ចំណងគ្រួសារ ​ភាគទី១​
















សួរស្តីមិត្តអ្នកអាន អ្នកនិពន្ឋ មហាយឺត ណារ័ត្ន ឃូល មកវិញហើយជាមួយរឿងភាគថ្មី (ចំណង់គ្រួសារ) ជាប្រភេទរឿងស្នេហាបែបហ្គេយ ដែលរៀបរាប់ពីជីវិតស្នេហា របស់ក្មេងប្រុស ស្រុកស្រែ​ម្នាក់។ ចង់ដឹង ថាការចាប់ផ្តើម និងបញ្ចប់ទៅដោយរបៀបណាមានតែតាមដាន ជាមួយគ្នា សាច់រឿង និងប្រវត្តស្នេហាមួយ លើទឹកដីស្រុកតានី ខេត្តកំពត មានដូចតទៅ ………

ចំណងគ្រួសារ ភាគទី១​




ជាកូនអ្នកផ្សារ ស្រែចំការ មិនដែលបានដេកអី ពេញភ្នែកនិងគេទេ ក្រោកពីព្រលឹម ហូរញើសសស្រាក់ ពីព្រឹកទាល់យប់តែម្តងចឹងបានស្គមហ្នឹងហា ចេញពីរៀនភ្លាមត្រូវមក ដល់ផ្ទះភ្លាម មិនអាចរេរអីទេ បើមិនចឹងទេ គឺដឹងតែត្រូវដំបងរបស់ម៉ែ មិនខានទេ។ ថ្ងៃឈប់សម្រាក់ ពេលទំនេរគឺត្រូវតែនៅអង្គុយនៅតូប យាមស្បែកជើង ខោអាវ កាបូប លក់នោះលក់ តូប២តែអែងម៉ែខ្ញុំ តែ ហ៊ើយកុំតែបានមុខរបរនេះទេដែលជួយអោយគ្រួសារនេះរស់នៅគ្រប់គ្រាន់ សមរម្យ​។ បើទោះជានឿយយ៉ាងណា ក៏មិនអីដែរ ជាស្រ្តីមេម៉ាយ ចញ្ចិមកូន៣នាក់ ម្នាក់់ឯង អស់ជិត១០ឆ្នាំ គាត់ជានិមិត្តរូប គាត់ជាអ្វីៗគ្រប់យ៉ាងរបស់ពួកខ្ញុំ ដែរជាកូនៗ។ សព្វថ្ងៃខ្ញុំនិងប្អូនស្រី នៅជាមួយម៉ែនៅស្រុក ចំនែកបងស្រីមានគ្រួសារ ទិញផ្ទះរស់នៅភ្នំពេញ ទាំងគាត់និងប្តីគាត់ជាអ្នកធ្វើការទាំងពីរនាក់ប្តីប្រពន្ឋ​ ប៉ុន្តែប្តីគាត់មានប្អូនប្រុសម្នាក់ទៀតទើប រៀនឆ្នាំទី១មួយ មកនៅជាមួយ និយាយដល់ម្សៀលនោះ ឆើសគួរអោយស្អប់ ធ្វើមើរតែឯងជាប្រុសស្អាត មិនសូវត្រូវគ្នាជាមួយខ្ញុំទេ ​បានហើយខ្ចិលរំលឹកហា កុំយាយពីម្សៀលនោះអី នាំខូចអារម្មណ៏ រៀបរាប់ពីគ្រួសាខ្ញុំវិញ ប្អូនស្រីពៅទើបរើនថ្នាក់ទី៥ គិតសព្វៗទៅអាណិតណាស់ដែរ ជាកូនស្រីពៅ មិនទាន់ដែរបានប្រលែងឡែងជាមួយឪពុកផងស្រាប់តែពុកចែកឋានទៅ តាំងពីនាងអាយុ២ឆ្នាំម្លេះ ខ្ញុំស្រលាញ់ប្អូនខ្ញុំណាស់ ឆ្លាត រៀនពូកែ ឪស្សាហ៏ លក់ដូរចំនាប់ណាស់ អាយុ ១០ឆ្នាំទេ តែការងារផ្ទះ សម្បែង មិនដែលអោយម៉ែរអូទេ លីតាប្អុនស្រីខ្ញុំស្អាត់ណាស់ណា ស្អាតដូចខ្ញុំចឹង ហាហហាហា។ និយាយពីម៉ែខ្ញុំវិញ គាត់មានវ័យចំនាស់តិចហើយ ជិត៥០គាត់នោះ អ្នកណាមិនស្គាល់ យាយផាន់ នៅផ្សាត្រាំសរសរ ខេត្តកំពត នោះ តែបន្ទោសគាត់ក៏មិនកើតដែរ អ្វីៗដែលមាននៅពេលនេះ គឺបានមកពីការខំប្រឹងប្រែងរបស់គាត់។ ម៉ែខំដើម្បីកូនតាំងពីបាតដៃទទេ បន្ទាប់ពីពុក លាចាលោកទៅដោយសារតែជំងឺ។ បានហើយរឿងអ្នកផ្ទះចាំរាយរ៉ាប់ពេលក្រោយទៀត តែលូវដល់វេនខ្ញុំម្តង ឆ្នាំនេះចូលកងវិញ ទើបរៀនថ្នាក់ទី១១ទេ ហាហាហនៅក្មេងល្ហក អត់ដឹងអីផង វ័យ ១៧ឆ្នាំ ហេហេហ មិនអន់ទេ កម្ពស់ ១.70 តែទាស់រាងស្គមតិច គេហៅអាស្វិត តាមពិខ្ញុំឈ្មោះ ថារ៉ូ តែមិនដឹងចង្រៃអី ទេ គ្មានអ្នកណាហៅឈ្មោះខ្ញុំត្រូវទេម្នាក់ៗ ស៊ីអារម្មណ៏ណាស់។ អូនៅមួយទៀត ថ្វីបើស្វិតតិច តែម៉ាអែមមែនណា អ្នកណាក៏ថាខ្ញុំញញឹមស្រស់ដែរ ច្រមុះ ស្រួចកាត់ដូចម៉ែ និងមានភ្នែកធំជាមួយស្នាមញញឹមនេះ ហេហេហេ ឃើញអាចធ្លាក់ក្នុងកន្ឋោស្នេហ៏ តែអ្វីដែលខ្វះនោះ គឺគីឡូ ដឹងធ្វើមេចបាន បានធាត់ជាងនេះទេ ចង់ធាត់ណាស់ អ្នកផង ចូលចិត្តខ្ញុំណាស់ ប្រហែលមកពីខ្ញុំជាក្មេងឧស្សាហ៏ទេ ខ្ញុំធ្វើច្រើនជាងនិយាយ តាមពិតចូលចិត្តលេងសើចតែអត់ហ៊ាន បើលេងច្រើន ចរិកហ្ស៊ីន ច្បាស់ជាចេញមកហើយ មិនអាចទេ កុំអោយខូចពូជ។ និយាយពីរឿងរៀនវិញ គឺមធ្យមទេ ខ្ញុំនិប្អូនស្រីខ្ញុំ រៀនឆ្លាស់វេនគ្នា ដើម្បីជួយលក់ម៉ែ ពេលព្រឹកពួកខ្ញុំតែងងើបពីព្រលឹម ខ្ញុំជាអ្នកអូសឥវ៉ាន់ទៅដាក់តូប ម៉ែជាអ្នករៀប ប្អូនស្រីរាបចំផ្ទះ។ និយាយមែន ១ថ្ងៃៗ ជញ្ចូនចេញ ជញ្ចូនចូល ចង់ងាប់ហើយ នេះចេះផ្ទះជាប់ផ្សារ បើនៅឆ្ងាយវិញ មិនរស់ទេ ខ្ញុំ។ 



