និស្ស័យស្នេហ៏ ភាគទី២
ហេឡួ អលណប់ មិត្តអ្នកអានអឺយ ធ្មេចបើកៗ
មួយអាទិត្យទៀតហើយ អាដែងនែក ចងប្រាប់ថា ភាគថ្មីមកដលទៀតហើយ។ ចងដឹងអត់ថា និងមានអ្វីកើតឡើងចំពោះ
នេត្រាពេលដែល មានឡានមក ស្កាត់ មុខចឹង? ចុះបន្ទាប់ទៀតមេចទៅ? តោះទៅអានជាមួយគ្នាណា J
និស្ស័យស្នេហ៏ ភាគទី២
បុរសង្ហាប្រញាប់ប្រញាល់ ចេញពីក្នុងឡាន យ៉ាងរហ័សព្រោះតែខ្លាច កំលោះតូច
ភ័យ គាត់និយាយយ៉ាងញ៉ាប់មកកាន់ខ្ញុំ…
រក្សា: កុំភ័យៗ ខ្ញុំមែនចោទេ កុំភ័យ
(ខ្ញុំស្លេកអស់ហើយ សុខៗ ជិះឡានមកពាំងមុខចឹងហ
ជិះ ស្កុបពីដែលតើ រឿងអីមិនខ្លាច ) ហា លោក លោកគឺ….
រក្សា: បាទគឺខ្ញុំ ពួកយើងជួបគ្នានៅលើទូកម៉េញហ្នឹង ហើយម៉ូតូម៉េចហើយ ភ្លៀងទៀតនៀក
បាទបង បែកកង់ ហើយ(ឃើញហើយនៅសួរទៀត)
រក្សា: អូ អូខេ ឥលូវបងជិះទៅមុខក្រែងមានអ្នកប៉ះកង
តែភ្លៀងចឹងប្រហែអត់ទេ អោយលេខទូរស័ព្ទមក រូចហុចឥវ៉ាន់ដាក់ក្នុងឡានមក ប្រយ័ត្នផង ណាបងមកវិញ
លូវ ហើយ។
កាយវិការហាក់យកចិត្តថ្លើមណាស់
គាត់ចេញឡានទៅ បាត់ខ្ញុំសំលឹងមើលពីក្រោយ លួចញញឹមតិចៗដែរ សំលេងឡានស៊ីភ្លេ ទើបខ្ញុំភ្ញាក់ខ្លួន
ឡប់ហើយកុំព្យទ័រ អាយផេទ ទូរស័ព្ទ និង កាបូបលុយនៅគេអស់ហើយ ចុះបើអាប៉ិហ្នឹងអត់មកគិតមេច
ហា?(ខ្ញុំធ្វើមុខជូរ)
តែប្រហែមិនអីទេ មើលទៅគេជាមនុស្សល្អដែ
ឧលោកតាអឺយជួយចៅផង។ មួយសន្ទុះក្រោយមកគាត់បានមកដល់វិញ ខ្ញុំត្រែកអរម៉េះសទេ មានអារម្មណ៏ថាអរដូចឃើញម៉ែមកពីផ្សាចឹង
អរគុណលោកតា។
រក្សា: (គាត់បើក កញ្ចក់ឡាន រូចពោលមកកាន់ខ្ញុំ) នៅខាងមុខមានជាង តែឆ្ងាយតិចហើយ ប្អូនប្រុសចេះបើឡានទេ ?
អត់ចេះផង(មេចសួរចឹង ចង់ដូរគ្នាមែន
)
រក្សា: អូខេ ប្អូនអូសម៉ូតូតិចមក
តិចទៀតបងមកវិញហើយ
បាទ(ហាទៅទៀតហើយ មេចចេះ ចង់ធ្វើអីហ្នឹង?
