បន្ទុកបេះដូង “ភាគទី៣”



សុំទោសមិត្តអ្នកអានជាទីស្នេហា ខ្ញុំយឺតទៀតហើយព្រោះតែ ២អាទិត្យនេះ ខ្ញុំរវល់ខ្លាំង ជាមួយការងារ ណនិងមួយទៀត គឺការប្រឡងចេញ Hmmmmmm  មិបាច់រៀបរាប់ច្រើននោះទេ ព្រោះអី ពេលនេះ Admin កំពុងខូចិត្តបែកគ្នាហើយ បែកគ្នា ស្របពេលរវល់ខ្លាំង ស្រប់ពេលប្រឡង បញ្ចប់ឆ្នាំ រ្សប់ពេល ត្រូវ Post នៅ ភាគsad មួយនេះអង្គុយEdit បណ្តើរ Sad បណ្តើរ ……តោះចូលទៅអាន ភាគទី ៣ទាំងអស់គ្នា អានហើយ ឬមិនទាន់អាន ឆ្លៀតពេល សួរសុខទុក្ខ ញុម ផង Admin Brocken Heart  លើកទី៣ ហើយនេះ ចង់រៀង…..
និពន្ឋដោយ: ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
Page: SMS ប្រលោមលោកស្នេហ៏


បន្ទុកបេះដូង ភាគទី៣



យប់រំលង ថ្ងៃយប់បន្តរ គ្រប់យ៉ាងបានប្រែលប្រូលទៅតាមធម្មជាតិ​ខ្ញុំ ប្រឡងជាប់បាក់ឌុប បានដោយសុវតិ្តភាពជាមួយនឹងនិទ្ទេស B ពិសីបាននិទ្ទេសD ចំនែករាត្រី គេក៏បានB ពួកយើងម្នាក់ៗ ក៏បន្តរទៅរកអនាគត់រាងៗខ្លួនទៅតាមក្តីស្រមៃ របស់ខ្លួន ពិសីនាងរើសយកជំនាញ ធនាគារ ចំនែករាត្រី គេរៀន ផ្នែកវេជ្ជសាស្រ្ត ព្រោះថាគេចង់បន្តរដំនែងឪពុកម្តាយ នឹងមកបើកអោយកាន់តែធំជាងមុនទៀតនៅកំពតតែម្តង រីឯខ្ញុំវិញគឺខ្ញុំចង់ធ្វើជាគ្រូភាសាអងគ្លេស ពួកយើងទាំង៣ មិនសូវមានពេលស្និតស្នាលជាមួយគ្នាទេ ដោយសារតែសាលារៀនផ្សេងគ្នា ហើយ កន្លែងស្នាក់នៅក៏ឆ្ងាយគ្នា។


            ឆ្នាំទី១ជីវិតនៅភ្នំពេញ ពិតជាមិនស្រូលនោះទេសម្រាប់មនុស្សគលឈឺដូចជាខ្ញុំ វារាងពិបាកបន្តិច សម្រាប់អ្នកមកពីខេត្តដូចជាខ្ញុំ ពិសេសរឿងភាសាតែម្តង តែដោយសាខិតខំប្រឺងប្រែង ពេលដែលចូលដល់ឆ្នាំទី២ មានអារម្មណ៏ថាខ្លួនបានប្រសើរច្រើន……..២ឆ្នាំហើយដែលខ្ញំនៅជាមួយសៀវភៅ ជានិច្ចបើទោះជាពេលទៅលេងផ្ទះនៅកំពត ក៏មិបានចេញទៅណាច្រើនក្រៅពីនៅផ្ទះ ជួយលក់ម៉ាក់ ជួនកាលក៏ជួបពិសីសំណេះសំណាលគ្នា​ពីនេះពីនោះ ម្តងម្កាល និងពេលខ្លះបានជួបបងភារុណ ជាមួយ ភរិយារបស់គាត់ ក្រៅពីញញឹមរកគ្នា ពួកយើងដូចគ្មានអ្វីត្រូវឆ្លើយឆ្លងគ្នានោះទេ ចំនែករាត្រីវិញ គឺមិនដែលជួបតែម្តង គេមិនសូវមិនស្រុកទេ ដោយសារតែប៉ាគេនៅភ្នំពេញស្រាប់ ម្តាយគេវិញតែងឡើងទៅលេងជានិច្ច ជីវិតជានិស្សិតពេទ្យមិនមានពេលច្រើនសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ ពេលកំពុងតែសិក្សានោះទេ…..ពេលខ្លះមានអារម្មណ៏ថានឹកគេដែរ នឹកគ្រានៅក្នុងល្អាងភ្នំ នឹកសម្តី នឹងការបង្រៀន ក៏នឹកដល់បងភារុណ នឹកដល់អនុស្សាវរ៏យ៏ ដែលយើងមានកន្លងតែ វាគ្រាន់តែជាការចង់ចាំដ៏ល្អតែប៉ុននោះ………………………..
……………………………………………………………………………………………………………………………………………………………………………….
៣ឆ្នាំក្រោយមក

