មនុស្សដំបូង 2


 សួរស្តីមិត្តអ្នកអាន នេះជាភាគថ្មីនៃរឿង "មនុស្សដំបូង" សង្ឃឹមថាអ្នកនឹងពេញចិត្តណា



វគ្គបន្តរ (២)
ធ្មេចបើកៗ ២ឆ្នាំ​ ប្រលងលងថ្នាក់ទី៩ចប់ ជាប់ដោយសុវត្តិភាពគ្រប់គ្នា លទ្ឋផលល្អទៀត សប្បាយចិត្តដល់ហើយ។
សីហា: ជប់លៀងហីហា?
​ខ្ញុំ: អឺល្អតើ ស៊ីស៊ុប?
រចនា: Hello Nop Nop មុន្នីទៅណាហើយនៅតែ៣នាក់អញ្ចឹងហា? បាតទៅណាមួយ?
ហេង: ទៅទិញទឹកបាត់ហើយ ក្រែងទៅមួយលីតា ហេ?
លីនដា: ប្រហែលចឹងហើយមើរទៅ?
សីហា: hey ញ៊ាំអីជុំគ្នាម្តងហី អបអរ លួ្ឋផលប្រឡងម៊េចដែរ?
រចនា: ហាហាហាហាហាហាហាហ​
ខ្ញុំ: ម៊េចសើចខ្លាំងម៉េស អាក្រក់មើរណាស់​​ .......ផ្លាច់ មួយដៃចំខ្នង (តាចឹងអោយតែហាមាត់យាយ ដឹងត្រូវហ្មង ចឹងបានអត់យាយច្រើន ទុកមាត់ស៊ីបាយវិញ) អួយឈឺណាស់ណា​មីអូន

រចនា: សាច់ច្រើនគ្នាញ់ពេក .......OKយាយចឹងថ្ងៃអាទិត្យនេះទំនេរទេ?
ខ្ញុំចង់អញ្ចើញទៅផ្ទះខ្ញុំលេង ក្នុងឩកាសខួបកំនើតខ្ញុំណា។
ខ្ញុំ: អស់លុយទៀតហើយ​​​  (គិតក្នុងចិត្ត)
មុន្នី: ធ្វើអីហ្នឹង ជុំៗ ហា .......នេះទឹកអា៣នាក់
ហេង: អឹអរគុណហា ជំពាក់សិន
ដាលីន: ណាលីតាមុន្នី?
មុន្នី: ម​កឡូវហើយ នៅតាមក្រោយ ពុងយាយមួយមិត្តភក្តគេ
រចនា : ទៅទាំងអស់គ្នាហ្មងទៅហី​?​  បានសប្បាយទាំងអស់គ្នា លីតា នឹងក្រុមពូកខ្ញុំស្រីៗ ក៏ទៅដែរណា
ហេង: ទៅទៅទៅ ពួកខ្ញុំទៅបានតើ  ណេះ ពួកអាដែង?
សីហា: បាទទៅបានតើ មែនទេអារ័ត្ន
ខ្ញុំ: អឺ
រចនា: OK ជួបគ្នាណានៅល្ងាចថ្ងៃអាទិត្យស្អែកនេះណា តាអត់ទៅជេផ្តាំចាស់ណា។
ខ្ញុំ: បាទ
(ស្រីៗដើរទៅអស់)
អឺពូកអាឡួយទៅ ទៅហ្ហែង អរចង់ងាប់ហើយបានគេហៅហា។
សីហា: អឺ លីនដា ទៅ គឺអញទៅហើយ អាឡប់
មុន្នី: អឺមែនហ្នឹង តាគេទៅអញទៅហើយ Nop Jup Jup អញ
ហេង: មែនតា
ខ្ញុំ: ចឹងអញអត់ទៅទេ ព្រោះអញគ្មាន Nop Jup Jup អីផង
ហេង: អត់ទេ តាអត់ទៅត្រូវហើយ ពួកអញទៅយកណា អត់ទៅត្រូវហើយហ្ហែង
សីហា: ចាំពួកអញជួយ ក្រែងជួបគូ  អានេះ ស្គាល់២ឆ្នាំ ត្រឹមត្រូវមេះហា ធ្វើខ្លួនឲ្យស្អាតណា។

