(រឿងនិទានស្នេហ៏) ភាគបញ្ចប់ ផ្អែកលើរឿងពិត
សួរស្តីមិត្តអ្នកអាន នេះជាភាគចុងក្រោយនៃរឿង(រឿងនិទានស្នេហ៏)
តោះចូលទៅអានដោយយកចិត្តទុកដាក់ជាមួយគ្នា សង្ឃឹមថាវាអាចមេរៀនជីវិត
មួយសម្រាប់អ្នករាល់គ្នាយកទៅពិចារណា….អំណាចនៃក្តីស្រលាញ់ ធំជាងអ្វីៗទាំងអស់….អូខេខ្ញុំមិនមានអ្វីច្រើនត្រូវនិយាយទេនៅវគ្គនេះ
តោះចាំអីទៀត ចាបផ្តើមអានជាមួយគ្នា
(រឿងនិទានស្នេហ៏) ភាគបញ្ចប់ ផ្អែកលើរឿងពិត
គេថាពេលវេលាដែលខ្វល់ចិត្ត គឺវែងជាងពេលជាងពេលវេលារីករាយ
ខ្ញុំក៏យល់ចឹងដែរ តែចេះសំណាងដែរ ដែលខ្ញុំមានអាសម្លាញ់ពីរនាក់នោះ ហាហាហា បាច់យាយទេ
មួយទៀតមានអង្គរក្សពិសេសនៅជិតរហូត អោយតែទំនេរមិនបានទេ ជួបគ្នារហូតតែម្តង ថ្វីបើពេលខ្លះខ្ញុំនៅគិតពីគេ
នឹកគេ តែមិនដឹងធ្វើមេចទេ មានតែទ្រាំ រយះពេលជិត២ខែហើយមិនដែល ឃើញខល ហ្វេសបុក
ក៏ប្លុកចោលទៀត មានតែតាមដំនើរទេ ខ្ញុំគ្មានឥទ្ឋិពលអី ទៅទាញគាត់មកវិញ ហ៊ើយចិត្តមនុស្ស
អើយចិត្តមនុស្ស ពិតជាមិន ទៀងទាត់ មែន ថ្ងៃនេះថាស្រលាញ់ ស្អែកឡើងក៏ចេញដោយមិនលា
អីមួយម៉ាត់ ស្នេហ៏គឺ ចឹងហ្ន?….
………………………..
ព្រលឹមថ្ងៃរះ
នាព្រឹកថ្ងៃអាទិត្យមនុស្សម្នាច្រើនគួរសម នៅតាមសួនច្បារ និងនៅមុខវាំង
មានចាស់មានក្មេង ទាំងគេទាំងខ្ញុំ ប្រឹងងើបតាំងពីម៉ោង៥ ធ្វើខ្លួនមករត់ហាត់ប្រាណ
សម្រក់ទម្ងន់ តាមពិតខ្ចិលសឹងស្លាប់ហើយខ្ញុំ តែធ្វើមេចចេះតែទ្រាំទៅ កំដរបងម៉ាប់។
អ្នកដ៏ទៃមើលមកទំនងណាស់ ហាហាហាតែខ្ញុំទើបតែលើកទីមួយទេ ជិតមួយលានឆ្នាំហើយ
មិនដែលនឹកឃើញ ក្រោកមកហាត់ប្រាណទាំងព្រឹក ព្រលឹមបែបនេះទេ ខ្ចិលណាស់ តែយាយ
តាមពិតទៅវាមានប្រយោជន៏ខ្លាំងហា អូភ្លេចប្រាប់ បងម៉ាប់ខ្ញុំស្រក់ បាន៥គីឡួ
រយះពេល២ខែសោះ ឃ្យូតដែលតើ ហាហាហា
ដឹងកាលគាត់ ដាច់ចិត្តព្រមសួរថា ខ្ញុំស្រលាញ់គាត់អត់ ខ្ញុំនេះត្រៀមតែឆ្លើយ ទេ តែគេមិនទាន់សួរហាហាហា
ខាងស្រីមិនអីទេ ចាំតែខាង ប្រុស តើ ….យីពីរនាក់នោះវារ៉ូមែនតិចមេះអ្វីអត់ខ្លាចចិត្តឯងអីតិច
មកទាល់ពេលនេះ ខ្ញុំនៅតែស្ងប់ស្ងែងណូរី និងបងសក្តា ស្នេហាគេ អីក៏ឡូយមេះទេ….
………………………..
ពន្លឺនៃព្រះទិនករកង្ហាញ
ខ្លួនម្តងបន្តិចៗ ចាំងមកលើភពផែនដី រស្មី ដ៏មានអំណាចបំភ្លឺផែនដីអោយ អោយស្រស់បំព្រងជាថ្មី
ជាមួយក្តី សង្ឃឹមថ្មី គូរស្នេហមួយគូរដែលកំពុងអង្គុយ ប្រកិតនៅនិងសួនច្បារ ក្នុងសំលៀកបំពាក់កីឡា
មើលទៅអ្នកទាំងពីរ ហាក់ហត់នឿយ ប៉ុន្តែម្នាក់ៗពោពេញទៅដោយស្នាមញញឹម
អត្ថន័យនៃក្តីស្រលាញ់ ភាពផ្អែមល្ហែម ធ្វើអោយអ្នកផងមើលមកច្រណែតែម្តង…
សក្តា: នេះញ៉ាំទឹកសិនទៅ មោះបងជួតញើសអោយ ប្រពន្ឋ
ណូរី : អរគុណបង អេកុំអី នៅតាមផ្លូវ ណាគេមើលមកមិនសំទេ
សក្តា: ហាហេតុអីត្រូវខ្វល់ពីគេ សំខាន់គឺយើងតើ អ្វីដែលពួកកំពុង ធ្វើមិន បាន
បង្កភាពឈឺចាប់ដល់អ្នកទេ ហេតុអីអូន គិតពីអារម្មណ៏អ្នកដ៏ទៃជាងបង
(ប្រុសសង្ហាក្រោកពីកៅអី មុខធ្លាប់តែញញឹមប្រែជាស្រពោន ព្រោះតែអន់ចិត្ត។ ណូរី
កម្លោះសង្ហាក្រោកឈរតាមក្រោយ យកដៃទៅកាន់ប្រអប់ដៃមនុស្សដែលខ្លូនស្រលាញ់ស្មើកែវភ្នែក
បើទោះជាសក្តា ខឹងឬអន់ចិត្តយ៉ាងណា ក៏មិនអាចទ្រាំមិនចុះចាញ់ នៅកែវភ្នែក
និងស្នាមញញឹមរបស់កម្លោះសង្ហាយើងដែរ)
ណូរី : ទេសំណប់ចិត្តអូនមិនមែនមានន័យបែបនេះទេ ក្តីស្រលាញ់រវាងយើង ទាំងពីរ
មិនមែនកំណត់លើទង្វើរ ប៉ុននេះឯណា អូនដឹងពីរជម្រៅក្តី ស្រលាញ់បង ឈប់ខឹងទៅណា ណាណា
ឥលូវចេះងក់ងរទៀត រៀនខូចមកពីណា?
