វិញ្ញាណស្នេហ៏ ភាគទី៥

     សួរស្តីមិត្តអ្នកជាទីស្រលាញ់អរគុណ នៅការជួនពររបស់អ្នករាល់គ្នា សូមទោស ខ្ញុំយឺតហើយព្រោះអីគ្រុន២ថ្ងៃ ហើយ តែថ្ងៃនេះ មានអារម្មណ៏ថាធូស្រាលច្រើនគ្រាន់ ហត់ៗ ហើយហេវខុសពីធម្មតា សុំទោសណា តោះកុំអោយខាតពេលចូលទៅសាច់រឿងវិញ នៅចាំហេ ថាសិទ្ឋិ និងបងខ្មោចត្រូវនៅឆ្ងាយពីគ្នា ចំនែកបងសិន ម្ចាស់ស្នេហ៏ក៏លាមាតុភូមិទៅនៅក្រៅបរទេសទៀត...សិទ្ឋិគិតមេច? តើសិទ្ឋិ ទៅតាមបងខ្មោច បងខ្មោចមកវិញអត់ហ្ន ចុះមានរឿងអីកើតឡើងទៀតហ្ន សម្រាប់ស្នេហាមហាប្លែកនេះ....???      

Page: MSM ប្រលោមលោកស្នេហ៏ 
និពន្ឋដោយ : ណារ័ត្ន ឃូល 


​​​                   វិញ្ញាណស្នេហ៏ ភាគទី៥ 



 ម៉ោងប្រហែល ៣រសៀល គ្រាន់តែចុះពីឡានក្រុងភ្លាម ខ្ញុំ រូតរះ សំដៅរត់ទៅផ្ទះ​ពួគឿង ដោយមិនបង្អង់ ឡានវ៉ែន មួយគ្រឿង ដែលពូរៀបចំជាស្រេច រងចាំខ្ញុំ មិននិយាយអ្វីច្រើន ខ្ញុំ យកឡានបើកចេញសំដៅទៅម្នាក់ទោះជាមានការឃាត់ពី​ ប្រពន្ឋរបស់គាត់ក្តី ក៏ខ្ញុំនៅតែជំនះ ចេញទៅតែម្នាក់ឯងតាមផ្លូវដ៏ស្ងប់ស្ងាត់ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត់មិនបានទាក់ទាញអារម្មណ៏ខ្ញុំនោះទេ​ អ្វិដែលខ្ញុំត្រូវធ្វើ គឺ ត្រូវទៅកាន់ទីនោះ រកនាឡិកានោះអោយឃើញ មុនពេល អាធ្រាត្រ…..ប្រមាណ ប្រហែល៤៥នាទីក្រោយ ខ្ញុំបង្អន់រថយន្ត ឈប់ បើកទ្វាឡាន រត់សំដៅទៅក្នុងព្រៃនោះ ដោយក្នុងចិត្តសង្ឃឹថា នឹងបានជួបគាត់ជាថ្មីម្តងទៀត….កាយផង វែក នៅតែមិនឃើញ មេឃក៏កាន់តែ ងងិតទៀត ចង់ទាល់ដំរិះហើយខ្ញុំ លើកដៃបួងសួង នឹកគុណ គ្រូវបាអាចារ្យ គុណម៉ែគុណឧ ម្ចាស់ទឹកម្ចាស់ដី សូម លោកប្រណី ថែរក្សាកូនចៅ បើមានខុសសូមប្រកាន់ សូមថែរក្សា ចៅសុខសប្បាយ មកពេលនេះ គ្រាន់សុំ រកអ្នកមាននិនិស្ស័យ ក្នុងន័យយកអាសារតែប៉ុននោះ គ្មានបំណងអាក្រក់ឬ ចង់ប៉ះពាល់អីទេ ឧបងប្រុសខ្មោច បើបងបាន លឺ បងនៅទីនេះ មែន សូមអោយស្កប់ខ្យល់ សូមបង្ហាញ់ សូមបងអោយខ្ញុំ បានថែរក្សា បងជាលើកទី២ សូមបង បង្ហាញខ្លួនមកបានទេ………………..
            បើទោះជាខ្ញុំនិយាយអី បួងសួងយ៉ាងណា ក៏គ្មាន័យ លទ្ឋផលចុងក្រោយ គឺមានតែខ្យល់ត្រជាក់ បងមកកំដរ ខ្ញុំតែប៉ុននោះ ក្រោមស្បៃរអន្ឋកាលម្នាក់ឯង នៅតាមផ្លូវស្ងាត់ ដោយខ្ញុំ មិនបានខ្វល់ពីសុវត្តភាពខ្លួនឯង កុំថាឡើយមនុស្សដែលខ្ញុំ ស្រលាញ់មិនបានជួបគ្នា សូម្បីតែខ្មោច ក៏មិនត្រូវការខ្ញុំដូចគ្នា…………………ហិហិហិហិហិ (បើសិនស្លាប់ទើបអាចជួបគ្នាមែនទេ….?)

