វិញ្ញណស្នេហ៏ ភាគបញ្ចប់
សួរស្តីមិត្តអ្នកអានទាំងអស់គ្នា ស្វាគមន៏មកកាន់ភាគបញ្ចប់នៃរឿង "វិញ្ញាណស្នេហ៏" កាលភាគមុនយើងបានដឹងហើយថា បងខ្មោចបានជួបជាមួយនឹងគ្រួសារគាត់វិញ ហើយ នេះជាអ្វីដែលគាត់ប៉ងប្រាថ្នា ស្នេហា និរាសព្រាត់ប្រាស់ ជាង២០ឆ្នាំ តែតោលម្នាក់ឯងរហូតដល់បាន ជួបកម្លោះសង្ហា សិទ្ឋិ អូតែបើយើងយាយពីសិទ្ឋិ តើគាត់នឹងទៅជាបែបណា នៅពេលដែលបងខ្មោចស្គាល់គ្រួសារខ្លូនវិញ? ឬនេះ បង្ហាញថាសិទ្ឋិ អស់ពេលដែលនៅក្បែរ មើលថែរ ហើយមែនទេ? តោះចូលទៅអាន ជាមួយគ្នា ជាមួយភាគបញ្ចប់នៃរឿង វិញ្ញាណស្នេហ៏....
វិញ្ញណស្នេហ៏ ភាគបញ្ចប់
និពន្ឋដោយ: ណារ័ត្ន ឃូល
Page : MSMប្រលោមលោកស្នេហ៏
អ៊ុំប្រុស: សម្រែកឈឺចាប់នៃការប្រាត់ប្រាស់ពីមនុស្សដែលខ្លួនស្រលាញ់
ទាំងមិនបានត្រៀម ចិត្តនេះហាក់ថ្មីៗពេកហើយ ខុសគ្នា តែប៉ុន្នាននាទីប៉ុនោះ គេ បែរជា
ទៅចោលអ៊ុំ ដោយមិនលា ទៅជាមួយពាក្យ សន្យា (បុរសចំនាស់ យកដៃជូតទឹកភ្នែក
សម្លែងកូនប្រុស រឹងមាំ ស្រែកទ្រហយំ ដោយឧបនាឡិកានេះជាប់)
“ចុះ បងសុវត្តិ ?”
អ៊ុំប្រុស: សុវត្តិពេលនេះ
បោកក្បាលនឹងកៅអី របួសធម្មតា នឹងរលាត់ដៃជើង តែ សុធា វិញត្រូវ ខ្លាំងដោយសារ
គេនៅកៅអីមុខ ហើយខ្ទៀតចេញពី ឡាន ទៅផ្ទុបនឹងគល់ឈើ បើសិនអ៊ុំព្រម ដូរអោយគេ
ចឹងអ្នកនៅកៅអីនោះ គឺជាអ៊ុំមិនខាន សុធាប្រាកដជាមិនអី នេះមកពីអ៊ុំ ច្រើនឆ្នាំមកនេះ
អ៊ុំបន្ទោសខ្លួនឯងរហូត មិនគួរចឹងសោះ ទេវតាដាច់ព្រះទ័យម្លេះ
ពង្រាត់មនុស្សដែលខ្ញុំស្រលាញ់ស្មើរជីវិត ចាកចេញ ដោយគ្មានពាក្យលាអីមួយម៉ាត់ ….
(ប្រុសចំនាស់
ទម្លាក់ខ្លួនមួយទំហឹងលើកៅសាឡុង ដៃកាន់ក្តោបនាឡិកា ម្តងនេះគាត់យំយកតែ
ម្តង អ្នកដ័ទៃលឺតែសំលេងគាត់យំទេតែខ្ញុំ វិញ
គឺលឺសំលេងម្នាក់ទៀតដែលកំពុងតែយំសោកបោកខ្លួន សស្រាក់ អ្នកណាយល់អារម្មណ៏នេះ
គូស្នេហ៏មួយគូរដែលតស៊ូ គូរស្នេហ៏មូយដែលមាន
សុភម្គល មានការយល់ស្រប់ពីអ្នកផ្ទះ ញាតិមិត្តតែបែរជាមករងគ្រោះ
ព្រាត់ប្រាស់បែបនេះទៅវិញ…..បងខ្មោច ព្យាយាម ប៉ះ និងស្រវាអោប
អ៊ុំប្រុស តែគាត់នៅតែធ្វើវាមិនបាន បានត្រឹម សម្លឹងស្រក់ទឹកភ្នែក…………… )
“បងសុធា គាត់នៅទីនេះទេអ៊ុំ ” (គ្រប់គ្នា ស្រឡាំងកាំង នឹងពាក្យសំដីខ្ញុះ
បងសុវតិ្តបើកភ្នែកធំៗមើលមកខ្ញុំ )
អ៊ុំប្រុស: ក្មួយនិយាយអី ?
“គឺ បងសុធា គាត់កំពុងអង្គុយជិតអ៊ុំ នេះទេ ”
សុវត្តិ: សិទ្ឋិ ??? “”
“មែនគឺគាត់នៅទីនេះទេបង
វិញ្ញាណគាត់នៅក្នុងនាឡិកា នៅមិនទាន់ទៅណាទេ” (ខ្ញុំ
រៀបរាប់ប្រាប់គាត់ពីដំនើរដែលខ្ញុំ បានដឹងពីរឿងនេះ )
អ៊ុំប្រុស: បាន បាន ហើយ
កុំព្យាយាម លួងលោមអ៊ុំអី
“ទេ ជាការពិត អ៊ុំមាន ប្រអប់ឈើ មូយ
មានចិញ្ចៀនពីរវង់ មួយ របស់បងសុធា មួយទៀតជារបស់អ៊ុំ ជាចិញ្ចៀន បញ្ចាំចិត្ត មែនទេ?
វាជាចិញ្ចៀនលាត ដាំពេជ្យ៣គ្រាប់ នៅខ្នងចិញ្ចៀន មានឆ្លាក់អក្សរ S&N មែនទេ ??? ” (ម្តងនេះ អ៊ុំប្រុស
និងបងសុវតិ្តស្ងាត់ឈឹតែម្តង)
អ៊ុំប្រុស: ហេតុ ៗហេតុអី
ក្មួយដឹង ???
“គឺបងសុធា ពិតជានៅទីនេះមែន ” (បុរសចំណាស់ធ្លាក់នាឡិកាពីដៃ ភ្នែកកឡើងក្រហម ដៃទាំងពីរ ចាប់ខ្ញុំជាប់
អង្រួនស្ទើរ រំជួយផ្ទះ)
អ៊ុំប្រុស: គេនៅឯណា? សុធាៗៗ
អូននៅទីនេះមែនទេ? ដាច់ចិត្តម្លេះ? ម៊េចមិនអោយបងជួបអូន ម៊េចនៅលាក់បងដល់ណាទៀត ជាង២៥
ឆ្នាំកន្លងហើយ ដែលបងនៅម្នាក់ឯងឬនៅមិនទាន់គ្រប់គ្រាន់សំចិត្តអូនទៀត???