សក្តា: ហេហេហេហ បងធ្វើលេងតើ រឿងប៉ិនហ្នឹងខឹងដូចជាមើលងាយ
ក្តីស្រលាញ់ដែលបងមានចំពើអូនពេក បើទោះជាមានអ្នកផ្សែងមកប្រាប់ថាអូនមានអ្នកថ្មី
អូនក្បត់បង ក៏មិនជឿដែរ ព្រោះបងជឿលើមនុស្សដែបងស្រលាញ់តែម្នាក់ ៣ឆ្នាំនេះល្មមអាច
អោយបងដឹងពីប្រពន្ឋបង បងស្រលាញ់ខ្លាំងណាស់ ណូរី បងស្រលាញ់អូន បងស្រលាញ់អូន (ស្រែក)
ណូរី : ហេយៗៗ តិចគេថាយើងឆ្កួតណា ស្រែកលឺៗមេះអូនលឺហើយតើ
សក្តា: ហាហាហបងមិនខ្វល់ សំខាន់ប្រពន្ឋបងបានលឺអត់ យល់ពីចិត្តបងអត់ សប្បាយចិត្តអត់?
ហាហាហហាហា
“យីសប្បាយចិត្តមេះ ស្រែកលឺៗ អត់ក្រែងចិត្តខ្ញុំសោះហ្មង”
សក្តា: ហាហាហអូនឯងច្រណែមែន?
“ហេហេហេ ខ្លះៗដែ”
ណូរី : ច្រណែអីនោះប្រុសម៉ាប់អ្ហែងហ? នៅហ្នឹងតើ ដឹងកាលបានគេចាប់ផ្តើម
ទាល់តែត្រូវការពួកយើងជួយហើយមើលទៅហាហហាហា
“ណែៗៗ ឈប់យាយគាត់ដើរមកហើយ ខ្មាស់គាត់”
ម៉ាប់: សើចអីសប្បាយចិត្តមេះ ចែកខ្ញុំសើចផង
សក្តា: សួរវ៉ាដា ដឹងហើយ ហាហាហាហាហ
“យី មកសួរអញវិញ អៀនហា អត់ហ៊ានយាយទេ
អូឈប់ៗៗ លើកទូរស័ព្ទមួយសិន”
អឡូ អាសំគិស ខ្ចិលណាស់អ្ហែង
ឡុង: អាប៉ាកាច់ ទើបបើកភ្នែក ជេអញទាំងព្រឹកហ្មង
ព្រឹកក្បាលអ្ហែង ម៉ោង៦ ៧ហើយ ហៅមកហាត់ប្រាណអត់មកទេ រវល់ញែគ្នា
ជាមួយបងថៅកែហាងអ្ហែងដល់ម៉ោងប៉ុនន្មានយប់មិញ?
ឡុង: ហេហេហ លូវនៅណា?
ពួកអញនៅមុខវាំង ល្ងាចនេះទៅ ផឹកកាហ្វេទេ?
ឡុង: អូអត់បានទៅទេ ព្រោះថ្ងៃនេះបង ភាពថៅកែហាងគ្នាមកភ្នំពេញ មកលេងគ្នា គ្នារវល់ហើយ
អាអាចម៏គោ អឺអឺចឹងក៏ចឹងទៅ ចាំជួបគ្នាថ្ងៃច័ន្ទនៅសាលាទៅចឹង ជួនពរសំណាងល្អណា
ថែរខ្លួនផង
ឡុង: ហាហាហា Thank you NOP បានហើយអញដេកវិញហើយ
អឺដេកទៅ
អាជ្រូក
……..
បន្ទាប់ពីហាត់ប្រាណបញ្ចេញញើសមួយព្រឹករួចមក
ពួកខ្ញុំក៏បែកគ្នាតែម្តងទៅ ព្រោះអីអាឡូងអត់នៅដ៏ដែល អត់ជុំគ្នា គម្រោង ទៅលេងគៀនស្វាយក៏រំសាយ
យ៉ាងណាៗ ក៏មិនអីដែរព្រោះអីល្ងាចនេះ ខ្ញុំត្រូវទៅញាំកាហ្វរជាមួយបងម៉ាប់ខ្ញុំ ហើយបន្ទាប់មកគឺទៅមើលគុន
ហេហេហ បាត់បង់ស្នេហាក៏មិនឯការពេកដែរ ហាហាហា។
……
ម៉ាប់: អូនហាចូលសាកហ៊ាងនេះម្តងមើរ មនុស្សច្រើនគួរសម
សាក់រសជាតិថ្មីម្តង
“បាទបងចឹងក៏បានដែរ”
ម៉ាប់: តោះអូនអង្គុយទីនេះហើយ បងទៅកុហ្មងសិន
បាទបង
Thank you J ….(យីការរៀបចំល្អដែរតើ ស្ងប់ស្ងាត់បែប រ៉ូមែនតិច មានអរម្មណ៏ល្អហ អូនេះ គឺគឺ បងBounnតើ ព្រះអឺយហេតុអីក៏
គាប់ជួន គ្នាបែបនេះ? ប្រុសសង្ហារបស់ខ្ញុំពេលនេះកំពុងតែអង្គុយសា សងជាមួយមនុស្សថ្មីម្នាក់ទៀតដែលមិនមែនជាខ្ញុំ ស្នាមញញឹម កាយវិការយកចិត្តទុកដាក់
ម្នាក់នោះមិនមែនជាខ្ញុំ ប្រុសល្អ បង្ហាញកាយវិការកាន់តែស្និតនៅពេលដឹងថាខ្ញុំកំពុងតែសម្លឹងមើលគាត់
ហេតុអី ហេតុអី គាត់អាចធ្វើរឿងនេះទៅរួច? ហេតុអី ក៏ខ្ញុំហាក់ឈឺម្លេះ រវាងពួកយើងមិនត្រូវជាអ្វីនឹងគ្នាផងហ្នឹង
ខ្ញុំគិតច្រើនម្លេះ ក្រែងពេលនេះខ្ញុំមានបងម៉ាប់ហើយតើ…..
ម៉ាប់: វ៉ាដានេះអូន Ice Chocolate របស់អូន
វ៉ាដា ៗៗ (ខ្ញុំមិនដឹងថាគាត់ហៅខ្ញុំតាំងពីពេលណានោះទេ)
អូៗៗ សុំទោសៗបង ខ្ញុំចង់ទៅបន្ទប់ទឹកបន្តិចសិន សុំទោសៗៗ
(ប្រុសល្ងង់របបស់ខ្ញុំ ព្យាយាមសំលឹងមើលមុខខ្ញុំ បើទោះជាខ្ញុំខំគេចយ៉ាងណា ក៏មិនអាចគេចចេញពីក្រសែភ្នែកគាត់បានដែរ)
ម៉ាប់: កុំទៅបន្ទប់ទឹកអី បងនាំអូនទៅកន្លែងមួយ មោះ(បុរសម្នាក់នេះពិត ជាល្ងង់ខ្លាំងណាស់ ខ្ញុំមិដឹងថាគាត់ចង់ធ្វើអីនោះទេ ក៏មិនដឹងថាគាត់់ចង់នាំខ្ញុំទៅណា?
បេះដូងខ្ញុំពេលនេះហាក់ ខ្ទេចខ្ទាំអស់ហើយ មិនយល់ហេតុអីក៏ឈឺបែបនេះ? ឈឺជាងថ្ងៃដែលគេ ទុកអោយខ្ញុំនៅម្នាក់ឯងទៅទៀត)
មួយប៉ប្រេចភ្នែកសោះ ពួកខ្ញុំក៏មកដល់ ទាល់តែឡានឈប់តែម្តង
ទើបខ្ញុំ ចាប់អារម្មណ៏ថាទីនេះជាកន្លែងណា
បងនាំខ្ញុំមកទីនេះធ្វើអី?
ម៉ាប់: កន្លែងនេះអាចអោយអូនបញ្ចេញកំហឹងបាន អូនមានឃើញអីទេ?
