និស្ស័យស្នេហ៏​ ភាគទី៤

សួរស្តីណប់អ្នកអាន បន្ទាប់ពីបានអានភាគទី៣ រូចហើយ នៅចង់អានភាគបន្តរទៀតទេ? ភាពផ្អែមល្ហែមនៃក្តីស្រលាញ់មួយ នេះពិតជាធ្វើអោយខ្ញុំជាអ្នកសរសេរភើបណាស់ តោះចង់ដឹង ថានៅមានអ្វីកើតឡើងទៀត អានភាគបន្តរទាំងអស់គ្នាណា មិត្តអ្នកអានណប់ចិត្ត…..

និស្ស័យស្នេហ៏​  ភាគទី៤



រយះពេលកន្លងមកបានប្រហែល៣ ខែទៀតទៅហើយលឿន ណាស់ ហ៊ើយពេលវេលារីករាយវាចឹងហើយ។ បើនិយាយពីស្នេហាខ្ញុំវិញ រលូនឥតទាក់ទេ មិនដែលឈ្លោះគ្នា ឬមានអ្វីដែលធ្វើអោយថ្នាំងថ្នាក់ទេ។ ពួកខ្ញុំតែង ជួបគ្នារាល់ពេលល្ងានៅម៉ោង ៥ បន្ទាប់ពីចេញពីបង្រៀន និងឧស្សាហ៏ញ៉ាំអីជុំគ្នា ប៉ុន្តែរៀងរាល់ល្ងាចថ្ងៃសៅខ្ញុំតែងទៅ គេងផ្ទះគាត់ ពួកយើងតែងតែដើរលេងជុំគ្នាជាមួយ Jerry​ នៅថ្ងៃអាទិត្យ  ទំនាក់ទំនង ខ្ញុំនិងអ្នកផ្ទះគាត់កាន់តែល្អទៅ គាត់និង ម៉ាក់គាត់តែងទទួចខ្ញុំអោយទៅនៅទីជាមួយគ្នា ប៉ុន្តែខ្ញុំបដិសេធ ដោយសារតែ ខ្ញុំមិនដាច់ចិត្តពីអារម្លាញ់របស់ខ្ញុំម៉្យាចាំមើលតិចសិន តែឥលូវល្មមដែររយះពេលប៉ុន្មានខែនេះ ពួកគាត់ទុក ខ្ញុំដូចអ្នកផ្ទះតែមួយ តែម្តង។
…………………
        ល្ងាចនេះ ពេលចេញពីបង្រៀនមិនបានទៅរៀនទេ ដោយសារមេឃរលឹម ព្រោះខែនេះជាខែភ្លៀង ដូចនេះ ក៏សម្រេចទៅផឹកអីបន្តិចជាមួយប្រុសសង្ហារបស់ខ្ញុំតែម្តងទៅ។

អាឡូ បង អូនចេញហើយ បងនៅឯណា
រក្សា : បាទ នៅមុខសាលាអូនណា សំណប់ចិត្ត ឃើញបងនៅ?

អូបាទបង ចាំមួយភ្លេត(ខ្ញុំរត់ក្រោមតំនកទឹកភ្លៀង សំដៅទោកាន់ឡានគាត់)
រក្សា : អូននេះក្រដាស់ សើមអស់ហើយ  យាយចឹងយើងទៅណា អូន?
បងឃ្លានទេ?
រក្សា : ​អត់ផង ទើបញ៉ាំបង្អែមថ្ងៃមិញ ហើយ ចុះអូន?
អូឡូយម៉េះ ស្រីស្អាតទិញអោយញ៉ាំមែនទេ លោក ប្រធាន?
រក្សា : ហាហាហាហា ត្រូវលូវហើយ អូនឯង ចេះល បងទៀត មានស្រីស្អាតមកពីណាអូន ក្រៅពីអូន ហា សំណប់ចិត្ត
ហាហាហ ថាមិនត្រូវទេ តោះទៅ នស២រ ទៅ​បង ទៅអង្គុយនៅទីនោះបរិយាកាសល្អ សាខា ជិតអង្គកាRak ណាបង រក្សា : បាទទទួលបញ្ជា(ប្រុសល្អធ្វើឬកគួរអោយក្នាញ់ណាស់) ប៉ុន្តែទៅទីនោះធ្វើអី? មានប្រុសស្អាត នៅទីនោះមែន?

