គូរស្នេហ៏ឥព្រៀង ភាគ២

គូរស្នេហ៏ឥព្រៀង ភាគ២

សួរស្តីមិត្តអ្នកអាន វារៀងយូរតិចហើយមែនទេ?  រយះពេលមួយអាទិត្យនេះ សុំទោសផងណាចំការយឺតយ៉ាវនេះណា។ អូខេកុំអោយខាតពេល តោះទៅអាន ភាគបន្តរចងដឹងថា បន្ទាប់ពីឩត្តមត្រប់មកវិញ ពេលដែលឃើញវត្ថុបញ្ចាំស្នេហ៏គេបែក តើគេនិងមានប្រត្តិកម្មអ្វី ទៅអានទាំងអានគ្នា។

គូរស្នេហ៏ឥព្រៀង ភាគ២


            ព្រឹកនេះអាកាសធាតុក្តៅគួរសម ប៉ុន្តែអូយភ្នែកណាស់ជាមួយនឹងទេសភាព នៅចំការ ស្រស់ស្រាយណាស់ ថានៅផ្ទះទៅមានផ្លែឈឺច្រើន នៅចំការមិនបែបនិយាយ បើខ្ញុំនៅនេះតែ១ ឆ្នាំប្រហែលសាច់ស្អាត់ ស្លាប់ហើយ ញ៉ាំផ្លែឈឺរាល់ថ្ងៃ ហាហាហាហ។ ពូមីងដែលជាកម្មករ ម្នាក់ៗមើលទៅហត់ដល់ហើយ តែពួកគាត់ សប្បាយ នឹងការងារ ដល់ហើយមើលទៅ  នេះមកពីប្រហែលអ៊ុំ គាត់ចិត្តល្អ ចេះយកចិត្តកូនចៅ ហើយ​បានម្នាក់ៗ ធ្វើការអស់ពីកំលាំងកាយចិត្តហ្មង។​អូនោះម៉ាក់ប៉ាតើ ប៉ាម៉ាក់ (ស្រែកហៅគាត់)

ម៉ាក់:អឺកូន ភ្ញាក់ហើយ ញ៉ាំអីនៅ?
បាទហើយ ហើយម៉ាក
ម៉ាក់:ចុះញ៉ាំថ្នាំនៅ កូន?
បាទអត់ភ្លេចទេម៉ាង  នៅចំការ អ៊ុំក៏មានផ្ទធំដែរណ
អ៊ុំប្រុស:  គឺទុកអោយកម្មរសំរាក ណាក្មួយ  ចំនែក នេះផ្ទះបាយ មានចុងភៅ១ ម្នាក់ និងមានគូនកាំបិត ៥នាក់ ណាក្មួយ ជាអ្នកធ្វើបាយ អោយ កម្មករ អូគិតថ្ងៃត្រង់ នេះញ៉ាំបាយនៅចំការតែម្តងទៅបានទេ អ្នកអូន?
ម៉ាកចា លោក​បង មិនអីទេ ផ្លែក ផង……

            ម៉ាថ្ងៃនេះហត់ណាស់ ជិវិតជាអ្នកចំការ មិនស្រួលទេ ប៉ុន្តែមានអី​បាយចិត្តតើ រស់អ្នក ដោយរីករាយជាមួយនឹងជីវភាពសាមញ្ញ ល្អជាងនៅភ្នំពេញ។ ពូមីង កម្មករវិញម្នាក់ៗ ៗ រស់រាយណាស់ ចិត្តបានទៀត ហ៊ើយមិនចង់ទៅវិញទេ។ នេះយប់ទី៣​​ ​ហើយ​ម៉ោង ៧ ហើយបងទូចទៅផ្ទះបាត់ អត់មានអ្នកនិយាយលងមួយ រីឯចាស់ប្រហែល សំរាន្តអស់ហើយមើលទៅ។ ម្នាក់ឯងចឹង អផ្សុកដែរ អេគិតយកសៀវភៅ កំណត់ហេតុ ស្នេហ៏អាប៉ិឩត្តមមកមើលសិន ចាំទុកអោយគេវិញអោយស្រួលទៅបានហើយ។
.
.
កំសត់ណាស់តើគួរអោយអានិតដែរហ្នឹង ហា​។ ហ៊ើយបើគេទៅចោលហើយ មិនរកថ្មីទៅ យ៉ាប់មែន ឯងនៅច្រងោៗ អ្វី។( ក្រាំង) ​អូយស្អីហ្នឹងនៅខាងក្រៅបន្ទប់ អូរលំកែវទឹក នៅតុជើងធូប បងរតនាតើ ខំភ័យ ទៅយកក្រណាស់ជួតសិន (យប់នោះស្ងាត់ដូចរាល់ដងចឹង )។​ អុញម៉េចៗៗ ចឹង បាត់កែវទៅណាហា (សំលែងឆ្កែលូ) អីអាឆ្កែលូទៀតហើយអ្វី ឩលោកតាអឺយ ជួយចៅផង ចៅសូមតែសុខទេ ចូលបន្ទប់ហើយ ហ្វើយ គួរតែសង្ងំដេកវិញ ។

