បន្ទុក បេះដូង “ភាគទី២”
សួរស្តីបាទ ហ៊ា ម៉ាប់មកវិញហើយ បាទ សុំទោសផងចំពោះការយឺតយ៉ាវ តាមពិតទៅ ត្រូវផុសតាំងពីថ្ងៃ សៅរ៏មេះ តែភ្លេចយកឡេបថបមកតាមខ្លួន ដល់បានឡេបថបមកហើយ មានបេសកម្មកម្មទៅកំពត ខ្ញុំទើបមកដល់ភ្នំពេញយប់មិញនេះអែង និយាយហ្សិន លូវនេះ លើកដៃអត់រួចទេ តែបើមិនប្រញាប់ផុសទេ មានតែចាំ២ថ្ងៃសទៀតព្រោះ រសៀលនេះ ត្រូវទៅ កំពង់ចាមបន្តរ បើពន្យាពេលទៀត មិត្តអ្នកអាន ភ្លេច ឈ្មោះតួរអង្គអស់លូវហើយ......តោះចូលទៅអានជាមួយគ្នា ជាមួយភាគទី២នេះ យើងបានដឹងហើយថា តារា និងបងភារុណ កំពុងតែមានទំនាក់ទំនងដែលលើសពីបងប្អូន នឹងគ្នា តែ វានៅចន្លោះស្នេហា និង ការរាប់អាន ចង់ដឹងទេថា នៅជំហានបន្ទាប់ ទំនាក់ទំនងពួកគេទាំង២ និង ក្លាយទៅជាបែបណា វាអាចទៅរួចទេ ថា ពួកគេ អាចជាគូរ? ចុះបើមិនមែន ដំនើរនៃសាច់រឿងមួយនេះ តម្រូវអោយតារា គួរដើរ លើផ្លូវមួយណា បន្តរ?
បន្ទុក បេះដូង “ភាគទី២”
ដោយ: ណារ័ត្នឃូល (ហ៊ា ម៉ាប់)
FB Page: MSM ប្រលោមលោកស្នេហ៏
រំលងទៅមួយអាទិត្យទៅ
មួយអាទិត្យ ការប្រឡងក៏ជិតមកដល់
ដើម្បីរក្សារនៅការចង់ចាំ ល្អៗ ក្រុមថ្នាក់របស់ខ្ញុំ ក៏នាំគ្នា
បង្កើតដំនើររួមមិត្ត ជាមួយគ្នា ដែលមាន បងភារុណ ចូលរួមផងដែរផ្ទាំងពពក ដ៏សែនក្រាស់ បាំងបំបិទ
ព្រះអាទិត្យ ខ្ញុំ ឈរឧបដៃកព្រោះតែអំណាច ធាតុត្រជាក់ នៅលើភ្នំបូកគោ ដែលកា្រលគ្រប់ ដោយពពក
មើលអ្វីស្ទើរតែពុំឃើញ ប្រុសសង្ហារបស់ខ្ញុំយកអាវដ៏ក្រាស់ គ្រប់លើស្មាខ្ញុំ
គាត់មិនដែលភ្លេចនៅស្នាមញញឺ មកកាន់ខ្ញុំម្តងណាឡើយ………………
ភារុណ : រងារណាស់មែនទេ ?
ដារា : មិនអីទេ (ខ្ញុំញញឺមទៅកាន់ជាគាត់ ដោយបង់ករក្រមា អោយគាត់បណ្តើរ
)
ភារុណ : អូបងមិនអីទេ (ប្រុសសង្ហា យកដៃរាខ្ញុំ មិនអោយចង់ )
ដារា : ទេបងក៏រងារដូចគ្នាដែរ តោះទៅកាន់ឡានវិញហី
បងចង់នាំអូននទៅកាន់កន្លែងមួយទៀត
(ខ្ញុំញញឺមតបគាត់ ក៏ដើរចេញទៅទាំងពីរនាក់
អាកាសធាតុបែបនេះ ពិតជាគួរអោយចាប់ចិត្ត ត្រជាក់ប្រៀបដូចជាសេអ៊ូលចឹង
មិត្តរួមថ្នាក់ខ្ញុំ កំពុងតែឈ្លកវង្វេង និងការសែលហ្វី នេះជាជំនើរកំសាន្ត
ជុំគ្នាដ៏រីករាយនៅកំលុងពេលវ៉ាកងធំ ដោយមានបង ភារុណធ្វើជាអ្នកនាំផ្លូវ គឺថា
សេវារហ្រ្វីៗ តែម្តង ដោយសារតែមាaនការបញ្ចុះបញ្ជូល ពីខ្ញុំ បន្ទាប់ពីលេងភ្នំបូកគោក
មួយព្រឺកហើយ យើងក៏ចុះពីភ្នំទៅញាំបាយ ថ្ងៃត្រង់ នៅរមណីយដ្ឋាន បឹងប្រទាក់ក្រឡា
ដែលមានទេសភាពគួយរអោយចង់គយគន់ ជាមួយអាហារដ៏សែនឆ្ងាញ រសៀលបន្តិច
យើងក៏បន្តរទៅកានរមណីយដ្ឋានមួយទៀតគឺ ភ្នំឈ្ងោក ទីនោះមានបរទេសច្រើនចូលចិត្តទៅលេង
ថ្វីបើខ្ញុំជាអ្នកំពតមែនពិត តែទីនេះជាលើកទីមួយហើយដែរខ្ញុំ បានមក បទពិសិធន៏ឡើងភ្នំ
ជិះខ្សែរ៉ត ម្នាក់ៗពិតជារីករាយណាស់ជាមួយដំនើរកំសាន្តមួយនេះ
អ្នកគ្រប់គ្នាពិតជាពេញចិត្ត និងបងភារុណ នូវការរៀបគម្រោង
និងការធ្វើសេចក្តីអធាធិប្បាយរបស់គាត់ )
ភារុណ : អូខេបន្ទាប់មក
បងនឹងនាំប្អូនចូលទៅ លេងខាងក្នុងទៅ ប៉ុន្តែពួកយើងចូលទៅបានត្រឹមតែខាងមុខទេ
ដោយសារមេឃរាងរសៀលហើយចឹង កុំចូលទៅខាងក្នុងជ្រៅពេកអី អូខេ
(ម្នាក់ៗ ដើរតាមពីក្រោយ
បណ្តើរ ស្តាប់គាត់រៀបរាប់បណ្តើរអំពីប្រវត្តទីនេះ ទាំងខ្ញុំ
ទាំងគេពីតជាជក់ចិត្តណាស់ អេដូចជាបាត់ រាត្រី នឹងមិត្តភក្តិគេទៅណាហើយ???)