(បងខ្មោច ព្យាយាម ស្រវាឧបមនុស្សដែលខ្លូនស្រលាញ់ តែទោះយ៉ាងណា
នៅតែមិនអាចប៉ះពាល់គាត់បាន បងខ្មោចបានត្រឹម តែសម្រក់ទឹកភ្នែក ស្រែកយំម្នាក់ឯង )
“គាត់នៅឈរពី មុខអ៊ុំតែម្តង
គាត់ព្យាយាមទាក់ទងអ៊ុំ តែ គាត់ធ្វើមិនបាន ”
អ៊ុំប្រុស: សុធាៗៗ ហិហិហិហិ
(គាត់សម្លឹងទៅត្រង់ មាត់ដង្ហោយហៅ ម្ចាស់ស្នេហ៏ ទាំងដែលខ្លូន មិនដឹងថា ពេលនេះ
គាត់មានសភាពបែបណានោះទេ…ឃើញបែបនេះ ខ្ញុំ
ពិតជាឈឺជំនួសគាំត់មែន បងសុវតិ្ត ឈរគ្រៀក និងអ៊ុំប្រុសជាប់
បាររម្មណ៏ក្រែងគាត់ដួល)
(ខ្ញុំ ចង់ជួយគាត់អោយមើលឃើញបង ខ្មោចដែរ
តែខ្ញុំបានត្រឹមតែបួងសួង ដល់លោកតា វត្ថុស័ក្តសិទ្ឋ
គុណបុណ្យនៃអំពើល្អជួយអោយដូចបំណងនៅពេលនេះ…..បងខ្មោចធ្មេចភ្នែក
បួងសូងតាមខ្ញុំ តែខ្ញុំមិនដឹងគាត់អ្វើអីខ្លះទេ គ្រាន់ដឹងថា ពេលនេះ
កាន់តែត្រជាក់ទៅៗៗ ទាំងបងសុវត្តិ និងអ៊ុំប្រុស ក៏ចឹង លើកដៃសំពះដូចគ្នាដែរ )
សុវត្តិ: អ៊ុំ អ៊ុំ ៗៗ (ស្រែក)
អ៊ុំប្រុស: សុ សុ សុធា អូនៗ
(គាត់ស្ទុះ ឧបស្រវាមនុស្សដែលខ្លួនស្រឡាញ់ ដែលបែកឃ្លាតពីទ្រូវជាង២៥ឆ្នាំ
ក្តីនឹករលឹកធំជាងមហាសមុទ្យ ការឈឺចាប់នៃកានិរាសនេះ គ្មានអ្វីពណ៏នា តែទោះជាគាត់ព្យាម
ស្រវាយ៉ាងណាក៏នៅតែមិនអាចប៉ពាល់បងខ្មោចបានដូចគ្នា)
សុធា: បានហើយ បានហើយ
បងមិនអាចប៉ះពាលខ្ញុំបានទេ ពេលនេះ អូនជាខ្មោចហើយ ពួកយើងនៅភព២ផ្សេងគ្នា
សុំទោសគ្រប់យ៉ាងពិតជាសុំទោសមែន បងលំបាកពេកហើយ ពេលដែលគ្មានអូននៅក្បែរ
សុំទោសដែលអូនមិនអាចកំដរបងដល់ចាស់បែបនេះ សុំទោស ហិហិហិហិ
អ្នកទាំងពីរ
បង្ហូរទឹកភ្នែករៀបរាប់ពីក្តីស្រលាញ់ ពីក្តីនឹករលឹក គ្រប់យ៉ាងដែលគេបានឆ្លងកាត់
អ៊ុំប្រុស ធ្វើបាននៅអ្វិដែលគាត់សន្យា គាត់មើលថែអ្នកមានគុណបងសុធាបានយ៉ាងល្អ
គ្រប់រឿងដែលបងសុធា ចង់បាន ជាក្តីស្រម័យអ៊ុំប្រុសធ្វើវាបានគ្រប់
ចិញ្ចៀនបញ្ចាំចិត្តក៏រក្សាវានៅយ៉ាងល្អ អ្នកទាំងពីរបន្ទាប់ពីទឹក ភ្នែកចូលដល់ស្នាមញញឺម
បងសុវត្តិថា អ៊ុំប្រុសលែងសើចបែបនេះយូណាស់មកហើយ ថ្ងៃនេះ
គាត់បានជួបមនុសុ្សដែលខ្លូនស្រលាញ់ នេះជាអ្វីដែលគាត់ប៉ង់ គាត់តែងសម្លឺង
ទៅកាន់ចេតិយក្រោយផ្ទះដែលមានក្បាច់រចនាល្អប្រណិត ខ្ពស់ផុសពីដៃ នៅចំកណ្តាលចំការ
ផ្កាម្លិះសង្ឃឹមថាថ្ងៃណាមួយគាត់ និងបានជួបមនុស្សដែលខ្លូនស្រលាញ់ម្តង
ក៏អស់ចិត្តក្នុងឆាកជីវិត គាត់ប្រតិបត្តិ ធម៏អាទ៏ បុណ្យទាន ថ្ងៃសីលមិនដែលខាន
បាយសម្លរប្រគេនព្រះសង្ឃ មើលថែរអ្នកមានគុន ដោយធម៏មេត្តា អំណាចនៃកុសល្យផលបុណ្យ
ជួយតាមថែរគាត់ ដូចចេ្នះហើយបានខ្ញុំ ឆ្ងល់ថាហេតុអីបងសុធាជាខ្មោចអនាថាទេ
តែមេចក៏គាត់មានចំនុចពិសេសច្រើនម្លេះ ក្រអូបជាប់ ទៅណាមកណាមិនពិបាកទេ
នេះមកពីកុសល្យផលបុណ្យដែល គាត់សាង និង អ្នកផ្ទះឧទិសជូនគាត់នោះអី ត្រជាក់ត្រជុំ
ដូចទឹកអម្រឹត)
អ៊ុំប្រុស: អុនកុំបារម្មអ៏លោកពុក
អ្នកម៉ែ មិនអីទេ ថ្ងៃស្អែកនេះគាត់ឡប់មកវិញ គាត់ពីតជារីករាយ ណាស់ហើយ
សុធា: អរគុណ បង តែបង កុំជំរាបគាត់អី
លោកទាំងពីរចាស់ៗហើយ គាត់បានធ្វើចិត្តហើយ បើគាត់ដឹងថាខ្ញុំ
នៅវិលវុលបែបនេះគាត់ពីជាពិបាកចិត្តទៀត ដូចនេះ មិនបាច់ទេ បងគ្រាន់តែជំរាប់គាត់ថា
បងយល់សប្តិឃើញខ្ញុំ ជំរាបពីសុខទុក្ខខ្ញុំ បានហើយ បែបនេះ
គាត់ពិតជាសប្បាយចិត្តមិនខាន
អ៊ុំប្រុស: ហ៊ឹម ល្អតើ ….
បង និងនិមន្តពព្រះសង្ឃ ធ្វើបុណ្យចំរើនកុសល្យជូន ពុកម៉ែ
នឹងឧទិសកុសល្យជូនអូន យើងធ្វើបុណ្យព្រមគ្នា ជាមួយគ្នា បើទោះជាអូននៅភពផ្សេងក៏ដោយ
ចិត្តស្នេហ៏នេះនឹងមិនប្រែប្រូលឡើយ
សុធា: អរគុណ អរគុណ បងខ្លាំងណាស់
អ្នកទាំងពីរដើរបណ្តើរជជែកគ្នាបណ្តើរ កាត់ស្បៃងងឹត តម្រង់ទៅ ចេតីយបងសុធា…….គូរស្នេហ៏ដែលស្រលាញ់គ្នាស្មើរជីវិត ដែលបែកគ្នាជាយួរមកហើយ
ជួបគ្នាជាថ្មីលើកទីមួយ ម្នាក់ជាមនុស្ស ម្នាក់ជាមនុស្សជាខ្មោច
ដែលមិនអាចបប៉ះពាល់គ្នាបានគិតទៅមើល សេចក្តីនឹករលឹកនេះ មិនអាចកាត់ថ្លៃបាននោះទេ………… ចំនែកខ្ញុំវិញ ខ្ញុំអាចទេមិនយូរមិនឆាប់គាត់នឹងចាក់ចេញ
ឥលូវនេះបងខ្មោចរកឃើញអ្នកផ្ទះ តួរនាទីរបស់ខ្ញុំក៏ជិតអស់
ជំហានបន្ទាប់ខ្ញុំត្រូវមើលថែរខ្លួនម្តង ឯបងសិនមានគូរ មានសុភមង្គល ហើយ រីឯ
បងខ្មោចក៏ដូចគ្នា ចឹងខ្ញុំគួរធ្វើអីបន្តរទៀត …………….???