ជីវិតជាអ្នកផ្សារ លក់ដូរ មិនអផ្សុកពេកទេ មនុស្សម្នាចេញចូលហូរហែដែរ តែយាយតាមត្រង់ថ្ងៃនេះពិតជាខ្ចិលណាស់ គ្រាន់តែក្រឡែកឃើញខោអាវ២ គ្រែហ្នឹង ខ្ចិលបាត់ហើយខ្ញុំ ប៉ន់អោយតែប្រឡង១២ ឆាប់ៗ អាងបានទៅរៀននៅភ្នំពេញម្តង ហត់ខ្លាំងហា​លោកអើយ ថារៀនចេះរកការងារធ្វើ ឈប់ហើយ អារបរលក់ដូរហ្នឹង ហ…..

ម៉ែ : ហេយ ស្រមើ ស្រមៃដល់ណាហើយ លោកម្ចាស់កូន រៀបស្បែកជើងប៊ុនហ្នឹង រាប់ម៉ោងចឹងហាកូន

“បាទ ម៉ែ ជិតរួចហើយចាំមួយភ្លេត អូយាយចឹងម៉ែ ថាទៅយកខោអាវ និងកាបូបថ្មីយកមកលក់នោះ អត់ទៅទេ អីម៉ែ”

ម៉ែ : តាមមើមិនបាទៅទេ ឯងទៅយកជំនួសម៉ែទៅ ណា ខានស្អែកចាំទៅ មីអូន(លីតា) អត់ទៅរៀនគួរ បាននៅលក់ជាមួយម៉ែ

