វិញ្ញាណស្នេហ៏ ភាគទី៤


សួរស្តីមិត្តអ្នកអានជាទីស្នាហ នាទីនេះ ម៉ោង ១០ យប់ហើយដែលខ្ញុំ កំពុងតែអង្គុយ EDIT វាមិនមែនជាបញ្ហាទេ សម្រាប់ខ្ញុំអោយតែបានផុស ហើយផុសទៅមានអ្នកគាំទ្រ តែអ្វីដែលយ៉ាប់ចិត្តនោះគឺថា​ INTERNET យប់នេះ ស៊ីអារម្មណ៏ADMIN ណាស់ តោះកុំខ្វល់ តែនៅចាំបានទេ ភាគមុន កាន់តែស្និទទៀតអាយ រវាង សិទ្ឋិ និងខ្មោច តិចលោ សិទ្ឋិ ស្រលាញ់ខ្មោចសង្ហា ហ្នឹងមែនទៅ ហើយទាត់សិន ចោល គិតមេចទៅ​??? តោះ តោះ ចូលទៅអានសាច់រឿងលំអិតជាមួយគ្នា។

​​FB Page: MSMប្រលោមលោកស្នេហ៏
Writer    : ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
វិញ្ញាណស្នេហ៏ ភាគទី៤







ថ្ងៃដែលទទ្ទឹងក៏បានមកដល់ គ្រប់យ៉ាងមិនអាចគេចវេស ពេលវេលាកាន់តែខើច ហ៊ឹម នេះជាការជួបជុំដ៏រីករាយ ក៏ប្រៀបាននឹកជួបជុំលាគ្នាផងដែរមើលទៅ …….

           
ជំរាប់សួរបងស្រី
បងស្រី: អូចា សួរស្តីអូន សុខសប្បាយទេ ធ្លាប់តែឃើញនៅក្នុងរូបថត នៅខាងក្រៅសង្ហាណាស់តើ  សុភាព ទៀត ចឹងបានសិន សរសើរមិនដាច់សោះ
ហាហាហាហ បង ប៉ិនសំដីណាស់តើ មិនដល់ម្លឺងទេ បងស្រី
បងស្រី: ហាហាហាហាហ ដាក់ខ្លួនមេះអូន ? តោះយើង
            ខ្ញុំ និងប៉ាម៉ាក់បងសិន មកទទួលគាត់ដល់ប្រលានយន្តហោះតែម្តង គ្រួសារដ៏តូចមួយនេះបែកគ្នា ជាង៣ឆ្នាំហើយ មើលទៅពួកគាត់ពិតជានឹករលឹក គ្នាណាស់​ តាមពិតទៅបងសិនគាត់ជាកូនប្រុសទោល នៅក្នុងគ្រួសារ ចំនែកបងស្រីជីដូនមួយវិញត្រូវជាក្មួយបង្កើតម្តាយគាត់ តែគាត់កំព្រាតាំងពី វ័យជំទងម្លេះ ទើបម្តាយគាត់យកមកចិញ្ចិម ផ្គត់ផ្គង់ ដូចកូនបង្កើតចឹង យាយទៅគ្រួសារតែមួយ តែគាត់ មានស្វាមីជា បរទេស ទើបបានទៅរស់នៅក្រៅប្រទេសបែបនេះ ឥលូវមកលើកនេះ គាត់មកយកបសិនទៅជាមួយ និងមានគម្រោង យកទាំងមាក់ ទាំងប៉ាទៅ នៅនៅទីនោះជុំគ្នាតែម្តង។ ប៉ាម៉ាក់បងសិន ខ្ញុំ ជួបច្រើនដងហើយ គាត់ ជាចាស់ទុំគួរអោយគួរអោយគោរព ចំនែក បងស្រី និងស្វាមីគាត់វិញ ក៏រាក់ទាក់ណាស់ដែរ ពិសេស កូនៗគាត់  ២នាក់ហ្នឹង ឃ្យូទៗណាស់។ អូ​ភ្លេចគិត ឡែលង់និងសុភមង្គលនៃគ្រួសារមួយនេះ ភ្លេចគិតទៅដល់ខ្មោចសង្ហារបស់ខ្ញុំ តាមមើលទៅគាត់ ពិត ក្តុក្តួលណាស់ពេលឃើញ គ្រួសារគេជួបជុំគ្នាបែបនេះ….
អូយ ថាកុំអោយមកបែបនេះ នៅតែមិនស្តាប់ទៀត ចេញ មកអង្គុយជិតចឹងហ្មង ហ
សិន: ហា ថី បងអង្គុយហ្នឹងយូអាយ ហើយតើ
អរអត់អី អត់អីហេ បង (ខ្មោចគួរអោយស្អប់នេះ )
ខ្មោច : មិនបាច់អានិតទេ បងមិនអីទេ តែបងដូចជាមានអរម្មណ៏ថា រីករាយទៅវិញ នឹងគ្រួសារ ដ៏តូចមួយនេះ​ បងចង់នៅក្បែរដែរ ចង់់ចូលរួមជាមួយគ្រួសារនេះដែរ
(បាទ បងតាមចិត្ត ទោះឃាត់ក៏មិនជាប់ដែរ បើទៅណា មកណា មិនដែលប្រាប់អីមួយម៉ាតផងហ្នឹង លោកប្រុសខ្មោច ម្ចាស់ចិត្ត អូនអើយ)
………………………
            នេះជាថ្ងៃទី២ អាយ ដែលបងស្រី មកដល់ស្រុកខ្មែរ ទាំងខ្ញុំ​និងបងសិន ត្រូវសុំច្បាប់ ពីការងារ ដើម្បី នៅកំដរពួកគាត់នៅដំនើរកំសាន្តក្នុងស្រុក ពិសេស នោះស្វាមី គាត់ និងកូនៗគាត់ ដើរលេងលំហែស្រុកខ្មែរម្តងមើល ម៉េចវិញ……
             ជំនោសមុទ្រ កណ្តាល់ថ្ងៃក្តៅហែង គេអែង ហែលទឹក ពេញហ្នឹង ពិសេស ក្មេងៗ កូនបងស្រីនោះតែម្តង ឃើញគ្រួសារគាត់បែបនេះ ខ្ញុំពិតជាស្រមៃចង់បាន បែបនេះដល់អាយ មានស្វាមីម្នាក់ មានកូនៗ ឃ្យូទៗបែបនេះ អ្នកណាមិនចង់បាន លោក….
ម៉ាកបងសិន: សិទ្ឋិ កូនមិនទៅហែលទឹកជាមួយគេទេកូន
អូអត់ទៅទេម៉ាក់ កូននៅទីនេះចាំឥវ៉ាន់វីញ ចុះម៉ាក់មិនទៅទេហ ហើយណាប៉ា ហម៉ាក់ (ខ្ញុំ និងគ្រួសារគាត់ស្និទគ្នាខ្លាំង គាត់ទុកខ្ញុំ ដូចកូន ចឹងក៏ហៅចឹងទៅ​មានទាំងក្តីស្រលាញ់ មានទាំង  ការគោរព )
ម៉ាកបងសិន: ម៉ាក់អត់ទៅទេ កូន ប៉ាគាត់ទៅសម្រាន់នៅសណ្ឋាគារបាត់ហើយ ល្ងាចតិចបានភ្ញាក់តាមមើល


