ជម្រើសបេះដូង ភាគទី៥



បន្ទាប់ពី​វិបុលស្នេហ៏ដំបូងរបស់វិសាល បានត្រឡប់មកកាន់ស្រុកខ្មែរ ក្នុងគោលបំណងមកបន្តរក្តីស្រលាញ់ជាមួយវិសាលវិញ តើនិងមានអ្វីកើតឡើងបន្តរ? វិសាលអាចទទួលយកទេ? បើមែនតើលោកសំណាងនោះ យ៉ាងមេចវិញ? ចង់ដឹងថា ម្នាក់ណាជាអ្នកចុងក្រោយរបស់វិសាល? កាម្រេចចិត្តរបស់វិសាល ត្រឹមត្រូវឬទេ មានតែអានជាមួយគ្នា
ជម្រើសបេះដូង ភាគទី៥


(ខ្ញុំមិនចាប់អារម្មណ៏នឹងសម្តី ទាំងនោះទាល់តែសោះ ទឹកភ្នែក ស្ទើតែស្រក់ នៅពេលដែលឃើញបងវិបុល មានអារម្មណ៏ថាឈឺណាស់  ប្រៀបបាននឹង បន្លាចាក់ដោតនៅក្នុងទ្រូង)
ម៉ាក់: កូនសាលៗ កូននៅភ្លឹកអីកូនឆាប់ទៅងូតទឹកទៅ កូន អាងបានញ៉ាំស៊ុបជុំគ្នាណាកូន
បាទម៉ាក់ អ្នកមីង និងអ៊ុំប្រុស ខ្ញុំសូមលាទៅ សំអាតខ្លួនសិនហើយ
ម៉ាក់បងវិបុល: ចាក្មួយ ចា

        បរិកាស ២គ្រួសារ បរិភោគអាហារពេលល្ងាចជុំគ្នា ពិតជាមានភាពអ៊ូអរណាស់ ។ ចាស់ៗបែកគ្នាយូ មានរឿងច្រើននិយាយគ្នា អត់តែខ្ញុំ និងបងវិបុលទេ ដែលអត់មានអីយាយ ម្នាក់ៗអោនមុខចុះក្រោម រហូត  អត់ហ៊ាន មើលមុចគ្នាសោះ  ខ្ញុំមិនដឹងគាត់យ៉ាងមេចទេ តែខ្ញុំ ហាក់រឹងខ្លួនអស់ហើយ ពិបាកដង្ហើមណាស់។

ម៉ាក់:​​  ​យាយចឹងមកលេងលើកនេះ មកប៉ុន្មានខែដែរ? ហើយគិតមកដណ្តឺងកូនគេហ្នឹងមែន?
ប៉ា បងវិបុល: បាទខ្ញុំមកនេះតែ ១ខែទេ  ចង់ដើលេងលំហែផង
ហើយគិតថា ចង់អញ្ចើ បង អោយទៅជាមួយបានគ្នា  ចំនែក វិបុល គេចង់នៅលេងទី នេះ​៤ ទៅ ៥ ខែ បំណងខ្ញុំ ចង់ ផ្ញើរវិសាលអោយនៅទីនេះ ផងបានទេ កំលុងពេលដែលគេនៅស្រុកខ្មែរ ព្រោះទុកចិត្ត ម៉្យាងវិសាល និងវិបុលស្និទនឹងគ្នា ផង បានគ្នា
ម៉ាក់:​​ អូចាមិនអីទេ នៅយូជាងនេះ ក៏មិនអីដែរ ហើយយាយចឹង  ចង់ទៅណាខ្លះ
ម៉ាក់បងវិបុល: ចាបង គឺទៅលេងអង្គរវត្តមុនគេ ពឹងលើអ្នកបងហើយនៀក
ម៉ាក់:​​ ចា មិនអីទេ

        ចាស់ៗ ជជែកគ្នាមិនចប់ ពួកគាត់ជាមិត្តស្លាប់រស់និងគ្នា  តាំងពីតូច ប៉ុន្តែគ្រួសារអ៊ុំស្រីទើបតែរើទៅណៅកាណាដា កាលពីប៉ុនន្មានឆ្នាំនេះ ដោយសកូនស្រីច្បងគាត់ធានាទៅ ទាំងគ្រួសារ។ ចាប់តាំពីពេលនោះ ខ្ញុំនិងបងវិបុលត្រូវបែកគ្នា ទំនាក់ទំនងនៅមានខ្លះៗ តែដល់ពេលខ្ញុំដឹងថាគាត់មានប្រពន្ឋ ទំនាក់ទំនងខ្ញុំ និងគាត់ក៏ដាច់តែម្តងទៅ  នៅតែចាស់តែប៉ុននោះ ។ បែកគាត់យូរហើយ នៅតែសង្ហាដដែល សរជាងមុន ធាត់ជាមុន មាឌគាត់មិនចាញ់បងសំណាងទេ មាឌធំដូចគ្នា តែគាត់មុខស្រស់ជាង បើទោះជាមិនញញឹមក៏ដោយ កូនចិន ភ្នែកលិបៗ អត់សូវចេះយាយទេគាត់ ហ្នឹង ដោយសារតែគាត់មិនចេះតវ៉ា គ្រប់យ៉ាងគឺសម្រេចលើអ្នកផ្ទះ ទើប ពួកយើងបែកគ្នាបែបនេះ។

