ចំណងគ្រួសារ ភាគបញ្ចប់



ចំណងគ្រួសារ ភាគបញ្ចប់







            ទឹកដីថ្មី នៃក្រុងសៀមរាប ដ៏សម្បូសប្បាយ ទេសភាព និងប្រាង្គប្រាសាទ ជាច្រើន ល្បីរន្ទឺដល់ភ្ញៀវទេសចរណ៏ ទូទាំងពិពភលោក មកកំសាន្តទេសចរណ៏ ក្មេងចាស់ប្រុសស្រី ច្រើនហូហែរ អ្នករាល់គ្នាមកទីនេះ ដើម្បីទស្សនាអច្ឆរិយ វត្ថុលើពិភពលោក ជាមួយក្រុមគ្រួសារ មិត្តភក្តិ គូរសង្សា សាងអនុស្សាជាមួយគ្នាលើទឹកដ៏ដីដ៏ពិសិដ្ឋនេះ តែចំនែកខ្ញុំវិញ មកលើកនេះ ប្រៀបដូចការជាផ្សងព្រេង សង្ឃឹមថាពួកយើងអាចចាប់ផ្តើមសារជាថ្មី ជាមួយគ្នា លើទីដ្ឋាន ដ៏មហស្ចារ្យនេះ សារជាថ្មីផងចុះ


            សូរិយារៀបលិច ពន្លឺចាំងជះ និងប្រាសាទអង្គរតូច ប៉ះនិងផ្ទៃទឹក ពន្ឡឺពណ៏មាស ក្រាលពេញធ្លា បង្ហាញពី ទិដ្ឋភាពប្រៀបដូចដ្ឋានសួរគ៏។ សំលេង សត្ចជ្រឹងយំ កង់រំពង ខ្យលត្រជាក់ បក់ផាត់ នៅអាកាសធាតុដ៏បរិសុទ្ឋ កែវភ្នែកសំលឹងមើលទៅឆ្ងាយ ក្តីកង្វល់រាប់ម៉ឹនសែនអាលាយ នៅតែវិលវ៉ុល មិនដាច់ មិនទាន់ដឹងថាត្រូវធ្វើយ៉ាងណាពេលទៅជួបគាត់ ប្រឈមកមុខយ៉ាងណា ? គួរនិយាយបែបណា? បកស្រាយបែបណា? គាត់ជឿខ្ញុំទេ? ហិហិហិ  



វឌ្ឍន:: យំទៀតហើយក្មេងល្ងង់  មិនអីទេ បងម៉េងគាត់ប្រាកដជាសប្បាយចិត្ត ស្អែកនេះ យើងនៅទៅរកគាត់នៅសាលារៀនដែលគាត់បង្រៀន នោះទាំងអស់គ្នា អូខេ ? (ប្រុសចង្រៃ ដែលខ្ញុំតែងតែស្អប់ ជេ វ៉ៃគ្នា តែកន្លងទៅ ប៉ុន្មានឆ្នាំនេះ គេកឹជាអ្នកមើលថែរខ្ញុំ ជាអង្គរក្សខ្ញុំ ជាអ្នកលួងលោមខ្ញុំ ផ្តល់កំលាំងចិត្ត ភាពកក់ក្តៅ ជាគ្រូភាសារអង់គ្លេស ដ៏ជំនាញ និងជាទីប្រឹក្សាដ៏ល្អបំផុត )
សុំទោស សុំទោស
វឌ្ឍន:: ហេតុអីសុំទោស ?
កន្លងមកនេះពិបាកបងហើយ
វឌ្ឍន:: បងពេញចិត្តធ្វើតើ ជិតដល់ពេល ចប់កុងត្រាសម្តែងហើយមែនទេ អស់តួរនាទីបងហើយមែនទេ?
ហិហិហិហិ សុំទោស បងវឌ្ឍន:​ពិតជាសុំទោស

