វិញ្ញាណស្នេហ៏ ភាគទី ៦
សូរស្តីមិត្តអ្នកអានជាទីស្រលាញ់អរគុណច្រើន
កុំសុំទោសដែលអោយចាំយូ Adminគ្រុន ផ្តាសាយនៅមិនទាន់ជាទេ
ត្រូវទឹកភ្លៀងរាល់ល្ងាច មួយទៀតរវល់នឹងការងារផងដែរ តែ យឺតយ៉ាងណា ក៏នៅតែមកវិញដែរ….ភាគមុនដឹងហើយថា សិទ្ឋិ បានស្គាលសុវត្ត លើកនេះគេសង្ឃឺមយ៉ាងមុតមាំថា
និងបានដំណឹងខ្លះ អំពីបងខ្មោច តោះចូលទៅអានជាមួយគ្នា មើរ ក្រែងលោវាជាការពីត បើសុវត្តិ
អាចជាប់ពាក់ព័ន្ឋ មែន ប្រកាដជាអាចជួយ បងខ្មោចបានអាយ….ចូលទៅអានជាមួយគ្នាមោះ…
Page: MSMប្រលោមលោកស្នេហ៏
និពន្ឋដោយ: ណារ័ត្ន ឃូល
វិញ្ញាណស្នេហ៏
ភាគទី ៦
ថ្ងៃអាទិត្យ ថ្ងៃថ្មី ថ្អៃឈប់សម្រាក់លំហែរកាយ ខ្ញុំ
និងមិត្តភិក្តិរួមការមួយក្រុម ធ្វើដំនើរ ដោយឡាន វ៉ែន ១៥កៅអី ឆ្ពោះទៅកាន់ រមណីយដ្ឋាន គិរីរម្យ
កំសាន្តនៅថ្ងៃ ចុងសប្តាហ៏ ក៏អាចថានេះជាពេល ចង់នៅមិត្តភាពថ្មី
កាន់តែស្និទស្នាលផងដែរ តែនៅមានមនុស្សពិសេសម្នាក់ទៀត គឺ បងខ្មោច ចោលមេចបាន ហាហាហហាហ………… នៅតាមផ្លូវ ឡើងភ្នំ ទេសភាពអមម៉ាត់ផ្លូវ ពិតជាគួរអោយទាក់ភ្នែកណាស់
សម្រស់ផ្កាព្រៃ រីរហង សំលេងចាបយំ កងរំពង អាកាសធាតុពិតជាត្រជាក់ស្រួលមែនទែន
ទៅព្រៃស្រល់ គ្មានអ្នកណាទប់ចិត្តមិនចុះថតរូបបាននោះទេ មែនហេ ស្ទាយអីក៏មានដែរ
អត់តែខ្ញុំទេ សុភាព ៗៗ ព្រោះអីមាន់ថ្មីនោះអី
លីន: សិទ្ឋិ មកអូន អៀនអី
ចូលមកថតរូបជុំគ្នា
“បាទ បាទបង ”
បងលីនជា គាត់នៅផ្នែករដ្ឋបាល គាត់ រាងមានសាច់បន្តិច តែឃ្យូទហា ជេ ជេ ហ្នឹងហ
អូមួយទៀត ដឹង ហេគាត់ជា ប្អូនថ្លៃ បងសុវត្តិ ចៃ ដន្យមែនទេ ហាហាហាហាហាហ
បន្ទាប់ពីញាំបាយ
ហើយការងារបន្ទាប់ គឺ ការហែលទឹក លេងបៀរ អ្នកខ្លះហែលទឹក អ្នកខ្លះ លេងបៀរ
តែអ្នកខ្លះដូចជាខ្ញុំ វិញគឺ ដើរថតរូប Selfish នោះអី…………….
“អូ អូ យាយ យាយ មិអីទេ ហី ??? យាយ សុំទោស ” (ខ្ញុំថយក្រោយមិនប្រយ័ត្ន ប៉ះចំយាយជីម្នាក់ ចេះចាប់ទាន់កុំអី ដូលគាត់
ហ្នឹង វី វបណ្តោយ)
យាយជី: យាយមិនអីទេ ចាស់ជីដូន
មុខម៉ាត់អំណោយទានណាស់ហ្ន ស្អាតណាស់ចៅប្រុស យាយអោយ ខ្សែ អំបោះក្រហម ចៅពីរខ្សែរ
មួយទុកចង់នៅខ្លួនឯង មួយទៀត ទុកអោយទៅនាក់ដែរចៅគិតថា សាកសម អំពើររល្អចៅនឹងមិនសាបសូន្យ
តែចៅត្រូវចាំថា ចៅមិនអាចហួងហែង របស់ដែលមិនមែន នៅភពនេះបានគ្រប់ពេលទេ វាមានពេលកំណត់
គួរកុំបណ្តោយ មិនមែនជាការល្អនោះទេ កុំអោបក្រសោបនៅអ្វីដែលមិនមែនជាការពិត គួរ
តែរុញច្រាន វា ទៅកាន់កន្លែងដែលរបស់នោះគួរទៅ………….(ប្រសាសន៏លោកយាយធ្វើអោយខ្ញុំរាងស្រលាំងកាំង
តែខ្ញុំ មិនបានគិតច្រើននោះទេ)
“នេះ លោកយាយខ្ញុំ ចូលបច្ច័យខ្លះ សូមយាយ
មេត្តាអធ្យាស្រ័យនៅកំហុសឆ្គងមិញផងយាយ ”
យាយជី: មិនអីទេ ចៅ សុខសប្បាយណា
យាយលាហើយ
“បាទ យាយ អរគុណ ”
(បន្ទាប់មកខ្ញុំ ក៏យកខ្សែរអំបោះនោះទុកក្នុងការបូបលុយ ខ្ញុំ រួចក៏បន្តរ ថតរូបទៀតទៅ )
ខ្មោច: គាត់មានប្រសាសន៏ត្រូវ
ទីនេះមិនមែនជាកន្លែងដែលបងត្រូវនៅនោះទេ
(ខ្ញុំបិទទូរស័ព្ទ បែរខ្នងទៅរកម្ចាស់សំលេង ដែលកំពុងឈរពីក្រោយខ្ញុំ
ប្រុសល្អរបស់ខ្ញុំ មិនសប្បាយចិត្តសោះ និងសម្តី លោកយាយមិញទេ )
“ បង បងនៅទីនេះ គឹដើម្បីរកគ្រួសារបង
ដើម្បីស្វែរកការពីតសំរាប់ខ្លួនឯង បងនៅទីនេះ ដើម្បីកំដរខ្ញុំទៀតនោះអី
ចឹងបើសិនភារកិច្ចនេះ មិនទាន់សំរេចទេ បងមិនអាចទៅណាបានទេ មែនហេ ? មោះថតរូបជាមួយគ្នា១
ប៉ុស្ត៏ទៅ បានហេ ?? ១ ២ ៣ ញញឹម
ហេហហេហេហេ អត់ឃើញបងអាលីង ភ្លេចគិតថាបងជាខ្មោច ធ្វើមេចថតជាប់
បើមែនចង់ថតវីឌីអូទុក ក្រែងពេលខាងមុខ បងចាកចេញទៅ ខ្ញុំ នៅមានវា កំដរខ្ញុំ សម្រាប់
កំដរពេលនឹកបងមែនហេ??? ហេហេហេហ”
(ខ្ញុំ និយាយចប់ ហើយក៏ដើរចេញទៅ ធ្វើដូចធម្មតា
តែការពិតខ្ញុំ ខ្លាច គាត់ចាកចេញពីខ្ញុំជាងស្អីទៅទៀត វាជាការពិត
ពេលណាដែលគាត់ដឹងថាខ្លួនជាអ្នកណា គឺជាពេលដែលគាត់ត្រូវដល់ពេល ទៅរកជាតិថ្មីរបស់ខ្លួន
តែនេះមិនមែនជារឿងល្អទេមែនទេ? បែកគ្នា ឈឺចាប់ តែខ្ញុំសុខចិត្តបែក
សូមអោយតែគាត់បានជួបអ្នក ផ្ទះ នឹងឆាប់បានទៅចាប់ជាតិថ្មី…….)