ដារា : ពិសី
បាត់រាត្រី នឹង មិត្តភក្តិគេ២ ៣នាក់ទៀតទៅណាអាយ មិញក្រែងគេដើរចូលមកក្នុងមុនតើ
ពិសី : មិនដឹងដែរ
តែមែនតើ បងភារុណ ដូចជាបាត់គ្នា ៤នាក់
បាត់អាយ មិញមិត្តភក្តិខ្ញុំ ចូលមកក្នុងនេះមុននេះបន្តិច តែលូវមេចអត់អត់ឃើញគេចឹង?
ភារុណ : ខលរកមើរ
(គ្រប់គ្នា ព្យាយាមរក តែខលនៅតែមិនចូល ១០នាទី ហើយនៅតែទាក់ទងមិនបាន ម្តងនេះ បងភារុណ
និងគ្រូបន្ទុកថ្នាក់រឺតតែភ័យ ពួកយើងព្យាយាមសម្រូលអារម្មណ៏ សំលេងស្រែកហៅ រកពួកគេ
រំពងពេញ រោងភ្នំ ពន្លឺក៏កាន់តែអស់ ម្តងនេះ មិនដឹងធ្វើយ៉ាងណា បងភារុណ
សម្រេចចិត្តចូលទៅកាន់រោងភ្នំ តាមចន្លោះតូចមួយទៀត ដែលជាផ្លួវ ដើម្បីដើរចូលទៅកាន់ខាងក្នុង ដោយគាត់សង្ស័យថា
ក្មេងៗនោះប្រាកដជានៅក្នុងនោះ ដោយវង្វេងផ្លូវ ចំនែកអ្នកផ្សង
ត្រូវអង្គុយរងចាំនៅខាងក្រៅជាមួយលោកគ្រូ ម្តងនេះ មេឃក៏កាន់តែងងឺត
អារម្មណ៏កាន់តែលែងស្រួល ទៀត ក្រៅពីរងចាំ គឺមានតែលើកដៃបួងសួង ដល់ម្ចាស់ទឹក ម្ចាស់ដៃ
លោកតា អ្នកតាភ្នំ អោយជួយតែប៉ុននោះ )
ភារុណ : អូនមកតាមបងធ្វើអី
មេចមិនចាំជាមួយមិត្តភក្តិ នៅខាងក្រៅទៅ ងងឺតណាស់
ដារា : អត់ទេ
ទៅពីរនាក់ បានគ្នា (ខ្ញុំ សំលឹងទៅគាត់កាន់ ដោយមុតមាំ បើទោះជាខ្ញុំជាមនុស្សស្ងប់ស្ងាត់
តែខ្ញុំ មិនមែនជាមនុស្សដែលទន់ជា្រយនោះទេ ម៉្យាង ខ្ញុំនឹងមិននៅសោយសុខតែឯងនោះទេ មិនអាចអោយបងមានរឿងអីនោះទេ
រាត្រីក៏ជាមិត្តល្អរបស់ខ្ញុំ ដូចគ្នា បើសិនជាមានរឿងអីកើតឡើងនោះ
អ្នកទីមួយដែលមានបញ្ហា គឺជាបង ដែលជាអ្នកនាំផ្លូវ អញ្ចឹងដាច់ខាត ខ្ញុំ
មិនអាចសង្ងំតែឯងនៅទេ )
ភារុណ : អូនរឹងមែន
នៅចាំនៅខាងក្រៅទៅកុំទៅអី បងសុំអង្វរ
ដារា : អត់ទេ
ទៅដែរ តោះលឿនឡើង
(នៅតាមច្រកផ្លូវដ៏តូច
មួយដែលអាចដើរបានតែម្នាក់ ព្រមជាមួយ នឹងភាពងងឹតផងនោះ ពួកខ្ញុំ
ទាំងពីរដើរដោយមានការប្រុងប្រយ័ត្ន សម្រាប់បងភារុណ គាត់គ្មានបញ្ហានោះទេ
ព្រោះគាត់ស្គាល់ទីនេះច្បាស់ ពិបាកអីតែខ្ញុំទេ មកជាប់ដៃជើងគេមែនតើ នៀក,,,,,,គ្រាន់តែចូលមកដល់ក្នុងបានបន្តិច
នៅមានផ្លូវពិបាកមួយទៀត គឺតម្រូវអោយយើង លូនតាមរូងតូចមួយ
វាជាផ្លូវតែមួយគត់ដែលនាំពួកយើងចូលទៅខាងក្នុង គ្រាន់តែមកដល់ត្រឹមនេះ សំលេង ស្រែកយំ
ចេញពីខាងក្នុងតែម្តង)
ភារុណ : ក្មេងៗ
