ចំណងគ្រួសារ ភាគទី៣
សួរស្តីមិត្តអ្នកអានជាទីស្នេហា ស្វាគមន៏ការមកកាន់ភាគទី៣នៃរឿង (ចំណងគ្រួសារ) កាលពីភាគមុនយើងបានដឹងហើយថាកម្លោះរបស់យើងទាំង២ ជួបមុខគ្នាមិនបាន គឺដឺងតែ ទាស់ គ្នាតែម្តង តែយ៉ាងណា ក៏ប្រុសស្វិតថារ៉ូនៅមិនដាច់ចិត្តដែរ ចង់ដឹងហេ ថា នៅវគ្គនេះ និងមានអ្វី កើតឡើងបន្តរទៀត? ឈ្លោះត្រូវ ឈ្លោះត្រូវ បាត់មុខមិនបាន អាចជាស្នេហាអត់ហ្ន? តោះទៅ អាន ជាមួយគ្នា បានដឹងច្បាស់....
បន្ទាប់ពីលាងរៀបចំទុកដាក់រួចមក កិច្ចការបន្ទាប់គឺដេក មិនដែលបានដេកថ្ងៃផង
ថ្ងៃនេះបានដៃ ដេកអោយណាណៃហ្មងហា។ សង្ឃឹមថា អាតាប៉ិនោះ
និងមិន រករឿងចុះណា
វឌ្ឍន: ចេក ចេក
“ (យី ចងពៀរណាស់តើ )ធុញណាស់ ខ្ញុំដេក ណា ”
វឌ្ឍន: ចេក ចេក
“យីអ្វី ថីហា មនុស្សកំពុងដេកណា មេចហា ? ”
វឌ្ឍន: ខ្ញុំចង់ទៅបន្ទប់ទឹក
ជួយគ្រាបន្តិចមក ដើរអត់រូចទេ (ប្រុសកំសត់ធ្វើមុខជួរ គួរអោយនិតណាស់
ហាហាហាហ មានថ្ងៃហ្នឹងដែរហ្ន )
“បានហើយ បានហើយ មោះ ស៊ាំណាស់ ស្អែកទៅផ្ទះ អោយបាត់ទៅ យកកម្មពៀរខ្ញុំណាស់ លោកឯងនេះ មោះជួយយកតែបុណ្យទៅ
” (ខ្ញុំគ្រាដើរទៅបន្ទប់ទឹក
ក្រោយផ្ទះ ធ្ងន់សឹងស្លាប់ មាឌដូចក្របី ជាលើកទីមួយដែលខ្លូនប្រាណខ្ញុំស្និទជិតគ្នាបែបនេះ
ដើមទ្រូងដែលពេញដោយសាច់ដុំហើយណែ ផ្អិបជាប់នឹងស្មា ខ្យល់ដង្ហើម ក្តៅភាយៗៗ ប៉ះស្លឹកត្រចៀក
ជាមួយនិងកំដៅចេញពីខ្លួនគេ ធ្វើអោយខ្ញុំចង់ក្តៅខ្លួនម្តងៗៗដែរ ហ្នឹងហា)
“យីសើចអី ”
វឌ្ឍន: សើចចេកហ្នឹង
“អ្នកណាចេកហា ហៅណាគេ ?”
វឌ្ឍន: ចេក ចេក គឺឯង ហ្នឹងហា
(ប្រុសចង្រៃ មើលមុខខ្ញុំចំ ដែលចំងាយមិនឃ្លាត គ្នាប្រហែលមិនដល់មួយចង្អាមផង
)
វឌ្ឍន: អា អា អួយ ឈឺ ឈឺណាស់(ស្រែក)
“អោយរាង រាងនៅ ?” (ខ្ញុំប្រលែងអោយគេដើរខ្លួនឯង )
វឌ្ឍន:ឈឺណាស់ ឈាមទៀតហើយ
នេះហើមហើយណា
“មិនខ្វល់ ជើងខ្ញុំមែន?” (គាត់ឧនមុខចុះ ពិនិត្យជើងខ្លួនឯង តាមមើលប្រហែលជាឈឺណាស់ហើយ បើឈាមហូរទៀតហើយហ្នឹងឃើញបែបនេះ មិនដាច់ចិត្តទេ
ខ្ញុំ )
“មើល ខ្ញុំមើរអោយ នៅអោយស្ងាម អូមិនកើតទេ តោះទៅផ្ទះពេទ្យជិតនេះ ទេ អោយគេលាងចេញ និងយកខ្ទុះបាន
បាន ផ្ទះ ពួកម៉ាកខ្ញុំ ” (ខ្ញុំគ្រាគាត់ដើរចេញទៅ ម្តងនេះមិនមែនលេងសើចទេ គឺមើលទៅ)គាត់ឈឺមែនទែនហើយ អានិតដែរ តែដល់ពេលឃើញចឹង ចឹងសើចតិច
អីតិចម៊េចទេ
មិនគួរប្រុសក្អេងក្អាងម្នាក់ទៅជាចឹងទេហ្ន?
