វិញ្ញាណស្នេហ៏ ភាគទី១




វិញ្ញាណស្នេហ៏ ភាគទី១
សួរស្តីមិត្តអ្នកអានជាទីស្រលាញ់ បែកគ្នាយូអាយ នឹករលឹកដល់អ្នករាល់គ្នាដល់អាយ អរគុណសម្រាប់ការគាំទ្រ នឹងការរងចាំ បើទោះជាយឺត នឹងយូយ៉ាងណា ពេលនេះ ខ្ញុំនៅតែមកដ៏ដែល សូមស្វាគមន៏មកកាន់រឿងប្រលោមលោកភាគខ្លី (វិញ្ញាណស្នេហ៏) ចង់ដឹងថា រឿងរ៉ាវនៃសេចក្តីក្តីស្រលាញ់ ស្នេហា កំសត់ នឹងកម្លែងបែបណា តោះទៅអានជាមួយគ្នា ……………






រឿងវិញ្ញាណ ណាពិតជាមែន នៅក្នុងលោកនេះ បើទោះជាសម័យកាលដើរលឿនយ៉ាងណាក៏ដោយ តែ អប្បិយជំនឿមិនជឿមិនបានទេ ត្រូវតែជឿ។ គោរពគេ មិនបំពានគេ គេមិនធ្វើអីយើងទេ តែខ្លាចតែ យើងហ្នឹង ទេ ម៉ាត់ប៉បាច់ប៉បោច……
ភ្លាច់ (ទះក្បាល) អួយឈើ ណាស់អាប៉ាកាច់នេះអ្វី
សិន:  អ្ហែងទៅដេកអត់ ហា?
អញដេកលូវអាយ ហើយអ្ហែងវាមេច?
សិន: នេះនៅព្រៃហា​ ហើយមកយាយអីរឿងហ្នឹង  
ចុះបើពួកអានេះវាឆ្ងល់ ខ្ញុំក៏ប្រាប់វាទៅ
ជាតិ: អ្ហួយអានេះ អញកំពុងស្តាប់ជក់មករំខាន ដេកមុនទៅ
កញ្ញា: យាយថា មិនគួរយាយមែនតើ លូវធ្វើមេច​ ចប់អាយ យប់នេះ មេចហ៊ាន ចេញ​ចូលបន្ទប់ទឹកទៅ បើស្រីៗមានតែ ៤នាក់ហ្នឹង ?
ឆវី : មែនតើ មកពីពួកប្រុសៗហ្នឹងអោយ ដោនឡូតរឿងកម្លែងមក មើល បែរជាយករឿងខ្មោចមកមើលទៅវិញ​
សិន: កុំជឿវា វាប្រូទេ
ជីងៗ : ជឿមិនជឿ តែលូវ មើលរួចហើយ ស្តាប់ចប់ហើយ ហើយងងឹតចឹង មិនខ្លាចបានចម្លែក ឆវី កញ្ញា គ្នា​ចង់ទៅ បន្ទប់ទឹក
អាប៊ី: ចាំខ្ញុំជួនទៅ
ហ្សាណា: ឡប់ ថីហ្នឹង ចង់គេងចំណេញមែន គេសុទ្ឋតែស្រីៗ ឯងប្រុសហ្នឹង
អាប៊ី: ចុះថា ខ្លាចហ?
ជីងៗ : ហ្សាណាគ្នាទ្រាំលែងបានអាយ ជូនគ្នាទៅតិចមក
ហ្សាណា: អើៗ តោះ ឆវី កញ្ញា មោះមកមួយគ្នា
ឆវី : អូខេ យកពិលសិន តោះៗ ណែ ប្រុសៗនៅហ្នឹងអាយណា បើលឺពួកខ្ញុំស្រែក រត់ទៅមើលផង តែហាម មានគំនិតអាក្រក់ហា
អាប៊ី: ចា លោកជំទាវ ចង់ដឹង តែខ្លាច (ហាហាហាហា)




