ជំនោត្រជាក់ ឬ​ Cool Winds ភាគទី៣



សួរស្តីមិត្តអ្នកអាន ភាគ៣នៃ រឿង ជំនោត្រជាក់ ឬ Cool Winds
បញ្ចប់ហើយរួចរាល់។ ជំនោអាចរួចផុតពីដំណាក់កាលនេះទេ? នឹងមានអ្វីកើតឡើងចំពោះពួកគេ? ឃូល និងទៅជាយ៉ាងណា? ចងដឹងថាមា អ្វីប្លែក? តោះអានជាមួយគ្នា។ លើនេះប្រហែល មិនសូវខុសអក្ខរាវិរុទ្ឋទេមើលទៅ ព្រោះលូវមានអ្នកស្ម័គ្រចិត្តជួយ Edit.  

ជំនោត្រជាក់ ឬ Cool Wonds ភាគទី៣





នៅមុខបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីពេទ្យឯកជនមួយ នៅក្រុងភ្នំពេញ ម្នាក់ៗស្លេកមុខអស់ហើយ ញ័រដៃញ័រ​ជើង ជាពិសេសម៉ាក់របស់គាត់ដែល មានតែកូនប្រុសទោលតែម្នាក់ផង ខ្ញុំពិបាករៀបរ៉ាប់នៅ អារម្មណ៏នេះណាស់។ ប្រហែល ១​ម៉ោងជាង​ក្រោយមក លោកវេជ្ជបណ្ឌិត​បានអោយដំណឹងថា គាត់ខ្វះឈាម ត្រូវការឈាមបន្ទាន់ ម្តាយគាត់មានឈាមប្រភេទអូ(O)ដូចគាត់ តែដោយសារតែខ្សោយពេក មិនអាច ធ្វើការបរិច្ចាកបាន  ម្តងនេះរិតតែពិបាកហើយ ឈាមប្រភេទអូ(O) មិនងាយរកទេ ម៉ាក់យំកាន់តែខ្លាំង។ 
វីន: លោកគ្រូពេទ្យ ៗៗ គឺខ្ញុំ ៗ មានឈាមប្រភេទអូដូចគាត់ដែរ  (ម្នាក់ៗ ភ្លឹកនិងបុរស មាឌធំម្នាក់ សំបុរស្រអែមស្រស់ ស្លៀកសំលៀកបំពាក់ ជាអ្នកយាមនៅទីនោះ អេគាត់ជាបងប្រុសមិញតើ គាត់សង្ហាណាស់ អូគិតដល់ណាហើយ)
ម៉ាក់: ចា ៗៗ ក្មួយ ចាក្មួយ មីងអរគុណ​ហើយ តោះៗលោកគ្រូពេទ្យ
……….
ការសង្គ្រោះចំនាយពេលជាង២ម៉ោងឯណោះ​ លទ្ឋផលដោយសាតែក្បាលគាត់ បែកចេញឈាម រយះធំពេក មួយវិញទៀតវាត្បៀត និង សសៃចក្ខុវិញ្ញាណរបស់គាត់  ដូចនេះ គាត់ នឹងអាចស្រវាំងភ្នែកប្រហែល ជាត្រូវ ប្រើនៅវ៉ែនតាជំនួយហើយឯមួយវិញទៀតនោះ គឺ ថា​អ្វីដែលធ្ងន់ធ្ងរនោះគឺថា មានដុំឈាមបានធ្លាក់ចូលទៅក្នុងខួរក្បាលគាត់វាយឺតពេល មិនអាចសង្រ្គោះបានទេ មានតែពឹងលើព្រេងសំណាងតែប៉ុននោះ វាជាគ្រោះអកុសល កំលាំងគាត់និងចុះខ្សោយម្តងបន្តិចៗ ភ្នែកគាត់ និងចាប់ផ្តើមស្រវាំង ថ្វីបើពេលនេះ មិនអីតែថ្ងៃក្រោយ វានឹងរើឡើងម្តងទៀត ដូចនេះ គាត់ប្រាប់អោយពួកយើងត្រៀមចិត្ត ទុកជាមុន យ៉ាងយូរ៦ខែក្រោយ ពេលវេលាគាត់សល់មិនដល់១ ឆ្នាំទេ ប៉ុន្តែបើគាត់រីករាយ ច្រើនជាង ពិបាកចិត្ត គឺ គាត់មានពេលអាច យូជាងនេះ។