(ហាហាហហា អរចង់ហោះហើយខ្ញុំ បានទៅភ្នំពេញទៀតហើយ ផ្សាអូឡាំពេចណប់ចិត្ត) “ម៉ែ ចុះទៅវិលល្ងាច ឬ ដេកផ្ទះចែ១យប់ម៉ែ? តែម៉ែហាទៅវិលល្ងាចមិនទាន់ទេ មនុស្សច្រើនណាស់ ត្រូវដើរមើល ម៉្យាងហត់ណាស់ ខែក្តៅទៀត ជិះឡានពុលណាស់ម៉ែ​ ដេល១យប់ទៅណាម៉ែ”

ម៉ែ : អាឃិល រកតែដើរទេអ្ហែង (តួយក្ស)

“ម៉ែ យូៗទៅម្តង នឹកបងដែរហា នៅលេងផ្ទះគាត់ម្តងទៅណា ណោះម៉ែ១យប់តើ តែសុំលុយចាយខ្លះផងណា”

ម៉ែ : យី ទៅៗ បានហើយ រៀបអោយលឿន អាងឆាប់ទៅផ្ទះ យប់លូវហើយ ណេះ យកអានេះទៅមួយជើងសិនទៅ

“ បាទម៉ែ ហេហេហ សម្រាចចឹងហើយ អរគុណហើយ ណាម៉ែ ឃ្យូត ”

ម៉ែ : យី នៅញិកញក់ហ្នឹងហើយ ម៉ាជើងលូវហើយ អ្ហែង ទៅលឿនឡើង ឆាប់មកយកមួយជើងទៀត

……………………………………

ពីស្រុកតានី ខេត្តកំពត់ជិះ ឡានតែ៣ម៉ោង គឺដល់ភ្នំពេញតែម្តង មិនចំណាយពេលយូអី អារម្មណ៏ពិត អោយតែបានដើរឆ្ងាយផ្ទះ គឺហេហេហេហ អែមហួស។ ល្ងាចនេះ ចេញពីទិញឥវ៉ាន់ គិតទៅណាហ្ន? ទៅដល់ភ្នំពេញចុះពីឡានភ្លាមត្រូវប្រញាប់ទីញអោយហើយ សល់ម៉ោងដើរលេង ហេហេហេហេ តែអត់មានអ្នកជូនដើរទៀតហា យាប់ហ្មង ម្នាក់អែងក៏បាន តែអត់មានអីជិះ អូម៉ូតូអាសំគិះ ប្អូនថ្លៃបងស្រីខ្ញុំនោះអី តែវាមិនអោយទេ ហ៊ើយមានធ្វើមុខក្រាស់ខ្ចីគេតិចទៅ ….

“អួយម៉ាក់ (យីអ្វី កំពុងស្រមើស្រមៃផង ភ្នែកអត់មើលទេអី នេះក្បាលមនុស្សណា)”

ម៉េង: អូសុំទោស ៗៗ ប្អូនប្រុស បង អត់បានមើរ សុំទោសៗៗៗ

“អូបាទ បាទ មិនអីទេ (ខ្ញុំញញឺមទៅកាន់គាត់ ម៉េញរាងខឹងតិច តែដល់ពេឃើញគេសង្ហាចឹង ដឹងយាយថាមេច ប្រុសសង្ហា ញញឺមតប កាយវិកាសុភាពបុរស ស្នាមញញឹមបាញទំលុះចំបេះដូងខ្ញុំហើយម៉ាក់អើយ )”

តៃកុងឡាន: អាអូន ខិតទៅនោះតិចទៅ អោយគាត់អង្គុជិតផង ទើបតែបាន៣នាក់ នៅដាក់ម្នាក់ទៀតបាន (ឡានឈ្នូល គេដាក់១ជួរ៤នាក់)

“អូបាទបង បាទ ខ្ញុំអង្គុជិតបង្អូច បងអង្គុយខាងនេះទៅ (អរចង់ហោះហើយខ្ញុំ ហាហាហាហ)”

ម៉េង: បាទ អរគុណ ខាងនេះក៏បានដែរ (សំដី សំលេងពិរោះ ណាស់ គួរអោយស្អប់ហា )

(នៅតាមផ្លូវ ពួកយើងគ្រាន់តែញញឹមៗៗ មិនមាននិយាអីគា្នបន្តិចទេ យាយពីខ្ញុំវិញអ៊ៀនគេឡើងចង់រឹងថ្គៀមហើយ មិនហ៊ានបែទៅរកគាត់អីតិចទេ។ មានអារម្មណ៏ថាគាត់កំពុងតែមើលមុខខ្ញុំ ឬក៏មើលមុខក៏មើលចេញទៅក្រៅបង្អូចណ? យ៉ាប់ណាស់ មានអ្នកណាយល់ពីអារម្មណ៏នេះទេ?)

