ជម្រើសបេះដូង វគ្គ៤




សួរស្តីមត្តិអ្នកអានជាទីស្រលាញ់ វគ្គមុនយើងបានដឹងហើយថា មង្គលអាចទទួលយកការពិតនេះ តើនេះជាឧកាសដសម្រាប់ សំណាង និងវិសាលមែនទេ ស្នេហានេះនិងចាប់ផ្តើម នៅពេលនេះមែនទេ? ខ្ញុំមិនប្រកាដដែរ តោះអានជាមួយគ្នាមើរ បានដឹង ថាយ៉ាងម៉េច

ជម្រើសបេះដូង វគ្គ៤





ហ៊ើយពេលវាលាកន្លងផុតទៅលឿនដល់ហើយ តាមខ្ញុំចំនាំ អោយតែ ពេល វេលារីករាយគឺដើរលឿនតែម្តង។​បងមង្គលទៅរស់នៅស្រុក ក្រៅជាមួយ ម្តាយមីងគាត់ និងយកប្រពន្ឋនៅទីនោះតែម្តង តាមការរៀបចំរបស់ចាសៗ។ និយាយតាមត្រង់គិតសព្វៗទៅ អានិតគាត់ដែរ តែសង្ឃឹមថាគាត់ និងរីករាយ ជាមួយជីវិតថ្មី ទៅចុះ។ គាត់ទៅបាត់ហើយ ដល់ពេលគិតពីខ្លួនខ្ញុំវិញម្តង  បើរំលឹកទៅ ប៉ុន្មានខែមុននេះពិតជារីករាយណាស់ មានសុភមង្គលណាស់ ដែលបាននៅជិតបងសំណាង ការយកចិត្ត គ្រប់យ៉ាងល្អមែនទែន គាត់គួរអោយស្រលាញ់ណាស់ ហាហហាហ អូឆ្គួតទៀតហើយ ខ្ញុំ តាមពិតគ្រាន់ តែការសំដែងទេ មិនអាចទៅរួចទេ  បើសិនជាគាត់ស្រលាញ់ ខ្ញុំមែន គាត់ប្រាកដ ជាបន្តរការយកចិត្តនេះ តែ ដល់ពេលបងមង្គលទៅបាត់ ភាពស្និតស្នាលមិនដូចពីមុន  ការយកចិត្តក៏លេងមាន តែយ៉ាងណាៗ ក៏បានធ្វើសង្សាលេងគេ៣ខែដែរតើ ហាហាហាហា មិនទំម្លាប់សោះ បើសិនមិនមែនគូរ សុំសមិនស្គាល់ល្អជាង តែដល់ពេលនេះ ពិតជាពិបាកណាស់ ខ្ញុំស្រលាញ់គេមែនទែនទេដឹង? មិនអាចទៅរួចទេ មិនអាចទៅរួចទេ គេមិនអាច គេជាប្រុស ខុសពីខ្ញុំជាខ្ទើយ…..


       ការងាដំនើរការធម្មតា បងសំណាង និងខ្ញុំកាត់បន្ថយការឈ្លុះ គ្នាបានខ្លះៗដែរ តែចរឹកគាត់អោយស្អប់នៅតែមាន ម្តងៗក្នាញ់នោះក្នាញ់ខ្ញុំ។ គិតសព្វៗទៅខែក្រោយ ដល់ថ្ងៃរៀបការបង ប្រុសហើយ សប្បាយ ចិត្ត ណាស់ជិតបានធ្វើខ្លួនក្យូតទៀតហើយខ្ញុំ។ តើខ្ញុំគួតែហៅ គាត់ អត់ហ្ន? បើ បង មារី និងបងៗ ដែលស្និតស្នាល ប៉ុន្មានអ្នក សុទ្ឋតែ ខ្ញុំគ្រោង អញ្ចើញ ហ៊ើយ គួរតែ ហៅ ទៅមិនទៅជារឿងគេទេ។

………

ពីធីអាពាពិពាហ៏ប្រារព្ឋនៅ កោះពេជ្យ ដែលមានភ្ញៀវ ប្រុសស្រីជាច្រើន បានមកចូលរួមកុះករ ញ្ញាតមិត្តជិតខាង ផងដែរ មិត្តភក្តិខ្ញុំ រួមនិងអ្នកធ្វើការជាមួយគ្នាបានមកដល់អស់ហើយ ម្នាក់ៗធ្វើខ្លួនកប់សារី និយាយពីសប្បាយពេកក្រៃហើយ ក្រុមខ្ញុំនោះ។ ហ៊ើយ ម៉ោង ៧ ហើយ អាតាប៉ិនេះយូមេះណ? តិចគេអត់មកទៅ យីទៅខ្វល់អី មិនមក ក៏តាមចិត្ត មិនមកក៏ល្អដែរ ឈប់ៗៗ គិត មកមិនមក មិនសំខាន់ទេ។
ហេវដល់ហើយគិតរកចូលតុ អង្គុយជុំគ្នាមួយពួកមាក់អោយហើយសិន ឈប់ចាំហើយ យូណាស់។

ទីងទីងៗៗ
យីអ្នកណាតេមកចេះ? អូគឺគាត់តា មិនមកហីទៅ ខលមកធ្វើអី ?
អាឡូជំរាប់សួរបង
សំណាង: បាទ វិសាល បងភ្លេចបាត់ហើយ អគារអីទៅអូន?
បាទអគារ D ណាបង
សំណាង: អូខេអរគុណ អូន (តូតៗៗ)
យីនិយាយមិនទាន់ចប់ផង បិទបាត់ យ៉ាប់ ហ្មង

 ទីងទីងៗៗ
ហា មកទៀតហើយ
អាឡួបង​
សំណាង: បាទអូន បងនៅខាងមុខ ចេញមក(តូតៗៗ)
យី ស៊ាំណាស់ បិទទៀតហើយ មេចមិនចូលមក យាប់មែនធ្វើមើលតែឯងហ្នឹង តារាត្រូវទៅទទួល ….តែពេលដឹងថា គេមកចឹង សប្បាយចិត្តមេះទេខ្ញុំ យីមេចចឹងវិញខ្ញុំ ឡប់ហើយ ឡប់ទៀតហើយ  សប្បាយចិត្តមេះ?

        ក្នុងចំនោមនុស្សជាច្រើន ដែលម្នាក់ៗសុទ្ឋតែមានភាពស្រស់សង្ហា មិនចាញ់គ្នា សំលេង សើចសប្បាយព្រោះថ្ងៃនេះថ្ងៃមង្គលការ បោះជំហាយឺតៗដើរទៅមុខខ្លោងទ្វា ដើម្បីទៅទទួលប្រុសល្អ របស់ខ្ញុំ មួយវិញទៀតចង់លួចមើលគាត់ផង ថ្ងៃនេះសង្ហាប៉ុនណា?
 បុរសសង្ហាម្នាក់ កំពុងឈរនិយាយទទូរស័ព្ទ ដោយដៃម្ខាងជ្រែងហោប៉ោ ជាមួយ ខោជើងវែង ពណ៏គគី និងអាវសរដៃវែងររឹបរៀង បញ្ចេងសាច់ដុំ ដតឹងណែនរបស់គាត់ ជាមួយស្បែកជើងប៉ូ ពណ៏ខ្មៅ ពិតជាសមញ្ញណាស់ សក់វែកភ្លីឡើងឡូយ ២៩ឆ្នាំហើយ នៅតែសង្ហាទៀត ហ៊ើយ តើស្រីណា បានគាត់ជាគូរគ្រងទៅហ្ន?