            ក្រុមស្រី៤នាក់នោះ ក៏ដើរសំទៅបន្ទប់ទឹក ដែលមានតែភ្លើងផ្លុងៗ ដែលជាប់នឹងរោងបាយ ម្នាក់ៗរាងញីញ័រៗ ចង់ដឹង ចង់ស្តាប់តែស្តាប់ហើយខ្លាច។ អាធ្រាត្រ ធ្លាក់សន្សើមបែបនេះ បើទោះជាមិនមានខ្យល់ក៏រងារដល់ ចង់រួញដែរ រដូវរំហើយនៅ ខេត្តមណ្ទលគិរីគឺបែបនេះហើយ ។ សួរស្តីខ្ញុំ ឈ្មោះសិទ្ឋិ តែពួកម៉ាក់ខ្ញុំមួយក្រុមនេះ ហៅខ្ញុំ ថា អាចារ្យ ច្រើនជាង ដោយសារខ្ញុំចេះសូត្រធម៏ បាលី នឹងដឹង ច្រើនពីអបិយជំនឿ ប្រហែលមកខ្ញុំ ស្នងពីលោកតា ខ្ញុំហើយមើលទៅ បើនិយាយទៅប្រហែលជាអ្នកផ្សេងមិនជឿទេថា ខ្ញុំ​អាចទំនាក់ទំនង់ជាមួយវិញ្ញាណបាន ព្រមទាំងអាចបណ្តេញ ខ្មោចល្មមបាន នេះមកពីអ្នកផ្ទះខ្ញុំមិនអោយស្នង តែដោយសារចូលចិត្តទើបចេះតែលួចមើល ឆ្ងល់ច្រើន នឹងក្បែរលោកតា យូៗក៏ចេះ ខ្លះទៅ​ល្មមអាចការពារខ្លួនបានដែរ តែអូបញ្ចាក់តិច បើទោះជាខ្ញុំ ចេះ ក៏ចេះបែបចិត្តធម៏ដែរណា មិនមែនមន្តអាគមន៏ បំពុលមនុស្ស ឬដាក់ស្នេហ៏អីទេ បើខ្ញុំ ចេះអារឿងស្នេហ៏នឹងមែន មែនពេលនេះ រៀនឆ្នាំទី៤ អាយ នៅតែអត់លិឍចឹងទេ ហេហេហេហ។ បានអាយរឿងផ្ទាល់ខ្លួនចាំប្រាប់បន្តរទៀត អូប្រហែលឆ្ងល់អាយ ពួកខ្ញុំដែលទំនេរមកអង្គុយនិយាយរឿងខ្មោចនេះ ជាមិត្តភក្តិនឹងគ្នា រៀនជាមួយគ្នា ជិតចប់ឆ្នាំ ក៏នាំគ្នាដើរលេងទៅ យាយគ្នាម៉ាហ្វូងធំ តែលូវសល់តែជាង១០នាក់ហ្នឹង ដោយសារពួកខ្ញុំ វាត្រូវគ្នាជាមួយរឿង មន្តអាគមន៏ហ្នឹង អីហ្នឹង បើនិយាយពីជំនាញវិញ ផ្នែកគ្រប់គ្រង់ហេ ណា​ហាហាហា។
ជួយៗៗ ផង ជួយផង (ស្រីស្រែក)
សិន:  (ជាកំលោះសង្ហា ប្រចាំក្រុម ម៉ឺងម៉ាត់ជ្រុលពេលខ្លះ តែយកចិត្តទុកដាក់ណាស់នឹងមិត្តភក្តិ គាត់នឹងខ្ញុំ មិនត្រឹមតែរៀនជាមួយគ្នាទេ ថែមទាំង ធ្វើការនៅអង្គការជាមួយគ្នាទៀត គ្រាន់គេធ្វើនៅផ្នែកMedia ខ្ញុំនៅផ្នែក Project  គាត់គួរអោយលាញ់ណាស់ តែគាត់មើលអត់ឃើញខ្ញុំហេ​) ហើយថី ថី  ???
អាប៊ី: មានរឿងអីៗៗកើតឡើង???
​(ម្នាកៗរត់មកដល់មុខបន្ទប់បនោះទាំងអស់គ្នា ផ្អើលទាំងពូម្ចាស់រីហ្សតទៀត អូភ្លេចពូ គឿងជាពូថ្ឡៃខ្ញុំ គាត់ជាជនជាតិដើមភាគតិចនៅតំបន់នេះ )
ឆវី : មេច មេច ក៏ចង្គៀងរលត់ហើយស្រាប់តែ ភ្លឺវិញបែបនេះ​ចឹង ហា​
ហ្សាណា: មែនៗ ហើយ ខ្ញុំក៏ឃើញចឹងដែរ
ពូគឿង; ទេក្មួយចង្គៀង ប្រេងកាតបែបនេះហើយ ពេលវាជិតអត់វារៀបនឹងរលត់ ហើយក៏ឆេះមកវិញ ដោយសារប្រេងនៅជាប់នឹង សរសៃអំបោះចឹងអាយ សុំទោសណា ស្អែកមានភ្លើងអគ្គិសនីវិញអាយ ដោយសារល្ងាច ផ្ទុះសេ យប់ពេក ជាងមកធ្វើអត់ទាន់ណា
គ្មានស្អីទេ តោះ ៗទៅដេក មោះណប់ (ខ្ញុំនិយាយបណ្តើរ ភ្នែកមើលពូគឿងបណ្តើរ រីឯម្នាក់ៗបន្ទាប់ពីស្តាប់អាយ ក៏រាងធូចិត្តបន្តិច ហើយ ត្រឡប់ទៅ​ Bangkalo(ផ្ទះស្នាកនៅដាច់ៗ បែបជានជាតិភ្នង ) រាងខ្លួន ដោយស្រីៗ ៤នាក់មួយបន្ទប់ នឹងប្រុសៗ ៥នាក់ទៀត ស្នាក់នៅបន្ទប់ធំជាមួយគ្នា)




            ព្រឹកព្រហាម សួរិយា រះចាំងជះ មកលើផែនដីសារជាថ្មី ជាមួយនឹងថ្ងៃថ្មី​ សំលេងចាយំ រហឹង តែម្តង សម្រស់ផ្កាព្រៃ ដែលដាំនៅជុំវិញបឹងហ្គាឡូ ជាមួយនៅទោងយោលក្រោម ដើម មានធំ ពិដោនៃលក្លិនផ្កាចំប៉ី នឹង ផ្កាម្លិះកំពុងប្រដែញគ្នា រំសាយក្លិន ដល់អ្នកទេសចណ៏វៃក្មេងឡប់ៗដូចជាពួកខ្ញុំ។ ទីនេះគឺរៀបចំឡើងតាមរៀបអ្នកព្រៃភ្នំ សូម្បីក​ន្លែងគេង ឬបន្ទប់ទឹកជាដើម បើនិយាយពីសំភារះវិញ មិនអន់ទេ មានបង្គន់អានាម័យ និង ពូកខ្នើយ កង្ហាអីធម្មតាចឹង អ្វីពីសេសនោះគឺ វានៅជាប់នឹងមាត់អូរ ដែលយើង អាចលេងទឹកបាន ព្រទាំងមានស្ពាន អាចឆ្លងទៅម្ខាងទៀតបាន ផងដែរ សប្បាយសប្បាយ។  