បាទមានមែន បងទៅ ទៅ​ឃើញហើយ (ប្រុសល្អ ធ្វើមុខជួរ)
ហាហាហអូននិយាយលេងទេ តោះទៅបង។

        នៅតាមផ្លូវ យើងនិយាយពីនេះពីនោះ មិនដាច់ នេះជាទម្លាប់ បងនេត្រា មិនដែរលាក់ទេគាត់តែងរាយកាណ៏ពីអ្វីដែលគាត់បាន ធ្វើមួយថ្ងៃនេះ មកកាន់ខ្ញុំ ជានិច្ច។ ចំនាយប្រមាណ ៣០នាទី ពួកយើងក៏មកដល់ ល្ងាចនេះស្ងាត់តិចព្រោះមេឃភ្លៀង 


    
​​​​​​​​​​​​​​​​

រក្សា: នេះអូន Ice chocolate របស់អូន
បាទបង អរគុណ សំនប់ចិត្ត ដឹងចិត្តអូនមែន(ពួកខ្ញុំពេលទៅញ៉ាំអី មិនបែចសួរគ្នាទេ ការចូលចិត្តរបស់ខ្ញុំគាត់ដឹងចង់អស់បាត់ហើយ)
រក្សា: អូនហា អូនប្រលងFinal ហើយមែនទេ ជិតចូលឆ្នាំទី៣ហើយមែនអត់?
បាទបង ខែក្រោយឆ្នាំទី៣ហើយ បង មានការណ៏អីបង?
រក្សា: ជំនួយការបង សុំឈប់ បងកំពុងរកអ្នកថ្មី អូនចំណាប់អារម្មណ៏ទេ?
អូមែហ បង? ប៉ុន្តែខ្ញុំខ្លាចទៅមិនរួចណាបង
រក្សា: កុំគិតចឹងអី សមត្ថភាពប៉ិនហ្នឹងដែរ សាកមើលទៅ បងជឿថាអូនអាចទៅរួច បើមានបងជាប្រុសសង្ហាជាមេនោះ ទៅខ្លាចអីទៀតអូន ថ្ងៃស្អែកផ្ញើ CV មកណា អូន។
ប៉ុន្តែ ៗៗ មិនសមទេដឹងដែលពួកយើទៅធ្វើការជាមួយគ្នាបែបនេះ
រក្សា: មិនសំអី អូន កុំបារម្មណអី មិនមែនមានន័យថាអូន ជាប់ដោយស័្វយប្រវត្តឯណា ហាហាហាហា គឺត្រូវ ធ្វើតេសដូចគេដែលណា ហាហាហ(គាត់សើចឌឺខ្ញុំ)
ហា បាទ (ខំអរ តាប៉ិននេះស៊ីអារម្មណ៏ដែលតើ )

        បរិយាកាសនោះ ពួកយើងមិនជជែកគ្នាតែពីរឿងការងារ នោះទេ បងរក្សា មិនដែលភ្លេចទេអារឿងដែលទាមទារអោយខ្ញុំ ទៅរស់នៅជាមួយ តែម្តងណា ក៏ខ្ញុំបដិសេធដែរ សំណាងដែរ គាត់ មិនដែរលង៉ក់អីទេ គាត់តែងព្រមតាម ការសំណូម ពរខ្ញុំ ជា និច្ច។

……………………….
ហេឡូ ពូកម៉ាក់ ស៊ីបាយនៅហា ហេយ អញទិញ មីឆាមកណា យកទៅ បងនេត្រាទិញផ្ញើណា  (រឿងរវាងខ្ញុំនិងបងនេត្រា ពួកវាដឹងទាំងអស់ ប៉ុន្តែពួកវា មិនប្រកាន់ទេ ផ្ទុយទៅវិញថែមទាំងគាំទ្រទៀតផង មិត្តភក្តិយល់ចិត្តបែបនេះ រកឯណាមាន ហាហាហា)អេពួកឯងមុខជួរមេះហា? ដាហ្ហែងកើតអី?
ដា: (ស្ទុះមកអោបខ្ញុំ រួចយំ) សម្លាញ់ ហិក​ហិក​
កើតអីៗ ហា?
ចិត្រ: (រលីងរលោង) វាជិតទៅចោលពួកយើងហើយ អាត្រាអើយ
ហា ទៅណា ? ៗ
ដា: គ្នាត្រូវទៅ រស់នៅអូស្ត្រាជាមួយបងប្រុសគ្នា គាត់មកយកគ្នាទៅ
អើយអាឡប់ អញស្មានថាស្អី ឆ្គួតទេអី ល្អណាស់ ណា គួរតែទៅ
ដា: តែអញមិនចង់ទេ អញចង់រស់នៅស្រុកខ្មែរ អញចង់នៅ ជាមួយ​ពួហ្ហែងជាង
កុំឆ្គួតពេកពួកម៉ាក គួរតែទៅ ពួកយើនៅតែអាចទំនាក់ ទំនងគ្នាបានដែរតើ ៥ឆ្នាំលឿនទេ ចាំមកវិញ ចាំស៊ីចុកជុំគ្នាទៀត ទៅរៀន​ទៅរកលុយ សន្សំមករកស៊ីនៅស្រុកខ្មែរ ដលពេល មាន កុំភ្លេចអញណា
        (ខ្ញុំអោបវាជាប់ និយាយតាមត្រង់ខ្ញុំមិដាច់ចិត្តទេ តែដើម្បីអនាគត់​ មិនថានៅទីណា ឆ្ងាយគ្នាប៉ុនណា មិត្តភាពនេះនិងមិនរលត់នោះទេ )

