បន្ទុក បេះដូង “ ភាគទី១”
សួរស្តីបាទខ្ញុំណារ័ត្ន ឃូល អាចហៅខ្ញុំថា ហ៊ា ម៉ាប់ រីករាយដែលបានមកជួបមិត្តអ្នកអានសារជាថ្មី ម្តងទៀតជាមួយនិងសាច់រឿងថ្មីមួយទៀត ដែលចំនាយពេល ដ៏យូសែនយូ មិនមែនមានន័យថា វាជាសាច់រឿងដ៏ល្អឥតខ្ចោះដែលខ្ញុំ ខិតខំសម្រិតសម្រាងសរសេរនោះទេ យូរក៏ព្រោះតែមានភារកិច្ចត្រូវបំពេញ តែដូចដែលបានជំរាប់ពីលើកមុនៗ ខ្ញុំនិងមិនចោលការសរសេនោះទេ ទោះជាវាមិនបានផ្តល់កំរៃ អោយខ្ញុំតែ រាល់ការ ចុចLIKE, SHARE និង VIEW របស់អ្នកជាកម្លាំងចិត្ត អោយខ្ញុំ នៅតែបន្តរចំនូលចិត្តនេះ សុំទោសផង បើសិនជាសាច់រឿង មិនល្អ ការសរសេរ និងប្រើពាក្យពាជន៏ មិនល្អ មិនពិរោះ និងបញ្ហាអក្ខរាវិរុទ្ឋ មេត្តា អាធ្យាស្រ័យ អោយខ្ញុំបាទដែលជាអ្នក ស្រលាញ់ការសរសេ ម្នាក់នេះផង............."បន្ទុកបេះដូង " ជារឿងស្នេហ៏ បែបយុវវ័យ ជនបទ រវាងក្មេងប្រុសជំទង និងបុរសវ័យកណ្តាល
តោះចូលទៅអានភាគទី១ទាំងអស់គ្នា....
ដោយ: ណារ័ត្នឃូល (ហ៊ា ម៉ាប់)
FB Page: MSM ប្រលោមលោកស្នេហ៏
បន្ទុក បេះដូង
“ ភាគទី១”
ការតស៊ូចញ្ចិមកូនរបស់ស្រ្តីមេម៉ាយម្នាក់
ដែលមាកូនក្នុងបន្ទុក ជាមួយនឹងកូនប្រុសច្បងវ័យជំទង ដែលសុខចិត្តបោះបង់ការសិក្សាមកជួយរកចំនូលជាមួយម្តាយម៉េម៉ាយ
មិនថាយប់ថ្ងៃ ក្តៅឬភ្លៀងរងារយ៉ាងណា ក៏គ្រួសារកំសត់នេះ មិនដែលរាថយឡើយ ពីកម្មករលើទូក
ក៏ក្លាយជាអ្នកបោះគ្រឿងសមុទ្យតាមហ៉ាង ពីអ្នកអូរទេះលក់ភេសជ្ជះរហូតមានដល់តូបតូចល្មមមួយដែលមានភេសជ្ជះគ្រប់មុខ
ពីក្មេងដែលបោះបង់ការសិក្សា ក៏ក្លាយជាមគ្គុទេសន៏ម្នាក់ដែលអាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ
ហ៊ើយ មិនដឹងគូរគ្រងអ្នកណាទេហ្ន កនយើង ……………
ភារុណ: យីសមកពីពេលណា ម៊េច មិនប្រាប់បងផង ចេះមកឈរ
លួចមើលបងអញ្ចឹងកើត អត់ដឹងបងអៀនទេហី
តារា: (ខ្ញុំឈរហ្នឹងត្រឹង ជាមួយស្នាមញញឺតបទៅកាន់គាត់
វាជាទម្លាប់ទៅហើយដែលនៅពេលដែលគាត់ល លេងបែបនេះ សម្រាប់ខ្ញុំ
