ជម្រើសបេះដូង ភាគទី១


សួរស្តីមិត្តអ្នកអាន ជួបគ្នាសារជាថ្មីជាមួយរឿងភាគថ្មី ដែលទើបតែបញ្ចប់ សុំទោសផងណាខ្ញុំដឹងថាខ្ញុំយឺតខ្លាំងមែនទេ តែទោះជាយ៉ាងណា ពេលនេះ ខ្ញុំបានត្រឡប់មកជាថ្មី ជាមួយនិងរឿងថ្មីមួយនេះ។ ខ្ញុំមិនប្រកាដថារឿងនេះ អាចជ្រៀតចូលក្នុងអារម្មណ៏របស់មិត្តអ្នកអានឬក៏អត់នោះទេ តោះចង់ដឹងថាវា មានអត្ថន៏យយ៉ាងណា អានលេងៗ កំដរថ្ងៃចុងសប្តាហ៏ ជាមួយគ្នាតោះ។

ជម្រើសបេះដូង


ជីវិតជាកូនអ្នកទីក្រុងមិនអស្ចារ្យអីណាស់ណាទេ តាមខ្ញុំយល់រស់នៅទីណាក៏ដូចជាទីណាដែរ សំខាន់គឺមានក្តីសុខ នៅជិតមនុស្សដែលខ្លួនស្រលាញ់ មានគ្រួសារមួយដ៏កក់ក្កៅ ក្នុងស្ថានភាពមួយ ដ៏សមរម្យ ដូចខ្ញុំសព្វថ្ងៃនេះ ចឹងខ្ញុំរស់នៅជាមួយគ្រួសារ ខ្ញុំដែលស្ថិតនៅក្រោមការឃុំគ្រង់ យ៉ាងល្អ របស់ប៉ាម៉ាកខ្ញុំ។ គ្រួសារខ្ញុំមានគ្នា៥នាក់ ប្អូនស្រីពៅទើបរៀនថ្នាក់ទី៩ ចំនែកបងប្រុសជិតការហើយឆ្នាំក្រោយ។ ខ្ញុំអាយុ២២ឆ្នាំ ហើយតែម្តាយឪពុកខ្ញុំវិញទុកខ្ញុំដូចក្មេង២ ឆ្នាំចឹង ពេលខ្លះមានអារម្មណ៏ថាតឹងតែងណាស់ សេរីភាពមិនគ្រប់គគ្រាន់ តែទាំង អស់នេះ គឺជាក្តីស្រលាញ់ដែលអ្នកមានគុណផ្តល់អោយខ្ញុំ ក្នុងនាមជាកូន អ្នកណា ក៏ដូចជាអ្នកណាដែលមែនទេ មនុសុ្សសំខាន់បំផុត ក្នុងឆាក
ជីវិតគឺ អ្នកមានគុណ។ ខ្ញុំមានមោទនភាពណាស់ដែលបានធ្វើជាកូនគាត់ ថ្វីបើគាត់គ្មាទ្រព្យធន ទំនុកបំរុងខ្ញុំ តែអ្វីដែលពូកគាត់ផ្តល់ អោយពួក ខ្ញុំដែលជាកូន គឺជាក្តីស្រលាញ់ ការទួរន្មាននិងសុភម្គលដែលមិនអារកទិញ បាន។ និយាយតាមត្រង់ពេលខ្លះខ្ញុំយល់ថាខ្ញុំល្ងង់ណាស់ អន់ចិត្តនិងខ្លួនឯងថាហេតុអី ខ្ញុំអន់ម៉េះ? បើខ្ញុំរៀនពូកែជាងនេះ មានសម្ថភាពជាងនេះ ដូចបងប្រុស ប្រហែលម្តាយឪពុកខ្ញុំរឹតតែសប្បាយ ចិត្តទៀត ហើយមើលទៅ។ ​​ហ៊ើយធ្វើម៉េចទេ បើសមត្ថភាពខ្ញុំវាបានតែប៉ិនហ្នឹង ម្តាយខ្ញុំគាត់មានប្រសាន៏ ថាថ្វីបើពួកខ្ញុំមិនមែជាមនុស្សល្បី ជាអ្នកពូកែ តែគាត់មានមោទនភាពដែលមានពួកខ្ញុំជាកូនដែលដើរគន្លងធម៏បែបនេះ។ អ្នកម៉ែខ្ញុំ តែងលើទឹកចិត្តកូនៗជានិច្ច