ចិត្រ: ត្រូវហើយ ហ្ហែងសំណាងណាស់ណា សម្លាញ់ ៥ឆ្នាំលឿនទេ មិត្តភាពមិនសាបទេ ណប់អើយ
 (ពួកខ្ញុំយំអោបគ្នា នៅក្នុងបន្ទប់ រយះពេលជិត២ឆ្នាំនេះ តែដូច២ខែ មិត្តភាពមិនអាចកាត់ថ្លៃបាននោះទេ)


……………………………
           បន្ទាប់ពីអាដា វាទៅបាត់ទៅយប់ដំបូងរៀងមេចទេ ខ្ញុំ  នឹកណា បន្ទប់នេះរៀងស្ងាត់តិចហើយ អត់វាចឹងនោះ
ដា: ត្រាហា គ្នាគិតថា ឯងគួរតែទៅនៅជាមួយបង រក្សាទៅល្អជាង
ចុះឯង នោះ បើគ្នាទៅទៀត ឯងនិងនៅម្នាក់ឯងហើយមែនទេ?
ដា: ពួកម៉ាក់ កុំបារម្មណ៏ គ្នាអរគុណចំពោះទឹកចិត្តឯង គ្នាដឹងដាព្រោះតែពួកយើងបានឯងមិនដាច់ចិត្តទៅមែនទេ? កុំល្ងង់ពេក នេះជាសុភម្គលឯងណា ត្រូវរក្សាវា ចំនែកគ្នា មិនអីទេ​នៅកន្លែងគ្នាធ្វើការគេអោយគ្នាសំរាកបាន ណា គ្នានិងរើទៅនៅទីនោះ រាល់សកម្មភាព ទឹកចិត្ត និងទង្វើល្អ គ្នាចង់ចាំជានិច្ច តស៊ូជាមួយគ្នាណា ពួកមាក់ កុំអោយខ្មាស់អាដាពេលវាមកវិញ ណោះ
(ខ្ញុំអោបវា ជាមួយទឹកភ្នែក រមៀលស្រក់ ហ៊ើយគ្មាការជួបជុំគ្នា ណាមិនបែកនោះទេ) អូខេពួកម៉ាក់រក្សាទំនាក់ទំនងណា មិត្តសម្លាញ់
 