វឌ្ឍន::ប្រាប់ហើយថាកុំយំ មិនបែចពោពាក្យសុំទោសទេ បងមិនអីទេ បងមិនស្រលាញ់ប្រុសទេ បងនិងរៀបការមានប្រពន្ឋ ពីដើមដល់ចប់ តាំងពីថ្ងៃដែលស្គាល់ឯងបងដឹងថាបងចូលចិត្តឯង ស្រលាញ់ចរិក ឯង គ្រប់យ៉ាងដែលឯងមានគឺ បងចង់បានមករក្សារ តែរយះពីឆ្នាំនេះ ជាតួរជំនូសនេះបានផ្តល់នៅក្តិសុខដល់បងណាស់ទៅហើយ បើទោះជាយើងមិនអាចមានភាពស្និទ្ឋស្នាលបន្តរក៏យើងនៅតែជាបងប្អូនល្អដ៏ដែល មានពាក្យឃ្លាបងចង់ប្រាប់ឯង ថា មិនអាចស្រលាញ់ឯង មិនអាចយកឯងជាប្រពន្ឋ តែមិនមែនមានន័យថាមិនស្រលាញ់នោះទេ ជាតិក្រោយ បើឯងជាស្រីមែន បង និង យកឯងជាប្រពន្ឋតែម្តង ហាហាហាហាហហាហាហា

 
………………………………….
             ប្រុសសង្ហាវ័យវ័យប្រហែលជិត៣០ ក្នុងឯកសណ្ឋាណ តឺណុយ អាសាម៊ី ពណ៏សរខោគគីពណ៏ខ្មៅ ស្បែកជើងឃ្វៀពណ៏ខ្មៅ សាកសំជាមួយនិងរូបរាង មាំទាំរបស់គាត់ គ្រាន់ថាគាត់រាងស្គមជាងមុន បន្តិច ប៉ុន្តែរបៀបនៃការតុបតែខ្លួន នៅតែដដែល មុខមាត់មិនមានអ្វីប្លែកទាល់តែសោះ ស្នាមញញឺម ភាពរស់រាយនៅ តែមាន មើលទៅក្មេងៗនៅក្នុងថ្នាក់នោះស្រលាញ់គាត់ណាស់ ខ្ញុំ និងបងវឌ្ឍន:​ តាមដានកាត់ ៣ថ្ងៃជាប់គ្នាដោយមិនអោយគាត់ ដឹង សព្វថ្ងៃ គាត់ជាគ្រូវបង្រៀននៅវិទ្យាល័យស្វាយ  នៃខេត្តសៀមរាប ថ្នាក់ទី១២ ផ្នែក អក្សាសាស្ត្រអង់គ្លេស និងបង្រៀននៅសាលាឯកជនមួយនៅពេលរសៀល រហូតដល់ម៉ោង៩យប់ទើបគាត់មកដល់ផ្ទះ។ ដីភុមិតូចមួយ ដែលមានផ្ទះឈឺ ៣ខ្នងជាប់និងដី អមជាមួយសួនបន្លែរ ផ្កាផ្ញិ នៅអមសងខាង និង សត្ខសុនក ៣ក្បាលផងដែរ។  ម្លប់ដើមស្វាយ ជាច្រើនដើម ដែលដាំដោយគាត់ និងខ្ញុំកាល ពី២ ៣ឆ្នាំនោះឥលូវបានផ្តល់នៅផ្លែផ្កា ជាច្រើន វាជាផ្ទះរបស់គាត់ដែលបានទិញ នៅឯជាយក្រុង ពេលដែលយើងកំពុងស្រលាញ់ ធ្លាប់និយាយថា នៅពេលចាស់ទៅសៀមរាបជាទីតាំងទីមួយដែលពួកយើងកសាងអានាគត់ថ្មី តែពេលនេះ គួរអោយអានិតប្រុសកំសត់ហា គម្រោងដែលបានគ្រោង មានតែគាត់ទៅវិញ ជាអ្នកមើលថែវា រីឯខ្ញុំសង្ងំ រស់នៅទីក្រុងតែម្នាក់ឯងទុកគាត់ចោល បែបនេះ មិនសមសោះ ………………….