ខ្ញុំមានអារម្មណ៏មានសុភមង្គលខ្លាំងណាស់ រីករាយណាស់ នៅពេលដែលឃើញគាត់ញញឺមបែបនេះ
ច្រើនឆ្នាំមកនេះ បើទោះជាគាត់ឆ្លង់កាត់នៅឆាកជីវិតកម្សត់បែបណា ក៏ខ្ញុំ
មិនដែលឃើញគាត់ស្រពោន នឹងចុះចាញ់ម្តងណាឡើយ តែខ្ញុំវិញក៏ដូចគ្នា គឺស្ងួតបែបនេះ
តាំងពីដើម ញញឹម ញឹម ញឹម) បាទបង អត់មានអីទេ មកមួយសន្ទុះហើយ តែឃើញបងរវល់
ទើបមិនហ៊ានរំខាន
ភារុណ: ហ៊ឹម ខ្លាចចិត្តអីអូន ធ្វើមើរតែមិនស្គាល់ចិត្តបង
មកតឿនបងយកគ្រឿសមុទ្យអោយម៉ាក់មែនទេ? មិនអីទេ បងរៀប ចំរួចហើយ ថាបន្តិចទៀតយកទៅអោយ
តែលូវមកបាត់ សង្ស័យតែអត់ចង់អោយបង ទៅលេងផ្ទះហ្មង ហាហហា
(គាត់តបខ្ញុំបណ្តើរ
ដៃធ្វើការបណ្តើរ បុរសរីករាយម្នាក់នេះ មិនងាយបង្ហាញពីកង្វល់របស់ខ្លួនអោយអ្នកណាម្នាក់ឃើញនោះទេ
ក្រៅពីញញឺម ជាមូយនឹងស្នាមខួចទាំងព្រង របស់គាត់)
តារា: អូបង អត់ទេ តែដោយសារ ត្រូវចេញទៅយកបន្លែនៅផ្សារដដែល ដូចនេះ
ក៏ឈៀងចូលមករំលឹកបងតែម្តងទៅ ពេលបងរួចដៃ ចាំដឹកទៅ ស្អែក សុក្រ សៅរ៏ អាទិត្យចឹង
តាមមើរលក់ដាច់ ទើប ត្រៀមៗ អោយហើយទៅបាទ។
ភារុណ: អញ្ចឹងហ ប្រុសពៅ មិនអីទេ អូ តារាហា អាទិត្យនេះបង មានភ្ញៀវមកពីក្រៅគេចង់អោយបងនាំគេដើរលេង
តាម កាលវិភាគ គឺគេមកដល់នៅថ្ងៃអាទិត្យនេះ ហើយ នឺងនាំគេដើរលេង តាមតំបន់ភ្នំ
នៅថ្ងៃច័ន្ទពេញមួយថ្ងៃតែម្តង អូនទំនេរទេ ចង់ទៅទេ ទៅស្រូបយកពពក នៅលើភ្នំបូកគោ ហី?
តារា: អរគុណបង មិនទាន់ហ៊ានថា ទេ គឺក្រែងលប្រឡង ទៅមិនកើតទេ
ចាំមើលជិតដល់ថ្ងៃសិនទៅ ចាំខ្ញុំ ប្រាប់បងវិញ ណា
ភារុណ: បាទមិនអីទេចឹង (គាត់បែរមកនិយាយចំមុខដោយញញឹម
ប្រុសកំពូលស្នេហ៏ ស្រស់ប្រិមប្រិយ ថ្វីបើប្រវត្តិគាត់កំសត់បន្តិចក៏ពិតមែន
តែបច្ចប្បន្នគាត់នៅពេលនេះ អាចអោយគាត់រស់នៅបានដោយស្រួល ជីវភាពក៏ល្អ អត្តចរិកក៏ល្អ
ជាមនុស្សដែលអ្នកផងតែងគោរព នឹងស្រលាញ់)
តារា: អញ្ចឹងខ្ញុំទៅវិញ ហើយ (ស្មាមញញឺមប្រុសល្អ អមជាមួយ
ថ្ពាល់ខួចទាំងសង ជូនដំនើរខ្ញុំ……..