បាទ ម៉ាក់
ស្រ្តីចំណាស់ ក្តោបដៃខ្ញុំយ៉ាងណែណ ស្នាមម្រាមដៃដ៏ជ្រីវជ្រួញរបស់គាត់ អង្អែលដៃខ្ញុំថ្នមៗ ធ្វើបែបនេះ ខ្ញុំហាក់ភ្ញាក់ខ្លួនព្រឺត តែម្តង គាត់មិនដែលបែបនេះផង 
ម៉ាក់មានអី ចង់និយាយជាមួយកូនមែនទេ? ម៉ាក់?
ម៉ាកបងសិន: សុំទោសសិទ្ឋិ ម៉ាក់មិនគួរ ពង្រាត់កូនទេ  (សម្តីគាត់ធ្វើ ខ្ញុំស្រលាំងកាំងតែម្តង ពង្រាត់រឿងអី អត់យល់)
មាន មានរឿងអី ម៉ាក់​ពង្រាត់រឿងអី ?
ម៉ាកបងសិន: តាមពិតសិន មិនចង់ទៅទេ តែដោយសារការអង្វរពីម្តាយ ទើបគេព្រមចាកចេញទៅ​រកអនាគត់ថ្មី ម្តាយមានកូនប្រុសតែម្នាក់ ម៉ាក់គ្រាន់តែចង់ឃើគេមានក្តីសុខ មានសុភមង្គល បង្កើតក្រុមគ្រួសារ មានកូន ម៉ាក់ដឹងថាកូនទាំងពីស្រលាញ់គ្នា ម្តាយមិនឃាត់ទេ រយះពេលច្រើនឆ្នាំនេះ ព្រោះគិតថាវាគ្រាន់ជា និស្ស័យ ឬជាចំនូលចិត្តមួយប្រាវ មិនដឹងថាកាន់តែយូ កាន់តែជ្រៅ ម្តាយយល់ តែម៉ាក់ចង់ឃើញសិន មានអនាគត់ ម៉ាក់ ចង់បន្តរពួជពង្ស  សិទ្ឋិ កូនល្អ បើសិនជាកូនជាមនុស្សស្រីវិញ មិនដឹងថាល្អយ៉ាងណាទេ​(គ្រាន់តែលឺបែបនេះ ខ្ញុំ ចង់ ចង់ធ្លាក់ថ្លើមក្តុក តែម្តង គាត់ដឹងរឿងនេះ ៤ឆ្នាំ ចឹង បងសិនមេចមិនដែលយាយអីចឹង ?)
អរម៉ាក់កុំយាយចឹងអី ​ទឹកចិត្តសន្តោសរបស់ម៉ាក់ ជាមហាតិគុនណាស់ទៅហើយ បែកគ្នា ដើម្បីអានាគតគឺជាការត្រឹមត្រូវ ខ្ញុំបានត្រៀមចិត្តអាយ ខ្ញុំជូនពរគាត់ចេញពីចិត្ត ចាត់ថាពួកខ្ញុំ គ្មាននិស័្សយទៅចុះ តែខ្ញុំបន្តរនិស្ស័យជាមិត្តភក្តិ​ រាប់អានគ្នា ត្រឹមជាបងប្អូន ហើយមានការមេត្តាពីម៉ាក់ទៀតវាល្អណាស់ទៅហើយសម្រាប់ពូកខ្ញុំ នោះ ម៉ាក់ កុំបារម្មអី ពូកខ្ញុំបានសម្រេចចិត្ត និងទទួលយកការពិតអស់ទាំងនេះរូចអាយ (អ្នកម្តាយចំណាស់ អោបខ្ញុំដោយអារម្មណ៏ក្តុកក្តួល  ដៃម្ខាងអង្អែលក្បាលខ្ញុំ ដោយថ្នមៗ បើទោះជាពេលខាងមុខខ្ញុំ មិនបានឃើញមុខមនុស្សដែលខ្ញុំ ស្រលាញ់ ក៏ខ្ញុំអាចដឹងថា គាត់កំពុងតែញញឺម បើការចាក់ចេញ ការកាត់ចំណងស្នេហ៏នេះអាចអោយអ្នកមានគុណសប្បាយចិត្ត អាចអោយគ្រប់យ៉ាងកាន់តែល្អ នោះ ហេតុអីពួកខ្ញុំ មិនព្រមធ្វើវា បើមានជាតិក្រោយពិត ខ្ញុំសូមកើតជាមនុស្សប្រុសដែលពេញលក្ខណះ បើមានជាក្រោយពិតសូមផ្សងជួបស្នេហពិត បើសិនអាច សូមជាតិនេះ ជៀសឆ្ងាយពីការនិរាសព្រាត់ប្រាស់បែបនេះទេ ទៀត)
………………………….
            ជំនោសមុទ្យពេលល្ងាច ក្បែរឆ្នេរ នាពេលរាត្រី ក្រោមពន្លែ ព្រះខែ រលោកសមុទ្រ បោកបកជាមួយក្លិនផ្កាម្លិះដ៏ក្រអូបឈ្ងុយយកាត់ច្រមុះ មានតែខ្ញុំ ទេដែលមានសំណាងស្រង់វា។ អាហាគ្រឿងសមុទ្យដ៏សម្បូរបែបជាមួយគ្រួសារ មួយដែលពេញដោយក្តីស្រលាញ់ បែកគ្នាជាង៣ឆ្នាំ សាកគិតមើល មានន័យយ៉ាងណា??? ពីរឿងមួយយ តទៅរឿងមួយ មិនដាច់ សម្លេង និងស្នាមញញឹម នៃគ្រួសារមួយនេះធ្វើអោយខ្ញុំរិតតែច្បាស់ថា ការលះប៉ង់ របស់ខ្ញុំពិតជាត្រឹមត្រូវដែលមិនឃាត់ ឬរារាំង បងសិន ប្រុសសង្ហារបស់ខ្ញុំក្នុងការចាកចេញ  ស្នាំញញឺម សើចមិនឈប់ តែចម្លែកត្រង់ថាសមាជិកម្នាក់ទៀតនោះ ដូចជារីករាយពេកអាយ បងខ្មោចសង្ហារបស់ខ្ញុំ ទៅណាមិនឆ្ងាយនោះទៅ គាត់សើច គាត់ញញឹម នៅក្បែរអ្នកផ្ទះ រហូត ខ្ញុំមិនដែលឃើញគាត់រីករាយបែបនេះសោះ ឃើញគាត់បែរនេះ ខ្ញុំប្រែជាអានិតគាត់វិញ សង្ឃឹម ថាខ្ញុំនឹងមានតម្រុយខ្លះអាច រកឃើញអ្នកផ្ទះគាត់ឆាប់ៗទៅចុះ…..