(ក្នុងសុបិន្ត)

រតនាប្អូនប្រុស បងមានរឿងចង់អោយប្អូនជួយបង សុំជួយបងផង ៗ មានតែអូនទេដែលអាចជួយបងបាន ប្អូនប្រុស……

ហាទេទេៗៗៗ ​អូយលសប្តិតើ មេចចេះ ឬមួយមានរឿងអី  គួរអួបធូបតិចសិន ។ បងរតនានេះជាយប់ទី3ហើយណាបងដែរបងមកពន្យ់សប្តិខ្ញុំបែប នេះ តើបងមាន រឿងអី? សុំបងជួយប្រាប់អោយត្រង់តិចមក បើអាចប្អួននឹងជួយបង ណា​បងប្រុស។សុំជួបបងនៅក្នុងយល់សប្តិម្តងទៀត​សាធូបៗៗ។

ម៉ោងប្រហែល២ភ្លឺ

រតនាពិសិទ្ឋ បងមានរឿងមួយចង់អោយប្អូន ជួយបង គឺមុនពេលបងស្លាប់ បងមាននារីម្នាក់ ដែលបងស្រលាញ់ ពួកយើងគ្រោងនឹងរៀបការ ជាមួយគ្នាពេលដែលបងរៀនចប់  ប៉ុន្តែនេះ មិនទាន់បានចូលរៀនផង បងក៏លាចាកលោកនេះ​បាត់ទៅហើយ ទុកអោយនាងរស់នៅម្នាក់ឯង បងមិនគប្បីសោះ ប៉ុន្មានឆ្នាំនេះ បងមិនទៅណាក្រៅពីភូមិគ្រិះនេះ ព្រោះបង មិនអស់អាល័យសោះ នាងមិនព្រមរៀបការជាមួយបុរសប្រុសផ្សេងឡើយក្រៅពីបង បងមិនចង់ចឹងទេអូន
(សំលេងយំខ្សឹកខ្សួល)តើអូនអាចនៅទីនេះមួយរយះបានទេ ជួយពន្យល់នាង  អោយនាងបំភ្លេចបងទៅ ណាអូន សុំជួយបងផងណា បំពេញនៅពាក្យ សន្យាជំនួស បងផងបានទេ?

បាទៗៗៗបង បាទបង (ស្ទុះភ្ញាក់ ឡើង) បងរតនៗៗ អូយលសប្តិតើ អេវាជារឿងពិតមាន ទេ? ចាំសួរបងទូចមើរ ម៉ោង ៥ កន្លះព្រឹក ងើបហាតប្រាណហ្មងទៅ។

            អាកាសធាតុត្រជាក់ល្ហឹម ភ្លឺតិចៗ សម្ផស្សនៃផ្កាឈូក រីករហងនៅក្នុងបឹង សម្រស់ធម្មជាតិនៅជុំវិញផ្ទះនេះ គួយអោយចាប់ចិត្តណាស់ ។ អីកអាក អូយមានអរម្មណ៏ថាស្រស់ស្រាយ ដល់ហើយ ស្រូលខ្លួនណាស់។ អូគិតដើរទៅក្រោមដើមម៉ាកប្រាំងនោះតិច ។ ផ្លែច្រើនម៉េះ ធំៗៗទៀត មិនឃើញទេនៀក បើបេះភ្លក់មួយបានអត់ វ៉ូវ៉ូ(ខ្យល់បកខ្លាំង) ខ្យល់ខ្លាំងម៉េះ រងារណស់​ព្រឺសំបុលអស់ (មានអារម្មណ៏ថាមានអ្នកណា កំពុងឈក្បែខ្ញុំ)។  (បួងសួងក្នុងចិត្ត) ឩបងរតនាអឺយ​ប្អូនបានយល់ពីបំណងបងហើយ បើសិនវាជាការពិតមែន​ហើយបងនៅទីនេះមែន  ប្អូនសុំអោយយខ្យលឈប់បក ទៅបានទេ? ហា​ឈប់មែន (មានខ្មោចមែនក៏អី) មិនកើតទេទៅវិញហើយ។