        ម៉ោងប្រមាណ ៦ ៣០នាទីល្ងាច មេឃងងឹតសូន្យ គ្មានផ្កាយរះអីមួយ គ្រាប់ ខ្ញុំអង្គុលើទោងម្នាក់ឯងក្រោមដើមមាន នៅចំហៀង ផ្ទះ បិទភ្នែក ស្រូប នៅពិដោនៅ ក្លិនផ្កាម្លិះ  យូរៗដង្ហើមធំម្តង ខ្ញុំល្ងងណាស់មែនទេ ? ហេតុអីច្របូកច្របល់ម្លេះ វាចប់បាត់ទៅហើយ ទៅខ្វល់អីម្លេះ ឬខ្ញុំ មិនទាន់ភ្លេចគេបាន ឬខ្ញុំ នៅតែចង់ទទួលបានភាពកក់ក្តៅពីគាត់។ ស្នេហាដំបូងក្នុងឆាកជីវិត បើទោះជា ស្អប់ ឬ ខឹងយ៉ាងណា តែ ក្នុងចិត្តនៅតែមិនអាចបំភ្លេចបានដដែល។


វិបុល: មិនត្រជាក់ទេអី វិសាល ប្រយ័ត្នផ្តាសាយណា
(សំលេងប្រុសល្អ បានពញ្ញាក់ខ្ញុំពីការស្រមើរស្រមៃ)​ បាទ បាទ បង មិនអីទេ
វិបុល: បងអង្គុយផងបានទេ ? 
បាទបង បានតើ (ខ្ញុំពិតជាពិបាកណាស់ ពិបាកដកដង្ហើមណាស់​ )
វិបុល: បែកពីអូនយូហើយ  នឹកណាស់  អូននៅតែស្អាត់ដដែល គួរអោយស្រលាញ់ណាស់
បាទ អរគុណបង  (ខ្ញុំងាកមុខទៅញញឹមដាក់គាត់)
វិបុល: សុំទោសវិសាល បងគ្មានភាពក្លាហាន ក្នុងការជំនះឧបសគ្គនេះ ព្រោះតែបងជាកូនប្រុស តែម្នាក់ក្នុងគ្រួសារ នៅពេលនោះ  ដូចអូនដឹងស្រាប់ ហើយ

ទីងទីងទីងៗ (សំលេងទូរស័ទ្ទរោទិ៏)
អាឡូបង
សំណាង : បាទញ៉ាំស៊ុបឆ្ងញ់អត់ មានទុកអោយបងអត់ហ្នឹងហា?
បាទ បាទ​បងគឺ ៗ ឆ្ងាញ់ បងខ្ញុំរវល់បន្តិច បាហើយណា បាយ បាយ
សំណាង : បាទ បាទ
(ពេលទទួលបានទួរស័ទ្ទ គាត់ ខ្ញុំរឹកតែខ្វល់ចិត្តទៀត ប្រុសម្នាក់ដែលខ្ញុំ កំពុងតែលង់ស្រលាញ់ហើយស្រលាញ់ខ្លាំង កំពុងនៅនឹងមុខ តែខ្ញុំមិនប្រកាដថាយ៉ាងណានោះទេ ចំនែកពេលនេះ ប្រុសកំពូលស្នេហ៏​ដែលខ្ញុំស្រលាញ់ស្មើពេញបេះដូងបានលេចមុខចេញមកបែបនេះ តើអោយខ្ញុំធ្វើបែបណាទៅ បើពេលនេះ ខ្ញុំស្រលាញ់បងសំណាង បាត់ទៅហើយ បើទោះជាខ្ញុំមិនទាន់ច្បាស់ពី បងសំណាងថា ទទួលយកខ្ញុំឬក៏អត់ក៏ដោយ។ ក្រលែកទៅមើលបងវិបុលវិញហាក់ រៀងអន់ចិត្ត ពេលដែលខ្ញុំនិយាយបែបលួចលាក់បែបនេះ)

វិបុល​: វិសាលតើអាចទេ អូននៅមានពេលសំរាប់បងទេ? បងនៅមានឧកាសទេ? (ប្រុសកំសត់មកពីឆ្ងាយ គោលដៅគឺចង់មកជានា និងខ្ញុំវិញតែពេលនេះខ្ញុំមានអារម្មណ៏ថាហូសពេលបាត់ទៅហើយ  បើបេះដូងខ្ញុំបានប្រគល់ជូនបងសំណាង ធ្វើយ៉ាងមេចទៅ? )

