ចំណងគ្រួសារ ភាគទី៤



សួរស្តីមិត្តអ្នកអាន (ចំណងគ្រួសារ ភាគទី៤ ) ត្រឡប់មកវិញហើយ កាលពីភាគមុន ក្មេងតូច របស់យើងកំពុងធ្លាក់ក្នុងកន្ថោស្នេហ៏​បណ្តើរៗ ហើយទៅលើកម្លោះភ្នំពេញ តែ​អាទិត្យយ៉ាងណាក៏ខ្លួននៅមិនទាន់ច្បាស់ ដោយសារ នៅចំពោះមុខ ខ្លួន គឺឪលោកគ្រួភាសា អង្គេសដ៏សង្ហា ម្នាក់ ដែលតែខ្លួនលួចប៉ង់ ហ៊ើយដល់ចឹងដឹងធើមេចហេ? ចាំមើលមេរអាទិត្យនេះ ថារ៉ូ និង លោកគ្រូម៉េង ព្រមទាំងមិត្តរួមថ្នាក់ទៅដើរលេងជុំគ្នា និងមានអ្វីកើតឡើងហ្ន? តោះទៅអានសាច់រឿង លំអិតទាំងអស់គ្នា


ចំណងគ្រួសារ ភាគទី៤







តាមផ្លូវជាតិ បុរសសង្ហា បណ្តើរម៉ូតូក្រោមកំដៅថ្ងៃ ដោយមិនមានត្អូញត្អែរអីបន្តិច ផ្ទុយទៅវិញ បែជាហុចមួកអោយខ្ញុំពាក់ទៅវិញ។ ដំនើរដ៏ស្វាហាប់ កកាយវិការសុភាពបុរសរបស់គាត់ បានបាញទម្លុះចំបេះដូងខ្ញុំ តើអ្នកណាហ្ន ដែលមានសំណាងជាម្ចាស់បេះដូងគាត់? តើអ្នកណាអាចជាមនុស្សដែលអាចទទួលបាននៅក្តីស្រលាញ់ពីគាត? ហ៊ើយ កុំស្រមៃអី អាស្វិតអើយ ម្នាក់នោះច្បាស់ជាមិនមែនឯងហើយ ប្រុសល្អបែបនេះ បានត្រឹមជាមិត្តល្អ ជាបងប្រុស ទុកថាគ្រាន់បើណាស់ទៅហើយ ។

ប្រមាណ​១៥ នាទី ពួកយើងក៏មកដល់កន្លែងប៉ះម៉ូតូ  ក្រោមម្លប់ដើមក្រខុប ប្រុសសង្ហា មើលទៅដូចជាហត់ណាស់ហើយ បណ្តើរម៉ូតូតែម្នាក់ឯង តែគាត់ នៅតែពោពេញដោយស្នាមញញឹមដ៏ដែល។ ប្រុសល្អរបស់ខ្ញុំ ពិតជាមានអំណោយទាន ពីធម្មជាតិមែន គ្រាន់តែទៅដល់ភ្លាម ស្គាល់គេ ស្គាល់ឯងបាត់ទៅហើយ។ គាត់ជជែកបណ្តើរ ជួយហុចនេះ ហុចនោះបណ្តើរ យាយទៅ ដឹងថាមេចទេ បើ ចឹងចឹងអី  ណាគេទប់ចិត្តបានទៅលោក

លោកគ្រូម៉េង:   អូពូ ទុកមូតូខ្ញុំហ្នឹងសិនចុះ ណាពូ តិចទៀតខ្ញុំមកយក ខ្ញុំចង់ដើរចូលក្នុងសាលាតិចណាពូ (ប្រុសសង្ហាពោលទៅកាន់ពូរប៉ះកង់ )
ពូប៉ះកង់ : មិនអីទេក្មួយ ចូលចុះ នៅខាងក្រោយសាលាមានភ្នំ ទេសភាពស្អាតណាស់ក្មួយចូលទៅមើល មើរ
លោកគ្រូម៉េង:   អូបាទ ពូ តោះ ថារ៉ូ ទៅមួយបង
បាទ បាទ​” 







