ជម្រើសបេះដូង ភាគទី៣



       បន្ទាប់ពីវិសាល និង សំណាងជាប់សោរមួយយប់រួចមក នៅឯការិយា ល័យរួចមកនិងមានអ្វីកើតឡើង? បទពិសោធន៏នេះអាចជួយអោយ ពួក គេកាន់តែយល់គា្នជាងមុនទ? ចង់ដឹងមានតែចូលទៅអានជាមួយគ្នា តោះ អានជាមួយគ្នាមើលវគ្គ មានអ្វីប្លែកពីវគ្គមុនទៅ?

ជម្រើសបេះដូង ភាគទី៣



    ​ ​​ព្រឹកព្រហាម ម៉ោងប្រមាណ៥: 30នាទី ខ្ញុំបំរាស់ខ្លួនស្រាប់តែបាត់ លោកសំណាងបាត់ ខ្ញុំផ្ទាល់ពិតជាភ័យណាស់ តិចគេទៅចោលបាត់? ខ្ញុំប្រញាប់ប្រញាល់ រត់ចុះទៅជាន់ទី២ តែទ្វានៅតែជាប់សោមានន័យថា គាត់ប្រហែល ជានៅលើដំបូលហើយមើលទៅ។ អាកាស់ធាតុត្រជាក់ ជាមួយនិងចំហាយនៃ សន្សើម ធ្វើអោយ ខ្ញុំទ្រាំស្ទើតែមិនបាន ផ្ទៃមេឃមានពណ៏រាងស្រគាំ ជាមួយ និងពន្លឺភ្លឺតិចៗ ដោយអំណាច ពន្លឺនៃព្រះទិនករ កំពង់តែ រៀបនឹងបង្ហាញ់ខ្លួនម្តងបន្តិចៗ។ ខ្ញុំឡើងទៅដោយយឺតៗ និងថ្នមសំលេង ព្រោះតែមិនចង់អោយគេដឹងថាខ្ញុំឡើងទៅ។ ប្រុសសង្ហា ឈរ ពត់ដៃជើង ពេលនេះ ទើបខ្ញុំបានឃើញនៅរូបរាង ដ៏ស្រស់សង្ហា របស់គាត់ពិតប្រាកដ ជាមួយនិងខោខ្លី ដោះអាវនៅលើដំបូល សាច់ដុំម្ខាងៗ គួរអោយខ្លាច អ្វីដែលចាប់អារម្មណ៏នោះគឺ សាច់ដុំដើមទ្រូងប្រុសល្អ នោះគឺណែណខ្លាំងណាស់ ចឹងតើបានយប់ម៉េញមានអារម្មណ៏ ថាដូចគេងគើយខ្នើយ ស្មាបើក កម្ពស់១ម៨០ បើធ្វើជាម៉ូឌែលល្អជាង សង្ហា មុខស្អាតទៀត ឆ្ងល់ដែរហេតុអីគាត់មិនឯឧស្សាហ៏ញញឺម មិនថារូចរាងទេ មុខមាត់ក៏ស្អាត់ដែរ សំទាំងព្រមតែម្តង។

ហា ហាឈីស ហាឈីស ហាឈី(កណ្តាស់)
សំណាង:  ហាឯងឡើងមកពីកាល ហា​(គាត់ធ្វើមុខឆ្ងល់)
បាទយូហើយ (ខ្ញុំឆ្លើយបែបបហីទៅវិញ)
សំណាង: ហា ចឹងឯងឡើងមកលួចមើលខ្ញុំមែនទេ?
ទេ កន្លែងនេះ ជាសាធារណះ តើ (ខ្ញុំលាអណ្តាតដាក់គាត់)
សំណាង: ហាហាហាហ(ប្រុសល្អសើចនឹង កាយវិការបស់ខ្ញុំ គាត់សើចចឹង មានមន្តស្នេហ៏ណាស់ សង្ហាណាស់។ ខ្មាស់គេណាស់ខ្ញុំ ចេញចរិកហ្សិនមកហើយ គាត់ពិតជាហួសចិត្តនិងចរិកកូនក្មេងរបស់ខ្ញុំហើយ មើលទៅ។ មិនបង្អន់យូខ្ញុំក៏រត់ចុះទៅក្រោមមុន។ វីវរហើយហើយ ខ្ញុំចាញ់ស្នាមញញឹមនេះហើយ ធ្វើមេចទៅ? )
…………………….
        ម៉ោងប្រមាណ៨ :30នាទី ពួកខ្ញុំក៏បានជួបគ្នាសារជាថ្មី នៅការិយា ល័យត្រៀមចេញទៅប្រជុំជាមួយគ្នានៅក្រៅ។ ចរិកគាត់នៅ តែដដែល គ្មានអី ខុសប្លែកផង ច អាប៉ិហ្នឹងតាមមើល គ្មានបេះដូងទេមើលទៅ ត្រជាក់ល្អូក ម្តងៗខ្ញុំស្ទើតែកក់ស្លាប់បាត់ហើយ ចាំមើលណាប្រុសចង្រៃ ខ្ញុំដុតរំលាយបេះដូងទឹកកករបស់លោកអោយបាន​ អោយលោកតាមយក ចិត្តខ្ញុំ វិញមកម្តង។
………………………………
ធ្មិចបើកធ្មិចបើក ៣ខែហើយខ្ញុំ ជាប់ជាបុគ្គលិកពេញសិទ្ឋហើយ  យាយតាម ត្រង់ត្រូវអរគុណគាត់ដែរ​​  គាត់ស្តីបន្តោសខ្ញុំរហូត តែនៅពេល នៅ មុខ គេគាត់ តែងលើកពីខ្ញុំជានិច្ច ចឹងចឹងគេហើយថា ស្រលាញ់ មិនអោយ ដឹង ចិត្តមែន?

