សួរស្តីមិត្តអ្នកអានជាទីស្នេហា សូមស្វាគមន៏នៅភាគថ្មី ភាគទី២ នៃរឿង (មនុស្ស ដំបូង) កាលពីភាគមុនយើងបានដឹងហើយថាកំលោះស្វិតបានជួបនិងប្រុសសង្ហាម្នាក់ដោយចៃសន្យ ចង់ដឹងហេថា ភាគទី២នេះនិងមានអ្វីកើតឡើងបន្តរទៀត? ចុះជម្លោះរវាង កម្លោះស្វិត និង លោកវឌ្ឈន:នោះយ៉ាងម៉េចដែរ តោះ ចូលអានជាមួយគ្នា បានដឺងពី សាច់រឿងលំអិត។
ច្រើនថ្ងៃកន្លងទៅ អ្វីគ្រប់យ៉ាងមិនបានប្រសើរទេ ចិត្តដែលខឹង និងអាឆ្គួតនោះ នៅតែមិនទាន់បាត់ ចាំមើលមិនចាញ់ទេ មិនចាញ់ទេ ត្រូវតែអោយមេរៀនទឹកភ្នែកវាម្តង វៃវាបោចសក់ គក់អោយធ្លាក់ឈាម ខ្វះច្រមុះ ទាញម៉ាត់ម្តង អោយរៀង ។ យាយចឹងស្អែកចូលរៀនហើយ នៀក រៀនព្រឹកទៀត ហា ហត់វាហត់ហើយ តែ ដឹងធ្វើមេចទេ ងើបពីព្រលឹម រៀបឥវ៉ាន់ ហើយទៅរៀន មកពីរៀន រៀបឥវ៉ាន់ទៀត មានន័យហា មានន័យហា ទ្រាំៗទៅកម្មយើងទេ
….. ព្រឹកព្រហាម សូរិយា រៀងរះ ចាំងពន្លឺមកកាន់ផែនដី បង្ហាញសញ្ញាណ បញ្ចាក់ពីថ្ងៃថ្មី ក្តីសង្ឃឹម ថ្មីមកដល់ទៀតហើយ។ អ្នកស្រែដូចជា រូបខ្ញុំមិន ដែលបានដេកអីដល់ថ្ងៃ ចាំងគូទអីនឹង គេម្តងទេ ភ្លឺមិនទាន់ទេ បោសជួត រៀបឥវ៉ាន់នៅផ្សា ទម្លាប់រាល់ព្រឹកតែប៉ុនហ្នឹង ឧលោកតាអើយសុំអោយថ្ងៃថ្មី ខែថ្មី រដូវកាលថ្មី គ្រប់យ៉ាងកាន់តែប្រសើរទៅលោក ពិសេសឆាប់មានស្នេហា ហាហាហាហា យាយមែនចង់មានហា….
“ម៉ែហា ខ្ញុំទៅរៀនហើយម៉ែ”
ម៉ែ: អើ អូប្រាប់មីអូនអោយ យកថ្មាំអោយម៉ែផង “បាទម៉ែ”
(ហ៊ើយអានិតម៉ែណាស់ គាត់ចាស់ហើយនៅមិនទាន់បានសោយសុខអីម្តង មានជំងឺជាប់ខ្លួនទៀត ហា ម៉ែអើយម៉ែពេលខ្ញុំរៀនចប់ មានការងារធ្វើ សន្យាថានិងអោយម៉ែរស់ នៅដោយសុខស្រួល មិនអោយពិបាកនោះទេ) គ្រឿងៗៗៗ (សំលេងកណ្តឹងកង់)អាស្វិតៗៗៗ “(គ្រាន់តែលឺសំលេងស្រែកហៅ មិនបែបងាកមើលទេ ដឹងអាសម្លាញ់របស់ខ្ញុំតែម្តង) អើអញទៅហៅអាជ្រូក ” នៅតាមផ្លូវពួកខ្ញុំ៣នាក់ កង់ម្នាក់មួយ ជិះលាន់រុក រ៉ាក់ៗ ធាក់ប្រជែងគ្នាសំដៅទៅ វិទ្យាល័យ របស់ខ្ញុំ ដែលចំងាយប្រហែលជា៥គីឡូពីផ្ទះ តាមពិតថ្ងៃខ្លះហត់ដែរ តែមានគ្នា ជជែកចឹងមិនសូវ ជាហត់ណាស់ណាទេ។ ជីវិតក្មេងនៅស្រុកស្រែមិនស៊ីវិល័យ អីដូចអ្នកភ្នំពេញទេ សំលៀកបំពាក់មិនសរល្អស្អាត អីណាស់ណាទេ