(គ្រាន់តែលឺពាក្យថាបងភ្លាម អូយ ចង់សន្លប់ មេចចេះលោកគ្រូនេះ អត់យល់ហេ ម៉ាកៗហ្នឹង។ គាត់កាន់ដៃខ្ញុំ ឆ្លងផ្លូវចូលទៅក្នុងវិទ្យាល័យ ទូកមាស ដែលនៅជាប់នឹងផ្លូវជាតិតែម្តង។ សម្រាប់ខ្ញុំធម្មតាទេ នៅសម្រស់សាលាជាប់ជើងភ្នំ បែបនេះ តែមើលទៅគាត់វិញ ហាក់ជាប់ចិត្តម៉េះទេ  ប្រុសសង្ហា បន្តរដំនើរដើរចូលទៅក្នុង កែវភ្នែក សំលឹងយ៉ាងយកចិត្តទុក ទៅ នឹងអគារចាស់ៗ ជាប់ ជើង ភ្នំ ស្នាំមញញឺមដែល រំជួយដល់បេះដូង បានលេចសារជាថ្មី ជាមួយនិងប្រអប់ដៃ ដែលពេញ ដោយកំដៅ ចាប់ដៃខ្ញុំបន្តរទៅខាងក្រោយសាលា មិននឹកស្មានថាគាត់ឆ្គួតនិង សម្រស់ធម្មជាតិបែបនេះ សោះ។ ភ្នំថ្ម ដែលរោមដោយដើមរក្ខជាតិតូចធំ ឆ្លុះនឹងផ្ទៃមេឃេពណ៏ខៀវ ជាមួយនិងពន្លឺថ្ងៃ បង្ហាញនៅសម្រស់ធម្មជាតិនេះរឺតតែស្រស់បំព្រង ក្លិនពិដោរនៃក្លិន ម្រះព្រៅ ដែលដុះអម ថ្នល់ រទេះភ្លើង អមជាមួយម្លប់ឈឺធំតូច និងសម្លេងសត្វយំកងរំពង រឹតតែញាំងបរិយកាសនេះ អោយកាន់តែរីក រាយ។ បុរសសង្ហារបស់ខ្ញុំ ឈ្លក់វង្វេង និងទេសភាពនេះ ថតអត់ឈប់ជាមួយនិងកាម៉េរ៉ា ឌីជីថលរបស់គាត់។)

លោកគ្រូម៉េង:   ថារ៉ូ ៗៗ (ស្រែក )
បាទ បាទ លោកគ្រូ
លោកគ្រូម៉េង:   យី ភ្លឹកអីហ្នឹង ហាហាហាហាហ មកនេះមក
អូលោគ្រូហ (អៀនចង់ស្លាបហើយ)”
លោកគ្រូម៉េង:   ឡើងទៅអង្គុយកន្លែងនោះទៅ បងថតរូបអោយ
អូ មិនអីទេ អត់ទេ
លោកគ្រូម៉េង:   ឡើន ឡើង ធ្លាក់លូវហើយ ហ៊ាន ជំទាស់នោះ
លោកគ្រូ វាមិនដែល
លោកគ្រូម៉េង:   ហាហាហាហា អោយឡើនឡើង
បាទបាទ

          ភាពស្និតស្នាលក៏ចាប់ផ្តើមមានឡើង អារម្ភដែលជួបគាត់នៅថ្ងៃដំបូង ក៏កើតមានឡើងសារជា  ថ្មី ។ សើចបណ្តើរ ថតរូបបណ្តើរ ពីមួយទៅមួយ ភ្លេចខ្លួន ដូចជាដើកាន់តែឆ្ងាយដែរហើយនៀក។ ប្រុសសង្ហារបស់ខ្ញុំ សប្បាយនឹងសម្រស់ធម្មជាតិនេះណាស់ គាត់យកខ្ញុំជាតារាមូឌែលរបស់គាត់ ម្តងកាចទៅនេះ ម្តងកាចទៅនោះ ហាហាហាហាហា សប្បាយហាពេលវេលានិងនៅបានយូប៉ុន ណាហ្ន?  តាមមើលមិនបានប៉ុន្មាន វានិងរំលង ផុត ហើយ ភាពឯកការនិងត្រឡប់មកម្តងទៀត មិនខាន។ សំលេង ផ្គលាន់ ជាមួយ និងតំនកទឹកភ្លៀងធ្លាក់ស្រោចមកលើផែនដី ស្រប់ពេលដែលខ្ញុំ កំពុងញញឹម វាហាក់ដាស់ខ្ញុំអោយភ្ញាក់ពីសុបិន្តល្អនេះ។