………
        រសៀលថ្ងៃសោរ៏ ជាថ្ងៃ ឈប់សំរាកដ៏រីករាយ មិនថានៅយូឬយ៉ាង ណាទេក៏មិនថ្វីដែរព្រោះស្អែកជាថ្ងៃអាទិត្យ។ ល្ងាចនេះខ្ញុំដើរម្នាក់អែង នៅសួន វិមានឯករាជ្យ ក្នុងសំលៀកបំពាក់ កីឡា ខោខ្លី អាយឹត ជាមួយ និងស្បែកជើង កីឡា មានអី ក្យួតដែរតើ។ ដើរបណ្តើរស្តាប់ចំរៀង បណ្តើរ ប៉ុន្តែចិត្តវិញចេះតែនឹកដល់អាតាប៉ិ មេចង្រៃនោះ បើសិន ជាពេលនេះ មានគាត់បណ្តើរវិញ ដឹងតាឡូយហ្មង។

ហត់ណាស់ នៀក អង្គុយតិចសិន  ហ៊ើយ ខ្ញុំអើយខ្ញុំ ឯកការមេះណ? អួយ ម៉ាក់​(ភ្ញាក់ និងទំងន់ដៃ គេទះស្មា)
មង្គល: អូ សុំទោស វិសាល គឺបងណា ធ្វើអោយអូន ភ័យហើយ
ហេហេហេ មិនអីទេ បង បងមកពីកាល? (តាមពិត មិនពេញចិត្តគាត់ទេ ហ៊ើយ មេចបានមកជួបគាត់វិញ ហ្ន?)
មង្គល: បងមកយូហើយ ដើរតាមអូន ពីក្រោយមួយជុំហើយ ចុះអូនមកម្នាក់ឯងទេឬអូន?
បាទបង មកម្នាក់ឯង ចុះបងមេចមិនហៅខ្ញុំ បង កុំអីបានដើរពីរអ្នកតែម្តង
មង្គល: បាទ អូន បងខ្លាចរំខាន
មង្គល: ការងារថ្មីយ៉ាងមេចដែរអូន?
មិនអីទេបង ល្អដែរតើ
មង្គល:  អោយបងសុំទោស សុំទោសចំពោះអ្វីដែលបងបានធ្វើ សុំទោស
មិនអីទេ បងបំភ្លេចវាចោលទៅ
មង្គល: អូខេ អរគុណច្រើន  វិសាល តើពីពេលនេះទៅយើងអាចរាប់អាន គ្នាដូចពី មុនបានទេអូន?
បាទ បងបានតើ រឿងអីមិនអាច សប្បាយចិត្តណាស់ពេលលឺបែបនេះ អូខេតោះ ខ្ញុំដូចជាឃ្លានណាស់ គិតទៅរកអីញ៉ាំជិតៗនេះហីបង?
មង្គល: អូបានទអូន បងក៏ឃ្លានដែរ តើអូន

        ខ្ញុំនិងគាត់ដើរបណ្តើរ ជជែគ្នាបណ្តើរ ពិនេះពីនោះ ខ្ញុំដឹងថាគាត់កំពុងគិត អី មើលទៅគាត់យូៗទៅ ពិតជាគួរអោយអានិតណាស់ តែសុំទោសបងមង្គល មិនអាចទៅរួចទេ បង ខ្ញុំគ្មានអារម្មណ៏អីបន្តិចសោះ  បេះដូងខ្ញុំ បានស្លាប់បាត់ទៅហើយ បន្ទាប់ពីបងវិបុលចាកចេញទៅ តែពេល នេះ បើសិនអ្នកដែលដើរជាមួយខ្ញុំ ជាបង សំណាង មិនដឹង ល្អយ៉ាង ណាទេ ហ្ន? យីឡប់ទៀតហើយ មេចបានគិត ដល់ ប្រុសចង្រៃ នោះទៀតហើយខ្ញុំ ស៊ាំដែរហ្នឹងហា។

