ជម្រើសបេះដូង ភាគបញ្ចប់



សួរស្តីមិត្តអ្នកអានណប់ចិត្តអើយ កុំថាអី ថាវណ្ណណា អាទិត្យណា ក៏យឺតដែរខ្ញុំ តែយ៉ាង ណាៗ ខ្ញុំនៅតែមកវិញ និងមិនចោលនៅតួនាទីក្នុង ការកំដរ មិត្តអ្នកអានពេលអផ្សុកនោះទេ។ វិបុល ចូលពេទ្យ ស្របពេល ដែលសំណាង និងវិសាលបានយល់គ្នា សម្រេចចិត្តថានិង ចាប់ដៃ គ្នា សាង ជីវិតស្នេហាខុស ធម្មជាតិនេះ តើគម្រោងនេះបានសម្រេចនេះទេ? បើមិនអាច ឬមិនអាចនិង មានអ្វីកើតឡើងនៅវគ្គ បញ្ចប់នេះ? តោះអានជាមួយគ្នា មើរ វានិងបញ្ចប់ ដោយរបៀបណា?

ជម្រើសបេះដូង ភាគបញ្ចប់




បង ៗ បងដឹងខ្លូនហើយមែនទេ កុំព្យាយាមក្រោកអី សម្រាកសិនទៅ ជើងបងនៅមិនទាន់ជានោះទេ
វិបុល : អាក បងឈឺក្បាលម្លេះ សុំទោសផងធ្វើអោយអូនពិបាកហើយ សុំទោស អ្នកមីង ពិបាកហើយ
ម៉ាក់: មិនអីទេក្មួយ លើក្រោយត្រូវប្រយ័ត្នផងណា ក្មួយ ប៉ាម៉ាកឯងបារម្មណ៏
ណាស់ណា
វិបុល : បាទ អ្នកមីង សុំទោសផង
ម៉ាក់: អូខេ ចឹងមីងទៅផ្ទះ ទៅយកខោអាវអោយណា កូន វិសាល នៅមើលបងឯងសិនទៅណា សំណាងមីងផ្ញើរផងក្មួយ
សំណាង: បាទអ្នកមីង មិនអីទេ
(បន្ទាប់ពីអ្នករាល់គ្នាបានចេញទៅអស់ ពេលដែលត្រូវប្រឈមក៏បានមកដល់។ ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់សោះតែហាក់ ថប់ដង្ហើមម្លេះ ។ បងសំណាងអង្គុយនៅលើសាឡុង ដោយមិននិយាយអីមួយម៉ាត់ ចំណែកបងវិបុលចេះតែញញឹម ប្រហែលពេញចិត្តនិងការយកចិត្តហើយមើលទៅ )
វិបុល: អូនតើបងមិនអាចដើររួចទេមែនទេ?
ទេទេៗ មិនមែនទេ យ៉ាងយូរ តែ២ខែអីទេ បងនិងជាសះស្បើយហើយ អាចដើរបានធម្មតាវិញហើយ ហើយ ពេទ្យថានេះសំណាងហើយ ដែល គេជិះមកបុកបញ្ឈិត បើចំជើងតែម្តងច្បាស់ជាបាក់ហើយ ចំនែកក្បាលបង ចាំខានស្អែក ចាំទៅស្កែនម្តងទៀតដើម្បីអោយប្រាកដតែម្តង
វិបុល: បាទអូន​អរគុណ អរគុណអ្នករាល់គ្នា  អូនហា ចុះបើបងដើរមិនរួចរហូតតើអូនស្ម័គ្រចិត្តនៅមើលថែរបងរហូត ទេ? (គាត់សួរដោយមិនបានខ្លាចចិត្តបងសំណាងអីបន្តិច បើទោះជាគាត់ បានយល់ពីចិត្តបងសំណាងក៏ដោយ)
បង បងនិយាយអីហ្នឹង បងមិនកើតអីទេ កុំបារម្មណ៏អី
វិបុល :  (ប្រុសកំសត់ ចំហាយក្តៅៗ ឧណ្ឌៗ   ចាប់ដៃខ្ញុំជាប់ជាមួយ និងទឹកភ្នែករលីងរលោង) សុំទោស សូមទុកឧកាសអោយបងផងបានទេ អូន កុំទុកបងចោលអី ទុកឧកាសអោយបងផង រយះពេល៤ឆ្នាំ នេះ បង ពិបាកទ្រាំណាស់ទៅហើយ 