            ឆ្នាំនេះខ្ញុំជានិស្សិតឆ្នាំទី៤ហើយ នៅមិនយូទៀតទេខ្ញុំ អាចនិងត្រឡប់ទៅស្រុកកំណើតជាមួយនិងចំនេះជំនាញរបស់ខ្ញុំទៅបំពេញក្តីស្រមៃរបស់ខ្ញុំ សព្វថ្ងៃនេះក្រៅពីសិក្សាពេញម៉ោង ខ្ញុំក៏ជាគ្រូបង្រៀនភាសាអង្គគ្លេសមួយរូបដែរនៅសាលាឯកជនមួយផងដែរនៅទីក្រុងភ្នំពេញ ជីវភាពអាចទប់ទល់សម្រាប់ខ្លួនឯងបាន បើនិយាយពីទំនាក់ទនងរប់ខ្ញុំ និងពិសិពួកយើងនៅតែល្អដដែលតែមិនសូវបានជួបគ្នាទេ ព្រោះថាគេក៏រវល់ដែរ លឺថាគេនឹងមានដំណឹងល្អឆាប់ៗនេះផងដែរ រីឯកម្លោះសង្ហារបស់ខ្ញុំ លោកវេជ្ជបណ្ឌិត រាត្រីវិញ គឺថារាងស្និតជាងមុន ពីមិត្តរួមថ្នាក់ធម្មតា ក៏ក្លាយជាមិត្តស្និតស្នាល រហូតក្លាយជាអ្នកយល់ចិត្ត ថ្វីបើពួកយើងមិនសូវមានពេលជាមួយគ្នាព្រោះតែម្នាក់ៗមិនមានពេល តែក៏មើលថែរ ក្តីស្រលាញ់ ដែលយើងមានចំពោះគ្នា និងក្តីនឹករលឺកគឺមានស្ទើរគ្រប់ពេល ចំពោះគ្នា រាត្រីនៅ២ឆ្នាំទៀតទើបចប់ ចំនែកមនុស្សម្នាក់ទៀតគឺបងភារុណ តាមពិតខ្ញុំមិនគួររំលឺកពីគាត់នោះទេ ដោយសារតែគេមានគ្រួសាររួចទៅហើយ វាពិតជាលឿនមែន មួយរយះសោះជិត៤ឆ្នាំទៅហើយ ៤ឆ្នាំដែលយើងបាត់បង់នៅភាពសិ្នតស្នាលជាមួយគ្នា ការទំនាក់ទំនងក៏លែងមាន ជួយបគ្នាម្តងម្កាលត្រឹមញញឹម ហើយក៏គេចមុខ ព្រោះតែមិនដឹងថានិងចាប់ផ្តើមភាសាបែបណាទៅកាន់គ្នា ប៉ុន្តែ ខ្ញុំតែងតែបានដំណឺងគាត់ពីអ្នកផ្ទះខ្ញុំទៅវិញ វាពិតជាសោកស្តាយបំផុតសម្រាប់រឿងដែលកើតឡើងចំពោះគាត់ មនុស្សប្រុសល្អស្លូតត្រងម្នាក់បែរជាជួបមនុស្សស្រីផិតក្បត់ទៅវិញ ដោយសព្វថ្ងៃគាត់ជាអ្នកមើលថែរកូនស្រីអាយុជាង២ឆ្នាំតែម្នាក់ឯង………………….មនុស្សស្មោះតែងរងគ្រោះ ព្រោះតែក្តីស្រលាញ់ជានិច្ច……………..


…………………………………………………..…………………………………………………..


                        ក្រោមបរិយាយកាសដ៏សែនអ៊ូអរ នៅក្នុងភោជនីយដ្ឋានមួយនៅកណ្តាលក្រុងភ្នំពេញ នារសៀលល្ងាចនៃថ្ងៃចុចសប្តាហ៏ វាជាទម្លាប់ទៅហើយ ដែលខ្ញុំនិង បងរាត្រី តែងជួបគ្នា ដើរលំហែរ ហាត់ប្រាណ នៅក្នុងក្រុងភ្នំពេញដើម្បីសុខភាព ហើយបន្ទាប់មកគឺអាហារបួស មានស្នេហាជាពេទ្យអញ្ចឹងអាយ គិតពីសុខភាព ជាចំបង ជានិច្ច

            នៅពីមុខខ្ញុំមានមនុស្សជាច្រើន កំពុងតែពិសាអាហារពេលល្ងាច ជាគូរ ជាក្រុមយ៉ាងរីករាយ តែបុរសសង្ហាដែលកំពុងអង្គុយពីមុខខ្ញុំនេះវីញ បែជាធ្វើមុខជូរ ជូរទៅវិញ………………..

ដារា: បងកើតអីហ្នឹង មុខជូរចឹងថ្ងៃនេះ អត់សប្បាយចិត្តរឿងអី ឬក៏ធុញ និងអូន?
រាត្រី: ឆ្កួតគ្មានផ្លូវដែលបងធុញនិងអូននោះទេ តែបងកំពុងគិត ហើយក៏មិនសប្បាយចិត្ត ពេលលឺថា បងភារុណ គាត់មកភ្នំពេញ ហើយពឹងអោយអូនជូនគាត់រកទិញ ម៉ាស៊ីន អ៊ុកស៊ីសែន ធ្វើម៊េចទុកចិត្តបាន វី វរ ភ្លើងស្នេហចាស់អាច ដុតរោលម្តងទៀតទៅគិតម៉េច?
            (ខ្ញុំសើចទៅកាន់គាត់ មើលទៅគាត់យូៗទៅ កាន់តែគួអោយចង់សើច សម្បក់ក្រៅអ្នកណាមិនសរសើរពីភាពហ្នឹងធឹង ភាពជាសុភាពបុរស ភាពសង្ហារបស់គាត់ តែធាតុពិត គឺខ្ញុំឯនេះទេ ដែលត្រូវមើលថែរគាត់ ពូកែង ពូកែខឹង ពូកែប្រច៏ន្ទ ជាពេទ្យមែនពិតគិតពីសុខភាព តែអោយតែខឹង គឺអត់ញាំបាយ បើការងារមិនហើយ គឺមិនញាំបាយតែម្តង បើមិនខលទៅតឿន មិនសួរទេ ដឹងថាអត់បាយ តែម្តង តែក៏ល្អដែរដែលមានគាត់ ខ្ញុំមិនមានអារម្មណ៏ថាធុញ ឬក៏មានសំពាធ តែខ្ញុំបែរជាមានអារម្មណ៏សុភមង្គលទៅវិញ ដែលមានមនុស្សម្នាក់ដែលខ្លាច់បាត់បងខ្ញុំទៅវិញ)

ដារា: ងាប់ស្មានថាមិនសប្បាយចិត្តរឿងអី បងគិតអីផ្តេសផ្តាសហ្នឹង មិនមែនទៅ តែ២នាក់ឯណា ពិសីក៏ទៅដែរ សង្សាគេ ក៏ទៅដែរ
រាត្រី: ចឹងមានន័យថាបើទៅតែ២នាក់ នឹងមិនអាចមានរឿងនោះកើតឡើងហើយមែនទេ បងមិនទុកចិត្តទេ បងទៅដែរ
ដារា: (ខ្ញុំសើច) យ៉ាប់ ទៅណា បងត្រូវទៅរៀន មិនអាចសុំច្បាប់ផ្តេស ផ្តាសនោះទេ សម្រាក់តែថ្ងៃ សម្រាកបានហើយ ស្រលាញ់អូន ត្រូវជឿជាក់លើអូន អូខេ ?

