និស្ស័យស្នេហ៏ ភាគទី ៣



បន្ទាប់ពីពីនេត្រាបានជួប ជាមួយJerry​បុត្រាសំណប់ចិត្តរបស់លោក រក្សាហើយ តើនឹងមានអ្វីប្រែលប្រួលបន្តរទៀត? ជំហានបន្ទាប់ តើនេត្រានៅតែបន្តរដើរផ្លូវដ៏ ស្រពិចស្រពិល នេះទៀតដែលទេ?​និស្ស័យ នេះនិងប្រែប្រូលមែនទេ?

និស្ស័យស្នេហ៏ ភាគទី ៣




 តាំងពីព្រឹករហូតដល់ពេលបាយថ្ងៃត្រង់នេះខ្ញុំទទួល​បានLINEគាត់៣ ដង ប៉ុន្តែខ្ញុំមិនបានតបអ្វីទាំងអស់ ព្រោះមិនចង់និយាយ​អីជាមួយគាត់​ ​​ហ៊ើយហត់នឿយណាស់។ ម៉ោង៤:៣០ នាទី  សំលេងទូរស័ទ្ទបានរោទ៏តឿនខ្ញុំ វាជាលេខទូរស័ព្ទគាត់ ប៉ុន្តែខ្ញុំគ្រាន់តែលើកស្តាប់ ហើយក៏បិទទៅវិញ មិនបាននិយាយអ្វីច្រើន ទេ។ ​រសៀលនេះ  ខ្ញុំម្នាក់ឯង អង្គុយ លំហែម្នាក់ឯង សំលឹងមើលមេឃ នៅផែមាត់ទន្លេ រងចាំទូក ចេញ ហ៊ើយកន្លែងនេះ​ហើយដែល​ធ្វើអោយខ្ញុំ បានស្គាល់គាត់ កន្លែងនេះហើយ ដែលជាចំនុចចាប់ផ្តើមរបស់យើង ប៉ុន្តែឥលូវនៅសល់តែស្រមោល និងការឈឺចាប់ តែប៉ិននោះ។ នៅលើទូកមានអ្នក ដំនើរប្រុសស្រី ជាច្រើន​ បរិយាកាសល្អបែបនេះ តែខ្ញុំវិញបែរជា ស្រងូតស្រងាតទៅវិញ ខ្ញុំមិនបានចាប់អារម្មណ៏ និងអ្វីទាំងអស់នោះ ក្នុងចិត្តច្របូកច្របល់អស់ហើយខ្ញុំ គិតមិនចេញ ចង់ស្មាន ក៏ស្មានមិនត្រូវ មិនដឹងធ្វើយ៉ាងណា? ជម្រើសល្អគួរតែកុំបន្តរល្អជាង ។

 ម៉ោងប្រហែល៦: ៣០នាទី ទូកបានមកដល់់កំពង់ផែវិញ អ្នកដំនើរប្រុសស្រី បានចុះពីលើទូក រីឯអ្នកដំនើរផ្សងទៀតត្រៀម​នឹងឡើងជិះបន្តរបន្ទាប់។ មនុស្សម្នាជាច្រើន បានដើរប្រសាចគ្នា ម្នាក់ចេញ ម្នាក់ចូល។


អួយៗៗ (ខ្ញុំស្រែក ព្រោះតែភ្ញាក់និងការកាន់ដៃរបស់បុរសម្នាក់) ហាគឺបង គឺបង
រក្សា: មែនគឺបង ហេតុអី មិនទទួលទូរស័ព្ទ? ហេតុមិនតបLINE? ហេតុអីគេចមុចបង? (គាត់សួរខ្ញុំជាមួយអារម្មណ៏មួរម៉ៅ ហាក់ដូចជាខឹងណាស់ និយាយតាមត្រង់ មិនដែលឃើញទេ តែដល់ពេលចឹង រិតតែសង្ហាថែមទៀត)

ពីព្រោះខ្ញុំមិនមានអ្វីត្រូវតប មិនមានអ្វី ត្រូវ និយាយ ជាមួយបង ស្តាប់បានអត់?(ខ្ញុំតប់គាត់វិញជាមួយនិងទឹកភ្នែក)

        ប្រុសល្អ ស្ទុះមកចាប់ដៃខ្ញុំអូសចូលឡាន ដោយមិន ខ្វល់ ពី អ្នកណា សកម្មភាព និងឬកពារ ហាក់ ខឹងណាស់។ មាឌគាត់ធំ បូករួមនិងកំពុងខឹងផងនោះ ខ្ញុំមិនអាច យកឈ្នះ នៅ កំលាំងរបស់គាត់បាននោះទេ មានតែបណ្តោយ តាមគាត់ទៅ។

        បរិយាកាសក្នុងឡានហាក់ អាប់អួរណាស់ មិនមែន ពីក្លិនឡានទេ តែមកពីមនុស្សទៅវិញ។ ខ្ញុំលួចមើលមុខគាត់ ម្តងៗដែរ តែអត់មានគួរអោយខ្លាចទេ គាត់បែរជាញញឹមទៅវិញ ដល់ពេលឃើញគាត់ចឹង ខ្ញុំចង់តែសើចទេ យ៉ាប់ណាស់ ប្រុសម្នាក់នេះ ក្តៅត្រជាក់លឿនណាស់។

រក្សា: ម៉េចអូនមិនមើលមុខបងអោយចំៗ ចាំលួចមើលចឹងធ្វើអី? ខ្លាចបងមែន?
អត់ទេ មានអីគួរអោយខ្លាចផង (ខ្ញុំតបបែបហី តែលួចញញឹម)  ហើយបងចង់នាំខ្ញុំទៅណា រវាងបង និងខ្ញុំមិនមានអ្វីត្រូវនិយាយទេ
រក្សា:ពិតអត់? តែបងដឹងថាអូនមានសំនួរ បងក៏មានចំលើយ ដែលមិនទាន់បានឆ្លើយ
ចុះបើបង ដឹងម៉េចមិនប្រាប់មក ចាំអោយខ្ញុំសួរធ្វើអី?

