ជំនោត្រជាក់ ឬ Cool Winds​ ភាគទី៤



        សួរស្តីខ្ញុំពិតជាយឺតមែនទែនហើយ សំរាប់វគ្គទី៤នេះ សុំទោសផងណា។ ដំើរកំសាន្តជាលើកដំបូង បានបង្ហាញអោយអ្នក ទាំង៣កាន់តែយល់ចិត្តគ្នា។ ស្នេហាដ៏ចំលេកមួយពិត ជាបានកើតលោះមែន ប៉ុន្តែស្តាយត្រង់ថា វាសនាមិនបែជាតម្រូវ អោយជំនោ បែជាមានជំងឺបែបនេះសោះ។ តោះចង់ដឹង ថាមានអ្វី កើតឡើងបន្តរចំពោះពួកគេ? អានទាំងអស់ គ្នាណា​ :)


 ជំនោត្រជាក់ ឬ Cool Winds 
ភាគទី៤







          បន្ទាប់ពីចប់បេសកម្មនៅខេត្តកំពត់៣យប់ ៤ថ្ងៃនេះ អូសប្បាយអស់ទាស់ហ្មង ជាមួយ បុរសល្អពីរនាក់នេះ ហ៊ើយពេល  វេលារីករាយ ដើរលឿនដល់ហើយ ។​ មកដល់ផ្ទះវិញម៉ោងប្រហែល ៧ យប់ ទៅហើយម្នាក់ៗ អស់កំលាំង ណាស់ ក៏ចូលបន្ទប់សំរាក តែលើក នេះគឺគេងបន្ទប់មួយ ជាមួយគ្នាតែម្តង ហ៊ើយ គេងហើយ សងខាងខ្លួន មានប្រុសស្អាត់នៅជិត ទោះហត់យ៉ាងណាក៏គេងលក់ស្រួលដែរ។
………………….

        ស្នេហ៏ចំលែកនេះបានបង្កើតឡើងដោយពូកខ្ញុំផ្ទាល់ បើនិយាយ ទៅខ្ញុំពិតជាអៀនម៉ាត់ណាស់ តែ ខ្ញុំមិនខ្វល់ មិនខ្វល់ពីគំនិត អ្នកណា ទាំងអស់​អ្វីដែលខ្ញុំដឹងគឺថា ខ្ញុំមាន មនុស្សជាទីស្រលាញ់ដល់ តែ២នាក់ នៅជិតម៉្យាងទៀតគឺមានសុភមង្គលក្រៃលែង។ រយះពេល៣ខែកន្លង ផុតទៅ  តែហាក់មួយប៉ព្រេចភ្នែកសោះ អ្វីគ្រប់យ៉ាងរលូនតែម្តង ម្នាក់ៗរវល់រៀងខ្លួន តែមិនភ្លេចទេ រាល់ល្ងាច គឺការកំសាន្តជុំគ្នា មិនថានៅក្រៅ ឬនៅផ្ទះទេ តែងនៅជុំគ្នា ដែលមានតែស្នាមញញឹម ។

        អាកាសាធាតុល្អក្រៃលែង ម៉ោងប្រហែលជា៥: ៣០នាទី នៅក្នុងបរិវេនសាលារដ្ឋមួយដែលមាដើមឈើធំៗ ជាម្លប់សំរាប់អោយពួកខ្ញុំកំសាន្ត លេងនិងការវាយសី បូករួមជាមួយស្រះទឹក គូបផ្សំជាមួយនិងស្នាមញញឹម និង សំនើចនេះ ធ្វើអោយបរិយាកាសកាន់តែរីករាយ រកនិយាយមិនត្រូវ។
បង បង(ស្រែក) តោះបានហើយសំរាកសិនទៅ មោះញ៉ាំទឹកសិន
ជំនោ : បាទអូន
នេះបង  ទឹក
វីន: អូនហុច ផ្លែប៉ោមបងតិចមក
បាទបង អង្គុយចុះមក អូនជិតអោយ
វីន :ទទូលបញ្ជា បាទ​ J

បងអែងនេះ អូ បងជំនោកុំញ៉ាំទឹកច្រើនពេក បង បងកំពុងតែហត់ចឹង នោះ មោះសំរាកនៅលើកន្ទេលនេះសិន មក
ជំនោ: បាទ អូនតែបង ចង់គេងកើយភ្លៅ ហាហាហ

ខូចមេះ មោះគេងមកសំរាកសិនមក (ប្រុសល្អញញឹតប ហាក់ពេញចិត្តនិង ចំលើយនេះណាស រីឯបងវីន ញញឹមហួសចិត្ត និងចរិកបងប្រុស  ខ្ញុំឃើញអ្នកទាំងពីបែបនេះ ខ្ញុំមានក្តីសុខដល់ហើយ)

