ចំណងគ្រួសារ ភាគទី៥



សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ភាគ៥ មកដល់ហើយ ភាគបន្តរនិងត្រូវបានលាតត្រដាង តោះទៅអានជាមួយគ្នា មើរ ចង់ដឹងហេថាថារ៉ូបានទៅរៀនបន្តរនៅភ្នំពេញអត់ហ្ន? ចុះស្នេហារ៉ូមែនធិចគេនោះដល់ណាអាយ ហ្ន? ទៅអានហៅមិត្តភិក្តមកអានជាមួយគ្នា កំដរការអផ្សុក ណា !

ចំណងគ្រួសារ ភាគទី៥


 


            ព្រះអាទិត្យថ្មី នៃ ថ្ងៃថ្មីរះបន្តរបន្ទាប់ ពីមួយថ្ងៃមួយថ្ងៃ ទំនាក់ទំនងគ្រួសារខ្ញុំ និងគាត់កាន់តែ ស្និតស្នាល ស្នេហាពួកយើកាន់តែលូតទៅមុខជានិច្ច វ័យ១៧ឆ្នាំរបស់ ខ្ញុំប្រែក្លាយជាមនុស្សចាស់ វ័យ ២៥ឆ្នាំ ដោយសារទទូលបានការយកចិត្តទុកដាក់ពីបុរសចំនាស់ ២៦ ឆ្នាំម្នាក់នោះ  ភាសាអង់គ្លេស ក៏រីកចំរើន ចរឹកឬកពារ លែងជាកូនក្មេង ចេះគិតច្រើនជាងមុន។ យើងទាំង២នាក់ឧស្សាហ៏ដើរលេងជាមួយគ្នា ម៉ែខ្ញុំគាត់រាងបើកសិទ្ឋទូលាយ ពេលដែលដើរជាមួយបងម៉េង ប្រហែលមកពីគាត់ឃើញខ្ញុំ ពូកែជាងមុនហើយមើលទៅ ដើរជាមួយបណ្ឌិត អាចមានឧកាសក្លាយជាបណ្ឌិត  ហេហេហេហេ។
…………………


          ១ឆ្នាំកន្លងហួស ស្នេហានេះពោពេញដោយភាពផ្អែមល្ហែម ម៉្យាងពួកខ្ញុំលាក់វាបានជិតល្អណាស់ ស្និតស្នាលក៏មិនអីព្រោះជាប់សាច់ឈាមដែរ ដូចនេះគ្មានអ្នក ណាសង្ស័យអីទេ។ ពេលវេលារីករាយ ដើរលឿនមែនទែន តែ ផ្ទុយទៅវិញ ខ្ញុំត្រូវត្រៀមរស់នៅមួយឆ្នាំដោយគ្មានគាត់។ ប្រុសល្អរបស់ខ្ញុំត្រូវ ដូរ មកមកបង្រៀននៅភ្នំពេញនិងត្រូវរៀនបន្តរ។ ១ឆ្នាំដែលគ្មានគាត់វាពិតមិនសូវទម្លាប់ ប៉ុន្តែពេលវេលា បានបង្រៀនខ្ញុំ អោយរៀនទទួលខុសត្រូវ និងគ្រប់គ្រង ខ្លួនឯង  បើទោះជាមិនមានគាត់អ្នកនៅក្បែរ ព្រឹកល្ងាចដូចមុនក៏ដោយ។ទំនាក់ទំនង តាមទូរស័ព្ទ ជួបគ្នាខែបុណ្យទាន វារិតតែពិសេស សម្រាប់ស្នេហា ផ្លូវឆ្ងាយដូចជាពួកយើង។ និយាយមែន ពីមុនពេលមានបងម៉េងនៅ មិនសូវបានរវីរវល់ជា មួយអាតាប៉ិវឌ្ឈន:   នោះទេ ស្មានតែគេខឹងបាត់ ហើយ ដឹងអី​ ហេហេហ នៅឈ្លោះជាមួយខ្ញុំដដែលពេលជួប គ្នាតតាមឆាតម្តងៗដែរ យាយដល់អាតាប៉ិហ្នឹង ស៊ាំចិត្តហា ។