        ប្រុសល្អ ស្ងាត់ជ្រៀបមិនម៉ាត់មួយម៉់ាត់ ហាក់ខឹងជាងមុន ខ្ញុំដឹង ថាគាត់ចិត្តខ្លាំង ចង់អោយខ្ញុំលួងលោម។ តាមពិតទៅគាត់ បានដាក់ខ្លួនណាស់ហើយដែលតាមខ្ញុំបែបនេះ តែ ខ្ញុំពិតជាហត់ណាស់ មិនចង់ដឹង មិនចង់លឺអីទេ បើគេមាន ប្រពន្ឋ ហើយ មានកូនហើយ ដឹងលឺដើម្បីអ្វីទៀត? វាគ្មានន័យទេ ក៏គ្មានអនាគត់ដែរសម្រាប់ពួកយើងនោះ ខ្ញុំមិនចង់ក្លាយខ្លួនជាអ្នកចូលមកបំបែកបំបាក់គេទេ

        ប្រមាណតែ៣០នាទីក្រោយឡានគាត់បានបើកមកដលត្រើយ ម្ខាង មេឃខ្មៅរក កលភ្លៀង មានខ្យល់ខ្លាំង ធ្វើអោយខ្ញុំនឹកឃើញពេលដែលយើងជួបគ្នាលើកដំបូង គឺមានអាកាសធាតុបែបនេះ តើពេលនេះជាពេលចុងក្រោយ ដែលត្រូវបែកគ្នាដែរមែនទេ?

រក្សា: តោះអូនចុះពីឡានមក លឿនឡើង
ទេមិនចុះទេ ចុះធ្វើអី? ជួនខ្ញុំទៅវិញ ខ្ញុំចង់ទៅទៅវិញ (និយាយដោយមិនបានសំលឹងមុខគាត់ ប៉ុន្តែខ្ញុំដឹងថាគាត់ពិតជា ខឹងណាស់)
        សំលេងបិទទ្វាឡាន ក្រាំង ធ្វើអោយខ្ញុំពិត ជាភ័យណាស់
ប្រុសល្អដើរស្ទុះចុះមក បើទ្វាឡានអោយខ្ញុំ អាការះហាក់តឹងតែង ពេកហើយ។

អួយៗ ឈឺណាស់ លែងដៃខ្ញុំ លែងដៃៗ ឈឺណាស់
រក្សា: មិនលេងទេ បើមិននិយាយគ្នាអោយច្បាស់លាស់នោះ
(ខ្ញុំសំលឹងមុខគាត់ ដោយមាំ ដំនក់ទឹកភ្នែកហូរស្រក់ចុះមក ដោយមិនដឹងខ្លួន នៅនឹងមុខគាត់ នេះ ។ (ខ្ញុំយំមិនមែនឈឺទេ តែខ្ញុំយំព្រោះ តែស្អប់គាត់ ដែលលាក់កាពិត យំព្រោះតែស្អប់ ខ្លួនឯងហេតុអីស្រលាញ់គេខ្លាំងម៉្លេះ យំព្រោះតែខ្លាច  ខ្លាចថានឹងត្រូវបាត់បងគាត់ )




