រឿងនិទានស្នេហ៏ ភាគទី​ ៣


សួរស្តីមិត្តអ្នកអាន សូមស្វាគមន៏មកកានភាគថ្នី (រឿងនិទានស្នេហ៏ ភាគទី​ )
កាលពីភាគមុនយើងបានដឹងហើយថា វ៉ាដា និងBounn ក្លាយជាគូរស្នេហ៏និងគ្នា ដោយព្រមព្រៀងចិត្តនិងចិត្ត វាជាស្នេហាដែលផ្តើមចេញពីមិត្តភាព ជាអ្វីដែលវ៉ាដា ចង់បាន តែពេលនេះពួកគេសំតាមបំណងហើយ តោះចូលអានទៅអានភាគថ្មីមើរ ថាតើនៅភាគបន្តរនេះ ស្នេហាពួកគេនិងនៅតែផ្អែមល្ហែមឬ ក៏យ៉ាងណា?


រឿងនិទានស្នេហ៏ ភាគទី​



កន្លងទៅបាន១ខែ ហើយពួកខ្ញុំនៅតែមានភាពផ្អែមល្ហែដ៏ដែលក្តី ស្រលាញ់ការយកចិត្តទុកដាក់នៅតែមាន តែគ្រាន់ថា ការណាត់ជួបនៅតែ ដ៏ដែល មិនសូវបានជួបគ្នាទេ ដោយសារគាត់រវល់ យាយតាមត្រង់មកទល់ ពេលនេះគាត់មិនទាន់ប្រាប់ថាគាត់ធ្វើអីទេ ស្នេហាអឺយស្នេហា អ្នកពិត ជាមានឥទ្ឋិពលណា អាចអោយមនុស្ស កើតទុក្ខ អស់សង្ឃឹម សើច សប្បាយ រីករាយ គ្រប់រស់ជាតិតែម្តង ខ្ញុំសុំចុះចាញ់ហើយ នៅអំណាច នៅក្តី ស្រលាញ់ នេះហើយ។ ប៉ុន្តែទោះជាសព្វថ្ងៃខ្ញុំកំពុងមានក្តីសុខ យ៉ាងណា តែខ្ញុំ ហាក់ ព្រួចិត្តដល់ ហើយ ហេតុខ្ញុំបែជាទៅគិតដល់ បុរសម្នាក់ផ្សេងទៀត ​ដែលគ្រាន់ តែធ្លាប់ជួប គ្នាតែ២លើកតែប៉ុននោះទៅវិញ? ម៉ាប់គាត់តែឆាតមកខ្ញុំជានិច្ច មិនថា ព្រឹកថ្ងៃល្ងាចទេ យកចិត្តថ្លើមណាស់ ពេលខ្លះខ្ញុំក៏តប ពេលខ្លះ ក៏មិន តប ទៅ គាត់តែងព្យាយាមចង់និយាយជាមួយ ខ្ញុំ គាត់ព្យាយាម យកចិត្តខ្ញុំ រាល់ទង្វើគាត់ អាច អោយខ្ញុំដឹងថាគាត់កំពុងគិតអ្វី តែសុំទោស ក្រៅពីមិត្តភក្តិ ខ្ញុំមិនអាចទៅរួចទេ មនុស្សតែម្នាក់ដែលខ្ញុំស្រលាញ់គឺបងBounn ពិបាក់ម្លេះណ? ស្នេហា អើយស្នេហា…..
        …………….
        ពេលវេលាចេះតែដើរទៅមុខរហូត គ្រប់យ៉ាងនិងមិនស្ថិតស្ថេ ការផ្លាស់ ប្តូរ ការប្រែប្រូវាជារឿងធម្មតា របស់ធម្មជាតិ សូម្បីតែចិត្តមនុស្ស ក៏ដូចគ្នា។ ក្តីស្រលាញ់របស់ខ្ញុំជាមួយបងBounn មានរយះ៣ខែហើយ តែគ្រប់យ៉ាងហាក់មិនមានអ្វីប្រសើរជាងមុនសោះ មានតែកាន់តែ សោះកក្រោះទៅៗ​ ខ្ញុំមិនយល់សោះ។ ងាកមកមើលបងម៉ាប់វិញ តាមពិតខ្ញុំអានិតគាត់ដែរ គាត់តែងឆាត ជជែកជាមួយ យកចិត្តទុកដាក់ និងព្យាយាមសុំជួបជានិច្ច បន្ទាប់ពីគាត់ត្រឡប់មកពីកាណាដាវិញ និយាយតាមត្រង់ខ្ញុំគ្មានចិត្ត គ្មានអារម្មណ៏ទាល់តែសោះ។
ឡុង: ហេយ ឯងគិតអីហ្នឹងហា? ដែតដូងមេះ?
ណូរី : អឺមែនហើយ គ្នាឃើញអែងហាក់មិនសប្បាយចិត្តសោះ ភ្លឹកៗចឹង ចុះមេចហើយ ហា បងBounn ឯងដល់ណាហើយ ?
គ្មានស្អីទេ គ្នាមិនកើតអីទេ អរគុណហើយណា
ឡុង: មិនអីទេយើងជាមិត្តភក្តិនិងគ្នាតើ អូយាយចឹង បងម៉ាប់ឯងនោះ?
ណូរី :ត្រូវហើយបងម៉ាប់នោះម៉េចហើយ ?
គ្មានស្អីទេ ល្ងាចគាត់ណាត់ជួបគ្នា ចង់ជួប
ណូរី: យីល្អតើ ចិត្តល្អតិចទៅ បើជាមិត្តភក្តិ គ្រាន់តែជួបគ្នា ក៏មិនអីដែរ
តែគ្នាមិនចង់អោយវែងឆ្ងាយ ដឹងអត់ បើយើងគ្មានចិត្តនោះ កុំធ្វើអោយគេ ឈឺ ដោយសារយើង
ណូរី : វ៉ាដា កុំគិតចឹង ទង្វើដែលឯងធ្វើ  បានធ្វើអោយគាត់ឈឺបាត់ទៅហើយ យល់ល្អប្រឈមមុខទៅ កុំគេចវេសអី ឯងសាកគិតមើរ សព្វថ្ងៃឯង រងចាំម្នាក់ឯងបែបនេះ ចាំសារ ចាំជួប តើឯងមានអារម្ភយ៉ាងណាដែរ?
ចុះបងម៉ាបវិញគាត់បែបណាដែរ? ល្ងាចនេះទៅជួបគាត់ ទៅ បើជាការរាប់អានមែន វាមិនអីទេ បើកចិត្តអោយទូលាយតិចមើរ
ឡុង: អើមែនហើយ អានេះអ្វី ស៊ាំណាស់ តោះកុំគិតច្រើន អ្នកណាពូកែ​ អ្នកណា ស្រលាញ់យើងខ្លាំង អ្នកណាផ្តល់ភាពកក់ក្តៅជាងយកអ្នកនឹងទៅ គិតច្រើនមេះហា? ហេវណាស់ហ្វើយទៅរកអីញ៉ាំតោះ  
អឺៗៗ ពូកែណាស់អ្ហែង
ណូរី : ហាហាហហា តោះៗៗៗ កុំស្មុកពេកពួកម៉ាក់ ដឹងនៅ?
ហាហាហាហាហាហ នៅជិតពួកអ្ហែង ឡប់ៗៗៗ ចឹង បានធុរខ្លះដែរ
ឡុង: យីអានេះថាអញពូកឡប់ ទៀត
ណូរី : វាយាយត្រូវហើយ ឡប់តែអ្ហែងទេ អញអត់ទេវើយ
ហាហាហហាហា
…………


