ជំនោត្រជាក់ ឬ Cool Winds ភាគ២



សួរស្តីមិត្តអ្នកអាន សុំទោសផងខ្ញុំយឺតយ៉ាវតិចហើយណា បែកគ្នា១អាទិត្យហើយ តោះចង់ដឹងថាស្នេហាដែលមានតែភាព រីករាយនេះនៅអាចបន្តរបានដល់ពេលណា? តើបន្ទាប់​ពីត្រលប់​មកកាន់ភ្នំពេញវិញ នឹងមានអ្វីកើតឡើង? តើឃូលអាចទ្រាំនៅទំងន់នេះទេ? ចុះជំនោវិញ? ចង់ដឹងថានិងមានអ្វីកើតឡើងចំពោះស្នេហ៏ដ៏បរិសុទ្ឋដែលមានរយះពេល៦ឆ្នាំនេះ តោះអានជាមួយគ្នាណា :)

ជំនោត្រជាក់ ឬ Cool Winds ភាគ២




ពេលវេលារីករាយដើរលឿនណាស់ នេះជាយប់ចុងក្រោយ ហើយសំរាប់ដំណើរកំសាន្តមួយនេះ។ យប់នេះមានកម្មវិធីពិសេស ដោយសារតែមាន គូរស្នេហ៏វ័យក្មេងមួយគូរ ដែលជាអ្នកទេសចរណ៏ ដូចពួកខ្ញុំដែរ បានប្រារព្ឋខូប ពិធីអាពារពិពាហ៏ របស់ពួកគេនៅទី នេះ ក៏មានពីធីរាំរែក និងពិសារអារបូសហ្វេ ជុំគ្នាតែម្តងទៅ សប្បាយគួរសមដែរបើទោះ ជាមិនសូវស្គាល់គ្នាក៏ដោយ សំលេងកងរំពងតែម្តង។ សំលេងចំរៀងរ៉ូមែនទិច The way you look at me គ្រាន់តែលឺ ម្នាក់ៗ ចាប់ដៃគូរឡើងរាំ មើលទៅលង់លន្លោចណាស់។

អេបាត់បងជំនោទៅណាហើយ យីទៅណាមិនចេះប្រាប់សោះ (ងាកចុះឡើងស្វែងរកគាត់)
ជំនោ: ហេយ អូនសំលាញ់បងនៅទីនេះ
អូបងទៅណា មិនប្រាប់អូន ដឹងទេអូនបារម្មណ៏ណាស់ណា (ធ្វើឬកម្ញិកម្ញក់)
ជំនោ: សុំទោសៗ ណាធ្វើអោយអូនបារម្មណ៏ហើយ
មិនអីទេបង តែអូនបារម្មណ៏ តែថ្ងៃក្រោយកុំធ្វើចឹងទៀតណា ចុះបងទៅណាមិញ?
 ជំនោ:អូគឺបងទៅ កុម្មងបទ គឺបទដែលអូនពេញចិត្តនោះអី មោះផ្តល់កិត្តយសអោយបង ឡើងរាំមួយបទបានទេ ?(ប្រុសល្អធ្វើឬក ពារគួរអោយក្នាញ់ជាមួយនឹងស្នាមញញឹមដែលពិបាកនិងទប់ចិត្តមិនយល់ព្រម មិនបាន)
បាទបង (ថ្ពាល់ក្រហមអស់ហើយខ្ញុំ)
        មានគូររាំជាច្រើនកំពុងស្លុងអារម្មណ៏ជាមួយ និងទិតដ្ឋភាពមួយ នេះ។ កែវភ្នែកជាច្រើនគូរបានសម្លឹងមកកាន់ពួកខ្ញុំ មិនបែបឆ្ងល់ថាហេតុអីបានគេមើលទេ មិនមែន ព្រោះបងជំនោសង្ហាទេ គឺមានតែពួកខ្ញុំពីរនាក់ហ្នឹង ដែរជាគូរប្រុស នឹងប្រុស រាំជាមួយគ្នា។ ខ្ញុំពេញចិត្តណាស់បើទោះជាពួកខ្ញុំ ស្និតស្នាគ្នាយ៉ាងណាតែ មិនដែលបង្ហាញបែបនេះ នៅចំនោមមនុសស្សច្រើនបែបនេះដែរ។ មុនដំបូងអ៊ានណាស់ តែដោយសារប្រុសសំណប់ ផ្តល់កំលាំងចិត្ត ទើបខ្ញុំហ៊ានប្រឈមបែបនេះ។ គាត់គិតតែសម្លឹងមើលមុខខ្ញុំជាមួយភ្នែកតូចៗ ដ៏ទាក់ទាញ ស្នាមញញឹមបង្កប់អត្ថន័យជ្រៀលជ្រៅ គាត់មិនខ្វលថាអ្នកណា គិតបែបណា មិនខ្វលពី ក្រសែភ្នែកអ្នកដ៏ទៃឡើយ ក្រៅពីរក្សាពេលវេលានេះអោយមានន័យ ជាមួយខ្ញុំប៉ុណ្ណោះ។

        អធ្រាតយប់ស្ងាត់ម្នាក់ៗពិតជាហត់ណាស់ចំពោះពិធីជប់លៀងនោះ សំរាប់ខ្ញុំវិញ ហ៊ើយរាំលេងសប្បាយណាស់​ សប្បាយជាងចូលក្លិប ទៀត។​  បងជំនោវិញ គេងក៏ញញឹមដែរ ហាហាហ មើលទៅគាត់ គេងលក់ស្រូលដល់ហើយ គួរអោយស្តាយដែរ ពេលវេលារីករាយមួយនេះជិតរំលងទៀតហើយ ព្រឹកស្អែកត្រូវត្រលប់ ទៅ  ភ្នំពេញវិញពីព្រលឹម។ ហ៊ើយអូខេគេងហើយ ពេលណា កន្លែងណាក៏សប្បាយដូចគ្នាដែរ ​អោយតែមានបង ជំនោនៅជិត ត្រូវអត់? គិតច្រើនពេកហើយគេងវិញ។

