រឿងនិទានស្នេហ៏ ភាគទី​ ៤



 Hello Hello Admin​ កំពុងយឺតមកវិញហើយ ពាក្យដែរចង់យាយដំបូងគេ ចង់ប្រាប់ថា នឹកខ្លាំងហា ហើយបន្ទាប់ចង់ប្រាប់ថា សុំទោសណាយឺតអាហូត....ភាគមុនយើងបានដឹងហើយថា ពួកគេមានដំនើរកំសាន្តជុំគ្នានៅឯសមទ្រជាមួួយគ្នា ម្នាក់ៗសុទ្ឋតែរីករាយនិងពេលវាលានេះ តែពួកយើងបានដឹងហើយថាពីទំនាក់ទំនងរវាងម៉ាប់និង វ៉ាដា ថាតើនៅភាគនេះនិងមានអ្វីកើតឡើងបន្តរទៀត?  អូមុនបន្តរ ចង់រំលឹកតិចថាវ៉ាដាមានរបួសជើង ចង់ដឹងអត់ថា អ្នកណាាដែលចូលខ្លួនមកធ្វើជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់វ៉ាដា ទៅហ្ន? តោះទៅអានជាមួយគ្នាណា.....

រឿងនិទានស្នេហ៏ ភាគទី






គ្រាន់តែទៅដល់ភ្លៀម បង Bounn គាត់រត់មកទទួលខ្ញុំរួចគ្រា ខ្ញុំយកមកដាក់ កៅអី ម្នាក់ៗនាំគ្នាសូរ ថាមានរឿអី រកខ្ញុំឆ្លើយអត់ទាន់សោះ។ បងBounn យកក្រដាស់ សើម​មកជួតដីចេញពីជើងខ្ញុំ ទង្វើគាត់ ការយកចិត្តគាត់ទុកដាក់គាត់ចំពោះខ្ញុំ ខ្ញុំពិតជាពេញចិត្តណាស់ តែគ្រាន់ថា មានអារម្មណ៏ថាដូចជាមិន ដូចបងម៉ាប់ សោះ )
Bounn: អូនមិនប្រយ័ត្នសោះ ព្រឹកស្អែកចាំទៅពេទ្យលាង សម្លាប់មេរោគចេញ មើលទៅមុតជ្រៅដល់ហើយ រយះធំទៀត បានតែវៃមែន (គាត់រអ៊ូបណ្តើរ ជួតសម្អាតបណ្តើរ យីបារម្ភឬយ៉ាងណា? បងម៉ាប់បាត់ទៅណាទៀតហើយ យ៉ាបណាស់ ទៅណាមកណាមិនប្រាប់សោះ)
ម៉ាប់: នេះBounn ថ្នាំក្រហម ដើម្បីលាងមុខរបួស ហើយនេះប៉ង់ ចំនែកនេះថ្នាំ ញ៉ាំទៅកុំអោយ ឈឺយប់ឡើងព្រោះ ទើបតែញ៉ាំគ្រឿង សមុទ្យ ផង
Bounn: អូបាទអរគុណម៉ាប់ អូខេដាក់ជើងមកបងលាងអោយ (ទីង ទីង ទូរស្ទព័កាត់រោទ៏) អូអូនបងលើកទូរសព្ទ័សិន ម៉ាប ជួយខ្ញុំបន្តិចណា
(ព្រះអើយ ហេតុអីគាត់ធ្វើបែបនេះ? ខ្ញុំមិនយល់សោះ ម្នាក់នោះសំខាន់ជាង ខ្ញុំទៀត មែនទេ?)