        អាហារពេលល្ងាចមួយពេកដ៏ប្លែកបំផុតដែលខ្ញុំមិនដែលបានជួប នេះជាលើកទីមួយហើយ ដែលខ្ញុំមានអារម្ភបែបនេះ គ្រាន់តែញ៉ាំបាយមួយ ពេលជាមួយមិត្តភក្តិធម្មតាម្នាក់តែខ្ញុំហាក់តឹងតែងម្លេះ មានអារម្ភថា មិន ស្រណុកចិត្តទាល់តែសោះ អ៊ឺមអ៊ៀន យាយតាមត្រង់ លេបបាយ អត់ចូលទេនៀក​ បើគាត់ចេះតែមើលមុខខ្ញុំរហូតតែម្តង។
ម៉ាប់: កុំអៀនពេកមើរ ក្រែងយើងមិនមែនមិនធ្លាប់ជួបគ្នាឯណា នេះញ៉ាំទៅ ញ៉ាំអោយច្រើនទៅ
បាទ បាទបង មិនអោយអៀនមេចបងចេះតែមើលមុខ ហើយសើចរហូត មុខខ្ញុំ ប្រលាក់អីមែនទេ?
ម៉ាប់: បាទ ប្រលាក់ ធ្យូង នៅច្រមុះ
ហា មែនហ៊? យូហើយបងមិនប្រាប់ ខ្ញុំទៅបន្ទប់ទឹកសិន
ម៉ាប់: ហាហាហាហ ក្មេងល្ងង់ មានធ្យូងមកពីណា
យី បងនេះ កុហកខ្ញុំ ផង
ម៉ាប់: បងលលេងតើ ឃើញអូន មិនសូវនិយាយនោះអី
ចាំមើលទៅ បងនិងធុញខ្ញុំជាមិនខានទេ ព្រោះតែការនិយាយច្រើនរបស់ខ្ញុំ
ម៉ាប់: ចាំតែមើលទេ នេះ ញ៉ាំទៅ ចេញពីនេះទៅមើលគុនជាមួយគ្នាបានទេ?
តែបងយប់ហើយចូលថ្មើរ នេះប្រាកដជាចេញមកវិញយប់ពេកហើយ ទៅជិទូកបានទេ ខ្ញុំចង់ជិះទូក
ម៉ាប់: អូបាទៗ  ជិះទូកក៏បានដែរ បងអត់ដែរជិះផង
បាទ ចឹងញ៉ាំអោយលឿនទៅ ប្រញាប់ទៅកុំអោយយោយប់ពេក
…………………..
         ក្រោយពីបរិភោគអាហារពេលល្ងាចដ៏មានឧជារសរួចមក ពួកយើងក៏បន្តរទៅជិះទូកជាមួយគ្នា។មុនដំបូងមិនសូវហ៊ានយាយច្រើនទេ តែដល់ពេលយូៗទៅ ភាពស្និទស្នាល់ អារម្មណ៏កក់ក្តៅ ក៏កើតមាន​តែខ្ញុំច្បាស់នេះមិនមែនជាស្នេហាទេគ្រាន់តែដឹងថាខ្ញុំមានអារម្មណ៏ល្អពេលនេះនៅជាមួយគាត់បែបនេះ។
        យប់នេះនៅកន្លងជិះទូក មិនសូវមានមនុស្សច្រើនទេ ប្រហែលមកពី យប់ពេកទេដឹង តែបែប នេះក៏ល្អដែរ ព្រោះវាងាយ ស្រួលសម្រាប់ យើងញ៉ែគ្នា ហាហាហហា។ ប្រុសម៉ាប់ឃ្យូតរបស់ខ្ញុំពេលញ៉ាំបាយមេញ អត់អីទេ តែដល់ពេលឡើងដល់ទូក ដូចជាស្លែកស្លាំងណាស់ គាត់ប្រឹង ធ្វើរឹងប៉ឺង តែមើលទៅគាត់ដូចជាខ្លាចៗមេចទៅ ឃើញគាត់ចឹងខ្ញុំចង់តែសើចទេ។
ហាហាហាហា
ម៉ាប់ : ហាអូនសើចអី ?
គឺសើចបង បងខ្លាចមែនទេ?
ម៉ាប់ : (ប្រុសល្អ របស់ខ្ញុំប្រឹងដំឡើងឬក) ខ្លាចអី បងមិនខ្លាចទេ
តែបងដូចជាស្លរកម្លេះ?
ម៉ាប់ : អូមកពីបងត្រូវខ្យល់ ហ្នឹណា មិនអីទេៗ អូនឃើញទេ បងមិនអីទេ
ចឹង បងចាំនឹងហើយ ខ្ញុំចុះទៅក្រោមម៉ាភ្លេតសិន បងចាំនិងសិនហើយ
ម៉ាប់ :ហា បងទៅដែរ បងទៅដែរ
ខ្ញុំទៅបន្ទប់ទឹក តើ
ម៉ាប់ : អត់ទេបងទៅដែរ
បានបាន តោះបង (គាត់ដើរតាមក្រោយខ្ញុំជាមួយអាការះ ញ័រៗ មើលទៅគាត់ដូចជាស្លេកទៅស្លេកទៅហើយ ) បង បង(ស្រែក ) បងមេចហ្នឹងហា អង្គុយសិនមក
ម៉ាប់ : បង បងមិនអីទេ (សំលេងខ្សោយៗ ខ្ញុំគ្រាគាត់ ដាក់នៅកៅអី នៅជាន់ខាងក្រោម អត់មានអ្នកណាជួយទេ ដោយសារមានតែអ្នកបើកតែម្នាក់ ឯម្នាក់ទៀតគេនៅខាងលើ ដូច្នេះមានតែខ្ញុំ គាត់និង អ្នកបើកតែប៉ុននោះ)
តែបងដូចស្លេកណាស់ បងមិនអីទេមែនទេ បងពុលរលក់ ឬបងខ្លាច
ម៉ាប់ : មិនអីទេ ៗ តែបងឈឺក្បាលតិច សុំទោសរំខានហើយ សុំទោស
ហាមិនទេ បើបងជិះទូអត់បានផង បងមកធ្វើអី ?“