……………
(កន្លែងធ្វើការ)
លីន: ហេយ សិទ្ឋិ អូនទៅញាំបាយ ហេ
តោះដល់ម៉ោងអាយ
“អូអត់ទេ បងខ្ញុំ អត់ឃ្លានទេ”
លីន: ចឹងបងទៅមុនអាយ គ្រួសារបង
មកយកទៅញាំ អូភ្លេច នេះ បងសុវត្តិ បងថ្លៃ ផ្ញើរអោយអូន
“បង សុវត្តិ ? អីគេហ្នឹង យាយចឹងគាត់
សុខសប្បាយទេ បង”
លីន: សុខតើ នេះមិនដែល
ទាក់ទងគ្នាទេអី
“ម្តងម្កាលដែរ បង ឆាតរកគ្នា អូខេបង ខ្ញុំផ្តាំអរគុណគាត់ផង
”
លីន: ចា ចឹងបងទៅញាំបាយ អាយ
“បាទ បង ”
(កញ្ចប់ក្រឡាន ខេត្តក្រចេះមួយថង់ធំ បញ្ញើពីចំងាយ យីតាប៉ិនេះស៊ីអារម្មដែរហ្នឹង
តែយ៉ាងណា ក៏អរគុណដែរ គិតឆាតទៅអរគុណគាត់)
Line
“អរគុណ បង ទំនងឆ្ងាញ់ណាស់”
4នាទីក្រោយ….
សុវតិ្ត: មិនអីទេ សុំទោសបងរវល់ខ្លាំង
មិនសូវបាននៅភ្នំពេញទេ ឥលូវនៅតាមផ្លូវទៅបាត់ដំបង
“អូបាទ បងមិនអីទេ ហត់ណាស់ហើយ
បងទៅបាត់ដំបងធ្វើអីបង”
សុវតិ្ត: បងទៅនិយាយរឿងរកស៊ី
ម៉្យាងចូរលេង ឧពុកមាផង គាត់នៅទីនោះ អូភ្លេចអ៊ួត មានពេលគួរតែ ទៅលេងម្តង
គាត់មានចំការ ផ្កាម្លិះធំណាស់ នៅទីនោះ អូនចូលចិត្តបែបនេះ ដឹងតែពេញចិត្តហ្មង
តែណ្ហើយ ចាំថ្ងៃក្រោយ ក៏បាន
“បាទ បង មិនអីទេ ចឹង អូខេ
បើកបរប្រយ័ត្នប្រយែង ជួបគ្នា ពេលក្រោយ”
សុវតិ្ត: បាទ អូនដូចគ្នា ជួបគ្នា ឆាប់ៗ
(គាត់រវល់បែបនេះ រកពេលនិយាយ ជជែក
ជ្រៀតចូលស៊ើបប្រវតិ្តអីមិនបានសោះ ចុះធ្វើមេចបានដំណឹងខ្លះសម្រាប់បងខ្មោចនៀក)
ខ្មោច : ផ្អែមល្ហែម ម្លេះ? គួរអោយច្រណែន
“យី មកស៊ីអារម្មណ៏អី ឆាត
សួរសុខទុក្ខធម្មតាតើ ក្រឡានក្រចេះ ញាំហេ?”
ខ្មោច : ញាំមេច (ប្រុសសង្ហា ខ្មោច
ខ្ញុំ ធ្វើង៉ក់ងរ ចឹង ចង់តែសើចហេ….)
“ចេះង៉កងរទៀត មិនអីទេ
ចាំខ្ញុំយកទៅផ្ទះជូនម៉ែរ សូមពរពីគាត់ និងឧទ្ទិសជូនបងទៅ បង បានញាំអាយ មែនហេ???”
ខ្មោច : បាទ….
ទិង ទីង ទិង
“អូ បងសិន ខល មក តាម Viber ”
សិន: សួរស្តីអូន សុខសប្បាយទេ ?
មាននឹកបង ហេ ?
“ហាហហាហ នឹកណាស់ម្ចាស្នេហ៏ មេចអាយ
នៅទីនោះយ៉ាងណា ដែរ បង”
សិន: មិនស្រួលទេ បងចង់ត្រឡប់មកវិញ
ចង់មកនៅស្រុកខ្មែរជាមួយមនុស្សដែលបងស្រលាញ់វិញ
“កុំធ្វើចឹងមើរ ធំហើយណា ដំបូង
ដំបូងបែបនេះអាយ ជិត៥ខែហើយនៅមិនទម្លាប់ទៀត ចុះ មេចហើយ បងនឹងរៀបចំពីធិថ្ងៃណាដែរ?”
សិន: កុំនិយាយរឿងនេះអី….
(ខ្ញុំ
យលពីចិត្តគាត់ តាមពិតទៅគាត់ទ្រាំណាស់ហើយមើលទៅ សុំទោសមនុស្សល្អ បងគួរតែធ្វើបែបនេះ
វាប្រសើរជាង ព្យាយាមជំនះគ្រួសារ ដើម្បីស្នេហានេះ…..ខ្ញុំ
នឹងគាត់មិនសូវបាននិយាយគ្នាច្រើននោះទេ ពេលវេលាកន្លង
មិនបានលុចចោលនៅអនុស្សារបស់ពួកយើងទេ តែវាបានបង្រៀនពួកយើងអោយទទួលយកការពិត និងរៀនរស់ដោយគ្មានគេ
ពេលនឹក ពេលគិត គឺឈឺម្តងៗដែរ ពេលនេះ មានបងខ្មោចនៅជិត ទើបមិនគិតថាឯកការ
ចុះពេលក្រោយទៅ ….ឬជីវិតនេះ មានតែការបែកគ្នាបែបនេះមែនទេ???
ថ្ងៃណាទេ ខ្ញុំ?)
………………………………
អាធ្រាត្រនេះគ្មានផ្កាយសូម្បីមួយដួង
ផ្ទៃមេឃហាក់ អួរអាបដល់អាយ មានតែខ្យល់ បកផាយផាត់…ខ្មោចសង្ហា
ជាទម្លាប់ចូលចិត្តអង្គុយយោលជើង នៅនឹងអង្រឺង សម្លឹងមើលមេឃ ឃើញបែបនេះ ខ្ញុំមិនហ៊ាន
រំខាន គិតថា និងដើរចេញ តែគាត់….
