មនុស្សដំបូង ភាគ១ ដល់ ៤ ចប់
រឿងនេះរៀបរាប់ពីប្រវត្តិស្នេហាដំបូងរបស់ក្មេងប្រុសជំទងដ៏លល្ងង់
ម្នាក់ ដែលមិនយល់អ្វីថាជាស្នេហា មិនយល់អ្វីថាជាក្តីស្រលាញ់។ ក្តីស្រលាញ់
បានលាក់ទុកក្នុងចិត្តអស់រយះពេល៣ ឆ្នាំ ទំរាំហ៊ានសារភាពប្រាប់គេ។ ពួកយើងជាអតីតសិស្ស នៃវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ
និពន្ឋដោយ: ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
Page: MSM ប្រលោមលោកស្នេហ៏
មនុស្សដំបូង
ខ្ញុំមានមិត្តភក្តិច្រើន
ប៉ុន្តែខ្ញុំមិនសូវលិចធ្លោទេនៅក្នុងក្រុម ដោយសារតែខ្ញុំស្ងប់ស្ងាត់ជាងគេ
មានអារម្មណ៏ថាកក់ក្តៅណាស់ដែលាមានមិត្តលប់ៗ ដូច សីហា មុន្នី និងអាហេងប៉ិនឡប់ណាស់ អាមួយហ្នឹង ស្តេចកំប្លែង។
នៅក្នុងថ្នាក់ពួកខ្ញុំមានសិស្សិសរុបប្រហែល៤២នាក់ មានស្រីៗស្អាតៗច្រើន ដាលីន រចនា លីតា ជាស្រីស្អាតប្រចាំថ្នាក់
ពួកខ្ញុំហើយ។ អនុស្សាវរីយ៏នោះរីករាយកប់សារីហ្មង ហាហហាហាហ។ អូភ្លេចប្រាប់
កាលនោះទើបតែរៀនថ្នាកទី៨ទេ។ វាជាអនុស្សាវរីយមួយដ៏ដែលស្ថិត
នៅក្នុងខួរក្បាលខ្ញុំសព្វថ្ងៃ យាយមិនអួតទេពូកខ្ញុំរៀនពូកែៗណាស់ណា
តែក៏ជាកំពូលសិស្សខូចដែរហាហហាហា។ ពួកខ្ញុំមួយក្រុមមាន៧នាក់ប្រុសពិត
៣នាក់ស្រីពិត៣នាក់ ហើយខ្ញុំមួយតែជាហ្គេយ តែអត់មានអ្នកដឹងទេ។
ម្នាក់ៗពូកែធ្វើមេអណ្តើកអោយខ្ញុំទៅអ្នកនេះ អ្នកនោះ យាប់ណាពួកនេះ
ផ្សំផ្គុំអីបើគ្នាស្រលាញ់ប្រុសហ្នឹង។ យាយលេងសើអីមានស្រីៗ លួចស្រលាញ់ច្រើនដែរតើតែទៅវាមិនរួច។
ក្រុមខ្ញុំមិនបាច់ដើរលេងគេចសាលាទេ នៅតែក្នុងថ្នាក់ ក្នុងសាលាហ្នឹង
សប្បាយចង់ស្លាប់។ ម្នាក់ៗហា ចិត្តល្អ ចិត្តបានចេះជួយគេ ប៉ុន្តែបើប្រលងម្តងៗ វិញ
ពិន្ទុខុសគ្នាតែកន្លះទេ តវ៉ាងាប់ចោល ។ មិត្តភាពពីមួយទៅមួយថ្ងែកាន់តែល្អឡើងៗ
មួយឆមាសសោះ អាសំលាញ់ខ្ញុំ៣នាក់ (មករា អាហេង និងមុន្នី
)ហ្នឹងមានស្នេហាអស់អាលីង អត់តែខ្ញុំ។ មិនបាច់ខ្ញុំយាយទេ ពេលមានស្នេហា
មិត្តភិត្តវាមិនសូវខ្វល់ទេ មិនដែលនៅ១០០% មែនទេ
ប៉ុន្តែពួកយើងនៅតែមានទំនាក់ទំនងល្អ ។ ពួគវាឆ្ងល់ថាហេតុអីបានជាខ្ញុំមិនរកមួយគេទៅ
មានអីមានអារម្មណ៏ល្អតើ ក្តីសុខមួយស្នេហា និង មិត្តភិក្ត ខុសគ្នាវើយ ។
យាយតាមពិតខ្ញុំស្រលាញ់ប្រុសមែនពិត តែខ្ញុំអត់ដែលគិតថាចង់មានគូអីទេ
នៅម្នាក់ឯងបែបនេះល្អដែរតើមែនអត់។ ខ្ញុំមិនយល់ អត់ទាន់ស្រលាញ់គ្នាជាមិត្ត
បន្ទាប់មកតាមស្រលាញ់ ដល់ពេលស្រលាញ់ហើយធ្វើអីទៀត? ដូចជាមិត្តភិក្តដែលហ្នឹង
ដល់ពេលឈ្លោះគ្នាកាន់តែយ៉ាប់ សូម្បីជាមិត្តក៏មិនអាចផង ត្រូវអត់? នៅម្នាក់ឯង
មានមិត្តភិត្តល្អៗ មានគ្រួសារគួរឲ្យស្រលាញ់ មានលុយមករៀន គ្រប់គ្រាន់ទៅបានហើយ។
រឿងគូរចាំចេះរកលុយចាំគិតមែនអត់។
សីហា: អានេះលប់ហើយគិតច្រើនម៉េះ
ហេង: អើអាឡូយ អញចាំតែមើលទេហា
អើចាំមើទៅពួកអាឆ្គួតនឹងស្នេហ៏ មែនទេមុន្នីពួកម៉ាក?
មុន្នី: អញមិនដឹងទេហ្វើយ អញបុងខ្វល់ពីលីតាអញ
វគ្គបន្តរ (២)
ធ្មេចបើកៗ
២ឆ្នាំ ប្រលងលងថ្នាក់ទី៩ចប់ ជាប់ដោយសុវត្តិភាពគ្រប់គ្នា លទ្ឋផលល្អទៀត
សប្បាយចិត្តដល់ហើយ។
សីហា: ជប់លៀងហីហា?
ខ្ញុំ:
អឺល្អតើ ស៊ីស៊ុប?
រចនា:
Hello Nop Nop មុន្នីទៅណាហើយនៅតែ៣នាក់អញ្ចឹងហា? បាតទៅណាមួយ?
ហេង:
ទៅទិញទឹកបាត់ហើយ ក្រែងទៅមួយលីតា ហេ?
លីនដា:
ប្រហែលចឹងហើយមើរទៅ?
សីហា:
hey ញ៊ាំអីជុំគ្នាម្តងហី
អបអរ លួ្ឋផលប្រឡងម៊េចដែរ?
រចនា:
ហាហាហាហាហាហាហាហ
ខ្ញុំ:
ម៊េចសើចខ្លាំងម៉េស អាក្រក់មើរណាស់ .......ផ្លាច់ មួយដៃចំខ្នង
(តាចឹងអោយតែហាមាត់យាយ ដឹងត្រូវហ្មង ចឹងបានអត់យាយច្រើន ទុកមាត់ស៊ីបាយវិញ)
អួយឈឺណាស់ណាមីអូន
រចនា:
សាច់ច្រើនគ្នាញ់ពេក .......OKយាយចឹងថ្ងៃអាទិត្យនេះទំនេរទេ?
ខ្ញុំចង់អញ្ចើញទៅផ្ទះខ្ញុំលេង
ក្នុងឩកាសខួបកំនើតខ្ញុំណា។
ខ្ញុំ:
អស់លុយទៀតហើយ (គិតក្នុងចិត្ត)
មុន្នី:
ធ្វើអីហ្នឹង ជុំៗ ហា .......នេះទឹកអា៣នាក់
ហេង:
អឹអរគុណហា ជំពាក់សិន
ដាលីន:
ណាលីតាមុន្នី?
មុន្នី:
មកឡូវហើយ នៅតាមក្រោយ ពុងយាយមួយមិត្តភក្តគេ
រចនា
: ទៅទាំងអស់គ្នាហ្មងទៅហី? បានសប្បាយទាំងអស់គ្នា លីតា
នឹងក្រុមពូកខ្ញុំស្រីៗ ក៏ទៅដែរណា
ហេង:
ទៅទៅទៅ ពួកខ្ញុំទៅបានតើ ណេះ ពួកអាដែង?
សីហា:
បាទទៅបានតើ មែនទេអារ័ត្ន
ខ្ញុំ:
អឺ
រចនា:
OK ជួបគ្នាណានៅល្ងាចថ្ងៃអាទិត្យស្អែកនេះណា
តាអត់ទៅជេផ្តាំចាស់ណា។
ខ្ញុំ:
បាទ
(ស្រីៗដើរទៅអស់)
អឺពូកអាឡួយទៅ
ទៅហ្ហែង អរចង់ងាប់ហើយបានគេហៅហា។
សីហា:
អឺ លីនដា ទៅ គឺអញទៅហើយ អាឡប់
មុន្នី:
អឺមែនហ្នឹង តាគេទៅអញទៅហើយ Nop Jup Jup អញ
ហេង:
មែនតា
ខ្ញុំ:
ចឹងអញអត់ទៅទេ ព្រោះអញគ្មាន Nop Jup Jup អីផង
ហេង:
អត់ទេ តាអត់ទៅត្រូវហើយ ពួកអញទៅយកណា អត់ទៅត្រូវហើយហ្ហែង
សីហា:
ចាំពួកអញជួយ ក្រែងជួបគូ អានេះ ស្គាល់២ឆ្នាំ ត្រឹមត្រូវមេះហា
ធ្វើខ្លួនឲ្យស្អាតណា។
(ក្នុងពីធីខួបកំនើត)
មនុស្សច្រើនគួរសម
មានចាស់មានក្មេង ពួកវេន ២ ក៏មកដែរ។ម្នាក់ៗមមាញឹកណាស់ បាយដល់ករ អត់ចេះច្រៀង
បានរាំយោងហាហាហាហ។
សីហា:
ម៊េចហើយហាឃើញគួនៅ?