…………………………….

បងស្រីបងសិន : Hello អូន នៅមិនទាន់គេងទៀត ហ ចេញមកឈរនៅក្រៅម្នាក់ឯងចឹង
គ្មានអីទេ បង គ្រាន់តែគេងមិនទាន់លក់ ចុះបងវិញ ចេញមកខាងក្រៅធ្វើអី ទៅ បង ? (តាមពិតនៅពីរនាក់ខ្មោចសង្ហាតើ )
បងស្រីបងសិន : អូដូចគ្នាតើអូន... អរគុណដែលកំដរបងដើរលេង ប៉ុន្មានថ្ងៃនេះ
ហាហាហាហ មិនអីទេបង អរគុណ គួរតែខ្ញុំទៅវិញដែលគួរនិយាយពាក្យនេះ អរគុណសម្រាប់ការស្វាគមន៏ពីក្រុមគ្រួសារបងដូចគ្នា ពិសេសកូនៗបង ឃ្យូតៗណាស់
បងស្រីបងសិន: អូ យាយចឹង យើងនៅមិនទាន់បានជជែកគ្នាអីសោះ នៀក ពីរឿងនាឡិកនោះអី​
បាទ មែនហើយ ចង់សួរបងដែរ តែអត់ទាន់ហ៊ាន គិតថាចាំបងទំនេរតិចសិន​
បងស្រីបងសិន: ខ្លាចអីអូន គ្នាឯងសោះហ្នឹងហា យាយថានាឡិកាហ្នឹង ម៊េចក៏ទៅនៅព្រៃវិញហ្នឹ បងកំពុងឆ្ងល់ ហើយម៊េចក៏គ្មានអ្នកឃើញ បែរជាអូនជាអ្នកឃើញទៅវិញ ឆ្ងល់អត់ចេញដែរហ្នឹងហា
មែនអាយបង ចុះបង ស្គាល់វាទេ ខ្ញុំកំពុងស្វែងរកម្ចាស់វាណាបង
បងស្រីបងសិន: ហាហាហហា រកម្ចាស់ភ្ជាប់និស្ស័យ មែន ហា




ហេហេហេហ ប្រហែលដឹងបង (អៀនហា….ពូខ្មោចគ្រាន់តែលឺបែបនេះ ញញឹមខ្ចិបហ្មង)
បងស្រីបងសិន: ហាហាហាហ សិទ្ឋិ ឃ្យូតហា គួរអោយស្រលាញ់
អូរ បងបញ្ចោ ខ្ញុំ អាយបង ហេហេហេហ
ខ្មោច : មែនតើ
ហា????​ (យីចេះ សរសើរខ្ញុំទៀត ស៊ាំហ្មង  អូយឡែ តែស៊ីជោហ្នឹងអាយ)
អូ បងហា ចុះនាឡិកានេះ វិញដូចជាចាប់អារម្មណ៏វាណាស់ មានស្គាល់ម្ចាស់វាទេបង???
បងស្រីបងសិន: អត់ទេ (គ្រាន់តែឆ្លើយបបែបនេះ បងខ្មោចសង្ហារបស់ខ្ញុំ ប្រែរទឹកមុខមួយរំពេច) តែបង ដូចជាប្រហែលៗ ដែលអូន រកនឹកមិនទាន់ឃើញ វារាងស្រដៀងៗ បងរាងស្រពិចស្រពិលមេចមិនដឹងទេអូន អក្សរS&N ពេញ គឺ Samen នឹង Norak  
មែនហើយ បងៗ បងសាក់រកនឹកមើល ក្រែងមានតម្រុយអី ខ្លះ ណា
បងស្រីបងសិន: ហ៊ឺម បងរកនឹងដែរ តែនឹងមមិនឃើញ ឈ្មោះដូចគ្នាច្រើនណាស់អូន តែបង ដូចជាប្រហែលៗ លូវ តាមសម្រូលសិនអូន ភ្លាមៗៗ នឹកមិនឃើញទេ
បាទ បងមិនអីទេ សុំទោសរំខានបងអាយ
បងស្រីបងសិន: ហាហាហហ មិនអីទេ តែបងស្រលាញ់នាឡិកានេះណាស់ ចង់បានមួយដែរ បើធ្វើ គួរតែទៅកុហ្មងនៅណាដែរ អូន ស្គាល់ហេ???
អត់ដឹងដែរបង ទាល់តែសួរបងសិន គាត់ស្គាល់ច្រើជាងខ្ញុំ ចុះក្រែង ពូបងគាត់ជាងមាសស្រាប់នោះអី
បងស្រីបងសិន: តែនេះនាឡិកា មិនមែនខ្សែដៃខ្សែកណាអូន​
អូមែន ហាហាហាហ
បងស្រីបងសិន: ហាហាហហាហ តោះអូនចូលគេងយប់អាយ ស្អែកត្រូវ ភ្នំពេញវិញ ហើយត្រូវទៅសៀមរាប ទៀត មួយទៀត បងចង់ទៅលេងមណ្ឌលគិរី រតនគិរីទៀត សន្សំកំលាំងដើរ ណោះ ហេហេហេហេហេហេ