ម៉េង: អាឡូអូន កំពុងធ្វើអីហ្នឹង?
បាទ កំពុងនឹក បង ហាហាហហា
ម៉េង: យី ចេះ លលេងទៀត
ចេះយូហើយ
ម៉េង: ស្អែកចេញ លទ្ឋផលហើយ ភ័យអត់?
អត់ផង
ម៉េង: ហាហាហាហា ជំនឿចិត្តខ្ពស់ម្លេះ ?
ព្រោះអូន មានបង ព្រោះបងជាកំលាំងចិត្ត អូន ជឿរជាក់លើសមត្ថភាពខ្លួនឯង តាចេញលទ្ឋផលភ្លាម អូនទៅ អូននឹងបានរៀបចំឥវ៉ាន់ទៅ រៀនបន្តរនៅភ្នំពេញ និងអាចបាន នៅជិតបងដូចគ្នា ហេហេហេ
ម៉េង: ហ៊ឺម
មានរឿងអី មើលទៅបងដូចជាមិនសប្បាយចិត្តសោះ បងដូចជាប្លែក ដល់ហើយ
ម៉េង: ទេៗ គ្មានអីទេ អូនកុំគិតច្រើនអី មិនអីទេ
សង្ឃឹមថាចឹងចុះ
ម៉េង: អូនជិតបានមករផននៅភ្នំពេញ ហើយ ពេលវេលាស្និតស្នាល កាន់តែមានច្រើន បងទង្ទឹងថ្ងៃនោះ
“អូនក៏ចឹងដែរ២ថ្ងៃទៀតចេញលទ្ឋផលហើយ ”
ម៉េង: អូ អូនហា បងរវល់បន្តិច បាយ បាយណា
បាទបង




អារម្ភចាប់ផ្តើមភ័យ នៅមិនសុខ មិនមែនព្រួយពីឡទ្ឋផលប្រឡងនោះទេ តែបែជាបារម្ភពី ប្រុស ល្អរបស់ខ្ញុំទៅ វិញ គាត់បានប្រែប្រួល រយះពេលតែ១ខែ គាត់ប្រែក្លាយជាមនុស្សរវល់ លែងមាន ភាព កម្លែង ភាពរស់រវើករបស់គាត់បែរជាសោះកក្រោះ ទង្វើនេះ បញ្ចាក់ថាអស់ចិត្ត? បញ្ចាក់ ជិត ដល់ផ្លូវ បំបែកមែនទេ? អូលោកតាអើយ បើសិនបែបនោះមែន តើខ្ញុំនិងក្លាយជាបែបណាទៅលោក? 


រីងៗៗៗ (ទូរសព័ទ្ទរោទ៏)
មានការអី យប់ហើយខ្ញុំគេង
វឌ្ឍន: ឈ្លើយមេះ អត់ចេះជំរាបរទេហ?
“យី ក្បាច់ក្បួរណាស់ នឹកខ្ញុំមែនហា 
វឌ្ឍន: ហាហាហហាហា ចេះយាយកើត ចង់ប្រាប់ថា ធ្លាក់ហើយ កុំរំពឹងពេកណា
“យី ប្រុសសចង្រៃ  សម្តី មិនដែលពិរោះសោះ”
វឌ្ឍន: ហាហហាហា យាយរួមគឺធ្លាក់ហើយ  នៅលក់ខោអាវទៀតទៅណា
“អូ ទ្រាំមិនបានទេ គួសស្អប់ណស់ បានហើយ បិទ”
វឌ្ឍន: ហេយៗៗៗ ហ្គួទណាយ
“(ចេះយាយពិរោះខ្លះទៅ មិនបាន ) បាទ ហ្គូទណាយ​”
វឌ្ឍន: ហាហាហហា អូខេបា​យ​ បាយ ធ្លាក់ហើយ ធ្លាក់ហើយ
យី អ្វី ” (គួឬអោយស្អប់ណា់ គិតៗទៅ មានគាត់ដែរ ប្រសព្វឆ្គួត តាមអារម្មមិនទាន់ទេ យប់នេះកើតអី ចេះ មកលលេងសម្តី ក្នុងចិត្តអាតាប៉ិហ្នឹងចង់អោយធ្លាក់ខ្លាំងមែន? កុំខ្វល់ នឹក ម្ចាស់ចិត្តដល់អាយ ….)
.................................................................