        ម៉ោងប្រហែល១០ កន្លះព្រឹក បងជំនោបានបើកឡានជូនខ្ញុំ មកដល់ផ្ទះ វិញដោយសុវត្តិភាព ទាំងកាយទាំងចិត្ត។ ព្រឹកនេះនៅផ្ទះតែជុំគ្នាតែម្តង ព្រោះជាថ្ងៃសៅរ៏ ឈប់សំរាក ចំនែកបងស្រីគាត់លក់ថ្នាំ នៅផ្ទះស្រាប់។
ម៉ាក់ខ្ញុំ: អូន កូនមកវិញហើយហ? សប្បាយទេកូន ?
ជំនោ: ជំរាប់សូរអ្នកមីង លោកពូ
ម៉ាក់ខ្ញុំ:​ ចាក្មូយ មោះចូលផ្ទះ សិនមក បានអីខ្លះអីហ្នឹង?
បាទម៉ាក់ សប្បាយណាស់ នេះជាគ្រឿងសសមុទ្រ ណាម៉ាក់ ក្រែងម៉ាក់ថា យប់នេះធ្វើស៊ុមនោះអី
ម៉ាក់ខ្ញុំ:​​អូចា ល្ងាចនេះ ប៉ាម៉ាក់ជំនោ ក៏មកដែរ
ប៉ាខ្ញុំ: មែនហើយកូន យាយចឹងជំនោ មិនបែចទៅផ្ទះទេកូន នៅនេះហើយ ព្រោះល្ងាច់ប៉ាម៉ាក់កូនក៏មកញ៉ាំបាយនៅទីនេះដែរ
ជំនោ: អូបាទ លោកពូ មិនអីទេអរគុណហើយ តែខ្ញុំចង់យកឥវ៉ាន់ ទៅទុកផ្ទះ​ហើយចង់ទៅសំអាតខ្លួនតិចសិន ចាំល្ងាចមកវិញជាមួយ ប៉ាម៉ាក់
ម៉ាក់ខ្ញុំ:​​អូចាមិនអីទេចឹង ណាកូន ចាំល្ងាចចាំជួបគ្នាចឹងណា
ជំនោ: បាទអ្នកមីង អញ្ចឹងខ្ញុំជំរាបលាសិនហើយ លោកពូ ខ្ញុំជំរាបលាសិនហើយ​ អូអ្នកមីង ឃូលទៅណាហើយ ខ្ញុំភ្លេចទទូរស័ព្ទនៅកាបូបគេ
ម៉ាក់ខ្ញុំ:​​ ឃូលឡើងទៅក្នុងបន្ទប់មិញហើយ  យកឥវ៉ាន់ទៅទុកក្មួយឡើង ទៅមើលមើរ
ជំនោ:​បាទអ្នកមីង …….ឃូលៗៗ បើកទ្វាបងតិច
បាទបង ហាកស្មានថាបងទៅវិញហើយ
ជំនោ:​ទៅមេចកើត បើមិនទាន់លាអូនផង ហ្នឹង (និយាយគួរអោយក្នាញ់ណាស់) សូមអោបមួយ យប់នេះបងគេង ម៉េចទៅបើគ្មានអូន ?
 ផ្អែមម៉េស? បានហើយ ម៉ាក់មកឃើញលូវហើយ បងទៅផ្ទះសិនទៅ ល្ងាចចាំជួបគ្នាទៀត ខូចណាស់ចេះកុហកថាមកយកទូរស័ព្ទអីណា បងឯងនេះ កុហកម៉ាក់អូនទៀត
ជំនោ:​​(សើចហាហាហាហ)​ដើម្បីអូន គ្រាន់តែកុហកតិចតូចមិនអីទេ


        ស្នេហាអាចធ្វើអោយគ្រប់យ៉ាងប្រែប្រួល អំណាចនៃក្តីស្រលាញ់ អាចកែប្រែចរិកមនុស្សបាន ពី​ល្អទៅអាក្រក់ ពីអាក្រក់ទៅល្អ ដូចបងជំនោចឹង អត់សូវចេះយាយ តែបើនៅជិតខ្ញុំវិញ រពិសណាស់ លូវចេះកុហក ចេះយកលេសទៀត តែម៉្យាងដែរគាត់កែ ពីចរិកល្អ ទៅជារិតតែគួរអោយស្រលាញ់ទៅវិញ សំណាងដែរ។

        រសៀលនេះអ៊ូអរគួរសម ពីរគ្រូសារជួបគ្នា បរិភោគអាហាពេលល្ងាចជាមួយគ្នា យ៉ាងមានឩជារស ភាពស្និតស្នាលដូចជាគ្រួសារតែមួយចឹង សុភមង្គលគ្រួសារគឺអា ស្រ័យថាសមជិកទាំងអស់ចុះសំរុងគ្នា។ បន្ទាប់ពីបរិភោគអាហាពេល ល្អាចហើយ ចាស់ៗនាំគ្នានិយាយរឿងនេះរឿងនោះមិនឈប់ រីឯបងស្រីជួយរៀចចំទុកដាក់ រៀបចំនៅឯផ្ទះ បាយជាមួយបងនាង (អ្នកនៅមួយ)។ រីឯខ្ញុំវិញនៅអង្គយជាមួយបង ជំនោនៅលើតោង ក្រោមដើម ឆ័ត្រតែពីរនាក់នៅគានរបងផ្ទះ មើលលោកខែ មានក្តីសុខតែ២នាក់ ញ៉ាំត្របែកបណ្តើរ ជជែគ្នាបណ្តើរ។

បងនេះ​​ ញ៉ាំទៅអូនជិតអោយ
ជំនោ:​បាទអូន ប្រយ័ត្នមុតដៃណាសំនប់ចិត្ត
បាទមិនអីទេ ……អូយៗៗៗ
អូយ ៗ មិនអីទេ តែតិចទេ មើលបង មើលតិចមើរមិនអីទេ ​មុតតិចទេ អត់អីទេណា
ជំនោ:​​​អូនអត់ប្រយ័ត្នសោះ មោះទុកអ្នងជិតអោយញ៉ាំវិញណាអូន
បាទបងប្រយ័ត្នផងណា
ម៉ាកបងជំនោ: កូន ៗ កូនជំនោ កូនឃូលចូលមកក្នុងមកកូន ប៉ាម៉ាកមានរឿងចង់និយាយ
ជំនោ:​ បាទម៉ាក់ខ្ញុំទៅលូវហើយ មោះអូនចូលទៅក្នុងផ្ទះតោះ
បាទបងតោះ