ខ្មោច: ចូល មកបងមិនអីទេ
“បងហា តើបងធុញ និងការវិលវល់បែបនេះ ទេ?
មួយរយះកន្លងដែលយើងស្គាល់គ្នា តើបងមានអារម្មណ៏បែបណាដែរ?”
ខ្មោច: បងមិនដឹងទេ បងគ្រាន់តែចង់រកឃើញអ្នកផ្ទះឆាប់ៗ
ស្គាល់ថាខ្លួនឯងជាអ្នកណា តែបងគិតថាបងក៏មានសំណាងដែល បានស្គាល់ឯង អរគុណ គ្រប់យ៉ាង
តើឯងមានសំណូមពរអីទេ ពីបង បងអោយ បំណងប្រថ្នាឯង៣
“ហា ច្រើនមេះ? បងអាចធ្វើបានដែរ បងមានសិល្ប៏
???”
ខ្មោច: ហាហាហហា គ្មានទេ តែបង
និងព្យាយាម
“ចឹង ចាំគិតមើលសិន ថាគួរ យកផ្ទះ ឬឡាន
ហាហហាហ”
ខ្មោច: យើសអាល្អិត នឹកឃើញពេលណា
ប្រាប់បង បងនឹងព្យាយាម តែបំណង របស់ឯង នឹងសម្រេច ពេលដែលបងមិននៅ ………..
“បើចឹង មិនបាច់ក៏បានដែរ ”
ខ្មោច: អាល្អិត ហាមង៉ក់ងរ
“ចុះ បងមានបំណងអីទេ ខ្ញុំ អោយបង
បាន៣ដូចគ្នា ”
ខ្មោច: ហាហាហាហា ទី១
បងចង់ស្គាល់អ្នកផ្ទះបងវិញ ទី២ និងទី៣ ចាំប្រាប់តាមក្រោយ
“ចឹង ក៏បាន ខ្ញុំ ប្រាកដជារកអ្នកផ្ទះបងឃើញ
ឆាប់ៗនេះ ”
Line
“អូបង សុវតិ្តតើ ”
ខ្មោច: គេឆាត មកញ៉ែទៀតហើយ ហាហាហាហា
តាមសម្រូល
“យ៉ាប់ហ្មង …”
“bat hi”
សុវតិ្ត: Doing now?
“M stay with music and how about you”
សុវតិ្ត: Just missing you when I smell the Jasmins
(Photos Jasmin file)
“(Sticker) Smile ”
“wow so beautiful, where is it?”
សុវតិ្ត: My uncle home in Battambong Province. Do
you want to visit here?
“Of Couse ”
សុវតិ្ត: Tell me when you free
“But if maybe that time you won’t free ”
សុវតិ្ត: No I will free for you almost the time when
you need my hands
“Sure ???”
សុវតិ្ត:
hahhahah Sure….Oh oun could you send me your watch photos to me….
“Yes why not? Who
want to see it?”
សុវតិ្ត: No I feel it really similar to the my uncle
watch
“Really please please pay attention to compare it…it
really necessary for me ”
សុវតិ្ត: It ok …..I will back to you
“Am waiting………………”
“បង បងៗ ចេញមកៗ ខ្ញុំមានការចង់និយាយ ”
ខ្មោច: បាទនៅទេ ឆាតចប់ហើយ?
“បងសុវត្តិ ឃើញ នាឡិកាមួយទៀត ស្រដៀងនឹង
នាឡិកានេះ ”
ខ្មោច: មែនឬ?
“គាត់នៅមិនទាន់ច្បាស់១០០ភាគរយទេ ចាំមើលគាត់
ផ្ទៀងផ្ទាត់សិន បានដឹង ”
ខ្មោច:…………………….
(ឧលោកតាអើយ សុំអោយលើកនេះ មិនច្រឡំទៅចុះ
សុំអោយ លើកនេះជាការពិតទៅចុះ …..)
………………………………….
សុវតិ្ត: ពូ មិនចូលសំរាន្តទេ យប់ហើយ
ឬនៅនឹក ដល់រឿង កន្លង ទៀត
ពូ: អោយពូភ្លេចមេចក្មួយ បើ២៥ឆ្នាំមុន
ហាក់នៅនឹងភ្នែក តែពូមិនអីទេ គ្រាន់តែពេលនឹកឃើញអនុស្សាវរីយ៏ ចាស់នាំអោយពូញញឺម
ក្តីសុខពេលនឹកឃើញមនុស្សដែលខ្លួន ស្រលាញ់ ២៥ ឆ្នាំមុនហាក់នៅនឹងភ្នែក ២៥ឆ្នាំក្រោយ
មកទលពេលនេះ ពូ នៅតែជាពូ ដដែល រស់នៅជាមួយអនុស្សាវរីយ៏ ចាំថ្ងៃស្លាប់ ព្រោះពូមានភារកិច្ច
នៅមើលថែរក្សាអ្នកមានគុណ.
សុវតិ្ត: បាទពូ បើសិនពេលនេះ នៅមានគាត់នៅក្បែរម្លេះ ពូ ពិតជារីករាយណាស់ហើយមើលទៅ….
ពូ: អូថ្ងៃ ស្អែក មិត្តភក្តិឯង ឡើងមកមែនទេ ?
សុវតិ្ត: បាទពូ គេឡើងមក ព្រោះគេ
ក៏ចឹងដឹងពីនាឡិកានេះ ដែរ
ពូ: ពូក៏ចឹងដឹងដែរ តោះចូលគេងទៅ តាយាយឯង
សម្រាន្តអស់ហើយមែនទេ ?
សុវតិ្ត: បាទពូ តោះពូ
បុរសចំណាស់
វ័យ ប្រហែល ៥០ ឆ្នាំប្លាយ ខ្ពស់ស្រឡះ តែរាងស្គម បន្តិច ទឺកមុខពេញដោយក្តីនឹករលឹក
កែវភ្នែក ដែលអាប់ដោយពន្លឺ ក្តោបនាឡិកាក្នុងដៃ សម្លឺងទៅកាន់ពន្លឺ ដែលចាំង ជះ ស្ទឺងសង្កែរ
ជំនោរមាត់ស្ទឹង បកផាត់នៅក្លិនផ្កាម្លិះកាត់ច្រមុះ យូៗម្តងគាត់ ដកដង្ហើមធំ ម្តង
ហាក់មានទុកកង្វល់ ដំនើរមួយៗ ឆ្ពោះចូលទៅក្នុងបន្ទាប់គេង ដែលក្រាលយដោយឈើរប្រណិត
ការរៀបចំបែបសាមញ្ញម គាត់តំរេតខ្នងទៅ ទៅលើខ្នើយសំឡី ដៃម្ខាងគងថ្ងាស់ ដៃម្ខាង
កាន់នៅសុំរូបថត ចាស់មួយសន្លឹក ដែល ដាក់តាំងនៅក្បែរគ្រែឈឺ ទឹកភ្នែក បុរសចំណាស់បិទភ្នែក ហូរទឹកភ្នែក ស្រក់ចុះ
ឆួល ដោយការនឹករលឹក…..