ពួកឯនៅខាងក្នុងមែនទេ? (ប្រុសល្អរបស់ខ្ញុំ ស្រែកហៅពីខាងក្រៅ ផ្តល់ដឺណឹងដល់អ្នកខាងក្នុង
វាពិតណាស់ដែលពួកគេ ប្រកដជានៅខាងក្នុងនោះមែន )
ភារុណ : អូនចាំបង
នៅទីនេះ ហើយ បងចូលទៅ ខាងក្នុងនាំផ្លូវពួកគេចេញមក ត្រូវចាំថា ទោះមានការអីក៏ដោយ
ត្រូវនៅទីនេះ បើសិនបងស្រែកអោយរត់ អូនត្រូវត្រឡប់ក្រោយ ហើយទៅត្រងរហួត តាមផ្លូចដែល
យើងមកអម្បាញ់មិញ អូខេ??? មានច្រកពីរដែលអូនត្រូវចាំ ទីមួយ
គឺផ្លូវដែលយើងពីចំហៀងអបិញមិញហ្នឹងអែង នៅពេលដែលអូនក្រឡែកក្រោយវិញអូន
និងឃើញច្រកដល់ទី៤ ដូចនេះអូនត្រូវចំណាំ
ស្ទាប់ដុំពូក ពូកជញ្ជាំងភ្នំ ច្រកទី២ដែលជាប់ជញ្ជាំង ទើបជាផ្លូវត្រូវ ទី២ គឺផ្លូវដែលយើងលូនអំបិញមិញនេះ
នៅពេលអូនត្រឡប់ក្រោយ និងមានផ្លូវ២ មួយគឺរណ្តៅ អូនត្រូវប្រយ័ត្ន
អាចនិងរអិលធ្លាក់ទៅក្រោម អូខេ?
ដារា : (ខ្ញុំសម្លឹងមើលមុខគាត់
ដោយចិត្តមិនដាច់ស្រឡះ ពិតជាមិនចង់អោយគាត់ចូលទៅតែឯងនោះទេ តែ……) បាទបង
ត្រូវប្រយ័ត្នណា…………………ប្រុសលូនចូលទៅ តិចៗតាមរោងនោះ ចំនែកខ្ញុំ
ជាអ្នកបញ្ចាំងភ្លើង សំលេងឆ្លើយតបពីខាងក្នុង
ព្យាយាមបង្ហាញយើងពីទីតាំងដែលពួកគេកំពុងតែនៅ…………………)
ភារុណ : អូយ
អូយៗៗៗ
ដារា : បង បង
បងកើតអីហ្នឹង បង(សម្លែងស្រែករបស់ប្រុសល្អពីខាង ក្នុងធ្វើអោយចិត្តខ្ញុំ
នេះកាន់តែពុះកញ្រោល ឈរលែងហ្នឹង )
ភារុណ : អូនចូលមកធ្វើអី
ហា (ប្រុសល្អ របស់ខ្ញុំ អង្គុយសណ្តូចជើង ត្រង ដៃម្ខាងក្រោបជើងដែលកំពុងតែមានឈាម
មើលទៅគាត់ពិតជាឈឺណាស់ហើយ ធ្វើយ៉ាងមេចទៅ ម្តងនេះ ???? ខ្មងជើងគាត់ រយះនិងថ្មហើយ )
ដារា : ឈាមច្រើនណាស់
មើលទៅមុតជ្រៅណាស់ ឈប់ៗ (ខ្ញុំ ហែកហៅរបស់ខ្ញុំ
មករំជើងដើម្បីឃាត់ឈាមគាត់ដែលកំពុងតែហូរ ឃើញគាត់បែបនេះ ខ្ញុំពិតជាឈឺចាប់ណាស់ )
ភារុណ : បង
បងមិនអីទេ អូយ
ដារា : នៅថាអត់អីទៀត?
រាត្រី : បងភារុណ?
ដារា? (សម្លេងស្រែករបស់រាត្រី បានបន្លឺឡើង
ស្តាប់មើលទៅគេហាក់ដូចជានៅជិតពួកខ្ញុំនោះទេ ប៉ុន្តែដោយសារទីនេះងងឺតពេក
ទើបពីបាកមើលបែបនេះ )
ដារា : គឺពួកខ្ញុំ
រាត្រី ឯងនៅទីណា មានឃើញ ពន្លឺភ្លើងពិល ទូរស័ព្ទនេះទេ ?
រាត្រី : អត់ទេ
ទីនេះងងឺតណាស់ មើលទៅ ខ្ញុំ ប្រហែលជានៅ ក្នុងរោងមួយដែលបិទជិតតែម្តង ហើយ
បានជាមើលមិនឃើញបែបនេះ
ភារុណ : រាត្រី
ប្អូន ងើយទៅខាងមើល មានមើលឃើញផ្កាយ តាមចន្លោះថ្មតូចៗទេ ?