ទីង តុង ទីង តុង(សំលេងទូស័ទ្ទរោទរ៏)
អាឡួម៉ាក់ បាទម៉ាក់
ម៉ាក: កុំនៅយូពេកណាកូន ម៉ោង៨ ជាងអីមកវិញណាកូន ផ្លូវស្ងាត់ណាស់
បាទម៉ាក់ប្រហែល៩អីទៅវិញហើយ តែម៉ាក់អឺយជិះឡាន មកជាមួយគេ ទាល់តែចាំគេណាម៉ាក់
ម៉ាក: ចឹង បើយប់ពេក ខលប្រាប់បងឯងណាកូន ចាំអោយកូនសិទ្ឋទៅយក ណាកូន
បាទម៉ាក់មិនអីទេ ចាំកូនខលទៅ ណា ម៉ាក់កុំបារម្មណ៏ ព្រោះអីមានគ្នាច្រើន ម៉្យាងប្រធានកូន ផ្ទះគាត់តាមហ្នឹងដែរទេម៉ាក់
ម៉ាក: អូចឹងល្អហើយកូន ចឹងលេងអោយសប្បាយចុះណាកូន
បាទម៉ាក់ បាទ ជំរាប់លាម៉ាក់
          ស្រលាញ់លោកណាស់ខ្ញុំ គ្រប់ដង្ហើមចេញចូលរបស់លោកគឺមានតែកូន តែម្តង……………
          ខ្ញុំសំលឹងមើលទៅច៏ន្ទ ដែលរះសែនឆ្ងាយ ដៃខ្លីឆោងមិនដល់ បានត្រឹមតែសម្លឹង ហើយញញឹម មិនដឹងថាគេមើលឃើញអត់ផង យ៉ាងណាៗ ស៊ាំនិងជីវិតបែបនេះហើយ ឯកការដោយសារស្នេហា វាមិនស្លាប់ទេ…..ពិតជានឹកគេដល់ហើយ ថ្មើនេះកាណាដាម៉ោងប៉ុនន្មានហ្ន?​ ជាតិនេះមិនមែនគូរទេ ឈប់គិតទៅ….

មង្គល: វិសាល ឈរធ្វើអីហ្នឹង ស្លុងអារម្មណ៏ម៉េះ មេចមិនចូលទៅក្នុង គេកំពុងសប្បាយណា ឬក៏នឹកផ្ទះហើយ ហ្នឹងហា? (សំលេងគាត់ធ្វើអោយខ្ញុំ ភ្ញាក់ពីការស្រមើស្រមៃ)
ហាហាហាមានណាបង គ្រាន់តែថាមិញញ៉ាំច្រើនពេក ចង់ឈរអោយស្រក់ពោះ តិច ណាបង ម៉្យាងខ្ញុំមិនសូវចេះផឹកផង ចូលទៅ ខ្លាចពួកគាត់ បញ្រក់ខ្ញុំណាបង (បងមង្គលគាត់ជាប្រធានផ្នែក គម្រោងរូបរាងសង្ហាណាស់ កំលោះជ្រេ អាយុ២៧ហើយអត់ទាន់មានប្រពន្ឋទេ។ ខ្មៅតែស្រស់ រាងជាមនុស្ស ប្រុសតែម្តង គាត់ជាអ្នកកីឡា មុខម៉ាត់ដូចកូនកាត់ ឥណ្ឌាលក់មុងចឹង)
មង្គល: ហាហាហាហ មានណា អ្នកណាហ៊ាន បើបងនៅហ្នឹងហើយហាហាហ (ពេលខ្លះគាត់យាយខ្ញុំអត់យល់ទេ មិនដឹងគាត់គិតអីទេយាយប្លែកៗ )
បាទបង តោះបងទៅក្នុងវិញហីបង តោះ (ពេលដែលនៅជិតគាត់តែពីរអ្នក ខ្ញុំមានអារម្មណ៏ថាខ្លាចគាត់វិញទេ មិនមែនស្អប់ទេ តែខ្ញុំមិនមានអរម្មណ៏អីលើគាត់ លើពីមិត្តរួមការងាទេ)


 