អត់មានអីផងមានតែវាលខ្សាច់ និងស្មៅ ដែលកំពុងរេតាមខ្យល់ហ្នឹង
ម៉ាប់: ចុះអូនស្គាល់ថាទីនេះជាកន្លែងណាទេ?
បាទ ស្គាល់តើ នេះជាទឹកដីបឹងកក់ (ប្រុសល្អញញឹមមកាន់ខ្ញុំ គាត់កាន់ដៃខ្ញុំ ដើរទៅលើវាលខ្សាច់នោះ
គាត់យកដៃ ទៅច្បួតស្មៅដែលមានកំពស់ប្រហាក់ប្រហែនិងខ្ញុំ ដែលកំពុងរេរាំតាមខ្យល់ ខ្ញុំមិនយល់ថាគាត់ចង់មានន័យយ៉ាងណា?)
ម៉ានប់: អូនឃើញទេ វាគ្រាន់តែជាស្មៅមួយដើម
ដែលដុះគ្មានអ្នកណាថែ ដុះនៅកណ្តាលវាលស្មៅ តែវារឹងមាំអាច តស៊ូរស់ដល់ដំនាក់កាលចុងក្រោយ
បើទោះជាគ្មានអ្នកមើលថែរក៏ដោយ (គាត់ងាកមកចាប់ដៃខ្ញុំយកទៅកាន់វា)
ម៉ាប់: អូនមានអារម្មណ៏យ៉ាងណា?
អត់អីផង
គ្រាន់តែពេលដែលយើងចាប់វា វាក៏ឈប់រេតាមខ្យល់
ម៉ាប់: មែនហើយ អូន វារេទៅតាមអំណាច ខ្យល់ព្រោះតែមិនអាចទប់លំ នឹងខ្លួនឯងបាន
វាគ្មានជម្រើស ទើបវាបណ្តោយតាមខ្យល់បែបនេះ ប៉ុន្តែវ៉ាដា អូនជាមនុស្សអូនមានជំហរ អូនមានសិទ្ឋសម្រេច អូនធ្វើការសម្រេចចិត្ត ដោយខ្លួនឯងបាន បងដឹងថាអូននៅនឹកគេ
បងដឹងថាអូននៅត្រូវការគេ តែដោយសារអូន មានបង មានមិត្តភិក្ត តែធាតុពិតអូន មិនទាន់បំភ្លេចគេទេ
អូនមិនទាន់ឈប់ស្រលាញ់គេទេ មកទល់ ពេលនេះបងមិននិយាយថាបង ស្រលាញ់ អូនព្រោះតែបងចង់អោយអូនទទួលយកបងដោយពិតប្រាកដ
មិនមែនជាអ្នកជំនួស មិនមែនចូលមកដោយសារតែអូនឈ្លោះគ្នានោះទេ។ ក្មេងល្ងង់ស្តាប់បង Bounn
គេខុសមួយពេលមិនមែនខុសរហូតឯណា គេមិនមែនមិននឹកអូននោះទេ តែដោយសារគេមានះចង់ឈ្នះ ទើបមិនមករកអូន
ម៉្យាងគេប្រច័ន្ឋអូនហើយនឹងបង ផងនោះ ស្តាប់បងធ្វើតាមបេះដូងខ្លួនឯង កុំធ្វើតាមចិត្តរឹងរួងអី
សុភម្គលគឺនៅក្នុងដៃអូន ឈប់រឹងរូសទៅ ត្រូចាំអូនមិនមែនជាស្មៅនោះទេ អូនជាមនុស្ស អូនមានជម្រើស
ផ្លូវដែលអូនត្រូវដើរនៅវែងឆ្ងាយណាស់ កុំយំក្មេងល្ងង់
(គាត់អោបខ្ញុំជាប់និងទ្រូង
ចង្វាក់បេះដូងដែលខ្ញុំធ្លាប់លឺ ពេលនេះសំលេងវាហាក់ប្រែ វាហាក់ដូចជាមានរបូសហើយ សំលេងវាក៏លេង
ពិរោះ សុំទោសៗៗៗ អូនសុំទោស ខ្ញុំគ្មានបំណងធ្វើបាបបងបែបនេះនោះទេ សុំទោស បងម៉ាប់ ហិហិហិហិ
)
…………………………………………….
បន្ទាប់ពីថ្ងៃនោះមកខ្ញុំចាប់ផ្តើមវង្វេង
មិនដឹងថាខ្លួនឯងចង់បានអ្វី ស្រលាញ់អ្នកណាអោយពិតប្រាកដ ខ្ញុំចាប់ផ្តើមស្អប់ខ្លួនឯង
ចាប់ផ្តើមគេចមុខ ពីបងម៉ាប់ មិនមែនមិនចង់ជួបនោះទេ ព្រោះតែព្រោះតែមិនចង់ឃើញ គាត់ឈឺ ខ្លាំងជាងនេះ
មិនចង់រំខានគាត់បន្តរ បើនៅតែបែបនេះ គ្រប់យ៉ាងនិង មិនប្រសើរនោះទេ វាបែរជាកាន់តែយ៉ាប់ជាងមុនទៅទៀត
ការចាកចេញ របស់ខ្ញុំជារឿងដែលល្អបំផុតសម្រាប់គាត់ បើខ្ញុំនៅតែមិនច្បាស់បែបនេះ មានតែធ្វើអោយគាត់រឹតតែឈឺជាងនេះ។
……………………………………….
ណូរី: ហេយ ឯងកុំពិបាកចិត្តពេកសម្លាញ់ បើនឹកគេមេចមិនខលទៅ
នៅរឹងរួសដល់ណាទៀត
គ្នាចង់ដែរ តែគ្នាមិនទាន់ច្បាស់ ថាគ្នាស្រលាញ់អ្នកណាអោយប្រកាដ
សុំពេល គិតតិចសិន
ឡុង: អាភ្លើនៅគិតអីទៀត មនុស្សល្អមិនមានច្រើនទេ នេះ២អាទិត្យហើយដែលឯងគេចពីបងម៉ាប់ គ្នាហត់និងបកស្រាយណាស់
មួយទៀត ចុះបងBounn
នោះក្រែងឯងស្រលាញ់គាត់ណាស់ហី ឥលូវគាត់ចាប់ផ្តើមសារជាថ្មីហើយតើ មេចមិនទទួលគាត់?
“គ្នា
គ្នា វង្វេងហើយបើសិនជាគ្នាជ្រើសគាត ចុះបងម៉ាប់ តែបើគ្នាជ្រើសបងម៉ាប់ ចុះបងBounnn?”