(ខ្ញុំក្រលែកទៅ មើលមុខបងសំណាង ជាមួយទឹកភ្នែកស្រក់ អារម្មណ៏ ច្របូក ច្របល់ បើទោះជាពេលនេះខ្ញុំចង់ដកខ្លួន ភ្លាមៗក៏មិនអាចដែរ។ បងសំណាងហាក់មិនអើរពើរនឹងទឹកភ្នែកខ្ញុំទាល់តែសោះ ភ្នែកគាត់ឡើងក្រហម ដៃក្តាប់ជាប់តែម្តង ឃើញគាត់បែបនេះ ខ្ញុំរឹតតែពិបាក)
សំណាង : (ប្រុសសង្ហាដើរមកជិត បងវិបុល ជាមួយនិងអារម្មណ៏មួរហ្មង ខ្ញុំលូកដៃចាប់ដៃគាត់ ទើបគាត់ព្រមលាដៃវិញ ) វិបុលខ្ញុំដឹងពីអារម្មណ៏លោក នៅពេលនេះ តែតើលោកមិនគិតថា លោកអាត្មានិយមទេឬ? លោកយល់ពីក្តីស្រលាញ់ពិតប្រាកដទេ? ខ្ញុំយល់ ខ្ញុំយល់ពីការ​ស្តាយក្រោយ​របស់លោក តែលោកគួរដឹងអ្វីដែលលោកធ្វើពេលនេះ គឺកំពុងដាក់សំពាធ អោយវិសាលហើយ លោកថាលោកពិតជាពិបាកណាស់កន្លងមក៤ឆ្នាំពេល ដែលគ្មានវិសាល ចុះលោកមានគិតពីវិសាលវិញទេ? ព្រោះតែភាពកំសាក់របស់លោកបានធ្វើអោយគេរស់នៅជាមួយភាពឯកការ អស់ជាង៤ឆ្នាំ សួរថាគេមានទៅទាមអ្វីពីលោកវិញទេ គេសុខចិត្ត ទទួលយកការពិត ហើយព្រមតាមសំណើរពីមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែពេលនេះ ពេលនេះ វិសាល គេបានជួបមនសុ្សដែលខ្លួនស្រលាញ់ហើយ គេទើបតែបានរីករាយ និងយល់ពីភាពផ្អែមល្ហែម នៃក្តីស្រលាញ់ មិនទាន់បាន១ ឆ្នាំផង លោកបានមកបំផ្លាញវាម្តងទៀត តើលោកគិតថាធ្វើបែបនេះសំទេ? តើនេះជាភាពអាត្មានិយមមែនទេ? លោកស្រលាញ់គ្រាន់តែ ដើម្បីតែបំពេញបំណងខ្លួនឯងតែប៉ុននោះ ក្តីស្រលាញ់ពិតគឺចង់ ឃើញមនុស្សដែលខ្លួនឯងមានក្តីសុខ មិនមែនរំខានសេចក្តីសុខ មនុស្សដែលខ្លួនស្រលាញ់នោះទេ វិបុល ខ្ញុំនិងវិសាលពិតជាស្រលាញ់គ្នាខ្លាំង សុំលោកបំពេញបំណងពួកខ្ញុំផង កុំធ្វើបាបចិត្តវិសាលទៀតអី កុំដាក់សំពាធគេទៀតអីបានទេ?

បង បង ហិក ហិក​ហិក បានហើយ បានហើយ  (ប្រុសកំសត់ ពិតភ្នែក ជាមួយ និងទឹកភ្នែក ហូរស្រក់ចុះមកជោគខ្នើយតែម្តង ចំណែក បងសំណាងវិញគាត់ឧបខ្ញុំ តម្រេតក្បាលខ្ញុំទៅផ្អឹមនឹងដើមទ្រួងគាត់ ជាប់។ ខ្ញុំហាកមានជំនឿចិត្តណាស់ ប្រុសល្អរបស់ខ្ញុំធា្លប់និយាយថាលើលោកនេះ គាត់និងមិនលែងដៃដូចពីលើកមុននោះទោះ ម្តងនេះ គាត់ និងមិនមហិមាដូចពីមុននោះឡើយ  បងសំណាងខ្ញុំស្រលាញ់ បង អូនត្រៀមខ្លួនជាស្រេចក្នុងការដើរនៅផ្លូវដ៏វែងមួយនេះ មិនថាពិបាកយ៉ាងណានោះទេ ។)