លេចបិទពួន)
ខ្ញុំក៏បានអូសម៉ូតូទៅមុខទៀតយឺតៗ ភ្នែករំពៃមើលទៅមុខ តែមិនមែនរកជាងទេ
គឺរកគាត់ទៅវិញ ឡប់ ឡប់ហើយ……
អូសប្រហែលមិនដល់ប្រាំនាទីផង ប្រុសសង្ហា
ម្នាក់នេះបែជាជិះម៉ូតូឌុបមកម្តង ជុមមេចចេះ អាប៉ិននេះ
រក្សា: មេចហើយហត់ណាស់មែនទេ បងជួយ អូសម្តង ទ្រាំតិចទៅណា ជិតដល់ហើយ
មោះបងរុញ
បាទបង បាទបងអរគុណច្រើន (នៅតាមផ្លូវ
ក្រោមដំណត់ទឹកភ្លៀង បុរសសង្ហាម្នាក់នេះ បានអូសម៉ូតូ របស់ខ្ញុំដោយគ្នានស្រដីបន្តិច ប៉ុន្តែទឹកមុខនៅតែញញឹម
ខ្ញុំមិនដឹងនិយាយយ៉ាងណាទេ រំភើបពេកចង់ស្រកទឹកភ្នែក នេះជាលើកទីមួយហើយក្នុងឆាកជីវិតខ្ញុំនេះ
គាត់មានបំណងអីហ្ន? តែតាមមើលគាត់គ្រាន់តែជិះកាត់ ឃើញអានិត ក៏ជួយយកតែបុណ្យទៅ កុំគិតច្រើនពេក
) ដើរៗស្រាប់តែមកដល់ ជិតសុវណ្ណា ទើបមានជាង បើគិតទៅដើរឆ្ងាយដែរ តែដូចមាភ្លែត លឿនមេះន្ន?។
គាត់ដូចជាហ្មត់ចត់ណាស់ ពេលមកដល់គាត់ជាអ្នក និយាយជាមួយជាង ធ្វើអានេះ
ធ្វើអានោះ ចាត់ចែងសព្វគ្រប់តែម្តង ដូចជាម៉េចទេខ្ញុំដល់ពេលចឹង ទៅ ឆ្ងល់ដែរមិនដែលស្គាល់គ្នាផង
ប៉ុន្តែអរគុណដល់ដល់លោកតា វត្ថុសក្តិសដែលបានអោយខ្ញុំជួប មនុស្សល្អបែបនេះ នៅខណះនេះ។
ក្រោមដំណក់ទឹកភ្លៀង រលឹមស្រិច ក្រោមស្បៃរាត្រី ខ្ញុំរងាញ័ដូចកូនសត្វ
ប្រុសសង្ហាបានដោះអាវក្រៅដណ្តប់អោយខ្ញុំ ជាមួយស្នាមញញឹម ស្រស់ កែវភ្នែកដ៏មានពន្លឺ មកកាន់ខ្ញុំ។
ដំបូងខ្ញុំបដិសេធដែរ តែដោយសារគាត់ចចេស មិនអាចប្រកែក បានទើបទទួល ភាពកក់ក្តៅនេះ បើគេអោបក៏ល្អដែរ
ហាហាហ ឆ្គួតហើយៗៗខ្ញុំ គិតសព្វដូចក្នុងរឿងកុនហើយនៀក ។ រយះពេលជាង ១៥នាទីហើយ មិនទាន់បាននិយាយអីមួយម៉ាត់ព្រោះតែអៀនពេក
ខ្ញុំអង្គុយមើលគាត់មើលជាង ញញឹមម្នាកឯង អារម្មណ៏មិដឹងហោះទៅណាទេ ចំនែកគាត់វិញ ងាកមករហូត
លង់និងស្នាមញញឹមតែម្តងនិងណា… មានអារម្មណ៏ថាឈឺហើយខ្ញុំ។ ចំនែកបុរសសង្ហាគិតតែមើលជាង ឆ្លើយឆ្លងជាមួយជាង
ធ្វើយ៉ាងណាអោយឆាប់ហើយ ម៉ោងប្រមាណជិត៩ទៅហើយ។
ប្រហែល ៣០នាទីក្រោមមកក៏រួចរាល់ បែកម្តង២បំណាក់
តែ បើយូជាងនេះក៏មិនអីដែរព្រោះអីមានគាត់នៅកំដរដែរ ហាហាហា។
ហ៊ើយដល់ពេលបែកគ្នាហើយមើលទៅ ចុះបែកពេលនេះជួបទៀតអត់?
រក្សា: ធ្វើរូចហើយប្អូនប្រុស ជិះទៅផ្ទះរួចទេ
?(គាត់សួរមកកាន់ខ្ញុំ ដោយក្តីបារម្មណ៏)
បាទ មិនអីទេ បង តែបងប្រុសវិញ ? ឡានបងនៅឯណា?