តៃកុងឡាន: យីចង្រៃយ ឡានបែកង់បាត់ យីសយម៉េះ

“(ហាហាហាហាហា អត់សយទេពូ ហេងវិញទេ មានពេលនៅជិតប្រុសសង្ហាច្រើនជាងនេះ ហេហេហេហ)

ទាំងគេទាំងខ្ញុំចុះពីលើឡានទៅរកម្លប់ជ្រក រៀងៗខ្លួន មានតែតៃកុងឡាន និងព្រូឡានទេនៅដូកង់ អ្នកគ្រប់គ្នាគេមានគ្នា មានអីជជែកគ្នាអត់តែខ្ញុំម្នាក់ឯង ដឹងទៅយាយមួយអ្នកណាទេ

“អួយម៉ាក់ (ភ្ញាក់ ដូចមានអីត្រជាក់មក់ដាក់លើដៃ)”

ម៉េង: ហាហហា មេចព្រលឹងតិច ញាំទឹកសិនទៅ

“(យីនៅសើចទៀត អួយរំភើបណាស់) បាទអរគុណបង (ខ្ញុំញញឹមទៅកាន់គាត់ដោយព្យាយាម គេចពីក្រសែភ្នែកដែលពោពេញទៅដោយពន្លឺរបស់គាត់)

ម៉េង: អៀនមេះហា អាអូន ជាមនុស្សប្រុសត្រូវរឹងមាំ ណា កុំចឹងមើរ តោះទៅអង្គុយនោះវិញ ប្រហែមិនងាយហើយទេ រកកន្លែងជ្រកសិន


“បាទបង (ខ្ញុំដើរតាមក្រោយគាត់ ដោយអង្គេតដំនើរមួយម៉ាត់ៗ កំលោះសង្ហាមិនត្រឹមតែមានមុខម៉ាត់ស្អាតនោះទេ កំពស់ មាឌសំទាំងព្រម សម្បុលស្រអែម មាធធំ កំពស់១ម ៨០ ទេដឹង ប្រុសខ្មែរពិតៗ មើលទៅគាត់ប្រហែល២៥ ទៅ២៦ហើយមើលទៅ )”

ម៉េង: ហេយលឿនឡើងអាល្អិត គាត់បក់ដៃស្រែកហៅខ្ញុំ ខ្ញុំមិនយល់ដែរ តាមហ្នឹងទៅចឹង?)

ពួកយើងអង្គុយជិតគ្នា ក្រោមម្លប់ដើមស្វាយ ជាមួយគ្នា តាមពិតគាត់ប៉ិននិយាយដែតើរ អស់ពិមួយទៅមួយ ខ្ញុំចាំតែបាទ បាទ បាទ ដឹងយាយអី ទេខ្ញុំ អង្គុយមើលតែមុខគេ ហើតអណ្តែតអណ្តូង តែអែងទៅ ហាហាហាហឡប់សុទ្ឋ

ម៉េង:​ យាយចឹង អែងឈ្មោះអីដែរ អាល្អិត ជាអ្នកស្រុកតានីមែនទេ?

“បាទ ខ្ញុំឈ្មោះថារ៉ូ មិនមែនអាល្អិត ខ្ញុំជាអ្នកស្រុកតានីនេះអែងបង ចុះបងវិញ ជាអ្នកស្រុកតានី ឬជាអ្នក ភ្នំពេញ តែមើទៅដូចជាមិនដូចសោះ អ្នកស្រុកស្រែសោះ”(ប្រុសសង្ហារបស់ខ្ញុំសើច ហើយយកដៃទះស្មាខ្ញុំ ហាក់ដូចជាអាម៉េចទេខ្ញុំ វ័យ១៧ឆ្នាំ មិនដែលផង មិនដែលទេ ភ៏យៗ គ្រាន់តែអង្គុយជិត ហើយគេប៉ះស្មាចឹងសោះ )

ម៉េង:​ ហាហាហា មេចក៏គិតចឹង? តាមពិតបងជាអ្នកភ្នំពេញ តែបងទើបដូរមកនៅទីនេះ ប្រហែល ១ខែហើយ នៅទីនេះមានអ៊ុំស្រី គាត់ បើកលក់ចាបហ៊យយនៅផ្សាតានីតែម្តង បងមកនៅផ្ទះគាត់ កូនគាត់ទៅរៀន ភ្នំពេញ ហើយស្នាក់នៅផ្ទះបង វិញ ហាហាហហា

(មានអារម្មណ៏ថាគាត់ដូចជាកម្លែងណាស់) “បាទបង ចុះបងមេចក៏មកនីទីនេះវិញ ចឹង ? មេចមិននៅភ្នំពេញ ហាបង ?”

ម៉េង:​ អូគឺបង ជាគ្រូបង្រៀន នៅទីនេះ

“ហា ជាគ្រូបង្រៀននៅទីនេះ ?​អូសុំទោស​ខ្ញុំភ្ញាក់ពេកហើយ”

ម៉េង:​ មិនអីទេ ហាហាហ ត្រូវហើយ ចុះប្អូនរៀនថ្នាក់ទីប៉ុន្មានហើយ នៅសាលាតានី ឬ ក៏នៅណាដែរ?