……
              មួយខែកន្លងផុតទៅ អ្វីៗហាក់បានប្រសើរជាងមុន ទំនាក់ទំនង ខ្ញុំនិងបងសំណាង កាន់តែល្អឡើង ស្នេហាដែលយល់ចិត្តគ្នា ផ្តើម ពីចិត្ត និង ចិត្ត ប្រើប្រាស់ពេលវេលា មកពិសោធន៏ បែបនេះ វាពោពេពេញ ទៅដោយ ភាពផ្អែមល្ហែម និងការយល់គ្នា។ ចំណែកបងវិបុលវិញ បានធូរច្រើនគាត់អាច ដើរបានដោយខ្លួនអែង បានដោយមិនចាំបែចប្រើឈឺច្រត់នោះទេ រីឯងហាងតែនោះវិញត្រូវបានជំនួសដោយប្អូនជីដូនមួយខ្ញុំដែលទើបរៀនឆ្នាំទី១ ជាអ្នកមើល និងលក់ដូរជាមួយនិងបុគ្គលិកម្នាក់ទៀត ដោយមានការជួយជ្រុមជ្រែងពីខ្ញុំ និងបងសំណាង ខណ:ពេលដែលបង វិបុលកំពុងព្យាបាលរបួស ។ ចាប់ពីថៃ្ងដែលគាត់ ដឹងពីទំនាក់ទំនងរវាង ខ្ញុំនិងបងសំណាង មក ព្រមទាំងបានស្តាប់នៅពាក្យពិត ចេញ ពីបេះដូង បង សំណាងរួចមក មានអារម្មណ៏ថាគាត់ ហាកបានកែប្រែច្រើន ក្តីស្រលាញ់ ដែលគាត់មានមកលើខ្ញុំពេលនេះ ប្រៀបបានបងប្អូនទៅ វិញ។ បើទោះជាគាត់ប្រឹងលាក់់យ៉ាងណា តែខ្ញុំនៅតែមើលដឹងថាភ្លាមៗមិនអាចទេ តែទោះជាយ៉ាងណា​វាបានប្រើសើរច្រើនជាងមុនដែរ។
……
              យប់នេះ ពួកខ្ញុំបរិភោគអាហាររួមគ្នានៅផ្ទះនាពេលល្ងាច រួមទាំងបងសំណាងផងដែរ ។ អ្នកផ្ទះបរិភោកអាហារជុំគ្នាបែបនេះ​ពិតជារីករាយណាស់។​បងសំណាង ហាកបីដូចជាសមាជិកពេញលេញ មួយរូបដែរ របស់គ្រួសារខ្ញុំ  ភាពស្និតស្នាលរវាងគាត់ និងគ្រួសារខ្ញុំកាន់តែល្អឡើង ប៉ុន្តែ រឿងពិត របស់ខ្ញុំនិងគាត់នៅមិនទាន់ បានបង្ហាញនៅឡើយទេ។ បងវិបុលគាត់ចង់រើចេញទៅនៅហ៊ាងតែរបស់គាត់
ដំបូងអ្នកផ្ទះមិនព្រមនោះទេ តែដល់ពេលស្តាប់ហេតុផលរបស់គាត់ហើយ ម្នាក់ៗក៏យល់ព្រមតាមសំណើរនេះ។ ខ្ញុំ់មិនបានហាមឃាត់ គាត់អី មួយ ម៉ាត់ នោះទេ បើទោះជាឃាត់ គឺមានតែធ្វើអោយគាត់ វិល វុលក្នុងមនោ សញ្ចេតនា នេះតែប៉ុននោះ ធ្វើបែបនេះក៏ល្អដែរ នៅឆ្ងាយគ្នាប្រហែជាអាចជួយគាត់អោយ បានរសាយពីកង្វល់នេះ​ខ្លះ។

……….

              ពេលវេលារីករាយដើរលឿនរយះពេល៤ខែកន្លងផុតបាត់ទៀត ហើយ  ចំនែកបងវិបុលវិញនៅសល់តែ ២ខែទៀតត្រូវត្រឡប់ទៅវិញហើយ ។ ចំនែកខ្ញុំ និងបងសំនាងវិញកាន់តែប្រសើរ ខ្ញុំមានពេលច្រើននៅជាមួយគ្នា ធ្វើការជាមួយគ្នា ញ៉ាំបាយ ដើរលេង មើលគុណហើយខ្ញុំតែងទៅគេង ផ្ទះគាត់ញឺកញាប់ ហាហាហ យាយដល់រឿងនេះអ៊ៀន ណាស់។ ស្នេហាដ៏ផ្អែមជាង ទឹកឃ្មុំ មិនដឹងនៅស្ថិតដល់ពេលណា ទេហ្ន? គិតដល់រឿងនេះពិតជាព្រួយណាស់ បើសិនជាថ្ងៃណាមួយ អ្នកផ្ទះដឹង មិនដឹងថាគាត់គិតបែបណាទេ នៀក? កុំគិតៗ ឈឺក្បាល ណាស់ បងសំណាងប្រាប់ថា គិតអ្វីដែលនៅចំពោះមុខវិញ ល្អជាង។ ក្រលែកទៅមើលបង វិបុលវិញ ឃើញថាគាត់រៀងប្រសើរច្រើន ថ្វីត្បីតតែគាត់ មិនស្រស់ស្រាយ ១០០% តែគាត់បានប្រសើរច្រើនជាងមុន  ប្រហែលគា ត់រីករាយ និងមុចជំនួញគាត់ហើយមើលទៅ ដាច់គួរសមដែរ មួយវិញទៀតតាមការអង្កេត គាត់ដូចជា ល្អូកល្អើនជាមួយ សុភាព ប្អូនប្រុស ខ្ញុំ ដែលជាអ្នកមើលការនៅហាងនោះណាស់ មានស្នេហាហើយមើលទៅ​..
….
              ថ្ងៃនេះ មេឃក្តៅបើកថ្ងៃក្តៅចេះតែម្តង ប៉ុន្តែក៏ល្អដែរ មានភ្ញៀវច្រើនគួរសមដែលតើរ។ ពេលទំនេរខ្ញុំឆ្លៀតមកជួយ បងវិបុលម្តងម្កាលដែរ ម៉្យាងបងសំណាងរវល់ ទាល់តែរសៀលតិចបាន មកយកខ្ញុំទៅមើលគុន ដូច្នេះក៏មកចាំគាត់នៅហាងតែម្តងទៅៗ។


