វិញ្ញាណស្នេហ៏ ភាគទី៣

សួរស្តីបាទមិត្តអ្នកអានជាទីស្នេហា អ្នកនិព្ឋមហាយឺតត្រឡប់មកវិញ ជាភាគទី៣នៃរឿង (វិញ្ញណស្នេហ៏) កាលពីភាគមុនដឹងអាយ វាទើបតែចាប់ផ្តើមតែប៉ុននោះ សម្រាប់បេសកម្មនៃការស្វែរងរកផ្ទះអោយខ្មោចសង្ហា តែមិនដឹងថារឿងនេះ និងទៅជាយ៉ាងណា ទេ តើចូលទៅអានជាមួយគ្នា ចង់ដឹងហេ ថាភាគនេះមាន អីប្លែក? សិទ្ឋិអាចទ្រាំនឹងខ្មោចសង្ហានោះបានហេ? តិចឡ សិទ្ឋិយកនាឡិកានោះលក់បាត់ទៅ តោះៗៗ ទៅតាមដានជាមួួយគ្នា.... អូ ជួយ Share, Comment and like ផងអល់ណប់ 
FB Page: MSMប្រលោមលោកស្នេហ៏
Writer    : ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)

វិញ្ញាណស្នេហ៏ ភាគទី៣




ដំណើរកំសាន្តរយះពេល ៣យប់ ៤ថ្ងៃ បានបញ្ចប់យ៉ាងរីករាយ ជាមួយនឹងអនុស្សាវរីយដ៏រីករាយ នឹងបំភ្លេចមិនបាន ពេលវេលាសប្បាយៗ ឆាប់ចប់ នឹងកន្លងលឿនដល់ហើយ ប៉ុន្តែក៏សង្ឃឹម ថា ពេលវេលារីករាយនឹងឆាប់ត្រឡប់មកវិញដូចគ្នា។ មកដើរលេងលើកនេះ យាយពីថាសំណាងណាស់ ស្នេហាសុំស្រលាញ់ ត្រង់ៗ តែក៏ត្រូវត្រៀមចិត្ត សម្រាប់បែកដូចគ្នា មួយទៀត រើសបាន នាឡិកា ពេជ្យ យ៉ាងហោចណាស់ ក៏លក់បាន ១០០០ពាន់ដុល្លា ដែរតែមិនដឹង សយឬក៏អត់ទេ ត្រូវនាំថែមខ្មោចសង្ហាមួយទៀត ទៅតាមជាមួយ ត្រូវទទួលបន្ទុកមើលថែរ តែក៏ត្រូវរកយុត្តិធម៏ រកផ្ទះសំបែង ញាតិផៅ អោយទៀត ហ៊ើយខ្ញុំ អាយ មិនទាន់រៀនចប់ផង​មានអារម្មណ៏ថាដូចមានកូនមួយអាយ ហើយកូននេះ កូនខ្មោច ទៀតហា ខ្មោចចង្រៃ…..
អូយម៉ែ
កញ្ញា: ថីៗ សិទ្ឋិ
សិន: កើតអី
អ្នកគ្រប់គ្នា ភ្ញាក់នឹងសម្លេងស្រែករបស់ខ្ញុំ ផ្អើលគេអេងអស់ម៉ាឡាន
អត់អីៗ ហេ (យីគ្រាន់តែគិតចឹងសោះ  ចេញ​មក ពើម ពីមុខហ្មង ខ្មោចចង្រៃ មុខស្លាប់ទៀត )
(ឆ្លើយឆ្លងក្នុងចិត្ត )
(ហ៊ួយ ប្រាប់ហើយ ថា កុំអោយធ្វើចឹង តិចលោះសព្រឡឹង ខ្ញុំស្លាប់ទៅ​? )
(ខ្មោច: អែងភ្លេចយើង ហើយ មែនហេ ?)
(មែនអាយភ្លេច បាត់អាយ ស្អប់មុខ ថាកុំអោយពញ្ញាក់ នៅតែ ចឹង) (ខ្មោចចង្រៃ មុខស្រពោន បែរមុខចេញពីខ្ញុំ ហើយក៏រលាយ បាត់ម្តងបន្តិចៗ គាត់ប្រហែលជាអន់ចិត្តខ្លាំងអាយ ខ្ញុំ ជាអ្នករើសគាត់មក ខ្ញុំ ជាអ្នក សន្យាជាមួយគាត់ ហ៊ឹម អ្នកណាថា មិនជួយលោកបង ខ្មោច តែលូវមិនទាន់ដល់ភ្នំពេញឯណា លោក មិនទាន់បាន៣ថ្ងៃផង ហ្នឹងហា​….គ្រាន់គិតតែប៉ុន្នឹង ក្លិនក្រអូប ភាយតែម្តង មិនបាច់យាយក៏ដឹងដែរ ថាជាអ្នកណា  )