រក្សា: ហេតុអីគេចមុខពីបង ដូចជាគ្មានរឿងអីផង ហេតុអី បងមិន យល់ (សំលេងទន់ភ្លន់ជាមួយនិងដៃទាំងគូរ ឩបរឹងរៀងកាយខ្ញុំ ហាកផ្តល់ភាពកក់ក្តៅដល់រូបខ្ញុំ លួងខ្ញុំអោយឈប់យំ)
(ខ្ញុំងើយមើលមុខគាត់ ដោយជួតទឹកភ្នែកចេញពីថ្ពាល់)​ បង បងប្រាកដជាដឹងហើយមែនទេ រយ:ពេល៣ខែមកនេះ ពីចិត្តខ្ញុំ អ្វីដែលពួកយើងកំពុងតែមាន នេះមិនមែនជាមិត្តភាព ទេ បងដឹងទេ? បងដឹងទេ? (ខ្ញុំគេចពីរង្វង់ដៃគាត់ រួចដើរទៅឈរ នៅនិងបង្កាន់ដៃ នៃមាត់ទន្លេ)
រក្សា: (ប្រុសល្អដើរតាម រួចក្រសោបកាយខ្ញុំពីក្រោយ ) បងយល់ បងយល់នេត្រា បងស្រលាញ់អូនមែន ហើយបងស្រលាញ់ខ្លាំងណាស់
(ទឹកភ្នែកខ្ញុំរមៀលស្រក់ចុះមកប្រដេញគ្នា មិនមែនរំភើបដោយ សារពាក្យស្រលាញ់នេះ ទេខ្ញុំបែរជាឈឺទៅវិញ ) បាទអរគុណចំពោះក្តីស្រលាញ់នេះអូនអរគុណណាស់ អូនក៏ស្រលាញ់បងដូចគ្នា តែអូនមិនអាចទទួលយកបានទេ សុំទោស អូនមិនអាចទេ…..ហិក​ហិកហិក
រក្សា: ហេតុអី ហា? គឺ គឺ មកពី Jeery មែនទេ?
បងមានប្រពន្ឋ ហើយថែមទាំងមានកូនទៀត អូនមិនអាចទេ អូន?​អូនមិនអាចធ្វើជាអ្នកទី៣ មកបំបែកបំបាក់ក្តីសុខបងនោះទេ (ហិកហិកហិក)
រក្សា: (ប្រុសល្អញញឹម រួចយកដៃឈ្លីក្បាលខ្ញុំ ហើយអោបខ្ញុំ) ក្មេងល្ងង់ អូនយល់ច្រឡំហើយ ហេតុអីមិនសួរបងហា? កុំល្ងង់ពេក គ្រប់យ៉ាង មិនមែនដូចអ្វីដែលអូនបានឃើញនោះទេ បងគ្មានប្រពន្ឋទេ សំណប់ចិត្ត បងនិងបង្ហាញការពិតអោយអូន ឃើញណា កុំពិបាកចិត្តអីណា ឈប់យំទៅ បងសន្យា បងនិងមិនលាក់អូនទេ កុំបារម្មណ៏បងគ្មានប្រពន្ឋទេ កំលោះចេស ហាហាហាហ
(គាត់យកដៃជួតទឹកភ្នែកខ្ញុំចេញ រួចញញឹមមកកាន់ខ្ញុំ ខ្ញុំច្របូកច្របល់អស់ហើយ លោកអើយ មិនដឹងថាត្រូវជឿឬ ក៏អត់ តែមានតែចាំមើលថា ការពិតយ៉ាងណា?)
       
        ចាប់តាំពីថ្ងៃនោះមក ការយកចិត្តទុកដាក់ បែរជាទ្វេរឡើង ប៉ុន្តែខ្ញុំផ្ទាល់នៅតែមិនច្បាស់ ក្នុងចិត្តដដែរ គ្រាន់តែថាគ្រប់ពេល ដែលនៅជិតគាត់ និយាយជាមួយគាត់មានអារម្មណ៏ថាមានសុភម្គល ណាស់ ខ្ញុំមិនដឹង ពិតជាមិនដឹងថាស្អែកនិងមានអ្វីកើតឡើង មិនយល់ថាគាត់ចង់ធ្វើអី ឬមួយ ថាខ្ញុំត្រូវរស់ជាមួយភាពភ័យ ខ្លាចបែបនេះ ឬមួយខ្ញុំត្រូវទ្រាំធ្វើជាមនុស្សទី៣បែបនេះ?
…………………………………………………
        ស្នាមញញឺមរបស់ក្មេងៗ និង សំណើច របស់ពួកគេបានធ្វើអោយខ្ញុំញញឹមរាល់ថ្ងៃ កូនសិស្សរបស់ ខ្ញុំទាំងអស់នេះចេះៗណាស់គួរអោយស្រលាញ់ គិតសព្វៗទៅខ្ញុំ ពិតជានឹក Jerry ណាស់ តាំងពីថ្ងៃនោះមកមិន បងរក្សាមិនដែលនាំ គេមកជួបខ្ញុំសោះ ហ៊ើយនឹកដែរហ្នឹងហា (ទីងៗៗៗ ) សំលេងទូរស័ព្ទបានដាស់ខ្ញុំអោយភ្ញាក់

អាឡួបង
រក្សា: បានអាឡូសំណប់ចិត្ត កំពុងបង្រៀនមែនទេ? បងរំខានទេ?
អូបាទបង មិនអីទេ បងមានការអីមែនទេ បានខលមកខ្ញុំពេលនេះ?
រក្សា: បាទអូន បងចងប្រាប់ថា ចេញពីបង្រៀន មិនបែចទៅរៀនទេ ណា បងទៅយក ទុកម៉ូតូនៅសាលាទៅណា ហើយទៅក្រៅជា មួយបងណា
ទៅណា? ទៅណាបង? ឈប់ៗៗៗ ……..ទូតៗៗៗ
យ៉ាបហ្មង តាប៉ិនេះ

        រសៀលនេះដូចរាល់ដងចឹង រៀងស្ទះតិច ម៉ោងប្រមាណជិត ប្រាំ ទើបសិស្សចេញអស់វាជារឿងធម្មតាទេសំម្រាប់ខ្ញុំ ដែលតែង ទៅរៀនយឹតជានិច្ច ហាហាហហា អូរគិតខលទៅបងរក្សាសិន
ទីត ទីតៗៗៗ (សំឡេងស៊ីភ្លេឡាន)
អួគឺគាត់តើរ( ខ្ញុំងាកទៅរកគាត់ រួចញញឹមជាសញ្ញា)

