ជំនោត្រជាក់ ឬ Cool Winds (ភាគបញ្ចប់)



           សួរស្តីមិត្តអ្នកអាន នេះជាភាគបញ្ចប់ អានជាមួយគ្នា មោះ មិនដឹងថា លទ្ឋផលចុក្រោយយ៉ាងណាទេ?

ជំនោត្រជាក់ ឬ Cool Winds 
(ភាគបញ្ចប់)





            ក្នុងបន្ទប់មួយ ដែលមាន មនុស្សប្រហែល៤ ទៅ៥នាក់ ដែលមានសភាពស្ងាត់ជ្រងំ ព្រោះគាត់ម្នាក់ៗហត់ណាស់ទៅហើយ ទឹកមុខ ដែលពោពេញទៅដោយទុកសោក ដែលពីបាកនិងពិពណ៏នា។

ម៉ាខ្ញុំ: ឃូល កូននៅទីនេះជាមួយវីន ហើយណា ម៉ាក់ប៉ា ចង់នាំ ម៉ាក់ក្មេកកូន (ម៉ាក់បងជំនោ) ទៅរកអីញ៉ាំនៅហាងម្តុំៗនេះតិចណាកូន តិចទៀត ម៉ាក់មកវិញហើយ បើមានការអីខលទៅម៉ាក់ភ្លាមណាកូន ចុះកូនចង់ផឹកអីទេ ហាវីន?
បាទម៉ាក់ មិនអីទេ កូនអត់ឃ្លានទេម៉ាក់
ម៉ាក់បងជំនោ: កូនមើលបងផងណា ម៉ាក់មកវិញលូវហើយ ណា (សំលេងខ្សោយ គ្មានកំលាំង ទឹកចិត្តស្រលាញ់របស់ម្តាយ មិនវាស់បាន ការឈឺចាប់នេះធំពេកហើយសំរាប់គាត់ )
បាទម៉ាក់កុំបារម្មណ៏អីណា

        ចាស់ៗបានចេញទៅ ក្នុងបន្ទប់នេះ នៅសល់តែ៣នាក់ខ្ញុំ បងវីនអង្គុយនៅម្ខាងនៃគ្រែ រីឯខ្ញុំអង្គុយនៅម្ខាងទៀត ខ្ញុំបានចាប់ដៃដ៏ស្លែករបស់គាត់ថ្មមៗ មកប៉ះនៅលើផ្ទៃមុខខ្ញុំ ជាមួយនិង ទឹកភ្នែកហូរម្តងទៀតចេញពីបេះដូង រាប់ម៉ឺនអនុស្សាដែលខ្ញុំចងរំលឹក អោយគាត់ស្តាប់…………..
បងៗ ភ្ញាក់ឡើង(សំលេងខ្សេវ ជាមួយនិងទឹកភ្នែក ការឈឺផ្សាដែលមិនអាចរៀបរ៉ាប់បាន)​ បងគេងយូហើយណា ខូចមេះហា បើកភ្នែកឡើងឃើញទេ អ្នករាល់គ្នា បារម្មណ៏ណាស់ណា បងភ្លេចនៅ នៅមានរឿងច្រើនទៀតណា ដែល បងមិនទាន់ធ្វើ  ពាក្យសន្យា បងមិនទាន់បានបំពេញទេណា  បងមិនត្រូវទៅដោយមិនលានោះទេ  មិនទទូលខុសត្រូវសោះ  លឺទេ? ភ្ញាក់ឡើង ភ្ញាក់ឡើង (ស្រែកខ្លាំងៗជាមួយសំលេងទ្រហូយំកាន់តែខ្លាំង) ភ្ញាក់ឡើងអូនសូមអង្វរ កុំទុកអូនចោល អូនសុំអង្វរ (ទាំងបងវិន និងខ្ញុំទ្រហូយំនៅជិតគាត់ )