សំណាង: វិសាល ៗៗ ហេយៗ (គាត់អង្រួនខ្ញុំ )
ហាហាហ(ភ្ញាក់) អូបាទបង
សំណាង:​យីឯងភ្លឹកម្លេះ ? អូថ្ងៃនេះសង្ហាណាស់តើ
(អៀនណាស់ម៉ាក់អឺយ ធ្វើការយូខែហើយមិនដែលសរសើរផង
 យាប់មែន )
សំណាង:​ អាវពណ័ផ្កាឈូក ឯង ស៊ីនឹង ថ្ពាល់ក្រហមឯងណាស់
(ស៊ីអារម្មណ៏ណាស់ ) បាទៗ អរគុណហើយ តោះបងចូលតុតែម្តងទៅ


ប្រុសល្អញញឹមរាក់ទាក់ជាមួយក្រុមគ្រួសារខ្ញុំ បង្ហាញ់ពីភាពទន់ភ្លន់ ការគោរពចាស់ទុំ មានរបៀបណាស់ គាត់ញញឹមទៅកាន់អ្នករាល់គ្នា កាយ វិការរាក់ទាក់អ្នករាល់គ្នារបស់គាត់ ធ្វើអោយខ្ញុំផ្ទាល់ ទប់ចិត្តមិនបានសោះ មានអារម្មណ៏ថាចូលចិត្តគាត់ខ្លាំងណាស់ គោរពណាស់ ពេញចិត្តណាស់ គាត់ស្នើរអោយខ្ញុំអង្គុយរួមតុជាមួយគាត់។ ដំបួងទាក់ទើៗតែ ន្ហើយ ក៏សម្រេចិត្តអង្គយតុថ្មីជាមួយគាត់តែម្តង ទៅ។ ថ្វីបើពួកយើងអង្គុយជាមួយគ្នា តែ គ្មានយាយអីទេ ខ្ញុំហាកអ៊ៀននឹងគាត់ណាស់ យូម្តងខ្ញុំលួចមើលគាត់ ប្រុសល្អគិតតែញញឹម និង ឆ្លើយឆ្លងសំដីជាមួយអ្នករួមតុជាមួយ គ្នា   ព្រោះនៅចាំភ្ញៀវ មិនទាន់គ្រប់គ្នានៅឡើយ។

សំណាង: វិសាលឯងសង្ហាណាស់ ថ្ងៃនេះ
(សរសើរទឿតហើយ ) បាទបងអរគុណ ខ្ញុំអ៊ៀនណាស់
សំណាង:​អ៊ៀនអី យើងធ្លាប់គេងអោបគ្នាមួយយប់ហើយ ហ្នឹង ដើរលេងមួយគ្នារាប់ភ្លេច នៅអ៊ៀនអីទៀត?ធ្លាប់ធ្វើសង្សាលេងៗទៀតនោះ 
អួយ (ខ្ញុំទះគាត់មួយដៃ)
អូសុំទោសៗៗ ភ្លេចខ្លួន (អ្នករួមតុសើចព្រមគ្នា ហូសចិត្ត និងចរិកកូនក្មេងរបស់ខ្ញុំ)

        បន្ទាប់ពីត្រូវមួយដៃហើយ គាត់បែរមុខមកកាន់ខ្ញុំ ហើយចាប់ផ្តើម និយាយ ពីនេះពីនោះ គិតសព្វទៅគាត់ប៉ិននិយាយតើ  បរិកាសកាន់តែរីករាយ ជាមួយនឹងការជជែកគ្នានេះ។

        នារីវ័យក្មេងម្នាក់ជាមួយ និងបុរសសង្ហា មិនប្រាប់ក៏ដឹងថា គេជាដៃគូរគ្នា ដែរ ម្នាក់សង្ហា ម្នាក់ស្រស់ណាស់ ធ្វើអោយបង សំណាងភ្លឹកតែម្តង។

បងៗ(ខ្ញុំអ្រួនជើងគាត់) ភ្លឹកមេះ?
សំណាង : មិនអីទេ​តោះញ៉ាំ
(ទឹកមុខគាត់ប្រែប្រួលភ្លាមៗបន្ទាប់ពីបានឃើញគូរស្នេហ៏មួយគូរនោះ ស្នាមញញឹមក៏លែងមាន គិតផឹក លើកដាច់លើកដាច់។ចំនែក នារីក្មេងនោះវិញមុខស្រពោន ចេះតែអោនមុខរហូត។ មានរឿងអីចេះ?)

        ពិធីកាត់ផ្លែឈឺក៏បានមកដល់ភ្ញៀវម្នាក់ៗហូរអ៊ឺងកងតែម្តង រួបខ្ញុំផ្ទាល់ជាមួយមិត្តភក្តិ និងអ្នករួមតុបានឡើងទៅមើលគេ កាត់ផ្លែឈើ។ កូនក្រមុំនិងកូនកំលោះសែនសំគ្នាណាស់ ក្តីស្រលាញ់ដែលដ៏បរិសុទ្ឋ ស្នេហាដែមានការគាំទ្រពីគ្រប់មជ្ឍដ្ឋាន អារពាពិពាហ៏បែននេះខ្ញុំពិតជាប្រាថ្នា ណាស់។ បើទោះជាគ្រប់គ្នារីករាយយ៉ាងណា សប្បាយនិងកម្មវិធីនេះ ក្តី តែបុរសសង្ហារបស់ខ្ញុំ ហាក់បាត់ស្នាមញញឹមអស់រលីង មុខមាំ លេងវាចាគិតតែផឹកតែប៉ុននោះ រីឯស្រីវ័យក្មេងសរស្អាតនោះ វិញបែរជាស្រក់ទឹកភ្នឹកមកតក់ទៅវិញ ឃើញបែបនេះខ្ញុំក៏ដើរ ខណះពេលនោះមានតែគាត់៣ នាក់ទេ  តែប៉ុននោះដែលអង្គុយ រួមតុជាមួយគ្នាដោយសារតែខ្ញុំត្រូវបងសំណាង ចាប់ជាប់មិនអោយទៅណា រីឯស្វាមីនារីម្នាក់នោះ និងអ្នករាល់គ្នា បានឡើងទៅចូមរួមពីធិកាត់ផ្លែឈអស់ហើយ។
        វាហាក់បីដូចជាតឹងតែងពេកហើយ ម្នាក់គិតតែផឹក រីឯម្នាក់ទៀត ស្រក់ទឹកភ្នែកមកម៉ាត់ៗតែម្តង។
នារីក្មេង:  សុំទោស សុំទោសៗ (នាងពោលពាក្យសុំទោស ដោយមិនបានបញ្ចាក់អោយច្បាស់ ថាទៅកាន់អ្នកណា។ នារីក្មេង តូចល្អិត សំបុរសរ ច្រមុះស្រួច ភ្នែកតូចៗ ពោលពាក្យសុំទោស ជាមួយសំលេងរអាករអូល រួចក៏រត់ចេញទៅ ដោយមិនងាកក្រោយ​ ។ ក្រឡែងមកមើលប្រុសសង្ហារបស់ខ្ញុំវិញ ហាក់មិនអើពើរសោះ និងពាក្យសំដីនិង ការរត់ចេញទៅ របស់នាង គាត់គិតតែពីផឹក លើកដាច់ៗម្នាក់ឯង មុខឡើងក្រហម កែវភ្នែកទាំងគូរពោពេញ ដោយដំនក់ទឹកភ្នែកដែលស្ទើតែធ្លាយចេញមកទៅហើយ តែប្រុសល្អខំប្រឹងទប់ តាមមើលព្រោះតែមិនចង់ បង្ហាញពីទន់ជ្រាយអោយអ្នកណាឃើញហើយមើលទៅ។ ដៃដ៏ស្គមហើយវែងរបស់ខ្ញុំ បានទះស្មាប្រុសសង្ហាខាងស្តាំ ចង់ប្រាប់ អោយ  គាត់រឹងមាំ បើទោះជាខ្ញុំមិនប្រកាដថាមានអ្វី កើតឡើងអោយពិត ប្រាកដ តែខ្ញុំយល់ថាគាត់កំពុងតែឈឺ។ 