បងវិបុល សុំទោស មិនអាចទេ សុំទោស អូនមិនអាចទេ​
វិបុល: ហាហេតុអីបានមិនអាច មកពីគ្រួសារបង? អូនកុំបារម្មណអី លើកនេះគឺពួកគាត់ តាមចិត្តបងហើយអូន បងរស់នៅមិនចុះសម្រុងនិងប្រពន្ឋ បងព្រោះតែបងមិនអាច កុហកខ្លួនឯងបាន ព្រោះតែបង មិនអាចភ្លេចអូនបាន សុំទោស សុំទោស បើពេលនោះបង ចិត្តរឹង បងព្រមជំនះឧបសគ្គ នេះជាមួយអូន ម្លេះពេលនេះ ពួកយើង ប្រកដជាមានក្តីសុខណាស់មែនទេ?
ទេទេ មិនមែនបែបនេះ ទេ បងកុំរំលឹកការឈឺចាប់នោះអី ម៉្យាងវាហួស បាត់ទៅហើយ បើសិនជាប៉ាម៉ាក់បងយលព្រម ក៏មិនប្រាកដ ថាប៉ាម៉ាក់ ខ្ញុំយល់ព្រមនោះដែរ
វិបុល: (ប្រុសកំសត់ស្រវាអោបខ្ញុំដោយមិនខ្លាចថាអ្នកផ្ទះខ្ញុំបានឃើញ ឬអត់) អូន អូនកុំបារម្មណ៏រឿងប៉ាម៉ាក់អូន ម្តាយបងពិតជាអាច ដោះស្រាយ អោយពួកយើងបាន មែនណា
លែង លែងខ្ញុំ(ខ្ញុំខំរើចេញពីដៃបងវិបុល) មិនមែនបែបនេះទេ គឺខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ បងយល់ទេ?
(ចំលើយនេះហាក់ដោតចំបេះដូងប្រុសកំសត់ តើលឿនពេកមែនទេ ដែលខ្ញុំពោលពាក្យបែបនេះ?​ខ្ញុំយល់ពីអារម្មណ៏នេះ​កាលពី៤ឆ្នាំខ្ញុំធ្លាប់បានភ្លក់វាម្តងរួចហើយ ។ បងវិបុល ប្រុសកំសត់របស់ខ្ញុំ ហូរទឹកភ្នែក នៅចំពោះមុខខ្ញុំម៉ាត់ៗតែម្តង ខ្ញុំសាហាវណាស់មែនទេ ដែលដាច់ចិត្តធ្វើបាបប្រុសដែលខ្ញុំធ្លាប់់ស្រលាញ់ស្មើកែវភ្នែកបែបនេះ? ដំនើរដើរចេញទៅហាក់គ្មានសង្ឃឹម គ្មានកំលាំងទ្រេតទ្រោត ឃើញបែបនេះ ខ្ញុំហាក់ស្លុតចិត្តណាស់ ហេតុអី ខ្ញុំហាក់ឈឺចិត្តម្លេះ? ឬមួយខ្ញុំនៅស្រលាញ់គេ អូលោកតាអឺយ ខ្ញុំយ៉ាងមេចចេះ តើខ្ញុំចង់បានអ្វីអោយប្រាកដទៅ? )
ក្រាំង (សំលេងធ្លាក់របស់របរ)
អូបង វិបុល បងៗៗ ម៉ាក់ៗៗ ជួយផង ៗៗ(ស្រែក) (ប្រុសកំសត់ដួលបោកក្បាលទៅនឹងដី សន្លប់បាត់មាត់ឈឹង) ម្នាក់រត់មក ឈ្លេឈ្លា ពេញហ្នឹង តែម្តង


        នៅបន្ទប់គេងដ៏តូចរបស់ខ្ញុំ ប្រុសកំសត់គេង ស្អំទឺកកក់ ខ្លួនហាក់ក្តៅជាមុន តាមមើលព្រោះតែអស់កំលាំង និងការជិះយន្តហោះច្រើនម៉ោងពេកហើយ ម៉្យាងសំដីប៉ុន្មានម៉ាត់ របស់ខ្ញុំ ប្រហែលជាប៉ះពាល់អារម្មណគាត់ខ្លាំងណាស់ហើយ  បានទៅជាបែបនេះ តែសំណាងដែរ ដែលគាត់មិនអី។

ទីងទីងទីង(សំលេងទូរស័ព្ទ)
អាឡូបង សំណាង
សំណាង: បាទអាល្អិត គេងនៅ
នៅទេលោកប្រធាន ចុះលោកប្រធានវិញ
សំណាង: ហាហាហ បើគេងបាត់ ខលទៅកើតហី?
ស៊ីអារម្មណ៏ណាស់ លោកប្រធាន
សំណាង: ហេហេហេហរៀនតាមឯងហ្នឹងអាល្អិត អូស្អែកនេះទំនេរទេ ទៅមើលគុន មានរឿងថ្មីណា
អូទៅមិនបានទេបង រវវ់ជាមួយអ្នកផ្ទះ
សំណាង: ចឹងថ្ងៃខានស្អែកគ៏បានដែរ ថ្ងៃអាទិត្យមេចដែរ?
គឺគឺ រវល់ដូចគ្នា
វិបុល : វិសាល ៗៗៗ(សំលេងរវើ រវាយ របស់បងវិបុល)
សំណាង: អាឡូៗៗ អ្នកណាហៅឯង?
គឺគឺ បានហើយ បានហើយ​ខ្ញុំរវល់តិចណាបង បាយៗ ទូតទូតទូត
បងវិបុលយ៉ាងមេចហើយបង រៀងគ្រាន់តិចនៅ បង អន់ឈឺក្បាលតិចនៅ ?
វិបុល:  អូនៗទុកឧកាស់បងផងបានទេ? កុំទាន់ឆ្លើយថាមិនអាច តើអាចអោយពេលបងខ្លះបានទេ ? (ប្រុសកំសត់ចាប់ដៃ ខ្ញុំជាប់ ជាមួយទឺកមុខក្រៀមក្រំ)
កុំទាន់គិតរឿងនេះអី បង គេងទៅ គេងទៅ

