និស្ស័យស្នេហ៏ ភាគទី១



សួរស្តីមិត្តអ្នកអានជាទីស្រលាញ់ រឿងថ្មី​ដែលទើប តែបញ្ចប់
និស្ស័យស្នេហ៏ ភាគទី១” និងមកកំដរការអផ្សុកអ្នកសារថ្មី សុំទោសផងណា យឺតយកតាមែនទែនហើយលើកនេះ ព្រោះតែរវល់ ការងារ និងការប្រលងនៅសាលាផង​ដែរ។ តោះចងដឹងថារឿងនេះ វាមានអត្ថន័យយ៉ាងណា? និស្ស័យស្នេហ៏កើតឡើងដោយរបៀបណា? និងបញចប់ដោយរបៀបណា តាមដានទាំងអស់គ្នាណា


និស្ស័យស្នេហ៏ ភាគទី១



ព្រឹកនេះ មេឃស្រទុំ អាកាសធាតុត្រជាក់ស្រួលណាស់ អាកាសធាតុបែបនេះ បើបានដេកអោយបានយួរតិចពិតជា ប្រសើរណាស់ មិនបែចងើបពីព្រលឹមបែបនេះ តែមិនដឹងធ្វើម៉េចទេ នេះជាជីវិត​ត្រូវតែតស៊ូ ស៊ូ​ស៊ូ ដើម្បីអនាគត​ ហ៊ើយ នឹកអ្នកផ្ទះដល់ហើយ ពេលនេះបើនៅផ្ទះវិញ មិនដឹងល្អម៉េចទេ បាននៅជិតម៉ែ។ ខ្ញុំជាកូនពៅ ក្នុងគ្រួសាកសិក នៅខេត្ត កំពត  មានបងប្អូន ៥នាក់ បងៗគេរៀការអស់ហើយ ជាអ្នករកស៊ី និងជាអ្នកចំការ ដោយសារតែខ្ចិល និងការងារជាអ្នកចំការ ទើបខ្ញុំប្រឹង តស៊ូមករៀននៅភ្នំពេញម្នាក់ឯង ក្រែងសំអាងចំនេះដឹងនេះ រស់នៅបានស្រួលនិងគេ ទៅថ្ងៃមុខ។ សព្វថ្ងៃស្នាក់នៅផ្ទះជួល ជាមួយមិត្តភក្តិ គ្នា៣នាក់ ខ្ញុំជានិស្សិតឆ្នាំទី២ផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យមួយ ប្រាក់ដែរបានសំរាប់ផ្គត់ផ្គងថ្លៃបង់សាលាគឺបានមកពី បងៗ ជួយម្នាក់១០ម៉ឺរៀល ក្នុង១ខែ និង មួយវិញ ខ្ញុំជា គ្រួបង្រៀនភាសាអង់គ្លេសមួយនៅ សាលាមតេយ្យមួយ ក្នុងទីក្រុងភ្នំពេញ ដូចនេះជីវភាពមិនសំបូរទេ តែអាចរស់នៅបានយ៉ាងសមរម្យ។ ម៉ោងជិត៧ហើយទៅរៀនសិន តិចទៅអត់ទាន់…..
……………………………..
         បន្ទាប់ពីចេញពីរៀននៅពេលថ្ងៃត្រង់ គឺខ្ញុំមិនត្រលប់ទៅផ្ទះទេ ខ្ញុំតែងញ៉ាំបាយផ្សារ បន្ទាប់មក គឺទៅសាលាបង្រៀនតែម្តង។ ខ្ញុំបង្រៀនថ្នាក់កូនក្មេងពេញម៉ោង នៅពេលថ្ងៃ រហួតដល់ម៉ោង៤:៣០ ល្ងាច។ យាយពីការបង្រៀនវិញ ហាហាហ មិនងាយទេបង្រៀនកូន ក្មេងនោះ ដូចចាប់ក្តាមដាក់ចង្អេរ តែខ្ញុំរីករាយណាស់ ជាមួយក្មេងៗទាំង អស់នេះ និយាយតាមត្រង់ទៅ ថ្ងៃខ្លះវិញ ខ្ញុំវិលមុខ ចង់ក្អួតដោយសាក្មេងៗទាំងអស់នេះ ប៉ុន្តែភាពរីករាយមានរាល់ថ្ងៃ នៅជិតពួកគេ គឺគ្មានទេ ភាពសោកសៅ មានតែភាពរីករាយ ពេលបានឃើញស្នាមញញឹម ដ៏បរិសុទ្ឋ ដែលចេញពីក្មេងទាំអស់នេះ ធ្វើអោយខ្ញុំ មានកំលាំងចិត្តតស៊ូទៅមុខទៀត រាល់ថ្ងៃនេះ គ្រូនៅសាលាភាគច្រើនបង្អាប់ខ្ញុំថា ដូចឪគេហើយ ហាហាហហា ព្រោះតែស្អិតល្មួតពេក។  បន្ទាប់ពីបង្រៀនខ្ញុំទៅរៀន ភាសាកូរ៉េនៅវិទ្យានមួយ បន្ថែម ១ម៉ោងកន្លះទៀតដូចនេះ តាំងពីព្រឹកព្រលឹម រហូតដល់ ម៉ោង ៧កន្លះយប់បាន បានទៅផ្ទះ ហត់ណាតែត្រូវតែស៊ូ។