យីខ្មោចនេះ ជោហា
វីត: ហា ខ្មោចអី ហា?
សិន: យាយអីហ្នឹង
អូអត់អីៗ ហេ អត់មានអីផង​រអ៊ូម្នាក់ឯងតើ ហេហេហហេហ
………………………………………….
            ចុះពីលើឡានភ្លាម ចិត្តនឹកមិនចង់ឃ្លាតក៏កើតមានឡើង មិនចង់បែកពីសំណប់ចិត្តសូម្បី១នាទី តែហ៊ឹម មានតែត្រៀមធ្វើចិត្តពីលូវទៅមកដល់គេហដ្ឋាន ដ៏សែន តូច នឹងចង្អៀត តែជាទីសែនមនោរម្យខ្ញុំ វិញអាយ អារម្យបែកផ្ទះ ៣ថ្ងៃ នឹកផ្ទះដល់អាយ។ ស្ត្រីចំណាស់ខ្ទង់ជាង ៥០ នឹងបុរសចំណាស់ ប្រហែល ជិត៦០ ដែលកំពុងតែមមាញឹក ជាមួយ នឹងការរាប់ លុយ ចង់ឥវ៉ាន់អោយគេនោះ ពួកគាត់ជាអ្នកមានគុណទាំងទ្វេររបស់ខ្ញុំ មុខរបររាល់ថ្ងៃ ជាអ្នកបោះដុំឥវ៉ានចាប់ហ៊ួយ នៅក្នុងភូមិ មុខរបរនេះហើយ ដែលទ្រទ្រង់ជីវភាព នឹងអាចអោយកូន រៀនចប់ចុងចប់ដើម ហើយក៏ជាដើមហេតុដែលខ្ញុំ មានរូបរាងសង្ហា នឹងមាំគឺដោយសារ លើកឥវ៉ាន់  ដឹកទំនិញអីហ្នឹង ធន់ហា តែក៏គិបកេងបានខ្លះៗដែរហាហាហហាហ ជារៀនពីមុនទេណា។ បងប្រុសច្បង់ខ្ញុំជា វេជ្ជបណ្ឌិតមួយរូបគាត់មានប្រពន្ឋ កូនមួយ រួចហើយ សព្វថ្ងៃរស់នៅបែកផ្ទះ​ ចំនែកបងស្រីច្បង គាត់រៀនត្រឹមបាក់ឌុបទេ មុខរបរសព្វថ្ងៃនេះ៧០% គឺទុកអោយគាត់ តែនៅតែជាម៉ែ នឹងពុកជាអ្នកមើលការខុសត្រូវ សិន​ទម្រាំដល់ពេលគាត់រៀបការទើបប៉ាម៉ាក់ ប្រគល់ជួនគាត់ដាច់ ប្រហែល ឆ្នាំក្រោយអីហ្នឹង ការអាយ ជែហ្នឹង ហ អូភ្លេចប្រាប់កាចហា បងស្រីច្បង់ខ្ញុំហ្នឹង ចំនែកខ្ញុំជាកូនប្រុសពៅ ក្នុងគ្រួសារដ៏តូច ដែលពោពេញទៅដោយសុភមង្គលមួយនេះ ប៉ា ម៉ាក់ ស្លូតណាស់ តែឆ្ងល់ដែរ កាច់បងស្រី ខ្ញុំមួយហ្នឹង កាចហួស។ ផ្ទះអ្នករកស៊ី មិនបាច់រាប់រាប់អីទេ មែនហេ? ចង្អៀតណាស់ សុទ្ឋតែឥវ៉ានតែម្តង ពិសេសគ្រឿងកំប៉ុង រៀបទាំងកេស ដល់ដំបូលតែម្តង​។ អូមួយទៀត ក៏មាន អ្នកនៅជាមួយដែរ ជួយលក់ នឹងដឺកឥវ៉ានអោយភ្ញៀវ មាន ៥នាក់ដែរ ស្រី២សុទ្ឋតែជាកូនក្មួយមកពីស្រុក ធានាសុវត្តិភាព បាន ទុកចិត្តបាន ព្រោះនៅជាមួយច្រើនឆ្នាំអាយ ម៉្យាង ប៉ាម៉ាក់គាត់ស្លូតចឹងអាយ ទើប គេអាចនៅជាមួយបានយូ។ មួយកំណាត់ខាងមុខ ហ្នឹង គឺសុទ្ឋតែឥវ៉ាន់ តែម្តង ចំនែកជាន់ឡៅតឿ គឺមសម្រាប់ស្រីៗ សម្រាក់ រីឯ ខាងក្រោម គៀនៗ ឥវ៉ាន់ បងៗប្រុសៗ នៅ ចំនែកឯគ្រួសារខ្ញុំ ដែលមានគ្នា​៤នាក់នេះវិញ គឺ ស្នាក់ផ្ទះថ្ម នៅខាងក្រោយ តូបឥវ៉ាននោះ មិនជាធំណាស់ណាទេ ផ្ទះល្វែងកំពស់៣ជាន់ ជាន់ទី ៣ហ្នឹង ឯងគឺខ្ញុំ នៅលើដំបូល ជាកន្លែងសម្រាប់គយគន់ ព្រះខែ មើលមេឃរំលែកចិត្តនឹក ស​ម្រាប់មនុស្សអណ្តែតអណ្តូង ដូចខ្ញុំ ហ្នឹងឯង អូខេ រឿងផ្ទះ ចាំលើក្រោយចាំយាយថែម ទៀត។​ ងូតទឹកផ្លាស់ខោអាវរួច ស្រូលខ្លួនម្លេះទេ ហើយ ខលទៅម្ចាស្នេហសិន ….ក្រាំង ) (ធ្លាក់នាឡិកា)
(អូ សូរី សូរី អេយាយចឹង ខ្មោច ចង្រៃ នោះនៅណាចេះ?)


