វិញ្ញាណស្នេហ៏ ភាគទី២

វិញ្ញាណស្នេហ៏ ភាគទី២

សួរស្តីមិត្តអ្នកអានជាទីស្រលាញ់ ស្វាគមន៏មកកាន់ភាគបន្តរនៃរឿង(វិញ្ញាណស្នេហ៏) ប​ន្ទាប់ពីសិទ្ឋិរើសបាននូវនាឡិកានោះ រឿងហេតុចំលែកៗ ចាប់ផ្តើមកើតឡើង មិនដឹងថារឿងបន្ទាប់នោះជាអ្វី? តើសិទ្ឋិអាចដោះស្រាយអារថ៏កំបាំងនៃនាឡិកានេះបានដែរឬទេ? តោះចូលទៅអានជាមួយគ្នា ពីភាគបន្តរនេះ…..




         

បន្ទាប់ពីបានជួបរឿងដ៏សែនរន្ឋត់នោះមក ពួកយើងក៏បានមកដល់រីហ៊្សតដោយសុវត្តិភាព   វិញ ម្នាក់ៗ ញញឹមខ្ចឹបតែម្តង លើកដៃដឹងគុនម៉ែគុណឪ អាហ្នឹងអោយរៀង យាយច្រើនពេក។ ក្រុមការងារពូគឿង រៀបចំបាយទឹកជួន​ពួកខ្ញុំ​ញាំ ព្រោះដឹងថាម្នាក់ៗពិតជាចង់សម្រាក់ខ្លាំងណាស់ហើយ។ បន្ទាប់ពីស្រស់ស្រូបអាហាររួចម្នាក់ៗ រូតរះ ចូលបន្ទប់រាងៗខ្លួនយប់នេះអត់បានប្រជុំតុមូលអីទេ។ សូម្បីបងសិន ម្ចាស់ចិត្ត​ក៏ដេកស្រូលដែរ ឡើងចំហមាត់តែម្តង ម៉ោងប្រហែល ១១ជាងទៅហើយ ខ្ញុំ នៅតែគេងមិនលក់ទៀត ក៏ចេញមកខាងក្រៅអង្គុយនៅនឹងទោងក្រោមដើមមៀនម្នាក់ឯង scroll facbook ទៅមក មកហើយទៅ ដឹងចុចអីផង ស្រាប់តែ អូនាឡិកានោះ..ខ្ញុំផ្ទាល់លូកយកវាចែញពីហោប៉ៅ មកពីនិត្យមើលជាថ្មី ក្រោមពន្លឺនៃតារារាប់ពាន់ ជាមួយនិងចង្កៀងអគ្គិសនីដែលគេបញ្ឆេះចោល អាចអោយខ្ញុំមើលដឹងថានាឡិកានេះ ពិតជាស្អាតណាស់ ខាងក្រៅពណ៏មាស់ រលោងស្រិល នៅផ្នែកខាងបាត មានឆ្លាក់អក្សរ S(Sothea)& N(Nora) មានក្បាច់នៅក្រោមអក្សរទាំង២នេះ វាប្រៀបដូជារបស់គូរស្នេហ៏ ចំនែកឯផ្នែកខាងក្នុង វិញនៅមាន ពាក្យ Forever នៅនឹងគម្រប់ មួយទៀត បញ្ជាក់ថា វាជារបស់គូរស្នេហ៏មានតើ សំខាន់គឺវានៅដើរ ហើយដើរត្រូវម៉ោងទៀត គ្រាន់ថាវារាងចាស់បន្តិចដោយសារប្រលាក់ដី អាចសន្និដ្ឋាន ម្ចាស់វាមិនមែនក្រទេ ព្រោះអី លេខម៉ោងទាំង ១២គ្រាប់នោះជា ពេជ្យ ប្រហែល ១លី ទៅ២លីអីដឹង  កញ្ចក់វារាងស្រាំ ប្រហែលមកពី ប៉ះរបស់រឹងហើលមើលទៅ អូមួយទៀត វាស្អាតណា ខ្សែវា ប្រហែល ៥ជីហើយមើលទៅ ព្រោះអី​ប៉ិនខ្សែក ខ្ញុំ ដែរ hmmmm មិនអីទេ ចាំខ្ញុំ យកវាទៅលក់ ហើយ យលលុយមកធ្វើបុណ្យឧទ្ទិជួនអ្នកណា ….