“បាទបង ចូលកងវិញ ខ្ញុំទី១១ រៀននៅសាលាបរិវាស ណាបង ”

ម៉េង:​ ហាហាហាហ នៅជិតផ្សាត្រាំសរសរ មែនទេ?

“មេចក៏បងស្គាល់បើទើបមកនៅហ្នឹង ពីតានីទៅទៅ ជិត១០គីឡូណា បងដើរបានឆ្ងាយម្លេះ? យាយចឹងបងបង្រៀននៅសាលាណាដែរ? មុខវិជ្ជាអីដែរ? អូបង មានឈ្មោះអី ”

ម៉េង:​ អត់ទេ បងជិះតើ មានដើរណា បងប្រៀនមុខវិជ្ជាអក្សរសាស្ត្រអង់គ្លេស បងឈ្មោះលី ម៉េង បង្រៀន ចាំពេលក្រោយចាំប្រាប់ អែងអាល្អិត ?

“ចឹងក៏លាក់ដែរ បាទរីករាយដែលបានស្គាល់ណា ”

ម៉េង:​ បាទបងដូចគ្នា បងប្រហែលជាត្រូវពឹងអាល្អិតអែង ជួយនាំផ្លូវហើយ នៅស្រុកគេផង មិនកើតទេ ហាហាហហា

“មិនអីទេ បង​ខ្លាចអី អោយតែយើងចេះគោរពខ្លួនអែង គោរពគេអែងទៅ ចរិកឃ្យូតដូចបងចឹង មិនអីទេ”

ម៉េង:​​​តែបងសង្ហាចឹង បងខ្លាចគេច្រណែន សម្រស់ហ្នឹងណា

“ហាហាហហាហ វាមិនដែរទេ ហាហាហ” (ភ្លាច់ ចំស្មា)

ម៉េង:​ ​​​​អួយដៃធ្ងន់ម្លេះ

“អូសុំទោស សុំទោស (ភ្លេចខ្លួនចេញចរិកហ្ស៊ីន ទៀតហើយ)”

ម៉េង:​ មនុស្សប្រុសគេមិនវ៉ៃចឹងទេ គេ ដាល់ ដឹងនៅ?

ក្រោមកំដៅថ្ងៃដ៏ក្តៅហែងពួកខ្ញុំជជែក គ្នាមិនចេះចប់ អស់ពី១ទៅ ១ សំណើចសើច ដោយមិន ខ្វល់ពីអ្នកណា មិនយល់ដែរ ហេតុអី ? មកពីអី? បានជាពួកយើងស្និទ្ឋស្នាល់គ្នាបែបនេះ? រយះពេលជិត ៣ម៉ោងពីស្រុកកំនើត មានអារម្មណ៏ថាពេលវេលានេះលឿនដល់ហើយ មួយប៉ព្រិចភ្នែកសោះ ពួកយើងបានដល់ផ្លូវរៀងខ្លួន គួរអោយស្តាយណាស់ ពេលវាលានេះហាក់ខ្លីពេកហើយ សម្រប់ខ្ញុំ បើបែបេះដដែលមិនស្គាល់ល្អជាង ទៅកុំខ្វល់ ទៅទិញឥវ៉ានអោយម៉ែសិន មាននិស្ស័យ ប្រាកដជាជួប បើអត់​ក៏មិនដឹងធ្វើមេចដែរ ខ្ទើយគឺបែបនេះ ហើយ

……………………………………………………..