            
បងប្រុសខ្មោច បងប្រុសខ្មោច (ហៅគាត់ ) (អូព្រះអើយ គាត់មិនអាចចូល មកក្នុងផ្ទះខ្ញុំ បានទេ ភ្លេចឈឹង
ខ្ញុំ ស្ទុះស្ទារ រត់ចុះមក្រោមទាំងត្រហេបត្រហប  មនុស្សសង្ហា ដែលកំពុង ឈរ ពីមុខផ្ទះ នៅនឹងកណ្លាល់ផ្លូវជាមួយទឹកមុច អស់សង្ឃឹម ស្រពាប់ស្រពោន អាការស្លែកស្លាំង របស់គាត់ធ្វើអោយខ្ញុំ ក្តុកក្តួល យ៉ាងខ្លាំង។

បងប្រុស ៗៗ ​ (ខ្ញុំស្រែកហៅគាត់ក្នុងចិត្ត ប្រុសសង្ហា របស់ខ្ញុំ ងើយមុយឡើង គាត់ហាក់ចង់យំបន្តិច ចង់អីបន្តិច គាត់ស្ទុះ មកឧបខ្ញុំ តែដោយសារអំនាច់នៃ រិទ្ឋិបារមី ជំនាងផ្ទះ និងម្ចាស់ទឹក ម្ចាស់ដី គាត់មិនអាចចូលមក ក្រោមសំយាប់ផ្ទះខ្ញុំបានទេ ប្រុសសង្ហារបស់ខ្ញុំ ព្យាយាមម្តងហើយម្តងទៀត តែលទ្ឋផលនៅតែដដែល ​)
ចាំម្លែតៗៗ បងនៅហ្នឹងសិនអាយ (ខ្ញុំ រត់ចូលផ្ទះ​អុចធួបនៅកន្លែងកុងម៉ា កន្លែងជំនាងផ្ទះ​សុំខម្មាទោស និងសូត្រធម៏អធិដ្ឋាន ព្រមទាំងរំលឹកគុដល់គ្រូបាធ្យាយ សុំអោយគាត់ជ្រកកោនបណ្តោះអាសន្ន។ ដោយអំនាច នៃគុណ បុណ្យព្រមទាំងគាត់ជាខ្មោចតែលតោល តែគាត់ពេញទៅដោយ ភាពត្រជាក់ត្រជុំ ខ្ញុំក៏ឆ្ងល់ដែរ ហេតុអី ហ្ន? ដូចនេះគាត់ក៏អាចចូលមកក្នុងផ្ទះខ្ញុំ បានធម្មតា។ អូប្រហែលជាឆ្ងល់ហើយ ថាហេតុអីគាត់ចូល វត្តបាន តែគាត់ចូលផ្ទះខ្ញុំ មិនបាន ដូចខ្ញុំប្រាប់ចឹង តារបស់ខ្ញុំគាត់ចេះ ចឹង គាថា ជុំវិញ ផ្ទះ មិនថាជាអ្នកណា មកពីណាទេ មិនអាចផ្តេសផ្តាសទេ ទោះជាខ្មោចមានបុណ្យក៏ដោយ )

ចឹង ចាប់ពីនេះទៅ យើងនៅបន្ទប់ជាមួយគ្នា ទៅណាមកណាជុំគ្នាហើយមែនទេ បងប្រុសខ្មោច ?
ខ្មោច: មែនហើយ
ចុះងូតទឹក ហ?
ខ្មោច: ហ្នឹងក៏ចឹងដែរ
ហា??
            គាត់បែរមុខចេញទៅ រកបង្អូច ខ្ញុំដឹងថាគាត់កំពុងតែគិតពីអី ខ្មោចក៏ចេះពិបាកចិត្តដែរ
បងកុំព្រួយ ខ្ញុំ សន្យាថានឹងជួយ បងគឺជួយ មិនកុហកនោះទេ
ខ្មោច: អរគុណសុំទោសរំខានឯងហើយ (គាត់ពោលពាក្យ ជាមួយនឹងទឹកមុខញញឺមស្ងួត មកកាន់ខ្ញុំ ដៃគាត់ទាំងពីរអោបខ្ញុំ តែ បានត្រឹម តែស្រមោលប៉ុននោះ គួរអោយនិត ជឿថាគាត់ប្រាកថជាចង់ទៅចាប់ជាតិណាស់ហើយ ចង់ស្គាល់គ្រួសារ ខ្លួនឯងណាស់ហើយមើលទៅ ……….)
…………………………………………………