វិបុល : អរគុណណាវិសាល ហត់ទេអូន​មកជួយបង
ហាហាហា មិនអីទេ បង​ ងាយៗ អូចុះបងហា ខែក្រោយបងត្រូវទៅវិញហើយ ចុះហាងនេះ គិតមេចទៅបង?
វិបុល : បងមិនទាន់ច្បាស់ដែរអូន តែបងចង់នៅទីនេះអោយយូជាងនេះ បងចង់នៅរកស៊ីនៅទីនេះវិញអូន​ចាំមើល ប្រហែលជាបងត្រូវទៅវិញ សិន បន្ទាប់មកនិងមកវិញម្តងទៀត នៅអោយយូជាងនេះ ឡើងចុះៗ ទៅ តែពេលបងមិននៅ ផ្ញើរៗ មើលផងណាអូន
ហាហា បងកុំយាយចឹង ផ្ញើរខ្ញុំធ្វើអី នោះ ជំនួយការបងហ ចំណាប់ណាស់ ពូកែទៀត បងកុំបារម្មណ៏​
សុភាព : ហា បង យាយអី ៗមើលមុខខ្ញុំសើច ចឹងបង
វិបុល: គ្មានអីទេ​អាម៉ាប់ បងទៅក្រោយមាភ្លេត នៅជជែកគ្នាចុះណា
បាទបង​….មេចហើយភាព ធ្វើការបានជាង២ ខែ ៣ខែនេះ​អូន មានអារម្មណ៏មេចដែរ នៅនឹកផ្ទះទៀតអត់?
សុភាព : អូយបង​មានអីសប្បាយណាស់ តែហត់តិច ប៉ុន្តែក៏ល្អដែរ បង  ហត់កាយ តែអត់ហត់ចិត្តទេ បងវិបុល ចិត្តល្អណាស់ មិនដែស្តីអោយខ្ញុំទេ មិនប្រកាន់កូនចៅអីទេ ធ្វើទាំងអស់គ្នា។ បង បងដឹងអត់ គាត់អោយប្រាក់ខែ​កន្លែងស្នាក់នៅ បាយញាំហើយ តែងទិញរបស់របរអោយខ្ញុំទៀត ថ្ងៃមុនខ្ញុំ ក្តៅខ្លួន គាត់ មើលខ្ញុំមាយប់បង​អត់គេងទេ មានអារម្មណ័ថាមេចទេបង
ហាហាហាហ ចុះឯងគិតមេច អាម៉ាប់?
សុភាព : បងហា ចូលចិត្ត ហើយ ស្រលាញ់ខុសគ្នា មេចទៅ ?
ស្រលាញ់ គឺ ផ្តើមពីចូលចិត្ត គ្រាន់ថាស្រលាញ់ គឺចង់បាន យក ជារបស់ខ្លួន ហេយ កុំប្រាប់ថាឯងស្រលាញ់បង វិបុលណា
​សុភាព : ហា គឺ គឺ គឺ អត់ទេ គ្រាន់តែចូលចិត្ត តើបង (មុខ ក្រហម )
អាម៉ាប់ ហាមកុហក ប្រាប់តាមត្រង់ បងជួយ កុហកបង​បងនិងប្រាប់ដល់មីងនៅស្រុកហើយ
សុភាព : ទេ ទេ បងគឺ គឺ បាទ
ហាហហាហ ពិតឬ? មេចមិនប្រាប់បង លាក់បងធ្វើអី ក្រែងដឹងពីបងដែរតើ កុំទុកក្នុងចិត្តអី​នៅមានបង និង បងសំណាង ដែលយល់ពីអារម្មណ៏នេះ ក្មេងល្ងង់ ហាហាហហ ចង់តែសើច កូនជ្រូក មានស្នេហ៏ហាហាហា
វិបុល: (គាត់ដើរមកពីក្រោយ ដោយក្នុងដៃមានកាន់តែបៃតង៣កែវផងដែរ) មានអីសើច  ប្រាប់បងផង បងចង់សើចដែរ
សុភាព: គឺ ៗ អត់អត់ទេ ខ្ញុំទៅ គិតលុយអោយភ្ញៀវសិនបង ទៅហើយ
វិបុល: ចុះអែង មិនផឹកអានេះសិនទេឬ ?
សុភាព: អត់ៗៗ ទេ
វិបុល: ​ចុម មេញអូនយាយអីខ្លះវិសាល បាន វាទៅជាចឹងហើយ ឃើញបងហាក់ ញីញ័រមេះអូន?