តាមផ្ឡូជាតិ
ស្រប់និងមាត់សមុទ្យ ជំនោដែលមិនចេះអន់ថយ ពិដោនៃក្លិនសមុទ្យ ដែលខ្ញុំមមិនដែលនឹងណាយ
ខ្ញុំញញឺមតិចៗដោយមិនដឹងខ្លួន គិតៗទៅ ខ្ញុំ ឡប់ៗតែចឹង មិនយល់ខ្លូនឯងបើសិន ជាខ្ញុំជាក្មេងប្រុសដែលរួសរាយម្នាក់
ឧស្សាហ៏ញញឺម និងលេងច្រើន មិនដឹងល្អយ៉ាងមេចទេ គ្រប់ពេលគង់តែបានបងភារុណ
ជាអ្នកបង្ករបរិយាកាស កុំអីស្ងាត់ងាប់)
ពិសី: ហ្វាក់ អើ
ដារា: អួយ ភ្ញាក់ព្រឺត
អ្វី មកពីណា ទៅណាហា ទៅឆ្នេរដែរមែន? ចេះមកពញ្ញាក់ចឹងកើត
ពិសី: អើ គ្នាទៅឆ្នេរដែរហ្នឹងហា ម៉ែអោយដឹកទឹកក្រូច និង ស្រាបៀ ទៅ
ថែម10កេះ
ទៀត ទុកគ្រាន់ដល់ ល្ងាចហ្មង ហើយទើបមកពីណាដែរ ណប់?
ដារា: អ
ទើបមកពីជួបបងភារុណ មិញហ្នឹង ទៅតឿនគាត់ ខ្លាចគាត់យឺត វីវ អស់គ្រឿងសមុទ្យ
យកអោយម៉ែក្រោយគេ អស់អាល្អ គាត់រអ៊ូងាប់
ពិសី: ហ៊ឺម ចង់ទៅជួបបងប្រុសខ្ញុំដឹង ហាហាហាហ? (គ្រាន់តែពិសី
និយាយបែបនេះ ខ្ញុំអៀនឡើងមុខក្រហមតែម្តង បើចំៗពេកចឹង ស៊ាំហ្មងហា….តាមពិតទៅពិសី
ជាប្អូនស្រីបង្កើតរបស់បងភារុណ នាងជាមិត្តល្អតែម្នាក់របស់ខ្ញុំ ពួកយើងរៀនជាមួយគ្នាតាំងពីថ្នាក់បឋម
ពិសិស្គាល់ខ្ញុំ ច្បាស់ បើទោះជាចរិកធម្មជាតិខ្ញុំមិនសូវនិយាយស្តី ច្រើន មិនលេងច្រើន
ស្ងប់ស្ងាតច្រើន តែចរិកអៀនព្រាណរបស់ខ្ញុំ ខ្លាំងជាមនុស្សស្រីធម្មតាទៅទៀត
គ្រូសារបងភារុណ និង ខ្ញុំ មានស្និតស្នាលគ្នា ច្រើន ពុកម៉ែជាអ្នកផ្តើម នឹងដឹងនាំ បង្គាប់
ជួយដល់គ្រួសារគាត់ច្រើន មកទល់ពេលនេះ បើទោះជាបងភារុណ មានជីវភាពធូរធារក៏ពិតមែន
តែទំនាក់ទំនងគ្រួសារពួកយើងនៅតែដដែល អ្នកផ្ទះបងភារុណ រាប់អានគ្រូសារខ្ញុំ
ប្រៀបដូចសាច់ញាតិតែម្នាក់អញ្ជឹង នេះកុំតែខ្ញុំ គ្មានបងស្រីទេ កុំអីម៉ែ
ភ្ជាប់សាច់ឈាម គ្នា បាត់ តែមានតែបងកូនប្រុស២នាក់ ខ្ញុំជាកូនប្រុសច្បង
បើចង់ភ្ជាប់សាច់ឈាម ជាមួយពិសិបាត់ ហាហាហហ តែទៅមិនរួចទេ)
ដារា: បាន អាយកុំចេះតែយាយ មោះ លឿនឡើងប្រញាប់ទៅ បើយឺត
ត្រូវមាត់ទៀតលូវអាយ តោះ អូស្អែក ព្រឺកទៅរៀន ចូលយកខ្ញុំផងហា ខ្ញុំអត់យកម៉ូតូទៅទេ
ស្អែកទុកមូតូអោយប៉ាយកទៅអោយជាងមើរ ព្រោះ ពិបាកជិះណាស់លូវ
ពិសី: អត់អីទេ
តោះ…………………………………………….