        កម្មវិធីច្រៀងរាំ បានញ៉ាំងអោយកម្មវិធីកាន់តែរីករាយ ទាំងម្ចាស់ម្មវិធី និង ភ្ញៀវកិត្តិយស រាំលេងសប្បាយតាមបទភ្លេង រូបខ្ញុំផ្ទាល់បានត្រូវមិត្តភក្តិ ទាញអោយឡើងរាំជាមួយ បើទោះជាខ្ញុំរាំសប្បាយយ៉ាង ណាតែចិត្ត នៅតែ មិនស្ងប់អារម្មណ៏ខ្វល់ពីប្រុសល្អរបស់ខ្ញុំ តែគិតតែពីផឹក បើយ៉ាងនេះ មិនកើតទេ យី ខ្ញុំកើតអីចេះ មេចក៏បារម្មណ៏ពីគេមេះ ហា?
       
បន្ទាប់ពីមួយបទទៅមួយបទ ម្នាក់ៗបែកញើសជោគ ពិសេសមិត្តភក្តិខ្ញុំ បាយដល់ករ ខ្ញុំក៏រីករាណាស់ដែរព្រោះជាមង្គលការបងប្រុសផង។ យីគាត់ទៅណាហើយចេះ ស្លាប់ហើយប្រហែសម៉េះ ទុកទូរស័ទ្ទចោលចឹងទៅណា ហើយ ? ទៅមើលបន្ទប់ទឹកសិន។
       
        មនុស្សម្នាជាច្រើនចេញចូលអត់ដាច់សោះបន្ទប់ទឹក មនុស្សច្រើនណាស់ ព្រោះនេះជារដូវការ ចឹងមានច្រើនរោងណាស់។ ហ៊ើយមិនយកទូរស័ទ្ទទៅចឹង ដឹងថារកតាមណាទេនែក? គិតទៅមើលនៅក្រៅសិន។

        រាត្រីងងឹតសូន្យ ខ្យល់បកត្រជាក់រសៀក ប្រុសសង្ហា ឈរ ផ្អែក និងឡាន នៅហ្នឹងចំណតឡាន ដែលមានឡានរាប់រយគ្រឿង ហាក់អស់ង្ឃឹម ក្នុងជីវិត។ហេតុអីក៏ខ្ញុំរកគាត់ឃើញ បើឡានច្រើនចង់ស្លាប់ហើយហ្នឹង និស្ស័យមែន?
        សភាពស្រវឹងទ្រុឌទ្រោម មុខឡើងក្រហម ខ្លួនក្លិនស្រាហួងតែម្តង ប្រុសសង្ហាអោបខ្ញុំយ៉ាងណែន នៅចន្លោះឡាន ដែលគ្មាន អ្នកណា មើលឃើញ។  សំលេងខ្សឹកខ្សួល របស់មនុស្សប្រុសរឹងមាំម្នាក់បានបន្លឺឡើង ជាមួយ និងទឹកភ្នែកដ៏សថ្លាហូរធា្លក់ចុះ មក តក់តក់តែម្តង។វាយោបោកបក់ជាមួយ និងតំណក់ទឹកភ្លៀងរលឹម នាពេលរាត្រី ហាក់ជួបិទបាំងនៅភាព ទន់ខ្សោយនេះ តែទោះជាយ៉ាងណា ខ្ញុំនៅតែអាច ដឹងថា ទឹកភ្នែកគាត់ហាក់ដូចជាហូរខ្លាំងជាងមុន បើទោះជាមានភ្លៀង ធា្លក់ អមជាមួយក៏ដោយ។

សំណាង: សុំទោស បងសុំទោស ៗៗៗ (ដោយសារអំណាច នៃមេឃភ្លៀង ប្រុសល្អបានដៃស្រែកយំកាន់តែខ្លាំង ជាមួយនិងពាក្យសុំទោស ដែលបង្កប់ដោយភាពឈឺចាប់ក្រៃ។ ដៃគាត់អោបខ្ញុំកាន់តែខ្លាំង)

បងសំណាង​បងៗ បានហើយ បង តោះទៅរកកន្លែងជ្រក តោះបង ភ្លៀងខ្លាំងណាស់
សំណាង: ទេ ខ្ញុំមិនទៅទេ ខ្ញុំចង់នៅទីនេះ  ទុកអោយភ្លៀងហូរលាងភាព អាមាស់របស់ខ្ញុំ ហូរលាងភាពកំសាករបស់ខ្ញុំ
ទេទេ បង មោះបងស្រវឹងហើយ
សំណាង : ទេ ខ្ញុំមិនស្រវឹងទេ (ក្នុងសភាពទ្រេទទ្រូត គាត់ប្រតាយប្រតប់ជាមួយខ្ញុំ នៅគៀនឡាន)
អួយ អួយ​
សំណាង: អូ៝ងយ៉ាងមេចហើយ សុំទោស អូមិនអីទេមែនទេ សុំទោស (ប្រុសល្អភ័យណាស់  ស្ទុះមកត្រកងខ្ញុំឡើងរួចគ្រាខ្ញុំ ទៅជ្រកភ្លៀងនៅសំយាប អគារ ឃើញគាត់បែបនេះ ខ្ញុំភ្លេចថាឈឺបាត់ទៅហើយ បើទោះជាជង្គង់ និងកែងដៃខ្ញុំមានឈាមហូរក្តី ក៏ដោយ។ ដំនក់ទឹកភ្នែកខ្ញុំហូរស្រក់ចុះមក តាមគាត់ )
សំណាង: ថី ថី អែងឈឺណាស់មែនទេ?
(ខ្ញុំសំលឹងមើលមុខប្រុសល្អជាមួយទឹកភ្នែក ហើយក៏ស្ទុះអោបគាត់ តែម្តង ) ទេ ៗ មិនឈឺទេ តែខ្ញុំពិតជានឹកគេណាស់ ឈឺចិត្តណាស់ ហិក​ហិកហិក