…………………………………..
ដំនើរតាមផ្លូវ
ឆ្ពោះទៅក្រុងបាត់ដំបង តាមរយះ រថយន្តក្រុង ខ្ញុំម្នាក់ឯងអង្គុយ២កៅអី មិនបាច់ឆ្ងល់ទេ
នៅមានម្នាក់ទេមែនហេ? មិនមែនតែខ្ញុំ ដែលជ្រូលច្របល គឺថាបងខ្មោច
រិតជ្រូលច្របល់ជាងខ្ញុំ ទៀត ទាំងខ្ញុំ នឹងគាត់ គឺសុទ្ឋតែអន្ទះសារណាស់
ចិត្តចង់ទៅដល់ អោយបានឆាប់បំផុតតាម ដែលអាចធ្វើទៅបាន…
ផ្ទះឈើប្រក់ ក្បឿង៣ខ្នង ខ្ពស់ផុសពីដី បែបបបុរាណ ថ្វីបើរាងចាស់បន្តិច
តែសំណងនឹងក្បាច់វិញ មើលទៅ នៅតែរឹងមាំនិងស្អាតដដែល ខាងក្រោមថ្ម
ប្រហែលទើបតែសង់ទេទើបថ្មីបែបនេះ…គ្រាន់តែចុះពីឡានភ្លាម បងសុវត្តិ
រត់ចុះមកទទួល តែម្តង រង់ទ្វារបើកឡើង បង្ហាញភ័ក្រប្រុសសង្ហា ញញឺម ស្រស់យ៉ាងរាក់ទាក់
គាត់លូកទាញការបូបខោអាវ ពួកយើងក៏បន្តរជំហាន ចូលទៅ
ហាក អាក អាក (ស្រែក)
“យ៉ាងមេចនឹង ??”
សុវត្តិ: ហាអូន យាយអីគេ
“អូ មិនអីទេ បងចូលមុនទៅ ខ្ញុំជ្រុះរបស់នៅទីនោះ
រត់ទៅយកភ្លេត ”
សុវតិ្ត: បងចាំនៅត្រង់នេះ
“បាទ បង”
(ខ្ញុំធ្វើជាដើរចេញ ពីគាត់)
“បងយ៉ាងមេចអាយ ? ”
ខ្មោច: បងមិនអីទេ អូន តែចូលមិបានទេ
“ផ្ទះ អ្នកកាន់សិល្បិ៏គឺបែបនេះអាយ
លុះត្រាតែម្ចាស់គេយល់ព្រម ”
ខ្មោច: បងចាំនៅខាងក្រៅចុះ ណា
“អូខេ បង ”
និយាយចប់ខ្ញុំ
ក៏ចូល ទៅក្នុងបរិវេនផ្ទះជាមួយបងសុវត្តិ ក្លោងទ្វាផ្ទះ ពោពេញដោយផ្កាម្លិះ
ជះក្រអូបសាយតែម្តង ស្រស់ស្រាយណាស់…. ផ្ទះនេះ ពិតជាស្អាតមែន
កាំជណ្តើរ រលោងស្រិល ការរៀបចំបែបខ្មែរ រក្សានៅចម្លាក់ ធំតូចធ្វើពីឈើ
ស្ពាន់ដាក់តាំង លម្អ យ៉ាងប្រណិត ស្ទើរគ្រប់ទីកន្លែង មានភូងម្លិះ និងម្លិះក្រៀម លម្អ…សាឡុងឈើដល់រលោងស្រិល លម្អរដោយកន្ត្រកផ្លែឈើ ធ្វើពីឈើ និងម្លិះភូងលើតុ
មើលទៅផ្ទះ និងស្ងប់ស្ងាត់ បរិយាកាស ក៏គួរអោយចូលចិត្តទៀត គួរអោយចង់រស់នៅដល់ហើយ ….បងសុវតិ្តដើរចុះទៅខាងក្រោមផ្ទះ
ដោយទុកអោយខ្ញុំ នៅលើផ្ទះម្នាក់ឯង មិនដឹងដែរ តែមិនមានអារម្មថាខ្លាចអីទេ រូបថតចាស់ៗ
ដាក់តាំងនៅជញ្ជាំង ប្រហែលជាលោកតា លោកយាបងសុវត្តហើយ ម្នាក់នេះ ប្រហែលជាអ៊ុំប្រុស
បងសុវត្តិដឹង អូរូបនេះសង្ហានេះម្លេះ
អ៊ុំប្រុស: ជារូបអ៊ុំ
កាលនៅក្មេង (គាត់ចូលមកស្រប់ពេលខ្ញុំ រពិសដៃ កាន់នេះកាន់នោះ ក្នុងផ្ទះគេ ផង)
“អូ បាទ ជំរាបសួរអ៊ុំ សុំទោស ខ្ញុំ
រពិសដៃបន្តិចហើយ ”
អ៊ុំប្រុស: មិនអីទេ ក្មួយ
មោះអង្គុយចុះមក សុវតិ្ត ប្រាប់ស្រីនាងយកទឹកអោយភ្ញៀវ
(បុរសចំណាស់ វ័យប្រហែល ៥០ឆ្នាំផ្លាយ មើលទៅនៅតែសង្ហា
សំដីម៉ាត់ៗ កែវភ្នែកថ្លា មុខស្រស់ តែមើលទៅគាត់ហាកកំពុងតែលាក់នៅ កង្វល់ មិនទាន់រសាយ
ចរឹកពារពេញដោយអំណាច សមនឹងម្ចាសភូមិគ្រិះនេះណាស់ តែសំដី សំដៅគួរអោយគោរព មិនកោងកាច់
នោះទេ)
អ៊ុំប្រុស: មកតែម្នាក់ឯង ហើយ
ស្នាក់នៅបានប៉ុន្មានថ្ងៃដែរ បើអាចនៅអោយបានយូទៅ លឺថា ក្មួយចង់ចេះដាំ នឹងថែរក្សារដើមម្លិះហី
ចឹងត្រូវម៉ាច ផ្ទះអ៊ុំ មានដើមម្លិះរាប់ពាន់ដើមឯណោះ (អូ ចឹងតើ បាន
ក្រអូបឈ្ងុយតែម្តង )
“អូបាទ ចឹងអ៊ុំត្រូវការកម្មករបន្ថែមមែនទេ ” (អ្នករាល់គ្នា សើច ព្រមគ្នា ហួសចិត្តនឹងសម្តីកូនក្មេងរបស់ខ្ញុំ
បងសុវត្តិ ញញឺម មកកាន់ខ្ញុំ ហាកពេញចិត្តនឹងចរឹកខ្ញុំ មេះ?)
អ៊ុំប្រុស: សុវត្តិ
មើលរៀបន្ទប់ អោយ ក្មួយផង ប្រាប់គេអោយរៀបចំបាយទឹក អោយស្រួល ផងណា
សុវត្តិ: បាទ អ៊ុំ ចុះអ៊ុំ លោកតា
លោកយាយមិនទាន់អញ្ចើញមកវិញទេ?