ចេះហេងពេទ្យនៅផ្ទះ
កុំអីហ្នឹងហា ដឹងទៅណាទេនៀក។ ខ្ញុំទុកអោយគាត់នៅជាមួយម៉ែធារិទ្ឋ
ចំនេកខ្ញុំវិញ ឈរជជែកគ្នាលេង មិនខ្ចីខ្វល់ធ្វើអីធ្វើទៅ។ ចង់តាសើច ប្រុសអីខ្លាចម្ចុល ហាហាហាហ
“រិទ្ឋ អាលាងនៅផ្ទះទេ ”
ធារិទ្ឋ: នៅហ្នឹងតើ អូមេច ជួបលោកគ្រូ អង់គ្លេស គាត់មកពី ទូកមាស ម្នាក់ឯង
ទើបទៅមិញដែរ គាត់ឈប់ចាកសាំង ហើយផឹកទឹកពៅ នៅតូបមុខនោះមេញ
“(ងាប់គ្រាន់តែលឺចឹង ស្តាយចង់ប្រកាច់ បើចេញមកមុនហ្នឹងជួបបាត់ បានហៅទៅលេងផ្ទះ បាដោយ
ស្តាយហា ) ចុះ គាត់ទៅធ្វើអី ?”
ធារិទ្ឋ: ឡប់ទេអី អាណាដឹង រឿងផ្ទាល់ខ្លួនគាត់ អឺគាត់សួររកអ្ហែងដែរតើ គាត់ថាមានពេលគាត់ចង់ដើរអោយស្គាល់ម្តុំនេះអោយអស់
ព្រោះគាត់មានពេលតែ១ឆ្នាំទេ ឆ្នាំក្រោយ ដូរភ្នំពេញវិញហើយ
“ចឹងហ សួររកអញហ ហើយមេចទៀត ?”
ធារិទ្ឋ: មានមេច ហើយចង់មេច ហា ? អូនោះរួចហើយនោះ បងអ្ហែងហ អញជួយគ្រាទៅផ្ទះអត់
“មិនអីទេ អញទៅហើយ ស្អែកជួបគ្នា អត់លក់ ក៏អត់បានដេកដែរអញ កម្ម”
ធារិទ្ឋ: ហាហាហហា ទ្រាំទៅ
បន្ទាប់ពីគ្រាគាត់មកដល់ផ្ទះវិញខ្ញុំអត់មានយាយអីមួយម៉ាត់ មេចចេះ
គ្រាន់តែលឺគេថាឆ្នាំក្រោយ គាត់ទោវិញ វាអាមេចចេះ ភ័យម៉េះខ្ញុំ? លោកគ្រូម៉េង មានអីពាក់ពន្ឋនឹងខ្ញុំ ? គិតច្រើនម៉េះ អាស្វិតអើយ
អាស្វិត?????
ម៉ោងប្រហែល ជា៥កន្លះគ្រួសារខ្ញុំ ពូកគាត់ត្រឡប់មកពី កំពត់វិញជាមួយ
និងគ្រឿសមុទ្រជាច្រើន មើលទៅម្នាក់ៗហាក់ដូចជាហត់ណាស់ហើយ។ គ្រាន់តែដាក់ឥវ៉ាន់ចុះភ្លាម
គាត់ក៏រូតរះ ចេញដំនើរទៅភ្នំពេញវិញ ទាំងយប់តែម្តង។ ប្រុសចង្រៃរាងធូរបានច្រើសជាងមុន តែមើលទឹតមុខហាក់ស្រពោនម្ល៉េះ
កើតអីទៀតចេះ?