………………………………………………………………………………………………………………………
រសៀលថ្ងៃជ្រេ
ពន្លឺនៃព្រះទិន្នករ រៀបលិច ចាំងជះ នៅលើផ្ទៃសមុទ្យ ទេសចណ៏ក្មេងចាស់
កំពុងតែរីករាយ ជាមួយនឹងការជួបជុំ ញាតិ មិត្ត ជាមួយ និងអាហារសមុទ្យដ៏សំបូរបែប
ជាប់ជាមួយនឹងឆ្នេរ សំលេងកងរំពងនៃការសើចសប្បាយ ស្នាមញញឺមនៃសុភមង្គល
រំលេចឡើងនៅរូបរាង ដ៏មានតំលៃ វាក៏ជាអ្វីដែលអ្នករកស៊ីដូចជារូបខ្ញុំ
ពេញចិត្តខ្លាំងនៅពេលដែលភ្ញៀវរបស់ខ្លូនពេញចិត្តនៅសេវាកម្មរបស់ខ្លូន……………………
.ម៉ោងជាង ១១យប់ទៅហើយភ្ញៀរក៏ស្បើយ វាជាទម្លាប់ទៅហើយ ដែលគ្រប់គ្នាចូលនិន្រា្ទនាពេលយប់ជ្រៅ
ហើយភ្ញាក់ពេលព្រលឹម បើទោះជាខ្លូនមិនចង់ក៏ដោយ…..រាត្រីនេះមានអារម្មណ៏ថាល្វើយ បន្ទាប់ពីរៀបចំឥវ៉ាន់ទុកដាក់រូច
តែដោយសារនៅមានភ្ញៀវពីរកន្ទេលទៀតនៅមិនទាន់ ចប់ចឹង មានតែខ្ញុំទេដែលនៅចាំ
បងភារុណក៏នៅដែលព្រោះគាត់នៅចាំគិតលុយថ្លៃភេសជ្ជះគាត់ទៀត តែឥលូវ មិនដឹងគាត់ទៅណាបាត់ហើយ…………………………ព្រះច័ន្ទរះខ្ពស់ស្រលះ
ពីផែនដែរ ពន្លឺរាត្រី បានកំពុងស្រោបស្រប់ផែនផុសធាជាមួយនឹងពន្លឺផ្កាយរាប់ពាន់
ដណ្តើមគ្នា ចែងចាំងបង្អួតសម្រស់ ខ្ញុំ អង្គុយយោលជើង ជាមួយនឹងកាសត្រចៀក
ដែលគ្មានសំលេងចំរៀង កំពុងតែបណ្តែតអារម្មណ៏ ជាមួយស្បៃរាត្រី
ប្រអប់ដៃមួយគូរដែលមានសភាពក្រើម ដែលធ្លាប់តែទះស្មា លើកចិត្ត ដែលធ្លាប់តែឈ្លីក្បាល
ដែលធ្លាប់តែចាប់កាន់ដៃខ្ញុំ បានបិទជិតនៅរង្វង់ភ្នែក តូចៗខ្ញុំ ទាំង២ ជាមួយសំលេង
ចំរៀងថ្ងៃកំណើត បើទោះជាមិនប្រាប់ ក៏ខ្ញុំ ដឹងថាដៃអ្នកណាដែរ
ដារា: អរគុណ អរគុណ មេចចឹង? (ខ្ញុំ បែរមកញញឺមទៅកាន់ម្ចាស់រង្វង់ដៃ
ដែលកំពុងតែបញ្ចេញស្នាមខូច ដាក់ខ្ញុំ បែរទៅរកអ្នកមានគុណ
ដែលកំពុងតែកាន់នំខេកតូចមួយនៅនឹងដៃ តែកាដូរឆ្នាំនេះដូចជាធំពេកហើយ)
ម៉ាក់ទិញអោយកូនមែន?