          ម៉ោងប្រហែល ៩យប់ទៅហើយ ទើបកម្មវិធីជប់លៀងនោះចប់ ម្នាក់ៗរាងត្រេតត្រូតតិចហើយបើផឹកយកឈ្នះចឹងហ? នៅក្នុងរយន្តលុច្សសីស មួយគ្រឿងដែលមានតែខ្ញុំនិងគាត់ ស្ថិតក្នុងភាពស្ងាត់ក្រៃលេង និយាយតាមត្រងខ្ញុំចង់អោយតែដល់ ផ្ទះឆាប់ៗទេ លោកអឺយ
មង្គល : មេចហើយ វិសាល ស្ងាត់ម៉េះអូន? អត់យាយអីចឹង (គាត់ងាកមកមើលខ្ញុំ រួចដៃស្រវាកាន់ដៃខ្ញុំជាមួយនិងទឹកមុខញញឹមស្រស់ បែបព្រាននារី ខ្ញុំមិនចូលចិត្តគាត់សោះ)
បាទ បាទ បងមិនអីទេ (ខ្ញុំដកដៃចេញពីគាត់ យ៉ាងលឿន ដោយមិនបានងាកមើលមុខគាត់អីតិច)
មង្គល: (គាតអែបឡានទៅគាន)
ហា បងឈប់ឡានធ្វើអី យប់ហើយណា បងមិនខ្លាចទេអី
មង្គល:​ ​(គាត់ហាក់ខឹងខ្លាំងណាស់ ចរិកគាត់ចង់ឈ្នះណាស់ តែ បើស្រប់តាមអីក៏អោយដែរ) ហេតុអី? ៗៗ ហេតុអី មិនទទួលយកបង ? រយះពេលជិត២ឆ្នាំដែលយើងធ្វើការជាមួយគា្ននេះ អូនមិនដឹងពីចិត្តបងទេឬ វិសាល?
ហា អូ បងៗៗយាយអីហ្នឹង សុំទោសក្រៅ ពីមិត្តរួមការងារខ្ញុំអត់មានគិតអីទៀតទេ សុំទៅសផងណា សុំទោស
មង្គល: (គាត់ស្ទុះមកចាប់ខ្ញុំក្នុងឡានតែម្តង ដោយសារតែអំនាចស្រលាញ់ ឬក៏អំណាចនៃស្រាទេនៀកខ្ញុំមិនច្បាស់ទេ )

ហេហេហេ បងៗៗ បងកុំអី បងស្រវឹងហើយ ចេញៗ (ខ្ញុំខំរើបំរះ ចេញពីក្នុងដៃ ថ្វីបើគាត់មាឌធមតែ ខ្ញុំវិញ ៦០គីឡួ ១ម ៧០ដែរតើរ មិនឈ្នះក៏អាចទប់ទល បានដែរ។ ខ្ញុំជ្រុលដៃទះគាត់មូយកំភ្លៀង ហាក់ធ្ងន់ដែលហ្នឹង តែមួយកំភ្លៀងនេះ ហាក់ដាស់អារម្មណ៏គាតអោយភ្ញៀកឡើងវិញ។)
មង្គល: (ប្រុស ចង្រៃ ហាកបន្ទន់ឥរិយាបថតិច) សុំទោស សុំទោស បងស្រវឹងហើយ
ខ្ញុំចង់ទៅផ្ទះ( ខ្ញុំនិយាយជាមួយកំហឹង លាយជាមួយទឹកភ្នែក ប្រុសចង្រៃ ក្តីស្រលាញ់គេបង្ហាញតាមនេះមែន? )
មង្គល់: សុំទោសៗ អូខេៗ តោះបងជូនអូនទៅផ្ទះ តោះៗ

 
ប្រហែល១៥នាទីក្រោយមក រថយន្តបានបមកដល់ផ្ទះខ្ញុំ។ ខ្ញុំផ្ទាល់ចុះពីឡានដោយ មិនងាកមើលគាត់ និងពោលពាក្យអរគុណអីមួយម៉ាត់ទេ បើអ្នកជាខ្ញុំវិញអ្នកច្បាស់ជាយល់អារម្មណ៏នេះ។ ក្តីស្រលាញ់ដោយសា្រ បែបនេះ មិន មែនជាក្តីស្រលាញ់ទេ។ នឹកឡើងឆួលចិត្ត ឈឺនិងគេចាត់ទុកខ្ញុំជាមនុស្សប្រភេទនេះ ថ្វីបើខ្ញុំជាខ្ទើយ តែក៏មិនមែន ងាយបែបនេះដែរ ស្តាយណាស់ អោយមនុស្សចង្រៃបែបនេះមកប្រលោក ប្រលាក់បែបនេះ។
…………………………
          ១យប់កន្លងទៅថ្ងៃជាថ្ងៃអាទិត្យ បានសំរាកមួយថ្ងៃទៀតហើយ បំភ្លេចរឿងយំមិញចោល តែ មិនអត់ទោសទេ ចាំមើលតែថ្ងៃច័ន្ទហ្នឹង ទៅសម្ភាសន៏កន្លែងថ្មីជាប់ហា  លាឈប់ពីអាមេ ឆ្គួtៗហ្នឹងហើយខ្ញុំ។ ល្ងាច់នេះណាត់គ្នាជាមួយមិត្តភក្តីទៅហាត់ប្រាណផង កុំគិតច្រើនពេក អីក អាក អីក ខ្ចិលណាស់ ដេកតិចទៀតសិន Good nighJ
         