(ខ្ញុំ មិនដឹងត្រូវនិយាយបែបណា នោះទេ ក្រោយពីបានលឺបែបនេះ ក្រៅពីទឹកភ្នែកហូរ ជោគថ្ពាល់ ក្រៅពីការស្តាយនូវកំហុស បើសិនជាអាចដូរបានខ្ញុំសុំអោយម្នាក់នោះគឺជាខ្ញុំវិញ  ម្នាក់ៗទ្រហោយំ  មនុស្សល្អម្នាក់ហេតុអីបានទៅជាបែបនេះទៅវិញ? ហេតុអី?​រាប់ម៉ឺនសំនួរ សួរទៅ តែគ្មានចំលើយតប ក្រៅពីស្តាយ និងទទួលយកការពិតនេះ គឺគ្មានជម្រើសផ្សេងនោះទេ។
……..
ពេលវេលាកន្លងទៅលឿនណាស់ ​ជិត២ ខែទៅហើយ គ្រប់យ៉ាងប្រែជាប្រក្រតីវិញ ចាស់ទាំងសងលែងជំទាស់នឹងស្នេហា មួយនេះ។ ខ្ញុំត្រូវឈប់សំរាកពីការងារ ខ្ញុំចង់ចំនាយពេលវេលាចុង ក្រោយជាមួយគាត់។ បុរសម្នាក់ដែលបានបរិច្ចាកឈាមជួយបងជំនោ គាត់ឈ្មោះវីន ជាកូនកំព្រា មកពីបាត់ដំបង គាត់មកភ្នំពេញរកការងារ ធ្វើ គាត់ជាសន្តិសុខពេទ្យ  បើគាត់មិនពាក់ឯកសណ្ឋានទេ មើលទៅមិនដឹងទេ សាច់ ឈាមមុខមាត់អូយសង្ហាណាស់ ញញឹមស្រស់ ហើយចិត្តបានណាស់ គាត់អាយុ ២៦ឆ្នាំ ស្មើបងជំនោដែរ។ អ៊ុំអានិត ហាក់មាននិស្ស័យ ជាការដឹងគុណ ក៏បានហៅមកនៅជាមួយ ធ្វើជាអ្នកបើកឡានអោយ បងជំនោ ។តាំងពីពេលនោះ ពួកយើង៣ នាក់ទៅណា មកណាជាមួយគ្នា ជានិច្ច ព្រោះខ្ញុំឥលូវ ក៏នៅផ្ទះគាត់ដែរ មានអារម្មណ៏ថា ស្និតស្នាលដល់ហើយ ។​បងវីនវិញ ប៉ិនកំប្លែង ពួកខ្ញុំមិនបានទុកគាត់ ជាអ្នកបើកឡានអីទេ គឺជាមិត្តភិក្តទៅវិញ អាយុស្របាលគ្នា ត្រូវគ្នា។ បងវីន ស្លៀលពាក់ខោអាវ ស្អាតៗចឹងទៅ អោយ សង្ហា មិនចាញ់បងជំនោទេ ហាហហាហា ជិតឡប់ហើយ ខ្ញុំ។

ជំនោ: អូន ៗ បងចង់ចេញទៅក្រៅ ល្ងាចនេះ ដើលេងតិចណ?
ហា បងចង់ទៅណា ទើបតែងើបពីឈឺ កុំប្រឹងពេក
ជំនោ: មិនអីទេប្រពន្ឋសំលាញ់ នៅក្នុងឡានតើ គ្រាន់តែចេញមើលគេហ្នឹង
បាទ បាទ​ស្រេចចិត្ត ចាំអូនទៅប្រាប់បងវីន​សិន ណា
ជំនោ: បាទសំណព្វចិត្ត
………
ល្ងាចនេះ ពួកខ្ញុំ៣នាក់ធ្វើខ្លូន បែបសាមញ្ញ ចេញទៅក្រៅ ហាហាហ អ្នកណាក៏មើលដែរ បុរស២នាក់ដើរអមខ្ញុំនោះ មិនបាច់ និយាយទេ ម្នាក់សង្ហា ម្នាក់ទៀត មានមន្តស្នេហ ស្រីណាឃើញ ដែលថាមិនមើលនោះ ហាហាហា
ជំនោ: អូនហា+ ទៅ មើលកុន វិញហី
ហា ទៅមើលកុន អូន មិនចូលចិត្តទេ (តាមពិតចូលចិត្តតែ តារាងថ្ងៃនេះ មានតែរឿងកំសត់ មិនចង់មើលទេ)
ជំនោ : វីន ចង់មើលកុនទេ ហា+? រឿងស្នេហានេះបែបល្អមើលហើយ
វិន : បាទ បង​ចង់តើ តែឃូល អត់ចូលចិត្តផង
ជំនោ: អូខេ លូវធ្វើការបោះឆ្នោតណា អ្នកណាមានសំលេងច្រើន ឈ្នះ
បាន បាន ពួកបងខូចណាស់ តោះទៅមើលក៏បានដែរ តោះ