មង្គល: វិសាលៗៗ អូន ភ្លឺកអីហ្នឹង អូន?
ហា អត់អីទេៗៗ បង (យី ខ្ញុំ​ច្រឡំមនុស្សហើយមើលទៅ ម្នាក់ដើរកាត់មេញ មិនមែនលោកសំណាងទេមើលទៅ បើគាត់មែនប្រាកដជាហៅខ្ញុំហើយ កុំខ្វល់ ទៅរកអីញ៉ាំអីវិញ)

        បន្ទាប់ពីនោះមក ខ្ញុំនិងបងសំណាង ហាកមានស្និទស្នាលជាងមុន គាត់គោរពខ្ញុំណាស់ មានអារម្មណ៏ថាចាប់ផ្តើម អានិតគាត់តិចៗហើយ គាត់ពិតជាខិតខំណាស់ ឃើញបែបនេះខ្ញុំហាក់មិនសូវសប្បាយចិត្តទៅវិញ ព្រោះតែមិនចង់អោយគាត់ ហត់នឿយ និងចំនាយពេល ច្រើនដោយសារខ្ញុំ។ ហ៊ើយ ខ្ញុំ អើយ ខ្ញុំ កាំមែន មនុស្សល្អគេស្រលាញ់ មិនអាទទួល មនុស្សខ្លួនឯងស្រលាញ់ បែរមិនបានជួប ដល់ពែលមនុស្សដែលខ្លួន ស្អប់បែរជួបមុខរាល់ថ្ងៃ នឹកដល់រឿងហ្នឹង ក្នាញ់ណាស់ ប្រុសចង្រៃ។

        មួយអាទិត្យៗ ពិតជាលឿនណាស់  អត់ទាន់ដឹងអីផង ថ្ងៃនេះ  ថ្ងៃសុក្រទៀត ហើយ ល្ងាចនេះគិតចេញទៅមុន ព្រោះណាត់បង មង្គលរួចហើយ ទៅមើលគុនពីរអ្នក មិនអាចយឺតទេ រឿងល្អមើលផង (របួសចាស់) តែអាមេហ្នឹង មិនងាយទៀត ចាំសាកមើលសិន។
 បងសំណាងហា ឯកសា ផ្សេងៗខ្ញុំធ្វើរួចហើយ បង យាយចឹងល្ងាចនេះ ខ្ញុំសុំចេញមុនបន្តិច ព្រោះរវល់តិចណាបង
សំណាង: ទៅណា? ម៉ោងប៉ុន្មាន? សំខាន់ទេ?
(ប្រុសចង្រៃ ខ្ញុំទ្រាំមិនបានទេ យាយស្តីមិនដែល មើលមុខខ្ញុំសោះ) គឺមើលគុន ម៉ោង៤ល្ងាច សំខាន់ណាស់ (ខ្ញុំឆ្លើយទៅវិញ តាមសំនួរកាត់របស់គាត់)
សំណាង: ដឺណាស់អែង (គាត់ងាកមើលមុខខ្ញុំ មើទៅគួរអោយខ្លាចដែរ តែស៊ាំហើយ)
អត់ទេ ឆ្លើយតាមត្រង់ អត់កុហកទេ (សប្បាយចិត្តណាស់ពេលឃើញ មុចគាត់ក្រហមចឹង ខឹងខ្លាំងហើយមើលទៅ )
សំណាង: ទៅជាមួយអ្នកណា?
(យី សួរអីសួរមេះ ជិកឬសជីកគាល់ហ្មង) ទៅជាមួយមនុស្សសំខាន់
សំណាង: (គាត់ងាកមកមើលមុខខ្ញុំជាថ្មី តែលើកនេះដូចមេចទេ ខឹង ឬក៏មេចទេនៀក អាប់ប៉ិនៀក អត់យល់) ជាមួយ ប្រុសសង្ហាដែលបណ្តើរគ្នាកាលពី ប៉ុន្មានថ្ងៃមុននេះមែនទេ?
បាទ ត្រូវហើយ  បងហា តើបងអោយខ្ញុំចេញមុនទេ សរុបមក ហាបង? (គឺគាត់មែនតើ ឃើញហើយមិនហៅទេ ជ្រេញណាស់)
សំណាង: ទៅចុះ


        (ហ៊ើយធូទ្រូងតិច សួរម៉ែអាសួរហើយ តែខ្ញុំមានអារម្មណ៏ថាមិន ស្រួលចិត្តសោះ នៅពេលដែលខ្ញុំឆ្លើយបែបនេះ វាខុសស្រឡះពីការពិតតែម្តង ចុះបើគាត់គិតថាមែន ធ្វើមេចទៅ? យី កុំគិត កុំគិត គាត់គិតបែប ណាជារឿងគាត់តើ មានអីទាក់ទងខ្ញុំ ខ្ញុំគ្មានក្នុងកែវភ្នែកគាត់ទេ គាត់ជាមនុស្ស ប្រុសសាច់ដុំ មិនមែនជាខ្ទើយដូចខ្ញុំឯណា យ៉ាប់ណាស់ )