ខ្ញុំ
: អាឡប់អញមកស៊ី ទេ ទៅ ទៅរក គូរហ្ហែងទៅ ឈឺនោមណាស់ទៅបន្ទប់ទឹកមួយសិនចាំ។
អួយៗ
ហេយហេយម៉េចហ្នឹង ម៉េចហើយបង បងអង្គុយសិនមក (រអិលដួល)
អូឈាមដៃហើយខ្ញុំទៅយកក្រដាសជូតអោយ។
វង្ស:
អួយឈឺ
ខ្ញុំ:
ញែកមេះ (គិតក្នុងចិត្ត)
វង្ស:
អរគុណហើយណា ប្អូនប្រុស។ ប្អូនឈ្មោះអីដែរ?
ខ្ញុំឈ្មោះណារ័ត្ន
ចុះបង ?
បងឈ្មោះវង្ស
អូនរៀននៅសលាមួយរចនាដែរ ឬ?
បាទបង
ហាកបងក៏រៀនហ្នឹងដែរ
តែបងវេន២
ចឹងបានអត់ដែរឃើញ
ថ្នាក់ទី៩ ឡើងទីដប់ដែរមែនបង?
បាទ
អត់ទេបងចូលវិញទី១១ហើយ
អូបាទខ្ញុំចូលវិញទី
១០ សួរស្តីសិស្សច្បង
យប់នោះពួកយើងយាយនោះយាយ
ចែករំលែកបទពិសិធន៏មួយគ្នាច្រើនណាស់ (អូភ្លេចប្រាប់ គាត់សង្ហាណាស់ មុខកាត់ចិន
កំម្ពស់១.75 ហើយស ទៀត តែខ្ញុំក៏មិនអន់ដែរហាហាហាហា)
វង្ស:
តោះអូនទៅតុវិញតោះ
បាទបង
…………………….អូពួកនេះទៅណាអស់ហើយ? រចនា រចនា ពួកវាទៅណាអស់ហើយ
រចនា:
ហាកពួកគេទៅផ្ទះអស់ហើយ ម៊ិចពួកគេខំដើររក ហើយខលអត់ចូល លូវធើមិចទៅចឹង?
(វង្ស
នឹងរចនាជាបងប្អូនជាមួយហ្នឹងគ្នា)
វង្ស:
ចាំបងជួនទៅ ok? តែចាំតិចទៀតណាបានទេ?
បាទបង
(អួយអរស្ទើរហោះ)
ម៉ោងទើបតែ
9:30pm ស្ងាត់ជ្រៀប តែមិននៅតាមផ្លូវ(គាត់ជិះឡាន)ពួកយើងយាយគ្នាច្រើនពីនេះពីនោះ
មិនអផ្សុកទេ។
វង្ស: ផ្ទះនេះមែនទេ?
បាទបង
អរគុណហើយណាបងប្រុស
វង្ស:
បាតមិនអីទេអរគុណដូចគ្នា ជួបគ្នាឩកាសក្រោយណា រាត្រីសួរស្តីណារ័ត្ន
បាទបង
bye bye
ម៉ាយប់ដេកឃើញតែមុខគេសុទ្ឋហ្មង
ញញឹមម្នាក់ឯង សើចម្នាក់អែង វាជាស្នេហាមែន មិនដែលទេលោក អឺយ លោក លើកទីមួយហើយខ្ញុំ។
……………………
ពេលវេលាកន្លងហួសទៅលឿនដល់ហើយ
មិត្តភិក្តខ្ញុំសីហា នឹងមុន្នី បានដូរសាលា រីឯហេងវិញទៅ ស្រុកក្រៅបាត់
បើស្រីៗវិញមិនបែចនិយាយទេ មិនមែនជាទីចាប់អារម្មណផង។ ដោយសាមូលហេតុនេះ
ទើបខ្ញុំសំរេចិត្តដូរថ្នាក់ទៅរៀនវេន២ ក្នុងចិត្តគិតថាក្រែនបានជួបបងវង្ស
បានញឹកញាប់ជាងនេះ (ចង់ជូបគេសោះ ខ្ញុំនៅតែគិតថាវាជាការចូលចិត្ត
មិនមែនអារម្មណ៏ស្នេហាទេ) ដោយសារបានដំបូន្មានពីអ្នកគ្រូ គាត់ថាខ្ញុំរៀនពូគែ
ចឹងផ្លោះហ្មងទៅ ទៅរៀនទី១១ ហ្មងទៅ។ ក៏ជាគំនិតល្អដែទៅរៀនមួយបងវង្ស ហាហាហាហ។
ដល់ថ្ងៃចូលរៀន បងវង្សធ្វើមុខផ្លើៗ ពេលឃើញខ្ញុំអង្គុយរៀនក្នុងថ្នាក់មួយ។ គាត់សើចញឹមៗ
ហើយចេះតែមើមុខ្ញុំ ខ្ញុំអ៊ានសឹង ស្លាប់។
បងវង្សរៀនមធ្យមទេ
ប៉ុនតែគាត់ពូកែណាស់លេងបាល់ណាស់ បាលទាត់ បាលទះ បាល់បោះពួកែណាស់។
នៅក្នុងក្រុមគាត់លេចធ្លោជាងគេ ជាមនុស្សប្រុស ដែលមានសណ្តាប់ធ្នាប់
ជាទីគួរអោយរាប់អានរបស់មិត្តរួមថ្នាក់ឩស្សាហ៏ណាស់ អូរច្រៀងពីរោះទៀត គាត់បានណែរនាំមិត្តរួមថ្នាក់ថ្មីដល់ខ្ញុំ។
បាតកក់ក្តៅដល់ហើយមានអារម្មណ៏ថាចង់រៀនហ្មង ហាហាហហា។
ពេលវេលាដើរទៅមុខរហូត តែមួយភ្លែត១ឆមាសបាត។
ខ្ញុំមានអារម្មណ៏កក់ក្ដៅណាស់ គាត់ជាបុរសពេញលក្ខណះម្នាក់
គាត់មើថែរខ្ញុំគ្រប់បែបយ៉ាង គ្រាន់តែអត់ញ៉ាំបាយព្រឹកក៏មិនបានដែរ (អ្នកនៅក្នុងថ្នាក់បង្អាប់ថា
ពួកយើងលាញ់គ្នា ហាហាហាហាហ ) តែខ្ញុំក៏មិនប្រាកដដែរ
បើយាយថាខ្ញុំចូលចិត្តគាត់ត្រូវជាង។
ថ្ងៃមួយនៅសាលាមានការប្រកួតបាលទាត់មិត្តភាពជាមួយសាលាផ្សេងៗ
ដូច្នេះទើបគាត់នឹងក្រុមតែងហ្វើកហាត់បន្ថែមដើម្បីការប្រកួតនោះ។
មិនបាច់ប្រាប់ក័ដឹងដែរមែនទេ ថា អត់មានឈ្មោះខ្ញ,ចូលទេត្រូវ អត់? តយូបានចូលរួម។
នៅតែតែ២ថ្ងៃទៀតប្រកួតហើយបង ចុះបងត្រៀមខ្លួននៅ?
វង្ស:
បាតok ហើយ កុំភ្លេចមកណាមើរណា
បាទបង
ចុះរាលថ្ងៃនេះក្រែងខ្ញុំកំដរបងរាល់ថ្ងៃហើយតើ
វង្ស:
hahahah បាត លូវបង ទៅហាតហើយ គុយមើហ្នឹងហើយណា ចាំបងជូនទៅផ្ទះ
(ម្យាងដែរមានគេជូនទៅ មក រាល់ថ្ងៃ ) អូរ័ត្នហា ទៅទីញទឹកមួយយួរមក ណាយកអាត្រជាក់ណា។
បាទបង។
ស្តាប់ចំរៀងបណ្តើរៗ
មើរប្រុសស្អាតបណ្តើ មានអារម្មណ៏ល្អណាស់ បើពេលវេលារីករាយមួយនេះនៅមានរហូត
ដឹងបាយចិត្តមេចទេ?
វង្ស:
រ័ត្ន រ័ត្ន រ័ត្ន រ័ត្ន រ័ត្ន (បងវង្សស្រែក)
ផ្លាច់
មួយបាល់កណ្តាល់មុខ ពុងគុយស្រមើស្រម៉ៃ អាងិតមុខឆឹងហ្មង
ចាបហើរពេញក្បាល..............(គិតមើឈឺមេចទៅ)
វង្ស: រ័ត្ន រ័ត្ន
រ័ត្ន រ័ត្ន រ័ត្ន មេចហើយៗ មេចៗហើយ (គាត់បីខ្ញុំ ស្រែកលឺៗ ភ័យដល់ហើយមើលទៅ ម្នាក់ៗរត់មករកខ្ញុំ
ខំជួយរិត ខ្ឡះទៅទិញប្រេងកូឡាមកលាបអោយ)
អួយៗ
អត់អីទេ អត់អីទេ តែដូចជាឈឺមុខមួយចំហៀងណាស់បង ហាឈាមច្រមុះបាត់……….
