និស្ស័យស្នេហ៏ (ភាគបញ្ចប់)

តើនឹងមានអ្វីកើតឡើងចំពោះ រក្សា? អាចនិងចាកចេញពីនេត្រា​ឆាប់ៗនេះមែនទេ? ចុះនេត្រាវិញ? និស្ស័យស្នេហ៏នេះដល់ ទីបញ្ចប់ហើយ មែនទេ? តោះអានទាំងអស់គ្នា ភាគបញ្ចប់នេះ មានតែទឹកភ្នែក ឬ ភាពរីករាយ? ចាំអីទៀត តោះអានទាំងគ្នា :)

និស្ស័យស្នេហ៏ (ភាគបញ្ចប់)



 

នៅមុខបន្ទប់សង្រោះបន្ទាន់ ខ្ញុំម្នាក់ឯង ពិតជាល្វើយណាស់ ខ្ញុំគ្មានកំលាំងនិងឈរផង តែខ្ញុំត្រូវតែរឹងប៉ឹងដើម្បី មនុស្ស ដែលខ្ញុំស្រលាញ់។​មួយសន្ទុះក្រោយមក ទើប មិត្តភក្តិមកតាមក្រោយ​ រួមទាំងមិត្តខ្ញុំផង ដែរគឺ អាដា និង​ ចិត្ត។

រយះពេលេជិត២ម៉ោងហើយនៅមិនទាន់ ចេញមកទៀត​ភ្លៀងរលឹមស្រិច ប្រណាំថនិងទឹកភ្នែកខ្ញុំ ហាក់ជួយកំដរខ្ញុំយំ
  
ចិត្ត គ្នាភ័យណាស់ ហិកហិកហិក
ចិត្ត: កុំភ័យ មិនអីទេ  គាត់ប្រាកដជាមិនអីទេ ណា
ដា: មែនហើយ ត្រារឹងមាំ ណា បងរក្សា ប្រាកដជាមិនអីទេ
អឺអរគុណហើយពួកម៉ាក់ (ខ្ញុំឆ្លើយតបទាំងគ្មានកំលាំង) គ្នាទៅបន្ទប់ទឹកតិចណា
ចិត្ត: ខ្ញុំជួនទៅ ណា
មិនអីទេ ខ្ញុំទៅបាន (ដំនើរដើរមួយៗចេញទៅទាំងគ្មានព្រលឹង ក្នុងខ្លួន) អួយម៉ែ
ដា:អាត្រាៗៗៗ (ស្រែកឮ រកសំដៅមករកខ្ញុំ)
ដា: លើកៗវាឡើង ម៉ែចហើយៗ អូពកធំមេះ ត្រាដឹងខ្លួនឡើង ដឹងខ្លួនឡើង ត្រា គ្រូពេទ្យ(ស្រែក) 
មិនអីទេ ៗ កុំបារម្មណ៏អី (តាមពិតជាឈឺណាស់ ដួលបោកទីនិងជ្រុង សរសរ អត់ចេញ​ឈាមមែនតែមានអារម្មណ៏ថាឈឺណាស់ ដូចជា ស្រវាំងអស់ហើយ ខ្ញុំ ដើរលែងរូចហើយ)

        សំលេងបើកទ្វារបស់គ្រូពេទ្យ ធ្វើអោយខ្ញុំភ្លេចគិតថាឈឺ ស្ទុះរត់សំដៅទៅរកគ្រូពេទ្យ ទាំងត្រហែបត្រហប ជាមួយ ទឹកមុខ ស្លែកស្លាំង ម្នាក់ៗ រងចាំនៅលទ្ឋផលនេះហើយ។

គ្រូពេទ្យ:​​ គាត់រួចផុតពីគ្រោះថ្នាក់ហើយ ការវះកាត់បានសម្រេច តែគាត់នៅខ្សោយណាស់ ហូរឈាមច្រើនពេក ដោយសារតែក្បាល ប៉ះទង្គិចត្រូវ និងរបស់រឹង តាមស្មានប្រហែលចង្កូត ឡានហើយ ត្រួវបញ្ចូរឈាមបន្ថែម ថ្វីត្បីតតែគាត់មិនអី កាវះកាត់បានសម្រេចតែ ភ្នែករបស់គាត់និងចាប់ផ្តើមអន់ថយម្តងបន្តិចៗ ដោយដារតែ ប្រពន្ឋចក្ខុវិញ្ញាណបានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ វាអាចអោយគាត់មើលមិនឃើញនៅពេលអនាតគ់ ទៀតប៉ុនណ្ណោះ (អូរព្រះអឺយគ្រាន់តែឮបែបនេះ ទឹកភ្នែកខ្ញុំហូរស្រក់ អានិតប្រុសកំពូលស្នេហ៏)
លោកគ្រូពេទ្យ តើមានវិធីណាអាចជួយគាត់បាន? (ខ្ញុំសួរទាំងទឹភ្នែក លាយឡំ ជាមួយនិងសំលេង គ្រងួរ)
គ្រូពេទ្យ:​​ គឺមើលថែរគាត់អោយបានល្អ ញ៉ាំថ្នាំ និងអាហាណា ដែលមានវិតាមីនជំនួយភ្នែក ប៉ុន្តែវា គ្រាន់តែជាជំនួយតែប៉ុននោះ អ្វីដែលសំខាន់ គឺអាចរកបានអ្នកដែរ អាចបរិច្ចា កែវភ្នែកជួនគាត់ បាន
(គ្រាន់តែឮបែបនេះ ខ្លួនស្រាលទន់ជាសំលី វាជាពត៏មានរន្ឋត់ណាស់សំរាប់ជីវិតខ្ញុំ មនុស្សប្រុសតែម្នាក់ដែលខ្ញុំ ស្រលាញ់ស្មើកែវភ្នែកបែរជាមកជួបរឿងអកុសលបែបនេះ  ទៅវិញ ហេតុអីម្នាក់នោះមិនជាខ្ញុំទៅវិញ? ហេតុអីក៏ជាគាត់?)
…………..
        (ក្នុងបន្ទប់ បិទជិតមួយនៅឯមន្ទីពេទ្យឯកជន  រូបខ្ញុំផ្ទាល់ មិនបាននៅមើលថែបងរក្សាទេ បែជាមកដេកព្យួរសារ៉ូម ទៅវិញ)
បងរក្សា ៗៗ បងៗ (ស្រែកខ្លាំងៗ)  បងៗៗ
ម៉ាក់ខ្ញុំ:  កូន ៗៗ កូន មិនអីទេៗៗៗ (គាត់ឩបខ្ញុំជាមួយនិងទឹភ្នែក)
ម៉ែ ៗៗ បងរក្សានៅណា ម៉ែ គាត់ម៉េចហើយម៉ែ? ខ្ញុំចងទៅជួបគាត់ណាស់ គាត់នៅណា?
ចិត្រ :​គាត់មិនអីទេ គាត់ផុតពីគ្រោះថ្នាក់ហើយ  សំរាកនៅបន្ទប់ ជិតនេះ ប៉ុន្តែមិនទាន់ដឹងខ្លួនទេ មិនទាន់អស់ជាតិថ្នាំសន្លប់ ឯងកុំបារម្មណ៏អីណា សំរាកយកកំលាំងទៅ
ម៉ែ: សំរាកទៅកូន ចាំបានធូរតិច ចាំនាំកូនទៅជាជួបណាកូន
អត់ទេតែកូនចង់ទៅឥលូវ នាំកូនទៅ ចិត្រ ដា នាំគ្នាទៅ (ខ្ញុំប្រឹងរើបំរាស់ ក្នុងចិត្តនៅតែមិនជឿ១០០% ចង់ទៅឃើញមុខមនុស្សប្រុសដែលខ្ញុំស្រលាញ់ស្មើនិងកែវភ្នែក ដោយផ្ទាល់) អួយ​ឈឺក្បាលមេះ ? អួយម៉ែវិល​មុខណាស់
ម៉ែ: សំរាកមកកូន កុំរឹងរួសអីណា កូនរក្សា ម្តាយក្មេកកូន និង Jerryនៅមើលហើយណា ចាំអស់ស៊ឺរ៉ូម ចាំម៉ែជូនទៅណា
ដា: មែនហើយ ស្តាប់ទៅណា អស់ស៊ឺរ៉ូម ចាំទៅណា ពួកម៉ាក

        (ខ្ញុំបន្ទន់ឥរិយាបថ ដោយមិនម៉ាត់អីមួយម៉ាត់ ក្នុងចិត្តនៅតែមិនស្កប់ ទឹកភ្នែកហូរស្រក់បន្តរបន្ទាប់ គិតដល់ម្ចាស់កែវភ្នែក បើសិនជាគាត់មានរឿងអីនោះ ប្រាកដជាមិនរស់ទេខ្ញុំ សុំអោយគ្រប់យ៉ាងកាន់តែល្អប្រសើរទៅ លោកអឺយ។)
……………………………………………….
        (សភាពនៅក្នុងបន្ទប់នៃមន្ទីពេទ្យ ដែលបងរក្សាកំពុងសំរាក ដែលមានមនុស្ស៤ទៅ ៥នាក់កំពុងរងចាំគាត់ភ្ញាក់ ម្នាក់ៗមានទឹកមុខស្រពាប់ស្រពន់ក្រៃ)