….បើទោះជាខ្ញុំជាកូនអ្នកផ្សារលក់សំលៀកបំពាក់ក៏ដោយចុះប៉ុន្តែ ភាពត្រែកត្រាអាល និងម៉ូតូទំនើប សំលៀកបំពាក់ហ៊ឺហាអី ដូចមិនសូវទេ ត្រឹមតែសាមញ្ញទៅបានហើយ….អូភ្លេចណែនាំ អាជ្រូកដែលខ្ញុំស្រែកតបមេញហ្នឹងគឺជាមិត្តភក្តិណប់ចិត្ត វាឈ្មោះ អាលាង ចិនកំពត់ ផ្ទះវាលក់ចាប់ហ៊ួយ បោះដំនៅខាងជើងផ្សារត្រាំសរសរ រៀនជាមួយគ្នាតាំងពីថ្នាក់ទី២ម៉េះ ទៅណាមួយគ្នា ជាទីចាប់អារម្មណ៏ហ្មង បើម្នាក់ធាត់ដូចជ្រូក ម្នាក់ដូចកង្កែបចឹង ហាហាហា ចាស់ៗបង្អាប់រហូត។ អាលាង រៀនពូកែ តែលេងច្រើនតិច ខូចណាស់ ជាពិសេសស្រីៗ ទីណាមានស្រីស្អាត់គឺមានវា រូបសម្បតិមធ្យម សរ ភ្នែកលិប កាម៉ាប់ ៧៥គីឡូ កំពស់តែ៦៥ ទេ ចឹងបានមើលទៅធាត់ តែចិត្តល្អ ចំនុចអាក្រក់នោះឆេវឆាវតិច យកជាគ្នាបានវា មិនដែល ចោលពួកម៉ាកទេអាមួយហ្នឹងនោះ ចំនែកម្នាក់ទៀត ប្រុសសង្ហាប្រចាំថ្នាក់ហើយ យាយមិនសង្ហាមេចកើត ខ្ពស់ដូចខ្ញុំចឹង ១ម៧៥ ៧៦ហើយ ភ្នែកលិបៗ ច្រមុះស្រូវ ចង្កាព្រែកទៀត ជាកូនពេទ្យក្នុងភូមិ ម៉ែឪវាបើហ្វាម៉ាស៊ីនៅផ្សារដែរ យាយទៅទាំងម៉ែទាំងឪវាជាពេទ្យ ចឹងគោលដៅវាក៏ចង់ក្លាយជាពេទ្យ។ មិនបាបច់រៀបរាប់ទេ វាគឺ ធារិទ្ឋ បើប្រាប់គេថា កូនអ្នកស្រែគ្មានណាជឿទេ បើដៃជើងវាស្អាត់ជាងស្រី មិនដូចខ្ញុំទេអូឥវ៉ាន ឡើងក្រិនដៃអស់ហើយ។ ពួកខ្ញុំ៣នាក់ហ្នឹង ពួកម៉ាកណប់ហើយ រាប់អានគ្នាតាំពីតូចៗ ដេកមួយគ្នា វ៉ៃគ្នាតាញឺក។ ពេលខ្លះចង់លង់នឹងធារិទ្ឋម្តងៗដែរ បើសង្ហាពេកចឹង តែដឹងថាមិនអាចទេ ព្រោះគេស្រលាញ់ស្រីទេ កាត់ចិត្ត មិត្តភាពគឺល្អបំផុតហើយ។ ពួកខ្ញុំជាកូនអ្នកផ្សារ ដូចនេះជីវភាពគឺមធ្យមថ្វីបើនៅស្រែ អ្វីដែលដូចគ្នានោះគឺថា ពួកខ្ញុំមិនឡូយឆាយអីទេ ជិះកង់កញ្ចាស់ទៅរៀនរាល់ព្រឹកចាត់ ទុកជាការហាត់ប្រាណ ។
លាង: អាស្វិត លឺថាមានគ្រូដូរមកពីភ្នំពេញមកបង្រៀននៅសាលាយើងហា បើជាគ្រូស្រី ហើយស្អាតទៀត ដឹងម៉េចទេហ្ន?
“អានេះ មិនចោលចរិកព្រាន ទើបរៀនទី១១ សោះហ្នឹង ខូចម៉េះហា”
ធារិទ្ឋ: យាយចឹង អូនោះ សូរិយាតើ កើតអីចេះ ចូលទៅមើតិចមើល (ពួកយើងទាំងបីនាក់ ជិះកង់សំដៅទៅកាន់នារី វ័យក្មេងម្នាក់ដែលកំពុងធ្វើមុខជូរ ឆ្កឹះកង់ម្នាក់ឯង តាមមើលប្រហែលមានបញ្ហាអីហើយមើលទៅ)
ធារិទ្ឋ: កង់កើតអីសូរិយា (ចរឹកសុភាពបុរស កាយវិការម៉ឹងម៉ាត់ បូករួមជាមួយរូបសម្បត្តិ សង្ហានេះទៀត មាននារីណាដែលអាចគេចបានទៅ?) សូរិយា : អូចា ធ្លាក់ច្រវ៉ាកកងហើយ តែលូវគាំងហើយ អូសអត់ទៅទេ នៀក ធារិទ្ឋ: អូចាំខ្ញុំជួយមើលអោយ លាង: កើតអត់អារិទ្ឋ បើមិនកើតទេ មានតែលីដាក់កងយកទៅសាលាសិនហី ជិតដល់ម៉ោងចូលរៀនហើយហ្នឹង “ចឹងក៏បានដែរតែធ្វើមេចបើជិះកងទាំងអស់គ្នាហ្នឹងហា សូរិយា ចុះកញ្ញា អាដាអីទៅមុនអស់ហើយហ?”