សិន:លឿនឡើងគ្នាយើង ម៉ោង៧អាយ ឆាប់ចេញឡានទៅលេងទឹកជ្រោះបូស្រា អាងបានទៅភូមិព្នង ពេលត្រឡប់មកវិញ ទាន់នៅភ្លឺ
“’ចា លោកប្រុស អាវីត យកកន្សែងបង់ករអោយគ្នាផងណា​
សិន: ស៊ីក្រញ៉ឡូវអាយ កូនក្មេង

ភ្លែម ភ្លែម (ខ្ញុំលាអណ្តាត ដាក់គាត់ ហើយក៏រត់ទៅយកអាហារនៅផ្ទះបាយ ដែលពូម្ចាស់រីសត គាត់រៀបចំអោយទុក ជាអាហារសម្រន់តាមផ្លួវ )
            នៅតាមផ្លូវគ្នាខ្ញុំ ៩នាក់ ជាមួយពូតៃកុងឡានខ្ញុំ នឹងពួគឿងពូខ្ញុំក៏គាត់ទៅជាមួយដែរ ដើម្បីជួយនាំផ្លូវ ម៉្យាងគាត់បារម្មណ៏ពីល្ងាចមេញផង តែបើបានគាត់ចាស់ទុំទៅបែបនេះ ក៏ល្អ  ដែរ។ បន្ទាប់ពីចូលទិញគ្រឿងកំប៉ុង នំ នែក និងអាហារម្រន់ នៅផ្សាឯក្រុងសែនមនោរម្យហើយ ពួកខ្ញុំ​បន្តរដំនើរ ឆ្ពោះទៅទឹកជ្រោះប៊ូស្រាតែម្តង។ នៅតាមផ្លួវចំណត ឡើងចុះ ពុះជ្រែក ជើងភ្នំ សម្រស់នៃទេសភាព ធម្មជាតិ ពណ៏ខៀវខ្ចី រំលេចនៅ ភាពស្រស់ត្រកាល ខ្យលអាកាស់ក៏បរិសុទ្ឋ សម្រាប់អ្នកភ្នំពេញដូចជាពួកខ្ញុំ យូៗបានមកម្តង យាយថា ហ៊ើយសប្បាយហួសយាយ តែម្តង ហាហា។


            បន្ទាប់ពី​ការធ្វើដំនើរជាង២ម៉ោងពួកខ្ញុំក៏ទៅដល់កន្លែងលេងទឹក  ទេសភាពនៃទឹកជ្រោះប៊ូស្រាពិតជាមិនធ្វើអ្នកទេសចរណ៏ខកបំណងនោះទេ  មានមនុស្សម្នាច្រើន គួរសមដែលតើ បូករួមទាំងភ្ញៀវបរទេសផងដែរ។ ម្នាក់ៗរីករាយ និងសប្បាយ នឹង ការថតរូប លេងទឹក ឆែក អ៊ីន យាយទៅគ្រប់ស្ទាយតែម្តង អត់តែខ្ញុំ ទេ ព្រោះខ្ញុំ មកទីនេះ  ២ ដង ៣ដងអាយ ពេលមកលេងពូគឿង ក៏ក្លាយជាអ្នកនាំភ្ញៀវម្តងៗដែរ អូមួយទៀត នៅតូរឯក ម្នាក់ទៀត បងសិនម្ចាស់ចិត្ត សង្ហាណាស់ម៉ែអើយ សាច់ដុំធំៗ ជាមួយរោមទ្រូង ឆ្មាៗ ដុសពេញតែម្តង ប្រុសសង្ហាមានអំនោយទៀនណា មុខកាច តែពេលសើចម្តងៗ ម៉ែអើយ ស្រស់ណាស់ ភ្នែកលិបៗ បបួរមាត់ប្រែក ពណ៏ក្រហម កំពស់១ម ៨០អាយ ស្រីណាឃើញមិនលង់នោះលោក តែគួរអោយស្តាយគាត់មានគូរដណ្តឺងហើយ គេចាំតែថ្ងៃរៀបការទេ តែពេលខ្លះចែកមិនដាច់ទេថាស្រលាញ់ប្រុសឬក៏ស្រី បើគាត់ យកចិត្តទុកដាក់នឹងខ្ញុំបែបនេះនោះ យាយហ្សីនបើមែនក៏ល្អដែរ តែបានត្រឹម ប្អូនប្រុសក៏ល្អ ខ្ញុំ មិនដាច់ចិត្តទេបំបែកគេទេ មកទាល់ពេលនេះមិនទាន់ដែលស្គាល់គូដណ្តឹងគាត់មេចហេនេះ តែកុំខ្វល់តែពេលគេការបានស្គាល់អាយ។