          ល្ងាចថ្ងៃអាទិត្យនេះ មនុស្សមិនខុសពីរាល់ដងទេ មនុស្សច្រើនណាស់ សមស្រប់និងអាកាសធាតុត្រជាក់ល្អទៀតនោះ វារឹតតែសាកសំ សំរាប់ការលែហែរ នាល្ងាចចុងសប្តាហ៏នេះ។ ក្រលែកមើគេជិតខាង ហ៊ើយគេមានគូអស់លីង នៅតែខ្ញុំទេ ឯកកាដល់ហើយខ្ញុំ មកពីខ្ញុំធាត់ពេក អត់សង្ហា ឬក៏ម៊េចហ្ន បានគ្មានអ្នកចាប់អារម្មណ៏? យី យូម៉េះពូកនេះណាត់ឯងម៉ោង លូវ ៥កន្លះហើយ អត់ទាន់ឃើញទៀតអ្វី?
ទីត ទីត នៅនេះ នៅនេះ ?
ណាគេចេះ សំលេងដូច ក្លុច
ស្រីលុច្យ: ហ្វាកអឺ ចាំយូនៅណប់ sorry ណា ស្ទះផ្លូវហ្នឹងហា
បាទ យូហើយ ប្រហែលជិត២ម៉ោងហើយណា  ចុះណា តួរឯក?
(ស្រីលុច្យទើបតែប្រឡងជាប់ទី១២ ទេ តែមាឌ និងមុខចំនាសគ្នាទេ លុច្យខ្ពស់ រាងស្អាត ខ្មៅស្រអែមស្រស់ រួសរាយណាស់ ចិត្តបានទៀត ខ្ញុំស្រលាញ់ត្រង់ថា យាយអីក៏មានហេតុផលដែរ មិនងាយខឹងផ្តេសផ្តាស តែពេលខ្លះចរិកដូចកូនក្មេងចឹង  )
ស្រីលុច្យ: មកលូវហើយ មកមួយ ហ៊្សុន អូនោះៗៗ មកហើយ
(ពីរអ្នកហ្នឹងជិះម៉ូតូមួយគ្នា )
អេតួរឯក យូម៉េះ យើងចាំយូហើយហ្វើយ
ស្រីពៅ: Sorry ណប់ តែលូវមកដល់ហើយតើចុះណា សិទ្ឋ? លុច្យហា ណាសាវួន ប្រុសស្នេហ៏នោះ?
លុច្យ: យី ខ្ញុំម៉េចដឹង អ៊ៀនណាស់ណា ប្រុសសេ្នហ៏យ័ត្នគេឮទៅ

ហាហាហាហ មើលគេអៀនក្រែងយាយទូរស័ទ្ទមួយគ្នាតើ រាល់យប់ហ្នឹង
ស្រីពៅ: អឹមែនតើ កុហកពួកអញ យ័ត្ន ធាត់គ្មានថ្ងៃស្គមទៅ ហាហាហ​(បរិកាសនោះពួកខ្ញុំសើចម៉ាលាន់តែម្តង នៅក្រោមដើមផ្កាចំប៉ា នៅម្តុំក្តាន់ពីរ អ្នកផ្សេងមើលមកថាពួកខ្ញុំឆ្គូតហើយ ឬក៏គិតថាពួកខ្ញុំយូៗជួបគ្នាម្តងបានសប្យាបយចឹងហ  តាមពិត រៀនអង់គ្លេសជាមួយគ្នារាល់ល្ងាចហ្នឹង។ (ស្រីពៅជា កូនអ្នកកំពង់ចាម គេមានសាច់ដូចខ្ញុំចឹងពីអ្នកខ្ញុំពេលនៅចិត្តគ្នាគេថាកូនផ្លោះ។ មិនបែបខ្ញុំយាយប្រាប់ទេ ចរិកកូនពៅគឺ ពូកែងណាស់ តែស្រលាញ់ថា ចិត្តបាន ចិត្តល្អ ថ្វីត្បិតតែពូកែង តែក៏ឆាប់បាត់ ហើយមិនចេះកុំទេ មនុស្សត្រង់ ឃើញអីយាយហ្នឹង ធ្វើហ្នឹង ក្បាលរឹងតិច  ចំនែកហ្ស៊ុនវិញ ជាHoney nop Jup Jup របស់ស្រីពៅ គេស្រលាញ់គ្នាយូហើយ )