“នេះថ្នាំ លេបអោយទៀងបើចង់ជា ញ៉ាំតែសាច់ជ្រូកបានហើយ ”
(និយាយចប់ខ្ញុំក៏ដើរចូលបន្ទប់បាត់ទៅ ដោយមិនបានរងចាំស្តាប់ ឬមើលទឹកមុខគេយាយថាមេចទេ អត់ខ្វល់តែរម្តង គ្រាន់មានអារម្ភថា ហត់នឿយ ចង់សម្រាក់ ចង់បិទភ្នែក គេង មិនចង់ដឹងលឺ អ្វីទាំងអស់)
(និយាយចប់ខ្ញុំក៏ដើរចូលបន្ទប់បាត់ទៅ ដោយមិនបានរងចាំស្តាប់ ឬមើលទឹកមុខគេយាយថាមេចទេ អត់ខ្វល់តែរម្តង គ្រាន់មានអារម្ភថា ហត់នឿយ ចង់សម្រាក់ ចង់បិទភ្នែក គេង មិនចង់ដឹងលឺ អ្វីទាំងអស់)
………………………………………
ផ្ទះខ្ញុំស្ងាត់ជារឿងធម្មតា បើមានតែគ្នាតែ៣នាក់ ហ៊ើយមេឃអើយមេឃ
ធុញណាស់មេចក៏អត់សប្បាយចិត្តចឹង ហខ្ញុំ? កើតស្អី ចេះអ្វី ?
ទីត ទីត (សារ )
“យី យប់ជ្រៅហើយ ណាគេ ទំនេ មកទីត ទូតអី អ្វី? មើលសិន ”
សារ
(វឌ្ឈន: :សុំទោស តែក៏អរគុណ ចេក )
“ហាហាហហាហ អាប៉ាកាច់ស់ាំហ្មង ហា ចេះប្រើពាក្យ សុំទោស អរគុណ អី ណា វឌ្ឈនះ ប្រុស
ចង្រៃ ហ៊ើយ ខ្ចិល ខ្វល់ ដេក វិញ ”
រីង រីង ៗៗៗ ទូស័ព្ទ រោទ៏
“(យី អ្វី អាតាប៉ិនេះ មេចចេះ បានលេខ អត់អោយដេកហ្មងអី ស៊ាំហា ) អាឡួ មានការអី ហា អត់ដេកទេ
អី?”
វឌ្ឍន: : ដេកតើ រឿងអិថាមិនដេក
គ្រាន់តែមិនទាន់ដេក មេច?
“មាន មេច ហើយ ខលមកធ្វើអ្វី ?”
វឌ្ឍន: : ចុះមេចមិនមើលសារ អត់ចេះអានមែន?
“(យាយកាបុតៗ ឈ្លើយណាស់) ឃើញហើយ ហើយវាមេច ?”
វឌ្ឍន: : មានមេច គ្រាន់ឆ្ងល់
មេចមិនតប
“អត់ចង់តប មេចដែរ ”
វឌ្ឍន: : មកពីអត់តប ហ្នឹង
ហើយ បានខលទៅ ហ្នឹងហា
“យី ប្រុសចង្រៃ វាមេចហា ស្អប់ណាស់ រំខានណាស់ ”
វឌ្ឍន: : សុំទោស
(គេយាយបែបសុភាព សំលេងពិរោះដែលមិនដែលលឺពី ម៉ាត់ស្អុយរបស់គេ តែពេលនេះ
មានអារម្ភថា លឺចេញពីបេះដូងគេទៅវិញ )
“អូ អូ មិន មិនអីទេ មិនអីទេ (យីខ្ញុំចិត្តទន់មេះ រដិប រដុប មេចចេះ?) ”
វឌ្ឍន: : ហើយក៏អរគុណ ហើយណា លូវស្រក់ហើមហើយ អរគុណ
“បាទ មិនអីតេស”
វឌ្ឍន: : ហាហាហាហាហា ចេក
បាន………………..សម្រាក
“យី ប្រុសចង្រៃ វាអាមេចហា ចង់ពៀរម៉េះ?