ភ្លាមៗនោះ ស្រាប់តែមានខ្យល់បកមួយហ្វឹបធំ មកកាន់ខ្ញុំ ជ្រុះនាឡិកានោះពីដៃតែម្តង យី អ្វី ខ្យល់ខ្លាំងមេះ មេចមិនយាយ ណាដឹងលោក ប្រកាន់ច្រើនហា (ទម្លាប់និាយាយចោលបែបនេះ ជាទម្លាប់ខ្ញុំទៅហើយ ដូចដឹងស្រាប់ខ្ញុំ អាចមានអរម្មណជាមូយវិញ្ញាណ)
ក្លិនក្រអូប នៃផ្កាម្លិះផាត់មកចំច្រមុះជាថ្មី មិនបាច់គិតទេ គឺថា ម្ចាស់នាឡិកាតែម្តង ….ខ្ញុំបិទភ្នែក ហើយបួងសួងសុំជួបអ្វីដែលល្អៗ និងសុខសាន្ត ….គ្រាន់តែបើភ្នែកឡើង អ្វីដែលខ្ញុំ នឹកស្មានមិនដល់នោះគឺ គឺ …..ពូគឿង កាន់ពិលក្នុងដៃឈរពីមុខខ្ញុំ
អួពូ មកពីណា ហ្នឹងពូ ? ភ័យសឹងអី
ពូគឿង : ពូដើរ មើលជុំវិញ សិន ក្រែង នៅមានភ្ញៀវ មិនទាន់ចូលបន្ទប់ ហើយអែងមិនទាន់ដេកទៀត ហី យបហើយ
នៅទេពូ មិនទាន់ទេ
ពូគឿង : កុំនៅយូពេក ពូដើរមើលមួយជុំ សិន
បាទពូ (ហ៊ួយភ័យហាណា ស្មានតែ ខ្មោនោះតើ យី ស្មានតែបានជួប បបួលធ្វើមិត្តភក្តិហ្មង ហាហាហ)
ខ្មោច: ចង់ស្គាល់ខ្ញុំមែនទេ? (សំលេង ស្រាលស្រទន់មកកាន់ខ្ញុំ ជាមួយធាតុត្រជាក់ និងក្រិនផ្កាម្លិះ បើសិនជាអ្នកវិញមានអារម្មបែបណាដែរ តែខ្ញុំនេះ ភ័យគួរសមដែរ អត់បានត្រៀមផង​ មកឆៅៗទៀត តែយ៉ាងណាក៏សំលេងខ្មោចប្រុសដែរ ហាហាហាហ)  
អួយមកពីណាទៅណា ទៅហ្នឹងវីញទៅ លោក
ខ្មោច: មកពីក្នុងនាឡិកា
(តម៉ាត់ទៀត ខ្មោចចង្រៃ)
ខ្មោច: ហេតុអីថាខ្ញុំ ចង្រៃ?
(យីគិតក្នុងចិត្តហ្នឹង ដឹងដែរអ្វី)
ខ្មោច: គិតស្មើរនឹងនិយាយ
អួយ បងខ្មោចស៊ីអារម្មណ៏អូនណាស់ ស្អែកចាំឧទិ្ទសកុសលអោយ ដល់ភ្នំពេញ​លក់នាឡិកាហ្នឹង ហើយលុយធ្វើបុណ្យជូន ណា ទៅវិញ (ខ្ញុំនិយាយទាំងមិនបានងាកមើលមុចខ្មោចនោះទេ)
ខ្មោច:​ អត់ទេ (ខ្យល់បកមួយហ្វិបខ្លាំង)
យីអត់អត់ទៅ ចាំបាច់នាំខ្យល់ មកខ្លាំងមេះ អាង ជាខ្មោច



ខ្មោច:​ សុំទោស
បានអាយ ចង់មេចចឹង ហា?
ខ្មោច: ចង់ទៅផ្ទះ​
ទៅទៅ អ្នកណាឃាត់
ខ្មោច: មិនស្គាល់ទេ
អុញ ចឹងធ្វើមេច ?