………………………………………………………………
កូនសិស្ស:  លោកគ្រូ ៗ មានបងប្រុសម្នាក់គាត់ អោយ ខ្ញុំ យកសំបុត្រនិងជញ្ចៀនរូបបេះដូង នេះ មកជូនលោកគ្រូ
ម៉េង: អូអ្នកណាគេ មោះអោយគ្រូមក អរគុណណា ចូលថ្នាក់មុនទៅ
កូនសិស្ស:  បាទលោកគ្រូ
សំបុត្រ
[រសៀលល្ងាច់នេះ អូនចាំបង មុខប្រាសាទ ក្បែរស្រះទឹក ….. មិនជួបមិនបែក]
ម៉េង: (ប្រុសល្អ ធ្លាក់សំបុត្រពីដៃ ក្តាប់ជញ្ចៀន ជាប់និងដៃ កែវភ្នែកប្រែក្រហមច្រាល ញញឺមលាយទឹកភ្នែក តើនេះមាន័យបែបណា ខ្ញុំពិតជាភ័យណាស់ ល្ងាចនេះ ខ្ញុំ ត្រូវប្រឈមមុខបែបណា ជាមួយគាត់ ត្រៀមពាក្យអ្វី សម្រាប់និយាយ បកស្រាយអោយគាត់យល់ តើគាត់និងទូលយកខ្ញុំសារជាថ្មីទេ???????




……………………………………………
            រសៀលទន់ជ្រេ សូរិយា រាបលិច ពន្លឺក្រហម ល្ងាចនេះ មិនខុសពីម្សិលមិញនោះទេ មនុស្សជាច្រើន  រាបរាងចេញតំនើរឆ្ពោះទៅកាន់ទៅក្រុងវិញបន្ទាប់ពីទស្សនាប្រាសាទរួច ប្លែកតែខ្ញុំអង្គុយនៅនឹងថ្មរប្រាសាទក្បែរជ្រាំងស្រះទឹកមុខអង្គរ  ដើមទ្រូងអូលណែន ចិត្តមួយភ័យ ចិត្តមួយខ្លាច ចិត្តមួយបារម្មខ្លាចគាត់មិនមក ចុះបើគាត់មកខ្ញុំត្រូវធ្វើអ្វី បន្តទៀត?


 ១ម៉ោង បាត់ ២ម៉ោងកន្លងហួស ១ម៉ោងមេឃប្រែងងឺត សង្ឃឹមក៏លែងងមានទឹកភ្នែក ហូរច្រាល បន្លាចាក់ដោតពេញបេះដូង ការឈឺចាប់កើតមានសារជាថ្មី វិប្បិសិសារីជេស្តីបន្ទោសខ្លួនឯង បើជាថ្ងៃនោះ ខ្ញុំ រឹងមាំបន្តិច ក្លាហានបន្តិច ព្រមតាមមនុស្សដែលខ្លួនឯងស្រលាញ់ នោះ គ្រប់យ៉ាងប្រហែលជាប្រសើរជាងនេះ មែនទែ សុំទោស សុំទោស អូនខុសហើយ ហិហិហិហិ
វឌ្ឍន:: អូន ៗៗ ទប់ចិត្ត ប្រហែលជាគេរវល់អីហើយទេ ដឹង យើងគួរតែទៅផ្ទះគេតែម្តងទៅ?
ហិហិហិ លែងមានតម្លៃហើយ ខ្ញុំ លែងនៅក្នុងចិត្តគាត់ហើយ ឧកាសចុងក្រោយ ក៏លែងមានដែរ បង ហិហិហិហិហិ សុំទោសសុំទោស”(ប្រុសល្អយកដៃកាន់ស្មាខ្ញុំ ដោយមិនបានម៉ាត់អ្វីបន្តិច ដោយបណ្តោយអោយទេកភ្នែកហូរតាមកំសូលនៃ អំណាចនៃការស្តាយក្រោយនេះ ។ ដំនើរត្រេតដើរចេញ ស្រប់ពេលដែលផ្ទៃមេឃប្រែជាងងឹត បោះជំហានមួយៗទាំងគ្មានកំលាំង មិនដឹងថាត្រូវប្រឈម និង បន្តរដំនើរបែបណាបន្តរទៀត ថ្ងៃស្អែកជា ថ្ងៃថ្មី ជាជិវិត ដែលខ្ញុំត្រូវប្រឈម ចាប់ពីវិនាទីនេះទៅ ខ្ញុំ មិនមែនរស់នៅតែជាមួយភាពឯកការ តែមួយមុខនោះទេ  គឺថែមជាមួយវិប្បដិសារី មួយទៀត ដែលនិងនៅកំដរខ្ញុំអស់មួយជីវិត នេះ 
  ………………..)