(ក្នុងពីធីខួបកំនើត)
មនុស្សច្រើនគួរសម មានចាស់មានក្មេង ពួកវេន ២ ក៏មកដែរ។​ម្នាក់ៗមមាញឹកណាស់ បាយដល់ករ អត់ចេះច្រៀង បានរាំយោង​ហាហាហាហ។

សីហា: ម៊េចហើយហាឃើញគួនៅ?
ខ្ញុំ : អាឡប់អញមកស៊ី ទេ ទៅ ទៅ​រក គូរហ្ហែងទៅ  ​ឈឺនោមណាស់ទៅ​បន្ទប់ទឹក​មួយសិន​ចាំ។
.
.

អួយៗ ហេយ​ហេយ​ម៉េចហ្នឹង ម៉េចហើយបង​ ​បងអង្គុយសិនមក (រអិលដួល)
អូឈាមដៃហើយខ្ញុំទៅយកក្រដាសជូតអោយ។
វង្ស: អួយឈឺ ​
ខ្ញុំ: ញែកមេះ​ (គិតក្នុងចិត្ត)
វង្ស: អរគុណហើយណា ប្អូនប្រុស។ ប្អូនឈ្មោះអីដែរ?
ខ្ញុំឈ្មោះណារ័ត្ន ចុះបង ?
បងឈ្មោះវង្ស អូនរៀននៅសលាមួយរចនាដែរ ឬ?
បាទបង
ហាកបងក៏រៀនហ្នឹងដែរ តែបងវេន២
ចឹងបានអត់ដែរឃើញ ថ្នាក់ទី​៩ ឡើងទីដប់ដែរមែនបង?
បាទ អត់ទេបង​ចូលវិញទី១១ហើយ
អូបាទខ្ញុំចូលវិញទី ១០ សួរស្តីសិស្សច្បង
យប់នោះពួកយើងយាយនោះយាយ ចែករំលែកបទពិសិធន៏មួយគ្នាច្រើនណាស់ (អូភ្លេចប្រាប់ គាត់សង្ហាណាស់ មុខកាត់ចិន កំម្ពស់១.75 ហើយស ទៀត តែខ្ញុំក៏មិនអន់ដែរ​ហាហាហាហា)
វង្ស: តោះអូនទៅតុវិញតោះ
បាទបង …………………….អូពួកនេះទៅណាអស់ហើយ? រចនា រចនា ពួកវាទៅណាអស់ហើយ
រចនា: ហាក​ពួកគេទៅផ្ទះអស់ហើយ ម៊ិចពួកគេខំដើររក ហើយខលអត់ចូល លូវធើមិចទៅចឹង?
(វង្ស នឹងរចនាជាបងប្អូនជាមួយហ្នឹងគ្នា)
វង្ស: ចាំបងជួនទៅ ok? តែចាំតិចទៀតណាបានទេ?
បាទបង (អួយអរស្ទើរហោះ)
ម៉ោងទើបតែ 9:30pm ស្ងាត់ជ្រៀប  តែមិន​នៅតាមផ្លូវ(គាត់ជិះឡាន)ពួកយើ​ងយាយគ្នា​ច្រើន​ពីនេះ​ពីនោះ មិនអផ្សុកទេ។
វង្ស: ផ្ទះនេះមែនទេ?
បាទបង អរគុណហើយណា​បងប្រុស
វង្ស:​ បាតមិនអីទេអរគុណដូចគ្នា ជួបគ្នាឩកាសក្រោយណា រាត្រីសួរស្តីណារ័ត្ន
បាទបង bye bye
ម៉ាយប់ដេកឃើញតែមុខគេសុទ្ឋហ្មង ញញឹមម្នាក់ឯង សើចម្នាក់អែង វាជាស្នេហាមែន មិនដែលទេលោក អឺយ លោក​ លើកទីមួយហើយខ្ញុំ។  