        ល្ងាច់នេះមនុស្សច្រើនគួរសម ល្បីថារឿងហ្នឹងល្អមើល  ចាំមើល ល្អមើលមែនអត់? មិនដឹងថា បងមង្គលទិញសំបុត្របានអត់ទេនៀក អត់បានកក់ទុកមុនផង ម៉្យាងមនុស្សច្រើនទៀត។ ខណះពេលកំពុងរងចាំ វត្តមានមនុស្សសង្ហាម្នាក់ធ្វើអោយខ្ញុំស្រលាំងកាំងតែម្តង ពេលដែលខ្ញុំ  ឃើញគាត់ឈរពីមុខខ្ញុំបែបនេះ ។
ហា បងមកមើលដែរ មែនបងសំណាង?
សំណាង: ត្រូវហើយ ខ្ញុំមកមើលជាមួយមនុស្សពិសេសខ្ញុំដែល ចុះឯណាមនុស្សពិសេសឯង(លឺបែបនេះមានអារម្មណ៏ថា មិនសប្បាយសោះ)
ទៅទិញសបុត្របាត់ហើយ ចុះឯណាមនុស្សពិសេសបង ?
សំណាង: មិនមកទេ ឈឺហើយ
មង្គល: អូវិសាល សុំទោស សំបុត្រលក់អស់បាត់ហើយអូន បងអត់បានកក់មុន ដោយសារថ្ងៃនេះ ជាថ្ងៃបើឆាក មនុស្សច្រើន ណាអូន
មិនអីទេបង មិនបានមើលថ្ងៃនេះ ចាំមើលថ្ងៃក្រោយទៅចឹង។ អូបងមង្គលនេះ នេះ បងសំណាង ជាប្រធានគម្រោង ណាបង
មង្គល: បាទ សួរស្តីខ្ញុំមង្គល
សំណាង: បាទសួរស្តី យាយចឹងសបុត្រលក់អស់ហើយមែនទេ  ចឹងអត់បានមើលហើយ យើង ចុះលោកគិតទៅណាបន្តរទៀត
(យី ទៅណាស្រេចតែគេ ចេះសួរមេះ)
មង្គល: អត់មានគម្រោងទេនៀក តាមមើលទៅរកអីញ៉ាំតិច ហើយមើលទៅ បើមិនយល់ទាស់ទេ លោកទៅញ៉ាំបាយល្ងាចជាមួយពួកខ្ញុំទៅ យ៉ាងមេចដែរ (បង មង្គល អើយបងមង្គល ហៅទៅធ្វើអី)
សំណាង: អូមិនអីទេកុំរំខានអី
បងទៅដែរទៅ ណាបងបានគ្នាច្រើនតិច (ចេះតែឃាត់ៗ ទៅ កុំអោយ គេថា យើងហ្នឹង ឈ្លើយ)
សំណាង: អូខេចឹងក៏បាន តោះ
(ហាទៅមែនទែន?)

        ​នៅតាមផ្លូវ បងមង្គល និងបងសំណាងជជែកគ្នាពីនេះពីនោះ មិនចប់សោះ វាជារឿងធម្មតាទេ ព្រោះអីបងមង្គលជាមនុស្សរួសរាយស្រាប់ តែចំលែកអីតែអាតាប៉ិនោះ និយាយច្រើនមេះថ្ងៃនេះ រាល់ដងមិន សូវបានសម្តីផងហ្នឹង។ ចំនាយពេលប្រហែល៣០នាទី ពួកយើងក៏មកដល់ កន្លែងញ៉ាំបាយ នៅឯភោជនីយដ្ឋានស្បួវមាស មានអីបរិយកាសល្អតើ ពួកខ្ញុំទាំង៣នាក់ សម្រេចថាអង្គុយខាងក្រោមព្រោះមានកញ្ចុះ ស្អាតដែលតើ ធ្វើពីឬស្សី។ គម្រោងមកញ៉ាំបាយទេ តែដល់ពេលមកដល់ បែជាកុម៉ងស៊ុបញ៉ាំវិញ អត់ដូចការគ្រោងសោះ រឿងហេតុមិនទៀង។

        ពួកយើងញ៉ាំបណ្តើរជជែកគ្នាបណ្តើរ ពីនេះពីនោះ បងមង្គល និងបងសំណាង ត្រូវគ្នាតើ ម្នាក់ៗ ពូកែវិភាគណាស់ រឿងមួយចូលដល់រឿង មួយ មុនដំបូងខ្ញុំបារម្មណ៏ថា ខ្លាចគ្រប់យ៉ាងនិងគួរអោយខ្លាច តែដល់ពេលចឹង  មានអី សប្បាយដែរតើ។