        (តាមពិតគាត់ពុលរលកសោះ ព្រោះតែចង់យកចិត្តខ្ញុំ គាត់ធ្វើតាមខ្ញុំ ស្រប់តាមខ្ញុំ យីប្រុសល្ងង់នេះយ៉ាប់មែន មានដឹងអត់ថាធ្វើចឹងរឺតតែអោយខ្ញុំពិបាកចិត្ត ទៀតណា ចប់ហើយខ្ញុំ ចប់ហើយខ្ញុំ  ធ្វើបាបគេទៀតហើយ មិនកើតទេ ឧកាស់ល្អគួតែប្រាប់ការពិតដល់គាត់ជៀសវៀងកុំអោយមានរឿងវែងឆ្ងាយ។ តែពេលនេះកុំទាន់គិតមើលគាត់សិន ធ្វើមេចទេនែក ទូកទើបតែចេញ ទៀត ទាល់តែត្រូវចាំជិត១ម៉ោងទៀតបានដល់កន្លែងវិញ។ គាត់គេងផ្អែកនីងស្មាខ្ញុំ ថ្វីបើរាងធ្ងន់បន្តិចតែ មើលទៅគាត់ដូចជាគូរអោយណិតណាស់ មើលគាត់យូៗទៅ គួរអោយក្នាញ ថ្ពាល់ក្រហមព្រឿងៗ ភ្នែកតូចបបូរមាត់ក្រហម និងរោមមុខតិចនៅលើថ្ពាល់ សង្ហាដល់ហើយ។ បងម៉ាប់អើយ បងម៉ាប់ បងធ្វើអោយខ្ញុំវង្វេងហើយ ណា )
ទីងទីងៗៗ (ទូរស័ព្ទ)
អាឡូបង
Bounn: បាទ អូននៅឯណា ឥលូវ អាចជួបគ្នាទេ?
បាទ ៗបង នៅលើទូក ចាំបន្តិចទៀតបានព្រោះលូវទូកមិនទាន់ដល់ជ្រាំងផង ហ្នឹង
Bounn: បាទ អូខេចឹងបងចាំណា
បាទបង(យីពេលណា មិនជួបមកជួបពេលនេះ ធ្វើមេចទៅ បើមិនជួបទេ មិនដឹងថ្ងៃណាទេ បើគាត់រវល់បែនេះ រហូតហ្នឹង កុំទាន់គិត គិតពីបងម៉ាប់សិនបាន បាន )