តោះ ទៅស្តាតហី នៅណាគេទៀត ចាំប្រាប់ សាវួន និងសិទ្ឋអោយទៅតាមក្រោយទៅណា
លុច្ស: ចាំតិចទៅណប់ មកលូវហើយ
ពួកវាអត់ស្គាល់ផ្លួវមែន អឺចាំក៏ចាំដែរ ណា…..ហេយគ្នាមានរឿងមួយស្អែក គ្នាទៅសម្ភាសន៏កាងារថ្មីហើយ ជំនួយការគម្រោងណាពួកម៉ាក នៅអង្គការមួយ
ស្រីពៅ: អូឡូយមេះ ស៊ូៗៗ ពួកមាក់ ក្រែងបានដកខ្លួនចេញពីមេ ឆ្គួតរបស់ឯង
អឺមែនតើ អរគុណពួកម៉ាក
លុច្ស:អង្គការ ដែលប្រាប់ថ្ងៃមុននឹងមែន? ជាប់ហើយ? ឡូយផស់គេហ្ន
ហេហេហេហហេ ឡួយអីមិនដឹងជាប់ធ្លាក់ផង អូនោះសាវួន និងសិទ្ឋ មកហើយ លុច្ស(សាវួនជាកូនអ្នកមានមកពីឧត្តមានជ័យ ប្រុសកំលោះនេះសង្ហាណាស់ ស្មាបើកស្ទើតែមួយ១៨០ដឺក្រេហើយ មុខស្រស់ មាឌក៏បាន សំគ្នាមួយលុច្សណាស់ ចំនែកពីសិទ្ឋវិញមកពីបន្ទាយមានជ័យ ជាកូនអ្នកមានដូចគ្នា ចាយលុយដូចព្យុះ សម្រស់បានតែមាឌតូចតិច ពួកខ្ញុំរៀនអង់គ្លេសមួយគ្នាពេលល្ងាច ច៏ន្ទ ដល់សុក្រ វល់ ៗក្នុងចំនោមពួកខ្ញុំ មានតែស្រីពៅ និងសាវួនទេដែលរៀនពូកែ)

          ជុំគ្នាមួយល្ងាចថាទៅហាត់ប្រាណអី ទៅស៊ីថាខ្លះ ជជែកគ្នា ពីនេះពីនោះ សើចផ្អើលគេអែង របស់ហូបហូរហែរ ហាហាហា ថាទៅហាត់ប្រាណ ? នៅជិតពួកនេះ សប្បាយណាស់ ថ្វីបើពួកវាមានគូរ អត់តែខ្ញុំ តែពេលនៅជិតគ្នា អត់មានញ៉េញ៉ៃអី ទេ ដូចមិត្តភក្តិចឹង អត់មានអ្នកង៉ក់ងរដូចកូនក្មេងអី ទែ ហេហេហេ ម៉្យាងដែរពួកម៉ាក់ខ្ញុំ…….
……………………………………………. 
ព្រឹកព្រហាមម៉ោង៧: 0 នាទីមេឃស្រទុំដូចពេលល្ងាចម៉ោង៥ចឹង ត្រជាក់ណាស់ ព្រោះនេះជារដូវរងារផង។ មានមនុស្ស ម្នា ជាច្រើន នៅតាម ដងផ្លូវ ម្នាក់ៗធ្វើដំនើររៀងខ្លួនស្រូតទៅធ្វើការ ព្រោះពេលថ្ងៃនេះជាថ្ងៃច័ន្ទ ផង ទាំងខ្ញុំទាំងគេ ប្រញាប់ដូចគ្នាតាគ្នាហ្នឹង ហ៊ើយយឹតម៉ោងហើយខ្ញុំ ផ្លូវស្ទះទៀត  ប្រញ៉ាប់ទៅសម្ភាសន៏ទៀត ខ្ញុំ