        បងជំនោគេងនៅលើភ្លៅខ្ញុំយ៉ាងមានក្តីសុខ ចំនែក ខ្ញុំវិញស្ថិតនៅក្នុងរង្វង់ដៃបងវិន។ពួកយើងនិយាយពីនេះពីនោះ ពិភាក្សាពីគំរោងបន្ទាប់ពីបងវីនរៀនចំ ក៏ដូចជារឿងដែរត្រូវបន្តរ បន្ទាប់ទៀត ប៉ុន្តែហាក់រៀងស្ងាត់សំលេងបងជំនោឈឹង តែម្តង ប្រហែលគេងលក់ហើយមើលទៅ។
វីន: តោះអូនទៅវិញ ល្ងាចនេះត្រូវញ៉ាំបាយជុំគ្នា ខ្លាចប៉ាម៉ាក់ចាំ ដាស់បងជំនោមើរអូន បងទៅយកឡាន
បាទ បង ……បង បង ភ្ញាក់ឡើងតោះទៅវិញ បងជំនោ បង ជំនោ (ស្រែកខ្លាំងឡើងៗៗ ខ្ញុំព្យាយាមអង្រួនគាត់យ៉ាងខ្លាំទៅតាម អ្វីដែលខ្ញុំធ្វើបាន ប្រុសល្អមិនបានតប អីមួយម៉ាត់ ក្រៅពីស្នាមញញឹម និងទឹកមុខស្លេកស្លាងរបស់គាត់  ខ្ញុំពិតជាភ័យណាស់ អស់ព្រលឹងរលីងក្នុងខ្លួន ទំនប់ទឹកភ្នែក ទប់លែងជាប់ ជាមួយនឹងសម្រែកស្រែកអោយជួយ បងវីនស្ទុះស្ទា រត់មក ធ្វើចលនាបេះដូង បីគាត់ដាក់ឡាន )
…………………………
        ប្រហែលជាងមួយម៉ោង នៅមុខបន្ទប់ អាយស៊ីយូ ជាថ្មីម្តងទៀត ជាមួយនឹងក្រុមគ្រួសារទាំងសងខាង ម្នាក់ៗស្លេកអស់ហើយ ទឹកមុខក្រៀមក្រំ និងទឹកភ្នែក ហូរឥតដាច់។ បងវីនឈគ្រៀកខ្ញុំជាប់ ព្រោះខ្ញុំមិនអាឈដោយកំលាំងខ្លួនឯងបាន ទឹកភ្នែកបែកធ្លាយ ហូរស្រាក់ ឥតដាច់ ខ្ញុំខ្លាចណាស់ ពិតជាខ្លាចណាស់។ សំលេងបើកទ្វា របស់លោកវេជ្ចបណ្ឌិត ជាក្តីទន្ទឹងរបស់អ្នករាល់គ្នា។

ម៉ាកបងជំនោ: លោកគ្រូពេទ្យៗ(សំលេង​អួលដើមក ជាមួយទឹកភ្នែក) យ៉ាងមេចហើយៗ កូនខ្ញុំហេតុអីបែបនេះ ហេតុអីបែបនេះ?
លោកគ្រូពេទ្យ: (មានទឹកមុខស្មើរ) គេមានសុខភាពខ្សោយខ្លាំងណាស់ ពេលវេលារបស់គេ ប្រហែលជាជិតដល់ហើយ នេះគឺគេបានតស៊ូខ្លាំងណាស់ហើយដែលអាចប្រឈមមកដល់ពេល ត្រៀមជិតបើសិនជារយះពេល២៤ម៉ោងនេះគេមិនបានមានប្រត្តិកម្មអ្វីទេ នោះមានន័យថា ……. 

        និយាយត្រឹមនេះ សំលេងទ្រហូយំកាន់តែខ្លាំង ខ្ញុំឈលែងនឹងដួល ផ្តេកទៅលើបងវីនពេញទំហឹង ទឹកភ្នែកហូរលែងចេញ ដើមទ្រូងតឹងណែន រយម៉ឺន បន្លាចចាក់ដោត ពេញបេះដូង ប្រៀបបានផ្ទាំថ្ម ធ្លាក់មកលើ ខ្ញុំ ខ្ញុំ ខ្ញុំមិនដឹងពិពណ៏នា​បែប​ណាទេពីអារម្មណ៏នេះ…….……..