មង្គល: អូ សុំទោសខ្ញុំចង់ទៅបន្ទប់ទឹកម៉ាភ្លេត
សំណាង: អូបាទ អញ្ជើញ
បាទបង កុំយូពេល ខ្ញុំខ្លាចខ្មោច
មង្គល:ហាហាហា ចេះតែយាយហ្មង លោកសំណាងនៅហ្នឹងតើ
លោកសំណាង រឹតតែគួរអោយខ្លាចជាងខ្មោចទៀត (និយាយខ្សឹប រអ៊ូម្នាក់ឯង)
សំណាង: ឯងថាមេចមិញ? ក្មេងជើងល្អ
អត់អីផង តែជើងមានខូចណា បង​ ចុះបងមកមើលគុនដែរ  ឬមកតាមដានហា?
សំណាង: ទាំងពីរហ្នឹង (ម្តងៗទ្រាំមិនបានទេ ខ្ញុំសម្តីគួរអោយក្រឹតណាស់)
មេចបងចង់មកជួបមនុស្សសំខានខ្ញុំមែន ហា លូវឃើញហើយ ខ្ញុំជាខ្ទើយ ចង់ដេញចេញឈប់អោយធ្វើការឬយ៉ាងណា?
សំណាង: អត់ទេ រឿងហ្នឹងដឹងយូហើយ មានប្រុសសុទ្ឋឯណាទន់ដូចចេកនោះ ហាហាហ
​(ខ្ញុំ ខ្ញុំទ្រាំមិនបានទេ ប្រុសចង្រៃ ) បងសំណាង ខ្ញុំ ខ្ញុំ ស្អប់បងណាស់
សំណាង: លឺឯងយាយចឹង ខ្ញុំធូរចិត្តតិច (គាត់សប្បាយចិត្តណាស់ ពេលបានថា អោយខ្ញុំចឹង )
(ខ្ញុំ ខ្ញុំទ្រាំមិនបានទេ ប្រុសចង្រៃ ) បង បង
សំណាង: នោះមង្គលមកវិញហើយ យ័ត្នគេប្រច៏ន្ទទៅ
មង្គល : មានរឿងអី សើចស្បាយមេះ ចុះ ម៉េចហើយវិសាលមុខស្អុយម៉េះ ?
អត់អីទេ បង មុសខាំណាបង មូសចង្រៃខាំអត់ដឹងមនុស្សល្អសោះ
សំណាង:  ហាហាហហា មុសណាចេះដូចមនុស្ស អូខេសុំទៅ បន្ទប់ទឹកតិចណា
មង្គល : បាទ លោក អូនហា មើលទៅអូនហាក់មិនសូវត្រូវគ្នាមួយគាត់សោះ សំណាងល្អតើអូន
រឿងវែងឆ្ងាយណាស់បង ត្រូវគ្នាទើបចំលែក ខ្ញុំមិនយល់ដែរ កន្លងមកខ្ញុំមិនដែលទៅណាមកណាជាមួយទេ ក្រៅពីការងារ នេះជាលើក ទីមួយហើយដែលមកក្រៅជាមួយគាត់បែបនេះ  តែបងកុំខ្វល់អី  បងហារូបរាង ដូចបង មិនខ្វះទេអ្នកស្រលាញ់ ល្មមៗយកទៅបង កុំរើសពេក ប្អូនប្រុសរបស់ បងម្នាក់នេះ ចង់ញ៉ាំការបងឡើងញ័រខ្លួនហើយ  បងកុំគិតពី ខ្ញុំច្រើនពេក បង គួតែគិតពីខ្លួនឯង ញ៉ាំទៅឆាប់អស់ ណាបងអាងទៅវិញយប់ហើយ

(និយាយត្រឹមនេះ ខ្ញុំពិតជាអានិតប្រុសល្អម្នាក់នេះណាស់ តែធ្វើយ៉ាងមេច បើខ្ញុំគ្មាននិស្ស័យជាមួយគាត់ផង ស្នេហាអើយស្នេហា ធ្វើបានមនុស្សម្លេះ?

សំណាង: យីស្ងាត់ម្លេះ ខ្ញុំទៅតែមួយភ្លែតសោះហ្នឹង
អត់អីទេ នេះបងមីខ្ញុំទើបស្រុះជួនបងមិញ សាក់ញ៉ាំមើរ មានប្រហិត ពីរគ្រាប់ទៀតណា អូភ្លេច ថាបងអត់ចេះញ៉ាំហិរ ខ្ញុំច្រឡំដាក់ម្ទិះបាត់ហើយ តែប្រុសសាច់ដុះដូចបងគ្រាន់តែម្ទិះ ហេតុអី ទ្រាំមិនបានបង?