        ប្រុសកំសត់ពិតជាគួរអោយអានិតណាស់  និយាយតាមត្រង់ ខ្ញុំបារម្មណ៏ ថាខ្ញុំទ្រាំមិនបានចិត្តទន់ស្រលាញ់គាត់វិញ គាត់ជាមនុស្សល្អ ល្អគ្រប់យ៉ាងសម្រាប់ខ្ញុំ បើទោះជាពេលនោះគាត់ជាអ្នកទៅចោលខ្ញុំក៏ដោយ ក៏ព្រោះតែអំណាចគ្រួសារ តែពេលនេះគាត់បានត្រឡប់មកវិញ ព្រោះតែខ្ញុំ តើខ្ញុំគួរធ្វើបែបណា បើចិត្តខ្ញុំក៏ស្រលាញ់បងសំណាងដែរ ហេតុអីៗៗ ស្នេហាតែងតែធ្វើបាបខ្ញុំជានិច្ចបែបនេះ?
……..
        គ្រួសារបងវិបុលស្នាក់់នៅជាមួយគ្រួសារខ្ញុំដោយបងវិបុលគេងបន្ទប់ជាមួយខ្ញុំ ព្រោះតែម៉ាក់ខ្ញុំឃាត់ មិនអោយទៅស្នាក់នៅសណ្ឋាគារនោះទេ។ រយះពេលមួយអាទិត្យពេញ ដែលខ្ញុំមិនបានទៅធ្វើការ  ក៏មិនបាននិយាយច្រើនជាមួយបងសំណាង។ ពេញមួយអាទិត្យនេះ គ្រួសារយើងទាំងពីរបានដើរលេងជុំគ្នា បន្ទាប់ពីទៅកោះកុងហើយ ក៏ចេញមកកាន់កំពង់សោមទៀត។​ ពិតជារីករាយណាស់ ពេលបានដើរ លេងជុំគ្រួសារបែបនេះ ម៉្យាងខ្ញុំទទួលបានការការពារយ៉ាងពិសេស ពីបងវិបុល គាត់គោរពណាស់ គាត់សន្យាថា គាត់និងព្យាយាយកចិត្តខ្ញុំ បណ្តុះចិត្តស្រលាញសារជាថ្មី ដោយ មិនបង្ខំខ្ញុំឡើយ។

        យប់នេះ នៅម៉ាត់សមុទ្រ មានភ្ញៀទេសសចរណ៏ ច្រើនជាង យប់ម្សិលមិញ ព្រោះតែមេឃអត់ភ្លៀង។ ពន្លឺព្រះច័ន្ទចាំងមកលើផ្ទៃទឹក បង្ហាញសំរស់យ៉ាងស្រស់សោភា ធ្វើអោយខ្ញុំនឹកគ្រាញ៉ាំមីឆុងនៅលើដំបូលផ្ទះ ជាមួយបងសំណាង។ យីនិយាយមិនទាន់ផុតផងគាត់ខលមកតែម្តង

អាឡូលោកប្រធាន
សំណាង: អាល្អិតសប្បាយណាស់មែនទេ? ដើរដល់មួយអាទិត្យ ចាំមើលតាមកវិញត្រូវហើយអែង
ហា មេចចឹងលោកប្រធាន ខ្ញុំសុំច្បាប់ត្រឹមត្រូវតើ លោកប្រធាន
សំណាង: មិនខ្វល់ទេគឺអែងទុកបងអោយនៅឯកការម្នាក់នោះអី បងមិនទម្លាប់គ្មានសំលេងរំខាន និងតម៉ាត់រប់សអែងទេ ម៉្យាងគ្មានអ្នកណាអោយបងស្តីអោយសោះ
ហាលោកប្រធាន ដល់ម្លឹង ហាហហា បើនឹកថានឹកទៅ កុំកាចកុងពេក
សំណាង: ហាហាហហា យាយចឹងក៏បានដែរ គឺបងនឹកអែងមែន
ហាហាហហាហា ចឹងថ្ងៃក្រោយ កុំខ្លាំងពេក តាខ្លាំងពេក លើកក្រោយ សុំឈប់តែម្តង ហាហាហា
សំណាង: យីសាហាវចឹងផង ហាអាល្អិត ហាហាហ
(ខ្ញុំនិងគាត់ចំនាយពេល និយាយគ្នាជាង៣០នាទី មានតែសំណើច ពាក្យឌឺ កម្លែង។ ប្រុសម្នាក់បានប្រែប្រួលហើយ ខ្ញុំឃើញគាត់បែបនេះ ខ្ញុំរីករាយណាស់ មានអារម្មណ៏ថាគាត់បង្ហាញ់ពីការយកចិត្ត​ទុកដាក់កាន់តែខ្លាំង  ការយកចិត្ត រាល់ទង្វើរ របស់គាត់បានបង្កប់នៅក្តីស្រលាញ់ អូលោកតាអើយ ហេតុអីប្រុសល្អពីរអ្នកមកក្នុងពេលតែមួយបែបនេះ?)