Jerry: ប៉ា ៗ ហិក​ហិក​ហិក​(សំលេងក្មែងតូចបាន រត់មក អោបខ្ញុំជាមួយទឹកភ្នែក ខ្ញុំយលពីអារម្មណ៏នេះ) ប៉ាធ្វើមេចទៅ ប៉ាធំនិងមិនអាចមើលឃើញទេ គាត់អាចនិងខ្វាក់មែនទេប៉ា?
(ខ្ញុំមិនយំ នៅមុខកូនទេ ដៃខ្ញុំអោបគេជាប់និងដើមទ្រូង ជាមួយនិងភាពឈឺផ្សាក្រៃ នៃការពិតនេះ) កូនកុំយំ ប៉ាធំកូនមិនអីទេ គាត់ប្រកាដជាមិនអី ចំពោះភ្នែកប៉ានិងព្យាយាមរកគ្រូពេទ្យ មកព្យាបាលគាត់ណា កុំបារម្មណ៏ណា  រឹងប៉ឹងឡើងកូនជាកូនប្រុស ជាក្តីសង្ឃឹម និងជាកំលាំងចិត្ត មិនត្រូវទន់ជា្រយទេណា ប៉ាកូន ត្រូវការកូន មួយទៀត មិនត្រូវអោយប៉ាកូនដងពីរឿងនេះទេ លឺទេ?
(ក្មេងតូចអោបខ្ញុំកាន់តែខ្លាំង យំរឹតតែខ្លាំង តើនេះជវាសនា មែនទេ? ព្រហ្មលិខិតមែនទេ? )​ម៉ាក់ និងអ្នកម៉ែហត់ហើយ តាមមើល អូខេ ចិត្រ ជួយជូន ពួកគាត់ទៅសំរាកនៅផ្ទះទៅ ទុកគ្នានៅទីនេះ ជាមួយបងរក្សា ចាំមានការអីចាំខលទៅ ណា
ដា ក៏ចឹងដែរ អរគុណហើយទៅសំរាកចុះណា នាំ Jerry ទៅផង ចាំ ថ្ងៃ ចាំមកវិញណា ហើយយកខោអាវខ្ញុំ និងបងរក្សាអោយផង។
ដា:​អឺ មិនអីទេ ចឹង បើមានកាអីខលគ្នាណា តោះអ្នកមីង មោះJerry ទៅមួយពូ ទុកអោយប៉ាកូន នៅមើលចុះ តោះ​គ្នាទៅហើយ។
(ខ្ញុំញញឹមតបទៅកាន់អ្នករាល់គ្នា​ទាំងក្នុចិត្ត ក្នុងចិត្តកំពុងតែឆាប់ឆួល និងភ័យខ្លាចថ្ងៃស្អែក ដែលនិងមកដល់ឆាប់នេះ ខ្ញុំផ្ទាល់មិនច្បាស់ ថានិងមានអ្វីកើតឡើងបន្តរ)
        ប្រុសល្អគេងនៅលើគ្រែពេទ្យ នៅក្នុងដែលសភាពស្លេកស្លាំង និងហើមមុខម៉ាត់ ប៉ងរំពេញក្បាល ចំនែកដៃជើងវិញ គ្រាន់តែរលាត់បន្តិចបន្តួចតែប៉ុណ្ណោះ ឃើញបែបនេះខ្ញុំពិតជា ឈឺចិត្តណាស់។



បងភ្ញាក់ឡើងអូនេះទីនេះ​ លឺអូនហៅទេ បងត្រូវតែរឹងពឹង អូននិងកូនត្រូវការបង  បើសិនអាចប្តូរបាន អូនសុខចិត្តម្នាក់ដែល គេងលើគ្រែពេទ្យនេះ គឺជាអូនវិញ​ហិក ហិក ហិក
(ខ្ញុំយំខ្សឹកខ្សួល នៅក្បែរគ្រែគាត់។ ដៃរបស់ខ្ញុំចាប់នូវប្រអប់ ដៃដែលមានសភាព ត្រជាក់ល្អូក របស់គាត់ ជាប់ វិនាទីនេះ ខ្ញុំមិនអាច និងបរិយាយនិងការឈឺចាប់ និងក្តីកង្វល់យ៉ាងនេះនោះ ទេ មនុស្សដែលខ្ញុំស្រលាញ់ ស្មើរនិងកែវភ្នែកបែរជាមកជួប រឿង បែបនេះទៅវិញ)

បង បង ៗៗ អូបងដឹងខ្លួនហើយមែនទេ អូនៗៗ គ្រូពេទ្យ ៗៗ(ប្រុសសំនប់កំរើកដៃ រូបខ្ញុំផ្ទាល់អរណាស់ បានស្រែក ហៅគ្រូពេទ្យអរគុណលោកតា ទេវតាដែលបានជួយគាត់ សូមអោយគ្រប់យ៉ាងកាន់តែល្អទៅ​លោកអឺយ)
……………………
រក្សា: សុំទោស ​ប្រពន្ឋ សម្លាញ់អោយអូនបារម្មណ៏ហើយ (ប្រុសល្អញញឹម មកកាន់ខ្ញុំ ជាមួយនិងទឹកមុខស្លេកស្លាំង និងសំលេងខ្សេវៗ មកកាន់ខ្ញុំ ទឹកភ្នែកខ្ញុំរមៀលស្រក់នៅចំពោះមុខ គាត់ អ្វីដែលខ្ញុំត្រូវបារម្មណ៏បន្តរនោះគឺ បើសិនជាគាត់ដឹងថាគាត់ និងត្រូវពិការភ្នែកនៅថ្ងៃខាង តើប្រុសល្អ អាចនិងទទួលបានដែឬទេ? បងសម្លាញ់អូននិងនៅក្បែរបង ដល់ដង្ហើមចុងក្រោយ)​ អូនៗៗ កុំយំបងនៅទីនេះតើ កុំយំអីមិនស្អាតើទេណា
បាទបង អូនឈប់យំហើយ សុំទោស បើអូនព្រមអោយ សំរាកនៅ ទីនោះមួយយប់ បងប្រាកដ ជាមិនអីនោះទេ នេះអូន ហិក​ហិកហិក
រក្សា: កុំយំ កុំបន្ទោសខ្លួនឯងអីន មកពីបងចង់មកដោយខ្លួនឯងទេ បងមិនទម្លាប់គេងដោយគ្មានអូនទេ ៧ឆ្នាំនេះ  កុំតែបានអូនទេ ទើបជីវិតនេះមានន័យណា ប្រព័ន្ឋសំលាញ់…..

        (ខ្ញុំញញឹមតបគាត់ជាមួយនិង កង្វល់រាប់ពាន់ ថ្ងៃស្អែក និង ខានស្អែក ចុះខានស្អែកមួយ ម៉េចទៀតទៅ?)

        រយះពេលមួយអាទិត្យនេះ មានអ្នកមកសួរសុខទុកជាហូរហែរ ទាងមិត្តភក្តិ​ ញាតិមិត្ត ផងដែរ ហូរហែមិនដាច់។ បរក្សាត្រូវបានសំរាកនៅផ្ទះចំនួនមួយខែនៅផ្ទះ ចំណែកខ្ញុំវិញ ទុកហាងអោយ ចិត្រជាអ្នកមើល នៅកំដរ បងរក្សា នៅផ្ទះ មើលថែរគាត់ដោយផ្ទាល់ដៃប៉ុន្តែចំពោះរឿងភ្នែកគាត់វិញ ពួកខ្ញុំបានលាក់គាត់។ រាល់ថ្ងៃនេះ ខ្ញុំបានស្វែរកអ្វីដែល្អៗ និងវិធីសាស្ត្រ ព្រមទាំងរកជំនួយ និង អ្នកបរិច្ចាក កែវភ្នែក ជូនគាត់ផងដែរ ចំពោះខ្ញុំវិញ ខ្ញុំមិនបារម្មណ៏ទេ បើទោះជាគាត់ក្លាយទៅជាយ៉ាងណាក៏ក្តីស្រលាញ់នេះនៅតែ មិនផ្លាស់ប្តូរ ជីវិតនេះនិងស្លាប់ក្បែដើមទ្រូងគាត់ ប៉ុន្តែសំខាន់ខ្ញុំ ខ្លាចគាត់មិនអាចទទួលយកបាន។

……………
        នៅក្នុងសួនច្បារតូចមួយ នៅខាងមុខផ្ទះ ប្រុសសំណប់អង្គុយនៅលើប៉ៅអ៊ីផ្អែក ជាមួយស្នាមញញឹម ស្រស់គ្មានកង្វល់ មើលទៅគាត់សប្បាយចិត្តណាស់ ឃើញបែបនេះខ្ញុំលួចញញឹមពីចំងាយ។