ម៉ាប់:​ ​អូបាទមិនអីទេ វ៉ាដាជួយកាន់បងតិចមកអូន
បាទៗ បង​(ប្រុសកំសត់របស់ខ្ញុំ លាងរបួសអោយខ្ញុំដោយយកចិត្តទុកដាក់ គាត់ពិតជាជំនាញណាស់ ថ្មមៗ មួយៗ ដៃស្រាល គាត់ធ្វើដោយយកចិត្ត ទុកដាក់ និប្រយ័ត្នប្រយែង បំផុត )
ម៉ាប់:​ អូនឈឺទេ ?
ឈឺណាស់ ឈឺមែនទែន
ម៉ាប់:​ ខំថ្មមហើយ សុំទោស ចុះហេតុអីមិនប្រាប់បង?
អូនទ្រាំ អូឈឺណាស់ ឈឺមែនទែន
ម៉ាប់:​ ហាហាហកុហកបងផង ក្មេងជើងល្អ
ជើងល្អអី លូវឈឺបាត់ហើយ អួយៗ(ស្រែក) ឈឺមែនទែនណាបង ថ្មមដូច មេញ ឈប់លេងហើយៗ(ពួកយើងសើចព្រមគ្នា ព្រលែងគ្នា នៅក្នុង ចំនោម ក្រុម ណូរី បងសក្កដា និងឡុង ប្រាកដជាមិនឆ្ងល់ទេ ព្រោះពួកគេដឹង អស់ ហើយ តែអ្នកដែលខ្ញុំចង់អោយខ្វល់វិញ គេកំពុងនិយាយទូរស័ព្ទ ធ្វើព្រងើយ មិនបាន គិតថាខ្ញុំកំពុងតែកើតអី ថ្ងៃណាមួយព្រោះតែភាពព្រងើយកន្តើយនេះ គាត់និងបាត់បង់ខ្ញុំជាមិនខាន។ ពួកយើងមួយក្រុមចុះសំរុងគ្នាណាស់ ពិតជាសប្បាយមែនឬ នៅយប់នោះពួកយើងនៅលេង នៅនឹងឆ្នេរដល់ យប់ជ្រៃតែម្តង បងម៉ាប់តែនៅជិតជាខ្ញុំ ចំនែក បងBounn​ វិញគាត់ ដូចជាមិនសូវខ្វល់ខ្វាយអីណាស់ណាទេ​ ហ៊ើយ ខ្ញុំអើយខ្ញុំ….​បើក្រឡែក ទៅមើលអាឡុងវិញ ទើបតែស្គាល់គ្នាមិនទាន់ បាន២៤ម៉ោងផង ស្អិតដូច តាំងម៉ែតែម្តង តែយ៉ាងណាៗ ជូនពរវាអោយសុខបែបនេះរហូត ទៅចុះ។ អ្វីដែលធ្វើអោយខ្ញុំច្រណែននោះ គឺ មួយគូរដែលកំពុងបង្ហោះគោមទៅវិញ មើលទៅស្នេហាគេពិតជាផ្អែមល្ហែមណាស់ ស្គាល់យូហើយមិនដែល លឺគេថ្អូញ ថ្អែថាអន់ចិត្តនិងគ្នាអីទេ។ បងសក្កដា មិនត្រឹមតែសង្ហា មាន ហើយ ឆ្លាតទេ គឺមានបេះដូងដែលស្រស់ស្អាតមួយទៀត ណូរីសំណាង ដែលមានមនុស្សល្អបែបនេះ នៅកំដរ ជីវិតនេះពិតជាមានន័យណាស់ )

………..
        វាយោបកនាំក្លិនសមុទ្រដ៏បរិសុទ្ឋ ឆ្នេខ្សាច់ដ៏សរក្បុសស្រស់ ក្រោមពន្លឺព្រះច័ន្ទ គូរស្នេហ៏វ័យក្មេងមួយគួរ កំពង់តែអន្លង់អន្លោច សារសងគ្នា ក្បែរឆ្នេ ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកដ៏ទៃកំពុងច្រណែណ និងសុភម្គលនេះ