សំណាង: អត់ទេបងចេះញ៉ាំតើ មោះបងញ៉ាំអោយមើល
(តាមពីគាត់អត់ចេះទេ អោយតែមានជាតិហិរគឺអត់ញ៉ាំតែម្តង គាត់ចាញ់ហិរណាស់ តែលើកនេះយកមុខ យកម៉ាត់ ខ្លាចបាក់មុខ មុខបងមង្គលតែដឹង តែអានិតដែរ ស្លាប់ហើយ មុខក្រហម ស៊ឺតស៊តៗហ្នឹងហើយ )
មង្គល : បានហើយសំណាង ញ៉ាំមិនកើតកុំញ៉ាំអី បានហើយ
សំណាង: មិនអីទេ កុំអោយចាញ់ចិត្តកូនក្មេង
នេះទឹកណាបង ញ៉ាំសិនទៅ(យីខ្ញុំ មេញចង់ធ្វើបាបគេតែលូវបែរជាអានិតគេវិញ ចិត្តអត់ដាច់សោះ ហ្មង)

​​      ​បន្ទាប់ពីញ៉ាំស៊ុបរួចហើយម៉ោងប្រហែលជិត៨ បងមង្គល ជូនពួកខ្ញុំមក ដល់កន្លែងយកមូតូវិញ ខ្ញុំពីរនាក់ដូចមិនអីទេ តែបង សំណាងដូចមិន សូវស្រូសោះ  មុខក្រហម់ ចេញកន្ទួលពេញមុខ ដូចជា អស់កម្លាំងណាស់មើលទៅ ខ្ញុំដូចជាលេងជ្រុលពេកទេដឹង គាត់មានប្រិត្តិកម្ម ជាមួយរបស់ហិរស្រាប់ផង ។ ពេលមកដល់ បងមង្គល ក៏ចេញឡានទៅបាត់ ព្រោះតែគាត់ប្រញាប់ទៅ ផ្ទះវិញ ព្រោះរវល់ត្រូវទៅប្រលានយន្ត ហោះទៅយកបងប្អូនគាត់មកពីស្រុកក្រៅ។

ខ្ញុំនិងបងសំណាងដើរចូលទៅក្នុងផ្សា ស៊ីធីម៉ល ដំបូងខ្ញុំគិតថាទៅផ្ទះហើយ តែដល់ពេលមើលគាត់ដូចអស់ស្រូលសោះ ក៏បង្ខំចិត្តហៅតុក តុក ជិះទៅរកហ្វាមាស៊ី ទៅ ប្រុសអីខ្សោយម៉េះ?
   ខ្ញុំពិតជាជ្រុលពេកហើយ ដែលធ្វើបាបគាត់ដល់ថ្នាក់នេះ តែគាត់ក៏ចឹងដែរ បើអត់ចេះប្រឹងមេះ ហ៊ើយឡូវមកអង្គយមើលគាត់ព្យួរសេរ៉ូម ទៅវិញ ក្តៅពេក ចង់កាត់បន្ថយកំដៅខ្លះ ម៉្យាងស្បែកគាត់ឡើងក្រហម និងកន្តួលតែម្តង ប្រតិត្តិកម្មខ្លាំងម្លេះ យប់នេះ​តាមើល មិនបានទៅផ្ទះទេ មើលទៅខ្ញុំ។