ពេលវេលាកន្លងហួសទៅលឿនដល់ហើយ​ មិត្តភិក្តខ្ញុំសីហា នឹងមុន្នី បានដូរសាលា រីឯហេងវិញទៅ ស្រុកក្រៅបាត់ បើស្រីៗវិញមិនបែចនិយាយទេ មិនមែនជា​ទី​ចាប់​អារម្មណផង។ ដោយសាមូលហេតុនេះ ទើបខ្ញុំសំរេចិត្ត​ដូរថ្នាក់​ទៅរៀ​នវេន​២ ​ក្នុង​ចិត្តគិតថាក្រែនបានជួបបងវង្ស បានញឹកញាប់ជាងនេះ  (ចង់ជូបគេសោះ ខ្ញុំនៅតែគិតថាវាជាការចូលចិត្ត មិនមែនអារម្មណ៏ស្នេហាទេ) ដោយសារបានដំបូន្មានពីអ្នកគ្រូ គាត់ថាខ្ញុំរៀនពូគែ ចឹងផ្លោះហ្មងទៅ ទៅរៀនទី១១ ហ្មងទៅ។ ក៏ជាគំនិតល្អដែទៅរៀនមួយបងវង្ស ហាហាហាហ។ ដល់ថ្ងៃចូលរៀន បងវង្សធ្វើមុខផ្លើៗ ពេលឃើញខ្ញុំអង្គុយរៀនក្នុងថ្នាក់មួយ។ គាត់សើចញឹមៗ ហើយចេះតែមើមុខ្ញុំ ខ្ញុំអ៊ានសឹង ស្លាប់។
បងវង្សរៀនមធ្យមទេ ប៉ុនតែគាត់ពូកែណាស់លេងបាល់ណាស់ បាលទាត់ បាលទះ បាល់បោះពួកែណាស់។ នៅក្នុងក្រុមគាត់លេចធ្លោជាងគេ ជាមនុស្សប្រុស ដែលមានសណ្តាប់ធ្នាប់ ជាទីគួរអោយរាប់អានរបស់មិត្តរួមថ្នាក់ឩស្សាហ៏ណាស់ អូរច្រៀងពីរោះទៀត គាត់បានណែរនាំមិត្តរួមថ្នាក់ថ្មីដល់ខ្ញុំ។ បាតកក់ក្តៅ​ដល់​ហើយមានអារម្មណ៏ថាចង់រៀនហ្មង​ ហាហាហហា។
ពេលវេលាដើរទៅមុខរហូត តែមួយភ្លែត១ឆមាសបាត។ ខ្ញុំមានអារម្មណ៏កក់ក្ដៅណាស់ គាត់ជាបុរសពេញលក្ខណះម្នាក់ គាត់មើថែរ​ខ្ញុំគ្រប់បែបយ៉ាង គ្រាន់តែអត់ញ៉ាំបាយព្រឹកក៏មិនបានដែរ (អ្នកនៅក្នុងថ្នាក់បង្អាប់ថា ពួកយើងលាញ់គ្នា ហាហាហាហាហ ) តែខ្ញុំក៏មិនប្រាកដដែរ បើយាយថាខ្ញុំចូលចិត្តគាត់ត្រូវជាង។ ថ្ងៃមួយនៅសាលាមានការប្រកួតបាលទាត់មិត្តភាពជាមួយសាលាផ្សេងៗ ដូច្នេះទើបគាត់នឹងក្រុមតែងហ្វើកហាត់បន្ថែមដើម្បីការប្រកួតនោះ។ មិនបាច់ប្រាប់ក័ដឹងដែរមែនទេ ថា អត់មានឈ្មោះខ្ញ,ចូលទេត្រូវ អត់? តយូបានចូលរួម។ 

នៅតែតែ២ថ្ងៃទៀតប្រកួតហើយបង ចុះបងត្រៀមខ្លួននៅ?
វង្ស: បាតok ហើយ កុំភ្លេចមកណាមើរណា
បាទបង ចុះរាលថ្ងៃនេះក្រែងខ្ញុំកំដរបងរាល់ថ្ងៃហើយតើ
វង្ស: hahahah បាត លូវបង ទៅ​ហាតហើយ គុយមើហ្នឹងហើយណា ចាំបងជូនទៅផ្ទះ​​ (ម្យាងដែរមានគេជូនទៅ មក រាល់ថ្ងៃ ) អូរ័ត្នហា ទៅទីញទឹកមួយយួរមក ណា​យកអាត្រជាក់ណា។
បាទបង។

