អាហារពេលព្រឹកខ្ញុំ (រឿងពិត ថ្មីៗ ក្តៅៗ ហ៊ុយៗ)

អាហារពេលព្រឹកខ្ញុំ (រឿងពិត ថ្មីៗ ក្តៅៗ ហ៊ុយៗ)





នៅកន្លែងញ៉ាំបាយដែលមានមនុស្សច្រើន កំពុងរងចាំញ៉ាំ រូបខ្ញុំផ្ទាល់ជាបុគ្គលដែលទៅក្រោយគេបង្អស់ក្នុចំនោមអ្នកទាំងនោះ។ តុទី៣ជាតុដែលទំនេរជាងគេង ដែលមានតែនិស្សិតម្នាក់អាយុស្របាលខ្ញុំដែលកំពុងរងចាំញ៉ាំបាយដូចគ្នាុំ។ ប្រមាណមិនដល់៥នាទីផងមាន បុរសសង្ហាម្នាក់វ័យប្រហែល២៧ ទៅ២៨ ឆ្នាំ ស្រអែមស្រស់ រួសរាយណាស់ បានចូលមកអង្គុយទល់មុខខ្ញុំតែម្តង រូចញញឺមដាក់ខ្ញុំជាការស្វាគមន៏។ គាត់បន្តរដោយសំេលងពិរោះនិងគួរសមដោយសួរថា"នេះជាកែវទឹកខ្ញុំមែនទេ ?" ខ្ញុំតបដោយស្នាមញញឺម "បាទមិនមែនទេ" គាត់បានលើកែវទឹកនោះចេញហើយជាមួយនិងសំដីកម្លែងមកកាន់ខ្ញុំ ទាំងរូបខ្ញុំផ្ទាល់ អត់ដឹងតបថាមេច បានតែញញឺមទេ។ ប្រុសសង្ហា លើកដៃបង្ហាញថាគាត់ត្រូវការបាយ២ចាន ភាពរស់រាយ និងការគួរសមរបស់គាត់ពិតជាថ្លៃថ្នូរណាស់ ទាស់ត្រងថា ខ្ញុំុំអត់មានអីតប់ពេលគេ យាយពីនេះពីនោះ ជាមួយ ខណះពេលដែលកំពុងរងចាំបាយដូចគ្នា បានតែញញឺមទេ ខ្ញុំ គេថាឯងឬកទៀត មើលទៅ។ បុរសសង្ហាទី២ សំបុលខ្មៅ មាឌធំ ហើយខ្ពស់មុខដូចកូនកាត់ តែចេញចរិកមក ម៉ែអឺយ គួរអោយស្អប់ណា់។ នៅចន្លោះខ្ញុំនិងបិុរសទី១ មានកៅអីទំនេរមួយរ ដែលកៅអីនោះ ខ្ញុំបានដាក់ការតាបរបស់ខ្ញុំ ដោយហេតុឃើញថាគេ ជាមិត្តនិងគ្នា ទើប គិតថាគេត្រូវការកន្លែងនេះ ហើយមើលទៅ ទើបខ្ញុំដកកាតាបចេញ ដើម្បីអោយកៅអីគេអង្គុយ តែផ្ទុយទៅវីញ ប្រុសគួរអោយស្អប់នោះបែរជា ដើរទៅយកកៅអីថ្មី ហើយមិនយកកៅអីដែលខ្ញុំលះបង់អោយ ព្រះអើយ មុខខ្ញុំដឹងទុកណាទេ ខ្មាស់គេណាស់។ គេងទាំងពីរស្វាគមន៏គ្នាតាមធម្មតា បុរសទី ២ ប្រុសចង្រៃ រអ៊ូដូចឃ្មុំ "មេចបានមកញ៉ាំបាយកន្លែងហ្នឹង កង្វកណាស់ ស៊ីមេចទៅ? ស៊ីកើតដែរ?" អូម៉ាកអើយ ប្រុសចង្រៃនិយាយមគួរអោយស្អប់ណាស់ ដោយមិនបានគិតពីអ្នកផ្សេងកពុងតែទទួលទៀន បូករួមទាំងខ្ញុំផងដែល កំពុងតែឆ្ងាញ់និងសាច់ជ្រូកអាំង ផងដល់លឺគេថាចឹង មានន័យថាខ្ញុំញ៉ាំរបស់កង្វក់ ប្រហែលជាអាតាប៉ិហ្នឹង បាយរាល់ដងនៅឋានព្រះច័ន្ទដឹង។
ឆ្ងល់ថាហេតុអីបាននិយាយទៅរួចហ្ន? និយាយអត់គិតពីអ្នកដ៏ទៃសោះ មិនពេញចិត្តទេ។ បុរសទី១ បានកាត់ប្រុសចង្រៃថា "ចេះតែស៊ីៗទៅ កុំរអូពេក" បន្ទាប់មកទើប ប្រុសចង្រៃឈប់រអ៊ូ ហើយចាប់ផ្តើមអ៊ូតម្តង។


 

 ខ្ញុំ ហ៊ើយ ស្អប់ណាស់ អ្នកមានជិះឡានល្អ តែចរិក មិនគួអោយគោរព ឆ្ងល់ដែល មកស៊ីធ្វើអី បើមិនស៊ី ទេ រអ៊ូច្រើនមេះ។ខណះនោះបន្ទាប់ពីស្តាប់ លឺពាក្យសំដីទាំងអស់នោះ ខ្ញុំក៏ឈប់ញ៉ាំ ទំលាក់ស្លាប់ព្រា ចុះ រួចទាញកៅអី ចេញ លឺសូតែក្រាំង បញ្ចាក់ថាមិនពេញចិត្ត ចាកចេញទាំងស្តាយ ញ៉ាំអត់ទាន់ឆ្អែតផង ទើបអស់ពាក់កណ្តាលហ្នឹង តែទ្រាំរួមតុ ជាមួយមិនបាន ខ្លាំច វ៉ាៃគ្នា ងាប់។ ប្រុសចង្រៃរំខាន អាហារពេលព្រឹក សាច់ជ្រូកអាំង ដែលកំពុងតែឆ្ងាញ់ទាំងព្រឹក.....លូវហេវទៀតហើយម៉ាកអើយ ...

4 comments

ប្រុសក្មេង said...

បានមួយរឿងបាត់!

Jason Kizz said...

Why don't you tell him to go back to his planet to eat his shit ,... Hate that kind of this bitch the most

love story, gay novel said...

Dia Moung ហាហាហាហា ចេះតែសរសេរៗ ទៅ:):)

love story, gay novel said...

iason Kizz អត់ប្រាប់ វាជាសិទ្ឋរបស់គាត់ មិនពេញចិត្ត ក៏ដើរចេញតែម្តងទៅ

Powered by Blogger.