រក្សា: មិនអីទេ បងទុកវានៅផ្សារសុវណ្ណា
បងដើរទៅយកក៏បានដែរ ណា
បាទ បង មិនសមទេ ចាំខ្ញុំជូនបងទៅយកឡានណា
រក្សា: (ប្រុសសង្ហាញញឹម) បាទអរគុណ
តោះ
ប្រុសសង្ហាញញឹម ដោយភាពកក់ក្តៅ។
ក្រោមដំណក់ទឹកភ្លៀង
ពូកខ្ញុំជិះមូតូមួយពីរនាក់ ដោយរូបគាត់ជាអ្នកឌុបខ្ញុំ ហ៊ើយ ខ្ញុំមានរម្មណ៏ថា ពេលពេលវេលាបែកពីគាត់ជិតផុតហើយ
។ មកដល់ផ្សារទំនើបល្មម គាត់ងាកមុខ មកកាន់ខ្ញុំរួច ពោលពាក្យ អរគុណមកកាន់ ដែរពាក្យនេះគួរតែខ្ញុំទេដែលជាអ្នកពោលនោះ។
រក្សា: អរគុណណាប្អូនប្រុស
បាទបងអរគុណហើយណា គង់តែបងបានជួយ កុំអី
ចប់ហើយខ្ញុំ អរគុណច្រើនមែនទែន បង
(ខ្យល់ជាមួយភ្លៀង បង្អុលមកខ្លាំងមែនទែន ពួកខ្ញុំបានរត់ចោលជ្រោកក្នុងដំបូលយាបផ្សារជាមួយគ្នា
ហេហេ ភ្លៀងចំពេលល្អមេះ)
រក្សា: (ប្រុសល្អញញឹម និយាយបែប
ពេញចិត្តណាស់ ) ប្រហែលជាមេឃមិនចង់អោយ យើងបែកគ្នាទេមើលទៅ
(ខ្ញុំក្រលែកមើលមុខគាត់ អៀនណាស់
)ហាបងថាម៉េច?
រក្សា: ហាហា បងយាយលេងទេ ភ្លៀងខ្លាំណាស់
ប្អូនធ្វើមេចទៅផ្ទះកើត?
បាទមិនអីទេ ចាំតិចទៀតបើអត់រាំងទៅទាំងភ្លៀង
តែម្តង ចុះបង? គួរតែទៅហើយ យប់ហើយណា
រក្សា: មិនអីទេ បងចាស់ហើយ ម៉្យាងបងជិះឡាន បងនៅកំដរណា យាយចឹង ប្អូនឈ្មោះអីដែរ?
(ខ្ញុំលួចញញឹម) បាទបងខ្ញុំឈ្មោះនេត្រា
ចុះបង?
រក្សា: អូពីរោះណាស់ បង ឈ្មោះរក្សា ចុះផ្ទះប្អូននៅណា?
ខណះនោះពួកខ្ញុំសន្ទនា គ្នាជាច្រើនអស់ពីផ្ទះ ការស្នាក់នៅព្រមទាំងការៀនសូត្រផង
ដែរ ភ្លេចមើលម៉ោងជិត ១០ ហើយ ។
បងហា ហាឈីស (កណ្តាស់) ខ្ញុំគិតលាទៅមុនហើយណា
ព្រោះយប់ហើយ ទៅទាំងភ្លៀងតែម្តងទៅ
រក្សា: អូមិនកើតទេ ភ្លៀងខ្លាំងណាស់ អូខេបងជូនទៅ ម៉ូតូផ្ញើនៅផ្សាសិនទៅណាបានទេ
តែតែ
រក្សា: កុំប្រកែកអីណា តោះអូន ប្អូនដូចជាឈឺហើយ
(ខ្ញុំសំលឹងនៅសកម្មភាពគាត់ដែលជួយយកអាសារខ្ញុំ
ធ្វើអោយខ្ញុំ ហ៊ើយទប់ចិត្តមិនបានទេ ស្រលាញ់គេមែណទែនហើយ)
នៅក្នុងឡាន ខ្ញុំកណ្តាស់រហូត ប្រហែលជាឈឺហើយ ស្អែកស៊ូមិនរូចទេ ខ្ញុំ។
មិនយូប៉ុន្មានគាត់ក៏បាន ជួនខ្ញុំមកដល់ ផ្ទះជួល ខ្លាច់ចិត្តណាស់ខ្ញុំ។
រក្សា: កុំភ្លេចញ៉ាំថ្នាំណា ស្អែកសំរាកទៅ
ចាំស្អែក ពេលល្ងាច បងមកយក(គាត់យកដៃ ស្ទាប់ក្បាលខ្ញុំ
ម៉ាក់អឺយ លង់មែនទែនហើយ ខ្ញុំ)
អរគុណបង តែ បងមកយកទៅណា?