រាត្រី: តែបងបារម្មណ៏
ដារា: ញាំបាយ មួយអាទិត្យជួបគ្នាតែ១ល្ងាចផង ដល់ពេលជួបគ្នាបងធ្វើចឹង?
រាត្រី: អូខេ……………………..អូ បងនឹកឃើញអាយ គឺវីឌីអូខល
ដារា: (ម្តងនេះ ខ្ញុំ ឈ្លក់ទឹកតែម្តង អស់សំណើចនឹងគាត់ ចេះតែរកនឹកឃើញតែម្តង ធ្វើមើលតែខ្ញុំ និងស្អាតដាច់គេ ខ្លាចគេមកដណ្តើមយកទៅមែន? ) អូខេ អូខេ ញាំបាយទៅ

           
            ខ្ញុំ​ញាំបាយបណ្តើរមើលមុខគាត់បណ្តើ់រ នឹកឃើញចង់តែសើចទេ លោក ចេះធ្វើចឹងកើត នេះបើខ្ញុំយករឿនេះទៅនិយាយប្រាប់គេគ្មានអ្នកណាជឿថាលោកគ្រូពេទ្យដ័សែនសង្ហា មានចរឹក ឃ្យូតចឹងទេ ហាហាហាហា តែក៏ល្អដែរ។ តាមពិតទៅ​ វាជារឿងចៃដន្យ ជានិស្ស័យ ឬជាអ្វីអោយប្រកដ ក៏មិនដឹងព្រោះខ្ញុំមិនដែលគិតថា ពួកយើងអាចនឹងដើរមកដល់ត្រឹមនេះនោះទេ ខ្ញុំគិតថាពួកយើងនិងកាន់តែឃ្លាតឆ្ងាយពីគ្នាបន្ទាប់ពីពួកយើងផ្លាស់ប្តូរមករៀននៅភ្នំពេញ​ ទូរស័ព្ទ ហ្វេសបុក ឡាញ ក៏មិនសូវទាក់ទងគ្នា ព្រោះតែភាពអៀនខ្មាស់ តែពីមួយថ្ងៃទៅមួយថ្ងៃ មានអារម្មណ៏កាន់តែស្និតស្នាល គេជាមនុស្សម្នាក់ដែលតែងលើកទឹកចិត្តខ្ញុំជានិច្ច កែប្រែរភាពស្ងប់ស្ងាត់ របស់ខ្ញុំ អោយក្លាយជាមនុស្សដែលពេញដោយស្នាមញញឺម ខ្ញុំក៏ដូចគ្នាក្លាយជាមនុស្សទី១ ដែលស្តាប់គាត់រៀបរាប់ពាក្យក្នុងចិត្ត ជាមនុស្សទី១ ដែលគាត់ជជែកជាមួយ និងពិភាក្សា មួយថ្ងៃទៅមួយថ្ងៃយើងក៏កាន់តែស្និតស្នាល់រហូត មិត្តភាពក្លាយជាស្នេហា បែបនេះ ពួកយើងសុទ្ឋតែដឹងពីបញ្ហាប្រឈម តែវាជាក្តីស្រលាញ់ បើទោះជាខំហាមចិត្តបែបណា ក៏ហាមមិនឈ្នះដដែល មានតែដើរមួយជំហាន គិតមួយជំហានដោយរីករាយ ជាមួយពេលវេលា……………………..មិនសង្ឃឹមថាខ្ញុំ អាចនឹងរួមដំណើរមួយជីវិតជាមួយគាត់ តែខ្ញុំសង្ឃឺមថា គ្រប់វិនាទីដែលពួកយើងកំពុងដើរ គឺពេញដោយសុភមង្គល និយាយតាមការពិតទៅខ្ញុំក៏នៅមិនទាន់ប្រកាដក្នុងចិត្តនៅឡើយថានឹងប្រឈមនិងគាត់ដោយរបៀបនៅឡើយ អ្វីដែលពួកយើងធ្លាប់មាន វាបានក្លាយជាអតីតកាលទៅហើយ អ្វីដែលនៅសល់គឺមានតែការចងចាំតែប៉ុននោះ ហើយអ្វីដែលយើងអាចធ្វើគឺទទួលយកការពិត ទាំងប្រឺងញញឺម ទោះជាកន្លងមកវាមានទាំងភាពរីករាយ ភាពសោកសៅ ការតស៊ូ ខូចចិត្តខកចិត្ត តែយើងនៅមានក្តីស្រលាញ់ ការយកចិត្តទុកដាក់ មើលថែរ និងក្តីស្រលាញ់ដ៏បរិសុទ្ឋ  ជំហានបន្ទាប់ គឺមានតែពឹងផ្អែកលើវាសនាទៅចុះ បើទៅជាពួកយើងមិនអាចបន្តរក្នុងក្តីស្រលាញ់ក៏ពិតមែនតែក្នុងចិត្តខ្ញុំ​ ខ្ញុំនៅតែមានគាត់ជាបងប្រុសជានិច្ច ឆ្លងកាត់បទពិសោធន៏ជីវិតស្នេហានេះ ធ្វើខ្ញុំបានយល់ថា ក្តីស្រលាញ់ដ៏ពិតប្រាកដមួយ គឺមិនមែនទាល់តែយើងដណ្តើមយកវាមកថែរក្សាតែម្នាក់ឯង ឬក៏ទាមទារមនុស្សដែលខ្លួនស្រលាញ់មកស្រលាញ់ខ្លួនវិញនោះទេ គឺសម្រប់ នឹងធ្វើតាមការសម្រេចចិត្តរបស់គេ ត្រឹមដឹងថាគេសុខសប្បាយក៏គ្រប់គ្រាន់………………

ហ៊ឺម សង្ឃឹម ថាការជួបគ្នាលើកនេះ ប្រៀបបានដូចជាការចាប់ផ្តើមជាថ្មីម្តងទៀតទៅចុះ តែលើកនេះសន្យា និងខ្លួនឯងថា វាមិនមែនជាក្តីជាស្នេហា និងមិនអាចអោយវាកើតឡើងម្តងទៀតនោះទេ តែនឹងប្រាកដថា វាជាក្តីស្រលាញ់រវាងបងប្រុស និង ប្អូនប្រុសទៅចុះ……………………..