ណូរី: សម្លាញ់កុំមហិមាពេក សួរបេះដួងខ្លួនឯងមើរតើឯងស្រលាញ់អ្នកណា
អានិតអ្នកណា ហើយអ្នកណាអាចអោយឯងរីករាយបាន
ឡុង: មែនហើយ វ៉ាដា ពេលវេលាមានកំនត់ ត្រូវចេះក្តោបក្តាប់សំលាញ់
អរគុណ អរគុណ ណប់ ហិហិហិហិ(ពួកវាឧបខ្ញុំ ផ្តល់នៅកំលាំងចិត្ត
សម្រាប់ខ្ញុំមិនថាស្នេហាសំខានយ៉ាងណា តែមិត្តភាព ជាអ្វីដែលមិនអាចខ្វះបានដូចគ្នា)
ម៉ាប់: វ៉ាដា
(អូលោកតាអឺយ សំលេងមនុស្សម្នាក់ដែលកំពុងតែស្រែកហៅខ្ញុំ
បើទោះជាពេលនេះត្រចៀកខ្ញុំមានបញ្ហា ក៏ខ្ញុំអាចស្គាល់បានតាមរយះ
ឃាណវិញ្ញាណបានដូចគ្នា ខ្លិនក្រអូប ប្រហើរដែលចេញពីខ្លួនគាត់ នៅតែដិតជាប់ច្រមុះរបស់ខ្ញុំជានិច្ច)
ណូរី: សុំទោសសម្លាញ់ កុំខឹងអី បើមិនធ្វើចឹងឯងធ្វើមេងឯងព្រមជួបគាត់ទៅ ពួកឯងនិយាយគ្នាចុះ ណាគ្នាមិនរំខានទេតោះ ឡុង យើងទៅរកការហ្វេផឹក
(ខ្ញុំញញឹមតបទៅកាន់ពួកវា
តែក្នុងចិត្តហាក់ភ័យណាស់ពេលក្រឡែកឃើញ នៅស្នាមញញឹមដ៏ស្រស់ស្រាយរបស់បងម៉ាប់)
សួរស្តីបងសុខសប្បាយ
ម៉ាប់:បាទ សួរស្តីអូន កុំគួរសមអី អូននេះខូចនេះ ទុកបងប្រុសម្នាក់ចោល
២អាទិត្យបើបងមិនអង្វរអោយ ណូរី និងឡុងជួយទេនេះបង និងមិនបានជួបអូនទេ (គាត់ញញឺមស្រស់ណាស់
គាត់នៅតែដើរតួរជាបង ប្រុសល្អរបស់ខ្ញុំដដែល មើលទៅគាត់ ស្នាមញញឹមនៅពេលនេះ គឺមិនដូចពីថ្ងៃដែលយើងជួបគ្នានោះទេ អូខ្ញុំ ខ្ញុំគិតមេចទៅ ?)
ម៉ាប់: អូអូនយំធ្វើអី ហា? កុំយំក្មេងល្ងង់
សន្យានិងបងត្រូវរស់នៅដោយ សុភមង្គល បងប្រុសម្នាក់នេះមិនសប្បាយចិត្តពេលដែលអូនយំ
(បន្ទាប់ពីយើងអង្គុយឧបគ្នាមួយសន្ទុះមក
គាត់បានសុំខ្ញុំទៅដើរលេងតែ២នាក់ នៅសមុទ្រម្តងទៀត តែ២នាក់ គាត់ថាគាត់និងត្រូវទៅរស់នៅកាណាដា
នៅខែក្រោយ គ្រាន់តែលឺបែបនេះ ខ្ញុំ ខ្ញុំ ហាក់ខ្លាចបាត់បង់គាត់ណាស់ ពេលវេលា ដែលត្រូវបែកគ្នាហើយ ចុះខ្ញុំ
បើសិនខ្ញុំថាខ្ញុំស្រលាញ់គាត់ គឺប្រៀបដូចជាចងជើងគាត់ តែបើអោយគាត់ទៅវាប្រសើរជាជា ងរស់
នៅទេនេះជាជាងមនុស្ស ដែលមិនច្បាស់ដោយសារខ្ញុំ ខ្ញុំ ខ្ញុំ ហិហិហិហិ…)
………………………..
ពួកយើងទៅលើកនេះ ជិះឡានក្រុងទៅ នៅតាមផ្លូវពួកយើងមិន
សូវជាបាននិយាយគ្នានោះទេ តែបងម៉ាប់ចាប់ដៃខ្ញុំជាប់តែម្តង គាត់ផ្តែកក្បាល
ខ្ញុំទៅនឹង ដើមទ្រូងគាត់ យូរៗម្តងខ្ញុំលួចមើលគាត់ឃើញ គាត់ញញឹមជាប់ ប៉ុន្តកែវភ្នែកដែលពោដោយពន្លឺ
បែរជាដក់ជាប់ដោយតំនក់ ទឹ់ក គាត់ពិតជាពិបាក់ណាស់ហើយ មើលទៅ….
ម៉ាប់: អូរដល់កន្លែងឈប់ហើយ បងចុះទៅទិញទឹកមួយភ្លែតណា
បាទបង (ប្រុសម៉ាប់របស់ខ្ញុំដើរចុះ ទៅដោយគ្មានកំលាំង មានតែស្នាមញញឺមដែល
ឈឺចាប់តែប៉ុនណោះ ……យីប្រអប់អីហ្នឹង ដូចប្រអប់ជញ្ចៀន គាត់មកវិញនៅ លួចមើលសិន អូលោកតាអើយ
ស្អាតណាស់ជញ្ចៀនគួរស្នេហ៏តើ នៅមានឈ្មោះខ្ញុំ មានឈ្មោះបងម៉ាប់ ទៀត យីតាម៉ាប់នេះឃ្យូតណាស់
រ៉ូមែនទិចណាស់ ហាហាហ ខ្ញុំដឹងហើយ ខ្ញុំយល់ហើយថាខ្ញុំស្រលាញ់អ្នកណា
ចង់នៅជិតអ្នកណាអោយប្រាកដ ចេះស៊ីអារម្មណ៏ទៀត ទាល់តែទៅសមុទ្យទើបអាចអោយបាន ឬ? ទាល់តែទៅសមុទ្រទើបអាចសារភាពស្នេហ៏មែន
តាម៉ាប់?)
ម៉ាប់: នេះអូនញ៉ាំទឹកសិនទៅ កើតអីញញឹញស្អាតម៉េះ?
បាទបង
បងឯងខូចណាស់ ចាំមើលណាកុហកខ្ញុំ
ម៉ាប់: ហា (គាត់ធ្វើមុខជួរ )
អូននិយាយលេងទេអូនរងចាំណា កុំធ្វើមុខចឹងមើរ បងម៉ាប់ឃ្យូត
ម៉ាប់: បាទ បាទ ( បងម៉ាប់គិត (ឬក៏អូនដឹង អស់
វ៉ាដាបងឃើញអូនរីករាយបែបនេះ បងសប្បាយចិត្តហើយ អូននឹករីករាយរហូតចាប់តាំងពីពេលយប់នេះទៅ
បងដឹងថាបងត្រូវធ្វើអីហើយ))
…………………………………….
បន្ទាប់ពីញ៉ាំអាហារពេលយប់ហើយម៉ោងប្រហែល៦: 30នាទី នាមាត់សមុទ្រ
លើកនេះបើទោះជាមានខ្យល់ មានអ្វីកើតឡើងក៏ដោយ
ខ្ញុំនិងមិនចាកចេញពីគាត់នោះទេ បងម៉ាប់អូនត្រៀមខ្លួនជាស្រេចក្នុងការ ទទួលយក ចិញ្ចៀនពីបង
ប្រាកដ១០០% គឺអូនស្រលាញ់បង បងម៉ាប់ ។ មនុស្សប្រុសម្នាក់រាងការធាត់ ម៉ាបៗបែបឃ្យូត ក្នុងសំលៀកបំពាក់ពណ៏សរ ដើរមកកាន់ខ្ញុំ
ដោយស្នាមញញឹម នៅក្នុងដៃមានកាន់ប្រអប់ខៀវនោះ អូ ខ្ញុំ ខ្ញុំមិនដឹងយាយថាមេចទេ
ហេហេហេហរំភើបណាស់ ដើរអោយលឿនឡើងប្រុសម៉ាប់ ….
ម៉ាប់: សុំទោសអូនយឹតតិច បងមានរបស់អូននិងភ្ញាក់ផ្អើលមិនខាន ក្មេងល្ងង់បិទភ្នែកទៅ
(ខ្ញុំញញឺមបិទមាត់មិនជិត ចង់តែស្ទុះទៅឧបគាត់ទេ តែរៀបរឹកតិច ចាំគេសួសិន ) នេះស្រលាញ់ទេអូន
ហេហេហេហេ
ស្អាតណាស់ តែមេចមិនពាក់ដៃ ហេតុអីយកចិញ្ចៀនហ្នឹង ធ្វើជាបណ្តោងខ្សែករទៅវិញ?