សួរស្តីបង អូនរកខលទៅបងស្រាប់តែបង មកដល់ល្មមតែម្តង
រក្សា: ហាហាហហ បាទ គឺមកយូរហើយ ឈរមើលអ្នកគ្រូ ពីចម្ងាយ តែមិនហ៊ានខលរំខាន ចង់អោយអូន ធ្វើការអូនអោយបានល្អ ចាំយូបន្តិចក៏មិនអីដែរ ចាំបណ្តើរ មើលកាយវិការអ្នកគ្រូបណ្តើរ ហាហាហា
បងឯងកុំខូចពេក អូយាយចឹងបងគិតនាំអូនទៅណា មិនទាន់ងួត ទឹកទេណា
រក្សា: កុំម៉ាត់ មិនអីទេ នាំទៅជួបមនុស្សសំខាន់ពីរនាក់
(ខ្ញុំញញឹមតបគាត់ ប៉ុន្តែក្នុងចិត្តចាប់ផ្តើមច្របូកច្របល់ មនុស្សសំខាន់ទៀតហើយ ប្រពន្ឋគាត់ដឹង ខ្ញុំអឺយខ្ញុំ) 

        ៣០នាទីក្រោយ រថយន្តដែរខ្ញុំកំពុងជិះដែលមានប្រុស សង្ហា ជាអ្នកបើកបានមកឈប់នៅពីមុខកូនផ្ទះវីឡាមួយ នៅម្តុំទួលគោក ស្រ្តីរាងចំណាស់ម្នាក់ អាយុប្រហែល៣៥ឆ្នាំ បានរត់មកបើក ធ្វើឡានអោយពួកខ្ញុំ ខ្ញុំងាកទៅមើលមុខគាត់រួច

បងៗ បងឯងនាំខ្ញុំមកផ្ទះធ្វើអីហា?
រក្សា: ហាហាហនាំមកលេង អូនខ្លាចមែន ឬក៏អត់ចង់មកលេងទេ?
មែនទេ ចង់ តែអូន​អូនខ្លាច(ចប់ហើយ ចប់ហើយ ធ្វើម៉េចទៅខ្ញុំ?)
ប៉ាៗ ប៉ាៗ (សំលេងស្រែករបស់ក្មេងប្រុសម្នាក់ដែលខ្ញុំធ្លាប់ បានឮបានស្រែក និងរត់ចេញពីក្នុងផ្ទះ នោះគឺJerry  ក្មេងនេះ គួរអោយស្រលាញ់ណាស់ នឹកណាស់)
រក្សា: បាទ កូនសម្លាញ់ ថើបប៉ាមួយមក (ខ្ញុំឃើញបែបនេះខ្ញុំមានអារម្មណ៏ថាកក់ណាស់ ខ្ញុំចង់ដើរតួរធ្វើជាម្តាយគេដល់ហើយ)
Jerry: ពូៗៗ (សំលេងក្មេងតូចបានដាស់ខ្ញុំពីការស្រមើស្រមៃ)
បាទ បាទក្មួយ មោះពូអោបមួយនឹកណាស់នៀក
Jerry: បាទ នឹកពូណាស់ JUP JUP(ថើបខ្ញុំ )
        (បងរក្សាឃើញបែបនេះញញឹមបិទមាត់មិនជិតទេ)
រក្សា: កូនប្រុសប៉ា កុំហៅពូ ហៅថាម៉ាក់វិញ ហាហាហហា អួយៗៗ
បងកុំចេសតែមានពេក លោកប្រធានអើយ
រក្សា: តោះអូនចូលផ្ទះ
បាទ បង (ប្រុសល្អដើរចូល ចំនែកខ្ញុំវិញពរ Jerry នៅនឹងដៃ ក្នុងចិត្ត ភ័យនោះភ័យ ស្លែកមុខអស់ហើយ ញ័រដៃទទ្រើកតែម្តង)

        ក្នុងផ្ទះបងរក្សា មានរបៀបណាស់ការរៀបចំបែបរមែនទិច សាមញ្ញណាស់ មានបរិយាកសល្អ ពិសេសខ្លិនពិដោរនៃក្លិន ផ្កាម្លិះ ដែលដុះជុំវិញ បានបន្សាយក្លិនក្រអូបសាយ។ សាឡុងឈើដែលមានភាពរលោងស្រិល បញ្ចាក់អត្តចរិកថ្លៃថ្នូររបស់ ម្ចាស់ផ្ទះតែម្តង។
រក្សា: អូនអង្គុយទីនេះសិនហើយ ណា បងយកទឹកមកអោយ
បាទបង តែមិនអីទេ អូនមិនស្រេកផង (ខ្ញុំងើបពីកៅអី រួច និយាយខ្សឹបៗដាក់គាត់) ហើយបងនាំខ្ញុំមកផ្ទះបងធ្វើអីហា?
រក្សា: ហាហាហាហា មេចខ្លាចមែន នាំមកស្គាល់ម្តាយក្មេងនឹងណា
(គាត់និយាយបែបហី រួចសើច) ចាំអង្គុយទីនេះហើយណា ចាំបងមួយភ្លេតណា អង្គុយទីនេះ កំដរ Jerry ម្លែត
បាទ បាទ (លួចញញឹមតិចដែរពេលឮគេនិយាយបែបនេះ ហាហាហា នាំមកជួបម៉ែក្មេក អូលោកតាអឺយ ភ័យណាស់)
សភាពស្ងប់ស្ងាត់នៃផ្ទះនេះ ធ្វើអោយខ្ញុំមានអារម្មណ៏ល្អណាស់ មានអារម្មណ៏ថា គ្មានអ្នករំខាន បរិយាកាសល្អទៀត ទាំងការរៀបចំ និងតុបតែង ត្រូវចិត្តខ្ញុំណាស់។ រូបថតនៅតាមជញ្ជាំង របស់ Jerry គួរអោយស្រលាញណាស់ អូរស្ត្រីចំណាស់នេះ ប្រហែលម៉ាក់ គាត់ហើយ មើលទៅកាចណាស់ម៉ាកអឺយ។ នេះគឺបងរក្សាតើរ ស្លាប់ហើយកាលពីមុនCute សាឡប់ហ្មង។ អូរព្រះអឺយ ប្រាយៗ
 រក្សា: (ប្រុសល្អបានរត់ មកយ៉ាងប្រញាប់ញាល់) មានរឿងអី ៗ អូន?
(Jerry  យំព្រោះតែភ័យពេកហើយមើលទៅ បានរត់មកឩបខ្ញុំ រូបខ្ញុំស្រវាឩបលួងកុំអោយភ័យ)
គឺ ៗ ហេតុអីបាន រូបបងមានដុតធូបបែបនេះហា ចុះរូបស្ត្រីម្នាក់នោះ ហេតុ? ហេតុអី? ហេតុអី? បងគឺៗៗ ចឹងបានយើងមិនដែលយើងមិនដែលជួបគ្នាពេលថ្ងៃមែនទេ? ចុះៗៗ