(បងរក្សា អោបខ្ញុំដោយយកដៃអង្អែលក្បាលខ្ញុំ ខណ:នោះមិនដឹងថាអ្នក ណាលួងអ្នកណាទេ។ ម៉ោងប្រមាណជិត៩ទៅហើយ ពិធីស្ទើតែចប់ហើយ ខ្ញុំបានជំរាបអ្នកផ្ទះថាជូន បងសំណាងទៅផ្ទះ មុនដោយសារតែគាត់ ស្រវឹងទៅហើយ)
        សំណាងដែរល្ងាច់នេះគាត់ជិះឡានមក បើជិះមូតូអាធំនោះវិញ ខ្ញុំមិនចេះជិះទេនៀក។ បុរសសង្ហា មិនមាត់អីមួយបិទភ្នែក ជិតតែម្តង ឃើញបែបនេះ ខ្ញុំបានដៃ គយគន់សម្រស់គាត់មិនបែបលាក់លាមអីទេ ថ្ពាល់ក្រហមបែបនេះ គួរអោយស្រលាញ់ដែរតើ។

        ផ្ទះល្វែងមួយ នៅម្តុំផ្សាដីហុយ ដែលធ្មើរនេះ រាងស្ងាត់បន្តិច ដោយសារតែទីនេះជាផ្លូវលំ មានតែឡានពួកយើងតែប៉ុននោះដែល កំពុង បើកសន្សើមៗចូលមក ដើម្បីរកកន្លែងចត។

        បន្ទាប់ពីបើកទ្វាផ្ទះហើយ ខ្ញុំបានប្រើនៅកម្លាំងរបស់ខ្ញុំមកគ្រា គាត់ចូលផ្ទះ និងរៀបចំបិទ ព្រមទាំងសំរាកនៅទីនេះមួយយប់ ដោយសារតែខ្ញុំបារម្មពីគាត់ ដែលនៅម្នាក់ឯង បើសិនជាមានរឿងអីនោះ គ្មានអ្នកជួយទេ។ មិនងាយទេ ដែលអូសបុរសសាច់ដុំ កំពស១ម ៨០ បែបនេះនោះ មកដល់ជាន់ឡៅតឿ។ ផ្ទះល្វែងមួយទាំងមូល នោតែម្នាក់ឯង ចុះអ្នកផ្ទះទៅណាណ? អាតាប៉ិនេះ ធ្វើតែខ្លួនមែនតើ ផ្ទះអត់ចេះសំអាតសោះ មើមិនយល់ទេ រញ៉េរញៃណាស់។

        ប្រុសល្អ ហាកបីដូចជាក្តៅខ្លូន រាងកាយដ័ស្គម របស់ខ្ញុំហាកគ្មានកំលាំទាល់តែសោះ តែដោយសារកំលាំងចិត្ត បានជួយ យកអាសារគាត់ ផ្លាស់សំលៀកបំពាក់ ជួតខ្លួន និងរៀបចំផ្ទះនេះ ទាំងយប់តែម្តង ព្រោះពិបាក់មើលពេក ម៉្យាង គាត់ ងាកស្រែកៗ មាយប់ អត់ដេកអាលីងខ្ញុំ ដូចថែកូនខ្ចីហើយ ហ្នឹង ហ៊ើយ ខ្ញុំអើយ ខ្ញុំ មេចក៏មកធ្វើចឹង យកចិត្តមេះ ?​ឧស្សាហ៏មេះ ? មិនយល់សោះ។



….
ព្រឹកឡើង

        សំលេងស្រែកពីជាន់ក្រោម ធ្វើអោយខ្ញុំស្ទុះចង់បាក់ក  មិនបែបប្រាប់ក៏ខ្ញុំដឹងដែរ វាជាសំលេងប្រុសចង្រៃនោះតែម្តង ស្រែករកស្លាប់អី ហ្នឹង?

សំណាង: អ្នកណា អ្នកណា រៀបចំឥវ៉ាន់ទាំងអស់នេះ? អ្នកណាកែប្រែនៅ សភាពទាំអស់នេះ? ចុះរូបគំនួរនេះអ្នកណាជាអ្នកដាក់ព្យួរហា?
(សភាព ស្លន់ស្លោ ស្លឈាមរបស់គាត់ ហាក់ខឹងខ្លាំងណាស់ )
គឺ ខ្ញុំ (គាត់ស្ទុះមកចាប់ស្មារបស់ខ្ញុំដោយ ភ្លេចថាយប់មេចដៃខ្ញុំ មានរបួសដោយសារគាត់)
អួរឈឺណាស់ ណា
សំណាង : ហេតុអី ៗ អ្នកណាប្រើឯងហា?​ខ្ញុំមិនត្រូវការទេ
អួយឈឺណាស់ រញេរញៃបែបនេះ បងមិនចង់សំអាតទេឬ? បង មិនចង់ផ្លាស់ប្តូទេឬ? បងចងរស់នៅជាមួយរញេរញៃបែបនេះអស់មួយជីវិតឬ? (ខ្ញុំស្រែកទៅកាន់គាត់ ជាមួយទឹកភ្នែក មិនមែនឈឺដោយសារកំលាំងគាត់ទេ​គឺឈឺចិត្តច្រើជាង)
 (ប្រុសល្អ ព្រលែងខ្ញុំរួចដើរទៅមើលផ្ទាំងគំនូរ មួយនោះដាលជញ្ជាំង មួយដៃ ធ្វើអោយខ្ញុំស្លន់ ដួលព្រុសទៅលើឥដ្ឋតែម្តង )
…………………………………………..

          នៅលើគ្រែពូក ដែលមានភាពទន់ល្មើយ ជាមួយក្លិនក្រអូបប្រហើរ បូករួមជាមួយនិង ខ្យល់ត្រជាក់នៃ អំណាច ម៉ាស៊ិន ត្រជាក់ធ្វើអោយខ្ញុំគេងមិនចង់ឡើងសោះ។ អីក អីក អូយឈឺក្បាលមេះ ប្រាយ (បែកកែវទឹក )
សំណាង: កុំងើបៗ ចាំខ្ញុំយកទឹកអោយញ៉ាំគេងទៅណា គេងទៅ
(ឃើញគាត់យកចិត្តបែបនេះហាកទន់ចិត្តតិចដែរ តែរឿងព្រឹកមិញមិនទាន់ភ្លេចទេ ) ចេញៗៗ ខ្ញុំត្រូវការទៅផ្ទះខ្ញុំវិញ (សភាពស្លេកស្លាំង គ្មានកំលាំង ទាល់តែសោះ អស់កំលាំងចិត្តអាលីងហ្មង កំលាំងកាយក៏គ្មានសល់ដែរ យប់មិញត្រូវទឺកភ្លៀងហើយ អត់ដេកមាយប់ លូវមកជួបចឹងៗទៀត។ ខ្ញុំខំរើបម្រាស់ ងើបឡើង រួចដើរមិនបាន២ជំហានផង​ក៏វិលមុខដូលទៅលើដើមទ្រូវដ៏ណែនរបស់ប្រុស ចង្រៃនោះតែម្តង )

សំណាង: កុំចចេរសពេកអែងឈឺហើយ គេងទៅ ណា ចាំជាចាំខឹងទៀត ខ្ញុំទៅយកបរបរអោយឯងញ៉ាំណា។ (យីអាតាប៉ិនេះយាងមេចចេះ ឆ្គួតទេដឹង ប្រុសចង្រៃ គួរអោយស្អប់ អន់ចរឹក)
…………………..
        បន្ទាប់ពីញ៉ាំអាហារថ្អៃត្រង់ហើយ (បបរ) រួមទាំងផឹកថ្នាំហើយ   និង មាន ការយកចិត្តជា ពិសេសមានអារម្មណ៏ថាស្រួលខ្លួនបានច្រើន ប៉ុន្តែនៅ តែ គុំក្នុងចិត្ត ខ្ញុំមិនបាននិយាយរកគាត់អីមួយមាត់នោះទេ។

សំណាង: រាងធូបន្តិចហើយមែនទេ? តោះក្រោកបន្តិចទៅ ទៅជាន់លើគេងអង្រឹង នៅលើដំបូលក្រែង បានស្រលះបន្តិចតិចណា  មិនទៅទេ(ខ្ញុំឆ្លើយបែបហី)
សំណាង: ត្រូវតែទៅ តោះ (គាត់ចូលមក បីខ្ញុំតែម្តង )
ហេយៗៗ ធ្វើអីហ្នឹងហា?
សំណាង: កុំរើប្រយ័ត្នធ្លាក់ មិនដឹងទេ ទៅតាមសំរួល ឬក៏បង្ខំ?