វឌ្ឍន: : មានមេច បាន បាយ
…..ចេក
“ អា អា ប្រុស ចង្រៃ ម៉ាត់ស្អុយ គួរអោយ ស្អប់ ដេកវិញ ខឹង ហា ចាញ់ចិត្តបែបនេះ ចាំមើលហា
ចាំមើល ”
ទីត ទីត (សារ )
“អូមិនបែចដេកទេដឹង ខ្ញុំ ?”
សារ (រាត្រី សួរស្តី សុបិន្តល្អណា អរគុណ )
……………………………………………………………
ថ្ងៃថ្មី
សូរីយារះ មិនទាន់ផុតដំបូលផង ខ្ញុំបែកញើសជោគបាត់ទៅហើយ វាជារឿងធម្មតាទេ សម្រាប់កូនអ្នករកស៊ីដូចជារូបខ្ញុំ
ហត់យ៉ាងណាអោយតែបាន លុយចូលផ្ទះ។ មួយថ្ងៃ ហើយមួយថ្ងៃទៀត ចេះតែរំលងផុតទៅ
អ្វីៗក៏ត្រូវបានប្រែប្រួលតាមពេលវេលា ពីមួយថ្ងៃទៅ មួយថ្ងៃ ខ្ញុំត្រូវរស់នៅ ដោយលាក់អារម្ភ
ខ្លួនឯង ដោយមិនអាចបង្ហាញប្រាប់អ្នកណា បានត្រឹមតែអង្គុយ សម្លឺង កាយវិការ ផ្ទៀងស្តាប់សំលេង
ប្រុសសង្ហាដែល ខ្ញុំលួចប៉ង ធ្វើមេចទេ កើតមកជាចេក គឺត្រូវបែបនេះ ហើយ តែរាល់ថ្ងៃ មិនសូវទំនេរម៉ាត់ទេ គឺតែងឈ្លុះជាមួយអាតាប៉ិឆ្គួតនោះសឹងរាល់យប់មុនចូលដេក
ផ្ញើរសា ខល ខល ផ្ញើរសារ កណ្តលាយប់ ក៏ខលមកដែល ដែរ តែមានអារម្ភល្អច្រើជាមួយគ្នា មានអារម្ភថា
មានគ្រូវម្នាក់នៅជិតខ្លួន ដឹងខ្លួនថាភាសាអង្គគ្លេស ចេះបានច្រើជាងមុន គេបង្រៀនខ្ញុំ។
យើងតែងសន្ទនា ជាអង់គ្លេស ដំបូង គិតថាឈ្លុះគ្នា
តែដល់ពេល យូ ៗទៅ មិនមែនទេ គឺគេកំពុងបង្រៀនខ្ញុំទៅវិញ។ យាយតាមត្រង់ខ្ញុំមិនយល់ដែរ មេចក៏ចឹង
វិញ ឌឺដង ផ្លែផ្កា តែ បែជារ មកស្និទស្នាល អីណា អត់យល់ តែ ក៏ល្អដែរ មានគ្នា យាយមួយ បើទោះជាឈ្លោះច្រើនជាងត្រូវក៏ដោយ
ទ្រាំទៅ អាតាប៉ិវឌ្ឍន:គិតមេច អោយប្រាកដហ្ន???