ហាហហាហា វាមានស្នេហាហើយបងដឹងអត់
វិបុល:​ អូ ឡូយមេះ​បងអត់ដឹងសោះជាមួយអ្នកណា ហ្ន?
នៅធ្វើពើរទៀត បងឯងនេះ ទង្វើដែលលបងធ្វើ បានពង្វក់កូនជ្រូក តូចនោះហើយណា
វិបុល:​ ហា​គេប្រាប់អូនមែនទេ
ហាហាហាហ បាទ ក្មេងល្អនោះ ត្រូវខ្ញុំ សាកចិត្តសួរដឹងអស់ហើយ
វិបុល:​ តាមពិត ទៅ ភាព គួរសោយស្រលាញ់់ណាស់ នៅក្មេង តែឆ្លាត់ ណាស់ បងទុកចិត្ត គេធ្វើការបានល្អ លុយកាក់អី បងមិនបារម្មណ៏ គេស្មោះត្រង់ បង បងមានចិត្តខ្លះៗដែរអូន ស្រលាញ់ចរិក ពិសេសក្រឺត និង មាឌណាស់ សរ ថ្លោះ ភ្នែកតូចៗ គួរអោយ ស្រលាញ់ (គាត់និយាយបណ្តើរ មើលទៅ កូនជ្រូកនោះបណ្តើរ ញញឺមបណ្តើរ ហាហាហា )
បង បងស្រមៃដល់ណាហើយ ហា?
វិបុល:​ អូ ៗ សុំទោសៗ បងស្លុងពេក ណាអូន
បង ហា បើអាចទៅរួចហេតុអីបង មានសាក់ល្បងចាប់ ផ្តើមទទួលក្តី ស្រលាញ់ជា ថ្មី ម្តងទៀតទៅបង? សុភាពជាក្មេងល្អ គេហាក់កំសត់ណាស់ កំព្រាម្តាយ​ ឪពុកតាំងពីតួច នៅជាមួយ ម្តាយមីង  ទម្រាំបានតស៊ូររៀនប្រឡងបាកឌុបជាប់ មិនងាយទេ គេជាបងប្អូនសាច់ឆ្ងាយ របស់អូន ដោយសារគ្រួសារអូនអានិតទើប ហៅអោយមករៀននៅទី នេះម៉្យាងស្រប់ពេលបងត្រូវការមនុស្សមើលហាងផង ប្រហែលជា និស្ស័យទេដឹង? បង ក្មេងនេះជាក្មេងល្អ ស្លុត បូត ឆ្លាត បើសិនគ្នាមានម្តាយ ឪពុកនៅឃុំគ្រង ប្រហែជាអាចល្អណាស់ហើយ តែបើសិនជាចាប់ពីពេលនេះទៅ បានបងជាអ្នកមើលថែ ប្រហែទៅថ្ងៃមុខជីវិតគេប្រាកដជាមានពន្លឺ ហើយ ណាបង
វិបុល: បាទអូនបងមើលដឹង ដឹងថាគេមានចិត្តលើបង បងក៏ដូចគ្នា តែគ្រាន់តែថា បងនៅមិនទាន់ មិនទាន់ភ្លេចអូនបានទាំងស្រុងណា (គាត់បែរមកមើលមុខខ្ញុំ កែវភ្នែកដែលពោពេញទៅដោយក្តីស្រលាញ់ បេះដូងខ្ញុំហាក់លោតខុសប្រក្រតី សុំទោស បងវិបុល មិនអាចទេ បងមកយឺតពេកហើយ បេះដួងខ្ញុំបានប្រគល់ ជូន បងសំណាងបាត់ទៅហើយ សុំទោស)
វិបុល : ហាហាហ ក្មេងល្ងង់បងធ្វើលេងទេ បងធ្វើលេងទេ បងដឹង កុំធ្វើមុខជូរពេកបានទេ
              (តាមពិត បើទោះជាគាត់ប្រឹងធ្វើយ៉ាងណាក៏មិនអាចលាក់បាំង ការពិតបានដែរ សុំទោសគឺខ្ញុំដែរធ្វើអោយគាត់ឈឺចិត្តបែបនេះ សង្ឃឹមថាពេលវេលាអាចជួយគាត់ អោយធូរស្រាល់  អាចទទួលយកអ្នកថ្មី ផ្សេងពីខ្ញុំ)