សក្កដា : អូនហា មេញអូនផ្សងចង់បានអី ពេលបង្ហោះគោមមេញហា ប្រព័ន្ឋសម្លាញ់?
ណូរី :   យីអត់ប្រាប់ទេ ចុះបងវិញ?
សក្កដា :ខូចមេះ អត់ប្រាប់បងផង លូវហ៊ានមកសួរបងវិញទៀត ខូចមេះ
ណូរី :   ហា គ្រាន់តែចង់ដឹងតើ បើបងមិនប្រាប់ក៏បានដែរ (ខ្ញុំធ្វើចរិកង់ង)
សក្កដា :​អូមានណា តែអូនសាកទាយទៅមើល បងជឿថាអូនត្រូវ
ណូរី :   អូន គិតមើលសិន គឺគឺ បងចង់អោយអូនរស់នៅក្បែបងរហូតមែនទេ?
សក្កដា :ហាហហាហាហ ខុសហើយ ត្រូវពិន័យ ថើបមួយសិន
ណូរី :    ខុស? ចឹងអីវិញទៅចុះ ប្រាប់សិនមកបានអោយថើប
សក្កដា : មិនមែនចង់នៅក្បែរអូនរហូតទេ គឺចង់រស់នៅជាមួយអូនអស់ មួយជីវិត លុះដង្ហើមបងលែងដើរ បងផ្សងថាសូមអោយបង បងទៅមុន អូន ពីព្រោះបងនិងមិនអាចគ្មានអូនទេសូម្បីតែមួយវិនាទី (ប្រុសល្អរបស់ខ្ញុំចាប់ក្បាលខ្ញុះមកអោបនិងដើមទ្រូវដ៏កក់ក្តៅរបស់គាត់ សំលេងនៃចង្វាក់បេះដូង ដែលខ្ញុំស្តាប់មិនដែលជិនណា បង្ហាញប្រាប់ពីភាពបរិសុទ្ឋនៃក្តីស្រលាញ់នេះ)
ណូរី :    អូនក៏ដូចគ្នា មិនថាមានរឿងអ្វីកើតឡើង អូននិងមិនលែងដៃ មិនថាមានឧបសគ្គអ្វីទេ អូននិងមិនរាថយ ដ៏រាបណា ក្តីស្រលាញ់របស់បងនៅ
តែមិនប្រែប្រូល អូនស្រលាញ់បង បងសក្កដា
សក្កដា : បាទប្រពន្ឋសំលាញ់ បងស្រលាញ់អូនណាស់(ជំនោសមុទ្រ បកមក នាំ នៅភាពត្រជាក់ លាយឡំជាមួយនិងសន្សើមត្រជាក់ នាពេលរាត្រី តែហាក់ គ្មានអំនាចអ្វីបន្តិមកលើពួកខ្ញុំ បេះដូង និងចិត្តនេះ បានផ្តល់នៅកំដៅ និង អំណាច ពិសេសដ៏ពួកយើង បើទោះជាពេលនេះ មានព្យុះក៏ខ្ញុំមិនខ្លាច ដែរ សូមតែម៉្យាង គឺសូមបាននៅជិតមនុស្សដែលខ្ញុំស្រលាញ់រហូតទៅ)
………………………………
Bounn : តោះអូន បងដូចជាល្វើយណាស់ យើងគិតទៅសម្រាក់មុនហី?
អូបងងងុយហើយ? អូនចង់នៅតិចទៀត បងទៅមុនទៅ តិចទៀតអូន ទៅតាមក្រោយ ជាមួយពួកគេ
Bounn : OK កុំនៅយូពេក។  ម៉ាប់ខ្ញុំទៅមុនហើយ ណា
ម៉ាប់: អូបាទ​ ជួបគ្នាព្រឹកស្អែក
(គាត់ដើរចេញទៅហាក់មិនខ្វល់សោះ ហេតុអីគាត់ មិនទាមទារអោយខ្ញុំ ទៅជាមួយ? ហេតុអី គាត់……)
ម៉ាប់: ម៊េចហើយ អន់ចិត្តណាស់មែនទេ?
អត់ទេ មានណា  អូនោះពូកគេមកវិញហើយ
ណូរី : (គ្រហឹម) ធ្វើអីហ្នឹងហា ច្រណែនណាស់
សក្កដា : អូនថាចឹង មើលវ៉ាដា មុខក្រហមហើយ
ម៉ាប់: ហាហាហ អ្នកដែកគួរអោយច្រណែនោះ គឺ អូនឯងទេណូរី ចេះមក បង្អាប់ ចេះទៀតណ បងសក្កដាបង្រៀនហ្មង ហាហាហ
សក្កដា : អត់ទេម៉ាប់ កូនសិស្សខ្ញុំនេះ ឆ្លាតណាស់ រឿងចឹងៗ ឆ្លាតណាស់
ហាហាហ បានហើយ បងកុំអួតពេក ខ្ញុំដឹងហើយ ថាHoney បងឯងស្អាត ឆ្លាត
សក្កដា : បងមានអួតណា បើចឹងមែននេះអូន?
ណូរី : អៀនណាស់ហាហាហ អូ ឡុងនៅណា?
មិនដឹងទេ ខលរកសិន
ម៉ាប់: នោះ គេហ កំពុងមានក្តីសុខជាមួយកម្លោះសង្ហាម្ចាស់តូប កុំរំខានអី
ណូរី : យី គ្រាន់បើបោះវា តោះយើងគិតទៅសំរាកវិញហី ស្អែកត្រូវ ទៅកោះផង
អឺមែនហើយ តោះ