        រៀនវេនយប់មានមានសិស្សច្រៀនគួរសម នៅថ្នាក់ភាសាកូរ៉េ យាយមិនអួតទេ សិស្សប្រុសៗសង្ហាៗណាស់ ចំនែកស្រីៗវិញ មិនអន់ទេ ថ្នាក់នេះ សប្បាយណាស់ តែគួអោយស្តាយ ខ្ញុំមិនសូវចេះយាយលេង យ៉ាងច្រើនបានត្រឹមតែ សើចតែប៉ុននោះ។


…………………………………..
        អីយប់នេះស្ងាត់ម្លេះ បាត់ទៅណាអស់ហើយ ពួកនេះ ម៉ោងមិនទាន់៨ផងដេកអស់ហើយឬ? លឿនមេះ?

ចិត្រ ហា ចិត្រ  អាដា(គោះទ្វាបណ្តើរ) បើកទ្វាតិចមើរទៅណាហើយហា ស្ងាត់ជ្រៀប
អួយម៉ែ (ស្រែក ភ័យ)  យីឡប់ទេអីពួកនេះ មកលេងអីចឹង អញភ័យណាស់ណា អាឡប់ ហើយកើតស្អីនឹងសប្បាយចិត្តម៉េះ ហា?
ចិត្រ: ធ្វើលេងតើ ពួកម៉ាក់ ចង់ពញ្ញាក់អារម្មណ៏ឯងហ្នឹងណា សាក់មើរ ហ្ហែងខ្លាចអត់?
ហាហាហាហ អាឡប់តយួ លេងដូចក្មេង
ដា: អាច់គោ អញមិនជឿ ហ្ហែងមិនចេះខ្លាច

បាន បានហើយចេញយើងចង់ងួតទឹក ពួកហ្ហែង អោយតែម៉ាកហ្នឹង ចុះបើអញ គាំងបេះដូងងាប់ បាត់រកកូនណា ស្អាត ហើយឆ្លាត់ដូចអញសង់ម៉ែអញ(យាយធ្វើមុខដឺ )

ចិត្ត: (សើច )ហាហាហា ទៅ ទៅងូតទឹក អាងស៊ីបាយ មាជើងលូវហើយ
ដា: ងូតទឹកអោយលឿនណា ប្រយ័ត្នត្រូវវ៉ើយ អាញហេវបាយ
អឺ អឺ អញដឹងហើយ ចាំអញផង អត់មានស៊ីចោលអញទេហ្វើយ