សំណាង: សាល ៗៗ បងនៅណាអូន?
បងនៅពេទ្យនឹងណា
សំណាង: ហាមេចចឹង
ចុះបើបង ត៉ៃល៉ៃ្វ តៃល៉្វៃ ខ្ញុំភ័យពេកក៏ជួនបងមកនេះតែម្តងទៅ
សំណាង: ហាហាហ បងមិនអីទេ
ចឹងបើបងមិនអីទេ ខ្ញុំទៅផ្ទះវិញហើយ ណា
សំណាង: ហាតែបងគ្មានកំលាំង ជិះម៉ូតូទេ ជូនបងទៅផ្ទះផង ឬក៏យកបងទៅគេងនៅចាំផ្ទះអឺឯងទៅ ក៏បានដែរ
ហា មិនអាចទេ បានហើយចាំខ្ញុំ ជូនបងទៅផ្ទះក៏បាន ចាត់ទុកថារួចគ្នាដែល ខ្ញុំធ្វើអោយបងក្លាយបងក្លាយជាបែបនេះ
        នេះជាលើទីមួយហើយខ្ញុំដែលមកជិះម៉ូតូយប់អាធ្រាត្របែបនេះ ជាមួយ មនុស្សដែលខ្ញុំស្អប់បែបនេះ ទាងខ្ញុំទាំងគាត់ស្ងាត់ជា្រប់ អត់មានយាយ គ្នាអីមួយម៉ាត់ គាត់អង្គុយឃ្លាតពីខ្ញុំហាក់ខ្ពើមខ្ញុំខ្លាំងណាស់ចឹង ប៉ុន្តែហេតុតែបារម្មណ៏ខ្លាចគាត់ធ្លាក់ពីលើម៉ូតូ ទើបខ្ញុំប្រាប់អោយគាត់ឃិតមកអោយជិត អោយអោបខ្ញុំអោយជាប់។ ប្រុសចង្រៃលឺបែបនេះអោបចង្កេះខ្ញុំជាប់តែម្តង ដល់ពេលចឹងមិនយល់ដែរ តែខ្ញុំលួចញញឹមដែរហ្នឹងហា បងសំណាងចាប់ផ្តើមបន្លឺសំលេង ជាមួយនិង សំនួរដែលចង់ដឹងពីទំនាក់ទំនងខ្ញុំនិងបងមង្គលអោយច្បាស់។ ចាប់ពីវិនាទីនោះមក ពួកខ្ញុំឆ្លើយឆ្លងគ្នាមិនឈប់ រីឯងខ្ញុំវិញរៀបរាប់ពីដំនើរនៃសាច់រឿងនេះ ដល់បងសំណាង ពេលវេលានេះជាពេវេលាលើទី១ហើយដែលពួកយើងហាក់យល់ចិត្ត និងចុះសម្រុងគ្នាយ៉ាងនេះ។ ខ្ញុំទទួលបានដំបូន្មានជាច្រើនពីគាត់ ស្តាប់មានហេតុផល ដែរ ខ្ញុំមិនគួរអូសបន្លាយយូពេកទេ តែគួរធ្វើមេចទៅហ្ន?
សំណាង: ហាហាហាហ ជួលបងធ្វើសង្សាលេង ៗទៅ អោយគេឆាប់កាត់ចិត្ត ម៉្យាងបើធ្វើចឹងទៅ ធ្វើអោយ ដាច់ចិត្ត ទៅរស់នៅស្រុកកក្រៅ បើមិនដូចច្នេះទេ និងមិនដាច់ឡើយ ដ៏រាបណាឯងមិនទាន់មានអ្នកមើលថែរ លឺនៅក្មេងល្ងង់
ហា ធ្វើចងកើតដែរ ហ? តែល្អតើ

     ន្ទាប់ពីនោះខ្ញុំចាប់ផ្តើមកាត់បន្ថយការណាត់ជួបរបស់គាត់ ដោយយក លេស ថារវល់ជាមួយបងសំណាង រាល់ពេលដែល ខ្ញុំជួបគាត់គឺខ្ញុំតែងទៅ ជាមួយបងសំណាងជានិច្ច​ ខ្ញុំដឹងថាគាត់ពិតជាឈឺណាស់ តែធ្វើបែបនេះក្រែង ជួយអោយគាត់គេចផុតពីភាពស្រពិចស្រពិលនេះទៅរយះពេល១ខែកន្លងផុត ទៅអ្វីៗ ហាក់មិន ប្រសើរសោះ គាត់មិនអាក្រក់តែស្នេហាគឺគ្មាននិស្ស័យ។
   អាហារពេលល្ងាចនៅកន្លែងដ៏ដែល មនុស្សដដែល តែបរិយាកាសខុសគ្នា បើទោះពេលនេះទោះជាហៅទឹកកក់មួយ ធុង ធំក៏មិនអាចរងាប់ រងើកភ្លើង ស្នេហ៏នេះ ខុសនិស្ស័យនេះបានដែរមើលទៅ? ប្រុសកំសត់ អង្គុយទល់មុខខ្ញុំនិង បងសំណាង ក្នុងទឹកមុខស្រងូតស្រងាត់ ចំនែកលោកសំណាងវិញ មិនម៉ាត់អីមួយមាត់ មើលទៅគាត់ធ្វើដូចមែនទែន  ពូកែរសំដែរតើលោកសំណាង

