រឿងនិទានស្នេហ៏​



         សួរស្តីថ្ងៃថ្មី សូរស្តីណប់អ្នកអាន ណប់ចិត្តរបស់ខ្ញុំទាំងអស់គ្នាអើយ ស្វាគមន៏មកកាន់ភាគថ្មី ភាគទី២ នៃរឿង (រឿងនិទានស្នេហ៏) ការភាគដំបូងយើងបានដឹងទាំងអស់គ្នាហើយ ថាវ៉ាដា បានស្គាល់បុរសម្នាក់តាមប្រព័ន្ឋផ្សព្ឋផ្សាយសង្គម ចងអត់ថាទំនាក់ទំនងនេះនិងទៅ យ៉ាងណា? ចង់ទេថាមានអ្វីកើតឡើងបន្តរនៅវគ្គថ្មីនេះ? មួយទៀត សាកទាយមើរថាវគ្គនេះ អាឡុង ពួកម៉ាក់វ៉ាដា អាចគេចផុតពីសម្តីពិរោះភាសារបស់វ៉ាដាទេ? តោះចាំអីទៀតចូលទៅ អានជាមួយគ្នាតែម្តងទៅ….
 ​​

រឿងនិទានស្នេហ៏  ភាគទី២






 ទីងទីងៗៗៗ
ណូរី: អឺអាឡូ នែកយាយចឹងស្អែកគេហែរជំនួនពីព្រលឹម ហា តិចទៅយឹត មួយទៀត យកខ្សែក្រវ៉ាតអញមកផង ភ្លេចនៅថង់អាវយឺតអ្ហែង ទិញមួយគ្នាល្ងាចមេញហា  មកអោយលឿន
អឺៗៗ អញដឹងហើយធ្វើខ្លួនម៉េះ អូភ្លេចស្អែកការបងថ្លៃ ហាហហាហា
ណូរី: អាឡប់ អឺដេកទៅស្អែជួបគ្នា
…..
ហេហេហេហេហេ ទៅរៀនមិនដែលទាន់ទេ តែ បើចឹងៗៗ មកចាំមុនហ កុំតែបានបងBounn ខលដាស់ហាហាហា យីជំនួនគេច្រើនណាស់តើ តែមិនអីទេភ្ញៀវគេច្រើនដែរ
អាឡុង អញទៅបន្ទប់ទឹកម៉ាភ្លេត អ្ហែងយកស្គគ្រាប់មក កាន់ពីរនាក់ ស្រាលតិចលឺនៅ?
ឡុង: អឹ តែកុំអី សាក់ផ្សងមើលហា ចាំមើលគូរយើងមួយណា
អូអានេះឡប់ហើយ ឡប់មែនទែនហើយតើ បានហើយចឹង អាឆ្កួតនិងស្នេហ៏
…..