រក្សា: (ប្រុសល្អស្រវាអោបខ្ញុំ ជាមួយ និង Jerry) អួកុំភ័យៗ អូន មោះអោយកូនមកបង​គឺ គឺបងប្រុសបងទេ អូនកុំយល់ច្រឡំណា មោះអង្គុសិនមមក នេះញ៉ាំទឹកសិនទៅ
ម៉ាករក្សា:​​ អូ មានរឿងអីកូន មោះJerry មកម៉ាកយាយ មកចៅ
រក្សា:​ មិនអីទេម៉ាក Jerry ភ័យនិងសម្លេង ធា្លក់ថូផ្កាម៉ាក់ ម៉ាកនេះ នេត្រា ណាម៉ាក់
បាទជំរាបសួរអ្នកមីង សុះទោសអ្នកមីង ខ្ញុំមិនប្រយ័ត្ន(ស្លេកមុខអស់ហើយមកថ្ងៃទី១ បែកថូផ្កាគេ )
ម៉ាករក្សា:​​ អូលើដៃថ្វាយព្រះកូន មិនអីទេ ចាំហៅអា ណេតមកសំអាត អង្គុយចុះមកកូន មីងរវល់នៅក្រោយ មិនបានទទួល ថ្ងៃនេះកូននៅញ៉ាំបាយទីនេះហើយណា មីងធ្វើម្ហូបច្រើណាស់ ដោយសារ កូននេត្រា ថានាំកូនមកលេងមីង
(លោកអើយ ភ័យណាស់ ស្លាប់ហើយ ភ័យណាស់ អៀនក៍អៀន ខ្មាស់ទៀត តែដល់បានស្ដាប់ពាក្យផ្អែបបែបនេះ ធួរចិត្តតិច)

បាទ បាទ អ្នកមីង អរគុណអ្នកមីង កុំពិបាកអី អ្នកមីង
ម៉ាក់រក្សា:​​ អូមិនពិបាកទេកូន មីងធ្វើជិតរួចហើយ ញ៉ាំបាយហ្នឹងហើយ
រក្សា: កុំបដិសេធ ម៉ាក់រៀបចំហើយ ណា កុំជំទាស់ណា
បាទ បាទអរគុណ អ្នកមីង អូរអ្នកមីងមានអីអៀយខ្ញុំជួយ តោះខ្ញុំក៏ចេះធ្វើម្ហូបតិចៗដែរ ចាំខ្ញុំជួយណាអ្នកមីង
ម៉ាករក្សា:​​ អូល្អណាស់ ចឹង កំពុងតែរកជំនួយការផង ហាហាហា

        (បរិយាកាសនោះល្អណាស់ ស្និតម៉េះ ទើបតែជួបសោះ ចំនែកបង រក្សាវិញ ញញឹមជាប់តែម្តង )

រក្សា: អូន ផ្លាស់ខោអាវសិនទៅ ងាយស្រួលជាងណា មោះបង យករបស់បងអោយអូនណា
អូបាទអរគុណបង តែពាក់ត្រូវអត់បើខ្ញុំស្គមជាងបងហ្នឹង
ម៉ាក់រក្សា: (ញញឹមរួចក៏ដើរចេញទៅក្រោយមុន ) អ៊ុំចាំនៅផ្ទះបាយណា
បាទអ៊ុំស្រី
        បន្ទាប់ពីចំនាយពេលប្រហឺល៣០នាទីក្រោយមក អាហារពេល ល្ងាចដែរចំអិនដោយស្នារដៃខ្ញុំនិងអ៊ុំស្រីបានរួចជាស្រេច។ អាហារពេលល្ងាចមួយពេលនេះបរបូណ៏ណាស់ ហើយមាន សុភមង្គលទៀតអ៊ុំស្រីសរសើរមិនដាច់ពីម៉ាត់ទេ ខ្ញុំអៀនសឹងស្លាប់ហើយ ចំនែកបងរក្សាវិញគិតតែញញឹម ហើយសើចរហូត នៅផ្ទះនេះ មានតែគ្នា៤នាក់តែប៉ុណ្ណោះ ប៉ុន្តែល្ងាចនេះបូកទាំងខ្ញុំទៀត មានគ្នា ៥នាក់ដែរ តើរ​។
ម៉ោងប្រមាណ៧ កន្លះយប់ទៅហើយ ខ្ញុំនិងអ៊ុំស្រីមានរឿងជាច្រើន ជជែកគ្នា ពីនេះពីនោះ ចំនែកJerry វិញមិនទៅណាពីខ្ញុំសោះ  ហ៊ើយនេះគេហៅថាសុមង្គលគ្រួសារមែន ហ្ន?