ថ្ងៃនេះ មនុសុ្សច្រើនម៉េះ ចង្អៀតណាស់ មិនដឹងអ្នកលក់មកពីខេត្តណាខ្លះទេ ដណ្តើមគ្នា ទិញតែម្តង ប្រជ្រៀតគ្នា បែកញើស ស្អុយខ្លួន ​។ យីដល់ពេលខោអាវ ម៉ូតច្រើនេពេកចឹង ដឹងយក អាណា ទុកអាណា ទេនៀក ច្រាលភ្នែកហ្មង ដើរទិញ ឥវ៉ាន់ហត់មួយថ្ងៃហើយ ហត់ក៏ហត់ ក្តៅ ក៏ក្តៅ តែចេះតែទ្រាំៗទៅ ជីវិតគឺបែបនេះហើយ បើមិនស៊ូ មេចកើត។ យាយចឹងរកអាតុតុ ជិះទៅផ្ទះចែសិន ធ្មើរនេះតាមមើចែនិង ប្តីទៅមិនទាន់មកពីធ្វើការទេ ទៅដឹងតាជួបអាសំគីសនោះហើយ ប្អូនថ្លៃបងស្រីខ្ញុំហើយមើលទៅ….ហ៊ើយទ្រាំទៅកម្មយើងទេ។ អូឆ្លៀតឧកាសនេះ សុំណែនាំ ពីអាសំគីសនោះតិច យាយថាបើសង្ហាគ្មានអីសង្ហា ទេ កម្ពស់ប្រហែលគ្នា តែគ្រាន់គេមានសាច់ជាង ចឹងមើលទៅទំនង ដែរ តែអន់ចរឹក ឆ្លើយណាស់ ជាមួយខ្ញុំ ជួបពេលណា ខាំពេលនោះ។ វាទើបដូរមករៀនឆ្នាំទី១ នៅភ្នំពេញដែលទេ តែឬកឈើស គួរអោយស្អប់ យាយស្អប់ម៉ែអាស្អប់ ស្អប់រកលេខដាក់អត់បាន អូអាសំគិសហ្នឹងឈ្មោះ វឌ្ឍន: ហៅអាខ្នាក់ ហហាហហាហា វាជាកូនពៅ ជាអ្នកខេត្តកំពត់ដែរទេ គ្រាន់តែរស់នៅទីរួមខេត្ត ចំណែកខ្ញុំនៅស្រុក អាមួយហ្នឹងអឿណាស់ មានតែម៉្យាងទេដែលមើលទៅចូលភ្នែកគឺវារៀនពូកែ តែចង្រៃអី ដូចមានកម្មពៀរចឹង អោយតែជួបមុខគែវាចង់ស៊ីសាច់ខ្ញុំតែម្តង បានហើយឈប់យាយពីអាមួយហ្នឹងហើយ ទុកកំលាំងទៅឈ្លោះគ្នាជាមួយវានៅផ្ទះវិញ តិចទៀតជួប ដឹងណារស់ ណាស្លាប់ទេ នៀក តាមនឹងទៅ ចឹង….

………………………..

ជាធម្មតាគឺបែបនេះអែង ផ្ទះល្វែងនៅភ្នំពេញ រៀងស្ងាត់ចឹងហើយ ម្ចាស់ផ្ទះនៅតែក្នុង ផ្ទះរៀងៗ ខ្លួន បិទទ្វាអោយជិតៗឈឹងតែម្តង មិនដូចខ្ញុំនៅស្រុកទេស្គាល់ពីដើមភូមិ ដល់ចុងភូមិតែម្តង។ យីស្ងាត់មេះ តាមមើលគ្មានមនុស្សនៅទេ តែមេចក៏ទ្វា ដែក អត់ទាញបិទ អឺតមើលសិន អូម៉ូតូអាសំគីសនេះនៅតើ ឈើស អត់មកបើកទ្វាទេអី អត់ដឹងអ្នកប្រុសទូចមក ទេហ ខលប្រាប់មុនហើយតើ ចុចកណ្តឹងសិន (គ្រើង គ្រើងៗៗៗ) យីអ្វីទៅស្លាប់ណាបាត់ហើយហ្នឹង មេចមិនមកបើកទ្វា……………….អូស្លាប់ហើយនេះខ្ញុំនៅក្រៅជិត១កន្លះម៉ោងហើយណា អាសំគីស បើកទ្វា អ្ហែងចាំមើល តាអញចូលបានណា……………..

ក្រាំង(សំលេង បើកទ្វាមួយទំហឹង )

វឌ្ឍន: មេញថាអោយអ្នកណា ហា​(ប្រុសចង្រៃ ឈរច្រត់ចង្កេះ ស្លៀកក្រមា បង្ហាញសាច់ដុំ ធ្វើមុខងាប់ដាក់ខ្ញុំ អែងនេះ ចង់ឈាមច្រមុះស៊ីស៊ីពេក តាមមើលវាចង់ស៊ីសាច់ខ្ញុំហើយ )

“គ្មានទេចេញ ទៅ នេះចាំយូហើយណា ទៅណាហា មេចមិនបើកទ្វា ហា​?”

វឌ្ឍន: កុំសម្តីថ្លោះពេក ប្រយ័ត្ន យើងចាប់រំលោភអែងទៅ

“ឈើស អាច់គោខ្លាចអែងទើបចំលែក ”

វឌ្ឍន: យីអែងប្អូនយើង ដល់ទៅ៣ឆ្នាំណា ឈ្លើយយណាស់ មេចមិនស្គាល់បង ប្អូនចឹង

“ជាមួយមនុស្សមិនគួរគោរព មិនបែចគួរសមពេកទេ ត្រូវអត់ (ខ្ញុំញញឹមទៅកាន់វា បែបឌឺ) ”

“អួយ ៗៗៗ អាឡប់(វាស្ទុះមកចាប់ អោបថើប ច្របាច់ដោះខ្ញុំទៀត អាគុគ )”



វឌ្ឍន: រាងនៅ អាខ្ទើយ អាខ្ទើយ

“(អូលោកតាអើយ ខ្ញុំគ្មានពាក្យតរទេ អាខ្ទើយ ពាក្យនេះធ្ងន់ពេកហើយ) អាឡប់ ខ្ទើយ ទើសក្បាលអ្ហែងហី អាឆ្កែ ”