បាទបង គេងមុនទៅខ្ញុំ ចង់នៅទីនេះតិចទៀតសិនណា បង​
បងស្រីបងសិន: អូខេ ចឹងក៏បានដែរ



ឃើញទេ គ្រួសារបងសិន សុទ្ឋតែគួរអោយគោរពណាស់ មិនឆ្មើងឆ្មៃ រួសសាយរាក់ទាក់ណាស់ បើសិនខ្ញុំក្លាយជាប្អូនថ្លៃគាត់ក៏ល្អដែរ បើត្រូវគ្នាបែបនេះនោះ ហ….យាយចឹង ដូចបាត់ម្នាក់ទៀត ទៅណាអាយ ទេ នៀក…..
បង ៗៗ បងខ្មោចៗ បង បាក់ទឹកចិត្តទៀតអាយមែនទេ? បង​បងហា ចេញមក ចេញមក
ខ្មោច : បងនៅទីនេះ កុំបារម្មណ៏ បងនឹងមិនទៅស្លាប់ទេ
ហ៊ួយនិយាអីចឹង តែ បងស្លាប់រួចអាយតើ ហាហាហាហ អូអូ ច្រឡំ ច្រឡំសុំទោស
ខ្មោច : មិនអីទេ ទៅគេងទៅ បងទៅអាយ
បងបងបងបង ឈប់សិន ឈប់ (យី អ្វី អាងថាជាខ្មោច ហ្មងហេថាទៅ ក៏ទៅ ប្រុយហ្មង តែហ៊ឺម អានិតគាត់ណាស់ ​គិតមេចទៀតចេះលោក ??? ក្រញាញ់ខួរហ្មង)
…………………………
            ព្រលឹម ស្រាង ព្រះទិនករនៅមិនទាន់ជះពន្លឺនៅឡើយ តាមផ្លូវដ៏វែង ហើយស្ងាតជ្រងំ រថយន្ត ធន់កណ្តាល ២២កៅអី បោះពូយ លើផ្លូវជាតិ ឆ្ពោះទៅកាន់មណ្ឌលគិរី ទឹកដីព្រៃដ៏ត្រជាក់ និងទេសភាពដ៏ល្អឯក ដំនើរកំសាន្តជុំគ្រួសារ បងសិន និងម៉ាក់ខ្ញុំ​ផងដែរ​ព្រមទាំងវត្តមានបងប្អូន គាត់ ចាស់ក្មេង ១ឡានពេញ….សំលេង ជជែក ពីរឿងមួយទោរឿងមួយ មិនដាច់ ចំនែកខ្ញុំ នឹងបងសិនវិញ ញញឹម ទាំងចិត្ត ហាក់ មិនស្រឡះ សោះ គិតមេច??? ភ័យ ភ័យ ម្លេះទេ។ ក្រឡែក ទៅកាន់បងខ្មោចសង្ហា វិញ គាត់ហាក់មិនខ្វល់ពីអ្វីទាំងអស់ កែវភ្នែក ដ៏ពេញដោយពន្លឺ ប្រែជាស្រអាប់ គាត់មិនខ្វល់សូម្បីខ្ញុំ មើលទៅគាត់ពិតជាអន្ទះសារ ទៅកាន់កន្លែងដើមខ្លាំងណាស់ តើគាត់ពិតជាសម្រេចចិត្តបែបនេះ មែនហ?..........

            ម៉ោងប្រហែល៣រសៀល ពួកខ្ញុំ ក៏មកដល់ រីសតពូគឿង វាមិនមានអ្វីប្លែកទេ សម្រាប់ពួកខ្ញុំ តែវាពិសេសសម្រាប់អ្នក ពីស្រុកគេទៅវិញ។ ទោះចង់ឬមិនចង់ ខ្ញុំត្រូវទៅគ្រប់ទីកន្លែង ជាមួយ
ចាស់ៗ សម្រាប់ដំនើរកំសាន្ត នេះ យាយមែន អត់ចង់ទៅណាទេ ចង់នៅតេពីរនាក់ បងសិន ចង់សន្សំពេលវេលានេះ ចង់រក្សា វិនាទីដែលរំលងនេះ មិនយូត្រឹម១អាទិត្យទៀត​គាត់នឹងចាកចេញ ហើយ មិនប្រាកថា៣ ឬ៥ឆ្នាំក្រោយពួកយើងអាចជួបគ្នាបាននោះទេ……..ហ៊ើយ គិតមេចទៅ ????
…………………………
ពន្លឺដ៏ស្រទន់ របស់ព្រះច័ន្ទ ចាំងមកលើផែនដី អមជាមួយ និងផ្កាយរាប់ពាន់ ខ្ញុំផ្ទាល់ស្ថិតក្នុងរង្វង់ដៃ ដ៏កក់ក្តៅ ខ្យលដង្ហើមក្តៅឧនៗ ប៉ះចំស្លឹកត្រចៀក សំលេងបេះដូង លោតដង្ហក់តាម ប្រុសល្អរបស់ខ្ញុំអោនថើបក្បាលខ្ញុំ ដោយក្តី ស្នេហា…..
សិន :ពេលបងមិននៅ អូនត្រូវមើលថែរខ្លូនអែងអោយល្អ ពេលបងមិននៅអូនត្រូវញាំបាយអោយទៀត ពេលបងមិននៅ អូនមិនត្រូវខ្ចិល នឹងការហាត់ប្រាណនោះទេ ពេលបង……
(ខ្ញុំ បម្រាស់ខ្លួន បែរមុខទៅកាន់គាត់ យកដៃខ្ទប់ម៉ាត់ កែវភ្នែក ដ៏ភ្លឺថ្លា ស្រាប់តែ ពេញទៅដោយទឹក ថ្លា ស្ទើរតែធ្លាយទំនប់ ទៅហើយ)