            បន្ទាប់ពីអាហារថ្ងៃត្រង់ហើយ  ពូកខ្ញុំក៏ចាប់ផ្តើមរួតរះ ចេញដំណើរទៅវិញ ដើម្បី​ទៅលេងភូមិព្នងអោយទាន់ថ្ងៃ មិនទាន់លិច។ នៅតាមផ្លូវម្នាក់ៗ អស់ខ្យល់ហើយលេងទឹកនោះអី​ តែខ្ញុំវិញញឺមខ្ចឹប ចង់ឃាត់ពេលវេលាដល់អាយ ដឹងអត់? បងសិនកំពុងគេង កើយស្មាខ្ញុំ ហាហហាហាហ អៀនហា…..២ម៉ោងតាមផ្លូវ ត្រឡបើមកវិញ ក្នុងឡានស្ងាត់ជ្រៀបតែម្តង មានតែខ្ញុំ ពូតៃកុងឡាន និង ពូគឿងទេ នៅមើលផ្លូវនឹងគ្នាជជែកពីនេះពីនោះ ខ្លាចពូតៃកុងឡាន ងងុយ។ សម្រស់ជ្រឡងភ្នំ ដងព្រៃដ៏ស្រស់បំព្រង បើទោះជាមេឃនៅកម្តៅយ៉ាងណាក្តី ក៏អាកាសធាតុនៅតំបន់នេះនៅតែមានសភាពត្រជាក់ ជាមួយនិងភាពបរិសុទ្ឋ គ្មានផ្សែងឡាន គ្មានសំលេងរំខាន គ្មានសំពាធ គ្រប់យ៉ាងបរិសុទ្ឋល្អមែន….
ជាតិ: សិទ្ឋិ ៗៗ ប្រាប់ពូអោយរកន្លែងឈប់តិចមក គ្នារ៉ាន់នោមហា​
អរៗ ពូរកន្លែងណាគួរសមតិចទៅ ពូ អោយពួកវាសម្រូលឥរិយាបថតិច
  ម្នាក់ៗស្រាប់តែភ្ញាក់អស់លីងដោយសារសម្រែកអាប៉ាកាច់នៅក្រោយ ហ្នឹងហា​យ៉ាប់មែនកំពុងចូលតួរមើលផង លូវ បងសិន ភ្ញាក់បាត់អាយ ហ៊ួយប្រុសសង្ហាគេងទៀតមកពៅ គេងទៀតមក ហាហាហា
សិន: ហេយ ហើយវាថីអែង ហ្នឹង ហាឧបក្បាលជាប់
ហេហេហអត់អីផង គេងទៀតទៅ បង​មានទាន់ដល់ណា
សិន: ក្រញ៉ឡូវ
ហេហេហេហេហេហេ តោះ ពួកយើងដល់អាយ ចុះមក អ្នកចង់អី​តាមសម្រូល ប្រយ័ត្នផងចា តម៉ាត់តមពាក្យពាក្យផងណា​កូន សុំគេសុំឯងណាមុនហ្នឹង បតដៃ បតជើង បងសិនខ្ញុំ ជូនទៅហេ
សិន:ហាហាហាហ មិនចាច់ទេ ឯងចង់កាន់ឯងអោយមែន?
សិន: តោះទៅជួយកាន់
ហ៊ួយ នេះបង​យ៉ាបមែន
សិន: ហាហាហហាមើលគេអៀន
            ដោយសារនៅតាមផ្លូវបែបនេះគ្មានបន្ទាប់ទឹក ដូចច្នេះ ក៏សម្រេចចិត្ត តាមផ្លូវបែបនេះទៅ​ព្រោះទម្រាំដល់ វារាងឆ្ងាយគួរសម ខ្លាចពួកនេះបែកផ្លោក ប៉ុន្តែស្រិវិញ​មិនដឹងទេ….គេគ្រប់គ្នា រួមទាំងពូដែរ ចុះពីឡានអស់លីង នៅតែខ្ញុំ ឈរមុខឡាន កំពុង សែលហ្វី ម្នាក់ឯង ពីមុខ ពីក្រោយ ពីចំហៀង អូ ? អ៊ូៗ ស្អីៗៗ ហ្នឹង (ពន្លឺភ្លឺចាំងចេញទូរស័ព្ទ) មានអ្វីនៅពីក្រោងខ្ញុំ ហ្នឹង ថតជាប់អីហ្នឹង
ភ្លែកៗ ភ្លឺៗមាសមែន? (រំពេចនោះខ្ញុំក៏ងាកទៅរកមើលពន្លឺនោះដែលភ្លឺចេញពីកូនដើមឈើមួយដើម ដែលដុះនៅខាងក្នុងព្រៃអមផ្លូវ សម្រាប់ខ្ញុំ វាមិនប្លែកទេ ឬគួរអោយខ្លាចទេ តែខ្ញុំ ចង់ដឹងអោយប្រាកដ ថាវាជាអ្វី​?) បោះជំាហានយឺតចូលទៅ​ដោយដៃម្ខាងវែកមែឃឈើដែលនៅពីខ្ញុំ ចំណែក ភ្នែករំពៃទៅរកពន្លឺនោះដោយមិនដាក់ភ្នែក មួយជំហានបន្ទាប់រឹតតែត្រជាក់ ខ្ញុំក៏នឹករលឹកដល់គុណម៉ែគុណឪ គូ្រអាចារ្យ តែអ្វីដែលខ្ញុំ មានទំនុកចិត្តនោះគឺខ្ញុំ ជឿថា បើសិនជាយើងមានបំណងល្អ មិនបៀតបៀនគេនោះគេក៏មិនធ្វើអីយើងដែរ មួយជំហាន់បន្ទាប់ អ៊ួយម៉ែ ម៉ែ
ពូគឿង: ថី ៗៗ ហាហា