ម៉ាក់: ទាយមើរ ប៉ាឯងយឺតឡានតាមផ្លួវ កុំអីពញ្ញាក់ឯងតាំងពីថ្ងៃ បាត់អាយ
ស្រលាញ់ម៉ូតូហ្នឹង អាអី គេ ហ្សូមបឺ អីហ្នឹង សេរី១៨ទៀតហា ខំរៀនហាកូន
(គ្រាន់តែគាត់និយាយចប់ គេនាំគ្នាំសើច)
ពិសិ : ហ៊ើយ មីង ហ្សូមើរ អ៊ិចណាមីង មិនមែន ហ្សូមប័រទេ ហាហាហហា
តារាហា ចឹងស្អែកឯងទៅយកគ្នាទៅរៀន ម្តងត្រូវហេ ?
ដារា : អរគុណម៉ាក់
អរគុណ ទិញធម្មតា ធម្មតាទៅបានហើយ ចាំទៅទាន់សម័យ តា អាគុប ចាស់ផស់ញុមក៏បានដែរ
ភារុណ: តោះអុចទៀនម្តងទៀត បន់ស្រន់ហើយផ្លុំទៅណា
អ្នករាល់គ្នា មើលទៅពិតជារីករាយណាស់ ទាំងនេះសំណាងមួយដែលខ្ញុំ
មានមនុស្សល្អៗនៅជុំវិញខ្លួនបែបនេះ ជាពិសេសអ្នកមានគុណទាំងទ្វេរតែម្តង…….ពួកយើងបរិភោគគ្រឿងសមុទ្យជុំគ្នា
ទាំង២គ្រួសារម្តង គ្រួសារយើងទាំងពីរ ពិតជាស្អិតរមួតគ្នាណាស់ បំណងប្រាថ្នាខ្ញុំនៅឆ្នាំនេះគឺ
សុំអោយអ្នកមានគុណទាំង២ និងម៉ាក់បងភារុណមានសុខភាពល្អ រកស៊ីមានបាន ទី២គឺសុំអោយខ្លួនឯងអាចញញឺម និងរីករាយបែបនេះ
ពេញមួយឆ្នាំទៀត ទី៣គឺ សុំអោយខ្ញុំ អាចនៅក្បែរ
និងទទួលអារម្មណ៏សុភមង្គលពីមនុស្សដែលខ្លូនស្រលាញ់ពេញ១ឆ្នាំដូចគ្នា………………………..
ម៉ោងជាង២រំលងអាធ្រាតទៅហើយខ្ញុំ នៅតែមិនទាន់គេងទៀត
មានអារម្មណ៏ថារសាប់រសល់មេចទេ ស្អែកត្រូវទៅរៀនផង មិនមែនរំភើបហ្នឹងមូតូថ្មីទេ
តែខ្ញុំមានអរម្មណ៏រំភើបនឹងបន្តោងសោរខ្យងសមុទ្រតូចមួយពណ៏សរ ដែលមានឈ្មោះខ្ញុំ……
អរគុណ បងប្រុស
…………………………………………
ព្រលឹមថ្ងៃថ្មី ព្រះអាទិត្យនៅតែបន្តររះដដែល
នៅលើផែនដីចាស់មួយនេះ មនុស្សម្នារ ក្មេងចាស់ប្រុសស្រីកំពុងតែ មមាញឹក នឹងការងារផ្ទាល់ខ្លួនរបស់
ងាកមកខ្ញុំជាកូនអ្នករកស៊ី មិនដែលបានសម្រាក់ដល់ថ្ងៃចាំងគូទអីទេ ម៉ោង៥
មិនទាន់ដឹងតែឡើង រាបចំផ្ទះ អោយចំនីមាន់ទា ជ្រូក មុនទៅរៀន ជាកូនប្រុសច្បង់
ក្នុងគ្រួសារ គឺបែបនេះ មិនអាចទន់ជ្រាយនោះទេ……
ពិសី : ហេយ មេចអាយប្រឡងមិញ ដារា ធ្វើបានច្រើនហេ ?