        ចាស់ដូចជាសប្បាយចិត្តដល់ហើយ មើលទៅ ២គ្រួសារ សរុបទៅបានតែគ្នា ៧នាក់។ គ្រួសារខ្ញុំ ៤នាក់ បងជំនោ ៣​នាក់ តែអត់ស្ងាត់ទេអោយតែជួបគ្នាម្តងនោះ។​បងស្រីអង្គុយនៅទីនោះដែរ ធ្វើមុខអឺមអៀនៗ ដូចខ្ញុំយាយចឹង គាត់ស្រគត់ស្រគុំណាស់ ពិសេសពេលជួបបុរសៗៗ រិតតែ ទៀតហើយកាត់នោះ បើទោះជាគាត់ និងបងជំនោស្គាល់គ្នាយូយ៉ាងណាក្តី​តែបងស្រីខ្ញុំ មិនសូវបានយាយ គ្នាទេ​ព្រោះ គាត់អៀន ច្រើន។

ប៉ាបងជំនោ: កូនជំនោ កូនមានអាយុច្រើនហើយ តាមសមត្ថភាពកូន កូនល្មមមានគ្រួសារហើយ ប៉ាម៉ាក់ចង់បានចៅពរ
(បងជំនោងាកមើលមុខខ្ញុំ ចំនែកខ្ញុំធ្វើជាមើលមិនឃើញ)
កូនគិតម៉េច ប៉ាម៉ាក់បានព្រមព្រៀងគ្នា ថានឹងដណ្តឹងធារីអោយកូនជាគូរអនាគត់ហើយ ព្រោះគ្រួសារយើង បានយល់ចិត្តថ្លើមគ្នា ម៉្យាងធារី សាកសមនិងកូនណាស់
 (គាត់ងាកមើលមុខខ្ញុំ ចង់អោយខ្ញុំមានប្រតិ្តកម្ម ចង់អោយខ្ញុំផ្តល់ចំលើយជូនគាត់ ហាក់ចង់អោយខ្ញុំជួយធ្វើអ្វីម៉្យាង ខ្ញុំដឹងថានិងមានរឿងនេះកើយឡើង គ្រាន់តែមិននឹកស្មានថាម្នាក់ នោះជាបងស្រីខ្ញុំទៅវិញ)​

ជំនោ:​​(គាត់រៀងស្ទាក់ស្ទើ តែដោយសារជាបំនងម៉ែឩគាត់មិនអាចប្រកែកបាន) បាទ បាទ ប៉ាម៉ាក់
ម៉ាក់ខ្ញុំ: គិតយ៉ាងមេចដែរធារីកូន ? កូនឆ្លើយមកមើល
ធារី: ចាប៉ាម៉ាក់ស្រេចតែ ប៉ាម៉ាក់ទុកដាក់ទៅចុះ
        ចាស់ទុំព្រមព្រៀងគ្នា ទៅវិញទៅមក បានរើសថ្ងៃ អាពាហ៏ពិពាហ៏ ពួគគាត់សប្បាយចិត្តណាស់ដែលមាន កូនដើរគន្លងធម៏បែបនេះ។ ប៉ុន្តែ​ដោយសារតែពួកខ្ញុំជាកូន មិនចង់អោយឪពុកម្តាយពិបាកចិត្ត ទើបបង្ខំព្រមតាម មិនជំទាស់ បើទោះជារងការឈឺចាប់យ៉ាងណាក្តី។  បន្ទាប់ពីនោះមកខ្ញុំ បានងើបដើរចូលទៅក្នុងបន្ទប់ ដោយ ស្នាមញញឹមត្រែកអរចំពោះបងស្រីដែលទទួលបានស្វាមីល្អបែបនេះ ។ ដំបូងឡើយខ្ញុំ និងបងជំនោ បានធ្លាប់គិត ថាពេលដែលគាត់រៀប ការហើយ ទំនាក់ទំនង ពួកយើងនៅតែមានព្រោះគាត់និយាយថារៀបការតែនាម បំពេញតែមុខម៉ែឪតែប៉ុនោះចំនែកខ្ញុំ ខ្ញុំយលព្រមធ្វើជាអ្នកទី៣ សម្រាប់គាត់ ក៏ប៉ុន្តែនេះ ម្នាក់នោះជាបងស្រីខ្លួនឯង តើអោយខ្ញុំគិតបែបណា  ត្រូវធ្វើបែបណា ជួយគិតខ្ញុំផងបានទេ?
 ប្រមាណប្រហែល ៣០នាទីក្រោយមក
ជំនោ:អូនៗៗ បើកទ្វាអោយបងតិច​ តោះទៅក្រៅជាមួយគ្នា បងមានរឿងចង់និយាយ
ហាទៅណា? មិនទៅទេ ចុះប៉ាម៉ាកនោះ?
ជំនោ: មិនអីទេបងជំរាបគាត់រួចហើយ យប់នេះបងនិងអូនត្រូវទៅចូលរួមខូបមិត្តភិត្ត នៅក្លិបកំសាន្ត សូមដើរមួយយប់មិនអីទេ ម៉្យាងមានអូនគាត់មិនប្រកាន់ទេ
ខ្ញុំមិនទៅណាទេ បងកុហកទេ
ជំនោ: បងមានរឿងចង់និយាយ មោះទៅជាមួយបង ឆាប់ឡើង​បើមិនចឹងទេ បងនិងយករឿងប្រាប់អ្នកផ្ទះទាំងអស់
ហា មិនបានទេ អូខេ អូខេ អូនទៅៗ។

        នេះជាលើកទីមួយហើយដែលខ្ញុំឃើញគាត់ បញ្ចេញអាការ បែបនេះ ​ខ្ញុំយល់ថាគាត់ក៏ឈចាប់មិនចាញ់ខ្ញុំដែរ អំពើល្អ ក្តីស្រលាញ់ រយះពេលកន្លងមកបានបញ្ចាក់អោយខ្ញុំឃើញច្បាស់ពីគាត់ តែខ្ញុំពិតជាគ្មានជម្រើសមែន គ្មានជំរើសទេ ក្រៅពីបញ្ចប់ទំនាក់ទំនង ស្នេហានេះ បើទោះជាការឈឺចាប់នេះមានទំហំធំប៉ុនណានោះទេ។​