វិបុល :  រងារទេ អូន ? មោះបងដណ្តប់អោយ ប្រយ័ត្នផ្តាសាយណា ចាស់ៗគាត់ ទៅអូតែលសំរាកមុនហើយ  អូនងងុយទេ
បាទបងអរគុណ មិនទាន់ទេ ខ្ញុំចង់នៅស្រូបខ្យល់ត្រជាក់នេះបន្តិចទៀតសិន
វិបុល :   បាទអូន អូចុះមិញអូននិយាយជាមួយអ្នកណា ហាករីករាយម្លេះ គេជាសង្សាថ្មីមែនទេ ពេលបងឃើញអូននិយាយជាមួយគេ​ហាក់រីករាយណាស់
(កាយវិការគាត់សួរហាក់មើលទៅធម្មតា តែតាមខ្ញុំដឹងគាត់ហាក់ ខ្លាចដឹងនៅចម្លើយរបស់ខ្ញុំណាស់)
គឺគឺ មិនមែនទេ គឺ មេខ្ញុំទេបង
វិបុល :  គាត់យកចិត្តទុកដាក់និងអូនណាស់ហ្ន? ឃើញខលសួរសុខទុក
រហូតតែម្តង
បាទបង តោះបងខ្ញុំរវើយណាស់ទៅគេងតោះបង
……….

        បន្ទាប់ពីផុតមួយអាទិត្យខ្ញុំត្រូវវិលចូលធ្វើការវិញ ចំនែកបងវិបុល និងគ្រួសារគាត់ ត្រូវបានអ្នកផ្ទះខ្ញុំជួនដើរ តែបងវិបុលវិញមិនទៅណាសោះ គឺតែងចាំយកខ្ញុំចេញពីធ្វើការជានិច្ច បន្ទាប់ពីមកគឺតែងទៅមើលគុន និងញ៉ាំអីជាមួយគ្នា ទម្លាប់នេះខ្ញុំតែងធ្វើវាជាមួយបងសំណាង តែពេលនេះ ជំនួសដោយវិបុលទៅវិញ។ ងាកទៅបងសំណាងវិញតាំងពីបានដឹងថាខ្ញុំនិងបងវិបុលនៅផ្ទះជាមួយគ្នា និងឃើញពីភាពហួងហែងរបស់បងវិបុល មកគាត់ហាក់មិនសប្បាយចិត្តសោះ
ប្រុសម្នាក់ដែលធ្លាប់រួសរាយ បែរជាធ្លាក់មកសភាពដើមវិញយ៉ាងមេចទេ?
……..
        ១ខែកន្លងផុតទៅ ប៉ាមាក់បងវិបុលត្រុវត្រឡប់ទៅ កាណាដាវិញ ដោយបានបើកហាងតែតូចមួយទុកអោយបង វិបុល ។ ពេលខ្លះខ្ញុំត្រូវគេងនៅហាងនោះជាមួយគាត់គ្រាន់បានគ្នា ដំបូង មិនសូវដាច់គឺមានតែគាត់ និងបុគ្គលិកតែម្នាក់ប៉ុននោះ បូករួមទាំងខ្ញុំពេលទំនេរតែងទៅជួយគាត់។ ពេលវេលារបស់ខ្ញុំភាគច្រើនតែងនៅក្បែរបងវិបុល ប៉ុន្តែខ្ញុំតែយល់ថា នេះមិនមែនជាក្តីស្រាលាញ់ទេ តែវាគ្រាន់តែការអានិតតែប៉ុននោះ។ មនុស្សប្រុសដែលខ្ញុំមិនបានស្រលាញ់ កុំពុងតែយកចិត្តខ្ញុំ ប៉ុន្តែមនុស្ស ប្រុសដែលខ្ញុំស្រលាញ់ ហាក់ មិនបញ្ចេញអ្វីអោយច្បាស់ទាល់តែសោះ។
……………………….
        ថ្ងៃនេះថ្ងៃអាទិត្យលក់ដាច់គួរសមដែលតើ បងវិបុល ហាក់មានក្តីសុខណាស់ អ្វីដែលពួកខ្ញុំកំពុងធ្វើវាជាក្តីសុបិន្តរបស់យើង ដែល បានគ្រោង  តែពេលនេះ ហ៊ើយ
វិបុល :  អូ សួរស្តីលោក លោកជាមេវិសាលមែនទេ មោះត្រូវការពិសាអីដែរ
សំណាង: អូបាទ គឺសុំតែទឹកឃ្មុំមួយកែវមក​អរគុណបាទ
វិបុល :   បាទៗ លោកសុំចាំមួយភ្លេត
ហា គឺគឺ បងម៉េចក៏បងស្គាល់ទីនេះ ?
សំណាង: មិនពិបាកទេ ចឹងតើបានរវល់  រវល់រហូតតែម្តង ព្រោះតែគេមែនទែ គជាមនុស្សប្រុសដែលទៅយករាល់ល្ងាចមែនទេ?
គឺគឺ បាទ តែតែមិនមែនដូចបងគិតនោះទេបង
វិបុល :   នេះលោក  អូខេជជែកគ្នាលេងចុះណា
សំណាង: (ប្រុសល្អ មុចឡើងមាំ មិនស្តីអីមួយម៉ាត់ រួចក៏ដើរចេញទៅ)
ចំនែកបងវិបុល ឈរមើលដោយទឹកមុខញញឹមជាប់  បើទោះជាគាត់ជ្រាប់ដឹងថាម្នាក់នោះជាអ្នកណា គាត់បង្ហាញកាយវិការអនុញ្ញាត់អោយខ្ញុំចេញទៅតាមបងសំណាង  ទាំងដែលក្នុងចិត្តគាត់ កំពុងតែមានបន្លារ៉ាប់ម៉ឺចាក់ចំដើមទ្រូងគាត់។
ខ្ញុំៗៗ​មិនដឹងថាត្រូវធ្វើយ៉ាងណា មានតែ ធ្វើតាមបេះដូងខ្លួនឯង សម្រចចិត្តទៅតាមមនុស្សប្រុសកំពូលស្នេហ៏ ដោយចិត្តហាក់បារម្មណ៏និង បងវិបុលយ៉ាងខ្លាំង ។