សួរស្តីបងទូច មកដល់ពីកាលហា?
ស្រីទូចតាំងពីម៉ោងប្រាំ ឯណោះអ្នកប្រុស ថ្ងៃនេះភ្ញាក់លឿនម៉េះ
បាទចង់ហាត់ប្រាណ បងទូចហា បងរតន មានគូស្នេហ៏មែនទេ?
ស្រីទូចហាម៉េចអ្នកប្រុសដឹង ? ចាមាន
មិនអីទេ ចុះគាត់មិនទាន់រៀបការទេមែនទេ ព្រោះតែចាំបងរតនត្រូវអត់?
ស្រីទូច: (ធ្វើមុខភាំង )ចាៗៗៗ​តែមេចអ្នកប្រុស ដឹង ហា​? (សួរដោយឆ្ងល់)
ហហាហាហ អត់អីទេ ចេះតែស្មានទៅ (ចុមដូចមេះ វាជារឿងពិតមែនតើ គួរធ្វើម៊េចចេះណ?)​វិលមុខណាស់ ចាំមើលស្ថានការសិន មើល…….

អូរអរុណសួស្តីប៉ាម៉ាក​
ម៉ាកចាកូន គេងលក់ស្រួលទេកូន?
បាទម៉ាក់ស្រួលណាស់ ចុះម៉ាក់
ម៉ាក់:មានអីកូន ស្រូលខ្លូនណាស់ អូព្រឹកនេះម៉ាកប៉ា នឹងអ៊ុំឯងគិតទៅកំពត លេង​ចង់ទិញគ្រៀងសមុទ្យខ្លះយកទៅញ៉ាំ ដល់ពេលល្ងាចត្រលប់មកវិញ ចាំហួសទៅភ្នំពេញវិញហ្មង តោះកូនរៀបចំឥវ៉ាន់ទៅ ទៅទាំងអស់គ្នា
បាទម៉ាក តែកូនអត់ទៅបានទេ ប៉ាម៉ាក់ និងអ៊ុំអញ្ចើញទៅចុះ ចាំត្រលប់មកវិញ ចាំទៅភ្នំពេញវិញណាម៉ាក់
ម៉ាក :អូខេ កូន អូលោកបង បងស្រីហើយនៅ គិតទៅពីព្រឹក តិចត្រជាក់ អាងបានចូលលេងផ្ទះបងចិត្ត ផង
អ៊ុំស្រីចាហើយ ហើយតោះយើង
អ៊ុំប្រុស ស្រីទូច មើលផ្ទះផងណា មើលបាយទឹកពិសិទ្ឋផង លឺនៅ? ថ្ងៃនេះឩត្តមមកវិញហើយ ត្រៀមបាយអោយគេផង។
(អូ អាប៉ិមុខ កាចហ្នឹង ហ? ចាំមើលមុខ សង្ហាអត់ ចុះធ្វើបែករបោះគេ គេគិតម៉េចទៅ?​)
ស្រីទូចចាអ៊ុំ

            សំលេងឡានចេញផុតទៅ​នៅតែខ្ញុំនឹង បងទូច ។ បងទូចរវល់ចង្គ្រានជើងឆ្នាំង ឯខ្ញុំវិញដើរមើលជុំវិញផ្ទះ ដើរចុះឡើង មកដល់ដើម ម៉ាកប្រាំង ហ្នឹងដែរ ចំងល់ ឆ្ងល់ដល់ហើយ ឆ្ងល់អត់ចេញ។

ឩត្តមបងទូចអឿយបងទូច មានអ្នកណានៅផ្ធះទេ
ចុះអ្នកណារកអីទៅមើលសិន។ លោក លោក​លោកមានការអីដែរ? (អាប៉ិនេះខ្ពស់ម៉េស ១ម៉ែតប៉ែតហើយមើលទៅ)
ឩត្តម:  អូរបាទ សួរស្តីខ្ញុំឈ្មោះឩត្តម
(ស្លា ​ប់ហើយសង្ហាម៉េះ​ហា មុខ ដូចណ្ឌាចឹង ច្រមុះស្រូច បបូរម៉ាតរាងសិចស៊ី ភ្នែកមានពន្លឺមុតល្អណាស់​ ពិសេសមានរោមនៅនឹងធ្ពាល់តិច ព្រមទាំងរោមដើមទ្រូងទៀត អូយ លួយម៉េះ សង្ហាជាងក្នុងរូបថងទៀត)