(បងសក្កដា និងណូរី គេងបន្ទប់ជាមួយគ្នា ចំនែកខ្ញុំនិងបងBounn​ជាមួយគ្នា រីឯបងម៉ាប់ និងឡុង គេងជាមួយគ្នា តែយប់នេះប្រហែល ម៉ាប់គេង ម្នាក់ឯង ហើយ បើឡុងមានគ្នាហើយហ្នឹង។ និយាយដល់ត្រឹមនេះ ខ្ញុំចាប់ផ្តើមមាន អារម្មណ៏ថា អានិតគាត់ទៀតហើយប់នេះគេងម្នាក់ឯង គ្មានអ្នកកំដរ )

ម៉ាប់: រាត្រីសួស្តីអូន(ប្រុសសង្ហាញញឺមមកកាន់ខ្ញុំ យ៉ាងស្រស់ ជាមួយនឹក្តីកង្វល់ សុំទោស បងម៉ាប់)
បាទ បងរាត្រីសួរស្តី ស្អែកព្រឹកជួបគ្នា ណា
ម៉ាប់: បាទអូន គេងលក់សុបិន្តល្អ
(បើសិនជាអ្នកមើលមនុស្សសំខាន់របស់អ្នកកំពុងដើរចូលក្នុងបន្ទប់គេងជាមួយអ្នកផ្សេងតើអ្នកនិងមានអារម្មណ៏យ៉ាងណា? ពិបាកដកដ ង្ហើមណាស់ មែនទេ? សុំទោស សុំទោស សុំទោស)
……