ថ្ងៃខែចេញយប់ ព្រះច័ន្ទរលត់ចេញ​ ពន្លឺថ្ងៃ  ផ្លាស់ឆ្លាស់ វេនគ្នា​ ធ្មេច បើកធ្មេចបើក ថ្ងៃរំលងខែ បាត់ទៅហើយ បើនិយាយពីស្នេហាខ្ញុំ និងបងសិន សំណប់ចិត្តខ្ញុំ វិញ ផ្អែមណាស់ ញ៉ាំបាយថ្ងៃត្រង់ ញាំចំនីល្ងាច ទោរៀនជាមួយគ្នា ដើរលេង មើលថែរគ្នាទៅវិញទៅមក ឆាត​មុនចូលគេង ពាក្យផ្អែមល្ហែម អូនបង អូនបង  សូរ ស្វីត ​គេមើលមកពីក្រៅមក ឃើញថាមានតែ២នាក់ហេ តែធាតុពិតវិញ មានម្នាក់ទៀត ជាខ្មោច សង្ហា មហារំខាន នោះអី ហាហាហហាហ តែ សប្បាយដែរ តើ…..
សិន: នេះអូន ទឹក ហត់ទេ ទៅញាំអី​លូវអត់ អូន ?
អូរអត់ទេ ហត់ហើយ នេះ ដើរ៥ជុំហើយណា ខ្លាំងដែរ តើ ហាហាហហា
សិន: អូខេ អូ យាយចឹង បើឃើញអូន ឯងដូចខ្វាយខ្វល់ នឹងនាឡិកានេះមេះ ផុសFB ផង Instagram ផង នៅក្នុង Blogs ទៀត ស្វែងរកម្ចាស់វាមែន? ហើយហេតុអី
អរ គឺគឺ ហ្នឹអាយ បងស្វែរកម្ចាស់វា គឺពឹងអោយជួយរក​
សិន: អ្នកណាគេ មេចបងមិនដឹង ចឹង? គេជាអ្នកណា ហា​?
អរ បាទ បាទ គឺ គឺ
ខ្មោច : ប្រាប់គេទៅ ថា ខ្មោចសង្ហា ជាអ្នកពឹង
(ខ្មោច ចង្រៃ នៅអោយស្ងៀម )
សិន: ហា ?
អូមិនអីទេ វាជារបស់មិត្តភក្តិទេ គេពឹងអោយជួយរកម្ចាស់វា ក៏ចេះតែផុសៗ ទៅ មិនអី ធំដំនោះទេ
សិន: អរ ហេតុផលមិនសមរម្យ ទទួលមិនបាន តែមិនចង់ប្រាប់ក៏មិនអី
(គ្រាន់តែលឺបែបនេះ ខ្ញុំក៏ សម្លក់ទៅ ខ្មោចនោះ មកពីគាត់ហ្នឹង ស៊ាំហ្មង )
សិន: តោះអូនទៅញាំអី បងឃ្លានអាយ
បាទបង តោះ….”

            អាហារពេលល្ងាចដ៏សាមញ្ញតាមចិញ្ចើមផ្លូវ ពេញទៅដោយឧជារស ពិសេសនោះគឺមាន ប្រុសសង្ហា សំណប់ចិត្តនៅក្បែរតែម្តង​ ទាស់ត្រងថា នៅមានខ្មោចមួយទៀត សម្រាប់ខ្ញុំ ក៏ឆ្ងល់ដែរ ថាហេតុអី​ខ្មោចសង្ហានេះ អាចដើរហើរធម្មតា ចូលហាង ចូលអី ធម្មតា លើលែងតែផ្ទះខ្ញុំ និងព្រះវិហារតែប៉ុននោះ មួយទៀត​គាត់មានខ្លិនក្រអូបផ្កាម្លិះជាប់ជានិច្ចតែម្តង ស៊ីផ្កាមែនហ្នឹង…..?
………………..
ព្រឹកព្រលឹម នាថ្ងៃចុងសប្តាហ៏ដ៏រីករាយ នៃដើមខែថ្មី ដ៏ស្រស់ស្រាយ តែក៏មានន័យថា ពេលកាន់តែខើច ដែរសម្រាប់ខ្ញុំ នឹងបងសិន។ ខ្ញុំ​តែងធ្វើចង្ហាន់ដាក់បាតជានិច្ច បើសិនជាចំពេល សម្រាក់ តែ ឥលូវទៅជាទម្លាប់ បើសិនជាមិនបានធ្វើចង្ហាន់ ក៏យកគ្រឿងកំប៉ុង នឹងអាហារក្រៀមៗ ឆ្លៀតទៅវត្ត ដែរ ដើម្បីឧទ្ទិសជូន ញាតិផៅ ពិសេសនោះគឹខ្មោចសង្ហានេះឯង ………….រសៀលដ៏ស្រស់ស្រាយជាមួយអាហារពេលល្ងាចបែបរ៉ូមែនតិចតែ២នាក់ អូនៅមានខ្មោចមួយទៀត បរិយាកាសដ៏សែនអណ្តែតអណ្តូង ក្រោមភ្លើងរាត្រីព្រឹមៗ អមជាមួយសំលេងភ្លេងបំពេរ ប្រុសល្អសង្ហារបស់ខ្ញុំ ចាប់កាន់ដៃ ជាមួយស្នាមញញឺម
សិន: អូន បិតភ្នែកសិនទៅ
ហា មេចចឹងវិញ​ បិទធ្វើអី ? 
សិន: បិទសិនទៅ​
ខ្មោច: គេមានអីអោយឯងហ្នឹងហា​ ប្រអប់នៅខាងក្រោយនោះអី?
(យី ខ្មោចចង្រៃ ប្រាប់ធ្វើអី លែង​ ភ្ញាក់ផ្អើលលូវអាយ )
សិន: ហាអូនិយាយអីហ្នឹង?
អូគ្មានអីទេ គ្មានអីទេ  (ដៃដ៏ត្រជាក់របស់គាត់ បានចាប់ពាក់នៅរបស់រឹងម្យាង ដោយថ្នមៗ នឹងប្រុងប្រយ័ត្ន សមឡេងដង្ហើម នឹងចង្វាក់បេះដូង លោតប្រណាំងគ្នា ជាមួយខ្ញុំ  )
សិន: អូនបើកភ្នែកបានអាយ