ពេលបងមិននៅ អូន នឹងរស់នៅដោយប្រសើរ អូននឹងមិនមែនជាក្មេងបៀមដៃ អូននឹងរស់នៅដោយរីករាយ ហើយ អូនចាំមើលបងរីរាយ ដូចគ្នាសន្យានឹងអូន បងនៅតែមានស្នាមញញឺម អូន ចាំបង​មិនថា ៥ឆ្នាំក្រោយបងនឹងក្លាយជាស្វាមី ក្លាយជាឪពុកគេក៏ដោយ ក៏អូន នៅតែចង់ចាំនៃស្នេហា ដែលពេញដោយមនោសញ្ចេតនានេះ សន្យានឹងអូន ៥ឆ្នាំក្រោយជួបគ្នា យើង ម្នាក់ៗ គឺសុទ្ឋ តែស្ថិតក្នុងលក្ខណមួយដ៏ល្អ នៅតែមានស្នាមញញឹម អោយគ្នា ទំនាក់ទំនាក់ជាបងបងប្អូន ល្អ សន្យានឹងអូន បងត្រូវតែរស់នៅដោយរីករាយ
សិន : តើរស់នៅដោយរីករាយបែបណា បើសិនគ្មានអូន​? បង្រៀនបងផង បានទេ? បង្រៀនបងអោយញញឺម ដោយគ្មានអូន បង្រៀនបងអោយរៀនរស់ដោយគ្មាន អូននៅក្បែរទ្រូង​
(ខ្ញុំ ងើបឈរឡើង នៅចំពោះមុខគាត់ ដៃទាំងសងខាង ស្រវាឯបគាត់ ផ្អឹបនឹងដើមទ្រូង ក្រោមស្ពៃរាត្រី ដ៏ត្រជាក់ល្អូក ក្លិនក្រអូបនៃ បងខ្មោច រសាត់ប៉ះច្រមុះ ខ្ញុំ ធ្វើអោយខ្ញុំ ភ្ញាក់ព្រឺត អត់មានមនុស្សតែនៅមានខ្មោចមួយទៀតដែលកំពុងតែចាំមើលយើង)
ពេលវាលា អាចបង្រៀនពូកយើង អោយរស់នៅដោយគ្មានគ្នា​បាន ហើយពេលវេលាក៏អានាំនៅស្នាមញញឺម ត្រឡប់មកវិញបានដូចគ្នា ត្រូវតែព្យាយាម ដើម្បីអនាគតពួកយើង យើងត្រូវតែតស៊ូ មោះធ្ពក់ដៃសន្យានឹងគ្នាថា ពួកយើងនឹងរស់នៅដោយល្អ អូខេ???
ប្រុសល្អរបស់ខ្ញុំ អោបខ្ញុំយ៉ាងណែន សំលេងយំបន្លឺឡើង ចេញពីមនុស្សរឺងមាំម្នាក់ មនុស្សប្រុសដែលមានតែស្នាញញឺម ជាកូនប្រុសទោលគ្រូសារ បែរជាបង្ហូទឹកភ្នែក តើនេះគេហៅថា ភាពទន់ជ្រាយ ឬក៏ភាពឈឺចាប់ហូសប្រមាណ ព្រោះតែការនិរាសនៃ ស្នេហានេះ?????
………………………………..