        ម៉ោងប្រហែល៩យប់ទៅហើយ  តាមផ្លូវផ្លូវជាតិលេខ៣ ឆ្ពោះទៅ កាន់ផ្ទះតូចរបស់គាត់នៅឯជាយក្រុង ដែលមានសភាពស្ងាត់ជ្រងំ និងងងិតសូន្យ ខ្ញុំពិតជាបារម្មណ៏ណាស់ ពីគាត់ណាស់។ ប្រុសល្អធា្លប់តែញញឹម ប៉ុន្តែពេលនេះស្ងាត់ជ្រៀប មិនមានវាចាអ្វីមួយម៉ាត់ ភ្នែកសំលឹងទៅត្រង់ ក្នុងចិត្តគិតយ៉ាងណា អោយទៅដល់គោលដៅឆាប់ ៗ។
កូនផ្ទះ ដ៏តូចកំពស់២ជាន់ ដែលមានការរៀបចំយ៉ាងស្អាត វាការពេញចិត្តរបស់ពួកយើង ជាផ្ទះលំហែ សំរាប់គាត់ហើយនឹងខ្ញុំ តែមិននឹកស្មានថាពួកខ្ញុំបែជាមកទីនេះ ក្នុងសភាពបែបនេះ សោះ ភាពស្ងាត់ជ្រងំនែតំបន់ជាយក្រុង បែបនេះ សំរាប់គូរស្នេហ៏រ៉ូមែនទិច ពិតជាសាកសមណាស់ តែពេលនេះវាហាក់មិនសម នឹងពួកខ្ញុំទាល់តែសោះ។

គ្រាន់តែចុះពីឡានភ្លាម ខ្ញុំក៏បានរត់ឡើងទៅជាន់លើដំបូលតែម្តង ប្រុសល្អមិននិយាយអ្វីទាំងអស់ មុខមាំ បន្ទាប់ពីបិទទ្វារបងរួចរ៉ាល់គាត់ ក៏បានឡើងមកតាមខ្ញុំ តែម្តងនេះគាត់បែជាញញឹមទៅវិញ។ ស្នាមញញឹមនេះ ខ្ញុំអាចមើលដឹង មិនមែន ជាស្នាមញញឹម ដែលគាត់ធ្លាប់ ផ្តល់មកអោយខ្ញុំទេ នេះគាត់ជាប្រុស បើសិនគាត់ជា ស្រីប្រហែលយំបាត់ហើយ។  ផ្ទៃមេឃងងិតឈឹង យប់នេះគ្មានលោកខែ មានតែផ្កាយ ខ្យល់ត្រជាក់បកមករំភើយៗ ម្តងៗ មិនមែនត្រជាក់តែកាយទេ តែត្រជាក់ដល់បេះដូងតែម្តង ស្ទើតែកក ទៅហើយខ្ញុំ។ 
ជំនោ: (សំលេងប្រុសល្អបន្លើ ពីក្រោយ ជាមួយនិងរវង្វ់ដៃ បានក្រសោបកាយខ្ញុំពីក្រោយ ) អូន អូន​ ហាអូនយំមែន ហេតុអីអូនយំ? កុំយំ បងចង់អោយអូនញញឹម
(សុំទោស ខ្ញុំទប់ទឹកភ្នែកមិនបានទេ មិនអាចទទួលការឈឺចាប់នេះទេ។ ខ្ញុំបង្វិលលខ្លួន មើលទឹកមុខដ៏ក្រៀមក្រំរបស់គាត់ ដែលខ្ញុំមិនដែលបាន ឃើញទាល់តែសោះ) ទេទេ អូន មិនអីទេ បងកុំបារម្មណ៏ អីណា
ជំនោ:​អូនកុហក អូនចេះកុហកបងទៀត ? អូនលេងស្រលាញ់បងហើយឬ?
ទេៗៗ អូន អូន​ៗៗ ហិ​ហិហិហិ (ទោះខំទប់យ៉ាងណាក៏ទប់មិនជាប់ដែរ មានតែបណ្តោយអោយវាធ្លាយទៅតាមកំសូលវាទៅចុះ។ ប្រុសកំសត់ ក្រោបអោយកាយខ្ញុំ យ៉ាងណែន ភាពទន់ខ្សោយដែលខ្ញុំមិនដែលបាន ឃើញជាមួយនឹងទឹក ភ្នែកកូនប្រុស បានហូរមកប្រដេញគ្នាចំពោះមុខ ខ្ញុំ វាជាលើកទីមួយហើយ ដែលខ្ញុំឃើញគាត់ក្នុងសភាពបែបនេះ ឈឺចាប់ពេកហើយ សំរាប់គាត់)
ជំនោ: អូន អូនៗ កុំយំ ៗ បងមិនចង់ឃើញអូន មិនសប្បាយចិត្ត (គាត់យកដៃជូតទឹកភ្នែកខ្ញុំ ស្រប់ពេលដែលទឹកភ្នែកគាត់ឈប់ហូរ)​
មិនថាមានរឿងអ្វីកើតឡើងទេ បង​មិនបោះបងអូនឡើយ ស្នេហានេះ មិនរលត់ទេ អូន​ផ្ទុយទៅវិញ បងនិង ផ្តល់នូវសុភមង្គល អោយអូនលើសដើម។ សុំទោសព្រោះនេះ ជាចំណងគ្រួសារ ព្រោះបងជាកូន ប្រុសតែម្នាក់ក្នុងគ្រួសារ សុំទោស ដែលអោយអូនយំ ព្រោះរឿងនេះ តែបងសន្យាថា មិនថាបងនៅទីណា ជាមួយអ្នកណាទេ អូនជាមនុស្សតែម្នាក់គត់ ដែល នៅក្នុងចិត្តបង ជិវិតមិនគ្មានអូនទេ​សំណប់ចិត្ត ។
(ទឹកភ្នេលរលីង រលោងជាថ្មី ខ្ញុំពិតជាអានិតគាត់ណាស់ )
អរគុណបង អរគុណគ្រប់យ៉ាង តែបងដឹងស្រាប់ហើយ ម្នាក់នោះគឺជាបងស្រីអូន គាត់គឺជាបងស្រីអូន តើអោយអូនធ្វើ បែបណា ប្រឈមមុខជាមួយពូកគាត់ដោយរបៀបណា  បងចង់អោយអូន២នាក់បងប្អូន យកប្រុសតែម្នាក់ឬ? ទេទេ អូន​មិនអាចធ្វើបានទេ អូន មិនអាចទេ ហិហិហិហិ

ជំនោ: កុំយំ ចឹងបងនិងបដិសេធពិធីនេះ ​ឬក៏ពួកយើងនឹងទៅរស់នៅអោយឆ្ងាយពីពួកគាត់ តែ២នាក់ទៅ
ទេទេ តើបងអាចធ្វើដោយរបៀប ណា នេះគាត់ជាប៉ាម៉ាក់បងណា កុំបដិសេធអី  វាជារឿងល្អទៅវិញទេ ។ មិនអាចបន្តរនិស្ស័យជាសង្សា ក៏យើងអាខក្លាយជាបងប្អូនបានដែរ មែនទេ ?