        ស៊ាំហ្មងហា រវល់ចូលបន្ទប់ទឹក ចេញមកគេយកអាស្រាលៗអស់លីង អឺកាន់ប៉ោម ក៏បានដែរហា យីធ្ងន់មេះអ្វី ដាក់មានគីឡូហ្នឹង កំពុងតែស្គមស្រាប់ ផង គ្មានជម្រើសអាហ្នឹងក៏បានដែរ ចាំមើលទៅផ្សងដូចអាពួកម៉ាកឆ្កួតនោះ មើល
ណូរី: វ៉ាដា អាដា  នេះៗ ផ្លែឈើទៅមុខហរ
អូ អឺដឹងហើយ ចុះណាបងសក្តា?
ណូរី: គាត់នៅក្នុងហ មកលូវហើយ
អឺចឹងទៅហើយហ្វើយ អូណាឡុង?
ណូរី: នោះវា វាកាន់ស្ករគ្រាប់ជាមួយអ៊ុំបងសក្តានៅមុខហ
ហាហាហាហហាហា អឺអឺទៅមើលវាសិន
អាឡុង ហា អញរកទៅផ្សងសិនហ្វើយ “ (ខ្ញុំដើរកាត់មុខវា ឌឺវាលេង អោយវារាង )
ឡុង: មកឌឺទៀត ទៅណាទៅទៅ
ហាហាហាហហា ផ្សងសិន ផ្សងសិន (អោយវារៀង អាចរិកចោលពូកម៉ាក់ ព្រោះប្រុសហ្នឹង សមមុខ ផ្សងទៅអ្ហែងទៅ ជួបយាយចាស់ ចឹងទៅ។ យីគូរខ្ញុំនៅណាចេះអ្វី អូប្រុសតើ ទៅសិន)
……
        បន្ទាប់ពីបរិភោគបរបរ និងថតរូបផុសFacebookហើយ ខ្ញុំមានតួនាទីមួយទៀតគឺអង្គយសំកុកចាំ អាពីរនាក់នោះដឹងកាលវាដាច់ ចិត្តទៅផ្ទះ ថាអាណូរីទៅ វានៅជួយបងសក្តា តែអាឡុងនោះវិញ រវល់និងគេដែរយាប់ដែហ្នឹងហា ហ៊ើយ ដូចស្ងាត់ អត់ឃើញលោតLINE បើកមើលសិន។ យីផ្ញើរមកពីកាលអត់ដឹងសោះ


(LINE)
បាទហែររួចហើយ សុំទោស          
អត់ដឹង ទើបយឺតចឹង                     Bounn
បាទមិនអីទេ ចុះញ៉ាំបបរហើយនៅ?
បាទញ៉ាំរួចហើយ ចុះបង?              ដូចគ្នា ឥលូវកំពុងធ្វើអី?
នៅចាំមិត្តភិក្ត គេកំពុងថទរូប
ចុះបងកំពុងធ្វើអី?                         បងកំពុងរងចាំគេReply
ហា (ចឹងៗអីណាទ្រាំបាន)              ហាហាមែនណា អូខេកុំនៅយូពេកណា
ឆាប់ទៅផ្ទះគេងយកកំលាំងទៅ ប្រយ័ត្នល្ងាចអត់ស្អាត
បាទ បាទ អូខេ bye bye បង
                                                បាទដល់ផ្ទះប្រាប់បងផងណា
បាទបង ចាំខ្ញុំLINE ទៅ                 បាទអូន

……
        ហ៊ើយខ្ញុំអើយខ្ញុំ ចឹងៗអី ធ្វើមេចទៅ ស៊ីអារម្មណ៏ណាស់ ស្គាល់គ្នា២ អាទិត្យហើយ មិនបង្ហាញអីតិចសោះ អត់ច្បាស់ចឹង ស្នេហា? មិត្តភាព? អត់យល់ យីមកខ្វល់អីទេអ្វី អត់ប្រយោជន៏សោះ រកទៅហៅអាសម្លាញ់ខ្ញុំសិន ទៅផ្ទះ តាមមើលវានៅចាំកាត់សក់ដែរដឹង?
……………….
នៅក្នុងពិធីមង្គលការនាពេលល្ងាច ភ្ញៀវប្រុសស្រី មិនថាក្មេងចាស់អីទេ លេងខ្លួនមួយទំហឹងៗតែម្តង សម័យនេះគេនិយមណាស់ ស្ទាយកូរ៉េៗហ្នឹង ម្នាក់ៗស្រស់សង្ហាមិនចាញ់គ្នាទេ។ ចំនែកខ្ញុំវិញក៏មិនអន់ដែរ ខោខ្មៅ អាវពណ៏ផ្កាឈូកខ្ចី ដៃវែង និងស្បែកជើងឃ្វា ទើបតែទិញទៀត មានអីម៉្យាងដែ សមញ្ញញបែបនេះស្រួលខ្លួន ហើយមិនស៊ាំភ្នែក តែក្រលែកមកមើលពួកម៉ាកណប់ខ្ញុំវិញ ម៉ែអើយ មិនហ៊ានដើរជិតទៀតហា បើវាស្ទាវពេកចឹង អត់ហ៊ានដើរជិតទៀតហាខ្ញុំ។ បងសក្តានិងណូរីមើលទៅ សំគ្នាណាស់សង្ហាដូចគ្នា ខោខ្មៅជើវែង អាវដៃវែងពណ៏ស ជាមួយក្រវ៉ាតករពណ៏ទឹកមាស សំគ្នាជាមួយអា ឡុងអាវពណ៏សរ មានឈ្នូត ពណ៏មាសនៅករនិងដៃ ឈុរគូរស្នេហ៏ ហ៊ើយបើពេលនេះខ្ញុំមាន គ្នាស្លៀក ឈុតនិងគេចឹងដែរដឹងមេចទេហ្នឹង បើបងBounn មកដែរដឹងតាល្អហ្មង។ យីគិតអីដល់គេទៀតហើយ វាមិនច្បាស់ទេឈប់គិតៗៗៗ