ប្រុសម៉ាប់ឃ្យូត របស់ខ្ញុំ រាងបានធូរតិច មើលទៅកាត់នៅតែសឺៗនៅ ឡើយ បែបនេះបើឡានមេចកើតទៅៗ បើខ្ញុំទុកគាត់ចោលក៏មិនកើតដែរ  គិតមេចចេះ?
ម៉ាប់: អូនរងាមែនទេ សុំទោសរំខានហើយ
ទេ ទេ មិអីទេ បងយ៉ាងមេចហើយ មកពីខ្ញុំ ហៅបងមកជិះទូក​
ម៉ាប់: ទេ បងមិអីទេ នេះយកអាវនេះទៅ ប្រយ័ត្នផ្តាសាយណា
មិនអីទេ បងទុកចុះ ខ្ញុំមិនអីទេ (យី អត់ខ្លាចស្លាប់ទេអី គិតពីខ្ញុំម្លេះ)

        មិនយូរប៉ុន្មានទូកក៏មកដល់ជ្រាំងវិញ អ្នកដំនើរទូទៅ ទាំងគេទាំងខ្ញុំ ប្រញាប់ដូចគ្នា ខ្ញុំអើយខ្ញុំ គិតមេចទុកគាត់ចោល ឬក៏យកគាត់ទៅជាមួយ យីធ្វើ មេចទៅ នៀក? សំលេងស៊ីភ្លេឡានពី របងផ្លូវចូល ធ្វើអោយខ្ញុំភ្ញាក់ តែម្តង បុរសសង្ហាដែលអង្គុយក្នុងឡាននោះគឺប្រុសណប់ចិត្តរបស់ខ្ញុំ បង Bounnហាក់មិនពេញចិត្តសោះពេលដែលឃើញខ្ញុំបណ្តើរគ្នាបែបនេះ ឃើញ គាត់ដូច្នេះខ្ញុំហាក់បារម្ភណាស់ តាមមើលគាត់ពិតជាយល់ច្រឡំហើយ​។ អូ លោក អឺយម្តេចក៏ចៃដន្យម្លេះណ? បងBounn ដើរចុះពីឡានសំដៅ មករកយើង ទឹកមុខមិនសប្បាយចិត្តភ្នែកទាំងគូរមើលមកបងម៉ាប់ ទឹកមុខដែលខ្ញុំមិនដែល បានឃើញ ពិតជាគួរអោយខ្លាច គាត់ប្រច័ណ្ទ? ចឹងក៏ល្អដែរ ហាហាហា



បងម៉ាប់នេះ បងBounn គាត់ជាសង្សាខ្ញុំ…. បងBounn នេះបងម៉ាប់គាត់ជាមិត្តភក្តិខ្ញុំណាបង (ខ្ញុំណែរនាំអ្នកទាំងពីរ អោយស្គាល់គ្នា តែបង Bounn នៅតែមុខមាំដដែល ប៉ុន្តែរ បងម៉ាប់វិញ គាត់ គាត់ ពេលលឺថាបងBounnជាសង្សាខ្ញុំ គាត់ )