        នៅលើដំបូលផ្ទះ ខ្យប់រហៀកៗ មេឃមីស្រទុំ រូបខ្ញុំរងាញ័រដូចកូនសត្វ បើទោះជាមានអាវពីរជាន់ក៏ដោយ តែនៅពេលក្រលែកទៅមើលប្រុសចង្រៃ ដែលស្ថិតក្នុងសភាពអស់សង្ឃឹម​អង្គុយ ទុច និង ឥដ្ឋ ជាមួយខោខ្លី ដោះអាវ បញ្ចេញនៅសាច់ដុំធំៗ ដែលកំពុង យកដៃអង្អែលស្រទាប់ផ្កាកុលាប ដែលកពុងរីកស្គុំស្គាយបញ្ចេញសម្រស់ដ៏ស្អាត់ តែប្លែកតែអ្នក មើលថែរទេ ដែលកំពុង តែស្រងូតស្រងាត់ទៅវិញ។
គាត់កើតអីចេះ ? នៅលើដំបូលសុទ្ឋតែផ្កាកុលាប់ច្រើនពណ៏ណាស់ ផ្ទះនៅខាងក្រោមរញេរញៃណាស់ តែនៅលើដំបូលវិញថែរបានល្អមេះ ហ្ន?

        ខ្យល់បកមកមួយវិបធ្វើអោយខ្ញុំស្ទើតែរឹងថ្គាម ទៅហើយ ប្រុសល្អ អង្គុយ អោបដៃ មើលផ្កាតែម្នាក់ឯងហាក់មិនខ្វលពីអ្វីទាំងអស់ តែតាមខ្ញុំដឹងគាត់ដូចជារងាណាស់ដែរតើ។
សំណាង: អូឯងមិនរងាទេអី?
បាទមិនអីទេ ខ្ញុំមានមួយជាន់ហើយ បងយកអាវនេះពាក់សិនទៅ ត្រជាក់ណាស់
សំណាង: អរគុណហើយ វិសាល
ផ្កាទាំងអស់នេះ បងដាំ និងមើលថែរដោយផ្ទាល់មែនទេ មើលទៅល្អៗណាស់ ស្អាត់ណា
សំណាង: បាទ គឺខ្ញុំ និងអតីតមិត្តស្រីខ្ញុំ
(គាត់តបខ្ញុំជាមួយ សំលេងតិចៗ ហាក់គ្មានកំលាំងសោះ ទឹកភ្នែករលីងរលោង ស្ទើរតែធា្លយទំនប់ទៅហើយ ឃើញបែបនេះ ខ្ញុំឈប់និយាយ រួចយកដែទៅ ដាក់លើស្មាគាត់)

បងខ្ញុំមិនប្រាកដ ហើយក៏មិនច្បាស់ដែរថាមានរឿងអ្វីកើតឡើង តែបង វាជាអតីតកាល បងមិនអាចរស់នៅជាមួយអតីតកាលអស់មួយជីវិតទេ គួរតែគិតពីបច្ចប្បន្ន និងអនាគត់វិញ បើបងរស់នៅកំដរអតីតកាលបែបនេះ និងមិនមានលទ្ឋផលឡើយ ផ្ទុយទៅវិញ មានតែការឈឺចាប់តែប៉ុននោះ

ប្រុសល្អមើលមកខ្ញុំ​ ជាមួយនិង ទឹកមុខស្រងូតស្រងាត់ រូចស្រវា  អោប ខ្ញុំយ៉ាងណែន  ព្រមទាំងដកដង្ហើមធំជាច្រើនៗដង

បងហាបើបងមានអ្វីចង់និយាយគួរតែនិយាយ ​មិនគួរលាក់ម្នាក់ឯងទេ និយាយនៅការឈឺចាប់ដែលបងមាន ចេញមកអោយអស់ រួចកប់វាចោលជាមួយ និងផ្កានេះ ចាប់ផ្តើមជាថ្មី សំរាប់អនាគត់ថ្មីណា
 (គាត់ដង្ហើមធំជាងថ្មីម្តងទៀត  ទំរងមុខដែលធ្លាប់តែមាន អំណាច បែរជាស្រពប់ពន់ ពន្លឺភ្នែកដែលធ្លាប់តែមានពន្លឺប្រែក្លាយទៅជា ជនលិចដោយអំណាចទឹកភ្នែកទៅវិញ បើទោះជាគាត់ខំគេចវេសយ៉ាងណា ក៏មិនអាចបិទបាំងភាពទន់ជ្រាយនេះដែរ។ អំណាចខ្យល់បក់មក ធ្វើអោយខ្ញុំទ្រាំសឹងតែមិនបាន។ រង្វង់ដៃដែលមាំ ណែណ បានផ្តល់នៅភាពកក់ក្តៅ ដល់រូវខ្ញុំ ដើមទ្រូងដែលមានភាពណែនតែទន់ បានអនុញ្ញាតអោយខ្ញុំកើយជំនួស ខ្នើយ )
បង បង ចង់ធ្វើអីហ្នឹង?

សំណាង: គេងមក ក្រែងអែងរងារហេ? កុំអៀនអី
(ខ្ញុំសំលឹងមើល ញញឹមព្រមទទួល និយាយតាមត្រង់មានសុភមង្គលណាស់ កក់ក្តៅណាស់ មិនអាចទេ នេះជាលើទី២ហើយ ដែលខ្ញុំបានគេង លើដើមទ្រូងគាត់បែបនេះ។ លោតាៗ តើពេលណាបានចៅបានស្គាល់ ស្នេហាផ្អែមល្ហែមនឹងគេណ? សូមអោយឥលូវនេះ ទៅលោកតា)


សំណាង: ហេ ហេៗ វិសាល ឯងញញឺមអីហ្នឹង ស្រមៃដល់ណាហើយហា?
ហាហា អត់ទេ អត់ទេ បងមានណា (យ៉ាប់ហ្មងខ្ញុំ ) អូខេបង យាយមកបងកើតអី បងមិនសប្បាយចិត្តរឿងអីបង​បងមានស្នេហ៏មិនសំបំណងមែនទេ? ឬយ៉ាងម៉េច?