បងហានេះថ្នាំ ញ៉ាំទៅ នៅញញឹអណ្តែអណ្តូងអី ហ្នឹងហា
រក្សា: បាទអូន បងពេញចិត្តនិងជីវភាពបែនេះ ពេលចាស់ទៅ បងចង់រស់នៅបែបនេះជាមួយអូន នៅផ្ទះធ្វើសូន ដាំផ្កាម្លិះ ដែលអូនចូលចិត្ត រៀបចំ ចំការផ្កាឈូករ័ត្ន មួយអោយអូនទុក គយគន់  ហាហាហាគ្រាន់តែគិតក៏សប្បាយដែល ប៉ុន្តែឥលូវមានអូន នៅជិតហើយ ជីវិតនេះមានន័យណាស់អូន ម្លាញ់ របស់បងហាហាហា
(ខ្ញុំញញឹទៅកាន់គាត់ ទាំងទប់ទឹកភ្នែកមិនចង់បាន) បាទៗៗ លោកប្តី ប៉ុន្តែឥលូវ លេបថ្នាំសិនទៅណា
រក្សា: អត់ទេ ថើបបងមួយសិន បានបងញ៉ាំថ្នាំ ហាហាហ ព្រមអត់?
ចាស់ហើយនៅធ្វើចរិកដូចកូនក្មេងទៀត អូខេចឹង ថើបមួយចុះ
រក្សា: អូនហាបងចេញពីពេទ្យ២អាទិត្យហើយនៅលេប ថ្នាំរាល់ថ្ងៃទៀត ចឹងហា?
(គាតសួរបែបនេះខ្ញុំទាល់តែម្តង) គឺគឺលេបជំនួយសុខភាព ត្រូវលេបអោយគ្រប់១ឆ្នាំ ធានាថាជា
រក្សា:ហាយូម៉េះ អូន?
ហាមតវ៉ា អូនអោយលេប គឺលេប
រក្សា :បាទៗៗ លោកស្រីប្រពន្ឋ កាចណាស់លូវហ្នឹង ហាហាហាហា មោះអង្គុយចុះមក ហិតក្លិនផ្កាម្លិះជាមួយបង អូនមើលផ្កាឈូករ័ត្ន និង អរគីដេចេញផ្កាហើយ ស្អាត់ណាស់ យើងគួរដាំអីទៀតអូន?


        (ខ្ញុំផ្ទាល់ស្ថិតនៅក្នុងរង្វង់ដៃគាត់ ស្តាប់គាត់ រៀបរាប់ ពីនេះពីនោះ ស្តាប់ទៅគាត់រីករាយណាស់ វិនាទីដែលនៅក្បែរគាត់ មិនដែលធ្វើអោយខ្ញុំពិបាកចិត្តទេ តែឥលូវនេះ ព្រោះតែព្រហ្មលិខិត ធ្វើអោយខ្ញុំស្រក់ទឹកភ្នែកស្ទើតែគ្រប់ពេល ពេលដែល ខ្ញុំនឹកឃើញដល់រឿងនេះ។

អួយ បងខ្ញុំឈឺក្បាលម្លេះ អួយៗៗ
រក្សា: អូនៗៗ យ៉ាងម៉េចហើយ បងណេត ៗ ម៉ាក់ៗ ជួយផង អូន​អូន (ប្រុសល្អភ័យឆ្លេឆ្លា ត់ទៅយកថ្នាំមកអោយខ្ញុំផឹក​ទាំងម៉ាក់ទាំង បងណេត រត់មកជួយខ្ញុំ)
……………….
        នៅលើគ្រែក្នុងបន្ទប់ ខ្ញុំគេងស្អំទឹកកក់ នៅនឹងក្បាល មានអារម្មណ៏ថាខ្លួនឯងដូចព្រះនាងចឹងហាហា ព្រោះមានព្រះអង្គម្ចាស់ ចាំជួតខ្លួនអោយ យកអាសារន្នថ្នាក់ថ្នម ម៉្យាងដែរតើ។
បង ធ្វើមុខជួរមេះ អូនមិនអីទេ លេងឈឺហើយណា បងកុំបារម្មណ៏ពេក អូនមិនអីទេ
រក្សា: (គាត់ធ្វើមុខជួរ)​ស្អែកទៅពេទ្យទៅ បងឃើញអូនចេះតែវិលមុខ ហើយរអូរឈឺក្បាលជាប់ ល្ងាចមិញនេះ បងភ័យណាស់ណា បងគិតថាគួរទៅពិនិត្យ ម្តងមើរ ម៊េចបានចេះតែឈឺក្បាលចឹង​ពីមុន មិនអីផងហ្នឹងអូន

បាទបាទ ប៉ុន្តែចាំអាទិ្យក្រោយទៅណា ព្រោះអូនចង់នៅកំដរបងវិញ ម៉្យាងគ្រាន់តែឈឺក្បាលតិចតួចតើបង មិនអីទេ ណា ណា ៗ សំណប់ចិត្ត អូនមិនអីទេ កុំបារម្មណ៏អីណា (តាមពិតខ្ញុំឈឺក្បាលចងស្លាប់ហើយ គួរតែទៅពិនិត្យដែរហ្នឹង)
……………………..
        ពេលវេលាចេះតែកន្លងផុតទៅ រយះពេលមួយខែបានកន្លងផុត បងរក្សាត្រូវត្រឡប់ទៅធ្វើការបានតាមធម្មតា និយាយតាមត្រង់ខ្ញុំ មិនទុកចិត្តអោយគាត់បើកឡានដោយខ្លួនឯងទេ តែគាត់មិន ព្រម ម៉្យាងដូចដឹងស្រាប់ហើយ  ភ្នែកគាត់មិនល្អ ស្រាប់ផង។ បើនិយាពីរឿងនេះខ្ញុំពិតជាខ្វលចិត្តណាស់ មិនដឹងគិតតាមច្រកណាទេ នៀក?