លោកគ្រូម៉េង:    ថារ៉ូ (ប្រុសល្អហៅខ្ញុំ ស្រប់ពេលដែគាត់ចាប់កាន់ដៃ ខ្ញុំរត់ទៅ រកទៅជ្រក ក្រោមខ្ទម ចំការ ក្បែរជើងភ្នំ នេះជាលើកទីពីរហើយ ) ត្រជាក់ទេ នេះយកអាវក្រៅបងពាក់ទៅប្រហែលត្រូវ ចាំយូរតិចត ហើយ ទ្រាំតិចទៅណា
បាទ មិនអីទេ លោកគ្រូ លោកគ្រូទុកខ្លួនឯងចុះណា
លោកគ្រូម៉េង:   ហាហាហហា អាល្អិត ឥលូវមានសាច់ ធាត់ មានកំលាំងជាងមុនមែនទេ? នេះយកទៅ
បាទ ធាត់បែបឃ្យូតមេចចុះ មិនយកទេ លោកគ្រូទុកចុះ ប្រយ័ត្នផ្តាសាយ
លោកគ្រូម៉េង:    អួតទៀត កូនជ្រូក
(អៀនចង់ងាប់ហើយនៀក ស៊ីអារម្ភហា ….. មេឃនៅតែបន្តរភ្លេង បើទោះជារំលងទៅ ១០នាទីទៅហើយក្តី)
អាចឈីស អាឈីស (កណ្តាស)”
លោកគ្រូម៉េង:   យើសឃើញទេ ប្រាប់អត់ស្តាប់ ពាក់ទៅ ប្រយ័ត្នឈឺ បងដឹងរកកូនណា ឃ្យូទចឹង សងអ៊ុំទេ
ថាមិនអីទេ លោកគ្រូ ក៏ត្រូវការដែរ មិនអីទេ …..អូ អូ (គាត់ស្ទុះអោបខ្ញុំជាប់ រង្វង់ដៃ ដ៏ធំ ពោពេញដោយកំដៅ បានស្រោមលើរាងកាយរបស់ខ្ញុំ ចង្វាក់បេះដូងនេះ បែរលោតខុសពីធម្មតា ចំហាយក្តៅភាយៗចេញពី ច្រមុះ) លោកគ្រូ លោកគ្រូ (ខ្ញុំស្រែក ជាមួយនិងការើបម្រាស់)”
លោកគ្រូម៉េង:   នៅអោយស្ងៀម ហាមឡូឡា តាចឹង រឹត ស្លាប់ឥឡូវហើយ​(គាត់និយាយជាមួយកែវភ្នេកដ៏ស្រទន់ ដៃឆ្វេងម្ខាងទៀត យកមកអង្អែលក្បាល់ខ្ញុំ កែវភ្នែកទាំងគូររបស់ខ្ញុំ ហាក់ស្រវាំង ខូរក្បាលដូចជាវល់វល់ ហើយ នេះគាត់កំពុងធ្វើអីចេះ? )
គឺ គឺ គឺ
លោកគ្រូម៉េង:   ពីវេលានេះទៅមិនអោយហៅថាលោកគ្រូទៀតទេ ពេលនៅតែ២នាក់បែបនេះ
ហា ចឹង ចឹង មេច មេចទៅ ហៅថាមេច
លោកគ្រូម៉េង:   គិត គិតមើលទៅបងស្រលាញ់អូន





“(ប្រុសល្អរបស់ខ្ញុំ និយាយពាក្យនេះ ចេញមកដោយភាពក្លាហា ដោយមិនមានលាក់លៀមអីបន្តិចសោះ តែខ្ញុំនេះវិញ អ្នកដែលទទួល គឺថា អត់ដឹងយាយថាមេចទេ ម៉ែអើយ អរផង ភ័យផង មេចក៏គាត់ អានិយាយពាក្យនេះ ឬវាជាការលែងសើចទេដឹង អត់រ់ូមែនតិចអីតិច គ្មានដើមគ្មានឃ្លា ហើយ មកឆ្លើយប្រាប់ត្រង់ៗ ចឹងអី គេមិនទាន់ត្រៀមខ្លូនផង  )”
លោក លោកគ្រូ កុំ កុំលេងអី ”(មេចចេះ ញេ ញៃពេលតិចគេ ដកពាក្យទៅខ្ញុំ គិតមមេចវិញ ហា ?)
លោកគ្រូម៉េង:   បងយាយមុខស្ងួត បើអូន មិនស្រលាញ់បងទេ បង និងរឹតអូនអោយស្លាប់ ហើយបងសម្លាប់ខ្លួន តាមអូន ឆ្លើយមកថា ស្រលាញ់បង
 
“ (ភ្នែកដែលទន់ជា្រយរបស់ខ្ញុំ ដក់ពេញដោយទឹក ហូរច្រាលនៅមុខប្រុសសំណព្វ គ្មានពាក្យអ្វិថ្លែង អោយសំ និងអារម្ភពេលនេះ គ្រាន់តែដឹងថាវា ជាទឹកភ្នែកដែលចេញពីក្តីរំភើប)”
លោកគ្រូម៉េង:    ក្មេងល្ងង់ យំធ្វើអី បងនិយាយលេងទេ ទោះជាអូនបដិសេធក៏មិនអី ដែរ សំខាន់បងស្រលាញ់អូនរយះពេល៦ខែ បងដឹង បងសម្រេចចិត្តច្បាស់ហើយ ថា គឺជាអូន  បងស្រលាញ់អូន