ហាបងមិនទាន់ងូតទឹកទៀត មកយូហើយហ្នឹង
Bounn: អូបងរវល់ មិត្តភក្តិខល់មកនិយាយរឿងការងារមិញ តែលូវបហហត់ហើយ ទៅងូតទឹកសិន ថើបមួយមើរណប់ចិត្ត (គាត់ស្ទុះមកអោបថើបខ្ញុំ តែខ្ញុំគ្មាអារម្មណ៏អីតិចទេ មានអារម្មណ៏ថាគាត់ កំពុងកុហកខ្ញុំហើយ​)
អួយបងទៅងូតទឹកសិនទៅ អូនស្អិតខ្លួនណាស់
Bounn: អូខេណប់ចិត្ត ចាំបងមួយភ្លេតណា
(ខ្ញុំញញឹមតប)
….
ទីងទីងៗៗ ទូរស័ព្ទរោទ៏
បង បងហាទូរស័ព្ទ
(ព្រះអើយ) 
Bounn: អោយបង ៗៗ
គេជាអ្នកណា? គេជាអ្នកណា? ជាសង្សាថ្មីបង?
Bounn: មិនមែនទេ ជាមិត្តភក្តិធម្មតាទេ
បងនៅកុហក មួយរយះនេះបងប្លែកណាស់ ទង្វើកាយវិការពាក្យសំដី និងអត្តចរិកបងប្តូរទាំងស្រុង
Bounn: គ្មានទេ បងនៅដដែរទេ
ចុះម្នាក់នោះជាអ្នកណា?​
Bounn: ប្រាប់ហើយថា ជាមិត្តភក្តិលឺទេ (ស្រែកគំហក) ហេតុអីអូនស៊ាំញ៉ាំម្លេះ?
ហា បងបង ស្រែកគំហកដាក់ខ្ញុំ ជាមិត្តភក្តិមេចក៏ដាក់ ឈ្មោះអូន សំលាញ់ មេចក៏មានរូបអោបគ្នាហា?
Bounn: បើមិនជឿទេបែកគ្នាទៅ (គាត់ស្រែក ហើយ ដើរចេញទៅឈរនៅបង្អូច ដោយមិនខ្វល់ពីទឹកភ្នែកខ្ញុំដែលកំពុងហូរ ហិហិហិ ហេតុអីបានទៅជាបែបនេះ ស្នេហានេះ ខ្ញុំខិតខំប្រឺងប្រែងណាស់ ហើយ ហេតុអី បានជាទៅជាបែបនេះ ឯណាពាក្យសន្យា ពេលនេះក្លាយជា សន្យាខ្យល់ហើយមែនទេ? បែកគ្នា? គាត់និយាយដូចងាយម្លេះ មិនបង្អន់ខ្ញុំក៏រត់ចេញទៅ ដោយមិនងាកក្រោយ ខ្ញុំមិនដឹងថាត្រូវទៅណា? តែដល់ពេលឈប់គឺខ្ញុំកំពុងនៅមុខបន្ទប់បងម៉ាប់ ទៅវិញ ហេតុអីក៏ខ្ញុំបែបជានឹកឃើញគាត់ទៅវិញ???? ខ្ញុំឈរនៅមុខបន្ទប់ ប្រហែល១០នាទី ក្នុងចិត្តគិតចង់អោយបងBounn មកឃាត់ ចិត្តមួយទៀតចង់ ច្រាណទ្វាចូល តែមិនចង់រំខាន​ តើខ្ញុំត្រូវធ្វើបែបណា? គិតបែបណាទើបត្រូវ )
……
(សំលេងបើកទ្វា)
ម៉ាប់: ហាក់អូនកើតអីហ្នឹង ហេតុអី ហេតុអី មកឈរយំនៅទីនេះទៅវិញ? ចុះឯណាBounn? (គាត់ចាប់ស្មាខ្ញុំ ហើយគ្រាខ្ញុំដើរចូលបន្ទប់ សំលេង និងកាយវិការយកចិត្ត អារម្មកក់ក្តៅនេះ គឺខ្ញុំធ្លាប់ទទួលបានពីប្រុសក្បត់ ចិត្តម្នាក់នោះ តែពេលនេះមិនមែនជាគាត់ទៅវិញ។ បងម៉ាប់យកថ្មាំ និងប៉ង់មករំជើងអោយខ្ញុំជាថ្មី ព្រោះតែមេញរត់ខ្លាំងពេកឈាម ហើយហើមជាងមុនទៀត អត់ដឹងឈឺទេ តែដល់ពេលគេយកចិត្តចឹងបាន ដឹងថាឈឺ សាច់កម្មណាស់ខ្ញុំ )