អូបាទខ្ញុំពិសិទ្ឋ បងប្រុស (មើលអីមើលម៉េះអាប៉ិនេះ ) ចាំខ្ញុំហៅបងទូចអោយណា
ឩត្តម: បាទអរគុណាស់ហើ យ
(យីញញឹមស្រស់ណាស់ ចេះគូរសមណាស់តើ មិនដូចបងទូចប្រាប់ទេ)​បងទូចហា មានភ្ញៀវ
ស្រីទូច:  ចា ចា អ្នកប្រុស អូឩត្តមតើ
ឩត្តមនេះ អ្នកប្រុសពិសិទ្ឋ ជាក្មូយអ៊ុំប្រុសណាឩត្តម  អ្នកប្រុសនេះ ឩត្តមជាអ្នកមើលការខុសត្រូវចំការនេះ។
ឩត្តមបាទបងសួរស្តី ហើយ​ចុះអ៊ុំទៅណាហើយ
ស្រីទូចទៅ​កំពតហើយ រសៀលបានមកវិញ
ឩត្តម: អូបាទ ចឹងបងខ្ញុំគិតទៅផ្លាស់ខោអាវសិនណា ប្អូនប្រុសបងទៅសិនហើយណា
បាទបង តាមសំរួល
ស្រីទូចចា
             បុរសនេះមើលទៅកាចណាស់ តែបើមើលយូទៅមុខមានអំណាចណាស់​ មឿងម៉ាត់ណាស់ ហើយចេះគួសមទៀតផង គួអោយចូលចិត្ត ហ៊ើយៗៗគិតដល់ ណាហើយ គេស្រលាញ់ស្រីទេណា។អូស្លាប់ហើយ ខោអាវខ្ញុំមិនទាន់រៀបផង នៅពេញបន្ទប់គេ ស្លាប់ហើយៗៗៗ។ (ហ្វឹង រកទៅលើផ្ទះ)
ក្រាំង (បើកទ្វាមួយទំហឹង) អាជួយផង​ (គាត់កំពុងស្រាត់ខោ​ លោកអឺយ សាច់ដុំ កង់ៗ រោមរៀបស្មើ ស្បុលសរដែរតើ សង្ហាណាស់ សង្ហាណាស់ បើអានោះវិញ មាឌធំ កំពស់១ម៉ែត៨០ គិតមើលទៅ​ក្តៅខ្ឡួនហើយ )
ឩត្តមស្រែកលឺម៉េះ
លោកមិនចេះចាក់កន្លិះទ្វា ទេហហ  អះអាភាសណាស់ យ៉ាប់ណាស់
ឩត្តមហានេះជាបន្ទប់ខ្ញុំ គ្មានអ្នកណា​ចេញចូលទេ គឺឯងទេ ដែល យ៉ាប់ចេញចូលមិនអោយដំនឹងនោះ(និយាយបែបហី)
ហា? លោក​ លោក ល្អណាស់ ខ្ញុំមកយកឥវ៉ាន ជៀសចេញ (ចរិកស៊ីនចេញហើយ)
(បុរសនោះបែជាសើច មិនប្រកាន់ហ្នឹងការឆ្មើងរបស់ខ្ញុំ នេះបើខ្ញុំជាប្រុសពិតគេវ៉ៃបាត់ ហើយ តែប្រហែគាត់មើលដឹងហើយមើលទៅ?)
ខ្ញុំទៅវិញហើយ​អរគុណ (និយាយបែបហី) ….