អ៊ុំប្រុស:
ប្រហែលល្ងាចស្អែកអីហ្នឹង ចាំទៅយកគាត់ ពីផ្ទះ បុណ្យ ក្មួយ អ៊ុំទៅងូតទឹកសិនហើយ មើលនាំក្មួយទៅ
ងងួតទឹក ផង រៀបចំផង អាង ញាំបាយជុំគ្នា ម៉ោង ៥ជាងហើយណា
សុវត្តិ: បាទ អ៊ុំ
ខ្ញុំ
នឹងប្រុសសង្ហា ចុះទៅខាងក្រោមវិញ ស្នាក់បន្ទប់ថ្មនៅជាជាន់ផ្ទាល់ដី ជាប់នឹងបន្ទប់ដែលគាត់ស្នាក់នៅផងដែរ
គ្រាន់តែចុះមកដល់ក្រោមភ្លាម បងសុវត្តិរៀបចំផ្តែផ្តាំ យកចិត្តដល់អាយ
បើសិនហ៊ានបណ្តោយងងូតទឹកអោយ ប្រហែលងូតអោយទៀតតាមមើលហាហហាហាហ
សុវត្តិ: អូខេ ចឹង អូនងូតទឹក ទៅណា
បងក៏ងូតទឹកដែរ អាងបានញាំបាយជាមួយគ្នា ណា
“បាទ បង បាទ”
គ្រាន់តែគាត់ដើរចេញភ្លាម ខ្ញុំ ស្ទុះវឹង រត់ចេញក្រៅរបង
រកមើលប្រុសសង្ហាខ្មោចរបស់ខ្ញុំ មិនដឹងថាពេលនេះគាត់យ៉ាងមេចទេ អន្ទះសារណាស់ហើយ
“បង បងៗៗ ”
ខ្មោច: បងនៅទីនេះ បងមានអរម្មណ៏ថា
បងស្គាល់ទីនេះ ធ្លាប់រស់នៅ មានអារម្មជិតដិតនឹងមនុស្សនៅទីនេះ តែបងនឹកមិនឃើញ
បើបងធ្លាប់នៅ ហេតុអីបងចូលមិនបាន
“បើសិនបែបនេះមែន ជារឿងល្អណាស់
តិចទៀតញាំបាយហើយ ខ្ញុំ នឹងសួរគាត់ អូ បងអាចចូល មក្នុងនាឡិកាបានតើ”
ខ្មោច: ទេ ចាំម្ចាស់គេអនុញ្ញាតិ សិន
មកទឹកដីគេ មិនអាចជំទាស់ រឹងរួសនោះទេ
“អូខេ ខ្ញុំ នឹងរកវិធី អោយបងចូលទៅអោយ
ម្ចាស់ផ្ទះ អូខេ តែម្តង តែបងនៅទីនេះ មិនអីទេ ”
ខ្មោច: មិនអីទេ យើងមកដោយសេចក្តីស្ងប់
គោរពកោតក្រែងម្ចាស់ស្រុក នឹងបានសុខ បងមិនអីទ
“បងកុំព្យាយាមគិតពេក បងអាចនឹង
បាត់បង់កំលាំង សន្សំកំលាំងវិញល្អជាងណា ទុកអោយខ្ញុំ ជាអ្នកវែកញែកវិញ ល្អជាង ”
ខ្មោច: អរគុណអូន
ខ្ញុំក៏ត្រឡប់ចូល្នុងផ្ទះ
រៀបចំងូតទឹក នឹងស្រស់ស្រូបអាហាពេលល្ងាចជាមួយបងសុវតិ្ត និងអ៊ុំរបស់គាត់…អាហារតាមបែបជនបទមួយពេលដ៏សែនឆ្ងាញ់
បើទោះទីនេះមិនជាភ្នំពេញរបស់ភោជនីយដ្ឋានជាន់ខ្ពស់ តែ ការរៀបចំ សណ្តាប់ធ្នាប់
និងអនាម័យវិញមិនបាច់យាយ សូម្បីតែអ្នកបំរើកូនឈ្នូល នៅផ្ទះគាត់ ក៏មានរបៀបដែរ
នេះមកពីម្ចាស់ផ្ទះ តែម្តង ផ្ទះនេះមានគ្នាតែ៣នាក់ប៉ុននោះ តាយាយ អ៊ុំប្រុស
ក្រៅពីនេះសុទ្ឋតែកម្មករ នឹងអ្នកមើលថែរផ្ទះតែប៉ុននោះ។
អ៊ុំប្រុស : នេះក្មួយ
ដាកអានេះ មួយចាន ទៅ ក្រោយបាយ ចាហ៊ួយ អប់ផ្កាម្លិះ ក្រអូបឆ្ងាញ់ណាស់ ណាស់ សាក់មើល
“បាទ បាទ អ៊ុំ អរគុណ ចាំបន្តិចទៀត
ស្រក់ពោះបន្តិច ”
សុវត្តិ: ហាហាហអ៊ុំមិនបាច់បារម្មទេ
សិទ្ឋិញាំច្រើនណាស់ តែតិចទៀតហ្នឹង ចាប់លែងឈ្នះ លូវអាយ
“ហេយ យាប់ហ្មង”
(ខ្ញុំលួចក្តិច គាត់ )
អ៊ុំប្រុស : ហាហាហាហ អ៊ុំយល់
អៀនអីក្មួយ ពួកឯងស្រលាញ់គ្នាយូនៅ មេចសុវត្តិមិនដែល នាំមកជួបអ៊ុំសោះ
“ហា???? ”
សុវត្តិ: ទើបតែថ្មីៗនេះ ទេ ២អ៊ុំ
ស្រលាញ់មែនទែន
“ហា???? ”
អ៊ុំប្រុស : កុំបណ្តោយពេលវេលាអី
ស្រលាញ់ត្រូវចេះថែរក្សា បើសិនហូសពិតជាស្តាយមិនខាន
បុរសចំនាស់ញញឺមស្ងួត
បម្រាស់ខ្លួនចេញពីតុអាហារ ដើរសំដៅទៅរេរ៉ងដា ដៃម្ខាង ដាក់លើបង្កាន់ដៃ ដៃម្ខាង
ក្តោបនៅនាឡិកានោះក្នុងដៃ គាត់ដកង្ហើមធំ
សំម្លឹងមើលទៅព្រះច័ន្ទ ដែលកំពុងចាំងរស្មីនៅលើផ្ទៃទឹក នៃដងស្ទឹងសង្កែរ
ហាក់ដូចកំពុងគិតនឹងដល់អ្នកណាម្នាក់ដ៏សែនអាល័យ
សុវត្តិ: អ៊ុំ ???
អ៊ុំប្រុស : អ៊ុំមិនអីទេ
ក្មួយសិទ្ឋិ កំពុងស្វែងរកម្ចាស់នាឡិកានេះមែនទេ (គាត់បែរមុខមកកាន់ខ្ញុំ
ដោយអោយសញ្ញាខ្ញុំ និងបងសុវត្តិ មកអង្គយក្បែរគាត់)
“បាទអ៊ុំ អ៊ុំស្គាល់ម្ចាស់មែនទេ ”
អ៊ុំប្រុស : បាទ ក្មួយ
តែក្មួយមកយឺតតពេល ហើយ
(ខ្ញុំ ស្រលាំងកាំង )
“មានន័យថាមេចអ៊ុំ ”
អ៊ុំប្រុស : ម្ចាស់នាឡិកាមិននៅទេនេះទៀតទេ
គេចាក់ចេញពីផែនដីដ៏ស្រស់ស្អាតនេះ ជាង២៥ឆ្នាំហើយ
“ចឹង ???”