អួយៗៗ ជួយផង អីកអាក ក្រាំង(សំលេងដួលម៉ូតូ)
អួយម៉ែអើយឈឺណាស់ រលាត់ដៃបាត់ ហើយ បែកStop ទៀតនែក ហេយ លោក ជិះមិនបើកភ្នែកទេហី ហា (ខ្ញុំដោះមួកចេញ ស្រែកទៅកាន់អាតាប៉ិ មាឌធំ ហ្នឹង។ )  (គាត់ជួយលើកម៉ូតូខ្ញុំ ដោយមិននិយាយពា ក្យ សុំទោសអីមួយម៉ាត់  ឬកពារ ចេញមក រាង ឡួយៗម៉េចទេ តែគួរសមដែរគេ អត់វ៉ៃ ឬថាអោយ បើខុសម៉្យាងម្នាក់ហ្នឹង។



យីគ្រាន់តែជួយលើកម៉ូតូរួច ជិះទបាត់ អាតាប៉ីអត់ចិត្តមែនហ្មង រាងស្ហា ជិះម៉ូតូល្អ តែ ចរិកអន់ សយម៉េះ។ ស្លាប់ហើយម៉ោង ជិត៨ជាងហើយ យឺតបាត់ហើយខ្ញុំ សម្ភាសន៏ម៉ោង៩ព្រឹកហ្នឹងផង។

……………
អួយឈឺដៃណាស់ ឈាមព្រិចៗទៀត   អូរសួរស្តីបង ខ្ញុំមកសម្ភាសន៏បង
អូ ចូលមកក្នុងសិនមក ទុកម៉ូតតូហ្នឹងហើយ  រូចចូលទៅក្នុងសិនទៅ មានReceptionist នៅខាងក្នុងណាអូន
បាទបងអរគុណ បង (យីម៉ូតូនេះ ដូចធ្លាប់ស្គាល់ អាម៉ូតូ ម្ចាស់អន់ចរិក មិញហ្នឹងដឹង?​)​​  អូជំរាប់សួរបង ខ្ញុំមកសម្ភាសន៏ព្រឹកនេះណាបង

ម៉ារី: ចា អូន អង្គុយសិនមក អូន អូរដៃប្អូនកើតអីហ្នឹងអូន ឈាមហើយ បងទៅយក ថ្នាំលាបអោយណា
បាទបាទ អរគុណហើយបងស្រី មិនអីទេ ពេលជិះមកតាមផ្លូវ មេញ បុកឆ្កែណាបង ដូលខ្លួនឯងទៅ
ម៉ារី:  ហា  គាប់ជួនម៉េះលោកសំណាង ឈាមម្រាមដៃ ដែរទើបបិទហើយ បងសួរគាត់ គាត់ថាជិះប៉ះឆ្កែដែរ
ហេហេហ គាប់ជួនណាស់ បង អរគុណណាបង ដែលជួយយកអាសារ ណាបង
ម៉ារី:  តោះអូន គេចេញហើយ អូនចុងក្រោយគេហើយ ចូលទៅក្នុងបន្ទប់នោះទៅ
បាទបង អរគុណណាបង


          ( ស្លាប់ហើយគ្រាន់តែចូលទៅក្នុងបន្ទប់ភ្លាមខ្ញុំចង់ទន់ជង្គង់ លោកសំណាង នោះជាអាប៉ិអត់ចិត្តនោះមិញដែលជិះប៉ះគ្នាតើ ចប់ហើយ មិនបែចសម្ភាសន៏ទេ ធ្លាក់បាត់ហើយ។ បុរសនេះមុខមាំណាស់ ស្អាត់ណាស់ សម្បុលស ភ្នែកមុត ច្រមុះស្រូច បបូរម៉ាត់ព្រែក សក់ខ្លីវែកជំហៀង រាងខ្ពស់ជាងខ្ញុំ ទៀត១ម៨០ ហើយមើលទៅ ម៉ីងម៉ាត់ជ្រុល។ ស្អាតវាយ៉ាងមិញតែអន់ចរិក គួរអោយស្អប់ ប្រុសចង្រៃ )