(ឩត្តមស្រែកពីលើផ្ទះ)​បងទូច បងទូចៗៗៗ
ទាំងខ្ញុំ នឹងបងទូច រត់ចង់ដាច់ខ្យល់ ស្លាប់ហើយ។
ស្រីទូចមេចៗៗៗ ហាឩត្តមកើតអី ? បងណា តុក្តតាភ្លេងខ្ញុំ បង បងមានឃើញទេ
ហ៊ើយគ្រាន់តែតុក្កតាសោះស្រែកម្លេះ លោក? នៅទីនេះ ខ្ញុំទៅយកអោយ (មើទៅគាត់ដូចជាភ័យណាស់ បែកញើសអស់ហើយ ទើបមកដល់សួររកហ្មង ស្រឡាញ់ខ្លាំងមែន? ) នេះ បែកអស់ហើយ ចាំខ្ញុំទិញសង
ឩត្តមហេតុអីហា? (ស្រែកខ្លាំងៗៗៗ)
នែកស្រែកខ្លាំងម៉េះគ្រាន់តែថ្មមួយហ្នឹង(ខ្ញុំស្រែកអោវិញ ) ចាំខ្ញុំទិញសង បងទូច បងទូចៗៗៗៗ (សំលេងខ្សោយៗ) ថ្នាំៗៗៗៗៗ
ស្រទូចហា​នេះនេះ ៗ(ទាំងបងទូច នឹងគេភ័យស្លឺ តែគេចិត្តបានណាស់​ចេះជួយធ្វើចលនា​ដង្ហើមអោយខ្ញុំ ជួយខ្ញុំចេញពីចិត្ត)
ឩត្តម:បងទូចជូនគេសំរាកទៅ ខ្ញុំចង់នៅម្នាក់ឯង
(បងទូចគ្រាខ្ញុំចូលបន្ទប់ ម៉ាក់ ហើយ ឈ្លីក្បាលអោយខ្ញុំ)
បងទូចបានហើយ អរគុណណាបង។
ស្រីទូច អ្នកប្រុសកុំខឹងគាត់អី វាជាថ្ម តែវាជារបស់ដែមានតំលៃសំរាប់គាត់ សង្សាគាត់ទុកអោយគាត់ មុនពេលគេរៀបការប្រុសថ្មី។ ឩត្តមកំស់ណាស់ ជាកូនកំព្រា រស់នៅវត្ត តាំងពីតូច ដល់ពេលមានស្នេហាគឺចឹងទៀត ។ ដោយសារតែឩត្តមទៀងត្រង់ មានសមត្តិភាព ក្មេងឩស្សាហ៏ ហើយធា្លប់បានជូយជីវិតអ៊ុំទើបអ៊ុំហៅមកនៅជីមួយ តាំងពីអ្នកប្រុសរតនស្លាប់ ៥​ ៦ឆ្នាំនេះ គឺបានគាត់ហើយជាអ្នកទំនាក់ទំនង​ការងាររកស៊ីនោះ​ឩត្តមបងអ្នប្រុសរតន៣ឆ្នាំ ឆ្នាំនេះប្រហែល២៧​ ឬ ២៨​ ហើយមើលទៅ
(ហាស្មានតែ២៤ ២៥ មុខក្មេងម៉េះអាប៉ិនេះ) អូចឹងបងខ្ញុំ ៦ឆ្នាំ ខ្ញុំគួតែហៅគេបង
ស្រីទូចអ៊ុំស្រលាញ់ឩត្តដូចកូន ។ ហើយឩត្តមក៏តបស្នងមិនអោយខុសដែរ។ អ៊ុំធ្លាប់ចូលស្តីគេអោយ ឩត្តមតែគេមិនព្រមព្រោះតែគូស្នេហ៏ គេបែកចិត្តទៅស្រឡាញ់អ្នកមាន ទៅប្រទេសក្រៅបាត់ គួរអានិតគេណាស់ ជីវិតគេស្រដៀង នឹង កើសនីដែរ។
ហាបងគាត់គួរអោយអានិតណាស់ ចុះកើសនីហ្នឹងណាគេ?
ស្រីទូចគឺសង្សាអ្នកប្រុស រតនា ជានារីស្មោះ មកដល់ពេលនេះ មិនព្រមយកគ្រួសាទេ កត្តញ្ញូណាស់ នៅតែមកបំរើអ៊ុំ មិនដែលខានទេ នាងជាកូនអ្នកផ្សារ អោយតែទំនេរតែងមកលេងទីនេះ អូបធូប សំអាតបន្ទប់អ្នកប្រុសរតនា​នឹងសំអាតធ្លាក្រោមដើម៉ាកប្រាំងនោះឯង (អូតិចដូចយលសិប្ត  ខ្ញុំគួនៅទីនេះឬអត់ ដើម្បី វែកញឺករកការពិត?) អ្នកប្រុសខ្ញុំទៅរៀបបាយហើយណា?
បាទបងតោះខ្ញុំទៅជួយ