        រឿងកុនស្នេហា កំសត់​ធ្វើអោយអ្នកមើលហូរទឹកភ្នែក គ្រប់គ្នា សូម្បីតែពួកខ្ញុំ តែបងជំនោអត់យំសោះឆ្ងល់ដែរ។  បន្ទាប់ពីកំសត់ រួច ពួកយើង បានទៅច្រៀងលេង យ៉ាងសប្បាយ បងជំនោ វិញ អូរមើលអត់ដឹងថាឈឺទេ ហាហា ឯបងវីន មិនបាច់និយាយទេ គាត់ពូកែច្រៀងណាស់ អត់ហត់ ម្នាក់ច្រៀង ម្នាក់រាំ ដល់ករ​ហ្មង ខ្ញុំពេលបានឃើញបែបនេះ ទឹកភ្នែកខ្ញុំហូជាថ្មី ព្រោះខ្លាចថ្ងៃ ក្រោយលែង បានបែបនេះ ។
ហាត់ណាស់! ឈប់រាំហើយ! អូនកំពុងតែមើល ជក់ចិត្តផង
ជំនោ: ហេតុអីអូនយំ ? មកពីបងឬ? (សំលេងចំរៀង ត្រូវបានស្ងាត់ បងវីននៅជិតនោះយល់ការក៏ដើរចេញក្រៅ)
ជំនោ : វិន! កុំទៅ! នៅហ្នឹងហើយ !
វិន: បាទ តែ តែ តែ
ជំនោ: កុំទើសទាល់អី ខ្ញុំគ្មានបងប្អូនទេ ខ្ញុំទុកឯងដូចប្អូនចឹង ថ្ងៃនេះ ពួកយើងនិយាយគ្នាអោយ ហើយទៅ ហើយបន្ទាប់មកត្រូវសន្យាថា ថ្ងៃក្រោយ លែងមានទឹក ភ្នែកហើយ មានតែភាពរីករាយអូខេ?
(ខ្ញុំយំជាថ្មី ស្រវាអោបគាត់ នៅចំពោះមុខ បង វិន។ ចំនែកបងវិន ភ្នែកឡើងក្រហម សំលឹងមកកាន់ពួកខ្ញុំ)
ជំនោ: អូន បងដឹងថាថ្ងៃណាមួយ បងនិងចាកចេញពីអ្នករាល់គ្នា បងដឹងខ្លូនឯងច្បាស់ណាស់ តែបងបានត្រៀមរួចរាល់ហើយ អ្វីដែលអាចធ្វើបានគឺបងចង់ ចំនាយពេលវេលាដែល មានន័យនេះជាមួយមនុស្សដែលបងស្រលាញ់ស្មើជីវិត ចាត់ទុកថាបងជាគ្មានជំងឺ កុំគិតថ្ងៃស្អែកអី រក្សាពេលវេលានេះទៅណា អូន។ បើថ្ងៃក្រោយគ្មានបងអូន  ត្រូវរស់នៅដោយរីករាយ និងមានក្តីសុខ បងចង់ឃើញមនុស្សដែលបងស្រលាញ់ញញឹមរាល់ថ្ងៃ សប្បាយចិត្ត អូនដឹងអត់? វិន បងដឹងរយះពេលដែលយើងស្គាល់គ្នា មិនយូរប៉ុន្មានតែបងមើលដឹង ថាឯងមានចិត្តលើឃូលមែនទេ?
វិន: ហា ទេ? ទេ (បើកភ្នែកធំៗៗ ឆ្លើយរដិប រដុប)
ចំនែកខ្ញុំវិញ ហួសចិត្តនឹង សំនួរនេះ មានតែទឹកភ្នែកហូរ
ជំនោ: កុំប្រកែកអី បងមើលដឹង បើសិនចឹងមែន​បងក៏រីករាយដែរ ដែលមាន មនុស្សល្អម្នាក់ ស្រលាញ់ឃូល ដូចបង បើបងមិននៅបងទុកចិត្តហើយ។ យើងស្រលាញ់ឃូលជាមួយគ្នាទៅ  ៣នាក់យើង​ ចាប់ដៃគ្នា កសាង ស្នេហាដ៏ចំលែកមួយនេះទៅ យ៉ាងមេចដែរ ?
(ខ្ញុំយល់ពីន័យគាត់ ព្រោះតែគាត់ខ្លាចគ្មានអ្នកមើល ថែរខ្ញុំពេល គាត់មិននៅ)
វិន : (គាត់រៀងអៀនៗ) បាទ បងគឺៗ មិនសមទេ
ជំនោ: មិនសមយ៉ាងម៉េច? អោយតែប្អូន មានក្តីស្រលាញ់ពិត ចំពោះឃូលមែន បងមិនចិត្ត ចង្អៀតនោះទេ .
ខ្ញុំ: បងជំនោបង​យាយ​អីហ្នឹង? (ទឹកភ្នែកហូរ អានិតមនុស្សប្រុសម្នាក់ បើទោះបីជាគាត់មិនបាននៅក្បែខ្ញុំ ក៏គាត់បានគិតគូរ ពេលវេលាថ្ងៃស្អែកសំរាប់ខ្ញុំ មនុស្សល្អបែបបនេះហេតុអីអាយុខ្លីម្លេះ?)
បងអើយ (ខ្ញុំសំលឹងមើលមុខគាត់ ទឹកភ្នែកហូរ មិនដាច់ ) អូនយល់ពីអារម្មណ៏បង អូនសូមអរគុណចំពោះក្តីស្រលាញ់ដ៏មហិមានេះ តែខណៈពេលនេះ ក្រៅពីបង អូនគ្មានអារម្មណ៏ស្នេហ៏ជាមួយអ្នកណា ទេ​អូនគ្រាប់តែចងកំដបង ជាមួយពេលវេលាដែលនៅសេសសល់ នេះអោយមានន័យ បងកុំខ្វល់ពីសុភមង្គលអូនអី ក្តីសុខសុភមង្គលអូន គឺ បង បងដឹងទេ? ចំនែកបងវិញ បងវិន អូនមិនស្អប់ខ្ពើមបងទេ មួយរយៈពេលខ្លីនេះ អូនអរគុណបងច្រើនចំពោះទង្វើល្អទាំងពីថ្ងៃទី១ ដែលយើងបានជួបគ្នា រហូតមកទល់ពេលនេះ ប៉ុន្តែអូនមិនចង់និយាយ ពីរឿងស្នេហា ក្តីស្រលាញ់អីនោះទេ អូនសង្ឃឹមថាបងនឹងយល់ ចិត្ត អូន បើអាចទៅរួចយើងកុំទាន់គិតពីរឿងនេះបានទេ ? ក្តីស្រលាញ់ របស់បងអាចប្រគល់ជូន បងជំនោ បានទេ? បងអាចប្រឹងប្រែង ជាមួយខ្ញុំធ្វើយ៉ាងណាអោយពេល
វេលាដែលសេសសល់នេះ មានន័យបំផុតសំរាប់យើង
ទាំង៣ នាក់បានទេ? សុំកុំមានការបែងចែក អីណា អូនសុំចិត្ត (ខ្ញុំស្រវាអោបប្រុសល្អ បង្ហូរទឹកភ្នែក កាន់តែខ្លាំង ដោយសម្លឹងមើលទៅ បងវិន ជាមួយ នឹងហត្ថទាំងគូរស្រវាកាន់ដៃបង វិនដែលនៅជិតនោះផ្ទាល់  បងជំនោស្រវាអោបខ្ញុំ ជាមួយបងវិន រូចហូរទឹកភ្នែកជាមួយគ្នា។ កាយ ខ្ញុំទាំងមូល បានស្ថិតនៅក្នុងរង្វង់ដៃ ​ប្រុសល្អទាំងពីរនាក់។ ហើយពេលាវានេះ ជាពេលដែលខ្ញុំ មិនដែលនឹកស្មានដល់ថាកើតមានក្នុងជីវិតសោះឡើយ។)
………