រក្សា: គឺទៅយកម៉ូតូនោះអី ហាមប្រកែកប
ណា ស្អែកជួបគ្នា
បាទបង(ខ្ញុំញញឹមតប ជំនួសពាក្យអរគុណ
រកតែចឹងតើ ហេហេហេហ បានលេខទូរសព្ទដោយមិនបែបសុំ)
មិត្តភិក្តខ្ញុំ២អ្នកនេះរត់ចេញមកព្រមគ្នា ម្នាក់ៗហាក់ បារម្មណ៏ ពីខ្ញុំណាស់។
ចិត្ត: ហ្ហែងទៅណា ហា? ពួកអញភ័យចង់ងាប់ហើយណា
ដា: អឺចុះអ្នកណាហ្នឹង ណាម៉ូតូហ្ហែង? ចោប្លន់មែនហា?(ពួកវាហាក់ភ័យណាស់
)
អាឡប់ មែនទេ ម៉ូតូអញបែកង់ បានមិត្តភក្តិជួនមក
តោះចូលផ្ទះយប់ ហើយ ឃា្លនណាស់ អញឈឺហើយ អានេះ
ចិត្ត: អឺចូលមក អញដាំបបរអោយស៊ី
ហ៊ើយអា២នាក់នេះ គួអោយស្រលាញ់ណាស់ ចិត្តបានណាស់ ពួកវាខ្លាច ខ្ញុំងាប់ដែរតើរ
ស្រលាញ់ពួកវាណាស់ ហាហាហា មានអារម្មណ៏ថាកក់ក្តៅណាស់ ពេលបានការយកចិត្ត ទុកដាក់ពីពួកវា
បែបនេះ នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ ត្រូវមែនតើ
។
យប់នេះដេកមិនលក់ទេ ចេះតែស្រមៃឃើញមុខគេ តែម្តងខ្ញុំ ស្នាមញញឹម ស្រស់នោះស្រស់
សង្ហា ហើយចិត្តល្អទៀត ម្នាក់ហ្នឹង គូរខ្ញុំមែនហ្ន? កំពុងតែគិត ស្រាប់តែលោតសារមួយមក
លេខអ្នកណាចេះ? ហា គឺគាត់តើ ហ៊ើយ (ឆាច់ចូលគេងណាក្មេងតូច ស្អែកជួបគ្នា) ស្វីតណាស់ យ៉ាប់ហ្មង បាក់ហើយខ្ញុំ
ចង់អោយស្អែកឆាប់ៗដល់ហើយខ្ញុំ ។
ថ្ងៃនេះអាកាសធាតុល្អណាស់
ត្រជាក់ មានខ្យល់បកតិច ម៉ោងប្រហែល៥ល្ងាច ខ្ញុំអង្គុយចាំទូរស័ព្ទគេ ម្នាកឯងក្នុងបន្ទប់
ដោយមិនហ៊ានតេទៅគេទេ ខ្លាចរំខាន ម៉្យាងចាំអោយគេតេមកយើងងវិញ ព្រោះបានណាត់គ្នារួច ហើយ
លេងចរិកតិច កុំអោយគេថា យើងហ្នឹងងាយពេក ហាហាហា។
រក្សា: អាឡូ បងមកដល់ហើយចុះមកណា
បាទ បាទ ខ្ញុំទៅហើយ បាទបង ចាំមួយភ្លេតណា
រក្សា: បាទ អូន
រថយន្តហាយឡែនឌឺ ពណ៏ស្ករមួយគ្រឿង ឈប់ចាំទទួលខ្ញុំជាមួយនឹងអ្នកបើក
ដ៏ស្រស់សង្ហា ហ៊ើយខ្ញុំអើយ ខ្ញុំ លង់ហើយ លង់ហើយ ខ្ញុំថាលង់ គឺលង់មែណទែនហើយ។
សួរស្តីបង J
រក្សា: បាទអូនសួរស្តី
បានគ្រាន់បើនៅ? នៅមានអារម្មណ៏ថាឈឺ ក្បាលទេ?