ខ្មោច:​ ជួយរកផង
ហា? (ខ្ញុំ ស្រែកភ្លាត់ម៉ាត់ ងាកបែរមករកខ្មោច ព្រះអើយ សង្ហាម៉្លេះទេនៀក ក្នុងឈុត ខោខាវប៉យ អាយឺងពណ៏ទឹកប៊ិច ស្បែកជើងឃ្លុបពណ៏សរ កំពស់ ខ្ពស់ស្រលះ តែម្តង មុខមាត់វិញ ដូចកូនចៅឥណ្ឌា ច្រមុះស្រួច បបូរមាត់ ស្ពេស ស៊ីជម្ពូ ភ្នែកជ្រៅ ធំ ប៉ុន្តែសរមេះ  តែខ្មោចសរចឹងអាយស្លែកហ? សក់ខ្លីៗ សង្ហា បងស៊ុបភើខ្មោច) គ្រាន់តែគាត់ស្រពោនបន្តិច គ្រាន់តែងាកទៅ មិនទាន់បានមើលមុខចំផងឃើញបានតិចក៏រលាយបាត់ យ៉ាបណា់ខ្មោចនេះ​ចិត្តច្រើនម៉េះ មិនទាន់បានយាយអីផង ហ៊ើយ អូភ្លេចប្រាប់ឆ្ងល់ណាស់មែនទេ កុំឆ្ងល់ ខ្ញុំ្ញញឺកណាស់ទៅហើយ តែម្តងៗ ចង់ប៉ះសក់ដែរហ្នឹងហា….”
………..
          ស្អែកថ្ងៃថ្មីទៀ អាយ នៅតែមួយថ្ងៃនេះទៀតទេ ដែលបានដើរលេងនៅរមណីដ្ឋាន មណ្ឌលគិរីនេះ។ ពេលថ្ងៃមានគម្រោង ទៅលេងទឹកជ្រោះដំណាក់ស្តេច នឹងទៅ​មើលទំបន់វារីផងដែរ តែទៅលើកនេះ គឺថា ពិនិត្យឡានយ៉ាងល្អិតល្អន់ ព្រមទាំងត្រៀមពិល និងដំបងផងដែរ តែតាមខ្ញុំ​គិតមិនអីទេ ព្រោះអីល្ងាចមិញម្នាក់ៗរាងអាយ លែងហ៊ានម៉ាត់អាយ ម៉្យាងមានបងខ្មោចសង្ហាទៅដែរអូយាយចឹងយប់មិញទៅណាបាត់ អត់យល់សប្តិសោះ មិនទាន់បានយាយគ្នាអីតិចផង​។
          នៅតាមផ្លូវពូកខ្ញុំ ក៏បានយកគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃផងដែរ គេថា ដើរលេងសប្បាយ សប្បាយនឹងការធ្វើបុណ្យដាក់ទៀន កុំចោលអោយសោះ...បន្ទាប់ពីចូល វត្ត ថ្វាយបង្គំព្រះសង្ឃ និងប្រគេនព្រះសង្ឃរួចពូកខ្ញុំ ក៏រកកន្លែងសម្រាក់ ថតរូប ផឹកនេះ ផឹកនោះ ដើរមើលជុំវិញបរិវេន វត្ត អ្នកគ្រប់គ្នាដើរជាក្រុម តែខ្ញុំវិញដើរក្រោយគេ ព្រោះកំពុងស្វែងរកខ្មោចសង្ហា។ ក្នុងចិត្តនឹករលឹកដល់ម្ចាស់នាឡិកា ព្យួរជាប់និងករ ដង្ហោយហៅម្តងជា ២ដង ស្រាប់តែខ្លិន ក្រអូបមកមែន យី មកមែន? ក្នុងវត្តទៀត ?
ពូគឿង: សិទ្ឋិ យាយមួយណាគេ ?
អូអត់ទេពូ យាយជាមួយមិត្តភិក្ត នេះដាក់កាសត្រជៀកតើ អូដើរជាមួយគេទៅ ខ្ញុំអង្គុយទីនេះយាយមួយសន្ទុះ សិន ស៊ឹមទៅជួបគ្នានៅឡានវិញណាពូ
ពូគឿង: ហ៊ឺម មិនអីទេ
និយាយចប់ ពូក៏ដើរតាមអ្នកគ្រប់គ្នា ខ្ញុំ មិនបង្អង់រត់ទៅមាត់ស្រះ ទឹក ខ្មោចសង្ហា ឈរ សម្លឺងទៅស្រះទឹក ក្នុងម្លប់ក្រោមដើមអំពិលទឹក ចម្លែកទេ ខ្មោចចេញពេលថ្ងៃ???




ហេយ ខ្មោចសង្ហា ដែតដូងមេះ? (អូខ្ញុំឡប់ទេដឹងយាយជាមូយខ្មោច ធ្វើស្ទាយដូចមនុស្ស ចឹង?)