គឺ ហិហិហិអូន អូនក៏ស្រលាញ់បងដែរ (សំលេងផ្គរលាន់ គ្រហឹម អំណាចនៅវាយោបងផាត់ មកលើពួកយើងទាំងពីរ ទទឹកជោគតែម្តង តែបើទោះជាភ្លៀងផ្គរយ៉ាងណា ក៏មិនអីដែរ ព្រោះពេលនេះ ខ្ញុំហាក់ មានអារម្មណ៏ថា កក់ក្តៅ និងមិនខ្លាចនៅអ្វីទាំងអស់ បើទោះជាខ្ញុំ មិនច្បាស់ថ្ងៃស្អែសម្រាប់ខ្ញុំ និងទៅជាយ៉ាងណាក៏ដោយ ចុះ  អូនស្រលាញ់បង បងម៉េង)

          បន្ទាប់ពីភ្លៀងរាំង ផ្ទៃមេឃបែរស្រឡះល្អ ពន្លឺថ្ងៃ ដែលបានបាត់មួយរយះបែរះជាថ្មី នៅលឺផ្ទៃមេខដ៏ស្រស់ នៃភពផែនដី ដែលសម្បូរដោយជីវជម្រុះមួយនេះ ពន្លកនៃស្នេហាដ៏ក្មេងខ្ចី របស់ខ្ញុំបានចាប់ចាប់ផ្តើមរីកពន្លកនៅវ័យ ១៧ឆ្នាំ បុរសទីមួយ ក្នុងឆាកជីវិតនេះ ជាបុរសម្នាក់ដែលខ្ញុំលួចប៉ង ជាក្តីស្រលាញ់ដែល ផុសចេញពីចិត្ត មិនមែនជាស្នេហា ក្មេងខ្ចី មិនមែនជាស្នេហា ភ្លើចំបើង ខ្ញុំជឿ ជាក់
លើបុរសម្នាក់នេះ ១០០% និងមិនខ្លាច នៅការបោះជំហានបន្ទាប់ទៀត សុំអោយគ្រប់យ៉ាង កាន់តែល្អប្រសើរ សុំអោយគាត់ម្នាក់នេះជាបុរសពិត ដែល ស្ថិត និង ចាប់ដៃគ្នា លុះដង្ហើមចុងក្រោយ…. 

          អាហាសមុទ្យដ៏សម្បូរបែប បរិយាកាសដ៏រីករាយជាមិត្តរួមថ្នាក់ ក្រោមម្លប់ដើម ឆ័ត្រក្បែរ ឆ្នេរកែប សម្តីកម្លែង សាស័ព្ទមិនចេះចប់ មិនចេះហើយ ញ៉ាំអោយបរិយាកាស នៃដំនើរកំសាន្តនេះ កាន់តែរីករាយ។អ្នកខ្លះ លេងទឹក អ្នកខ្លះ លេងបៀរ ថតរូប ដើរលេង តែ ខុសគេតែខ្ញុំទេ ស៊ីហើយ គឺដេក តែម្តង ចឹង ចឹង បានទៅជាជ្រូកហ្នឹងហា
លោកគ្រូម៉េង:   រ៉ូ តោះដើរទៅនោះជាមួយលោកគ្រូតិច  
បាទ បង (អូច្រឡំ ) ហេហេហេហេ
លោកគ្រូម៉េង:   មានអី មកដើលេងហៅថា បងក៏មិនដែរ ពិរោះតើ ហាហាហាហ (ប្រុសល្អរបស់ខ្ញុំ មិនបានបញ្ចេញនៅអាការះ ផ្អែមល្ហែមអីទេ គឺគាត់ធម្មតា ធម្មតា ខ្ញុំក៏ដូចគ្នា តែអ្វីដែលប្លែកនោះគឺ ថ្ងៃនេះខ្ញុំ ញញឺមច្រើនជាងរាល់ដង ស្រស់ស្រាយហា គិតៗទៅ មានស្នេហាគឺបែបនេះហ្ន  មានន័យអ្វីម្លេះទេ ម៉ែអើយ ម៉ែ



 