        ហើយតែមួយប្រព្រិច ភ្នែកសោះ រយៈពេល៦ខែបាត់ហើយ  គ្រប់យ៉ាងហាក់បានប្រសើឡើងវិញ សុខភាព បងវិនកាន់់តែប្រសើរ ឡើង។ ពេលវេលាកន្លមកនេះតាំងពីមានបងវីនចូល មករួមដំណើរ និងតាំងពីបងជំនោមានរឿង គ្រប់យ៉ានៅពេលនេះហាក់ ដូចជាការចាប់ផ្តើមជាថ្មីឡើងវិញ ពួកខ្ញុំ៣នាក់សព្វថ្ងៃមិនទំនេទេ គឺឥលូវនេះ ខ្ញុំព្រមទាំងបងជំនោបានចូលបំរើការងាជាអ្នកស័្មគ្រចិត្តនៅ អង្គការមួយ ដែលផ្តោតទៅលើវិស័យអប់រទៅលើកុមារ នៅតាម ទីជនបទ។ ខ្ញុំនិងគាត់ស្សហ៏បានចុះខេត្តណាស់ ព្រោះស្សហ៏មានបេសកម្ម ចុះទៅបង្រៀនក្មេងនៅតំបន់ឆ្ងាយៗ ខ្ញុំនិងបងវិនរីករាយនឹងការងារនេះណាស់ វាជាការងាដ៏មានន័យ បើទោះជាពួកខ្ញុំមិនបានទទួលបៀវត្សច្រើនក៏ដោយ។ ចំនែកបងវីនវិញក៏មិនទំនេរដែរ ព្រោះសព្វថ្ងៃនេះគាត់ត្រូវទៅ រៀនជាប្រចាំ បងវីនគាត់បានចាប់ជំនាញជាជាងទូរស័ព្ទដោនេះការត្រួសត្រាយផ្លូវដោយ បងជំនោ (ប្រុសល្អរបស់ខ្ញុំគិត វែងឆ្ងាយណាស់ គាត់បានរៀបចំអស់ បាត់ទៅហើយ ពេល ដែលគាត់មិននៅ)។

បងហា បង អាទិត្យក្រោយលើកថាក្រុមការងារចុះទៅខេត្តកំពត បន្ទប់មកគេមានគម្រោងទៅសំរាកនៅ Mango Tree ទៀតណាបង ចឹងយើងបានទៅមើលអំពិលអំពេកទៀតហើយណ?
ជំនោ: បាទអូន អូបងគិតហៅវីនទៅជាមួយដែរអូន
បាទ បងហៅគាត់ទៅមួយដែរទៅ ប្រហែលមិនអី ទេ
ជំនោ: ចាំពេលគេងូតហើយចាំប្រាប់ (បងវីនពេលខ្លះគេងជាមួយពួកខ្ញុំ ពេលខ្លះគេងនៅបន្ទប់គាត់ដែលនៅជាប់គ្នា​តែយូរៗម្តងប៉ុនណោះ ពួកខ្ញុំទៅរញេរញៃបន្ទប់គាត់ ហាហាហហ វល់ពេញនឹង តែហាមគិតអីផ្សេងណា អត់ទាន់ទេ )
វីន: ហាអត់ទាន់គេងទៀត បងជំនោ ចុះអូនឃូល?
នៅទេ មកស៊ីអារម្មណ៏បងសិន មកធ្វើតេសមើល បងឯងទៅរៀនចេះអីខ្លះ មើលឆែកសៀវភៅសិន​ យកកាតាប អត់មាន មេរៀន ដឹងថាត្រូវហើយ បងឯង។
ជំនោ: សើច ហើយយកដៃឈ្លីក្បាលខ្ញុំ
វីន: ហា អូនឯងដល់ម្លឹងផង? (និយាយមិនទាន់ផុតផង ប្រុសស្រអែមស្រស់ ស្ទុះមកចាប់ ចាក់ក្រលៀកខ្ញុំ ដូចជាក្នាញ់នឹងពាក្យសំដីខ្ញុំណាស់ចឹង ឯបងជំនោគិតតែពីសើច )