ផ្លាច់ (មួយកម្លៀង )

វឌ្ឍន: កុំសម្តីថ្លោះពេក កុំស្មានថាយើងមិនហ៊ានណា

(ទឹកភ្នែកខ្ញុំរមៀលស្រក់ មិនមែនឈឺព្រោះតែ មួយកំម្លៀងនោះទេ គឺ ឈឺចិត្ត ដែលមិនមានសម្ថភាព តនិងគេវិញ ….. មិនអាចធ្វើអ្វីបានមានតែក្តោបមុខ រត់ចូលបន្ទប់​ហើយសង្ងំយំម្នាក់អែង តែប៉ុននោះ។)

………………………………………………………..

មិនទាន់ដឹងអីផង ល្ងាចទៀត ហើយ ថាគម្រោងលើកនេះមកភ្នំពេញ ពេលល្ងាចទៅ លេង DreamLands ធ្វើខ្លូនអោយឃ្យូតតិច តែចង្រៃអីមកជួបចឹងទៀត អួយនឹកដល់ ឈួលពេញទ្រូង ចាំមើលហា អ្ហែង ដឹងថាត្រូវហើយ អាគុក ឈប់គិត ៗៗ​។ អាកាសាធាតុត្រជាក់ សំលេងខ្យល់បក នាំក្លិនពិដោ ផ្កាណាគ្រី ក្រអូបឈ្ងុយពេញច្រមុះតែម្តង ពន្លឺច័ន្ទដ៏ស្រទន់ រះខ្ពស់ ឆ្ងាយពីដៃ បានត្រឹមសម្លែង ហើយអណ្តែតអណ្តូង ម្នាក់ឯង ពេលនេះ បង លី ម៉េងកំពុងធ្វើអីហ្ន? ឧលោកតាអើយ សុំអោយខ្ញុំអាចជួបគាត់សារថ្មី សុំអោយពេលថ្មីនោះ ជាពេលវែង និងពោពេញដោយស្នាំញញឹម និងសុភមង្គល ខ្ញុំសូមបន្តរនិស្ស័យនេះ។

អា ជួយៗៗៗ (សំលេងស្រែកពីផ្ទះបាយ )

“ ថីៗ (ខ្ញុំរត់បណ្តើរ ស្រែកបណ្តើរ )​អូឈាម ៗៗ នៅអោយស្ងៀម កុំខ្លាច អង្គុយចុះមក (ខ្ញុំនិយាយបណ្តើរលួងអាម្សិលនោះបណ្តើរ លាងរបួសអោយបណ្តើរ បើទោះជាខ្ញុំស្អប់វាយ៉ាងណា ក៏ខ្ញុំមិនដាច់ចិត្តឃើញវាស្លាប់ដែរ ភ្លើរៗ កាន់កាំបិតមេចបានអោយមុត ដៃឈាមដល់ថ្នាក់នេះ បើដាច់អស់មួយទៅប្រហែល្អហើយ )”

វឌ្ឍន: អា ឈឺណាស់ តិចៗ ចុក ណាស់ អែងថ្មមតិចបានទេ?

“កម្មពៀរមានមែន លឿនទៀត ឈឺចាប់លើស១០០០ដង”

វឌ្ឍន: អែងរអ៊ូ អី អាល្អិត?

“គ្មានអីទេហើយ មុខមិនស្លាប់ទេ ឃើញអត់ខ្ទើយមិនអត់ប្រយោជន៏ទេ ខ្ទើយមានចិត្តព្រះជាង មនុស្សប្រុសពិតប្រាកដខ្លះទៅទៀត (ខ្ញុំនិយាយជាមួយទឹកភ្នែកហូរនៅមុខប្រុសចង្រៃ ហ្នឹង មិនយល់​ហេតុអីខ្ញុំចិត្តទន់ បង្ហាញភាពទន់ជ្រាយអោយគេឃើញបែបនេះ។ គ្រាន់តែនិយាយចប់ ខ្ញុំក៏ចូល បន្ទប់វិញទៅ ដោយមិនម៉ាត់អីមួយម៉ាត់ បាយក៏មិនញ៉ាំដែរ​ព្រោះបើចុះទៅប្រាកដជាជួបវា ម៉្យាង យប់នេះ បងស្រី និងប្តីគាត់អត់មកផ្ទះផង គេរវល់ទៅផ្ទះម្តាយមីងខាងប្រុ សមានកម្មវិធី បាត់ហើយ ចឹងកុំចុះទៅអី វីវរ វៃគ្នាងាប់ម្ខាង តែចេះសំណាងដែរ មាននំបុ័ងម្តុំ ក្នុងកាតាប ញាំអត់អស់ យប់នេះ បានអាហ្នឹងហើយខ្ញុំ )”