ហេយ ឡូងហា តោះចូលតុអោយហើយទៅ ហៅអារីមក អង្គុយជាមួយគ្នា តែម្តងទៅ
ឡុង: អឹអញដើរទៅហៅ សិនចាំមួយភ្លែត ផុសមួយសិន
អត់ចោលចរឹកCute សោះហា អោយលឿនឡើង

        តុខ្ញុំអង្គយសុទ្ឋតែក្មេងៗ ម្នាក់ៗCute​ម៉្យាងម្នាក់ មានអីស្រួលដក ដង្ហើមដែរ តើ មិនបែបរៀបឬកអីទេ សុទ្ឋតែក្មេងៗចឹងហ។ ការបរិភោកអាហារជជែកគ្នា និងមិនចោលទេអាស្ទាយ Selfish នោះអី ម៉្យាងដែរ តែខ្ញុំមេចមានអារម្មណ៏ថាឯកកោម៉្លេះពេលឃើញណូរី និងបងសក្តា​បង្ហាញការយកចិត្តទុកដាក់គ្នាបែបនេះ? យី ខ្ញុំមិនដែលចឹងសោះនៀក ចប់ហើយ ចប់ហើយខ្ញុំ
ទីតៗៗ(LINE)                                      Bounn
                                                        ហេឡូ កំពុងញ៉ាំមានទេ
បាទបង ចុះបងធ្វើអី?                            ញ៉ាំបាយ..កុំញ៉ាំស្រាច្រើនពេក
បាទបង អត់ចេះផង                              ហាហាហ ក្មេងល្អ
បាទអរគុណ                                       អូខេ កុំនៅយូពេកដល់ផ្ទះប្រាប់
បងផងណា bye bye
បាទបង bye bye
…….

        ហេហេហសប្បាយចិត្តតិចដែរហ្នឹងហាពេលបានគេសួរនាំចឹង មានអារម្មណ៏ថាមានន័យគួរសមជីវិតនេះ មិនឯកកោពេកទេហាហាហាហា។
មិនយូប៉ុន្មានពីធីកាត់ផ្លែឈើក៏មកដល់ ភ្ញៀវក្មេងចាស់ប្រុសស្រី ព្រមទាំង ខ្ញុំឡើទៅចូលរួមដូចគ្នា។ សំលេងហ៊ូកញ្រ្ជៀវកងរំពង ទទួលស្វាគមន៏គូរ ភរិយាថ្មី។ មើលទៅគួរអោយច្រណែនដល់ហើយ សម្រាប់ខ្ញុំវិញមិន ប្រាថ្នា ថាមានថ្ងៃនេះដូចពួកគាត់ទេ តែសុំត្រឹមបានរស់នៅជាមនុស្សដែលខ្លួន ស្រលាញ់ក្នុងជីវភាពសមរម្យមួយទៅបានហើយ ដឹងបានអត់ហ្ន?