បងស្រីបងសិន: សិទ្ឋិហុចទឹកអោយបងតិចអូន នៅកៅអីខាងក្រោយហា
អូបាទបង​
សិន: អូ​ អិ អិ ថៃហ្នឹងពូ តៃកុងឡាន ???? (អ្នកគ្រប់គ្នា ស្រែក ភ្លាត់សំលេង ព្រោះតែឡានសុខ សុខ ស្រាប់តែរលត់ កណ្តាលវាលតែម្តងនេះ ម៉ោង៣អាយ នៅតាមផ្លូវមកពី ទឺកជ្រោះបូស្រ៊ាវិញ ស្ងាត់ណាស់ មានតែរកជំនួយហើយ……អ្នករាល់គ្នាចុះពីលើឡាន មានតែប្រុសៗទេ ដែលជួយ ម្នាក់ម៉ាដៃម៉ាជើង។​ ពួកគាត់កំពុងតែរីករាយនឹងទេសភាព នាពេលរសៀលថ្ងៃរៀបលិច ពណ៏មាសឆ្អិនឆ្អៅ តែខ្ញុំវិញ សុំកុំអោយតែឆាប់យប់ សុំអោយតែពេលវេលាយឺតជាងនេះក្រែងអាចពន្យាពេល បានយូជាងនេះបន្តិច)
តៃកុងឡាន: ឆេះ ឆេះអាយ តោះ ឡើងឡានៗ អុញ…..រលុតទៀតបាត់ វាកើតអីចេះ (ម្តងនេះ មិនមែណជារឿងលេងទេ ម៉ោង៤ជាង បើនៅតែបែបនេះ ទៀតមិនល្អទេ….OH )
គឺបង គឺបងមែនទេ
សិន: អូននិយាយជាមួយអ្នកណា ហ្នឹង?
មិនអីទេ អត់អីទេ បងទៅ ជួយមើលឡានតិចទៅ
សិន:អូខេ
បាទបង Take care…..បងខ្មោច បង គឺបងមែនទេ ចេញ​មក ចេញមកនិយាគ្នា
ខ្មោច : បងមិនចង់ទៅវិញទេ ទុកបងនៅទីនេះ បងចង់នៅកន្លែងដើម រងចាំអ្នកផ្ទះបង
(អត្ថន័យគាត់ធ្វើអោយខ្ញុំ ស្ទើរស្រក់ទឹកភ្នែក ព្រោះតែអានិតគាត់)
បងយាយអីហ្នឹងហា បងត្រូវទៅជាមួយខ្ញុំ បងគ្មានកន្លែងទៅ គ្មានសាច់ញាតិទេ បងត្រូវទៅ ជាមួយខ្ញុំ មានតែខ្ញុំ ទេដែលអាចជួបងបាន 
ខ្មោច : ទេ បងមិនចង់រំខានឯងទេ ទុកនាឡិកានេះនៅទីនេះ ហើយចាកចេញទៅ បងអរគុណ
ទេ ខ្ញុំ ដាច់ខាតមិនទុកបងចោលទេ ហេតុអីបងល្ងង់ម្លេះ??? កុំទាន់អស់សង្ឃឹមបានទេ?
ខ្មោច : ចេញទៅ ចេញទៅ (សំលេងស្រែកគំហក លាន់ដូចរ​ន្ទះ សម្រឹបខ្យល់ បោកប៉ះទង្គិចគ្នា មិនមែណខ្ញុំទេ តែអ្នកដដៃទៃទៀត ពិតជាភ័យ នឹងកំលាំងខ្យល់នេះណាស់ សម្រែក្មេងយំ របស់ក្មួយបងសិន ធ្វើអោយចាស់ៗរិតតែភ័យ )
បាន បាន បងលែងត្រូវការខ្ញុំ អាយ អូខេ…………….” ខ្ញុំលាដៃចាប់ខ្សែក ដោះចេញទាំងទឹកភ្នែក រហាម គប់ចូលទៅ ក្នុងព្រៃ ក្បែរផ្លូវ កន្លែងដដែល ដែលខ្ញុំ បានរើសបានវា ប្រហែលជាជីវិតខ្ញុំ គឺបែបនេះ​មនុស្សល្អក៏មិនអាចក្បែរ លូវខ្មោចក៏មិនត្រូវការទៀត……….
សិន: សិទ្ឋិ សិទ្ឋិ ឡើងឡាន អូនឡាន ឆេះវិញអាយ ឡើនឡើង ងងឺតអាយ
 “បាទ បាទបង (ខ្ញុំពិតជាចង់មើលមុខគាត់ជាលើកចុងក្រោយ តែគាត់ពិតជាដាច់ចិត្តណាស់ មិនអោយខ្ញុំ ឃើញ មិនលាគ្នា បើទោះនេះលើកចុងក្រោយក៏ដោយចឹងហ………..?????)

​​​
…………………………..

សិន: អូន អូន ថីហ្នឹង តាំងពីមកពីមណ្ឌលគិរិវិញ អូន ដូចគ្មានអារម្មណ៏ក្នុងខ្លួនចឹង??? មានរឿងអីមែនទេ?
អត់ អត់អីទេ បង
សិន: បារម្មពីនាឡិកាដែលបាត់នោះមែនទេ?
ហ៊ឺម មែនហើយ
សិន: ប្រហែលជាមិនមែនរបស់យើងទេដឹង បើជារបស់យើងវានិងនៅជាមួយយើង ប្រហែលជាដល់ពេល ដែលវាត្រូវទៅរកម្ចាស់ដើមវិញហើយមើលទៅ
សូមអោយអញ្ចឺងចុះ….អូបងឃ្លាននៅ អូនទៅ ឆុងមីអោយញាំ អូនចេះតែឆុងមី ផ្សេងទៀតមិនចេះទេ
សិន: ស្អីក៏ញាំដែរអោយតែអូនអ្នកធ្វើ
ចឹងចាំម៉ាភ្លេត អូនទៅធ្វើអោយ
សិន: អត់ទេទៅពីរនាក់ ហ្មង ហាហាហហាហ
            ខ្ញុំ និងមនុស្សកំពូលស្នេហនៅចាំផ្ទះតែពីរនាក់ ដោយសាអ្នកផ្ទះទៅ លេងស្រុកកំនើត អស់ហើយ មិនយូរទេ ៥ថ្ងៃទៀតគាត់នឹងឡើងយន្តហោះ ចេញទៅក្រៅស្រុក ហើយ សុភមង្គលនៅមានដល់ពេលណាដែរ មិនដឹងទេ បានប៉ុនណា យកប៉ុនហ្នឹង…….
យេយេយេយ ឆ្អិន មី ឆុង ពងឌុប ហាហាហាហាហ
សិន: អូ ពង់ច្រើនម៉្លេះ អូនសម្លាញ់ ចិត្តបង
ព្រោះអូនចូលចិត្តពង់នោះអី ហាហាហាហ
សិន: ចេះឡ សម្តីទៀត បងញាំអោយអស់ ប៉ូវកំលាំង ញាំ អូនម្តង (អួយៗៗ)
រាងនៅៗៗ អាសអាភាសមេស
សិន: រាងអាយ ខ្លាចៗអាយ ហាហាហហា (ប្រុសល្អ ស្រែកផង សើចផង ព្យាយាមចាប់ដៃខ្ញុំ ដែលព្យាយាម លូកក្តិចត្រចៀកគាត់ ) អូន អូន អូន យប់ទៀតហើយ
ទេ ទេ មិនមែនទេ មកពី អម្បិញមិញ រលាស់ដៃត្រូវភ្នែកតើ
សិន: អូនកុហកបងទៀតអាយ បើអូន បែបនេះ តើអោយបង ចាកចេញពីអូនដោយស្ងប់ចិត្តបែបណា? គ្មានផ្លូវផ្សេងទេមែនទេ? បែកគ្នា ជាម្រើសតែមួយទេមែនទេ?
ការចាកចេញទៅ ស្វែងរកសុភម្គល់ថ្មី ជាម្រើសដ៏ល្អ បំផុតសម្រាប់ពួកយើង អូនមិនអីទេ អូនមិនអី ទេ ៥ឆ្នាំក្រោយជួបគ្នា យើងនៅតែល្អនឹងគ្នា​មែនទេ………….?” ស្នេហាធ្វើបាបមនុស្សស្មោះម្លេះ???
………………………………………..