ចាប់តាំងពីពេលនោះមក ពួកខ្ញុំទាំងបីនាក់ត្រូវបានបែកគ្នា ដើម្បីទៅរកអនាគត់រៀងៗខ្លួន។ ខ្ញុំបានរើមកនៅផ្ទះបងរក្សា ប៉ុន្មាថ្ងៃដំបូង មិនដូចជាមិនសូវទម្លាប់សោះ ថ្វីបើមានស្និទ្ឋស្នាល យ៉ាងណា ក៏រៀងពិបាកដែរ ធ្លាប់តែនៅបន្ទប់ជួលខ្លួនឯង លើកដៃលើកជើង ស្រែកអាឡេអាឡូមេចក៏បាន តែពេលនេះត្រូវរៀបឬកតិចហើយ ព្រោះនៅជិតម៉ែរក្មេកផង ហាហាហ។
……………………
        លឿនគួរសំមិនទាន់ដឹងអីផង ៦ខែផុតបាត់ទៅហើយ នៅតែប៉ុន្មានខែទៀតចូលឆ្នាំទៀតហើយ។ រស់នៅផ្ទះរបស់គាត់ ម៉្យាងដែរមិនបែចចំនាយអីទេ សព្វថ្ងៃនេះខ្ញុំឈប់យក លុយអ្នកផ្ទះហើយ ព្រោះខ្ញុំបានចូលធ្វើលេខាបង រក្សានៅក្រុមហ៊ុន បានប្រាកខែគួរសម តែអ្វីដែលធំជាងនេះគឺ ប្រាក់ខែបងរក្សា50% ភាគរយគឺខ្ញុំជាអ្នកទុកដាក់ ចំនែក៥០% ទឿគឺម្តាយគាត់ជា អ្នកចាត់ចែង បាយទឹក ចំនែកប្រាក់ខែខ្ញុំវិញគឺតែងផ្ញើទៅអោយពុកម៉ែតាមសម្ថភាព ប៉ុន្តែជាទូទៅ ពុកម៉ែ គាត់មិនព្រមយក គាត់ចង់អោយខ្ញុំសន្សំខ្លួនឯងវិញ ។ ឥលូវនេះខ្ញុំប្រៀបបានជាភរិយា និងម្តាយJerry​និយាយតាមត្រង់ទៅវាជាភ័ព្វសំណាងដែលខ្ញុំមាន បុរសល្អម្នាក់នេះនៅជិត មានកូនប្រុសដ៏ឆ្លាត និងមានម្តាយក្មេកដ៏មានមេ្តតាធម៏បែបនេះ ចំនែកឯកគ្រួសារខ្ញុំវិញក៏ យល់ចិត្តទៀត ជាតិនេះស្លាប់ទៅបិទភ្នែកជិតហើយ។
………………..
លោកប្រធានហា ល្អនេះពេលចេញពីធ្វើការអូន ចង់ទៅផ្សាតិច ណាបង
រក្សា: ត្រូវលូវ ហើយ​ថាកុំអោយហៅបែបនេះ​ (ប្រុសល្អ ធ្វើមុខជួរ )
(ខ្ញុំលាអណ្តាតដាក់គាត់) បាទ អូនចង់ទៅទិញ ទឹកដោះគោប៉ូវឆ្អឹងជូនម៉ាក់បង និងជូនពុកម៉ែអូនដែរ ឮថាវាល្អសម្រាប់មនុស្សចាស់ណាបង
រក្សា: (គាត់ញញឹម ស្រស់មកកាន់ខ្ញុំ អោយតែធ្វើអីអោយម៉ាក់ និងJerry ដឹងពេញចិត្តស្តូកហ្មង)  អូបាទ ប្រព័ន្ឋសម្លាញ់ សំណាងណាស់ បានអូនជាកូនប្រសា ហាហាហ
(ខ្ញុំញញឹមតបគាត់ ពួកខ្ញុំធ្វើការតែពីរអ្នក ទេក្នុងបន្ទប់ ចឹងបាន ដៃហាហាហា តែការងារគឺការងារ ខ្ញុំឩស្សាហ៏ ត្រូវម៉ាត់ដែរហ្នឹង )
រាត្រីបានមកដល់បន្ទាប់ពីញ៉ាំបាយ ហើយ ពួកខ្ញុំមួយគ្រួសារនៅអង្គុយនៅបន្ទប់ទទួលភ្ញៀវជជែកគ្នាបណ្តើរ បង្រៀនJerry បណ្តើរ ក្រោមបរិយាកាសរីករាយ ផ្ទះដែលមានក្មេងមិនដែលស្ងាត់ទេ។ Jerry​គេស្រលាញ់ខ្ញុំណាស់ តាំងពីខ្ញុំមកនៅទីនេះគេតែងមកគេងនៅបន្ទប់ជាមួយពួកខ្ញុំ ពេលខ្លះមានអារម្មណ៏ថា ខ្លាចចិត្តម៉ាកណាស់ខ្ញុំ។