វង្ស:
នៅអោយស្ងៀម បងជូតអោយ សុំទោសណា បើមិនចាំបងទេ ក៏មិនបែបនេះដែរ សុំទោស
(មើលទៅបារម្មដល់ហើយ ប្រុសល្ងង់ធ្វើចេង ខ្ញុំបាកទ្រាំណាស់ បេះដូងលោតដុកដាក់ៗហ្មង)
ចាំអត់កាលពីមុនអួនជូតឲ្យបង លូវបងជូតអោយវិញ ហាហាហាហរួចគ្នា។
យ៉ាប់ណាស់ខ្ញុំមិនចង់សង់ចឹងទេ ឈឺចងស្លាប់ហើយ។
វង្ស: តោះបងជួនទៅផ្ទះណា (ពេលមករៀនគាត់ជិះមូតូទេ)
បាទបង
តោះ
ស្អែកឡើង ម៉ែអើយហើម មួយចំហៀងហ្មង ទៅរៀនម៉េច ? ចុះខានស្អែក
គេប្រកួតបាល់ ម៉េចបានទៅមើរ ?
អាឡូបង វង្សមិនបែចមកយកទេ ខ្ញុំអត់បានទៅទេ ណា។
វង្ស: មេចចឹងហា?
មុខ
ហើម មួយចំហៀងហើយបង ឈឺណាស់
វង្ស:ហាហាហហាហាហាហ
នៅសើចទៀត
យ៉ាបហ្មង។
វង្ស:អូខេ
ចាំបងសុំច្បាប់អោយ ណា
បាទអរគុណបង។
.
.
.
ទឺត
ទឺត អាឡួបងវង្ស មានការអីបង?
បើកទ្វាតិចមក
បងយកថ្នាំមកអោយណា
បាតបង
យកមកធ្វើអីខ្ញុំមានហើយ។
តែថ្នាំបងល្អជាងណា
លូវចេញមកយកមកណា
អត់ទេ
ខ្ញុំអោយប្អូនខ្ញុំមកយកជំនួស មិនហ៊ានចេញទៅជួបទេបង។
ចុះស្អែកបានទៅមើលការប្រកួតអត់ហា?
បាទបងប្រហែលអត់ទៅទេ
ព្រោះមិនដឹងស្រកនៅអតត់ផង?
ចឹងយើងអាចនិយាយទូរស័ព្ទបានណេះ
មុនបងចូលប្រកួត?
បាទបង
(អាប៉ិនេះស៊ីអារម្មណ៏ណាស់......... ហ៊ើយលាញ់គេមែនទែនហើយខ្ញុំ បើយ៉ាងហ្នឹង
ទប់ចិត្តមេចជាច់ហា?) ចាំយាយគ្នាតាមទូរស័ព្ទណា ?
បាទ។
.
ម៉ោង5 :30pm
វង្ស: អាឡូអូន
ក្រុមបងឈ្នះហើយ ណា ៣ស៊ី ២ឡូ យអត់ ? លូវបងនិងក្រុមទៅជប់លាង ព្រោះ បានប្រាក់ រង្វាន់
២០០$ ណា
បងទៅយកលូវហើយ ប្រញាប់រៀបចំខ្លួនទៅណា ម៉ោង6:30pm ជួបគ្នាOK?
ទេ ទេ
ទេ អត់ទៅទេ មុខនៅមានស្នាម ស្រក់ហើម ប៉ុន្តែ
នៅតែ ក្រហម មិនទៅទេ។
វង្ស:
យប់គ្មានអ្នកណាមើលឃើញទេ។
ទេ
មិនទៅទេ បងទៅចុះ
វង្ស:
បើណារ័ត្នមិនទៅបង ក៏មិនទៅដែរ
ហា?មិចចឹង OKទៅក៏បាន
តែលូវបងទៅជប់លាងចុះ ពេលណាក៏បានពេលបងចេញមក បងអាចមកជួបខ្ញុំនៅផ្ទះបានណាok? ខ្ញុំនមិនចង់ជួបគេឯងទេ
NaNaNaNa តែ២នាក់បានហើយ
វង្ស:
OK ចឹងក៏ចឹង
ចុះ ជួបគ្នាយប់នេះ កុំខានណាចឹង
បាទបង
(ចង់ជួបដែរហ្នឹង បែក១ថ្ងៃ នឹកសឹងអីហើយ ).
អាឡួៗ បងវង្ស់
មានការម៉េចហើយបង ?
វង្ស: បងទៅយកឡូវណា?
ហា
លឿនម៉េស? ម៉ោងទើប 7:30pm ហ្នឹង ចុះបងអត់ទៅជប់លៀងទេហ?
វង្ស:ទៅតា
លូវមកវិញហើយ បងមកមុន ហាមបដិសេធណាយាយគ្នាហើយ បងទៅយក ទៅញ៉ាំPizza មួយគ្នា
បងចង់ជប់លៀងមួយ បើអត់ទៅខឹងហើយ។
(ដឹងថើមេចទេ ) បាទបងទៅក៏ទៅ មកយកមក
វង្ស:
លូវនៅមុខផ្ទះហ្នឹងណា ចេញមក។
ហា? ចាំម៉ាភ្លេត(អាតាប៉ិនេះ
ស្លន់ស្លោជាងឯងទៀត) ។
យ៉ាប់ហ្មងថាអត់ទៅទេមិនចេះស្តាប់គ្នាសោះ
មើលមុខមើមេចដែរ?
វង្ស:ហាហាហាហាហាហាហ
ផ្លាច់
វង្ស: អួយ ដៃធ្ងន់មេះឈឺណាស់ណា
សមមុខហើយណាឲ្យសើចគេធ្វើអី?
វង្ស: ថាលេងទេ ថ្ពាល់ក្រហមចឹងទៅអាតតើ
(អៀនចងស្លាប់) តោះទៅ
នៅមើរមុខអីទៀត ហេវហើយណា។
ពេលវេលាតែពីនាក់បែបនេះRomantics ដល់ហើយ បើគេសារភាព សុំស្រលាញ់ពេលហ្នឹងហ្មង
ដឹងមេច ទេហ្ន? ញ៉ាំបណ្តើមើរមុខគ្នាបណ្តើរ យាយពីនេះពីនោះ សុទ្ឋតែជារឿងគេ
អត់មានរឿងផ្ទាល់ខ្លួនអីតិច (អាប៉ិនេះស៊ីអារម្មណ៏ដែរហ្នឹង) ម៉្យាងដែរមានគេយកចិត្តទុកដាក
យកចិត្ត យកថ្លើម សំខាន់ម្នាក់នោះជាមនុស្សដែលយើងចង់នៅជិត នៅក្បែរទៀត
មានក្តីសុខដល់ហើយ (លាញ់គេមែនទែនហើយខ្ញុំ
អារ័ត្នហាភ្ញាក់ឡើងអ្វី)
វង្ស: រ័ត្ន ៗ មេចហើយ ហេហេ ភ្លឹកអីហ្នឹងហា?
បាទៗ
បង អត់អីទេ(អាប៉ិនេះឆ្លាតគ្រប់មុខ តែរឿងនេះល្ងង់មេះ តាមដំនើរទៅ)
វង្ស: រ័ត្នហា?
ហា?
វង្ស: បងមានអារម្មណ៏ថាបាយចិត្តណាដែលបានស្គាល់រ័ត្ន
រយះពេល១ឆ្នាំជាងនេះ មានន័យណាស់ដែលមានប្អូនជាមិត្តភិក្ត មែនណា
មិនជឿទេ
កុហក បោកសុទ្ឋ។
វង្ស; មាក្រ រញ៉ឡូវហើយ កុំក្បាលខូចពេកណា បងយាយមែនណា
(ដឹងកាលគេសុំស្រលាញ់ទេលោកអឺយ? គិតក្នុងចិត្ត)
វង្ស: បងចង់រក្សទំនាក់ទំនងនេះអោយបានយូរ
បងស្រលាញ់ប្អូនដូចប្អូនប្រុសចឹង។
(ស្លាប់ហើយ មេចមិនដូចសង្សាណោះ
នៅកុហកខ្ឡួនឯដល់ពេលណាទៀតអា ហ៊ា?) បាទបងខ្ញុំក៏ដូចគ្នាដែរបាទ លោកបងJ
វង្ស:
ហាហាហាហល្អបង្អូនប្រុស
បងហា
បងមានអារម្មណ៏មេចពេលគេថាយើងស្រលាញ់គ្នាចឹង ហា?
វង្ស:
មិនអីទេសំរាប់បងចុះអូនវិញហា?
អត់អីផង
ធម្មតា តាមពិតទៅពេញចិត្តសឹងស្លាប់ហាហាហហាហាហា
វង្ស: ក្មេងក្បាលខូច តោះញ៉ាំ នៅច្រើនណា
ចង់ថែមអីទៀតអត់អូន?