អួយម៉ាក់ (ភ្ញាក់)
ម៉ាប់: អូរសុំទោសៗៗ ប្អូនប្រុស គឺបងណានៅចាំទេ?
អូរសួរស្តី នៅចាំតើ បងក្បាលរឹង អូសុំទោសច្រឡំ
ម៉ាប់:  ហាហាហាហ មិនអីទេ មិននឹកថាពួកយើងជួបគ្នាទៀតសោះនៀក បងខំតាមមើលក្រែងច្រឡំ អត់ហ៊ានហៅ ទាល់មើលយូទៅហ្នឹងហើយ ទើបដាច់ចិត្តហៅ
តាមលួចមើលខ្ញុំទៀត យីត្រូវពិន័យហើយ បាយមួយពេលហើយ មើលទៅ(អូក្រឡាលេង)
ម៉ាប់:  ហាហាហាហា ក៏បានស្វាគមន៏ជានិច្ច អូ អោយបងសុំលេខទូរស័ព្ទ ឬក៏facebook បានទេ?
បានតើ តែយកធ្វើអី?
ម៉ាប់: ចុះបើអត់មានហៅញ៉ាំបាយមេចកើតទៅ?
ខ្ញុំយាយលេងទេ តែខ្ញុំអាចអោយបងបានណា
ម៉ាប់: អូអរគុណ តែបងសុំជំពាក់សិនណា ព្រោះថ្ងៃខានស្អែបកត្រូវទៅ កាណាដា ជាមួយបងស្រី ទៅលេងអ្នកផ្ទះ ២ខែបានមកវិញ ស្តាយដែរ ទើបស្គាល់ ត្រូវបែកដល់ទៅ២ខែ
អូមិនអីទេ សំណាងល្អណា ជូនពរបងធ្វើដំនើរសុវត្ថិភាពណា
ម៉ាប់: បាទអរគុណ អូសុំទោសបងលើកទូរស័ព្ទមួយភ្លែតណា
បាទមិនអីទេ…”(យីអាបងម៉ាប់នេះ ឃ្យូតម៉េះ ឃ្យូតជាងថ្ងៃមុន ស្រស់ សង្ហា ហើយមានទៀត ចេះមកជួបគ្នាចឹងកើត មុខស្អាត ដល់ហើយ បើស្គមជាងនេះ មិនដឹងឡូយម៉េចទេនៀក។ មាននិស័្សយតើ រាប់អានគ្នាក៏បាន អោយ តែចេញ មកមានរបៀប មានរបបចឹង រាប់អានគ្នាបាន។ ហ៊ើយកុំខ្វល់ពេក មិនប៉ុន្មាន ទេស្អែក ខានស្អែក ហ្នឹងទៅបាត់ហើយ ខ្វល់ពីបង Bounn ខ្ញុំវិញ ហាហាហា ហា តែខ្វល់ដើម្បីអី​? មិនត្រូវជាអ្វីនិងគ្នាផង តែខ្ញុំដូចជានឹក គាត់ យ៉ាប់ ហើយ យ៉ាប់មែនទែនហើយខ្ញុំ នឹកមនុស្សមិនដែលជួបគ្នាផង)
…..