ម៉ាប់: ហាហាហេហេហ នៅមានពិសេសជានេះទៀត ឥលូវពាក់អោយបងសិនមក បណ្តោងបងពាក់មានឈ្មោះអូន
បណ្តោងអូនពាក់មានឈ្មោះបង មេចដែរ បងប៉ិនស៊ីអារម្មណ៏ទេហាហាហហា?
ហាហាហយ៉ាប់ណាស់បងឯង
(ខ្ញុំស្ទុះទៅឧបគាត់ទាំងម្រោល )
ម៉ាប់: អូនហាមិនថាមានអ្វីកើតឡើងអូនត្រូវប្រឈមមុខ កុំគេចវេះ សន្យានិងបងត្រូវមានភាពរីករាយ
រស់នៅដោយ ស្នាមញញឺមលឺទេ មិនអោយយំទេ បងដឹង មិនសប្បាយចិត្តទេ ឥលូវ អូនបិទភ្នែកជាថ្មីទៅ
ហាមបើកណា បើបងមិនប្រាប់ហាមបើក Ok?
បាទលោកប្រធាន អូខេ បិទហើយ (ហេហេហេហ គាត់ពាក់ចញ្ចៀនពេជ្យអោយខ្ញុំទេដឹង
ហាហាហហ អរណាស់។ គាត់ចាប់កាន់ដៃ លើកឡើងដោយមិនម៉ាត់អីមួយម៉ាត តែអ្វិដែលខ្ញុំឆ្ងល់នោះ
ដៃនោះមិនមែនដៃបងម៉ាប់ទេ យីមានរឿងអ្វីចេះមេចក៏ខ្ញុំភ័យមេះ? អ្នកណាកំពុងបំពាក់ចញ្ចៀននេះអោយខ្ញុំ?)
Bounn: វ៉ាដា បងស្រលាញ់អូន សុំទោសអូន(ប្រុងសង្ហាចាប់ឧបខ្ញុំទាំង កម្រោល ដោយមិនទុកអោយខ្ញុំឆ្លើយទេ
កំលាំងនៃបុរសសាច់ដុំម្នាក់នោះ រឹតខ្ញុំជាប់តែម្តង) បងសុំទោស សុំទោសពិតមែន លើកលែងទោសអោយបង
ផងបានទេ? បងចង់ចាប់ផ្តើមជាថ្មី ផ្តល់ឧកាសជាថ្មីអោយបងផង បានទេណាសំណប់ចិត្ត (គាត់ចាប់ដៃខ្ញុំឡើង
ចិញ្ចៀនពេជ្រត្បួងបង្កប់រូបបេះដូងមួយវង់ ដែលបំពាក់ដោយមនុស្សសំនប់ចិត្ត កំពុងតែរំកិលចូលក្នុងម្រាមចង្អុលរបស់ខ្ញុំ
តែអ្វីដែលចំលែក នោះខ្ញុំមិនបានរំភើបអ្វី បន្តិច បែរជាមានអារម្មណ៏ភ័យ និងបារម្ភដល់បងម៉ាប់ទៅ
ខ្ញុំយល់ហើយ ថាខ្ញុំត្រូវការអ្នកណា)
ឈប់សិន (ខ្ញុំនិយាយបង្អាក់ ដោយដកដៃចេញពីគាត់) តើមានន័យយ៉ាងមេច?
ចុះឯណាបងម៉ាប់នោះ?
Bounn:
គឺបងចង់នៅជាមួយអូនជាថ្មីចង់ចាប់ផ្តើមជាថ្មី ផ្តល់ឧកាសអោយបងម្តងទៀតទៀតទៅណា
(ខ្ញុំមិនបានខ្វល់អ្វីបន្តិចនិងសំនួរគាត់
កែវភ្នែកដ៏មុត របស់ខ្ញុំ សម្លឹងទៅកាន់គាត់ជាមួយសំនួរម៉ាត់ៗ លើកនេះខ្ញុំមិនយំ និងមិនច្រឡំទៀតទេ អ្នកដែលខ្ញុំចង់រស់នៅជាមួយគឺបងម៉ាប់
) តើបងម៉ាប់នៅឯណា? មានអ្វីកើតឡើង?
Bounn:
អូនស្រលាញ់គេមែនទេ? អូនឈប់ស្រលាញ់បងហើយមែនទេ? ហេតុអីបងមិនស្មើរគេ?
បងម៉ាប់នៅឯណា?
(ម្តងនេះខ្ញុំស្រែកគំហកអោយគាត់ដោយ ស្រែកអស់ពីកំលាំងតែម្តង ទន់ជង្គង់ដួលទៅលើខ្សាច់
ប្រុសសង្ហាសាវាម្នាក់នោះបានចាប់ខ្ញុំគ្រាឡើង ដោយកាយវិការថ្នមៗ និងការយកចិត្តទុកដាក់
តែពេលនេះវាលែងមាន័យ ហើយ…..យីមានរឿងអីចេះ បានមនុស្សច្រើនមេះ រត់ទៅផ្លូវចឹង?)
ទីង ទីង ទីង (ទូរស័ព្ទរោទ៏)
“អាឡូ បងម៉ាប់ បងនៅណា?”
បាទអាឡូ បង តើបងជាប្រពន្ឋ បងប្រុសធាត់
ហើយសរមែនទេ?
“បាទ បាទ? អ្នកណាគេហ្នឹង? នេះលេខបងខ្ញុំតើ
”
បាទ បង បងខ្ញុំឃើញទូរស័ព្ទគាត់save លេខដាក់ថាប្រពន្ឋ
ទើបខលទៅតែម្តងទៅ លូវគាត់មានគ្រោះថ្នាក់ចរាចន៏ហើយបង នៅផ្លូវឡើងមក ផ្សា ជិតរង្វង់មូល
ណាបង…
“ ហា (គ្រាន់តែលឺបែបនេះ ខ្ញុំរបូតទូរស័ព្ទចេញពីដៃ
ងងឹតមុខឈឹងតែម្តង អូទេៗៗ ខ្ញុំមិនអាច ទន់ជ្រាយទេ
មិនអាចទេ ខ្ញុំត្រូវតែរឹងមាំ….)
ខ្ញុំស្ទុះងើប រត់ចេញទៅជាមួយអ្នកផ្សេងទៀត ដោយមិនខ្វល់ថាពីបុរស សង្ហាម្នាក់ នោះឡើយ ក្នុងចិត្តគិតធ្វើយ៉ាងមេចទៅអោយដល់
បងម៉ាប់បងកុំកើតអី អោយសោះ ត្រូវចាំអូន ឧលោកតាអើយសុំជួយគាត់ ផង…..