          ដំនើរកំសាន្តជាក្រុមជាមួយមិត្តរួមថ្នាក់ វាពិតជាឡូយណាស់តែអ្វីដែលកាន់តែស្ចារ្យនោះគឺ ថាពេលនេះខ្ញុំមានបុរសកំពូលស្នេហ៏ នៅជិត វាប្រៀបបាននឹងកំលាំង ដ៏ខ្លាំងក្លាមួយ នៅពីក្រោយ ខ្នងខ្ញុំបែបនេះ។ ពួកយើងបានបន្តរទៅលេងសួនសត្វ  ព្រមទាំង ចូលទៅ ថតរូប លេងនៅ ចំកា ធូរេន និងមើលទៅម្នាក់ៗពិតជាអស់ដៃអស់ជើង ណាស់ បើម្នាក់សប្បាយ ហូរកញ្រ្ចៀវ បែបនេះ ប៉ុន្តែ បងសង្ហា ខ្ញុំវិញ អត់អីហេ នៅរឹងមាំដដែល យាយមែនគ្រឺតណាស់ពេលឃើញ គាត់ញញឺម ម្តង ៗ។

         ម៉ោង៤រសៀល  មេឃ រាងស្រទុំ បន្តិច ប៉ុន្តែក៏ល្អដែរ ត្រជាក់ បែបនេះ ទើបស្រួលខ្លួន ងាយធ្វើដំនើរ បន្តិច ។ អ្នករាល់គ្នា ត្រឡប់ទៅផ្ទះវិញជាមួយស្នាញញញឹម និងនាំយកនូវ អនុស្សាវរ៏យ ជាច្រើន រួមជាមួយការចងចាំល្អ ល្អ ទៅជាមួយផងដែររួមទាំងខ្ញុំ នេះជាលើកទីមួយហើយ ក្នុងឆាក ជីវិតនេះ។  ខ្ញុំនិងបងម៉េង ហេហេហេអៀនម៉ាត់ណាស់ នៅមិនទាន់ត្រឡប់ទៅវិញភ្លាមៗនោះទេ គាត់ថា ចង់នៅគេងទីនេះមួយយប់ ព្រឹកស្អែក ចាំត្រឡប់ទៅវិញ បើទោះជាខ្ញុំប្រកែកយ៉ាងណា ក៏មិនអាចយកឈ្នះសម្តី ទន់ភ្លន់របស់គាត់បាន ដែរ តែអ្វីដែលជាចម្ងល់នោះគឺ ថា ម៉ែនៅផ្ទះ គាត់ព្រមអោយនៅដែរ ឆ្ងល់មេចចឹងហ្ន? 
…………………………………………………………

បងម៉េង: ដល់ហើយអ្នកនាងម្ចាស់
ហាទីនេះ នាំខ្ញុំមកទីនេះធ្វើ នេះក្រែងផ្ទះ យាយ យាយខាងប៉ាខ្ញុំ តើ”
បងម៉េង: ហាហាហាហនេះជាផ្ទះយាយបង តោះចូលទៅ ជំរាបសួរគាត់
(អូព្រះអើយមេចចេះវង្វេង អស់ហើយតែខ្ញុំចាំនេះជាផ្ទះ របស់យាយដែលគាត់ត្រូវជាបរបស់ យាយប៉ាខ្ញុំ តែតាំងពី យាយខូច និងប៉ាចែកឋានទៅ ខ្ញុំអត់ដែរបានមកទេ ម៉្យាងទាល់តែបុណ្យទានជុំបងប្អូន ជួប ព្រោះអីរាប់ទៅដូចសាច់ឆ្ងាយ តែគ្រាន់ចាំថា ផ្ទះនេះ ខ្ញុំធ្លាប់រត់លេង )
បងម៉េង: ហេចូលមក នៅឆ្ងល់អីទៀត មកជំរាបសួរលោក យាយមក
បាទ បាទ បង​”

(ផ្ទះឈឺខ្ពស់ផុតពីដី ៣ខ្នងយ៉ាងស្គឹមស្កៃ មានរចានបទបែបខ្មែរ ថ្វីបើមានភាពចំនាស់បន្តិច តែ គ្រប់យ៉ាងហាក់រក្សាបានយ៉ាងល្អ និងមានសណ្តាប់ធ្នាប់ មិនត្រឹមតែ សង្ហារឹមនោះទេ សូម្បីតែកាំជណ្តើរក៏រលោងដែរ បន្ទះក្កា ងឺ ដ៏ត្រជាក់ ភ្លឺរលោង ខ្មៅស្រឹបបែបនេះមិនមែនតិចឆ្នាំនោះទេ កាលពីមុនមិនទាន់មាន ផ្ទះថ្មសង់ភ្ជាប់តទៅក្រោយ និងសួនច្បារបែបនេះ វង្វេងហើយ វង្វេងហើយ  )