ខ្មោច: ខ្មោចក៏ធ្លាប់ជាមនុស្សដែរ តើ
អូចឹងហ តែមនុស្សខ្លាចខ្មោច ខ្មោច លែងជាមនុស្ស អាយ យល់
ខ្មោច: អាល្អិត….(គាត់បែរមុខមករកខ្ញុំ លើកនេះ ខ្ញុំ ឃើញគាត់កាន់តែច្បាស់គាត់ពិតជាសង្ហាណាស់ វ័យគាត់ដូចជា២៧ ឬ ២៨ប៉ុនោះ កាលគាត់នៅរស់គាត់ធ្វើអីណោះ?)
ហេយ កុំធ្វើមួយៗ ចឹងមើរ ខ្ញុំ ខ្លាច …. យាយថា លោកចូលវត្តបាន ?
ខ្មោច: មិនដឹងដែរ ខ្ញុំអាចទៅបានគ្រប់ទីកន្លែង ដែល នាឡិកានេះទៅដល់ ប៉ុន្តែ មិញ ខ្ញុំ មិនអាចូលព្រះវិហាបានទេ មានពន្លឺរាំងខ្ញុំ
ត្រូវហើយ ចូលមេចបាន ព្រះវិហាណាពូ អូលោកខ្មោចអាចចូលវត្តបាន អាចចេញពេលថ្ងៃបាន អាចប​ង្ហាញខ្លួនបាន អាចដើរហើរបាន មានន័យថាលោកមានសីលហើយមែនទេ?
ខ្មោច: ក្មេងឡប់
ខ្មោចដូចលោកបានឡប់ មានថាអាយុលោកមិនទាន់អស់ បុណ្យកុសលកាលនៅរស់បានជួយលោក លោកមានអារម្មណ៏ថាត្រជាក់ ស្រួលទេ?
ខ្មោច: ហ្នឹងហើយ ហើយឆ្អែតជានិច្ច​ ហេតុអី



មកពីបុណ្យកុសល្យលោក នឹងអ្នកផ្ទះ​លោកតែង ធ្វើបុណ្យឧទ្ទិសជូនលោក ហ្នឹងហា តែម៉េចក៏មិនទៅចាប់ជាតិ
ខ្មោច: គ្រួសារ? ចាប់ជាតិ មិនដឹងទេ ចាំអីមិនបានទេ ដឺងត្រឹមថាពេលខ្ញុំ ដឹងខ្លួនគឺខ្ញុំ នៅទីនោះជាមួយនាឡិកានេះ មិនដឹងថាហេតុអីទេ មានមនុស្សច្រើន ឈប់ទីនោះ ដើរចូលព្រៃនោះតែ គ្មានអ្នកណាមើលឃើញទេ មានតែឯងដំបូងគេបង្អស់ ដែលឃើញវា …. ហេតុអី ហើយ ខ្ញុំត្រូវធ្វើបែបណាដើម្បីចាប់ជាតិ? ខ្ញុំចង់រកគ្រួសារខ្ញុំ? ខ្ញុំ ចង់ដឹងថាហេតុអីខ្ញុំទៅជាបែបនេះ?
អូរ ចឹងលោក មិនដឹងខ្លួនស្លាប់ដោយសារអីទេ? មិនចាំអីទេ សូម្បីគ្រួសារ? ចុះឈ្មោះខ្លួនឯង
ខ្មោច: មែនហើយ ស្អីក៏មិនដឹងដែរ
ហ៊ឹម លោកចង់អោយខ្ញុំ ជួយរឿងនេះមែនទេ? រកគ្រួសារលោក?
ខ្មោច: មែនហើយ (មុខគាត់រឺតតែគួរអោយនិត )
ព្រះ……” (ស្រែក)
ខ្មោច: គ្មានអ្នកណាអាចជួយខ្ញុំ បានទេ មានតែឯងទេ ដែលខ្ញុំអាចទំនាក់ទំនងបាន
ហ៊ឹម……..ជួយម៊េចទៅលោក ?
ខ្មោច: មិនដឹងទេ
ហា??? (គាត់រឺតតែ ស្រពោន ជាងមុនទៀត )អរ ចឹងក៏បាន ចាំប្រឺងប្រែង តែលោកក៏ត្រូវ ជួយខ្ញុំ ដូចគ្នា មើលថែរខ្ញុំ នឹងនាំសំណាងមកកាន់ខ្ញុំ
ខ្មោច: មែនហេ មែនហេ អរគុណ ខ្ញុំ និងព្យាយាម តែឯងកុំហៅខ្ញុំ ថាខ្មោចបានហេ?