ម៉ាក់រក្សា: និយាយចឹងកូនមិនបែចទៅផ្ទះទេ នៅសំរាកទីនេះហើយ ណា នេត្រា យប់ណាស់ហើយ។
អូបាទអ៊ុំស្រី មិនអីទេ ព្រោះស្អែកខ្ញុំត្រូវទៅរៀនពីព្រលឹមផង
រក្សា: គេងនៅទីនេះហើយ ចាំស្អែកចាំទៅ ព្រោះលូវបង អត់សូវស្រូលខ្លួនទេ បងចង់សំរាក(ប្រុសល្អធ្វើឬកពៀរម៉ិកម៊ក់ដូច កូនក្មេង ខ្ញុំអាចមើលដឹងពីបំណងគាត់)
ម៉ាក់រក្សា: មែនហើយកូន កុំទៅអី ចាំព្រឹកចាំទៅ
(មិនដឹងថាប្រកែកយ៉ាងណា ទេ ខ្ញុំអ៊ឹមអ៊ាន តាមពិតចង់ដែរហ្នឹងហា) បាទ បាទអ៊ុំស្រី (គាត់ញញឹមតប) ចឹងខ្ញុំសុំខលទៅប្រាប់មិត្តភក្តិ ខ្ញុំបន្តិចសិនណា
ម៉ាក់រក្សា: ចាកូន អូរក្សាមើលរៀបកន្លែងអោយនេត្រាផងណា ម៉ាក់ទៅតកងូតទឹកតិចសិន ម៉ោះJerry ទៅជាមួយម៉ាក់យាយចៅ
....................
អាឡូ ចិត្ត ហា ហ្ហែងនៅផ្ទះមែនហា ចុះអាដាមកវិញនៅហា?
ចិត្ត: អឺ ហើយម៉េចចុះ ? នៅណាហា ?
អញនៅផ្ទះបង រក្សា យប់នេះអត់ទៅផ្ទះទេណា ចាំស្អែកចាំជួបគ្នា វើយ ហើយស៊ីបាយនៅ
ចិត្ត: អឺស៊ីរួចហើយ ថែរខ្លួនផង វើយ
អញដឹងហើយ ចឹងបានហើយណា ជួបគ្នាស្អែកពួកម៉ាក បាយ​បាយ
………….

រក្សា: ខលប្រាប់ហើយមែនទេ តោះទៅងូតទឹក បងយកខោអាវអោយផ្លាស់ តែយប់នេះមិនបែចស្លៀកក៏បានដែរ ត្រូវអត់ ហាហហាហាហ
(យប់នេះដេកបន្ទប់មួយជាមួយគ្នា មិនដឹងមេចទេខ្ញុំ) បងយាយ ពីអីខ្ញុំអត់យល់ទេ ប៉ុន្តែចាំតិចទៀតបានទេ ខ្ញុំចង់ទៅអង្គុយយោលទោងមួយភ្លែតសិន ណាបង
រក្សា: (គាត់ញញឹម រួចកាន់ដៃខ្ញុំដើរចេញទៅ) បាទតោះ អូន

        រាត្រីស្ងាត់ ក្រោមពន្លឺដួច័ន្ទ ដែលមានអមដោយតារា វាយោបោកបក នាំក្លិនគន្ឋា នៃក្លិនផ្កាម្លិះ ក្រអូបសាយ ប្រុសសង្ហា បានលាដៃត្រកង ទាញខ្ញុំមកផ្អិបជាប់និងដើមទ្រូង ដ៏កក់ក្តៅ វាជាលើកទីមួយក្នុងឆាកជីវិតនេះ ដែលរូបខ្ញុំស្ថិតនៅក្នុងស្ថានភាព រ៉ូមែនតិចបែបនេះ វាជាសុបិន្តមែនទេ សូមការពិត សម្រាប់ ខ្ញុំកាន់តែល្អប្រសើរទៅ លោកតាអើយ

បងហា ខ្ញុំនៅតែឆ្ងល់ថា ហេតុអីបានបងនាំខ្ញុំមកលេងផ្ទះ? ហេតុម៉ាក់បងដូចជា មិនចំលែកសោះចំពោះសកម្មភាពរបស់ពួក យើង? ចុះបុរសដែលនៅក្នុងរូបថទនោះជាអ្នកណា ចំនែកJerryវិញ ជាកូនបងជាមួយអ្នកណា? 