បងៗ បងជួយអូនផង (សំលេងសើចកងពេញបន្ទប់ ទិដ្ឋភាពនោះ ដូចក្មេងចឹង តាមពិតចាស់ៗអស់ហើយហ្នឹងហាហា)
ជំនោ: ហាហាហ អត់ទេ អូនឯងខូចដែរ អូខេបានហើយៗ ឈប់លេង និយាយចឹងវីនអូនឯង ទំនេរទេ ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យក្រោយនេះ បងចង់បបូលអូនទៅ កំពតជាមួយក្រុមការងារបង ទៅជាមួយបងទេអូន? ទំនេអត់
វីន: បាទបង ទៅបានតើ ចំនែករៀន ចាំសុំគេឈប់១ថ្ងៃពីរ មិនអីទេ បង
ខ្ញុំ: ហា សិស្សខ្ចិល គេចសាលាបងហេ?  អួយបាន ៗ អូនឈប់ហើយៗ (គាត់ធ្វើបាបខ្ញុំជាថ្មី)
ជំនោ:អូចឹងល្អហើយ យើងបានទៅដើរលេងជុំគ្នាទៀតហើយចឹង ហាហាហា(គាត់សប្បាយចិត្តណាស់)
វីន: បងគេងបន្ទប់ខ្ញុំដែរមែនទេ បង?
ជំនោ: បាទអូន គេងនេះហើ ហាហាហបានដៃហើយ ឃូល?
ខ្ញុំ: បាទបង ត្រឹមត្រូវហើយ យប់់នេះ មករំខាន មិនអោយបងដេកទេ ហាហាហា
វីន: បាទបងចឹង ចាំខ្ញុំរៀបសិន បងគេងលើពូកជាមួឃូលទៅចឹង ខ្ញុំគេងនៅក្រោមនេះ
ជំនោ: មិនអីទេអូន គេងលើជាមួយគ្នាហ្មងទៅ
វីន: មិនអីទេបង គ្រែតូចពេក ខ្លាចកិនឃូល លេចផោម ហាហាហហា
ខ្ញុំ: មិនជឿទេ( ពួកយើងសើចជាមួយគ្នា ពោពេញទៅដោយ ក្តីរិករាយ នៅយប់នោះ)

        ពេលវេលាដែលបានព្រៀងបានមកដល់ ក្រុមការងារ ១ឡាន ជាង ១០នាក់ នៅតាមផ្លូវ សប្បាយជាហូហែរ ចំនែកឯការងារក៏ រលូនផងដែរ។ បន្ទាប់ពី បញ្ចប់កិច្ចការនៅពេលព្រឹករួចហើយ ពេលល្ងាចជាពេលសំរាក ពួកខ្ញុំក៏ដូចជាក្រុមកាងារបានកំសាន្ត និងស្នាក់នៅ Mango Tree Resort នោះតែម្តង។ នេះជាលើកទី២ ហើយដែរខ្ញុំបានមកម្តងទៀត ប៉ុន្តែលើកនេះ មកមានចំនួនច្រើនជាងមុន អ្វីដែលសំខាន់នោះគឺមានប្រុសសង្ហា២នាក់នៅជិត
ហើយអ្វីដែលជាក្តីបារម្មណ៏នោះគឺ ប្រុសល្អរបស់ខ្ញុំ មកលើកនេះ គឺមាន ជំងឺមកជាមួយ ហើយមិនអោយគិតម៉េចកើតក្នុងចិត្តនៅតែ បារម្មណ៏ បើទោះជាគាត់រឹងប៉ឹងយ៉ាងណា ក៏ខ្ញុំនៅតែមើលឃើញពី ភាពទន់ខ្សោយ របស់គាត់ ទោះជាគាត់ខំលាក់បាំងយ៉ាងណាក៏ដោយ ដើម្បីលើកទឹកចិត្តគាត់ ពួកខ្ញុំកុំឲ្យបារម្មណ៏។
………………….