…………………………………………………………………………………………………………………………………………………………………………………….





ប្រហែលជាឆ្ងល់ហើយថាហេតុអីបានជាខ្ញុំទៅវិញ ជាអ្នកចូលខ្លួនទៅជូនបងភារុណទៅរកទិញទៅវិញ​ ព្រោះមនុស្សមិនដែលទាំងទាក់ទងគ្នាយូមកហើយ សូម្បីតែមុខមិនដែលនិហ៊ានមើលផង………..តែចុងក្រោយបន្ទុកនេះត្រូវធ្លាក់មកលើខ្ញុំទៅវិញ ដោយសារតែពិសិហ្នឹងឯង  គ្នាពឹងពាក់ទៅហើយក៏មិនដឹងថាប្រកែកបែបណា ណាមួយមនុស្សមិនដែលស្គាល់គ្នាឯណា តែគ្រាន់តែថា រាងទើសទាល់បន្តិច ព្រោះថានៅមិនទាន់បានត្រៀមចិត្តនៅឡើយនោះទេ ក្នុងការប្រឈមមុខនឹងគាត់ហ៊ឹម មានតែហ្នឹងទៅ……………………………….

កណ្តាលថ្ងៃចេះ ខ្ញុំ និងបុរសសង្ហា សាច់ដុំ ឌុបគ្នាតាមផ្លូវក្នុងទីក្រុងភ្នំពេញពីកន្លែងមួយទៅកន្លែងមួយដើម្បីស៊ើបសួរពត៏មាន មុននឹងសម្រេចចិត្តទិញនៅម៉ាស៊ីនឧកស៊ីសែន​ និងកុហ្មងធុង ក្លាសសេធំ សម្រាប់ស្តុកគ្រឿងសមុទ្យគាត់។ តាមពិតទៅដូចដែរខ្ញុំប្រាប់ បងរាត្រីអញ្ចឹង គឺថាពិសី និងស្នេហាគេក៏មកដែរ តែដោយសារតែពួកគេរវល់ដូចនេះទើបខ្ញុំ មកតែម្នាក់ឯងដើម្បីជូនគាត់ទៅ……………………………គាត់នៅតែសង្ហាដដែល បើទោះជាមើលទៅរាងចាស់ជាងមុនបន្តិច ប៉ុន្តែរូបរាងសង្ហារបស់គាត់មិនប្រែប្តូរសោះ គ្រាន់តែថាមើលទៅគាត់ដូចជាមនុស្សដែលមានទុកកង្វល់ច្រើន។ នៅក្នុងហាងការហ្វេដ៏សែនរ៉ូមែនតិចមួយ ដែលជាមិនសូវជាពេញនិយមប៉ុន្មានសម្រាប់យុវវ័យ តែវាពេញនិយមសម្រាប់យុវចាស់ដូចជាពួកខ្ញុំ សម្រាប់ជជែកគ្នា តាមពិតខ្ញុំដឹងថាគាត់មិនញាំការហ្វេនោះទេ តែមានតែហាងការហ្វេតែប៉ុននោះដែលជាទីសាកសមសម្រាប់យើងពីរនាក់សម្រាក់ និងរកអ្វីបន្ថែមមកប៉ូវកម្លាំង……………………..