អត់ទេឆ្អែតហើយបង
ទៅគិតលុយហ្មងទៅ ហើយជិះមាជុំ ចាំត្រលប់ទៅផ្ទះ ណោះ?
យប់នោះបាយនោះបាយ
ដល់ហើយអាហាពេលល្ងាចដ៏មានន័យ តែ២នាក់ទៀត Pizza
Company នៅមាត់ទន្លេ ជាន់លើស្ងាត់ជ្រៀប
អត់មានមនុស្សសោះ ហាហាហាហ Supper romantic។ អង្គុយពីក្រោយគេ ចង់អោបចង្កេះដល់ហើយ
មិនដែរសោះសម្បីតែម្តង តែបើកាន់ដៃ ធ្លាប់ ដែរតើ ហាហាហាហាហ ម៉្យាងដែរ……..
.
.
.
ខែរងាបានមកដល់ទៀតហើយ
វាជារដូវដែលខ្ញុំចូលចិត្តមែនទែន រីករាយណាស់ ចង់អោយរដូវនេះមានរយះពេលយូដល់ហើយ
ប៉ុន្តែកុំអីបើ បងវង្សចាញ់រងាណាស់ ផ្តាសាយ់ជាប់ មិនសូវបានមករៀនទេ ខ្ញុំតែងយកមេរៀន
នឹងលំហាត់អោយគាត់ហូតហ្នឹង ពន្យល់គាត់ដល់ផ្ទះ រកណាបានសេវាកម្មប្រុស ស្អាត់
ឆ្លាត ហើយគួរអោយ ស្រលាញ់ទៀត(អ៊ូត តិចហើយណា)
ថ្ងៃនេះថ្ងៃសៅ
បងវង្សម៉េចហើយទេ ម្សិលមិញអត់មករៀន
ហើយព្រឹកនេះអត់មកទៀតចាំថ្ងៃអាទិត្យចាំយកមេរៀនអោយ តែ Call ទៅគាត់តិចសិន។
អាឡួបង? មករៀនអត់ហ្នឹងព្រឹកនេះ?
វង្ស: បង បង នៅផ្ទះ អត់ស្រួលខ្ឡនទេអូន…..ទូតៗ ទួតៗៗៗ
បងវង្ស
បងវង្សៗៗៗៗ ធ្វើមេចទៅៗ កើតអីចេះ …….រតនាសុំច្បាប់អោយគ្នាផង ខ្ញុំរវល់តិចអត់បាន
នៅរៀនទេ ណា សុំច្បាប់គ្រូឲ្យផង អូបងវង្សផងដែរណា…..
រតនា: អឺដឹងហើយទៅចុះ
.
.
.
បងវង្សៗ បងវង្ស ហា បើកទ្វារខ្ញុំតិចមើ
? ជេ ជេ ហាបើកទ្វាតិចឲ្យខ្ញុំចូលតិច មានអ្នកណានៅផ្ទះទេ?
អុញស្ងាត់ជ្រៀបចឹង? តិចមានរឿអីទៅ? ធ្វើម៉េចចូលបាន? អូមានតែផ្លោះរបងហើយ មើលទៅ
ប៉ុន្តែឡើងម៉េចទៅ លោក ? ស៊ូៗៗៗៗៗ ឡើងតរួចហ្នឹង។
អាកអា អួយ បែកគូទខ្ញុំហើយលោកអើយ ……ឈូៗៗៗៗៗៗ Luckyៗ កុំព្រូស(ចេះវាស្គាល់
កុំអីខាំឯងបាត់ ដឹងមានចង្គោមទេមើលទៅ?) ។ អុញ អត់ចាក់សោងផងទៅណាអស់ហើយ បងមាស និង
ប្រព័ន្ឋកូនក៏អត់នៅ (បងវង្សនៅជាមួយបងស្រី ព្រោះម្តាយឩពុកគាត់ទៅ នៅជាមួយបង
ប្រុសច្បងនៅឯUSA ៥ឆ្នាំហើយ
គាត់ជាកូនពៅ) បងវង្ស ៗៗៗហា
នៅក្នុងបន្ទប់ហើយមើទៅ អត់បិទទ្វាទៀត។
បងវង្សៗៗ
បងម៉េចហើយហា? អួយក្តៅខ្លាំងមេះ? ធ្វើម៉េចទៅ? ទឹកក្តៅៗៗ
ហាច្រលំទឹកត្រជាក់យកមកស្អំសិន (គាត់ចាប់ដៃខ្ញុំជាប់)
វង្ស: រ័ត្នៗៗៗៗៗកុំទៅណា រ័ត្នៗៗៗៗ
បាទៗៗៗបងខ្ញុំនៅហ្នឹងទេ
ខ្ញុំនៅហ្នឹងតើ (លួចញញឹម ) ចេះមមើរកខ្ញុំដែរចាំស្តាប់មើមានយាយ ឈ្មោះស្រីផ្សេអត់? អូឡប់ហើយទៅយកទឹកសិន
មកស្អំសិនបានៗក្រែងបានបញ្ចុះកំដៅខ្លះ។
ក្បាលនៅអោយស្ងៀមមើរ
តាប៉ិនេះយ៉ាប់ហ្មង។ ត្រូវជួតខ្លួនទៀត តែទាល់តែដោះអាវ
យីនៅអ៊ានអីទៀតមនុស្សឈឺជិតស្លាប់ហើយ អ៊ីកៗៗ ធ្ងន់ម៉េះស អ៊ីកៗ
អីពាក់អាវយឺតពិបាកដោះណាស់នែក។ អូរស្លាប់ហើយ ស្គាល់១ឆ្នាំជាង
ជាលើទីមួយហើយដែរខ្ញុំបានឃើញរូបរៀងគាត់បែបនេះ សាច់ដុំកង់កង់ ដើមទ្រូង២ចង្អាមកន្លះ (ហាហាហាហឆ្លៀតវាស់ទៀត)
សឡើងម៉ត់ហ្មង ចងក្តៅខ្លួនដែរខ្ញុំ។ អួយទំរាំជួតបានទាំងមុខក្រោយមានងាយទេ ធ្ងន់ណាស់
។ អូត្រួវដូរសំលៀកបំពាក់ទៀត ព្រោះខ្លិនជួរហើយ ធ្វើម៉េចទៅ? កុំគិតច្រើនជួយមនុស្ស
តែខ្ញុំពិតជាអ៊ៀនមែន ណាមិនដែរ មិនដែរទេ មនុស្សដំបូងហើយ ក្នុងជីវិត។
អួយមិនបាច់ខ្ញុំយាយទេ ដឹងស្រាប់ហើយអ្នកកីឡា រាងកាយម៉េចហ? ok សំរេចផ្លាស់ខោ អាវហើយ ជួតខ្លួនហើយ
ដាក់ទឹកកកស្អំក្បាលសិនជាការស្រេច។
ជំហ៊ានបន្ទាប់ដាំបបរចៀនពងទា ទុកអោយគាត់ សិន
នៅត្រូវរៀបន្ទប់ទៀត រញេរញៃដល់ហើយ។
វង្ស: រ័ត្នៗ (សំលេងខ្សោយៗចេញពីបន្ទប់ទទួលភ្ញៀវជិតបន្ទប់គាត់)
រ័ត្នៗៗៗ រ័ត្នមែន?
បាទ
ៗបាទបងគឺខ្ញុំ បងម៉េចមិនសំរាក ចេញមកក្រៅធ្វើអី ឃ្លានហើយមែនទេ ម៉ោងជិត១០ហើយ
តោះខ្ញុំរៀចចំជួនណា។
វង្ស: បាទអូន បងមិនអីទេ តែមានអារម្មណថាឈឺក្បាល
ណាស់វិលមុខចង់តែដួល អូនធ្វើ ធ្វើអី ទិញគេញ៉ាំទៅបានហើយកុំឲ្យពិបាក។ អួយបង
ធ្ងន់ក្បាលណាស់ ជួយយកអារងារតិច បងរងាណាស់។
បាទបងៗ
ខ្ញុំជួយពាក់សំរាកឲ្យស្រួលទៅនៅសាឡុងហ្នឹងហើយ ខ្ញុំទៅយកបបរ ញ៉ាំហើយអាងលេបថ្នាំ ណា។
វង្ស:បាទ(សំលេងខ្សោយ និយាយលក្ខណ:រង្វើ រង្វាយ )
មោះបងញ៉ាំបបរណា
វង្ស: អ៊ីក ៗៗ បងអង្គុយអត់កើតទេ វិលមុខណាស់។
បាទៗមិនអីទេ
បងគេងចុះខ្ញុំបញ្ចុក
វង្ស: (លួចញញឹម)
ខូចដែរតើ
តាប៉ិនេះ(គិតក្នងចិត្ត) ហាមាត់មកបង ញ៉ាំឲ្យច្រើនណា ឆាប់ជាលឺអត់បង? (មានអារម្មណ៏ថាដូចប្រព័ន្ឋគេម៉ែចទេខ្ញុំ)
វង្ស:
រ័ត្នបងឈប់ហើយអូន
ហាទឹមញ៉ាំបានតិចហ្នឹង?
វង្ស: ឈប់ហើយអូន ជួយគ្រាបងទៅបន្ទប់តិចបានទេ ?
បាទបង………..Ok ញ៉ាំថ្នាំហើយសំរាកចុះ
ខ្ញុំទៅរៀបចំខាងក្រៅបន្តិចណា.