ហៅថាមេច បើបងជាខ្មោច មែន?
ខ្មោច: ខ្ញុំដឹងអាយ ហៅថាបងបងប្រុសបានហេ ?
អរចឹងក៏បានដេស បងប្រុសខ្មោច
ខ្មោច:​ឯង…?
ហេហេហេហហេ…..”


          ពួកខ្ញុំក៏បន្តរដំនើរទៅមុខទៀត ឆ្ពោះទៅកាន់ទឹកធ្លាក់ដំណាក់ស្តេច ដែលនៅមិនឆ្ងាយពីទីនេះនោះទេ។ ទឹកធ្លាក់ដ៏សែនមនោរម្យ ត្រជាក់ប្រៀបបាននឹងទឹកអម្រឹត ទេសភពព្រៃភ្នំត្រជាក់ងំ កម្លោះសង្ហា របស់ខ្ញុំវិញ ដឹងថីទេ ស្លៀកខោខ្លី ពាក់អាវវាលក្លៀក បញ្ចេញរោមទ្រូង សាច់ដុំ ឡើងណែន យីពូនេះមកដើរលេងចឹង បញ្ចេញអីបញ្ចេញមេះ ធ្លាប់តែឃើញស្លៀកពាក់តឺនុយ ដល់ពេលចឹង ម៉្យាងដែរនងសិនសំណប់ចិត្តអូន ចុះខ្មោចនោះហ ខ្ពស់ស្រឡះ ហើយស្អាតចឹង មាន 6Pag អត់ហ្ន???
ខ្មោច: ឯងស្រលាញ់គេហើយ?
អូយ មកស្ងាត់ៗចឹង គ្មានសំលេងសោះ អូភ្លេចថាបងជាខ្មោច តែយ៉ាងណាកុំចឹងអី​ ដឺងហេ គ្នាភ័យ លួសព្រឡឹងអាយុតិចណា
ខ្មោច: អត់ទេ នាំក្លិនមកមុនដែរតើ តែឯងមិនចាប់អារម្មណ៏ខ្លួនឯងតើ
យី …. (គ្រឺតណាស់ ខ្មោចចង្រៃ បានសង្ហាយោងទេនៀក)”
ខ្មោច: ត្រូវហើយ បានសង្ហាយោង ត្រូវចាំថា គិតស្មើរនឹងនិយាយ
(គ្រាន់តែនិយាយចប់គាត់ ក៏រលាយខ្លួនបាត់ទៅ គាត់យាយត្រូវ ខ្ញុំ​ស្រលាញ់បងសិនមែន តែធ្វើមេច បើគាត់ជាមនុស្សប្រុសពេញលក្ខណះ ហ្នឹងទៅមេចរួចទៅលោក ???)
សិន: ហេយ សិទ្ឋិ មកនេះ មោះថតរូចជាមួយបងមួយ មោះ 
បាទបងទៅអាយ (ឯងនេះអរចង់ស្លាប់ហើយ)

          ម៉ោងប្រហែល ២ ពួកយើងក៏ចេញដំនើរត្រឡប់ចូលក្រុងហើយក៏ឡើង ទៅលើភ្នំដោះក្រមុំ នឹងឈាងទៅមើលសមុទ្រឈើនៅទីនោះ។ ម៉ោងប្រហែល ៤កន្លះ​សូរិយានៅតែចាំងរះ ក្រាលគ្រប់ប្រថតិពិ ពពកបាំងពាំង ប្រកនិង ព្រៃឈើ ខ្ពស់ទាប ប្រៀបបានរលក់នៃទឹកដែលឆ្លុះភ្ចាប់នឹងជើងមេឃ អមដោយជំនោខ្យល់ដ៏ត្រជាក់នោះ ហ៊ើយមិនដឹងយាយថាមេច អូនរងា អូន ចង់មានស្នេហា ចង់មកសាងសងគ្នានៅទីនេះ
ខ្មោចអណ្តែតអណ្តូងពេកហើយ ឯងនេះ
អ៊ួយ ប្រាប់ថាពេលមក អោយសញ្ញាផង
ខ្មោចអោយតើតែឯង មិនចាប់អារម្ម
យីខ្មោច ចង្រៃ ចេញ ខ្ញុំទៅសាសងជាមួយបងសិនខ្ញុំវិញ(គ្រាន់តែប៉ិននេះ​គាត់ ក៏រលាយបាត់ភ្លែត តែខ្ញុំមិនខ្វល់ទេ សង្ហាបែបណាក៏ជាខ្មោចដែរ តែបងសិនខ្ញុំវិញ ជាមនុស្ស អាចហូបបាន គ្រប់ពេលហាហាហហាហាហ)​