ម៉េង: ជំរាបសួរម៉ាកយាយ (ប្រុសសង្ហា លើដៃ ថ្វាយ បង្គំយាយចំណាស់ ដែលមានព្រជន្ម ជាង៨០ វស្សា ដោយក្តីគោរព និងភាពថ្លៃថ្នូរជាកូនខ្មែរ ) គាត់ជាម៉ាកយាយបង
អូបាទ ជំរាបសួរ លោកយាយា (ខ្ញុំគោរព និងឧនលំទោនទៅតាមគួរសម និងរបៀបជាកូនអ្នកមានពួជពង្ស )”
យាយ: លើកដៃថ្វាយព្រះចៅ នេះអ្នកណា ចៅធំ(ម៉េង)?
ម៉េង: បាទម៉ាកយាយនេះ ថារ៉ូ កូនពូ ឌី យាយនៅចាំទេ ពូឌី កូនលោកតា ថានោះអី ?
(អុញ មេចក៏គាត់ស្គាល់ ឈ្មោះប៉ា ខ្ញុំ តាខ្ញុំច្បាស់ម៉េះ ……គ្រាន់តែលឺគាត់ពោល បែបនេះ​ខ្ញុំបែស្រលាំងកាំងតែម្តង តែប្រុសល្អរបស់ ខ្ញុំគិតតែពីសើច ឃើញខ្ញុំធ្វើមុខភ្លី ភ្លើបែបនេះ ទៅវិញ យ៉ាបហ្មង )



យាយ: អូ អូ ចៅ ចៅ មោះមកនេះមើរ (សំឡេងដូនចាស់ រាងស្អកៗ បកដៃអោយមកអង្គុយជិតខ្ញុំ ម្រាមដៃដ៏ជ្រីជ្រួញ បោសអង្អែកលើផ្ទៃមុខ)
យាយ: ចៅជីដូន ចៅជីដូន ដូចណាស់ ចៅដូច លោកតាចៅណា អត់ដែរមកលេងយាយសោះ  
(ខ្ញុំចេះតែញញឺម អត់ដឹងយាយតាមេច ព្រោះអី កំពុងតែវិល )
ម៉េង: អូ ជំរាបសួរពូ សេង មីង ទៅណាហើយ ចុះក្មេងៗ
សេង : អឺ មកពីកាល  មីងអែងគេទៅផ្សាម៉ាភ្លេត មកវិញលូវហើយ អង្គុយលេងសិនទៅណា ជាប់ដៃតិច 

          អាហារពេលល្ងាចដ៏សម្បូរបែបជាមួយគ្រួសារធំមួយ ដេលខ្ញុំ ខានស្គាល់រស់ជានេះ ជាង១០ឆ្នាំទៅហើយ។ បងម៉េងត្រូវជា ចៅបង្កើតរបស់លោកយាយ រីឯលោកយាយជាប្អូន ប្រុសលោកតាខ្ញុំបង្កើត មានន័យថា ខ្ញុំ និងបងម៉ែង ត្រូវជាជីទូមួយ ជាមួយគ្នា តែតាំងពី ប៉ាស្លាប់ទៅ ខ្ញុំមិនសូវស្គាល់ទេ  ដូចប្រាប់ចឹង មានតែចាស់់ៗនោះទេ តែ ហេតុអីបានបង ម៉េងគាត់ស្គាល់ ខ្ញុំ ចៃដន្យម៉េះ ឬក៏មេច? ចឹងមានន័យថា ម៉ែខ្ញុំស្គាល់គាត់ដែរអុញ មេចចេះ វិញ ឡប់លូវហើយ ខ្ញុំ។

          អាហាពេលយប់ដ៏មានអត្ថន័យ និងសំណើច បានបញ្ចប់ដោយរីករាយ ចំនែកខ្ញុំ នេះចាំតែឆ្លើយ  សំនួរពូកគាត់ឡើងចង់ស្ងួតបំពងករអស់ហើយ  តែយ៉ាងណាក៏ល្អដែរបានស្គាល់ញាតិ ជាអ្នកមាន មានផ្ទះធំ ជាប់ ដៃព្រែក បែបនេះ ក៏ម៉្យាងដែរ ស្រួលមកលេង ហាហាហាហា
 
ម៉េង: ហេ​យ អត់ទាន់ងងុយទេ ឬ ?
បាទ នៅទេ ចុះបង​”
ម៉េង: ល្អហើយ តោះចឹងទៅ អង្គុយនៅ កញ្ចុះ ក្បែរព្រែក ក្រោយផ្ទះ មើលអំពិល អំពេក គយគន់លោកខែ តែងកំណាព្យជាមួយគ្នា តោះ (គាត់យាយដូចក្នុងរឿងចិន កាយវិការ គួរអោយក្នាញ់ ចេះលែងសើចទៀត ហា)
យ៉ាបហ្មង ចេះតែមានហើយ បងអែង នេះ​ ”
ម៉េង: មោះអោយលឿន បងបីទៅ លូវហើយ  មោះ កាន់ដៃបងមក
 