អ៊ុំប្រុស : ពេលនេះ
គេកំពុងតែនៅស្ថានសួគ៏រង់ចាំអ៊ុំ ក៏ថាបាន សង្ឃឹមថា ពួកយើងនឹងបានជួបគ្នាឆាប់???
សុវត្តិ: អ៊ុំ វាពិតជាឈឺចាប់ណាស់
អ៊ុំកុំរំលឹកអី
អ៊ុំប្រុស : អ៊ុំមិនអីទេ
ក្មួយសិទ្ឋិ ចង់ដឹងពីប្រវត្តិនាឡិកានេះទេ
“ចង់ ចង់អ៊ុំ តែអ៊ុំហា ខ្ញុំ
មានមិត្តភក្តិម្នាក់អាចអោយគេ ចូលមកផងបានទេ ”
អ៊ុំប្រុស : មិនអីទេ
ចូលបំណងល្អ និងនៅបានសុខ អ៊ុំអនុញាតិ គេនៅណា
ខ្យល់បកមួយវ៉ឺបធំ នាំក្លិនផ្កាម្លិះមកជាមួយ បងខ្មោច
ឈរនៅជ្រុងម្ខាងនៃពួកយើង ដៃ ក្តោបដើមទ្រូវជាប់ គាត់ប្រហែលជាព្យាយាមគិតពេកហើយ
ទើបបែបនេះ
“គាត់មកឡូវហើយ តោះអ៊ុំបន្តរទៅ”
អ៊ុំប្រុស : នេះជានិឡិកាអ៊ុំ
នៅលើនេះមានឈ្មោះអ៊ុំ និងមនុស្សដែលអ៊ុំស្រលាញ់ (S) មានន័យ
សុធា (N) ជាឈ្មោះអ៊ុំ ណូរ៉ា វាមិនមែនជាវត្ថុបញ្ចាំស្នេហ៏នោះទេ
ព្រោះពួកយើងនៅមានវត្ថុអនុស្សាវរ៏យច្រើនជាមួយគ្នា គ្រាន់តែថានាឡិកាជាការដូរសមម្រាប់
សុធា ដែលអ៊ុំជូនគេនៅថ្ងៃកំណើត។ កាលពី២៥ឆ្នាំមុន អ៊ុំនឹងគេពិតជាមានសុភមង្គលណាស់ រស់នៅជាមួយគ្នា
តស៊ូជាមួយគ្នា រហូតបានដីផ្ទះនេះ ធ្វើជំនួញជាមួយគ្នា តែដល់ពេលឥលូវដីនេះ
ប្រែក្លាយជាផ្ទះបុរាណដែលគេស្រម័យ ដីនេះ ក្លាយជាចំការម្លិះដូចការគ្រោង
ផ្ទូយទៅវិញគេបែរជាទៅសោយសុខម្នាក់ឯងទៅវិញដោយទុកអោយអ៊ុំមើលថែរវាម្នាក់ឯង
មើលថែម្តាយឧពុកចាស់ជរាម្នាក់ឯង រស់រាប់ថ្ងៃរងចាំស្លាប់តែម្នាក់ឯង
គេមិនខ្វល់ពីអុំសោះ តែម្តង……………
ជាង២៥ឆ្នាំមុន
(((សុធា: បងហា ខ្ញុំ ជឿថា បន្តិចទៀត
នៅពេលដើល យើងធ្វើជំនួញនេះបានជោគជ័យ ប៉ាម៉ាក់ និងលែងជំទាស់យើងហើយ មែនទេ ចាំពេលនោះចាំយើង
ក្រាប់សំពះ សុំទោសគាត់
ណូរ៉ា : បងសង្ឃឹមចឹង ដែរ សុំទោស
ព្រោះបងអ្នកក្រ ធ្វើអោយអូនលំបាក់ហើយ
សុធា: ក្រមានអីបង ស្រលាញ់គ្នា
៣ឆ្នាំ ទិញដីបានមួយកន្លែង ដាំផ្កាម្លិះ បាន ជាង២០០ដើមទៀត មិនអន់ទេ មែនហេ
ណូរ៉ា : បងនឹងព្យាយាមថ្ងៃយប់
មើលថែរដើមផ្កាម្លិះទាំងនេះអោយល្អ ប្រឹងរកលុយ មើលថែរអូន អោយអូនរស់នៅដោយរីករាយ
និងជំនះអ្នកផ្ទះអូន កុំខឹងអ្នកមានគុណអូនអីព្រោះបងក្រ ជាកូនកំព្រា ទើបគាត់បារម្ម
ម៉្យាងនេះជាស្នេហា ខុសធម្មជាតិទៀត គាត់ពិបាកទទួលយកណាស់មែនហេ ចឹងចាំយើងមានសិន
ចាំអោយគាត់ ដឹង ហាហាហហ
សុធា: បាទ
តែបងកុំមើលថែរផ្កាទាំងយប់ទាំងថ្ងៃពេក អូនច្រណែណ ហាហាហា
ណូរ៉ា : ចឹងហ…………..)))
……………………….