ម៉ាប់: បាទ សួរស្តី អូវ៉ាដាឧស្សាហ៏និយាយពីលោកប្រាប់ខ្ញុំណាស់ អ្នទាំងពីរ សំគ្នា ណាស់ កុំយល់ច្រឡំអីណា ខ្ញុំជាបងប្រុសល្អរបស់វ៉ាដាទេ  (លឺបែបនេះ ខ្ញុំមានអារម្ភខ្លោចចិត្តតែម្តង គាត់ពិតជាល្ងង់ពេកហើយ ប្រុសល្អ សុខចិត្តនិយាយកុហក ដើម្បីខ្ញុំ គាត់ គាត់ …..​សុំទោសបងម៉ាប់ សុំទោស)
Bounn: បាទសួរស្តី មិនអីទេ ខ្ញុំយល់តើ រីករាយដែលបានស្គាល់ មើលទៅលោក ដូចជាស្លេកម្លេះ?
អូគឺគាត់ពុលរលកណាបង បងម៉ាប់ បងបើកឡានកើតទេ ?
Bounn: យល់ល្អទុកឡាននៅទីហើយ ចាំពួកខ្ញុំជួនទៅផ្ទះ
ម៉ាប់: អូមិនអីទេ អរគុណអូន អរគុណ Bounn ខ្ញុំមិនអីទេ អាចបើកឡានបាន។ អូខេ ចឹងថ្ងៃក្រោយជួបគ្នាទៀត ចាំញ៉ាំបាយជុំគ្នា មិនរំខានទេណា អ្នកទាំងពីរប្រហែលត្រូវការពេលផ្ទាល់ខ្លួនហើយ ខ្ញុំលាសិនហើយណា
Bounn: អូបាទពួកខ្ញុំចង់ទៅរកអីផឹក និងជជែកគ្នាលេង មិនអី លោកគួរតែទៅដែរទៅ (គាត់ហាក់សម្រួលឥរិយាបថ មើលទៅបងBounn គាត់មានអារម្មល្អជាងមុន ចរិកគួរសមរបស់បងម៉ាប់ ធ្វើអោយបងBounn អាចទទួលយក បាន ឃើញបែបនេះធូរចិត្តតិច ស្មានថាឈ្លោះ គ្នាពេញហ្នឹងហើយ)
ម៉ាប់: មិនអីទេ ចាំពេលក្រោយទៅ ខ្ញុំចង់ទៅសំរាក ព្រោះរាងឈឺក្បាលតិច ម៉្យាង ក្មេងម្នាក់នេះចង់នៅជិតលោកតែពីរនាក់ជាង​(គាត់ញញឹមកកាន់ខ្ញុំ ស្នាមញញឹម បង្កប់ដោយទឹកភាពខកចិត្ត )
បងឯងកុំចេសតែថាមើរ
ម៉ាប់: ហេហេហហេ បងយាយលេងទេ អូខេបងលាហើយ លាហើយBounn​ជួបគ្នាកាសក្រោយណា
        (ស្នាមញញឹម និងដំនើរដើរចេញទៅដ៏ស្វាហាប់ របស់គាត់ គ្រាន់តែជា ការលាក់បាំងតែប៉ុណ្ណោះ ខ្ញុំដឹងថាគាត់ គាត់ពិតជាឈឺណាស់ សុំទោស ខ្ញុំមិនមានបំណងលាក់បងទេ តែ វាជាការចៃដន្យប៉ុន្នោះ សុំទោសបងម៉ាប់ សុំទោស)
……………………………..

        ហ៊ើយពេលវេលារំលង់ផុតបាត់ទៀតហើយ មួយភ្លេត សោះរំលងផុត ៦ខែទៀតហើយ មាន័យថាស្នេហាខ្ញុំមានអាយុ៦ខែហើយ តែវាហាក់មិន ទៅមុខទាល់តែសោះ បងBounnនៅតែជាមនុស្សរវល់ដ៏ដែល មិនសូវមាន ពេលជួបគ្នា មិនសូវខល យ៉ាងច្រើន ២ ទៅ​៣ថ្ងៃនិយាយគ្នា ៤ទៅ៥នា ទីអស់បាត់ ជួបគ្នា១ម្តង ម្លេតៗ ជួនកាលក៏អត់ទៀត កុំតែបានពួកម៉ាក់ ឡប់ៗរបស់ខ្ញុំ កំដរកុំអីឆ្គួតបាត់ មួយទៀតមួយរយះពិត ជាអរគុនណាស់ ដល់បងម៉ាប់ឃ្យូតរបស់ខ្ញុំ  ខ្ញុំមិននឹកស្មានថាខ្ញុំមានបងប្រុសល្អបែបនេះសោះ យើងនិយាយគ្នារួចហើយពីទំនាក់ទំនងនេះ គាត់ជាបងប្រុសល្អជាងគេរបស់ ខ្ញុំ គាត់តែងកំដរខ្ញុំ បង្កើតភាពរីករាយដល់ខ្ញុំ កក់ក្តៅណាស់ នៅជិតគាត់ មិនដែលស្គាល់ភាពមិនសប្បាយចិត្តសោះ ពួកយើងរីករាយជានិច្ច មើលគុណ ញ៉ាំអី ហាត់ប្រាណ អូច្រើណាស់ មួយទៀតគាត់ជាគ្រូ គណនេយ្យដ៏ពូ កែ កុំតែបានគាត់ កុំអីខ្ញុំនៅតែធ្លាក់ទៀត ហាហាហាហា។ ពួកម៉ាក់ខ្ញុំ អាពីរនាក់នោះក៏ស្គាល់គាត់ដែរ ចំនែកបងសក្កដា សង្សាណូរី ក៏មាន ទំនាក់ទំនងល្អ មាន័យថាក្រុមនេះកាន់តែធំជាងមុនពួកយើងធ្លាប់ បានដើរ លេងជាក្រុម និងចូលរួមកម្មវិធីជាមួយគ្នាបាន១ម្តង ២ដងដែរ ភាពស្និទស្នាលកាន់តែមាន តែពេលខ្លះខ្ញុំឃើញបងម៉ាប់ហាក់មិនសូវរីករាយ ទេ រាល់ពេលដែលខ្ញុំនិងបង Bounn ស្និទស្នាលគ្នា សុំទោសបងម៉ាប់ សុំទោស……