        (ប្រុសកំសត់ បិទភ្នែក ដកដង្ហើមធំ ជាមួយនិងដៃអង្អែកក្បាលខ្ញុំ)
សំណាង:  និរតី គេចូលចិត្តបែបនេះណាស់ គេចូលចិត្តអោយខ្ញុំអោបគេបែបនេះ និងយកដែអង្អែសក់នាង ប្តីប្រពន្ឋវ័យក្មេង ដែលអង្គុយជាមួយគ្នាកាលពីយប់មិញនោះ នាងជានិរតី ស្រីតែម្នាក់ដែលខ្ញុំស្រលាញ់ស្មើជីវិត។ ក្តីស្រលាញ់ដែល​ផុសចេញពីចិត្តនិង​ចិត្ត ស្រីល្អជាកូន ពៅរបស់អ្នកមានស្តុកម្នាក់  ចំនែកខ្ញុំគ្រាន់តែជានិស្សិត​ក្រីក្រម្នាក់តែ​​ប៉ុននោះ ក្តីស្រលាញ់ ៥ឆ្នាំ បានត្រូវរលាយរយះ​ពេលមួយប៉ព្រិចភ្នែកដោយសារ តែអំណាច វណ្ណះគ្រួសារ។ បើថ្វីត្បិតតែខ្ញុំស្រលាញនាងស្មើជីវិត តែខ្ញុំមិនអាច អោយមនុស្សស្រីដែលខ្ញុំស្រលាញ់ មករងទុក្ខនោះទេ ជាកូនកំព្រា គ្មានម្តាយឪពុក ទ្រព្យធនក៏គ្មាន តើអាចទៅរួចទេ? តើអាចរកក្តីសុខអោយនាងបានទេ (អូបងជាកូនកំព្រា?) ។ ពួកយើងបានតស៊ូនិងជំនះរាល់ការបំបែកពីសំណាក់គ្រួសារនាង តែទោះជាយ៉ាងណា ក៏មិនអាចទៅរួច ការចាកចេញរបស់ខ្ញុំ ជាជម្រើស ល្អបំផុតសំរាប់អនាគត់នាង តែអ្វីដែលខ្ញុំធ្វើ វាហាក់បីដូចជាធ្វើបាបនាង ពេក ការឈឺចាប់ និរាសនេះ ពិបាកនិងប្រាប់ឯងណាស់ ស្នេហានេះ បែក មិនបានក្បត់ តែបែកព្រោះតែលះបង់ ខ្ញុំគ្មានភាពក្លាហាន គ្មានសមត្ថភាព អ្នកដែលគួរតែពោលពាក្យសុំទោសគួរតែខ្ញុំ។ ប្រមាណប្រហែលជាង ៤ឆ្នាំហើយ ដែលខ្ញុំមិនដែលបានជួបគ្នា  ខ្ញុំអាចរស់នៅបានដោយសារ តែខ្ញុំនៅចង់ឃើញមនុស្សដែលខ្ញុំស្រលាញ់ រស់នៅយ៉ាងមានក្តីសុខ។ កន្លងមកខ្ញុំដឹងថានាងមានស្វាមីជាអ្នកជំនួញម្នាក់ ខ្ញុំក៏ស្ងប់ចិត្តដែរ ជីវិតនេះ រស់កំដរមនុស្សស្រីដែលខ្ញុំស្រលាញ់ តែប៉ុននោះ។ ផ្កាកុលាបទាំងនេះ និងការរៀបចំនៅផ្ទះតូចនេះ វាជាអ្វីដែលពួក យើងបានធ្វើរួមគ្នា  អនុស្សាវរីយ៏ រយម៉ឺន នៅតែដិតជាប់។ ឯងដឹងទេ ផ្ទះមួយនេះជាកំលាំងញើសឈាមរបស់ខ្ញុំនិងនាង ខំរកលុយសន្សំ បង់រំលស់ ដោយសមត្ថភាពពួកខ្ញុំ ផ្ទាល់ប៉ុន្តែមិនទាន់បានពាក់កណ្តាល់ផង នាងត្រូវបែកពីខ្ញុំ ដោយសារភាពកំសាក់របស់ខ្ញុ បែបនេះ ខ្ញុំបានក្លាយជាម្ចាស់ផ្ទះមួយនេះ ហើយ តែម្ចាស់ស្រីបែរ ជាមិននៅ ទៅវិញ។ គម្រោង ផែនការអនាគត់ ពួកយើងបានរៀបចំបានយ៉ាងល្អ តែវាបានត្រឹមតែ ជាការគ្រោងតែប៉ុននោះ។
(កំលាំងខ្យល់បក់ បានបោកមកកាន់ពួកខ្ញុំទាំងពីរ ប្រុសកំសត់ រឹតតែក្រសោអោបកាយខ្ញុំខ្លាំងជាងមុន តែខ្ញុំយល់ថា អ្នករងារពិតនោះ គឺជាគាត់វិញទេ។ ដំនក់ទឹកហានក្លា ស្រក់មកលើថ្ពាល់ខ្ញុំ គាត់យំជាថ្មីម្តងទៀត រូបខ្ញុំផ្ទាល់បានគ្រលៀសខ្លួនចេញពីរង្វង់ដៃរបស់គាត់ ហើយបែរខ្លួនទៅអោប គាត់ជាប់នឹងដើមទ្រូងខ្ញុំវិញម្តង)
បង បងយំអោយអស់មក យំមកចុះ ស្នេហគឺបែបនេះ ហើយ ឆាកជីវិត គឺមានគ្រប់រស់ជាតបែបនេះ។ បងហាចុះបើបងដឹងថាគេមានក្តីសុខហើយ ចុះហេតុអីបងមិនរកក្តីសុខខ្លួនឯងម្តងហាបង?
សំណាង: (ប្រុសកំសត់ដកដង្ហើមធំ ក្រោកឈរ បង្ហាញ់រាងសាច់ដុំរបស់គាត់ រួចសំលឹងមើលទៅឆ្ងាយ កែវភ្នែកហាកបង្កប់ដោយវិបត្តិ ) តាមពិតកន្លងមកបងធ្លាប់សាក់ល្បងដែរ បងធ្លាប់មានស្នេហា ជាមួយមនុស្សម្នាកដែរ តែហាក់មិនចុះសម្រុងគ្នាទាល់តែសោះ អ្វីដែលពួកយើងមានគឺមិនមែនជាស្នេហា គេដូចជាយកស្នេហា ជាល្បែងតែប៉ុននោះ មានបងហើយ ថែមមានគេ ស្គាល់គ្នាបានត្រឹមតែ ២ខែ ពួកយើងក៏បែកគ្នាទៅ បន្ទាប់ពីនិរតី ទៅមនុស្សស្រីដែលបងស្គាល់ និងមានទំនាក់ទំនង ជាមួយ ដូចជាមិនសូវមិនចុះសម្រុងនិងគ្នាសោះ។ និយាយតាមត្រង់បងហាក់ គ្មានកំលាំងចិត្តនិងស្នេហាទៀតទាល់តែសោះ ស្នេហាដំបូងក្នុងឆាក់ជីវិត ត្រូវព្រាត់គ្នា ដល់មានលើកក្រោយគេបោកទៀត បោកទាំងខ្លួនទៀត  គិតឈប់ស្រលាញ់ស្រីហើយ គិតស្រលាញ់ប្រុសម្តងមើ វាមេចវិញ ហាហាហ

(យីនៅចេះសើចដែរតើ ប្រហែលមិនអីទេមើលទៅ ​យ៉ាប់ណាស់អាតាប៉ិ  នេះ។ )