វីន: អូនៗៗ (គាត់បានស្ទុះមកចាប់ខ្ញុំ ព្រោះតែខ្ញុំរន្ឋត់ពេក) អូនកុំបែបនេះអី បងជំនោ មិនចង់ឃើញអូនចឹងទេ អូន គាត់ប្រាក់ជាមិនអីទេ ប្រហែលជាគាត់ហត់ពេក ទើបគេងបែបនេះ តិចទៀតភ្ញាក់ហើយ(ប្រុសល្អលួងខ្ញុំបែបជាយំខ្លួនឯងទៅវិញ)
 បង បងជំនោ បងឃើញទេ ពួកខ្ញុំនៅទីនេះចាំបងណា កុំបែបនេះអីបង ឆាប់ភ្ញាក់ឡើងបង បងឆាប់ឡើង បងត្រូវតែស៊ូណា បងកុំបោះបង់ បងអាចធ្វើបាន ពួកអូណផ្តល់ ជាកំលាំងចិត្ត ដល់បងណា បង ស៊ូណា ដើម្បីអ្នករាល់គ្នា បងអាចធ្វើបាន បើកភ្នែកមកបង……
        បើទោះជាពួកខ្ញុំខំយ៉ាងណា ក៏គ្មានលទ្ឋផល បានត្រឹមទ្រហូយំអោបគ្នានៅចំពោះមុខគាត់តែប៉ុណ្ណោះ….

ីន: អូនៗៗៗ បងជំនោ បង ៗគាត់ អូន (សំលេងរដិបរដុប )
បង បង​ជំនោ បងៗ ទៅហើយគ្រូរពេទ្យមកបង បងបង រឹងពឹងឡើង បងអាចធ្វើបាន បង បង…….

        ជាថ្មីម្តងទៀត ម្នាក់ៗស្ថិតនៅក្នុងទឹកមុខ ក្រៀមក្រំ រងចាំលទ្ឋផល របស់គ្រូពេទ្យ ​ ប្រមាណ ប្រហែល១៥នាទីក្រោយ​ ជាលទ្ឋផល ដែលម្នាកទន្ទឹងរងចាំគ្រប់គ្នា។

ពេលលលឺថាគាត់អាចឆ្លងផុតពីយប់នេះ វាជាដំនឹងល្អបំផុតសំរាប់ អ្នករាល់គ្នាដែលអាចនិយាយថាមកពី បុណ្យកុសលនិងការ បន់ផ្សងដល់ទេវតា ដើម្បីជួយថែរក្សា​គាត់ បើទោះជាគាត់បានឆ្លងផុត យប់នេះ ក៏ដោយ ប៉ុន្តែពេលវេលារបស់គាត់ និងមិនមានពេលយូរដូចមុនទៀតទេ គ្រូពេទ្យមានប្រសាសន៏ថា នេះ ជាអភូត្តហេតុតាមជំងឺគាត់ គឺអាចរស់បានតែ ៦ខែទេ តែនេះ គាត់ អាចរស់បានដល់១ឆ្នាំ ហើយលើកនេះគាត់អាចរួចផុតម្តងទៀត គាត់ពិតជារឹងមាំណាស់ គ្រូពេទ្យបន្តថា បន្ទាប់ពីនេះត្រូវរៀនធ្វើចិត្ត ព្រោះគាត់អាចចេញ ទៅចោលពួកយើងបានគ្រប់ពេល គឺមិនយូរទេ មានន័យថាគ្រប់គ្នាត្រូវប្រឈមមុខអោយហើយ ម្តងទៀតជាលើកចុងក្រោយ សំរាប់ខ្ញុំក្រៅពីទទួលយកការពិតនេះ គឺគ្មានជំរើសផ្សេងទេ ១ខែ? ១ថ្ងៃ? ១ម៉ោ ឬ១នាទីក៏ដោយ ខ្ញុំត្រូវតែតស៊ូ ដើម្បីគាត់ នៅជិតគាត់ផ្តល់នៅសុភម្គលចុងក្រោយ អោយគាត់
រស់នៅដោយ មាន័យចំពោះប៉ុន្មានវិនាទីចុងក្រោយ នេះ។
…………..
        បន្ទាប់ពីស្នាក់នៅមន្ទីពេទ្យ៣យប់ ម្នាក់ៗគឺអស់ខ្យល់ហើយ ប៉ុន្តែពួកយើង មានកំលាំងចិត្តណាស់ព្រោះឃើញបង ជំនោមានភាព រីករាយ ប៉ុន្តែគាត់មិនសូវមានកំលាំងទេ  មិនអាចដើរដោយខ្លួនឯងទេ គឺត្រូវប្រើរទេះរុញ។ នៅក្នុងបន្ទប់មួយ ដែលមាសភាពរញេរញៃបន្តិច  តែបង្កប់ដោយអនុស្សារ៉ាប់ម៉ឺន មិនអាចបំភ្លេច សភាពបុរសម្នាក់ដែល តែងមានកំលាំង កម្លែង និងរស់រើក ប្រែជាហាក់ស្ងប់ស្ងាត់ តម្រេតនៅលើគ្រែគេង ដែលមានបងវីន នៅទ្រពីក្រោយ និងមានរូចខ្ញុំផ្ទាល់អង្គុយពីមុខគាត់ ចាប់ដៃគាត់ជាប់ មិនលែង។