        យាយទៅអាពីរនាក់នេះ ទើបតែស្គាល់គ្នាបាន ប្រហែល ជិត១ឆ្នាំទេ តែមានទំនាក់ទំនងល្អណាស់ ចេះជួយយកអាសារគ្នា មួយវិញទៀតគឺ វល់ វល់ ពេលនៅជុំគ្នាយប់ឡើង។ ចិត្រ​អាយុបងខ្ញុំមួយឆ្នាំ គេ ២១ មានមាឌស្គម​គ្នាហត់ណាស់ធ្វើការដោយកំលាំងមិនស្រូលទេ វាអត់រៀនទេ គេធ្វើការនៅភោជនីយដ្ឋានមួយ ចំនែក អាដាវិញ ជាកូនអ្នកធូរធា ទើបចប់បាក់ដុប គេទើបតែរៀនឆ្នាំទី១ទេ វាមានបងប្អូននៅភ្នំពេញតែវាអត់ទៅ នៅជាមួយ។ ពួកខ្ញុំស្គាល់ដោយចៃដន្យ ប្រហែលមាននិស្ស័យ ហើយទោះអាច ស្គាល់គ្នា បែបនេះ សប្បាយណាស់ពេលបាននៅជុំគ្នាបែបនេះ ប្រៀបដូចបងប្អូនចឹង  ជីវិតនៅពេលនេះហត់តិច តែសប្បាយជាប់តែ ម្តង។ ពួកខ្ញុំជួបគ្នាតែពេលយប់ទេម្នាក់ៗរវល់រៀងៗខ្លួន។​
…………………………
        ព្រឹកណាក៏ដូចព្រឹកណាដែរ ត្រូវងើបពីព្រលឹម ទៅរៀន ទៅ​បង្រៀន ពីព្រលឹមទល់យប់ តែម្តង ខ្ញុំ។ គិតល្ងាចនេះ ពេលចេញពីបង្រៀន មិនទៅសាលាកូរ៉េទេ ទៅដើរហើរតិចមើល លំហែរចិត្តម្តង ក៏ល្អដែរ។
…………………………..
        អូល្ងាចនេះមនុស្សច្រើនគួរសម ហ្ន គិតទៅទិញទឹកសិន ទុកញ៉ាំនៅលើទូក។ ការជិះទូកជាចំនូលចិត្តរបស់ ខ្ញុំអោយតែមិនសប្បាយចិត្ត ឬ មានអារម្មណ៏មិនល្អ ខ្ញុំតែងតែទៅជិះទូកនៅមាត់ទន្លេ ជួនកាលជាមួយ មិត្តភក្តិ តែភាគច្រើនម្នាក់ឯងច្រើនជាង។ ហ៊ើយគេមានគូរ មើលទៅ សប្បាយ ម៉្យាងដែរហ្ន មានក្តីសុខដល់ហើយ ល្អូកល្អើនណាស់ ផ្ទុសស្រលះពីខ្ញុំ ម្នាក់ឯងជានិច្ច ស្នេហា ជាតិនេះគ្មានអ្នកយល់ទេមើលទៅ អារម្មណ៏​នេះ មានតែលាក់អារម្មណ៏​នេះ​ ក៏គ្មានអ្នកដឹងដែរ ហ៊ើយ(ដង្ហើមធំ)។

        ទូករៀបនិងចេញដំនើរ  អ្នកដំនើររាល់គ្នា បានស្វែងរកកន្លែងរៀងៗខ្លួន ម្នាក់ៗស្រវារកកន្លែងល្អរឿងៗខ្លួន។ខ្ញុំ​មិនបានខ្វល់និងពួកគេទេ ព្រោះខ្ញុំមានតែកៅអីអង្គុយមួយគឺ គ្រប់គ្រាន់សម្រាប់មនុស្សឯកការម្នាក់នេះ ទេសភាពស្រស់ស្អាត់នៅ ពេលរសៀល  ខ្យល់ជំនោទន្លេបក់មករំភើយៗ អារម្មណ៏
អណ្តេតអណ្តោង រំសាយអស់ទុកកង្វល់តិចៗដែរខ្ញុំ។

ហ៊ើយនឹកអ្នកផ្ទះដល់ហើយ មួយវិញទៀតមានអារម្មណ៏ថា កំសត់មេះ ខ្ញុំហ៊ើយ…………….. អួយម៉ែ ម៉ែ (ភ្ញាក់ ស្រែក)

រក្សា: អូរសុំទោស សុំទោស ប្អូនប្រុស (គាត់យាយ រៀងភ័យៗ)
ខ្ញុំ: មិន មិនអីទេ(ឆ្លើយរដិបរដុប) បាទមិនអីទេ បងប្រុស មានការអីដែរ បងមកស្ងាត់ ដាក់ដៃលើស្មាបែបនេះ ខ្ញុំភ័យណាស់……
រក្សា: អូសុំទោស ៗ ណា ប្អូនប្រុស  បងអាចអង្គុយទីនេះផងបានទេ បងចង់អង្គុយបែក្រោយដែរ បានទេ?
ខ្ញុំ: បាទៗ បងអញ្ចើញចុះ
រក្សា: (គាត់ញញឹម ស្រស់ណាស់) បាទអរគុណប្អូនប្រុស
(ខ្ញុំតបគាត់វិញដោយស្នាមញញឹម)   ​​