ដារា: ហ៊ឹម មេចក៏បងញាំការហ្វេរដែរចឹង​
ភារុណ: ព្រោះតែគ្រប់យ៉ាងបានផ្លាស់ប្តូរតាមពេលវេលា សូម្បីតែចំណូលចិត្តបង (ប្រុសល្អងើយមុខសម្លែងមើលមុខខ្ញុំ រួចញញឺម យ៉ាងទាក់ទាញ ជាមួយកែវភ្នែកដ៏ស្រទន់មកកាន់ខ្ញុំ អាចនិយាយថានេះជាលើកទីមួយនៅកំឡុងពេលជាង៣ឆ្នាំនេះ ដែលខ្ញំមិនបានឃើញនៅស្នាមញញឺម ថ្ពាល់ខួចទាំងសងនេះ)
ដារា: ហ៊ឹម ហ៊ឹម………
ភារុណ: ​ ម៊េចក៏អៀនបងទៅវិញ មើលទៅអូននៅតែដដែល (សំនួរដែលគាត់បានសួរមកកាន់់ខ្ញុំធ្វើអោយខ្ញុំ ទើរតែម្តង ហេតុអីក៏ខ្ញុំ មានអារម្មណ៏ថា ដូចជារំភើបម្លេះ? ម៊េចក៏មានអារម្មថាស្និទស្នាលម្លេះ មានអារម្មណ៏សុភមង្គល ដូច ដូជាស្នេហាថ្មីថ្មោងម្លេះ? អេ អេ កុំគិតអីផ្តេសផ្តាស)
ដារា: អត់ អត់ មានអីផង មានអៀនណា ………………………………………ចុះបងគិតឡើងទៅវិញរសៀលនេះតែម្តង ឬក៏នៅចាំស្អែកព្រឹក ?
ភារុណ: m បងគិតថាទៅវិញល្ងាចនេះ ព្រោះអី ខ្លាចរចនា យំរកបង
ដារា: បាទ  (ចុមឆាប់មេះ តែ អេយ៉ាងម៊េចចេះ មានអីទាក់ទងនិងខ្ញុំ )
ភារុណ: m រចនា ២ឆ្នាំហើយមិនដែលឃើញពូដារាទៅលេងអីម្តងសោះ បើស្អប់ប៉ារចនា ក៏គួរតែនឹកដល់រចនា ចង់ដឹងថានាង មានសុខភាពបែបណាដែតែនេះ អត់សោះ…….
ដារា: គឺគឺ (សំនួរគាត់ធ្វើអោយខ្ញុំនេះ ស្លាក់តែម្តង ចេះយាយចឹងទៅកើត ខ្លនឯងមានប្រពន្ឋកូនទៅហើយអ្នកណាហទៅហ៊ាន ទាក់ទងរញេរញៃលោក ) ទីង ទីង​ទីង​ទីង (សំលេងFacebook call) ចុម ខលមកមែន
ភារុណ: អ្នកណាគេ លើកទៅ បងមិនរំខានទេ បងទៅបន្ទប់ទឹកបន្តិច
ដារា: (ខ្ញុំ ញញឺមតប រួចក៏ចុចទទួល) អាឡូបាទ លោកគ្រូពេទ្យ ខ្ញុំអត់មានឈឺអីទេ បាទ
រាត្រី: ខ្ញុំដឹងបាទ Teacher តែឥលូវនៅណា ជាមួយអ្នកណា មកពីណា ហើយទៅណាទៀត?​​ ចុះឯណាស្នេហា?
ដារា: បើបងនៅតែបញ្ឈឺបែបហ្នឹងទៀត ខ្ញុំឈប់និយាយហើយ
រាត្រី: ចុម​បងលលេងតើ ឥលូវប្រាប់មកនៅណា ជាមួយអ្នកណា ឯណាបងភារុណ?
ដារា: ចង់អោយឆ្លើយមួយណាមុន​បើសំនួរមួយគ គកនៀក
រាត្រី: មួយណាមុនក៏បាន អោយតែឆ្លើយអោយគ្រប់សំនួរជាមួយ និងហេតុផលសមស្រប់ ហាមកុហក ហើយក្បោះក្បាយ
ដារា: (ហ៊ើយពេលខ្លះ មានអារម្មណ៏ថាក្បែរខ្លួនមានទេវបុត្រសង្ហានៅក្បែរខ្លូន ទាំងស្អាត ឆ្លាត ពូកែរ តែពេលខ្លះវិញមានអារម្មណ៏ថា ដូចកំពុងតែនៅក្បែរលោកចៅក្រមកំពុងតែកាត់ក្តីចឹង ត្រូវឆ្លើយនៅគ្រប់សំនួរ ជាមួយអំណះ អំណាងត្រឹមត្រូវ ហើយពេលខ្លះមានអារម្មណ៏ថាខ្លួនឯងដូចម៉ែដោះ ដែលត្រូវមើលតែកុមារាវ័យ២៥ឆ្នាំដែលតែង ចង់នេះ ចង់នោះ ហើយត្រូវផ្គាប់ចិត្ត ទៀត តែបើគេអោយដូរ ទោះល្អលើសហ្នឹង១០ដង ក៏មិនដូរដែរ ព្រោះអីស្រលាញ់ តែមួយហ្នឹង)




……………………………………………..

                        អាត្រាធ កាន់់តែជ្រៅ តាមផ្លូវដ៏សែនត្រជាក់ ក្រោមស្បៃនៃដំនកភ្លៀងតូចតូច ប្រដេញគ្នា ប្រសាចស្រោចស្របមកកាន់ផែនដី ទាំងគេទាំងខ្ញុំ ខំប្រដេញគ្នាទៅកាន់ទីគោលដៅដែលដើម្បីនឹងនឹងបានសំរាកបន្តិច។ ប្រុសល្អដែលមិនមែនជារបស់ខ្ញុំដែលកំពុងតែអង្គុយពីក្រោយ លូកដៃឧបចង្កេះខ្ញុំពីក្រោយ ផ្អិបទ្រូវដ៏សែនណែន ដែលខ្ញុំខានបានស្គាល់ បានប៉ះពាល់ជាង៣ឆ្នាំ មកផ្អិបនឹងខ្នងខ្ញុំ ក្នុងគោលបំណងខ្លាចក្រែងខ្ញុំរងារ ស្នាមនៃសុភមង្គលក៏បានលេចឡើងដោយមិនដឹងខ្លួន  ភ្លេចថាពេលនេះ គាត់ជាបងប្រុសម្នាក់ ភ្លេចថាខ្លួនពេលនេះមានម្ចាស់ទៅហើយ ភ្លេចថាគាត់ជាមនុស្សប្រុស ជាមនុស្សប្រុសម្នាក់ដែលមិនអាចស្រលាញ់ប្រុសដូចគ្នាបាន….ឥទ្ឋិពលនៃទឹកភ្លៀងកាន់តែខ្លាំង តែដំនកទឹកដែលស្រក់នៅលើមុខ ខ្ញុំបែរជាជាមានរស់ជាតិប្រៃទៅ វិញ វាមិនមែនមានន័យថា ខ្ញុំជាតួរកំសត់ ឬនឹករលឹកដល់អនុស្សាហ៏កន្លងនោះទេ តែខ្ញុំ ពិតជាអរគុណ ដល់ព្រហ្មលិខិតដែលអាចអោយពួកយើងអាចចាប់ផ្តើម នៃទំនាក់ទំនងថ្មីម្តងទៀត ទោះត្រឹមជាអ្នកស្គាល់គ្នាធម្មតា វាល្អពេកណាស់ទៅហើយសម្រាប់ខ្ញុំ កុំថាឡើយជាប្អូនប្រុស….​ក្នុងបន្ទប់ជួលតូចល្មម ដែលមិនដែលមាននណាម្នាក់ធ្លាប់មកស្នាក់នៅជាមួយក្រៅពីលោកគ្រូពេទ្យ តែយប់នេះវត្តមានមនុស្សប្រុសម្នាក់ទៀតដែលជាអតីត មកស្នាក់ក្បែរលើគ្រេតែមួយ មនុស្សប្រុសដែលខ្ញុំធ្លាប់ស្នេហ័ បែរប្រែមកស្និតជាមួយគ្នាម្តងទៀត ក្នុងឋាន:ជាប្អូនប្រុស……
                        ដងខ្លួនដ៏ណែក្តន់ជាមួយសាច់ដុំ ដ៏តឹងហាប់ ប្រុសល្អគេងក្នុងឈុតខោខ្លី ដោះអាវដោយគ្មានក្តីអៀនខ្មាស់ តែខ្ញុំនេះ អៀនចង់ងាប់ហើយលោកអើយ…..គាត់គេងម្ខាង ខ្ញុំគេងម្ខាងម្នាក់ៗសុទ្ឋស្ងាត់ៗរៀងៗខ្លួន សំលេងដង្ហើមរបស់គាត់លឺកាន់តែខ្លាំង ចំនែកខ្ញុំនេះវិញ រសេះរសោះអារម្មណ៏មិននៅក្នុងខ្លួនសោះ ប្រអប់ដៃដ៏ធំ បានលូកដាក់លើពោះ ខ្ញុំភ្ញាក់ព្រើតតែម្តង……..