…………………
សំលេងភ្ញៀវអើងកង
ញាតិមិត្តប្រុសស្រីជុំគ្នា ពីធីប្រគេនចង្ហាន់ ដាក់បាត្រ ធ្វើបុណ្យឧទ្ទិសកុសល្យ
តាមសទ្ឋាជ្រះថ្លា មើលទៅអ៊ុំប្រុសណូរូពិតជារីករាយដល់ហើយ អ្នកមានគុណឪពុកម្តាយគាត់
ក៏សប្បាយចិត្តណាស់ដែរ តែគួរអោយស្តាយបងខ្មោច មិនបាននៅទីនេះ ព្រោះតែគាត់
មិនហ៊ាននៅម្តុំនេះ ខ្លាចក្រែងអ្នកផញទះដឹង ព្រោះថា ចាស់ចាស់កាន់ធម៏អារទ៏អាចនឹង
មើលឃើញគាត់។
បន្ទាប់ពីពីធីបុណ្យចំរើនព្រជន្មរួចសព្វគ្រប់ទៅ
បងខ្មោច ទទួលបាននៅកុសល្យពេញបរិបូណ៏
ដោយត្រជាក់ត្រជុំ។ប៉ុន្តែទោះជាគាត់គេយ៉ាងណាក៏មិនអាចបិទបាំងពីអ្នកមានគុណគាត់បានដូចគ្នា
គ្រួសារមួយដែលបែកគ្នាជាង២ទ.ស វិលមកជួបជុំគ្នាជាថ្មី
នៅលើលំនៅឋានដែលបង្កើតឡើងតាមក្តីស្រមៃ និងការខិតខំរបស់គ្រូសារគាត់។ បងខ្មោច
ននិងអ៊ុំប្រុស ក្រាបសំពះបាទជើងអ្នកមានគុណទាំងទ្វេរ បើទោះជាពេលនេះ
ពួកគាត់រស់នៅភពផ្សេងគ្នាក៏ដោយ ឃើញបែបនេះ ខ្ញុំ ផ្ទាល់លើកដៃប្រណម បន់ស្រន់ទេវតា
អរគុណដែលបានអនុញ្ញាតិអោយគាត់បានជុំគ្នា ទោះជាយ៉ាងណា ក៏វាជរឿងពិសេសបំផុតដែរ
ចុងក្រោយខ្ញុំអាចធ្វើបាន នៅពាក្យសន្យា ខ្ញុំបានជួយនឹងបំពេញតួរនាទីរបស់ខ្លួនបាន
អរគុណទេវតា អរគុណលោកតា អរគុណ វត្ថុស័ក្ត…ដែលជួយ សម្រេច
នឹងតាមថែររក្សាកូនចៅ….
ពន្លឺច័ន្ទ ដ៏ស្រទន់រះចាំងមកលើផ្ទៃទឹកស្ទឹងសង្កែរ ជំនោរ បកផាតប៉ះចុងស្លឺក
ប្រក់ដំបូល សំលេងសត្វរៃយំ រំពង ក្បែរបង ពិដោក្លិនផ្កាម្លះបក់ផាត់ ចុងជ្រមុះខ្ញុំ
សំលេងបន្លើ បង្ហើរពីក្រោយដ៏ស្រទន់មកកាន់ខ្ញុំ…វង់ភ័ក្រប្រុសល្អដែលពេញដោយពន្លឺ
ស្នាមញញឺម ស្រស់ដែលមិនសាបសូន្យ ជាមួយពន្លឺកែវភ្នែក សម្លែងត្រងមកចំបេះដូងខ្ញុំ
ដំនក់ទឹកភ្នែក ហូរស្រក់ជាមួយស្នាមញញឹម ទៅកាន់ប្រុសល្អដែលកំពុងឈរ ទល់នឹងមុខ…
(កុំយំ អូនកុំយំ បានទេ? កុំយំអី ) សំលេងពិរោះ អរង្វរ ក
ខ្ញុំ ដឹងថាគាត់ ចង់អោយខ្ញុំ រីករាយ តែពេលនេះ ខ្ញុំពិតជារីករាយមែន ទឹកភ្នែកនេះ
មិនមែន ខូចចិត្ត ឬពិបាកចិត្តអីនោះទេ គឺជាទឹកភ្នែករំភើបទៅ វីញទេ
“អូន មិនអិទេ ពេលនេះ អូនធ្វើបានហើយ អាច អាចសំរេចបំណងប្រថ្នាបងបានហើយ
ឥលូវ បងនៅមានបំណងទី៣ពីខ្ញុំ ពេលនេះ បងអាចប្រាប់បាននៅ ថាបងចង់បានអីទេ
ឃើញទេខ្ញុំអាចធ្វើវា បានបញ្ចាក់ថា ខ្ញុំមិនអន់ទេ មែនទេ ប្រាប់មក ” សម្តី
ស្តាប់ទៅដូចជារូបខ្ញុំនេះផ្ទាល់ ពិតជាឡូយណាស់អញ្ចឹង តាមពីខ្ញុំ ខ្លាចណាស់ ខ្លាំច
ថាបំណងចុងក្រោយរបស់គាត់គឺចង់អោយខ្ញុំភ្លេចគាត់….
ខ្មោច: អរ អរគុន អូន អរគុណអូនមែនទេ
គុណអូនជាតិនេះបងសុំ ចាំជាតិក្រោយចាំ ចាំបងសងអូន ជាតិក្រោយមែនពីតបងសុំជួប
គូរស្នេហ៏បងម្តងទៀត ហើយបងសុំធ្វើជាបងប្រុសបង្កើតប្អុន ជាអ្នកទទួល
និងមើលថែរប្អូនអោយល្អ សុំអោយបុណ្យកុសល និងអំពើល្អ ប្អូនជូយប្អូនអោយមានតែស្នាមញញឹម
និងសុភមង្គល បំណងប្រាថ្នា របស់ទី៣ គឺបងចង់អោយប្អូន រស់នៅជាដោយរីករាយ
មើលថែខ្លួនឯងអោយល្អ ត្រូវចាំត្រូវរស់នៅដោយរីករាយបានទេ??? សន្យានឹងបងមក ពេលបងមិនៅ
ប្អូនត្រូវមែថែរខ្លូនអោយល្អ
“ហាហហាហាហ សាមញ្ញពេកហើយ ពិតណាស់ ខ្ញុំ
ប្រាកដជារីករាយ ដូចពេលនេះចឹង ខ្ញុំកំពុងតែរីករាយ មិនអីទេ ប្អូនសន្យា
ប្អូនអាចធ្វើបាន តែបងនៅជំពាក់បណងខ្ញុំ ២ទៀតនោះអី??? ”
ខ្មោច: បាទ ប្អូននិយាយមក
“ទី១ អរគុន ចំពោះក្តីស្រលាញ់របស់បង
ទី២បងមិនត្រូវគិតថា បងជំពាក់ខ្ញុំនោះទេ មិនត្រូវខ្លាច បារម្ភនោះទេ ទី៣បងត្រូវតែរីករាយ
ជួនពរបង និងឆាប់បានជុំគ្នា ជាមួយមនុស្សដែលខ្លួនស្រលាញ់ឆាប់”
ខ្មោច: អូន ៗៗៗ
(បងខ្មោចស្ទុះមកឧបខ្ញុំទាំងកំរោល ខ្ញុំក៏មិនដឹងដែរ មិនយល់ដែរ
ថាហេតុអីពេលនេះពូកខ្ញំអាចប៉ះពាល់គ្នាបាន
នេះជាលើកទីមួយហើយដែលពួលយើងបានស្និតគ្នាបែបនេះ ដងខ្លួនដ៏រឹងមាំ ដើមទ្រូងដ៏ទូលាយ
រង្វង់ដៃដ៏កក់ក្តៅ ត្រងកង់ខ្ញុំ ធាតុត្រជាក់ដែលចេញពីគាត់ មិនបានធ្វើអោយខ្ញុំរងានោះទេ
តែអំនាច់នៃក្តីស្រលាញ់ធ្វើអោយខ្ញុំកាន់តែកក់ក្តៅ ខ្ញុំ ងើយមើលមុខប្រុសល្អ ជាមួយស្នាមញញឹម
ម្រាមដៃតូចៗរបស់ខ្ញុំ ប៉ះលើផ្ទៃមុខគាត់ )
“នេះ នេះ ជាការពិតមែនទេ ???” (បងខ្មោចញញឹម មកកាន់ខ្ញុំ ដោយ ឧបក្បាលថើបថ្ងាស់ខ្ញុំ )