អូ អរគុណ មែនទែន ឃ្យូទម៉េះ នាឡិកា គូរស្នេហ៏ទៀត ហាហាហាហាហ តែហេតុអីជានាឡិកាទៅវិញ  
សិន: ព្រោះវាអាចនឹងនៅក្បែរអូនគ្រប់ទៅកន្លែង ព្រោះវាបង្ហាញពី ពេលវេលាដើរទៅមុខជា​និច្ច ព្រោះវា អារក្សាទុកនៅការចង់ចាំល្អៗ របស់ពូកយើងទាំងពីនាក់ ហើយវាក៏អាចកំណត់ពេលអោយបងមកជួបអូនម្តងទៀត នៅថ្ងៃណាមួយ ជាមិនខាន(ទឹកមុខក្រៀមក្រំ សំលេងដ៏ពិរោះ អត្ថន័យនេះ អ្នកណាយល់? ទឹកភ្នែក ហូរស្រក់ មិនមែនព្រោះខឹង មិនមែនព្រោះមិនចង់បែក នោះទេ តែអរគុណ សម្រាប់ពេលវេលាកន្លង អរគុណគ្រប់យ៉ាង បើទោះជាពួកយើងបែកគ្នា នៅឆ្ងាយគ្នា តែខ្ញុំ ជឿថា គ្រប់យ៉ាងនិងមិនរលត់ ទៅតាមពេលវេលានោះទេ

ដងឹថា ថ្ងៃក្រោយទៅបងនឹងក្លាយជារបស់អ្នកផ្សេង ដឹងថា យើងនឹងមិនអាច មានពេលដូចពីមុននោះទេ អូនត្រៀមខ្លួនរូចជាស្រាច នឹងទទួលយក សន្យាថា នឹងរស់នៅបន្តរចាំមើលបងរីករាយ អូននឹងរក្សានៅរាល់អនុស្សារដែលយើងមាននឹងមិនអោយរលត់នោះទេ  
សិន: ឈប់និយាយទៅ (ប្រុសសំណប់ យកដៃអង្អែលក្បាលខ្ញុំថ្នមៗ ក្លិនពីដោនៃផ្កាម្លិះ ក៏រសាត
ឆ្ងាយពី ម្តងបន្តិចៗ មានន័យថាបងប្រុសខ្មោច រសាតចេញ តាមមើលគាត់ទុកពេលអោយពួកខ្ញុំ សារសងគ្នា ហើយមើលទៅ​ )


សិន: អូនហា អូនមាននាឡិកាថ្មី ហើយ ដូចនេះ មិនចាំពាច់ពាក្យនាឡិកា នោះទៀតទេ ត្រូវហេ? ហេតុអី ក៏អូនតែយកវាតាមខ្លូន និងយកចិត្តទុកដាក់នឹងវាខ្លាំងម្លេះ មួយទៀត បងឃើញអូនតែងផុស ស្វែងរកម្ចាស់វាខ្លាំងម្លេះ ហេតុអី
អរគឺ ៗៗ គ្មានអីទេ អូនគ្រាន់តែចង់ ជូនរបស់នេះនៅទៅម្ចាស់ដើមវិញ
សិន: វាជានាឡិកាមានតម្លៃ ចឹងគេអាចបោកអូនបានថាគេជាម្ចាស់នាឡិកា បានតើ អូនមានអីសំអាង ថា គេជាម្ចាស់នាឡិក
បាទ បាទ​គឺមាន មានតើ (ខ្មោចជាសាក្សីនោះអី​)
សិន: ហា ?
អូ អូ គ្មានអីទេ បង តែបង ថ្ងៃនេះ ហេតុអី សួរឿងនេះ?
សិន: បងគ្រាន់តែឆ្ងល់ យាយចឹង ធ្លាប់បានដំណឹងអីនៅ ?
ធ្លាប់មានគេ ឆាតសួរ ពី ៣នាក់ដែរ តែពួកគេមិនមែនជាម្ចាស់ទេ
សិន: ពេលអូន Tage រូបអោយបង មានគេសួរបងពីវា ហើយចង់ទិញ វាដែរ តែបងថាចាំសួរអូនសិន ម៉្យាងមាន​ បងប្អូននៅ កាណាដា គេ ចង់បានវាខ្លាំងណាស់ គាត់ជាបងស្រី ជីដូនមួយបង ចង់អោយ បងទំនាក់នង អោយ ខែក្រោយនេះ​គាត់នឹង គ្រួសារ នឹងមកកាន់ស្រុក ខែ្មរ មួយខែ បន្ទាប់មក បងនឹងត្រឡប់ទៅវិញជាមួយគេ  (និយាយដល់ត្រឹមនេះ បេះដូងស្ទើរតែឈប់ដើរ ថ្វីបើខ្ញុំ បានត្រៀមខ្លួនពិតមែន តែខ្ញុំនៅតេខ្លាចថ្ងៃនោះមកដល់…..ម្ចាស់បេះដូង ងើបឈរ  ទាញកៅអី មកក្បែរខ្ញុំ ហត្ថា ដ៏ណែន ត្រកងអោបខ្ញុំ ក្រោម​ពន្លឺភ្លើងរាត្រីជាមួយ នឹងភ្លេង កំដររ៉ូមែនទិច ខ្ញុំផ្ទាល់ក្នុងរង្វង់ដៃដ៏កក់ក្តៅ ស្តាប់ចង្វាក់បេះដូងឌុក ដាក់ ឌុក ដាក់ យូរៗម្តងគាត់ ដង្ហើមធំម្តង ហ៊ឺមពេលវេលា កាន់តែខើចមែនទែនហើយ ស្នេហានេះ... )
…………………………..