ស្រីទូចឩត្តម ញ៉ាំបាយ មោះ ឩត្តម(គ្មាសំលេងឆ្លើយទេ)​​ ឩត្តមៗៗ
បងទូចចាំខ្ញុំ យកទៅអោយគាត់ ណាបង ទុកខ្ញុំ
ស្រីទូចទេមិនកើតទេ តិចឈ្លោះគ្នាទៀត
មិនអីទេធានាណា
.
តុកតុក បើកទ្វាតិចបានទេបងប្រុស?(សំលេងទន់)
ឩត្តមចេញទៅ ខ្ញុំចង់នៅម្នាក់ឯង
បានតែខ្ញុំយកឥវ៉ាន់មិនទាន់អស់ទេ សុំចូលយកតិចបានទេ?
ក្រាក(សំលេងបើកទ្វា)
ឩត្តម: យកអីយកទៅ ហើយឆាប់ចេញ (សំលេងអូលដើមករ)
(យំមែន) បាទបង បងហា​? យាយគ្នាតិចទៅ ណា?
ឩត្តម:គ្មានអីយាយទេ ចេញទៅ
សុំទោស​សុំទោស ចេញពីចិត្ត មែនណា សុំទោស លូវអោយខ្ញុំធ្វើម៉េច
ឩត្តមបានហើយចេញទៅខ្ញុំចង់នៅម្នាក់ឯង(ស្រែកជាថ្មី)
(ខ្ញុំទឹកភ្នែករលេងរលោង តែខំទប់) បងប្រុស សុំអង្វរ ហេតុអីបងធ្វើចឹងហា(ស្រែក) ធ្វើជាប្រុសកុំអន់ពេក បានទេ គេកំពុងសុខ ឯបងវិញ មើលខ្ឡួនឯងមើ ? រក្សាស្អី បើវាបែកគឺបែក ហើយ បោះចោល ទីញថ្មីមក គិតពីខ្លួនឯងផង កុំល្ងង់ពេក  បើវាមិនមែនជារបស់លោក មេចមិនបណ្តោយទៅ ហើយស្វែងរកអាថ្មីដែលសាកសម មកវិញមក ល្ងង់ណាស់ (គាត់ស្ងៀម អូតិចដាល់៝ងម៉ាដៃទៅ?)​ ហាក់ហូទឹកភ្នែក  អេៗៗ លោក កុំអោបខ្ញុំខ្លាំពេក បានទេ ហាយំ អូខេយំចុះ យំ​មក ម៉េចធូចិត្តតិចនៅ ? (ពេលនេះទើបដឹងថាស្នេហាគួរអោយខ្លាច)
ឩត្តមធ្វើមិចធ្វើចិត្តបាន វាជាលើទីមួយដែលខ្ញុំយំអោយគេឃើញ គ្មានអ្នកណាស្តីថា ខ្ញុំចឹងទេ ?​អរគុណ បើមានអូននៅទីនេះ ជួយស្តីអោយប្រហែលបងអាច ភ្លេចគេបានឆាប់(យីអូក្លាម៉េះ ច់ងនៅដែរហ្នឹងហា) តែអូនធ្វើអោយបងយំធ្វើអោយបងឈឺចាប់សាជាថ្មី ដូចនេះត្រូវទទួលខុសត្រូវ
ហា? (ម៉េចយកខ្ញុំធ្វើប្រពន្ឋជំនួសមែន?) ចង់អោយខ្ញុំទទួលខុសត្រូវម៉េច?
ឩត្តមព្រមតាមសំណូមពរបង៣​យ៉ាងទៅ(និយាយរបៀបលេង​ សើចចឹង ស្អាតដល់ហើយ)
ហាគិតសិន ប្រាប់ទីមួយសិនមកអីគេ
ឩត្តមនៅទីនេះកំដបងបីខែ ធ្វើអោយបងសប្បាយចិត្ត បំភ្លេចគេ
យីស្អីខ្ញុំនឹង ថ្នាំបំបាត់ការចង់ចាំហេ?(គាត់សើចបែបហី) បានហើយ លូវញ៉ាំបាយសិនទៅ ចាំគិតទៀត។
ឩត្តមយាយគ្នាហើយណា យល់ព្រមហើយណា
បាទ នេះញ៉ាំបាយ(អាប៉ិននេះ ក៏ស៊ីអារម្នណ៏ដែរ)
            បន្ទាប់ពីនោះមានតែសំលេងសើច មានក្តីសុខដែរតើ តែវាមិនអាចទេ។ អូខេ​នៅក៏នៅ ប្រើប្រាស់ពេលវេលានេះ នៅជាមួយគាត់ចុះ អាចជួយគាត់ ក៏អាចជួយបង រតនដែរ ធ្វើបុណ្យចុះ មិនដឹងថាពេលណាខ្ញុំត្រូវចេញទៅដែរ។
ហាប៉ាម៉ាក់លឿនម៉េះ ម៉ោងទើបតែ៣មកដល់វិញហើយ? មានរបស់របរ ច្រើនណាស់ណ?
ម៉ាក់ផ្ញើ បងៗឯងគេចូលចិត្តគ្រឿងសមុទ្រ​​​ អូយាយចឹងកូន ពិសិទ្ឋ កូនចង់នៅសម្រាក់នៅទីនេះ១ខែ ២ខែទេ កូន ព្រោះម៉ា់ក់ឃើញកូន​ដូចជាស្រស់ស្រាយណាស់នៅទីនេះ ប្រហែលជាអាជួយកូនពីជំងឺផងកូន។ ប៉ាម៉ាក់ ចង់ផ្ញើកូននៅទីនេះ ម៉្យាងអោយកូនលំហែខួរក្បាលផង​ក្រែងកូនស្រលាញ់ដើមឈើហេ? វាក៏ជាសំណូមពរអ៊ុំឯងដែរ គិតម៉េចដែរកូន?
បាទម៉ាក់មិនអីទេ កូនចង់នៅទីនេះដែរ កូនចាប់ផ្តើមស្រលាញ់ទីនេះ ហើយ ម៉ាក់់ចាំឩស្សាហ៏មកលេងផងណា?
(សំលេងសើចកងរំពង ខ្ញុំលួចមើលមុខបងឩត្តម ហ៊ានលួចញញឹមផងហេ)
អ៊ុំ:មិនអីទេកុំបារម្មណ៏ខ្ញុំនឹងមើថែគេជំនួសណា អ្នកអូន។
ឩត្តម:ជំរាបសួរអ្នកមីង លោកពូ
ប៉ាម៉ាក់លើកដៃថ្វាយ ព្រះក្មួយ អូនេះ ឩត្តមមែនទេលោកបង
អ៊ុំប្រុសបាទជាកូនចញ្ចិមដែលបានជួយជីវិតខ្ញុំ ពេលដែរត្រូវចោរ ឆក់កាលពីប៉ុន្មានឆ្នាំមុននេះឯង ដូចខ្ញុំបានជំរាបចឹង សព្វថ្ងៃបានគេជួយជំនួសដៃជើង ពេលអត់ពីរតនទៅ  បានគេហ្នឹងហើយ។
ម៉ាក:ចាមានអំណោយទានណាស់ (បងឩត្តមអ៊ៀន ចឹងគួរអោយស្រលាញ់ណាស់) មីងផ្ញើប្អូនផងណា មើល ប្អូនផង ណែរនាំ អោយមីងផង រពិស ណាស់ បានក្មួយ និង ស្រីទូចនៅ ប្រហែមិនអផ្សុកទេ (សំលេងសើចជាថ្មី)
មិនដឹងស្អីទេម៉ាក់(អ៊ៀននឹងខ្សែភ្នែកបងឩត្តម មើលសើចៗៗ)
ប៉ាតោះអូនរៀបចំឥវ៉ាន់ ទៅ  កូនចាំប៉ាផ្ញើឥវ៉ានអោយតាមក្រោយណា
បាទប៉ា  ធ្វើដំនើរតាមផ្លូវសុវត្តិភាពណា ។