កន្លងទៅ
ជិត១ឆមាស អ្វិដែលប្លែកសម្រាប់ខ្ញុំគឺ ភាសាអង្គគ្លេសរបស់ខ្ញុំល្អច្រើនជាងមុន ប្រហែលមកពី
មានអាតាប៉ិវឌ្ឈនះ យាយមួយរាល់យប់ ឬក៏មកពីខ្លាចខ្មាស់គ្រូសង្ហា
លី ម៉េង ប្រុសក្នុងក្តីស្រមៃរបស់ខ្ញុំ ផង ទើបខ្ញុំខំបែបនេះ។ អូ…នៅមាន រឿង មួយទៀត ភ្លេចប្រាប់គឺថាឡើងគីឡូហើយ ឥលូវ ៦៥គីឡូ ហាហាហ អ្នកណាក៏ថាស្អាតដែរ សាក់គិតមើរ
១.៧៥ ដែរ សរ ភ្នែក តូចៗ ច្រមុះស្រូចត
សក់ស្លូត បែបនេះ ពិសេស មុខមានអំនោយទានទៀត អ្នកណា មិនសរសើរ ហាហាហាហ អៀនហា។ Feeling ខ្លូនឯងស្អាតជាងមុន អ្នករាល់គ្នាសរសើរ តែម្នាក់នោះនៅតែមើលមិនឃើញដ៏ដែល
នៅតែ ១ឆមាសទៀត គាត់ត្រូវទៅ ភ្នំពេញវិញហើយ ជួបមុខគ្នារាល់ថ្ងៃ នៅគ្មាអីយាយ ចុះទម្រាំឆ្ងាយគ្នា
ចប់ហើយ។
លាង : ហេយ គិតអីហ្នឹងហា នេះ ទឹកកកឈូអ្ហែង អាក្មាប់
“អាឡប់ហៅអញ មិនដែលពិរោះមេចទេ អ្ហែង ”
លាង : អឺមុខអ្ហែង រីកដូចនំប៉័ង
ធារិទ្ឋ: ហាហហាហ មែនតើ ដូរឈ្មោះទៅ…….
អូទៅអត់ហា គេបបួលគ្នាទៅ លេង កែប ថ្ងៃអាទិត្យហ្នឹងហាទៅអត់?
លាង : អញទៅ អ្ហែងទៅ ហេ អារ៉ូ
?
“ចង់ដែរ តែ មានអីជិះហា”
ធារិទ្ឋ: គេជួលឡានទៅតើ
“អញដឹងអាយ តែ អត់មានអ្នកជួយលក់ម៉ែ ពួកអ្ហែងទៅ ទៅ ”
លាង : ទៅ ទៅ គេទៅច្រើនគ្នាហា
បានជុំគ្នា
“ចាំអញសុំម៉ែអញសិន ”
ធារិទ្ឋ: ចឹងក៏បានដែរ ចាំសុំអ៊ុំមើរ ចុះប្អូនអ្ហែងហ?
“ វាទៅភ្នំពេញ បាត់ហើយ នៅតែម៉ែ និង អញទេ ”
លាង :អាយ៉ាប់ តោះស៊ីអោយលឿន អាងទៅផ្ទះ វិញ អានេះរឿងច្រើនហា អត់ទៅត្រូវហើយអ្ហែង
………………………..
ធ្មេចបើកដំនើរកំសាន្តដែល ពេញដោយស្នាមញញឺមក៏មកដល់ ការតុបតែង របស់យុវវ័យ តាមខេត្តដូច
សិស្សវិទ្យាល័យស្រុកស្រែ មិនមានអ្វីអស្ចារ្យនោះទេ អ្វីដែលពួកយើងមានគឺក្តីស្រលាញ់ ស្នាមញញឺមចេញពីចិត្ត
ការយកអាសារ គ្រាន់តែឃើញ ក៏សប្បាយដែរ បើសិនប្អូន ខ្ញុំ មកពីភ្នំពេញ ព្រឹកនេះ កុំអីបានទៅដែរបាត់
ស្តាយដែរហ្នឹង តែអានិតម៉ែ អត់មានអ្នកជួយលក់់ មិនកើតទេ កាត់ចិត្តទៅ។
អង្គុយសំកុក
នៅនិងតូបមុខជូរ មិនបែបប្រាប់ក៏ដឹងដែរ អារម្ភ មិននៅផ្ទះទេ គឺនៅកែប
ធើមេចទេខ្ញុំ …. អួ ម៉ែ (ភ្ញាក់)
ម៉ែ: យី ព្រលឹងតិចម៉េះហា ? ស្រមៃដល់ណាអាយ ?