សូរិយា : អូអត់ដឹងដែរ អត់ទាន់ឃើញផង ចឹងធ្វើមេចទៅ ទាំងអស់គ្នាទៅមុនទៅ ចាំខ្ញុំអូទៅរកកជាង នៅជ្រុងវត្តមានជាងតើ
ធារិទ្ឋ: មិនអីទេ ចាំខ្ញុំជួយក៏បានដែរ
លាង: អីយ៉ា អីយ៉ា
“អីយ៉ាក្បាលអ្ហែង ចឹងទៅទាំងអស់គ្នាហ្មងទៅ ម៉ោងក្រោយចាំចូលរៀនហ្មង បើលូវយឺតបាត់ហើយហ្នឹង”
ពួកខ្ញុំ៣នាក់ដាក់វេនគ្នាអូសកង់ម្តងម្នាក់ ទម្រាំដល់កន្លែងជាង ចង់ធ្លាក់អណ្តាតដែហ្នឹងហា តែធ្វើមេចជាមិត្តភក្តិ ជាប្រុសសង្ហា ជាសុភាពបុរស ឃើញមិត្តរួមថ្នាក់ស្រីស្អាត់ មានធុរះហើយ មិនជួយមេចកើត ម៉្យាងអាសង្ហាពួកម៉ាក់ខ្ញុំចេញមុខទៀត ចឹងត្រូវតែគាំទ្រអោយពេញទំហឹងហ្មង។ ថ្ងៃចូលរៀនដំបូង យាយថាម្នាក់បាយនោះបាយចង់រៀនហា នឹកថ្នាក់ នឹកតុ នឹកកៅអីហា ចាំមើលតែបាន៣ខែហា ដឹងបាត់ខ្លះហើយ ហាហាហាទម្លាប់ចាស់។តែគួរអោយស្តាយ មកអត់ទាន់ម៉ោងគាត់ផង ទាល់តែចាំដល់ថ្ងៃច័ន្ទ បានមានម៉ោងគាត់ទៀត លឺគេថាគាត់កាច់ តែសង្ហាខ្លាំងហា លឺចឹងចង់ជួបហ្មងហា។ តែគិតសព្វៗទៅ នឹកអ្នកគ្រូចចាស់ដែរ ទើបរៀនមួយគ្នាបាន១ខែដូទៅភ្នំពេញវិញបាត់។
………………………………………..
រសៀលជ្រៀលជ្រេ សុរិយារៀបលិច សំលេងស្គធំ កងរំពងចេញពីក្នុងវិត្ត កន្តឹងគោកងរំពងពេញផ្លូវតាមភ្លឺស្រែ ស្រប់ពេលសិស្សចេញពីរៀន នាល្ងាចថ្ងៃសៅរិ៏។
លាង: អារ៉ូស្ពាយកាតាអញម៉ាភ្លេត អញទៅបាញ់នោមមួយសិន
“យីអានេះ អត់ចោលចរិក អោយតែទៅណា ដឹងត្រូវចាំហ្មងហា លឿនឡើង មេឃងងិតហើយ អញប្រញាប់ទៅជួយរើឥវ៉ាន់ម៉ែផង ”
លាង: អញដឹងហើយ ចាំម៉ាភ្លេតទៅ (អាប៉ាកាច់)
“អូធារិទ្ឋ រកអីហ្នឹងហា ”
ធារិទ្ឋ: ខ្ញុំដូចជាភ្លេចសៀវភៅមួយក្បាលហើយ ចាំមួយភ្លេតនៅថតតុទេដឹង គ្នារត់ទៅមើលនៅថ្នាក់ម៉ាភ្លេតសិន
“ អើរ ខ្ញុំទៅដែរ តោះ ”
ធារិទ្ឋ: អត់អីទេ អាលាងមកវិញរកអត់ឃើញ វាថាយើងទៅចោលវាបាត់លូវហើយ ចាំម៉ាភ្លេត
សូរិយា : ធារិទ្ឋ ធារិទ្ឋ ( ស្រែកហៅ) សៀវភៅនៅនិងខ្ញុំ នៅទីនេះ (អាសង្ហាពួកម៉ាក់ខ្ញុំ ទុតដំនើរ ងាមករកម្ចាស់សំលេង ព្រមទាំងស្នាមញញឺម ដែលមានប្រជាប្រិយ ស្រីណាមិនលង់ តែខ្ញុំហ្នឹងចង់លង់ ម្តងៗដែរហ្នឹងហា) ធារិទ្ឋ: អូអរគុណ សូរិយា ឃើញវាក្នុងថតតុមែនទេ ?
សូរិយា : ចាមែនហើយ ធារិទ្ឋឯងភ្លេច កញ្ញាអ្នកឃើញ ទេ
កញ្ញា: ហេហេហ តែអ្នកទុកអោយគឺសូរិយាទេ “កាជ្រូក ” កញ្ញា: អាកង្កែប អែងថាអ្នកណាហា អាស្វិត “កាជ្រូក កាជ្រូក ”
កញ្ញា: យី វ៉ៃឯង អោយស្លាប់ៗ ហាហាហាហ (ម្នាក់ៗសើចលេងទាំងអស់គ្នា រត់ផងស្រែកផង នេះហើយជីវិតក្មេងវិទ្យាល័យស្រុកស្រែ ធម្មតាៗ សាមញ្ញមៗ បែបនេះ )
ធារិទ្ឋ: បានហើយៗៗ ទៅផ្ទះ យើង តោះ លាងមកហើយ ចុះណាចិន្តា សូរិយា?
សូរិយា : អូគេទៅមុនហើយ បងគេមកយក ថ្ងៃនេះ កញ្ញា: តោះយើង ចាំកាល? គ្នាប្រាំនាក់ ជិះកងពេញផ្លូវ ផាគ្នាបណ្តើ សើចបណ្តើរ ពិសេស យាយកាជ្រូកនោះកាចណាស់ បាញខ្ញុំរហូតតែម្តង តែមិនអីទេមានអាលាង ណប់ចិត្ត ជួយការពារដែរ។ បើយាយពី ២នាក់នោះវិញ មិនបាច់យាយទេ គិតតែញញឹមៗៗ គេប្រុសសង្ហា ស្រីស្អាតនោះ អី…..ពេលវេលាល្អៗបែបនេះ មិត្តភាពនេះ មិនដឹងនៅដល់ពេលណាទេ ហ្ន? តែមិនអីទេ ស្រុកកំណើតនៅជាមួយគ្នា អាចមានសង្ឃឹមថាជួបគ្នា រាប់អានគ្នាទៅថ្ងៃមុខទៀត បាន ហាហហា ជិតឡប់ហើយ គិតច្រើនមេះ? …………………………………………………………. ធ្មេចបើកធ្មេចបើក ថ្ងៃថ្មីក៏ចូលមកដល់ សូមអោយថ្ងៃច័ន្ទ សប្តាហ៏ថ្មីជាថ្ងៃថ្មី ជាថ្ងៃល្អសម្រាប់ជីវិតដ៏ឯការនេះផងចុះ។ លាង: អាស្វិត (ស្រែកពីមុខតូបខោអាវមក)
“អាប៉ាកាច់ ថាកុំអោយហៅអញចឹង ចាំម៉ាភ្លេត ម៉ែអញចូលក្នុងម៉ាភ្លេត ចាំគាត់មកវិញចាំទៅ។ ចុះណាធារិទ្ឋ ?