រាត្រី : បាទបង
ឃើញ ពិតជាស្អាតណាស់ ជាមួយនឹងអំពិលអំពេករាប់ពាន់ក្បាល់
ភារុណ : ប្អូន
កំពុងតែជាន់នៅនឹង ខ្សាច់ ដែលមានគ្រាប់គ្រួសតូច មែនទេ យកដៃស្ទាប់មើរ
រាត្រី : បាទបង
មែនហើយ
ភារុណ : បាទប្អូន
បងដឺងហើយ ថាអូន នៅទីណា ចាំបងនៅទីហើយ
កុំបន្តរទៅណាទៀត ឈប់យំទៅ ណា
រាត្រី : បាទបង
ពួកខ្ញុំ ចាំបង តែអ្នកយំ មិនមែនខ្ញុំទេ គឺអាពីរ បីនាក់អ្នកនេះទេ
ដារា : ទុកអោយខ្ញុំជាអ្នកទៅរកពួកគេវិញ
បងនៅទីនេះហើយ
ភារុណ : អូនទៅយ៉ាងមេចបើអូនមិនស្គាល់ផ្លូវផងហ្នឹង
ដារា : អូខេទៅទាំងពីរអ្នក
(ខ្ញុំលើកគ្រាគាត់ឡើង ទាំងត្រដាបត្រដូស វាមិនមែនជារឿងងាយទេ ដែលក្មេងប្រុសស្គម
ស្គមដូជាខ្ញុំ ទៅលើកគ្រាមនុស្ស ខ្ពស់សង្ហា មាឌធំសាច់ដុំបែបនេះនោះ
ប៉ុន្តែយ៉ាងណាក៏ល្អដែរ អាចថានេះជាឧកាសដែលអោយពួកយើងកាន់់តែស្និតស្នាល
សាច់ដុំដើមទ្រូដ៏កក់ក្តៅ ណែនក្តន់ ទ្រប់មលើស្មាខ្ញុំ ដើមដៃសាច់ដុំ ក្រសោបអោបចង្កេះខ្ញុំ
រាងកាយយើងទាំងពីរកាន់តែខិតជិតចូលគ្នា ដំនើរត្រេត មួយៗ របស់ពួកយើង បន្លាស់ទី មួយៗ
តម្រងទៅកាន់ទីតាំងដែលពួកយើងចង់ទៅរក ប្រុសកំសត់ប្រែពណ៏បបូរមាត់ ឡើងស្លែក
ដោយសារតែឈាម ហូរច្រើនពេក តែគាត់ នៅតែញញឺមដ៏ដែល មិនបានត្អូញត្អែរអីមួយមាត់
មើលទៅគាត់ពីជាគួរអោយអានិតណាស់………………..គ្រាន់តែដើរបានប្រហែល ជា១០ជំហាន ពន្លឺនៃដួងតារា
និងព្រះច័ន្ទ ជ្រែងបញ្ចេញពន្លឺ តាមចន្លោះថ្មតូចៗ ជាមួយនឹងសម្រប់នៃដួងតារា ដែរ
កំពុងប្រជេជែងគ្នា បង្អួតសម្រស់នៃ មាត់រូងភ្នំខាងលើ អមជាមួយនឹងអំពិលអំពេក
រាប់ពាន់ហោះហើរ ពិតជាគួរអោយចង់គយគយន់ខ្លាំងមែនទេ……………….រស្មី ធារ័ត្ន គ្រាន់តែឃើញបងភារុណភ្លាមស្ទុះ មកអោបតែម្តង
ម្នាក់ៗយំឡើងស្លែកមុខអស់ហើយ តែ រាត្រីវិញ គេមើលទៅដូចជាអង់អាចណស់ )
រាត្រី : អូជើងបងកើតអី?
ក្នុងការបូបខ្ញុំ មាន មេកាឌីន ទុកអោយខ្ញុំ ឃាតឈាមបងសិន
(ក្មេងប្រុសម្នាក់នេះ
ពិតជាអោយសរសើរមែន គេពិតសំជាសុភាពបុរសមែន រាត្រី
មិនបានបារម្ភពីសុវត្តិភាពផ្ទាល់ខ្លូន ទាំងដែលខ្លូនផ្ទាល់នៅជាក្នុងរូងភ្នំនេះនៅឡើយ……ជាកូនប្រុសអ្នកស្រីវេជ្ជបណ្ឌិតគឺបែបនេះ
មកដើរលេងគឺមានថ្នាំ ជាប់នឹងខ្លួនជានិច្ច
រាត្រី ស្រាយ ក្រណាត់អាវរបស់ខ្ញុំ ចេញ គេលេងរបួសអោយបងភារុណ សារជាថ្មី
ព្រមទាំងហែកហៅរបស់ខ្លូន មករំសារជាថ្មី អោយបងភារុណ មើលទៅជំនាញណាស់
គ្រាន់បើជាងការរំរបស់ខ្ញុំ មិញទៀត ថែមទាំងអោយថ្នាំ ប៉ារាទៅកាន់បងភារុណ ផឹកទៀតផង
ហ៊ើយគេអើយគេ គេអីក៏មានរបៀបមេះ មកដើរលេងមានថ្នាំសង្កូវ មកទៀត ស្អាតទាំងរូប
មានទាំងចំនេះ ថែមទាំងបានទាំងមាយាទទៀត ហើយ ដោះអាវចឹង អ្នកដែលគ្រុនក្តៅនេះកឺខ្ញុំទៅវិញលោកអើយ
ឈាមច្រមុះលូវអាយ សុំប៉ារ៉ា ដែលមក)
ដារា : អរគុណរាត្រី (គេញញឺមតបមកកាន់ខ្ញុំ ស្នាមញញឹមនេះ
បាញ់ចំចិត្តខ្ញុំ ហើយ ពេលនេះ ខ្ញុំយល់កាន់តែច្បាស់ ហេតុអីបានពិសី និងមិត្តភក្តិ
តែងសរសើរពីគេ )
រាត្រី : តោះយើងគិតរកផ្លូវចេញទៅវីញ
អ្នកនៅខាងក្រៅពិតជាបារម្មណ៏ណាស់ហើយ ទូរស័ព្ទអត់មានសេវាទេនៅខាងក្នុងនេះនោះ តោះ ដារា
លើគ្រាបងភារុណ ហើយត្រឡប់ទៅវិញ រស្មី ធារ័ត្ន តោងពួកខ្ញុំ អោយជាប់ ណា កុំភ័យអី
ដារា : តោះ អូខេ ចុះបងភារុណ បងទៅរួចទេ?