ជំនោ: (គាត់ញញឹម ស្ងួត)  ឃូល អូន ញញឹមបែបនេះស្រស់ណាស់ បងស្រលាញ់ ណាស់ បងចង់ឃើញអូនរីករាយ បែបនេះ សន្យានិងបងមកថាអូន និងរស់នៅដោយរីករាយណា សន្យាមកបានទេ? (សំលេងខ្សេវៗ ជាមួយទឹកមុខស្លេក )

បាទ បង បាទ​បង តែបងក៏ដូចគ្នាត្រូវសន្យាថាបង នឹងនៅក្បែរអូន មើលស្នាមញញឹមអូន មើលថែរអូន មិនទៅណាចោលអូន បានទេ?(ទឹកភ្នែក ដែលខ្ញុំបានទប់ ក៏ទប់លែងជាប់ មានតែបណ្តោយអោយហូរតាមអំណាចនៃការឈឺចាប់នេះ)
ជំនោ: ដូចអូនដឹងស្រាប់ហើយ បងមិនអាចបំពេញពាក្យសន្យានេះទេ បងសុំទោសណាអូន……………វីន  ប្អូនប្រុស ពេលបងមិននៅ សុំប្អូនជួយជំនួសតួរនាទីជាកូនជំនួសបងផងណា មួយវិញទៀត ដូចបងប្រាប់ចឹង អ្វីៗដែលបងធ្លាប់បានប្រាប់ៗ ប្អូនយល់ហើយមែនទេ អត់ពីបងទៅ អូននិងឃូលត្រូចរស់នៅជាមួយគ្នាអោយមានក្តីសុខណា បងនិងនៅចាំមើលពួកអូនណា……
វីន: (បងវីនហូទឹកភ្នែក ឆ្លើបតបជាមួយសំលេងអួលដើមករ ) បាទបង បងកុំបារម្មណ៏ បងនឹងជាឆាប់ៗ សំរាកទៅ បងហត់ណាស់ហើយ បង
ជំនោ: ទេ ទេ កុំឃាត់បង បងចង់និយាយ ពីពេលនេះទៅបង ត្រូវនិយាយអោយច្រើន ជាមួយពួកអូន ជាមួយអ្នកផ្ទះទៀត កុំឃាត់បងអីណាអូណ…..

        (បងជំនោបានធ្វើរឿងជាច្រើនដែលខ្ញុំមិនដឹង គាត់បញ្ចូនបងវីនទៅរៀន ដើម្បីមានចំនេះរកស៊ីលក់ដូរទូរស័ព្ទ សម្រាប់ អនាគត់ សូម្បីតែកន្លែង បើក លក់ដូរ ដើមទន់ក៏គាត់រៀបចំហើយ ផ្ទះតូចនៅជាយក្រុងចំនងដៃសម្រាប់ពួកខ្ញុំ បូករួមជាមួយប្រាក់មួយចំនួន​បានរៀបចំ ទុកអោយខ្ញុំជាស្រេចពេលដែលគាត់មិននៅ សម្បីតែបុរសល្អក៏គាត់ រៀបចំជាស្រេច បុរសល្អបែបនេះ ក្តីស្រលាញ់ដ៏ជ្រៀលជ្រៅបែបនេះ តើអោយខ្ញុំងាយបំភ្លេចម្តេចបាន? ធ្វើចិត្តម្តេចបាន ?ស្នេហា៦ឆ្នាំ ខ្ញុំមិនធានាថាពេលដែកគាត់មោននៅ ខ្ញុំអាចនឹងរស់នៅបានដោយគ្មានគាត់នោះទេ បើអាចទៅរួចខ្ញុំសុំប្តូរ អ្នកដែលត្រូវទៅជាខ្ញុំវិញ ព្រោះខ្ញុំជាដើមហេតុ ឩលោកតាអឺយសូមជួយចៅផង​ ចៅទាល់ហើយ ចៅទាល់ហើយ)
………………………….