        បន្ទប់ពីប្រឡងហើយ ក្រុមពួកខ្ញុំមានគម្រោងទៅលេងសមុទ្រ ទាំងអស់ គ្នា ដល់ថ្ងៃនោះមិនដឹងសប្បាយមេចទេ ណ?
……………………
     


   ជំនោសសមុទ្រនាពេលរាត្រី ពាក់អាវក្រាសយ៉ាងណាក៏ចង់រឹងថ្គាមដែរខ្ញុំ បើមកចំពេលខែរងាបែបនេះនោះ មើលទៅសក្កដា និងបងណូរីគេផ្អែម ល្ហែមដល់ហើយ  ស្នេហាគេរឹងមាំជាងខ្ញុំ មានអារម្មណ៏ថាគួអោយ អោយ ច្រណែនដល់ហើយ ក្រលែកទៅឡុង វិញ មិនចោលចរឹកទៅដល់ណា ស្គាល់គេដល់ហ្នឹង មកមិនទាន់បានមួយយប់ផង ស្គាល់ម្ចាស់ហាងកម្លោះ សង្ហាបាត់ហើយ គ្រាន់បើរបស់វា ឃើញវាមានគ្នាចឹងក៏ល្អដែរ គ្នានៅម្នាកឯងយូហើយ។ ងាកមកមើលខ្ញុំវិញកំសត់ដល់ហើយ មានស្នេហាដូចអត់ បងBounn ទាល់តែយប់បានមកដល់ គាត់មកតាមក្រោយ​ រវល់ នោះរវល់ហើយ ស្រលាញ់ប៉ះសង្សាមហារវល់ ធ្វើមេចទេមានតែទ្រាំ ទោះជាងយ៉ាងណា ក៏មានបងម៉ាប់ឃ្យូតនៅជិតដែរ អោយតែនៅជិត គាត់ មានអារម្មណ៏ថាខ្លួនឯងដូចព្រះនាង ហាហាហាហ ច្រឡំ ព្រះអង្គម្ចាស់ចឹង គាត់ចេះកម្លែង ចេះយកចិត្ត សង្ហា ឆ្លាត តែខ្ញុំគ្មានសំណាង បានគាត់ ទេ ត្រឹមជាប្អូនប្រុសរបស់គាត់ក៏បានដែរ ធ្វើមេចបើបេះដូងខ្ញុំបា នប្រគល់ជួនបុរសដំបូងក្នុងឆាកជីវិតបាត់ទៅហើយ។

        ម៉ោងជិត៧ហើយទើបបងBounn មកដល់សំល្មមនិងញ៉ាំបាយល្ងាចជុំគ្នា  នៅនិងឆ្នេសមុទ្រតែម្តង ពេលវេលាល្អ ជួបជុំមិត្តភក្តិឡប់ៗ និងនៅជិតមនុស្ស ដែលខ្លួនស្រលាញ់បែនេះ ថាមើរបើសិនជាអ្នកវិញ មានអារម្មណ៏បែបណា ដែរ? ម្នាក់ៗញញឹម និងសើចបិទមាត់មិនជិតនោះទេ អ្នកសប្បាយជាងគេ គឺអាឡុង តែម្តង គេបានថៅកែក្មេងកំដរ ហាហាហហ ឡូយរបស់វា បើណូរី និងបងសក្តាមិនបែយាយទេ រីឯងខ្ញុំជាមួយម្ចាស់ចិត្តវិញ ហេហេហេ កាន់ដៃគ្នាមិនលែងទេ បរិកាសរីករាយ និង សុមង្គលនេះ ខ្ញំហាកមិនចង់ ​អោយឃ្លាតសោះ ហ៊ើយពេលនេះ យប់នេះ កន្លែងនេះ ពួកយើងកំពុងតែ រីករាយទាំងអស់គ្នា ចុះថ្ងៃស្អែកយ៉ាងមេចទៅណ? យ៉ាងណាៗ ខ្ញុំសូមអោយគ្រប់យ៉ាងកាន់តែប្រសើរឡើងទៅលោកតាអើយ លោកតា។