ជំនោ:ទេ បងមិនត្រូវការ បងមិនត្រូវការទេ ប៉ាម៉ាក់សំខាន់ ប៉ុន្តែបងជឿថាគាត់ពិតជាយល់ ថាសុភមង្គលបងរិតសំខាន់ជាងការ សំរេចសិត្តរបស់គាត់ទៅទៀត។
ប៉ុន្តែបើសិនគាត់មិនព្រម ចុះនៅមានប៉ាម៉ាក់អូនទៀត នៅមានបងស្រីអូនទៀត តើអោយពួកគាត់ទទួលយកបែបណា ? បងអ្នកគ្រប់គ្នានឹងពិបាកដោយសារយើង គួរគិតដល់ទំនាក់ទំនងគាត់ចាស់ៗ មិនត្រូវអោយពូកគាត់់ល្អក់ កករជាមួយ គ្នាដោយសារតែពួកយើងនោះទេ កុំអីបង កុំអី ចាត់ទុកថាជា វាសនាទៅចុះ​ មួយរយះពេលនេះ អ្វីដែលបងផ្តល់អោយអូន គ្រប់គ្រាន់ណាស់ទៅហើយសំរាប់អូន បញ្ចប់វាទៅ  (ពាក្យនេះពីបាកនិយាយណាស់ ប្រៀបដូចជាកាំបិត ចាក់ចំដើមទ្រូងខ្ញុំចឹង  ខ្ញុំមិនប្រាកដថាអាចរស់ដោយគ្មានគាត់ឬអត់ទេ ពិតជាខ្លាចណាស់  )

ជំនោ: វាគ្រប់គ្រាន់សំរាប់អូន​តែមិនទាន់គ្រប់គ្រាន់សំរាប់បងនៅឡើយ ទេ អូននិយាយបែបនេះ ប្រៀបដូចយកកាំបិតមកពុះចំបេះដូងបង (ប្រុសល្អហូរទឹកភ្នែកជាថ្មី) អូនគិតដល់អ្នកផ្ទះ គិតសល់បងស្រីអូន ចុះបង? ចុះប្រុសម្នាក់នេះអូនទុកគេនៅឯណា? ទេ ទេ បងនឹងជំនះ បងត្រូវរស់នៅជាមួយអូន មិនបោះបងអូនទេ ស្រលាញ់អូនរហូត….

(គាត់ក្រសោបឩបកាយខ្ញុំយ៉ាងណែន ហាក់ខ្លាច់ខ្ញុំចាកឆ្ងាយពីគាត់ ហាក់ខ្លាចបាត់បង់ខ្ញុំចឹង​ចំនែកខ្ញុំក៏ដូចគ្នា មិនអាចធ្វើអីបានបានត្រឹម តែយំ  ក្រោមដើមទ្រូងរបស់គាត់ ខ្ញុំវិលវល់អស់ហើយ គិតមិនចេញទេ គិតមិនចេញទេ ចេញតែទឹកភ្នែកទេ ខ្ញុំ ព្រះអើយបន្ទាប់ពីយប់នេះទៅ តើថ្ងៃស្អែកទៅជាយ៉ាងណា? ប្រឈមមុខបែបណា ? ហិ​ហិហិហិ

 ព្រលឹមស្រាងៗ សំលេងមាន់រងាវរបស់អ្នកជិតខាងបាន ដាស់ខ្ញុំអោយភ្ញាក់ ម្នាក់ៗភ្នែកធំៗ ប៉ិនពងមាន់ហើមភ្នែកអស់ដោយ សារតែយប់មិញយំខ្លាំងពេក តែដឹង។

បង ៗៗ ភ្ញាក់ឡើង មេឃភ្លឺហើយណា ភ្ញាក់ឡើង
ជំនោ: បាទ បាទ ប្រពន្ឋសំលាញ់​តោះទៅងូតទឹក២នាក់ អាងទៅរកអីញ៉ាំណោះ ? (គាត់យាយចឹងគួរអោយក្នាញ់ណាស់ ធ្វើដូចអត់មានរឿងអីកើតឡើងចឹង)
ហា បងស្រស់ស្រាយម៉េះ? បងមិនអីទេមែនទេ? (ខ្ញុំបារម្មណ៏តិចគាត់ឈឺចាប់ ពេក ឆ្គូតទៅ?)
ជំនោ: ហាហា មិនអី បងមិនអីទេ តោះទៅងូតទឹក ញ៉ាំអោយឆ្អែត បានមានគំនិតថ្មី មានកំលាំងប្រឈម តោះអូន
(អុញខ្ញុំធ្វើមុខឆ្ងល់ លីលើអស់ហើយ ប៉ុន្តែឃើញគាត់ចឹង ខ្ញុំធូចិត្តតិច ដែរ)
.
.
បន្ទាប់ពីបរិភោគអាហារពេលព្រឹករួច  នៅឯភោគជនីយដ្ឋានមួយនៅជាយក្រុង ក្រោមម្លប់ស្បូវ ដែលអាច ការពារពួកខ្ញុំពីរកំដៅព្រះទិនករ  បងជំនៅមិនខ្វល់ ពីក្រសែភ្នែក អ្នកណាឡើយគាត់ បាន ក្រសោបកាយខ្ញុំ  ដង្ហើមធំជាប់ ៗគ្នា​បញ្ចាក់ពីកង្វល់ដ៏ធំនេះ ស្នាមជ្រួញ នៅលើថ្ងាស បញ្ចាក់ពីកង្វល់ ដែលមានទំនង់ រាប់ម៉ឺន បានសង្កត់មកលើគាត់។