ថា រ៉ូ??? (សំលេងស្រែកហៅពីចំងាយ ក្នងអាការះត្រហែបត្រហប ឈរអោបក្បាលជង្គង់ នៅពីមុខខ្ញុំ  ស្រមោលព្រាលៗ អាចបង្ហាញអោយខ្ញុំស្គាលថាម្នាក់នោះជាមនុស្សប្រុស ក្នុងចិត្តគិតថាគាត់ប្រហែលច្រឡំមនុស្សតែចិត្តមួយស្រមៃថា ម្នាក់នោះគឺជាគាត់។ សំលេង ស្រែកហៅ ជាមួយនិងដំនើរត្រេតត្រួត មួយឆ្ពោះមកកាន់ខ្ញុំ ម្តងបន្តិចៗៗ បុរសម្នាក់ដែលមានរុំរបូសនៅនឹងក្បាល និង មានឈាមតិចនៅដៃនិងក្បាលជង្គង់ ប្រឹងទាំងត្រហែបត្រហប នោះគឺ ជាមនុស្សប្រុសតែម្នាក់ដែល ខ្ញុំ បង់សុំផ្ញើរវាសនាលើ ក្នងុជាតិនេះ )
បងៗៗៗ ហិហិហិហិ បង បងកើតអីហា បងម៉េចហើយ ?​”
ម៉េង : បង បងមិនអីទេ សុំទោសបងយឺតហើយ
ទេ ៗៗ មិនយឺតទេ មោះទុកអូនគ្រាបងទៅពេទ្យ” (ខ្ញុំ យំផង អរផង បារម្ភផង គិតពីអាការមនសុ្សដែលខ្លួនស្រលាញ់ បងវឌ្ឍន:​ និងខ្ញុំ ឆ្ពោះទៅគ្លីនិចឯកជនមួយនៅឯក្នុងក្រុងអូលោកតាអើយសុំកុំអោយមានរឿងអ្វីអោយសោះ )

………………………………………




            ព្រះអាទិត្យថ្មីរះបំភ្ឡឺលើទឹកទឹកចាស់ ដែលយើងធ្លាប់សាងស្នេហ៏ជាមួយគ្នា ក្រោមខ្ទមស្បូវ នាជើងភ្នំ ជិតថ្នលរទេះភ្លើង ខាងក្រោយសាលាទូកមាស ទីដ្ឋានផ្តើមស្នេហ៏ប្រុសល្អរបស់ខ្ញុំញញឹម ស្រស់ទៅកាន់ទេសភាពដែលនៅពីមុខ ទេសភាពខៀវខ្ចី នារដូភ្លៀង ក្លិនម្អមស្រែ និងក្លិនម្រះព្រៅ បកភាយ តាមខ្យលកាត់ច្រមុះ បង្កើនអារម្ភស្រស់ថ្លា មិននឹកស្មានថាពួកយើងមានឧកាសជាថ្មី មកទីនេះជាថ្មីជាមួយគ្នា ជាមួយអារម្ភស្រស់ថ្លា គ្មានសំពាធ ពីគ្រួសារទាំងសងខាង តទៅនេះ ស្នេហានេះ និងមិនមានអ្នករារាំងទៀតទេ……


ម៉េង: អូនហាកាលយប់នោះអូនភ័យទេ ?
នៅមកសួរទៀត បងបន្លាចអូនហើយ ភ័យចង់ស្លាប់ហើយ បងក៏ចឹងដែរ នេះសំណាងហើយ ដែលយប់នោះ បងមិនអី មិចេះប្រយ័ត្នសោះ ជិលឿនពេកចឹងហើយ គ្រោះថ្នាក់ចរាចរណ៏ដោយសារអូន បើមានរឿងអីនោះតើអោយអូនប្រឈមមុខយ៉ាងណា? ”
ម៉េង: ហាហាហហាហាអូនខ្លាច ?
អត់ទេ (ប្រុសល្អរបស់ខ្ញុំធ្វើមុខជូរ ) យាយលេងតើ
ម៉េង: យីចេះល ទៀត សំណាងណាស់ដែលបងរូចពីសេចក្តីស្លាប់ ពេលដែលបងទៅកាណាដា ដោយសារតែបងមិនអាចទ្រាំរស់ លាក់អារម្ភខ្លួនឯងបាន ម្នាក់ឯង គិតមិនចេញ ទើបបងជ្រើសវិធីបញ្ចប់ជីវិត តែសំណាងដែលមានគេជួយទាន់ ប្រពន្ឋបងគេយល់ ទើបគេព្រមដោះលែងបង អ្វីដែលរឹតតែសំណាងនោះគឺអូននៅចាំបង តាមពិត បងចង់ទៅរកអូនតែ កន្លងទៅជិតមួយខែបងឃើញអូនទៅណាមកណាជាមួយវឌ្ឈន មានក្តីសុខ បងឃើញអូនមានអ្នកថា បងក៏អស់ចិត្ត ហើយក៏សម្រេចមករស់នៅឆ្ងាយម្នាក់ឯងទៅ អរគុណអូន (ស្តាប់ទៅពេលវេលាពិតជាធ្វើបាបពូកខ្ញុំណាស់ តែក៏អរគុណពេលវេលា អរគុណលោកតដែលផ្តល់ឧកាសអោយពួកខ្ញុំជួបគ្នាជាថ្មី អរគុណអ្នកមានគុណទាំងសងខាងដែលយល់ដល់ចិត្តកូន ៗ)
រឿងកន្លងហួសទុកជាសុបិន្ត យ៉ាងណាក៏វាបានអោយយើងស្គាល់ពីខ្លួន យើង និង ដៃគូរ អូនសន្យា មិថាមានអ្វីកើតឡើងទេ អូន និងកាន់ដៃបង នៅក្បែរបង តស៊ូ រស់នៅជាមួយបង លុះដង្ហើរមចុងក្រោយ