…….

              យប់នេះមេឃ រកកលភ្លៀង សំលេងផ្គរលាន់ ក្រាំងៗ តែម្តង តាមមើលប្រហែលជាភ្លៀងខ្លាំងហើយមើលទៅ។ ក្នុងហាងទាំងមូលហាក់ ស្ងាត់ជ្រៀបតែម្តង  បុរសសង្ហារាងខ្ពស់ កំពុងអង្គុយចាំក្នុងហាង តែម្នាក់ឯង ជាមួយអារម្មណ៏ មិនស្ងប់ រសាប់ រសល់ ដើរទៅដើរមក ពេញ ហាងម្នាក់ ឯងក្នុងហាង ក្នុងដៃកាន់ទូរស័ព្ទជាប់ មិនលែង ហាក់កំពុងរងចាំវត្តមានអ្នកណាម្នាក់  មិនប្រាប់ក៏អាចដឹងថា ម្នាក់់នោះ ប្រហែលសំខាន់ណាស់ហើយ បានឆ្លេឆ្លាបែបនេះ។

វិបុល : អាឡួ វិសាល អាឡូ
សំណាង: បាទអាឡួ ខ្ញុំសំណាង វិសាល ចូលបន្ទប់ទឹកបាត់ហើយ មានរឿងអីឬ វិបុល បានរាង ត្រហេប ត្រហបម្លេះ?
​វិបុល : គឺៗៗៗ ភាព កូនជ្រូក នោះ នៅមិនទាន់មកវិញទេ ខ្ញុំបារម្មណ៏ ណាស់ ម៉ោង ជិត៩ ហើយ នៅមិនទាន់ឃើញទៀត ទូរស័ទ្ទ ក៏មិនចូលទៀត នៀក
សំណាង: ចាំម៉ាភ្លែតទៀតមើ ក្រែងលោគេ បែក កង់ម៉ូតូអីដឹង ស្ងប់ ចិត្តតិចសិនទៅ តាមមើលមិនអីទេ
វិបុល : បាទ ៗ ៗ ចឹង មានតែចាំតិចទៀត មើរ ចឹងលាហើយណា
សំណាង: បាទ​កុំបារម្មណពេកណា
….
អូបងអ្នកណា ខលមក ម៉ាក់មែនទេ?
សំណាង:​ទេ គឺវិបុលណាអូន គេបារម្មណ៏ ភាពអត់ទាន់ឃើញ មពីរៀនវិញទេ ថ្មើនេះហើយ
ហា ម៉ោង៩ជាង ហើយ តិចគេកើតអីទៅ​
សំណាង:​ បងមិនដឹងដែរ តែអូន វិបុលហាក់ភ៏យណាស់ យកចចិត្ត ទុក ដាក់ប្លែក តិចគេ …
ហហាហាហហ មែនហើយ បង
សំណាង:​ អូ ពិតមែនឬ?​បើចឹងមែនពិតជាល្អហើយ បងនិងលែងបារម្មណ៏ថា មានអ្នកណា មក ប្រកូត ជាមួយបងទៀតហើយ ហាហាហា(គាត់សើច ហើយចាប់បីខ្ញុំ ហាក់សប្បាយចិត្តជាងម្ចាស់ដើមគេទៀត ពេលដឹងថាបងវិបុល ស្រលាញ់ សុភាព)
តោះៗៗ គិតទៅមើលគេតិច មើល តិចសុភាព មានរឿងអីទៅ បង ម៉្យាង បងវិបុល ពិតជាបារម្មណ៏ស្លាប់ហើយ
សំណាង:​ តោះអូន បងពាក់អាវសិន យកអាវភ្លៀទៅផងអូន ក្រែងភ្លៀងណា
បាទ លោកប្រធាន
សំណាង:​ ហាចេះឌឺទៀត ត្រូវពិន័យ មួយ ខ្សឹត បានបាន ហាហាហហាហា​
…….
              អាធ្រាត្រណាស់ទៅហើយ  ភ្លៀងក៏ធា្លក់ខ្លាំងទៀត  កូនជ្រូក ជាទីស្រលាញ់របស់ វិបុលនៅមិនទាន់ម​កទៀត កំលោះ អភ័ពពិត ជាភ័យណាស់ ពេលនេះទើបគេដឹងថាគេមិនអាចខ្វះ កូនជ្រូក នោះទេ។ បុរសសង្ហា សំរេចចិត្ត ថាចេញទៅរក កូនជ្រូកជាទីស្រលាញ់របស់គេ ដោយមិនដឹងច្បាស់ពីគោលដៅ ។ គ្រាប់ភ្លៀង​ធំ លាយជាមួយខ្យល់ ស្រោចមកលើធរណី តែវាមិនមែនជាឩបសគ្គរបស់ វិបុល ឡើយ អំណាចនៅក្តីស្រលាញ់ បាន ធ្វើអោយវិបុលរឹងមាំ និងពោពេញ ទៅដោយ ជំនឿចិត្ត។ ជិះពីមួយផ្លូវ ទៅមួយផ្លូវ នៅតែមិនឃើញ យប់កាន់តែងងឹត ទៀត ទូរស័ព្ទ ក៏ខលមិនចូលទៀត ប្រុស កំសត់ ស្រក់ទឹកភ្នែក ក្នុងចិត្តកាន់តែភ័យទ្វេឡើង។


ទីងទីង
វិបុល  : អាឡូជំរាបសួរ
បាទបងខ្ញុំ វិសាល  បងហាខ្ញុំរកឃើញ សុភាពហើយ បង គេនៅមន្ទីពេទ្យណាបង
វិបុល  : ហាថាមេចគេកើតអី ?
បង បងទប់ចិត្ត គេមិនអីទេ​បង ជិះម៉ូតូយឺតៗ ណាបង  
…….
វិបុល : ​ភាព ៗៗ អូនកើតអីអូន មេចចឹង វិសាល កើតអីហា ចុះ យ៉ាង មេចហើយ (គាត់ហាក់ភ័យណាស់ អាការះហាក់បញ្ចាក់កាន់តែច្បាស់ ថាគាត់ពិតជាស្រលាញ់ និងបារម្មណ៏ណាស់)
សុភាព : សុំទោសបងៗ ធ្វើអោយបងបារម្ភហើយបង សុំទោស
វិបុល : ​មិនអីទេអូន អោយតែអូន អស់អីទៅបានហើយ
បងកុំបារម្មណ៏ពេក ភាពគេមិនអីទេ គ្រាន់តែអស់កម្លាំង អស់ស៊ឺរូមអាចទៅផ្ទះបានហើយ ។ ខ្ញុំទៅជួបពេទ្យ តិចសិនណា តោះបង សំណាង (ខ្ញុំនិងបងសំណាងដើរចេញទៅក្រៅ ទុកអោយគេពីរនៅតែនាក់)