ស្តាប់ចំរៀងបណ្តើរៗ មើរប្រុសស្អាតបណ្តើ មានអារម្មណ៏ល្អណាស់ បើពេលវេលារីករាយមួយនេះនៅមានរហូត ដឹងបាយចិត្តមេចទេ?
វង្ស: រ័ត្ន រ័ត្ន រ័ត្ន រ័ត្ន រ័ត្ន (បងវង្សស្រែក)
ផ្លាច់ មួយបាល់កណ្តាល់មុខ ពុងគុយស្រមើស្រម៉ៃ អាងិតមុខឆឹងហ្មង ចាបហើរពេញក្បាល..............(គិតមើឈឺមេចទៅ)

វង្ស:  រ័ត្ន រ័ត្ន រ័ត្ន រ័ត្ន រ័ត្ន មេចហើយៗ មេចៗហើយ (គាត់បីខ្ញុំ ស្រែកលឺៗ ភ័យដល់ហើយមើលទៅ ម្នាក់ៗរត់មករកខ្ញុំ ខំជួយរិត ខ្ឡះទៅទិញប្រេងកូឡាមកលាបអោយ)

អួយៗ អត់អីទេ អត់អីទេ តែដូចជាឈឺមុខមួយចំហៀងណាស់បង ហា​ឈាមច្រមុះបាត់……….
វង្ស: នៅអោយស្ងៀម បងជូតអោយ សុំទោសណា បើមិនចាំបងទេ ក៏មិនបែបនេះដែរ សុំទោស​ (មើលទៅបារម្មដល់ហើយ  ប្រុសល្ងង់ធ្វើចេង ខ្ញុំបាកទ្រាំណាស់ បេះដូងលោតដុកដាក់ៗហ្មង) ចាំអត់កាលពីមុនអួនជូតឲ្យបង លូវបងជូតអោយវិញ ហាហាហាហរួចគ្នា។
យ៉ាប់ណាស់ខ្ញុំមិនចង់សង់ចឹងទេ  ឈឺចងស្លាប់ហើយ។
វង្ស:  តោះបងជួនទៅផ្ទះណា  (ពេលមករៀនគាត់ជិះមូតូទេ)
បាទបង តោះ
 ស្អែកឡើង ម៉ែអើយហើម មួយចំហៀងហ្មង ទៅរៀនម៉េច ?​​ ចុះខានស្អែក គេប្រកួតបាល់ ម៉េចបានទៅមើរ ?
 អាឡូបង វង្សមិនបែចមកយកទេ ខ្ញុំអត់បានទៅទេ ណា។
វង្ស: មេចចឹងហា?
មុខ ហើម មួយចំហៀងហើយបង ឈឺណាស់
វង្ស:ហាហាហហាហាហាហ
នៅសើចទៀត យ៉ាបហ្មង។
វង្ស:អូខេ ចាំបងសុំច្បាប់អោយ ណា
បាទអរគុណបង។
.
.
.
ទឺត ទឺត អាឡួបងវង្ស មានការអីបង?
បើកទ្វាតិចម​ក បងយកថ្នាំមកអោយណា
បាតបង យកមកធ្វើអីខ្ញុំមានហើយ។
តែថ្នាំបងល្អជាងណា លូវចេញមកយកមកណា
អត់ទេ ខ្ញុំអោយប្អូនខ្ញុំមកយកជំនួស មិនហ៊ានចេញទៅជួបទេបង។
ចុះស្អែកបានទៅមើលការប្រកួតអត់ហា?
បាទបងប្រហែលអត់ទៅទេ ព្រោះមិនដឹងស្រកនៅអតត់ផង?
ចឹងយើងអាចនិយាយទូរស័ព្ទបានណេះ មុនបងចូលប្រកួត?
បាទបង (អាប៉ិនេះស៊ីអារម្មណ៏ណាស់......... ហ៊ើយលាញ់គេមែនទែនហើយខ្ញុំ បើយ៉ាងហ្នឹង ទប់ចិត្តមេចជាច់ហា?) ចាំយាយគ្នាតាមទូរស័ព្ទណា ?
បាទ។
.

មានមិត្តណាយល់អារម្មណ៏នេះ? OKជួបគ្នានៅវគ្គក្រោយទៀតណា………អាចទេជួយComment ​បានទេ?
អរគុណណា
ណារ័ត្ន ខូល 

No comments

Powered by Blogger.