ព្រលឹមស្រាង ខ្ញុំងើបពីព្រឹកព្រលឹម ងូតទឹក រៀបចំខ្លួនទៅប៊េនឡាន ដើម្បីរកឡានជិះ ចង់ងើបអោយបានមុនអាម្សៀលនោះ មិនចង់ឃើញមុខ វាទេ នាំសយទាំងព្រឹក។

“អួម៉ែ(ភ្ញាក់)(យីអាឆ្គួតនេះ មកអង្គុយដូចខ្មោចចឹងនៅ លើសាឡុង កន្លៃងទទួលភ្ញៀវ ធ្វើមុខដូចកំសត់ណាស់ចឹង ហាអើយអាឡប់ ។ ខ្ញុំមិនខ្វល់ ថាវាកំពុងធ្វើអី កើតអីទេ ដើរកាត់មុខ ដោយមិនម៉ាត់ និងមិនលា មិនខ្ចីទ្រ) អួយ ចង់ធ្វើអីហ្នឹង (វាយកដៃចាប់កដៃខ្ញុំ )”

វឌ្ឍន: អរគុណកាលពីយប់មិញ តែសុំទោស (មុខមាំ កែភ្នែកដែលមុតមាំក្លាយជាស្រទន់ នេះជាលើកទីមួយហើយ ដែលខ្ញុំឃើញវាមានចរិកបែបនេះ )

“លែងដៃ (ខ្ញុំស្រែគំហក…. ហើយក៏ដើរចេញទៅ ដោយមិនខ្ចីខ្វល់ និងមិនទទួលពាក្យសុំទោសនោះ”

វឌ្ឍន: អាខ្ទើយ (ស្រែកគំហក យ៉ាងខ្លាំង )

ភ្លាច់ (១ កំភ្លៀងសងអែងវិញ )

“ (សំលេងលាន់សួរតែភ្លាច់​ដែលប្រឹងអស់ពីកំលាំងកាយ ដែលផ្តើមចេញ ពីកំសួលនេះ ការឈឺចាប់ព្រោះតែការម៉ាកងាយនេះ។ ប្រុសចង្រៃកាន់ដៃខ្ញុំជាប់ដោយមិនលែង ភ្នែកក្រហមហាក់ចង់ស៊ីសាច់ខ្ញុំ រីឯម៉ាត់វិញ ហូឈាមរិចៗ ហើយ អូលោកតាអើយតិចវាវៃខ្ញុំវិញទៅ? មិនរស់ទេ ដឹងតែមានម្នាក់ស្លាប់ហើយមើលទៅ​)”

វឌ្ឍន: សុំទោស (គេព្រលែងដៃខ្ញុំ ទឹកមុខកាចដូចខ្លា បែជាមកទន់ភ្លន់ កែភ្នែកប្រែច្រាលដោយទឹក ទៅវិញ)





“(គ្រាន់តែលឺបែបនេះកែវភ្នែកដ៏ទន់ជ្រាយរបស់ខ្ញុំ ក៏ធ្លាយទំនប់ទឹក ហូរចុំមកតែម្តង) ឯងគ្មានបេះដូងទេ ឯងមិនយល់ទេ ពាក្យសុំទោសមិនបានជួយអ្វីអោយប្រើសើរឡើយ កាយវិការ និងចិត្តគំនិតអែងមិន​សំជាអ្នករៀនសូត្រទេ សុំអោយលោកទទួលបានការឈឺរចាប់លើស ខ្ញុំ ១០០០លានដង (តំណក់ទឹកភ្នែក ហូរស្រក់ ជាមួយដំនើរ ដើរលឿនដូចហោះ ធ្វើយ៉ាងណាអោយគេចមុខ ផុតពីអាម្សៀលនោះអោយបាន) ”

………………………………………………………..

អរគុណច្រើនណាដែលបានចំណាយពេលក្នុងការអានរឿងប្រលោមលោករបស់ណារ័ត្ន ឃូល ចង់ដឹងហេ ថានីវគ្គបន្ទាប់មនិងមានអ្វីកកើតឡើង? ថារ៉ូ និងវឌ្ឍនះ និងក្លាយជាសត្រូវបែបនេះ រហូតមែនទេ? ចុះលោកគ្រូម៉េងហ ? តមាដានអានទាំងអស់គ្នា នៅភាគទី២ណា
ខ្ញុំបាទណារ័ត្ន ឃូល ក៏សសុំអភ័យទោសផងដែរ រាល់កំហុសខុសឆ្គង ដែលកើតមានដោយអចេតនា ជាពិសេសអក្ខរាវិរុទ្ឋ អរគុនបាទសម្រាប់ការគាំទ្រ ....

ណារ័ត្ន ឃូល 
សូមសំណាងល្អទាំងអស់គ្នា










No comments

Powered by Blogger.