ក្នុងចំនោមវ៉ូងមនុស្សដែលកំពុងតែហំព័ទ្ឋ
ដោយស្បៃអន្ឋកាលងងិត បុរសម្នាក់ដែលកំពុងតែដេក
នៅនិងថ្នល់ ម្នាក់ៗៗឆ្លេឆ្លា សំលេង រញ៉ៃមិនយល់ថា អ្វីជាអ្វី ចំពោះខ្ញុំផ្ទាល់ ខ្ញុំប៉ន់ស្រន់
សុំអោយម្នាក់ដែលខ្ញុំកំពុងតែឃើញនេះ មិនជាបងម៉ាប់ ប៉ុន្តែការពិតគ្រប់យ៉ាងធ្វើអោយ ខ្ញុំខកចិត្តវិញ។
បង បង ហិហិហិបង ត្រូវតែទ្រាំ បងត្រូវតែទ្រាំ ជួយហៅឡានពេទ្យផង
សុំជួយផង (ខ្ញុំស្រែកអៅយគេជួយ ដៃខ្ញុំផ្ទាល់ប្រលាក់ដោយឈាម មនុស្សដែលខ្ញុំស្រលាញ់បំផុត
គាត់ហាក់លែងខ្វល់អើរពើរពីខ្ញុំ បើទោះជាខ្ញុំខំស្រែកហៅគាត់យ៉ាងណា ក៏គាត់មិនតប ឈាមនៅតែបន្តរហូរឥតឈប់
ទម្រាំ១០នាទីក្រោយទើបឡានពេទ្យមកដល់។ អ្នកជំនាញលើកគាត់ដាក់នៅលើឡានសង្គ្រោះ ខ្ញុំមិនអាចជួយអ្វីបានក្រៅពីយំ
និងសម្លឹងមើលគ្រូពេទ្យកំពុងសង្រ្គោះគាត់ ខ្ញុំ ខ្ញុំពិតជាឥតបានការមែន ខ្ញុំមិនអាចជួយអ្វីបានសោះឡើយ…..គាត់ធ្ងន់ពេកហើយ ទើបសម្រេចចិត្ត បញ្ចូនគាត់មកកាន់មន្ទីពេទ្យនៅភ្នំពេញទាំងយប់
ខ្ញុំនិងបងBounn
នៅក្នុងឡានសង្គ្រោះជាមួយគាត់…..
………………………………
ធ្វើដំនើរជាងម៉ោ៤ងទើបមកដល់ ភ្នំពេញវិញ សភាពគាត់ កាន់តែ ខ្សោយទៅៗ អូព្រះអើយ បើមានអ្វីកើតឡើង
តើអោយខ្ញុំ ធ្វើបែបណាទៅ? នៅមន្ទីពេទ្យឯកជនដ៏ទំនើបមួយ នៅក្នុងក្រុងភ្នំពេញ គ្រូពេទ្យរត់ខ្វែងដៃ
ខ្វែងជើងគ្នា តែម្តង បងម៉ាប់ គាត់ហូរឈាមច្រើន ខ្វះឈាម សំណាងល្អមានបង Bounn ឈាមនប្រភេទអូ ចំនែកអ្នកផ្ទះបងម៉ាប់ វិញម្នាក់ៗញរដៃញ័រជើងអស់ហើយ ម្តាយគាត់សន្លប់រហូត
នេះមកពីខ្ញុំជាដើមហេតុ បើខ្ញុំមិនមានខ្ញុំទេក៏មិនមានរឿងបែបនេះដែរ ហិហិហិ
ណូរី :កុំចឹងអី សំលាញ់គាត់មិនអីទេ
សក្តា: អូនតាំងអារម្មណ៏ណា
(ពួកគាត់លួងខ្ញុំ ចំនែកអាឡុងវិញ វាគ្រាក់ខ្ញុំជាប់ព្រោះតែខ្ញុំមិនមាន
កំលាំងទាល់តែសោះ)
ម៉ាក់
ម៉ាក់ ហិហិហិ (ម៉ាក់ និងប៉ាខ្ញុំក៏មកដល់ដូចគ្នា)
ម៉ាក់:
មេចហើយកូន ៗៗ មានត្រូវអីទេ
អត់ទេម៉ាក់ តែ តែមិត្តភក្តិកូន ម៉ាក់ ហិហិហិ
ម៉ាក់:
កុំភ័យអស់អីហើយ កុំភ័យកូន (ម៉ាក់គាត់អោបខ្ញុំជាប់
ទឹកចិត្តម្តាយ ម្តាយគេម្តាយខ្ញុំ សុំទោសបើបងម៉ាប់មានរឿងអីកើតឡើងមែន នោះ ខ្ញុំមិនដឹងបកស្រាយយ៉ាងណាទេ។ ពួកយើងអង្គយនៅក្រៅបន្ទប់សង្គ្រោះជាង២ម៉ោង
នៅមិនទាន់មានដំណឹងអី ទាល់តែសោះ។ ខ្ញុំនិងម៉ាក់ ព្រមទាំងមិត្តភកិ្ត នាំគ្នាដើរទៅអង្គុយចិត្តម៉ាក់
ប៉ាបងម៉ាប់ ម៉ាក់គាត់ ជួយគ្រាក់ម៉ាក់បងម៉ាប់….)
ម៉ាក់បងម៉ាប់
: ហិហិហិ កូនអើយកូន ម៉ាក់ថាកុំទៅ ៗ កូនមិនជឿទេ ហិហិហ កូនប្រុសម្តាយ កូនខ្ញុំស្លូតណាស់
អ្នកអើយ ហិហិហិ កូន មេចបានចឹងហា ទេ
វតាអើយជួយកូនខ្ញុំផង ជួយកូនខ្ញុំផង ហិហិហិ…..
ប៉ាបងម៉ាប់: (គាត់យកដៃដាក់លើស្មាខ្ញុំ ) ក្មួយវ៉ាដាមែនទេ ប្រាប់អ៊ុំមើរ
មានរឿងអី ?
(ខ្ញុំទាក់ទើរមិនដឹងពីណាទៅណា…..ខ្ញុំក៏រៀបរាប់តាមដំនើររឿងនៅយប់នោះ)
វាពិតជាចៃដន្យណាស់
អ្នកបើបរម្នាក់នោះប្រហែសម្លេះ បើកមកបុកមនុស្សទាំងកំរោលតែម្តង វឹងហិហិហិហិ អំណាចនៃគ្រឿងស្រវឹងមែនទេ (ម៉ាក់បងម៉ាប់យំកាន់តែខ្លាំង ហេតុអីវាចៃដន្យយ៉ាងនេះ?ហេតុអីទៅ?)
ទីងទីងទីង
អាឡូបងBounn
Bounn:
បាទអូនម៉ាប់ដឹងខ្លួននៅ?
ហិហិហនៅទេ
Bounn:
កុំយំអីអូន គេប្រាកដជាមិនអី ឥលូវបងមកដល់កំពងសោមវិញហើយ បងនិងពូរបស់ ម៉ាប់ចាត់ចែងរួចហើយ
គេព្រមទទួលខុសត្រូវគ្រប់យ៉ាង តាមផ្លូច្បាប់ណាអូន ប្រាប់ទៅក្រុមគ្រួសារម៉ាប់ផង
បាទបង ប្រយ័ត្នផង (ខ្ញុំពិតជាចង់ឃើញមុខអ្នកបង្ករហេតុដល់ហើយ )
តាមពិតទៅបានបងBounn
ដែរគាត់ទៅមកទៅមក បើតាមខ្ញុំម្នាក់ ឯងពេលកើតហេតុនោះមិនដឹងធ្វើអីមុននោះទេ……………
…………………….
ម៉ោង ៤ទៀបភ្លឺ ទើបពួកយើងទទួលបានដំនឹងពីគ្រូពេទ្យ ម្នាក់ៗរត់ឆ្លេឆ្លាទៅកាន់គ្រូពេទ្យ….ទឹកមុខនិងកាយវិការរបស់គ្រូពេទ្យបើទោះជាគាត់មិននិយាលយអីក៏អោយអ្នកគ្រប់គ្នាកាត់យល់បានដែរ។
គ្រូពេទ្យ: សុំទោសខ្ញុំបានព្យាយហើយ អ្នករាល់គ្នាអាចចូលទៅមើលគេបាន
យ៉ាងយូត្រឹមតែយប់នេះនេះប៉ុននោះ….