          ម៉ោងប្រហែល៦ល្ងាចពូកខ្ញុំ ក៏មកដល់រីសតវិញ គ្រប់គ្នា មើលទៅហត់ណាស់ តែម្នាក់ៗពេញចិត្តស្តូកតែម្តងជាមួយនឹងដំនើរកំសាន្តនេះ មណ្ឌលគិរី មិនធ្វើអោយអ្នកទេសចណ៏ខកបំណងទេ។ អាហារពេលល្ងាចជុំគ្នា ជាមួយគ្រួសារពូគឿង ដោយម្ហូបអ្នកស្រុកព្រៃ សម្លរ សម្លរ អីទេ ភ្លេចឈ្មោះអាយ គេស្លក្នុងបំពងឬស្សី ឆ្ងាញ់ប្លែកតែម្តង។ ក្រោមពន្លឺព្រះច៏ន្ទ ពួកខ្ញុំទាំង៩នាក់ អង្គុយជុំវិញ ភ្នក់ភ្លើង ជជែកគ្នាពីនេះពីនោះ ពីសើច ដល់កម្សត់ពីកម្សត់ដល់យំហ៊ើយមិត្តភាពគឺបែបនេះ អាយ ថ្ងៃនេះមិនបែក ក៏ស្អែកនៅតែបែក  អត្ថន័យនេះ ក្តីស្រលាញ់នេះ​រវាងមិត្តភាពពូកខ្ញុំនេះ ជាង៤ឆ្នាំអាយ ចូលមកសាកលវិទ្យល័យរៀនឆ្នាំទី មួយ ជាមួយគ្នារហូតដល់ឆ្នាំទី៤ តែម្តង គ្រាន់អ្នកខ្លះដូចបងសិនចឹងគាត់ អាយុច្រើនជាងព្រោះគាត់រៀនចប់មួយមុខអាយ ហើយអ្នកខ្លះក៏ចប់បាឌុប ចូលមក។ តាមពិតវាមិនមែនជាដំនើរកំសាន្តលាគ្នាអីទេ គ្រាន់ថា បន្ទាប់ពីដល់ភ្នំពេញវិញ យើងត្រូវត្រៀមប្រឡង បញ្ចប់ បន្ទាប់មក មិនដឹងទេ មើលទៅ​មិនបានស្និទអីចឹងទៀតទេ បើម្នាក់ៗមានការងារធ្វើ អស់អាយ ហើយអ្នកខ្លះ គេមានលុយគេបន្តរទៅស្រុកក្រៅ តែខ្ញុំវិញអត់ហេ​ថ្វើការបន្តរជាមួយបងសិន ខ្ញុំវិញ….ហេហេហហេ។ បន្ទាប់ពី ជជែកគ្នា លេង រំលឹកអនុស្សាវរីយ៏ មើលទៅម្នាក់ៗមិនអាល័យសោះ ហ៊ើយដូចមែនទែន បានប៉ុន្មានមាសមេ តាដល់ភ្នំពេញវិញហ្នឹង ….មានFacebook សោះហ្នឹងហា ធ្វើដូច ឃ្លាតគ្នា មិនអាចជូបស៊ាំហា​…..


…….
សិន: សិទ្ឋិ អត់ចូលដេកទេហី ស្អែកត្រូវទៅវិញអាយ រៀបចំខោអាវនៅ?
អូបាទ បង នៅទេ តិចទៀតចូលដេកអាយ បងគេងមុនចុះ
សិន: ហ៊ឺមមិនអីទេ (ប្រុសសង្ហាដើរចូលមកជិតខ្ញុំ ដោយស្នាម​ញញឺម ដំនើរស្វាហាប់ ជាមួយនឹងជំហានមួយៗ សំដើរមករកខ្ញុំ ប្រុសង្ហា យកដៃដាក់លើស្មា ខ្ញុំ ភ្នែកសំលឹងងើយមើលទៅមេឃ យូរៗម្តងគាត់ គាត់ដង្ហើម ចិត្តចង់សួរគាត់ តែមិនហ៊ាន )
សិន: បងប្រហែល ជាត្រូវទៅនៅស្រុកក្រៅបន្ទាប់ពីបងបញ្ចប់កុងត្រាគម្រោងនៅ ចុងឆ្នាំ នេះ
អូ ឡូយមេះបង ទៅនៅស្រុកណា​ដែរ លូវខែ ៨ហើយហ្នឹង ចឹងនៅ៤ខែទៀត បងទៅហើយមែនទេ ការងារថ្មីមែនបង ? (ព្រះអើយខ្ញុំពូកែធ្វើពុតម៉េះ….ប្រុសសង្ហា ងាកមុខ មកកាន់ខ្ញុំ ប្រអប់ដៃដ៏សែន
ក្តៅ របស់គាត់ ក្តោបម្រាមដៃតូចៗរបស់ខ្ញុំយ៉ាងណែន បែបនេះ ខ្ញុំគួរធ្វើបែបណា? )
សិន: សុំទោស (ពាក្យសុំទោស រឹតតែធ្វើអោយខ្ញុំ ឆ្ងល់ថាហេតុអី នឹងមានអ្វីកើតឡើងបន្ទាប់?)