អូ អត់អីទេពូ អត់អី ….យីមេឃឈឺងាប់សោះ ស្មានតែស្អី ឆ្គិះខ្នងខ្ញុំ អួគ្មានស្អីផងទៅវិញហើយ (ខ្ញុំក៏បែខ្នង សំដៅមកផ្លូវវិញ តែ នៅពីមុខខ្ញុំ គឺ …… ) Wow ស្អាតម្លេះ ចុះមិញដើរចូលមកមេចក៏អត់ឃើញ ឬក៏មកពី…? (ខ្ញុំ ក៏បិទភ្នែក លើដៃសំពះ ហើយបន់ស្រន់ក្នងចិត្ត ឧម្ចាស់នៃវត្ថុនេះអើយ ខ្ញុំនៅមិនទាន់ដឺងពីគោលបំណងអ្នកនៅឡើយទេ? អ្នកនាំខ្ញុំ មកដើម្បី​ មកជួបវា ឬយ៉ាងណា ? ឬក៏ចង់អោយខ្ញុំ ជួយថែរក្សា? បើនជាអ្នកចង់អោយ ថែរក្សា វារហូតដល់ជួបម្ចាស់ ឬក៏យកវា ទៅធ្វើទានឧទ្ទិសជួនអ្នកសុំអ្នកជួយបង្ហាញ​ខ្ញុំ និងព្យាយាយតាមដែលអាចទៅរួច ខ្ញុំ សុំតែក្តីសុខសប្បាយ គ្មានឡើយគិនិតអាក្រក់…..គ្រាន់តែបូងសួចងចប់ខ្ញុំមានអារម្មណ៏ថារឹតតែត្រជាក់ តែគ្មានខ្យល់ គ្មានសំលេងហាកដូចជាខ្ញុំ នៅម្នាក់ឯងបែបនេះ គ្រាន់តែបែបនេះ ខ្ញុំ ដឹងថាមានអ្វីកើតឡើងបាត់ទៅហើយ ខ្ញុំ បិទភ្នែកជាថ្មីនឹកដល់គុនម៉ែ គុនឪ នឹងបួងសួងបន្តរ បើសិនជាអ្នកចង់អោយ ខ្ញុំ យកវាទៅ​រក្សា និងមានអ្វីចង់ពឹងពាក់ សុំកបើផ្លូវអោយខ្ញុំផង ខ្ញុំ មកល្អ សុំទៅវិញដោយល្អគ្មានបំណង ប៉ះពាល់អ្នកទេ សុំ ខម្មាទោសផង…..អូព្រះអើយ គ្រាន់បួសួរចប់ គ្រប់យ៉ាងប្រែមកជាប្រក្រតី​ ខ្ញុំ ក៏លើដៃសំពះបីដង ហើយចាបយកបណ្តោងនាឡិកា ដែលនៅព្យូរនៅនឹងមេឃឈើរតូចមួយនោះ មកដាក់ក្នុងហោប៉ៅទាំងចិត្តនៅឆ្ងល់នៅឡើយ តែអត់ខ្លាចទេ យាយហ្សិន…..
អាប៊ី: ហេយ អ្ហែងយូ​ម៉េះធ្វើអីហា​?
មានអី តោះៗៗ អួយតឿនៗ នោះចែៗហ មិនទាន់ សែលហ្វីផង …..ណែ ៗៗ មោះបានអាយ ឡើនឡើង រសៀលហើយ យើងនៅទៅភូមិភ្នងទៀតហា​ មោះៗ


