគ្នាស្រលាញ់បងលុះបេះដូងលែងដើរដូចគ្នា។
រាត្រីនោះពិតជាមានន័យណាស់ទីនេះជាលើទីមួយដែលយើង
បានមក ក៏ជាកន្លែងដែលពួកខ្ញុំពេញចិត្តណាស់ដែរ
Mango Tree Resort ជាកន្លែងដែលរ៉ូមែនធិច
ជាកន្លែងដែលពួកយើង មានការចង់ ចាំជា ច្រើន ដែលមិនអាចបំភ្លេចបាន ជាកន្លែងដែលយើងបានសន្យានឹងគ្នា
បើសិនថ្ងៃក្រោយស្នេហានេះអាចទៅរួច អាចបានជោគជ័យខ្ញុំនឹងសំរេចជ្រើសកន្លែងនេះសំរាប់ពិធីមង្គលការពួកខ្ញុំតែម្តង
ហ៊ើយប៉ុន្តែគ្រប់យ៉ាងដូចជានៅឆ្ងាយណាស់សំរាប់ស្នេហាខុសធម្មជាតិមួយនេះ។
ភ្លេចៗខ្លួនៗ អាធ្រាតណស់ទៅហើយ ពួកខ្ញុំក៏ សម្រេចចិត្ត ចូលនិទ្រាដោយក្តីសុភមង្គលជាមួយគ្នាយ៉ាងមានក្តីសុខ។បើទោះ
ជាត្រជាក់យ៉ាងណាក៏គ្មានបញ្ហាព្រោះមានម៉ាស៊ីនកំដៅមាឌធំនៅជិតជានិច្ច ហិហិហិហិអ៊ៀនម៉ាត់
ដល់ហើយ GOOD NIGHT J
ព្រឹកព្រហៀម សូរិយារៀបរះ សំស្រស់ត្រកាលចែងចាំង មកលើ
ផ្ទៃទឹក ផ្លាតចំព្រៃឈើតូចធំ រិតតែត្រជាក់ភ្នែក
ដល់អស់ភ្ញៀវ ទេសចណ៏ គន់មើលមិនជិនណាយ។ ក្នុងសំលៀកបំពាក់សមាញ្ញ
ខោខ្លី អាវាលក្លៀក ពណ៏ស បង្ហាញនៅសាច់ដុំធំៗ របស់បុរសសំណប់ ជាមួយនឹងទទឹកមុខញញឹមពព្រាយរបស់គាត់
ធ្វើអោយមាននារីក្រមុំមួយចំនួន នៅទីនោះបានដៀងភ្នែក មើលមិនដាក់សោះ ហ៊ើយមានសង្សាជាប្រុស ស្អាតពេលខ្លះភ័យ ដែរហ្នឹង ។
បង បង ភ្លឹកអីហ្នឹង មើលស្រីស្អាតមែន
ហា?(ធ្វើឬកបែបប្រច័ណ)
ជំនោ: មែនណា ហាហហាប្រច័នបងមែន ហាហាហាហា
ក្មេងល្ងង់ ? មិនថាបងមើលអ្នកណាទេ តែក្នុងចិត្តបងមានតែអូនទេ ណាសំណប់ចិត្ត។
ផ្អែមណាស់ បងឯង
ជំនោ: អូ អូនហេវនៅ ចង់ញ៉ាំអីតិចទេ
?
អូមិនអីទេបង អូនអត់ទាន់ឃ្លាន តែអោយអូនសុំញ៉ាំទឹកតិចមក
ជំនោ:នេះសំណប់ចិត្ត ញ៉ាំតាមសំរួលណា
បាទបង អូបងហាព្រឹកនេះអូនចងជិះកងចូលលេងក្នុងភូមិតិច មក២ ថ្ងៃហើយ ចង់ចូលមើលភូមិស្រុកគេតិច
ជំនោ: អូខេអូន ចាត់ទុកថាជិះកងហាត់ប្រាណ
ចុះ
អូនទៅហើយ ខ្លាំងដេញអូនអោយទាន់មក
(សំលេងស្រែក សើចចំអក)
ជំនោ: ហាចាំបងផង ចាំបងផង ខូចណាស់អូនឯង
ចាំមើលតាចាប់បាន ថើបអោយណាណៃហើយ (ប្រុសល្អស្រែកតាមក្រោយ)
សំលេងសើចសប្បាយតាមផ្លូវ លេងសើច បណ្តើរ ជិះកងមើលទេសភាព ជាមួយនឹងស្នាមញញឹម
សំខាន់នោះ គឺមានបុរស ល្អនៅកំដរ បរិយាកាសនេះ បើទោះជាហត់ ជាក្តៅតែពិតជាមានក្តី សុខណាស់ពេលវេលាល្អៗៗ
បែបនេះ មិនចង់អោយឆាប់រំលងសោះ។
សួរស្តី អានចប់ហើយមែនទេ? តែកុំភ្លេចណានៅមានវគ្គបន្តទៀត។ សុំសួរតិចមានញញឹមបណ្តើរអត់ ពេលអាន? អូខេអររគុណណាស់ ចំពើការចំនាយពេលណា ជួបគ្នានៅវគ្គក្រោយណា :)
អរគុណ
ណារ័ត្ន ឃូល :)
Leave a Comment