បាទ បងអរគុណ ខ្ញុំមិនអីទេ បានធូរច្រើនហើយបង
អរគុណចំពោះរឿងពីយប់មិញដូចគ្នា បើគង់ តែបានបងកុំអី មិនដឹងយ៉ាងមេចទេ ខ្ញុំ។
រក្សា: អូរ អូនមិនអីទេ តោះទៅរកញ៉ាំអី តិចសិន ចាំទៅ យកម៉ូតូ តោះអូន ឡើងឡានមក
ខ្ញុំញញឹមតបគាត់
រក្សា: ចុះអូនចង់ញ៉ាំអីដែរ?
បាទបង ស្រេចតែបង ញ៉ាំអីក៏បានដែរ
រក្សា: ហាហាហាហ ស្រេចតែបងហ? ចឹង ហាហាហា
ហា បងសើចអី (ខ្ញុំធ្វើមុខឆ្ងល់
អត់យល់)
ល្ងាច់នេះជាថ្ងៃសៅរិ៏ ស្របនឹងអាកាស់ធាតុល្អ ទៀតនោះ មានមនុស្សម្នារច្រើនណាស់
តាមផ្លួវរាងស្ទះតិចដែរនៅតាមផ្លូវទៅ Mr
Sukisoup ម៉ាត់ទន្លេ។
ពេលទៅដល់អ្នកណាក៏មើលដែរ ប្រុសសង្ហារាងខ្ពស់ មុខស្រស់ បានបើកទ្វាឡានអោយខ្ញុំ
អ្នកណាមិនមើល បូករូមនឹងខ្ញុំហាហាសង្ហាដែរតើ រាងស្គមតិច តែសស្គុះ កម្ពស់ ១ម ៧០ ដែរតើ
យាយទៅ ឃើញ អែមដែរហ្នឹងហា។ ពួកខ្ញុំញ៉ាំស៊ុប ជាមួយគ្នា នៅទីនោះដោយញ៉ាំក្នុងបន្ទប់ តែពីរនាក់ទេ
អៀនណាស់ ខ្ញុំ។ បន្ទាប់ពីញ៉ាំរួចពួកខ្ញុំបានបណ្តើរគ្នានៅលើសួន មុខវត្តបទុមវត្តី ជាមួយគ្នា
ជជែកគ្នា ចែករំលែកបទពិសោធន៏ និង បង្ហាញពីចំនូលចិត្ត ហ៊ើយ ចឹងៗ គេហៅថា ស្វែលយល់គ្នាមែនហ្ន?
ឆ្ងល់ដល់ហើយ។
តាំងពីពេលនោះមកពួកខ្ញុំបានជាប់ទាក់ទងគ្នារហូត
តាមរទូរស័ព្ទ ក៏ដូចជារាល់ចុងសប្តាហ៏ តែងតែជួបគ្នា មិនដែរខាន ទំនាក់ទំនងល្អ ពីថ្ងៃទៅមួយថ្ងៃ។
រយះពេល៣ខែពេញ ដែលពួកខ្ញុំស្គាល់គ្នាការយកចិត្តទុកដាក់ មើលថែអារម្មណ៏កក់ក្តៅតែងមាន តែនេះគេហៅថាជាស្នេហាមែន
ឬមិនមែន ខ្ញុំមិនដឹងដែរ ……..