        យប់នេះព្រះច័ន្ទមានពន្លឺស្អាត់ណាស់ អមដោយផ្កាយរះពេញ មេឃតែម្តងខ្ញុំនិងបងរក្សាអង្គុយនៅលើទោងក្រោមផ្ទះ គយគន់ជាមួយគ្នា និងស្រូបនៅក្លិនពិដោនៃ  ផ្កាម្លិះជាមួយគ្នា សាសងរឿងក្នុងចិត្ត និងគិតពីគម្រោងបន្តរសំរាប់ Jerry ផងដែរ។រូបខ្ញុំផ្ទាល់ស្ថិតនៅក្នុងរង្វង់ដៃគាត់ទាំងទ្វេ ជាមួយនិងកំដៅចេញពីក្នុងខ្លួនប្រុសល្អ បូករួមជាមួយនិងចង្វាក់បេះដូងគាត់ផងនោះ ធ្វើអោយខ្ញុំយល់ថាជីវិតនេះកាន់តែមានន័យហើយ។
រក្សា: អូនហា? រងាទេ?
អត់ទេ ចុះបង?
រក្សា:អត់ទេ មានអូននៅជិតបែបនេះ មិនរងារទេ បើទោះជាមេឃធ្លាក់ព្រិលក៏ដោយ ហាហាហ
កុំខូចពេក អូបងហាថ្ងៃស្អែក គឺដល់ពេលទៅជួបពេទ្យហើយណា បងសុំច្បាប់មួយព្រឹកទៅណា
រក្សា:ហាទៅទៀតហើយ? អូនហាបងអត់ឈឺអីផង ទៅរ៉ាល់ខែធ្វើអី នេះ ទៅជួបពេទ្យ៥​ ទៅ៦ ដងហើយណា បងឆ្ងល់ដែរម៉េចទៅលើកណាក៏ពេទ្យអត់មានពិនិត្យក្រៅពីភ្នែកចឹង? គាត់ថាអត់អី ៗ ផង ចុះអូនអោយបងញ៉ាំថ្នាំរាល់ថ្ងៃ ទៅពិនិត្យទៀងទាត់ធ្វើអីហា? ចុះអូនវិញឈឺក្បាលរាល់ថ្ងៃ ម៊ែចអត់ទៅជួបពេទ្យចឹង ហា? បងឃើញអូនផឹតែថ្នាំឈឺក្បាលធម្មតារហូតហ្នឹង មិនស្មើភាពសោះ​ ហាហាហា
(ប្រុសល្អសួរដោយឆ្ងល់មកកាន់ខ្ញុំ ទឹកភ្នែកស្ទើតែហូរ ទប់មិនជាប់ ខ្ញុំប្រឹងសំរួលអារម្មណ៏ រួចញញឺមទៅកាន់គាត់) អូនមិនអីទេ តែបងវិញនោះ អូនចង់បញ្ចាក់ថាបងអត់អី ចងអោយគ្រូពេទ្យពិនិត្យ ព្រោះអូនបារម្មណ៏ណា។ ហាមតវ៉ាស្អែទៅពេទ្យជាមួយអូន អាដាគេទៅដែរ។
រក្សា : បាទ លោកស្រីប្រពន្ឋ​ ហាហាហាហ
        (សំណើចសើចដោយគ្មានកង្វល់របស់គាត់ធ្វើអោយខ្ញុំ ទប់ទឹកភ្នែកមិនចង់បានបើគាត់ដឹងការពិតនិងទៅជាយ៉ាងណាទៅ?)
………………………………………………
លោកគ្រូពេទ្យស្ថានភាពគាត់យ៉ាងណា?ប្រសើខ្លះទេលោកគ្រូពទ្យ? (ខ្ញុំសួរដោយតក់ក្រហល់ និងភ័យណាស់ ចំពោះសំដីឆ្លើយតប របស់គ្រូពេទ្យ)
គ្រូពេទ្យ: ស្ថានភាពអ្នកជំងឺនៅពេលនេះ មិនធ្ងន់ធ្ងរទេ ប៉ុន្តែក៏មិនប្រសើរដែរ
ហា ថា ថាម៉េច ចឹងមានន័យយ៉ាងណាទៅលោកគ្រូ?
គ្រូពេទ្យ: មាន័យថា ថ្វីត្បិតតែគាត់ នោតែប្រឈមមុខនិងការ
ងងិតភ្នែក ភ្នែទាំងសងខាង នៅពេលខាងមុខ បើទោះជាពេលនេះ វាមិនធ្ងន់ធ្ងរក៏ដោយ បើសិនជាយើងមិនអាចរកអ្នកបរិច្ចេកបានទេ នោះ។
(សំលេងបើកទ្វាក្រាំង លាន់ដូចរន្ទះ) ហា បង បង ក្រែងបងចេញឡានទៅមុនហើយតើ? បង បង (ប្រុសល្អឮទាំងអស់ ទឹកមុខ ហាកខឹងខ្លាំងណាស់ គាត់រត់ចេញទៅដោយមិនងាកក្រោយ មិនខ្វល់នឹងសំលេងខ្ញុំស្រែកហៅគាត់)
អួយៗ ក្រាំង (ដួលសន្លប់)
ដា:  ត្រា ៗៗ ម៊េចហើយហា?(ស្រែកអន្រួនខ្ញុំ)
…………………
(គ្រែពេទ្យក្នុងបន្ទប់ម៉ាស៊ិនត្រជាក់  រូបខ្ញុំផ្ទាល់គេងព្យូសេរ៉ូម អាដា និងចិត្រឈរក្បែនោះដែរ ម្នាក់មុខស្អុយ យកតែមែនទែន )
ហេយ ពួងកើតអីហ្នឹងហា បានធ្វើមុខចឹង? ចុះៗ បងរក្សា
ម៉េចហើយ? ម៉េចក៏យើងមកដេកនៅទីនេះទៅវិញ? ឯវិចិត្រមកធ្វើអី អត់នៅមើលហាងទេអី ? តោះៗ ជួនគ្នាទៅវិញ គ្នាចង់ទៅរកបងរក្សា លឿនឡើង។
(ម្នាក់ៗមិនប់ខ្ញុំអីមួយម៉ាត់ វិចិត្រភ្នែកទន់ណាស់ បែរជាស្រក់ទឹកភ្នែក រត់មកអោបខ្ញុំដូចកូនក្មេង ចំនែកអាដា វិញយំតាមដែរ)
នែ ម៉េចចឹងហា យំធ្វើអីហា អញមានទាន់ស្លាប់ ណា ឬ ឬមួយ បងរក្សា? បងរក្សាមានរឿងអីហា? មានរឿងអីមែនទែន?
ដា: (ស្រែកមកកាន់ខ្ញុំ) គឺឯងជាអ្នកមានរឿង ឮនៅ?
ហា រឿងអីហា?
ចិត្រ: ពេទ្យថាឯងមានឈាមកក់ក្នុងខួរក្បាល ដំនាក់កាលចុងក្រោយហើយ គ្មានសង្ឃឹមរស់ទេ ឯងលឺនៅ ហា?(យំ)
ហា ? កុហកទេ​មិនជឿ អញអត់ដែរកើតអីផង គ្រាន់តែឈឺក្បាលធម្មតាៗហ្នឹង?
ដា:ទេពួកមាក់វាជាការពិត ឯងមិនសង្កេតទេឬ ឯងចេះតែឈឺក្បាល ហើយលេបថ្នាំដល់ហួកំណត់ នោះអី

ហាឬ ឬក៏មកពីពេលដែលគ្នាដួលសន្លប់ ត្រូវនិងជ្រុងសរសរ កាលពីបងរក្សាចូលពេទ្យលើកមុននោះព្រោះតាំងពីពេលនោះមក ឈឺរហូត ហើមិនដែលបានទៅពិនិត្យម្តងផង វា វាជាព្រហ្មលិខិត ហិក​ហិកហិក(យំ) គិតម៉េចទៅ បងរក្សាមិនអាចអត់មានគ្នាទេ ហិកហិកហិក
ដា: នៅគិតពីអ្នកណាទៀតហា គិតពីខ្លួនឯងសិនទៅ
ចិត្រ: មែនហើយ ទោះជាមានសង្ឃឹមតែ១០%ក៏ដោយ មិនត្រូបោះបង់ទេ សម្លាញ់ ចាំគ្នាខលទៅប្រាប់អ្នកផ្ទះ និងបងរក្សា

ទេៗៗឈប់ៗៗ ទុកអោយគ្នាគិតតិច សិនណា កុំទាន់ប្រាប់រឿងនេះដល់អ្នកណា សន្យា មក ថានិងលាក់រឿងនេះ អូខេ? សន្យាមក
ចិត្រ: ឯងគិតអីហ្នឹង? ឆ្គួតទេដឹង?
ដា:មែនហើយ  ទេទេយើងមិនព្រមទេ
គ្នាសុំអង្វរណាៗ ជួគ្នាគ្នាម្តងទៅ គ្នាដឹងថាត្រូធ្វើម៉េចហើយ គ្នាត្រូវការពួកឯង ជួយ លាក់ទុកអោយគ្នាធ្វើរឿងចុងក្រោយមួសិន ណា ចាំគ្នាចូលវះកាត់ សន្យា មកណា
(ខ្ញុំញញឹមទៅកាន់ពួកវា មើលទៅដូចជារឹងមាំណាស់តាមពិត ខ្ញុំ ខ្ញុំអស់ង្ឃឹមហើយ ប៉ុន្តែដោយសារបងរក្សា ខ្ញុំត្រូវតែតស៊ូរ)


………………………………….
                                