          លទ្ឋផលជាទីគាប់ចិត្ត នៃការប្រឡងបាក់ឌុប និទ្ទេស B មានអន់អី ម៉ែខ្ញុំសប្បាយចិត្តណាស់ បិទតូប មកភ្នំពេញ ជប់លាង ជាមួយគ្រួសារបងស្រី មិនបែចខ្ញុំប្រាប់ក៏ដឹងដែរមែនទេ ? គឺដឺងថា មានវត្តមានអាតាប៉ី  វឌ្ឍន:នោះដែរ  តែក៏មានបង ម៉េងបុរសង្ហារបស់ខ្ញុំ និងគ្រួសារគាត់  រួមជាមួយ គ្រួសារ បងថ្លៃខ្ញុំដូចគ្នា ចាស់ក្មេង ២០នាក់ដែរតើ អ៊ូអរ ជីវិតស្នេហា ការទួលខុសត្រូវ និង ការប្រឈមនិងជីវិតនេះ គឺចាប់ ពីចំនុចនោះមក 


ហេយ បង ឈរធ្វើអីម្នាក់ឯង  ញាំឆ្អែតហើយមែនទេ? ”
ម៉េង : បាទ អូន ចុះអូន ចេញមកក្រៅតាមបងធ្វើអី ប្រយ័ត្ន ម៉ាក់រកណា
មិនអីទេចាស់ៗ ពូកគាត់ កំពុង ជាប់ម៉ាត់គ្នា នៅក្នងហ តែបងកើតអី បងមើលទៅហាក់មិនសូវសប្បាយចិត្ត សោះ នេះ ១ខែ ហើយ ទើបតែបានជួបគ្នា នៅថ្ងៃនេះទេ ខលក៏មិនសូវទៀត បងកើតអី ? (ប្រុសល្អដង្ហើមធំ ងើយមើលមេឃ រូចបែប មកញញឹម ដាក់ ខ្ញុំ)”
ម៉េង : គ្មានអីទេ អូន សុំទោស ណា មកពីបងរវល់ពេក ខែនេះ តែក្នុងចិត្ត បង តែមានអូនជានិច្ច អូយាយចឹង អូន បន្តរ យក បរិញ្ញាប័ត្រ អក្សរសាស្ត្រអង់គ្លេស មែនទេ?
បាទ បង  គិតថា ស្អែក ខានស្អែក ទៅ សួរសាលា ហើយ
ម៉េង : ល្អតើ ចាំបងជួនទៅ  



បាទបងអរគុណ (ខ្ញុំ សំលឹង មើលទៅ កែវភ្នែកដែល ពេញ ដោយពន្លឺ តែហាក់មិនដូចពីមុនសោះ  បុរសម្នាក់នេះហាក់ មិនស្រស់បោះទាល់តែសោះ ក្នងុចិត្តគាត់ ប្រហែលជាស្មុគស្មាញណាស់ហើយ )”
ម៉េង : (ប្រុសល្អរបស់ខ្ញុំ កាន់ដៃខ្ញុំ ញញឹមស្រស់ បន្លប់មុខក្រៀមក្រំ) អូន បងជូនអូន
អ្វី ហ្នឹង ? អូអរគុណ ហាន់នី ស្អាតណាស់ (ចញ្ចៀន ពេជ្យ រូប បេះដូង) ”
ម៉េង : ស្រលាញ់អត់?
បាទ ស្រលាញ់ ស្រលាញ់ណាស់ អូន នឹងថែរក្សាវាអោយបានល្អ មានវា ប្រៀបដូចមានបង ជាប់និងដើមទ្រូង
ម៉េង : ដល់ម្លឹងផង អូន សម្លាញ់ ចឹងមានវា បងលែងសំខាន់ហើយ ហាហាហាហ
មែនហា

ម៉េង : កុំដោះវាចេញ កុំបោះវាចោល បើទោះជាអូនស្អប់បងក៏ដោយ មិនថាមានអ្វីកើតឡើង បេះដូងបងគឺនៅនឹងអូន ត្រូវជឿជាក់លើបង បងស្រលាញ់អូនអស់មួយជីវិត
បាទ បងអូនក៏ដូចគ្នា ស្រលាញ់បង រហូត
វឌ្ឍន: :ចេក ចេក (សម្លេង ស្រែក ហៅ )
“(ប្រុស ចង្រៃ អត់កែរចរិក ដាច់សង្វាក់អស់ហើយ ) វាម៊េច ហា ? ”
វឌ្ឍន: : មានអី អ៊ុំអោយហៅ
“(ខ្ញុំ សម្លក់អាម្សៀលនោះ បងម៉េង ប្រុសសង្ហា យកដៃអង្អែលស្មា ខ្ញុំ ) ដឹងអាយ (ប្រុសចង្រៃ ដើរចេញ ឬក ឡើងអឿ ស្លាប់ហើយ តិចទៀត នៅផ្ទះ ជាមួយគ្នា វ៉ៃគ្នាស្លាប់ហើយ បើមិនដែល ត្រូវគ្នា ចឹហ)”
បង  ខ្លាច ខ្ញុំវ៉ៃគ្នាមែន
ម៉េង : ហាហាហហាហា កូនក្មេង ធ្វើចឹងធ្វើអី ហាតោះ ចូល ក្នុង វិញម៉ាក់ហៅហើយ