ភារុណ : មិនអីទេ តោះអូន (តាមពីតជាគួរអោយសរសើរនៅ បុរសសង្ហា ទាំងពីរនេះណាស់
ខ្ញុំ និងរាត្រី នាំគ្នាគ្រា បងភារុណ ម្នាក់មួយជំហៀង សសៀរ សសៀរ ម្តងតិចម្តងតិច
អ្វីដែលពិបាកនោះ គឺត្រង់ផ្លូវដែលត្រូវលូន និងត្រូវឆ្លងកាត់ផ្លូវមូទៀត
គឺដើរបានតែមួយចំហៀងខ្លួនទេ តាមពីតទៅ នៅពេលដើលយើងដើរចូលមកគឺមានតែផ្លូវតែមួយទេ
តែនៅពេលត្រឡប់ទៅវិញ គឺមានផ្លូវជ្រែងគ្នាតែម្តង បើសិនមិនស្គាល់ផ្លូវទេ
គឺយើងពិតជាវង្វែងពិតជាមិនខានោះ តែដោយសារតែមានប្រុសសង្ហា មគ្គុទេសន៏
នេះទើបពួកយើងអាចត្រឡប់មកវិញ ដោយ សុវត្តិភាព យ៉ាប់តែបងភារុណ ទេ ជើងគាត់
ស្អែកនេះប្រកដជាហើមមិនខានទេ
……………..គ្រាន់តែមកដល់ខាងក្រៅភ្លាម ម្នាក់ៗ រួមទាំងលោកគ្រូ
រាងធូរទ្រូង……….បន្ទាប់ពីពេលនោះមក ម្នាក់ៗរាងបាក់ស្បាតបន្ទិច គ្រប់គ្នា
បំភ្លេចរឿងនេះចោល ដោយមិនបានប្រាប់ដល់ចាស់ទុំឡើយខ្លាចក្រែងពួកលោកព្រួយបារម្ភទៅថ្ងៃក្រោយ
តែសម្រាប់ពួកខ្ញុំផ្ទាល់ចាត់ទុកលើកនេះជាបទពិសោធន៏ជីវិតមួយនៃកាផ្សងព្រេង
ពេលនោះនឹកឃើញឡើងវិញ សម្រាប់ខ្ញុំផ្ទាល់មិនបានគិតឃើញពីហានិភ័យដែល នឹងកើតឡើង
មិនខ្វល់ថា នឹងមានអ្វីកើតឡើង នៅក្នុងររោងភ្នំនោះឡើយ មិនបានគិតពីលទ្ឋផល
ត្រឹមគិតនឹងបារម្មណ៏ពីមនុស្សដែលខ្លួនស្រលាញ់ គិតសព្វ សព្វទៅ
អំណាចនៃក្តីស្រលាញ់ពិតជាធំធេងកាត់ថ្លៃមិនបាន សូម្បីតែក្តីសុខផ្ទាល់ខ្លួន
ក៏មិនខ្វល់ សំខាន់មនុស្សដែលខ្លូនស្រលាញ់ទើបសំខាន់ជាងខ្យល់ដង្ហើមរបស់ខ្លួនឯងជាងទៅទៀត
)
កន្លងទៅ ៣ខែក្រោយមក
ឆ្នាំនេះ ជាឆ្នាំប្រឡងទី១២
ទាំងគេទាំងខ្ញុំពិតជាប្រឺងខ្លាំងណាស់ លៃយ៉ាងណាប្រឡងអោយជាប់ ទើបជាស្ពានដែលអាចនាំអោយពួកយើងបន្តរដំណើរសម្រេចគោលដៅអានាគត់……………….ទំនាក់ទំនងខ្ញុំ
និងរាត្រីកាន់តែល្អឡើង យើងចំណាយពេលជាមួយគ្នា ច្រើនជាង៨ម៉ោងក្នុងមួយថ្ងៃ
ពួកយើងកាន់តែជិតស្នីទ្ឋិ អ្វីដែលពួកយើងមិនដែលបានធ្វើ
ឥលូវនេះវាបានក្លាយជាទម្លាប់ទៅហើយដែលពួកយើងបានទៅណាមកណាជាមួយគ្នា ទៅរៀនរដ្ឋ រៀនគួរ
រៀនបន្ថែមជាក្រុម ធ្វើលំហាត់នោះទេ……….កាន់តែស្គាល់ កាន់តែជិតស្និទ្ឋ ពេលវេលា
បាននាំអោយពួកយើងក្លាយជាមិត្តល្អនឹងគ្នា ពួកយើងក្លាយជាមិត្តល្អ
ជាគំរូល្អសម្រាប់មិត្តដ៏ទៃ ដោយសារតែចរិកធម្មជាតិរបស់ពួកយើងដែលជាមនុស្សស្ងប់ស្ងាត់
នឹងនរ ស្រលាញ់ប៊ិច ស្រលាញ់សៀវភៅ ទាំងនេះចំនុចដែលអោយពួកខ្ញុំកាន់តែចូលជិតគ្នាឡើង
ការចេញចូលផ្ទះរាត្រីក្លាយជាទម្លាប់ទធម្មតា ចំនែកឯវត្តមានរបស់រាត្រីនៅឯផ្ទះខ្ញុំ
វាក្លាយទៅជាភាពធម្មតាទៅហើយ ចាស់ទុំទាំងសងខាង