” លាង: ទៅមុនបាត់ហើយ វាប្រញាប់ទៅផ្ទះតាវា បន្ទាប់មកវាទៅសាលាហ្មង
“អរចឹងហ អូតោះយើងម៉ែអញមកវិញហើយ ម៉ែខ្ញុំទៅរៀនហើយ ”
មែ: អឺ ទៅទៅ ………………………………………………………………………..
សំលេងជួងបន្លឺសំលេង សិស្សគ្រប់គ្នាម្នីម្នាសង្វាតរត់ចូលថ្នាក់រៀនរៀងៗខ្លួន អគារសិក្សាមួយខ្នង ៦បន្ទប់ ផ្ទាល់និងដៃ ដែលមានសភាពរាងចាស់បន្តិចណាស់ទៅហើយ និងអាគារចំនួន៤ទៀត ជាទីតាំង ជាកន្លែង ដែលផ្តល់កន្លែងអោយសិស្សគ្រប់ជំនាន់ បន្តរការសិក្សាក្រេបចំនេះដឹង បន្តរវិជ្ជាទៅរកអនាគតដ៏ភ្លឺស្វាង ។ ថ្វីបើវារាងចាស់បន្តិក៏ពិតមែនតែ អគារចាស់នោះ បានបិទបាំង ជារនាំងការពារកំដៅថ្ងៃ ខ្យល់ ដល់សិស្សគ្រប់រូប បរិយាកាសល្អ សម្រស់នៃសួនច្បារមុខថ្នាក់ ដែលឡំអរដោយផ្កាព្រៃ ស្រះទឺក ដែលពេញដោយផ្កាឈូក នៅពីជំហៀងថ្នាក់ ជំនោក្លិនម្អមស្រែ និងសម្រស់ ចំការដំណា ស្នាដៃសិស្ស បូករួមជាមួយ និងចំការ ផ្កាចំរុះពណ៏ ទៀតនោះ រឹតតែញ៉ាំងអោយសម្រស់នៃវិទ្យាល័យ បរិវាសនេះ រឺតតែស្រស់ស្អាតថែមទៀត។ សិស្សប្រមាណ ប្រហែល ៣៩នាក់ ក្នុងនោះបូករួមទាំងខ្ញុំ ផង កំពុងអរង្គុយ ចាំគ្រូក្នុងថ្នាក់ ម្នាក់ៗ វ៉ែតែម្តង គ្រូមិននៅ ទាំងគេទាំងខ្ញុំ។ តុទី៣ ជាប់និងបង្អូច ភ្នែកសំលឹង មើលទៅស្រះឈូក ដែលរីក រហង ក្រោមកំដៅព្រះទិនករ អារម្ភនឹកឃើញដល់មនុស្សដែលមិនគួរនឹក មិនដឹងថាពេលនេះគេកំពុងធ្វើអីទេ? ជួបគ្នាលើកក្រោយគួរធ្វើបែបណា? ម៉ែថា ចុងខែនេះបងស្រី និងបងថ្លៃមកលេង តែអាតាប៉ិននោះមកដែរ ជួបមុខគ្នាដឹងតាវ៉ៃគ្នាស្លាប់ទៀតហើយ អាប្រុសចង្រៃ វឌ្ឍន: កុំគិតៗៗ ពីវាគ្មានប្រយោជន៏ទេ ………………… ជំរាប់សួរលោកគ្រួចូលរៀន (សិស្សគ្រប់គ្នា ក្រោកឡើង សំលេងកងរំពង ជំរាបទៅកាន់គ្រូថ្មី ដាស់អារម្មណ៏យល សបិ្តរបស់ខ្ញុំ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើលនោះ មិនមែនរាងខ្ពស់សង្ហា និងផ្ទៃមុខដែលពោពេញដោយ មន្តស្នេហ៏របស់គ្រូថ្មីនោះទេ ប៉ន្តែ ពិតជាភ្ញាក់ផ្អើលមែនទែននោះគឺ មនុស្សម្នាក់ដែលខ្ញុំរំពឹងថា និងបានជួបម្តងទៀត បែរជាមកជួបគ្នាម្តងទៀតក្នុងសភាពបែបនេះ តើនេះជានិស្ស័យឬយ៉ាងណាហ្ន? រំភើបណាស់ រំភើបណាស់ ណប់អើយ។ កែវភ្នែកដែលពេញដោយពន្លឺបាញ់ចំបេះដូងខ្ញុំ ស្នាមញញឹមដែលខ្ញុំធ្លាប់បានឃើញ និងរំពឹងថានិងបានជួបម្តងពេលនេះ ពេលនេះ មេចក៏បេះដូង ខ្ញុំលោតខ្លាំងម្លេះ ម៉ែអើយជួយផង ជួយផង ទៅហើយ ទៅហើយ ……………….)