ម៉ាកបងរក្សា: នេត្រាកូន យាយចឹងម្តាយកូន មកលេងនៅថ្ងៃណាដែរកូន​ស្រួលម៉ាក់រៀបចំណាកូន
បាទម៉ាក់អាទិត្យក្រោយណាម៉ាក់ តែមិនអីទេម៉ាក់ កុំពិបាកអី ចាំកូនទៅហៅមីងណេតអោយជួយរៀបបន្ទប់ទៅបានហើយ
ម៉ាកបងរក្សា: ពិបាកអីកូន មិនអីទេ ចាំប្រាប់ម្តាយកូនផង មិនបែចយកអីមកទេ កុំអោយពិបាណាកូន អូខេម៉ាកទៅសម្រាកហើយណា បើJerry គេងលក់ ចាំយកមបន្ទប់ម៉ាក់មកណាកូន
បាទម៉ាក់ ចាំកូនបីទោះ
រក្សា: បាទម៉ាក់
        (នៅក្នុងបន្ទប់តែពីរអ្នក ក្នុងឈុតគេង ខ្ញុំគេងផ្អែកទៅនិងគ្រែ ដែលមានប្រុសកំពូលស្នេហ៏កំពុងគេងកើយភ្លៅ  ខ្ញុំកាត់ក្រចក់ដៃអោយគាត់ យប់ណា ថ្ងៃណា ក៏មិនខុសគ្នាដែរ វិនាទីដែលមានគាត់គឺជីវិតនេះពិតជាមានន័យណាស់)
បងហា​អូនគិតសព្វៗទៅ អូនរីករាយណាស់ មានសុភម្គលណាស់ណាស់បង
រក្សា:​ ហា ហាហា មកពីបានបងប្រុសសង្ហាធ្វើប្តីមែនហាហាហាហ
មានណា កុំខូចពេក (ប្រុសល្អជ្រួញចិញ្ចើម) អត់ទេមែនណា គឺមកពីបានរស់ក្បែរទ្រូងបង អូនពិតជាអរគុណនៅ ទឹកចិត្តស្រលាញ់មួយនេះ ភាពកក់ក្តៅ ដែលបងប្រគល់ជួនអូន អរគុណលោកតា អរគុណព្រហ្មលិខិត អរគុណទេវតា ដែលអោយអូនបានបានទទួលបានគ្រប់យ៉ាងដែល្អឥតខ្ជោះនេះ ស្នេហា គ្រូសារ​ សុទ្ឋតែដំណើរយ៉ាងរលូន
រក្សា: (គាត់ចាប់ដៃខ្ញុំជាប់) បងក៏ដូចគ្នាប្រពន្ឋសម្លាញ់
(បងរក្សា និងម៉ាក់ព្រមទាងJerry បានធ្លាប់ទៅលេងផ្ទះរបស់ខ្ញុំ ២ដង់រួចហើយ វាជាបុណ្យកុសសណាស់ដែលម្តាយឪពុកខ្ញុំមិនជំទាស់ វាជាព្រេងសំណាង់ណាស់ដែលគ្រួសារទាំងសងខាងចុះសំរុងគ្នា
បែបនេះ​ស្នេហានេះរលូនណាស់ )
អូបងហា នៅមារឿងមួយទៀត
រក្សា:បាទអូនមានរឿងអីហា​ និយាយមកបងស្តាប់
បាទបងគឺ អូនមានគំនិត អូនចង់ទិញផ្ទះមួយកន្លែងទៀត ដែលអាចរកចំនូលបន្ថែម ពូរបស់មិត្តភក្តិអូននៅសាលា គាត់ចងលក់ផ្ទះ អូនធ្លាប់បានទៅមើលដែរ គឺជាប្រភេទល្វែង ផ្ទះជួល មាន៣ជាន់  ១ជាន់មាន៥បន្ទប់ណាបង ហើយមានអ្នកជួលនៅរាល់ថ្ងៃទៀត មួយខែបាន៥០$ សម្រាប់ជាន់លើ និងជាន់ក្រោមបាន៧០$ ចេងមួយខែបានជិត១០០០$ ដែរណាបង ចំណែកទីតាំវិញគឺស្ថិតនៅផ្លូវលំ នៅម្តុំភូមិតាំងក្រសាំង តម្លៃ​១១០០០$ ត តាមមិត្តអូនប្រាប់ថាគាត់លក់ប្រញាប់ផង​   ម៉េចដែរបង ?
រក្សា: មានអីអូន ល្អតើ មានគំនិតល្អ បើបានចំនូលបន្ថែមក៏ល្អដែរ ចាំទៅមើលពីរអ្នកចឹង តែយើងមានលុយមកពីណាច្រើនម៉េះអូន
បើតាមអូនដឹង យើងមានលុយសុទ្ឋក្នុងដៃ ប្រហែលពាក់កណ្តាលជាងដែរតើបង  រីឯ​នៅសេសសល់ទៀតយើងគួរខ្ចីធនាគាសិនទៅមែនទេបង ប្រហែល២ ទៅ៣ ម៉ឺនទៀត?
រក្សា: មានអីល្អដែរតើ ចឹងចាំស្អែកទៅមើលផ្ទះជាមួយគ្នា បន្ទាប់មកចាំសម្រេចចិត្ត នោះអូន?
បាទ លោកប្តី (ខ្ញុំអោនថើបគាត់)
រក្សា: ប្រព័ន្ឋសម្លាញ់មិនត្រឹមតែស្អាតទេ ឆ្លាតទៀត ចេះរកលុយទៀត ថើមមួយមើរ ហាហាហាហា
(ប្រុសសំណប់ធ្វើចរិកដូចស្ទាវ ចាស់ហើយហ្នឹង) តោះបងគេងទៅយប់ណាស់ ហើយណា
រក្សា: អត់ទេ បងអត់ទាន់គេងទេ​គឺ បង គឺ ចង់បានកូនមួយទៀត ហាហាហាហា (គាត់ស្ទុះមកសង្គ្រប់លើខ្ញុំជាប់តែម្តង មិនបែចរើរទេហាហាហា)