ពិតជាស្រលាញ់និងពេញចិត្តនៅពួកខ្ញុំទាំងពីណាស់ដែលរាប់អានគ្នាជាមិត្តល្អ………………..ប៉ុន្តែទន្ទឹមនឹងនោះ
នៅមានរឿងចំលែកមួយទៀត គឹភាពស្និទ្ឋស្នាលរបស់ខ្ញុំ និងបងភារុណប្រែទៅជាអន់ថយ ថ្វីបើ
កាសន្ទនា នៅតែដដែល តែពេលវេលាដែលពួកយើងមានជាមួយគ្នា កានតែឃ្លាតឆ្ងាយ
មិនមែនគាត់មិនបានមកជួបខ្ញុំនោះទេ តែដោយសារតែខ្ញុំគ្មានពេលសោះឡើយ មិនសូវបានទៅតូប ជាប់មើលសៀវភៅដល់យប់
ចំពោះឆាត គឺតិចតិច តែប៉ុននោះ…………………………
មិនប៉ុន្មានអាទិត្យទៀតនោះទេ ថ្ងៃប្រឡងធំនឹងមកដល់
វាជាពេលដែលអ្នករាល់គ្នាត្រៀមខ្លួនដើម្បីឈានចូល ក្នុងបន្ទប់ប្រឡង ដើម្បី
បញ្ចេញនៅចំនេះ របស់ខ្លួនរៀងៗខ្លួន សម្រាប់សិស្សផ្សេង ខ្ញុំ មិនច្បាស់នោះទេ
ប៉ុន្តែកំឡុងពេលនេះ ជាពេលដែលខ្ញុំសម្រាក់ខួរក្បាល ដើម្បីត្រៀមប្រឡង
៣អាទិត្យមិនយូទេ ខ្ញុំមានជំនឿចិត្តលើខ្លួនឯង បើទោះជាមិនបាននិទ្ទេសល្អ
ក៏អាចមានសង្ឃឹមជាប់ ដោយពឹងផ្អែកលើសមត្ថភាពរបស់ខ្លួន នឹងនាមជាសិស្សពូកែម្នាក់ផងដែរ មានអារម្មណ៏ថា
ខ្លួនដូចព្រះរាជបុត្រអញ្ចឹង ម៉ែ ពុកថ្នមណាស់ ម៉្យាងដែរ………………..ប៉ុន្តែអារម្មណ៏ពិតរបស់ខ្ញុំនៅពេលនេះ
គឺ នឹកដល់មនុស្សម្នាក់ដែលគេកំពុងតែមានអ្នកថ្មីទៅហើយ
ភារុណ: ដារា ចាំបងយូនៅ អរគុណដែលចេញមកជួបបង ពួកយើងខានជជែកគ្នា
យូហើយ រាល់ដងបានត្រឹមតែឃើញមុខ ញញឺមហើយ អូនក៏ទៅសាលាបាត់ ចឹងទេ គឺគេចបាត់តែម្តង
មេចចឹង ប៉ុន្មានខែនេះមាននឹកបងអត់ ភ្លេចបងទេ ជិតតប្រឡងហើយ
តាប្រឡងជាប់ទៅរៀនភ្នំពេញបាត់ ដឹងតែភ្លេចបងបាត់តែម្តងមែនទេ???
(ប្រុសល្អរបស់ខ្ញុំ នៅតែរក្សានៅស្នាមញញឺមជាប់ជានិច្ច
ថ្ពាល់ខួចទាំងសងរបស់គាត់ នៅតែស្រស់ស្អាតដដែល ខ្ញុំពិតជាចង់យកដៃទៅអង្អែល
តម្រេតក្បាល នៅស្មាដ៏ទូលាយរបស់គាត់
ចង់អោយរង្វង់ដៃដែលពេញដោយភាពកក់ក្តៅរបស់គាត់ត្រងកង់ស្មាខ្ញុំ ចង់អោយប្រអប់ដៃ
គ្រើមរបស់គាតត់ មកអង្អែលក្បាលខ្ញុំដូចរាល់ដង ហើយចង់ស្តាប់នៅសម្លេងដែលតែងសួរថា
(កើតអីទៀតហើយកូនក្មេង?) តែពេលនេះ ពេលក្រោយ មិនដឹងថាវានិងកើតឡើងម្តងទឿតឬយ៉ាងណានោះទេ…….)
ដារា: បាទ មិនអីទេ តែកុំយាយអញ្ចឺងអីបង មកពីខ្ញុំ ជាប់រវល់នោះអី
ម៉្យាង បងក៏មានអ្នកមើលថែរទៅហើយ ដូចនេះ ខ្ញុំក៏មិនហ៊ាន រំខានបងច្រើននោះដែរ
យ៉ាងម៉េចហៅបង ស្នេហាបង ដល់ណាហើយ ស្ងាត់បែកធ្លាយតែម្តង (ខ្ញុំសម្លឹងមើលមុខគាត់
កែវភ្នែកទាំងគូររបស់ខ្ញុំគ្រលៀសចេញ សម្លឺងមើលទៅសមុទ្រដ៏ធំល្វឹងល្វើយ
មិនមែនន័យថាខ្ញុំចង់គេច ឬមិនចង់មើលមុខគាត់នោះទេ តែខ្ញុំ
មិនហ៊ានប្រឈមនៅស្នាមញញឺមរបស់គាត់ទៅវិញនោះទេ)
ភារុណ: ម៉េច អត់មើលមុខបងអញ្ចឹងអូនអៀនបងមែន?