បង បង កំពុងគិតអីហ្នឹង ឈប់គិតទៅណា ធ្វើតាមអូនប្រាប់ទៅ នេះជាវាសនា កុំគេចអី។
ជំនោ: ទេ ទេ បងមិនទទួលទេ អូនកុំបារម្មណ៏ ទុកអោយបងគិតតិចទៀតទៅ បងប្រាកដជារកដំណោះស្រាយបាន​ទុកអោយបងជាអ្នកដោះស្រាយណា (គាត់ងាក់មើលមុខខ្ញុំ ហើយញញឹម ប្រកប់ដោយជំនឿចិត្តណាស់ )។
……..
ជំនោ: ប៉ាម៉ាក់ សុំទោសកូនមិនអាចទេ កូនមិនអាចរៀបការ ជាមួយធារីទេម៉ាក់
ម៉ាក់បងជំនោ: ហេតុអីទៅកូន នាងសាកសមនិងកូនណាស់ ណា
ប៉ាបងជំនោ: មែនហើយកូន ឬកូនមានអ្នកណា ក្នុងចិត្តហើយ ប៉ុន្តែប៉ាម៉ាក់បានព្រមព្រៀងគ្នាជាមួយគេហើយ កូនក៏ដឹងដែរ ពីទំនាក់ ទំនងគ្រួសារយើង​និងគ្រួសារនាង ណាកូន ។ កូនគួរស្តាប់ឳពុកម្តាយ មិនខុសទេ
ម៉ាក់បងជំនោ: មែនហើយកូនប្រុស ម្តាយមានតែកូនមួយ សុំកុំធ្វើ អោយប៉ាម៉ាក់ពិបាកចិត្តអីណា
ជំនោ: (បុរសក្រៀម ក្រំយ៉ាងខ្លាំង  ភ្នែកក្រហមច្រាល ព្រោះមិនដឹងត្រូវ ជំរាបអ្នកមានគុណដោយរបៀបណា? គាត់លុតជង្គងចុះ) ប៉ាម៉ាក់ កូន មិនអាចរៀបការជាមួយធារីទេ កូនអកត្តញ្ញូ សុំទោស កូនមានអ្នកដែលកូនស្រលាញ់ហើយ ប៉ាម៉ាក់

ប៉ាបងជំនោ: ហាងាម៉េច?(សំលេងក្រោធ )ចុះកូនមានអ្នកណា?
ម៉ាក់បងជំនោ: មែនហើយកូន តើនារីណាដែលកូនពេញចិត្តនោះ?
ជំនោ: (ម្តងនេះបរុសល្អមិនអាចទប់ទឹកភ្នែកបាន) គឺ គឺ ឃូលណាម៉ាក់ កូនស្រលាញ់ឃូល
ប៉ាបងជំនោ: ហាឯងថាម៉េច? ហា អាកូនចោម្សិត(សំលេងក្រោធខ្លាំង)
ម៉ាក់បងជំនោ: ហា? កូន​កូន​ថាម៉េច អូ​ស្លាប់ហើយ កូនប្រុស ម៉ាក់ ម៉ាក់ស្តាប់ច្រលំទេអី? ប៉ាវាៗៗ (សន្លប់ បាត់)
ជំនោ:  ម៉ាក់ៗៗៗ (ម្នាក់រត់ ខ្វែងដៃ ជើង ម្តាយគាត់ខ្សោយស្រាប់ផង)
……….
        គ្រួសារខ្ញុំ បានទៅសួរសុខទុកគាត់ដល់មន្ទីពេទ្យទាំងអស់គ្នា ជាលទ្ឋផល គាត់មិនធ្ងន់ធ្ងរទេ ប៉ុន្តែដោយសារគាត់ជាមនុស្សចាស់ មិនអាចរងសំពាធខ្លាំងបាននោះទេ។ ចាស់ៗៗ សំណេះសំណាលគ្នា ចំនែកខ្ញុំ បានត្រឹមតែញញឹម បន្ទាប់មកក៏ជំរាប់លាពួកគាត់ ចេញមកក្រៅដើម្បី រក បងជំនោ បើទោះជាអ៊ុំ មិនប្រាប់ការពិត ក៏ខ្ញុំដឹងថា មូលហេតុមកពីអីដែរ។


        ក្រោមម្លប់ដើមឈើនៅខាងនៅខាងក្រោយអគារដែលម្តាយ
គាត់សំរាក ​នៃមន្ទីពេទ្យមិត្តភាពខ្មែរសូវិត បុរសម្នាក់រាងខ្ពស់ មាឌដំបង រាងស កំពុងឈរសំលឹងមើលមេឃ ក្នុងសភាពអស់សង្ឃឹម បើទោះជាខ្ញុំឃើញគាត់ តែពីក្រោយក៏ខ្ញុំអាចស្មានដឹងថាបុរសម្នាក់​នោះ ជា បងជំនោដែរ។ ខ្ញុំមិនដើរទៅរកគាត់ភ្លាមទេៗ ខ្ញុំឈរមើលគាត់ពីចំងាយ ប្រហែល ២០ម៉ែត្រពីគ្នា ប៉ុន្តែគាត់ហាក់មើលមិនឃើញខ្ញុំសោះ ប្រហែលអារម្មណ៏មិននៅក្នុងខ្លួនទេមើលទៅ។ ឃើញគាត់បែបនេះទឹកភ្នែកខ្ញុំហូរ ការឈឺចាប់នេះមានអ្នកណា
យល់ទេ? គ្រប់ពេលគាត់តែងធ្វើអោយខ្ញុំរីករាយ សប្បាយចិត្ត តែពេលនេះ ខ្ញុំបែរជាមិនមានលទ្ឋភាពគ្រប់គ្រាន់សំរាប់លួងលោមគាត់ ទៅវិញ ខ្ញុំវិលៗៗ អស់ហើយ តើត្រូវធ្វើបែបណាទៅ ?