 
        មួយអាទិត្យរំលងផុតទៀតហើយ នេះជាអាទិត្យទី៣ហើយដែរខ្ញុំ និងមនុស្សប្រុសម្នាក់ដែលមិនដែលមានទំនាក់ទំនងគ្នា មិនដែលសូម្បីតែគិត តែបែរជាមកស្អិតល្មួតបែបនេះសោះ។ ស្ទើរតែគ្រប់ពេលពួកយើងតែង Online ជានិច្ច ឆាត សួរសុខទុក Take care គ្នាគ្រប់ពេល ទាំងអស់នេះ​ជាស្នេហា មែនទេ? មែន? មិនមែន? ខ្ញុំមិនដឹងទេ តែខ្ញុំដូចជា ស្រលាញ់គេហើយ ភាពជា សុភាពបុរសរបស់គាត់បានធ្វើអោយក្មេងប្រុសម្នាក់ដែលមិនដែលចុះចាញ់និងស្នេហា បែជាមកបាក់ចិត្តស្រលាញ់គេដោយមិនដឹងខ្លួនចឹងសោះ ធ្លាក់ក្នុងកន្ថោស្នេហគេមែនទែនហើយខ្ញុំ….
……………..
នេះជាអាទិត្យទី៤ហើយ ជាអាទិត្យដែលខ្ញុំចាំយូណាស់ហើយ ឥលូ វាបានមកដល់ហើយ Yo ho hoohohoh សប្បាយចិត្តណាស់.. រសៀលនេះ មេឃនៅតែភ្លឺល្អម្លេះ? ម៉ោង៥ជាងហើយមេឃនៅបើកថ្ងៃទៀតហា ហ៊ើយខ្ញុំអើយខ្ញុំភ័យអរភ័យអរ មេចទេ ត្រជាក់ចុងដៃចុងជើងអស់ហើយ មកពីម៉ាស៊ីនត្រជាក់នៃហ៊ាង កាហ្វេនេះត្រជាក់ពេក ឬក៏មកពីខ្ញុំភ័យពេកទេ ដឹងនៀក មិនកើតទេទៅ បន្ទប់ទឹកម្តងទៀតសិន ភ័យមេះៗ? ទប់ចិត្ត ទប់ចិត្ត មិន អីទេ គ្រាន់តែជួបគ្នាតើ ស្គាល់គ្នា៤អាទិត្យហើយមិនអីទេ។

ទីង ទីងៗ (សំលេងទូរស័ព្ទ)
អា អាឡូ បង
Bounn: បាទអូន បងមកដល់ហើយ តែបងរកអត់ឃើញ អូនអង្គុយតុណា?
បាទ? បាទ គឺឥលូវនៅក្នុងបន្ទប់ទឹក បងរកកន្លែងអង្គុយសិនទៅ ចាំខ្ញុំចេញទៅ ខ្ញុំជាអ្នករកបងវិញ
Bounn: អូ បាទៗ កុំអៀនបងណា ហាហហាហ
ហេហេហេ បាទ
(ម្រាមដៃដ៏ សរក្បុស ដាក់លើស្មើរខ្ញុំ ធ្វើខ្ញុំភ្ញាក់ស្ទើរស្លាប់ អ្វីដែលបឹកស្មានមិនដល់នោះគឺម្នាក់នោះគឺជាគាត់។កំលោះសង្ហារញញឹមស្រស់មកកាន់ខ្ញុំជាមួយទឹកមុខដ៏ស្រស់និងរូចរាងសង្ហារបស់គាត់ ខ្ញុំ មើលគាត់ឡើងភាំងតែម្តង ខ្ញុំ១ម ៧៧ ហើយនៅទាបជាងគាត់ បបូមាត់ស្តើង ច្រមុះស្រូច កែវភ្នែកដែលពោពេញទៅដោយពន្លឺ ស្នាមញញឹមដ៏ទាក់ទាញ សក់ប៉ះៗបូករួមជាមួយអាកប្បកិរិយាជាសុភាពបុរសរបស់គាត់ អោយខ្ញុំ លង់កាន់តែជ្រៅ អូភ្លេចប្រាប់ ខ្ញុំពេញចិត្តនិងការស្លៀកពាក់បែបនេះ ខោខូវប៊យ ជាមួយអាវយឺតពណ៏សាច់ និងស្បែកជើងឃ្លុបរបសគាត់ ព្រះអើយ សង្ហាណាស់ ធ្លាប់តែឃើញរូបថតជាឯកសណ្ឋានការងារតែនេះ បើមិនប្រាប់ទេខ្ញុំគិតថាគាត់អាយុទើបតែ២៣ឆ្នាំ តែតាមពិតហាហាហគាត់ ២៩ឆ្នាំហើយ ហាហាហា សង្ហាម៉េះទេណប់ចិត្ត។