        នេះជាថ្ងៃទី១០ហើយ ប៉ុន្មានថ្ងៃនេះ គាត់មានសុខភាពល្អប្រសើ ពិសេសគឺគាត់សប្បាយចិត្តណាស់ ថ្ងៃនេះគឺពួកខ្ញុំ និងគ្រួសារទាំងសងខាង បូករូមជាមួយនិងគូរដណ្តឹងបងស្រីខ្ញុំផងដែរ បានទៅលេង Mango Rsourt ទាំងអស់គ្នាតែម្តង គឺ២ឡាន ដំនើរកំសាន្តនេះ រីករាយណាស់នៅតាមផ្លូវគឺសើចរហូត វារាងចំនាយពេលចួរ ដោយសារពួកខ្ញុំបើកលានតិចៗជៀសវៀង រលាក់ ពិបាក់ដល់បងជំនោ។ ពេលទៅដល់ល្មមញ៉ាំបាយថ្ងៃត្រង់ បរិភោគអាហាជុំគ្នា កំសាន្តជុំគ្នា បងជំនោញញឹមបិទម៉ាត់មិនជិតទេ ប៉ុន្តែខ្ញុំអាចមើលដឹង ថាគាត់ មិនមានកំលាំងទេគាត់ដូច ជាចុះខ្សោយ ហើយ   ស្នាមញញឹម និងភាពរឹងមាំពេលនេះគឺដោយសារកំលាំងចិត្ត តែប៉ុននោះ ខ្ញុំនៅជិតគាត់ជានិច្ច ដោយមិនឃ្លាតពីគាត់ឡើយ។


 ហ៊ើយលឿនណាស់១យប់បាត់ហើយ ព្រឹកនេះអាកាសធាតុល្អណាស់ តែបងជំនោមិនសូវស្រូវស្រូលខ្លួនទេ មើលទៅគាត់ដូចជាខ្សោយហើយ ថ្វីបើគាត់មិនត្អូញត្អែប៉ុន្តែគាត់ មិនអាចលាក់ខ្ញុំ និងបងវីនបានទេ។​ អ្នករាល់គ្នាសុទ្ឋតែដឹងថានេះជា ដំនើរកំសាន្តជុំគ្នាលើកចុងក្រោយ តែម្នាក់ប្រឹងធ្វើអោយ មានភាព រីករាយគ្រប់គ្នា វាជារឿងចុងក្រោយដែលអ្នករាល់គ្នាអាចធ្វើបាន។ នៅថ្ងៃនេះមានតែខ្ញុំ៣នាក់ទេដែលមិនចេញទៅណា  ខ្ញុំនិងបងវីន នៅទីនេះកំដរគាត់ជាប់។ បន្ទាប់ពីគាត់សម្រាក់ នៅបន្ទប់មួយថ្ងៃរាងមានកំលាំង​ អាធ្រាតក៏បានបានមកដល់ម៉ោង ប្រមាណ៧យប់  បិរភោគអាហារពេលយប់ ជាមួយគ្នានៅនឹងឆ្នេដែលមានការរៀបចំ តុបតែ យ៉ាង ស្អាត ជាមួយនិងបទភ្លេងរ៉ូមេនធិច មាន័យណាស់ នៅយប់នោះមិនមែណត្រឹមតែគ្រួសាខ្ញុំទេ នៅមានភ្ញៀវទេសចរណ៏ ផ្សេងទៀតក៏ចូលរួមកំសាន្តចៀងរាំផងដែរ។ ម៉ោប្រហែល៧:៣០ នាទីយប់ បុរសសង្ហាស្រស្អែមស្រសស់បានដឹកដៃខ្ញុំចូលទៅកណ្តាលទី នៃចំនោមនុស្ស ហើយលោកជង្គង់សុំខ្ញុំរៀបការជាមួយនឹងជញ្ចៀន ពេជ្យរូបបេះដូង ខ្ញុំរំភើបណាស់ រំភើបណាសស់ នៅមុខអ្នកមានគុណ នៅមុខបងជំនោ និងនៅមានអ្នកទេសចរណ៏នៅទីនោះ បានហ៊ូកញ្រ្ជៀវ ធ្វើអោយខ្ញុំពិបាកបដិសេធន៏ណាស់ អប់អរពូកខ្ញុំ ហាក់ចង់អោយខ្ញុំទទួលយកគាត់ ដោយមិនមានល័ណ្ខ។ ខ្ញុំបានសម្លឹងមើលបុរសល្អដែលកំពុងអង្គុយនៅនឹងកៅអីរុញជាមួយ
ទឹកមុខស្លេកស្លាំង ញញឹមជាប់មកកាន់ពួកខ្ញុំ ទាំងអស់ នេះជាបំណងដែលគាត់ ចង់ឃើញ ខ្ញុំនិងបងវីនបែបនេះ ទឹកភ្នែកខ្ញុំហូរជាថ្មី  ខ្ញុំរត់ទៅអោបគាត់ ដោយទឹកភ្នែក ម្នាក់ៗបើកភ្នែកមើលខ្ញុំ ….