        ប្រុសល្អក្រលែកមើលឃើញខ្ញុំ ក៏ស្ទុំវឹងរត់សំដៅមករក ខ្ញុំ ដោយសំរិបជើង និងល្បើន ស្ទុះមកអោបខ្ញុំទាំងកំរោល  គាត់មិននិយាយអ្វីទាំងអស់ ចំនែកខ្ញុំ មិនអាចធ្វើអីបាន ក្រៅពី ហូរទឹកភ្នែក ប្រហែល៥ នាទីក្រោយ ទើបខ្ញុំកាន់ដៃគាត់ ដើរសំដៅទៅរក កន្លែងអង្គុយ។

ជំនោ: អូន មកអត់ប្រាប់បង នៅឈរលួចមើលបងទៀត​ អូន ឯងខូច ណាស់ (គាត់និយាយបែបហី តែគាត់កំប្លែងមិនសំសោះ កាត់តែមិនចង់អោយខ្ញុំឃើញកាត់ឈឺចាប់ទេមើលទៅ)
បង បង (ខ្ញុំអោយគាត់ជាថ្មីហើយពោល) បងអាចយំ​ យំ​មកចុះ​អោយធូរចិត្ត ប៉ុន្តែបន្ទាប់ពីនេះទៅ បងត្រូវ សន្យា មិនយំទៀតទេណា ត្រូវរឹងប៉ឺង ដើម្បីអូន ណា ប្រឈមុខ ជាមួយបញ្ហានេះ ទទួលយកការពិតទៅ ណាបង។ គាត់មើលមុខខ្ញុំ មិននិយាយអី ទឹកភ្នែកកូនប្រុសហូរជាថ្មីម្តងទៀត ម្ខាងម្តាយ​ ម្ខាងមនុស្សដែលខ្លួន ស្រលាញ់  ជាកូនប្រុសទោលទៀត កាតព្វកិច្ចនេះធំពេក ហើយសំរាប់គាត់។ ខ្ញុំមានអារម្មណ៏ ថាបេះដូងរបស់ខ្ញុំ កំពុងតែត្រជាក់ទៅៗៗ ស្ទើតែកក់ ទៅហើយ ជំនោដែល តែងនៅជិតខ្ញុំ ជាកម្មសិទ្ឋតែម្នាក់ ជិតត្រូវបានប្រគល់ទៅ អោយនារីម្នាក់ ដែលជាបង ស្រី បង្កើត ខ្ញុំមិននឹកស្មានសោះ ថាជាគាត់ទៅវិញ ក្រៅពីទទួលយក ការពិត ខ្ញុំពិតជាគ្មានជំរើសទេ។