 


Bounn: អូសុំទោស បងធ្វើអោយអូនភ្ញាក់ហើយ តោះខាងនេះ បងកុម្មង់ Ice Chocolate អោយអូនរួចហើយ (អូម៉ាក់អើយ Sweet ណាស់ដឹងថាខ្ញុំ ចូលចិត្តវាទៀត ចេះយកចិត្តណាស់)
បាទ បងអរគុណ ណា (គាត់ញញឺមតបខ្ញុំ ពួកយើងដើរសំដៅទៅកាន់តុ និយាយតាមត្រង់ពេលឆាត ឬក៏យាយគ្នាតាមLINE ខ្ញុំពូកែសំដីណាស់ តែដល់ពេលជួបគ្នាចឹង ទៅអៀនហា អត់ដឹងយាយអីសោះ។ គាតត់ចេះតែមើលមុខ ហើយសើច មើលមុខហើយសើច យ៉ាបហ្មង )
Bounn: មេច ស្ងាត់ អូនអៀនបងមែន?
អត់ អត់ទេ
Bounn: បងដឺងថាអៀន កុំកុហក់ ចេញពីហ្នឹងទៅមើលគុនជាមួយគ្នាបានទេ?
បាទ? តែបងមើលពេលនេះយប់ពេកហើយ ខ្ញុំតត្រូវចូលផ្ទះមុនម៉ោង៩ ណាបង
Bounn: អូបាទមិនអីទេ ចាំថ្ងៃក្រោយក៏បានដែរ ចឹងតិចទៀត យើងទៅញ៉ាំបាយល្ងាជាមួយគ្នា បានទេ?
បាទ បានតើ កំពុងតែឃ្លានស្រាប់ផង អូ ច្រឡំៗៗ មានន័យថា គឺ គឺៗៗៗ
Bounn: ហាហាហហា ចឹងទៅញ៉ាំឥលូវតែម្តងទៅ ក៏បាន

(ចប់ហើយខ្ញុំ លក់មុខណាស់ ភ្លេចខ្លួនចេញចរិកហ្សិនមកបាត់។ អាហា ពេលយប់ដ៏មានន័យ ដែលខ្ញំមិនដែលបានជួប ញ៉ាំបានជាមួយប្រុសសង្ហានៅ ភោជនីដ្ឋានមួយ ក្នុងទីក្រុងភ្នំពេញ។ ថ្វីបើញ៉ាំម្ហូបប៊ូស តែពិតជាឆ្ងាញ់ បរិយាកាសក៏ល្អ គាត់ដួសអោយខ្ញុំរហូតចេះតែមើលមុខខ្ញុំ យ៉ាប់ហ្មង អត់ដឹងថាអៀនអីទេ )
Bounn: មេចដែរឆ្ងាញ់ទេ ញ៉ាំកើតអត់ ម្ហូបបូស?
អូបាទ បានតើ អត់អីទេ
Bounn: ចង់ញ៉ាំអីទៀតទេ?
អត់ផង ឆ្អែតហើយ (សួ១ម៉ាត់ ឆ្លើយមួយម៉ាត់) 
Bounn: តោះចឹង ជិះឡានដើរលេងបន្តិចសិនចាំបងជូនទៅផ្ទះ អូយាយចឹង អ្នកណាជូនអូនមក
បាទមិត្តភក្តិជូនមក ចុះបងប្រាប់ថាមិនបែចយកម៉ូតូមក មកទេនោះអី
Bounn: បាទៗៗ ក្មេងល្អស្តាប់បង្គាប់ ហាហហាហា​ តោះចឹងអូន