ខ្មោច: អ្នកណាថា??? (ខ្លិនក្រអូបឈ្ងុយ នៃផ្កាម្លិះ​ ជាមួយនិងសំលេង ពិរោះ បន្លឺឡើង….ប្រុស
សង្ហា ថ្ពាល់ខួច ញញឹមស្រស់នៅឈរពីមុខខ្ញុំ ទឹកភ្នែក ខ្ញុំស្រក់ លាយជាមួយស្នាមញញឹម រត់ស្ទុះទៅអោបគាត់ទាំងកំរោល ដោយភ្លេចថាគាត់ជាខ្មោច…. )
អូសុំទោសភ្លេចគិតថាបងជាខ្មោច ប៉ះមិនបាន  ហេតុអីទុកខ្ញុំ យូយ៉ាងនេះ ហា
ខ្មោច: សំណួរនេះ គួរតែបងសួរអែង វិញ ….
 សុំទោស​ សុំទោស មកពីបងរឹងរួសពេកធ្វើអី
ខ្មោច: អូនមិនយល់ពីអារម្ម ខ្មោចអនាថា ដូចបងទេ \
(លឺគាត់និយាយបែបនេះ ខ្ញុំញញឹម លួងគាត់)
អូនយល់ អូនយល់ តើបងរស់នៅបែបនេះ ជាមនុស្សថ្មី ចាប់ផ្តើមជាមួយខ្ញុំ យើងរស់នៅជាមួយគ្នាបែបនេះ សូមបងគិតថាអូនជាញាតិតែម្នាក់ដែលបងមាន ទុកឧកាសអោយខ្ញុំ មើលថែបងបានទេ
(គាត់ញញឹម មកកាន់ខ្ញុំ​ ដំនក់ទឹកថ្លា ស្រក់មកលើបាទដៃខ្ញុំ បញ្ចេញបន្លឺ វារឹតតែអោយខ្ញុំឆ្ងល់ទៀត គាត់មិនមែនជាខ្មោចធម្មតាទេអនុភាពរបស់គាត់ វាហាក់ប្លែកពីខ្មោចអនាថាផ្សេងទៀត )
ម៉េចហើយ ទៅផ្ទះបាននៅ លោកប្រុស ខ្មោច
ខ្មោច: កុំហៅថាខ្មោច ដាក់ឈ្មោះថ្មីបានទេ ផ្តើមពីឥលូវទៅ
ចឹងហៅថាបងខួចបានទេ ?
ខ្មោច: ពិរោះតើ អូខេ ខួចក៏បាន
បាទ អញ្ចឹងឥលូវ សូមនាឡិកា មក ហើយ អញ្ចើញឡើងឡាន
ខ្មោច: ទៅយកទៅ អូនចោលវានៅកន្លែងណា វានៅហ្នឹង
ធ្វើរឹកណា ទៅរកសិន លើកនេះ តារកឃើញ យកទៅលក់ហ្មង
ខ្មោច: ហ៊ានហី​……??? សំណូមពរទីរបស់បងគឺ បងចង់អោយ មើលថែរបងអោយបានល្អ បានទេ (ខ្មោចសង្ហារបស់ខ្ញុំ ញញឺមស្ងួតមកកាន់ខ្ញុំ ពោលនៅប្រយោគដ៏សែន កក់ក្តៅ បើសិនអាចខ្ញុំ ពិតជាចង់ស្ទុះទៅឧបគាត់ខ្លាំងមែនទែនតែ ហ៊ឹម…..)
អូនសន្យា នឹងមើលថែបងអោយបានល្អ នឹងទី ២គឺរកគ្រួសារបអោយឃើញ …..”
ខ្មោច: អរគុណ អូន
តែបង សំណូមពរបងអស់២ ហើយ ណា ខ្ញុំ នៅមិនទាន់បានមួយទេ លោកបងខ្មោច
ខ្មោច: ពេលនេះគិតឃើញហើយ គឺ ចង់អោយបងស្រលាញ់ ខ្ញុំរហូត មើលថែរខ្ញុំ អោយបានល្អ  ព្យយាមធ្វើអោយខ្ញុំមានស្នាមញញឹមរាល់ថ្ងៃបានទេ ….
ខ្មោច: គ្មានអីទៅ ពិបាក