ដារា: អត់ផង (ខ្ញុំងាកមកសម្លឹងចំកែវនេត្រាទាំងគូររបស់គាត់)
ភារុណ: សុំទោសដែលបងមិនបានប្រាប់អូនពីរឿងនេះ ព្រោះគិតថា
ចង់អោយវាប្រាកដប្រជាសិន តែដល់ពេលដែលបងចង់ប្រាប់អូន គឺអូនរល់
ហើយរវល់ជានឹងមិត្តកំលោះរបស់អូនទៅវិញ បងគិតថា វាមិនមែនជារឿងសំខាន់
ទើបបងចងបង្ហាញអូណតែម្តងទៅ
ដារា: វា……(ទីងទីង) សម្លេងទូរស៏ព្ទរោទ៏ (ប្រុសល្អរបស់ខ្ញុំញញឺម ផ្តលសញ្ញា
អោយខ្ញុំទទូលរស៏ព្ទសិន មុនបន្តរនៅកាសន្ទនានេះ) អាឡូ រាត្រី
រាត្រី: បាទ អាឡូ នៅណាហ្នឹង នៅសមុទ្រមែនហេ លឺសម្លេងខ្យល់
ដារា: បាទ
រាត្រី: ញាំអីនៅ ប្រយ័ត្នផ្តាសាយ មេចមិនសំរាកយកកំលាំងទៅ
ចុះស្អែកនេះទំនេរទេ??
ដារា: (ខ្ញុំក្រលែកទៅមើលប្រុសល្អរបស់ខ្ញុំជាថ្មី មុននឹងឆ្លើយតប
តែបងភារុណ គាត់បែរជាក្រោកឈរ ហើយបោះជំហាន ដើរចេញទៅកាន់ឆ្នេរខ្សាច់
ប្រហែលជាមិនចង់លឺងនៅការសន្ទនានេះ ឬក៏មានន័យថាគាត់ចង់ទុកពេលវេលានេះ
អោយពួកយើងជជែកគ្នា ក៏ថាបាន) ហ៊ើម ហ៊ើម គឺ អត់ផងរាត្រី តែលូវខ្ញុំ កំពុងតែរវល់តិច
មានភ្ញៀងចូល ជួយលក់ម៉ាក់តិចណា អូខេបាយ បាយ (ខ្ញុំប្រញាប់ដាក់ទូរស៏ព្ទចុះ
ហើយក្រោកដើរសំដៅទៅទីតាំងប្រុសល្អរបស់ខ្ញុំដែលកំពុងតែ ឈរក្រឧបដៃនៅក្បែរនឹងឆ្នេរ)
ភារុណ: ហាក់ យាយចប់ហើយ លឿនម៉េស មកពីបងនៅទីនេះមែនទេ? សុំទោស
មកពីបងហើយដែលកាត់សង្វាក់ ឬធ្វើអោយខាតពេលវេលា សន្ទនាជជែកគ្នា របស់អូន
ជាមួយនឹងអានាគត់ លោកវេជ្ជបណ្ឌិតនោះ
ដារា: អត់ អត់ទេ ម៉េចក៏បងនិយាយចឹង ? (ម្តងនេះ
ទឺកភ្នែកខ្ញុំស្ទើរតែច្រាលចេញតើនេះជាសម្តីឌឺ ដង ឬជាប្រយោគនៃការយកចិត្តទុកដាក )
ភារុណ: បងឃើញចឹង ក៏យាយតាមការមើលឃើញទៅ
ដារា: ខ្ញុំក៏ដូចគ្នា ដោយសារតែប៉ុន្មានខែនេះ ខ្ញុំមើលឃើញចឹង
ទើបខ្ញុំស្ងាត់ចឹងដែរ
ភារុណ: អូនចេះ ផ្លែផ្កា សម្តី អូនសក អោយបង អូនប្លែកហើយ
(ប្រុសល្អ កែវភ្នែកឡើងក្រហម
សម្លឹងមកកាន់ខ្ញុំ ដៃក្តាប់ណែន នេះជាលើកទីមួយហើយ ដែលខ្ញុំ
ប្រើសម្តីបែបនេះទៅកាន់គាត់ ច្រើនឆ្នាំមកនេះ ខ្ញុំជាក្មេងប្រុសល្អដែល ស្ងប់ស្ងាត់
គ្មានយោបល់ មានតែស្នាមញញឺមតែប៉ុននោះ ហើយនេះ ក៏ជាលើកទីមួយដែរ ដែលឃើញគាត់
បញ្ចេញឬកពារបបែបនេះដាក់ខ្ញុំ)
ដារា: គឺខ្ញុំ
(គ្រាន់តែហ៊ើប ម៉ាត់មកបានត្រឹមប៉ិននេះ ប្រុសល្អរបស់ខ្ញុំ ស្រវាឧបខ្ញុំយ៉ាងណែន
ដោយមិនក្រែង ពីផ្នែកអ្នកដទៃ បើទោះជាពេលនេះ ម៉ោងជាង១០យប់ក្តី
តែក៏តែមានភ្ញៀវព្រមទាំងអ្នកលកើដូចគ្នាដែរ តែគាត់មិនបានខ្វល់ឡើយ…..ខ្ញុំគ្រវាសដៃគាត់ចេញ
សម្លឹងមើលគាត់ ដោយក្តីងើយឆ្ងល់ ថាគាត់កំពុងតែធ្វើអី ចង់បានអ្វិអោយប្រាកដ????)