  ​​           សភាពនៅផ្ទះ ហាក់តឹងតែងពេកហើយ បងរក្សា មានទឹកមាំ អង្គុយម្ខាងនៅនិងសាឡុង ចំនែកម៉ាក់និង Jerry នៅម្ខាងទៀត។ ខ្ញុំយល់ពីអារម្មណ៏គាត់ ខ្ញុំយល់ និយាយតាមត្រង់ខ្ញុំគ្មានកំលាំងក្នុងខ្លួនទេ ឈឺក្បាលណស់ ន់ជ្រាយរបស់ខ្ញុំអោយគាត់បានឃើញទេ។ រូបខ្ញុំផ្ទាល់បានដើរចូលទៅអង្គុយជិតប្រុសសំណប់ចិត្តរបស់ខ្ញុំ ដោយលួកដៃទៅកាន់ដៃរបស់គាត់គោលបំណងចងលួងលោមគាត់អោយរសាយនៃកង្វល់នេះ។
រក្សា: (ប្រុសល្អគ្រវាសដៃខ្ញុំចេញ អោយក្រោកឈរឡើង ក្នុងអាការះមួរម៉ៅ) ហេតុអីអូនកុហកបង ហេតុអី? ហេតុអ្នករាល់គ្នាធ្វើបែបនេះ (គាត់ស្រែកខ្លាំងៗ)
បងកុំខឹងពេក ស្តាប់អូនបកស្រាយ តោះឡើងទៅលើ ខ្មាស់ម៉ាក់ Jerry ដូចជាភ័យហើយ
ម៉ាក់: កូនរក្សា ស្ងប់ចិត្តណាកូន ស្តាប់ម្តាយ ម្តាយយល់ពីអារម្មណ៏កូន​តែពួកយើងធ្វើបែបនេះព្រោះខ្លាច ប៉ះពាល់អារម្មណ៏កូនណា កូន
Jerry: (យំ) ប៉ា ហិកហិកហិកហិក
រក្សា: ហាមយំ កូនប្រុសមិនអោយយំ(ស្រែកដាក់កូន)
បងឆ្គូតទេអីបានស្រែក ដាក់កូនចឹងហា? បងទទួលយកមិនបាន ចុះពួកខ្ញុំវិញ បងមានគិតពីអារម្មណ៏ពួកខ្ញុំទេ? បងបានយល់ពីការឈឺចាប់នេះទេ? ហេតុអីបងគ្មាហេតុផល បែប នេះ? ហេតុអី មិនស្តាប់ការបកស្រាយចឹង? (ខ្ញុំស្រែកអោយគាត់ខ្លាំង រយះពេល៧ឆ្នាំមកនេះជា លើកទីមួយហើយដែលពួកខ្ញុំ ប្រើសំដីខ្លាំងៗបែបនេះ) មោះៗៗ ឡើងទៅលើជាមួយខ្ញុំ និយាយគ្នា អោយច្បាស់ មោះ(ខ្ញុំទាញប្រុសល្អ អោយមកតាមខ្ញុំ បើតាមកំលាំងខ្ញុំវិញ មិនអាចឈ្នះគាត់ទេ តែដោយសារតែ គាត់តាមខ្ញុំតែប៉ុណ្ណោះ)
                                 នៅក្នុងបន្ទងប់គេង ដែលពោពេញទៅដោយ ក្តីស្រលាញ់ និងភាពផ្អែមល្ហែម តែពេលនេះ ហាក់ពីដូចជាប្លែក ព្រោះពេលនេះ ម្ចាស់បន្ទប់ កំពុងមានអារម្មណ៏ច្របូកច្របល។
ប្រុសល្អ អង្គុយ ឩនមុខចុះ នៅលើពូកដោយមិននិយាយអីមួយម៉ាត់ ខ្ញុំឃើញបែបនេះ ទឹកភ្នែកខ្ញុំស្រក់អានិតគាត់ តឹងទ្រូងស្ទើប្រេះ​ទៅហើយ។ ខ្ញុំដើរទៅរកគាត់ រួចក្រសោបឩបគាត់ ជាមួយនិងក្តីស្រាញ់ ការបារម្មណ៏ …..
រក្សា : (គាត់ស្រាប់តែស្រក់ទឹកភ្នែក ដែល៧ឆ្នាំនេះ ខ្ញុំមិនដែលបានឃើញម្តងឡើយ) អូនហេតុអីកុហកបង ហេតុ មិនប្រាប់ការពិត តើបងនិងពិការមែនទេ? នៅមានពេលខ្លីណាស់មែនទេ?
(ខ្ញុំលឺសំនួររបស់គាត់ សួរបែបនេះ ទឹកភ្នែកហូរជ្រែក ជោគថ្ពាល់ បន្លារ៉ាប់ម៉ឺន ចាក់ដោតពេញបេះដូង។ ខ្ញុំចាប់ងើយមុខគាត់ឡើង ហើយសំឡឹងមើលភ្នែកគាត់ ញញឹមទាំងទឹកភ្នែក) បងបងសម្លាញ់ បងមិនត្រូវចុះចាញ់ទេ ខ្ញុំ និង អ្នកផ្ទះយើងនៅតែមានសង្ឃឹម ហេតុអីបង ងាយចុះចាញ់ម្លេះ? អូនជឿថានិងមានអ្នកស័្មគ្រចិត្ត។ ប្តីសម្លាញ់ បើទោះជា បងពិការមែន ក៏គ្មានបញ្ហាដែរ បងកុំបារម្មណ៏ បងនៅមានម៉ាក់ នៅមានកូន និង នៅមានអូន អូនស័្មគ្រចិត្ត នៅក្បែរ បង អូនិងធ្វើជាកែវភ្នែករបស់បងអស់មួយជីវិត មិនថាមានរឿងអ្វីកើតឡើងទេ បងត្រូបតែជឿអូន យើងពួតដៃគ្នាណា ប្តីសម្លាញ់…
រក្សា: សុំទោសណាអូន សុំទោស ចំពោះរឿងអម្បិញនេះសន្យា និងបង ថាទោះជាមានរឿងអីក៏ដោយ ក៏អូននិងមិនទៅចោលបង មិនកុហកបង រវាងប្តីប្រព័ន្ឋយើងគឺគ្មានអាថ៏កំបាំទេណា សន្យាមក (ប្រុសល្អលាដៃអោបខ្ញុំជាប់និងទ្រូង)
(ទឹកភ្នែកខ្ញុំហូរ) បាទអូនព្រម អូនសន្យា តែបងក៏ដូចគ្នា មិនថាមានរឿងអីទេ បងត្រូវតែរឹងមាំ ដើម្បីគ្រូសារនេះ ដើម្បីកូន ដើម្បីម៉ាក់ណា បង
រក្សា : ដើម្បីអូនផងដែរមែនទេ?
បាទបង
                                 រាត្រីនោះពួកខ្ញុំគេងអោបគ្នាដោយមិនបានញ៉ាំបាយ ដល់ពេលយប់ម៉ោង១២ ហេវចង់ស្លាប់ហើយ។ អាហារាត្រី នាពាក់កណ្តាលយប់ជាមួយប្រុស្នេហ ហាហាហ ឡូយណាស់ ហ៊ើយមិនដឹងថាការរីករាយនេះនៅសល់ពេលបានប៉ុន្មានទេ?
………………………………………..
                                 បន្ទាប់ពីទៅពីគ្រោះជាមួយគ្រូរពេទ្យ នៅឯមន្ទីពេទ្យ លទ្ឋផលធ្វើអោយខ្ញុំភាំងស្មារតី និយាយអត់ចេញ មានតែទឹកភ្នែក។ ជំហាបន្ទាប់ខ្ញុំដឹងថាត្រូវធ្វើអីទៀត ហើយ សង្ឃឹមថាការសំរេចចិត្តនេះ វាជារឿងចុងក្រោយដែលខ្ញុំអាចធ្វើបាន។
………………..
ដា: នេត្រា ឯង​គិតបែបនេះមែនទេ?​សំរេចចិត្តច្បាស់ហើយ ?
ចិត្រ: គ្នាគិតថា បងរក្សាពិតជាមិនយល់ព្រមទេ ពួកម៉ាក ការសំរេចចិត្តនេះធំធេងពេកហើយ
មិត្តល្អ ពួកឯងជាបងប្អូនល្អរបស់គ្នា ជួយគ្នាទៅណា វាជារឿងចុងក្រោយដែលគ្នាអាចធ្វើបាន ណាណាណា សន្យាហើយណា ហាមប្រកែក
ចិត្រ: ចុះម្តាយឪពុកឯង គិតម៉េច?
គាត់មិនដឹងទេ តែគ្នាគិតថាគាត់និងយល់ ពួកឯងកុំទាន់ ប្រាប់រៀងនេះដល់អ្នកណា ពេលដែលគ្នាមិននៅចាំជួយបក ស្រាយផងណា​………
ចិត្រ: អាឆ្គូត ហ្ហែងជិតឡប់ ហើយ (យំឩបខ្ញុំ)
ដា: ពូកម៉ាក់ គ្នាពិបាកទ្រាំណាស់
កុំយំៗៗ មិនអីទេ មិត្តភាពជិត១០ឆ្នាំ គ្នាយល់ថាសំណាងណាស់ដែលមាន បងប្អូនល្អដូចពួកឯង កុំយំណា ជំនួយរបស់ពួកឯងជាកំលាំងដ៏មហិមារបស់គ្នាណា
…………………………..
                                 ដំនើរកំសាន្តជាលក្ខណគ្រួសារ រយះពេលមួយអាទិត្យពេញ នៅក្រុងសៀមរាប គ្នាមួយឡានជាង១០នាក់ បូករួមទាំងពុកម៉ែ បូករូមជាមួយ វិចិត្រ
និងដា ដែលគេយកមិត្តស្រីគេទៅជាមួយដែរ ម្នាក់ៗមមានគូររគ្រប់គ្នាសប្បាយណាស់ វាជាអនុស្សវរីយ៏ដ៏ ពិបាកបំភ្លេចបាន។
                                 ពួកខ្ញុំដើរមើលប្រាសាទអង្គរតូចមួយព្រឹកធំ បន្ទាប់មកក៏បរិភោគអាហារថ្ងៃត្រង់នៅទីនោះតែម្តង។ សំនើចនៃគ្រួសារ បានកងរំពងសេចក្តីសុខ នៃ គ្រួសារ ហាក់ធ្វើអោយខ្ញុំរជួលចិត្តណាស់។