ដារា:​​ បងធ្វើអីហ្នឹង?
(ស្ងាត់ជ្រៀបមិនតអីមួយម៉ាត់ គាត់ខិតកាន់តែជិត ត្រកងខ្ញុំ ឧបខ្ញុំ ផ្អិបជាប់នឹងដើមទ្រូង ខ្ញុំកាន់តែរើគាត់តែរឹត ខ្ញុំ​យល់ពីបំណង ក៏សម្រេចបណ្តោយតាមគាត់ ដោយលូកដៃឧបគាត់តប ប្រុសល្អរបស
ខ្ញុំ​ តបដោយការថើបថ្ងាស់ ស្នាមថើមដំបូងដែល ខ្ញុំ​មិនដែលទទួលបានពីគាត់អស់រាប់ឆ្នាំមកហើយ….)
ភារុណ: សុំទោស (ពាក្យសុំទោសចេញពីម៉ាត់ប្រុសល្អ ដោយសូរគួរអោយអានិត អំណាចនៃពន្លឺនៃព្រះច័ន្ទ ដែលបានចាំងតាមបង្អួច អាចអោយខ្ញុំមើលឃើញនៅស្នាមថ្ពាល់ខួចទាំងសងរបស់គាត់….  )
ដារា: ហេតុអីបងញញឺម?
ភារុណ: ព្រោះតែបងកំពុងតែមានក្តីសុខ អារម្មណ៏ដែលនៅជិតមនុស្សដែលខ្លូនស្រលាញ់ អារម្មណ៏ដែលបានជួបមនុស្សជាទីស្រលាញ់ ដែលបានបែកមួយរយះធំ អារម្មណ៏នេះពីបាកពិពណ៏រនាណាស់ ដឹងទេ……..
(ស្ថិតក្នុងស្ថានភាពដូចរូបខ្ញុំ​បើសិនជាអ្នក ជារូបខ្ញុំ​ តើអ្នកនឹងធ្វើបែបណា? សម្រេចចិត្តបែបណា? មានអារម្មណ៏បែបណា? នៅបានលឺមនុស្សដែលខ្លួនស្រលាញ់រាប់ឆ្នាំ ពោលពាក្យបែបនេះ ស្រប់ពេលដែលខ្លួនក៏មានមនុស្សម្នាក់ទៀដែលគេក៏ស្រលាញ់យើងខ្លាំងដូចគ្នា ចុះបើគ្រប់យ៉ាងនិងត្រូវឡប់មកដូចដើម តើខ្ញុំ និងត្រូវជ្រើសយកផ្លូវមួយណា​ ចុះ​បើ បើសិនជាគាត់ ចង់ចាប់ផ្តើមជាថ្មី មែន តើ តើ……?)




ទីង ទីង ទីង
(ប្រុសល្អ ប្រលែងដៃចេញពីខ្ញុំ​ សមលែងទូរស័ព្ទ រោទ័ពេញបន្ទប់ សញ្ញាណ ឈ្មោះមនុស្សជាទីស្រលាញ់ កំពុងតែបង្ហាញ ពេញអេក្រង បងភារុណ ញញឺម​ស្មើរ ហុច វាមកអោយខ្ញុំ គាត់ងើបចេញ ដើរទៅ ឈរនៅ​វេរ៉ងដារ ខាងក្រៅតែម្នាក់ឯង ខ្ញុំដឹងពីអារម្មណ៏គាត់ ក៏យល់ពីបំណងគាត់ ដូចគ្នា……………..)
ដារា:        អាឡូ​ អាឡូ បង
រាត្រី:​​​    បាទ អូននៅមិនទាន់គេទេ???

ដារា:        គេងហើយតែបងខលមក ក៏លើកទូរស័ព្ទសិនទៅ ចុះបងវិញ នៅយូមេស នេះ ម៉ោង ជិត១២ ហើយណា តិចស្អែកទៅសាលាមិនទាន់ទៅលោក គ្រូពេទ្យ
រាត្រី:​​​    បាទ មិនអីទេ តែ បងគេងមិនលក់ កំពុងតែគិត នឹក និងបារម្មណ៏ពីអូន នឹងណា​
ដារា:        ខ្ញុំ យល់សំនួរបង
រាត្រី:​​​    អូនយល់ថាមេច? ប្រាប់បងផង​
ដារា:        គ្មានអីទេ ទៅគេងទៅ ណា អូនងងុយ ណាស់ ត្រូវទឹកភ្លៀង ផង​មានអារម្មណ៏ថា ល្វើយ ល្វើយ កុំបារម្មណអ៏ណា គ្មាន រឿងអ្វីកើតឡើងនោះទេ គេងទៅ ស្អែកពេលល្ងាចបានជួបគ្នា ហើយ មែនអត់?