             ស្នេហារវាងមនុស្ស និងខ្មោចក៏ចាប់ផ្តើមពីពេលនោះមក ខ្ញុំមិនដឹងទេថាថ្ងៃមុខ និងមានអ្វីកើតឡើង តែពេលនេះ ខ្ញុំស្រលាញ់គាត់ បន្ទាប់ពីបងសិនទៅគាត់ជាមនុស្សតែម្នាក់ដែលអាចនាំនៅស្នាមញញឹម អោយខ្ញុំ និងក្តីសង្ឃឹម ខ្ញុំមិនរំពឹងថា និងអាចរស់នៅក្បែរគាត់រហូតទេ តែខ្ញុំចង់សម្រេចបំណងគាត់ គឺចង់រកអ្នកផ្ទះគាត់អោយឃើញ បើទោះជាថ្ងៃមុខ ខ្ញុំត្រូវរស់ឯកការជាថ្មីក៏ដោយ….
……………………………..


ហ៊ើយជ្រះថ្លា ដល់ហើយ បន្ទាប់ពីធ្វើបុណ្យដាក់ទៀនរូច ជូនបុណ្យបងផង
ខ្មោច: បាទ​បងបានទទួលហើយ ពេលលោកប្រោះព្រុំអម្បាញ់មិញ ហេយយាយចឹងអូន មិនអីពិតមែន នេះ មិនសូវ ឃើញនិយាយអីជាមួយសិនសោះ
មិនអីទេ បងគាត់ រវល់ដែរ ជាមួយការងារ ម៉្យាងគាត់ ជិតរៀបការហើយ កុំរំខានគាត់អី ក្រែងល អនាគត់គាត់អន់ចិត្ត មែនហេ???
ខ្មោច: មែនខ្លាចបងអន់ចិត្តហេ ហាហាហាហហ
ថាចឹងក៏បាន ដែរ

            រយះពេល១ខែនេះ គ្រប់យ៉ាងកាន់តែប្រសើរ ថ្វីបើស្នេហានេះចម្លែកបន្តិច តែមិនអីទេ ពួកខ្ញុំ មានក្តីសុខ មិនអាចប៉ះពាល់គ្នាបាន តែទទួលបាន តែនៅអារម្មស្នេហាគ្រប់ពេលតែម្តង។ ខ្ញុំ តែងមានកាស់ទូរស័ព្ទនៅត្រចៀកជានិច្ច មិនដូចច្នេះគេថាខ្ញុំ និយាយម្នាក់ឯង ដូចឆ្គួតលូវអាយ ធ្វើចឹងទៅ ពេលនិយាយជាមួយបងខូច(ខ្មោច)​ទើបគេមិនឆ្ងល់……