អ៊ុំប្រុស : សុធា (ខ្មោច)
ជាកូនអ្នកធូរធារម្នាក់ ដែលគាត់រៀនចប់ផ្នែកកសិកម្ម ហើយចុះមកធ្វើកម្មសិក្សានៅក្រុងបាត់ដំបង
គាត់ស្រលាញ់ផ្កាណាស់ ស្រលាញ់ការដាំដុស បំណង់គាត់ក៏ចង់បានចំការផ្កាម្លិះ មួយ
សម្រាប់ជាជំនួញទៅថ្ងៃមុខ អ៊ុំជាកូនកំព្រា បានរៀនព្រោះតែអាហាររូបករណ៏
ពួកយើងជួបគ្នាដំបូងពេលចុះកម្មសិក្សានៅមណ្ឌលគិរីនៅចំការការតែ វាប្រហែលជានិស្ស័យហើយ
រៀននៅសាលាជាមួយគ្នា ជំនាញដូចគ្នា មិនដែលចាប់អារម្មណ៏គ្នាអីទេ ព្រោះអ៊ុំ ក្រ ដូចនេះ
ខ្សត់មិត្តភក្តិណាស់ តែបែរជាស្គាល់សុធា ដោយចៃដន្យទៅវិញ។ ពួកយើងក៏ទាក់ទងគ្នា
ក្នុងន័យមិត្តភក្តិ រៀនសូត្រយូៗ ទៅក៏ស្រលាញ់គ្នា សន្យាថានឹងស្រលាញ់គ្នារហូត
តស៊ូជាមួយគ្នា ទិបំផុតអ៊ុំ នឹងគេក៏សាក់ល្បងបណ្តុះដើមផ្កាម្លិះ យូរទៅ
ក៏រីកធំៗៗទៅរហូតទៅជាចំការបែបនេះ តែពេលនោះ អ្នកផ្ទះសុធា នៅមិនទាន់ដឹងឡើយទេ ដល់ពេលដែលប្រមូលផលបាន២ ទៅ
៣ដងសមយើងមានដើមទុនបន្តិចបន្តួច ចង់ពង្រីកបន្ថែមទៅ មុខ បានប៉ាម៉ាក សុធាជាអ្នកជួយ
ការប្រឹងប្រែងរអ៊ុំ នឹងគេ ក៏បានជាលិទ្ឋផល…ដំបូងសុធា ឡើងចុះ
ៗភ្នំពេញដើម្បីមានពេលកំដរអ្នកមានគុន គេជាអ្នករកទីផ្សាផង ដល់ពេលគេស្គាល់ច្រើនទៅ
មានគេមកទិញ ដឹក ដល់ផ្ទះ …ពីកម្មករ១០នាក់រហូតដល់៣០នាក់
ទើបអ្នកផ្ទះ សុធា ក៏សម្រេចចិត្ត មករស់នៅទីនេះជាមួយគ្នា…ដំបូងគ្រួសារនេះមានគ្នា
៤នាក់គឺអ៊ុំ ប៉ាម៉ាក សុធា និងសុធា យើងរស់នៅកក់ក្តៅ
ប្រឺងប្រែងជាមួយគ្នារហូតដល់បានសងផ្ទះឈើមួយនេះសុធា តែងតែ វេចខ្ចប់ ពូជផ្កា
និងរបស់តែង តាំង ផ្សេងៗពីគ្រប់ខេត្តដែលគេបានទៅ អ្វីដែលក្មួយបានឃើញ
គឺជាការរៀបចំរបស់គេ អ៊ុំនៅតែរក្សា ការស្រលាញ់របស់គេ….លឿនមែនទែន
៤ឆ្នាំបាត់ ជីវភាពពួកយើងកាន់តែធូរធារ ជាមួយ និងផ្កាម្លិះនេះ អ៊ុំសម្រេចថា
និងប្រាប់រឿងនេះដល់អ្នកមានគុន តែពួកយើងជាសំណាងណាស់ ដែលពួកគាត់មិនជំទាស់
បើទោះជាសុធា ជាកូន ប្រុសតែមួយក៏ដោយ ពេលនោះ ស្នេហានេះ គ្រួសារនេះ
កាន់តែមានសុភមង្គលឡើង យើងមានសមត្ថភាព យើងមានសុភមង្គល គឺជៀសឆ្ងាយការនិន្នទារ
ពីអ្នកជិតខាងបាន ញាតិមិត្តបាន។ អ៊ុំគិតថា ទៅថ្ងៃមុខ នឹងសុំកូនគេចិញ្ចិម អោយបាន
៤នាក់ អោយគ្រួសារនេះកាន់តែអ៊ូអរ ថែមទៀត សុធាស្រលាញ់ក្មេងណាស់គេ ចង់អោយកូនច្បង់រៀនពេទ្យ
កូនស្រីបន្ទាប់ជាគ្រូបង្រៀន កូនប្រុសជាមេធាវី និងកូនស្រីពៅ ជាអ្នកជំនួញដូចគេ
គ្រាន់តែគិត ក៏រីករាយដែរ មែនហេ???(បុរសចំណាស់ ញញឺមស្ងួត ជាមួយទឹក ភ្នែក
ហូរស្រក់មួយតក់ ធ្លាក់ចុះ មក ដែលគាត់ព្យាយម ទប់យូរណាស់មកហើយ ដៃកាន់នាឡិកា ជាប់
អង្អែលវាដោយថ្នម ពិតភ្នែក ដង្ហើមធំ ….)
“ចុះមានរឿងអីបន្ទាប់មកទៀត អ៊ុំប្រុសធា
ពេលគាត់នៅឯណា ??? ហើយមានអីពាក់ពន្ឋនឹងនាឡិកានេះ ???”
សុវត្តិ: សិទ្ឋិ…..
អ៊ុំប្រុស: សុធាចាក់ចេញពីអ៊ុំ
ពីគ្រួសារនេះ ពីផ្ទះនេះ ជាង ២៥ឆ្នាំ ហើយ
“ហេតុអី ???”
សុវត្តិ: សិទ្ឋិ…..បានហើយ
អ៊ុំប្រុស: ឆ្នាំនោះ សុវត្តិ ប្រហែលមានអាយុ ៨ឆ្នាំ សុធា ចង់ទៅលេងនៅកន្លែងផ្តើមស្នេហ៏
ដែលយើងស្គាល់គ្នាដំបូងសម្រាប់ជាអំណោយរំលឺកនៃក្តីស្រលាញ់ជាង៤ ឆ្នាំមកនេះដែលយើងកាន់ដៃគ្នារកស៊ី អ៊ុំក៏នាំគេទៅសុវត្តិ ក៏ទៅជាមួយពូកអ៊ុំដែរ…………….
(((២៥ឆ្នាំមុន ចំការតែ មណ្ឌលគិរី
សុធា: បង ហានៅចាំថ្ងៃនោះទេ
ណូរា: បងចាំតើ
វាហាក់ដូចម្សិលមិញ ឆ្នាំនោះ ឆ្នាំនេះ
រំលងទៅជា៤ឆ្នាំក៏បងនៅតែស្រលាញ់អូន
សុធា: ហាហាហា ចុះឆ្នាំក្រោយទៀត?
ឆ្នាំក្រោយមួយទៀត នោះ?
ណូរា: គឺស្រលាញ់រាល់ឆ្នាំ អស់ចិត្តនៅ
???
សុធា: នៅទេ អូ….សុវត្តិ ក្មួយ កុំទៅឆ្ងាយពេក កូន
ណូរា: មើលទៅគេដូចជារីករាយណាស់ បើសិនយើងមានកូនម្នាក់ស្អាត
នឹងឆ្លាតដូចសុវត្តិចឹង មិនដឹងល្អមេចទេ ហ្ន
សុធា: ជិតមានអាយ ហាហហាហាហ
ណូរា: បោក
សុធា: យាយមែនហា
យើងធ្វើជាអាណាព្យាបាលគេទៅផ្គត់ផ្គងគ្រប់យ៉ាង ផ្តលការរៀនសូត្រអោយគេ
មើលថែរគេអោយល្អទៅ ធំឡើងគេប្រាកដជាស្គាល់យើងអាយ
ណូរា: ចុះប៉ាម៉ាក់គេ ព្រមដែរ
សុធា: យើងមិនមែនយកសុវតិ្តមក មើលថែរ
សុំធ្វើកូនណា គ្រាន់តែបំពេញជាពូ ជាអ៊ុំ ល្អសម្រាប់គេទៅ គ្រប់គ្រាន់ហើយ ឆ្នាំក្រោយ យើងនិង មានកូនប្រុសម្នាក់
ស្រីម្នាក់ហី ក្រែង បងថា បងនិង រកក្មេងមកចិញ្ចឹមនោះអី
ណូរា:
ហាហាហហាចឹងឆ្នាំក្រោយយើងនឹងមកទីនេះទាំងគ្រួសារតែម្តងមែន ហេ?