 

          ចាស់ជជែកគ្នា មិនដាចពីនេះ ពីនោះ រីឯក្មេងៗវិញ រត់ពេញផ្ទះ ឡើងវ៉ុលតែម្តង ពិធីជប់លាងគឺបែនេះ បើស្ងាត់គេ មិនហៅថាជប់លាងនោះទេមែនទេ?
ម៉ាក់បងម៉េង :  អូមកហើយ ហេកូន នេះ អ៊ុំអោយណា កាដូរលើកទឹកចិត្ត (អាំងបាវពណ៏ក្រហម)
អូ មិន មិនហ៊ានទទួលទេ អ៊ុំ កុំអី
ម៉ាក់បងម៉េង :  អត់ទេកូនយក ទៅ អ៊ុំ លើកទឹកចិត្ត
ម៉េង : យកទៅ ម៉ាកអោយហើយ
“(ខ្ញុំក្រលែក មើលទៅ ម៉ែ គាត់ ងុក ក្បាល) បាទ អរគុណ អ៊ុំ
ម៉ាក់បងម៉េង :   ថារ៉ូ ពេញវ័យសង្ហាណាស់ ចាំមើលតែមករៀននៅភ្នំពេញ ស្រី ដេញស្លាប់ហើយ ហាហាហា បើសង្ហាម្លឹងៗ

(អ្នកគ្រប់គ្នា សើចចំអក់អោយខ្ញុំ រីឯខ្ញុំនេះអៀនសឹងស្លាប់ ហើយ បងម៉េង វិញ សើចឡើងរលាក់   តែម្តង )
ម៉ាក់បងម៉េង :   យាយចឹង បងឡើទៅវិញ ថ្ងៃណាដែរ?
ម៉ែខ្ញុំ: ចា ប្រហែល ខានស្អែក ព្រោះចាំ ទៅ មើលសាលា ប៉ង់លុយ អោយថារ៉ូណាបង
ម៉ាក់បងម៉េង :    អូ ចាចឹង ល្អដែរ ខ្ញុំ គិតថា បង ចាំថ្ងៃ អាទិត្យ ចាំអញ្ចើញទៅ វិញ បានទេ?
ម៉ែខ្ញុំ: ចា មេចទៅ ? មានការអ្វី មែន បង ?
ម៉ាក់បងម៉េង :     ចង់ហៅបានជាគ្នា ព្រោះថ្ងៃសៅរ៏ និង ត្រូវទៅ ភ្ចាប់មាត់ ភ្ចាប់ ពាក្យជាមួយ កូនមិត្ត ភក្តិ អោយ ម៉េងនិងណា បង
ម៉ែខ្ញុំ: អូ ចឹង មិនអីទេ ខ្ញុំ ទៅបានតើ ចង់ទៅឃើញដែល នារីណាបានម៉េងជាស្វាមី ហ្ន សំណាងណាស់

(ចាស់ៗ សើចព្រមគ្នា ជាមួយនិងរឿងសេរី មង្គលនេះ តែផ្ទុយទៅ វីញ ខ្ញុំ ធ្លាក់ថ្លើមក្តុក តែម្តង បេះដូង ខ្ញុំពេលនោះ ប្រៀបបានផ្ទាំងថ្ម មួយផ្ទាំង ធ្លាក់ចំ កំតិចគ្មានសល់ ហេតុអីគាត់ មិនប្រាប់ខ្ញុំ ហេតុអីគាត់ លាក់បាំង ហេតុអី ហេតុ អី …….ដំនើរត្រេត ត្រូត គ្មានកំលាំង កែវភ្នែក ដក់ពេញដោយទឹកភ្នែក ស្ទើរបាក់ទំនប់ ប្រឹងទប់ ទាំងតឹងទ្រូវស្ទើរប្រេះ អ្នកណាយល់ពីអារម្មណ៏នេះ ??? ខ្ញុំ មិនដឹង ថាមានអ្នកណាចាប់អារម្ភ និងកាយវិកានេះ ឬយ៉ាងណា តែគ្រាន់ដឹង ថាមានខ្សែភ្នែកចម្លែក មួយគូរ កំពុង តែសម្លឹង មកកាន់ខ្ញុំ បើទោះជាខ្ញុំ ប្រឹងទប់យ៉ាងណា ក៏មិនអាចលាក់លៀមបានដែរ)
………………………………..