        ក្នុងរថយន្តលុច្យស៊ីស 330 ពណ៏ខ្មៅមួយគ្រឿងដែលឈប់ នឹងថ្កល់ នៅលើទឹកដីកោះពេជ្យ ក្មេងប្រុសម្នាក់ដែធ្លាប់តែចេចចាចៗ ស្រាប់តែបាត់ ម៉ាតឈឹងតែម្តង​អត់មានអីយាយ ក្រៅពីញញឹមតិចៗ។ ប្រុសសង្ហាអង្គុយជិត គិតតែមើលមុខខ្ញុំហើយសើច មើលមុខខ្ញុំហើយសើច យ៉ាបហ្មង។
Bounn: វ៉ាដា ? ៗ
បាទ ?
Bounn: ហាហាហាហ អូនអៀនម្លេះ នេះយើងមិនដែលមិនស្គាល់គ្នាឯណា គេចមុខបងរហូត មិនពេញចិត្តនិងបងមែនទេ ពេលដែលឃើញបងនៅ ក្រៅបែបនេះ មិនសង្ហាដូចក្នុងរូចថតមែនទេ?
ហាអត់ទេ អត់ទេមានណា កុំចេះតែថា
Bounn: ហាហាហហា​បងយាយលេងទេ ភ័យមេះ
(យីស៊ីអារម្មណ៏ឯងណាស់អ្វី? ប្រុសសង្ហាចាប់កាន់ដៃរបស់ខ្ញុំ ផ្តល់នៅកំម្តៅ ភាពកក់ក្តៅ ជាមួយស្នាមញញឹ កែវភ្នែកដ៏ពោពេញទៅដោយពន្លឺ បានបាញ់ចំបេះដូងរបស់ខ្ញុំ។ វីរហើយខ្ញុំ កក់ស្លាប់បាត់ឥលូវហើយ ភ័យណាស់ ភ័យណាស់​ ធ្វើមេចទៅ ?)
Bounn: ពួកយើងស្រលាញ់គ្នាបានអត់? អូនអាចធ្វើជាមនុស្ស សំខាន់តែម្នាក់របស់បងបានទេ វ៉ាដា?
(ខ្ញុំមិនដឹងថាមកពីអំណាច់នៅក្តីស្រលាញ់ របស់គាត់ ឬក៏មកពីអាកាសធាតុ​ឬ មកពី​ម៉ាស៊ីនត្រជាក់ឡានទេ សភាពពេលនេះ ខ្ញុំត្រជាក់ចុងដៃចុងជើងញ័រ អស់លីងហើយ មិនមែនមិនធ្លាប់លឺប្រយោគនេះ តែពេលនេះវាហាក់ដូចជា ពិសេសយ់ាងមេចទេ គ្រាន់តែលឺភ្លាម ខ្ញុំចង់ស្ទុះហក់ទៅអោបប្រុស សង្ហា តែម្តង​)
Bounn: អូខេ បងដឹងថាវាលឿនពេក អូនមិនឆ្លើយក៏បានដែរ (គាត់និយាយហាក់ដូចជាអស់សង្ឃឹមណាស់ចឹង )
អូនព្រម អូនព្រម (ចម្លើយដែលឆ្លើយចេញពីបេះដូងដ៏ពិតប្រាកដច្បាស់ លាស់ ឆ្លើយទាំងគ្មានការស្តាយក្រោយ)

Bounn: ហា? (គាត់បែរមករកខ្ញុំទាំងកំរោល ស្នាមញញឹម និងកែវភ្នែក សំលឹងមកខ្ញុំ ដៃទាំងគូររបស់គាត់បានចាប់អោបខ្ញុំយ៉ាងណែន) បង ដឹងបងដឹងថាអូន និងមិនដាច់ចិត្តទុកអោយកម្លោះម្នាក់នេះខកចិត្តទេ
អរគុណ អរគុណអូនសម្លាញ់ បងសន្យា សន្យាថានិង មិនធ្វើអោយអូន ខកចិត្តនោះទេ និងធ្វើជាសង្សាស្មោះជាងគេ ផ្តល់នៅភាពកក់ក្តៅ ក្តីស្រលាញ់ពិតប្រាកដដល់អូន បងស្រលាញ់អូនវ៉ាដា បងស្រលាញ់អូន
បាទ បាទអូនលឺហើយ អូនក៏ស្រលាញ់បងដូចគ្នា សូមអោយគ្រប់ម៉ាត់របស់បងជាការពិត