បង សូមបងកុំរស់នៅជាមួយអតីតកាលនេះ ឈប់គិតពីពីរឿងមិនល្អ ដែលបងបានជួប គេមានគូរគេហើយ នៅឡើយតែបងទេ សមត្ថភាពបង បងប្រាកដជាអាច  រកមនុស្សម្នាក់ដែលល្អសំរាប់បង រៀបចំជាថ្មីទៅ លុបចោលនៅអតីតកាលនេះ ទៅយ៉ាងម៉េចដែរ?
សំណាង: ហាលុបចោលម៉េចទៅ អាល្អិត
គឺ គឺចាប់ផ្តើមពីការរៀបចំនៅ និងការតុបតែងផ្ទះនេះ ជាថ្មីយ៉ាងមេចដែរ ផ្កាកុលាប់នេះ ក៏ត្រូវលុបចោលដែរ អាចជំនួសមក ដោយផ្កាលម្លិះវិញបានទេ?
សំណាង: ហាហាហាហ អាល្អីត អូខេអគុណ គំនិតល្អដែលតើរ តែហេតុអីជំនួសដោយផ្កាម្លិះ?
គឺគឺគឺ ខ្ញុំចូលចិត្ត ហាហាហហា យាយលេងទេ ជំនួសដោយអីក៏មិនអីដែរ
សំណាង: អូខែ តោះចឹងយើង គួរធ្វើអីមុនទៅ លូវ?
គឺចាប់ផ្តើមពីការញ៉ាំមុនសិន រួចចាំគិតទៀត ខ្ញុំហេវហើយណា លោក ប្រធានគម្រោង
សំណាង: ហាហាហា អាល្អិតឯងពូកែសំដីណាស់តើ តោះចឹងទៅក្រៅញ៉ាំអី រួចដើរទិញឥវ៉ាន់ថ្មីយ៉ាងម៉េចដែរ?
បាទទាន ទទួលបញ្ជា
(ប្រុសល្អដែរធ្លាប់តែមានមុចមាំ កាច់សំលេងធ្ងន់ៗ បែប្រែក្លាយជាចេះកំម្លែង ចេះយំ ចេះញ៉ិកញ៉ក ហាហាហាល្អមើលដែរតើ។  បន្ទាប់ពីបរិភោកអាហាសម្រន់រយចមក ពួកខ្ញុំបានដើរផ្សាទិញ នៅរបស់ប្រើប្រាស់ ជាច្រើន សូម្បីតែស្រោមពួកក៏ដូរថ្មី។ ការរៀបចំបែបស្រគត់ស្រគុំ ប្រែក្លាយជាពណ៏ចំរុះ ។ ផ្កាកុលាបក្រហមជំនួសដោយ ផ្កាម្លិះ និងអរគីដែពណ៏ស្វាយ ។ រូបថទនៅតាមជញ្ជាំងក៏ដូចគ្នាគឺត្រូវដូរចេញដូចគ្នា តែមិនទាន់រករួបថ្មីដាក់បានទេ។ ផ្ទះដែលមានសភាព រញ៉េរញ៉ៃបានក្លាយជា ផ្ទះដែលមានរៀប និង មានអារម្មណ៏ថ្មី ពណ៏ផ្ទៃមេឃនៃវាំងនង បានចាំឈ្លុះជាមួយ និងកំរាល់តុពណ៏ផ្កាឈូក ។ អំពួល ភ្លើងពណ៏សបានចាំងអោយឃើញគ្រប់យ៉ាងក្នុងផ្ទះអោយកាន់តែច្បាស់ ។ មិនថាបន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងផ្ទះបាយ ទេ លើដំបូលក៏ដូចគ្នា ការរៀបចំគឺខុសពីមុន ទាំងស្រុង ការផ្លាស់ប្តូទីតាំង  និង ការរចនាថ្មី ថ្វីត្បិតែមិនស្រស់ស្អាត់ ទាំងស្រុង តែ វាហាក់ ដូចជាប្លែកជាងមុន ។

(យប់នេះ ខ្ញុំនៅគេងនៅផ្ទះគាត់មួយយប់ទៀតដោយសារ ជ្រុលខ្លូនបាត់ទៅហើយខ្ញុំ បំណាច់ថាជួយហើយគួ រតែជួយតែម្តង អោយ ហើយហ្មងទៅ ។ រាត្រី យប់ស្ងាត់ ម៉ោងប្រមាណ៨ទៅហើយ ខ្ញុំពិតជាហត់ណាស់មួយថ្ងៃនេះ លើកចុះលើកឡើង ចង់ដាច់ខ្យល់ហើយខ្ញុំ។ ពន្លឺច័ន្ទនាពេលរាត្រី បានបង្កើនសម្រស់រាត្រីកាន់តែស្រស់ស្អាត់ថែមទៀត។ ផ្កាម្លិះ ជាច្រើនថូ តម្រៀបគ្នា ជា មួយនិងអគីដែ ដែលបានចង់ភ្ជាប់ទៅ និងបង្កោល ដែលពួកខ្ញុំបានរៀបចំ មិនដឹងថាពេលដែលវាចេញផ្កា តើស្អាតយ៉ាងណាទេណ? មិនដឹងថាពេលនោះខ្ញុំបាន មកជាន់ទីនេះម្តងទៀតទេហ្ន? មិនដឹងថាអ្នកណាជាម្ចាស់ ដែលនិងថែរក្សានៅសូនផ្កាដ៏តូចនេះ ទេ? 


អូទេព សូយុទ្ឋតើ បួសសួងសិន  (អួយម៉ាក់)(ភ្ញាក់)
សំណាង:​​ អូព្រលឹងតិចមេះ? ប៉ន់អីខ្លះមេញ?
មិនប្រាប់ទេ
សំណាង:​​​ អូខេ អូខែ នេះ ញ៉ាំទៅ បងចេះធ្វើតែប៉ិនហ្នឹងទេ  សាក់ញ៉ាំមើរ​ទ្រាំលេបទៅណា
អូខេសាកសិន  អូឆ្ងាញ់ណាស់ បងឆុងមីបានឆ្ងាញ់ណាស់ តើ លើកក្រោយ សុំពងពីរណា អូខេ ?
សំណាង:​​​   ហាហាហាហ បងមានតែពីរ បើឯងយកបាត់ បងបានអី?
យី មិនមែនទេ ខ្ញុំចង់យាយថាពង់មាន់ណា លើកក្រោយដាក់ពីរបានទេ តែតែ….?
សំណាង:​​​ តែ តែអី ហា? អាល្អិត ឯងងមកទីនេះបានគ្រប់ពេលណា បងស្វាគមន៏ឯងជានិច្ច អរគុណ វិសាល អរគុណច្រើន
ហាអរគុណរឿងអី ?
សំណាង:​​​ គឺចេះតែអរគុណទៅ ហាហាហាហ
ពេលបងសើចពិតជាគួរអោយស្រលាញ់ណាស់  ហាហហាអូ….(អ៊ៀន)
សំណាង: ហាហាហាហ មែនហ? ចឹងបងគូរតែញញឺមអោយច្រើនត្រូវអត់?
យ៉ាប់ តាមចិត្ត ចុះ លោកប្រធាន
        (ក្រោមពន្លឺ ដួចច័ន្ទ ខ្ញុំនិងប្រុសសង្ហា  កានចានមីម្នាក់មួយចាន ញ៉ាំបណ្តើរ សើចបណ្តើរ ពាក្យនិយាយឆ្លើយឆ្លង គ្នាមិនចេះចប់។ ការខឹងស្អប់កាលពីមុនស្រាប់តែរលាយបាត់  ជំនួសដោយក្តីស្រលាញ់ អូទេៗៗ ឡប់ហើយ មិនមែនទេ មិនអាចស្រលាញ់ទេ បើហ៊ានស្រលាញ់ ខ្ញុំអាចនិងទឹកភ្នែកម្តងទៀត។ មិនដឹងថាថ្ងៃស្អែកយ៉ាងណាទេហ្ន? មិនដឹងថា បន្ទាប់ពីវិនាទី នេះទៅ ខ្ញុំនិងក្លាយជាមនុស្សឯកកោជាថ្មីទៀតឬយ៉ាងណា? ហេតុអីខ្ញុំឃើញគាត់ញញឹមខ្ញុំរីករាយយ៉ាងនេះ ? ឧលោកតាអើយ តើខ្ញុំកំពុងតែជ្រុលខ្លួន ប្រលោកនិងការឈឺចាប់ជាថ្មីហើយមែនទេ ? តើរាល់នៅក្តីស្រលាញ់សុទ្ឋមានការឈឺចាប់មែនទេ ? )
       