សុំទោស បងកើតអី ហេតុអីសុំទោស?
សិន: គឺ បងនឹងទៅនៅឆ្ងាយ ពីឯង នឹងមិនបានមើលថែអែងទៀតទេ….
ហាហាហាហហ ខ្ញុំ២៣ឆ្នាំ ហើយពូ មិនអីទេ បងទៅឆ្ងាយ ក៏តែអាចទាក់ទងគ្នាបាន ដែរតើ(លោកតាខ្ញុំ អើយទឹកភ្នែកខ្ញុំស្រក់លូវអាយ ទប់លែងបានហើយ)
សិន: បង បង ស្រលាញ់ឯង (ប្រុសសង្ហារបស់ខ្ញុំ ស្រវាអោបខ្ញុំ ក្នុងដៃ ពួកខ្ញុំស្គាល់គ្នា ជាង៤ឆ្នាំ ធ្វើការជាមួយគ្នា ជាង៣ឆ្នាំ ភាពស្និទស្នាលតែងមាន តែនេះ វាជាលើកទីមួយសម្រាប់ខ្ញុំ ពាក្យថាស្រលាញ់បានរអិលចេញពីម៉ាត់គាត់ហើយ ហាហាហហាហារំភើបណាស់តែ)
បងលែងសើចទេដឹង (ខ្ញុំធ្វើដូចជាចង់សើចព្រោះអីខ្ញុំមានអារម្មណ៏ថាគាត់ដូចជា…. តែគាត់មេចនឹងអាច លែងសើចបានទៅ ព្រោះគាត់មនុស្សហ្មតច៉ត់តាំងពីដើមមកម្លេះ រឿងបែបនេះមិនអាចនិយាយលែងបានទេ….) ខ្ញុំដឹងអាយ បងស្រលាញ់ខ្ញុំដូចប្អូនប្រុសមែនទេ? ហាហាហាហា ចឹងក៏ប្រាប់ដែរ លោកបង សង្ហា….”​(កម្លោះសង្ហារបស់ខ្ញុំ​ងាកមើលមុខជាថ្មីម្តងទៀត កែវភ្នែកដែលពេញពន្លឺរបស់គាត់ ធ្វើអោយបេះដូវរបស់ខ្ញុំ លោចចង់ចេញមកក្រៅ)
សិន: អូនពិតជាមើលមិនដឹងពី​បងមែនហ
(ដល់ពេលគាត់សួរចឹង ខ្ញុំមិនដឹងឆ្លើយមេចដែរ បញ្ឈរភ្នែក មើលចំកែវភ្នែករបស់គាត់ ស្រាប់តែដំនក់ទឹកថ្លាៗហូរចេញមកក្រៅដោយមិនដឹងខ្លួន នៅពីមុខប្រុសង្ហា នេះជាលើកទីមួយហើយដែលខ្ញុំ​មានអាការបែបនេះ នៅចំពោះមុខ)
សិន: តាមពិតជាង៤ឆ្នាំមកនេះ បងស្រលាញ់អូនណាស់ ការយកចិត្តទុកដាក់ក្តីស្រលាញ់នេះមិនមែនត្រឹមតែជាប្អូនប្រុស នោះទេ មិនអាចសារភាព បងមិនអាចចាប់ផ្តើម បងជាកូនប្រុស តែមួយក្នុងគ្រួសារ បងមានគូដណ្តឺង បើយើងចាប់ផ្តើមក៏បានក្នុងមួយរយះពេលខ្លះដដែល ដូចនេះទើបមិនចង់អោយអូនខូចចិត្ត ស្នេហាដែលមិនអាចទៅរួច កុំបង្កើតវិញល្អជាង…..