ភារុណ: សុំទោស សុំទោសបងធ្លាប់ព្យាយាមទទួលយកអូន
បងសារភាពថាបងពិតជាស្រលាញ់អូនពិតមែនតែ បង បងនៅតែមិនមែនអាចក្បត់នៅធម្មជាតិរបស់បង
ក្តីស្រលាញ់ដែលបងមានត្រឹមតែបងប្រុស
តែបងពិតជាមិនសប្បាយចិត្តពិតមែននូវរាល់ពេលដែលអូនព្រងើយនឹងបង ហើយស្និតនឹងអ្នកផ្សេង
មិនសប្បាយចិត្តដែលភាពស្និតស្នាលរបស់ពួកយើងកាន់តែឃ្លាតឆ្ងាយទៅ
បារម្មណ៏ថាបងនឹងបាត់បងអូន ពួកយើងនិងកាន់តែឃ្លាតឆ្ងាយ ហើយក៏ប្រែជាមនុស្សមិនស្គាល់គ្នា
ទំនាក់ទំនងដ័ល្អមួយ នឹងប្រែជាគ្មានន័យ
(គាត់លែងដៃ កែវភ្នែកទាំងសង
សម្លឹងមកខ្ញុំ ដោយក្តីអាសូរ ភាពឈឺចាប់ដែលគាត់កំពុងតែទទួលបាន វាមិនស្មើរនឹង
អារម្មណ៏ដែលទទួលដឹងពីតំណែងរបស់ខ្លួន ដែលនឹងត្រូវគ្មាន សិទ្ឋអ្វីបន្តរទៀត
អនុស្សាវរ៏យ៏ ច្រើនឆ្នាំត្រឹមជាមនុស្សជិតដិត ត្រឹមជាប្អូន ប្រុស តែធម្មជាតិនៃយើងទាំងពីរមិនតម្រូវអោយពួកយើង
បន្តរដំណើរទៀតបាន…………..)
ដារា: ខ្ញុំនៅ ដដែល
មិនមានអ្វីផ្លាស់ប្តូរនោះទេ បងអាចធ្វើអ្វីដែលបង ចង់ធ្វើ ធ្វើតាមបេះដូងខ្លួនឯង
គិតពីអនាគតជាធំ បើទោះជាយ៉ាងណា ក៏ខ្ញុំ នៅតែជាប្អនប្រុសរបស់បងជានិច្ច
ពួកយើងនៅតែអាចបន្តរនៅទំនាក់ទំនងជាបងប្អូនល្អ សុំបងកុំគិតវែងឆ្ងាយ ពេកអី
គួរយកចិត្តទុកដាក់ទៅលើគូរស្រករអនាគត់បងវិញចុសម្រាប់ខ្ញុំ
ខ្ញុំគឺធម្មតាបែបនេះតាំងពីដើមមកហើយ ភាពស្ងប់ស្ងាត់ ភាពឯកការ
តែងនៅជាមួយខ្ញុំជានិច្ច តែខ្ញុំនៅតែអាចមើលថែរខ្លួនឯងបានជានិច្ច
ខ្ញុំនៅតែបន្តរក្តីស្រមៃរបស់ខ្ញុំ អោយបាន ធ្វើជាគ្រូបង្រៀនដ៏ល្អម្នាក់
(ខ្ញុំញញឺមដាក់គាត់ជាមួយកែវភ្នែកដែលពេញដោយការឈឺចាប់ ជាមួយស្នាមញញឺមទៅកាន់ប្រុសល្អ
បើទោះជាវាឈឺ ឈឺលើសពីការំពឹងទុកក៏ពិតមែន ទោះយ៉ាងណាក៏គ្មានជម្រើស ក្រៅពីទទួលយកការពិត
និស្ស័យនេះ ចាត់ទុកថាអស់ត្រឹមនេះទៅចុះ……..)
អរគុណ បាទ នូវការចំណាយពេល អាន របស់អ្នកទាំងអស់គ្នា ជួបគ្នា នៅភាគបន្ទាប់ទៀតណា មិនយូរទេ និងមកវិញហើយបាទ.......មិនដឹងតារា ទ្រាំទ្រនៅទម្ងន់ស្នេហ៏នេះបានឬទេហ្ន? ស្រលាញ់គ្នា រាប់ឆ្នាំ លូវមកយកប្រពន្ឋអីណា ចាំមើលមើរ ដំនើរទៅមុខ និងមានអ្វីប្រែប្រួលឬអត់ ជួបគ្នា ឆាប់ៗនេះ...សុំទោសផងចំពោះឃ្លោងឃ្លា អក្ខរាវិរុទ្ឋ អូចង់បញ្ជាក់ថា ទីតាំមានពិត ខ្ញុំផ្ទាល់ ជាមួយនិងមិត្តភក្តិ ៦នាក់ផ្សេងទៀត គឺជាប់នៅក្នុងនោះពិតប្រាកដមែន ទម្រាំ រកផ្លូវចេញឃើញ គឺ ស្លុតចន្តាអស់ហើយ ហ្នឹងហើយលទ្ឋផល ក្បាលរឹង អត់ស្តាប់ ....បើបានទៅលេងកំពត់ កុំភ្លេចចូលទៅលេង រមណីយដ្ឋានភ្នំឈ្ងោកផងណា សម្រាប់អ្នកចូលចិត្ត ឡើងភ្នំ ដំនើរកំសាន្តបែបផ្សងព្រេងអីហ្នឹង ដឹងថា ត្រូវចិត្តហើយ...
អរគុណ បាទ
ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
Leave a Comment