​​​            ពិធិជប់លៀងលាគ្នា ជុំគ្រូសារ និងសាច់ញាតិ ជាមួយនឹងមិត្តភិក្តិ ដ៏តូចមួយនៅផ្ទះ​បងសិន បរិកាសដ៏ អ៊ូអ៊រ របស់អ្នកផងជូនដំនើរក្រុមគ្រួសារបងស្រី បងសិន ព្រមទាំងបងសិនដែលនឹងចាក់ចេញ ទៅក្រៅប្រទេសនៅយប់ថ្ងែស្អែក ម្នាក់សើចផង ច្រៀងផង ត្រែកអរនិងសំណាងនេះ តែសមីខ្លួនវិញ ហាក់ទប់ទឺកភ្នែកមិនចង់ជាប់នោះទេ…..

វិត : យេយេយេយ លើកកែវជួនពរបងសិន បានទៅស្រុកគេ
កញ្ញា : ជួនពរមានសុភមង្គល ណាកុំភ្លេចថតរូប អនាគត់ ភរិយាផ្ញើរក្នុង Group Chat ផង
អាប៊ី: ដឹងថាស្អាតជាង កញ្ញាហើយ ហាហាហាហ
កញ្ញា : ប្រុសចង្រៃ
ជាតិ: ចឹង បងសិនប្រហែល មិនបានមកទទួលសញ្ញាប័ត្រជុំគ្នាទេ​មើលទៅ​ ក៏មិននៅស៊ីការពួកខ្ញុំ ដែរ ម្នាក់ៗរៀនចប់ ការប្តីអស់ហើយចាំមើលទៅ ហាហាហាហ
ឆវី : ចា តោះ លើក ដាច់ ជួបពរបងមានសុភមង្គល ៥ឆ្នាំ ក្រោយជួបគ្នា ជាថ្មី
អាប៊ី : Fb មានតើ ចែ ចាំដល់៥ឆ្នាំអី ចែ?
សិន: ហាហាហា លើកកែវ អរគុណទាំងអស់គ្នា ផងណា ជួនពរដូចគ្នា
            បរិយាកាសដ៏រីករាយ សំនើច ពាក្យជូនពរ ដែលអ្នកគ្រប់គ្នា កំពុងតែត្រែកត្រអាល បានដុតអារម្មណ៏ខ្ញុំ អោយកាន់តែ ឆេះខ្លោចទៅវិញ ថ្ងៃស្អែក ថ្ងៃខានស្អែក ហើយខានស្អែកមួយទៀត ខ្ញុំត្រូវរស់ដែលគ្មានគាត់ មនុស្សដែលខ្លួនស្រលាញ់ក្លាយជារបស់អ្នកដ៏ទៃហើយទឹកភ្នែករមៀលស្រក់ បេះដូងឈឺពឹតផ្សា សម្លឹង មើលអ្នករាល់គ្នាដែលកំពុងតែរីករាយ វាជាអ្វីដែលខ្ញុំប្រាថ្នាដែលឃើញអ្នកមានគុណ ញញឹម តែការនិរាសនេះ មិនមែនជាអ្វីដែល ខ្ញុំប៉ង់នោះទេ មានវិធីផ្សេងទេ…..?
………………………………
ខ្យល់ទន្លេ ដ៏សែនត្រជាក់ សំលេងរលកទន្លេក បោកផ្ទប់នឹងច្រាំង  លាយឡំ នឹងសំលេង បេះដូងដូង ស្ទើរលោតចេញមកខាងក្រៅ​ ក្រោមពន្លឺច័ន្ទ ខ្ញុំ និងប្រុសល្អ ឈរផ្អែកនឹងឡាន កែវភ្នែកសំឡឹងទៅសែនឆ្ងាយជាមួយនឹងអារម្មណ៏ រសាត់អណ្តែត គ្មានគោលដៅ មិនប៉ុន្នានម៉ោងទៀត ប្រុសល្អរបស់ខ្ញុំ នឹងហោះចេញទៅឆ្ងាយ ជាមួយក្តីស្រលាញ់ នេះហើយ…..
តោះបង ប្រហែលអ្នកផ្ទះចាំយូហើយ បងត្រូវ ទៅCheck In ២ម៉ោងមុនណា ពួកគាត់ប្រហែលនៅតាមផ្លូទៅប្រលានយន្តហោះ ហើយ
សិន: ទេ​បង ចង់នៅតិចទៀត បងចង់នៅក្បែរអូនតែ២នាក់តិច តែតិចទៀតក៏បានដែរ
ទេ ទេ ប្រយ័ត្ន ខក ម៉ោង តោះយើងជិះឡានបណ្តើរ និយាយគ្នា បណ្តើរក៏បានដែរតើ មែទេ?  បងតោះ​ (ខ្ញុំព្យាយាទប់ទឹកភ្នែក អូដៃគាត់ឡើងឡាន ដាច់ខាតគាត់ត្រូវតែទៅ )


            តាមផ្លូវក្នុងភ្នំពេញ ដ៏សែនអ៊ូអរ មនុស្សម្នាកំពុងុរូតរះទៅកាន់គោលដៅរាងៗខ្លួន ប្លែកតែឡានខ្ញុំ តែប៉ុននោះ ដែលគ្មានសំលេងអីបន្តិច ស្ងាត់តែម្តង មានអារម្មណ៏ថា ចង់អោយផ្លូទៅកាន់ប្រលានយន្តហោះ វែង និងឆ្ងាយជាងនេះ ក្រែងអាចពន្យាពេលអោយពួកខ្ញុំ នៅបានយូរជាងនេះ
បង បង​ (ខ្ញុំសម្លឹង មើលមុខប្រុសល្អ ដែលកំពុងតែបើកឡាន កែវភ្នែកក្រហម ដែលកំពុងមានតំនក់ទឹកថ្លាហូរកាត់ថ្ពាល់ )
សិន: បងមិនអីទេ កុំបារម្ភ តែបងបារម្ភអូន
អូនមិនអីទេ អូនមិនទេ បងកុំបារម្ភ ត្រូវធ្វើតាមសន្យា យើងត្រូវរស់ដោយរីការាយ ៥ឆ្នាំក្រោយជួបគ្នា គឺម្នាក់ៗត្រូវ រីករាយៗ សន្យាណា​ (ខ្ញុំយកដៃជួតទឹកភ្នែកគាត់ចេញពីថ្ពាល់ តែបែរជាមិនអាចទប់ទឹកភ្នែកខ្លួនអែងទៅវិញ )
សិន: អូនយំទៀតអាយ
ទេ អូន​មិនមែនយំទេ គឺអូនរំភើប រំភើបដែលអួនមានបង អូនពិតជាសំណាងដែលមានបងយកចិត្តទុកដាក់នឹង អូនពិតជាសំណាងណាស់ដែលបាន មនុស្សប្រុសល្អមកកាន់ដៃ បើទោះជាពេលនេះ បងត្រូវឃ្លាយឆ្ងាយ ក៏អូនរីករាយ ព្រោះមនុស្សល្អរបស់អូន មានអានាគតហើយ
……………………………………………………