អាទិត្យក្រោយនេះ ខ្ញុំចូលធ្វើការនៅកន្លែងថ្មីហើយណា លោកប្រធាន
ខ្មោច: ដឹងអាយ ប្រាប់ពីរ ដងអាយ
យី ចេះតសម្តី ខ្លាចលោកភ្លេចនោះអី
ខ្មោច: បងជាខ្មោច បងដឹងរឿងច្រើនជាងអូនទៀត តោះទៅវិញ ល្មមចូលផ្ទះហើយ យប់ហើយ
ហាហាហាហហ បងខ្លាចមែន?
ខ្មោច: យី ក្មេងនេះ គ្មានអ្នកណាមកធ្វើអីបងទេ តែបងខ្លាចសុវត្តិភាពអូនទៅវិញ​ទេ
ចឹង ហតោះទៅវិញ ក៏បាន តែចាំមួយភ្លេតអូនចូលបន្ទប់ទឹកសិន
ខ្មោច: បាទ​
ទីង ទីង ទីង
(យី ទូរស័ព្ទ អ្នកណា ចេះ???...........Oh Iphone6 )





អា អាឡូ ជំរាបសួរ
<បាទ បាទ ជំរាបសួរ សុំទោសបង បង បងនៅណាដែរ នេះជាទូរស័ព្ទរបស់ខ្ញុំ តើអាចអោយខ្ញុំសុំវាវិញបានទេ?>
បាទ បាទ មក មក យកចុះ លោក
<អូ អរ អរគុណ ខ្ញុំ ទៅលូវ ចាំមួយភ្លេត តែបងចាំនៅណា?>
ខ្ញុំ ចាំនៅ​ជាន់ផ្ទាល់ដី ក្បែរជណ្តើរយន្ត តែម្តង នៃផ្សា EAON ”
<បាទ​ បាទ > (គ្រាន់តែនិយាយចប់ ក៏ដាច់ទៅ របស់គេគួរតែអោយគេវិញ មិនមែនរបស់យើង គួរកុំ ពាក់ព័ន្ឋអី​)
បង បង ខ្ញុំ មេញ​
ខ្មោច: បងដឹងហើយ
បងលួចស្តាប់អូន?
ខ្មោច: អត់ទេ បងនៅពីក្រោយខ្នងអូន ស្តាប់តាមធម្មតា ហាហាហាហ
ខ្មោចចង្រៃ
ខ្មោច: ហ៊ានជេបងផង​???
ហេហេហេហេហេហ
ខ្មោច: នោះគឺគេម្នាក់នោះហើយ….



            ប្រុសសង្ហាម្នាក់ក្នុងឯកសណ្ឋានជាអ្នកធ្វើការ ខ្ពស់ស្រឡះ មុខដូចកូនកាត់ថៃ ដំណើរស្វាហាប់  ដើរបណ្តើរ ខលបណ្តើរ សំដៅមករកខ្ញុំ ស្នាំញញឺម ដ៏រួសរាយបាញ់ចំបេះដូងខ្ញុំ ស្ទើរគាំង
<សួរស្តីប្អូនប្រុស គឺប្អូនជាអ្នករើសបានមែនទេ ?>
បាទ បាទ បង នេះ របស់បង ខ្ញុំលឹវារោទរ៏ ពេលខ្ញុំ ចូលបន្ទប់ទឹក មេញ
<បាទ បាទ អូន បងភ្លេចពេលចូលបន្ទប់ទឹក មេញ បន្ទាប់ពីប្រជុំរួច អរគុណនៅទឹកចិត្ត ប្អូន បងគោរពនឹងស្រលាញ់ភាពស្មោះត្រងនេះណាស់ តោះ អោយបង សុំស្គាល់ឈ្មោះផងបានទេ បងឈ្មោះ សុវត្តិ ចុះប្អូន>
បាទ ខ្ញុំ ឈ្មោះសិទ្ឋិ
ខ្មោច: ផ្អែមល្ហែម ដល់អាយ
(មានណា )
សុវត្តិ: ហា អូនយាយអីគេ
អរ អរអត់អីផង បងចឹងជួបគ្នាថ្ងៃក្រោយណា ខ្ញុំ សូមលាទៅវិញហើយ ប្រយ័ត្ន ផងកុំប្រហែសពេក
សុវត្តិ: បាទ ៗ អូន បងចង់អញ្ចើញប្អូន ញាំបាយមួយពេល ទុកជាការអរគុណ
អូមិនអីទេ បងកុំគួរសមអី
សុវត្តិ: ទេៗ មនុស្សល្អកំររកបាន មិនបានរាបអាន ពិតជាគួរអោយស្តាយណាស់ អោយបងសុំលេខទូរស័ព្ទផងមក
អូ ចឹងក៏បាន….ចឹង ខ្ញុំជំរាបលាសិនហើយ បង
សុវត្តិ: បាទអូន សូមសុខសប្បាយ