បងមកតាមខ្ញុំ ធ្វើអី ចុះទៅក្រោមវិញ ទៅប្រយ័ត្នគាត់រក
ម៉េង : សុំទោស
(ខ្ញុំបែរមុខទៅរកគាត់ ជាមួយនិងស្នាមញញឺម លាយឡំនិងតំនក់ទឹកភ្នែក ហូរជោគថ្ពាល់) កុំសុំទោសអី មិនមែនជាកំហុសឯណា វាជាកាតព្វកិច្ច បងគ្មានកំហុសទេ
ម៉េង : សុំទោស ៗ (គាត់ចាប់ឧបខ្ញុំ ជាប់និងដើមទ្រូង សំលេងអួលដើមករ ភាពទន់ជា្រយរបស់បុរសមាឌមាំ ម្នាក់នេះ​បង្ហាញអោយខ្ញុំ ឃើញ តំនក់ទឹកភ្នែក ហូរចេញ ពីក្រសែភ្នែក ដ៏រឹងមាំរបស់គាត់  តើពួកយើងនៅតែបន្តរ ឬក៏ស្របតាមបំណងចាស់? ផ្លូវនៃស្នេហា ផ្ទុយភេទនេះ ពីបាកដើរពេកហើយ )

……………………………………………..


          បន្ទាប់ពីថ្ងៃនោះ មកគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ ពីក្មេងប្រុសម្នាក់ដែលមានតែស្នាមញញឺម ប្រែក្លាយជាសោះកក្រោះ លែងចេះញញឺម ជំនួសដោយទឹកភ្នែក និង រស់នៅជាមួយភាពឯកការ បើទោះជាបង ម៉េងគាត់ ព្យាយាមយ៉ាងណា ក៏ខ្ញុំជឿថា ស្នេហ៏នេះ មិនអាចទៅ រួច គឺពិតជាមិនអាចទៅ រួច ឡើយ ហិហិហិហិហិ
ម៉េង : អាឡូ អូន បងទៅ យក ល្ងាចនេះ ចាំបងណា
អត់ទេ អូន មិនស្រួលខ្លួនទេ មិនចង់ទៅណាទេ
ម៉េង : ទេអូន កុហក មួយអាទិត្យ ហើយ ម៊េចអូន គេចមុខ បង មិនទុកអោយបងបកស្រាយ ស្មានថាបងចង់មែនទេ?
បានហើយ ខ្ញុំ ចង់ចង់សម្រាក់ (ទូតៗៗៗ ផ្តាច់ទូរស័ព្ទ ) (ខ្ញុំ ដឹងថាមិនមែមានតែខ្ញុំនោះទេ ដែលឈឺ តែ ខ្ញុំ មិនចង់បានបែបនេះ ទេ គឺចង់ឃើញមនសុ្សដែលខ្ញុំ ស្រលាញ់មានអនាគត សុំទោស បង
ម៉េង ហិហិហ)
…………………………