            សំលេងឡានចេញទៅ មិនទាន់បានប៉ុន្មានផង មានអារម្មណ៏នឹកគាត់បាត់ហើយ។​ហ៊ើយតែមិនអីទេ សាក់ជីវិតបែបនេះម្តងមើមេចដែរ។  បន្ទប់ខាងលើមានតែខ្ញុំ នឹងបង ឩត្តម តែអត់ស្ងាត់ទេ បានគាត់មួយគ្រាន់បានអោយខ្ញុំរករឿង ពេលទំនេរក្នាញ់ពេកម្តងៗ លើកណាក៏ធ្វើចរឹកប្រុសស្អាតដែរ ចិត្តខ្លាំងណាស់ តែមិនដល់ខ្ញុំទេ។​បើទោះជាយ៉ាងណាក៏​គាត់អត់ហ៊ាស្រែកអោយខ្ញុំទេ លើមុនម្តងហើយមេចហ៊ានទៀត។ ខ្ញុំវិញបានគេអត់ មាត់កាន់តែបានដៃហើតើ​ហាហាហហាហ​មិនដឹងធ្វ់ម៉ចទេ ធម្មជាតិមកចឹង? រាត្រីនេះ សែនត្រជាក់ ខ្យលបក់រំភើយៗ លាយលំសំលេងស្លឹកឈើ រីឯផ្ទៃមេឃមានផ្កាយ តែខ្វះ ព្រះច័ន្ទ កំសត់ដែរហ្នឹង គ្មានគូរនឹងគេ ថ្មើនេះបើបាន បុរសម្នាក់ ដែលខ្ញុំស្រលាញ់ នៅជិតសាសងគ្នាមិនដឹងល្អម៉េចទេ? មិនដែរសោះ ឩស្នេហាអើយ គ្មានឩកាសទេមើលទៅ? បងឩត្តមថ្មើនេះគេងនៅណ? ម្ចាស់ចិត្ត ហាហាហាហាហាហាហ ជិតលប់មែនទែនហើយខ្ញុំ។
  បន្ទប់ពីញ៉ាំបាយ ហើយម្នាក់ៗចូលបន្ទប់ស្ងាត់ជ្រៀប អ៊ុំប្រុសអ៊ុំស្រីសំរាន្តនៅខាងក្រោម លើផ្ទះមានតែតែខ្ញុំ នឹង​បងឩត្តមទេ។  គិតៗទៅ ខ្ញុំនៅឆ្ងល់ តើខ្ញុំត្រូវធ្វើមេចដើម្បីជួយបង បងរតន ធ្វើមេចបានជួបបងកើសនី? (ខ្យល់បក ត្រជាក់រហឹម)​យប់ នេះគ្មានសំលេងឆ្កែលូទេ ចឹងក៏ល្អដែរ។ អីស្អីហ្នឹង (មានអារម្មណ៏ថា មានអ្នកអង្អែលក្បាល) ផឹកថ្នាំមួយសិន ។ ខ្ញុំសូមបូងសួង បើសិនជាបងប្រុសនៅទីនេះមែន សុំបងបង្ហាញខ្លួនអោយខ្ញុំឃើញបានទេ? តែសុំមកអោយស្អាតបាត ណាបង កុំបណ្លាចប្អូន ណា(ខ្យល់បក់កានតែខ្លាំង) ម៉ែអើយឈុតម៉េះ បងៗៗៗ (សន្លប់ បាត់មាត់ឈឺង)