        តាំងពីពេលនោះទំនាក់ទំនងខ្ញុំនិងគាត់កាន់តែប្រសើរឡើង ការយកចិត្តទុកដាក់ ភាពរួសរាយក៏កើតមានឡើង គាត់បាន ប្រែក្លាយ ជាមនុស្សថ្មីម្នាក់ទៀត ប៉ុន្តែការងារវិញនៅតែ អាដែ ថាខុសគឺស្តីអោយ  ធ្វើមិនទាន់គឺត្រូវម៉ាត់ តែបើក្រៅពីកាងារវិញ គឺស្វីតៗ តែម្តង។ រយះពេល៦ខែកន្លងផុត ទៅ​ បើទោះជាមិនយូសំរាប់ពួកខ្ញុំតែ​ ល្មម អាចអោយខ្ញុំ យល់ពីគាត់ មាឌធំ តែបើនិយាយពីមនោសញ្ចេតនាវិញគឺ ខ្សោយតែម្តង​​ភ្នែកទន់ណាស់។ គាត់ចូលចិត្តមើលគុនរឿងខ្មោច ហើយអាងមកបន្លាចខ្ញុំ និង បែបវិទ្យាសាស្ត្រ ចំនែកខ្ញុំវិញចូលចិត្ត គុនកំសត់ៗ អោយតែមើលពេលណា គឺគាត់យំរហូត ។ រយះពេលដ៏ខ្លីនេះ​ពិតជារីករាយណាស់ ដើរលេង មើលគុន ញ៉ាំអី អ្នកផ្ទះខ្ញុំស្គាល់អស់ហើយ  ចុះសម្រុងល្អណាស់។ បងសំណាងជាបុរស ទីពីរ បន្ទាប់ពី បងវិបុល ដែលបានឈានជើងចូលផ្ទះខ្ញុំ បែបនេះ។

បងសំណាង  ល្ងាចនេះផ្ទះខ្ញុំធ្វើស៊ុប ម៉ាក់អោយហៅបងទៅដែរ បងទៅទេ
សំណាង :  អូ ចុះបើអ៊ុំស្រី មិនហៅទៅ តើអែងហៅបងទៅទេហា?
ហាហាហហា គឺអត់ទេ (ខ្ញុំងាកទៅគាត់ ជាមួយនិងមុខឌឺទៅកាន់គាត់)
បងគិតថា មិនសំទេ​ដឹងកុំរំខានអី ញ៉ាំជុំគ្នាជាមួយអ្នកផ្ទះទៅណា ក្រែងឯងមានបងប្អូនមកលេងផងហេ? ម៉្យាងល្ងាច់នេះបង ចង់ទៅលេងផ្ទះមិត្តចាស់បន្តិច ផ្តាំអរគុណអ៊ុំស្រីផង ណា

ពិតអត់ហាបង ទៅជួបស្រីទេដឹង?
សំណាង : ត្រូវលូវហើយអែង អាល្អិត ញ៉ាំអោយសប្បាយណា
បាទលោកប្រធាន

ល្ងាចនេះខ្ញុំ ជិះម៉ូតូម្នាក់អឯងមកផ្ទះ ដោយគ្មានវត្តមានប្រុសសង្ហា ជិះអមពីក្រោយដូចរាល់ដង ចេញពីធ្វើការគឺមកផ្ទះតែម្តង។ នៅតាមផ្លូវមានមនុស្សម្នាច្រើន ម្នាក់ៗ តំរង់អោយតែទៅអោយដល់ គោលដៅ តែខ្ញុំវិញ មិនខ្វល់ទេ អ្នកណាទៅប្រញាប់ទៅមុនទៅ ។ ជិះបណ្តើរ ញញឹមបណ្តើរ នឹកគេបណ្តើរមេចទេខ្ញុំ បែបហ្នឹងគេហៅថាធ្លាក់ក្នុងក្រឡ ស្នេហ៏គេហើយមែនទេ? មានអារម្មណ៏ថា ដកលែងរួចមេចទេ។ ហ៊ើយរស់នៅ ក្នុងនាមជាមនុស្សជំនួស បានត្រឹមរីករាយមួយគ្រាៗ ពេលខ្លះក៏ភ័យ ពេលលឺគេថារវល់មួយអ្នកនេះ អ្នកនោះ។ ល្ងង់ណាស់មែនទេ បើដឹងថាអត់ស្រលាញ់ប្រុសហើយនៅតែខំ ទៀតខ្ញុំ។

        យីនៅផ្ទះដូចជាមានភ្ញៀវ ឡានអ្នកណាចេះ?(អូលោកតាអើយ វត្តមានភ្ញៀវល្ងាចនេះ ធ្វើអោយខ្ញុំស្ទើតែគាំង ស្រលាំងកាំងតែម្តងខ្ញុំ )
ម៉ាក់ខ្ញុំ: កូនជំរាប់សួរ មីងពូរទៅ កូន ឈរផ្លឹកអីហ្នឹង នេះបងអែងណា វិបុលនោះអី បែកគ្នាទើបតែ៤ ទៅ៥ឆ្នាំ ចង់ភ្លេចមែនកូន?
អូបាទជំរាប់សួរ អ្នកមីង ជំរាបសួរពូ សួរស្តីបងវិបុល (មិនស្គាល់មេច ប្រុសដែលខ្ញុំស្រលាញ់ស្មើជីវិត )

​​ ​              ទំនាក់ទំនងដ៏ល្អមួយដែលទើបតែចាប់ផ្តើមរវាងកំលោះសង្ហា
សំណាង និងវិសាលតែទើបតែមានពន្លឺតិចៗ តែពេល នេះស្រាប់ តែលេច មុខលោកវិបុលមនុស្សដំបូល វាពិតជា ចៃដន្យពេកហើយ ថ្ងៃស្អែកនិងទៅជាយ៉ាងណា? ចុះវគ្គថ្មីនិងមានអ្វីកើតឡើង វិសាល និងទទួលយកវិបុល ឬក៏បន្តរលួចស្រលាញ់សំណាងម្នាក់ឯងបន្តរ ទៀត? វគ្គថ្មី ឆាប់ៗនេះ
ស្រលាញ់អ្នក
ណារ័ត្ន ឃូល

2 comments

Unknown said...

Me jam lerng saperk Hz bart

love story, gay novel said...

hahhahaha sorry i will be try to be on time :)

Powered by Blogger.