រាត្រី:​​​    អញ្ចឹងក៏បាន​ អូខេ រាត្រីសួរស្តីមនុស្ស សំខាន់…….
ដារា:     បាទបង អញ្ចឹងក៏បាន បងក៏ដូចគ្នាដែរណា ថែរក្សាសុខភាពផងណា​ ស្អែកល្ងាចជូបគ្នា
(បន្ទាប់ពី បិទទូរស័ព្ទពីគាត់វិញភ្លាម ខ្ញុំ ក៏ក្រឡែកក្រសែភ្នែកទៅកាន់បុរសមាឌធំដែលកំពុងឈរនៅវេរ៉ងដា ខាងក្រៅ ប្រុសល្អកំពុងតែឈរជក់បារី បង្ហើរតាមខ្យល់ មើលទៅគាត់កំពុងតែគិត នៅរឿងអ្វីម៉្យាងដែលដែល គ្រាំចិត្តជាយូមកហើយ )
ដារា: បងចេះជក់បារីទៀត?
ភារុណ:  បងជក់ម្តង់ម្កាលតែប៉ុណោះ មិនជាប់លាប់នោះទេ គ្រាន់តែពេលខ្លះរាងស្មុកបន្តិច ក៏ជក់វាបន្ថយអារម្មណ៏ម្តងម្កាលទៅ សុំទោស រំខានអូនហើយ មានក្លិនមិនល្អមែនទេ? ចាំបងគេង នៅខាងក្រោមក៏បាន កុំអោយ​អូនពិបាក
ដារា: (កែវភ្នែកដ៏ទន់ជា្រយរបស់ខ្ញុំ​បានបាញ់ចំទៅកាន់កែវភ្នែក គាត់ ដោយមិនបានព្រិច ដំណត់ថ្លាឆ្វេង ហូរស្រក់បណ្តេញគ្នា ) បើបងចេះគិតបែបនេះ ម្លេះខ្ញុំនិងមិនពីបាកម្នាក់ឯង រស់នៅជាមួយក្តីស្រលាញ់ម្នាក់ឯង គិតតែឯង ស្រមៃតែឯង បងមិនគួរសោះ មិនគួរមកបង្ហាញមុខនៅពេលនេះ ខ្ញុំ​ខឹងនិងពេលវេលា ដែលអោយពូកយើងមានអនុស្សាវរីយច្រើនដល់ថ្នាក់នេះ ខ្ញុំខឹងនិងពេលវេល ដែលអោយពួកយើងជួបគ្នាជាថ្មីម្តងទៀត ខឹងនិងពេលវេលាដែលអោយពួកយើងមានតែពីរនាក់បែបនេះ តើពេលវេលាចង់លេងសើចនឹងខ្ញុំម្លេះ បើអាចរើសបាន ខ្ញុំ សូមដឹងត្រឹមសុខទុក្ខបងគឺគ្រប់គ្រាន់ ខ្ញុំពិតជាមិនចង់ មិនចង់ប្រឈមមុខជាមួយបងបែបនេះ នោះទេ ខ្ញុំ ពិតជាពិបាក ពិបាកណាស់បងដឹងទេ ?????
 ( ប្រុសល្អ សម្លឹងខ្ញុំមិនដាក់ភ្នែក កែវភ្នែកដ៏ក្រហមឆ្អៅរបស់គាត់ បាញទម្លុះ ចំបេះដូង ពាក្យពាជ្យន៏ក្នុងចិត្តរបស់ខ្ញុំ ដែលបានកប់រាប់រយថ្ងៃ ត្រូវបានទម្លាយនូវរាត្រីនេះ )

ភារុណ:  សុំទោស (គាត់ពោលពាក្យសុំទោស ដោយក្រលៀសភ្នែកចេញ) បងដឹងថាបងខុស ដែលបង មើលរំលងនៅក្តីស្រលាញ់របស់អូន បងដឹងថាបងធ្វើមិនត្រូវដែលបងជ្រើសយក អ្នកផ្សេងមករួមដំនើរជីវិត តែពេលនេះក ម្មពារបានតបហើយ អោយបងរស់នៅជាមួយអតីតកាល ជាមួយវិប្បដិសារី ដែលបាន មើលរំលងអូន តែបើអូនជាបង ទើបអូនយល់ ពីតួនាទីកូនប្រុស ម្ខាងគ្រួសារ ជាកូនប្រុស ដែលមានម្តាយចាស់ជរា បងពិត បងពិតជាមិនចង់ធ្វើអោយគាត់ ខកបំណងនោះទេ​ បងស្រលាញ់អូន តែ បងគ្រាន់តែចង់បំណងម្តាយ តើបងខុសមែនទេ អូនក៏ដឹងពីស្ថានភាពគ្រួសារបងដែរតើ ពេលនោះបងពិតជាកំសាក តែអូនបានដឹងថាបងឈឺប៉ុនណាទេ នៅពេលដែលបងធ្វើពុទជាមិនរវីរវល់ តើអូនមានដែលដឹងទេថាបងត្រូវរៀនរស់លាក់អារម្មណ៏ ម្នាក់ឯង តើងវាឈឺប៉ុនណាទេ? …….











ដារា: (គ្រាន់តែលឺបែបនេះ ខ្ញុំ​ស្រឡាំងកាំង មានន័យថា រឿងទាំងអស់ជាការសំដែង រយះពេលជាង ៣ឆ្នាំ គឺមិនមែនមានតែខ្ញំទេដែលរស់នៅជាមូយភាពឈឺផ្សា? អូព្រះអើយ ទេវ តាអើយ ហេតុអីលេងសើចនិងពួកខ្ញុំ​ម្លេះ?)  មានន័យថា ម្តាយបងគាត់បានដឹងរឿងពួកយើង ? បងធ្វើវាទាំងបង្ខំ ?
(ប្រុសល្អ បែរមុខមកជាថ្មី ដោយមិននិយាយអ្វីមួយម៉ាត់ កែវភ្នែកទាំងគូររបស់គាត់បង្ហាញ់ពីភាពឈឺចាប់……ខ្ញុំ រត់ចូលទៅឧបគាត់ទាំងកម្រោល )
ភារុណ:  អូនពិតជាដាច់ចិត្តណាស់ អូនទុកបងចោល មិនដែលខល សូម្បីតែម្តង បើទោះជាអូនទៅលេងស្រុក ក៏មិនរវល់ នឹងបង ជាង៣ឆ្នាំនេះ ជួបគ្នាម្តងក៏គ្មាន អូនដាច់ចិត្តណាស់ បើទោះជាឋានះ ត្រឹមជាមិត្ត ជាបងប្អូនក៏អូន មិនទុកឧកាសអោយបងដែរ អូនចិត្តដាច់ណាស់
ដារា: សុំទោស អូនមិនចង់ទេ តែបងគិតថាអូនរស់នៅស្រួលណាមែនទេ???
(ប្រុសល្អចាប់មុខខ្ញុំងើយឡើង….)