ជំនោ: អូន កុំធ្វើបែបនេះ មើលហ្ន វីនកំពុងចាំអូនណា ឆាប់ឡើងក្មេងល្ងង់ ឆាប់ឡើង អូន បងចង់ឃើញបែបនេះណា
        ខ្ញុំបានផ្តល់សញ្ញាដល់បងវិន អោយជួយ ខ្ញុំរុញបងជំនៅទៅដល់វេទិកានេះ ដូចគ្នា អ្នកគ្រប់គ្នារឹតតែឆ្ងល់ សូម្បីបងវីន និង បងជំនោមិនដឹងថាខ្ញុំចង់ធ្វីអី្វ?
        នៅចំពោះមុខអ្នកផ្ទះ នៅចំនោមមនុស្សជាច្រើន និង ចំពោះមុខបុរសទាំងពីរនេះ ខ្ញុំបានរៀបរាប់ដំនើរដើមទងដែលមាន ភាពរីករាយ និងទឹកភ្នែក តាំងពីដើមរហូតដល់ពេលនេះ ធ្វើអោយម្នាក់ស្រក់ទឹកភ្នែក គ្រប់គ្នា ព្រោះតែអានិតស្នេហាកំសត់នេះ ពិសេសបងជំនោ បុរសដ៏មហិមាចំពោះស្នេហា។

បងវិញ សុំ បងចាំម៉ាផ្លេត បងជំនោនៅមុខមនុស្សជាច្រើន ស្នេហានេះមានរយះពេល៦ឆ្នាំហើយ តែអូនមិនដែលលឺបង សុំអូនរៀបការផង ចុះថ្ងៃនេះ នៅចំពោះមុខអ្នករាល់គ្នា បងមានអ្វីបញ្ចាក់ពីស្នេហានេះ ហា?

        បងជំនោ និង បងវិនមើលមុខគ្នា ហើយញញឹម ប្រុសល្អយល់ន័យ បានលុតជង្គង់ចុះស្មើបងជំនោ ហើយអ្នកទាំងពីបានពោលពាក្យសុំរៀបការព្រមគ្នា មកកាន់ខ្ញុំ ទឹកភ្នែកហូរជាថ្មី ស្រក់ចុះជាមួយស្នាមញញឹម និង ចំម្លើយយល់ព្រម​អោយក៏ស្រវាឩបគ្នានៅទីនោះដែលមានមនុស្សច្រើន សំលេងហ៊ូក៏កើតមានម្តងទៀត យប់នោះជាយប់ដែលមាន័យបំផុត ក្នុងជីវិតពួកយើង គ្រួសារទាំងសង់ ក៏យល់ស្រប់។