            ពួកខ្ញុំ ក៏ចេញដំនើរបន្តរទៅទៀត​ លើកនេះ គឺអ៊ូអរណាស់ គេទើបភ្ញាក់ ចឹងមានកំលាំងហ្មង កូរពេញឡាន តែម្តង តែបងសិន ខ្ញុំ វីញចេះតែសើច តែញញឺម ហើយជំនាញរអ៊ូ តែគួរអោយឡាញហា​។ ថ្វីបើរីករាយយ៉ាងណាក្តី តែខ្ញុំ វិញ នៅតែមិនសុខចិត្ត មានអារម្មណ៏វល់ នឹងនាឡិកានោះតែ
ម្តង មេចក៏ជាខ្ញុំជាអ្នកឃើញវា? មេចក៏នាឡិកាស្អាតបែបនេះ មកនៅព្យូរនៅហ្នឹងដើមឈើបែបនេះ? មេចក៏គ្មានអ្នកឃើញ? ឬក៏ម្ចាស់គេព្យួរសិនហើយចូលទៅក្នុងព្រៃ ឈឺនោម ហើយក៏យកវាមក? អ៊ូយមិនកើតទេ លួចគេហើយចឹង តែបើរបស់មនុស្ស មេចក៏បន់ស្រន់ភ្លាម បាត់ភ្លែត តែបើរបស់ខ្មោចមេច ក៏មកជ្រើសខ្ញុំវិញ​ហា?
អ៊ួយម៉ែ ងាប់អាយអស់លីង អស់លីងហ្មង  (បងសិនយកដៃទះស្មាខ្ញុំ )
សិន: ហើយភ្លឹកអី ភ្លឺកមេះ? គិតដល់ណាហើយ 
ហ្សាណា: លោកអាចាត្យ(ខ្ញុំ) កំពុងគិតថាពីរឿងស្នេហា នឹករលឹកមែនទេចាស?
ឆវី : មែនហេៗ គីតពីរឿងសីលទាន ស្អែកថ្ងៃសិលផងហាហាហាហហ
(ម្នាក់សើច កក្អាក ស៊ាំហ្មងហា ) ចាអ្នកនាងៗ នឹងលោកប្រុសទាំងអស់គ្នា ខ្ញុំ កំពងុគិតថា ល្ងាចគួរអោយអ្នកទាំងអស់គ្នាស៊ីអី ហើយស្អែកទៅណាទៀត ព្រោះនៅតែស្អែកមួយថ្ងៃទៀតទេចា យើងត្រូវទៅភ្នំពេញទៅរៀនបញ្ចប់ថ្នាក់ ទៅរកលុយ  ទៅ បង់តុងទីនគេផងដែរ (គ្រាន់តែលឺបែបនេះ ម្នាក់ៗសើចគិល ព្រមទាំងពូគឿង និងតៃកុងឡានផងដែរ​យាយសើចៗ ភ្លេចខ្លួនក៏មកដល់ភូមិភ្នង ជីវភាពគាត់នៅទីនេះ មិនប្រសើរណាស់ណាទេ ពេលដែលខ្ញុំទៅដល់ពួកគាត់ ក៏មកទទួល ជាមួយស្នាមញញឹម ការស្លៀកពាក់របស់គាត់ គឺធម្មតាដូចអ្នកភូមិភាគកណ្តាលផងដែរ ផ្ទះជនជាតិដើមនៅភូមិនេះ នៅសល់តែ​ ៤ផ្ទះ ៥ផ្ទះតែប៉ុននោះ ក្រៅពីនេះ គឺផ្ទះឈឺធម្មតា  ពួកគាត់ លក់របស់អនុស្សាវរីយដែលធ្វើពីដៃដូចជាខ្សែក ខ្សែដៃ និងរបស់ប្រើប្រាស់ផ្សេងទៀត។ ដើម្បីជួយគាំទ្រ និងទ្រង់ជៀវភាពពួកគាត់ ក៏នាំគ្នាទិញ ម្នាក់១ ម្នាក់២ទៅ​។ មួយទៀតអ្វីដែលចាប់អារម្មណ៏នោះគឺ ជ្រូក ស្រុកនោះគួរអោយស្រាញ់មេះហាហាហហ គេហៅថាជ្រូកកណ្តុរ តូចៗ ហើយឃ្យូតណាស់ ស្អាតហ្មង។ បន្ទាប់ពីដើរមើល ដើរថតរូបរួច សូរិយាក៏រាងជ្រេណាស់ទៅហើយ ពួកខ្ញុំក៏ចេញដំណើរត្រឡប់ចូលទៅកាន់ក្រុងសែនមនោសរម្យវិញទៅ កាន់ រីសតបែប បាំងហ្គាឡូ បែបភ្នង សម្រាក់លំហែរវិញ។ ជិះមកដល់រាងឆ្ងាយពីភូមិបន្តិច រំលេចបានៅទេសភាព រឹតស្អាតថែមទៀត ជ្រឡងភ្នំដែលអមដោយវាស្មៅខ្ពស់ទាប ពណ៏បៃតង គាប់ជួនជាមួយពន្លឺសូរិយារាបលិចជះមកក្រាល ពេញវាស្មៅពណ៏បៃតង អូហូ ស្អាតខ្លាំងណាស់ ។
ជីងៗ : ហេយៗ ឈប់ថតរូបតិចបានទេ
កញ្ញា: មែនអាយ ឈប់មួយភ្លែតទៅហី?
ពូគឿង: កុំអី មេឃជិតងងឹតហើយ យើងនៅពាក់កណ្តាលទៀតបានដល់ណា គ្រាន់តែមើល ពីឡានបានហើយ
សិន: មេនហើយ កុំអី
ជាតិ: តែមួយភ្លែត ទេ ១០នាទីអូខេ
ពូគឿង: អូខេ ចឹងក៏ចឹងចុះ
            ម្នាក់ចុះពីឡាន ហូរកញ្រ្ជៀវ ដូចមនុស្សឆ្គួត តែថាទៅទេសភាពបែបនេះអ្នកណាមិន មិនអីទេ មិនដឹងទេ ដឹងត្រឹមថា លុវហ្នឹង បងសិនកុំពុង ដាក់ដៃលើស្មា ខ្ញុំញញឹម បិទភ្នែក ស្រូបយកខ្យល់អាកាសដ៏សែនបរិសុទ្ឋនេះ ហាហាហាហា ចង់នៅថែម១០នាទីទៀត
ឆវី : ត្រជាក់ស្រួលណាស់ ចង់នៅទីនេះ បានយូរជាងនេះតិចទៀត (នាងស្រែកទៅ កាន់លំហលើកដៃ ត្រដាង ធ្វើដូចទីតានិច អាយហ្នឹង ចូលតួរហាចែ)
អាប៊ី: មែនអាយ មួយសន្ទុះទៀតទៅណា
ពូគឿង: ហេ ចង់នៅអី យាយអី? មោះឡើងឡានវិញ បានបានហើយ (គាត់ជាចាស់ទុំ ខ្ញុំយល់សំដី គាត់ តែក្មេងៗភ្នំពេញស្អីនេះ ដឹងសប្បាយអត់យល់ហ្មង ឧលោកតាអើយ សុំទៅផ្ទះវិញហើយ សុំសុខសប្បាយ ….រថយន្យចេញដំនើរយ៉ាងរលូនបរចេញប្រមាណ ១០នាទី )
កញ្ញា : អ៊ូក ៗៗ ថីៗហ្នឹង ពូ?
ជាតិ: មែនហើយ ថីហ្នឹងពូ?
ពូតៃកុងឡាន: ពូ មិនដឹងទេ ស្រាប់តែរលត់ចឹងទៅ
សិន : អូមកពីក្តៅពេកទេដឹង បើកគម្រប់មើលមើរពូ
(ទាំងពូតៃកុងឡាន ពូគឿង បងសិន ចុះទៅមើលឡាន ម្នាក់ៗរៀងសា្ងត់ជ្រៀប តែម្តង ប៉ះសក់ដែរហ្នឹងហា បើចេញពីភូមិមកឆ្ងាយអាយ ហើយទម្រាំដល់ក្រុងវិញនៅឆ្ងាយទៀត ហើយមករល់ឡាន នៅកណ្តាល់ផ្លូវ ស្ងាត់ ងងឺតឈឹង ចឹងអី នៀក)
អ្នកណា ខ្លះចង់នៅលែងទីនេះតិចទៀត អញ្ចើញចុះចា លូវបានដូចបំណង
វីត: អាប៉ាកាច់
ជីងៗ : កុំយាយចឹងមើរ
ឆវី : មិនអីទេៗៗ កុំមាត់
នៅចាំក្នុងឡាន ហ្នឹង កុំចុះមក សំខាន់កុំហើបមាត់ផ្តេះផ្តាសទៀត