ខ្មោច: មែនហើយ បងអរគុណ ប្អូនច្រើនណាស់ ប្អូនសំលាញ់សុំថែខ្លួនណា….បងលាហើយ(ប្រុសល្អក៏រសាត់ពីខ្ញុំម្តងបន្តិចម្រងបន្តិច បើទោះជាខ្ញុំ
ប្រឹងចាប់ យ៉ាងណាក៏បានត្រឹមផ្សែង)
“បង បង បង កុំ កុំអី កុំអី កុំអី កុំទៅអី
ហិហិហិហិហិ សូមអង្វរ…..បង បងៗៗៗៗ អូតាម
តាមពិតខ្ញុំយល់សិប្តិតើ អេតែនេះ នេះ គឺ នាឡិកានោះតើ មេចបាន
មកនោះក្បាលដំនេកខ្ញុំទៅវិញ គឺ បង បងខ្មោច បង ”
(ខ្ញុំកាន់នាឡិការត់ចេញមកខាងបន្ទប់ ពន្លឺផ្កាយតូចៗ កំពុងចាំងជះ ពេញវេហា
ពិដោផ្កាម្លិះជះ សាយ ពេញបរិវេនផ្ទះ បុរសចំនាស់ កំពុងឈរនៅលើផ្ទះ សម្លឺងមើលទៅលើមេឃ
កាយវិការ នឹងជំហរ ហាក់មិនអាចទប់លំនឹងខ្លួនបាន ឃើញដូចនេះ ខ្ញុំរត់សំដៅលើផ្ទះ )
“អ៊ុំ ៗៗ មិនអីទេ មែនទេ ? ហេតុ អីមិនសម្រាន្ត
” (គាត់ស្រក់ទឹកភ្នែក កែវភ្នែកទាំងគូរសម្លឹងមកកាន់ខ្ញុំ
ដៃឆ្វេងកាន់ក្តោបនាឡិកា ជាប់ ដៃស្តាំ អ្អែលក្បាលខ្ញុំ ដោយក្តីស្រណោះ )
អ៊ុំប្រុស: គេទៅហើយ គេទៅហើយ
គេទៅចោលអ៊ុំទៀតហើយ តើអ៊ុំត្រូវចាំគេដល់ពេលណា ទៀត បាន បានជុំគ្នា (លឺដូចនេះ ខ្ញុំ
បែរជាញញឹម ទៅកាន់គាត់ រង្វង់ដៃដែលណែនក្តន់របស់ខ្ញុំខំលាតត្រដាងអោបគាត់
បុរសចំណាស់យំ ដង្ហកដូចកូនក្មេង)
(ខ្ញំបំរាស់ខ្លួនចេញ ពីគាត់ កែវភ្នែក សំលឹងមើលទៅមេឃ
ពន្លឺផ្កាយរាប់ពាន់គ្រាប់ កំពុងបញ្ចេញ ពន្លឺ បំភ្លឺរាត្រី ដែលកំពុងតែហ៊ុំព័ទ្ឋ
ដោយស្ពៃងងឺត ជំនោបក់ផាត់ ជាមួយក្លិនពិដោផ្កាម្លះ ប៉ះចំចុងជ្រមុះ ពួកយើង បុរសចំណាស់
ដកដ្ហើមស្រូបយក ដោយស្នាមញញឹម គាត់កាន់ដៃ ខ្ញុំជាប់ ដោយដៃម្ខាងទៀតរបស់ពួកយើង
ក្តោបជាប់នៅនាឡិកា នោះម្នាក់ម្ខាង)
…………………………
ហ៊ើយពេលវេលាប្តូរផ្លាស់មិនទៀង
រឿងហតុកន្លង ហាក់ដូចនៅនឹងមុខ បើទោះជាគ្រប់យ៉ាងនៅមិនទាន់បានល្អប្រសើរក៏ពិតមែនតែ
វាមិនអាក្រក់បំផុតនោះទេ ខ្ញុំក្លាយខ្លួនជាជំនួយការបងសុវត្តិ
ក្នុងការមើលថែរចំការផ្កាម្លិះ នេះ ជាមួយនឹងអ៊ុំប្រុស មិនមែនធ្វើការស៊ីប្រាក់ខែទេ
គឺចែកប្រាក់ចំនេញតែម្តង គ្រួសានេះ នៅសល់តែយើង៣នាក់តែប៉ុននោះ
បន្ទាប់ពីបងខ្មោចចេញផុតទៅ ២ឆ្នាំក្រោយ
លោកអ្នកមានគុណ របស់គាត់ក៏បានចែកឋាន បន្តរបន្ទាប់ដោយជរាពាធ ចំនែកអ៊ុំប្រុសវិញសុខភាពក៏មិនសូវល្អប៉ុន្មានដែរ
ប្រុសចំនាស់ នេះមើលទៅគាត់ដូចជារស់តែកំដរពេលវេលាតែប៉ុននោះ ខ្ញុំ
នឹងបងសុវត្តបំពេញតួនាទី ប្រៀបដូចជាកូន ដូចជាក្មួយ មើលថែគាត់ មុខជំនួញ
ត្រួវបានពូខ្ញុំជាអ្នកមើលការខុសត្រូវជំនួស មួយវិញទៀត
អ្នកផ្ទះខ្ញុំវិញបានដឹងរឿងទាំងអស់ ខ្ញុំពិតជាសំណាងណាស់ដែល អ្នកផ្ទះចិត្តសណ្តោស
តែពេលនេះសម្រាប់ខ្ញុំ ទោះអ្នកផ្ទះ មិនអនុញ្ញាតិអោយខ្ញុំ មានស្នេហាជាមួយមនុស្សប្រុស
ក៏គ្មានបញ្ហា ដែរ ស្នេហាពេលនេះសម្រាប់ខ្ញុំប្រៀបដូចខ្យល់ដែលគ្រាន់តែបកផាត់រសាត់កាត់មុខ
ហើយករលាយបាត់ដដែល…….
កៅអីផ្តៅ បង្អែក នៅនឹងយ៉មុខផ្ទះបុរសចំនាស់ អង្គុយ យោលម្នាក់ឯង
ក្រោមពន្លឺនៃព្រះទិន្នក ពណ៏មាសចាំងចូល បាច់សាច ដោយពន្លឺមាស យូរ២ម្តងគាត់ញញឺម តែឯង
អ៊ុំប្រុស: អូសិទ្ឋិ
មកដល់ពីកាលកូន? អត់ដាស់អុំផង ចេះមកអង្គុយមើលអុំ គេងចឹងកើត ចុះណាសុវត្តិ?
“បាទ អ៊ុំមួយសន្ទុះហើយ បងសុវត្តិគាត់
កំពុងគិតលុយ អោយថ្លៃផ្កានៅក្រោយផ្ទះជាមួយឈ្មួញ ខ្ញុំឡើង មកយកលុយអាប់
ឃើញអុំសំរាន្តស្រូល ក៏អង្គុយមើលអុំម្លែតទៅ យល់សប្តិល្អណាស់មែនទេ បានអុំញញឺម
រហូតចឹង ”
អ៊ុំប្រុស: ហាហាហហាហ មែនហើយ
អ៊ុំសុបិន្តឃើញសុធា
មានអារម្មណ៏ថាសុធានៅក្បែរពួកយើងជានិច្ច
(ខ្ញុំ ញញឺមទៅកាន់គាត់) “មែនហើយ
អ៊ុំ សុំទោសផងខ្ញុំ កាត់យលសិប្តិល្អរបស់អ៊ុំហើយ ”
អ៊ុំប្រុស: អូនមិនទេក្មួយ
“បាទ អ៊ុំ ក្មួយ ទោជួយបបងសុវត្តិសិន
អ៊ុំសម្រាន្តទៀតចុះ ”
បុរសចំនាស់
យកដៃអង្អែលក្បាលខ្ញុំ ញញឺមអោយសញ្ញា បន្ទាប់មកខ្ញុំ ក៏ចាកចេញទៅ ទាំងញញឹមក្នុងចិត្ត បងខ្មោចអើយ
ខ្ញុំ ក៏នឹកបងដូចគ្នា អ្នកគ្រប់គ្នា នឹកបងណាស់ អគុណសម្រាប់វត្តមានរបស់បង
ដែលធ្វើអោយក្មេងប្រុសម្នាក់នេះ មានស្នាមញញឹម រឹងមាំ ថ្វីបើបងមិននៅទីនេះ តែអរគុណ
អនុស្សាវវរីយរបស់ពួកយើង នឹងកំដរខ្ញុំ ដល់ថ្ងៃស្លាប់……
………………….