            អារហារពេលល្ងាច ដ៏មានន័យ មិនមែនព្រោះតែ រស់ជាតិ ក៏មិនមែនព្រោះតែបរិកាស នោះទេ គឺព្រោះតែបុគ្គលដែលខ្ញុំ បានរួមតុជាមួយនោះ ជាមនុស្សដែលខ្ញុំ គោរពនឹងស្រលាញ់។ ម៉ោងប្រហែលជិត ១០ទៅហើយ បន្ទាប់ពី ងូតទឹក សម្អាតខ្លួនរួច ជាទម្លាប់ទៅហើយ​ដែលខ្ញុំ តែងទាញទូរស័ព្ទញែគ្នាជាមួយបងសិន  ឃ្លាតគ្នាមិនបានតែម្តង ហាហាហហា តែ ដូចជាបាត់ខ្មោច សង្ហានោះទៅណា បាត់អាយ។ ខ្យល់ជំនោរពេលរាត្រី ដ៏ត្រជាក់ ផ្ទៃមេឃ ដ៏ខ្មៅ គ្មានសូម្បី ដួងផ្កាយ មានសំលេងខ្យល់ បក់វ៉ូៗ  ជាមួយខ្លិនក្រអូបចេញពី គាត់(ខ្មោច)….ខ្មោចសង្ហា អង្គុយ យោលជើង នៅលើកៅអី ផ្អែក កែវភ្នែកគាត់ កំពង់សំលឹងទៅកាន់លំហមេឃ ដែលដ៏សែនឆ្ងាយ……



ហ៊ឺម ខ្មោច ក៏ចេះកើតទុក្ខដែរ ហ្ន ??? (ខ្ញុំនិយាយបែបហី ដោយភ្នែកដៀងមើល គាត់ …. ខ្មោច
សង្ហាបែរធ្វើព្រងើយ មិនខ្វលពីសំដីខ្ញុំ​ ឃើញបែន នេះ ខ្ញុំរឹតតែចម្លែក ចិត្ត តែម្តង )
ខ្មោច: តាមមើលខ្ញុំ គ្មានឧកាស បានស្គាល់អ្នកផ្ទះខ្ញុំទេ ប្រហែលជាមិនអាចទទួលបាននៅក្តីស្រលាញ់ ដូចជាឯងនោះដែរ (សម្តីប្លែករបស់គាត់ ធ្វើអោយខ្ញុំ ភ្ញាក់ខ្លួនភ្លេត )ខ្ញុំ នៅទីនេះមានតែរំខានឯងទេ អាចជូនខ្ញុំ ទៅ​កន្លែងដើមបានទេ ប្រហែល ជាប្រសើរជាងរស់នៅក្នុងទីក្រុងទំនើបបែបនេះ ឬប្រហែល ជាមានគ្រួសារខ្ញុំ ឆ្លង់កាត់ទីនោះ ពួកគេអាចនឹងនឹករលឹកខ្ញុំ ហើយទៅរកខ្ញុំ ក៏ថាបាន….(សម្តីរបស់គាត់ ពញ្ញាក់អារម្មខ្ញុំពិតមែន ផ្ទៃមុខ ដ៏សង្ហា ប្រែជាស្រពោន មិននឹងស្មានថាខ្មោច ក៏ចេះខូចចិត្តដែរសោះ )
បងនិយាយ អីហ្នឹង ???
ខ្មោច: គឺបងមិនចង់រំខានឯងទេ ក្មេងល្ងង់ នៅជាមួយខ្មោច ដូចជាបង នាំតែរំខានឯងទេ អាចជួយ ជូនបងទៅកន្លេងដើមវិញទេ ប្រហែលមានតែ ការងចាំ ទេ ជាជម្រើសល្អបំផុតសម្រាប់បង អរគុណ សិទ្ឋិ សុំទោសរំខានពេលអូនហើយ សូមបុណ្យកុសល្យ នឹងអំពើរល្អរបស់ប្អូន នាំប្អូននៅសេចក្តីសុខសប្បាយ ណា (និយាយតែត្រឹមនេះ គាត់ក៏រលាយតែម្តង )
 “បងៗៗៗ ចេញមកសិន ចេញមកនិយាយជាមួយគ្នា
ពន្លឺ ភ្លឺតិចៗ ដែលចេញពីនាឡិកា ដែលខ្ញុំ កំពុងពាក់ ជាប់នឹងក អាចអោយខ្ញុំដឹងថា គាត់ប្រហែលជាចង់ស្ងប់សង្ងាត់ ហើយមើលទៅ សុំទោស បងខ្មោច វត្តមានបងស្រប់ពេលដែល ស្នេហាខ្ញុំ ជិតឃ្លាតឆ្ងាយ ទើបខ្ញុំគ្មានពេលច្រើនជាមួយបង អូខេអោយខ្ញុំសុំពេលបន្តិចណា ខ្ញុំ និងជួយបងរកសាច់ញាត់អោយឃើញ។ 
………………………………………………….
សូរិយាថ្ងៃថ្មី រះលើផែនដី សំលេងចាបយំ ប្រដេញគ្នា លើចុងព្រៃ សម្រស់នៃបឹងព្រលិត បង្អួតគ្នា លើផ្ទៃទឹក កន្លង កន្ទុំរុយ ហោះ ឆាប ប្រដេញគ្នាពេញ បឹងតែម្តង នាំអារម្មខ្ញុំ លង់តាមសម្រប់ទេសភាពធម្មជាតិបែបនេះ អោយគន់មិនណា...ប្រអប់ដៃដ៏កក់ក្តៅ ទំលាក់លើស្មា ខ្ញុំ ជាមួយ នឹងសំលេងដ៏ពិរោះ ដែលស្តាប់មិនណាយ...
សិន: ហេយអូន នៅឈរទីនេះធ្វើអីម្នាក់ឯង យូម៉េះ? បងខំតែរក តោះទៅវិញ  គេកំពុងរៀបចំបាយទឹក ហើយ ញាំបាយ មិនឃ្លានទេអីហា​?
អូបាទបង មិនអីទេ អូនចង់នៅទេនេះ បន្តិចទៀត ចុះបង  បងឃ្លានហើយមែនទេ ???
សិន: បាទម្ចាស់ចិត្ត ឃ្លានហើយ ហ៊ឺមពេលបានធ្វើបុណ្យ យកចង្ហាន់មកប្រគេន លោក បែបនេះ មានអារម្មណ៏ថា ជ្រះថ្លាល្អណាស់ សូមអោយបុណ្យកុសលនោះចែកដល់អ្នកជីដូនជីតា និងសូម អោយអំណាចនៃបុណ្យកុសលដែលបងបានធ្វើ ជួយថែរក្សាមនុស្សល្អ ដែលនៅជុំវីញខ្លួនបង ជាពិសេសេ សុំអោយអូន មានសុភម្គល និងសុខសប្បាយ (ប្រុសល្អរបស់ខ្ញុំ គួរអោយស្រលាញ់ដល់ហើយ បងដឹងអត់ សុភមង្គលអូនគឺនៅហ្នឹងបងនឹងណា )
អរគុណ បង អូនក៏ចឹងដែរ ក៏សុំចែករំលែក បុណ្យកុសលដល់ម្ចាស់និឡិកាផងដែរ (គ្រាន់តែនិយាយប៊ុននេះ ខ្លិនផ្កាម្លិះ ក៏ក្រអូប ប្រហើរកាត់ច្រមុះ ខ្ញុំ ជាថ្មី នេះ រំលងទៅ ១អាទិត្យហើយ ដែលបងខ្មោច មិនព្រមជួប និង អោយខ្លិនដល់ខ្ញុំ សង្ងំនៅតែក្នុងនាឡិកា….ខ្ញុំ លួចញញឹមម្នាក់ឯង)
ខ្មោច: អរគុណ
មិនអីទេ
សិន: ហា អូននិយាយជាមួយអ្នកណាគេ
សិន: ហ៊ឹម មែនហើយ តោះអូន