ភ្លាច់ (ទះស្មា)
“អួយអាប៉ាកាច់ឈឺណាស់ អាឃ្លៀង ”
លាង: អ្ហែងភ្លឹកម៉េះហា?
“អឺ គឺ អត់អីផង អត់អីទេ”
ធារិទ្ឋ : អត់ស្រួលខ្លួនមែន ដូចស្លែកមេះ មេចក៏រាងភ័យៗចឹងហា អារ៉ូ?
“គ្នាមិនអីទេ មិនអីទេ តោះរៀន គ្រូចូលហើយ រៀនសូត្រ រៀនសូត្រ ”
(យី មេចក៏ខ្ញុំចឹងវិញ អៀនម្លេះ ភ័យម៉េះ គាត់មិនមែនខ្លាឯណា តាំងចិត្ត ធ្វើធម្មតា គាត់ជាគ្រូ កាត់ចិត្តទៅអាស្វិតអើយ លាក់ចិត្ត យកចិត្តទុកដាក់រៀនសូត្រវិញ កាត់ចិត្ត កាត់ថ្លើម ធ្លាប់ជួបគ្នាម្តង ហើយ មិនអិទេ មិននឹកស្មានថាគាត់បែជាមកធ្វើជាគ្រូរបស់ខ្ញុំសោះ និស្ស័យមែនហ្ន?) លោកគ្រូសង្ហា កូនកាត់ចិនណែនាំខ្លួនទៅកាន់សិស្សគ្រប់គ្នា ពត៏មានផ្ទាល់ខ្លួនរបស់គាត់មិន មានអ្វិប្លែកសម្រាប់ខ្ញុំទេ តែកាយវិកាសំដីសំដៅ បែបកម្លែងស្ងួត របស់គាត់ធ្វើ អោយគ្រប់គ្នាទប់ សំណើចមិន បាន ស្នាមញញឺម បបូរម៉ាត់ ទំរងមុខដែល ពេញទៅដោយអំណោយទាន មិនដឹងថាធ្វើអោយអ្នកណាខ្លះទេ ដេកយំស្តាយនោះ តើអ្នកណាទៅហ្ន៊ ជាគូរគាត់? ខ្ញុំមែន? ហាហាហហាឡប់មែនទែនហើយ ខ្ញុំ។
…………………………….. រំលងទៅបានពីរអាទិត្យហើយដែលគាត់បានចូលមកបង្រៀន ដល់វេនរៀនព្រឹកវិញហើយ ១អាទិត្យជួបគាត់បាន២ដងដែរ គឺថ្ងៃពុធ និងថ្ងៃសុក្រ បើម៉ោងភាសាអង្គគ្លេស មាន១០ម៉ោងក្នុង១អាទិត្យដឹងល្អមេចទេ? យាយ មែនខ្ញុំមិនដែលលឺមិត្តរួមថ្នាក់ណារអ៊ូពីគាត់ទេ មានតែសរសើរពីការបង្រៀនរបស់គាត់ សូម្បីតែគ្រូៗ ក៏សរសេពីចរិក សុភាព និងជួយយកអាសារគេទៀត ឥលូវនេះគាត់ ជាប់ឈ្មោះ ជាគ្រូបង្រៀនសង្ហាប្រចាំវិទ្យាល័យខ្ញុំហើយ។ រយះពេល១ខែនេះ មានអារម្មណ៏ល្អណាស់ ចង់ទៅរៀន គាត់មានប្រជាប្រិយ បើនិយាយពីទំនាក់ទនងវិញធម្មតាៗ តែខ្ញុំពិតជាចង់និយាយ លេងជាមួយគាត់ណាស់ដូចគ្រាដែរជិះឡានទៅភ្នំពេញជាមួយគ្នានោះណាស់ តែប្រហែលជាមិនអាចទេ គាត់ជាគ្រូ ខ្ញុំមិនសាកសំទេនាំតែបាក់មុខគាត់ បានត្រឹមតែ លួចមើលគាត់ក្នុងថ្នាក់ក៏អស់ចិត្តដែរ….ស្រលាញ់គេម្នាក់ឯងហើយខ្ញុំ គិតមេចទៅស្នាហាចូលខ្លួនហើយ…..
…………………………………………………
ម៉ែ: អាស្វិត ស្អែកព្រឹកមិនបែចទៅរៀនទេ
“ហា មេចចឹងម៉ែ ស្អែកថ្ងៃសុក្រតើ មានឈប់ណា” ម៉ែ: អឺអញដឹងហើយ តែស្អែកបងឯងគេមកលេង និងណា ឯងនៅផ្ទះរៀបបន្ទប់អោយគេតិចទៅ មួយទៀត នៅផ្ទះក្រែងគេប្រើអោយធ្វើអីនិងហា “(អូស្លាប់ហើយ ធើមេចទៅ មានន័យថាមិនបានទៅជួបមុខបងគ្រូសង្ហាខ្ញុំហើយ គិតមេចទៅ យ៉ាប់មែនមកថ្ងៃណាមិនមកទេ មកអាថ្ងៃគេចង់រៀន ស៊ាំហា)”
ម៉ែ: ឯងរអ៊ូអីហ្នឹងហា
“ហេហេហហេ អត់អីផង ចុះអ្នកណាមកខ្លះ មកប៉ុន្មានថ្ងៃដែរម៉ែ?”