រក្សា: (ប្រុសល្អញញឹម ហើយឩនថើបខ្ញុំ ) បុរសម្នាក់នោះជាបងប្រុសបង្កើតបង គាត់បានស្លាប់ដោយ សារជំងឺមហារីកខួរក្បាល តាំងពី Jerry បាន២ខួបម្លេះ ចំណែក ភរិយាគាត់ ព្រោះតែឈឺចិត្តនឹកគាត់ពេក ក៏ធ្លាក់ខ្លួនឈឺ ប្រហែល១ ឆ្នាំក្រោយក៏ចាកចេញទៅដែរ គួរអោយអានិត ពួកគាត់់ណាស់ (និយាយត្រឹមនេះប្រុសល្អហូរ ទឹកភ្នែក )​រីឯJerry​ជាកូនរបស់គាត់ទាំងពីរណាអូន គួរអោយអានិត Jerry ណាស់អូន
(វាយោកបក់មកត្រសៀក ហាក់រងាក្រៃ ខ្ញុំបានក្រោកចេញពីដៃគាត់ ជួតទឹកភ្នែក រួចអោបគាត់ មិនមែនចង់ផ្តល់់ភាពកក់ក្តៅផ្លូវកាយទេ គឺចងកម្តៅផ្លូវចិត្ត) បងកុំយំអី គាត់បានទៅជួបគ្នាហើយ បងជាប្អូនប្រុស និងជាពូដ៏ល្អ បងប្រុសបងប្រាកដ ជាសប្បាយចិត្តណាស់ ដែលមាន បងជាប្អូនប្រុសល្អបែបនេះ Jerry​ក៏ដូចគ្នាដែលគែមានប៉ាដូចជាបង ណា កុំយំអី បងប្រុសបង និង បងថ្លៃមិនចង់ឃើញបែបនេះ
រក្សា : អរគុណអូន បងយល់តើ ព្រោះតែបែបនេះទើបង នៅម្នាក់ឯង ព្រោះបងបារម្មណ៏ ខ្លាចអ្នកផ្សេងមិនចុះសំរុងជាមួយJerry ប៉ុន្តែឥលូវបងរកឃើញហើយ ហាហាហាហ (គាត់សើចឮៗ ហើយមើលមុខខ្ញុំ )
ហា? យ៉ាប់មែនបង សើចឮម៉េស ហើយមើលមុខខ្ញុំធ្វើអីហា ?
រក្សា: មែនណា នេត្រា បងរកឃើញហើយ រយះពេល៣ខែមកនេះល្មមអោយបងយល់ពីអូន បងស្រលលាញ់អូន ណាស់សំណប់ចិត្ត (ប្រុសល្អ ក្រសោប អោបកាយខ្ញុំ ផ្តិតក្បាលខ្ញុំទៅនិងដើមទ្រូងគាត់ ហាកចង់អោយខ្ញុំស្តាប់នៅចង្វាក់បេះដួងគាត់)
រក្សា: ចង់រស់នៅជាមួយអូនអស់មួយជីវិត ចង់សាងអនាគត់ គ្រួសារ ជា មួយអូន និង Jerry តើអូនព្រមទទួលយកកំលោះកំសត់កូនមួយ នេះទេ?
(ខ្ញុំក្រលែកមើលមុខគាត់ ដោយមានទឹកភ្នែកស្រក់មកជាមួយ) អូនព្រម អូនព្រម អូនយល់ព្រម (ខ្ញុំស្រវាអោបគាត់ជាមួយទឹកចិត្ត រំភើបក្រៃ ក្រោមស្បៃរាត្រី ដ៏ត្រជាក់នេះ )
រក្សា:អរគុណ អូន អរគុណដែលទទួលយកបង បងសន្យាថានិងមិនធ្វើអោយអូន ស្រកទឹកភ្នែកឡើយ  និងរស់ នៅក្បែរអូន ធ្វើជាសរសរដ៏រឹងមាំសំរាប់អូន ថ្វើជាស្វាមីដ៏ល្អ និងឪពុកគំរូរសម្រាប់Jerry​ ពេលនេះបងអាចរកម្តាយល្អអោយJerry បានហើយ (គាត់ម៉ើងម៉ាត់ណាស់គ្រប់ពាក្យសំដី បង្កប់ដោយក្តីសង្ឃឹម និងជំនឿចិត្ត)
បង អូនក៏ដូចគ្នាដែរ អូននិងបំពេញតួរនាទីអោយបានល្អ តបស្នងនៅក្តីស្រលាញ់ អូនសន្យា និងដើរផ្លូវមួយនេះជាមួយបងលុះដង្ហើមចុងក្រោយ ប៉ុន្តែ….. (សំលាងរអាក់ ហាក់ភ័យ)

រក្សា: ប៉ុន្តែ ប៉ុន្តែ អីទៅ? អូនបារម្មណ៏ពីអ្វី? មារឿងអីក្នុងចិត្តប្រាប់បង មែនទេ? និយាយមកកុំបារម្មណ៏​​ មានរឿងអីយើង អាចប្រឈមមុខជាមួយគ្នា បាន បងសន្យាថាបង និងកាន់ដៃអូនដើរជាមួយអូន មិនថាមានរឿងអ្វីកើតឡើងនោះទេ។