        ពេលនេះមានអារម្មណ៏ថាចង់ក្តៅខ្លួនហើយ មានប្រុសស្អាតអង្គុយចិត្តបែបនេះ ស្នាមញញឹមដ៏ទាក់ទាញ សាកសំជាមួយកែវភ្នែកដ៏មានពន្លឺ ទម្រង់មុខមូលជាមួយម៉ូតសក់បែប ទាហាខ្លីៗ អូយឡួយណាស់ បានបង្ហាញវង់ភក្ត្រប្រុសសង្ហាចេញ មកតែម្តង ជាមួយនិងច្រមុះស្រួច ដូចបារាំង មាធធំកំពស់ប្រហែល១៨០ ហើយមើលទៅ មុខ មាំ កាចណាស់ ស៊ីនឹងមាឌ តែដល់ពេលយាយ និងញញឹមស្លូតនោះស្លូត មានមន្តស្នេហ៏ណាស់ ហ៊ើយយ៉ាប់ហ្មងមកអង្គុយជិត ចឹង ខ្ញុំបែកអារម្មណ៏អស់ហើយ អៀនស្លាប់ហើយខ្ញុំ។  
………….
        ជិះមកដល់មាត់ទន្លេមុខព្រះបរមរាជវាំង ទេសភាពល្អក្រៃ ពន្លឺជះពីរាជវាំងធ្វើអោយសំរស់ពេលរាត្រី កាន់តែចែងចាំស្អាត់ថែមទៀត ចំនែក អាប៉ិកនេះវិញចេះតែញញឹម អត់ចេះយាយទេមើលទៅ យាយតាមត្រង់ទៅ   ពេលញញឹមចឹងស្អាត់អីស្អាត់មេះ លង់ហើយខ្ញុំហាហាហ កុំគិតច្រើនពេក មានតែខូចចិត្តពេលក្រោយទេ  ជិះទូកលើកនេះ មើលតែមុខគេទេ អត់សូវបានមើលទេសភាពទេ ខ្ញុំ។ ហ៊ើយរយះពេល ១ម៉ោង កន្លះ លឿនដល់ហើយ ដល់ច្រាំងបាត់ហើយ អាចបញ្ចាក់ថាពេលវាលាដែលត្រូវបែកគ្នា ដល់ហើយ។ ហ៊ើយបើមាននិស្ស័យជួបគ្នាទៀត តែលើកក្រោយជួបហើយកុំបែក
បាន បាន សំរាក ឈប់គិតៗៗ ទៅផ្ទះវិញ ម៉ោង៧កន្លះហើយ ល្មមទៅផ្ទះហើយ។
……………………
        មនុស្សម្នាច្រើនណាស់នៅតាមផ្លូវ ម្នាក់ៗគេមានគូរ គេសប្បាយ តែ​តាមផ្លូវដែរខ្ញុំធើ្វដំនើរវិញ ខ្ញុំមានអារម្មណ៏ថាម្នាក់ឯង ពិតជាឯក កោណាស់មិនដឹងកាលទេ ខ្ញុំ ហ៊ើយបានហើយទៅផ្ទះសិន។

        យីរលឹមទៀត  ជិតដល់ផ្ទះហើយហ្នឹង ហា ម៉ែអើយជួយផង ហា ហិ​ហិ​ យំលូវហើយ មកបែកកង់អីពេលមេឃ រលឹមចឹងហា? ស្លាប់ហើយ ខ្ញុំ មិនដឹងថាអូសដល់ណាទេនៀក ស្ងាត់ទៀត ផ្លូវហ្នឹង តាមកម្មទៅចឹង ត្រូវតែស៊ូ ស៊ូ ស៊ូ …………. ត្រូវអូសអោយដល់ មុខពេទ្យរុស្សីហើយតាមមើល ទើបមានជាង



        ក្រោមរាត្រីស្ងាត់ នៅតាមផ្លូវទៅ ផ្ទះ ខ្ញុំម្នាក់អែងអូសម៉ូតូតាមផ្លូវ ដោយគ្មានអ្នកអើរពើរ ក្នុងចិត្តគិតថាពេលនេះបើមានបុរសល្អម្នាក់នៅជិត ជួយកអាសារពេលនេះ មិនដឹងល្អមេចទេហ្ន? បានភ្ញាក់ឡើងៗ

       
ទីតៗៗៗៗ (សំលេងឡានស៊ីផ្លេ)
យីអ្នកណាស៊ីផ្លេអី ស៊ីផ្លេមេះ មិនព្រមជិះទៅ ផ្លូវ ប៉ិនណា ណីយ៉ាប់ហ្មង
(ឡាននោះបានបើកមកស្កាត់ពីមុខតែម្តង)
អុញចង់ប្លន់មែន ធ្វើមេចទៅ ៗ ទូរស័ព្ទៗៗ ខល ខល ហាយំឡូវហើយ Scoopy នេះទើបតែទិញ៦ខែទេ​ម៉ែអឹយជួយផង

        អរគុណចំពោះការចំណាយពេលវេលារបស់អ្នក ចង់ដឹងភាគបន្តរយ៉ាងណាចាំអានទាំងអស់គ្នានៅភាគបន្ទប់ ជាមួយខ្ញុំណា ។
ស្រលាញ់អ្នក
ណារ័ត្ន ឃូលJ

No comments

Powered by Blogger.