ប្រុសសង្ហា ដើរបណ្តើរ កាន់ដៃខ្ញុំបណ្តើរ ទៅកាន់ តូប បាយ នៅនឹងក្បែរម៉ាត់ទឹក ក្រោមម្លប់នៃដើម​អំពិលបារាំង ដ៏ធំ ម្ហូបស្រែៗៗ បែបជនបទ ឆ្ងាញ់មិនចាញហាងនៅភ្នំពេញនោះទេវាជារឿងធម្មតាទៅហើយដែលពួកខ្ញុំតែងមានចំនាយពេល វេលាដើរកំសាន្តជាមួយគ្នា ថ្ងៃចុងសប្តាហ៏បែបនេះ ការដើរហើរជាមួយគាត់វារឿងធម្មតាទៅហើយ អ្នកផ្ទះខ្ញុំស្គាល់គាត់ រីឯអ្នកផ្ទះគាត់ស្គាល់ខ្ញុំ​ដូចគ្នា ហ៊ឺមអាទិត្យក្រោយ បងស្រីគាត់មកហើយ វាមាន័យថា ពេលវាលា កាន់តែខើចទៅខើចទៅ ហើយ មែនទេ ?.....
……………………………………………
អួយ
ខ្មោច: នៅខ្លាចទៀត អាល្អិត
យី មនុស្សកំពុងភ្លឹកហា មកអត់សំលេងណា មិនខ្លាច មើលតែខ្លួន​ឯងហ្នឹងមនុស្ស ចឹង ខ្មោចសោះហ្នឹង …..អូស សុំៗៗៗទោស (ភ្លេចខ្លួន ភ្លាត់ម៉ាត់ទៀតអាយខ្ញុំ )
ខ្មោច: មិនអីទេ យើងស៊ាំ ហើយ កាល់នាំយើងទៅ វិញ យើងចង់ទៅ កន្លែងដើមវិញ
ទៅណា ២ថ្ងៃ  ៣ថ្ងៃទៀត បងស្រី បងសិនមកអាយ ចាំជួបគាត់សិន សួរគាត់ មើលទៅគាត់ដូចជាចាប់អារម្មនឹងនាឡិកានេះណាស់ ក្រែងឡមានតំរុយអីទៅ ណា អាចជួយបងបាន ម៉េចបង ធុញទីក្រុងហើយមែណទេ ឬក៏ធុញ នឹងខ្ញុំ ហា ?
ខ្មោច: មិនមែនទេ តែបងរំខានឯងពេកហើយ ម៉្យាងច្រើនដង មានតែអ្នកសួរ តែចម្លើយបានត្រឹម ខកចិត្ត មានតែបណ្តោយតាម កម្មទៅចុះ (ខ្មោចសង្ហា ក្រៀម ក្រំ គាត់ដូចជានឹកអ្នកផ្ទះដល់អាយ កុំថាឡើយខ្មោច សូម្បីមនុស្សក៏ដោយ រស់នៅដោយបែបនេះ មានក្តីសុខ ណា លោក ពិតជាគួរអោយអានិតណាស់ )
កុំអស់សង្ឃឹម អីបង​ ថាមិនត្រូវ បងស្រីបងសិនគាត់ស្គាល់ម្ចាស់វាអីទៅមែនទេបង?
ខ្មោច: ហ៊ឹំ សង្ឃឹមចឹងចុះ
ខ្មោចសង្ហារបស់ខ្ញុំ អង្គុយចុះក្បែរខ្ញុំ ទឹកមុខប្រែញញឹម ដោយជំនឿរជាថ្មី​មិនថាមនុស្សឬខ្មោចទេ ការលើកទឹកចិត្ត មិនបោះបង់គ្នា ជាកំលាំងចិត្តអោសបុគ្គលនោះ មានកំលាំងបន្តរជំហាន​បន្តរទៀត
………………………