ម៉េង :  ហាហាហហា ចុះអូនលែងមហិមា លះបងអោយគេទៀតហើយមែន
អត់ទេ លែងហ៊ានហើយ លើកនេះគឺអាត្មានិយមបន្តិច គឺស្រលាញ់តែម្នាក់ឯង ដណ្តើម យកឈ្នះតែម្តង ហាហាហាហាហាហ
ម៉េង :   អូកាចម៉េះ ចឹងបងរកថ្មីមេចបានទៅ ហាហាហាហហា
បងហ៊ាន គឺកាត់ដាច់តែម្តង
ម៉េង :   ហហាហាហាហហ ជួយផងៗ ប្រពន្ឋខ្ញុំកាច់ម្លេះ
ពេលត្រឡប់ទៅភ្នំពេញវិញ ញាំការបង វឌ្ឈនះសិន ចាំឡើងទៅសៀមរាបវិញណោះបង ?”
ម៉េង :    បាទលោកស្រីប្រធាន ស្រេច តែលោកទេ ញាំការសង្សាចាស់ ហាហាហហា អួយៗៗៗ
រាងនៅៗៗ យាយចឹងទៀតអូនខឹងហើយ 





            ក្រោមមេឃខ្ចី ខ្ញុំ និងប្រុសសំណបចិត្តជជែកប្រលែង ឥតឈប់ឈរ ដោយសារនេះជាជើងភ្នំទៀត ដូចនេះមិនខ្លាចភ្នែកញាតិ មិនថាមិនមានអ្វីកើតឡើងនោះទេ ស្នេហានេះ និងនៅស្ថិតស្ថែត រៀងរហូត ខ្ញុំបានបណ្តោយអោយពេលវេលាហូសដល់ទៅជាង២ឆ្នាំ ស្នេហានេះ សុំផ្តាំទៅកាន់អ្នករាល់គ្នាថាការចាក់ចេញ មិនមែនន័យថាអាចអោយអ្វីៗប្រសើរឡើងនោះទេ បើទោជាស្នេហាជាការលះបង់ក៏ដោយជឿរជាក់មនុស្សដែលខ្លួនស្រលាញ់ប្រឈមមុខ ស្វែងរកដំណោះស្រាយ ស្នេហាពិត ពិតជាមាន ……ច្បាស់ហើយ មានទំនុកចិត្ត មានសមត្ថភាព កុំរុញរា ឧកាសល្អមិនមែនចេះតែមានគ្រប់ពេលនោះទេ ….



            អរគុណមិត្តអ្នកអានជាទីស្រលាញ់ ចំណងគ្រួសារ ស្នេហា រនាំងគ្រួសារមួយនេះ បញ្ចប់ត្រឹមភាគនេះហើយ យ៉ាងណាៗ ក៏អរគុណ ការគាំទ្រ និងការចំណាយពេលរបស់អ្នកទាំង អស់គ្នា ជួនពរសំណាងល្អណាងល្អណា ជួបគ្នានៅរឿងភាគក្រោយទៀតណាបាទ….
ណារត័្ន ឃូល
អរគុណ

No comments

Powered by Blogger.