“ម៉ែរ ហ ភ័យហា ណា ”
ម៉ែ:
មានស្អីទេ ទៅទៅ ផ្លាស់ខោអាវទៅ ចង់ទៅកែបទៅ ទៅ
“ហា ម៉ែយាយអី អត់យល់ ទៅមេចគេទៅបាត់ហើយ ហ្នឹង ”
ម៉ែ: នោះទៅមួយគ្រូអែងទៅ
គាត់នៅចាំ
“(អូស្លាប់ហើយ អត់យល់ គ្រូណា មេចក៏ម៉ែស្គាល់ ហើយ ខ្ញុំអត់ស្គាល់) អត់យល់ហេម៉ែ ចុះបានណាគេជួយលក់”
ម៉ែ: មិនអីទេ មីអូនមកដល់លូវហើយ ទៅតិចទៀតគ្រូ
ម៉េងមកយកហើយ
“ហា (គ្រាន់តែលឺបែបនេះ ខ្ញុំភ្ញាក់តែម្តង
ម៉ែស្គាល់គាត់ ដែរ អុញ មេចចេះ )”
ខ្ញុំប្រញាប់ទៅរៀបចំខ្លួន ស្លៀកពាក់តាម បែប ក្មេងស្រុកស្រែ តែឃ្យូត
ជាមួយអាវយឺតពណ៏ ស អាសាច់ក្រណាត់ខាងក្រៅ ការ៉ូពណ័ខៀវ ខោខោប៉ូវ និងស្បែកជើងប៉ាត់តា មានអីដល់ពេលចឹង ឃ្យូតដែរតើ។
ដៃកាន់ទូរស័ព្ទចាំលោកគ្រូមកយក ភ័យផងអរផង រកថាមិនត្រូវទេនៀក មេចចេះហ្ន នៅ តែមិនយល់ មិនយល់ មិនយល់…
ម៉ែ: អារ៉ូ ហាអារ៉ូ (ម៉ែស្រែកហៅ)
“បាទម៉ែ ទៅ ហើយ ”
បុរសសាច់ដុំ រៀងខ្ពស់សង្ហា ញញឹមស្រស់ កំពុង តែជជែកជាមួយម្តាយខ្ញុំ
ជាមួយនិងអាកិប្បកិរិយា ឧនលំទោន កាយវិការថ្លៃរថ្នូ សុភាពបុរសបែបនេះ មិនថា ចាស់ក្មេងទេ
ក៏មិនអាចគេចផុត បានដែរអំនោយទៀនពី ធម្មជាតិរបស់គាត់ ធ្វើអោយខ្ញុំ និងអ្នកផង គោរពរាប់អាន គ្រប់ៗគ្នា។
ម៉េង: អូ មកហើយ ហេ តោះចឹង កុំអោយ ថ្ងៃពេក ប្រហែលទៅដល់ ម៉ោងបាយល្មមចឹង អ៊ុំខ្ញុំលាសិនហើយណា
ម៉ែ: ចាកូន ជិះស្រូលបូល
ណា កុំឡឺនពេក ហា
ម៉េង: បាទអ៊ុំ
“បាទ ម៉ែ ខ្ញុំទៅសិនហើយ តែម៉ែហា”
ម៉ែ: ហាហាហ អញដឹងហើយ ណេះ
ហើយបើដាក់បាន ទិញ ក្តាម ២គីឡុមកផងណា
“បាទម៉ែហ (អៀនចង់ងាប់ហើយខ្ញុំ មេចក៏គាត់ស្គាល់លោកគ្រូ មេចក៏ស្និទមេះ?អត់យល់???)”
នៅតាមផ្លូវ ពួកយើងអត់មានយាយគ្នាអី មួយម៉ាត់ទេ ខ្ញុំអង្គុយពីក្រោយ លើងចង់រឹងអស់ហើយ គកុំថាឡើយឧបចង្កេះ តា ប៉ះអត់ហ៊ានប៉ងផង រឹងខ្លួនសឹងស្លាប់ ហើយ
ខ្ញុំ
ដូចជាយ៉ាប់ពេកហើយនៀក វល់មេចហេ អត់យល់ មេចក៏មកជិះ
មូតូជាមួយគាត់ទៅវិញ មេចក៏គាត់ មិនទៅឡានជាមួយពួកនោះ តែកុំខ្វល់ សំខាន់លូវ យើងនៅមួយគ្នាពីរនាក់
ហេហេហេហ កុំឆាបដល់ពេកលោក អោយយូតិច ទៅបាននៅក្បែរប្រុសសង្ហា យូតិច ។
“អូ អូ មេចហ្នឹង មេចហ្នឹង បង ប្រយ័ត្នៗ”
លោកគ្រូម៉េង: ប្រហែលបែកកង់ហើយ នៅជិតៗហ្នឹង មានកន្លែងប៉ះទេ
?