………………………
        បន្ទាប់ពីទៅមើលផ្ទះ គឺគាត់ពេញចិត្តដូចគ្នាការសម្រេច យកផ្ទះនោះក្នុងតម្លៃ១០៤០០០$​ ប៉ុន្តែអត់ខ្ចីធនាគារទេ គឺដោយសារគាត់ បានលក់ដីមួយកន្លែងអោយទៅពូរបស់គាត់ ដូចនេះមិនបែចខ្លីលុយធនាគារ ថែមទាងអាចសល់លុយ ក្នុងខ្លួនខ្លះទៀតផង។ ទាំងខ្ញុំ និងគាត់សង្ឃឹមថា និងមានចំនូលពីផ្ទះនេះបន្ថែមពីលើប្រាក់ខែ ម៉្យាងសំរាប់នាគត់ ពេលJerryធំសំអាងលើវាជាចំនូលសមរាប់ការសិក្សាផងដែ។
……..
        ថ្ងៃនេះជាថ្ងៃសុក្រ ទាំងខ្ញុំទាំងគាត់ធ្វើការតែមួយព្រឹកទេ ដាក់ច្បាប់ព្រោះ ពុកម៉ែគាត់មកលេង ហ៊ើយសប្បាយចិត្តណាស់។
        សំលេងឡាន បានឈប់នៅពីមុខផ្ទះ រូបខ្ញុំនិងបងរក្សា បានរត់ទៅទទួលលោកទាំងពីរ។