កុំៗៗៗ កុំៗចូលមក បងរតន កុំៗៗៗ( ស្រែក)
ឩត្តមហេៗៗអូន គឺបងទេ អូន
(បើកភ្នេកឡើងនៅក្នុងរវង់ដៃគេ បាត់ខ្លាចបាត់ ) អូយ អុញមេចខ្ញុំនៅនឹងចឹង បង ?
ឩត្តម:គឺអូនសន្លប់ ដួល លាន់ដូចដំរី
(យី ថាឯងដូចដំរីមាឌធំខ្លាំងមែន?) អូបាទ
ឩត្តម:មេចចឹងអូន បានសន្លប់ រន្ឋត់ពេកហ?
បាទបងគឺគឺៗៗៗ បាកយាយណាស់
ឩត្តម:​បងចង់ដឹង យាយមក
គឺៗៗៗ ខ្ញុំឃើញខ្មោច
ឩត្តមក្នុងផ្ទះនឹង?ឃើញម៉េចទៅ?
គឺៗៗបងរតន ណាបង
ឩត្តម:ហាមែនអត់ អូនច្រឡំទេដឹងហី
ទេទេ វាមិនមែនជាលើទីមួយទេបង តែលើកនេះស្រាប់តែច្បាស់ហ្មង
ឩត្តមបងធ្លាប់យល់សប្តិ តែ តាំងពីបងមានព្រះជាប់ខ្លួនមកមិនអីផង…..ចុះគាត់លង់មេច?
(ខ្ញុំរៀបរាប់តាមដំណើរដើមទង)
ឩត្តមអូខេ បងគិតថាកុំប្រាប់អ៊ុំអី នាំគាត់បាកចិត្តទេ ចាំយើងពិសោធន៏ទាំងអស់គ្នាណា ឥលូវអូនទៅសំរាកសិនទៅ ណា
ហាទេៗៗ មិនហ៊ានទេ អត់ហ៊ានទេ
ឩត្តម(សើច) ចឹងគេងមួយបងទៅ ពីយប់នេះទៅ បងក៏អាចមើលថែរបានដែរ ក្រែអូនសន្លប់ ឬមានបញ្ហាអីទៀត នាំបងបារម្ភ ដឹង ជំរាបប៉ាម៉ាក់អូនមេច
(ខ្ញុំលួចញញឹម បានដៃហើយហាហាហ) បាទអរគុណបង(តាមពិតចង់អោយខ្ញុំនៅជិតដែរសោះ​)


         
    ហ៊ើយយប់នោះជាយប់ទីមួយហើយ ខ្ញុំដែលនៅ គេងលើដើមទ្រូងប្រុសបែបនេះ ពេញមួយយប់ មានអ្នកថ្មមថ្នាក់ ការពារបែបនេះ ជាប្រាថ្នាខ្ញុំ មិនចង់អោយពេលវេលានេះរំលងទេ បើសិនជាអាចសុំអោយគាត់ជាមនុស្សដំបូង នឹមនុស្សចុងក្រោយដែលបានក្រសោបកាយ ខ្ញុំ (អត់មានបានធ្វើអីទេណា)។ គាត់ក៏ចឹងទៀត អត់ធ្ងន់អីទេ មើលទៅបានអត់រអ៊ូសោះ អោយខ្ញុំកើយដៃ អោបខ្ញុំមិនលែងសោះ ខ្លិនខ្លូនប្រហើរ ដល់ហើយ។ យប់នេះខ្យល់បកត្រសៀក ត្រជាក់យ៉ាងណាក៏កក់ក្តៅដែរ ព្រោះស្ថិតក្នុងរង្វង់ដៃប្រុសកំពូលស្នេហ៏ហើយ ហាហាហស្រលាញ់គេហើយ ហ៊ើយមេចអាច គេ​បើគេស្រលាញ់ស្រីទេណា អូខេ ស្ងំទៅ កុំគិតច្រើន ដេកសិនមានតែតាមដំនើរទៅចឹង។​

អរគុណច្រើនណាចំពោះការចំណាយពេលរបស់អ្នក :) 
សំណាងល្អទាំងអស់គ្នាណា ជួបគ្នានៅវគ្គក្រោយទៀត ។

No comments

Powered by Blogger.