ជំនោរាត្រី ដែលគ្មានដួងខែ រថយន្តលុចស្សីស ពណ៏ស ស៊េរី ៣៣០
បោះពួយនៅលើផ្លូជាតិ ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ ដែលបើកបរដោយខ្ញុំផ្ទាល់
ប្រុសសង្ហារដែលអង្គយក្បែរខ្ញុំ កំពុងគេងលង់លក់ស្រួល ជាមួយដំនេក
មើលទៅគាត់ដូចជាលងលក់ស្រូលមែនទែន….ម៉ោងប្រមាណ
ជា១០យប់ទៅហើយទើបពូកខ្ញុំមកដល់ផ្ទះឯភ្នំពេញ ពួកខ្ញំ ទាំងពីរមកចូលរួម ពីធីមង្គលការ
បងប្អូន តែប្រុសសង្ហារបស់ខ្ញុំ នៅតែមិនទាន់ភ្ញាក់ទៀត
“បង បង បងសុវតិ្ត ដល់ផ្ទះហើយ ភ្ញាក់ឡើង
អួយបងក្តៅម្លេះ បងកើតអីហ្នឹង ក្តៅម្លេះ បង ”(ខ្ញុំហៅគាត់យ៉ាងណាក៏គាត់មិនព្រមភ្ញាក់សោះ
ក្តៅខ្លួនខ្លាំងណាស់នេះ ខ្ញុំ ព្យាយាមគ្រាចូលទៅក្នុងបន្ទប់ ពីអ្នកអ្នកផ្ទះខ្ញុំ
បើកទ្វា ទុកឡានរួចរាល់ )
រាត្រីដ៏សែនស្ងាត់
គ្រប់មនុស្សកំពុងតែលង់លក់ ក្រោមស្បៃអន្ខកាល់ដែលក្រាល់គ្រប ដោយភាពងងឹតសូន្យសុង
ដោយអមដោយអាកាសធាតុត្រជាក់ ខ្ញុំផ្ទាល អង្គុយក្បែរគ្រែគេងប្រុសល្អ កែវភ្នែក
សំលឹងមើលទៅកាន់ដួងផ្កាយតូចៗ ជាច្រើនដែលកំពុងតែព្យាយាយមបញ្ចេញ ពន្លឺតូចរបស់ខ្លួន
បំភ្លឹរាត្រីនេះ តែផ្ទុយស្រឡះ យប់នេះគ្មាន ព្រះច័ន្ទ ទុកអោយដួងតារារាប់ពាន់
រះបំភ្លឺតែឯង…..
សុវត្តិ: (គេងមមើរ) អូន អូន
“បាទ បាទ អូននៅទីនេះ អូននៅទីនេះ ”
សុវត្តិ: (គេងមមើរ) អូន អូន
កុំទៅចោលបង សិទ្ឋិ សិទ្ឋិ ទុកឧកាសអោយបងផង បានទេ? កុំ កុំ….
“អូននៅទីនេះ អូនៅទីនេះ គេងទៅ គេងទៅ ” (ខ្ញុំយកដៃស្ទាប់ថ្ងាស់គាត់ កំដៅគាត់ដូចជាអន់បន្តិចហើយ
សង្ឃឹមថាព្រឹកស្អែគាត់ នឹងល្អប្រសើរ ទៅចុះ….ហ៊ឹម ៗៗៗ
ក្រៅពីពាក្យសុំទោស ខ្ញុំគ្មានអ្វីត្រូវបញ្ជាក់ប្រាបគាត់នោះទេ សុំទោស បងសុវត្តិ
ចិត្តស្រលាញ់ បានរលាយសូន្យ អារម្មណ៏ស្នេហា ក៏លែងមាន បេះដូងនេះ បានស្លាប់បាត់ទៅហើយ
សុំអោយ មនុស្សល្អដូចបង បានជួបមនុស្សល្អម្នាក់ទៀត ដែលអាចប្រគល់គ្រប់យ៉ាង
នៅក្តីស្រលាញ់ជូនបង ដែលបងត្រូវការ បានទៅចុះ)
……………………………………………
ផ្ទៃមេឃស្រឡះ សុរិយារាងរះ
ជះចាំងលើផែនដីចាស់ដែលពោពេញដោយពន្លឹនឹងក្តីសង្ឃឹម និងស្នាមញញឹម……រដូវរំហើយ នៃខែថ្មី វាយោបោកបក់ កាត់វាលស្មៅដ៏ធំល្វឹងល្វើយ តាម
ជ្រលងភ្នំខ្ពស់ទាប ប្រុសចំណាស់ ដែលមានស្បែកជ្រៀវជ្រួញ ក្នុងឯកសណ្ឋាន
ដ៏សង្ហាបែបបុរសចំនាស់ អង្គុយនៅលើកៅអីរុញ កែវភ្នែក ដែលពេញដោយពន្លឺ
សម្លឹងទៅជើងមេឃដ៏សែនវែងឆ្ងាយ ដៃទាំងពីរក្តោបកាន់នូវនាឡិកាបញ្ចាំចិត្ត
ជាប់នឹងដើមទ្រូង កាយវិការស្រាលៗគ្មានកំលាំង កំហែង
សុខភាពកាន់តែទន់ខ្សោយ បងសុវតិ្តក្មួយប្រុសសម្លាញ់ ប្រៀបដូចកូនប្រុស
អង្គុយលុតជង្គុង ជិតនឹងរទេះរុញ ចាំច្របាច់ជើងអ្នកមានគុន រំលងទៅជាង៥ឆ្នាំ
គ្រប់យ៉ាងកាន់តែប្រែប្រូល អ្នកមានគុណទាំពីរបស់អ៊ុំប្រុសបានចែកឋាន ដោយជរាពាធ
គ្មានអ្វីដែលទៀតទាត់នោះទេ
ប៉ុន្តែអំណាចចិត្តស្នេហ៏នៅតែមិនប្រែប្រួលបើទោះជាពេលវេលាបានផ្លាស់ប្តូរគ្រប់យ៉ាងក៏ដោយ
លោកអ៊ុំណូរា នៅតែព្យាយាម រស់បំពេញតួរនាទី ជាកូនប្រុស
និងពាក្យសន្យាដែខ្លួនបានជំពាក់ មនុស្សដែលខ្លូនស្រលាញ់(សុធា) គាត់រស់មកទាល់ពេលនេះ
យ៉ាងរីករាយជាមួយស្នាំញញឹម និងជំនឿរចិត្តថា គាត់នឹងបានជួបមនុស្សដែលខ្លូនស្រលាញ់
ក្នុងពេលឆាប់ៗនេះ….៥ឆ្នាំកន្លង
បន្ទាប់ពីអ្នកមានគុនទាំងពីរបានចែកឋានទៅ សុខភាព អ៊ុំប្រុសណូរា ក៏កាន់ទន់ខ្សោយទៅ
គាត់មានប្រសាសន៏ថា តួរនាទីរបស់គាត់ពេលនេះចប់ហើយ
ដល់ពេលដែលគាត់ធ្វើតាមអ្វីដែលគាត់ចង់ធ្វើហើយ។ អ្នកផ្សេងអាចមិនយល់
តែចំពោះខ្ញុំនឹងបងសុវត្តិប្រាកដជាយល់ពីគោលបំណងគាត់។ អ៊ុំប្រុសសុធា
បានចាកចេញពីយើងយូណាស់ហើយតាំងពី ពីធ្វើបុណ្យ បាំស្គូល បញ្ចូនកុសល្យ
ជួនគាត់នៅឯផ្ទះចំការខេត្តបាត់ដំបង មក គាត់អស់វេលានៅជាមួយពួកយើងនៅឋានមនុស្ស
ពេលនោះជាលើកទីពីរដែលខ្ញុំមានអារម្មណ៏ថាបាត់បង់មនុស្សដែលខ្លូនស្រលាញ់
បើទោះជាខ្ញុំដឹងថាម្នាក់នោះ មិនមែនខ្ញុំ ក៏ដោយ
តែមួយរយះពេលដែលមានគាត់(បងខ្មោច)កំដរខ្ញុំ ពួកយើងនៅជាមួយគ្នា ពេលវេលានោះជាស្នេហា
ជាពេលវេលាដ៏អស្ចារ្យ យ៉ាងណាៗ ក៏ជួនពរគាត់ នឹងមនុស្សដែលគាត់ស្រលាញ់ ពេញដោយសុភមង្គល
សង្ឃឹមថាអ៊ុំប្រុសណូរា នឹង បានជួបជុំជាមួយមនុស្សដែលខ្លនស្រលាញ់ឆាប់ៗនេះទៅចុះ។
………………………….