វង្ស:ទេៗៗៗៗកុំទៅនៅហ្នឹង ហើយ នៅហ្នឹងហើយ
អូនបងរងារណាស់
ដណ្តប់ភួយទៅចឹង
វង្ស: អូនអាចឲ្យបងអោបទេ កំដៅចេញពីខ្ឡួនមនុស្សទើបកកក្តៅ
(គិតមិចទៅ ខ្ញុំ ចង់វាចង់ហើយ តែខ្ញុំអ៊ៀនណាស់
លោកអើយលោក)
វង្ស: មនុស្សជិតស្លាប់ហើយអូនមិនជួយទេហេ?
OK OK ក៏បាន។ ពេលនោះជាលើទីមួយហើយ ដែលខ្ញុំស្ថិតនៅក្នុងរង្វង់ដៃមនុស្សដែលខ្ញុំស្រលាញ់
ខ្ញុំមានអារម្មណ៏ មានក្ដីសុខណាស់ ពេលជិតគាត់ ខ្ញុំ ខ្ញុំកាន់តែលង់ជ្រៅមែនទែនហើយ
ក្នុងខួរក្បាលខ្ញុំ មានសំនួរជាច្រើបានសួរមកកាន់ខ្ញុំ ធ្វើឲ្យខ្ញុំកាន់តែភ័យ
កាន់តែខ្លាច បាត់បងគាត់ ខ្លាច់មិនមានពេលបែបនេះជាមួយគាត់ម្តងទៀត។ ទឹកភ្នែកស្រក់ ហូរ
ថ្ពាល់ ដោយមិនដឹង ខ្លួន។
បងវង្ស
ៗ ខ្ញុំ មានរឿងមួយចង់ប្រាប់បង បងហា? ហាក់ដេកលក់ពីកាល អាប៉ិនេះ អួអន់ក្តៅតិចហើយតើ ឆាប់ជាណា
ប្រុសល្ងង់ ខ្ញុំបារម្ភ ណាខ្ញុំស្រលាញ់អ្នកហើយ ប្រុសល្ងង់
បន្ទាប់មកខ្ញុំបានខិតទៅជិតមុខគាត់
ហើយបានលួចថើបគាត់ តិច ញញឹមម្នាកឯង ភ្លេចៗខ្លួន ស្រាប់តែលក់ ក្នុងរង្វងដៃគាត់
ដឹងតាំងពីកាល។
ភាគបន្តរ៤ (The End)
បងវង្សៗ ទៅណាហើយ អួយឈឺក្បាលមេះ
ស្អីហ្នឹងលើក្បាល(កន្សែងត្រជាក់)។ បងវង្សៗ ប្រៅយៗ (រលំស្នួលខោអាវ ដែលខ្ញុំបានតៅង)
វង្ស: អូនៗ អូន អូកើតអីអត់ហ្នឹងហា?(គាត់ដូចជាភ័យស្លន់ស្លោ
ណាស់មើលទៅគាត់ដូចជាឈឺជាងខ្ញុំទៀត)
អូពកក្បាលបាត់ហើយ ឈឺអត់ៗពៅ (លើទីមួយហើយដែលគាត់ហៅខ្ញុំបែបនេះ បង្ហាញពីការកក់ក្តៅជាងពេលណាណាទាំងអស់)
បង បងមិនអីទេ ខ្ញុំគ្រាន់តែវិលមុខ
នឹងមានអារម្មណ៏ថាអស់កំលាំង។ចុះបងម៉េចហើយ? ជានៅ?
វង្ស: បងមិនអីទេ ស្រលះខ្ឡួនល្អណាស់ ដោយសារបានអ្នកគ្រួពេទ្យពូកែរ ជួយមើលថែ
តែលូវទុកអោយបង មើថែអូនម្តង (មិត្តអ្នកអានអើយ ខ្ញុំពិបាកយាយពីអារម្មណ៏នោះណាស់
សប្បាយចិត្តដល់ហើយ) សុំទោសតាមមើលទៅ អូនឆ្លងពីបងហើយ បានទៅជាក្តៅខ្លួនបែបនេះ។ តោះឡើងគេងទៅ បងទៅយកថ្នាំ និង
បបរមកឲ្យញ៉ាំណា។
បងវង្ស
ពួកគាត់ទៅណាអស់ហើយ ផ្ទះស្ងាត់ម្លេះ?
វង្ស: បងស្រីគាត់នាំកូនទៅលេងផ្ទះបងប្អូនខាងប្តី នៅកំពង់ចាម
ខានស្អែកបានមកវិញ។
អូបាទ
យាយចឹងម៉ោងមាណហើយ ហាបង?
វង្ស: 6pm ហើយ
ហា 6pm ស្លាប់ហើយ
ម៉ាក់ជេស្លាប់ហើយ បង ខ្ញុំទៅវិញហើយ អួយៗៗ វិលមុខមេះ?
វង្ស: គេងនៅនេះហើយ មិនអីទេ បងCall ទៅអ្នកមីង ហើយ អូនកុំបារម្មណ៏ គាត់អត់ថាអីទេ
គេងផ្ទះមួយយប់ គាត់ស្គាល់បង១ឆ្នាំហើយណា រឿងអីមិនទុកចិត្ត(សើច)។
ចុះបងប្រាប់គារ់ថាម៉េច
?
វង្ស: ធ្វើ Home workហាហាហាហា
យ៉ាប់
វង្ស:យាយលេងទេ បងប្រាប់តាមដំនើរ ដើមទងទៅ
ហើយសុំអោយអូនគេងនេះ បន្ទាប់មកគាត់អត់ថាអីផង។
GOOD
វង្ស់: បងមានរឿងមួយចង់សួរអូន ពេលនេះមានតែយើងពីរនាក់ទេ
អួនឆ្លើយអោយត្រង់ណា …..
បាទបង(បេះដូងលោតជិត
ផ្ទុះចេញមកក្រៅហើយ ខ្ញុំ ភ័យអរៗ ស៊ីអារម្មណ៏ទៀតហើយ)
វង្ស់:អាចទេបើបងស្រលាញអូន ហារ័ត្ន?
(ស្រលាំងកាំងយាយអត់ចេញ មុខលើងក្រហម
ត្រជាក់ចុងដៃ ចុងជើង ) គឺ គឺ គឺៗៗៗ
វង្ស:កុំយាយកុហកណាប្រយ័ត្នបាប (យីនៅមកយាយលេងទៀត
ឯងភ័យចង់ងាប់ហើយ) បងលឺអស់ហើយ ណាពាក្យសារភាព នោះ នៅមានទៀតអូនត្រួវតែសងបងវិញ
នៅស្នាមថើបដំបូងរបស់បង លឺនូវ?
(ខ្ញុំធ្វើមុខភ័ង ម្តងនេះខ្មាស់គេណាស់
តាមពិតគាត់អត់ទាន់ដេកផង ចប់ហើយ ចប់ហើយ យកមុខទុកណា) ចុះបើដឹងហើយនូវសួរធ្វើអីទៀត?
អូយៗ
ខ្ញុំឈឺណាស់ កុំអោបខ្លាំងពេក មើរ ចង់ធ្វើអីហ្នឹងហា?
វង្ស: បើមិនឆ្លើយ មិនលែងទេឆ្លើយភ្លាម
ចុះងវិញ
ប្រាប់ខ្ញុំមុនមក …….(ខ្ញុំធ្វើមុខស្មើ សួរដោយម៉ើងម៉ាត់
អារម្មណ៏ភ័យអរ ខ្លាចការពិតមិនដូចបំណង )
វង្ស: ក្មេងល្ងង់ជាងមួយឆ្នាំនេះអូននៅមិនយល់ចិត្តបងទៀតហេ? ស្រលាញ់អូនណាស់
ជាមនុស្សទីមួយ ក្នុងឆាកជីវិតបង អូនជាគ្រប់យ៉ាង របស់បងល្អទេ សំណប់ចិត្ត
(លឺពាក្យនេះទឹកភ្នែក ហូរ អូលដើមករ ) ចុះអូនវិញ ម៉េចបានយំចឹងអូន?