        អាធ្រាតយប់ជ្រៅ ខ្យល់ធ្លាក់ ប៉ះកាយ រងាក្រៃ ភ្នក់ភ្លើង បានជះពន្លឺនិងកំដៅដល់មនុស្សមួយក្រុមដែលកំពុងអង្គុយជជែកគ្នាពីនេះពីនោះ ដែលមានតែសំនើចសើចក្អាកក្អាយ បុរសម្នាក់ជាទីស្រលាញ់របស់ខ្ញុំ បានបញ្ចេញស្នាមញញឹម យ៉ាងស្រស់ស្រាយ អង្គុយគៀកជាមួយខ្ញុំ ដោយ មិនឃ្លាតមួយជំហានណាឡើយ ចំនែកបុរសស្រអែមស្រស់ ម្នាក់ទៀតដែលបានវោហាធ្វើអ្នកគ្រប់គ្នាសើចបិទម៉ាត់មិនជិតទេ គាត់ក៏ដូចគ្នា បងវីន មិនឃ្លាតពីពួកខ្ញុំឡើយ។ ខ្ញុំសំលឹងមើលមុខ បងជំនោ ដែលកំពុងសើច ដោយល្អិតល្អន់ គាត់រីករាយបែបនេះ ហេតុអីខ្ញុំមិនរីករាយដែរ កំដរអនុស្សាវរីយ៏នេះ  បន្ទប់មកខ្ញុំងាកទៅមើលមុខ បងវីនដែល កំពុង រវល់និងវោហារបស់ខ្លួនដែលធ្វើអោយរាល់គ្នាភ្លឹក កាន់តែមើលកាន់តែអាណិត ខ្ញុំដឹងថាគាត់ពិបាកណាស់ ពេលដែលគាត់ ឃើញខ្ញុំមានភាពស្និតស្នាលជាមួយនឹងបងជំនោ ហើយក៏ដឹងថាគាត់ ហត់នឿយដែលស្រលាញ់ខ្ញុំតែម្ខាង បែប នេះ (បងវិន អូនសុំទោស តែ ពេលនេះអូនគ្រាន់តែចង់កំដបងជំនោដែលនៅតែសល់ដង្ហើមចុងក្រោយតែប៉ុណ្ណោះ។  យប់កាន់តែងងឹត ពេលវេលាដែល ត្រូវចាប់ផ្តើម ចេញទូក ទៅមើលអំពិលអំពែក បានមកដល់ ខ្ញុំរីករាយណាស់ បានទៅមើលម្តងទៀតហើយ សប្បាយចិត្តណាស់។


តោះបង គេទៅចោលយើងឡូវហើយ
ជំនោ: អូនហា បងអត់ទៅទេ បង ងងុយគេងណាស់ បងចង់គេង អូនទៅជាមួយ វីនទៅណា
អត់ទេបើបងអត់ទៅអូនអត់ទៅដែរហ្នង
ជំនោ: កុំចឹងអី បង ចង់គេង បើអូនអត់ទៅ ចុះវីន គ្នាទើបតែមកលើក ទីមួយទេណា នាំគេទៅលេងទៅ
វីន: បង មិនអីទេ ខ្ញុំមិនទុកចិត្តឲ្យបងនៅម្នាក់ឯងទេ
ជំនោ: បង​មិនអីទេអូន ទៅ ទៅ បងមិនអីទេ
តែៗៗ អូនបារម្មណ៏
ជំនោ: កុំបារម្មណ៏ បងមិនអីទេ តែបងងងុយគេង  ម៉្យាងមានពូតៃកុងឡាននៅដែរតើអូន
បាទ បង ចឹងបងថែរខ្លួន ណា ត្រូវ បើក   Skype  អោយអូនមើល ចឹងអូនអាច មើលបងតាមនេះបាន ទើបអូនអស់ចិត្ត
ជំនោ : បាទអូន​ អ្នកនាងម្ចាស់ ហាហាហាហ
(ក្នាញ់ណាស់ ចឹងអី )
 អូនទៅហើយណា តិចទៀតជួបគ្នាណា តោះបងវីន គេ ទៅអស់ហើយ
វីន: តោះអូន
……………
        នៅតាមផ្លូវខ្ញុំអនឡាញជាប់ មើលប្រុសកំពូលស្នេហ៏ កំពុងគេង យ៉ាងស្រួល​ឃើញចឹងស្ងប់ចិត្តតិច។ ចំនែកងាកមកបុរសម្នាក់នេះវិញ រាងស្ងាត់តិច ខ្ញុំមើលដឹងថាគាត់អន់ចិត្ត ។ ប្រហែល១៥នាទីក្រោយពួក យើងក៏ទៅដល់ ម្នាក់ៗរីករាយណាស់ និងទេសភាពអំពិលអំពេកនេះ តែបងវីន វិញដូចមិនភ្ញាក់ផ្អើលសោះ។ ខ្យល់បងមួយវិប ៗ ត្រជាក់យកមែនទែន ប្រុសល្អ សំបុរស្រអែម ឃើញដូចនេះ ត្រកង ទាញខ្ញុំចូលក្នុងរង្វង់ដៃ គាត់ រួច ផ្អឹបក្បាលខ្ញុំនឹងដើមទ្រូងគាត់ កក់ក្តៅមែនទេ។

បងអូនអរគុណគ្រប់យ៉ាង តែអូនសង្ឃឹមថាបងយល់
វីន: ក្មេងល្ងង់ កុំគិតច្រើនពេក បងយល់តើ ថាបងជាអ្វី​ត្រឹមជាអ្នកបើកឡាន ជាកូនកំព្រា ជាអ្នកមកក្រោយ មិនមានអ្វីអាច ទាញចិត្តអូននោះទេ។ (គាត់ងាកមើលមុខខ្ញុំ ដោយទឹកភ្នែករលីងរលោង)

ទេបងកុំគិតបែបនេះបានទេ ?
វីន: បងសុំសួរមួយ តើអូន ធ្លាប់ស្រលាញ់បងទេ?
(សំនួរនេះ ចាក់ដោតដល់បេះដូង សួរចំៗតែ ម្តង បេះដូងខ្ញុំលោតញាប់ជាងមុន )
វីន: អូខេមិនអីទេ បងយល់ បងយល់ បងត្រឹមជាមនុស្សកំដក៏….
(ខ្ញុំនិយាយកាត់គាត់)  ស្រលាញ់
វីន: (គាត់អោនមើលមុខខ្ញុំ បើកភ្នែកធំៗ រួចអោបខ្ញុំ កាន់តែណែន) អរគុណអូន អរគុណ (សំលេងអួលដើមករ)