បាទ បងអរគុណ អរគុណអូនជឿ ប៉ុន្តែអ្វីដែលអូនបារម្មណ៏គឺ គ្រួសារបង ម្តាយរបស់បងតើគាត់និងយល់ពីអារម្មណ៏របស់ បងដែរ ឬទេ?
រក្សា : (ប្រុសល្អ ញញឹមមកកាន់ខ្ញុំ ហាក់គ្មានបារម្មណ៏អីបន្តិចសោះ) អូនកុំបារម្មណ៏ អីពីរឿងនេះ តើអូនមិនឆ្ងល់ទេហី ដែលបងនាំអូនមកថ្ងៃនេះ ចុះអូនយល់យ៉ាងណាដែរចំពោះ អាកប្បកិរិយារបស់ម្តាយបងចំពោះអូន? គឺគាត់បានដឹងរឿងយើងអស់ទៅហើយ ម្តាយបងមិនជំទាស់ទេ តាមបងដឹងគឺគាត់មានអារម្មណ៏ល្អជាមួយអូនណាស់ ឃើញបែបនេះបងសប្បាយចិត្តណាស់ ទាំងម្តាយបង និង​Jerry ចុះសម្រុងជាមួយអូនណាស់ វាជាអ្វីដែលបងចង់ឃើញ សូមអូនឈប់បារម្មណ៏ទៅសំណប់ចិត្ត  ហាហាហហាហ (គាត់សើចហាក់រីរាយដល់ហើយ )

បាទបងវាពិតជាល្អមែនទែនអូន រីករាយណាស់ ពេលបានដឹង​បែប នេះ សូមអរគុណដល់ម្តាយបង អរគុណនៅចិត្តស្រលាញ់របស់បង​ក៏អរគុណដល់លោកតាដែល អាចអោយអូនជួបនៅរឿងល្អបែបនេះ
រក្សា: បាទ បាទមែនហើយ បងក៏អរគុណដល់ទេវតាដូចគ្នាដែលអោយបងបានជួបអូន ប៉ុន្តែអូន ហា​ចុះក្រុមគ្រួសារអូនវិញ តើពួកគាត់និងយលស្រប់ទេ? បើអូនជាកូនពៅបែបនេះ ជាកែវភ្នែក និង ក្តីសង្ឃឹមបែបនេះ?
បាទបង ខ្ញុំមិនច្បាស់ទេ ប៉ុន្តែអូនជឿថាគាត់និយល់ពីអារម្មណ៏អូន  ម៉្យាងម្តាយឪពុកអូន លោកតែងមានហេតុផល អោយទេពួកយើងប្រាកដប្រជា បង្ហាញ់ពីជំហរដ៏រឹកមាំ និងជំនឿចិត្ត នៃក្តីស្រលាញ់មួយនេះ អូនជឿថាគាត់ពិតជាយល់ព្រម ពុកម៉ែអូន ស្លូតទេ ហាហាហហ
រក្សា : បាទៗ អូន​អូរខេ ចឹងយើងខំប្រឹងជាមួយគ្នាដើម្បីក្តីស្រលាញ់ មួយនេះ ណាសំណប់ចិត្ត
បាទ បង អរគុណ
រូបខ្ញុំផ្ទាល់បានផ្អែកក្បាលនៅនិងដើមទ្រូងប្រុសកំពូលស្នេហ៏ ស្តាប់នៅចង្វាក់បេះដូង ជាមួយនិងកំដៅនៃក្តីស្រលាញ់ ក្រោមស្បៃរាត្រី ពិតជារ៉ូមែនតិច ណាស់ ហ៊ើយតើនេះជា សុបិន្តឬជាការពិតហ្ន? សូមគ្រប់យ៉ាងដំណើរការ បានយ៉ាងរលូន សូមអោយវិនាទីបន្ទាប់មានតែរឿងល្អ ទៅលោក
រក្សា : អូនៗ (អំណាចនៃសំលេងរបស់ប្រុសសំណប់បានដាស់ខ្ញុំ អោយភ្ញាក់ពី ការលង់លក់មួយភាំង) ភ្ញាក់ឡើង តោះអូនទៅងូតទឹក ​នៅខាងលើ ណា ហាហាហ គេចមិនរួចទេ យប់នេះ ហាហាហា (គាត់ញញឹម រួចធ្វើមុខបែបច្រលើម ) អួយអួយៗ ឈឺណាស់
បងឯងកុំខូចពេក ខ្ឡាំងតាមអោយទាន់មក ហាហាហ
រក្សា: កុំអោយបងចាប់បានណា 


        គាត់រត់ដេញខ្ញុំពីក្រោយ សំលេងសំនើច ដែលពោរពេញ ដោយក្តីស្រលាញ់ វាជាពេលវេលាដែរមានន័យ សម្រាប់ពួកយើង។ យប់នោះពួកខ្ញុំងួតទឹកជាមួយគ្នា ការថ្នមថ្នាក់ និងអ្វីផ្សងទៀត របស់ខ្ញុំ ត្រូវបានប្រគល់ជួនគាត់ដែលជាបុរសដំបូងក្នុងឆាកជីវិត នេះ។
…………….

អរគុណមិត្តអ្នកអាន ននូវការចំនាយពេលរបស់អ្នកណា។ ជួបគ្នានៅវគ្គទី៤  Sweet បែបនេះ នៅមានវគ្គក្រោយទៀតទេ? មានតែចាំអានទាំងអស់គ្នាណា...
ស្រលាញ់អ្នក
ណារ័ត្ន ឃូល

No comments

Powered by Blogger.