        នៅតាមផ្លូវម៉ោងប្រមាណ៦ល្ងាច ស្រប់ពេលដែលមានភ្លៀងរលឹមតិចៗ ផងនោះ ខ្ញុំម្នាក់អែងគិតដល់ប្រុសកំពូលស្នេហ៏របស់ខ្ញុំ ពេលនេះតើ កំពុងនៅទីណា? ម៉្យាងប្រុសកំសត់របស់ខ្ញុំក៏ដូចគ្នាថាពេលនេះគាត់យ៉ាងម៉េចទៅហើយទេ? ……………..
យីផ្ទះអត់ចាក់សោផង គាត់ទៅណាចេះ នៅខាងលើទេដឹង? បងសំណាងៗៗ
(គាត់មិនឆ្លើយតបមកខ្ញុំអីមួយម៉ាត់។ ប្រុសសង្ហា ឈរហាលភ្លៀង ម្នាក់អែង នៅលើដំបូល ដោយមិនខ្វលពីអ្វីទាំងអស់)
បង បងៗ ធ្វើអីហ្នឹងហា ឆាប់ចូលមក ប្រយ័ត្នឈឺណា
សំណាង: ឯងកុំខ្វល់ មនុស្សដូច ខ្ញុំស្លាប់ក៏គ្មានបញ្ហាដែរ ខ្ញុំគ្មានសាចញាតិអីត្រូវបារម្មណ៏នោះទេ
បង បងសំរួលចិត្តណា មោះចូលមកអង្គយសិនមក​ណា
សំណាង: ចេញទៅៗ  (គាត់ច្រានខ្ញុំចេញ)
អួយ អួយ ម៉ាក់ អួយ ចុកណាស់
សំណាង: វិសាល ៗ អាល្អិតយាងមេចហើយ ឈាមដៃហើយ  ខ្ញុំទៅយកថ្នាំសិន
ទេៗៗ មិនបែចទេ ខ្ញុំមិនត្រូវការទេ​ ខ្ញុំមិនត្រូវការរបស់មនុស្សម្នាក់ដែលកំសាក់ នោះទេ​មិនត្រូវការ របស់មនុស្សគេចវេសបែបនេះទេ