បងមង្គល  ខ្ញុំសុំទោស សុំទោស ពួកយើងមិនអាចទៅរួចទេដូចខ្ញុំបានប្រាប់ បង ពីដំបូងម្លេះ ក្រៅពីមិត្តភក្តិ គឺមិនអាចទេ ខ្ញុំមិនចង់ឃើញបងបែបនេះទេ សុំបងកុំធ្វើបាបខ្លួនឯង កុំចំណាយពេលទៀតអី ខ្ញុំមានមនុស្សដែលខ្ញុំ ស្រលាញ់ បងសំណាងជាមនុសុ្សតែម្នាក់ដែលខ្ញុំស្រលាញ់ សុំកាត់ចិត្ត និងកុំរារាំងនៅក្តីស្រលាញ់នេះអី បានទេ បងគួរតែរៀបការហើយទៅ នៅអូស្ត្រាលីជាមួយម្តាយមីងបងទៅ កុំចំនាយពេលអីណា
សំណាង: មែនហើយ មង្គល កុំធ្វើអោយវិសាល ពិបាកអី បានទេ? ខ្ញុំអាចមើលថែគេបាន លោកកុំបារម្មណ៏អី(គាត់និយាយបណ្តើរ ចាប់ដៃខ្ញុំបណ្តើរ មើលទៅគាត់ដូចមែនទែនចចឹង យីសម្តែងសំមេះ បើមែនទែនក៏ល្អដែរ ឈប់គិត ៗៗ មិនអាចទៅរួចទេ)
មង្គល : ខ្ញុំដឹង ខ្ញុំដឹង ដឹងថាលោកស្រលាញ់វិសាល ក៏ដឹងថាវិសាលស្រលាញ់លោកខ្លាំងដែរ​តាំងអីថ្ងៃជួបអ្នកទាំងពីរថ្ងៃដំបូង ម្លេះ(ហាកាយវិការពួកយើង គឺស្រលាញ់គ្នា? មិនអាចទេដឹង?) បើទោះជាខ្ញុំព្យាយាមយ៉ាងណា ក៏មិនអាយកបេះដូងគេបាន សុំទោសខ្ញុំពិតជារំខានហើយ តែពេលនេះ ខ្ញុំបានដឹងថាមានមនុស្សល្អជួយ មើលថែរវិសាលបែបនេះ ខ្ញុំធូរចិត្តហើយ។ វិសាល តើបងអាចធ្វើជា បងប្រុសដ៏ល្អរបស់អូនបានទេ ? សំណាងលោកត្រូវមើលថែគេអោយល្អ បើនេះជាការម្រេចចិត្តរបស់មនុស្សដែលខ្ញុំស្រលាញ់ ខ្ញុំយល់ព្រម ខែក្រោយនេះ ខ្ញុំនិងទៅអូស្ត្រាលីហើយ ហើយ មុនពេលដែល ខ្ញុំចេញទៅអ្នកទាំងពីរ កំដរខ្ញុំ និងផ្តល់ការចងចាំល្អអោយខ្ញុំផងបានទេ ?
សំណាង : អរគុណមង្គល លោកមានចិត្តទូលាយណាស់ អរគុណដែលលោកយល់ ខ្ញុំសន្យាថានិងមើលថែរវិសាលអោយបានល្អ លោកកុំ បារម្ភ យើងនៅតែអាចទាក់ទងគ្នាបានបើទោះជាពួកយើងនៅឆ្ងាយ គ្នាក៏ដោយ រយះពេល១ខែនេះ ពួកយើងនិងសាងអនុស្សាវរ៏យ៏រីករាយជាមួយ គ្នា ណោះវិសាល?

បាទបងមែនហើយ កុំបារម្មណ៏អីណា បងប្រុសសំណប់ចិត្ត
(យី ធ្វើដូចមែនទែន បងសំណាង ១ខែទៀតចឹង មានន័យថាខ្ញុំត្រូវ ស្និទស្នាល ស្អិតល្មួតជាមួយប្រុសចង្រៃនេះ ពេញមួយខែទៀតហើយមែនទេ? តែក៏ល្អដែរតើ ខ្ញុំមិនស្រូលចិត្តសោះ ខ្ញុំយល់ពីអារម្មណ៏នេះ ពិតជាអានិតក្តីស្រលាញ់របស់គាត់ណាស់ សូមកុំអោយខ្ញុំមានកាំពៀជាមួយក្តីស្រលាញ់ តែម្ខាងបែបនេះតទៀតអី សូមអោយជួបតែសំណាងល្អ និងសូមអោយគាត់ជួបស្នេហពិតទៅ លោកតាអើយ លោកតា ខ្ញុំក៏សង្ឃឹមថាខ្ញុំអាចជួបស្នេហ៏ពិតឆាប់ៗដែរ ឆាប់ៗនេះមក)

  ​​     អរគុណច្រើនមិត្តអ្នកអាន ជួបគ្នានៅវគ្គក្រោយទៀតណា មិនដឹងថាមានអ្វីកើតឡើងទេ? តាមមើលវិសាល និងសំណាងដល់ពេល វ៉ៃគ្នាហើយមើលទៅនៅវគ្គក្រោយ ហាហាហ ប៉ុន្តែយ៉ាងណា ខ្ញុំអ្នកសរសេផ្ទាល់នៅមិនទាន់ប្រាកដនៅឡើយទេ ចាំរងចាំអានទាំងគ្នា អរគុណមិត្តអ្នកអាន ស្រលាញ់អ្នក...

ណារ័ត្ន ខូល 

5 comments

Unknown said...

B hah kom plex new part jenh oy lerng Na

Jason Kizz said...
This comment has been removed by the author.
Unknown said...

Good...waiting new part

love story, gay novel said...

a Keo : baT will coming soon :)

love story, gay novel said...

vuth Tha : bat thank so much :)

Powered by Blogger.