        (មិនថាខ្ញុំ មិនថាគេនៅពេលដែលលឺពាក្យនេះពីមនុស្សដែលខ្លួនឯង ស្រលាញ់ ថាទៅមើលមានអារម្ភបែបណាទៅ? ជិវិតនេះមិនឯកកោពេកទេ មនុស្សប្រុសម្នាក់ដែលខ្ញុំមិនធ្លាប់ សូម្បីតែគិត បែរជាចូលមកជីវិតខ្ញុំដោយ ចៃដន្យទៅវិញ តើនេះជានិស្ស័យ ឬយ៉ាងណា នេះជាព្រហ្មលិខិតមែនទេ? សុំអរគុណទេវតា អរគុនលោកតា ដែលអោយខ្ញុំជួបមនុស្សប្រុសល្អបែបនេះ សុំអោយគ្រប់យ៉ាងកាន់តែល្អទៅលោក។ យប់នោះខ្ញុំនិងបងBounn នៅជាមួយគ្នាពេញមួយយប់ជាមួយគ្នា វាជាយប់ទីមួយរបស់ខ្ញុំ ក្នុងឆាកជីវិតនេះ អ្វីៗគ្រប់យ៉ាងរបស់ខ្ញុំបានប្រគល់ជួនទៅកាន់មនុស្សប្រុស ម្នាក់ដែលខ្ញុំស្រលាញ់ជាងអ្វីៗទាងអស់ ខ្ញុំដឹងថាវាពិតជាលឿនពេកណាស់ តែបើសិនជាអ្នកស្ថិតក្នុងស្ថាការណ៏នោះ ប្រាកដជាធ្វើបែបនេះដូចគ្នា។ សូមអោយសុភមង្គលនេះនៅស្ថិតស្ថែរ រហូតទៅលោកអើយ សូមអោយ មនុស្សប្រុសម្នាក់នេះនិងមិនដូចប្រុសដ័ទៃដែលខ្ញុំធ្លាប់បានស្គាល់សូមអោយខ្ញុំក្លាយជា មនុស្សម្នាក់ តែម្នាក់ស្ថិតក្នុងបេះដូងរបស់គាត់រៀងរហូតទៅ។)
….
     អរគុណណា អរគុណចំពោះការចំណាយពេលរបស់អ្នកទាំងអស់គ្នា​បើមានយោបល់អីជួយប្រាប់ផង ហើយបើសិនមានរឿងអីវចង់អោយAdmin ជួយសរសេរប្រាប់មក Admin Feel free។ ជួបគ្នានៅភាគបន្ទាប់ណា ចាំមើលមើរស្នេហានេះមានអយុកាលប៉ុន្នានថ្ងៃ? ខែ?​ ឆ្នាំ? តើBounnពិតជាមនុស្សប្រុសពិតប្រាកដដែលអាចអោយ វ៉ាដាពឹងពាក់បានមែនទេ? ជួបគ្នានៅភាគទី៣ណា…..អរគុណដល់មិត្តអ្នកអានដែលបាន ជួយផ្ញើរនៅរូភាពឃ្យូតៗ ទាំងអស់នេះ មកកាន់Admin បើអាចទៅរួចសុំជួយផ្ញើរបន្តរទៀតមកណា អរគុណអល់ណប់
ណារ័ត្ន ឃូល
Love You

No comments

Powered by Blogger.