            ឃើញពូគឿង និងពូតៃកុងឡាន ដឹងឆ្គិះអីខ្លះទេ លោក ឯបងសិន វិញ នៅតែសង្ហាដ៏ដែល មើលផង ឆ្គិះផង ចុងក្រោយគឺថា ចុះរុញឡានទាំងអស់គ្នាតែម្តង អត់តែស្រី ៤នាក់ហ្នឹងទេ នៅក្នុងឡាន។ ឯខ្ញុំវិញ មានតែប៉ន់ព្រះសំពះទេវតា និងសុំខម្មាទោស ដល់ម្ចាស់ទឹកម្ចាស់ដី ដែលកូនចៅ ខុសម៉ាត់ខុសពាក្យ សុំ កុំប្រកែប្រកាន់អី សុំជួយផង មក….
សិន: យេ ឆេះហើយៗៗ តោះៗ
គ្រប់គ្នាញញឹមស្ទុះឡើងឡាន  ម្នាក់ៗ អត់ហ៊ានមាត់អីទេនៅក្នុងឡាន ស្ងាតឆឹង តែអ្វីដែលចំម្លែកនោះ គឺថា ….
ពូតៃកុងឡាន : អុញមេចទៀតហើយនៀក រលុតទៀតហើយ
            ម្តងនេះ គឺរឺតតែស្ងាត់ អត់មានអ្នកស្រែក​មានតែមានអ្នកស្លែកមុខ ម៉ោង៦ល្ងាចនៅតំបន់ព្រៃភ្នំ គឺថា ងឹតឈឹងតែម្តង រឿងនោះមិនអីទេប៉ុន្មានទេ តែខ្ញុំ បារម្មខ្លាច មនុស្សជាង បើមានអ្នកណាមកស្កាត់ផ្លូវអី ដឹងធ្វើមេចទេនៀក….