            សម្តី គាត់ ពិតជាពិរោះភាសាណាស់ មិនមែនមកពីភាពសង្ហារបស់គាត់នោះទេ ដែលទាញខ្ញុំ អោយទ្រេតបែបនេះ ចរិក លក្ខណ ពិតជាថ្លៃថ្នូណាស់ បុរសកូន កាត់ វ័យ គាត់ប្រហាក់ប្រហែលនឹងខ្ញុំ ដែលទេមើលទៅ ២៤ ឬ២៥អីហ្នឹង គ្រាន់តែគាត់ ខ្ពស់ជាងខ្ញុំ បន្តិច នឹងមានមាធធំ រាប់អានជាមិត្តល្អក៏បានដែរ …..អូភ្លេចគិតថា នៅមានម្នាក់ទៀត ងរបាត់ហើយដឹង នៀក លោកបងខ្មោចខ្ញុំ នៀក
………………………



            លើដំបូលផ្ទះ ក្រោមលំហមេឃល្វឹងល្វើយ ផ្កាយរាប៉ពាន់សែនលាន កំពុងរះអមព្រះច័ន្ទ ជំនោពេលរាត្រី  លាយលំនឹងខ្លិនក្រអូបចេញពីដួងវិញ្ញាណ បងខ្មោច។ ប្រុសល្អរបស់ខ្ញុំ កំពុងអង្គយ យោលជើង កែវភ្នែក ដែលពេញដោយពន្លឺ កំពុងព្យាយាមសំលឹង ទៅកាន់ជើងមេឃដែលគ្មាន ព្រំដែន ហាក់កំពុងតែគិត ឬប្រហែលជាពេលនេះគាត់ កំពុងតែនឹកអ្នកផ្ទះទៀតហើយមើលទៅ
បងកំពុងគិតអី???
ខ្មោច: គ្មានទេ តែបងមានអារម្មចំលែក ពេលបានឃើញគេ
អ្នកណាគេ?
ខ្មោច: សុវត្តិ
ហា??? ហេតុអី?
ខ្មោច: មានអារម្មថាធ្លាប់ស្គាល់ក្មេងប្រុសម្នាក់នេះ មានអារម្ម ថាមាននិស្ស័យ ជាមួយ គេមានស្នាមដៅ នៅខាងក្រោយកញ្ចឹង ពណ៏ក្រហម ប៉ិនប្រអប់ដៃ ចំនែក ក្រចក ដៃចង្អុល ខាងឆ្វេង គឺព្រែកពីកំណើតតែម្តង បងដូចជាធ្លាប់បាជួប បបងស្រពិច ស្រពិល កាន់តែគិត បងកាន់តែ ហត់
ចឹង បងសម្រាក់សិនទៅ ចាំខ្ញុំ ជាអ្នកតាមដានវិញ ថាមិនត្រូវគឺគេ អាចជាមនសុ្សដែរ ដែលពាក់ ព័ន្ឋ នឹងនាឡិកានេះក៏មិនត្រូវ
ខ្មោច: បងមិនដឹងទេ បងគ្រាន់តែធ្លាប់ស្គាល់គេ មានអារម្មបែបនេះ
            ខ្ញុំញញឹមលួងចិត្តគាត់ ចង់អោយគាត់ សម្រាលចិត្តបន្តិច សូមអោយកាតគិតរបស់គាត់ជារឿងពីត សូមអោយបុរសម្នាក់នោះអាចជួយអោយខ្ញុំ រកឃើញសាច់ញាត់បងខ្មោចឃើញទៅចុះ។
…………………………………….
អាទិត្យថ្មី បានចូលមកដល់មានន័យ ខ្ញុំ មិនអាចដេកស៊ី ដើរហើរ តាមចិត្តទៀតទេ  ដល់ម៉ោងធ្វើការកលុយទៀតហើយអូហ្វីសចាស់កន្លែងថ្មី ការងារថ្មី អារម្មថ្មីដូចគ្នា មានអី ពីមុនធ្វើការអង្គការ លូវ ដូរមកក្រុមហ៊ុនម្តងមើរមេចវិញ??? តំណែងថ្មី ជំនួយការផ្ទាល់ ប្រធានផ្នែក ធនធានមនុស្សម្តងមើរមេចវិញ ……