ដារា : មានអី បានតើ ហ៊ឺម តាប្រឡងហើយវាកងធំទៀត
ឆ្នាំក្រោយប្រឡងបាក់ឌុបទៀត មានអារម្មណ៏ថាពេលវេលា ឆ្ងាយផ្ទះជិតមកដល់អាយ
យាយតាមត្រង់គ្នាមិនចង់ទៅរៀននៅភ្នំពេញអីទេ បើសិនមានសាកលវិទ្យាល័យនៅទីនេះមិនដឹងល្អយ៉ាងណាទេហ្ន
រៀនបណ្តើរ អាចនៅក្បែរអ្នកផ្ទះបណ្តើរ មែនហេ?
ដារា : ចុម គិតអីចឹង សិស្សពូកែដូចឯង ក៏ចេះគិតឃើញឡប់ៗចឹងដែរ?
កុំគិតចឹងអី ១ឆ្នាំទៀតនៅយូណាស់ ខំរៀនទៅ ធ្វើមេចអោយតែប្រឡងជាប់សិនទៅចាំគិតទៀត
គេចង់ទៅរៀនបន្តរចង់ស្លាប់ គេមិនបានទៅផង ចុះឯងវិញ បែរជាខ្លាចទៅវិញ នឹកអ្នកផ្ទះ ឬក៏នឹកស្នេហា
ហា???? (ពិសិនេះយាយ លលែងសំដី ធ្វើអោយខ្ញុំនេះ អៀន ឡើង ថ្ពាល់ក្រហមអស់ហើយ)
ដារា : តោះទៅផ្ទះវិញ អេទៅវិញឈាងចូលទៅយក បង្គារអោយហើយ ស្រូល
ថ្ងៃមិនចាច់មកយកពី បីដង ណោះ
ពិសី : ហ៊ើម មេចក៏បាន មូតូឯងតើ តោះ យើង
(គ្រាន់តែឈានជើងដើរចេញ
សម្លេង ស្រែកពីក្រោយ តាម អោយពួកខ្ញំ ឈប់ ទាំងត្រហេប ត្រហប)
រាត្រី: ហេយ ហេយ ឈប់សិន ឈប់សិន
ពិសី : រាត្រីមានការអី រត់ខ្លាំងមេះ មានការអីហ?
រាត្រី: អរ នៀក ដារា ភ្លេចសៀវភៅពុម្ព ក្នុងថតតុ
ដារា : អូរ អរគុណ អរគុណ ប្រហេសមែនខ្ញុំ អរគុណណា (ខ្ញុំ ញញឺមអរគុណ
ទៅកាន់មិត្តរួមថ្នាក់ដែលជា កម្លោះសង្ហា ជាកូនអ្នកមាន ធូរធារម្នាក់នៅក្រុងកែបនេះ
ម្តាយគេជាវេជ្ជបណ្ឌិត បើកហាងលក់ថ្នាំ ធំមួយ
រីឯប៉ាគេវិញជាអ្នកមានមុខមានមាត់នៅក្នុងភ្នំពេញ ក្នុងការមុខរបរជំនួញ តែខ្ញុំ
មិនដឹច្បាស់ថាគាត់រើកស៊ិអី ទេដឹងត្រឹមថា គ្រួសារគាត់ជាអ្នកមានតែ គួរអោយគោរព ចំណែករាត្រីវិញ
ពិតជាសាមញ្ញណាស់ មិនដែប្រកាន់ខ្លូនថាជាកូនអ្នកមានអីម្តងណា ទេ តាមពិត ពួកខ្ញុំ
គ្រាន់តែឧស្សាហ៏ឃើញមុខគ្នា តែមិនដែរនិយាយអីជាមួយគ្នានោះទេ
ដោយសារតែពេលឡើងមកថ្នាក់ទី១១នេះ រាត្រីគេដូរវវេន ទើបពួកយើងបានរៀនជាមូយគ្នា
ហើយក៏ក្លាយជាមិត្តរួមថ្នាក់ធម្មតាទៅ)
ពិសី : ដារា ហេយ គិតអីហ្នឹង ភ្លឹកមេស ?