(គាត់សំលឹងមើលមុខខ្ញុំ កែវភ្នែកទាំងគួររបស់គាត់ ធ្វើអោយខ្ញុំច្របូលច្របល់ មិនដឹងថាគាំត់កំពុងចង់គិតធ្វីអីនោះទេ)
សំណាង: បងស្រលាញ់ឯង បងស្រលាញ់អែងខ្លាំងណាស់វិសាល កុំចាកចោលបងបានទេ​ កុំជ្រើសគេចោលបងអីបានទេ វិសាល? (គាត់អោបខ្ញុំយ៉ាងសង្គ្រប់ ហាក់ខ្លាចបាត់ខ្ញុំចេញពីដៃ។ ទឹកភ្នែកខ្ញុំរមៀលស្រក់ អួលដើមករ និយាយមិនចេញ តាមពិតគាត់ពិតជាស្រលាញ់ខ្ញុំមែន គាត់ពិតជាស្រលាញ់ខ្ញុំមែន )
សំណាង: តើអូនព្រមទទួលយក ប្រុសកំសត់ម្នាក់នេះទេ?
អូនទទូលៗៗ អូនស្រលាញបងណាស់ បង សំណាង
សំណាង: ពិតមែនហេ? តើនេះជាយល់សប្តិមែនទេ? (គាត់អោបខ្ញុំយ៉ាងណែនហាកខ្លាចខ្ញុំរលាយបាត់ពីមុខគាត់ ហាហាហហា អរគុណអរគុណ លោកតា អរគុណទេវតា ពេលនេះ មនុស្សដែលខ្ញុំស្រលាញ់ គេក៏ស្រលាញ់ខ្ញុំដែរខ្ញុំពិតជារំភើបចិត្តណាស់ ត្រែកអរណាស់​ទឹកភ្នែករមៀលស្រក់ព្រោះតែ នឹកស្មានមិនដល់ វាជាការពិតមែនហ្ន ដែលក្តីស្រលាញ់អាចយកឈ្នះ នៅចិត្តមានះ រឹងរួស របស់បុរសសាច់ដុំ ម្នាក់អោយក្លាយជាទន់ជ្រាយបែបនេះទៅវិញ ?
បង បងហា បងឧបខ្ញុំជាប់បែបនេះ ខ្ញុំដង្ហើមមិនរួចទេ
សំណាង: អូរសុំទោស ៗ បងអរពេកនឹងណា
អូនមានរឿងចង់សួរបង  តើបងចាប់ផ្តើមស្រលាញ់ខ្ញុំតាំងពីពេលណា?
សំណាង: (ប្រុសសង្ហាញញឺមស្រស់ បែបជ្រលើមមកកាន់ខ្ញុំ)គឺៗ ហាហាហា មុនដំបូងមិនស្រលាញ់តែព្រោះតែក្នាញ់ពេក ចង់ឈ្នះច្រើជាង ។ បងដឹងថាអូនជាអ្នកណា ចង់យកឈ្នះអូនគឺត្រូវ យកចិត្តអូន អោយបានបន្ទាប់មកបងអាច ធ្វើអីបានតាមចិត្ត បងគ្មានចិត្តស្រលាញ់ប្រុសដូចគ្នា នោះទេតែ ដល់ពេលបានធ្វើការជាមួយគ្នារាល់ថ្ងៃ ឈ្លោះគ្នារាល់ថ្ងៃមានអារម្មណ៏ថាល្អ ជាពិសេស បន្ទាប់ពីបង បាននិយាយប្រាប់រឿងផ្ទាល់ខ្លួនប្រាប់អូនហើយ បងមានអារម្មណ៏ថាធូរស្រាល ច្រើន បន្ទាប់មកទៀតអារម្មណ៏ថាស្រលាញ់ក៏ បានផុសឡើង ភាពស្និទស្នាលរយះពេលកន្លងមកនេះ ធ្វើអោយបងលែងចង់រាប់អានមនុស្សស្រី បងគ្រាន់តែដឹងថា ពេលបងនៅជិតអូន គឺគ្រប់យ៉ាងកាន់តែប្រសើរ បងដឹងថាបងស្រលាញ់អូនបាត់ទៅ ហើយ បងខំព្យយាមទប់ដែរ តែទប់មិនបាន បងចង់កែប្រែក្តីស្រលាញ់ជាស្នេហា ទៅជាមិត្តភក្តិវិញ តែធ្វើមិនបានសោះ ព្រោះបេះដូងបង មានតែរូបអូនបាត់ទៅហើយ គឺស្រលាញ់អូន​
ចុះហេតុអីមិនបងមិនប្រាប់តាំងពីដំបូង ពេលនេះទើបតែប្រាប់បែនេះ បើបង ដឹងពីចិត្តអូនយូហើយនោះ?
សំណាង: គឺគឺ មកពីចាំអោយអូនសុំស្នេហ៏បងមុននោះអី ហាហាហាហ
យ៉ាប់ហ្មង មែនទែនឬ?
សំណាង: ហាហហាហ មិនមែនទេ មកពីមួយរយះពេលនេះ អូន មិននៅក្បែបង សោះកក្រោះ អូនហាក់មិនសប្បាយចិត្តសោះ តែងបដិសេធការ ណាត់របស់បង ម៉្យាងបងតែងឃើញអូនរវល់ជានិច្ច ពេញមួយអាទិត្យ គឺ បងឃើញតែមានប្រុសសង្ហាម្នាក់តែមកទទួលអូនជានិច្ច ដល់ឃើញបើហាងជាមួយគ្នាទៀត បងខ្លាច បងខ្លាច ខ្លាច បងយឺតពេល មួយជំហាន ពីមុនព្រោះតែបងទន់ជ្រាយ មហិមា ទើបបងបាត់បងមនុស្សដែលបងស្រលាញ់ តែពេលនេះ បងមិនបោះបង់ទេ
អូនហា តើគេនោះជាអ្នកណា អោយប្រកាដ ហេតុអីអូនស្និទ្ឋម្លេះ?
(ប្រុសល្អសួរសំនួរមកកាន់ខ្ញុំ ទាំងទឹកមុខមិនស្រលះ ខ្ញុំយល់ពីអារម្មគាត់ ដល់ពេលគាត់សួរបែបនេះ ហាក់ដូចមានដំថ្មមួយផ្ទាំង ទំលាក់ចំបេះដូចខ្ញុំយ៉ាងដូចច្នេះ ខ្ញុំមិនដឹង មិនដឹងថានិងត្រូវធ្វើអ្វីបន្តរ គ្រាន់តែដឹងថា​ផ្លូវដែលខ្ញុំ ត្រូវដើរហាក់ដូចជាយ៉ាប់ពេកហើយ ។ ប្រុសកំពូលស្នេហ៏របស់ខ្ញុំស្តាប់ការរៀបរាប់តបស់ខ្ញុំយ៉ាងយកចិត្តទុលដាក់ គាត់ស្ងប់ស្ងាត់ល្អណាស់ ខ្ញុំក៏មិនច្បាសើថាគាត់និងធ្វើបែបណាដែរ បន្តរទៀតនៅពេលដែលគាត់ដឹងរឿង ទាំងអស់នេះ រវាងខ្ញុំនិង បងវិបុលបែបនេះ)
សំណាង: (ប្រុសកំពូលស្នេហ៏ យកដៃអង្អែលក្បាល ខ្ញុំ ដកដង្ហើមធំ) បងយល់ បងយល់ អូនពិតជាពិបាកណាស់មែនទេ បងដឹងថាបងជាអ្នកមកក្រោយ តែ បងគោរព តាមការសម្រេចចិត្តរបស់អូន​លើកនេះបងនិងមិនបោះបង់ តែ បងក៏ មិនចង់ឃើញមនសុ្សដែលបងស្រលាញ់ពិបាកដែរ ក្មេងល្អរបស់បង សុភម្គលរបស់អូន គឺមានតែអូនជាអ្នកសម្រេចតែប៉ុននោះ
បង ៗ បងសុំទោស ហិក​ហិកហិក សុំទោសពេលនេះអូនពិតជាច្របូក ច្របល់មែន ម្នាក់ជាស្នេហ៏ដំបូង ដែលខ្ញុំស្រលាញ់ស្មើជីវិត អ្វីដែលពិបាកនោះគឺ ខ្ញុំពិបាកនឹង ស្អប់គាត់ណាស់ ផ្ទុយទោវិញខ្ញុំបែរជាអានិតគាត់ទៅវិញ តែចំពោះបងបើទោះជាបងជាអ្នក មកក្រោយតែខ្ញុំបានចាត់ទុកបងជាអ្នកចុងក្រោយ បាត់ទៅហើយ គ្រាន់តែពេលនេះ ខ្ញុំមិនអាច មិនអាចទុកបងវិបុលចោលបានទេណាបង សុំទុកពេលអោយខ្ញុំ ពន្យល់គាត់នៅក្តីស្រលាញ់នេះ បើសិនជាបងស្រលាញ់ខ្ញុំមែន សុំជឿជាក់លើខ្ញុំ មនុស្សចុងក្រោយទើប ជាជម្រើសរបស់ខ្ញុំណាបង គឺ អូនស្រលាញ់បង និងចង់រួមរស់ជាមួយបងតែម្នាក់គត់។