បងៗកុំរឹតអូនពេក អូន ថប់ដង្ហើមណាស់
វីន:អូអូ! សុំទោសៗៗ បងអរពេក ហ្នឹងណា
បងហាតែបងដឹងស្រាប់ហើយពីស្ថានភាពពេល នេះ សុំបងបើកចិត្ត អោយទូលាយ ណា
វីន: បងយល់ៗ គាត់ថើបក្បាលខ្ញុំ អូនកុំបារម្មណ៏ បងជំនោជាបងប្រុស បង បងរីករាយក្នុងការចែករំលែកនេះក្តីស្រលាញ់នេះជាមួយគាត់ ត្រឹមតែអូនស្រលាញ់បង វាគ្រប់គ្រាន់ណាស់ទៅហើយ។
(ខ្ញុំងើយមើលមុខ ហើយរហូតទឹកភ្នែក ដោយសារតែរំភើប នឹងទឹកចិត្តរបស់គាត់ អរគុណ ដល់ទេវតា ដែលអោយខ្ញុំជួបនៅបុរសល្អបែបនេះ សុំអោយក្តីស្រលាញ់នេះស្ថិតស្ថេរ ហូត សូមអោយ មានអភូតហេតុ អោយបងជំនោ បានជាសះស្បើយ រួមដំនើរនេះ ជាមួយគ្នា……...) ខណនោះមិនបានចាប់អារម្មណ៏នឹងទេសភាពអីទេ បើខ្ញុំភ្លឹក និង​ស្រមើស្រមៃ ដល់ណាផង ហើយអាចទៅរួច ទេ ?

        រយះពេលប្រហែល ១ម៉ោងក្រោយមក ពួកយើងក៏មកដល់ ផ្ទះសំណាក់វិញ ម្នាក់បានចូលបន្ទប់រៀងៗខ្លួន ពួកខ្ញុំ៣នាក់ស្នាក់នៅ បន្ទប់តែ១ជាមួយគ្នា។ 
វីន: តោះអូន គេងគ្រែមួយបងហ្មងទៅ បើបងជំនោគេង ចឹងអូនគេងមិនកើតទេ ម៉្យាងកុំដាស់គាត់អីណា
បាទ បង ចឹងគេងគ្រែជាមួយបងក៏បាន