(សំលេងទ្រយំ ការឈឺចាប់ដែលគ្មានអ្នកយល់
អារម្មណ៏ អារម្មណ៏នេះ មាន អ្នកយល់ទេ? មានអ្នកយល់ទេ? មនុស្សដែលខ្លួនស្រលាញ់បំផុត ពេលនេះ
ពេលនេះគេជិតទៅចោលខ្ញុំហើយ គាត់ជិតទៅហើយ ខ្ញុំវង្វេងអស់ហើយ ត្រូវធ្វើបែបណា ហិហិហិហិ
ណូរី: អាដាៗៗ
សក្តា: អោយគេយំទៅអូន
(គាត់ឧបខ្ញុំ យ៉ាងណែនចង់ជួយលួងខ្ញុំ កំដៅ និង ភាពស្និទស្នាលនេះ គឺខ្ញុំធ្លាប់ទទួលបានពីបងម៉ាប់
តែពេលនេះម្នាក់នេះមិនមែនគាត់បែរជាបងណូរីទៅវិញ ខ្ញុំពិតជាល្ងង់ណាស់មែនទេ? ហេតុអីក៏ខ្ញុំមិនចេះថែរក្សាមនុស្សនៅក្បែរខ្លួន
ហេតុអីក៏ខ្ញុំល្ងង់បែបនេះ អូសបន្លាយពេលរហូតដល់ថ្នាក់នេះខ្ញុំ ហិហិហិហិហិ…..)
…………………………………………..
បរិកាសដ៏ស្ងប់ស្ងាត់បំផុត ម្នាក់ៗស្ថិតក្នុងភាពក្រៀមក្រំ
ម៉ាក់បង ម៉ាប់ ងាកសន្លប់ៗៗៗ ខ្ញុំនិង មិត្តភក្តិខ្ញុំនៅទីនេះទាំងអស់គ្នា រួមទាំងម៉ាក់ខ្ញុំដែរ
វាជាពេលវេលាចុងក្រោយដែលពួកយើងចំនាយ ពេលប៉ុន្មាន ម៉ោងនេះនៅកំដរគាត់ វាមានន័យថា គឺគាត់ជិតចាកចេញពីពួកយើងហើយ
ហិហិហិហិ
នេះរំលងទៅច្រើនម៉ោងហើយស្ថានភាពគាត់នៅតែដដែល
មិនមានអ្វីអោយប្រសើរសោះ សំលេងអ៊ុកស៊ីសែន នៃសំលេងដង្ហើម ស្មើរនិងទ្រនិចនាឡិកាដែលកំពុងដើរ
វាខុសគ្នាត្រង់ថានាឡិកាយើងអាចយកថ្មីជំនួសបានតែនេះ នេះ
ជីវិត ខ្ញុំពិតជាភ័យណាស់ ពេលនេះ គាត់មានឧកស៊ីសែន ចុះដល់ពេលគេដកវាចេញ បងម៉ាប់ខ្ញុំ ហិហិហិ
ប៉ាបងម៉ាប់: វ៉ាដា និងមិត្តភក្តិ
ពួកកូនចូលមកជិតនេះ តាមមើលម៉ាប់ប្រាកដជាចង់លឺសំលេង កូនណាស់ មានអ្វីចង់នេះនិយាយ មានអ្វីចង់ប្រាប់
ចង់លា ឆាប់លាគេទៅកូន មិនមានពេលច្រើនទៀតទេ (សំលេងបុរសចំនាស់ ស្អកៗ កែវភ្នែកដែលពោពេញ
ទៅដោយទឹកភ្នែក ពោលមកកាន់ពួកខ្ញុំ គាត់បែជាមិនខឹង មិនបន្ទោស តែផ្ទុយទៅវិញ គាត់ បែជាមានចិត្តអានិតពួកខ្ញុំទៅវិញ….)
បុរសមាឌធំម្នាក់កំពុងគេងនៅលើគ្រែ បំពាក់ដោយអ៊ុកស៊ីសែន នៅលើខ្លួន មានខែ្សខ្វែងខ្វាត់
មនុ្សប្រុសម្នាក់ដែលតែងញញឹម បារម្ភពីខ្ញុំ គិតដល់ខ្ញុំពេលនេះគាត់លែងអើរពើរទៀតហើយ មិនខ្វល់ពីទឹកភ្នែក
របស់ខ្ញុំដែលកំពុងតែស្រក់នោះទេ…..
សក្តា: អូនកុំចឹងអី
ម៉ាប់មិនចង់លឺអូនយំទេ យើងត្រូវធ្វើរឿងរីករាយ មួយចុងក្រោយសម្រាប់គេ
ណូរី: មែនហើយ ដា…. បងម៉ាប់ពូកខ្ញុំនៅទីនេះ បងហាអរគុណណា អរគុណគ្រប់យ៉ាង វាហាក់ខ្លីណាស់ចំពោះមិត្តភាពនេះ
តែវាមានន័យណាស់ សម្រាប់ពួកយើង ពួកខ្ញុំនិងចង់ចាំបងរហូត បងម៉ាប់(យំ)
ឡូង: បងសុំទោស
ខ្ញុំលែងច្រើនជាងគេ ល្ងង់ជាងគេ សុំទោស តែបងហាខ្ញុំស្រលាញ់បងណាស់ បងប្រុស អរគុណគ្រប់យ៉ាងអរគុណដំបូន្មានបង
អរគុណដែលបងតែងការពារ និងតែងនៅខាងខ្ញុំរាល់ពេលដែលពួកវាជេខ្ញុំ
បងកុំចាកចេញបានទេ? បានទេបងប្រុស?ហិហិហិហិ
សក្តា: ឡុង អូន ពួកអូនកុំចឹងអី ម៉ាប់គេគេប្រាកដជាយល់….អរគុណ ម៉ាប់
សូមអោយអំពើរល្អ និងអំណាចនៅក្តីស្រលាញ់របស់ម៉ាប់ អាចនាំម៉ាប់ចាកចេញដោយស្ងប់ ពួកយើងនឹងចង់ចាំម៉ាប់រហូតណាសម្លាញ់
(បងណូរី គាត់ឧបពួកខ្ញុំទាំង៣ និងចាប់ដៃ
បងម៉ាប់ មិត្តភាពនេះជិតបាត់ម្នាក់ ហើយ ខ្ញុំសូមអោយមានអភូត្តហេតុ សូមអោយម្នាក់ដែលត្រូវចេញ
ជារូបខ្ញុំ ជំនួសបងម៉ាប់ )
“ បងហា បងខ្ញុំនៅនេះណា ខ្ញុំគឺវ៉ាដា បងលឺទេ
លឺអូនយាយទេ អូនសុំទោស សុំទោស អូនល្ងង់ណាស់ តែបងពិតជាល្ងជាងអូនទៀត ហេតុអីបងមិនដែល និយាយប្រាប់អូនដឹងអត់ថាអូនក៏រងចាំបងដូចគ្នា សុំបងកុំទៅណាបានទេ
ទុកពេលអោយអូនតបស្នងនៅអំពើរល្អរបស់បងកន្លងទៅបានទេ
ទុកអោយពេលអោយអូនមើលថែបងម្តងបានទេ បងម៉ាប់អូនស្រលាញ់
ស្រលាញ់បងខ្លាំងណាស់ បើគ្មានបងតើអោយអូនធ្វើយ៉ាងណាទៅបង?