ពូគឿង: មើលចុះរុញម្តងទៀតមើរ
អ្នកគ្រប់គ្នា ចុះជួយរុញ ម្តងជាពីរដងនៅតែមិនឆេះ ម្តងនេះមែនទែនហើយ
គិតមិចទៅពូ មានតែខលហើយអ្នកនៅកន្លែងមកជួយសណ្តោង
ពូគឿង: ពូខលរកឡានសិន
បាទពូ
            រាត្រីស្ងាត់ ខ្យល់បកកាន់តែខ្លាំង ពោះក៏កូរ មើលទៅគួរអោយអានិតណាស់ ពិសេសស្រីៗគ្នាភ័យស្លែកអស់អាយ  បងសិននិងប្រុសៗ រួមជាមួយពូតៃកុងឡាន នៅឈរជាប់ឡាន ភ្នែក មិនហ៊ានប្រិចទេ ខ្លាចមានអ្នកណាមក អី​ស្រួលត្រៀមរត់ តែបងសិនវីញឆ្លាតណា់ ក្នុងដៃមានដំបងហើយស្រាប់​អ្ហែងតែមកអីដឹងត្រួវ អាយ ហា​អាចោហារយអើយ តែយាយលេងសើចអី ខ្ញុំស្រាវមេះតែនៀក….បេះដួងលោតដុកដាក់ ខុសពីធម្មតា ដៃញ័អស់លីង​មកពីឃ្លាន? មិនមែនទេ (ខ្ញុំ យកដៃស្ទាប ដើមទ្រូងក៏ប៉ះហ្នឹង)
អូនាឡិកាតើ  (ខ្ញុំ ចាប់យកវាមកក្តាប់នឹងដៃទាំងសងខាង បិទភ្នែក ប៉ន់ស្រន់ជាថ្មី) ឧលោកតាម្ចាស់ទឹកម្ចាស់ដៃ អ្នកតាព្រៃភ្នំអើយសុំជួយពួកចៅអោយទៅដល់ផ្ទះដោយសុវត្តិភាពផង ឧម្ចាសនាឡិកាអើយ បើសិននេះពិតជាអ្នកមែន សុំអ្នកកុំខឹង ឬក្រោធ ថ្វី សុំអ្នកជួយអោយឡាន មកប្រក្រតី ជួនពូកខ្ញុំទៅផ្ទះវីញដោយសុវត្តិភាពផង បើសិនមានការអី សុំអ្នកមកពន្យលសប្តិ ប្រាប់ពីបំណងអ្នក អាចជួយបាន ខ្ញុំ នឹងធ្វើ ខ្ញុំ ជឿថាអ្នកក៏ត្រូវការខ្ញុំ តែពេលនេះ ខ្ញុំ ចង់អោយអ្នកជួយខ្ញុំ​អោយផុតមួយគ្រានេះសិន ពួកខ្ញុំជាអ្នកធ្វើបុណ្យធ្វើទាន គ្មានបំណង់អាក្រក់ទេ សុំអ្នកជួយ សណ្តោសផងចុះ
            រំពេចនោះស្រាប់តែមានខ្យល់បកកាត់ច្រមុះ ក្លិនផ្កាម្លិះ ក្រអូបឆួលពេញ ច្រមុះ បក់កាត់ច្រមុះ ជាមួយធាតុត្រជាក់នាំអោយខ្ញុំ ព្រឺសំបុលខ្ញាក់តែម្តង បែបនេះមិនបែចឆ្ងល់ហេ នៅតំបន់ព្រៃភ្នំមានផ្កាម្លិះមកពីណា មានតែ……
ពូៗៗ ពូសាក់បញ្ឆេះម្តងទៀតមើរ ពូ
ពូតៃកុងឡាន អូខេ ពូសាកសិន
យេយេយ ឆេះហើយ ឆេះហើយ


            អ្នករាល់គ្នាធ្វើមុខភ្លើៗ មកកាន់ខ្ញុំ តែអត់មានអ្នកណាសួរអីទេ ឃើញដូចនេះ ខ្ញុំ ក៏ឆ្លើយកាត់កុំគិតច្រើន មោះទៅផ្ទះ ឡើនឡាន ហេវបាយណាស់ ខ្ញុំគិតវាក្តៅពៅពេក ដល់ពេលឈប់មួយសន្ទុះចឹងទៅ ឡានមានអារម្មណ៏ល្អក៏ឆេះវិញទៅ មានតែប៉ិនហ្នឹង (និយាយបណ្តើរ មើលមុខពូគឿងបណ្តើរ)
ពូគឿង: មែនហើយ ពូគិតចឹងវាក្តៅពេកបានររលត់ព្រោះជិះគ្នាមួយ១ថ្ងៃហើយហ្នឹង

            រឿងបែបនេះ មានតែក្មេងទេបានជឿ តែជឿមិនជឿគ្មានមធ្យោបាយសំខាន់ បានទៅផ្ទះ ក្រលែកទៅម្នាក់ៗវិញ អត់ម៉ាត់ស្ងាត់ជ្រៀបសូម្បីបងសិន ភ្នែកសំឡឹងយ៉ាងណាអោយដល់ផ្ទះឆាប់
ឧលោកតា ម្ចាស់ទឹក ម្ចាសដី ម្ចាស់ភ្នា ព្រៃព្រឹក្សា សុំជួយថែរក្សាកូនចៅផង បើសិនជាអ្នកមែន សូមអរគុណច្រើន (ខ្ញុំក្តាប់នាឡិកាជាប់ ជាមួយស្នាមញញឹម មានអារម្មណថាមាននិស្ស័យមេះណោះ បើជាខ្មោចសង្ហា ក្មេងអី ហើយចិត្តល្អទៀត ដឺងល្អមេចហេហេហេហា ជាថ្មីម្តងទៀត ក្លិនផ្កាម្លិះ បក់កាត់ច្រមុះខ្ញុំ ជាមួយនឹងធាតុត្រជាក់ ម្តងនេះ ខ្ញុំញញឺមហើយស្រង់យកក្លិននោះ តែម្តងនេះ ខ្ញុំមិនមានព្រឺសំបុរអីដូចមុនទេ មានអារម្មណ៏ ម្ចាស់នាឡិកាគឺនៅជិតខ្ញុំ….សុំគុណបុណ្យកុសស្យដែលខ្ញុំ បានសាង សុំផ្សងជួបមនុស្សល្អ ខោ្មចក៏ល្អដែរ សុំគ្រប់យ៉ាងកាន់តែប្រសើរទៅចុះ)

            ចប់១ភាគបាត់ ជួបគ្នានៅវគ្គក្រោយណា មិនដឹងថា ក្រុមហ្នឹងនិងមានអ្វីកើតឡើងទៀតទេហ្ន? ចុះនាឡិកានោះវិញ? មានខ្មោចមែនអត់ ឬក៏សិទ្ឋិ (អាចារ្យតូច) ប្រូទេដឹង ចាំតាមដានភាគ២ជាមួយគ្នា ណា
ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
អរគុណ បាទ


No comments

Powered by Blogger.