ខ្មោច: ថ្ងៃទី១ មេចវិញ
មិនអីទេ យ៉ាងណា ក៏មិនរត់ចោលភ្លាម ៗៗៗ ដែរ ហាហាហហា
ខ្មោច: អោយតែពូកែដូចសម្តី ជារឿងល្អ ហើយ
ហាហាហហាហ ត្រូវហើយ

ទីងទីងទីង (ខ្ញុំលើកទូរស័ព្ទមួយសិន​)
អាឡូជំរាប់សួរ
សុវតិ្ត: បាទ ជំរាបសួរ ប្អូនប្រុស គឺបងសុវត្តិណា
បាទ បាទ សុខសប្បាយទេបង?
សុវតិ្ត: បាទ សុខអូន យាយចឹងទំនេរទេ បងចង់អញ្ចើញប្អូន ញាំបាយល្ងាចនេះ ទុកជាអរគុណ និងជជែកគ្នាលេង គ្រាន់បានស្គាល់គ្នាច្រើនជាងនេះ
បាទ បង ចឹងក៏បានដែរ (សង្ឃឹមថា ខ្ញុំ បានស្វែងយល់ នឹងបានដំណឹងខ្លះទៅចុះ ពីគាត់ )
………………….
            បរិយាកាស ដ៏សែនរ៉ូមែនតិច អាហាជប៉ុន ស៊ូស៊ី សាប៊ី នៅភោជនីយដ្ឋាន ហាយក្លាស ជាមួយប្រុសសង្ហាសុវត្តិ មើលទៅគាត់យូទៅពិជាគួរអោយស្រលាញ់ណាស់ ទាំងរួសរាយ ទាំងសង្ហា ទាំងគួរអោយគោរព សមត្ថភាព និងចំនេះដឹង ការងារល្អទៀត​មិនដឹងថាអ្នកណាជា ម្ចាស់គ្រោងបេះដូគាត់ទេ មើលទៅ​
បងហា បង យាយថា​បងមានស្នាមដៅពណ៏ក្រហម នៅក្រោយកញ្ចឹងករ ខាងឆ្វេងមែនទេ???
សុវត្តិ: ហា មេចក៏ប្អូនដឹង???(ប្រុសសង្ហា ស្រឡាំងកាំង និងសំនូររបស់ខ្ញុំ )
គឺ គឺ គឺ ខ្ញុំ ខ្ញុំ ឃើញ ស្នាម ក្រហម ៗចេញមកតិចៗតាមក៏អាវ ចឹង ក៏ស្មានទៅ​
សុវត្តិ: ហាហាហហា បងស្មានថាលួចមើលបងងូតទឹក នឹងហើយបងមាន ពូកែសង្កេត មេះ ???