វិបុល: អូរបាទអូន​អរគុណ អរគុណណា អរគុណសំណាង
សំណាង: មិនអីទេ តិចទៀតជួបគ្នា
              សភាពដែលកំពុងមានភ្លៀងធ្លាក់ខ្លាំង លាយជាមួយ សំលេង ផ្គរលាន់ ធ្វើអោយចិត្តប្រុសសង្ហា ហាក់កាន់តែក្រុកក្តួលអានិត មនុស្សដែលខ្លួនស្រលាញ់។ វិបុលកាន់ដៃ សុភាពជាប់ តែម្តង។
សុភាព: បង ៗ ខ្ញុំមិនអីទេ បងកុំបារម្ភពេកអី
វិបុល:​មិនអោយបារម្ភយ៉ាងមេចកើត ចុះមានអ្វីកើតឡើងហាអូន
សុភាព:​គឺ ពេលចេញពីរៀន ខ្ញុំ បានប្រញាប់ទៅទិញ នំខេក ប៉ុន្តែមនុស្សច្រើនខ្ញុំត្រូវរងចាំយូ បន្ទាប់មកខ្ញុំជិះមិនប្រយ័ត្ន ក៏របូតធ្លាក់ខូចអស់ទៅ វារាងយប់ ហាងនៅជិតៗនេះ បិទអស់ហើយ ទើបខ្ញុំត្រូវជិះ ទៅឆ្ងាយ បន្តិ
ច ចង់ខល់ប្រាប់បងដែរ ទូរស័ទ្ទអស់ថ្មហើយ គិតថាជិះអោយលឿនឆាប់មកវិញ តែមិនប្រយ័ត្ន ក៏ជិះធ្លាក់ជង្ហក់ ដូលសសន្លប់តែម្តងទៅ គង់បានអ្នករួមដំនើរជិតខាងជួយទេបង។ ដល់ពេលអូនដឹងខ្លូន ខល់ទៅបងតែខល់អត់ចូល ក៏ខលទៅ បងវិសាលតែម្តងទៅ​ណាបង
វិបុល : អូគឺចឹងទេ ថ្ងៃក្រោយកុំធ្វើបែបនេះ ចេញពីរៀនត្រូវមកផ្ទះចង់ទិញ អីយប់ហើយ
សុភាព
:  គឺៗៗ អោយបង ថ្ងៃនេះ ជាថ្ងៃខួបកំនើតបងនោះអី
វិបុល: ហា អូន(គាត់ស្ទុះទៅអោប សុភាព ទឹកភ្នែកហូស្រក់ចុះមកដូចមនុស្សស្រី តែលើកនេះ ព្រោះតែរំភើប និងក្តីស្រលាញ់នេះ ទង្វើនេះ បានបាញ់ទម្លុះចំបេះដូងប្រុសសង្ហា អោយចុះចាញ់តែម្តង  )
សុភាព  : បង ៗ កុំយំ កុំយំ បងអោបអូនខ្លាំងម្លេះ
វិបុល: សុំទោស សុំទោស មកពីបង...........បងសន្យាថាបង និងមើលថែរអូនអោយបានល្អ បំផុតពីថ្ងៃនេះ អូនព្រមធ្វើជាមនុស្សសំខាន់ របស់ទេ សំណប់ចិត្ត?
សុភាព  : ហិហិហិកព្រម ព្រម ហិហិហិហិ
វិបុល  : កូនជ្រូកល្ងង់យំធ្វើអីអូន​ បងសន្យានិងធ្វើអោយអូនមានតែ ក្តីសុខ និង សុភមង្គល
សុភាព  : អរគុ អូនដូចគ្នា អូនសន្យានិងតបស្នងនៅក្តីស្រលាញ់ និងភាពស្មោះត្រង់ជួនបង

………………………
              កន្លងមួយប៉ព្រេចភ្នែក រយះពេល២ឆ្នាំ ខ្ញុំនិបងសំណាង ពិតជា រីករាយ និងអ្វីដែលពួកយើងកំពុងមានសុភមង្គលណាស់ ស្នេហា នេះមានអាយុកាល៣ឆ្នាំហើយ  គ្រប់យ៉ាងមានតែភាពផ្អែមល្ហែម តែពួកខ្ញុំ នៅមិនទាន់បើកជំហនៅឡើយទេ បងសំណាងថា ឆ្នាំក្រោយពួកយើងនិង សម្រេចចិត្តជំរាប់ចាស់ យ៉ាងណាៗ និងឆ្លងកាត់ពេលវេលានោះជាមួយគ្នា ទោះព្រម ឬមិនព្រមក៏មិនអាចបំបែកបានដែរ  ស្ម៏គ្រចិត្តដើរជាមួយគ្នា រហូតដល់ចាស់រៀងៗខ្លួន ជាតិនេះខ្ញុំស្លាប់លើទ្រូងគាត់ ក៏មិនស្តាយ បានស្គាល់ស្នេហ៏ពិត   ពិតជាមានន័យ ណាស់។ ចំនែក បងវិបុល និងកូនជ្រូក នោះវិញ រឹតតែឡូយជាពូកខ្ញុំទៀត ពួកគេទាំងពីរ ទៅរស់នៅកាណាដា ជាមួយគ្នា ស្នេហាពួកគេប្រើសជាងខ្ញុំព្រោះអ្នកផ្ទះបងវិបុលមិនជំទោះទេ ដូចច្នេះផ្លូវដែគេដើរស្រួលជាងពួកខ្ញុំ ។ ហ៊ើយ មិនថាថាមេចដែរ តែ គ្រាន់តែដឹងឥលូវនេះ ខ្ញុំកំពុងមានទេវបុត្រសង្ហាម្នាក់នេះ នៅកំដរ មើលថែរ យកចិត្តជាពិសេស មានក្តីសុខណាស់ ចង់ប្រាប់ទៅកាន់អ្នករាល់គ្នាថាខ្ញុំមាន សុភមង្គលណាស់ J J J  