ថ្ងៃនេះមេឃស្រលះល្អ គាត់បបូលខ្ញុំជិះទៅលេងDream land ជាមួយគ្នា
ចង់ណែរនាំមនុស្សសំខាន់ម្នាកអោយខ្ញុំស្គាល់។ ហ៊ើយនិយាយតាមត្រង់ភ័យណាស់ ប្រហែលគេមានមនុស្សសំខាន់
ហើយមើលទៅកាត់ចិត្តទៅ។ សំលេងឡានបានមកឈប់ទទួលខ្ញុំ នោះគឺឡានគាត់។ ប្រុសសង្ហាញញឹមមកកាន់ខ្ញុំ
ជាមួយក្មេងប្រុសម្នាក់អាយុ ប្រហែល ៥ឆ្នាំមានមុខម៉ាត់គាត់ដូចគាត់បេះបិទ សាច់សរ មានសាច់
គួរអោយស្រលាញ់ណាស់ ញញឹមមកកាន់ខ្ញុំ ខ្ញុំមានអារម្មណ៏ថា មាននិស្ស័យណាស់ជាមួយក្មេងនេះ
តែខ្ញុំរាងមានអារម្មណ៏ថា អសង្ឃឹមរលីងពេលលឺ ក្មេងនេះហៅគាត់ថាប៉ាៗ ហ៊ើយចប់ហើយ គេមានប្រពន្ឋបាត់ហើយ។
រក្សា: នេត្រា នៅភ្លឹកអី មោះអូន ចូលឡានមក
បាទ បាទ បង
រក្សា: អូរនេះមនុស្សសំខាន់របស់បង ណាអូន ជាកូនប្រុសសំណប់ចិត្ត
Jerry ជំរាប់សូរពូរទៅកូន (ខ្ញុំធ្លាក់ថ្លើមក្តុក ហាគេមានកូនហើយ មានប្រពន្ឋហើយ
ចប់ហើយខ្ញុំ)
Jerry: ជំរាប់សួរពូ (ឬកពារកូននេះ គួរអោយស្រលាញ់ ណាស់ មាននិស្ស័យដល់ហើយ)
បាទ ក្មួយប្រុស ឈ្មោះពិរោះណាស់
គួរអោយស្រលាញ់ទៀត កូនរបស់បងឬ? (ខ្ញុំធ្វើជាសួរពើរ)
រក្សា: (គាត់មើលមុខខ្ញុំចំៗ
ឆ្លើយទាំងរដិបរដុប) បាទ អូនគឺកូនមែន
(ខ្ញុំញញឹមតប ដោយមិនបានឆ្លើយតបអី
ក្រៅពីស្នាមញញឹម ទាំងដែលបេះដូងរបស់ខ្ញុំស្ទើតែខ្ទិចអស់ទៅហើយ)
Jerry: តោះប៉ាៗ លឿនឡើងៗ
អូរ Jerry ឃា្លនហើយមែនទេ? តោះចឹង លឿនៗៗ ទៅញ៉ាំអី
Jerry: heheheheh បាទពូJerry ឃ្លានហើយ
(ស្ទុះមកអោបករខ្ញុំ ប្រឡែងជាមួយខ្ញុំដូចស្និតណាស់ចឹង)
រក្សា: (ញញឹមជាប់ពេលឃើញបែបនេះ ) តោះ
យើង បុត្រាតូច ឃ្លានហើយ Go go go go
មួយល្ងាច់នេះពិតជារីករាយណាស់
បន្ទាប់ពីញ៉ាំអីហើយពួក យើងបានទៅ លេងDream
Land ជាមួយគ្នា វាពិតរីករាយណាស់ នេះជាលើដំបូង ដែលខ្ញុំមានអារម្មណ៏ថាខ្លួនឯងដូចម្តាយគេចឹង
កូននេះចូលចិត្តខ្ញុំមេះ ប៉ិនប្រលែងណាស់។ ចំនែកបងរក្សាវិញញញឹមបិទម៉ាត់អត់ជិតទេ ពេលបានឃើញកូនគាត់
និងខ្ញុំចុះសម្រុងគ្នាបែបនេះ។ តែនិយាយតាមត្រង់ខ្ញុំមានសំនួរច្រើនណាស់ ចង់សួរគាត់ តែអត់ហ៊ានសួរ
តឹងទ្រូងណាស់ មានអារម្មណ៏ថាពេលវេលាបែកគ្នាជិតមកដល់ហើយ អូរឡប់ហើយៗៗ គេមិនដែរសុំស្រលាញ់ម្តងផង……ខ្ញុំអឺយ ខ្ញុំលង់ខ្លួនដក់មិនរូចហើយ ឥលូវដឹងថាគេ មានប្រពន្ឋមានកូនទៀត
ចប់ហើយ ចប់មែនទែនហើយ...
អរគុណណាមិត្តអ្នកអាន
ចំពោះការចំនាយពេលរបស់អ្នក ជួបគ្នានៅវគ្គក្រោយទៀតណា
ណារ័ត្ន ឃូល
Leave a Comment