ហេហេហហេហេហ បាទ បង ម្រាមចង្អុលបង ព្រែកតាំងពីតូចមែនទេ?
សុវត្តិ: ហ៊ឹម មែនហើយ យី ប្អូនពូកែសង្កេតណាស់ណ???
បាទ បាទ (ចុម មែនទែន )
ខ្មោច: ច្បាស់ណាស់ បងធ្លាប់ស្គាល់គេ បង បង ហត់ណាស់ បង
បង បង ឈប់គិតៗ សម្រាក់ៗ
សុវត្តិ: ហា មានរឿងអី អូននិយាយអី
អូអត់អីទេ បងសុំទោស ខ្ញុំ សុំចូលបន្ទប់ទឹកបន្តិច
សុវត្តិ: បាទ អូន……
បង ៗៗ បងមិនអីទេ មែនទេ?
ខ្មោច: មិនៗៗ អិទេ គ្រាន់តែបងហត់ អស់កំលាំងតែប៉ុននោះ
គេអាចអោយបង​ស្រមៃ នៅរឿងពីមុនបានទេ ? ចឹងមានន័យថាបងសុវត្តិ ប្រាកដជាមានអ្វីទាក់ទងនឹងបងមិនខាន សង្ឃឹមចឹងចុះ តែបងកុំព្យាយាមពេកទុកអោយខ្ញុំ ស៊ើបវិញល្អជាង
            ប្រុសល្អរបស់ខ្ញុំ យកដៃទប់ដើមទ្រូង ដង្ហក់ ម្នាក់ឯង ខ្ញុំពិតជាចង់ជួយគាត់ណាស់ តែខ្ញុំ មិនអាចប៉ះពាល់គាត់បាននោះទេ។ ឧលោតាអើយសុំអោយ ការស្មានលើកនេះ ជាការពិត អាចអោយ ខ្ញុំ រកឃើញអ្នកផ្ទះគាត់ទៅ ចុះ………………….
សុវត្តិ: យ៉ាងមេច ហើយ សិទ្ឋិ មិនស្រួលខ្លួនមែនទេ ?
អូ អូ អត់ទេ បង សុំទោស រំខានហើយ ជួបគ្នា លើកទីមួយ ធ្វើចរិកប្លែកៗ ដាក់បង
សុវត្តិ: បាទ មិនអីទេ យាយចឹង សិទ្ឋិ ជាអ្នកភ្នំពេញ ឬអ្នកខេត្តទេ ?
អូ បងខ្ញុំជាអ្នកភ្នំពេញ ទេ ចុះបង
សុវត្តិ: បាទ ដូចគ្នា​ បងនៅភ្នំពេញ ទេ គ្រួសារបងជាមន្ត្រីរាជការ មានតែបងទេ ជាកូនប្រុសពៅ ជាអ្នករកស៊ី ខុសពី បងៗ របស់បង
ល្អតើបង អ្នករកស៊ីមាន មានសេរីភាព
សុវត្តិ: ហាហាហហ សង្ឃឹមចឹងចុះ តោះ ញាំទៅអូន
បាទ បង




            អាហារពេលល្ងាចមួយពេល ហាក់មិនសូវមានឧជារស់ទេ ថ្វីបើបងសុវត្តិ រួសរាយ សួរនាំពីនេះពីនោះ មិនដាច់ តែក្នុងចិត្តខ្ញុំ បារម្មដល់ម្នាក់ទៀត ពេលនេះ មិនដឹងយ៉ាងមេចទេ គាត់ត្រូវការពេលសម្រាក់ ព្រោះខ្មោចមិនដូចមនុស្សទេ រាល់ពេលដែលគាត់ដើរហើរមកខាងក្រៅបែបនេះ គឺដោយសារ កំលាំង ថាមពល នៃបុណ្យកុសល តែក៏មិនមែនមានន័យថា វា បាន គ្រប់ពេលវេលាដូចគ្នា​ ខ្មោចក៏ត្រូវការសម្រាក់ តាំងសម្មាធិ សន្សំ ទើបអាចមានថាមពល បន្តរទៀត បាន គាត់អាច ទ្រទ្រង់បាន តែគាត់ មិនអាចប្រើកំលាំងទៅ​ ធ្វើអីបាននោះទេ នៅឋានមនុស្សនេះ រាល់ពេលដែលគាត់ ព្យាយាមចង់ប៉ះពាល់ ឬប្រើកំលាំង សូម្បីការគិត បកទៅរក ការពិតបែបនេះ ក៏អាចធ្វើអោយ ចុះខ្សោយភ្លាមៗ និងមិនទ្រោមទ្រ និងបរិយាកាស នៃ​អាកាសធាតុបានដូចគ្នា ឧលោកតាអើយ សូមអោយបុណ្យកុសល្យដែលខ្ញុំ បានធ្វើសូមឧទ្ទិស ជួនគាត់ផងចុះ សូមអោយគាត់ មិនអី ត្រជាក់ត្រជុំ ដោយអំណាចនៃបុណ្យកុសល្យនេះ ផង​ចុះ
សុវត្តិ: សិទ្ឋិ ញាំទៅអូន នៅគិតដល់ណាទៀត?
បាទ បាទ បង
សុវត្តិ: បង ឆែកមើល ប្រូហ្វាលប្អូន ឃើញប្អូន​ផុស រក ម្ចាស់នាឡិកា មែនហេ
អូបាទ មែនអាយ តែយូហើយ បងអើយ
សុវត្តិ: បាទបងទើបតែឃើញ ពេលចូលក្នុងប្រូហ្វាលអូន យាយចឹងរកឃើញនៅ?
នៅទេបង កំពុងស្វែងរក
សុវត្តិ: ចិត្តល្អមែន ចង់អោយគេវិញ មែនទេ ??? នាឡិកានោះស្អាតណាស់ បើសិនអាច អោយបងសុំមើលវា បន្តិចបានទេ
បានតើបង នេះ ខ្ញុំ ពាក់វាជាប់ជានិច្ច
សុវត្តិ: អូស្អាតណាស់តើ ថ្វីបើរាងចាស់តិច តែមើលទៅសាមញ្ញណាស់ តែស្អាត បើសិន….យី មានអក្សរទៀត​ S and N មានន័យថាម៊េច?