សុធា: មែនហើយ
តែបងត្រូវព្យាយាមរកលុយអោយបានច្រើនជាងនេះ ព្រោះតិចទៀតនឹងមានសមាជិកគ្រួសារកើនឡើងហើយ
ខ្ញុំ មិនដឹងទេ ខ្ញុំ ចាំតែរាប់លុយទេ ហាហហាហាហហា
ណូរា: ហា ហាន់នី???? (ពួកយើង
រត់លេងដេញចាប់គ្នា លើវាលស្មៅពណ៏បៃតង ដែលឆ្លុះនឹងពន្លឺថ្ងៃរៀបលិចពណ៏មាស ចាំងច្រាល
សម្លេងសើចមនុស្សបីនាក់ ពេញវាលស្មៅ សុភមង្គលមួយដែល ពេញដោយពន្លឺ
ទាំងនេះជាអ្វីដែលពួកយើង ប្រាថ្នា….ដំនើរកំសាន្តដែលពេញដោយសុភម្គលនេះ
មាន១ឆ្នាំប៉ុន្មានដងសម្រាប់អ្នកដែលរវល់នឹងការរកស៊ីដូចជាពួកយើងបែបនេះ
លើកនេះថែមអាល្អិតសុវត្តិទៀត អារម្មណ៏ដូចជាឪពុកម្តាយគេបណ្តើរៗហើយ ហាហាហា
ចង់មានកូនដល់ហើយ….ធ្មេចបើកស្អែកចូលព្រឺក ព្រឺកចូលយប់
ពួកយើងបានទៅកំសាន្តច្រើនកន្លែងមែនទែន នៃខេត្តមណ្ឌលគិរីនេះ….
សុធា: បងអោយអូនបើកមកម្តងហី?
បងហត់ហើយ
ណូរា : មិនអីទេ អង្គុយអោយស្រូល
ចុះសុវត្តិគេងបាត់ហើយមែនទេ?
សុធា: បាទ គេងបាទហើយ មោះទុកអោយអូនជាអ្នកបើវិញ
បកយរតែសម្រាក់ ចាំទៅដល់ទឺកធ្លាក់ចាំអូនដាស់បង អូខេ ?
ណូរា : ថាមិនអីទេ គេងទៅណាបង
បងអាចបើកបាន
សុធា: ប្រយ័ត្នប្រយែងណា
ចឹងអូនគេងហើយ Take Honey ណប់ចិត្ត
ណូរា : បាទណប់ចិត្ត មាសស្នេហ៏
ហាហាហាហហ
(សុធា
មនុស្សដែលខ្ញុំស្រលាញ់ស្មើរ ជីវិត គ្រប់ទង្វើររបស់គេធ្វើអោយខ្ញុំ យល់ថាជាតិនេះ
ខ្ញុំ មិនឯកការពេកនោះទេ កើតមកកំព្រា តែបែរជាមាននិស្ស័យជួបមនុស្សជាទីស្រលាញ់បែបនេះ
មានម្តាយឪពូកក្មេក ប្រកបដោយព្រហ្មវិហាធម៏…………តាមផ្លូវដែលមានទេសភាពពណ៏បៃតងស្រស់
អម ជាមួយខ្យលអាកាស់ត្រជាក់ ដោយអំណាចនៃ អាប់ចុះ នាព្រឹកព្រលឹម រថយ្តលុចស្សីសបោះពួយសំដៅទៅកាន់កន្លែងដែលយើងប្រាថ្នា
ទឺកជ្រោះបូស្រ៊ា ដ៏សែនមនោរម្យ )
ណូរា : អេ អា ៗៗៗៗ (ស្រែក ) (ផាំង)
ជួយៗៗ ផង ជួយ ផង
(សំលេងឡាន ដូចស្នូរន្ទះ បុក នឹងដើមឈើរ ប្រកមាត់ផ្លូវ ព្រោះ
តែផ្ទុះកង់រតយន្តមុខ ណូរា ឈាម រហាម ស្រោច លើ មុខ ព្យាយាមស្រែកអោយគេ ជូយ ដោយដៃម្ខាង
ប្រឹងទាញស្រវា អាវក្មួយប្រុស ដែលដួល ផ្ទុប មកនឹងកៅអីមុខ សន្លប់បាត់ស្មារតី
អារម្មណភ័យ ក្មួយប្រុស អារម្មណ៏ភ័យ មនុស្សដែលខ្លួនស្រលាញ់ មុខ ស្រោចដោយឈាម
ធ្លាក់ចេញពីទ្វាឡាន ទៅ ព្រៃម្ខាង នៅ នឹងផ្លូវ ផ្សែងហ៊ុត្រឡូម ណូរា ព្យាយាម
ប្រមូលស្មារតី រើសម្រះខ្លួនចេញពីឡាន ដោយបារម្មពីមនុស្សទាំងពីនាក់នេះ …តាមផ្លូវដ៏ស្ងាត់ជ្រងំភ្លាមៗ គ្មានអ្នកជួយ តែដោយអំណាចគុណបុណ្យព្រះ
មានអ្នកដំនើរដូចគ្នា ជិះកាត់ ចុះជួយយកអាសារ ព្យាយាម សង្រោះពួកគេចេញ ពីឡាន
ព្រោះខ្លាចផ្ទុះ មួយសន្ទះក្រោយទើបមានឡានពេទ្យមក ដល់សុវត្តិ ត្រូវដឹងបញ្ចូន
មកកាន់មនញទីពេទ្យខេត្ត ភ្លាមៗ ចំនែក សុធា ពេទ្យជំនាញព្យាម ធ្វើចលនា ដង្ហើម ឃាត់ឈាម
តែយឺតពេល ទៅហើយ…..គាត់ចាកចេញ ដោយមិនបានលា……)
ណូរា : ទេ ទេៗៗ២ ជួយ ផង សុំជួយគាត់
ផង សូមជួយដឹកគាត់ទៅកាន់មន្ទីពេទ្យសិន គាត់មិនអីទេ សុធា សុធា ដឹងខ្លួនឡើង សុធា អូន
ដឹងខ្លួនឡើង ប្រពន្ឋសម្លាញ់ សូមអង្វរជួយគាត់ផង សូមជួយគាត់ផង អូន អូន ដឹងខ្លួន
ដឹងខ្លួនឡើងបងសុំអង្វរ កុំទុកបងចោលអី គ្រូពេទ្យ គ្រូពេទ្យសុំជុំួយគាត់ផង សុធា សុធា
អូន អូន កុំអី កុំអី ព្រះអើយ សូមអង្វរ ដឹងខ្លួនឡើង ប្រពន្ឋសម្លាញ …………ជួយផង សូមជួយប្រពន្ឋខ្ញុំផង
អរគុណនូវការចំណាយពេលដ៏មានតំលៃរបស់អ្នករាល់គ្នា ជួបគ្នានៅភាគក្រោយ
សដ្ឃឹមថា គ្រប់យ៉ាងនឹងកាន់តែប្រសើរទៅចុះ…ជយនពរអ្នកមិត្តអ្នកអានជួបតែសំណាងល្អណា
ជួបគ្នានៅភាគក្រោយ…
ណារ័ត្ន ឃូល
អរគុណ
Leave a Comment