ម៉ែ: គេមកដេក២យប់ មកជាមួយប្តីវាហ្នឹងហា និងប្អូនថ្លៃវាមកដែរ
“ ហា អាចង្រៃហ្នឹងមកដែរ?” ម៉ែ: អ្ហែងថាណាគេ? “ហេហេហេហ អត់ទេមែ អូខ្ញុំ រុញឥវ៉ាន់ចូលផ្ទះមួយជើងសិនណាម៉ែ”
(ស្លាប់ហើយមកដល់តែ២យប់ទៀត ហើយវាមកធ្វើអីវា រាល់ដង់មិនដែលមកផងហ្នឹងហា លូវមកធ្វើអី អាឡា បល់ យកនេះអ្វី អូព្រះអើយគិតមេចចេះ តែយីទឹកដីយើងតើ ចាំមើលអ្ហែង ចាត់ការអាហ្នឹងចេញម្តង អាក្អូន) ………………………………………
ព្រលឹមស្រាងៗ ជាទម្លាប់ តែងតែធីងគូទរៀបឥវ៉ាន់នៅផ្សាជាមួយម៉ែ តែព្រឹកនេះបន្ទាប់ ពីរៀបឥវ៉ាន់ហើយ មិនបានទៅរៀនទេ គឺត្រូវទៅបេះដូង បេះត្នោត ជួយធ្វើម្ហូប មីអូន ចាំទទួលអ្នកភ្នំពេញ លឺថាម៉ែក្មេងឪក្មេក គេមកដែរ ម៉្យាងអាចង្រៃនោះទៀត អូមិនរស់ទេ ខ្ញុំ។ ម៉ោងប្រមាណ៩ព្រឹក រថយន្តហាឡេនឌឺ ពណ៏មាសមួយគ្រឿងចតសន្សឹម ៗៗ ពីមុខផ្ទះ ទាំងម៉ែ ទាំងខ្ញុំដើរសំដៅទទួលគេ ចាស់ៗជួបគ្នាយាយនោះយាយ អ្នកដន្លង អ្នកដន្លង តែគ្នាគាត់ហ្នឹង។ យាយថាបន្ទាប់ពីជំរាបសួរគ្នាហើយ គេដើរចូលផ្ទះអស់អាលីង ចំនែកខ្ញុំវិញ ដូចកម្មករចឹងហា គឺជញ្ចូនឥវ៉ាគេចចេញពីឡាន ជញ្ចូនឥវ៉ានមនុស្សចាស់មិនអីទេតែអាមុខក្មេងនោះ វាឌឺ អាឌឺ មិននិយាយរកខ្ញុំហីទៅ មុខដូចម៉ែអញទេហ្វើយ ឆើស ។ អាហាពេលថ្ងៃដ៏សំបូរបែប ម្អូបអ្នកស្រែចំការ គ្មានអីក្រៅពីមាន់កាប់ សម្លបម្អូរព្រលឹត កូនត្រី ក្តាម ខ្ចងអីហ្នឹងទេ ចេះតែស៊ីទៅ តែដឹងអីអ្នកពេញគេឆ្ងាញ់ចង់ងាប់ឯខ្ញុំវិញ ទ្រលាន់ហើយ បើបានភីហ្សា អីដឹងល្អមេចទេហ្ន? រាត្រីចូលមកដល់ គ្រប់យ៉ាងគ្រប់ដណ្តប់ដោយស្បៃអន្ឋកាល ចាស់ៗចូលនិទ្រ្ទា អស់ហើយ បន្ទាប់ពីសំណេះសំណាលគ្នាមួយស្របកធំ នៅឡើយតែខ្ញុំ នៅមិនទាន់ មិនមែនមិនចង់ដេកទេ តែ វាពិបាកដេក ព្រោះថា គ្រែខ្ញុំត្រូវបែង ចែកអោយមនុស្សចង្រៃនោះមួយចំហៀងហើយ ស៊ាំណាស់ហា។ យប់នេះហាក់ប្លែក ផ្ទៃមេឃងងិតសុង គ្មានផ្កាយមួយគ្រាប់ ដូចរកភ្លៀងចឹង ចិត្តខ្ញុំរិតតែរងា និងដល់មនុស្សម្នាក់ដែលបាន ត្រឹមតែលួច មើល នេះ១ខែហើយ មិនដែរនិយាយអីគ្នាបន្តិចបានត្រឹមតែ ញញឹម ញញឺម ហើយក៏គេចមុខបាត់ ។
វឌ្ឍន: ស្មាហ្នឹងហើយអត់ដេកទេអីហា នៅសង់ទីហ្មងដល់ណាទៀត (សំលេងនិងកាយវិកា ឃើញហើយចង់តែម៉ាងជើងទេ តែវាមាឌធំជាងខ្ញុំ)
“ យីអ្វី សំលេងសត្វអីមករំខាន ស៊ីអារម្មណអស់អាលីង ចង្រៃយក អូគឺអែងទេហ?”