          គាត់និយាយបានតែត្រឹមនេះ ខ្ញុំ ក៏យកដៃកាត់ប៉ះផ្ទៃមុខរបស់គាត់ កែវភ្នែកដ៏មុតស្រូច សម្លឺងមើលមកខ្ញុំ ជាថ្មី ដៃត្រជាក់របស់គាត់ ចាប់ បកផាត់សក់ដែលផាតលើផ្ទៃមុខរបស់ខ្ញុំចេញ
ចុះហេតុអីពេលនេះ បងនិយាយពាក្យទាំងនេះចេញមក ពេលនេះ?
សិន: ព្រោះ បង បង ….មិនដឹងទេ ដឹងត្រឹម តែបងស្រលាញ់អូន
បង (ប្រុសសង្ហា មុខស្រពោន) រយះពេលកន្លងទៅ តើនេះមិនមែនជាស្នេហាទៀតមែនទេ? រៀនជាមួយគ្នា ធ្វើការជាមួយគ្នា ដើរលង ហាត់ប្រាណ ជាមួយគ្នា​ និយាយរឿងក្នុងចិត្ត ង៉ក់ងរ លួងលោម តើនេះមិនមែនហៅថាស្នេហាទេមែនទេ? បើទោះជាមិនបាននិយាយថាស្រលាញ់ ក៏ទាំងនេះ អូនបានចាត់ទុកថាវាជាក្តីស្រលាញបាត់ទៅហើយ  ឬបងមើលមិនដឹងថា ម្នាក់នេះស្រលាញ់បងប៉ិនណាអត់? (ប្រុសសង្ហា ចាប់ក្បាលខ្ញុំ ផ្អិចជាប់ហ្នឹងដើមទ្រូង សូំលេងនៃចង្វាក់បេះដូងលោត រន្ថើន ស្រប់ជាមួយនឹងចង្វាក់បេះដូងខ្ញុំ ក្រោមពន្លឺចន្ទ្រាដ៏ស្រទន់ ជំនោនៃក្លិនផ្កាម្លិះបក់ផាត់ នឹងចុងច្រមុះ ធ្វើអោយខ្ញុំភ្ញាក់ព្រឺត ដល់មនុស្សម្នាក់ទៀត អូមែនទេ ដល់ខ្មោចម្នាក់ទៀតខ្ញុំ បម្រាស់ខ្លួនចេញ ពីដើមទ្រូងដ៏កក់ក្តៅប្រុសសង្ហា ក្រឡែកបែរទៅរកម្ចាស់ក្លិន តែគួរអោយស្តាយ គាត់ ស្រាប់តែរលាយភ្លាមៗ តែម្តង)
សិន: អូនកើតអី ? មានរឿងអី?
គ្មានអី គ្មានអី ទេ បង  ហ៊ឺមពេលនេះគួរតែជាពេលដែលខ្ញុំ រិករាយបំផុតតែហេតុអី បែជាខ្ញុំមានអារម្មណ៏ថា ច្របូលច្របល់ម្លេះ ភ័យ ខ្លាច ខ្លាចថ្ងែបែកគ្នា ៤ខែឡើនណាស់ មួយវិញទៀត ហេតុក៏ខ្ញុំ ខ្វល់នឹងវិញ្ញាណដែលទើបតែស្គាល់គ្នា ៣ថ្ងៃសោះ នោះម្លេះ ហ៊ឺម វិលមុខ កិតមិនចេញ មួយជំហាន គិតមួយជំហាន សិនចុះ សុំទោសបងប្រុសខ្មោច)

        សូមអរគុណច្រើននៅកាចំណាយពេលរបស់អ្នកទាំងអស់គ្នា រងចាំអានភាគបន្តរជាមួួយគ្នាទៀត ដែលនឹងចេញនៅពេលខាងមុខនេះ។ មិនដឹងថាទៅថ្ងៃមុខស្នេហានេះទៅជាយ៉ាងណានោះទេ? ចុះខ្មោចនោះពិតជាមានមែន? សិទ្ឋិ ដែលជាអាចារ្យតូច តើនឹងត្រូវដោះស្រាយយ៉ាងណា ចំពោះរឿងនេះ? តាមដានទាំងអស់គ្នា... ជួួយ Share ផងណា 
ណារ័ត្ន ឃួល (ហ៊ា ម៉ាប់)
អរគុណ បាទ 

No comments

Powered by Blogger.