រក្សា: ម៉េចហើយអូន បាត់ឈឺក្បាលនៅអូន?
អូនមិនអីទេបង​ នេះបង ទឹកជួតវ៉ែនតាបង មោះអូនជួតអោយ
                                 (ទីង​ៗៗទីងៗៗ សំលេងទូរស័ព្ទរោរិទ៏)
អាឡូជំរាប់សួរ បាទ(ខ្ញុំញញឹម ហើយនិយាយឆ្លើបតបឡើងញ៉ាប់ឆ្អេ)
បាទៗៗ លោកគ្រូពេទ្យ បាទ ថ្ងៃខានស្អែកខ្ញុំនិជូនគាត់ទៅ បាទៗ ជំរាប់លា។
ជ័យយោ រកបានអ្នក បរិច្ចាកកែវភ្នែកជួនបង រក្សា​ហើយ យូហូៗៗ បងៗ មានសង្ឃឹមហើយ (ម្នាក់ហូរ ហើយស្បាយចិត្តណាស់ ចាស់ស្រកទឹកភ្នែក ចំនែកJerry វិញលោតផង ស្រែកផង គេសប្បាយចិត្តណាស់។ ប្រុសល្អ ក្រសោបឩបខ្ញុំ ជាមួយក្តីសង្ឃឹម រូចខ្ញុំផ្ទាល់ហូរទឹកភ្នែក ព្រោះតែរំភើបពេក ប្លែកតែដា និងចិត្រទេ​ដែលអត់មានប្រតិត្តិកម្មសោះ ពួកគេបែបជាស្រក់ទឹកភ្នែកទៅ វិញ។ សុំទោសសម្លាញ់គ្នាធ្វើអោយពួក​ឯងពិបាកហើយ)
……………………………..
                                 រសៀលរាងជ្រេ សូរិយារៀបលិច ពន្លឺចាំមកកាន់ផ្ទៃទឹក បង្កើនសម្រស់ អង្គរនេះកាន់តែស្រស់ស្អាត ថែមទៀ។ មានតែខ្ញុំ២នាក់តែប៉ុននោះដែលមិនទៅណាទៀត នៅអង្គុយ នៅនិងថ្មក្បែម៉ាត់ទឹកមុខអង្គរ រងចាំពួកគាត់មកពី អង្គរធំវិញ។
បងហា ទេសភាពស្អាតណាស់ អូនមានអារម្មណ៏ថាកក់ក្តៅ ប្លែកភ្នែកណាស់ ម៉្យាងទៀតអូនរីករាយណាស់ មិនយូទេបងនិងបានជាសះស្បើយ
រក្សា: បាទអូន បងក៏ដូចគ្នា មិនថាការវះកាត់យ៉ាងណា ឬ មើលឃើញឬ អត់ មិនថ្វីទេ សំខាន់ គឺបង មានគ្រួសារកក់ក្តៅមួយនេះ ពិសេសមានអូន (គាត់ងាកមើលមុខខ្ញុំរូចឩនថើបថ្ពាល់ខ្ញុំ ក្តីស្រលាញ់ដែលគាត់តែង តែផ្តល់អោយធ្វើអោយខ្ញុំយលបានច្បាស់នៅស្នេហាដ៏បរិសុទ្ឋ។ ខ្ញុំគេងកើយភ្លៅប្រុសកំពូលស្នេហ៏ សម្លឹងបែរទៅអង្គរវត្ត គយគន់ទេសភាព ជាមួយគាត់ រំលឹអនុស្សាវរីយ័រីករាយជាមួយគ្នា ពិតជាមានន័យណាស់)។
………………………………………….
                                 ថ្ងៃវះកាត់បានចូលមកដល់ ពេលវេលាចុងក្រោយរបស់ខ្ញុំ ដែលបានឃើញគាត់។ ខ្ញុំមិនបានជូន ជូនគាត់ទៅទេមានតែក្រុមគ្រួសារ និងកូនជាមួយនិង ចិត្រ ហើយអាដាតែប៉ុននោះ។ ខ្ញុំបានឆ្លើយឆ្លងទូរស័ព្ទជាមួយគាត់ ដែរមុនពេលគាត់ចូលវះកាត់ ប្រុសល្អមានកំលាំង ចិត្ត ណាស់ព្រោះ តែដើម្បីខ្ញុំ និងអ្នករាល់គ្នា។
………………………….
 
រក្សា: អាឡួអូន ស្អែកនេះបងត្រូវទៅពេទ្យ ដោះបងចេញហើយ អ្នកទីមួយដែលបងចង់ឃើញគឺអូន​ចុះអូនមកទាន់ទេស្អែកនេះ ?
អូបងអូនទៅមិនទាន់ទេ ម៉្យាង ម៉ាក់នៅមិនទាន់បានស្រួលទេ ពេទ្យថាត្រូវនៅសម្រាក់មួយខែទៀត ទ្រាំទៅណា មិនថានៅឆ្ងាយគ្នាយ៉ាងណាទេគឺអូតែងនៅជិតបង បងកុំបារម្មណ៏ថៃ និងខ្មែរជិះយន្តហោះតែ៤៥នាទីទេបង។
រក្សា: បាទប្រពន្ឋសម្លាញ់ អូខែពេលបងដោះបង់ចេញ ចាំជជែកគ្នាតាម Skype ណា អូន
បាទ បងប៉ិនហ្នឹងចុះ គ្រូពេទ្យមកហើយ….ទូតទូត
……………….
ដា: នេត្រា ឯងធ្វើបែបនេះ កាន់តែធ្វើអោយបងរក្សាពិបាកទេ
គ្នាដឹង តែគ្នាគ្មានជម្រើសទេ បើមិនធ្វើបែបនេះទេគាត់ក៏មិនព្រមដែរ
ម៉ែ: (គាត់ឩបខ្ញុំជាប់ សំលេងយំខ្សឹកខ្សួល របស់ម្តាយ ធ្វើអោយខ្ញុំឆួល ដើមទ្រូង)

ម៉ែ សុំទោសផង កូនអកត្តញ្ញូ មិនបាននៅបម្រើម៉ែបានយូទេ ឥលូវនាំម៉ែមកពិបាកទៀត
ម៉ែ: កូនកុំនិយាយបែបនេះ កូនប្រុសម្តាយ
……………………………..
                                 រយះពេល២៥ថ្ងៃបន្ទាប់ពីខ្ញុំ បងរក្សាបានវះកាត់ភ្នែកហើយ ខ្ញុំមិនដែលបាននៅជិតគាត់ ទេ បានត្រឹមឆ្លើយឆ្លងគ្នាតាម ទូរស័ព្ទ តែប៉ុននោះ តាមពិតខ្ញុំពិតជាទាល់ហើយ មិនដឹងប្រកែក និងរកលេសកុហគាត់ដល់ពេលណាទេ ហ៊ើយ…..
………………

(Recorder)
                                 ថ្ងៃនេះជាថ្ងៃទី៤០ហើយ អាកាសធាតុរាងត្រជាក់ ប៉ុន្តែអូនមិនដឹងថាមេឃពណ៏អីអូនោះទេ តែតាមអូនស្មានប្រហែជាស្រទុំហើយ បើពេលនេះ បានអង្គុយ ជាមួយបងក្នុងសួន ស្រង់ក្លិនផ្កាម្លិះ មើលផ្កាឈូករ័ត្ន និង អរគីដេដែលយើងដាំ ជាមួយគ្នាមិនដឹងល្អយ៉ាងណាទេ។ អូនពេលនេះ គឺនៅចិត្តបងណា បងកុំបារម្មណ៏ ហាមយំ នេះជាកិច្ចសន្យាទី ៣០ បងត្រូវធ្វើអោយបានគ្រប់ពាក្យសន្យា ដែលអូន ដាក់អោយបងណា…………..

ទីងៗៗទីងៗៗទីងៗៗ​(សំលេងទូស័ព្ទរោទិ៏)
រក្សា:អូន ហាស្អែបងឡើងទៅថៃហើយណា បងចាំលែងបានហើយ មួយខែ ១០ថ្ងៃហើយណា
បាទបង កុំមកអីណា នៅមួយអាទិត្យអូនទៅវិញហើយ សន្យា ណា ណាណា សុំទោអូនៗៗៗ រវល់បន្តិច ទូតៗៗៗ
រក្សា: អូនៗៗៗ
ដា: ត្រា ៗៗៗ អ៊ុំស្រីៗៗៗ (ស្រែក)ជួយផង ត្រាៗៗ ភ្ញាក់ឡើងៗ
…………………………….
                                 ខ្ញុំបានប្រឹងបើកភ្នែកឡើងដើម្បី ចង់ដឹងថាខ្ញុំនៅទីណា មានអីកើតឡើង ហេតុអីខ្ញុំឈឺក្បាលម៉្លេះ មានអារម្មណ៏ថានៅដៃ និងក្បាលខ្ញុំហាកមានខ្សែ ខ្វែងទៅខ្វែងមក ពេញតែម្តង។  នៅក្នុងបន្ទប់នេះ លាន់លឺសំលេងមនុស្សស្រីយំ ចឹង អ្នកណាកើតអីចេះ
អួយៗ មានរឿងអីហ្នឹង? ខ្ញុំនៅទីណា (ខ្ញុំលើដៃរាវរកមនុស្សដែល នៅជិតខ្ញុំ) ម៉ាក់ៗ ចិត្រ ៗ អាដានៅទីនេះទេ?
ម៉ែ : ម៉ែនោទីនេះណាកូន កូនប្រុសម្តាយ ឪពុក និងបងឯងក៏មកដែរ ហាម៊េចចឹង ឬក៏ដល់ពេលហើយមែនទេ?
ចិត្រ: កុំគិតបែបនេះ ពួកមាក់ឯងប្រាកដជាមិនអីទេ
ដា: យើងនៅមានសង្ឃឹម  បើទោះ១០% ក៏មិនត្រុវបោះបង់ដែរ មែនទេ​សម្លាញ់
Jerry:
ប៉ាៗៗ ហិក ហិក ហិក កុំអី សុំទោស កុំទៅណាចោលកូនប៉ា
អូកូន មកជាមួយអ្នកណា មកជាមួយលោកយាយមែនទេ។ ចុះប៉ាកូនគេដឹងទេ? កុំប្រាប់ប៉ាកូនអោយដឹង ណា។ ប៉ាមានរបស់មួយ កូនរក្សាRecorder នេះ ទុកអោយប៉ាធំណាកូនពេលដែលប៉ាមិននៅ សន្យានិងប៉ាមក ថា និងធ្វើជាកូនល្អ ចៅល្អ ។ថ្ងៃក្រោយ ទៅគ្រួសារនេះ ត្រូវពឹងលើកូនហើយ មិនត្រូវធ្វើអោយប៉ាធំឯងខកចិត្តទេ ណា។ ធំឡើងរៀបការជាមួយភរិយាល្អម្នាក់ បង្កើតកូន​ ធ្វើយ៉ាងណាអោយគ្រួសារនេះ មានភាពអ៊ូអរ រីករាយណា លឺទេ( ក្មេងល្អរបស់ខ្ញុំយំឧបខ្ញុំ) 
 