ម៉េង : អាឡូ បងនៅមុខផ្ទះ ចេញមក
មិនទៅទេ បានហើយ
ម៉េង : បើមិនទៅ ទេ បងចូលទៅចាប់ហើយ (ប្រុសល្អរបស់ខ្ញុំ និយាយចប់ ចូលមកមែន អាតាប៉ិ វន្ឍន ហ្នឹង បើកទ្វាផ្ទះ អោយ ហ្មង )
ម៉េង : រ៉ូ បើកទ្វាបន្ទប់ បើកទ្វាៗៗៗ (ស្រែក )
ចេញទៅ ខ្ញុំ ចង់នៅម្នាក់ឯង
ម៉េង : ទេ បើមិននិយាយគ្នា បងមិនទៅណាទេ
“(ប្រុសល្អ របស់ខ្ញុំ ឈរអង្រួនទ្វា ដោយមិនស្តាប់សម្តី ខ្ញុំ ) ហេយ បងឆ្គួតទេអី បងឆ្គួតហើយ
វឌ្ឍន: :  ទៅឈ្លោះគ្នានៅក្រៅ បងស្រី មកលូវហើយ ចង់អោយគេដឹងមែន ? (ប្រុសចង្រៃស្រែក ពីក្រៅបន្ទប់ សម្តីគាត់ធ្វើអោយ ខ្ញុំ ស្ងាត់ជ្រៀបតែម្តង មានន័យថាគាត់ដឹង ពីទំនាក់ទំនងពូកយើង?)
ម៉េង : សុំទោស
 
វឌ្ឍន: : ខ្ញុំ យល់ រ៉ូចេញមក ជជែកគ្នា ទៅ កុំរឹងរួសបែបនេះ ប្រយ័ត្នបែកការ
“(សំលេង បើកទ្វា ) ហិហិហិហិ សុំទោស សុំទោស (ប្រុសល្អ របស់ខ្ញុំ អោបខ្ញុំជាប់ជាមួយទឹកភ្នែកហូរ ដោយមិនខ្មាស់ វឌ្ឍន: )”


          ខ្ញុំចេញមកខាងក្រោជាមួយគាត់ ជិះឡាន ជិតមួយម៉ោង មិនដឹងថាត្រូវទៅណា ម្នាក់ៗស្ងាត់ រៀងៗ ខ្លួន ថាទៅមើលគួរនិយាយពីអ្វី? គួរធ្វើអ្វី? បើប្រាកដរួចទៅហើយ ថាអានាគតកូនក្រមុំមិន មែនជាខ្ញុំ មនុស្សដែលរួមរួសជាមួយគ្នា មិនមែនជាខ្ញុំ ឈឺចាប់ពេកហើយ ការពិតនេះ
ទីងៗៗៗ (ទូរស័ព្ទរោទ៏)
ម៉ាក់បងម៉េង : អាឡូ ម៉េង នៅណាកូន?
ម៉េង : បាទ ម៉ាក់នៅជាមួយ រ៉ូណាម៉ាក់
ម៉ាក់បងម៉េង : ចាកូន មកយកម៉ាក់ទៅផ្ទះ ផងបានទេ ម៉ាក់នៅ ហាង មីងឯងណា
ម៉េង : បាទ ម៉ាកមិនអីទេ
……….


           យប់នោះខ្ញុំមិនបានមកផ្ទះវិញ ទេដោយសារតែ ម៉ាក់បងម៉េងឃាត់អោយនៅញាំបាយជាមួយ។ គ្រួសារគាត់មិនមានគ្នាច្រើនទេ មានតែម៉ាកគាត់ គាត់ និងប្អូនស្រី រួមទាំងគូរដណ្តឹងប្អូនស្រីគាត។ បងម៉េងអត់មានប៉ាដូចខ្ញុំចឹង ប៉ុន្តែមិនអីទ បន្តិចទៀតនិងអ៊ូអរមិនខាន គ្រួសារនេះ និងក្លាយជាគ្រួសាធំ នៅពេលដែលបងម៉េង រៀបការបង្កើតកូន នឹកដល់រឿងនេះ ខ្ញុំទប់ទឹកភ្នែកមិនបានមែនតើ
ម៉ាក់បងម៉េង : រ៉ូ ៗៗ កូនភ្លឹកម៉្លេះ ថីនឹងកូន ញាំទៅ កូន
បាទ ៗ អ៊ុំ បាទ