អត់ដឹងដែរ​បង ប្រហែលវាជានាឡិកាគូរស្នេហហើយមើលទៅ បានមានអក្សរចឹង ខ្ញុំជឿថាប្រាកដជាមានមួយជំហៀងទៀត ព្រោះវាជាតំណាងឈ្មោះមនុស្សពីនាក់ ម៉្យាងនៅគម្រប់នេះ នាឡិកាខាងលើ ចំហៀងកាស្តាប មានរូបបេះដូងមួយចំហៀង ចឹងមានន័យថា បើផ្គុំមួយចំហៀងទៀត និងចេញរូប បេះដូងមួយតែម្តង
សុវត្តិ: អូប៉ិនសង្កេតណាស់ ល្អិតល្អន់ណាស់ហ្នគួរអោយចាប់អារម្មណ៏ណាស់នៅបេសកម្មនេះ អោយបងចូលរួមស៊ើបអង្កេតផងបានទេ តើបងអាចជួយអីបានខ្លះ?
អូ អូ​បាទ បាទ បង ជួយ ផុស ឬសាកសួរពីនាក់នៅក្បែរខ្លូនបងទៅក្រែងលមានគេស្គាល់ ព្រោះអីវាពិតជាសំខានណាស់សម្រាប់ខ្ញុំ វាទាក់ទងដល់វាសនាមនសុ្ស
សុវត្តិ: ចឹងផង ពិតជាចាប់អាម្មណាស់ មិនអីទេ បងស្គាល់គេច្រើនណាស់ ចាំបង ស៊ើបសួរអោយ
បាទ អរគុណ បង តោះបងញាំទៅ ត្រជាក់អស់លូវអាយ….”

            បើសិនលើកនេះ អាចជួយស្វែរកគ្រួសារបងសិនបានមែន វាពិតជារឿងល្អ ដែលអោយគាត់ជួបជុំគ្រូរសារគាត់វិញ ស្គាល់ខ្លួនឯងថាជាអ្នកណា នឹង បានទៅចាប់កំណើតជាថ្មីផងដែរសូមគុណបុណ្យព្រះជួយប្រោះព្រុំនៅជីវិតសត្វលោកផង….កូនចៅសុំអោយដូចបំណងប្រាថា្ន
…………………………………………
    ​​   ​ អរគុណច្រើន សម្រាប់ការចំណាយពេលរបស់មិត្តអ្នកអានទាំងអស់គ្នា សម្រាប់រឿងប្រលោមលោកខ្នាតខ្លីមួយនេះ ជួបគ្នានៅវគ្គទី៦ជាមួយគ្នាទៀតណា សាច់រឿងបន្តរ នឹងមានអ្វីកើតឡើង ចាំតាមដានជាមូយគ្នា ណោះ....
ណារ័ត្ន ឃូល 
អរគុណ 



No comments

Powered by Blogger.