វឌ្ឍន: (ប្រុសចង្រៃ ប្រែទឹកមុខ ហាក់ចង់ស៊ីសាច់ខ្ញុំ ) អែងឈ្លើយណាស់ យើងបងអែងដល់ទៅ ៣ឆ្នាំណា
“មិនសំខាន់ មិនគួរអោយគោរព មិនចាំបាច់គួរសមពេកទេ”
(ខ្ញុំនិយាយបែបហី ហើយដើរចេញទៅ) វឌ្ឍន: ឈប់សិន (ប្រុសចង្រៃចាប់ដៃខ្ញុំជាប់ ចង់វ៉ៃគ្នាទៀតហើយទេដឹង )
“ហើយវាអាមេចអែង ”
វឌ្ឍន: ជួនយើងទៅក្រោយផ្ទះបន្តិច យើងដូចជាជ្រុះខ្សែដៃ បាត់ហើយ នៅក្រោមដើមស្វាយក្បែរស្រះពេលដើរទៅល្ងាចមេញ
“ទៅម្នាក់អែងទៅ យប់ហើយ ខ្ញុំទៅដេក ”
វឌ្ឍន: មិនអោយដេកទេបើរកវាមិនឃើញ
“យីអស្ចារ្យម៉េះ? មិនទៅទេ ខ្សែដៃកាឡៃសោះហ្នឹងហា ”
វឌ្ឍន: អែង (ម្តងនេះ ចង់ដាលខ្ញុំបន្តិច ចង់អង្វរបន្តិច ប្រុសចង្រៃ មិនចេះទន់ភ្លន់សោះ) ម្សៀល
នោះដើរសំដៅទៅក្រោយផ្ទះម្នាក់អែង ជាមួយនិងពិល មួយក្នុងដៃ ខ្ញុំមិនដឹងថាវាសំខាន់យ៉ាងណាទេ តែនេះយប់ហើយម៉ោងជិត៩ហើយងងិតសុង ហើយហ្នឹងហា មិនមែនខ្លាចពីសុវត្តិភាពទេ ព្រោះផ្ទះខ្ញុំរបង់ថ្មផុតក្បាលព័ទ្ឋជុំវិញដីតែម្តង តែវាយប់ពិបាក់រក និងណា អាតាប៉ិនេះក្បាល់រឹងណាស់។ អួយ (សំលេងប្រុសចង្រៃនោះ )
“(យីកើតអីចេះ មេចក(បោះពិលចោលចឹងហា ) ហាហាហអែងកើតអីហា មេចក៏បោះពិលចោលចឹងហា ”
វឌ្ឍន: ខ្ញុំដូចជាជាន់ចំអីហើយ ចុកណាស់ ជើងខ្ញុំ (មើលទៅគេហាក់ដូចជាឈឺណាស់ ទ្រាំឡើងស្វាយមុខអស់ហើយ )
“អូទ្រាំតិចទៅ ខ្ញុំ់គ្រាអែងចូលផ្ទះវិញ យឺតៗៗៗ ទៅហៅម៉ែសិន ”
វឌ្ឍន: ទេៗៗ កុំរំខានពួកគាត់ អែងមានអាគុលទេ?
“ទេ មានតែថ្នាំលាងរបួស ចាំមួយភ្លេត ” (ជើងអម្សៀលនេះមុតអំបែងដប់ជ្រៅណាស់ ហូរឈាមច្រើនទៀត ប៉ិនទ្រាំមែន មិនស្រែកអីមួយអើស សោះ សំនិងចរិកក្បាលរឹងរបស់វាហ្នឹងហើយ តែក៏ម៉្យាងដែរ អោយរាងទាល់តែចឹងបានដេកបានស្រួល) ព្រឹកព្រលឹមថ្ងៃថ្មីក៏មកដល់អ្នកផ្ទះខ្ញុំជាមួយនិងអ្នកភ្នំពេញ គ្រោងទៅលេងបូកគោ និង ចូលលេងកែបដើម្បីទិញគ្រឿងសមុទ្យខ្លះមកផ្ទះវិញ តែខ្ញុំអត់ទៅទេ ស្តាយណាស់ព្រោះតែមនុស្ស ចង្រៃនេះឈឺជើង វាទៅមិនកើតខ្ញុំត្រូវនៅចាំផ្ទះកំដរវា អាប៉ាកាច់ នាំទុក្ខហា។គេទៅអស់នៅដល់ល្ងាច់ នៅតែ២នាក់វាទៀត ដឹងថាមាន១ ស្លាប់ ១រស់ហើយខ្ញុំ គិតសរសេរបណ្តាំទុកអោម៉ែអោយ ហើយសិនចឹង។
វឌ្ឍន: ឯងកំពុងធ្វើអីហ្នឹងហា? “មេចមិនបើកភ្នែក កំពុងដាំបាយ ជួនលោកពិសារណាលោក” វឌ្ឍន: អរគុណ (ប្រុសចង្រៃនិយាយយ៉ាងពិរោះ មកកាន់ខ្ញុំ ចេះទន់ភ្លន់ចឹងទៅណាថាអី) “ហ៊ឺម នោះខ្សែដៃអែង នៅលើតុ រកឃើញហើយ ”
វឌ្ឍន: ហាអែងរកវាឃើញហើយ នៅអែណា អរគុណ មែនទែន (ខ្ញុំមិនយល់ខ្សែដៃនោះមេចក៏សំខានមេះ មេចបានអាម្សៀលនេះ យកចិត្តទុកដាក់មេះ ?)
“មិនអីទេ បើជឿតាមចាស់ ម្លេះមិនចឹងទេ ផ្ទះខ្ញុំគ្មាចោរទេ កុំថាឡើយខ្សែដៃក្រឡៃចឹង ខ្សែដៃមាសក៏មិនបាត់ដែរ ”
វឌ្ឍន: ឯង
“ វាយ៉ាងមេច ចង់វ៉ៃគ្នាហ?”