ដារា : អត់អីទេ (ខ្ញុំញញឺមបែបគួរសមទៅកាន់រាត្រី បន្ទាប់មកកម្លោះសង្ហា
ក៏ដើរចេញទៅ ដោយស្នាមញញឺម) តោះពិសិទៅផ្ទះយើងវិញ…….
…………………………………………………………………………………….
យប់នេះ
មេឃនៅតែស្រឡះដដែល ដារារាប់ពាន់កំពុងតែរះ បញ្ចេញពន្លឺ បង្អួតសម្រស់ នឹងអំណាចនៃ
ពន្លឺបស់ខ្លួនបង្អួតទៅកាន់ព្រះច័ន្ទ ដែលកំពុងតែសំញែងខ្លួន ដោយមិនអើរពើរទាល់តែសោះ
ថាមានតារាជាច្រើនកំពុងតែ ចោមរោមនោះទេ (ទីត ទីត) កំពុងតែលង់ នឹងសម្រស់រាត្រី ស្រាប់LINE ទូរស៏ព្ទរបស់ខ្ញុំលោតឡើង
នៅឈ្មោះ មនុស្សតែម្នាក់ដែលខ្ញុំ កំពុងតែនឹក
LINE
ភារុណ
ហេឡូ ប្រុសក្មេង
ដារា
បាទ?
ភារុណ
អង្គុយម្នាក់ឯង មិនខ្លាចទេ
ហេ? ត្រូការអ្នកកំដរទេ?
ដារា
អត់ទេ តែបើបងចង់ចូលមកទីនេះ
គឺត្រូវបង់លុយទើបចូលបាន
ភារុណ
ហាហាហាហ ចឹងផង អូខេ
បង់លុយក៏បាន តែលូវសុំជំពាក់សិនណា ចាំពេលក្រោយចាំទូទាត់ សុំបញ្ចាំប្រាណ ទុក
និងអូនសិនក៏បាន
សម្រើបជើងប្រុសសង្ហា ដើរចូលមកកាន់តែជិត ខ្យល់ក៏ធ្លាក់កាន់តែខ្លាំង
តែខ្ញុំ មិនមានអារម្មណ៏ ថារងា ដោយសារតែវាយោនេះទេ ឬប្រហែល
មកពីខ្ញុំស៊ាំនឹងខ្យល់សមុទ្យ ឬក៏ដោយសារតែបុរសម្នាក់នេះ មិនដឹងទេ គ្រាន់ដឹងថាវិនាទីដែលមានគាត់
អារម្មណ៏ខ្ញុំ ពិតជាសែនកក់ក្តៅមែនទេ……
ភារុណ : ហេឡូ កូនក្មេង ធ្វើអីតែម្នាក់ឯងតិចគេចាប់ទៅបាត់ទៅ គិតមេច
ដារា : មិនដឹងដែរ មានតែតាមហ្នឹងទៅ (ខ្ញុំ បែរទៅសម្លឹងភ្នែក ដឹងអត់
ថាខ្ញុំ ចង់ដឹងថាបើសិនជាបែបនោះមែន តើបងនឹងធ្វើបែបណា?)
ភារុណ : តាមហ្នឹងមិនបានទេ បងនឹងទៅតាមរកទាល់តែឃើញ មិនអោយគេចាប់យកទៅដោយងាយនោះទេ
(ប្រុសសង្ហារបស់ខ្ញុំឆ្លើយនៅចម្លើយដ៏សែនពេញចិត្តជាមួយកាយវិការ ដ៏គួរអោយខ្នាញ់ )
ដារា : ម៉េចចឹង? តាមធ្វើអី? (ម្តងនេះជាសំនួរ ដែលខ្ញុំរឹតតែចឹង់ដឹង
ទៀតថាគាត់នឹងឆ្លើយបែបណា?)