គឺគឺ គាត់ គាត់មានថ្មីហើយ គាត់ផ្លាស់ប្តូរហើយបង ហិហិហិ
ម៉ាប់: អូខេៗៗ ប្រហែលជារឿងយល់ច្រឡំទេ ស្អែកអស់អីហើយ ចាំនិយាយគ្នាអោយច្បាស់សិនទៅណា តោះបងជូនទៅបន្ទប់វិញ
អត់ទេ ខ្ញុំមិនទៅ គែមមិនរវល់ផង ខ្ញុំគេងនៅទីនេះដែរ បានទេ?”
ម៉ាប់: អូបានៗៗ នេះញ៉ាំទឹកសិនទៅ
បាទអរគុណបង អូចុះមេញបងប់ទ្វាបម្រុងនិងទៅណា?
ម៉ាប់: អូគឺបងគេងអត់លក់ បងចង់ទៅរកអីផឹកតិចហ្នឹងណា តែបែជាឃើញអូនទៅវិញ មេចមិនគោះទ្វា?
គឺគឺៗៗ
ម៉ាប់: មិនបែបឆ្លើយទេបងយល់ តោះចូលគេងទៅ
(ខ្ញុំនិងគាត់គេងលើគ្រែតែមួយមនុស្សប្រុសដែលល្ងង់បំផុតដែលខ្ញុំមិនដែល
បានជួបគឺគាត់នេះហើយ ការលះបង់នេះហាក់ធំពេកហើយ ទង្វើល្អរបស់ គាត់ មិនបានធ្វើ អោយខ្ញុំមោទនភាពអីនោះទេ តែផ្ទុយទៅវិញបែរ ជាធ្វើអោយខ្ញុំ ស្អប់ខ្លួនឯង ទៅវិញ ហេតុអីក៏ខ្ញុំធ្វើបាបមនុស្សប្រុល្អម្នាក់មកកំសត់ បែបនេះ ជាមួយខ្ញុំ ទៅវិញ តើនេះជានិស្ស័យស្នេហ៏ ឬជាកម្មពៀរស្នេហ៏ ខ្ញុំមិនយល់ដែរ គ្រប់ពេលពេលដែខ្ញុំត្រូវការជំនួយ គឺតែងមានវត្តមានគាត់ គ្រប់ពេលដែលខ្ញុំរីករាយគឺគាត់តែនៅក្បែរខ្ញុំជានិច្ច ប៉ុន្តែនិស្ស័យស្នេហ៏បានត្រែមជាមិត្តល្អតែប៉ុននោះបើទៅជាគាត់ល្អយ៉ាងណា ក៏ខ្ញុំគ្មានអារម្មណ៏ក្នុងការបង្កើតស្នេហាជាមួយគាត់ )
ម៉ាប់: នៅមិនទាន់គេងទៀត ក្មេងល្ងង់ស្អែកអស់អីហើយ កុំយំ មិនល្អទេ បិទភ្នែកហើយគេងទៅ កុំខ្លាចអី មិនថាមានអ្វីកើតឡើងទេ បងប្រុសរបស់អូន នៅក្បែឬអូនជានិច្ច អូខេ​១​ ២ ៣ Good Night
(គាត់ដណ្តប់ភួយអោយខ្ញុំ ផ្តល់កំលាំងចិត្ត លួយងលោមខ្ញុំ មិនអោយខឹងបង Bounn ខ្ញុំរិតតែមិនយល់បើសិនគាត់ស្រលាញ់ខ្ញុំ ហេតុអីគាត់ មិនព្យាយាមចូលមកជិត ហើយឆ្លៀតឧកាសនេះដណ្តើមយក តែផ្ទួទៅវិញ គាត់បែជាព្យាយាមសម្របសម្រូលទៅវិញ ….)
…..
ព្រឹកព្រលឹមថ្ងៃថ្មី ជាថ្ងៃដែលអ្វីៗត្រូវបានផ្លាស់ប្តូរសម្រាប់ជិវិតខ្ញុំ កម្តៅនៃព្រះទន្និក ជះចាំងរស្មីមកបំភ្លឺផែនដី​ សូមអោយ អំណាចនៃកម្តៅព្រះអាទិត្យដែលកំពុងចាំងជះមកលើខ្លួនប្រានខ្ញុំនេះ ជួយដុតកំលោចនៅភាពឈចាប់  និងការចង់ចាំដ៏ពិបាកបំភ្លេចនេះបានផងចុះ បើសិនជាអាចទៅរួចនោះ….ចង់វិលទៅរកកាលពីមុន វិលទៅរកសររីភាព វិលទៅរកជីវិតដែលគ្មានស្នេហា ជៀសជាងពេលនេះអោយខ្ញុំខូចចិត្ត និងគេតែម្នាក់ទៅវិញ មិនគួរអោយជឿសោះ ជាមនុស្សប្រុសរឹងមាំម្នាក់ បែរជាមកត្រូវសម្រក់ទឹកភ្នែកដោយសារតែប្រុសសាវាម្នាក់ទៅវិញ ហេតុអី ហេតុអី ហេតុអី???? (ស្រែកទៅកាន់សមុទ្រដ៏ធំល្វឹងល្វើយ)