ម៉ាក់បងម៉េង : ញាំទៅកូន  សៀកហ័ន ដូសម្លរថែមកកូនអោយប្អូន(សៀកហ័ន គាត់ជាប្អូនស្រី បងម៉េង គាត់បងខ្ញុំ ដោយសារតែចុងឆ្នាំនេះគាត់ការហើយ ចឹងហើយ បាន បងម៉េងត្រូវន្យា ពេលទៅឆ្នាំក្រោយ)
អូរមិនទេ អ៊ុំ ឆ្អែត ហើយ
ម៉េង: ញាំអោយច្រើនទៅ (ប្រុសល្អ ប្រើសំលេង យ៉ាងមាំមកកាន់ខ្ញុំ ដោយមិនមើលមុខខ្ញុំ ប្រហែលជាគាត់គិតថា ខ្ញុំ រីការាយណាស់ហើយ ពេលដែលបានការយកចិត្តបែបនេះ តែផ្ទុយទៅវិញ ខ្ញុំ ពិតជាពិបាក់ដង្ហើមណាស់ ពិបាកមែន……)
ម៉ាក់បងម៉េង : អូយាយចឹង សល់តែ ២អាទិត្យទៀត ដល់ថ្ងៃភ្ជាប់ពាក្យហើយនៀក កូនរ៉ូ មកជួយអ៊ុំផង ហើយ មើល មើលបងអែងផងណា
អូ បាទ បាទ បាទ អ៊ុំ (ស្នាញញញឺក្លែងក្លាយរបស់ខ្ញុំ ប្រឹងញញឺមដោយមិនសំ ទឺកភ្នែក ទប់មិនជាប់ )”


ម៉េង: ម៉ាក់ កុំនិយាយរឿងនេះបានទេធុញណាស់   (ប្រុសសម្លាញ់ ប្រើសំលេង គំហកទៅកាន់ម៉ាក់គាត់ )
ម៉ាក់បងម៉េង : មេចអែងយាយចឹង ហា​(ស្ត្រីចំណាស់ បន្លឺសំលេង ជាមួយទឹកភ្នែក )
សៀកហ័ន: ម៉ាក់ ហើយថីហ្នឹង កើតអីស្រែកខ្លាំងម៉េះ ?
ម៉េង: មិនចង់ភ្ជាប់ពាក្យ មិនចង់ការ មិនចង់មានប្រពន្ឋ
ម៉ាក់បងម៉េង :​ អូ ម៉េចក៏ចឹង នៅចំណាស់ណាទៀត ក្រែងនិយាយគ្នាហើយតើ ម៉ាក់ចាស់ហើយ ៦០ផ្លាយអីលូវហើយ ឯងមិនយល់ទេហ ?
ម៉េង: ចុះម៉ាក់មានយល់ពីអារម្ភខ្ញុំ អត់ហា ម៉ាក់ រៀបការ ៗ បើខ្ញុំមិនស្រលាញ់ផង
ម៉ាក់បងម៉េង :​ កូនគេល្អ សំនឹងអែង អែងល្ងង់មេះ ហាចុះ អែងស្រលាញ់អ្នកណា ចាំដល់ពេលណា  ហា?

សៀកហ័ន: ម៉ាក់ៗៗ បានហើយ បានហើយម៉ាក់
ម៉ាក់បងម៉េង :​ ត្រូវតែភ្ជាប់ពាក្យ ហើយការ
( ប្រុសល្អ របស់ខ្ញុំ ស្រក់ទឹកភ្នែក គាត់ក្រែលែកមកមើលខ្ញុំ កុំអីៗៗ បងកុំនិយាយការពិតចេញអី កុំអី )
ម៉េង: ខ្ញុំស្រលាញ់ថារ៉ូ ពូកយើងស្រលាញ់គ្នា ស្នេហានេះ ២ឆ្នាំ ហើយ ខ្ញុំមិនអាចទទួលយកស្រីផ្សែងមកទេ
ម៉ាក់បងម៉េង :​ អូៗៗ អាកូន អារកូន …..
សៀកហ័ន: ម៉ាក់ ៗៗៗ
ម៉េង: ម៉ាក់ៗៗ
 
(អ្នករាល់គ្នាច្រួលច្របល់ពេញផ្ទះស្រ្តីចំណាស់ រន្ឋត់ពេក ទន់ដៃទន់ជើង ដួលទៅលើឥដ្ឋ តែអ្វីដែល ខ្ញុំភ័យនោះគឺថា ដៃរបស់ប្រុសល្អរបស់ខ្ញុំ មុត និងអំបែងចានដែលបែកខ្ជាយ ពេលដែលគាត់ រត់ទៅទ្រម្តាយ។ ម្នាក់ៗដូចជាស្ថិតក្នុងភាពតឹងតែងដល់ហើយ ផ្ទះដែលមានសុភម្គលមួយប្រែជាស្ងាត់ ផ្ទុកទៅដោយភាពស្មុគស្មាញទៅវិញ។ ប្អូនស្រី បងម៉េង និងគូដណ្តឹង អង្គុយក្បែរ គ្រែម្តាយគាត់ដែលកំពុងតែដាក់សារ៉ូម រីឯខ្ញុំ វិញ អាចធ្វើអ្វីបានក្រៅបានពី អង្គុ បង្ហូរទឺកភ្នែក ម្នាក់ឯងក្រោម ពន្លឺច័ន្ទ ក្នុងស្បៃដ៏ងងិត ឈឹងគ្មានពន្លឺនេះ)