ឆ្លើយមកៗៗ ក្រោកឡើង សូមអង្វរ អូនសូមអង្វរកុំកើតអីអោយសោះ ហិហិហិ
ណូរី: អូនកុំធ្វើបែបនេះ
កុំធ្វើបែបនេះ
(សំលេងដង្ហើមកាន់តែខ្លាំង ម៉ាប់បើភ្នែកតិច)
ឡុង: បង បងៗៗ
គាត់បើកៗៗៗភ្នែក (ស្រែក )
(ម្នាក់ស្ទុះមក ស្រែកប្រាប់គ្រូពេទ្យ)
បងៗៗៗ ខ្ញុំចាប់ដៃគាត់ជាប់ (ខ្ញុំភ័យណាស់ គាត់ដូចជា ខ្ញុំមិនដឹងទេ….
ម៉ាក់បងម៉ាប: កូនៗៗៗ ហិហិហិ(គាត់) អោបក្បាលបងម៉ាបជាប់ (ទឹកចិត្តម្តាយ)
(បងម៉ាប់បើភ្នែក សម្លឹលមើលពួកខ្ញុំ
សំលេងដងង្ហើមកាន់តែខ្លាំងឡើងៗៗៗ បានត្រឹមតែ១នាទី ១នាទីតែប៉ុននោះ គាត់ គាត់ គាត់ ហិហិហិហិហិ
ស្នាមញញឺចុងក្រោយរបស់គាត់ពិតជាស្រស់ស្អាត់ណាស់
បងម៉ាប់ បង ហិហិហិហ ហា ហាហា (សំលេង់ទ្រហោយំចេញបីបន្ទប់សង្រ្គោះបន្ទាន់ សម្រែកនៃការឈឺចាប់ដែលបាត់មនុស្សដែលខ្លួនស្រលាញ់ មនុស្សល្អម្នាក់បានចាកចេញទៅដោយគ្មានកំហុស ព្រោះតែគ្រោះថ្នាក់ចរាចរណ៏មួយដែលបើកដោយអ្នកស្រវឹង
តើនេះជាកំហុសអ្នកណា? តើនេះជាព្រហ្មលិខិត? ឬជាកម្មពៀរ ហា?
ហិហិហិហិហិហិហិហិ
…………………………….
១ខែក្រោយមក
រាត្រីស្ងាត់ ជំនោសមុទ្របក់ នាំយកនៅអនុស្សាវរ៏យរាប់ម៉ឺនអនុស្សា
គ្រប់យ៉ាងហាក់នៅថ្មីៗនៅឡើយៗ ក្តីស្រលាញ់ ភាពអន្លោចអន្លូចហាក់ នៅ នឹងមុខខ្ញុំ។ ពន្លឺសម្រស់នៃព្រះច័ន្ទ
ចាំងនិងផ្ទៃទឹក បង្ហាញវង់ភ័ក្រយ៉ាងត្រចះ ស្នាមញញឹម ជាមួយនឹងទឹកភ្នែក ហូរស្រក់ ប្រដេញគ្នា
រយលាន់ដំនក់ ការ ឈឺចាប់ដែលមិនអាចពិពណ៏នា ស្នាមញញឺមដែលគ្មានអ្នកយល់ ភាពរឹងមាំ ក៏លែងមាន
ជំនឿចិត្តក៏លែងសល់។ ពីមួយថ្ងៃ ទៅមួយថ្ងៃ ខ្ញុំកាន់់ តែស្អប់ ខ្លួនឯងឡើង….ហេតុអីៗៗៗ បានទៅជាបែបនេះៗ
បើទោះជាពេលនេះ ខ្ញុំត្រូវ ពោលពាក្យសុំទោស១០០លានដង ក៏មិនអាចស្រោចស្រងគ្រប់យ៉ាង អោយ ប្រសើរ
សុំទោសៗ សុំទោសជាពាក្យចុងក្រោយដែលខ្ញុំ ចង់និយាយទៅ កាន់ មនុស្សពិសេស តែពេលនេះ បើទោះជា១វិនាទី
ក៏គ្មានពេលសម្រាប់ ខ្ញុំឡើយ មួយជិវិតនេះតើខ្ញុំត្រូវរស់ នៅជាមួយវិប្បដិសារីនេះមែនទេ?
មែនទេ?
នេះជាសាច់រឿងពិតនៃខ្សែជីវិតរបស់ក្មេងប្រុសម្នាក់
ដែលបានរៀប រាប់មកកាន់ខ្ញុំ ដំនើរដើមទងនៃការចាប់ផ្តើម និងបញ្ចប់ គឺជារឿថពិតតែម្តង
បន្ទាប់ពីមិត្តអ្នកអានបានអាននៅរឿងនេះហើយ សង្ឃឹមថាអ្នកអាចនិងប្រាស់ពេលវេលា របស់អ្នកអោយមានតម្លៃ
មួយវិញទៀតសង្ឃឹមថាអ្នកទាំងអស់គ្នា និងមិនដាក់មនោសញ្ចេតនាខ្លាំងពេកទៅលើរឿងប្រលោកមួយនេះនោះទេ។
អរគុណដល់វាដា និយាយតាមត្រង់បងពិតជាស្ងប់ស្ងែងប្អូនណាស់ អតីតកាលវាជាកំហុស តែបច្ចុប្បន្នជាពេលសម្រាប់កែរកំហុស
សាងអនាគត់ថ្មី អ្វីគ្រប់យ៉ាង មិនមែនយើងជាអ្នចង់បង្កើត ក៏មិនចង់អោយវាទៅជាបែបនេះឯណា
កុំរស់នៅជាមួយវិប្បដិសារី ហើយចាប់ផ្តើមជាមួយសកម្មភាពថ្មី ដោយសិក្សាពីកំហុស
និងសំឡឹងមើលអ្នកដែលជោគជ័យ ត្រូវចាំថាពេលវេលាល្អ
វាខ្លីជាងពេលវេលាឈឺចាប់ តែកុំបារម្ភពេលវេលារីករាយក៏នៅតែមានដូចគ្នា… រឹងមាំ និងមិនត្រូវអសង្ឃឹម ដ៏រាបណាដង្ហើមយើងនៅតែដកឧកាសនៅតែមាន។ ជាចុងក្រោយខ្ញុំសូមអោយវិញ្ញាខ័នរបស់ម៉ាប់ទៅដោយបានសុខ
ទៅចាប់កំណើតជាថ្មី ជាមួយនិងភពដ៏រីករាយមួយ
និងគ្មានទុក មួយវិញទៀតសូមផ្តល់ជាកំលាំងចិត្តដល់វាដា
ឈប់បន្ទោសខ្លួនឯងទៅអូន គិតពីខ្លូនឯង ពីអនាគត ម៉ាប់ប្រាកដជាយល់នៅក្តីស្រលាញ់របស់ប្អូន។ ចង់ផ្តាំទៅកាន់អ្នកបើកបរទាំងអស់ផងដែរថា ការធ្វែសប្រហេស និងការសេពគ្រឿងសស្រវឹងហួសកំរិត អាបង្ករនៅសោធនកម្ម បែបនេះដល់អ្នកដែលគ្មានកំហុស។ សង្ឃឹមថាភាគចុងក្រោយនិងត្រូវបានចែករំលែកទៅកាន់អ្នកដ៏ទៃ បានអានដូចគ្នា។
អរគុណដល់មិត្តអ្នកអានដែលចំណាយពេលជាមួយរឿងភាគថ្មីនេះ
ជួបគ្នានៅរឿងភាគថ្មីណា
ណារ័ត្ន ឃូល
Leave a Comment