        បន្ទាប់ពីនោះអ្វីត្រូវបានព្រមព្រៀងតាមគំនិតចាស់  ពិធីមង្គលការនឹងប្រាព្ឋនៅដើមឆ្នាំក្រោយ ចំនែករឿងខ្ញុំនិងបង ជំនោ ប៉ាម៉ាក់ខ្ញុំមិនបានដឹងរឿងទាំងនោះទេ។  ខ្ញុំវិញបានត្រឹមតែញញឹម ទទួលយកការពិតនេះ ក្រៅពីជួនពរ និងកាត់ចិត្ត មិនដឹង ថាត្រូវធ្វើអីបានទៀតទេ ពេលវេលាឈឺចាប់ដើរយឺតដល់ហើយ មួយខែមកនេះ  ខ្ញុំហត់នឿយណាស់នឹងគេចវេសពីគាត់ ហត់ណាស់ និងការធ្វើជាមិនអីនោះ គ្មានអ្នកណាដឹងពីអារម្មណ៏ទេហ៊ើយ។
…..
ល្ងាចនេះ គ្រួសារខ្ញុំ ទៅផ្ទះបងជំនោញ៉ាំបាយ ចំពោះខ្ញុំបាន បដិសេធ គេចបានប៉ិនណា យកប៉ិនហ្នឹងទៅ ស្ងាត់ណាស់ នៅផ្ទះម្នាកឯង ព្រោះបងដែលនៅជាមួយសុំច្បាប់ទៅស្រុកបាត់ ហើយ នៅម្នាក់ឯង ស្តាប់ចំរៀង អារម្មណនឹកដល់បងជំនោ ទឹកភ្នែកហូរ​ដោយមិនដឹងខ្លួន។
រីង រីង រីង រីង (កន្តឹងរៅទ៏)ហាម៉ាក់ប៉ាលឿនម៉េះ មកវិញហើយ ទៅបើកទ្វាសិន។
ហាកគឺមេចចឹង (ខ្ញុំស្រឡាំងកាំងពេលឃោះបុរស សង្ហា កំពុងឈមុខផ្ទះ ក្នុងសភាព ខុសប្លែកខ្លាំងណាស់  រយះពេលតែ ជិតមួយខែសោះគាត់ហាក់ស្គមខ្លាំងណាស់ ​បាក់សម្រស់អស់ហើយ។ បើកទ្វារបងមិនទាន់ផង ប្រុសល្អបានរត់មកឩបកាយ ខ្ញុំយ៉ាងណែន ម្តងនេះខ្ញុំមិនព្រមដូចលើមុនទៀតទេ ខ្ញុំខំរើ ចេញពីរង្វង់ដៃគាត់ ខ្ញុំយល់ៗ តែខ្ញុំមិនអាចទេ ត្រូវគិតពីអ្នកផ្ទះ ត្រូវគិតពីអនាគត់ មិនត្រូវអាត្មានិយមបានទេ  )
បង បងៗ លែងៗ ខ្ញុំ បងឈប់ឆ្គួតទៅ បានទេ វាគ្រប់គ្រាន់ហើយ រវាងយើមិនអាចទៅរួចទេ បញ្ចប់វាទៅ បងមានភារះកិច្ចជាប់ខ្លួន (ជាលើទីមួយដែរខ្ញុំ ជេគាត់ ប្រើសំដីធ្ងន់ៗបែបនេះ ខ្ញុំពិតជា ឈឺណាស់) ជាកូនប្រុសមិនត្រូវអោយអ្នកផ្ទះ ពិបាកចិត្តទេ លឺទេ បើបងស្រលាញ់ខ្ញុំ ត្រូវរស់នៅអោយមានក្តីសុខ (និយាយត្រឹមនេះទឹកភ្នែកខ្ញុំហូរ) សន្យានឹងអូនហើយ ថាមិនធ្វើអោយអូនពិបាកចិត្ត ដោយសារ បងនោះអី ស្តាប់អូន ៗ​បំពេញបំណងប៉ាម៉ាក់បងទៅ បងជាកូនទោល កុំធ្វើអោយគាត់អស់សង្ឃឹមអី ណា យើងនៅតែអាចរាប់អានគ្នាបាន បន្តិច បងនឹងក្លាយជាបងថ្លៃខ្ញុំហើយ ណា។
បងជំនោមិនម៉ាត់អីមួយម៉ាត់ ក្រៅពីសំលឹងមុខខ្ញុំ ដោយទឹកមុខស្លេកស្លាំង ហើយរត់ចេញទៅក្រៅបាត់ខ្ញុំភ័យណាស់ ខ្លាចគាត់មានរឿង មិនបង្អន់យូរ ខ្ញុំបានរត់ទៅតាមគាត់ ម៉ោងប្រហែល ៨ទៅហើយ ផ្ទះនៅផ្លូវលំដូចម្តុំផ្ទះខ្ញុំរៀងស្ងាត់ហើយ វាពិតជាគាប់ជូនណាស់ ភ្លៀ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងបានបង្អុលចុះមក ហាក់ជួយយំសោក ជំនួសពួកខ្ញុំ។ ស្រមោលមនុស្សប្រុស ដែលឈរពីមុខខ្ញុំ អាចអោយខ្ញុំ យល់ច្បាស់ថា ជាមនុស្សទីស្រលាញ់ពេញបដូងខ្ញុំ  ភ្លៀងបង្អុលកាន់តែខ្លាំង  ទោះជាខំភ្លៀងខ្លាំងយ៉ាងណាក៏មិនអាច លាងទឹកភ្នែករបស់ខ្ញុំអស់ពីថ្ពាល់បានដែរ។ ​ពន្លឺភ្លើងហ្វាឡាន បានចាំពីក្រោយខ្នងបងបជំនោ បើកសំដៅមករកគាត់ ម្ចាស់ឡានហាក់មើលមិនឃើញពួកយើងឡើយ ។
បងជំនោ បងបងៗ (បុរសហាក់មិនខ្វល់ពីសំលេងខ្ញុំ មិនខ្វល់ពី ឡាននៅពីក្រោយនោះឡើយ) បង ប្រយ័ត្ន (ខ្ញុំរត់សំដៅទៅរកគាត់ ដោយមិនខ្វល់ពីអ្វីឡើយ ដើម្បីសង្គ្រោះជីវិតប្រុសសំណប់) 
អាក អា អូយ ៗៗ បងៗៗ
​        ខ្ញុំបានរត់ទៅកន្ត្រាក់គាត់ចេញពីមុខឡាន សំលេងចាប់ហ្រ្វាំង លាន់រំពង់ពេញផ្លូវ បើទោះជា ភ្លៀងខ្លាំយ៉ាងណាក៏ដោយ ប៉ុន្តែ ដូចជាយឺតពេលបន្តិចហើយ) បងៗៗ ដឹងខ្លួនឡើង បង ឈាម ៗៗ បង កុំកើតអីណា​បង​បង អូនសុំទោស ភ្ញាក់ឡើង ។ គាត់អត់មានតប អីមួយម៉ាត់ ក្បាលមានចេញឈាម ខ្ញុំពិតជាភ័យណាស់ មិនអាធ្វើអ្វីបានក្រៅពី យំ និង ស្រែកអោយគេជួយ ខ្ញុំចាប់ផ្តើយល់ពី អំណាចនៃក្តីស្រលាញ់ នេះ ខ្ញុំខ្លាចណាស់ ខ្លាចបាត់បង់គាត់
អូលោកតាអើយសុំជួយគាត់ផង បើសិនគ្មានគាត់ខ្ញុំក៏មិនអាចរស់ដែរ។
………….
នៅគៀនបន្ទប់ទឹកប្រុសបិទជិត ​ដែលមានសភាពស្ងាត់ជ្រងំ សំលេងយំខ្សឹកខ្សួល ម្នាក់ឯង សំដែងពីការឈឺចាប់ក្រៃកន្លង ស្តាយនៅកំហុស ស្តាយ នៅការរឹងរួស មាន​ រយពាន់សំនួរ ចាក់ដោតពេញខួរក្បាល រយលានពាក្យបន្ទោស​នៅអន្ទោល ពេញ ខួរក្បាល​ តើមានអ្នកណាដឹងពីអារម្មណ៏នេះ ទេ?)
ខ្ញុំ :  បើសិនជាបងជំនោ មានរឿងអ្វីកើតឡើងមែននោះ ខ្ញុំក៏ពិតជាមិនរស់ទេ (សំលេងរអូម្នាក់ឯង យំបន្តើរ បន្ទោសខ្លួនឯងបណ្តើរ……..)
វីន: (ប្រអប់ដៃបុរសម្នាក់ ដែមានទំងន់ ហើយមានកំដៅបានចាប់ ស្មាខ្ញុំ) ប្អូនប្រុស ៗ មានរឿងអី បានជាមកអង្គុយយំនៅទីនេះម្នាក់ ឯងទៅវិញ ?
ខ្ញុំ: (មិនបានគិតច្រើន ក៏ស្រវាអោបគាត់ដោយមិនបានគិតវែងឆ្ងាយ)
វិន: (គាត់ទទួលខ្ញុំដោយដៃទាំងថ្វេ ព្រមទាំងបានលើដៃអង្អែលក្បាលខ្ញុំ វាជាភាសាលួងលោម) យំមកចុះប្អូនប្រុស យំចុះក្រែបានធូរណា
ខ្ញុំ: (ពេលបានលឺបែបនេះកាន់តែយំខ្លាំជាងមុន បន្ទប់មកខ្ញុំបានរៀបរាប់ពីគ្រោះកាចនេះតាមដំនើររឿង ទាំងទឹកភ្នែក……..
វីន: ប្អូនប្រុស កុំអស់សង្ឃឹមអី គាត់ត្រូវការ ការលើទឹកចិត្តពីប្អូន រឹងពឹងឡើង មិនត្រូវទន់ជ្រាយនោះ ទេ គាត់ត្រូវការប្អូន មនុស្សល្អទេវតាតែងជួយ ណា កុំបារម្មណ៏អី  (គាត់និយាយជាមួយស្នាមញញឹម )
ខ្ញុំ: (ខ្ញុំតបគាត់វិញដោយស្នាមញញឹម ជំនួសដោយពាក្យអរគុណ រួចក៏រត់ចេញទៅជាមួយនឹងជំនឿចិត្ត ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ )

        ស្នេហាគឺបែបនេះ មានរឿងជាច្រើនដែល​យើងមិន​នឹកស្មានដល់ អាចនឹងកើតឡើងបានគ្រប់ពេល មិនមានការឈឺចាប់មិនហៅថាស្នេហទេ…….ចង់ដឹងថានិងមានអ្វីកើតឡើងចំពោះជំនោ? ស្នេហនេះនឹងទៅជាយ៉ាងណា? ជួបគ្នានៅវគ្គក្រោយណា អរគុណចំពោះការចំនាយ​ពេលរបស់​អ្នកណា​J
ជូបគ្នាវគ្គក្រោយ
ណារ័ត្ន ឃូល​ J

Powered by Blogger.