ជំនោ:  អូនហាបងចង់សំរាកតោះជូនបងទៅបន្ទប់វិញណា
បាទបង បាទ ​ទឹកមុខបងស្លេកស្លាំងណាស់
វីន : មែនហើយ បងមិនអីទេមែនទេ
ជំនោ: មិនអីទេអូន តោះ អូ ឃូល វីន បងចង់ទៅកន្លែងមួយ ព្រឹកនេះ ងើបពីព្រលឹមទៅមើលថ្ងៃរះជាមួយគ្នានៅ ឆ្នេដែលមានដើមដូង ឆ្លាក់ឈ្មោះពួកយើងនោះអី បងចង់ទៅទីនោះ លើកទីមួយ មានបងនិងអូន មកលើកទី២គឺមានគ្នា៣នាក់ ឥលូវនេះយើងទៅម្តងទៀតទៅមើលមើរ មានរលុបឈ្មោះចេញ ពី ដើមដូងនោះនៅ ហើយបងចង់គេងហាលនឹងពន្លឺថ្ងៃពេល ព្រឹកនៅទីនោះ ផងដែរណា។
បាទ បងមិនអីទេ ចឹងតោះឆាប់សម្រាកទៅចឹង ត្រូវងើបពីព្រលឹមផង។
       
អាកាសធាតុពេលព្រឹកព្រលឹម ម៉ោងប្រហែល៥ ព្រះទិន្នករ ចាំងពន្លឺព្រាកៗមកលើផ្ទៃសមុទ្រ ប្រៀបានគ្រាប់ពេជ្យ  ពួកខ្ញុំ៣នាក់ស្ថិតនៅក្នុងឈុតគេងយប់ពណ៏ស បានគេងតម្រេតគ្នា នៅក្រោមដើមដូង ដោយបងជំនោផ្អែកលើបងវីន ចំនែកខ្ញុំគឺចាប់ដៃគាត់ជាប់។ សុខភាពគាត់កាន់តែខ្សោយហើយ មែនទែនហើយ ​នេះជាថ្ងៃទី១៣ហើយ​ពេលវេលាកាន់តែខិតជិត ប៉ុន្តែនៅមុខគាត់ខ្ញុំមិនត្រូវអស់សង្ឃឹមទេ។
ជំនោ: អូន ហា​ ឈ្មោះពួកយើងនៅមិនទាន់រលុបទេ នៅឆ្នាំក្រោយបើពួកអូន បានមកកុំភ្លេចណា មកមើលដើមដូងមួយនេះផងណា បើរលុបកុំភ្លេចសរសេរថែមណា សប្បាយណាស់ ជីវិតនេះមានន័យ ណាស់ដែលអោយបងមានគ្រួសារ កក់ក្តៅបែបនេះ បានស្គាល់ស្នេហាពិតបែបនេះ បង រីករាយណាស់ (គាត់យាយបណ្តើរញញឹមបណ្តើរ សំលេងមួយៗរបស់គាត់ កាន់តែខ្សោយទៅ ពួកខ្ញុំទាំងពីរ មិនបានតប ឬកាត់អ្វីទាំងអស់ ទុកអោយគាត់និយាយពាក្យក្នុងចិត្ត) អូន ហា កុំយំសន្យាមកត្រូវតែរីករាយ បើទោះជាបងមិននៅ តែបង និងធ្វើជំនោ នៅក្បែរអូន និង វីនរហូត លឺទេ? (ប្រុសល្អនិយាយពីនេះពីនោះ ផ្តាំផ្ញើរ ដែលគ្រប់យ៉ាងផ្តោតលើអ្នកផ្ទះ និងរូបខ្ញុំ កាន់តែនិយាយគាត់កាន់តែហត់ពីបាកដង្ហើម)
បង បងហា​បងសំរាកសិនទៅណា កុំអោយហត់ពេក