គឺៗៗៗ
រំភើប ខ្ញុំស្រលាញ់បង បងវង្ស (ពួកយើង អូបគ្នាយ៉ាងណែន )នែៗៗៗ ចងធ្វើអីហា ? នែៗៗ
វង្ស:ហាហាហាហាហាធ្វើលេងតើ អូនឈឺ បងយល់ តែថ្ងៃក្រោយមិន អោយរួចខ្លួនទេ មើលឃើញអី
ៗបងអស់ហើយ មិនចង់ទទួលខុសត្រូវមែនអត់? អួយ (ខ្ញុំខាំគាត់
ក្រឹត ពេក) Ok បងទៅយកទឹក
មកជួត ខ្លួនអោយណាសំណប់ចិត្ត។
ខ្ញុំញញឹមបណ្តើរ លួចមើរគេពីក្រោយបណ្តើរ
វាដូចជាយលសិប្ត តែវាជាការពិត ឩលោកតាអើយសុំជួយអោយស្នេហានេះ នៅស្តិតស្ថេ
ជាស្នេហាដែលមានតែ ភាពរីករាយ រាងទៅលោកអើយ។
ព្រលែងគ្នាពេញមួយយប់
សារភាពការពិតប្រាប់គ្នាទៅវិញទៅមក ដាក់លក្ខណ
ប៉ុន្តែគ្មានបញ្ហាអីទេព្រោះស្គាល់គ្នាយួហើយដឹងចិត្តគ្នាច្រើន វាងាយស្រួល
នឹងចុះសម្រុងគ្នា។រៀបចំផែនការជីវិតជាមួយគ្នាសំរាប់អនាគត។ គាត់ថាកុំគិតច្រើន ខំរៀន
ប្រលងឲ្យជាប់ទី១២ ហើយចូលមហាវិទ្យាល័យមួយគ្នា ចំនែកអ្នកផ្ទះ កុំទាន់គិតលាក់សិន
ចាំពេលមួយ ឩកាសល្អចាំជំរាប់ពួក គាត់។ កន្លងមក មែនគាត់ជាមនុស្សទទួលខុសត្រូវ
រ៉ូមែនទិច ទៀត ប៉ុន្តែថ្ងៃនេះ រឹតតែអស្ចារ្យ
គ្រប់ម៉ាត់ដែលគាត់យាយមកធ្វើអោយខ្ញុំមានទំនុកចិត្តដល់ហើយ មានផែនការច្បាស់
អាចទទួយកបានទទួលយកបាន ខ្ញុំមានជំនឿចិត្តលើគាត់។
ខ្ញុំស្រលាញ់បង
បងវង្ស
វង្ស: បងក៏ដូចគ្នា
វាមិនមែនជាអារម្មណ៏ស្នេហដែលទើបតែមាន ទេវាជាស្នេហ៏ ដែលផ្តើមចេញពីចិត្ត
និងបេះដូងដ៏បរិសុទ្ឋ បងនិងឩបអូនគ្រប់ពេលណាអូនសំលាញ់ មិនអោយអូនទៅណាទេ។
(ញញឹម ពេញមួយយប់ ខ្ញុំសិ្ថតក្នុង
រង្វង់ដៃដ៏កក់ក្តៅរបស់គាត់ពេញ)
ចាប់ពីពេលនោះមក
មិត្តភាពរបស់ពួកយើងកាន់តែស្អិតរមួតឡើង ធ្វើអោយគេឆ្ងល់ តែបងវង្សមិនខ្វល់ទេ
សំខាន់គឺគាត់ នឹងខ្ញុំសប្បយចិត្ត។ ហ៊ើយពេលវេលាលឿនដល់ហើយ ១ឆ្នាំទៀតហើយ ចប់ទី១២
ស្រេច ឆ្នាំប្រឡង ពូកយើងម្នាក់ៗរវល់ណាស់ រៀនគួរសាលាផង នៅជ័យថាវីផង រវល់ណាស់ ប៉ុន្តែពូកខ្ញុំនៅមិនដែរនៅឆ្ងាយពីគ្នាទេ។
ទោះរវលយ៉ាងណាក៏យើងតែងចំនាយពេល១ម៉ោង រាល់ល្ងាច ជាមួយគ្នា សំរាប់Relax មួយគ្នា (និយាយពី រឿងរៀន មិនលើពីបញ្ហា
មិនយាយពីអ្នកដ៏ទៃ គឺយាយ តែរឿងយើងពីនាក់គត់) ពួកខ្ញុំចូលចិត្តទូក នៅមាត់ទន្លេ
និងទៅសាលាភូមិន្ទ អង្គុយលេង ចូលចិត្តមើលទឹក។ មួយរយះពេលកន្លងមកពួកយើងមិនដែលឈ្លោះគ្នាសស់
គាត់មិនអីទេ ណាស់តែខ្ញុំងក់ងរតិចតួចពេលខ្លះ។ សារាភាពថា
ខ្ញុំពិតជាមានសេចក្តីសុខណាមួយរយពេលនេះ។
លឿនមែនទេន ប្រលងបាក់ឌុបហើយស្រេច
តែអត់ទាន់ចេញលទ្ឋផលទេ ពួកខ្ញុំមានសង្ឃឹមច្រើន។ មិត្តរួមថ្នាក់ ជិតស្និតប្រហែល ១៤
ទៅ១៥នាក់នាំគ្នាបបួលគ្នាដើរលេង នៅកំពង់សោម បន្ទាប់ពីប្រលងរួច
មិនចាំដល់ពេលចេញលទ្ឋផលទេ ព្រោះខ្លាចមានអ្នកខ្លះប្រលងធ្លាក់ អន់ចិត្ត អត់ទៅ
ខ្លាចអត់ជុំគ្នា ចាំចេញលទ្ឋផលចាំគិតទៀត។
នៅលើឡានក្រុងសប្បាយហួសនិយាយ ច្រៀងរាំផង ថតរួបផង
អួយអស់ស្ទះ។ទៅដល់ពួក
យើងនាំគ្នាសំរាកនៅសណ្ឋាគា
តោមាស។ គេបែងចែកមួយបន្ទប់គេង៤នាក់គ្រែ២ (ស៊ាំហ្នងដេកគ្នា៤នាក់ ចុះឯងមួយHoney ហ? បងវង្សមើលមុខខ្ញុំហើយសើចញឹមៗ )
តែចៃដន្យអី ហាហាហា
គ្រែ២អស់ដូចច្នេះអ្នកខ្លះដេកតែ២ នាក់ទេ(ហេងវិញហា)
ពួកយើងបានរៀចំខ្លួនចេញទៅងួតទឹកសមុទ្រ
នឹងទៅ រកអីញ៉ាំ សំរាប់ខ្ញុំមិនសូវខ្វល់ទេ ព្រោះអី មានអ្នករៀបចំហើយ ខ្វល់តែHoney ខ្ញុំទេ។
បងហា
អត់ទៅងូតទឹកទេ ហ? គេទៅអស់ហើយណា
វង្ស:ចុះអូនឯង ?
អត់ទេ
នៅក្តៅណាស់ ចាំតិតទៀត
វង្ស:បងចាំអូន
(ខ្ញុំស្រលាញ់ខ្លាំងត្រង់ថា គាត់មិនចោលខ្ញុំ
នៅក្បែខ្ញុំ ក្តីស្រលាញ់ តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ពេលនេះនៅតែមិនប្រែប្រួល
ការស្រលាញ់មានតែខ្លាំជាងមុនទៀត) ចឹងយើងទៅតថរូបនឹងដើរមើលគេតិចបានទេ?
វង្ស: OK តោះអូន ។
ពួកយើងដើរតាមឆ្នេរ តថរូប sweet sweet ប៉ុន្តែអត់ដែរបានបង្ហោះFacebook អីទេ ខ្លាចម៉ែវ៉ៃ ហាហាហ។
បងតោះអង្គុយសិនហី
ហត់ហើយ តិចទៀតទៅវិញណោះ
វង្ស:បាទ
បងហាយើងប្រលងរួចហើយនៅថ្ងៃចេញលទ្ឋផលទេ
ចុះបងគិតមេចទៀត រឿងពួកយើង បង
វង្ស: បងគិត រួចហើយ បងនឹងប្រាប់អ្នកផ្ទះ បង្ហាញគេគ្រប់គ្នាអោយដឹង
ហា? មែនទែនហ? តែវាដួចជាលឿនពេក ពួកយើងមិនទាន់ចប់មហាវិទ្យាល័យ
មិនទាន់មានការងារធ្វើ ធ្វើមេចពូកគាត់យល់ព្រមទៅ?
វង្ស: (សើច ) ក្មេងល្ងង់បងចេះគិតហើយ អូនកុំគិត
ទុកបងជាអ្នកគិត OK?
បាទ(ខ្ញុំឆ្ងលមែនទែនគេចងធ្វើអីណ?)
វង្ស: តោះអូនទៅវិញ
ហើយទៅងួតទេកលេង អន់ក្តៅអ្នកនាងម្ចាស់ថែរស្បែកណា ទុកអោយអ្នកណាហា? ឈឺៗៗៗ
រៀងនៅ
មួរស្លឹកត្រជៀកដាច់លូវហើយ មាត់ហ្នឹងខូច ណាស់ យាប់ហ្នង។
បន្ទាប់ពីងូតទឹកហើយដល់បាយល្ងាច់ល្មម
ម្នាក់ៗហេវៗ ដល់ហើយ ពួងយើងញ៉ាំបាយនៅឆ្នេរសមុទ្រជាមួយគ្នា
បងវង្សទុកខ្ញុំដូចក្មេងចឹង ចាប់ម្ហូបអោយរហូត ខ្ញុំអ៊ៀនណាស់ តែឆ្ងល់ថា លូវ
ពួកហ្នឹង(មិត្តភិត្ត) លែងចាបអារម្មណនឹងសកម្មភាពពួកខ្ញុំចឹង? កុំគិតច្រើន។
បន្ទាប់ពីញ៉ាំបាយហើយ ពួកយើងមានកម្មវិធីច្រើន ល្បែងកសាន្តពីមួយ ទៅមួយ ចុងក្រោយគេគឺ
ច្រៀងរាំ។ អង្គុយព័ទ្ឋជារង្វង់ បាយដល់ហើយ។ ថ្មើនេះម៉ោងជិត១២
ហើយនៅឆ្នេក៏រៀងស្ងាត់តិច ម្នាក់ៗដូចជាល្វើយដល់ហើយ។
អុញអង្គុយៗបាត់បងវង្សទៅណាហើយ
ប្រហែទៅបន្ទប់ទឹកដឹង អត់ប្រាប់មួយម៉ាតយ៉ាប់ហ្មង។ អូយបទហ្នេង
យីធារក្សចេះដេញបទហ្នឹងទៀតហ? ពិរោះណាស់ណាគេច្រៀង ?