អូរវល់តែសប្បាយភ្លេចខ្លួន បាត់បងម៉ាប់ទៅណាហើយចេះ ?
Bounn:​ ម៉ាប់ទៅបន្ទប់ទឹក តែដូចជាទៅមួយសន្ទុះហើយ ដូចអត់ទាន់មកវិញ
បាទបង ចឹងខ្ញុំទៅមើលគាត់តិចមើរបង តិចគាត់ ពុលរលក់សមុទ្យសន្លប់ បាត់ទៀត​ គាត់អត់យកទូរស័ព្ទទៅផង
Bounn:​ ហាហាហ ចេះតែថាហ្មង អូខេប្រយ័ត្នផងកុំយូពេកណា
បាទ បាទ លោកប្រធាន
….
        បើទោះជាមេឃងងឹត មនុស្សច្រើនក្តី ក៏ខ្ញុំអាចមើលស្គាល់ នៅចំណាំបាននៅខ្នងដូចបន្ទះក្តារដែលខ្ញុំធ្លាប់ផ្អែកលើ ចំណាំបាន នៅមាឌ និងស្មាដ៏ធំដែលខ្ញុំធ្លាប់កើយ មនុស្សប្រុសម្នាក់ដែឈរនៅនិងមាត់ឆ្នេរ អោបដៃ ងើយមើលទៅមេឃម្នាក់នោះគឺបងម៉ាប់ឃ្យូតរបស់ខ្ញុំ។ ខ្ញុំឈរមើលគាត់ ពីក្រោយខ្នង មួយសន្ទុះ ដូចឆ្កួតចឹង ខ្ញុំមើលគេហើយញញឹមម្នាក់ឯង ចុះបើរចូលទៅ វាមេច? យ៉ាបមែនទៅលួចមើលគេចឹងទៅ។ កំពុងងតែស្លុង ស្រាប់តែគាត់បែរមុខមក ហាហាហាហ ខ្មាស់គេណាស់ខ្ញុំ គាត់ញញឺមមកកាន់ ខ្ញុំ ប្រហែលជាឆ្ងល់ហើយថាខ្ញុំមកពីអង្កាល? បងម៉ាប់ឃ្យូតរបស់ខ្ញុំ ផ្តល់សញ្ញាដោយ លាដៃរបស់គាត់មកកាន់ខ្ញុំ ចង់បញ្ចាក់ថា ចង់អោយខ្ញុំមក ឈរនៅនិងឆ្នេ ឈរមើលផ្កាយជាមួយគាត់ ។ ក្មេងប្រុសរឡិក ឡក់ដូចខ្ញុំ រត់វឹងដោយមិនគិតពីអីទេ គ្រាន់តែដឹងថាពេលទទួលបានស្នាំញញឹមរបស់​គាត់ និងភាពកក់ក្តៅ គឺខ្ញុំមានសុភមង្គលណាស់ទៅហើយ។