សំណាង: សួរស្តីប្អូន យើងជួបគ្នាម្តងរួចហើយ ព្រឹកមេញ យ៉ាងមេចហើយដៃ (គាត់ញញឹមស្ងួត សំដីពិរោះ តែនៅតែកាច)

បាទបងសួរស្តីបង បាទបងមិនអីទេ តែឈឺតិចៗដែចុះបងវិញ?
សំណាង: មិនអីទេ អូន អូខេបំភ្លេចរឿព្រឹកមេញចោល យើងធ្វើការម្តង កុំទុកដាក់ក្នុងចិត្តអី
ហេហេហ បាទបង (មិនជឿទេ ចប់ហើយខ្ញុំ )

          នៅក្នុងបន្ទប់ មួយបិទជិត ដែលមានអ្នកសម្ភាសនដល់ទៅ៣នាក់ ខ្ញុំម្នាក់ឯងត្រូវរ៉ាប់រងសសំនួររបស់ពួកគាត់ តាមពិតទៅ មិនមានអីពិបាក ឆ្លើតទេ តែខ្ញុំខា្លចអាប៉ិសំណាងហ្នឹងកុំ ខ្ញុំដែលបានស្រែកអោយព្រឹកមិញ គួរអោយឆ្ងល់ដែរ ពីអ្នកនោះសួរនោះសួរ តែតាប៉ិហ្នឹងអត់សូវសួរ អង្គុយមើលតាមុខខ្ញុំសោះហើយ យូៗៗ ទៅ អៀន ចង់ងាប់ហើយ មកពីខ្ញុំស្អាតផងដឹង ច្រមុះស្រួច សបុលស្រអែមស្រស់ ខូចសងខាងទៀត មិនអន់ទេ ដំនើរការសម្ភាសន៏រយះពេល១ម៉ោង កន្លងផុតទៅ ពីដំបូងហាកតឹងតែណាស់ តែដល់ពេលយូទៅ   មានអីម៉្យាងដែរហាហា

ម៉ារី: អូរួចហើយមែនទេ អូនសង្ឃឹមទេ? បងហាក់មាននិស្ស័យណាស់ ចង់អោយអូនជាប់ដល់ហើយ បានធ្វើការមួយគ្នា
បាទបង សង្ឃឹមដែរបង អរគុណណាបង
ម៉ារី: អូលោកសំណាង អាអូនម្នាក់នេះ ឈាមដៃដូចលោដែរ ចៃដន្យណាស់ អ្នកទាំងពីជិះបុកឆ្កែដូចគ្នា លូវមកជួបគ្នាទៀត



(ខ្ញុំបើកភ្នែកធំៗៗ មើលទៅគាត់ ស្លាប់ហើយ ៗៗ ចប់ហើយខ្ញុំ)
សំណាង: (ញញឹមហើយតប)បាទ ជានិស្ស័យហើយមើលទៅ
បាទ ហេហេហេ (ខ្ញុំញញឹមស្ងួតទាំងក្នុងចិត្ត គិតថា ហ៊ើយ ត្រូចរកកន្លែងមួយទៀត គឺធ្លាក់ដោយស្វ័យប្រវត្តហើយ ខ្ញុំ)
…………….
           

ចង់ដឹងអត់ថានិងមានអ្វីកើតឡើងរវាង កំលោះសង្ហាពួកកែឌឺ និងក្មេងប្រុសមានះ ក្បាលរឹងម្នាក់នេះ? រងចាំអានភាគទី២ ទាំងអស់គ្នាណា។ អរគុណការចំណាយពេលរបស់មិត្តអ្នកអាន ខ្ញុំរងចាំការកែសម្រួលរបស់អ្នកណា។ ការចុចLike Comment  របស់អ្នក វាជាកំលាំងចិត្តដ៏វិសេស សម្រាប់ម្នាក់នេះ
ស្រលាញ់អ្នក
ណារ័ត្ន ឃូល
  

4 comments

Loveboyfan said...

Good story but som Kom dak tur ah yuk a lot a lot pek pibak samai nas hagahaa

Unknown said...

Pea Na ban jenh part 2 :)

love story, gay novel said...

Will post it soon :)

love story, gay novel said...

yumiko hona: ហាហាហ បាទ ពីព្រោះនិយាយពីស្នេហ៏មនុស្សធំ ចាំលើក្រោយសរសេរឿង យុវវ័យ ចាំដាក់អាយុតិចៗ អរគុណណា :)

Powered by Blogger.