              ខ្សែជីវិតដែលត្រូវដើរ វាជាដំនើរដើរវែងឆ្ងាយ ដែលមិនអាចមើលដឹង ថានិងមានអ្វីកើតឡើងបន្តរ។​គ្រប់យ៉ាង អាចផ្លាស់ប្តូរ បានគ្រប់ពេល ដោយគ្មានការគ្រោងទុក។ ឆ្លងកាត់រឿងជាច្រើនធ្វើអោយ ខ្ញុំយល់ថា គ្រប់យ៉ាងគឺស្តិតនៅលើការសម្រេចចិត្តរបស់យើង បើសិនជាច្បាស់ ហើយគួរតែធ្វើវា បើសិនជានៅស្ទាក់ស្ទើរយើងអាចនិងបាត់បង់វាបានគ្រប់ ពេល។  ជឿជាក់លើខ្លូនឯង ជឿជាក់លើមនុស្សដែលខ្លួនស្រលាញ់ ការតាំងចិត្ត ឆន្ទះ ភាពស្មោះត្រង់  អធ្យាស្រ័យ ជាអ្វិដែលត្រូវតែមានជាមួយក្តី ស្រលាញ់ ដែលច្វះមិនបាន អូរនៅមួយទៀត ចំនេះវិជ្ជាផងដែរ បើអត់លុយក៏សូវសប្បាយដែរ ហេហេហេហេហ ។ អរគុណណា ចំពោះការ ចំណាយពេលរបស់អ្នកអានទាំងអស់គ្នាណា រឿងនេះ សន្មត់ថា ចប់ ត្រឹមតែ ប៉ិននេះ ជួបគ្នានៅរឿងក្រោយណា នៅឆ្នាំថ្មី ២០១៥ ជាមួយនិងរឿង ពិតរបស់មិត្តម្នាក់ ដែលបានរៀបរាប់ ផ្ញើរមកអោយខ្ញុំផ្ទាល់តាមរយះសារ។សុំទោសចំពោះ កំហុសដោយអញ្ចេតនា ជាពិសេសនោះគឺ អក្ខរាវិរុទ្ឋតែម្តង។
អរគុណចំពោះការចំនាយរបស់មិត្តអ្នកអានណា សំណាងល្អទាំងអស់គ្នា
ណារ័ត្ន ឃូល

4 comments

Unknown said...

Real love pit chea mean som rab blb del te?

love story, gay novel said...

Vuth tha: បងក៏អត់ដឹងដែរអូនថ្វីបើបងជា អ្នកសរសេរវា.... សង្ឃឹមថាស្នេហាខុសធម្មជាតិ ក៏អាចទទួលនូវក្តីស្រលាញ់ពិត និងភាពស្មោះត្រង់ ដូចក្នុងរឿថប្រលោមលោកទៅចុះ :)

Unknown said...

តើអាចមានពិតអត់ រាល់ថ្ងៃខ្ញុំព្យាយាមថែរក្សាវាណាស់ ទោះអន់ចិត្តក៏មិនហ៊ានបញ្ចេញ ឧបសគ្គធំមួយទៀតគឺ គ្រួសារ

love story, gay novel said...

Nin Dara : បងអត់ដឹងដែរអូន ស្នេហាគឺបែនេះ ស្នេហស្មោះ មានឧបសគ្គ ស្នេហពិត មានរនាំង បើមិនមកពីគេ គឺមកពីរឿងផ្សេងៗរាប់មិនអស់។ បើនិយាយពីស្នេហា ហ្គេយវិញ ភាគរយនៃវការកាន់ដៃគ្នា យូអង្វែងមានតិចណាស់។ កុំអស់សង្ឃឺម កុំគិតវែងឆ្ងាយពេកពីរឿងស្នេហា បានដល់ពេលណាពេលហ្នឹង សំខាន់វិនាទីដែលយើងមានវា ឡៃឡកយ៉ាងណា កែខៃយ៉ាងអោយវាជាពេលដ៏មានតម្លៃ និងសេចក្តីសុខបានហើយ ថ្ងៃទឹកភ្នែក ឬបែកពេលណា ពេលហ្នឹងចុះ អ្វីដែលសំខានគឺ ការសិក្សា ការងារ រៀនសូត្រ ទើបជាអនាគត់ អត់ពីម្នាក់ ប្រហែលនិងមានម្នាក់ល្អទៀត។ រឿងបងសរសេរ បងមិនដែលជួបផ្ទាល់ ត្រឹមស្រមៃ សរសរតាមអារម្ភនិង តាមសង្គម គ្រាន់កំដរ បានអានពេលអផ្សុក កុំផ្តោតពេកណាពៅ រៀនសូត្រ ការងារ ទើប សំខាន។ ​អរគុណណា ជួបគ្នា នៅរឿងក្រោយៗទៀត.....ណារ័ត្ន ឃូល

Powered by Blogger.