          សំលេងខ្លុយ បន្លឺយ៉ាង រណ្តំ ដោយប្រុសសង្ហា បទបំពេរ ដ័មានន័យ ខ្ញុំនេះអ្នកស្តាប់ ចង់ស្រកទឹកភ្នែក មិននឹកស្មាថាគាត់ចេះភ្លំខ្លុយ បានពិរោះបែបនេះសោះ។
“​ពិរោះ ណាស់ ចូលចិត្ត ចូលចិត្ត
ម៉េង: ហាហា បញ្ចោរបងទេ ដឹង ហី ?
“​អេក មិនជឿហីទៅ
ម៉េង: ហាហាហាហ កូនក្មេង បងជឿរ បងជឿតើ
អូបងហា បងនៅមិនទាន់ប្រាប់ខ្ញុំទេ រឿងហ្នឹងមេចវិញ ? អូនអត់យល់ហេ
ម៉េង: រឿងអី ? (ប្រុសំណប់ចិត្ត ខ្ញុំ ធ្វើជាអត់ដឹង នៅជិតគាត់យូបានដឹងថាគាត់ចេះកំប្លែង ខ្ញុំធ្វើជាមុខជូរដាក់គាត់ចរិកកូនក្មេង របស់ខ្ញុំ បើទោះជាប្រឹងទប់យ៉ាងណា ក៏លាក់មិនជិតដែរ)
ម៉េង: បាន បានតែ អូន អង្គុយទីនេះ មក អង្គុយក្នុងរង្វង់ដៃបងមក ចាំបងប្រាប់
អូខេ អូខេ ចឹងបាននៅ?”
ម៉េង: ហាហហាហា ចេះអងគ្លេសទៀត ហា
បង
ម៉េង: បាន បាន តាមពិតទៅ បងមានអារម្ភល្អតាំងពីថ្ងៃជួបអូនដំបូងមកម្លេះ គ្រាន់តែដឹងថាអូនរៀនទី ១១ នៅសលាបរិវាស បងដឺងថាពួកយើងនិងជួបគ្នាម្តងទៀត តែបងមិនបានគិតអីវែងឆ្ងាយទេ ព្រោះបងដឹងថាបងចាស់ វ័យ ២៥ឆ្នាំ រីឯអូន ១៧ វាខុសគ្នាឆ្ងាយណាស់ តែដល់ពេល់យូៗៗទៅ បង្រៀនចុះឡើង ក៏ស្រលាញ់ ហាហាហាហា
មែនហ ចុះមេចបានស្រលាញ់ ហើយហេតុអីស្គាល់ម៉ាក់ខ្ញុំ ហើយដឹងថាខ្ញុំ មានជាប់សាច់ ឈាមជាមួយគ្នា

ម៉េង: បងមិនដឹងរយះពេល៦ខែនេះអូន មានចាប់អារម្ភអីអត់ទេ តែបងនេះ សង្កេតរហូត តែអូនហាក់គ្មាផ្តល់ឧកាសសោះ ថ្ងៃមួយបងទើបមកពី ផ្សាតានី ហើយឈប់ញាំអីនៅផ្សាត្រាំសរសរ ក៏ជួបធារិទ្ឋ សួរនាំក៏ដឹងថា តូបម៉ាអូនឯងមួយណា បន្ទាប់មកបងឧស្សាហ៏មកទិញអី ម្តង ពីរដង គាត់ក៏សួរបថា បងហ្នឹង កូន បងភារី ប្តី គាត់កាលពីនៅរស់ជាជាងមាស នៅភ្នំពេញមែន? គ្រា់តែលឺចឹងបងស្លាំងកាំង គាត់ ស្គាល់ឈ្មោះប៉ាម៉ាក់បង តែបងក៏ប្រហែល ប្រហែល គាត់ បន្ទាប់មកក៏ជជែកគ្នា ហើយក៏ស្គាល់ គាត់ថា គាត់ចំណាំត្រង់សើចស្រស់ដូចប៉ាបង ហាហាហា ម៉ាក់អូនក៏ថាបងស្អាតដែរ មេចដែរ
គាត់ចាស់ចឹងហើយ ល្មមល្មម គាត់ថាស្អាតហើយ (ប្រុសសំនប់ចិត្ត ធ្វើមុខជូរ បែរមុខចេញ) អូនយាយលេងតើ តែ ចុះរឿងមកកំពតនេះ ? ”