អ្នកផ្ទះទាំងសងខាងនៅកំដរបងជំនោនៅមន្ទីពេទ្យគ្រប់គ្នា ម្នាក់ៗមានទឹកមុខស្រពាប់ស្រពោនណាស់ អ្នកដែលដុនដាប់ជាងគេ គឺម៉ាក់បងជំនោតែម្តង អារម្មណ៏ម្តាយ​ ឃើញកូនប្រុស តែមួយគត់ទៅជាបែបនេះអ្នកណា អាចទ្រាំបាន។

នៅមុខធ្លានៃមន្ទីពេទ្យឯកជនមួយ ក្រោម ដើមស្វាយមួយដើមដែលបែកមេឃសាខា ខ្ញុំឈរម្នាក់ឯងជាមួយ និង អារម្មណ៏ច្របូកច្របល់ ក្រោមផ្ទៃមេឃងងឹតសូន្យឈឹងដែល គ្រប់ដណ្តប់ដោយស្បៃរាត្រី  យប់នេះគ្មានផ្កាយរះសោះ មានតែព្រះច័ន្ទ ដែលរះតែឯង កណ្តោចកណ្តែងពេកក្រៃ   សំលេងខ្យល់បកត្រសៀកៗ ប៉ះចំកាយខ្ញុំ ទឹកភ្នែកខ្ញុំរមៀលស្រក់​ ហូរឥតដាច់ នឹងឃើញសំដីបង ជំនោ ដែលធ្លាប់បានប្រាប់់ថា និងធ្វើជាជំនោ នៅក្បែរកាយខ្ញុំអស់​មួយជី វិត តែពេលនេះ ហិ​ហិហិហិ ……..ខ្ញុំពិតជាហត់ក្នុងការ រស់នៅជា​ មួយ ជីវិតដែលភិតភ័យបែបនេះ ណាស់ ហេតុអីទេវតាកម្លែងលេង និង ពូកខ្ញុំម្លេះ? ខ្ញុំបានតម្រេតខ្លួន និងក្បាលទៅនិងដើមស្វាយ មួយដើមនោះដោយមាន អារម្មណ៏ល្វើយណាស់………..

អារម្មណ៏ក្តៅឩណ្ណៗ ដោយសារអំណាចអាវក្រាស់ ដែលបានលាតគ្រោបដណ្តប់មកលើខ្ញុំយ៉ាងថ្មមៗ និងល្អិតល្អន់ ទោះជាមិនបើកភ្នែកមើលក៏ខ្ញុំដឹងថាជាអ្នកណាដែរ។ រង្វង់ដៃដ៏ស្រទន់ ដែលមានកំដៅ បានត្រកងក្បាលខ្ញុំទៅដាក់នៅលើ ដើមទ្រូងគាត់ ជាមួយនិង ការហ៊ុំព័ទ្ឋរាងកាយខ្ញុំ ដោយអំណាចនៃរាងកា យគាត់បានធ្វើអោយខ្ញុំបាត់ត្រជាក់ ប៉ុន្តែទឹកភ្នែក ខ្ញុំបែរជាស្រក់ជាថ្មី ហើយខ្លាំងជាងមុន។ ប្រុសល្អ មិនបាននិយាយអ្វីមួយម៉ាត់ គាត់រិតតែអោបខ្ញុំខ្លាំងឡើង។




វីន: អូន ៗ យំចុះ យំមកចុះ តែអូនត្រូវតែរឹងពឹង បងជំនោត្រូវការ ពូកយើង ត្រូវការការលើទឹកចិត្តពីអូនណា កុំបែបនេះ លទ្ឋផលបែបណាក៏ដោយ យើងត្រូវតែ តស៊ូជាមួយគាត់ដល់ដំណាក់ កាលចុងក្រោយណា បងជឿថាគាត់ប្រាកដជាដឹងខ្លួនវិញ បងជឿបែបនេះ     អូនកុំបោះបងអីណា……(គាត់និយាយបណ្តើរ ហូរទឹកភ្នែកបណ្តើរ ខ្ញុំដឹង ខ្ញុំដឹង ថាគាត់បារម្មណពីខ្ញុំ ខ្ញុំដឹងតែ​ហិហិហិហិ)
  
បាទបង អូន មិនបោះបងទេ បងជំនោ ពិតជាដឹងខ្លូន គាត់និងមិនទៅដោយមិនលាទេ មែនទេ ឩលោកតាអើយសុំជួយផង កាត់អាយុខ្ញុំ​១០​ឆ្នាំ ២០ ឆ្នាំក៏គ្មានបញ្ហាដែរ ខ្ញុំសុខចិត្តចែករំលែកអាយុខ្ញុំទៅកាន់គាត់ (បងវីនអោបខ្ញុំកាន់តែខ្លាំង ហើយយំកាន់តែខ្លាំជាងមុនទៀត)
វីន: អូន តោះជូតទឹកភ្នែក ត្រលប់ទៅបន្ទប់វិញ បាត់យួចាស់បារម្មណ៏ ហើយ តោះអូន…….

អរគុណចំពោះការចំនាយពេលរបស់អ្នក ជួបគ្នានៅវគ្គបញ្ចប់ណា

សំណាងល្អ 
ណារ័ត្ន ឃូល​:)

1 comment

ប្រុសក្មេង said...

why don't you use wordpress.com for blogging?

Powered by Blogger.