សុវត្តិ: ហេយ ធ្វើអីហ្នឹង ឈរម្នាក់ឯងនៅត្រង់នេះ មិនរងារទេឬយ៉ាងណា
“អូរបាទបង ខ្ញុំមិនអីទេ បង
គ្រាន់តែលង់នឹងសម្រស់ រាត្រី តែប៉ុននោះ ចុះ អ៊ុំប្រុសសម្រាន្តហើយ”
សុវត្តិ: បាទអូន
គាត់សម្រាន្តមុននេះបន្តិច
(គាត់និយាយដោយសម្តីពិរោះជាមួយនឹងជំហានមួយៗ
តម្រង់មករកខ្ញុំ…រយះពេល៥ឆ្នាំកន្លងនៅមានគាត់ កំដរដែរ
ខ្ញុំស្ទើរក្លាយជាសមាជិកនៃគ្រួសារនេះបាត់ទៅហើយ ព្រោះតែទទួលពាក្យពីបងសុធា(ខ្មោច)
ជួយមើលថែរអ៊ុំប្រុសណូរា តែទំនាក់ទំនងនេះ នេះកាន់តែស្និតឡើងៗ បើនិយាយពីស្នេហារវាង
ប្រុសសង្ហានេះ ខ្ញុំពិតជាមិនដែលគិតនោះទេ ក្រៅពីមិត្តភាពស្និទ្ឋស្នាល
ប្រៀបដូចបងប្អូនទៅ យើងមិនមានអ្វីអោយលើសពីនេះនោះឡើយ…បុរសសង្ហា
វ័យ៣១ឆ្នាំ យកដៃអង្អែលក្បែល ខ្ញុំ ញញឺមបង្ហាញនៅស្នាមខូច យូ២រម្តងគាត់ដង្ហើមធំម្តង…)
“ចុះបងមិនទាន់គេអទៀតមែនទេ? មិនទាន់ងងុយ???”
សុវត្តិ:
ទេគ្រាន់តែបងគេងអត់លក់តែប៉ុននោះ (ខ្ញុំសម្លឺងមើលមុខគាត់ រូចក៏បែរមុខចេញ
សម្លឺងទៅកាន់ផ្ទៃមេឃដ៏ធំល្វឹងល្វើយ ផ្ទៃមេឃដែលពោពេញដោយ ដារារយពាន់
កំពុងបញ្ចេញពន្លឺ មិនមែនមានន័យថាខ្ញុំ មិនដែលឃើញនៃភាពស្រស់ស្អាតនៃ
ទេសភាពដ៏អស្ចារ្យបែបនេះនៅខេត្តរតនះគិរីនេះទេ គោលបំណង
ខ្ញុំគ្រាន់តែគេចចេញពីភ្នែកគាត់ គ្រាន់តែមិនចង់អោយគាត់ ឃើញនៅទឹកភ្នែកខ្ញុំ នោះទេ)
“ បាទបង??? ”
សុវត្តិ: អូន អូនយំមែនទេ? មិនយូទេ
សិនគាត់នឹងត្រឡប់មកវីញ នៅខែក្រោយ អូន នឹងអាចជួបជុំជាមនុស្សដែលអូនស្រលាញ់ថ្មីៗនេះ
មិនខាន (គាត់ឧបខ្ញុំ ក្នុងរង្វង់ដៃជាប់ ច្រើនឆ្នាំមកនេះ គាត់តែធ្វើបែបនេះ
រាល់ពេលដែលទឹកភ្នែកខ្ញុំ ហូរ ខ្ញុំនិងគាត់មិនមែនជាមិត្តភក្តិ ជាបងប្អូន ឬនោះទេ
ពូកយើងជាដៃគូររកស៊ិដ៏ល្អ ដោយខ្ញុំ និងបងសុវត្តិជាអ្នកមើលថៃចំការនេះ ជាមួយគ្នា…
វាជាបំណងរបស់បងសុធា និងអ៊ុំប្រុសណូរ៉ាផដែងរ)
“បើបងសិន គាត់ត្រឡប់មកវិញវា យ៉ាងម៉េច
គាត់មានគ្រួសារហើយ នៅមានកូនម្នាក់ទៀត បើទោះជានៅមានក្តីស្រលាញ់
តែទោះជាយ៉ាងណាក៏យើងនៅតែមិនអាចបន្តរនៅស្នេហា ខ្ញុំអាចធ្វើចិត្តបាន ៥ឆ្នាំកន្លង
មកហើយ ជួបគ្នាសារជាថ្មី ក្តីស្រលាញ់មិនប្រែប្រួល
តែទំនាក់ទំនងមិនអាចដូចកាលពី៥ឆ្នាំមុននោះទេ
ចាស់ៗហើយ គួរដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ…ប្រហែលជា… ”
សុវត្តិ: ប្រហែលជាអ្វីទៅ???
“ប្រហែលជា ជាតិនេះ
ខ្ញុំតម្រូវត្រូវរស់នៅបែបនេះរហូត”
សុវត្តិ: មិនពិតទេ ឬអូនមើលមិនឃើញទឹកចិត្តបង?
“ខ្ញុំដឹង រស់នៅបែបនេះ
បងមិនគិតវាជាសេចក្តិសុខមួយទេមែនទេ? មិនមែនមានន័យថា ទាល់តែជាស្នេហាទើបគេហៅថា
ក្តីស្រលាញ់ឯណា? មនុស្សជាទីស្រលាញ់ពីរនាក់ដែលមាននាមជាស្នេហា
បានចាកចេញពីខ្ញុំម្តងម្នាក់ៗ មួយលើកជា ពីរលើក គ្រប់គ្រាន់សម្រាប់ខ្ញុំណាស់ទៅហើយ តែទោះជាយ៉ាងណា
ក៏ខ្ញុំមិស្តាយក្រោយ អនុស្សាវរីយ៏បានកំដរខ្ញុំជានិច្ច” (ខ្ញុំបែរមុខទៅរកគាត់
យកដៃស្ទាប់ថ្ពាល់ ដែលសែនរលោង ថ្នម កែវភ្នែកដែលទប់លែងជាប់ បានធ្លាយទំនប់ ហូរស្រក់
នៅពីមុខប្រុសល្អរបស់ខ្ញុំ)
សុវត្តិ: ផ្តល់ឧកាសអោយបងផង សិទ្ឋិ
មែនហើយពួកយើងចាស់ៗហើយគួរតែគិតពីអនាគត់ សូមអូនកុំបណ្តោយពេលវេលាអោយកាន់តែ
វែងជាងនេះអី បានទេ?