ជំរាប់សួរម៉ែពុក មោះអញ្ចើញចូលផ្ទះ
រក្សា: ជំរាបសួរពុកម៉ែ មោះកូនជួយកាន់ បងណេតហា បងណេត មកជួយកយកមាន់ និងទានៅទៅក្រោយផង បង
ម៉ែខ្ញុំ: អឺល្អហើយកូន លើដៃថ្វាយព្រះណាកូន
ពុក: ល្អហើយកូន ចុះម្តាយឯងនៅផ្ទះទេ
រក្សា:បាទពុក គាត់នៅក្នុងកំពុងរៀបបាយថ្ងៃចាំផ្លូវ ណាពុក តោះពុក
ម៉ែ: អូពិបានហើយនៀកកូន
……
ម៉ាកបងរក្សា: អូ ជុំរាបសួរបង មោះអញ្ចើញចូលក្នុង
ម៉ែ: ចា ជំរាប់សួរ
ម៉ាកបងរក្សា: មិនអីទេ​ មោះ ហត់ណាស់ហើយ សំរាកតិចទៅ ហើយ ចាំហូបបាយជាមួយគ្នា លោកបងអញ្ចើញពិសារទឹកសិនទៅ
ពុក: បាទ អរគុណ
បរិយាកាសគ្រួសារ ទាងសងបរិភោគអាហាជុំគ្នា ក្រោមបរិយាកាស រីករាយ ក្រែលែង។ ស្អែកឡើងជាថ្ងៃសៅរ៏ពួកយើងបានធ្វើដំនើរទៅលេងក្រុងកំពង់ សោមជាមួយគ្នា គេងនៅទីនោះមួយយប់ ទើបត្រឡប់ ដំនើរកំសានដែលពោពេញក្តីស្រលាញ់ មានតែសំនើចបែបនេះ​មានលុយក៏ទិញមិនបានដែរ។
………
ដូចខ្ញុំ និយាយចឹង ពេលវេលារីករាយលឿនណាស់ ភ្លែតៗ Jerry អាយុ១៧ឆ្នាំបាត់ កន្លងទៅ៧ឆ្នាំលឿនមែនទែន ម្នាក់ៗបានប្រែប្រួលអស់ហើយ ចាស់ហើយ ប៉ុន្តែ ហាហា ស្នេហា និងក្តីផ្អែមល្ហែមនៅតែមាន ពីមុនខ្ញុំបារម្មណ៏ណាស់ពេល កូននេះធំឡើង វានិងគិតបែបណា? ប៉ុន្តែទេវតា ពិតជាមិនធ្វើបាបខ្ញុំទេ Jerry ហៅខ្ញុំថាប៉ា គេនៅតែ ស្រលាញ់និងគោរពខ្ញុំ ដដែល J។ ខ្ញុំបានប្តូការងារ ឈប់ធ្វើជាលេខាបងរក្សាទៀតហើយ ព្រោះខ្ញុំគិតថារកស៊ីវិញម្តង រាល់ថ្ងៃក្រៅពីផ្ទះជួលដែលអាចផ្តល់ប្រាក់ចំនូល ក្នុងមួយខែ១០០០ជាង ពួកយើងនៅមានហ៊ាងGreen Tea ឈ្មោះថា (ចំណងដៃ) មួយទៀត វាជារការចូលហ៊ុនគ្នាជាមួយ ចិត្រ ពួកម៉ាកសំលាញ់ខ្ញុំ ដែលអារកប្រាក់បានគួរសមដែរ វាជាការចង់ចាំ ពីស្នេហាខុសធម្មជាតិមួយនេះ។ លើសពីនេះ ខ្ញុំក៏ជាអ្នករកស៊ីបកប្រែ និងរត់ការផ្សែងផងដែរ ហាហាហ ច្រើនណាស់ សព្វថ្ងៃខ្ញុំនិងបងរក្សា បើកឡានរៀងខ្លួន ជួបគ្នាតែល្ងាចទេ ចំនែកJerry​ជិះឡានសាលា ពេលទំនេគេតែងមកហាង កូននេះ សង្ហាណាស់ ចរិកល្អ ហើយរៀនពួកែទៀត​សង្ឃឹមថាគេ និងក្លាយជាបុរសល្អម្នាក់ ខ្ញុំសង្ឃឹមថាគេនិងមានស្នេហាធ្មតា មិនដូចពួកខ្ញុំទៅចុះ។
        …………………..
អាឡូ បងហា ល្ងាច់នេះ ទំនេរទេ ទៅញ៉ាំអីបានទេ មិត្តភ្តិអូន អាដា វាមកពីអូស្ត្រាលីវិញហើយ បង ពួកខ្ញុំចង់ជុំគ្នាម្តងណាស់ ជាមួយចិត្រផងដែរ
រក្សា:  អូរល្អតើអូន អូខែ ចឹងអូនមកយកបងនៅកន្លែធ្វើការមក បងមិនបែចយកឡានទៅទេ
បាទ ទទួលបញ្ជា លោកប្រធា​ន ហាហាហ
        (ខ្ញុំនិងពួកវានៅតែជាមិត្តល្អ ចិត្រវិញ ការប្រឺងប្រែងរបស់គេ បានចេញជាលទ្ឋផល ពីអ្នករត់តុក្លាយជាអ្នកគ្រប់គ្រងហាងមួយ មានប្រពន្ឋហើយ ចំនែកអាដាវិញ ខូចណាស់អត់មានប្រពន្ឋទេ តែស្រីច្រើន។ ពួកខ្ញុំ បានជួបជុំគ្នា ជប់លាងអាហាពេល ល្ងាចជាមួយគ្នា។ តាំងពីថ្ងនោះមក គ្រប់យ៉ាង មិត្តភាព នៅតែមាន មិនសាប់សូន្យនោះទេ យូៗម្តងពួកខ្ញុំតែងជុំគ្នា ដើរកំសាន្តជាលក្ខណះគ្រួសារ ហ៊ើយម៉្យាងដែរ)
………..................

        រសៀលនេះមេឃស្រទុំ រកកលនិងភ្លៀង ព្រោះខែនេះ ជាខែនេះជាខែភ្លៀងហើយ។ នៅលើផ្ទះ នៅវេរ៉ងដាខាងមុខ ខ្ញុំឈរសំឡឹងមើលមេឃដែលងងឹតសូន្យ គ្មានពន្លឺពីព្រះច័ន្ទ និងផ្កាយ ចិត្តនឹកមមៃដល់បងរក្សា ដែលថ្មើរនេះ នៅមិនទាន់ មកវិញផង  ម៉ោងប្រមាណជិត៩ទៅហើយ ចង់ខលទៅដែរតែមិនហ៊ានព្រោះតែខ្ញុំគិតថាពេលនេះគាត់ប្រហែល កំពុងបើកឡាន នៅតាមផ្លួវពី កម្មវិធីឡើងផ្ទះមិត្តភក្តី នៅឯកំពង់ស្ពឺហើយមើលទៅ។
Jerry: ប៉ាៗ ប៉ាតូច ប៉ា​​ ហិក​ហិក​ហិក​ (សំលេងកូនប្រុសសម្លាញ់ ស្រែកហៅពីក្រោម ជាមួយនឹងសំលេងយំផងនោះ ខ្ញុំភ័យណាស់ ស្ទុះរត់ចុះមកក្រោម ទាំងត្រហែបត្រហបមក)