            1យប់ដំបូង ទឹកភ្នែក ខ្ញុំហូរជោគខ្នើយ យប់ទី២ នៅតែមិនមានអ្វីប្រសើរ យប់ទី៣ខ្ញុំអាចញញឺមម្តងទៀត រយះពេល ៣នាទី ពេលដែលបានលឺថាគាត់ បានទៅដល់ដោយសុខសប្បាយ យប់បន្ទាប់ ខ្ញុំត្រូវរៀនកាត់ចិត្ត បណ្តើរ ១អាទិត្យក្រោយ ខ្ញុំអាចមើលថែរខ្លួនឯងបាន តែថាមនុស្សម្នាក់នេះលែងស្គាល់ភាពរីករាយ លែងចង់ស្គាល់ស្នេហា ក្លាយជាមនុស្សស្ងប់ស្ងាត់ លែងមានស្នាមញញឺម មិនលែងច្រើន ឃ្លាតឆ្ងាយពីអ្នករាល់គ្នា លែងមានកម្មវិធី លែង មានការកំសាន្ត ឃ្លាតឆ្ងាយពីហ្វេសបុក រស់នៅជាមនុស្សថ្មី កំដរពេលវេលា ដែលមិនដឹងថា ថ្ងៃណា​អាចមានស្នាមញញឺមជាថ្មី គ្រាន់ដឹងថា គ្រប់ពេលដែល ខ្ញុំ បានដឹងថា គាត់ មានសុភមង្គល មានក្តីសុខ លឺសំលេងគាត់ ខ្ញុំ បែរជាស្រក់ទឹកភ្នែក រំភើបជំនួយសគាត់វិញ

             ១ខែក្រោយមក
ផ្ទៃមេឃដែលពេញ ដោយពន្លឺ ក្រហមស្រទុំ នាពេលរសៀល សូរិយា រៀបលិចនៅមុខ ព្រះបរមរាជវាំងជាទីពេញនិយម​ទាំងចាស់ទាំងក្មេង មកកំសាន្តនៅទីនេះ ហាត់ប្រាណលំហែរ និងកំសាន្ត សប្បាយ  ជាមួយមិត្តភក្តិ គ្រួសារ នឹងមនុស្សជាទីស្រលាញ់ ទឹកមុខស្នាមញញឺម អ្នករាល់គ្នា ធ្វើអោយខ្ញុំមាអារម្មថា ពិភពលោកនេះ ដូចជាធំពេកហើយ សម្រាប់ខ្ញុំ ហេតុអីដាច់ចិត្ត អោយខ្ញុំ នៅម្នាក់ឯងបែបនេះ សូម លោកតាវត្ថុស័ក្តិសិទ្ឋអើយ សុំជួយបង្ហាញផ្លូវខ្ញុំផង….
អួយ
ក្មេង:​ បងៗ ជួយទិញផ្កាម្លិះខ្ញុំ មួយភួងទៅបង នៅតែមួយ ទេ ខ្ញុំទៅផ្ទះវិញហើយ
អូ អូ អូន លួសព្រលឹងបងអស់អាយ អូន​ អូខេ បងទិញ
ក្មេង:​ អរគុណ បង សូមសំណាងល្អណា បង​
បាទ បាទ អូន (មើលទៅក្មេងតូចនេះ គួរអោយស្រលាញ់ណាស់ ជីវិតមនុស្សមិនដូចគ្នា គ្នាត្រូវរកស៊ី តាំងពីក្មេងបែបនេះ ទៅហើយ ជូនពរឯងសំណាងល្អ ដូចគ្នាអាល្អិត………… ខ្ញុំប្រាស់ខ្លួនទៅលើស្មៅ ដោយដៃក្តោបភួងម្លិះនៅនឹងដើមទ្រូង ក្លិនពីដោ ក្រអូបឈ្ងុយ ឈួលពេញច្រមុះ តែម្តង បបូរមាត់ខ្ញុំ បែរជាកម្រក ញញឺមម្នាក់អែង អារម្មណ៏ខ្ញុំ ប្រែជាស្រស់ថ្លា មួយរយះនេះ ខ្ញុំ មិនដែលទទួលបាន ក្លិន ក្រអូបបែបនេះ តាំងពីបង ខ្មោចមិននៅក្បែរ…...)



អូ មែនហើយ បងខ្មោច បងប្រុសខ្មោចគឺបង គឺបង មែនទេ ? គឺបង………” (ឡប់ហើយ ខ្ញុំ ក្លិនផ្កាម្លិះតើ តែមែនហើយគឺបងខ្មោច បងប្រុសខ្មោច នោះអី  ខ្ញុំ គួរតែទៅតាមគាត់មកវិញ ខ្ញុំ ត្រូវតែទៅយកគាត់មកវិញ………….)

អរគុណ ច្រើននៅការចំណាយពេលរបស់អ្នកទាំងអស់គ្នា សន្យាជួបគា្ន នៅវគ្គទី៥បន្តរទៀត មិនដែងថាមានអ្វអីកើតឡើតទៀតហេ ទេហ្ន មានតែចាំតាមដានទាំងអស់គ្នា...
ណារ័ត្ន ឃូល(ហ៊ា ម៊ាប់)
អរគុណ


No comments

Powered by Blogger.