(បងសំណាង អោបខ្ញុំជាមួយស្នាមថើបដ៏មានអត្ថន័យ ក្រោមពន្លឺលោកខែ លើដំបូលផ្ទះ ជាទីស្ថានស្នេហ៏របស់ពួកយើង ស្នាមថើបដែលខ្ញុំ ខានទទួលបានជាង៤ឆ្នាំទៅហើយ ពេលនេះ ខ្ញុំទទួលបានវាជាថ្មីម្តងទៀត ពីបុរសម្នាក់ដែល ខ្ញុំលួចស្រលាញ់យូហើយ  អារម្មណនេះ ពិបាក់និយាយប្រាប់ណាស់)


ទីងទីងទីង
អាឡូជំរាបសួរម៉ាក់
ម៉ាក់:  កូននៅណាកូន​ វិបុលមានរឿងហើយកូន ឆាប់មកអោយលឿនឡើងមក
បាទៗៗ ម៉ាក់ (គ្រាន់តែលឺបែបនេះ ខ្ញុំស្លែកមុខអស់ហើយ ញ័រដៃញ័រជើង តែម្តង អូរលោកតាអើយ សុំកុំអោយមានរឿងអីកើតឡើង អីលោកតាអើយ )

………

ម៉ាក់គាត់យ៉ាងមេចហើយម៉ាក់ មានរឿងអីកើតឡើងម៉ាក 
ម៉ាក់: ម៉ាក់ មិនដឹងទេកូន មិនច្បាស់ទេកូន គ្រាន់តែដឹងថាគេមានគ្រោះ ថ្នាក់​ចររាចណ៏ ពេលនេះនៅក្នុងបន្ទប់សង្គ្រោះណាកូន​ ចុះក្រែង​កូននៅជា​មួយ​វិបុល​នោះអីហាកូន ?
បា​ទម៉ាក់កូនមានការ ក៏ចេញក្រៅជាមួយបង សំណាងមួយភ្លែត​ស្រាប់តែលឺបែនេះតែម្តង (បងសំណាង យកដៃអង្អែលស្មាខ្ញុំ ហាកចង់ជួយ លួយលោមខ្ញុំ បើសិនជាមានរឿងអីមែន តើខ្ញុំគាប្បី និងខ្លួនឯងទេ គាប្បីនឹង គាត់ទេ? កុំអីកុំអី ឧព្រហ្មលិខិតអើយ សុំកុំអី ពីមុនអ្នកអ្នកដាក់ទោសអោយខ្ញុំរស់នៅជាមួយភាពឯការ និងឈឺចាប់ព្រោះតែការព្រាត់ប្រាស់គ្នាអស់ជាងបួនឆ្នាំ តើពេលនេះ អ្នកចង់អោយខ្ញុំរស់ទៀនៅជាមួយវិប្បដិសារីជាថ្មីម្តងទៀតមែនទេ)

 




              ទាំងខ្ញុំ និងអ្នកផ្ទះ រួមទាំងបងសំណាង កំពុងរងចាំ លទ្ឋផលរបស់គ្រូពេទ្យ ដូចគ្នា ម្នាក់ហាក់ស្ថិត ក្នុងភពច្របូកច្របល់ ណាស់
ដោយមិនទាន់បានជំរាបដំណឹងទៅកាន់អ្នកផ្ទះគាត់នៅឯកាណាដាទេ ។ បងសំណាង កាន់ដៃខ្ញុំជាប់ ចិត្តមួយព្រួយដល់ប្រុសសំណប់ ចិត្តមួយអានិតដល់ប្រុសកំពូលស្នេហ៏ ហេតុ អី ស្នេហ៏ធ្វើបាបមនុស្សបែប​នេះ?
………………………………
          ​ស្នេហាសមតាមបំណង មនុស្សដែលខ្លួនលួចស្រលាញ់ បាន ពោល ពាក្យសុំស្នេហ៏នេះជាសុភមង្គលមួយ តែអ្វីដែល ត្រូវ ប្រឈមបន្តរនោះគឺ ក្តីស្រលាញ់របស់វិបុល។ នៅវគ្គបន្ទាប់ និងមានអ្វីកើតឡើង បើការសម្រេចចិត្ត របស់វិសាល បានធ្វើអោយម្នាក់ទៀត រង់គ្រោះបែបនេះ? រងចាំអានទាំងអស់គ្នាណា
ស្រលាញ់អ្នក
ណារ័ត្ន ឃូល

No comments

Powered by Blogger.