បងម៉ាប់ ហិហិហិហិ ហេតុអីខ្ញុំពិបាកដង្ហើមម្លេះ?”
ម៉ាប់: កុំព្យាមទប់អី អូនយំចេញមក ក្រែងបានធូរ សម្រូលអារម្មណ៏ អ្វីនឹងបានប្រសើរណា យំមក ស្មារបងនៅទេនេះ ចាំស្វាគមន៏ជានិច្ច​
(ស្មាដ៏ធំដែលខ្ញុំធ្លាប់កើយ ធ្លាប់វ៉ៃ តែពេលនេះវាប្រៀបបានទៅនឹង ជំនួយការដ៏ពិសេស សម្រាប់តំម្រេតក្បាល បង្ហូរទឹកភ្នែកទៅវិញ….)

ណូរី: វ៉ាដា បងBounnទៅមុនបាត់ហើយ  ឯងមិនទៅតាមតែហី?
(មិត្តល្អរបស់ខ្ញុំ យកដៃដាក់លើស្មារ ហាក់ចង់ជួយរំឡែកនៃការបែកបាក់ ស្នេហានេះដល់រូបខ្ញុំ)
អរគុណណប់ មិនអីទេ អោយគេទៅចុះ ខ្ញុំគ្មានកំលាំងចិត្តទេ បន្តរ ក៏គ្មានន័យ ដែរ គេចាក់ចេញដោយមិនបានលាអីមួយម៉ាត់​បែបនេះ  បង្ហាញ់ច្បាស់តែ ខ្ញុំមិនសំខាន់អីបន្តិចនោះទេ
សក្តដា: នេះអូនញ៉ាំទឹកសិនទៅ តោះយើងគិតទៅលេងកោះហី កុំគិតច្រើនពេក ធ្វើចិត្តអោយសប្បាយៗ ប្រហែលតែល្ងាចនេះ ឬស្អែកគេនិងខល មកសុំទោសអូនជាមិនខាន
ម៉ាប់: មែនហើយ វ៉ាដា តោះទៅលេងកោះ អូចុះឯងណាឡុង
ណូរី  :វាទើបតែភ្ញាក់ទេបង កំពុងងូតទឹក ចាំវាម្លែត

អរគុណ អរគុណ កុំបារម្ភអី ខ្ញុំមិនអីនោះទេ អរគុណអ្នកទាំងអស់គ្នា (តាមពិតដើមទ្រូងស្ទើរធ្លាយទៅហើយ ស្នេហាដំបូងរបស់ខ្ញុំ បែជាទៅបែបនេះ និយាយតាមត្រង់ ឈឺខ្ឡាំងណាស់ ហួសថ្លែងតែម្តង ពេលនេះមានពួកគេនៅ ក្បែជួយកំដរ ចុះដល់ពេលពួកគេមិននៅតើគិតបែបណាទៅ ខ្ញុំ មេចក៏មកជួបនិងរឿងឈឺក្បាលបែបនេះទៅវិញ)

អរគុណចំពោះការចំនាយពេល និងទឹកចិត្តក្នុងការអានរឿងភាគនេះ ក៏អរគុណដល់មិត្តអ្នកអានដែលមានជួយផ្ញើរូបឃ្យូត ឃ្យូតមកកាន់ខ្ញុំ អរគុណដល់រដ្ឋាផងដែរ។ ជួបគ្នានៅវគ្គក្រោយណា ចងដឹងថាគ្រប់យ៉ាងនិងបន្តរទៅបែបណាទៀត? ស្នេហារវាងវ៉ាដា និង​Bounn និងត្រូវបញ្ចប់ដោយរបៀបនេះ មែនទេ? រងចាំអានភាគថ្មីជាមួយគ្នាណា...
ណារ័ត្ន ឃូល
Love You

No comments

Powered by Blogger.