ជំនោ: ទេ(សំលេងខ្សេវៗ) ទេ ៗ បងមិនអីទេ ៗ បងចង់និយាយទៀត
(បងវីនផ្តល់សញ្ញាមិនអោយខ្ញុំឃាត់គាត់) (សូរិយារះឡើងខ្ពស់ពីមាត់ទឹក បញ្ចាំងពន្លឺ ភ្លឺព្រាកមកកាន់ផែនដី ក៏ដូចជាពូកខ្ញុំ វាដូជាពេលកំនត់ ប្រុសល្អខ្សោយទៅ ៗៗ ជាមួយនិងពាក្យចុងក្រោយ (រីករាយៗៗ) ប៉ុន្មានម៉ាត់ចុងក្រោយក៏រអិលក្បាលចេញពីទ្រូងបងវីន ជាមួយទឹកមុខញញឹមជាប់  ខ្ញុំនិងបងវីន មិនដឹងទឹកភ្នឺកហូរពីណាទេ )
បងជំនោ បង គេងហើយមែនទេ? គេងចុះ គេងអោយ ស្រូលណា(សំលេងអួលដើមករ ជាមួយនិងការថ្នាក់ ថ្មមរៀប ចំទុក ដាក់ គាត់អោយសំរាកតាមដំណេកគាត់ តើអារម្មណ៏នេះ មានអ្នកយល់ទេ? គាត់ទៅហើយ គាត់ទៅហើយ តែក្នុងចិត្តនេះ នៅតែមានគាត់ វាយោដែលផាយផាត់នេះ ជាបងជំនោដែលនឹងនៅក្បែខ្ញុំជារៀងរហូត បងជំនោអូនអរគុណ គ្រប់យ៉ាងអូនស្រលាញ់បង )

………………………….
១ឆ្នាំក្រោយមក
        គ្រប់យ៉ាងដំនើការរលូន ការរកស៊ីជាដើម ថ្ងៃនេះខ្ញុំនិងបងវីន មកកំសាន្តនៅទីនេះម្តងទៀត ឈ្មោះរបស់ពួកខ្ញុំនៅមិនទាន់ រលុបដដែល។ មកឈនៅទី ក្រោមម្លប់ដូង ដែលមានការចង់ចាំ ជាច្រើន មិនអាចបំភ្លេច ជាកន្លែងចុងក្រោយរបស់ពួកយើង ដែលខ្ញុំបាន​នៅជិតបងជំនោ។
        វាយោបោបកសំលេងស្លឹកដូងរេតាមខ្យល់បង្កើតជាចង្វាក់ភ្លេង ហាក់ស្រែកប្រាប់ថា បងជំនោនៅទីនេះ។ ខ្ញុំនិងបងវីន បានធ្វើបណ្តោងខ្សែកមាស់ ដែលមានប្រហោងខាងក្នុងហើយ បានដាក់កំទេចផេះធាតុបងជំនោពាក្យជាប់ខ្លួន  មិនថានៅទីណាពេលណាទេ បងជំនោតែងនៅជិតខ្ញុំជានិច្ច។

ប្រុសល្អស្រវាអោបខ្ញុំក្នុងរង្វង់ដៃភ្នែក រំពៃទៅមុខ មើលសមុទ្យដ៏ធំ ហើយញញឹមជាមួយនិងជំនឿរចិត្ត  ខ្ញុំនិងគាត់បានស្រែកហៅបង ឈ្មោះបងជំនោព្រមគ្នា ទៅកាន់សមុទ្រ។



  ហ៊ើយ មានរឿងជាច្រើនដែមិនអាចស្មានដល់  បើទោះជាស្នេហាជាការលះបង់ក៏មិនមែនលះបង់អោយអ្នកដ័ទៃដែរ ក៏ព្រោះតែការឹងរួស មិនព្រមតាមការសំណូមពរគាត់ ក៏មិនជួបគ្រោះ ថ្នាក់បែបដែនេះ  អំណាចនៃក្រីស្រលាញ់មានទំហំធំណាស់ បើច្បាស់ហើយ មានសមត្ថភាពហើយ ​កុំទាក់ទើរ លទ្ឋផលអាចស្តាយក្រោយ បាត់បងមនុស្សជាទីស្រលាញ់ បាន ដោយគ្មានថ្ងៃត្រឡប់។

អរគុន ចំពោះការចំណាយពេលរបស់មិត្តអ្នកអាន :) ជួបគ្នានៅរឿងក្រោយ ទៀតណា (និស្ស័យស្នេហ៏) ចង់ដឹងអត់ថារឿងនេះមាន ដំណើរដើមទងយ៉ាងណា កុំភ្លេចអានជាមួួយគ្នាណា។
អរគុណច្រើន
ណារ័ត្ន ឃូល :)

No comments

Powered by Blogger.