ធារក្ស: មានអ្នកកុម៉ង ជួយរាប់អោយតិចមក
ទាំងអស់គ្នា: 1
2 3
ខ្ញុំស្រកទឹកភ្នែកដោយមិនដឹងខ្លួននៅពេលឃើញបុរសម្នាក់ដែលខ្ញុំស្រលាញ់
កាន់ផ្កាម្លិះមួយភួងធំ (ខ្ញុំស្រលាញ់ក្លិន ផ្កាម្លិះ) និងបង្ហើរសំនៀង តាមចង្វាក់
“រៀបការនឹងបងបានទេ រៀបការនឹងបងបានទេ ទោះជាចម្លើយយ៉ាងណាក៏បងព្រមទទួល”
ខ្ញុំសើចទាំងទឹកភ្នែក
គាត់លុត ជង្គងចុះ ហើយសូមខ្ញុំរៀបការនៅមុខចំនោមមិត្តរួមថ្នាក់ និងអ្នក ផ្សេងទៀត។
សាកគិតមើបើសិនជាអ្នកធ្វើម៉េច?
អូនព្រម (សំលេងទះដៃ និងហូ ពីមិត្តភិក្ត)
វង្ស: សុំទោសធ្វើអោយអូនយំទៀតហើយប្រពន្ឋសំលាញ់
បងឯងខូចណាស់
ពួកគេដឹងអស់ហើយហ? នេះជាគំរោងបងហ?
វាយោ: ហាហាហាហ រំភើបអត់
ធារី: ល្មមឈប់លាក់ហើយ ពួកយើងដឹងយូរ ហើយ
ពួកយើងទទួលស្គាល់នូវស្នេហាឯង
អរគុណណាដែលអ្នកទាំងអស់គ្នាមិនរើសអើង និងស្អប់ខ្ពើមក្តីស្រលាញ់ខុសធ្មមជាតិមួយនេះណា
អរគុនមែនទែន។
វិចិត្រ: សុំទោសណាកន្លងមកខ្ញុំឆ្មើងតិចហើយ
ព្រោះខ្ញុំមិនចូលចិត្ត លូវយល់ហើយ វាខុសពីធ្មជាតិ តែវាមិនបផ្លាញអ្នកដទៃណា
វាជាសិទ្ឋមួយដែរតើ សុំទោសណារ័ត្ន ស្នេហាខុសភេទ ក៏ជាស្នេហាដែរណោះ?
មិននអីទេ
បំភ្លេចទៅ ណាអរគុណទាំងអស់គ្នា អរគុណលោកប្តី។
រតន: មោះ មោះ Cheerសូមឲ្យឯងSweet រហូត
ណាសូមអោយប្រលងជាប់ទាំងអស់គ្នាណាNOP NOP
ខ្ញុំមានអារម្មណ៏ថាមានសុភមគង្គល ណាស់
ខ្ញុំមិននឹកស្មានថាគាត់ហ៊ានធ្វើចឹងទេអរគុណណាស់ បងវង្ស មានអារម្មណ៏ថា
ខ្ញុំជ្រើរើស មនុស្សប្រុសត្រូវហើយ ហាហាហាហ។
បន្ទាប់ពីលទ្ឋផលចេញហើយ
ពួកខ្ញុំជាប់ទាំងអស់គ្នា។ ជំហានបន្តគឺត្រូវចូលមហាវិទ្យាល័យបន្ត។
បងវង្សស្រលាញ់ផ្នែក IT ចំនែកខ្ញុំចងរៀនអក្សរសាស្រ្តអង្គគ្លេស
ម៉្យាងម្នាកទេ។
អាឡូបង
បាទ?
វង្ស: អូននៅណា?
នៅផ្ទះហ្នឹងណាបង
វង្ស: អី ចេះផ្អែម ទៀត ថ្ងៃនេះ
Hehehehehehehehheheh
ល្ងាចនេះប៉ាម៉ាក់
នឹងគ្រួសារបងប្រុសបងមកពី USA អូនទៅទទួលពូកគាត់ជាមួយបងណា OK?ហាមបដិសេធ …ទួត ទួត ទួត ទួត
យ៉ាបហ្មងអត់ទាន់យាយចប់ផង
ធ្វើមេចទៅ ភ័យណាស់ ធ្លាប់តែយាយSkype លូវជួបមុខផ្ទាល់ ខ្ញុំពិតជាខ្លាចណាស់។
ពេលទៅដល់ព្រលានយន្តហោះអារម្មណ៏មិននៅក្នុងខ្ឡួនសោះ
ភ័យចង់ងាប់ហើយខ្ញុំ។គ្រួសារគាត់មើលទៅថកលៃថ្នូណាស់
ពិសេសចេះគួរសមគួរអោយគោរពណាស់។
ជំរាប់សួរអ៊ុំ ប្រុស អ៊ុំ
ស្រី ជំរាប់សួរបងប្រុស។
អ៊ុំ ស្រី: ចាក្មួយ យីនៅក្រៅស្អាត់ណាស់តើ មានអំនោយទានណាស់នៀក
អរគុណអ៊ុំ
ខ្ញុំជួយយួរអ៊ុំ (ពួកគាត់ដូចាជាចូលចិត្តខ្ញុំណាស់ មានភាពស្និត ស្នាល)
វង្ស:កំពុងយកចិត្តម៉ែក្មែកមែន?
មុខអស់ពីស្លែកដោយសារភ័យ ទៅជាក្រហមដោយសារ ពាក្យបង្អាប់ និង
សរសើរ។
យប់នោះនៅញ៉ាំបាយជុំគ្នាមួយពូកគាត់ដូចគ្រួសារ
ចឹង។
អ៊ុំ ស្រី: រ័ត្នថ្ងៃស្អែក អ៊ុំចង់ទៅលែងផ្ទះក្មួយម្តង
ខ្ញុំស្រលាំងកាំង
ឆ្លើយបិកបឹកៗៗ បាទ បាទអ៊ុំ បាទៗ ស្វាគមន៏ជានិច្ច (អុញមេច ចឹងវិញហា? ឯបងវង្សគិតតែពីសើច
ឯខ្ញុំស្លែកអស់ហើយសួរបងវង្សគាត់អត់ប្រាប់)
ទៅដល់ផ្ទះវិញខ្ញុំរៀបរាប់តាមដំនើរប្រាប់អ្នកផ្ទះពូកគាត់ធ្វើហី
ធម្មតា(កាន់តែឆ្ងល់ហើយខ្ញុំ)
ស្អែកឡើង
ម៉ែដាស់តាំងពីព្រលឹមជួយធ្វើម្ហូប ស្លាប់ ហើយ មនុស្សច្រើនមេះ គ្រួសារបងប្រុសធំ
៤នាក់ បងប្រុសទី២ ៤នាក់ បងស្រីបន្ទាប់ ៣នាក់ប្តីកូន (ខ្ញុំជាកូនពៅ នៅផ្ទះមួយ
មាក់ប៉ា និង មានប្អួនជីដូនមួយទៀតនៅជាមួយ) មកទាំអស់។
វី(បង្អូនជីដូនមួយ)
ហាម៉ាក់ជប់លាងហេ? បានជុំគ្នាមេះ ?
វី: ក្រែថ្ងៃនេះ គ្រួសារបងវង្ស មកលេង
អ៊ុំអោយពួកគាត់មកអោយជុំគ្នា
(អូជិតឆ្គួតហើយ មិនយល់ទេ )
ម៉ាក: រ័ត្នហាទៅធ្វើខ្ឡូនអោយស្អាតទៅ ម៉ោងជិត៩ ហើយណា គេមកលូវហើយ
បាទម៉ាក់
(អុញមេចចឹង)
អាឡូ
បងវង្សបងឯងមកលូវមែន?
វង្ស: បាទបងមកជិត ដល់ហើយ អូនត្រៀមខ្លួននៅ?
ត្រៀមខ្លួនធ្វើអី?
វង្ស: ធ្វើជាប្រព័ន្ឋបង ហាហាហ
បងវង្ស
បងវង្ស បងវង្ស (ជិតឆ្គួតហើយខ្ញុំ)
ពេលគ្រួសារបងវង្សមកដល់ មានរបស់របរច្រើនណាស់
ម្នាក់ៗស្លៀកពាក់ដូចទៅពិធី
ខ្ញុំភ្ញាក់ផ្អើលណាស់ពេលឃើញម៉ាក់បងវង្ស
ស្និទស្នាគ្នាចឹង ដូចស្គាល់គ្នាមកពីមុនចឹង។
អូរអរណាស់ផ្ទះខ្ញុំថ្ងៃនេះ
៦គ្រួសា នៅក្មេងទៀត ចង់វិលមុខខ្ញុំ។ ចាស់ៗអង្គុយ លើសាឡុងឈឺក្នងផ្ទះ ទាំងបងខ្ញុំ
បងបងវង្សអីហ្នឹង ឯអាវីមើលក្មេងៗនៅក្រៅ។
ម៉ាក់បងវង្ស: រ័ត្ន វង្សចូលមកអង្គុយបតជើងនេះមក កូន
វង្ស: បាទ ម៉ាក់ តោះអូន(ខ្ញុំបែកញើញជោគ)
ម៉ាក់បងវង្ស: មើ ប្រាប់តាមត្រង់មើរកូនពីនាក់ឯងស្រលាញ់ មែន
ឬអី?