(កំដៅដៃ​ដ៏កក់ក្តៅ បានត្រកងខ្ញុំឡើងអោបផ្អែកនិងដើមទ្រូង បើទោះជាខ្ញុំមើលមិនឃើញ ក៏ខ្ញុំអាចដឹងពីក្លិន ពី កាយវិកា និងភាពកក់ក្តៅនេះដែរ។ ទឹកភ្នែកខ្ញុំច្រាលចេញមកក្រៅ មិនមែនអានិតខ្លួនឯងទេ គឺអានិតប្រុសល្អរបស់ខ្ញុំទៅវិញ)
សុំទោស ៗៗ បងសម្លាញ់ សុំទោស​ អូនពិតជាសុំទោស
រក្សា : កុំសុំទោសបងអី បងទេដែលត្រូវប្រើពាក្យនេះ សុំទោសបងមិនអាចមើលថែអូនអោយល្អ កាលះបង់របស់ អូនធំពេកហើយនេត្រា   បងមិនអាចទទួលយកបានទេ បើគ្មាអូនបង ក៏បងមិនអាចរស់ដែរ…..(គាត់យំសស្រាក់ សំលេងយំកងក្នុងបន្ទប់តែម្តង)
ទេៗៗ បង កុំគិតបែបនេះ បងសន្យាហើយថានិង ធ្វើអោយគ្រួសារនេះ មានភាពរីករាយ Jerry​ត្រូវការបង។ បងមិនត្រូវធ្វើអោយកាលះបងរបស់អូនក្លាយជាអាសារបង់ទេ បើថ្ងៃស្អែកអូន មិននៅ តែការចងចាំ អនុស្សាវរីយ៏ល្អៗ ជាពិសេស កែវភ្នែកទាំងគូររបស់អូន ក៏នៅហ្នឹងបងសូមបងប្រើវាអោយមានតម្លៃ អូននិងនៅក្បែបង ចាំមើលបងជានិច្ច បងមិនត្រូវអោយអូនសង្ឃឹមទេ ត្រូវចាំ រៀបចំគ្រួសារនេះ ជំនួសអូន អូននឹងនៅរងចាំបង ណា កុំបារម្មណ៏ ឮទេ បងត្រូវតែរឹងមាំ។ អ្នករាល់គ្នាដែលនៅទីនេះ ខ្ញុំសុំអរគុណគ្រប់យ៉ាង អរគុណ ណាស់ អាដា ចិត្រ គ្នាអរគុណ បំណងប្រាថាចុងក្រោយ របស់ខ្ញុំគឺ សុំជួយនាំខ្ញុំទៅផ្ទះវិញ កុំបង្ខំអោយខ្ញុំវះកាត់ធ្វើអី គ្មាសង្ឃឹមទេ។ បងហា បងរក្សា អូនសុំ អោយបងនាំអូនទៅផ្ទះ នាំអូនទៅអង្គុយនៅក្នុងសួនស្នេហ៏ ដែលយើងបានសាងឡើងពីរអ្នក​ អូនចង់ស្រូបក្លិន និងគយគន់សម្រស់ ផ្កាទាំងនោះជាមួយបង អូនចង់បិទភ្នែកនៅកន្លែងដែលមានអត្ថន័យនេះ ណាស់ អូនចង់គេងកើយទ្រូងបង មុនពេលអូនឃ្លាតបានទេ….

រក្សា: (គាត់ថើបថ្ងាស់ខ្ញុំជាមួយទឹកភ្នែកស្រក់ចុះមកលើថ្ពាល់ខ្ញុំ) បាទ បាទ​ប្រពន្ឋសម្លាញ់បងសន្យាគ្រប់បែបយ៉ាង តោះ តោះអូនទៅផ្ទះយើងវិញ ចឹង តោះបងយល់ព្រម….
……………………………………………………………
                                 ខ្ញុំមិនដឹងថាមកពីមេឃត្រជាក់ឬមកពី សុខភាព ទេ តែពេលនេះ ខ្ញុំរងាណាស់ ខ្យល់បកមកវ៉ូៗៗ នាំក្លិនផ្កាម្លិះ មកក្រអូបឈ្ងប់តែម្តង។ ប្រុសកំពុលស្នេហ៏ បានប្រឹងឧបខ្ញុំយ៉ាងណានដើម្បីបន្ថែមភាពកក់ក្តៅដល់រូបខ្ញុំ។
រក្សា: អូនហា អូន ផ្កាឈូករ័ត្នយើងរីកល្អណាស់ ចំនែកអរគីដេវិញក៏ល្អដែ អូន
បាទ បាទបង ស្អាតណាស់មែនទេ អូនដឹង ព្រោះអូនជឿលើស្នា ដៃថែសូនរបស់បង បង​ បងសម្លាញ់។ ជីវិតអូនមានន័យណាស់ ស្នេហដំបូងក្នុងឆាកជីវិតគឺរូបបង កន្លងមកជិត១០ ឆ្នាំនេះអូនអរគុណបងច្រើនហើយណា សំរាប់គ្រប់យ៉ាងណា អូនមាក្តីសុខណាស់ តែគួរអោយស្តាយអូនមិនអាច បន្តរបានទៅមុខទេ អូនទៅចាំបងមុនណា សុំទោស ដែលទុកអោយបងនៅម្នាក់ឯង សុំទោសផងណាប្តីសំលាញ់ ទុកអោយបងទទួលបន្ទុកនេះតែម្នាក់ឯងបែបនេះ សុំទោស
រក្សា : (យំគាត់យំសស្រាក់) អូនកុំនិយាយយបែបនេះ បងមិនអោយអូនទៅណាទេ កុំទុកចោលបងម្នាក់ឯងណា  ណាអូនសម្លាញ់ បងទេគួរតែអរគុណអូនណា អូនកុំនិយាយច្រើពេកអីសម្រាកទៅ ណា
ទេទេទេ អូនចង់និយាយ (ពួកខ្ញុំរំលឹងអនុស្សវរីយ៏ជាច្រើជាមួយគ្នាតាំងពីវិនាទីដំបូលដែល យើងជួបគ្នានៅលើទូក មកដល់ពេលនេះដែលនិយាយយ់ាងណា ក៏មិនអស់ដែរ)
អូននៅចាំថាកាលនោះបងខូចណាស់ លួចថើបអូន នៅកណ្លាលវាល អូនអៀនណាស់ អូនស្រលាញ់បងណាស់ បងជាកែវភ្នែកអូន បងសម្លាញ់ (យំបណ្តើរនិយាយបណ្តើតទាំងសំលេងខ្សេវៗ)
រក្សា: បាទបងចាំៗ អូនក៏ដូចគ្នាដែរប្រពន្ឋសម្លាញ់ (ខ្យលបកមួយវ៉ូធំ) ដៃដែលខ្ញុំបានដាក់នៅលើដើមទ្រូងគាត់ បានរមៀលធ្លាក់ចុះមកក្រោម ) អូនៗៗៗ (ស្រែកយំ)