វឌ្ឍន: ក្មេងដូចជាឯងមិនយល់ទេ
“អាចគោម៏ បានហើយខ្ចិលឈ្លោះណាស់ចេញ ខ្ញុំធ្វើម្ហូប ជើងងចឹង មានតែញ៉ាំសាចជ្រូកអាំងទៅបានកើត កុំញាំអីផ្សេង ខ្លាចវាក្លាយ” (ខ្ញុំនិយាយបណ្តើរធ្វើបណ្តើរទឹកមុខហាក់មិនពេញចិត្ត តែក្នុងចិត្ត ហាក់បារម្មណាស់ដែរ កែវភ្នែករបស់ខ្ញុំដៀងមើលគេម្តងៗរ ចេះលួចសើចទៀត មានអីសង្ហាផោះគេមែនតា អាមួយនេះ សង្ហាគួរសមបើវាឧស្សាហ៏សើចអោយបានច្រើនប្រហែលជាល្អ ជាជាងធ្វើមុខងាប់ ។)
បន្ទាប់ពីបរិភោគអាហារពេលថ្ងៃត្រង់រួចហើយ ការងារបន្ទាប់កឺត្រូវលាងចាន កម្មអីកម្មម៉េះ អត់បានទៅដើរលេង ហើយមិនបានដេកស្រួល មិនដើរហើរទៅណាទៀត បែរជានៅផ្ទះដាំស្ល មើលថែរអ្នកជំងឺទៅវិញ កម្មជាមួយអាតាប៉ិហ្នឹងហ្មងនឹងខ្ញុំ។
“ធុញណាស់ ខ្ចិលណាស់ (រអ៊ូម្នាក់ឯង លាងចានម្នាក់ឯង)”
វឌ្ឍន: ហេតុអី? (ប្រុសចង្រៃដឹងមកដល់ពីកាលអត់លឺសំលេងអីបន្តិច)
“យីមនុស្សឬខ្មោច មកអត់មានសំលេងអីបន្តិចចឹងហា ហើយមកធ្វើអី មិនអង្គុយអោយស្រូលទៅ ក្រែងឈឺជើងហី ហា?”
វឌ្ឍន: មិនអីទ តែឯងបារម្ភមែន?(និយាយបែបលេង ឧនមុខមើរខ្ញុំ)
“ហេយឧនម៉េះហា ចេះតែបារម្ភទៅ ព្រោះលោកជាភ្ញៀវ វីវស្លាប់នៅទីនេះ ចង្រៃផ្ទះខ្ញុំស្លាប់ហើយ ”
វឌ្ឍន: ឯង ក្មេងឈ្លើយ
“ យ៉ាងម៉េច ចង់វ៉ៃគ្នាមែន មោះ”
វឌ្ឍន: ឯង ព្រហើនណាស់ អត់ស្គាល់បងឬប្អូន
“មិនសំខាន់ មិនគួរអោយគួរគោព មិនគោរពយ៉ាងម៉េច?” (ប្រុសសង្ហាបែប្រែទឹកមុខ ស្លឹកត្រជៀកប្រែជាក្រហម តាមមើលខឹងខ្លាំងណាស់ហើយ មនុស្សអី ចង់អោយគេគោរព ចង់អោយគេយកចិត្ត ចង់អោយគេស្តាប់តាម វាមិនសំទេ ទាល់តែយូរហរ មិនអាចទេ)
វឌ្ឍន: អួយ ៗៗ (គេដើរចេញទៅមិនប្រយ័ត្ន ប៉ះចំជើងឈឺ)
“អូឈាមហើយ មិនប្រយ័ត្នសោះ ចាំម៉ាភ្លេត”
(ខ្ញុំរត់ទៅយកថ្នាំ និងប៉ងរំ ដើម្បីឃាត់ឈាម គាប់ជួនពេលនេះ ថ្ងៃត្រង់ទៀត ឈាមរាវ ហូរឥឈប់ ប្រុសចង្រៃមិនស្រែកអីម៉ាត់ គិតមើលមុខខ្ញុំ ភ្លេចថាជើងឈាមទេដឹង )
“នៅឈឺទៀតទេ?”
វឌ្ឍន: អួយ ឈឺណាស់ ចុកណាស់ “អូចាំមួយភ្លេតខ្ញុំទៅយក យកថ្នាំមកអោយផឺក ទ្រាំតិចទៅណាមិនអី ទេ ” (និយាយបណ្តើរពិនិត្យបណ្តើរខ្លាចក្រៃឈាមនៅតែហូរទេតែ…..)
វឌ្ឍន: ហាហាហហាហ អែងបារម្ភខ្លាំងម៉្លេះ? កុំប្រាប់ថាឯងស្រលាញ់យើងណា (គ្រាន់តែលឺបែបនេះភ្នែកបែរស្រលាំងកាំង អត់ដឹងត្រូវឆ្លើយថាមេច ឆ្ងល់ដែរខ្ញុំបារម្ភម៉េះ បើស្អប់សឹងស្លាប់ទៅហើយហ្នឹង ) “មេចចឹង សប្បាយណាស់មែនទេ? ចឹងនៅស្លាប់ហ្នឹងទៅ ឈឺស” (ខ្ញុំក្រោកដើរចេញ សំដៅទៅលាងចានបណ្តើរ តែឆ្ងលថា មេចក៏ខ្ញុំចឹងវិញ អាប៉ិហ្នឹងស្លាប់ឬរស់មានពាក់ព័ន្ឋអីហ្នឹងខ្ញុំ។ នឹកឃើញចង់តែសើចទេ នៀក យ៉ាប់ហ្មង)
អរគុណនៅការចំណាយពេលវេលារបស់អ្នកទាំងអស់គ្នា ជួបគ្នាវគ្គក្រោយទៀតណា រៀងរ៉ាវ ស្នេហា នេះនៅមិនទាន់បញ្ចប់នោះទេ នៅមានវគ្គបន្តរទៀត។ សុំទោសចំពោះកំហុសឆ្គងផ្សេងៗ ដោយអចេតនា។ ណារ័ត្ន ឃូល អរគុណ បាទ
ចំណងគ្រួសារ ភាគទី២

Leave a Comment