អូលោកអើយ
អើយលោក សន្លប់លូវហើយ ខ្ញុំអត់ហ៊ានមើមុខ អ្នកផ្ទះសោះ
វង្ស: (ចាប់ដៃខ្ញុំជាប់) បាទប៉ាម៉ាក់ទាំងសងខាង ខ្ញុំនិងរ័ត្នទាំងពីរនាក់
ពិតជាស្រាលាញ់គ្នាមែន
(ខ្ញុំមើលមុខគាត់
វាជាកំលាំងចិត្ត មួយសម្រាប់ខ្ញុំ ប្រឈមមុខនូវ រឿងនេះ)
បាទ
បាទប៉ាម៉ាក់ ពួកខ្ញុំស្រលាញ់ គ្នា យួហើយ សុំលោកទាំងពី
មេត្តាអនុញ្ញាតផង។
ម៉ាក់ខ្ញុំ: ញញឹម
ម៉ាក់បងវង្ស: ម៉ាក់មិនជំទោះទេ កូននូបក្តីស្រលាញ់នេះ ចុះ
ខាងអ្នកអូនវិញ
ម៉ាក់ខ្ញុំ: ចា អ្នកបង ខាងខ្ញុំក៏មិនអីដែរ
គ្រាន់តែលឺចឹង
ខ្ញុំយំ អូលដើមករ យាយអត់ចេញ បងវង្សនឹងខ្ញុំបានក្រាប់សំពះបាត ជើង
អ្នកមានគុណទាំងសងខាង នឹងបងៗ
ម៉ាក់ប៉ា
អោយខ្ញុំសុំកុមាទោស ដែលមិនបានបំពេញតួរនាទី ជាកូនប្រុស តបស្នងនូវ
ក្តីស្រលាញ់បំពេញមុចម៉ាត់ ជូនអ្នកមានគុណ វិញ សុំអធ្យាស្រ័យឲ្យកូនផងម៉ាក់ប៉ា។
ប៉ាខ្ញុំ : កុំគិតចឹង កូន កូនល្អណាស់ហើយ ក្រលងធម៏ល្អណាស់ ប៉ាម៉ាក់
មានសំណាងដែលមានកូន ជាកូន ។ កូនប្រុស ស្នងត្រកូលនូវមានបងៗឯងទៀតណា។
ម៉ាក់ខ្ញុំ:
ប៉ាម៉ាក់ចង់ឃើញកូនមានក្តីសុខ មិនចង់ឃើញរស់នៅដោយពិបាកនោះទេ
ប៉ាម៉ាក់យល់ពីចិត្តកូន។
ម្តងនេះខ្ញុំរឹតតែយំខ្លាំងឡើង
បងវង្សស្រាប់តែយំដែរ(ជាលើកទី១ ដែរខ្ញុំឃើញទឹកភ្នែកគាត់)
បន្ទាប់ពាក់ជញ្ជៀនហើយ
(គ្រប់យ៉ាងរៀបចំរួចជាស្រេច) លើកទឹកតែជូនចាស់ៗ។
ម៉ាក់បងវង្ស: អ្នកអូនគិតមេចបើខ្ញុំចង់យកពូកគេទៅ នៅUSA ទៅរៀនទី នោះ ចាំរៀនចប់៤ឆ្នាំ
ក្រោយចាំមករៀបការនៅទៅនោះតែម្តង។
ម៉ាក់ខ្ញុំ: ចាមិនអីទេ ស្រេចតែអ្នកបងចុះ
ម៉ាក់តែបើខ្ញុំទៅ
ផ្ទះនេះពិតជាស្ងាត់ ម្យាងប៉ាម៉ាក់ចាស់ៗហើយ បានអ្នកណានៅមើលថែរ
បងស្រីពៅខ្ញុំ: កុំបារម្មណបងនឹងមកនៅមួយប៉ាម៉ាក់
បងអាចមើថែរគាត់បាន
វី: ចាបងកុំបារម្មណ៏នៅមានខ្ញុំទៀតនោះ
បាតចឹងស្រេចតែម៉ាក់ចុះចឹង
ម៉ាក: ចឹងកូនមិនរៀននៅទីនេះហើយ មិនបែចទៅទេ
ចាំវង្សមកវិញចាំរៀបការ
ហា
(ស្ទាក់ស្ទើ) (គ្រប់គ្នាសើច នឹងការបារម្មណ៏ខ្ញុំ)
ពួកយើងស្រស់ស្រូបអាហាថ្ងៃត្រង់ជាមួយគ្នា
វាជាគ្រួសារធំ ដែលមានសុភមង្គលមែនទែន។ ខ្ញុំនឹងបងវង្សញញឹមរហូត
បងវង្សគ្រប់យ៉ាងបងជាអ្នករៀបចំមែនទេ?
វង្ស: បាទ
ចុះបងធ្វើអីខ្លះបានអ្នកផ្ទះសងខានទទួលយកយើង?
វង្ស: អ្នកផ្ទះបងមិនអីទេ
ពីព្រោះគាត់ដឹងពីបងយួរហើយ ម៉្យាងបងមានបងប្រុសស្នងត្រកូល
អូនចាំអត់ពេលដែលយើងជូបគ្មានៅពីធិខួបកំនើត បងបានស្រលាញ់អូនបាត់ហើយ។ វត្តមានអូន
បានដឹងដល់អ្នកផ្ទះបង គ្រប់សកម្មភាព គឺបងតែងប្រាប់ទៅអ្នកផ្ទះ ពួកគាត់ពិតជាពេញចិត្តនូវអ្វីដែលអូនមាន
ចំនេះដឹង អត្តចរិត ជាកូនដែលមានសីលធម៏ មកគ្រួសារអ្នកមានរបៀប ជាពិសេស
ស្អាតហាហាហាហាហាហ អូយយាយលេងទេ គឺងបងស្រលាញ់បានហើយត្រូវអត់?
បាទ
ប៉ុន្តែចុះគ្រួសារខ្ញុំ វិញបងធ្វើម៉េចបានពួកគាត់OK?
វង្ស:ពីបាកបន្តិចហើយ បងបានព្យាយាមរយ:ពេលជាង៣ឆ្នាំ ការចេញចូលផ្ទះអូនជាប្រចាំមិនមែនចង់ជូបអូនទេ
ហាហាហាហា អួយយាយលែងទេ គឺបងព្យាយាមយកចិត្តពួកគាត់ បង្ហាញថា បង្ហើមម្តងតិចៗ
ដល់យូរទៅគាត់ស្រលាញ់ បងដូចកូនចឹង ដូចអូនឃើញស្រាប់ បន្ទាប់មកបង និយាយតាមដំនើរដើម
ទងនឹងលើកឩទាហរណ៏មកជំរាប់ពូកគាត់ ដំបូងអត់ព្រមទេ ប៉ុន្តែគាត់ក៏ទន់ចិត្តដោយសារក្តីស្រលាញ់មួយនេះ
ធ្វើអោយគាត់រំភើប ម្យ៉ាងទៀតអូនជាកូនល្អ មិនដែលធ្វើអោយគាត់ពិបាកចិត្ត
ទើបគាត់ក៏មិនចង់ឃើញអូន មិនសប្បាយចិត្តដែរ ដូចនេះគាត់ក៏អនុញ្ញាត ទៅ
នៅមានបងប្រុសអូន ពីរនាក់ទៀតស្នងត្រកូលដែរតើ.
គាត់ញញឹមះហើយអោបខ្ញុំយ៉ាងណែណ សំលឹងទៅឆ្ងាយ។
ពូកយើងទាំងពីញញឹម សំលេងមើអ្នកផ្ទះ ដែលកំពុងមានភាពរីករាយជាមួយគ្នា។
វាជាកុសលផលបុណ្យមួយដែរពូកយើងបានសាងមកជាមួយគ្នា
ទើបពួកយើងអាចជួបនូស្នេហាដែលមានតែស្នាមញញឹមបែបនេះ។ អរគុណប៉ា ម៉ាក
អរគុណវត្ថុស័ក្តសិទ្ឋ អរគុណលោកតាអរគុណទេវតា ដែលអោយពួកយើងជួបគ្នា។
អរគុណបងវង្សសំរាប់គ្រប់យ៉ាង
សួមឲ្យពូកយើងអាចរស់នៅជាមួយគ្នាពេញដោយសុភមង្គលរហូតណា។
វង្ស: បាទ អូន អរគុណចំពោះ រាល់ទង្វើល្អ
ភាពស្មោះស័្មគ្រ និងយកចិត្តទុកដាក់ ពិសេសបេះដូងដ៏បរិសុទ្ឋមួយនេះបង
នឹងរក្សាអស់មួយជីវិត។
អរគុណបង
អូនក៏ដូចគ្នារក្សាអស់មួយជីវិត។
ខ្ញុំអរគុណចំពោះមិត្តអ្នកអាន
ដែរចំនាយអានរឿងមួយនេះ។ សូមជួនពរអ្នកមិត្តមានសំណាងល្អណា អ្នកមានស្នេហា សូមអោយSweetដូចរឿងនេះអញ្ចឹង។
និពន្ឋដោយ: ណារ័ត្ន ឃូល (ហ៊ា ម៉ាប់)
Page: MSM ប្រលោមលោកស្នេហ៏
Leave a Comment