ម៉េង: អូននៅទីធ្វើអី ហេតុអី មិនចូលក្នុង (ប្រុសង្ហា ពោលដោយសម្លេងស្អក់់ ជាមួយ រង្វង់ដៃ អោបខ្ញុំអោយគេចផុតពីភាពត្រជាក់ នៃទឹកសន្សឹម )
បង មកធ្វើអី ចុះ ម៉ាក់ហ? ”
ម៉េង: គាត់រាងត្រជាក់បន្តិចហើយ ពេទ្យបន្តិចទៀតដឹងខ្លួនវិញហើយ សុំទោស ៗ (គាត់ពោល ទាំងទឹកភ្នែក គាត់យកទឺកភ្នែក មកជជែកជាមួយ ខ្ញុំទៀត ហើយ បងម៉េងដែលធ្លាប់តែរឹងមាំ បែរជា ចូលចិត្តបង្ហូទឹកភ្នែក ទៅវិញ បើបែបនេះ មានតែខ្ញុំ ជាអ្នកធ្វើចិត្តដាច់)
“ (កែវភ្នែកទាំងគូរ ដក់ដោយទឹកភ្នែក ខ្ញុំយកដៃ ជួតវាចេញ ដោយស្នាំញញឹម ទោះជាវាជាស្នាមញញឺម ក្លែងក្លាយ ក៏ដោយ) បងហា បងកុំយំ បងអាចទេ បើអូន សុំបងរឿងមួយ ធ្វើតាមអូនបានទេ? ”



 
 

ម៉េង: រឿងអី ក៏បងអាចធ្វើបាន សុំត្រឹម តែកុំអោយបែកគ្នា គឺបងអាចធ្វើបាន ទុកពេលអោយបង ដោះស្រាយ ជាមួយអ្នកផ្ទះបងសន្យា ពួកយើងប្រាកដជាអាចនៅជុំគ្នាបាន
បងឈប់ល្ងង់ទៅបានទេ? យលចិត្តអូនផង ពួកយើងមិនអាចទេ មិនអាចទេនិស្ស័យជាស្នេហា ជាប្តីប្រពន្ឋអី បងបំភ្លេចទៅ ពួកយើងមិនអាចយកឈ្នះអ្នកផ្ទះទេ? បងដាច់ចិត្តមើលម៉ាក់បងបែបនេះ ដែរ មែនទេហា សុំទោស ខ្ញុំ មិនអាចដើរទៀតទេ សុំទោស សុំទោស សូមបងគោរពតាមការសម្រេចចិត្តរបស់អូន វាគ្មានលទ្ឋផលទេ បងដឹងទេ? បងដឹងទេ?
(សំលេងយំខ្សឹកខ្សួល សម្រែការនៃឈឺចាប់ គ្មាអ្នកយល់ ហេតុអយុត្តិធម៏ម្លេះ នេះ ក៏ជាស្នេហា ដែរ ហេតុអី ចាំបាច់តម្រូវអោយពួកខ្ញុំត្រូវបែក គ្នា? ហេតុអី?


អរគុណ បាទ នៅការចំណាយពេលរបស់អ្នករាល់គ្នា ហ៊ើយស្នេហាគឺបែបនេះ ទម្រាំបានគ្នាជាប្តីប្រពន្ឋមិនងាយនោះទេ ពិសេសស្នេហាភេទដូចគ្នាបែបនេះ ផ្លូវនេះ មិនងាយដើរ។ ចាំតាមដានជាមួយគ្នាបន្តរទៀតថា លោកគ្រូម៉េង និង ថារ៉ូ និងត្រូវបែកគ្នាមែនទេ? ចម្លើយ​និងត្រូវបានលាតត្រដាងនៅភាគក្រោយ

អាយ ឡាវ យូ
ណារ័ត្ន ឃូល
(Page) MSM ប្រលោមលោកស្នេហ៏


No comments

Powered by Blogger.