ភារុណ : យីប្អូនប្រុសទាំងមូល មេចក៏អោយគេចាប់ទៅដោយងាយៗមេចកើត ហាហាហ
(វាមិនមែនជាចម្លើយដែលខ្ញុំ ចង់បាននោះទេ វាខុសពីការរពឺង ខ្ញុំដឹងថាគាត់នឹងនិយាយបែបនេះ ច្រើនឆ្នាំមកនេះ
មានតែខ្ញុំម្នាក់ឯងប៉ុននោះដែលគិតច្រើនតែម្នាក់ឯង ជាប្អូន ប្រុសក៏បាន
សំខាន់អោយតែខ្ញុំ ជាមនុស្សតែម្នាក់ដែលបងបារម្មណ៏គ្រប់ពេល ក៏បាន )
ដារា : ហ៊ើម គិតអីច្រើនមេះបង វា គ្មានអីទេ ពេលណាពេលនឹងទៅ
រឿងថ្ងៃស្អែកគ្មានអ្នកមើលឃើញមុនទេ យប់នេះមានផ្កាយ មានព្រះច័ន្ទ
ក៏មិនប្រាកដថាយប់ស្អែក នៅតែបែបនេះនោះទេ អាចថាស្អែកនេះ គ្រប់យ៉ាងនៅតែដដែល
តែអ្វដែប្លែកនោះគឺ មិនមានវត្តមានខ្ញុំបន្តរនៅទេ តទៅទៀក៏ថាបាន
(គ្រាន់តែនិយាយត្រឹមនេះ ប្រុសល្អរបស់ខ្ញុំ យកដែខាងឆ្វេងរបស់គាត់
មកប្រគៀកនឹងស្មានខ្ញុំជាប់)
ភារុណ : ទេ បងមិនអោយអូទៅណា ចោលបងទេ បងនិងមើលថែរអូនអោយបានល្អ
អ្នកណាក៏គ្មានសិទ្ឋធ្វើបាបអូន ដរាបណាបងទីនេះ ដង្ហើមបងនៅដក បងប្រុសម្នាក់នេះ មិនអោយអូនពីបាកនោះទេ
ជឿបងចុះ (គាត់និយាយ បណ្តើរ អង្អែលក្បាលខ្ញុំបណ្តើរ ថ្ពាល់ខួចទាំងសង
បង្ហាញនៅស្នាមញញឺម ដោយក្តីផ្អែមល្ហែម អរគុណបងបងប្រុស សង្ឃឹមថា គ្រប់យ៉ាង
នឹងល្អប្រសើរសម្រាប់យើងទាំងពីរអ្នកទៅចុះ សង្ឃឺមថា គ្រប់យ៉ាងនឹងពៅពេញដោយស្នាមញញឹម
និងមិនដូចប្រលោមលោកដែលខ្ញុំ ធ្លាប់បានអាន)
ដារា : ខំរៀនណា កុំគិតច្រើនអី ណា វានឹងមិនមានរឿងមិនល្អកើតឡើងនោះទេ
ខំតែរៀនទៅ ឆ្នាំក្រោយអូនត្រូវប្រឡងផង បន្ទាប់មកត្រូវទៅនៅភ្នំពេញ ទៀត
នឹងមានរឿងច្រើនដែលអូនត្រូវជួប សង្គមនេះនៅមានរឿងគួរអោយខ្លាចច្រើនទៀត
ដែលអូននឹងត្រូវជួបប្រទះ អ្វីដែលបងប្រុសបារម្មណ៏គឺ ខ្លាំចអូន ត្រូវគេបោកប្រាស់ …………
អរគុណ នូវការចំនាយកពេលរបស់មិត្តអ្នកអាន ជួបគ្នា នៅវគ្គទី២ ឆាប់ៗនេះណាា...
រីករាយទិវាបុណ្យនៃក្តីស្រលាញ់, ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
FB Page: MSM ប្រលោមលោកស្នេហ៏
Date: 14.Feb.2018
Time: Afternoon
Leave a Comment