បាទៗ កូន មានរឿងអី​? ​ម៉ាក់ៗៗ មានរឿងអី
ម៉ាករក្សា: កូនៗ កូន មានរឿងហើយ ឡានរក្សាកូន ហិកហិក​(ស្រ្តីចំណាស់ យំ​ទឹកភ្នែកហូររហាម ខ្ញុំភ័យណាស់ ពេលឮបែបនេះ)
ម៉ាក់ៗ មានរឿងអី ឡានបងរក្សាយ៉ាងម៉េច ម៉ាក់
ម៉ាករក្សា: គឺ គឺ មានគ្រោះថ្នាក់ ចរាចរណ៏ហើយកូន ឥលូវនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យណាកូន​​
ហិក​ហិកហិក​​
        (អូព្រះអឺយ គ្រាន់តែឮបែបនេះ ទឹកភ្នែកហូរស្រក់ ស្រាលខ្លួនតែម្តង ឈរលែងហ្នឹងតែម្តង អារម្មណ៏ច្របូកច្របល់ស្ទើតែដួលហើយ តែមិនអាចទេ ខ្ញុំត្រូវតែរឹងពឹង មិនអាចដួលទេ គាត់ត្រូវការខ្ញុំ)

Jerry មើលលោកយាយណាកូន ប៉ាទៅមន្ទីពេទ្យណាកូន ម៉ាក់ទប់អារម្មណ៏ មិនអីទេ ចាំកូនខលមក បងណេតៗមើលម៉ាក់ខ្ញុំផង
បងណេត: ចា មិនអីទេ 



        ម្នាក់ទ្រហូយំពេញផ្ទះ ​ខ្ញុំឃើញម៉ាក់បែបនេះ ខ្ញុំអានិតណាស់ ស្ថិតក្នុងសភាព ទន់ខ្សោយ ផ្អែកនិងចៅប្រុស។ កូនប្រុសច្បង បានស្លាប់ដោយសារគ្រោះថ្នាក់ចរារចណ៏ ចំនែកឥលូវ កូនប្រុសពៅមកជួបបែបនេះទៀត ទំហំចិត្តម្តាយខ្ញុំយល់។ ឧលោកតាអឺយ សុំជួយផង សុំជួយសង្រោះមនុស្សល្អផង សុំប្តូរជាខ្ញុំវិញចុះ សុំអង្វរ ។​សំលេងភ្លៀងជាមួយផ្គរលាន់ហាក ប្រជែងនិងសំលេងខ្សឹកខ្សួលរបស់ខ្ញុំ  រថយន្តបាឡែន មួយគ្រឿងដែលបើកដោយរួបខ្ញុំផ្ទាល់ ជាមួយនិង ទឹកភ្នែករាប់លានដំនក់ បារម្មណ៏ពីស្វាមី ដែលមានតម្លៃស្មើជីវិត ខ្ញុំពិបាកនិងរៀបរ៉ាប់នៅអារម្មណ៏នេះណាស់ តឹងដើមទ្រូងណាស់ ខ្លាចណាស់ ជីវិតនេះមិនអាចខ្វះគាត់បានទេ ហិក​​ហិកហិក…. សុំអង្វរ សុំអោយគាត់រួចផុតពីគ្រោះថ្នាក់នេះ សុំកុំអោយមានរឿង អាក្រក់អីកើតឡើង ចំពោះគាត់អោយសោះ…….  

        អរគុណណាណប់ដែលបានចំណាយពេលអាន រងចាំភាគថ្មីបន្តរទៀត ចងដឹងថានិងមានអ្វីកើតឡើង និស្ស័យស្នេហ៏ នេះនិងអាចប្រែប្រួលទេ? ភាគទី៥ ឆាប់ៗនេះ
ណារ័ត្ន ឃូល

No comments

Powered by Blogger.