“(ខ្ញុំ
ញញឺមទៅកាន់គាត់ទាំងខ្លួនឯងផ្ទាល់មិនដឹងថាខ្លួនត្រូវការអ្វីអោយប្រាកងនោះទេ
ចិត្តរារែក មិនដាច់ស្រឡះ បេះដូងនេះបានស្លាប់ពេលដែលបងសិនបានចាកចេញ
វាលែងមានដង្ហើមពេលដែលបង សុធាលែងនៅទីននេះ)
“បងគួរតែរៀបការជាមនុស្សស្រីល្អម្នាក់
ដើម្បីអនាគតបង បងមិនត្រូវមកប្រថុយខ្លួន នឹងមនុស្សដែលរស់គ្មានបេះដូងបែបនេះទេ ”
សុវត្តិ: តែបង
គ្មានអារម្មណ៏ជាមួយមនុស្សនោះទេ អ្នកដែលបងស្រលាញ់គឺអូន គ្រួសារទាំងសងខាង
បានដឹងពីរឿងយើងអស់ហើយ អ្នកគ្រប់គ្នា បានទទួលយករឿងនេះ សិទ្ឋិ ច្រើនឆ្នាំហើយ នេះ ៣ឆ្នាំហើយ
អូននៅមិនយល់ទៀតឬយ៉ាងណា? បងបានទុកពេលអោយអូន មិនបង្ខំ ព្រោះបងចង់អោយអូនស្រលាញ់បងពិត
ចេញពីចិត្ត មិនមែនព្រោះបង ជាមនុស្សជំនួស ឬក៏ទង្វើល្អរបស់ មិនស្មើរ និង
ក្តីស្រលាញ់របស់ សិនហា? អ៊ុំប្រុសសុធា ក៏ចេញទៅយូហើយដែរ ឬអូន នៅមិនយល់ទៀត ?
“បាន បានហើយ សុំទោស សុំទោស អូនចង់សម្រាក
ខ្ញុំចូលទៅគេមុនហើយ ”
(ខ្ញុំប្រែខ្លួន បង្វិល គេចភ្នែកចេញពីគាត់
ព្រោះតែទប់ទឹកភ្នែក មិនជាប់ ដឹងថា រយះពេលជាង៣ឆ្នាំ នេះ គឺអូនមានបង តែ
អូនចង់បានបែបបនេះ រហូតទៅឬក៏បងនៅតែមិនយល់ អូនពីតជាមិនហ៊ាននិយាយថាស្រលាញ់ បទពិសោធន៏
ក្តីស្នេហាសម្រាប់អូន គឺមានតែការនិរាសន៏ តែប៉ុននោះ បើសិន អាចអាចហេតុអី
យើងមិនរស់នៅក្នុងសភាពបែបនេះ វាមិនប្រសើរទេឬ? ក្បែរគ្នា ស្ទើរគ្រប់វិនាទី បើទោះជាគ្មានភាពស្និទស្នាល(រួមដំនេក)
តែបងជាមនុស្សប្រុសចុងក្រោយសម្រាប់អូន ក្នុងជាតិ នេះ……………………….
………………………………………………………………….
(១ខែក្រោយ)
រសៀលរាងជ្រេបន្តិចប៉ុន្តែ
ពន្លឺនៃព្រះទិនករនៅតែមិនអន់ថយ អំណាចនៃកំដៅចាំង ក្រាលក្របលើធរណី ពីធី
ពីសារអារហាពេលល្ងាចជុំគ្នា ជាមួយគ្រួសារ ទទួលអ្នកស្រុកក្រៅ យ៉ាងអ៊ូ ម្នាក់ៗរីករាយ
សប្បាយ រំលឹក អនុស្សា មិនចប់មិនហើយ……….ក្មេងប្រុសតូចសម្បុស
សរ មានសាច់ វ័យប្រហែល ៣ឆ្នាំ រត់ទ្រេត ទ្រូត ញញឺម ស្រស់កំពុងលេងយ៉ាងសប្បាយ
ជាមួយក្មេងៗ បុរសវ័យ ប្រហែល ៣០ជាងឆ្នាំ កំពុងតែប្រលែង លេងយ៉ាងមានក្តីសុខ
គាត់ងៀកមកញញឺម ដាក់ខ្ញុំ ដែលកំពុងតែភ្លឺក នឹងសុភមង្គលនោះ…..
សិន : ឈរញញឺម ម្នាក់ឯង ចឹង
មេចមិនចូលទៅ អូន លេងជាមួយគ្នា ទេ ?
“អូ អូ មិនអីទេ បង មើលទៅគេ
មានសុខភាពល្អណាស់ សុភមង្គល គ្រួសារដែលពេញដោយ ស្នាមញញឺម ”
សិន : នេះជាអ្វីដែលអូនចង់បានមែនទេ??
“បាទ មែនហើយ បងធ្វើបានហើយ បងប្រុស” គាត់ញញឺម បែបស្ងួត កែវភ្នែក ដែលមុតថ្លា បាញ់ចំបេះដូងខ្ញុំ
តែពេលនេះទឹកភ្នែក ខ្ញុំ មិនបានស្រក់ព្រោះតែក្តីស្រលាញ់នេះទេ ផ្ទុយទៅវិញ
ខ្ញុំបែរជាញញឺម ឆ្លើយតបទៅនឹងភាពរីករាយដែលគាត់មានទៅវិញ…..
សិន : អូនត្រូវចាំថា នៅមានបង
ជាបងប្រុសល្អសម្រាប់អូន មិនថាមានអ្វីកើតឡើង អូនត្រូវ រកបង មុនគេ បងនឹងតបស្នង តួរនាទី នឹងក្តីស្រលាញ់
ជាបងប្រុសជូនអូន (ប្រុសល្អ ឧបខ្ញុំដោយក្តីស្រលាញ់ ខ្ញុំញញឺមក្នុងចិត្ត ទេវតាពិត
ជាមិនដាចចិត្តទេ បើទោះជាយ៉ាងណា ក៏ពួកយើងនៅតែ អាចបងប្អូននឹងគ្នា…….កំពុងតែបិទភ្នែកញញឺម ក្លិនពិដោផ្កាម្លិះ បកផាត់ នឹងចុងច្រមុះ ធ្វើ
អោយខ្ញុំមានអារម្មណ៏ថា ក្រអូប នឹងត្រជាក់ស្រូលដល់ហើយ ត្របកភ្នែកលិបៗ របស់ខ្ញុំ
ប្រឺកបើកម្តងបន្តិច ម្តងបន្តិច ស្រមោលប្រុសសង្ហា មាឌធំ ថ្លាល់ខូច កំពូងឈរញញឹម
ពីមុខខ្ញុំ ក្នុងដដៃមានកាន់ផ្កាម្លិះ ២ បីទង )
“អូ
គឺបងទេ ហេ ” (បងសិន ក៏ព្រលែង ខ្ញុំ ចេញពីដៃ គាត់ងាក
បែរទៅអ្នកដែលខ្ញុំនិយាយទៅកាន់)
សុវត្តិ: បាទ គឺបង
“ស្មានថា
អ្នកណា” (ខ្ញុំ ក៏ងៀកទៅកាន់ដៃ គាត់ ដោយភាពស្និទស្នាល
ពួកយើងបីនាក់ ជជែកគ្នាពីនេះ ពីនោះ ឥឈប់ឈរ សើចសប្បាយ ពីរឿងមួយទៅរឿងមួយ
ជាមួយអនុស្សាហ៏ដែលយើងបាន ឆ្លងកាត់ បងសិន និងបងសុវត្តិ ត្រូវគ្នា ល្អណាស់
វាជារឿងមួយដែលខ្ញុំ ប្រាថ្នា)
………………………………………………………….
រំលងទៅ២ ឆ្នាំទៀត ហើយ
ហ៊ើយ ពេលបវេលាដើរលឿនមែនទេ ពីមូយទៅឆ្នាំ នៅរដូវធ្លាក់ភ្លៀង
ធម្មជានៅលើទឹកដីមណ្ឌលគិរី នៅតែស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចណ៏មិនដែលខាន
មិនថាភ្ញៀវជាតីឬអន្តរជាតិ មិនដែលរំលងនៅវាលស្មៅដ៏ធំ ល្វឹងល្វើយ ស្រស់
ជំនោរអាកាសបរិសុទ្ឋនោះទេ ខ្ញុំ ចាប់កាន់នាឡិការបុរាណ នោះ ឡើង ក្នុងចិត្តញញឺម
ជាប់ស្រមៃនឹកដល់អ៊ុំប្រុស សុធា និងអ៊ុំប្រុសណូរ៉ា ប្រហែលពេលនេះ ពួកគាត់
កំពុងនៅជាមួយគ្នារីករាយ ណាស់ហើយមើលទៅ បើសិន ជាពួកអ៊ុំទាំង២
បានកំពុងតែរីករាយនឹងអាកាសធាតុ និងអនុស្សាហ៏នេះ មែន សុំអោយក្លិនដោរ ដែលក្មួយតែងស្រង
បកផាត់ចុងច្រមុះ ក្មួយផង ពួយក្មួយ ពិតជានឹក រលឺក អ៊ុំទាំងពីរដល់ហើយ…..ពិដោរផ្កាម្លិះ ពិតជាមកមែន
ជាមួយនឹងប្រុស សង្ហា ម្ចាស់ជីវិត មុខស្រស់ ឈរកាន់ ផ្កាម្លិះ ក្នុងដៃរពីមុខខ្ញុំ …..