ម៉េង: មានអីពិបាក បងដឹងថាអូនចង់មកលេងជាមួយមិត្តភក្តិ តែដោយសារជាប់ លក់ច្បាស់ជាមិនបានមកហើយ  ដូចនេះ បងប្រាប់គាត់តាមដំនើរថាចង់យកអូនមកលេងផ្ទះលោកយាយម្តងព្រោះ យាយមិនដែរស្គាលមុខផង  គាត់ក៏ព្រម រួចខលហៅប្អូនស្រីអូន មកភ្នំពេញវិញ គាត់ថាមានពេលល្អ និង មកលេង ដែរតែមិនដឹងពេលណាទេ។ ម៉ាកអូនចូលចិត្ត បងហាណា ចាំមើលម៉ាកអូនទំនេរ នាំទៅលេងផ្ទះបងនៅភ្នំពេញជាមួយគ្នា ពួកគាត់ខានជួបគ្នា ច្រើនឆ្នាំហើយ ជួម៉ាក់បង។

ចឹងហ មួយទៀតហេតុអី បងជ្រើសយកខ្ញុំ ? ហេតុអី បងសារភាពពេលនេះ
ម៉េង: បងមិនដឹងទេ គ្រាន់តែដឹងថាស្រលាញ់ ឬ មកពីអូនធាត់មានសាច់ ធ្វើអោយបងលង់ ឬមកពី អូន មានចរិកល្អ ឬក៏មកពីនិស្ស័យ គិតហើយគិតទៀត ព្រោះបងមិនមែនក្មេងទេ បង មិនចង់មានស្នេហ៏ ច្រើនដង បងបានគិត ហើយគិត ទៀត តែក្តីស្រលាញ់ជម្រុញអោយបង ជ្រើសយកអូន បងខ្មាសអៀនទៅ វិញទេ បង វ័យ២៥ ២៦ឆ្នាំ ទៅហើយ តែអូន១៧ ក្មេងខ្ចី បែបនេះប្រហែលអូន មិនទទួលទេ មើលទៅ
ចុះបើបងគិតចឹងប្រាប់គេធ្វើអីចុះ?
ម៉េង: ចេះតែប្រាប់ទៅ ក្រែងគេមានចិត្តលើយើងដែរនោះអី ហាហាហាហ
ខូចណាស់បងឯងនេះ បងចុះថ្ងៃស្អែកហគិតមេចទៅ ? ចំពោះបងមិនអីទេ តែខ្ញុំវិញ ហាក់មិនងាយទេ
ម៉េង: មេចគិតចឹងកូនក្មេង តួនាទីអូនគឺត្រូវខំរៀន រឿងផ្សេងបងចេះគិតហើយ តាប្រឡបបាកឌុបធ្លាក់ ដឹងថាត្រូវហើយ
យីចង់វ៉ៃគេ មែន ?”
ម៉េង: ខ្លាចអី
មែនហ ???
ម៉េង: ហាហហាហាមិនហ៊ានទេ ប្រពន្ឋសំលាញ់
អៀនហា​ ”





ប្រុសល្អរបស់ខ្ញុំ កចាប់ងើយមុចខ្ញុំឡើង សំឡឹងដោយកែវភ្នែកភ្លឺថ្លា បបួមាត់ដ៏ទន់របស់គាត់ ថើបថ្ងាស់ខ្ញុំ រង្វង់ដៃ សាចដុំ រុះព័ទ្ឋរាងកាយខ្ញុំការពារពី ភាព ត្រជាក់។ ភាពកក់ក្តៅ អំណាចនៃក្តីស្រលាញ់ ជំនឿចិត្ត បានគ្រប់ចិត្តកាយខ្ញុំ បុរសដំបូងម្នាក់នេះហាក់ផ្តល់ជំនឿចិត្តយ៉ាងមាំ ក្នុងការដើរបន្តរ លើផ្លូវនេះ ខ្ញុំដឹងថាវានិងមិនងាយដូចការគ្រង់ទុកនោះទេ តែ ខ្ញុំជឿជាក់លើគាត់  មិនថាមានរឿងអ្វីកើតឡើងនោះទេ អោយតែមានបុរសម្នាក់នេះនៅក្បែរ ខ្ញុំ និងមិន ខ្លាចឡើយ​ ។ 

ស្នេហា ស្នេហា ធ្វើអោយមនុស្ស ដេកសើច អង្គុយសើច ញ៉ាំបាយក៏សើចដែរ ឥទ្ឋិពល ខ្លាំងមែនហ្ន តែ នៅចឹងរហូតអត់ទេ? វគ្គក្រោយនៅតែរីករាយបែបនេះ មែន? ចាំតាមដានវគ្គក្រោយទាំងអស់គ្នាណា សូមសំណាងល្អជួនដល់អ្នកទាំងអស់គ្នាណា !
ណារ័ត្ន ឃូល
អរគុណ


No comments

Powered by Blogger.