“ហា អូមានតើ លោកគ្រូ តែត្រូវបណ្តើរទៅមុខតិចទៀត នៅមុខសាលាទូកមាស បានមានកន្លែងប៉ះ
លោកគ្រូ”
និយាយចប់ប្រុសង្ហា
ញញឹម ផ្តល់សញ្ញា ពួកយើងក៏បន្តរដំនើរលើផ្ឡូវថ្នល់ ក្រោមកំដៅថ្ងៃដ័ក្តៅ ជាមួយគ្នា
ដើម្បី ទៅរកជាង ដែលនៅឆ្ងាយពីទីនេះ ប្រហែល ជា ៣គីលូម៉ែទៀត។ ដើរបណ្តើរ
បណ្តើរមូតូបណ្តើរ ប្រុសសង្ហា មិនមានម៉ាត់អីបន្តិច គិតតែញញឹម តិចឆ្គួតទៅហ្ន?
អូឡប់ទេអី គិតអីចឹង….
លោកគ្រូម៉េង: សប្បាយអត់ ?
“(ឡប់ទេអី មកសួរចឹង) ហេហេហេ សប្បាយតើ ”
លោកគ្រូម៉េង: មុខឯងក្រមហើយ យកមួកបងទៅ ណេះ
“អត់ទេលោកគ្រូទុកចុះ ”
លោកគ្រូម៉េង: យកទៅ កុំក្បាលរឹងពេក
“បាទ មោះទុកអោយ ខ្ញុំជួយបណ្តើរម្តង ហី លោកគ្រូ”
តាមផ្លូវជាតិ
បុរសសង្ហា បណ្តើរម៉ូតូក្រោមកំដៅថ្ងៃ ដោយមិនមានត្អូញត្អែរអីបន្តិច ផ្ទុយទៅវិញ បែជាហុចមួកអោយខ្ញុំពាក់ទៅវិញ។
ដំនើរដ៏ស្វាហាប់ កកាយវិការសុភាពបុរសរបស់គាត់ បានបាញទម្លុះចំបេះដូងខ្ញុំ តើអ្នកណាហ្ន
ដែលមានសំណាងជាម្ចាស់បេះដូងគាត់? តើអ្នកណាអាចជាមនុស្សដែលអាចទទួលបាននៅក្តីស្រលាញ់ពីគាត?
ហ៊ើយ កុំស្រមៃអី អាស្វិតអើយ ម្នាក់នោះច្បាស់ជាមិនមែនឯងហើយ ប្រុសល្អបែបនេះ បានត្រឹមជាមិត្តល្អ
ជាបងប្រុស ទុកថាគ្រាន់បើណាស់ទៅហើយ ។
លោកគ្រូម៉េង: ហេយ ឯងនៅភ្លឹកអីហ្នឹង អណ្តែងអណ្តូងម៉េះ ដើរអោយទាន់បងមក
(យីគំពុងស្រមៃផង) “ បាទ បាទ លោកគ្រូ “
អរគុណ មិត្តអ្នកអាន ដែលបានចំនាយ ពេលជាមួយប្រលោមលោកមួយនេះ អរគុណនៅការគាំទ្រ។ បន្តរអាននៅវគ្គក្រោយណា ចង់ដឹងហេ ថា ដំនើរនៃស្នេហានេះ និង វិវត្តន៏ទៅជាយ៉ាងណា ? ថារ៉ូ ស្រលាញ់ពេញចិត្តអ្នកណាអោយប្រាកដហ្ន? ជួបគ្នានៅ)វគ្គក្រោយណា
ណារ័ត្ន ឃូល
អរគុណ បាទ
អរគុណ មិត្តអ្នកអាន ដែលបានចំនាយ ពេលជាមួយប្រលោមលោកមួយនេះ អរគុណនៅការគាំទ្រ។ បន្តរអាននៅវគ្គក្រោយណា ចង់ដឹងហេ ថា ដំនើរនៃស្នេហានេះ និង វិវត្តន៏ទៅជាយ៉ាងណា ? ថារ៉ូ ស្រលាញ់ពេញចិត្តអ្នកណាអោយប្រាកដហ្ន? ជួបគ្នានៅ)វគ្គក្រោយណា
ណារ័ត្ន ឃូល
អរគុណ បាទ
Leave a Comment