យប់នេះមានតារារះព្រោងព្រាត លើមេឃ ខ្វះតែចន្ទ្រា ចិត្តនេះប្រែជារងារត្រូវការអ្នកនេបនិត្យ រាល់ថ្ងៃនៅមានប្រុសសង្ហា នៅក្បែរ ចុះពេលឆា្ងយ ខ្ញុំ​ត្រូវធ្វើចិត្តមេចទៅ មិនយូរប៉ុន្មាន ប្រហែល២អាទិត្យគាត់នឹងចាកចេញ ពីប្រទេសកំណើតនេះ ឃ្លាតឆ្ងាយពីខ្ញុំមួយរយះធំ​ អនុស្សាវរី៏ជាង៤ឆ្នាំ នឹងនៅសល់ត្រឹមតែស្នាមញញឹម ភាពនឹករលឹក ហើយជំនួសដោយការងចាំតែប៉ុននោះ ទាំងមិនដឹងថា ស្នេហានេះនិងទៅជាបែបណា? មិនមែនន័យថាគ្មានគាត់គ្រប់យ៉ាងនឹងរលាយ តែ គ្រប់យ៉ាងនិងមិនដូចដើម ខ្ញុំ​ពិតជាខ្លាចណាស់
ខ្មោច : ឯងខ្លាចមែនទេ? ខ្លាចថាថ្ងៃស្អែកត្រូវរស់នៅដោយគ្មានគេមែន ទេឯងនៅមានសំណាងជាងខ្ញុំ យ៉ាងហោចណាស់ឯងដឹងថា នៅមានមនុស្សដែលគួរនឹករលឹក ចំនែកបងវិញ សូម្បីតែខ្លួនឯងជាអ្នកណាក៏មិនដឹងដែរ ដឹងត្រឹមថា ខ្លោចជាខ្មោចតែលតោលម្នាក់ប៉ុននោះ ក្រៅពីអែង បងគ្មានសាច់ញ្ញាតិទេ
អួយ ភ្លេចគិត ថាគ្រាន់តែគិត ក៏បងអាចដឺងដែរ….តែក៏ជារឿងល្អដែរ នៅមានបងម្នាក់ដែល ដឹងការពិតពីអារម្មណ៏នៃបេះដូងខុសកាយមួយនេះ​អរគុណ
 ខ្មោច : ហាហាហាហហ អរគុណអី​ មានតែយើងទេដែលត្រូវអរគុណ អែង
បងហា បងធ្លាប់មានស្នេហាទេ ?
ខ្មោច : បងមិនដឹងទេ ធ្វើម៉េចបងដឹង បើបងមិនស្គាល់ខ្លួនឯងផង ហ្នឹង
អូមែន ភ្លេចគិត ចុះពេលនេះ បងចេះស្រលាញ់ទេ ដើរជាមួយគ្នាយូអាយ បងមានពេញចិត្ត ធ្លាប់គិតថា បើសិនបងមិនមែនជាខ្មោច បងនឹងស្រលាញ់ មើលថែរគេ ?
ខ្មោច : ហា គឺគឺ មិនអាចទៅរួច ចឹងមិនគិតទេ
វាមិនដែល សួរតិច បងស្រលាញ់ប្រុសឬស្រី




ខ្មោច : យីអាល្អិតនេះ សួរច្រើនមេះ បង គ្រាន់តែចង់ជួបអ្នកផ្ទះ​ នឹងស្គាល់ខ្លួនឯងជាអ្នកណា នេះជាបំណងធមជាងគេ សម្រាប់បង​
អរបាទ ជឿសិនក៏បាន ដែស ហាហាហាហ (ស្គាល់គាត់យូដែរអាយ មិនដែលបាននិយាយអីជាមួយគ្នា ច្រើនហេ​ ទើបតែយប់នេះ ជជែកគ្នា​បានច្រើន បើសិនគាត់មិនមែនជាខ្មោច មិនដឹងល្អមេចទេហ្ន រូបសម្បតិ្ត ចរិក គឺពិតគួអោយគួរគោរពទៀត)
ខ្មោច : ហាមស្រលាញ់ខ្មោច
ហា????? ចឹងហ??? 

              ចប់បាត់ភាគទី៣ ចាំតាមដានបន្តរទាំងអស់គ្នាណា នៅភាគទី៤ តើខ្មោចអាចមានស្នេហាអត់ហ្ន? ជឿរហេថាពីរនាក់ហ្នឹង នៅវៃគ្នា នៅថ្ងៃណាមួយក៏ព្រោះតែម្នាក់ៗសុទ្ឋតែជំនាញខាងឌឺ? ចុះបងសិនម្ចាស់ចិត្តសិទ្ឋិហ មេចវិញទៅហ្ន??? ជួបគ្នានៅភាគទី៤ ឆាប់ៗនេះ....
ណារ័ត្ន ឃូល (ហ៊ា ម៉ាប់ )
អរគុណ   






No comments

Powered by Blogger.