អួយៗៗ
ម៉ាប់: អូ មេចហើយ ៗៗ អូន មើរនងមើលតិចមើរ (គាត់ភ័យណាស់ ស្លន់ស្លោរត់មកកាន់ខ្ញុំទាំងត្រហែបត្រហប)
អួយចុកណាស់បង ខាងឆ្វេងៗ បង
ម៉ាប់: អូគឺឆ្អឺងត្រីតើ យីធំណាស់អូន បងដកអោយ ទ្រាំណា
បាទ បាទបង (ខ្ញុំកាន់ដែគាត់ ជាប់ ខ្ញុំមិនបានចាប់អារម្ភថាមុតអីទេ តែភ្នែករបស់ខ្ញុំ សម្លឹងមើលទៅការយកចិត្តទុកដាក់ ការបារម្ភ របស់គាត់វិញ ភ្លេចគិតថាឈឺ បាត់ហើយ )
អួយម៉ាក់
ម៉ាប់: ហាហាហាហឈឺណាស់មែនទេ? អស់អីហើយ ចាំបងទៅរកថ្នាំលាប់អោយ
ទេៗៗ បងកុំទៅ យប់ហើយ ទៅក្នលែងយើងវិញសិនទៅ ក្រែងគ្នាយើងមាន
ម៉ាប់: អូខេ តោះអូន តែអូនដើរមេចកើត បើមុតចំបាតជើងចឹង ហើយធំទៀត
ចុកតិចដែរ​តែអង្គុយនិងសិនហើយ ចាំតិចទៀតចាំទៅ ភ្លាមដើរអត់ទាន់រួចទេ បងហាមើលមេឃមើរ ងងិតឈឹង
ម៉ាប់: ហាហាហាហហ ស៊ីអារម្មណណាយើងហ្នឹង
(គាត់សើចខ្លាំង អង្អែលក្បាលខ្ញុំ កាយវិការ ស្នាមញញឹម គ្រប់ពេលដែលយើងនៅតែពីរនាក់គឺ ពិតជា មានន័យណាស់ ) អូនហា ?
បាទបង?
ម៉ាប់: មើលទៅមេឃ មានផ្កាយរាប់ពាន់ តែគួរអោយស្តាយ ព្រះច័ន្ទមានតែមួយ (គាត់ដង្ហើមធំ កែវភ្នែកសំលឹងមើលទៅមេឃ មើលទៅគាត់ ដូចជាខកចិត្តណាស់)
ហាហាហាបងល្ងង់មែន នេះជាធម្មជាតិណា មិនអាចមានពី បីបានទេ ប្រុសល្ងង់
ម៉ាប់: ហាហ៊ានថាអោយបងផងហេ? ចាំមើលណា
អួយៗៗ រសើបណា ហាហាហាហ ឈប់លេងហើយ រសើបណាស់ ហាហាហ
ម៉ាប់: រៀងនៅៗៗ (ពួកយើងប្រលែងជាមួយគ្នាដូចក្មេងនៅលើខ្សាចដោយមិនខ្វល់ពីខ្សែភ្នែកអ្នក ដ៏ទៃ) ទីងៗៗៗ
ឈប់ៗៗ ទូរសព្ទ័  អាឡូបង បាទៗៗ អូនទៅហើយ បាទៗ តោះបង យើងទៅវិញ ពួកគាត់កំពុងចាំយើង (ស្នាមញញឺំរបស់បងម៉ាប់ ស្រាប់តែបាត់ទៅវិញភ្លាមៗ បន្ទាប់ពី ទទួលទូរស័ព្ទបង Bounn )
ម៉ាប់: អូខេ តោះអូន ឡើងលើស្មាបងមក បងអ៊ៀវ
ទេៗ មិនអីទេ អូនអាចដើរបាន
ម៉ាប់: ថាមិនអីទេ ដើរយ៉ាងម៉េចកុំប្រកែក មោះ



        (គាត់ញញឹម ស្រប់ពេលដែលគាត់បោះដៃមកទទួលខ្ញុំ នេះជាលើកទីមួយហើយដែលខ្ញុំនិងគាត់មានភាពស្និទស្នាលបែបនេះ ខ្នងដែលធំ ជាមួយស្មាដ៏ទន់ល្មើយរបស់គាត់ បានផ្តល់នៅភាពកក់ក្តៅ មានអារម្មណ៏ថាមិនចង់អោយពេលវេលានេះកន្លងទៅសោះ ចង់នៅគេងបែបនេះ ចង់មាន ភាពកក់ក្តៅបែបនេះរហូត តទៅ)
ម៉ាប់: ហាអូនយំមែនទេ ? ហេតុអីយំ? ឈឺជើងមែនទេ
ទេៗៗ មិនមែនទេ អូនមិនអីទេ ខ្យល់សមុទ្យ បកមក រៀងផ្សាភ្នែក
ម៉ាប់: បងដឹង បងយល់ វ៉ាដា មិនថាអូននៅជាមួយអ្នកណា មិនថាអូនជ្រើសយកអ្នកណា មិនថាមានអ្វីកើតឡើង តែអូនត្រូវ ចាំថានៅមានបងប្រុសម្នាក់នេះ នៅក្បែរអូនគ្រប់ពេល​ បងប្រុសម្នាក់ នេះ និងបោះបង់អូនចោលទេ បងចង់អោយអូនមានតែស្នាមញញឹម និងសុភមង្គល រហូត អូនសប្បាយចិត្តបងក៏សប្បាយចិត្តដូចគ្នា…..

(អូព្រះអើយ ហេតុអីទៅ បានជាបែបនេះ សុំទោស សុំទោស បងម៉ាប់ អូន បងប្រាកដជាឈឺចិត្តណាស់ហើយមែនទេ? គាត់អ៊ៀវខ្ញុំទៅ ដោយដំនើរ យឺតៗ ពួកយើងម្នាក់ៗស្ងាត់ជ្រៀប មិនមានពាក្យអ្វីឆ្លើយឆ្លង អីមួយម៉ាត់ លឺតែ សំលេង ទឹករលក បោកជាមួយជ្រាំង តែប៉ុននោះ។
អគុណចំពោះការចំណាយពេលរបស់មិត្តអ្នកអាន ស្នេហានេះ រាង ញេញៃតិចហើយ អាចយាយថាសាវា? រើសច្រើន? ចែកមិនដាច់? ខ្ញុំមិនដឹងដែរ តែចាំមើលនៅភាគបន្ទាប់មើរ មានអីកើតឡើងបន្តទៀត ចំពោះស្នេហា ដ៏ស្មុគស្មាញនេះ? ជួបគ្នានៅភាគទី៤ណា បាយ​បាយ
ណារ័ត្ន ឃូល
LoVE yOu






No comments

Powered by Blogger.