“ហាហាហាហហ
គឺបងមែន គ្រប់ពេលដែលផ្សងចង់ស្រង់ក្លិនផ្កាម្លិះ បងតែបង្ហាញខ្លួន ឬដូចសម្តី
អ៊ុំប្រុសសុធា គាតមានប្រសាាន៏ គូរស្នេហពិត និងមិនឃ្លាត និងបង្ហាញខ្លួន
ជាមួយនិងក្លិនផ្កាម្លិះ តែគ្រប់ពេលគឺជាបងទៅ វិញ មិចមិនឃើញប្រុសស្តាមកពីណាចឹង
ហាហាហាហ”
សុវត្តិ: ហាហាហា ម្នាក់នោះគឺបង
មានតែបងម្នាក់តែប៉ុននោះ គ្មានអ្នកផ្សេងទេ អូន កុំស្រមៃ
“អែក
អូនមិនចង់បាន ”
សុវត្តិ: ហាហាហ លាអណ្តាតដាក់បងទៀត បង ថើប អូន
អោយណាណីហ្មងហាហាហាហហ
“បងហ៊ានហេ
អៀន ម៉ាកហា ឯណា Jasmine នឹង Time កូន
នៅណាបង ”
សុវត្តិ: នៅជាមួយ ម៉ាក់ និងចាស់ៗ ហើយ Jasmineកូនស្រី
គេង ក្នុងឡាន ប្អូនស្រី អូន កំពុងមើល អោយគេ ញាំទឹកដោះគោ ចំនែក Time កូនប្រុសកំហូចអួន នោះ កំពុងរត់ពេញស្មៅហ
“បងនេះ
ខូចមែនអោយមើលកូន បែរជាលួចមក ពញ្ញាក់អូនទៅវិញ ”
(ប្រុសល្អឧបខ្ញុំ
ជាប់ពីក្រោយ គាត់ដាក់កលើស្មារខ្ញុំ ដៃទាំងពីរ ឧបងក្រសោបខ្ញុំ ចង្វាក់បេះដូងយើងទាំង២លោតព្រមគ្នា….
សុវត្តិ: អរគុន អូន អរគុន អូនខ្លាំងមែនទែន (ខ្ញុំ
ញញឺម ប្រែខ្លួន ផ្តែកក្បាលលើដើមទ្រូង គាត់)
“បង អូនស្រលាញ់បង
ហើយនឹងកូន ជាតិនេះ បងជាបុរសចុងក្រោយ ជិវិតនេះ គឺរស់ ប្រែងប្រែសម្រាប់អានគតកូន
ទាំង២នាក់នេះ នឹងដើម្បីក្តីស្រលាញ់របស់បង អរគុន គ្រប់យ៉ាង
សូមអោយអំណាចនៃក្តីស្រលាញដ៏បរិសុទ្ឋនេះ និងអាចនាំមកនៅសុភមង្គលតរៀងទៅ សូមអគុណ
ដល់អំនាចនៃបុណ្យកុសល្យ ដែលជួយអោយពួកខ្ញុំ មានតែស្នាមញញឺមបែបនេះ”
សុវត្តិ: បាទ បងមានអរម្មណ៏ ថាអ៊ុំប្រុសណូរា
និងអ៊ុំសុធានៅទី នេះ
“មែនគឺពួកគាត់នៅទេនេះ
”
សុវត្តិ: ហា????
“គឺនៅក្នុងចិត្តពួកយើងជានិច្ច
ហាហាហហាហា”
សុវត្តិ:
ហ៊ាន ល បងផងហេ កុំរត់ អោយថើបតាមសម្រូល ហាហាហហា
ពួកយើងដេញប្រលែងគ្នា ពេញវាលស្មៅបណ៏បៃតងខ្ចី ទឺកដីមណ្ឌលគិរី
បានផ្តល់នៅអនុស្សាវរីយ៏ជាច្រើនដល់ពួកខ្ញុំ ចំនុចផ្តើមគឺនៅទីនេះ
អនុស្សាហ៏ទាំងប៉ុន្មាននៅតែស្ថិតក្នុងការចង់ចាំមិនភ្លេច លើកនេះ
ជាដំនើរកំសាន្តជំគ្រួសារធំមួយ ដែលពោពេញដោយសុភមង្គល ចុងក្រោយខ្ញុំ អាចធ្វើបាន
តាមពាក្យសន្យា គឺខ្ញុំ នឹងរស់នៅដោយក្តីសុខ និងស្នាមញញឺម អ៊ុំប្រុសទាំង២ កុំបារម្ម
សុំអោយ នៅឋានសួរគ៏ សោយសុភមង្គលចុះពួកខ្ញុំអាចមើលថែរខ្លួនឯងបាន ចំនែកបងសិន
ក៏ដូចគ្នា ២ឆ្នាំទៀតបងមកលេងស្រុក ខ្មែរ ខ្ញុំនឹងបង្ហាញបងសុភម្គលគ្រួសារតូចមួយនេះ
ប្អូនប្រុសម្នាក់នេះ មានសុភមង្គល សូមអរគុណនៅកាយកចិត្តទុកដាក់ អរគុណ អ្នកមានគុន
អរគុណទេវតា អរគុន មណ្ទលគិរី………..
“បងតាមអូនអោយទាន់មក
ហាហហាហាហាហ’
សុវត្តិ: ហាហាហ ចាប់បានហើយ ហើយ រត់មិនរួចទេ ១ជីវិត
រហូតដល់ដង្ហើមឈប់ដក បងនឹងមិនអនុញ្ញាតិអោយអូន ឃ្លាតឆ្ងាយពីបងទេ លឹទេ ហា……ហាហាហាហហា ថើបមួយសិន
“អួយ
ខ្មាស់កូន ហាហាហហាហាហ ”
……………………………………………………………………..
ស្នេហាមិនមែនសុទ្ឋតែទឹកភ្នែកនោះទេ មានទុក្ខ មានសុខ គ្រប់យ៉ាង មិនទៀងទាត់ ជីវិតគរូររឹតតែពិបាកកំណត់ទៀត តែកុំអស់សង្ឃឹមសម្រាប់អ្នក មិនទាន់មានគូរ ស្នេហ៏ពិតប្រាកដជាមាន មួយទៀតសុំដាស់តឿនដល់អ្នករាល់គ្នាផងដែរទៅណា មកណាសុំកុំលេងច្រើន នឹងមាត់រពិស អប្បិជំនឿត្រូវជឿ កុំបំពាន មួយវិញទៀត ត្រូវដឹងបើសិនអ្នកព្រមទទូលយកស្នេហ៏ អ្នកត្រូវហ៊ានទទួលយកការឈឺចាប់ដូចគ្នា។ អរគុណសម្រាប់ការតាមដាន រឿងភាគនេះ អរគុណ នៅការចាប់អារម្មណ៏នឹងការគាំទ្រ អរគុណ នៅរាល់ Comment, SMS ជាដើម ក៏ដូចជាការ Share របស់អ្នករាល់គ្នា ថ្វីបើមិនមានអ្នកចុចLIKE ច្រើន តែមានចំនូូន View ច្រើន អរគុណ មែនទែន....ជួបគ្នា នៅរឿងបន្ទាប់ទៀត សូមសំណាងល្អទាំងអស់គ្នា :)
អរគុណបាទ
ណារ័ត្ន ឃូល
Leave a Comment