ភារុណ: តើពួកយើងអាចចាប់ផ្តើជាមួយគ្នាម្តងទៀតបានទេ? បងសន្យា ថាបើទោះជាមានអ្វីកើតឡើងក៏ដោយ បងនឹងមិនបោះបង់អូនឡើយ ម្តងនេះ បងនិងចាប់អូនអោយជាប់
ដារា: តែ តែអ្នកផ្ទះបង ម្តាយ បងគាត់និងគិតបែបណា បើសិនជាបងក្លាយជាបែបនេះ​ម្តងទៀត ចុះ
ភារុណ: លើកទីមួយព្រោះបំពេញចិត្តគាត់ បងបានបំពេញតួនាទីជាកូនប្រុសរួចហើយ អាពាហ៏ពិពាហ៏ធម្មជាតិចុងក្រៅយក៏នៅតែបែកគ្នា ម្តងនេះ បងគួរតែធ្វើតាមបេះដូងខ្លួនឯម្តង ​គាត់ក៏បានយល់ បងគួរណាស់តែស្វែងរកនៅសេចក្តីសុខខ្លួន​ឯងម្តង គួរតែធ្វើតាមបេះដូងខ្លួន អ្នកដែលរស់នៅជាមួយបងររហូតគឺជមនុស្សដែលបងស្រលាញ់ មិនមែនព្រោះតែការ បំពេញតួនាទី​នោះទេ  សូមអូនជឿបងចុះ

ដារា: បើទោះជាពេលនអូនជឿបង ក៏វាយឺតពេលដែរ (ខ្ញុំ​ ចាំប់ដៃគាត់ចេញ ដើរចេញទៅជ្រុងម្ខាង វាយោរាត្រី បោកបកជាមួយទឹកសន្សើម កាន់តែខ្លាំងតែធម្មជាតិនោះមិនបានធ្វើអោយខ្ញុំ មានអារម្មណ៏ថារងារនោះទេ តែភាពឈឺចាប់ទៅវិញទេ ដែលធ្វើអោយ ខ្ញុំ កាន់តែ ខ្លាច នូវក្តីស្រលាញ់ ខ្លាចនៅសេចក្តីស្នេហា ទៅវីញ ) បើទោះជាពេលនេះអូនជឿបង ក៏គ្មានន័យដែរ ព្រោះបងក៏ដឹង ថា អូនមានរាត្រី រាត្រីជាអ្នកមើលថែរអូន រាត្រី ជាមនុស្សតែម្នាក់ដែលនៅជិតអូន លួងលោម និងលើកទឹកចិត្ត គាត់ជាមនុស្សល្អ មានក្តីស្រលាញ់ដ៏បរិសុទ្ឋ តើ តើអោយអូនធ្វើបែបណា គិតបែប ណា អោយអូនបែបពីគេមកស្រលាញ់បងម្តងទៀតអូនពិតជាធ្វើមិនបាន  អូនធ្វើមិនបានពីតមែន អោយអូនធ្វើបានចិត្តមនុស្សល្អម្នាក់ វាដូជាអយុត្តិធម៏សម្រាប់គេពេកហើយ គាត់ពិតជាគ្មានកំហុសនោះទេ សុំទោស សុំទោស តើបងអាចប្រាប់អូនបានទេ ថាអូនគួរធ្វើបែបណា បើរឿងដើរដល់ដំណាក់កាលនេះទៅហើយ…..???​



…………………………………………………………………………………………………………………………………………………………………………..
                        នៅយប់នោះពួកខ្ញុំគេងឧបគ្នាពេញមួយយប់ មិននិយាយ មិនបកស្រាយ ពួកយើងមិនបានធ្វើទាំងអស់ ក្រៅពីគេងឧបគ្នា ស្តាប់ចង្វាក់បេះដូងដែលកំពុងតែលោតព្រមគ្នាជាមួយសំលេងដង្ហើម ដកដណ្ឋើណគ្នា ពេញមួយយប់ ខ្ញុំគេងមិនលក់សោះ ប៉ុន្តែមិនមែនខ្ញុំ មានរឿងកង្វល់ ក៏ព្រោះវាជាអារម្មណ៏កាលពី៤ឆ្នាំ វដែលខ្ញុំ មិនបានរំពឹងទុកថា និងមានយប់នេះ បើទោះជាពេលនេះពួកយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយមិនគួរនិងកើតមានតែ ពួកយើងទាំងពីរ ដឹងត្រឹមថាពេលវេលាដែលពួកយើងកំពុងតែមានជាពេលវាលាដែលមានតម្លៃបំផុត វាជាសេក្តីនឹករលឹក ដែលគ្មានអ្វីមកគណនាបាន យប់នោះបើសិនអាចឃាត់ពេលវេលាបាន ខ្ញំនិងឃាត់ ព្រោះតែចង់អោយវាកាន់តែវែងជាងនេះ តែគ្រប់យ៉ាងត្រូវបានកំណត់ដោយពេលវេលា គ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ នៅពេលព្រះទិន្នករចែង ចាំងរស្មីមកលើផែនដីថ្មី វាមានន័យថា ពេលវាលាដែលមានក្តីសុខនេះ ក៏ត្រូវបានរលត់ សំលេងនាលិការោទ៏ហាក់ដូចបានដាស់តឿនពួកយើងអោយក្រោកពីសុបិន្តមកប្រឈមមុខនិងការពីត និងភាពអាត្មានិយម និងការគេចវៀសរបស់ពួកយើង ទាំងនេះជាព្រហ្មលិខិត ឬ ជាការទទួលខុសត្រវរបស់អ្នកណា……………………………?

អរគុណនូវការចំណាយពេល ដ៏មានតម្លៃ របស់មិត្តអ្នកអាន ជួបគ្នា នៅវគ្គក្រោយទៀត។ អធ្យាស្រ័យផងណា ចំពោះកំហុស ឆ្គងផ្សេងៗ

និពន្ឋដោយ: ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
Page: SMS ប្រលោមលោកស្នេហ៏


No comments

Powered by Blogger.