លាហើយបងរក្សា អូនលាបងត្រឹមនេះចុះ អូននឹងរងចាំបង កុំបារម្មណ៏ សុំបងកុំភ្លេចធ្វើតាមពាក្យសន្យារបស់បង ដែលបងអូនធ្លាប់បានដាកអោយបង  …………………
……………………………..
២២ឆ្នាំក្រោយមក
                                 សម្លេងអូអរក្នុងកូនផ្ទះវីឡា ដែលមានក្មេងរត់លេងអូអរ ពេញផ្ទះសួនច្បារដែលាមានផ្កាចម្រុះ អមដោយសម្រស់ផ្កាឈូករ័ត្ន ជាមួយក្លិនពិដោ នៃផ្កាម្លិះ បានលើកសម្រស់ និងបរិយាកាសកាន់តែល្អទៀត។ បុរសម្នាកវ័យប្រហែល៣៨ ទៅ​៣៩ឆ្នាំ ដែលមានកូន៣នាក់ទៅហើយ ស្រី២ប្រុសមួយ កំពុងតែរវល់ និងរៀបចំ សែនព្រេន ជាមួយប្រពន្ឋ មានគ្រឿងរណ្តាប់ និងម្ហូបអាហាជាច្រើន…..
ក្មេងៗ: លោកតាៗៗ លោកតាថានិងប្រាប់ចៅពីអត្ថន័យនៃឈ្មោះរបស់ចៅនោះអី
រក្សា: បាទ ចៅ​តា អុចធូចអោយលោកយាយទូត និង លោកតាតូចសិនណា Jerry កូនមើលទទួលបានទឹក បងប្អូនឯប្រពន្ឋឯងចុះណា ពុកគិតទៅសួនជាមួយក្មេងៗបន្តិចសិន ណា
Jerry:  បាទប៉ា តែប៉ាគួរតែសំរាកសិនទៅ ប៉ាក្អក់ខ្លាំងណាស់ថ្ងៃនេះ ម៉្យាងមើលទៅប៉ាហត់ណាស់ ថ្ងៃនេះ ប៉ាមិនអីទេមែនទេ?
ប៉ាមិនអីទេកូន រុញប៉ាទៅអង្គុនៅសួនទៅ ប៉ាចង់ទៅ
Jerry:  បាទប៉ា ក្មេងៗមើលលោកតាផងណា បើមាកការអីរត់មកប្រាប់ ប៉ាណាកូន
ក្មេងៗ : បាទប៉ា
...............................
                                 ក្មេងៗ អង្គុយព័ទ្ឋជុំវិញ បុរសចំនាស់ហើយ ត្រៀមស្តាប់ពីរឿងនិទានស្នេហ៏របស់គាត់ ​ ក្រោម ម្លប់នៃដើមមាន។ ថ្ងៃនេះពួកគេចង់ដឹងពីអត្ថន័យឈ្មោះរបសពួកគាត់ម្លិះជាឈ្មោះ របស់ចៅស្រីច្បងអាយុ១២ឆ្នាំ ជាឈ្មោះផ្កាដែលមានក្លិនក្រអូប ជាផ្កាដែនេត្រាស្រលាញ់ ចំនែកនារីរ័ត្នជាឈ្មោះរបស់ចៅស្រីបន្ទាប់ វាជាឈ្មោះផ្កាដែលនេត្រាស្រលាញ់ចូលចិត្តមើល និងថតជាមួយ  ចំនែកនិស្ស័យជាឈ្មោះចៅប្រុសពៅ ដែល មានអាយុទើប តែ៦ឆ្នាំប៉ុនោះ វាជាឈ្មោះតំណាងអោយនិស្ស័យស្នេហបរិសុទ្ឋនេះ។ ស្ថានភាពបុរសចំនាស់ ហាក់នឿយហត់ណាស់ ក្នុងបរិយាយពីអត្ថន័យទាំងនេះ បើទោះជាយ៉ាងណាក្តី គាត់នៅតែប្រឹង រៀបរ៉ាប់តាមដំនើរ ជាមួយស្នាមនឹង ញញឹម អតីតកាលរបស់គាត់ហាក់នៅនឹងមុខ រយះជាច្រើនឆ្នាំមកនេះ គាត់រស់នៅដើម្បីបំពេញពាក្យសន្យា ដែលមានអនុស្សាវរីយ៏កំដរគាត់ ។ ខ្យលកប់វ៉ូៗ នាំក្លិនផ្កាម្លិះក្រអូបឈ្ងុយឈ្ងប់តែម្តង វាជាឧសថទិព្ឋរបស់គាត់ បុរសចំនាស់ញញឹមស្រង់ក្លិនពិដោនោះ កែវភ្នែកទាំងគូរ សំលឹងមើលទៅ សូនស្នេហ៏រួចក៏បិទភ្នែកសន្សឹមៗៗជាមួយ នឹងស្នាមញញឹម ការចាកចេញ ដោយស្ងប់ស្ងាត់ ដោយ ចិត្តសង្ឃឹមថា និងបានជួប ជាមួយមនុស្ស ជាទីស្រលាញ់……

ម្លិះ: លោកតាៗៗ បន្ទាប់មកយ៉ាងមេចទៀត លោកតា?
(ក្មេងៗភ័យណាស់បានរត់ទៅរកមនុស្សចាស់នៅក្នុងផ្ទះ។ ម្នាក់ៗឆ្លេឆ្លារត់មក។ Jerryយល់ច្បាស់ពីស្ថាភាព​ឳពុកខ្លួន គាត់មិនស្រកទឹកភ្នែកដូចអ្នកដទៃទេ គាត់បានដើរទៅបេះផ្កាម្លិះ មួ មកដាក់លើដៃឩពុកខ្លួន រួចនាំកូនចៅលុជង្គង់ថ្វាយកា្របសំពះ លាឳពុកទាំងអាល័យ)
នារីត្ន: (ក្មេងស្រីយំស្រែកសួរទៅឳពុក) លោកប៉ា លោកតាកើតអី បានហៅមិនឭបែបនេះ?
Jerry: លោកតាទៅជួបលោកតាតូចនៅថានសួគ៏ហើយកូន
……………………
រក្សា : (បុរសង្ហា បានរត់ឆ្លេឆ្លា ពេញវាលស្មៅដ៏ខៀវខ្ចី)យីខ្ញុំនៅទីណាចេះ ចុះចៅៗទៅណាហើយ
Jerry​ៗ ចៅៗ (ស្រែក….ប្រុសល្អបញ្ឈប់ដំនើរ រួចញញឹម ) នេត្រា ៗៗ អូន ៗៗ ប្រពន្ឋសម្លាញ់ អូននៅទីនេះយូហើយមែនទេ គឺអូនពិតមែនទេ?
បាទគឺអូន អូនចាំបងនៅទីនេះយូហើយ លោកប្តី
រក្សា :​(គាត់ស្រែកផង ច្រៀងផង លោតផង ហាកសប្បាយណាស់) អូនមិនទៅណាចោលបងទេមែនទេ សន្យាមក? បងហត់ណាស់ បងត្រូវការអូនលើទឹកចិត្ត អ្វីដែលបងសន្យា បងបានធ្វើអស់ហើយ សុំទោសផង បងធ្វើបានតែប៉ិនហ្នឹងទេ។
បាទ បាទអូនដឹង បងធ្វើបានល្អណាសលោកប្តី អូនសន្យាពូកយើងនិងមិនបែកគ្នាទៀតទេ។ ទីនេះជាឋានសួគ៏ស្នេហ៏យើងណាបង ។

      បងរក្សាគេងកើយភ្លៅខ្ញុំ បញ្ចេញស្នាមញញឹមស្រស់ ដ៏ គួរអោយទាក់ទាញ ដៃរបស់ខ្ញុំត្រូវបានគាត់ចាប់មិនព្រមលែង ព្រោះតែខ្លាចខ្ញុំទៅចោលហើយមើលលើទៅ ស្នាំញញឹមដែលដែលខ្ញុំមើលមិនណាយ ដើមទ្រួងដ៏កក់ក្តៅ ជាមួយការថ្នមថ្នាក់ បានវិលត្រឡប់មកម្តងទៀត។ ពួកខ្ញុំទាំងពីបានសើយសុខជាមួយគ្នានៅកន្លែងដ៏ស្រស់ស្អាតដែលគ្មានអ្នកណាមកដល់ ជាឋានសូគ៏សំរាប់ពួកខ្ញុំ អរគុណព្រហ្មលិខិត អរគុណទេវតា អរគុណលោកតា។
រក្សា: ពីពេលនេះទៅយើងនិងមិន បែគ្នាទេមែនទេ?
បាទ​លោកប្តី មិនបែកទេ មិនបែករហូតណាបង និស្ស័យស្នេហ៏ នេះគ្មានទីបញ្ចប់នោះទេ
រក្សា: បាទអូនសម្លាញ់
គេងទៅអូនច្រៀងបំពេរ ណាប្រុសកំពូលស្នេហ៏………..
រក្សា: ហាហាហាហ បាទប្រព័ន្ឋ សំណប់ចិត្ត
                                
                                 សួរស្តីមិត្តណប់អ្នកអាន និស្ស័យស្នេហ៏ ត្រូវបានបញ្ចប់ត្រឹមភាគទី៥ នេះ បើសិនជាមានយោបលអីកុំភ្លេចណា ខ្ញុំរងចាំ អរគុណចំពោះការចំណាយពេលរបស់អ្នក និងការស្វាគមន៏ផងដែរ អរគុណ។ ជួបគ្នានៅរឿងភាគថ្មី ទៀ ណា សរសេរជិតចប់ហើយ តែរកចំណងជើង ដាក់អត់ទាន់សំ កុំភ្លេចរងចាំអានទាំងអស់គ្នាណា។ ជូនពរសំណាងល្អ ដំនើរកម្សាន្តរីករាយណា សូមអោយមានសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត 
ណារ័ត្ន ឃូល 




No comments

Powered by Blogger.