        ១យប់នោះគ្នានដេកអីទេ បើ ញញឹមបិទមាត់មិនជិតបែប ពេលឃើញ បង វីន ញញឹមចឹង ខ្ញុំកាន់តែបាក់តែម្តង នេះកុំតែបង ជំនោនៅនេះដែល ទេ កុំអី គេចមិនផុតយប់ហ្នឹងទេមើលទៅ។
        ថាគេងអត់លក់ តែដល់ពេលបើកភ្នែក ម៉ោង៦បាត់។
ហាក់បងជំនោ ៗ ទៅណាហើយ (ភ័យពេលបើកភ្នែក ឡើងអត់ឃើញគាត់)
បងវីន ៗ បង បងជំនោទៅណាហើយ បាត់គាត់ហើយបង (ហិហិហិហ)
វីន: កុំភ័យ គាត់ចេញទៅក្រៅជិតនេះទេ ដឹង អូនខលទៅមើល បង ចេញទៅមើលខាងក្រៅ
បាទបងខលអត់ចូលទេ គាត់មិនដែលចឹងទេ តោះបង តោះ
(ពួកខ្ញុំភ័យណាស់ ប្រហែលគាត់ដឹងហើយមើលទៅ គាត់ពិតជា អន់ចិត្ត លោកតាអើយ សុំកុំអោយគាត់កើតអីអោយសោះ )
បងជំនោៗ(ស្រែក)
វីន: នោះអូន គឺគាត់តើ គាត់នៅឈនៅក្បែរឆ្នេរ ក្រោមដើមដូង នោះអូន
តោះបង តោះ បងជំនោ(ស្រែក) (ខ្ញុំស្ទុះរត់ទៅអោបគាត់ ដោយមិនបានគិតពីអ្វី គ្រាន់តែដឹងថា ខ្ញុំមិនអាចគ្មានគាត់នោះទេ  
ខ្ញុំពិតជាភ័យណាស់ )
បងៗ ហេតុបងទៅណាមិនប្រាប់អូន អូនភ័យណាស់
ជំនោ: (មុខឡើងមាំ មិននិយាយអ្វី បានទាញខ្ញុំចេញពីទ្រូងគាត់ រូចតបដោយសំលេងមាំ) ហេតុអ្នកទាំង២ ធ្វើបែបនេះ ហេតុអី?
វីន: (លុតជង្គង់ចុះហើយសម្រក់ទឹកភ្នែក នៅចំពោះមុខគាត់) បងៗ សុំទោសៗ ខ្ញុំខុសហើយ សុំទោសបងប្រុស
ចំនែកខ្ញុំវិញគិតតែពីយំ មិនដឹងថាត្រូវធ្វើអី…….
ជំនោ: បងខឹង ហើយ បងខឹង និងពួកអូន ហេតុអីលាក់បង ហា?(សើច)
បងកើតអី ខ្ញុំមិនយល់ទេ
វីន: បងជំនោ បងៗៗ​ មានន័យយ៉ាងណាទៅបង?
ជំនោ: (ហុចដៃទៅអោយបងវីន ទាំងញញឹម រួចផ្តល់សញ្ញា អោយខ្ញុំចូលមកជិត រួចបានចាប់ដៃខ្ញុំនិងបងវីនចូលគ្នា និងលោតត្រដាងដៃទាំងសង របស់គាត់ឧបពួកខ្ញុំ) បងដឹងអស់ហើយ ពួកអូនឯង មិនបាច់លាក់ទេ បើបងមិនរៀបចំបែបនេះ អូកឯងប្រហែលនៅកុហកបងទៀតហើយមែនទេ? ដូចបងយាយចឹង ពួកយើងបង្កើតស្នេហាចំលែកដែល​មិនដែលមាននេះអោយកើតមានទៅ វីន អូនត្រូវសន្យានិងបងត្រូវស្រលាញ់ និងផ្តល់សុភមង្គល ដល់ឃូល​អោយច្រើនជាងបង លឺទេ……
វីន: បងប្រុស ៗ(ឧបជំនោជាប់ ជាមួយនឹងទឹកភ្នែកហូរសរស្រាក់ ចំនែកខ្ញុំវិញហួសចិត្តនិងបុរស ម្នាក់នេះ គាត់ពិតជាស្រលាញ់ខ្ញុំដល់ ម្លឹង រៀបចំអោយខ្ញុំជួបបុរសល្អ តាមពិតគឺគាត់បារម្ភថាពេលដែលគាត់មិននៅគ្មានអ្នកមើលថែរខ្ញុំ អូរលោកតាអឺយសុំជួយ បុរសកំសត់ម្នាក់នេះផង)
ជំនោ: កុំយំ ៗ សន្យាពីពេលនេះទៅ មិនអ្វីលាក់បាំងគ្នា កសាងសុភមង្គលជាមួយគ្នា ណា សន្យានឹងបង លឺទេ អូខេ? អូបងមានអ្វីចង់បង្ហាញ តោះទៅតាមបង
(ខ្ញុំនិង បង វីនមើលមុខគ្នា ដោយងើយឆ្ងល់ និងមានអារម្មណ៏ថា អានិតគាត់
និងមានអារម្មណ៏ថាខ្លាច់បាត់បង​ គាត់កាន់តែខ្លាំងឡើង)
ជំនោ: នេះនែ ឃូលនៅចាំទេ? កាលមកលើកមុនដើមដូងនេះ មានឆ្លាក់ឈ្មោះអូន និង បង ឥលូវបងបានថែម ឈ្មោះវីនថែមួយទៀត មានន័យថាពីពេលនេះទៅ ស្នេហានេះ មានមនុស្ស៣នាក់ ហាហាហ បងធានាថា និង ធ្វើអោយស្នេហានេះ កាន់តែមាន័យ និងផ្អែមល្ហែម ចុះវីន គិតមេច?
វីន:​ បាទ បងខ្ញុំសន្យាដូចគ្នា ស្រលាញ់ឃូល  និងបងអោយអស់ពីចិត្ត
(គ្រាន់តែលឺបែបនេះ ខ្ញុំហូរទឹកភ្នែក ស្រវាអោបបុរសល្អទាំងពីរ ជាមួយនឹងទឹកភ្នែក )​អូនអរគុណបង អរគុណចំពោះក្តីស្រលាញ់ អូនសន្យា និង ធ្វើអោយក្តីស្រលាញ់នេះមានតែ ស្នាមញញឹម  ពីថ្ងៃនេះ ទៅ ពួកយើង និងរីករាយ ហើយសាងស្នេហាចំលែកនេះ អោយកាន់តែមានន័យ.

        បន្ទាប់ពី ទឹកភ្នែក គឺមានតែ សំលេងសើច ក្នុងពេលតែមួយខ្ញុំ បែរជាមានប្រុសល្អពីរនាក់ ហើយមានទំនាក់ទំនងល្អ លើសពីការគិត ទៀត ពិតជាមានក្តីសុខណាស់។  ដំនើរកំសាន្តលើកនេះពិត ជាបានផ្តល់នៅការចងចាំដ៏ល្អដល់ពួកយើងគ្រប់ៗគ្នា ខ្ញុំនឹងចង ចាំទិដ្ឋភាពនេះអស់មួយជីវិត។
 
អរគុណចំពោះការចំនាយពេលវេលារបស់មិត្តអ្នកអានណា។ សុំទោសផងចំពោះកំហុសដោយអចេតនា ផងណា។ ស្នេហ៏នេះនិងនៅថិតថេទេ? ជំងឺជំនោអាចនឹងជាសះស្បើយទេ? ចង់ថានិងមានអ្វីកើតឡើង ចាំតាមដានអានទាំងអស់គ្នា នៅវគ្គក្រោយណា ។ អរគុណ J
សូមសំណាងល្អ
ណារ័ត្ន ឃូល​

No comments

Powered by Blogger.